ថ្ងៃទី៧ : ព្រះទ្រង់បានយាងមករកខ្ញុំ
មូលហេតុចម្បង
ព្រះយេស៊ូវបានកែតម្រង់ទស្សនៈដ៏ស្រពិចស្រពិល ដែលខ្ញុំមានចំពោះព្រះ។ ទ្រង់បានបើកសម្តែងឲ្យយើងស្គាល់ព្រះមួយអង្គ ដែលបានយាងចុះមករកយើងរាល់គ្នា ទ្រង់ជាព្រះដែលបានរំដោះយើងឲ្យមានសេរីភាព ហើយដែលប្រសើរបំផុតនោះ គឺទ្រង់ជាព្រះនៃសេចក្តីស្រឡាញ់។
អ្នកដែលបានចម្រើវ័យធំឡើង ក្នុងគ្រួសារគ្រីស្ទបរិស័ទ អាចមានអារម្មណ៍ធម្មតា ចំពោះព្រះរាជសាររបស់ព្រះយេស៊ូវ។ ពួកគេប្រហែលជាមិនមានអារម្មណ៍ភ្ញាក់ផ្អើលទេ ហើយពួកគេប្រហែលមិនទាន់យល់ថា ទំនាក់ទំនងរវាងមនុស្សនឹងព្រះ ជាទំនាក់ទំនងនៃសេចក្តីស្រឡាញ់ទេ។ លោកអារីស្តូត ដែលជាអ្នកប្រាជ្ញជនជាតិក្រិក បានលើកឡើងថា “វាជារឿងចម្លែក បើសិនជាមនុស្សម្នាក់អៈអាងថាខ្លួនស្រឡាញ់ព្រះហ្ស៊ូស(Zeus…
ថ្ងៃទី៦ : ព្រះទ្រង់ប្រទានឲ្យខ្ញុំមានជីវិតថ្មី
បុណ្យណូអែលក្នុងភូមិ
អនុស្សាវរីយបុណ្យណូអែលដើមដំបូងរបស់ខ្ញុំ គឺចាប់ផ្តើមនៅក្នុងបណ្តុំភូមិតូចៗ ដែលហុមព័ទ្ធដោយចំការដើមកាកាវ និងដើមម៉ាហូហ្កានីខ្ពស់ៗ និងដើមលម៉ើ។ យើងបានស្លៀកពាក់ខោអាវថ្មីៗ ដែលឪពុកម្តាយយើងបានផ្តល់ឲ្យ សម្រាប់បុណ្យណូអែល។ យើងជាក្រុមក្មេងអាយុពី៨ ទៅ១០ឆ្នាំ ដ៏សប្បាយរីករាយ ដែលបានដើរ ពីភូមិមួយទៅភូមិមួយទៀត ដូចពួកអ្នកប្រាជ្ញ ដែលកំពុងស្វែងរកព្រះឱរសយេស៊ូវអញ្ចឹង(ម៉ាថាយ ២:១-២)។
ព្រះឱរសយេស៊ូវមិនគង់នៅទីនោះ ក្នុងលក្ខណៈជាសាច់ឈាមឲ្យយើងឃើញទេ តែយើងបានរកឃើញនូវមិត្តភាព និងសុឆន្ទៈជាច្រើន។…
ថ្ងៃទី៥ : ព្រះទ្រង់ចង្អុលប្រាប់ខ្ញុំ ឲ្យមើលទៅពន្លឺ
ការស្វាគមន៍ក្នុងបុណ្យណូអែល
នៅក្នុងខេត្តផាមផាំងហ្កា ដែលមានទីតាំងនៅលើប្រជុំកោះលូហ្សុន ប្រទេសភីលីពីន មានទីក្រុងប្រវត្តិសាស្រ្តមួយ ដែលមានឈ្មោះថា សាន ហ្វឺណានដូ។ ជារៀងរាល់ឆ្នាំ គេបានប្រារព្ធធ្វើពិធីបុណ្យពិពណ៌ភ្លើងចង្កៀង នៅទីក្រុងនេះ ដែលជាតំណាងឲ្យប្រពៃណីបុណ្យណូអែលរបស់ជនជាតិភីលិពីន ដែលគេហៅថា ចង្កៀងប៉ារូលស៍ ។ សិល្បៈករដែលមានអំណោយទាន បានប្រើដើមឫស្សី ក្រដាស់ពណ៌ និងទៀនធម្មតា បង្កើតជាចង្កៀងដែលមានរូបរាង្គដូចផ្កាយ ដែលគួរឲ្យពិចពិលរមិលមើល ដើម្បីអបអរសាទរព្រះរាជកំណើតព្រះគ្រីស្ទ។…
ថ្ងៃទី៤: ខ្ញុំអាចស្គាល់ព្រះ
អំណោយដែលល្អបំផុត
នៅក្នុងដំណើរកម្សាន្តរដូវរងា ក្នុងភាគខាងជើងនៃរដ្ឋញូអ៊ីងគ្លិន មានបុរសម្នាក់សួរសំណួរមួយថា “តើអ្នកចង់បានអំណោយអ្វីជាងគេ ក្នុងរដូវកាលបុណ្យណូអែល?”
