Month: December 2017

អំណោយដ៏ផុយស្រួយ

ពេល​ខ្ញុំ​វេច​ខ្ចប់​អំណោយ​ដែល​មាន​ភាព​ផុយ​ស្រួយ ខ្ញុំ​ត្រូវ​ប្រាកដ​ថា នៅ​សម្បក​កញ្ចប់​នោះ មាន​សញ្ញា​សំគាល់​ដើម្បី​ឲ្យ​គេ​ដឹង​ថា ខាង​ក្នុង​កញ្ចប់​មាន​របស់​ផុយ​ស្រួយ។​ ខ្ញុំ​ក៏​បាន​សរសេរ​អក្សរ​ធំ​ៗ​ពី​លើ​ថា “របស់​ផុយ​ស្រួយ” ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខូច​អំណោយ​ដ៏​មាន​តម្លៃ នៅ​ខាង​ក្នុង​កញ្ចប់​ឡើយ។

យ៉ាង​ណា​មិញ អំណោយ​ដ៏​ល្អ​ផុត​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង គឺ​ជា​ទារក​តូច ដែល​ទ្រង់​ក៏ជា​អំណោយ​ដ៏​ផុយ​ស្រួយ​ផង​ដែរ។​ ជួន​កាល​យើង​ស្រមៃ​ឃើញ​ថា ថ្ងៃ​បុណ្យ​ណូអែល ជា​ថ្ងៃ​ដែល​មាន​ទិដ្ឋ​ភាព​ដ៏​ស្រស់​ស្អាត ដូច​នៅ​លើ​រូប​គំនូរ ប៉ុន្តែ ស្រ្តី​ដែល​ធ្លាប់​ឆ្លង​ទន្លេ ប្រាកដ​ជា​អាច​ប្រាប់​យើង​ថា អ្វី​ៗ​មិន​សុទ្ធ​តែ​ស្រស់​ស្អាត ដូច​ការ​គិត​របស់​យើង​ឡើយ។​ នាង​ម៉ារា​ប្រាកដ​ជា​អស់​កម្លាំង។ កាល​នោះ នាង​ទើប​តែ​បាន​ឆ្លង​ទន្លេ​កូន​ដំបូង នៅ​កន្លែង​ដែល​ខ្វះ​អនាម័យ​បំផុត​ផង។ នាង “​រុំ​ទ្រង់នឹង​សំពត់​ផ្តេក​ក្នុង​ស្នូក ពី​ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​ណា​នៅ​ទេ”(លូកា ២:៧)។ ទារក​ដែល​ទើប​តែ​កើត​ត្រូវ​ការ​ការ​មើល​ថែរ​ជាប់​ជា​និច្ច។ គេ​យំ​ច្រើន ត្រូវ​បៅដោះ គេង ហើយ​ពឹង​ផ្អែក​ទៅ​លើ​អ្នក​មើល​ថែរ​ជា​និច្ច។ គេ​មិន​អាចធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​មួយ​ឡើយ។ នៅ​សម័យ​នាង​ម៉ារា អត្រា​នៃ​ការស្លាប់​របស់​ទារក​មាន​កំរិត​ខ្ពស់ ហើយ​ម្តាយ​ជា​ច្រើន​បាន​ស្លាប់ ពេល​ឆ្លងទន្លេ។

ហេតុ​អ្វី​បាន​ជា​ព្រះ​ទ្រង់​សម្រេច​ព្រះ​ទ័យ ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់ មក​ក្នុង​លោកិយ ដោយ​ឲ្យ​ទ្រង់​ប្រសូត្រ​តាម​របៀប​ដ៏​ផុយ​ស្រួយ​ដូច​នេះ? ពី​ព្រោះ​ទ្រង់​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​ជា​យើង​រាល់​គ្នា ដើម្បី​ជួយ​សង្រ្គោះ​យើង។ អំណោយ​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះ គឺ​បាន​ប្រទាន​មក​ក្នុង​រូប​កាយ​ទារក​តូច ដ៏​ផុយ​ស្រួយ តែ​ព្រះ​ទ្រង់​ហ៊ាន​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នេះ ដោយ​សារ​ទ្រង់​ស្រឡាញ់​យើង។​ ចូរ​យើង​មាន​ការ​ដឹង​គុណ​ទ្រង់ សម្រាប់​អំណោយ​ដ៏​អស្ចារ្យ​នេះ!-Keila Ochoa

