អំណោយដ៏ផុយស្រួយ
ពេលខ្ញុំវេចខ្ចប់អំណោយដែលមានភាពផុយស្រួយ ខ្ញុំត្រូវប្រាកដថា នៅសម្បកកញ្ចប់នោះ មានសញ្ញាសំគាល់ដើម្បីឲ្យគេដឹងថា ខាងក្នុងកញ្ចប់មានរបស់ផុយស្រួយ។ ខ្ញុំក៏បានសរសេរអក្សរធំៗពីលើថា “របស់ផុយស្រួយ” ព្រោះខ្ញុំមិនចង់ឲ្យនរណាម្នាក់ធ្វើឲ្យខូចអំណោយដ៏មានតម្លៃ នៅខាងក្នុងកញ្ចប់ឡើយ។
យ៉ាងណាមិញ អំណោយដ៏ល្អផុតដែលព្រះបានប្រទានដល់យើង គឺជាទារកតូច ដែលទ្រង់ក៏ជាអំណោយដ៏ផុយស្រួយផងដែរ។ ជួនកាលយើងស្រមៃឃើញថា ថ្ងៃបុណ្យណូអែល ជាថ្ងៃដែលមានទិដ្ឋភាពដ៏ស្រស់ស្អាត ដូចនៅលើរូបគំនូរ ប៉ុន្តែ ស្រ្តីដែលធ្លាប់ឆ្លងទន្លេ ប្រាកដជាអាចប្រាប់យើងថា អ្វីៗមិនសុទ្ធតែស្រស់ស្អាត ដូចការគិតរបស់យើងឡើយ។ នាងម៉ារាប្រាកដជាអស់កម្លាំង។ កាលនោះ នាងទើបតែបានឆ្លងទន្លេកូនដំបូង នៅកន្លែងដែលខ្វះអនាម័យបំផុតផង។ នាង “រុំទ្រង់នឹងសំពត់ផ្តេកក្នុងស្នូក ពីព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងណានៅទេ”(លូកា ២:៧)។ ទារកដែលទើបតែកើតត្រូវការការមើលថែរជាប់ជានិច្ច។ គេយំច្រើន ត្រូវបៅដោះ គេង ហើយពឹងផ្អែកទៅលើអ្នកមើលថែរជានិច្ច។ គេមិនអាចធ្វើការសម្រេចចិត្តអ្វីមួយឡើយ។ នៅសម័យនាងម៉ារា អត្រានៃការស្លាប់របស់ទារកមានកំរិតខ្ពស់ ហើយម្តាយជាច្រើនបានស្លាប់ ពេលឆ្លងទន្លេ។
ហេតុអ្វីបានជាព្រះទ្រង់សម្រេចព្រះទ័យ ចាត់ព្រះរាជបុត្រាទ្រង់ មកក្នុងលោកិយ ដោយឲ្យទ្រង់ប្រសូត្រតាមរបៀបដ៏ផុយស្រួយដូចនេះ? ពីព្រោះទ្រង់ត្រូវតែមានលក្ខណៈដូចជាយើងរាល់គ្នា ដើម្បីជួយសង្រ្គោះយើង។ អំណោយដ៏អស្ចារ្យបំផុតរបស់ព្រះ គឺបានប្រទានមកក្នុងរូបកាយទារកតូច ដ៏ផុយស្រួយ តែព្រះទ្រង់ហ៊ានប្រឈមនឹងគ្រោះថ្នាក់នេះ ដោយសារទ្រង់ស្រឡាញ់យើង។ ចូរយើងមានការដឹងគុណទ្រង់ សម្រាប់អំណោយដ៏អស្ចារ្យនេះ!-Keila Ochoa
អាថ៌កំបាំងនៃពិធីបុណ្យណូអែល
