ភ្ញៀវមកស្នាក់នៅ ដែលគេមិននឹកស្មានដល់
លោកសាខេ គឺជាមនុស្សឯកោ។ ពេលដែលគាត់ដើរតាមផ្លូវទីក្រុង គាត់អាចមានអារម្មណ៍ដឹងថា គេកំពុងតែសម្លក់សម្លឹងគាត់ ដោយការស្អប់ខ្ពើម។ ប៉ុន្តែ ក្រោយមក ជីវិតគាត់មានការផ្លាស់ប្តូរ។ លោកខ្លេមិន នៃទីក្រុងអ័ឡេចក្សានឌ្រា(Clement of Alexandria) ស្ថិតក្នុងចំណោមអ្នកដឹកនាំពួកជំនុំដំបូង បានមានប្រសាសន៍ថា លោកសាខេបានក្លាយជាអ្នកដឹកនាំគ្រីស្ទបរិស័ទដែលលេចធ្លោខ្លាំង និងជាគ្រូគង្វាលនៃពួកជំនុំ នៅទីក្រុងសេសារា។ ជាការពិតណាស់ យើងកំពុងតែនិយាយ អំពីលោកសាខេ ជាអ្នកយកពន្ធម្នាក់ ដែលបានឡើងដើមឈើដើម្បីមើលព្រះយេស៊ូវ(លូកា ១៩:១-១០)។
តើមានអ្វីជំរុញចិត្តគាត់ ឲ្យឡើងដើមឈើ នៅថ្ងៃនោះ? គេបានចាត់ទុកពួកអ្នកយកពន្ធជាជនក្បត់ជាតិ ព្រោះពួកគេបានយកពន្ធប្រជាជនខ្លួនឯង ច្រើនហួសហេតុ ដើម្បីបម្រើប្រយោជន៍ចក្រភពរ៉ូម៉ាំង។ តែគេបានឮល្បីថា ព្រះយេស៊ូវបានរាប់រកពួកគេ។ លោកសាខេប្រហែលជាឆ្ងល់ថា ព្រះយេស៊ូវនឹងរាប់រកគាត់ផងដែរឬយ៉ាងណាទេ។ ទោះជាយ៉ាងណាក៏ដោយ គាត់ជាមនុស្សមានកម្ពស់ទាប មិនអាចមើលព្រះយេស៊ូវឃើញ ក្នុងហ្វូងមនុស្សបានទេ(ខ.៣) បានជាគាត់ឡើងដើមឈើ ដើម្បីរកមើលព្រះអង្គ។
ហើយព្រះយេស៊ូវក៏បានស្វែងរកលោកសាខេផងដែរ។ ពេលដែលព្រះគ្រីស្ទបានយាងទៅដល់ដើមឈើ ដែលគាត់បានឡើងនោះ ទ្រង់ងើបព្រះនេត្រឡើងឃើញ ហើយមានព្រះបន្ទូលទៅគាត់ថា សាខេ ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក(លូកា ១៩:៥)។ ព្រះយេស៊ូវបានចាត់ទុកការស្នាក់នៅ ក្នុងផ្ទះរបស់មនុស្សដែលគេស្អប់ខ្ពើម ជារឿងដ៏ចាំបាច់។ សូមយើងស្រមៃអំពីព្រះអង្គសង្រ្គោះនៃពិភពលោក ដែលសព្វព្រះទ័យនឹងចំណាយពេល ជាមួយមនុស្សដែលសង្គមមិនរាប់រក។
ចិត្ត ទំនាក់ទំនង ឬជីវិតយើងប្រហែលត្រូវការការការព្យាបាល…
មិនអាចកាច់បំបាក់បាន ក្នុងព្រះយេស៊ូវ
យន្តហោះយោធារបស់លោកល្វីស ហ្សេមភ័រីនី(Louis Zamperini) បានធ្លាក់ក្នុងសមុទ្រ ក្នុងអំឡុងសម័យសង្រ្គាម បណ្តាលឲ្យមនុស្ស៨នាក់ ក្នុងចំណោម១១នាក់បានបាត់បង់ជីវិតក្នុងយន្តហោះនោះ។ លោក“ល្វី” និងមនុស្សពីរនាក់ទៀតបានឡើងជិះទូកសុវត្ថិភាព។ ពួកគេបានរសាត់អណ្តែតនៅលើសមុទ្រអស់រយៈពេល២ខែ ដោយខំការពារខ្លួនឲ្យរួចពីត្រីឆ្លាម