អាថ៌កំបាំងនៃពិធីបុណ្យណូអែល

លោក​ឆាលស៍ ឌីកឃិន(Charles Dickens) បាន​និពន្ធ​រឿង ដែល​មាន​ចំណង​ជើង​ថា​ បទចម្រៀង​ណូអែល ដែល​និយាយ អំពី​អាថ៌​កំបាំង​របស់​លោក​អេបេនេហ្សឺ ស្រ្គូជ(Ebenezer Scrooge)។ ហេតុ​អ្វី​តួ​អង្គ​ម្នាក់​នេះ ជា​មនុស្ស​ចិត្តអាក្រក់​ម្ល៉េះ? តើ​ហេតុ​អ្វី​បាន​ជាគាត់​ក្លាយ​ជា​មនុស្ស​អាត្មា​និយម? បន្ទាប់​មក បន្តិច​ម្តង​ៗ ពេល​ដែល​អត្ថ​ន័យ​នៃ​បុណ្យ​ណូអែល បាន​ជ្រួត​ជ្រាប​ក្នុង​ចិត្ត​គាត់។​ មាន​ឥទ្ធិ​ពល​ម្យ៉ាង ដែល​បាន​ធ្វើ​ឲ្យ​គាត់​ប្រែ​ក្លាយ​ពី​យុវ​ជន​ដែល​មាន​សុភ​មង្គល ទៅ​ជា​មនុស្ស​អាត្មា​និយម ដែល​គ្មាន​អំណរ ក្នុង​ជីវិត។ គាត់​មាន​ភាព​ឯក​កោ និង​ខូច​ចិត្ត។​ តែ​បន្ទាប់​ពី អាថ៌​កំបាំង​របស់​គាត់ ត្រូវ​បាន​ទំលាយ​ហើយ គាត់​ក៏​បាន​រក​ឃើញ​ផ្លូវ​ទៅ​រក​ការ​ស្អាង​ឡើង​វិញ។​ គាត់​ប្រែ​ជា​ចេះខ្វល់​ពី​អ្នក​ដទៃ ហើយ​ការ​នេះ​ក៏​បាន​នាំ​គាត់​ចេញ​ពី​ភាព​ងងឹត ចូល​ទៅ​ក្នុង​ជីវិត​ដែល​មាន​ក្តី​អំណរ​ជា​ថ្មី។

មាន​រឿង​អាថ៌​កំបាំង​មួយ ដែល​សំខាន់​ជាង​នេះ​ទៀត ហើយ​ក៏ពិបាក​ពន្យល់​ជាង​រឿង​ខាង​លើ​ផង។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ក្នុង​បទ​គម្ពីរ ១ធីម៉ូថេ ៣:១៦ ថា “ពិត​ប្រាកដ​ជា​សេចក្តី​អាថ៌កំបាំង​របស់​សាសនា​នៃ​យើង នោះ​ជ្រាល​ជ្រៅ​ណាស់ គឺ​ដែល​ព្រះ​បាន​លេច​មក​ក្នុង​សាច់​ឈាម បាន​រាប់​ជា​សុចរិត​ដោយ​ព្រះវិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ទ្រង់ មនុស្ស​បាន​ប្រកាស​ប្រាប់​ពី​ទ្រង់​ដល់​ពួក​សាសន៍​ដ៏ទៃ មាន​គេ​ជឿ​ដល់​ទ្រង់​ក្នុង​លោកិយ​នេះ រួច​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ​ក្នុង​សិរីល្អ​វិញ”។ រឿង​នេះ​ពិត​ជា​អស្ចារ្យ​ណាស់! ព្រះ​ទ្រង់ “បាន​លេច​មក​ក្នុង​សាច់​ឈាម”។

យ៉ាង​ណា​មិញ អាថ៌​កំបាំង​នៃ​បុណ្យ​ណូអែល គឺ​ជា​ការ​ដែល​ព្រះ​អាច​យក​កំណើត​ជា​មនុស្ស ​តែ​នៅ​តែ​រក្សា​ភាព​ជា​ព្រះ​ទាំង​ស្រុង​ដដែល។ មនុស្ស​មិន​អាច​បក​ស្រាយ​អំពី​អាថ៌​កំបាំង​នេះ​បាន​ទេ តែ​ក្នុង​ប្រាជ្ញា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ នេះ​ជា​ផែន​ការ​ដែល​ទ្រង់​បាន​រៀប​ចំ​តាំង​ពី​មុន​កំណើត​លោកិយ​។

តើ​បុត្រ​តូច​នោះ​ជា​នរណា? ទ្រង់​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដែល​បាន​បង្ហាញ​ព្រះ​អង្គ​ទ្រង់ នៅ​ក្នុង​សាច់​ឈាម​ជា​មនុស្ស។-Bill…