លោកឆាលស៍ ឌីកឃិន(Charles Dickens) បាននិពន្ធរឿង ដែលមានចំណងជើងថា បទចម្រៀងណូអែល ដែលនិយាយ អំពីអាថ៌កំបាំងរបស់លោកអេបេនេហ្សឺ ស្រ្គូជ(Ebenezer Scrooge)។ ហេតុអ្វីតួអង្គម្នាក់នេះ ជាមនុស្សចិត្តអាក្រក់ម្ល៉េះ? តើហេតុអ្វីបានជាគាត់ក្លាយជាមនុស្សអាត្មានិយម? បន្ទាប់មក បន្តិចម្តងៗ ពេលដែលអត្ថន័យនៃបុណ្យណូអែល បានជ្រួតជ្រាបក្នុងចិត្តគាត់។ មានឥទ្ធិពលម្យ៉ាង ដែលបានធ្វើឲ្យគាត់ប្រែក្លាយពីយុវជនដែលមានសុភមង្គល ទៅជាមនុស្សអាត្មានិយម ដែលគ្មានអំណរ ក្នុងជីវិត។ គាត់មានភាពឯកកោ និងខូចចិត្ត។ តែបន្ទាប់ពី អាថ៌កំបាំងរបស់គាត់ ត្រូវបានទំលាយហើយ គាត់ក៏បានរកឃើញផ្លូវទៅរកការស្អាងឡើងវិញ។ គាត់ប្រែជាចេះខ្វល់ពីអ្នកដទៃ ហើយការនេះក៏បាននាំគាត់ចេញពីភាពងងឹត ចូលទៅក្នុងជីវិតដែលមានក្តីអំណរជាថ្មី។
មានរឿងអាថ៌កំបាំងមួយ ដែលសំខាន់ជាងនេះទៀត ហើយក៏ពិបាកពន្យល់ជាងរឿងខាងលើផង។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ក្នុងបទគម្ពីរ ១ធីម៉ូថេ ៣:១៦ ថា “ពិតប្រាកដជាសេចក្តីអាថ៌កំបាំងរបស់សាសនានៃយើង នោះជ្រាលជ្រៅណាស់ គឺដែលព្រះបានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញទ្រង់ មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដ៏ទៃ មានគេជឿដល់ទ្រង់ក្នុងលោកិយនេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញ”។ រឿងនេះពិតជាអស្ចារ្យណាស់! ព្រះទ្រង់ “បានលេចមកក្នុងសាច់ឈាម”។
យ៉ាងណាមិញ អាថ៌កំបាំងនៃបុណ្យណូអែល គឺជាការដែលព្រះអាចយកកំណើតជាមនុស្ស តែនៅតែរក្សាភាពជាព្រះទាំងស្រុងដដែល។ មនុស្សមិនអាចបកស្រាយអំពីអាថ៌កំបាំងនេះបានទេ តែក្នុងប្រាជ្ញាដ៏ល្អឥតខ្ចោះរបស់ព្រះ នេះជាផែនការដែលទ្រង់បានរៀបចំតាំងពីមុនកំណើតលោកិយ។
តើបុត្រតូចនោះជានរណា? ទ្រង់ជាព្រះយេស៊ូវគ្រីស្ទ ជាព្រះដែលបានបង្ហាញព្រះអង្គទ្រង់ នៅក្នុងសាច់ឈាមជាមនុស្ស។-Bill…
អំណោយតែមួយ សម្រាប់មនុស្សទាំងអស់
កាលនៅក្មេង ខ្ញុំមានចិត្តរីករាយយ៉ាងខ្លាំង ក្នុងពិធីបុណ្យណូអែល គឺមិនខុសពីក្មេងភាគច្រើនឡើយ។ ខ្ញុំមានចិត្តអន្ទះសារចង់ឲ្យថ្ងៃណូអែលឆាប់មកដល់ បានជាខ្ញុំលួចបើកមើលអំណោយ ដែលឪពុកម្តាយខ្ញុំបានខ្ចប់ទុកនៅក្រោមដើមណូអែល ក្រែងលោមានគ្រឿងលេង និងល្បែងកំសាន្តនៅក្នុងកញ្ចប់អំណោយ។ ពេលខ្ញុំឃើញអាវយឺត