មានកីឡាករម្នាក់ ហាក់ដូចជាមានចិត្តអន្ទះសារចង់ឆ្លើយសំណួរនេះណាស់។
គាត់ក៏មើលទៅមិត្តភក្តិដែលអង្គុយក្បែរគាត់ ហើយនិយាយថា “សំណួរនេះស្រួលឆ្លើយទេ។ កាលពីពីរបីឆ្នាំមុន ពេលខ្ញុំរៀនចប់មហាវិទ្យាល័យ ខ្ញុំគិតថា ខ្ញុំនឹងក្លាយជាកីឡាករបាល់ទាត់អាជីព។ តែក្តីស្រមៃមិនក្លាយជាពិត ខ្ញុំក៏មានកំហឹងក្នុងចិត្ត។ ភាពល្វីងជូរចត់បានស៊ីបំផ្លាញខ្ញុំ ហើយខ្ញុំក៏បានចែកចាយ អំពីភាពល្វីងជូរចត់នេះ ដល់អ្នកណាដែលព្យាយាមជួយលើកទឹកចិត្តខ្ញុំ”។…
ការជួយរំលែកទុក្ខលំបាក
ថ្ងៃទី២៥ មេសា ឆ្នាំ២០១៥ ជាថ្ងៃគំរប់ខួប១០០ឆ្នាំ នៃទិវាអានហ្សាក។ ប្រទេសអូស្រ្តាលី និងប្រទេសញូហ្សៀឡិនបានប្រារព្ធធ្វើទិវាមួយនេះ ជារៀងរាល់ឆ្នាំ ជាការគោរពដល់កងពលនៃប្រទេសអូស្រ្តាលី និងញូហ្សៀឡិនដែលហៅកាត់ថា អានហ្សាក(ANZAC) ដែលបានប្រយុទ្ធក្នុងសម័យសង្រ្គាមលោកលើកទី១។ ទិវានេះជាការរំឭកអំពីពេលមួយ ដែលប្រទេសទាំងពីរមិនបានប្រឈមមុខដាក់គ្រោះថ្នាក់ ក្នុងសង្រ្គាមតែម្នាក់ឯងឡើយ ពោលគឺកងទ័ពមកពីប្រទេសទាំងពីរ បានប្រកៀកស្មាគ្នានៅក្នុងការប្រយុទ្ធនឹងសត្រូវរួម ក្នុងសង្រ្គាមលោកលើកទី១។
ការជួយរំលែកទុក្ខលំបាកក្នុងជីវិត ឲ្យគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះ នៃរបៀបនៃការរស់នៅរបស់អ្នកដើរតាមព្រះគ្រីស្ទ ដែលស្របតាមការត្រាសហៅរបស់ទ្រង់។ គឺដូចដែលសាវ័កប៉ុលបានលើកទឹកចិត្តយើងថា “ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះ ទើបបានសំរេចតាមក្រឹត្យវិន័យនៃព្រះគ្រីស្ទ”(កាឡាទី ៦:២)។ យើងអាចជួយពង្រឹងជំនឿ និងទ្រទ្រង់គ្នាទៅវិញទៅមក ពេលមានទុក្ខលំបាក ដោយធ្វើការរួមគ្នា ដើម្បីជម្នះបញ្ហាក្នុងជីវិត។ កាលណាយើងបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដល់គ្នាទៅវិញទៅមក នោះការពិបាកក្នុងជីវិត នឹងនាំយើងឲ្យចូលទៅជិតព្រះ និងទៅជិតគ្នា បានសេចក្តីថា យើងមិននៅតែឯង ពេលមានទុក្ខលំបាកឡើយ។