អំណោយតែមួយ សម្រាប់មនុស្សទាំងអស់

កាល​នៅ​ក្មេង ខ្ញុំ​មាន​ចិត្ត​រីក​រាយ​យ៉ាង​ខ្លាំង ក្នុង​ពិធី​បុណ្យ​ណូអែល គឺ​មិន​ខុស​ពី​ក្មេង​ភាគ​ច្រើន​ឡើយ។ ខ្ញុំ​មាន​ចិត្ត​អន្ទះ​សារ​ចង់​ឲ្យ​ថ្ងៃ​ណូអែល​ឆាប់​មក​ដល់ បាន​ជា​ខ្ញុំ​លួច​បើក​មើល​អំណោយ ដែល​ឪពុក​ម្តាយ​ខ្ញុំ​បាន​ខ្ចប់​ទុក​នៅ​ក្រោម​ដើម​ណូអែល ក្រែង​លោ​មាន​គ្រឿង​លេង និង​ល្បែង​កំសាន្ត​នៅ​ក្នុង​កញ្ចប់​អំណោយ។​ ពេល​ខ្ញុំ​ឃើញ​អាវ​យឺត និង​ខោ​នៅ​ក្នុង​កញ្ចប់​អំណោយ ខ្ញុំ​មាន​អារម្មណ៍​អន់​ចិត្ត​យ៉ាង​ខ្លំាង។ ទោះ​យ៉ាង​ណា​ក៏​ដោយ អំណោយ​សម្រាប់​មនុស្ស​ពេញ​វ័យ​ មិនសូវ​ធ្វើ​ឲ្យ​យើង​សប្បាយ​ដូច​កាល​ពី​ក្មេង​ទេ។ ក្នុង​ថ្ងៃ​ណូអែល កាល​ពី​ឆ្នាំ​មុន កូន​ៗ​របស់​ខ្ញុំ​បាន​ឲ្យ​ស្រោម​ជើង​ដ៏​ស្រស់​ស្អាត ដែល​មាន​ពណ៌​ឆើត និង​ការ​រចនា​យ៉ាងល្អ​។ ពេល​នោះ ខ្ញុំ​ស្ទើរ​តែ​មាន​អារម្មណ៍​ថា ខ្លួន​ឯ​ងនៅ​ក្មេង​ម្តងទៀត! សូម្បី​តែ​មនុស្ស​ចាស់ ក៏​អាច​ពាក់​ស្រោម​ជើង​ទាំង​នោះ​ដែរ គឺ​ដូច​ដែល​ខ្ញុំ​បាន​ឃើញ​ផ្លាក​សញ្ញា​មាន​អក្សរ​សរសេរ​ថា “ទំហំ​តែ​មួយត្រូវ​ជើង​មនុស្ស​ទាំង​អស់”។

ពាក្យ​ស្វាគមន៍ ដែល​គេ​សរសេរ​ថា “ទំហំ​តែ​មួយ​ត្រូវ​ជើង​មនុស្ស​ទាំង​អស់” បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​អំណោយ​ដ៏​ល្អ​បំផុត​នៅ​ថ្ងៃ​ណូអែល គឺ​ដំណឹង​ល្អ ដែល​បាន​ប្រកាស​ថា ព្រះ​យេស៊ូវ​ជាអំណោយ​សម្រាប់​មនុស្ស​គ្រប់​គ្នា។ ព្រះ​ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ច្បាស់​ថា ទ្រង់​ជា​អំណោយ​សម្រាប់​មនុស្ស​គ្រប់​គ្នា​មែន គឺ​នៅ​ពេល​ដែល​ពួក​ទេវ​តា​បាន​ស្រែក​ច្រៀង​សរសើរ​ដំកើង​ព្រះ ដើម្បី​អញ្ជើញ​ពួក​អ្នក​គង្វាល​ចៀម ដែល​មាន​ឋានៈ​តូច​ទៀប​ក្នុង​សង្គម។ ទ្រង់​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត នៅ​ពេល​ដែល​ពួក​អ្នក​ប្រាជ្ញ ដែល​ជា​ឥស្សរៈ​ជន ដែល​មាន​ទ្រព្យ​សម្បត្តិ និង​អំណាច បាន​ធ្វើ​ដំណើរ​តាម​ពន្លឺ​ផ្កាយ​លើ​មេឃ ទៅ​រក និង​ថ្វាយ​បង្គំ​ព្រះ​ឱរស​យេស៊ូវ ដែល​បាន​ប្រសូត្រ។

បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ចាប់​ផ្តើម​ព្រះ​រាជ​កិច្ច​ទ្រង់ សមាជិក​ដ៏​មាន​ឥទ្ធិ​ពល​ម្នាក់ របស់​ពួក​ក្រុម​ប្រឹក្សា​ជន​ជាតិ​យូដា បាន​មក​ជួប​ព្រះយេស៊ូវ​ទាំង​យប់។ ក្នុង​ការ​សន្ទនា​នោះ ព្រះ​យេស៊ូវ​បាន​អញ្ជើញ “អស់​អ្នក​ណា​ដែល​ជឿ” ឲ្យ​ចូល​មក​រក​ទ្រង់។​ គ្រាន់​តែ​ទទួល​ជឿ​ព្រះយេស៊ូវ នោះ​យើង​បាន​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច(យ៉ូហាន ៣:១៦)។

បើ​ព្រះ​យេស៊ូវ​ទ្រង់​បាន​យាង​មក​ធ្វើ​ជា​អំណោយ​សម្រាប់​តែ​អ្នក​ក្រ…

ក្មេងប្រុសវាយស្គរ

បទ​ចម្រៀង​មាន​ចំណង​ជើង​ថា “ក្មេង​តូច​វាយ​ស្គរ” ជា​បទ​ចម្រៀង​ណូអែល​ដ៏​ពេញ​និយម ​ដែល​ត្រូវ​បាន​និពន្ធ​ក្នុង​ឆ្នាំ ១៩៤១។ ពី​ដើម​ឡើយ បទ​នេះ​មាន​ចំណង​ជើង​ថា​ “ចទ​ចម្រៀងណូអែល​សរសើរ​ដំកើង ដោយ​វាយ​ស្គរ” ហើយ​ផ្អែក​ទៅ​លើ​បទ​ចម្រៀង​ណូអែល តាម​ប្រពៃណី​ជន​ជាតិ​ឆេកូ។