និងខោនៅក្នុងកញ្ចប់អំណោយ ខ្ញុំមានអារម្មណ៍អន់ចិត្តយ៉ាងខ្លំាង។ ទោះយ៉ាងណាក៏ដោយ អំណោយសម្រាប់មនុស្សពេញវ័យ មិនសូវធ្វើឲ្យយើងសប្បាយដូចកាលពីក្មេងទេ។ ក្នុងថ្ងៃណូអែល កាលពីឆ្នាំមុន កូនៗរបស់ខ្ញុំបានឲ្យស្រោមជើងដ៏ស្រស់ស្អាត ដែលមានពណ៌ឆើត និងការរចនាយ៉ាងល្អ។ ពេលនោះ ខ្ញុំស្ទើរតែមានអារម្មណ៍ថា ខ្លួនឯងនៅក្មេងម្តងទៀត! សូម្បីតែមនុស្សចាស់ ក៏អាចពាក់ស្រោមជើងទាំងនោះដែរ គឺដូចដែលខ្ញុំបានឃើញផ្លាកសញ្ញាមានអក្សរសរសេរថា “ទំហំតែមួយត្រូវជើងមនុស្សទាំងអស់”។
ពាក្យស្វាគមន៍ ដែលគេសរសេរថា “ទំហំតែមួយត្រូវជើងមនុស្សទាំងអស់” បានធ្វើឲ្យខ្ញុំនឹកចាំអំពីអំណោយដ៏ល្អបំផុតនៅថ្ងៃណូអែល គឺដំណឹងល្អ ដែលបានប្រកាសថា ព្រះយេស៊ូវជាអំណោយសម្រាប់មនុស្សគ្រប់គ្នា។ ព្រះទ្រង់បានបង្ហាញឲ្យយើងដឹងច្បាស់ថា ទ្រង់ជាអំណោយសម្រាប់មនុស្សគ្រប់គ្នាមែន គឺនៅពេលដែលពួកទេវតាបានស្រែកច្រៀងសរសើរដំកើងព្រះ ដើម្បីអញ្ជើញពួកអ្នកគង្វាលចៀម ដែលមានឋានៈតូចទៀបក្នុងសង្គម។ ទ្រង់ក៏បានបញ្ជាក់បន្ថែមទៀត នៅពេលដែលពួកអ្នកប្រាជ្ញ ដែលជាឥស្សរៈជន ដែលមានទ្រព្យសម្បត្តិ និងអំណាច បានធ្វើដំណើរតាមពន្លឺផ្កាយលើមេឃ ទៅរក និងថ្វាយបង្គំព្រះឱរសយេស៊ូវ ដែលបានប្រសូត្រ។
បន្ទាប់ពីព្រះយេស៊ូវបានចាប់ផ្តើមព្រះរាជកិច្ចទ្រង់ សមាជិកដ៏មានឥទ្ធិពលម្នាក់ របស់ពួកក្រុមប្រឹក្សាជនជាតិយូដា បានមកជួបព្រះយេស៊ូវទាំងយប់។ ក្នុងការសន្ទនានោះ ព្រះយេស៊ូវបានអញ្ជើញ “អស់អ្នកណាដែលជឿ” ឲ្យចូលមករកទ្រង់។ គ្រាន់តែទទួលជឿព្រះយេស៊ូវ នោះយើងបានទទួលជីវិតអស់កល្បជានិច្ច(យ៉ូហាន ៣:១៦)។
បើព្រះយេស៊ូវទ្រង់បានយាងមកធ្វើជាអំណោយសម្រាប់តែអ្នកក្រ…
ក្មេងប្រុសវាយស្គរ
បទចម្រៀងមានចំណងជើងថា “ក្មេងតូចវាយស្គរ” ជាបទចម្រៀងណូអែលដ៏ពេញនិយម ដែលត្រូវបាននិពន្ធក្នុងឆ្នាំ ១៩៤១។ ពីដើមឡើយ បទនេះមានចំណងជើងថា “ចទចម្រៀងណូអែលសរសើរដំកើង ដោយវាយស្គរ” ហើយផ្អែកទៅលើបទចម្រៀងណូអែល តាមប្រពៃណីជនជាតិឆេកូ។
