Month: December 2020

ស្រឡាញ់ដោយការប្រព្រឹត្ត

មាន​ពេល​មួយ​អ្នក​ស្រី​ហាយឌី(Heidi) និង​លោក​ចេហ្វ(Jeff) បាន​ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​ពី​បាន​បំពេញ​ការ​ងារ ដែល​គេ​បាន​ចាត់​តាំង​ឲ្យ​ធ្វើ​នៅ​ក្រៅ​ប្រទេស ក្នុង​តំបន់​ដែល​មាន​អាកាស​ធាតុ​ក្តៅ ហើយ​បន្ទាប់​មក​ក៏​បាន​ស្នាក់​នៅ​អស់​ជា​ច្រើន​ខែ​ នៅក្បែរ​គ្រួសារ​មួយ នៅ​រដ្ឋ​មីឈីហ្គិន  ចំ​ពេល​ដែល​រដូវ​រងា​មក​ដល់។ នេះជា​លើក​ទីមួយ​ហើយ ដែល​កូន​ៗ​របស់​ពួក​គេ​ជា​ច្រើននាក់ ក្នុង​ចំណោម​កូន​ទំាង​១០​នាក់ បាន​ឃើញ​សម្រស់​ពី​ធម្មជាតិ​នៃ​ព្រឹល​ទឹកកក។

ប៉ុន្តែ អាកាស​ធាតុ​នៅ​រដូវ​ត្រជាក់ ក្នុង​រដ្ឋ​មីឈីហ្គិន​តម្រូវ​ឲ្យ​ពួក​គេ​ស្លៀក​ពាក់​ក្រាស់​ៗ ដោយ​មាន​អាវ​ធំ​ក្រៅ ស្រោម​ដៃ និង​ស្បែក​ជើង​កវែង​ជា​ដើម។ សម្រាប់​គ្រួសារ​ដ៏​ធំ​មួយ​នេះ ការ​ត្រៀម​សម្លៀក​បំពាក់​សម្រាប់​រដូវ​ត្រជាក់​ខ្លំាង ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ នាំ​ឲ្យ​មាន​ការ​ចំណាយ​ច្រើន​ណាស់។​ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ផ្គត់​ផ្គង់​ពួក​គេ។ អ្នក​ជិត​ខាង​ម្នាក់​បាន​យក​ស្បែក​ជើង​ឲ្យពួក​គេ ហើយ​ក៏​បាន​ឲ្យ​ខោ​សម្រាប់​ដើរ​ក្នុង​ព្រឹល រួច​ក៏​បាន​ឲ្យ​មួក និង​ស្រោម​ដៃ​ទៀត។ បន្ទាប់​មក មិត្ត​ភក្តិ​ម្នាក់​បាន​លើកទឹក​ចិត្ត​អ្នក​ដទៃ នៅ​ព្រះ​វិហារ​របស់​គាត់ ឲ្យ​ប្រមូល​ខោ​អាវ​កក់​ក្តៅ ដែល​មាន​ទំហំ​ត្រូវ នឹង​សមាជិក​ទាំង​១២​នាក់ នៃ​គ្រួសារ​មួយ​នេះ។ ព្រះ​អង្គ​ក៏​បាន​ប្រទាន​ពរ​ពួក​គេ​ឲ្យ​មាន​អ្វី​ៗ ដែល​ពួក​គេ​ត្រូវ​ការ ពេល​ដែល​ព្រឹល​ចាប់​ផ្តើម​ធ្លាក់​ចុះ​មក។​

ការ​បម្រើ​អ្នក​ដទៃ ដែល​កំពុង​មាន​ការ​ខ្វះ​ខាត ក៏​ជា​ការ​បម្រើ​ព្រះ​ផង​ដែរ។ បទ​គម្ពីរ ១យ៉ូហាន ៣:១៦-១៨ បាន​លើក​ទឹក​ចិត្តយើង​ឲ្យ​ជួយ​យក​អសា​អ្នក​ដទៃ តាម​លទ្ធ​ភាព​របស់​យើង។ ការ​បម្រើ​ជួយ​យើង​ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​យេស៊ូវ ដោយ​យើង​ចាប់​ផ្តើម​ស្រឡាញ់ និង​គិត​អំពី​អ្នក​ដទៃ ដូច​ព្រះ​អង្គ​ដែរ។​ ជា​ញឹក​ញាប់ ព្រះ​ទ្រង់​ប្រើ​កូន​ៗ​ព្រះ​អង្គ ដើម្បី​បំពេញ​តម្រូវ​ការ​អ្នក​ដទៃ និង​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ពួក​គេ។ ជា​លទ្ធ​ផល ជំនឿ​យើង​ក៏​នឹង​មាន​ការ​កើន​ឡើង ខណៈ​ពេល​ដែល​ព្រះ​ទ្រង់បំពាក់​សមត្ថ​ភាព​យើង សម្រាប់​ការ​បម្រើ…