ទោះ​បី​ជា​រឿង​ដើម​កំណើត​ណូអែល ក្នុង​បទ​គម្ពីរ​ម៉ាថាយ ១-២ និង​លូកា ២ មិន​បាន​និយាយ អំពី​ក្មេង​វាយ​ស្គរ​ក៏​ដោយ ក៏​បទ​ចម្រៀង​ណូអែល​មួយ​នេះ បាន​បង្ហាញ​ពី​អត្ថ​ន័យ​នៃ​ពិធី​បុណ្យ​ណូអែល។ បទ​ចម្រៀង​ណូអែល​នេះ បាន​ពិពណ៌​នា អំពី​ក្មេង​ប្រុស​វាយ​ស្គរ​ម្នាក់ ដែល​ពួក​អ្នក​ប្រាជ្ញ​បាន​ឲ្យ មក​កន្លែង​ព្រះគ្រីស្ទ​ប្រសូត្រ។ ខុស​ពី​ពួក​អ្នក​ប្រាជ្ញ ក្មេង​តូច​ម្នាក់​នេះ គ្មាន​ដង្វាយ​អ្វី​ថ្វាយ​ព្រះ​យេស៊ូវ​ឡើយ បាន​ជា​វា​ថ្វាយ​ទ្រង់​នូវ​អ្វី​ដែល​វា​មាន។ គឺ​វា​បាន​វាយ​ស្គរ​​ថ្វាយ​ទ្រង់ ដោយ​និយាយ​ថា “ខ្ញុំ​នឹង​វាយ​ស្គរ​ឲ្យ​ពិរោះ​អស់​ពី​លទ្ធ​ភាព​ថ្វាយ​ទ្រង់”។

រឿង​នេះ​ជា​រឿង​ប្រឌិត តែ​ខ្លឹម​សារ​របស់​វា​បាន​និយាយ អំពី​ការ​ថ្វាយ​បង្គំ ដូច​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី​ស្រ្តី​មេម៉ាយ និង​ប្រាក់​ពីរ​ស្លឹង​យ៉ាង​ដូច​នេះ​ថា “ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្រី​មេម៉ាយ​ទ័លក្រ​នេះ​បាន​ដាក់​ដង្វាយ​លើស​ជាង​គេ​ទាំង​អស់ ដ្បិត​អ្នក​ទាំង​នោះ សុទ្ធ​តែ​យក​ពី​របស់​សំណល់​ខ្លួន​មក​ថ្វាយ តែ​ឯ​ស្ត្រី​នេះ នាង​បាន​យក​ពី​សេចក្តី​កំសត់​របស់​ខ្លួន​មក​ថ្វាយ​វិញ គឺ​នាង​បាន​ថ្វាយ​របស់​ទាំង​ប៉ុន្មាន ដែល​មាន​សំរាប់​នឹង​ចិញ្ចឹម​ជីវិត​ខ្លួន​ផង”(លូកា ២១:៣-៤)។

ក្មេង​ប្រុស​វាយ​ស្គរ​គ្មាន​អ្វី​ក្រៅ​ពី​ស្គរ ហើយ​ស្រ្តី​មេម៉ាយ​ក្រី​ក្រ​ក៏​មាន​តែ​ប្រាក់​ពី​រស្លឹង តែ​ព្រះ​ដែល​ពួក​គេ​បាន​ថ្វាយ​បង្គំ ទ្រង់​សក្តិ​សម​នឹង​ទទួល​របស់​ទាំង​ប៉ុន្មាន​នោះ ដែល​ពួក​គេ​មាន ជា​ជាង​របស់​សំណល់​ដែល​គេ​យក​មក​ថ្វាយ​ទ្រង់។ ទ្រង់​ក៏​សក្តិ​សម​នឹង​ទទួល​របស់​ទំាង​ប៉ុន្មាន​ដែល​យើង​មាន​ផង​ដែរ ដ្បិត​ទ្រង់​បាន​លះ​បង់​គ្រប់​យ៉ាង ដើម្បី​យើង​រាល់​គ្នា។-Bill Crowder

សេចក្តីស្រឡាញ់ដ៏អស្ចារ្យ

ពេល​ដែល​ពិធី​បុណ្យ​ណូអែល​ជិត​មក​ដល់ បន្ទាប់​ពី​ស្វាមី​របស់​អ្នក​ស្រី ដាវីដែន(Davidene) បាន​លា​ចាក​លោក​ទៅ អ្នក​ស្រី​ដាវីដែន​បាន​សរសេរ​សំបុត្រ​ដ៏​គួរ​ឲ្យ​កត់​សំគាល់​មួយ ដែល​ក្នុង​នោះ គាត់​បាន​ពិពណ៌​នា អំពី​នគរ​ស្ថាន​សួគ៌ ពេល​ព្រះ​យេស៊ូវ​ប្រសូត្រ​នៅលើ​ផែន​ដី យ៉ាង​ដូច​នេះ​ថា “ព្រះ​ទ្រង់​តែង​តែ​ជ្រាប​ជា​និច្ច​ថា នឹង​មាន​អ្វី​កើត​ឡើង។ ទាំង​បី​អង្គ ជាព្រះ​តែ​មួយ ហើយ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ព្រះ​រាជ​បុត្រា​ទ្រង់​យាង​ចុះ ពី​ស្ថាន​សួគ៌​មក ដើម្បី​យើង​រាល់គ្នា”។