ទោះបីជារឿងដើមកំណើតណូអែល ក្នុងបទគម្ពីរម៉ាថាយ ១-២ និងលូកា ២ មិនបាននិយាយ អំពីក្មេងវាយស្គរក៏ដោយ ក៏បទចម្រៀងណូអែលមួយនេះ បានបង្ហាញពីអត្ថន័យនៃពិធីបុណ្យណូអែល។ បទចម្រៀងណូអែលនេះ បានពិពណ៌នា អំពីក្មេងប្រុសវាយស្គរម្នាក់ ដែលពួកអ្នកប្រាជ្ញបានឲ្យ មកកន្លែងព្រះគ្រីស្ទប្រសូត្រ។ ខុសពីពួកអ្នកប្រាជ្ញ ក្មេងតូចម្នាក់នេះ គ្មានដង្វាយអ្វីថ្វាយព្រះយេស៊ូវឡើយ បានជាវាថ្វាយទ្រង់នូវអ្វីដែលវាមាន។ គឺវាបានវាយស្គរថ្វាយទ្រង់ ដោយនិយាយថា “ខ្ញុំនឹងវាយស្គរឲ្យពិរោះអស់ពីលទ្ធភាពថ្វាយទ្រង់”។
រឿងនេះជារឿងប្រឌិត តែខ្លឹមសាររបស់វាបាននិយាយ អំពីការថ្វាយបង្គំ ដូចដែលព្រះយេស៊ូវបានមានបន្ទូលអំពីស្រ្តីមេម៉ាយ និងប្រាក់ពីរស្លឹងយ៉ាងដូចនេះថា “ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រីមេម៉ាយទ័លក្រនេះបានដាក់ដង្វាយលើសជាងគេទាំងអស់ ដ្បិតអ្នកទាំងនោះ សុទ្ធតែយកពីរបស់សំណល់ខ្លួនមកថ្វាយ តែឯស្ត្រីនេះ នាងបានយកពីសេចក្តីកំសត់របស់ខ្លួនមកថ្វាយវិញ គឺនាងបានថ្វាយរបស់ទាំងប៉ុន្មាន ដែលមានសំរាប់នឹងចិញ្ចឹមជីវិតខ្លួនផង”(លូកា ២១:៣-៤)។
ក្មេងប្រុសវាយស្គរគ្មានអ្វីក្រៅពីស្គរ ហើយស្រ្តីមេម៉ាយក្រីក្រក៏មានតែប្រាក់ពីរស្លឹង តែព្រះដែលពួកគេបានថ្វាយបង្គំ ទ្រង់សក្តិសមនឹងទទួលរបស់ទាំងប៉ុន្មាននោះ ដែលពួកគេមាន ជាជាងរបស់សំណល់ដែលគេយកមកថ្វាយទ្រង់។ ទ្រង់ក៏សក្តិសមនឹងទទួលរបស់ទំាងប៉ុន្មានដែលយើងមានផងដែរ ដ្បិតទ្រង់បានលះបង់គ្រប់យ៉ាង ដើម្បីយើងរាល់គ្នា។-Bill Crowder
សេចក្តីស្រឡាញ់ដ៏អស្ចារ្យ
ពេលដែលពិធីបុណ្យណូអែលជិតមកដល់ បន្ទាប់ពីស្វាមីរបស់អ្នកស្រី ដាវីដែន(Davidene) បានលាចាកលោកទៅ អ្នកស្រីដាវីដែនបានសរសេរសំបុត្រដ៏គួរឲ្យកត់សំគាល់មួយ ដែលក្នុងនោះ គាត់បានពិពណ៌នា អំពីនគរស្ថានសួគ៌ ពេលព្រះយេស៊ូវប្រសូត្រនៅលើផែនដី យ៉ាងដូចនេះថា “ព្រះទ្រង់តែងតែជ្រាបជានិច្ចថា នឹងមានអ្វីកើតឡើង។ ទាំងបីអង្គ ជាព្រះតែមួយ ហើយទ្រង់បានអនុញ្ញាតឲ្យព្រះរាជបុត្រាទ្រង់យាងចុះ ពីស្ថានសួគ៌មក ដើម្បីយើងរាល់គ្នា”។