កាលណាយើងជួយរំលែកទុក្ខលំបាក ឲ្យគ្នាទៅវិញទៅមក នោះមានន័យថា យើងកំពុងតែយកតម្រាប់តាមសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។ គឺដូចដែលបទគម្ពីរអេសាយបានចែងថា “ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត”(អេសាយ ៥៣:៤)។ ទោះយើងមានទុក្ខលំបាកយ៉ាងណាក៏ដោយ ក៏ទ្រង់មិនឲ្យយើងប្រឈមុខដាក់បញ្ហា តែម្នាក់ឯងឡើយ។-Bill Crowder
អត្តសញ្ញាណដ៏ពិតរបស់យើង
នៅក្នុងសៀវភៅជីវប្រវត្តិរបស់អ្នកស្រីខូរី ធែន ប៊ូម(Corrie ten Boom) គាត់បានរៀបរាប់ អំពីពេលដែលគួរឲ្យភ័យតក់ស្លត់ ដែលគាត់ និងប្អូនស្រីគាត់ជួយប្រទះ នៅក្នុងជំរុំប្រមូលផ្តុំរបស់ពួកណាហ្ស៊ី ក្នុងដើមទសវត្សរ៍ឆ្នាំ១៩៤០។ មានពេលមួយ គេបានបង្ខំអ្នកទាំងពីរឲ្យដោះសម្លៀកបំពាក់អស់ ក្នុងអំឡុងពេលត្រួតពិនិត្យ។ ពេលនោះ អ្នកស្រីខូរីបានឈរក្នុងជួរ ដោយអារម្មណ៍អៀនខ្មាស់យ៉ាងខ្លាំង ហើយបានគិតថា ព្រះទ្រង់បានបោះបង់នាងចោលហើយ។ ភ្លាមៗនោះ នាងក៏បាននឹកចាំថា ព្រះយេស៊ូវក៏បានសុគត ដោយជាប់ឆ្កាងទំាងអាក្រាតផងដែរ។ អ្នកស្រីខូរីមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ហើយក៏បានថ្វាយបង្គំព្រះនៅក្នុងចិត្ត ហើយក៏បាននិយាយខ្សិបៗទៅកាន់ប្អូនស្រីរបស់នាងថា “ប៊ែតស៊ី(Betsie) គេក៏បានដោះសម្លៀកបំពាក់ព្រះអង្គចេញដែរ”។ ប៊ែតស៊ីក៏បាននិយាយទំាងដង្ហក់ថា “អូហ៍ ខូរី …ខ្ញុំមិនដែលបានអរព្រះគុណព្រះអង្គសោះ”។
យើងងាយនឹងរស់នៅ ដោយគ្មានការអរព្រះគុណព្រះ ក្នុងលោកិយដែលមានពេញដោយបញ្ហា ការតស៊ូ និងទុក្ខព្រួយ។ នៅថ្ងៃខ្លះ យើងមានហេតុផលជាច្រើន ដើម្បីនឹងរអ៊ូរទាំ។ ទោះជាយ៉ាងណាក៏ដោយ បទគម្ពីរទំនុកដំកើង ជំពូក១០០ បានលើកទឹកចិត្តរាស្រ្តរបស់ព្រះ ឲ្យមានអំណរ និងចិត្តរីករាយឡើង ហើយអរព្រះគុណទ្រង់ ដ្បិត “ព្រះអម្ចាស់ជាព្រះ គឺទ្រង់ដែលបានបង្កើតយើងមក យើងជារបស់ផងទ្រង់ យើងជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់”(ខ.៣)។ ពេលដែលយើងនឹកចាំថា យើងជានរណានៅក្នុងព្រះគ្រីស្ទ នោះយើងអាចឆ្លើយតបចំពោះទ្រង់ ដោយការអរព្រះគុណទ្រង់។ ព្រោះសូម្បីតែនៅពេលដែលអាក្រក់បំផុត ក៏យើងនៅតែអាចនឹកចាំអំពីសេចក្តីស្រឡាញ់ និងការលះបង់ដែលព្រះគ្រីស្ទមានសម្រាប់យើងផងដែរ។…
