ការផ្លាស់ប្តូរពីខ្ចីទៅទុំ
ក្នុងដំណាក់កាលដំបូងនៃការងារ ដែលលោកឆាល សាយមែន(Charles Simeon ឆ្នាំ ១៧៥៩ ១៨៣៦) បានធ្វើថ្វាយព្រះ នៅទីក្រុងខេមប្រ៊ីច ប្រទេសអង់គ្លេស គាត់បានជួបលោកហេរនី វែន(Henry Venn) ដែលជាគ្រូគង្វាល ក្នុងតំបន់ដែលគាត់រស់នៅ និងកូនស្រីរបស់គាត់។ បន្ទាប់ពីបានជួបគ្នាហើយ កូនស្រីរបស់លោកវែន ក៏បាននិយាយថា យុវជនម្នាក់នេះហាក់ដូចជា និយាយស្តីគំរោះគំរើយ និងមានអំណួតណាស់។ លោកវែនក៏បានប្រាប់កូនស្រីគាត់ឲ្យបេះផ្លែប៉េះដែលមិនទាន់ទុំម្នាក់មួយផ្លែ។ ពួកគេឆ្ងល់ថា ហេតុអ្វីឪពុករបស់ពួកគេប្រាប់ឲ្យបេះផ្លែដែលមិនទាន់ទុំ។ គាត់ក៏បានប្រាប់ពួកគេថា ពេលនេះផ្លែនៅខ្ចីមានពណ៌បៃតង និងរស់ជាតិជូរ ហើយយើងត្រូវរង់ចាំឲ្យពួកវាទុំ ដោយពួកវាត្រូវការពន្លឺថ្ងៃ និងការស្រោចទឹកបន្តិច នោះពួកវានឹងទុំ មានរស់ជាតិផ្អែមហើយ។ ជីវិតរបស់លោកសាយមែន គឺមិនខុសពីផ្លែប៉េះឡើយ។
ប៉ុន្មានឆ្នាំក្រោយមក លោកសាយមែនក៏ប្រែជាមានភាពសំឡូតជាងមុន ដោយព្រះគុណរបស់ព្រះ ដែលកែប្រែជីវិតគាត់។ មូលហេតុទីមួយ គឺដោយសារគាត់ប្តេជ្ញាចិត្តអានព្រះគម្ពីរ និងអធិស្ឋានជារៀងរាល់ថ្ងៃ។ មិត្តភក្តិរបស់គាត់ម្នាក់ ដែលស្នាក់នៅជាមួយគាត់អស់រយៈពេលពីរបីខែ ក៏បានសង្កេតឃើញទម្លាប់ដ៏ល្អនេះ ហើយក៏បាននិយាយថា ទម្លាប់នៃការអធិស្ឋាន និងអានព្រះគម្ពីរប្រចាំថ្ងៃ គឺជាអាថ៌កំបាំងនៃការផ្លាស់ប្តូរ និងកម្លាំងខាងវិញ្ញាណរបស់គាត់។
លោកសាយមែនបានចំណាយពេលប្រចំាថ្ងៃជាមួយព្រះ ដោយយកគំរូតាមហោរាយេរេមា ដែលបានស្តាប់តាមព្រះបន្ទូលព្រះ ដោយចិត្តស្មោះត្រង់។ លោកយេរេមាមានការពឹងផ្អែកយ៉ាងខ្លាំងមកលើព្រះបន្ទូលព្រះ បានជាគាត់មានប្រសាសន៍ថា “ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ”។ គាត់បានទំពារ និងលេបចូលព្រះបន្ទូលព្រះក្នុងចិត្តគាត់…
របៀបនៃការរស់នៅ ដែលថ្វាយបង្គំព្រះ
ខណៈពេលដែលខ្ញុំកំពុងតែឈរតម្រង់ជួរ ដើម្បីញាំអាហារប៊ូហ្វេ ពេលព្រឹក នៅមជ្ឈមណ្ឌលសន្និសីទគ្រីស្ទបរិស័ទ មានស្រ្តីមួយក្រុមបានដើរចូលក្នុងសាលទទួលទានអាហារ។ ខ្ញុំក៏បានញញឹម ហើយនិយាយពាក្យសួស្តី ទៅកាន់ស្រ្តីម្នាក់ ដែលចូលមកតម្រង់ជួរបន្ទាប់ពីខ្ញុំ។ គាត់ក៏បាននិយាយសួស្តីមកខ្ញុំវិញ រួចប្រាប់ខ្ញុំថា គាត់ស្គាល់ខ្ញុំ។ យើងក៏បានដួសពងទាចៀនដាក់ចូលក្នុងចានបាយរបស់យើង ហើយក៏បានដើររកកន្លែងអង្គុយ។ ប៉ុន្តែ ខ្ញុំដឹងច្បាស់ថា គាត់ប្រាកដជាច្រឡំមនុស្សហើយ។
ពេលយើងត្រឡប់មករកអាហារពេលថ្ងៃត្រង់ ស្ត្រីនោះក៏បានដើរមករកខ្ញុំ ដោយសួរខ្ញុំថា “តើអ្នកមានឡានពណ៌សមួយគ្រឿងមែនទេ?”
ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំធ្លាប់មានឡានពណ៌សមួយគ្រឿង កាលពីរបីឆ្នាំមុន។
គាត់សើច រួចនិយាយថា “យើងធ្លាប់ឈប់នៅកន្លែងភ្លើងស្តុប នៅក្បែរសាលាមតេយ្យមួយ ស្ទើររាល់ព្រឹក។ ខ្ញុំតែងតែឃើញអ្នកលើកដៃឡើង ច្រៀងដោយអំណរ។ ខ្ញុំគិតថា អ្នកប្រហែលជាកំពុងតែថ្វាយបង្គំព្រះហើយ។ ការនេះធ្វើឲ្យខ្ញុំចង់ថ្វាយបង្គំជាមួយអ្នក សូម្បីតែនៅថ្ងៃដែលខ្ញុំមានរឿងជាច្រើន”។
យើងក៏បានសរសើរដំកើងព្រះ អធិស្ឋានជាមួយគ្នា ហើយក៏បានអោបគ្នា ហើយប្រកបអាហារថ្ងៃត្រង់ជាមួយគ្នា ដោយអំណរ។
មិត្តភក្តិថ្មីម្នាក់នេះបានបញ្ជាក់ថា ជាញឹកញាប់មនុស្សមានការកត់សម្គាល់មកលើការប្រព្រឹត្តរបស់អ្នកដើរតាមព្រះយេស៊ូវ សូម្បីតែនៅពេលដែលយើងគិតថា គ្មាននរណាម្នាក់មើលមកយើងក៏ដោយ។ កាលណាយើងឱបក្រសោបយករបៀបនៃការរស់នៅ ដោយការថ្វាយបង្គំ ដោយអំណរ នោះយើងអាចចូលមករកព្រះអាទិកររបស់យើង គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ កាលណាយើងទទួលស្គាល់សេចក្តីស្រឡាញ់ និងភាពស្មោះត្រង់ដ៏ស្ថិតស្ថេររបស់ព្រះអង្គ នោះយើងអាចអរសប្បាយនឹងការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ ហើយអរព្រះគុណព្រះអង្គ សម្រាប់ការបន្តថែរក្សាយើង(ទំនុកដំកើង ១០០)។ ពេលណាអ្នកដទៃឃើញយើងច្រៀងសរសើរព្រះ នៅក្នុងឡាន អធិស្ឋាននៅទីសាធារណៈ ឬផ្សព្វផ្សាយសេចក្តីស្រឡាញ់របស់ព្រះ…
ល្បឿនរបស់ព្រះយេស៊ូវ
ថ្មីៗនេះ ឡានរបស់ខ្ញុំត្រូវការជួសជុល។ មានយានដ្ឋានជួសជុលរថយន្តមួយ ស្ថិតនៅចម្ងាយប្រហែល១,៦ គីឡូម៉ែត្រពីផ្ទះខ្ញុំ តែយានដ្ឋាននោះមិនបានបើកទ្វារទេថ្ងៃនោះ។ ដូចនេះ ខ្ញុំត្រូវសម្រេចចិត្តដើរទៅផ្ទះ។ ប៉ុន្តែ ពេលដែលខ្ញុំកំពុងតែដើរនៅលើចិញ្ចើមថ្នល់ដែលមានចរាចរណ៍ដ៏មមាញឹក ខ្ញុំសង្កេតឃើញថាម្នាក់ៗបានធ្វើដំណើរលឿនៗណាស់។
គ្មានអ្វីចម្លែកទេ។ ឡានតែងតែធ្វើដំណើរលឿនជាងអ្នកថ្មើរជើងអញ្ចឹងឯង។ ខណៈពេលដែលខ្ញុំកំពុងតែដើរទៅផ្ទះ តាមសម្រួល ខ្ញុំក៏បានគិតឃើញថា សព្វថ្ងៃនេះ យើងមានទម្លាប់ធ្វើដំណើរលឿនៗ ស្ទើរតែគ្រប់ពេលទៅហើយ។ ហើយខ្ញុំក៏បានគិតឃើញថា ជាញឹកញាប់ ខ្ញុំរំពឹងចង់ឲ្យព្រះទ្រង់ធ្វើការលឿន សម្រាប់ខ្ញុំ។ និយាយរួម ខ្ញុំចង់ឲ្យផែនការរបស់ព្រះអង្គ មានដំណើរឆាប់រហ័ស ដូចកាលវិភាគរបស់ខ្ញុំផងដែរ។