ពេលព្រះយេស៊ូវបានបង្រៀន និងប្រោសជម្ងឺមនុស្សជាច្រើន នៅលើផែនដី ទ្រង់មានបន្ទូលថា “ពីព្រោះខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក។ នេះហើយជាបំណងព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត”(យ៉ូហាន ៦:៣៨,៤០)។
ការប្រសូត្ររបស់ព្រះយេស៊ូវ នៅភូមិបេថ្លេហិម ជាការចាប់ផ្តើមនៃព្រះរាជកិច្ចទ្រង់ នៅលើផែនដី ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ ហើយបានលៈបង់ព្រះជន្មទ្រង់នៅលើឈើឆ្កាង ដើម្បីរំដោះយើងឲ្យរួចពីទោស និងអំណាចនៃអំពើបាប។ អ្នកស្រីដាវីដែន បានមានប្រសាសន៍ថា គាត់ពិបាកនឹងកាត់ចិត្តពីមនុស្សដែលគាត់ស្រឡាញ់ ដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ តែព្រះទ្រង់បានសម្រេចព្រះទ័យលះបង់ព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យខ្ញុំអាចរស់នៅ ក្នុងដំណាក់ទ្រង់ជារៀងរហូត។
“ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។-David McCasland
ទីបន្ទាល់របស់កញ្ញាសឺរីន(Serene)
[embed]https://youtu.be/PnJ8fdiYkkU[/embed]
ដោយសារព្រះគុណព្រះ នោះជីវិតខ្ញុំប្រែជាមានតម្លៃណាស់(១កូរិនថូស ១៥:១០)។
ខ្ញុំយល់ថា អំណោយដ៏ប្រសើរបំផុត ក្នុងជីវិតខ្ញុំ គឺជាឱកាសទីពីរ ដែលព្រះទ្រង់បានប្រទាន។
ខ្ញុំយល់ថា ការធ្វើអត្តឃាត គឺបណ្តាលមកពីកត្តាជាច្រើន បើខ្ញុំងាកមកមើលជីវិតខ្ញុំកាលពីមុន។ ខ្ញុំដឹងថា កាលនោះ ខ្ញុំចង់ធ្វើអត្តឃាត គឺដោយសារខ្លួនឯង គឺនៅពេលដែលខ្ញុំ បានឲ្យតម្លៃខ្លួនឯងតិចពេក ។…
សន្តិភាពដែលគ្មានការគៀបសង្កត់
គ្មាននរណាម្នាក់អាចរ៉ាប់រងវិនាសកម្មនៃសង្រ្គាមបានឡើយ។ ប្រទេសជាតិជាច្រើនកំពុងតែជាប់នៅក្នុងការប៉ះទង្គិចដោយប្រដាប់អាវុធ ក្នុងពេលសព្វថ្ងៃនេះ។ តើសង្រ្គាមទាំងនោះ នឹងបញ្ចប់នៅពេលណា និងដោយរបៀបណា? យើងចង់បានសន្តិភាព តែមិនមែនសន្តិភាពដែលមានពេញដោយភាពអយុត្តិធម៌នោះទេ។