កងទ័ពប្រជាជនផាំងឡង់ដ៏ល្បីល្បាញ
កាលពីសម័យសង្រ្គាមលោកលើកទី២ កងទ័ពរបស់ប្រទេសផាំងឡង់មានគ្នាតិច មិនមានអ្វីដែលគួរឲ្យកត់សំគាល់ទេ តែក្រោយមក ពួកគេក៏បានប្រែក្លាយជាអ្នកប្រយុទ្ធដ៏ជាញជ័យ មានកេរ្តិ៍ឈ្មោះល្បីរន្ទឺ។ មានពេលមួយ សហភាពសូវៀតបានលើកទ័ព ដែលមានរថក្រោះរាប់រយគ្រឿង និងកងទ័ពថ្មើរជើងរាប់ពាន់នាក់ ចូលមកវាយសម្រុកមកលើកងទ័ពរបស់ប្រទេសផាំងឡង់ ដែលមានគ្នាតិចតួច។ នៅពេលនោះ មានវីរបុរសផាំងឡង់ម្នាក់ បានសង្កេតមើលកងទ័ពសត្រូវដែលកំពុងលើកគ្នាចូលមកកាប់សម្លាប់កងទ័ពរបស់គាត់ ហើយគាត់ក៏បានរកឃើញវិធីយកជ័យជម្នះលើសត្រូវ។ កងទ័ពសូវៀតក៏បានទទួលបរាជ័យយ៉ាងអាម៉ាស់។ ប្រហែលជា ២៦០០ឆ្នាំមុនពេលដែលប្រទេសផាំងឡង់បានទទួលជ័យជម្នះដ៏ល្បីល្បាញក្នុងការប្រយុទ្ធ ក្នុងសង្រ្គាមលោកលើកទី២ មានជនជាតិយូដាម្នាក់ ដែលមានចិត្តឆេះឆួល បានឆ្លើយតបចំពោះស្ថានភាពទាល់ច្រករបស់សាសន៍គាត់ ដោយប្រើដំណោះស្រាយ ខុសពីវីរបុរសរបស់ជនជាតិផាំងឡង់។ កងទ័ពរបស់ចក្រភពអាសស៊ើរបានឡោមព័ទ្ធប្រជាជន នៅក្នុងកំផែងក្រុងយេរូសាឡិម ធ្វើឲ្យពួកគេជួបភាពអស់សង្ឃឹម ដោយការភ័យខ្លាចដាច់ពោះស្លាប់ នៅក្នុងការឡោមព័ទ្ធនោះ។
ពេលនោះ ស្តេចហេសេគាស្ទើរតែភ័យស្លន់ស្លោ តែទ្រង់បានអធិស្ឋានថា “ឱព្រះយេហូវ៉ានៃពួកពលបរិវារជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលគង់ពីលើចេរូប៊ីនអើយ គឺទ្រង់តែ១ព្រះអង្គ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដី ទ្រង់បានបង្កបង្កើតផ្ទៃមេឃ និងផែនដី”(អេសាយ ៣៧:១៦)។ ពេលនោះ ព្រះអម្ចាស់ក៏បានឆ្លើយតប តាមរយៈហោរាអេសាយ ដោយពាក្យខ្លាំងៗ ដល់ស្តេចសានហេរីបថា “តើឯងបានប្រកួត ហើយប្រមាថដល់អ្នកណា តើទាស់នឹងអ្នកណា ដែលឯងបានដំឡើងសំឡេង ហើយងើបភ្នែកឡើងជាខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទេតើ”(ខ.២៣)។ បន្ទាប់មក ព្រះទ្រង់ក៏បានកម្សាន្តចិត្តប្រជាជននៅក្រុងយេរូសាឡិមថា “ដ្បិតអញនឹងការពារក្រុងនេះ រក្សាទុកសំរាប់ខ្លួនអញ គឺដោយយល់ដល់ដាវីឌ ជាអ្នកបំរើអញផង”(ខ.៣៥)។ ព្រះអម្ចាស់បានវាយឈ្នះស្តេចសានហេរីប ហើយបំផ្លាញកងទ័ពសាសន៍អាសស៊ើរ(ខ.៣៦-៣៨)។