ពេល​ព្រះ​យេស៊ូវ​បាន​បង្រៀន និង​ប្រោស​ជម្ងឺ​មនុស្ស​ជា​ច្រើន ​នៅ​លើ​ផែន​ដី ទ្រង់​មាន​បន្ទូល​ថា “ពី​ព្រោះ​ខ្ញុំ​បាន​ចុះ​ពី​ស្ថានសួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក។ នេះ​ហើយ​ជា​បំណង​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ខ្ញុំ គឺ​ឲ្យ​អស់​អ្នក​ណា​ដែល​ឃើញ​ព្រះរាជបុត្រា ហើយ​ក៏​ជឿ​ដល់​ទ្រង់ បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត”(យ៉ូហាន ៦:៣៨,៤០)។

ការ​ប្រសូត្រ​របស់​ព្រះ​យេស៊ូវ  នៅ​ភូមិ​បេថ្លេហិម  ជា​ការ​ចាប់​ផ្តើម​នៃ​ព្រះ​រាជ​កិច្ច​ទ្រង់ នៅ​លើ​ផែន​ដី ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយ​បាន​លៈ​បង់​ព្រះ​ជន្ម​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​ទោស និង​អំណាច​នៃ​អំពើ​បាប។ អ្នក​ស្រី​ដាវីដែន បាន​មាន​ប្រសាសន៍​ថា គាត់​ពិបាក​នឹង​កាត់​ចិត្ត​ពី​មនុស្ស​ដែល​គាត់​ស្រឡាញ់ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​គ្នា។ តែ​ព្រះ​ទ្រង់​បានសម្រេច​ព្រះ​ទ័យ​លះ​បង់​ព្រះ​រាជ​បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ខ្ញុំ​អាច​រស់​នៅ ក្នុង​ដំណាក់​ទ្រង់​ជា​រៀង​រហូត។

“ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(យ៉ូហាន ៣:១៦)។-David McCasland

ទីបន្ទាល់របស់កញ្ញាសឺរីន(Serene)

[embed]https://youtu.be/PnJ8fdiYkkU[/embed]


ដោយសារព្រះគុណព្រះ នោះជីវិតខ្ញុំប្រែជាមានតម្លៃណាស់(១កូរិនថូស ១៥:១០)។

ខ្ញុំ​យល់​ថា អំណោយដ៏​ប្រសើរ​បំផុត ក្នុង​ជីវិ​ត​ខ្ញុំ គឺ​ជា​ឱកាសទីពីរ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន។

ខ្ញុំ​យល់​ថា ការ​ធ្វើ​អត្ត​ឃាត គឺ​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន បើ​ខ្ញុំ​ងាក​មក​មើល​ជីវិត​ខ្ញុំ​កាល​ពី​មុន។ ខ្ញុំ​ដឹង​ថា កាល​នោះ  ខ្ញុំ​ចង់​ធ្វើ​អត្ត​ឃាត គឺ​ដោយ​សារ​ខ្លួន​ឯង គឺ​នៅ​ពេល​ដែល​ខ្ញុំ បាន​ឲ្យ​តម្លៃ​ខ្លួន​ឯង​តិច​ពេក ។…

សន្តិភាពដែលគ្មានការគៀបសង្កត់

គ្មាន​នរណា​ម្នាក់​អាចរ៉ាប់​រង​វិនាស​កម្ម​នៃ​សង្រ្គាម​បាន​ឡើយ។ ប្រទេស​ជាតិ​ជា​ច្រើន​កំពុង​តែ​ជាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ដោយ​ប្រដាប់​អាវុធ ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ។ តើ​សង្រ្គាម​ទាំង​នោះ ​នឹង​បញ្ចប់​នៅ​ពេល​ណា និង​ដោយ​របៀប​ណា? យើង​ចង់​បាន​សន្តិ​ភាព តែ​មិន​មែន​សន្តិ​ភាព​ដែលមាន​ពេញ​ដោយ​ភាព​អយុត្តិ​ធម៌​នោះ​ទេ។