ព្រះយេស៊ូវបានប្រសូត្រក្នុងសម័យដែលមាន “សន្តិភាព” តែសន្តិភាពនោះ ស្ថិតនៅក្រោមការគៀបសង្កត់គ្មានត្រាប្រណី។ សនិ្តភាពដែលចក្រភពរ៉ូម៉ាំងផ្តល់ឲ្យ បានកើតមានតែនៅពេលដែលមហាអំណាចមួយនេះ បានវាយបង្រ្កាបការរើបម្រាស់ទាំងអស់។ រយៈពេល៧សតវត្សរ៍ មុនពេលមានសន្តិភាពប្រភេទនេះក្នុងទឹកដីយូដា កងទ័ពសត្រូវបានត្រៀមខ្លួនវាយយកក្រុងយេរូសាឡិម។ ព្រះទ្រង់ក៏បានមានបន្ទូលតាមរយៈហោរាអេសាយ នៅពីក្រោយស្រមោលនៃសង្រ្គាមថា “បណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ”(អេសាយ ៩:២)។ “ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ … ឯសេចក្តីចំរើននៃរដ្ឋបាលទ្រង់ និងសេចក្តីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃទ្រង់ឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ(ខ.៦-៧)។ ត្រង់ចំណុចនេះ បទគម្ពីរម៉ាថាយ បានចែងថា បទទំនាញរបស់ហោរាអេសាយ បានសម្រេច ដោយការប្រសូត្ររបស់ព្រះគ្រីស្ទ(ម៉ាថាយ ១:២២-២៣ និងមើល អេសាយ ៧:១៤)។
ក្នុងរដូវនៃបុណ្យណូអែល យើងចូលចិត្តមើលរូបភាពព្រះឱរសយេស៊ូវ ផ្ទុំនៅក្នុងស្នូក។ តែបុត្រតូចដ៏កំសត់ ក៏ជាព្រះអម្ចាស់ដ៏មានគ្រប់ចេស្តាផងដែរ ពោលគឺទ្រង់ជា “ព្រះអម្ចាស់នៃពួកពលបរិវ៉ា”(អេសាយ ១៣:១៣)។ ថ្ងៃណាមួយ ទ្រង់នឹង “សោយរាជ្យលើបល្ល័ង្កស្តេចដាវីឌ…
ការធ្វើអំពើល្អ
គេនិយាយថា “ការល្អដែលអ្នកធ្វើនៅថ្ងៃនេះ នឹងត្រូវគេភ្លេចនៅថ្ងៃស្អែក។ តែទោះជាយ៉ាងណាក៏ដោយ ចូរកុំឈប់ធ្វើការល្អឡើយ”។ ខ្ញុំចូលចិត្តពាក្យមួយឃ្លានេះ ព្រោះវាជាការក្រើនរំឭកដ៏ប្រសើរ។ ក្នុងព្រះគម្ពីរកិច្ចការ លោកលូកាបាននិយាយសង្ខេប អំពីព្រះរាជកិច្ចដែលព្រះយេស៊ូវបានធ្វើនៅលើផែនដីថា “ទ្រង់បានយាងចុះឡើងធ្វើការល្អ”(១០:៣៨)។
ពេលដែលព្រះគម្ពីរបង្គាប់ឲ្យយើង ”ធ្វើការល្អ” តើមានន័យយ៉ាងដូចម្តេចខ្លះ? ព្រះយេស៊ូវទ្រង់បានធ្វើការល្អ ដោយបង្រៀន ប្រោសជម្ងឺ ប្រទានអាហារ និងកម្សាន្តចិត្តជនទាំងឡាយ ។ ព្រះយេស៊ូវបានផ្តល់ឲ្យនូវគំរូដ៏ល្អឥតខ្ចោះ ហើយទ្រង់បានត្រាស់ហៅអ្នកដើរតាមទ្រង់ ឲ្យបំពេញសេចក្តីត្រូវការរបស់អ្នកដទៃ ដែលរាប់បញ្ចូលទាំងអ្នកដែលស្អប់ពួកគេផងដែរ គឺដូចដែលមានចែងថា “ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសារ ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា”(ម៉ាថាយ ៥:៤៤ និងមើល លូកា ៦:២៧-៣៥ ផងដែរ)។ ពួកគេត្រូវបម្រើខ្មាំងសត្រូវរបស់ខ្លួន ដោយមិនរំពឹងចង់បានការតបស្នងអ្វីមកវិញឡើយ ។