ឯកសិទ្ធិក្នុងការអធិស្ឋាន

បទ “ប៉ា មិន​អធិស្ឋាន​ទៀត​ឡើយ”  ​គឺ​ជា​បទ​ចម្រៀង​របស់​លោក​គ្រីស ស្ទាផ្លេតុន(Chris Stapleton) ដែល​ជា​អ្នក​ចម្រៀង​ជន​បទ។ បទ​ចម្រៀង​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​គាត់ ដែល​បាន​ទទួល​ការ​បណ្តាល​ចិត្ត ពី​ការ​ដែល​ឪពុក​របស់​គាត់​បាន​អធិស្ឋាន​ឲ្យ​គាត់។ ពាក្យ​ពេចន៍​ក្នុង​បទ​ចម្រៀង​នេះ​បាន​បង្ហាញ អំពី​មូល​ហេតុ​ដែល​ការ​អធិស្ឋាន​របស់​ឪពុក​គាត់​បាន​បញ្ចប់ គឺ​មិន​មែន​ដោយ​សារ​ឪពុក​គាត់​ឈប់​ជឿ ឬ​មាន​ការ​នឿយ​ណាយ​នោះ​ទេ តែ​គឺ​ដោយ​សារ​ឪពុក​គាត់​បាន​ស្លាប់។ លោក​ស្ទេផ្លេតុន​ក៏​បាន​ស្រមៃ​ថា​ ពេល​នេះ លោក​ឪពុក​គាត់​មិន​និយាយ​ទៅ​កាន់​ព្រះ​យេស៊ូវ តាម​រយៈ​ការ​អធិស្ឋាន​ទៀត​ឡើយ​ តែ​កំពុង​តែ​ដើរ និង​ជជែក​ជា​មួយ​ព្រះ​អង្គ ដោយ​មុខ​ទល់​នឹង​មុខ នៅ​នគរ​ស្ថាន​សួគ៌​។​

ការ​នឹក​ចំា​របស់​លោក​ស្តេផ្លេតុន អំពី​ការ​ដែល​ឪពុក​គាត់​បាន​អធិស្ឋានឲ្យ​គាត់ គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ឪពុក​ម្នាក់​ទៀត ក្នុង​ព្រះ​គម្ពីរ ដែល​បាន​អធិស្ឋាន​ឲ្យ​កូន​របស់​ខ្លួន។ ខណៈ​ពេល​ដែល​ព្រះ​ជន្ម​របស់​ស្តេច​ដាវីឌ​ជិត​ដល់​ទីបញ្ចប់ ទ្រង់​ក៏​បាន​ធ្វើ​ការ​រៀប​ចំ​ សម្រាប់​សាឡូម៉ូន​ដែល​ជា​បុត្រា​ទ្រង់ ឲ្យ​ស្នង​រាជ​បន្ត ធ្វើ​ជា​ក្សត្រ​បន្ទាប់​នៃ​នគរ​អ៊ីស្រាអែល។​

បន្ទាប់​ពី​ទ្រង់​បាន​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​ជួប​ជុំ​គ្នា ដើម្បី​ធ្វើ​ពិធី​ចាក់​ប្រេង​តាំង​ឲ្យ​សាឡូម៉ូន ទ្រង់​ក៏​បាន​នាំ​ពួក​គេ​ឲ្យ​អធិស្ឋាន ​ដូច​ដែល​ទ្រង់​បាន​ធ្វើ​ជា​ច្រើន​ដង​មក​ហើយ។ ក្នុង​ការ​អធិស្ឋាន​នោះ ស្តេច​ដាវីឌ​បាន​រំឭក​អំពី​សេចក្តី​ស្មោះ​ត្រង់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​សាសន៍​អ៊ីស្រាអែល ហើយ​ទ្រង់​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​ប្រជា​រាស្រ្ត​ទ្រង់ នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អម្ចាស់​ជា​និច្ច។ បន្ទាប់​មក ទ្រង់​ក៏​បាន​រាប់​បញ្ចូល​ការ​អធិស្ឋាន​ផ្ទាល់​ខ្លួន​ជា​ពិសេស សម្រាប់​បុត្រា​ទ្រង់ ដោយ​ទូល​សូម​ព្រះ​អម្ចាស់​ប្រទាន​ឲ្យ​សាឡូម៉ូន ជា​បុត្រា​ទ្រង់ មាន​ចិត្ត​ស្មោះ​ត្រង់ ដើម្បី​ឲ្យ​បាន​កាន់​តាម​អស់​ទាំង​ក្រឹត្យ​ក្រម​សេចក្តី​បន្ទាល់ និង​បញ្ញត្ត​នៃ​ទ្រង់​ទាំង​ប៉ុន្មាន​(១របាក្សត្រ ២៩:១៩)។