ព្រះ​យេស៊ូវ​បាន​ប្រសូត្រ​ក្នុង​សម័យ​ដែល​មាន “សន្តិ​ភាព” តែ​សន្តិ​ភាព​នោះ​ ស្ថិត​នៅ​ក្រោម​ការ​គៀប​សង្កត់​គ្មាន​ត្រា​ប្រណី។ សនិ្ត​ភាព​ដែល​ចក្រ​ភព​រ៉ូម៉ាំង​ផ្តល់​ឲ្យ ​បាន​កើត​មាន​តែ​នៅ​ពេលដែល​មហា​អំណាច​មួយ​នេះ  បាន​វាយ​បង្រ្កាប​ការ​រើ​បម្រាស់​ទាំង​អស់​។ រយៈ​ពេល​៧​សតវត្សរ៍ មុន​ពេល​មាន​សន្តិ​ភាព​ប្រភេទ​នេះ​ក្នុងទឹក​ដី​យូដា     កង​ទ័ព​សត្រូវ​បាន​ត្រៀម​ខ្លួន​វាយ​យក​ក្រុង​យេរូសាឡិម។ ព្រះ​ទ្រង់​ក៏​បាន​មាន​បន្ទូល​តាម​រយៈ​ហោរា​អេសាយ នៅ​ពីក្រោយ​ស្រមោល​នៃ​សង្រ្គាម​ថា “បណ្តាជន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​នៃ​ម្លប់​សេចក្តី​ស្លាប់ គេ​មាន​ពន្លឺ​ភ្លឺ​មក​លើ​គេ​ហើយ”(អេសាយ ៩:២)។ “ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ … ឯ​សេចក្តី​ចំរើន​នៃ​រដ្ឋ​បាល​ទ្រង់ និង​សេចក្តី​សុខសាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ និង​នគរ​នៃ​ទ្រង់​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់ទល់ ដោយ​សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀងរាប​ដរាប​ទៅ(ខ.៦-៧)។ ត្រង់ចំណុច​នេះ បទ​គម្ពីរ​ម៉ាថាយ បាន​ចែង​ថា បទ​ទំនាញ​របស់​ហោរា​អេសាយ បាន​សម្រេច ដោយ​ការ​ប្រសូត្រ​របស់​ព្រះ​គ្រីស្ទ(ម៉ាថាយ ១:២២-២៣ និងមើល អេសាយ ៧:១៤)។

ក្នុង​រដូវ​នៃ​បុណ្យ​ណូអែល យើង​ចូល​ចិត្ត​មើល​រូប​ភាព​ព្រះ​ឱរស​យេស៊ូវ ផ្ទុំ​នៅ​ក្នុង​ស្នូក។ តែ​បុត្រ​តូច​ដ៏​កំសត់ ក៏​ជា​ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ចេស្តា​ផង​ដែរ ពោល​គឺ​ទ្រង់​ជា “ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវ៉ា”(អេសាយ ១៣:១៣)។ ថ្ងៃ​ណា​មួយ ទ្រង់​នឹង “សោយ​រាជ្យ​លើ​បល្ល័ង្ក​ស្តេច​ដាវីឌ…

ការធ្វើអំពើល្អ

គេនិយាយ​​ថា “ការ​ល្អ​ដែ​ល​អ្នក​ធ្វើ​នៅ​ថ្ងៃ​នេះ នឹង​ត្រូវ​គេ​ភ្លេច​នៅ​ថ្ងៃស្អែក។​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ចូរ​កុំឈប់​ធ្វើ​​ការ​​ល្អ​ឡើយ”។​ ខ្ញុំ​ចូល​ចិត្ត​ពាក្យ​មួយ​ឃ្លា​នេះ ព្រោះ​វា​ជា​ការ​ក្រើន​រំឭក​ដ៏​ប្រសើរ។​ ក្នុង​ព្រះ​គម្ពីរ​កិច្ចការ លោក​លូកា​បាន​និយាយ​សង្ខេប អំពី​ព្រះ​រាជ​កិច្ច​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​នៅ​លើ​ផែន​ដីថា “ទ្រង់​​បា​ន​​យាង​​ចុះ​ឡើង​ធ្វើ​ការ​ល្អ”(១០:៣៨)។

ពេល​​ដែល​ព្រះ​​គម្ពីរ​បង្គាប់​ឲ្យ​យើង ”ធ្វើ​​ការ​​ល្អ” តើ​មាន​ន័យ​យ៉ាង​ដូចម្តេច​ខ្លះ​? ព្រះ​យេស៊ូវ​ទ្រង់​បាន​ធ្វើ​កា​រ​ល្អ ដោយ​បង្រៀន ​ប្រោស​ជម្ងឺ​ ប្រទាន​អាហារ និង​កម្សាន្ត​ចិត្ត​ជន​ទាំង​ឡាយ ។​ ព្រះ​យេស៊ូវ​បាន​ផ្តល់​ឲ្យ​នូវ​គំរូ​ដ៏​ល្អឥ​ត​ខ្ចោះ ហើយ​ទ្រង់​បាន​​ត្រាស់​​ហៅ​​អ្នក​​ដើរ​​តាម​​ទ្រង់ ឲ្យ​​​បំពេញ​​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ ដែល​​​រាប់​​​​​បញ្ចូល​ទាំង​អ្នក​ដែល​ស្អប់​ពួក​គេ​ផង​ដែរ ​គឺ​ដូច​ដែល​មាន​ចែង​ថា “ត្រូវ​​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសារ ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា”(ម៉ាថាយ​ ៥:៤៤ និងមើល លូកា ៦:២៧-៣៥ ផងដែរ)។​ ពួក​គេ​ត្រូ​វ​បម្រើ​ខ្មាំង​សត្រូវ​របស់​ខ្លួន ​ដោយ​មិន​រំពឹង​ចង់​បាន​ការ​តប​ស្នងអ្វី​មក​វិញ​ឡើយ ។​