ជាងនេះទៅទៀត អ្នកដើរតាមទ្រង់ត្រូវធ្វើការល្អ ជាពិសេសដល់គ្រីស្ទបរិស័ទឯទៀត តាមឱកាសដែលខ្លួនមាន(កាឡាទី ៦:១០)។ ពួកគេមិនត្រូវភ្លេចធ្វើការល្អ និងចែកចាយនូវអ្វីដែលខ្លួនមាន ដល់អ្នកដទៃ ដោយសារតែការបៀតបៀន ភាពអាត្មានិយម និងការជាប់រវល់ឡើយ(ហេព្រើ ១៣:១៦)។
ដើម្បីឲ្យយើងមានលក្ខណៈដូចព្រះអង្គសង្គ្រោះ និងអ្នកដើរតាមទ្រង់កាលពីសម័យដើម យើងគួរតែសួរខ្លួនឯងជារៀងរាល់ថ្ងៃថា “តើមានការល្អអ្វីខ្លះដែលខ្ញុំអាចធ្វើនៅថ្ងៃនេះ ដោយនូវព្រះនាមព្រះយេស៊ូវ?” ការល្អដែលយើងធ្វើ នឹងបានក្លាយជាដង្វាយដែលព្រះទ្រង់សព្វព្រះទ័យនឹងទទួល(ហេព្រើ ១៣:១៦) ហើយការនោះនឹងនាំអ្នកដទៃឲ្យស្គាល់ទ្រង់(ម៉ាថាយ ៥:១៦)។ - Marvin…
ឈោងដៃទៅរកទ្រង់
គ្រួសារខ្ញុំមានឆ្កែញីមួយក្បាល ដែលមានអាយុចាស់ណាស់ហើយ។ វាជាពូជឆ្កែតឿរបស់តំបន់ហាយឡិនខាងលិច។ វាចូលចិត្តដេកនៅចុងជើង លើគ្រែរបស់យើង អស់រយៈពេល១៣ឆ្នាំមកហើយ។ តាមធម្មតា វាដេកយ៉ាងស្ងាត់ស្ងៀម ដោយមិនបំរាស់ ឬបញ្ចេញសម្លេងអ្វីឡើយ តែថ្មីៗនេះ វាចេះតែកេះយើងថ្នមៗ នៅពាក់កណ្តាលយប់។ ពីដំបូង យើងស្មានថា វាចង់ចេញទៅក្រៅ បានជាយើងព្យាយាមបណ្តើរវាចេញទៅក្រៅ។ តែក្រោយមក យើងក៏បានដឹងថា វាគ្រាន់តែចង់ដឹងថា យើងនៅក្បែរវាឬអត់។ ត្រចៀកវាស្ទើរតែស្តាប់លែងឮ ហើយភ្នែកក៏ពិការខ្លះៗហើយ។ វាមិនអាចមើលឃើញ នៅកន្លែងងងឹតទេ ហើយក៏មិនអាចឮយើងកម្រើកឬដកដង្ហើមដូចមុនទេ។ វាជារឿងធម្មតាទេ ដែលវាមានការច្រឡំ ហើយឈោងទៅរកយើង ដើម្បីឲ្យដឹងច្បាស់ថា យើងពិតជានៅក្បែរវាមែនឬអត់។ ដូចនេះ ខ្ញុំក៏បានឈោងទៅរកវា ហើយអង្អែលក្បាលវា ដើម្បីផ្តល់ការធានាដល់វាថា ខ្ញុំនៅក្បែរវាទេ។ វាគ្រាន់តែចង់ដឹងប៉ុណ្ណឹងឯង។ វាក៏បានដេកវិញ។