ទោះជាមានគ្រោះថ្នាក់អ្វីក៏ដោយ…
ក្លឹនស្អុយដែលទាក់ទាញ
កាលពីខែសីហា ឆ្នាំ២០១៣ មានមនុស្សមួយហ្វូងធំ បានប្រមូលផ្តុំគ្នា នៅមជ្ឈមណ្ឌលអភិរក្សភីព ក្នុងក្រុងភីតស្បឺក រដ្ឋភេស៊ីលវ៉ានា ដើម្បីទស្សនាផ្ការបស់តំបន់ត្រូពិកម្យ៉ាង ដែលកំពុងរីក។ គេបានហៅផ្កានោះថា ផ្កាសាកសព។ ដោយសារផ្កានោះដុះនៅប្រទេសឥណ្ឌូនេស៊ី ហើយអាចចេញផ្ការៀងរាល់បីបួនឆ្នាំម្តង នោះពេលផ្កាវារីកម្តងៗ គឺពិតជាធ្វើឲ្យគេចង់គយគន់ណាស់។ ពេលផ្កានោះបើកត្របកពណ៌ក្រហម ស្រួចៗធំៗ ដ៏ស្រស់ស្អាត ក្លិនដែលស្អុយដូចសត្វងាប់ ក៏បានភាយចេញពីផ្កានោះមក។ ដោយសារវាមានក្លិនស្អុយគគ្រក់ នោះវាបានទាក់ទាញសត្វរុយ និងសត្វល្អិតដទៃទៀត ដែលកំពុងស្វែងរកសាច់ដែលស្អុយរលួយ។ តែក្នុងផ្កានោះ មិនមានទឹកដមនៅខាងក្នុងទេ គឺមានតែសេចក្តីស្លាប់សម្រាប់សត្វល្អិតទាំងអស់នោះ។
យ៉ាងណាមិញ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំថា អំពើបាបតែងតែទាក់ទាញយើង ដោយការសន្យាផ្សេងៗ តែចុងបញ្ចប់ គឺគ្មានទទួលបានអ្វីទាំងអស់ ក្រៅពីទុក្ខទោស។ គឺដូចដែលអ័ដាំម និងនាងអេវ៉ាបានឆ្លងកាត់នូវបទពិសោធន៍ដ៏ជូរចត់បំផុតនេះរួចហើយ។ សួនច្បារអេដែន មានភាពស្រស់ត្រកាល តែអ្នកទាំងពីរបានធ្វើឲ្យខូច ដោយធ្វើនូវទង្វើរមួយ ដែលព្រះទ្រង់បានហាមមិនឲ្យធ្វើ។ ពួកគេត្រូវអារក្សល្បួងឲ្យសង្ស័យអំពីសេចក្តីល្អរបស់ព្រះ ធ្វើឲ្យពួកគេមិនអើពើរចំពោះការព្រមានដោយសេចក្តីស្រឡាញ់របស់ព្រះ ហើយមិនយូរប៉ុន្មានពួកគេក៏បានបាត់បង់ភាពសុចរិត។ ភាពទាក់ទាញនៃដើមដឹងខុសត្រូវ បានល្បួងចិត្តពួកគេឲ្យធ្វើបាបខុសនឹងព្រះ គឺមិនខុសពីផ្កាសាកសពឡើយ។ ដោយសារការមិនស្តាប់បង្គាប់នោះ ពួកគេត្រូវបានកាត់ផ្តាច់ចេញពីព្រះ មានការឈឺចាប់ ភាពទទេរ ភាពនឿយហត់ និងសេចក្តីស្លាប់។