យើងក៏​មាន​ឯក​សិទ្ធិ​ពិសេស ដើម្បី​អធិស្ឋាន​ដោយ​ចិត្ត​ស្មោះ​ត្រង់ សម្រាប់​មនុស្ស​ ដែល​ព្រះ​ទ្រង់​បាន​ដាក់​ក្នុង​ជីវិត​យើង។ គំរូ​នៃ​ភាព​ស្មោះ​ត្រង់​របស់​យើង អាច​ជះ​ឥទ្ធិ​ពល​ដ៏​ស្ថិត​ស្ថេរ ដែល​នឹង​នៅ​តែ​បន្ត​មាន បន្ទាប់​ពី​យើង​លាចាក​លោក។…

ព្រះវត្តមាន ក្នុងថ្ងៃណូអែល

“ឥត​ឮ​ខ្ទរ តែ​ចិត្ត​បាន​អរ​សន្ធឹក ត្រចៀក​មិន​ឮ​ទ្រង់​យាង​មក តែ​នៅ​ស្ថាន​មាន​បាប​នេះ បើ​មាន​អ្នក​ណា​ទទួល​បុត្រា​ នោះ​ទ្រង់ប្រោស​យ៉ាង​វិសេស”។ នេះ​ជា​ពាក្យ​ពេចន៍ ដែល​បាន​ដក​ស្រង់​ចេញ​ពី​ បទ “ឱ បេថ្លេហិម ភូមិ​ស្ងួន​ភ្ញា” ជា​បទ​ទំនុក​សកល ដ៏​ពេញ​និយម ដែល​លោក​ភីលីព ប្រ៊ូក(Phillips Brooks)​បាន​និពន្ធ ដើម្បី​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​ចំណុច​ស្នូល​នៃ​បុណ្យ​ណូអែល។ ព្រះ​យេស៊ូវ​បាន​យាង​មក​ក្នុង​លោកិយ ដែល​ប្រេះ​បែក​របស់​យើង ដើម្បី​សង្រ្គោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​សម្រាប់​អ្នក​ដែល​ទទួល​ជឿ​ព្រះ​អង្គ នោះ​ព្រះ​អង្គ​ប្រទាន​គេ​ឲ្យ​មាន​ទំនាក់​ទំនង​ថ្មី ដ៏​សំខាន់​មួយ ជា​មួយ​ព្រះ។

បន្ទាប់​ពី​លោក​ប្រ៊ូក​បាន​និពន្ធ​ទំនុក​នេះ ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​មក ក្នុង​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​មិត្ត​ភក្តិ​គាត់​ គាត់​បាន​ពិពណ៌នា​អំពី​លទ្ធ​ផល​នៃ​ទំនាក់​ទំនង​នេះ យ៉ាង​ដូច្នេះ​ថា “អ្នក​មិន​ដឹង​ទេ​ថា ទំនាក់​ទំនង​ផ្ទាល់​ខ្លួន ដែល​ខ្ញុំ​មាន​ជា​មួយ​ព្រះ​អង្គ មាន​ភាព​ជិត​ស្និទ្ធ​ប៉ុណ្ណា។ ព្រះ​អង្គ​គង់​នៅ​ជា​មួយ​ខ្ញុំ។ ព្រះ​អង្គ​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ​អង្គ។ ខ្ញុំ​មិន​និយាយ​ក្នុង​ន័យ​ធៀប​ទេ។ រឿង​នេះ​ពិត​ជា​បាន​កើត​ឡើង​មែន ហើយ​ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ក៏​បាន​ឃើញ​កាន់​តែ​ច្បាស់។ តើ​ទំនាក់​ទំនង​នេះ​នឹងកាន់​តែ​មាន​ន័យ​យ៉ាង​ណា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ”។

លោក​ប្រ៊ូក​បាន​ដឹង​ច្បាស់ អំពី​ព្រះ​វត្ត​មាន​ព្រះ ក្នុង​ជីវិត​គាត់ គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អត្ថ​ន័យ​នៃ​ព្រះ​នាម​របស់​ព្រះ​យេស៊ូវ គឺ​ដូច​ដែល​ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ​ថា “មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​នឹង​ឲ្យ​ព្រះ​នាម​ថា អេម៉ាញូអែល”(អេសាយ ៧:១៤)។ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាថាយ ក៏​បាន​បក​ស្រាយ​ថា ក្នុង​ភាសា​ហេព្រើរ ព្រះ​នាម​អេម៉ាញូអែល គឺ​មាន​ន័យ​ថា…