មានពេលមួយ ស្តេចដាវីឌបានទូលសួរព្រះថា “តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់?”(ទំនុកដំកើង ១៣៩:៧) ស្តេចដាវីឌបានទទួលការកម្សាន្តចិត្តយ៉ាងខ្លាំង ពេលដឹងថា ព្រះទ្រង់គង់នៅក្បែរជានិច្ច។ បានជាទ្រង់មានបន្ទូលថា “ទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចូសកាល ហោះទៅនៅឯទីបំផុតនៃសមុទ្រ គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ បើទូលបង្គំថា សេចក្តីងងឹតនឹងគ្របបាំងទូលបង្គំជាប្រាកដ ហើយពន្លឺដែលនៅជុំវិញទូលបង្គំនឹងត្រឡប់ទៅជាយប់វិញ”(ខ.៩-១២)។
តើអ្នកកំពុងវង្វេងក្នុងទីងងឹតឬ? តើអ្នកកំពុងមានទុក្ខ មានការភ័យខ្លាច ការប្រកាន់ទោសខ្លួនឯង ការសង្ស័យ ឬការបាក់ទឹកចិត្តឬទេ?…
ការសម្រាកថ្ងៃបុណ្យណូអែល
កាលនៅពីក្មេង ខ្ញុំបានយកកាសែតទៅដាក់តាមផ្ទះ ដើម្បីរកលុយចិញ្ចឹមជីវិត។ ដោយសារកាសែតនោះ ជាកាសែតពត៌មានពេលព្រឹក ខ្ញុំត្រូវក្រោកនៅម៉ោង៣ទៀតភ្លឺ ជារៀងរាល់ថ្ងៃ ដើម្បីឲ្យខ្ញុំអាចយកកាសែត១៤០ច្បាប់ ទៅដាក់នៅតាមផ្ទះ ឲ្យបានត្រឹមត្រូវ មុនម៉ោង៦ព្រឹក។
តែជារៀងរាល់ឆ្នាំ សម្រាប់ខ្ញុំ មានថ្ងៃមួយដែលខុសពីថ្ងៃផ្សេងទៀត។ ខ្ញុំត្រូវយកកាសែតពត៌មានពេលព្រឹកទៅដាក់ឲ្យគេ នៅថ្ងៃមុនពេលថ្ងៃបុណ្យណូអែលមកដល់ មានន័យថា មានតែនៅពេលព្រឹកថ្ងៃបុណ្យណូអែលទេ ដែលខ្ញុំអាចគេង ហើយសម្រាកដូចមនុស្សទូទៅបាន។ អស់រយៈពេលជាច្រើនឆ្នាំក្រោយមក ខ្ញុំក៏បានអបអរពិធីបុណ្យណូអែល ដោយសារមូលហេតុជាច្រើន ដែលក្នុងនោះ ខ្ញុំបានរាប់ថ្ងៃនោះជាថ្ងៃពិសេស ដោយសារវាជាថ្ងៃដែលខ្ញុំបានសម្រាក។
កាលនោះ ខ្ញុំមិនទាន់យល់ច្បាស់ អំពីអត្ថន័យនៃការសម្រាកដ៏ពិត ដែលពិធីបុណ្យណូអែលបានផ្តល់ឲ្យនោះឡើយ។ ព្រះគ្រីស្ទបានយាងមក នៅថ្ងៃបុណ្យណូអែលដំបូង ដើម្បីប្រទាននូវការសម្រាក តាមរយៈការអត់ទោសបាបរបស់ទ្រង់ ដល់អស់អ្នកដែលស្ថិតក្រោមបន្ទុកនៃក្រឹត្យវិន័យ ដែលពួកគេមិនអាចប្រព្រឹត្តតាម ឲ្យបានសព្វគ្រប់នោះ។ គឺដូចដែលព្រះយេស៊ូវបានមានបន្ទូលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។
ក្នុងលោកិយ ដែលអំពើបាបមានទម្ងន់ធ្ងន់ក្រៃ មិនអាចឲ្យយើងលីសែងតែម្នាក់ឯងបាន ព្រះគ្រីស្ទបានយាងមក នាំយើងចូលទៅក្នុងទំនាក់ទំនងជាមួយទ្រង់ ហើយប្រទានឲ្យយើងមានការសម្រាកក្នុងទ្រង់។-Bill Crowder