អំពើបាបមានលក្ខណៈទាក់ទាញជាច្រើន ហើយយើងប្រហែលជាគិតថា ខ្លួនមានអារម្មណ៍ល្អ នៅក្នុងការប្រព្រឹត្តវា តែវាមិនអាចប្រៀបផ្ទឹមនឹងភាពអស្ចារ្យ សម្រស់ និងក្លិនដ៏ក្រអូប…
សត្វក្ងាន និងមនុស្សដែលពិបាក
ពេលក្រុមគ្រួសារខ្ញុំទើបតែផ្លាស់មកនៅផ្ទះ ដែលយើងកំពុងរស់នៅសព្វថ្ងៃ ខ្ញុំចូលចិត្តគយគន់សម្រស់នៃសត្វក្ងានព្រៃ ដែលមានសំបុកនៅក្បែរផ្ទះនោះ។ ខ្ញុំស្ងើចសរសើររបៀបដែលពួកវាមើលថែរគ្នាទៅវិញទៅមក និងរបៀបដែលពួកវាផ្លាស់ទីក្នុងទឹកជាជួរ ហើយពួកវាហើរលើអាកាសជាជួរ ដែលមានរាងដូចអក្សរ V គួរឲ្យចង់មើលណាស់។ ខ្ញុំក៏មានអំណរនៅក្នុងការមើលពួកវាចិញ្ចឹមកូនផងដែរ។
បន្ទាប់មក ពេលរដូវក្តៅមកដល់ ខ្ញុំក៏បានដឹងអំពីលក្ខណៈដែលមិនសូវគួរឲ្យស្រឡាញ់ របស់សត្វស្លាបទាំងនោះ។ សត្វក្ងានទាំងនោះចូលចិត្តស៊ីស្មៅណាស់ ហើយពួកគេវាមិនខ្វល់ថា ការស៊ីស្មៅនៅក្នុងទីធ្លាមុខផ្ទះខ្ញុំ បានធ្វើឲ្យខូចសោភណ្ឌភាពផ្ទះខ្ញុំទេ។ ហើយអ្វីដែលកាន់តែអាក្រក់ជាងនេះទៀតនោះ គឺពួកវាបានបន្សល់ទុកនូវកាកសំណល់ដ៏រញេរញ៉ៃ នៅលើផ្លូវដើរ នៅក្នុងទីធ្លាផ្ទះយើង។
ខ្ញុំច្រើនតែគិតអំពីសត្វក្ងានព្រៃទាំងនេះ ពេលខ្ញុំត្រូវដោះស្រាយបញ្ហាជាមួយមនុស្សដែលពិបាក។ ជួនកាល ខ្ញុំគិតថា បើសិនជាពួកគេចាកចេញពីជីវិតខ្ញុំ នោះមិនដឹងជាល្អយ៉ាងណាទេ។ តែបន្ទាប់មក ព្រះទ្រង់បានរំឭកខ្ញុំថា សូម្បីតែមនុស្សដែលពិបាកបំផុត ក៏មានសម្រស់ដ៏ល្អផងដែរ បើសិនជាយើងចូលឲ្យបានជិតល្មម នឹងអាចរកឃើញសម្រស់នោះ ហើយការឈឺចាប់ដែលពួកគេបានផ្តល់ឲ្យអ្នកដទៃ អាចជាការឆ្លុះបញ្ចាំងអំពីការឈឺចាប់ដែលពួកគេកំពុងជួបប្រទះ។ សាវ័កប៉ុលបានមានប្រសាសន៍ក្នុងព្រះគម្ពីររ៉ូមថា “ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន”(១២:១៨)។ ដូចនេះ ខ្ញុំក៏បានទូលសូមឲ្យព្រះទ្រង់ជួយខ្ញុំ ឲ្យមានចិត្តអត់ធ្មត់ ចំពោះ “ចំណុចពិបាកៗ” របស់អ្នកដទៃ។ ការនេះមិនតែងតែនាំឲ្យយើងទទួលលទ្ធផលដែលសប្បាយរីករាយឡើយ តែអ្វីដែលគួរឲ្យកត់សំគាល់នោះ គឺព្រះទ្រង់បានជួយដល់ទំនាក់ទំនងដែលខ្ញុំមានជាមួយពួកគេ។