ជាង​នេះ​ទៅ​ទៀត អ្នក​ដើរ​តាម​ទ្រង់​ត្រូវ​ធ្វើ​ការ​ល្អ ជា​ពិសេស​ដល់​គ្រីស្ទ​បរិស័ទ​ឯ​ទៀត តាម​ឱកាស​ដែល​ខ្លួន​មា​ន(កាឡាទី ៦:១០)។​ ពួក​គេ​មិន​ត្រូវ​ភ្លេច​ធ្វើ​ការ​ល្អ និង​ចែក​ចាយ​នូ​វ​អ្វី​ដែល​ខ្លួន​មាន ដល់​អ្នក​ដទៃ ដោយ​សារ​តែ​ការ​បៀត​បៀន ភាព​អាត្មា​និយម និង​ការ​ជាប់​រ​វល់​ឡើយ(ហេព្រើ ១៣:១៦)។​

ដើម្បី​ឲ្យ​យើង​មាន​លក្ខណៈដូច​ព្រះ​អង្គ​សង្គ្រោះ និង​អ្នក​ដើរ​តាម​ទ្រង់​កាល​ពី​សម័យ​ដើម យើង​គួរ​តែ​សួរ​ខ្លួន​ឯង​ជា​រៀង​រាល់​ថ្ងៃ​ថា “តើ​មាន​ការ​ល្អ​អ្វី​ខ្លះដែល​ខ្ញុំ​អា​ច​ធ្វើ​នៅ​ថ្ងៃ​នេះ ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ?” ការ​ល្អ​ដែ​ល​យើង​ធ្វើ នឹង​បាន​​ក្លាយ​ជា​ដង្វាយ​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ទទួល​(ហេព្រើ ១៣:១៦) ហើយ​ការ​នោះនឹ​ង​នាំ​អ្នក​ដទៃ​ឲ្យ​ស្គាល់​ទ្រង់(ម៉ាថាយ​ ៥:១៦)។​ - Marvin…

ឈោងដៃទៅរកទ្រង់

គ្រួសារ​ខ្ញុំ​មាន​ឆ្កែ​ញី​មួយ​ក្បាល ដែល​មាន​អាយុ​ចាស់​ណាស់​ហើយ។ វា​ជា​ពូជ​ឆ្កែ​តឿ​របស់​តំបន់ហាយឡិន​ខាង​លិច។ វា​ចូល​ចិត្ត​ដេក​នៅ​ចុង​ជើង លើ​គ្រែ​របស់​យើង អស់​រយៈ​ពេល​១៣​ឆ្នាំ​មក​ហើយ។ តាម​ធម្មតា វា​ដេក​យ៉ាង​ស្ងាត់​ស្ងៀម ដោយ​មិន​បំរាស់ ឬ​បញ្ចេញ​សម្លេង​អ្វី​ឡើយ តែ​ថ្មី​ៗ​នេះ វា​ចេះ​តែ​កេះ​យើង​ថ្នម​ៗ នៅ​ពាក់​កណ្តាល​យប់។​ ពី​ដំបូង យើង​ស្មាន​ថា វា​ចង់​ចេញ​ទៅ​ក្រៅ បាន​ជា​យើង​ព្យាយាម​បណ្តើរ​វា​ចេញ​ទៅ​ក្រៅ។ តែ​ក្រោយ​មក យើង​ក៏​បាន​ដឹង​ថា វា​គ្រាន់​តែ​ចង់​ដឹងថា យើង​នៅ​ក្បែរ​វា​ឬ​អត់។ ត្រ​ចៀក​វា​ស្ទើរ​តែ​ស្តាប់​លែង​ឮ ហើយ​ភ្នែក​ក៏​ពិការ​ខ្លះ​ៗ​ហើយ។ វា​មិន​អាច​មើល​ឃើញ នៅ​កន្លែង​ងងឹត​ទេ ហើយ​ក៏​មិន​អាច​ឮ​យើង​កម្រើកឬ​ដក​ដង្ហើម​ដូច​មុន​ទេ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​វា​មាន​ការ​ច្រឡំ ហើយ​ឈោង​ទៅ​រក​យើង ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា យើង​ពិត​ជា​នៅ​ក្បែរ​វា​មែន​ឬ​អត់។ ដូច​នេះ ខ្ញុំ​ក៏​បាន​ឈោង​ទៅ​រក​វា ហើយ​អង្អែលក្បាល​វា ដើម្បី​ផ្តល់​ការ​ធានា​ដល់​វា​ថា ខ្ញុំ​នៅ​ក្បែរ​វា​ទេ។ វា​គ្រាន់​តែ​ចង់​ដឹង​ប៉ុណ្ណឹង​ឯង។ វា​ក៏​បាន​ដេក​វិញ។