ឆ្លងកាត់ខ្យល់ព្យុះ គេចគ្រាប់កាំភ្លើង ដែលសត្រូវបានបាញ់ពីយន្តហោះ ហើយចាប់ត្រី និងសត្វស្លាប់បរិភោគទាំងឆៅ។ ទីបំផុតពួកគេក៏បានរសាត់អណ្តែតទៅដល់កោះមួយ ហើយក៏ត្រូវគេចាប់ខ្លួនបានភ្លាមៗ។ អស់រយៈពេល២ឆ្នាំ លោកល្វីត្រូវគេវាយដំ ធ្វើទារុណកម្ម និងធ្វើការដោយគ្មានក្តីមេត្តា ក្នុងនាមជាអ្នកទោសសង្រ្គាម។ រឿងដ៏គួរឲ្យកត់សំគាល់របស់គាត់ ក៏ត្រូវបានគេលើកមកពិពណ៌នា នៅក្នុងសៀវភៅដែលមានចំណងជើងថា មិនអាចកាច់បំបាក់បាន ។
លោកយេរេមា ស្ថិតក្នុងចំណោមតួអង្គក្នុងព្រះគម្ពីរប៊ីប ដែលគេមិនអាចកាច់បំបាក់បាន។ គាត់បានស៊ូទ្រាំ ពេលដែលសត្រូវរៀបគម្រោងធ្វើទុក្ខ (យេរេមា ១១:១៨) គេបានវាយដំគាត់ ហើយយកទៅដាក់គុកក្នុងកំផែង(២០:២) រួចយកគាត់ដាក់គុកងងឹត(៣៧:១៥-១៦) ហើយយកខ្សែពួរមកចងសម្រូតគាត់ចុះទៅក្នុងគុកងងឹត ដែលមានសុទ្ធតែភក់(៣៨:៦)។ គាត់បានរួចជីវិត គឺដោយសារព្រះទ្រង់បានសន្យាថា នឹងគង់នៅជាមួយគាត់ ហើយរំដោះគាត់(១:៨)។ ព្រះអង្គក៏បានសន្យាស្រដៀងនេះ មកកាន់យើងផងដែរថា ព្រះអង្គនឹងមិនចាកចេញពីយើង ឬបោះបង់យើងចោលឡើយ(ហេព្រើរ ១៣:៥)។ ព្រះទ្រង់មិនបានសន្យាថា យើងនឹងមិនជួបបញ្ហានោះទេ តែព្រះអង្គបានសន្យាថា នឹងបីយើង ឆ្លងកាត់ បញ្ហាទាំងឡាយ។
លោកល្វីបានទទួលស្គាល់ការការពាររបស់ព្រះ ហើយបន្ទាប់ពីសង្រ្គាមចប់ គាត់ក៏បានថ្វាយជីវិតគាត់ដល់ព្រះយេស៊ូវ។ គាត់បានអត់ទោសឲ្យសត្រូវដែលឃុំឃាំងគាត់ ហើយក៏បាននាំអ្នកខ្លះ ឲ្យទទួលជឿព្រះគ្រីស្ទ។ លោកល្វីបានដឹងថា…
ក្លិនដ៏ក្រអូបនៃព្រះគ្រីស្ទ
ខ្ញុំស្គាល់ម្ចាស់កសិដ្ឋានម្នាក់ ដែលកំពុងរស់នៅក្បែរក្រុងឡូមេតា រដ្ឋតិចសាស់។ ចៅប្រុសទាំងពីរនាក់របស់គាត់ ជាមិត្តល្អបំផុតរបស់ខ្ញុំ។ យើងបានចូលទៅក្នុងក្រុងជាមួយគាត់ ហើយក៏បានដើរតាមគាត់ ពេលដែលគាត់ទៅទិញឥវ៉ាន់ និងជជែកជាមួយមនុស្សដែលគាត់ស្គាល់។ គាត់ស្គាល់ឈ្មោះរបស់ពួកគេម្នាក់ៗ ហើយក៏បានដឹង អំពីរឿងរបស់ពួកគេផងដែរ។ គាត់ក៏បានដើរឈប់ៗជាញឹកញាប់ ដើម្បីសួរគេ អំពីកូនដែលមានជំងឺ ឬទំនាក់ទំនងប្តីប្រពន្ធដែលជួបការលំបាក ហើយគាត់ក៏បានផ្តល់ឲ្យនូវពាក្យលើកទឹកចិត្តពីរបីម៉ាត់ ដល់គេ។ គាត់ក៏បានចែកចាយខគម្ពីរ ហើយក៏បានអធិស្ឋានឲ្យគេ ពេលគាត់មានឱកាសល្អ។ ខ្ញុំនឹងមិនភ្លេចបុរសម្នាក់នេះទេ។ គាត់មានលក្ខណៈពិសេសខុសគេ។ គាត់មិនបានបង្ខំឲ្យនរណាម្នាក់ទទួលយកជំនឿរបស់គាត់ តែជានិច្ចជាកាល គាត់ហាក់ដូចជានាំមកនូវការផ្លាស់ប្តូរ ក្នុងជីវិតអ្នកទាំងនោះ។