ពេលយើងជួបប្រទះមនុស្សដែលពិបាក យើងអាចមើលឃើញ និងស្រឡាញ់ពួកគេ ដោយពឹងអាងព្រះគុណទ្រង់ ដូចដែលទ្រង់បានទតមើលទៅពួកគេ ដោយសេចក្តីស្រឡាញ់ផងដែរ។-Randy Kilgore
សំណល់នៃពេលវេលា
មានពេលមួយមិត្តភក្តិខ្ញុំម្នាក់បានធ្វើដំណើរមកក្រុងដែលខ្ញុំរស់នៅ។ គាត់ជាបុរសដែលមានការមមាញឹកខ្លាំង ស្ទើរតែរកពេលទំនេរមិនបាន តែបន្ទាប់ពីគាត់បានចំណាយពេលពេញមួយថ្ងៃ នៅក្នុងការប្រជុំដ៏សំខាន់មួយ ដោយការហត់នឿយ គាត់ក៏បានឈ្លាតពេលបានកន្លះម៉ោង ដើម្បីញាំអាហារពេលល្ងាច ទាំងប្រញាប់ប្រញាល់ នៅពេលយប់ជ្រៅបន្តិចហើយ ជាមួយក្រុមគ្រួសារខ្ញុំ។ យើងមានអំណរ ចំពោះការដែលគាត់មកលេងផ្ទះយើង តែខ្ញុំចាំថា នៅពេលយប់នោះ ខ្ញុំបានមើលទៅចានបាយខ្ញុំ ហើយគិតក្នុងចិត្តតែម្នាក់ឯងថា “យើងទទួលបានតែសំណល់នៃពេលវេលាគាត់ប៉ុណ្ណោះ”។ បន្ទាប់មក ខ្ញុំក៏ចាំថា មានពេលជាច្រើនដងហើយ ដែលខ្ញុំបានថ្វាយតែសំណល់នៃពេលវេលា ដល់ព្រះអម្ចាស់ប៉ុណ្ណោះ ជួនកាល ខ្ញុំបានថ្វាយពេលតែបន្តិច ដែលខ្ញុំនៅសល់មុនពេលខ្ញុំគេងលក់។
លោកដានីយ៉ែលក៏ជាមនុស្សរវល់ផងដែរ។ គាត់មានតំណែងខ្ពស់ នៅក្នុងចក្រភពបាប៊ីឡូនសម័យបុរាណ ដូចនេះ ខ្ញុំយល់ថា គាត់រវល់ស្ទើរតែរកពេលទំនេរគ្មាន។ ទោះជាយ៉ាងណាក៏ដោយ គាត់បានបង្កើតទម្លាប់ចំណាយពេលជាមួយព្រះ ដោយអធិស្ឋានមួយថ្ងៃបីដង ដោយការសរសើរដំកើង ហើយអរព្រះគុណទ្រង់។ ការអនុវត្តន៍ជាប់ជាប្រចាំនេះ បានជួយឲ្យគាត់មានជំនឿរឹងមាំ ដែលមិនចេះរេរា ពេលគាត់ជួបការបៀតបៀន(ដានីយ៉ែល ៦)។
ព្រះទ្រង់សព្វព្រះទ័យនឹងមានការប្រកបស្និទ្ធស្នាលជាមួយយើងរាល់គ្នា។ នៅពេលព្រឹកព្រលឹម យើងអាចយាងទ្រង់ ចូលគង់នៅក្នុងពេលថ្ងៃនេះ ហើយបន្ទាប់មក យើងអាចសរសើរដំកើងទ្រង់ ហើយសូមឲ្យទ្រង់ជួយយើង ក្នុងរយៈពេលពេញមួយថ្ងៃ។ នៅពេលផ្សេងទៀត យើងអាចចំណាយពេលស្ងាត់ស្ងៀមដ៏មានតម្លៃជាមួយទ្រង់ ហើយជញ្ជឹងគិតអំពីភាពស្មោះត្រង់របស់ទ្រង់។
ពេលយើងចំណាយពេលជាមួយព្រះ ក្នុងការអធិស្ឋាន និងក្នុងព្រះបន្ទូលទ្រង់ យើងនឹងមានការលូតលាស់ ក្នុងទំនាក់ទំនងជាមួយទ្រង់ និងបានផ្លាស់ប្រែ ឲ្យកាន់តែល្អដូចទ្រង់។…