មាន​ពេល​មួយ ស្តេច​ដាវីឌ​បាន​ទូល​សួរ​ព្រះ​ថា “តើ​ទូលបង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះវិញ្ញាណ​ទ្រង់?”(ទំនុកដំកើង ១៣៩:៧) ស្តេច​ដាវីឌ​បាន​ទទួល​ការ​កម្សាន្ត​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដឹង​ថា ព្រះទ្រង់​គង់​នៅ​ក្បែរ​ជា​និច្ច។ បាន​ជា​ទ្រង់​មាន​បន្ទូល​ថា “ទោះ​បើ​ទូលបង្គំ​នឹង​យក​ស្លាប​នៃ​បច្ចូសកាល ហោះ​ទៅ​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ គង់​តែ​ព្រះហស្ត​ទ្រង់​នឹង​នាំ​ទូលបង្គំ​នៅ​ទី​នោះ ហើយ​ព្រះហស្ត​ស្តាំ​ទ្រង់​នឹង​ក្តាប់​ទូលបង្គំ​ដែរ បើ​ទូលបង្គំ​ថា សេចក្តី​ងងឹត​នឹង​គ្រប​បាំងទូលបង្គំ​ជា​ប្រាកដ ហើយ​ពន្លឺ​ដែល​នៅ​ជុំវិញ​ទូលបង្គំ​នឹង​ត្រឡប់​ទៅ​ជា​យប់​វិញ”(ខ.៩-១២)។

តើ​អ្នក​កំពុង​វង្វេង​ក្នុង​ទីងងឹត​ឬ? តើ​អ្នក​កំពុង​មាន​ទុក្ខ មាន​ការ​ភ័យ​ខ្លាច ការ​ប្រកាន់​ទោសខ្លួន​ឯង ការ​សង្ស័យ ឬ​ការ​បាក់​ទឹក​ចិត្ត​ឬ​ទេ?…

ការសម្រាកថ្ងៃបុណ្យណូអែល

កាល​នៅ​ពី​ក្មេង ខ្ញុំ​បាន​យក​កាសែត​ទៅ​ដាក់​តាម​ផ្ទះ ដើម្បី​រក​លុយ​ចិញ្ចឹម​ជីវិត។ ដោយ​សារ​កាសែត​នោះ ជា​កាសែត​ពត៌​មាន​ពេល​ព្រឹក ខ្ញុំ​ត្រូវ​ក្រោក​នៅ​ម៉ោង​៣​ទៀត​ភ្លឺ ជា​រៀង​រាល់ថ្ងៃ ដើម្បី​ឲ្យ​ខ្ញុំ​អាច​យក​កាសែត​១៤០​ច្បាប់ ទៅ​ដាក់​នៅ​តាម​ផ្ទះ ឲ្យ​បាន​ត្រឹម​ត្រូវ មុន​ម៉ោង​៦​ព្រឹក។

តែ​ជា​រៀង​រាល់​ឆ្នាំ សម្រាប់​ខ្ញុំ​ មាន​ថ្ងៃ​មួយ​ដែល​ខុស​ពី​ថ្ងៃ​ផ្សេង​ទៀត។ ខ្ញុំ​ត្រូវ​យក​កាសែត​ពត៌​មាន​ពេល​ព្រឹក​ទៅ​ដាក់​ឲ្យ​គេ នៅ​ថ្ងៃ​មុន​ពេល​​ថ្ងៃ​បុណ្យ​ណូអែល​មក​ដល់ មាន​ន័យ​ថា មាន​តែ​នៅ​ពេលព្រឹក​ថ្ងៃ​បុណ្យ​ណូអែល​ទេ ដែល​ខ្ញុំ​អាច​គេង ហើយ​សម្រាក​ដូច​មនុស្ស​ទូទៅ​បាន។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​អបអរ​ពិធី​បុណ្យ​ណូអែល ដោយ​សារ​មូល​ហេតុ​ជា​ច្រើន ដែល​ក្នុង​នោះ ខ្ញុំ​បាន​រាប់​ថ្ងៃ​នោះ​ជា​ថ្ងៃពិសេស ដោយ​សារ​វា​ជា​ថ្ងៃ​ដែល​ខ្ញុំ​បាន​សម្រាក។

កាល​នោះ ខ្ញុំ​មិន​ទាន់​យល់​ច្បាស់ អំពី​អត្ថ​ន័យ​នៃ​ការ​សម្រាកដ៏​ពិត ដែល​ពិធី​បុណ្យ​ណូអែល​បាន​ផ្តល់​ឲ្យ​នោះ​ឡើយ។ ព្រះ​គ្រីស្ទ​បាន​យាង​មក នៅ​ថ្ងៃ​បុណ្យ​ណូអែល​ដំបូង ដើម្បី​ប្រទាន​នូវ​ការ​សម្រាក តាម​រយៈ​ការ​អត់​ទោស​បាប​របស់​ទ្រង់ ដល់​អស់​អ្នក​ដែល​ស្ថិត​ក្រោម​បន្ទុក​នៃ​ក្រឹត្យ​វិន័យ ដែល​ពួក​គេ​មិន​អាច​ប្រព្រឹត្ត​តាម ឲ្យ​បាន​សព្វ​គ្រប់​នោះ។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។

ក្នុង​លោកិយ ដែល​អំពើ​បាប​មាន​ទម្ងន់​ធ្ងន់​ក្រៃ មិន​អាច​ឲ្យ​យើង​លីសែង​តែ​ម្នាក់​ឯង​បាន ព្រះ​គ្រីស្ទ​បាន​យាង​មក នាំ​យើង​ចូល​ទៅ​ក្នុង​ទំនាក់​ទំន​ងជា​មួយ​ទ្រង់ ហើយ​ប្រទាន​ឲ្យ​យើង​មាន​ការ​សម្រាក​ក្នុង​ទ្រង់។-Bill Crowder