កសិករវ័យចំណាស់នោះមានលក្ខណៈសម្បត្តិម្យ៉ាង ដែលសាវ័កប៉ុលបានហៅថា “ក្លិនក្រអូបនៃព្រះគ្រីស្ទ”(២កូរិនថូស ២:១៥)។ ព្រះបានប្រើគាត់ ឲ្យ “ចែកផ្សាយក្លិនក្រអូប នៃការស្គាល់ព្រះគ្រីស្ទ”(ខ.១៤)។ សព្វថ្ងៃនេះ គាត់បានទៅនៅជាមួយព្រះហើយ ប៉ុន្តែ ក្លិនដ៏ក្រអូបនៃព្រះគ្រីស្ទ ដែលគាត់បានផ្សាយដល់គេ នៅបន្តមានក្នុងក្រុងឡូមេតា។
លោកស៊ី អេស លូអ៊ីស(C. S. Lewis) បានសរសេរថា “ពិភពលោកនេះ គ្មានមនុស្សសាមញ្ញឡើយ។ មនុស្សដែលអ្នកនិយាយទៅកាន់ មិនមែនមានជីវិតតែប៉ុណ្ណេះឡើយ”។ អាចនិយាយបានម្យ៉ាងទៀតថា ការទំនាក់ទំនងនីមួយៗ ជាមួយអ្នកដទៃអាចនាំមកនូវលទ្ធផលអស់កល្បជានិច្ច។ ជារៀងរាល់ថ្ងៃ យើងមានឱកាស ដើម្បីនាំមកនូវការផ្លាស់ប្តូរ ក្នុងជីវិតមនុស្សនៅជុំវិញខ្លួនយើង តាមរយៈទីបន្ទាល់ដ៏ស្ងាត់ស្ងៀម នៃការរស់នៅដោយស្មោះត្រង់…
រុះរើរបងរបស់អ្នកចេញ
អ្នកដឹកនាំព្រះវិហារម្នាក់គេងមិនលក់។ ខណៈពេលដែលសង្រ្គាមលោកលើកទី២កំពុងតែរាលដាលកាន់តែខ្លាំង គាត់ក៏បានប្រាប់ទាហានអាមេរិកមួយក្រុមតូចថា ពួកគេមិនអាចយកសពមិត្តរួមអាវុធរបស់ពួកគេ ទៅបញ្ចុះក្នុងរបងទីបញ្ចុះសពរបស់ព្រះវិហារបស់គាត់បានទេ។ ទីបញ្ចុះសពនោះសម្រាប់តែសមាជិកព្រះវិហារប៉ុណ្ណោះ។ ដូចនេះ ទាហានទាំងនោះក៏បានបញ្ចុះសពរបស់មិត្តសំឡាញ់ខ្លួន នៅក្រៅរបងព្រះវិហារ។
ទោះជាយ៉ាងណាក៏ដោយ ព្រឹកឡើង ទាហានទាំងនោះមិនអាចរកឃើញផ្នូរនោះ។ ទាហានម្នាក់ក៏បានទៅសួរលោកគ្រូគង្វាលថា “លោកគ្រូ តើមានរឿងអ្វីកើតឡើង? ផ្នូរនោះបាត់ហើយ”។ គាត់ប្រាប់ទាហាននោះថា “អូហ៍ ផ្នូរនោះនៅកន្លែងដដែលទេ”។ ទាហាននោះក៏មានការភ័ន្តភាំង ប៉ុន្តែ គាត់ក៏បានពន្យល់ថា “កាលពីយប់មិញ ខ្ញុំបានក្រោកឡើង ហើយក៏បានរើរបងព្រះវិហារចេញ”។