លើកទឹកចិត្តដោយនៅក្បែរ

មាន​ពេល​មួយ​ អ្នក​ស្រីជែន(Jen) ដែល​ជា​បុគ្គលិក​ធ្វើ​ការ​នៅ​សួន​កម្សាន្ត​ បាន​ឃើញរ៉ាព(Ralph) ដួល​នៅ​លើ​ដី ដោយ​ទឹក​ភ្នែក​រហាម នាង​ក៏​បាន​ប្រញាប់​ទៅ​ជួយ​គាត់។ រ៉ាព​ជា​ក្មេង​ប្រុស ដែល​មាន​ជម្ងឺ​អូទីហ្សិម កំពុង​យំ​ខ្សិក​ខ្សួល ព្រោះ​ទោង​វិលដែល​គាត់​បាន​រង់​ចាំ​វេណ​ពេញ​មួយ​ថ្ងៃ បាន​ខូច​ហើយ។ នាង​មិន​បាន​ប្រញាប់​លើក​គាត់​ឲ្យ​ក្រោក​ឡើង ឬនិយាយ​លួង​គាត់​ឲ្យ​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​នោះ​ទេ ផ្ទុយ​ទៅ​វិញ នាង​បាន​អង្គុយ​នៅ​លើ​ដី​ជា​មួយ​រ៉ាព ដោយ​ស្វែង​យល់​អំពី​អារម្មណ៍​របស់​គាត់ ហើយ​មិន​រំខាន​គាត់​យំ។

សកម្មភាព​របស់​អ្នក​ស្រី​ចេន គឺ​ជា​គំរូ​ដ៏​ល្អ ដែល​បាន​បង្ហាញ​យើង អំពី​របៀប​ដែល​យើង​អាច​កម្សាន្ត​ចិត្ត អ្នក​ដែល​កំពុង​តែសោក​សង្រេង ឬ​រង​ទុក្ខ​វេទនា។ ព្រះ​គម្ពីរ​បាន​ចែង អំពី​ទុក្ខ​សោក​ដ៏​ធ្ងន់​ធ្ងរ​របស់​លោក​យ៉ូប បន្ទាប់​ពី​គាត់​បាន​បាត់​បង់​ផ្ទះសម្បែង ហ្វូង​សត្វ មាន​ជម្ងឺ ហើយ​កូន​របស់​គាត់​ទំាង​១០​នាក់ បាន​ស្លាប់​ជា​បន្ត​បន្ទាប់។ ពេល​ដែល​មិត្ត​សំឡាញ់​របស់​លោក​យ៉ូប​បាន​ដឹង​ថា គាត់​កំពុង​តែ​មាន​ការ​ឈឺ​ចាប់ ពួក​គេ​ក៏​បាន​ចាក​ចេញ​ពី​ផ្ទះ ដើម្បី​មក​កម្សាន្ត​ចិត្ត​គាត់(យ៉ូប ២:១១)។ លោក​យ៉ូប​ក៏​បាន​អង្គុយ​សោក​សង្រេង នៅ​លើ​ដី។ ពេល​ដែល​មិត្ត​សំឡាញ់​ទាំង​នោះ​មក​ដល់ ពួក​គេ​ក៏​បាន​អង្គុយ​កំដរ​គាត់​ អស់​៧​ថ្ងៃ ដោយ​មិន​និយាយ​អ្វី​សោះ ដោយ​យល់​អំពី​ជម្រៅ​នៃ​ការ​ឈឺ​ចាប់​របស់​គាត់។

នៅ​ក្នុង​ភាព​ជា​មនុស្ស មិត្ត​សំឡាញ់​របស់​លោក​យ៉ូប​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់ បន្ទាប់​ពី​រក្សា​ភាព​ស្ងៀម​ស្ងាត់​អស់​រយៈ​ពេល​៧ថ្ងៃ ដែល​ជា​អំណោយ​ដ៏​មាន​តម្លៃ ដោយ​ការ​អង្គុយ​កំដរ និង​មិន​និយាយ​អ្វី​សោះ។ យើង​ប្រហែល​មិន​យល់​អំពី​ការ​សោក​សង្រេង​របស់​នរណា​ម្នាក់​ឡើយ តែ​យើង​អាច​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​ពួក​គេ ដោយ​វត្ត​មាន​របស់​យើង នៅ​កំដរ​ពួក​គេ ពេល​ដែល​ពួក​គេ​សោក​សង្រេង។​—Kirsten Holmberg