មុនពេលព្រះយេស៊ូវយាងឡើងស្ថានសួគ៌វិញ ពេលខ្លះព្រះអង្គមានដំណើរយឺត ដែលធ្វើឲ្យមិត្តសំឡាញ់ទ្រង់ខ្លះមានការខកចិត្ត។ ក្នុងបទគម្ពីរយ៉ូហាន ជំពូក១១ នាងម៉ារា និងម៉ាថា បានឲ្យគេទៅទូលព្រះអង្គថា លោកឡាសា កំពុងមានជំងឺ។ ពួកគេដឹងថា ព្រះយេស៊ូវអាចជួយគាត់(ខ.១-៣)។ ប៉ុន្តែ បួនថ្ងៃក្រោយមក ព្រះអង្គក៏បានយាងមកដល់(ខ.១៧) គឺបន្ទាប់ពីលោកឡាសាស្លាប់។ នាងម៉ាថា ក៏បានទូលព្រះយេស៊ូវថា “ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ”(ខ.២១)។ ពួកគេមានការខកចិត្ត ព្រោះព្រះអង្គមិនបានប្រញាប់យាងមក តាមការរំពឹងគិតរបស់ពួកគេ។ ប៉ុន្តែ ព្រះអង្គមានផែនការធំជាងការរំពឹងគិតរបស់ពួកគេ គឺផែនការប្រោសលោកឡាសា ឲ្យរស់ពីស្លាប់ឡើងវិញ(ខ.៣៨-៤៤)។
តើអ្នកធ្លាប់មានអារម្មណ៍ដូចនាងម៉ាថាទេ? ជួនកាល ខ្ញុំចង់ឲ្យព្រះយេស៊ូវឆាប់ឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ។ ជួនកាល យើងគិតថា…
ពេលដែលទឹកជំនន់មកដល់
ខ្ញុំរស់នៅ ក្នុងរដ្ឋខូឡូរ៉ាដូ ដែលស្ថិតនៅភាពខាងលិចនៃសហរដ្ឋអាមេរិក ដែលសម្បូរដោយភ្នំ ដែលមានផ្ទាំងថ្មធំៗច្រើន និងមានព្រឹលធ្លាក់រៀងរាល់ឆ្នាំ។ ប៉ុន្តែ គ្រោះធម្មជាតិដែលអាក្រក់បំផុត ក្នុងរដ្ឋរបស់ខ្ញុំ មិនជាប់ទាក់ទងអ្វីនឹងព្រិលនោះឡើយ តែបានកើតឡើងដោយសារភ្លៀងធ្លាក់។ ទឹកជំនន់ប៊ីក ថមសិនបានកើតឡើង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៧៦ នៅទីក្រុងអេស្តេ ផាក។ ពេលដែលទឹកស្រកទៅវិញ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ១៤៤នាក់ ដោយមិនរាប់បញ្ចូលការស្លាប់របស់សត្វចិញ្ចិម។ បន្ទាប់ពីគ្រោះធម្មជាតិដ៏អាក្រក់នេះបានបញ្ចប់ គេក៏បានធ្វើការសិក្សាយ៉ាងល្អិតល្អន់ ក្នុងដំបន់នោះ ជាពិសេស ទាក់ទងនឹងគ្រឹះរបស់ផ្លូវថ្នល់ទាំងតូចទាំងធំ។ គេក៏បានសាងសង់ជញ្ជាំងពីបេតុង ដើម្បីទប់ទល់នឹងខ្យល់ព្យុះ។ អាចនិយាយបានថា ផ្លូវថ្នល់ទាំងនោះមានជញ្ជាំងការពារខ្យល់ព្យុះ ដែលមានគ្រឹះដ៏រឹងមាំ។
ក្នុងជីវិតយើង យើងមិនសួរថា តើទឹកជំនន់នឹងកើតឡើងឬទេ តែយើងសួរថា តើទឹកជំនន់នឹងកើតឡើងនៅពេលណា? ជួនកាល យើងបានទទួលដំណឹងជាមុន តែតាមធម្មតា យើងមិនបានដឹងជាមុនថា ទឹកជំនន់មកដល់នៅពេលណាទេ។ ហេតុនេះហើយបានជាព្រះយេស៊ូវបានមានបន្ទូលសង្កត់ធ្ងន់ អំពីគ្រឹះដ៏រឹងមាំ ដើម្បីត្រៀមខ្លួន សម្រាប់ទឹកជំនន់នៃជីវិត គឺគ្រឹះដែលសង់ដោយការស្តាប់ឮព្រះបន្ទូលព្រះអង្គ ហើយធ្វើតាម(លូកា ៦:៤៧)។ ការស្តាប់ ហើយធ្វើតាមព្រះបន្ទូលព្រះអង្គ គឺប្រៀបបាននឹងការចាក់បេតុងដ៏រឹងមាំ ចូលទៅក្នុងគ្រឹះជីវិតយើង។ ពេលដែលទឹកជំនន់មកដល់ យើងអាចឈរយ៉ាងមំាមួន ព្រោះយើងត្រូវបានសង់នៅលើគ្រឹះដ៏រឹងមាំ(ខ.