ព្រះទ្រង់ក៏អាចផ្តល់ឲ្យយើងនូវទស្សនៈថ្មីៗ សម្រាប់បញ្ហាប្រឈមក្នុងជីវិតរបស់យើងផងដែរ បើសិនជាយើងស្វែងរកប្រាជ្ញាពីព្រះអង្គ។ នេះក៏ជាអ្វីដែលហោរាអេសាយ បាននិយាយទៅកាន់រាស្រ្តអ៊ីស្រាអែល ដែលកំពុងទទួលរងការសង្កត់សង្កិន។ ពួកគេមិនត្រូវងាកទៅរកអតីតកាលទេ ផ្ទុយទៅវិញ ត្រូវបែរមករកព្រះ មើលព្រះអង្គធ្វើការអស្ចារ្យថ្មីៗ និងនាំពួកគេដើរតាមផ្លូវថ្មី។ ព្រះអង្គបានជំរុញពួកគេថា “កុំឲ្យឯងរាល់គ្នានឹងចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ …មើល អញនឹងធ្វើការ១ថ្មីវិញ”(អេសាយ ៤៣:១៨-១៩)។ ព្រះអង្គជាប្រភពនៃក្តីសង្ឃឹម ក្នុងអំឡុងពេលដែលយើងមានការសង្ស័យ និងសង្រ្គាម។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “អញឲ្យមានទឹកនៅក្នុងទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់ ដើម្បីឲ្យរាស្ត្រអញ គឺជាពួកជ្រើសរើសនោះបានទឹកផឹក”(ខ.២០)។
កាលណាយើងមានទស្សនៈថ្មីពីព្រះ នោះយើងក៏អាចមើលឃើញទិសដៅថ្មីមកពីព្រះអង្គ ក្នុងជីវិតយើង។ ចូរយើងប្រើភ្នែកថ្មីរបស់យើង មើលផ្លូវថ្មីរបស់ព្រះអង្គ។ បន្ទាប់មក ចូរយើងបោះជំហានដោយចិត្តក្លាហាន ចូលទៅក្នុងទឹកដីថ្មី ដើម្បីដើរតាមព្រះអង្គ។—Patricia Raybon
កែប្រែភាពរញេរញៃនៃជីវិត
លោកឌែរល(Darryl) ជាកីឡាករវាយកូនបាល់បេសប៊លដ៏ល្បីល្បាញ ស្ទើរតែបានបំផ្លាញជីវិតខ្លួនឯង ដោយសារថ្នាំញៀន។ ប៉ុន្តែ ព្រះយេស៊ូវបានរំដោះគាត់ឲ្យមានសេរីភាព ហើយគាត់ក៏បានជ្រះស្អាតអស់ជាច្រើនឆ្នាំមកហើយ។ សព្វថ្ងៃនេះ គាត់កំពុងជួយអ្នកដទៃ ដែលកំពុងមានបញ្ហាញៀនថ្នាំ ហើយនាំពួកគេឲ្យស្គាល់ព្រះយេស៊ូវ។ ពេលគាត់ក្រឡេកមើលពេលអតីតកាល គាត់បានបញ្ជាក់ថា ព្រះទ្រង់បានកែប្រែភាពរញ៉េរញ៉ៃរបស់គាត់ ឲ្យក្លាយជាឧបករណ៍នាំព្រះរាជសាររបស់ព្រះអង្គ ដល់អ្នកដទៃ។
គ្មានការអ្វីដែលពិបាកពេក សម្រាប់ព្រះនោះឡើយ។ កាលព្រះយេស៊ូវយាងឡើងច្រាំង នៅក្បែរកន្លែងបញ្ចុះសពមួយ បន្ទាប់ពីព្រះអង្គ និងពួកសិស្សបានជួបខ្យល់ព្យុះ នៅសមុទ្រកាលីឡេ នោះមានបុរសម្នាក់ដែលអារក្សចូល បានស្ទុះមករកព្រះអង្គ។ ព្រះយេស៊ូវក៏បានមានបន្ទូលទៅកាន់ពួកអារក្សដែលនៅក្នុងគាត់ ហើយក៏បានបណ្តេញវិញ្ញាណអាក្រក់ទាំងនោះចេញ ហើយក៏បានរំដោះគាត់ឲ្យមានសេរីភាព។
កាលទ្រង់បានយាងចុះទូក នោះអ្នកដែលអារក្សចូលពីដើម គាត់ក៏សូមទៅជាមួយនឹងទ្រង់ តែទ្រង់មិនអនុញ្ញាតទេ ដោយព្រះបន្ទូលថា “ចូរទៅផ្ទះទៅ ហើយប្រាប់បងប្អូនឯងពីការធំទាំងម៉្លេះ ដែលព្រះអម្ចាស់បានមេត្តាប្រោសដល់ឯងវិញ”(ម៉ាកុស ៥:១៩)។