៤៨)។ បើយើងស្តាប់ព្រះបន្ទូលព្រះអង្គ ហើយមិនប្រព្រឹត្តតាម ជីវិតយើងនឹងងាយរងគ្រោះ ហើយដួលរលំ…
ពេលអនាគតដែលមិនដឹងថា នឹងមានអ្វីកើតឡើង
ពេលដែលឆ្នំាថ្មីចូលមកដល់ គេក៏បានទម្លាក់បាល់តូចៗ នៅទីលានញូយ៉ក ថែម។ ហ្វូងមនុស្សបានរាប់ថយក្រោយ ស្វាគមន៍ឆ្នាំថ្មី ជាមួយនាឡិការប៊ីក ប៊ែន នៅទីក្រុងឡុង។ គេក៏បានបាញ់កាំជ្រួចអបអរឆ្នំាថ្មី នៅកំពង់ផែស៊ីដនី។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងរបស់អ្នកក៏ប្រហែលជាមានពិធីទទួលឆ្នាំថ្មីផងដែរ ព្រោះការស្វាគមន៍ឆ្នាំថ្មី និងការចាប់ផ្តើមជាថ្មី បាននាំមកនូវភាពរំភើបរីករាយ។ នៅថ្ងៃចូលឆ្នាំថ្មី យើងបោះជំហានចូលទៅក្នុងពេលអនាគតដែលយើងមិនដឹងថា នឹងជួបរឿងអ្វីខ្លះ។ តើមានមិត្តភាព និងឱកាសអ្វីខ្លះ ដែលយើងអាចរកឃើញ?
ឆ្នាំថ្មីនាំមកនូវភាពសប្បាយរីករាយ តែក៏បាននាំឲ្យយើងមានការព្រួយបារម្ភផងដែរ។ គ្មាននរណាម្នាក់ដឹងអំពីពេលអនាគត ឬដឹងថា ខ្លួននឹងជួបខ្យល់ព្យុះអ្វីខ្លះទេ។ បើយើងសិក្សាអំពីប្រវត្តិនៃឆ្នាំថ្មី យើងនឹងបានដឹងថា កាំជ្រួចត្រូវបានគេច្នៃបង្កើត នៅប្រទេសចិន ក្នុងគោលបំណងដើម្បីបណ្តេញវិញ្ញាណអាក្រក់ ហើយធ្វើឲ្យឆ្នាំថ្មីមានភាពសម្បូរសប្បាយ។ ហើយជនជាតិបាប៊ីឡូនធ្លាប់មានប្រពៃណីនៃការប្តេជ្ញាចិត្ត សម្រាប់ឆ្នាំថ្មី ដោយធ្វើការស្បថសច្ចា ដើម្បីផ្គាប់ចិត្តព្រះរបស់ពួកគេ។ សកម្មភាពទាំងអស់នេះ ត្រូវបានធ្វើឡើង សុទ្ធតែដើម្បីជួយខ្លួនឯង ឲ្យមានទំនុកចិត្ត ក្នុងពេលអនាគត។
ប៉ុន្តែ បន្ទាប់ពីបានធ្វើការស្បថសច្ចាហើយ ពួកបាប៊ីឡូនក៏បានធ្វើសង្រ្គាមយ៉ាងមមាញឹក ដើម្បីគ្រប់គ្រងទឹកដីជិតខាង ដែលរាប់បញ្ចូលទាំងអ៊ីស្រាអែលផងដែរ។ នៅពេលខ្លះ ព្រះទ្រង់បានមានបន្ទូលមកជនជាតិយូដាដែលជាទាសករថា កុំឲ្យភ័យខ្លាចអ្វីឡើយ ... ពេលណាពួកគេឆ្លងទឹក នោះព្រះអង្គក៏នៅក្បែរពួកគេ(អេសាយ ៤៣:១-២)។ ក្រោយមក ព្រះយេស៊ូវមានបន្ទូលស្រដៀងនេះ ពេលដែលទ្រង់ និងពួកសិស្សកំពុងតែជិះទូកកាត់ខ្យល់ព្យុះដ៏កាចសាហាវ។ មុនពេលព្រះអង្គបង្គាប់ខ្យល់ព្យុះឲ្យស្ងប់ ព្រះអង្គក៏បានមានបន្ទូលទៅកាន់ពួកគេថា…