ព្រះគម្ពីរក៏មិនបាននិយាយអំពីគាត់ទៀតទេ តែបានបង្ហាញនូវរឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយ។ ប្រជាជននៅតំបន់នោះ បានអង្វរព្រះយេស៊ូវ ដោយការភ័យខ្លាច ឲ្យព្រះអង្គចាកចេញពីភូមិពួកគេ(ខ.១៧) ប៉ុន្តែ ពេលព្រះអង្គយាងត្រឡប់មកភូមិនោះម្តងទៀត ពួកបណ្តាជនមួយហ្វូងធំបានជួបជុំគ្នា(៨:១)។ តើមនុស្សមកជួបជុំគ្នាច្រើនយ៉ាងនេះ ដើម្បីមកស្តាប់ព្រះអង្គ គឺដោយសារព្រះអង្គបានចាត់បុរសនោះឲ្យទៅប្រាប់ពួកគេឬ? តើដោយសារគាត់ដែលធ្លាប់អារក្សចូល បានក្លាយជាបេសកជន ដែលនាំដំណឹងនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ទៅប្រាប់គេយ៉ាងមានប្រសិទ្ធិភាពឬ?
យើងមិនដឹងថា រឿងនេះបានកើតឡើងយ៉ាងដូចម្តេចទេ។ តែយើងអាចដឹងច្បាស់ថា ពេលណាព្រះទ្រង់រំដោះយើង ឲ្យមានសេរីភាព ដើម្បីបម្រើព្រះអង្គ នោះព្រះអង្គអាចកែប្រែអតីតកាលដ៏រញ៉េរញ៉ៃរបស់យើង…
ឧបករណ៍ដែលព្រះទ្រង់បានឆ្នៃ
វីដេអូហ្គេមរបស់ក្រុមហ៊ុនណាញធែនដូ ដែលមានចំណងជើងថា រឿងព្រេងរបស់ហ្សេលដា: សម្លេងខ្លុយអូការីណាឆ្លងសម័យ បានលក់ដាច់អស់ជាង៧លានឌីស នៅទូទាំងពិភពលោក។ វីដេអូហ្គេមនេះ ក៏បាននាំឲ្យគេមានការពេញនិយម ខ្លុយអូការីណា ជាខ្លុយបុរាណតូចមួយ ធ្វើពីដីឥដ្ឋ ដែលមានរាងមូលសំប៉ែត ដូចដំឡូងបារាំង។
ខ្លុយអូការីណាមិនមានរូបរាង្គ ដូចឧបករណ៍តន្រ្តីទេ។ ទោះជាយ៉ាងណាក៏ដោយ ពេលណាគេផ្លុំវាចូលតាមមាត់របស់វា ហើយបិទបើករន្ធ នៅជុំវិញតួខ្លួនរាងមូលរបស់វា វាក៏បានបង្កើតសម្លេងដ៏ពីរោះគួរឲ្យចាប់អារម្មណ៍ ដែលនាំឲ្យមានអារម្មណ៍ថា មានសង្ឃឹម។
អ្នកផលិតខ្លុយអូការីណា បានយកដីឥដ្ឋមួយដុំមក សូនចេញជារូបរាងខ្លុយ ហើយក៏បានដុតវាក្នុងឡ ដោយធ្វើឲ្យវាក្លាយជាឧបករណ៍តន្រ្តីដ៏អស្ចារ្យ។ រឿងនេះក៏បានឆ្លុះបញ្ចាំង អំពីព្រះ និងយើងផងដែរ។ បទគម្ពីរអេសាយ ៦៤:៦,៨-៩ បានប្រាប់យើងថា “ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូចជាមនុស្សដែលមិនស្អាត… ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយទ្រង់ជាជាងស្មូន…សូមទ្រង់កុំក្រោធជាខ្លាំងឡើយ”។ ត្រង់ចំណុចនេះ លោកហោរាកំពុងតែនិយាយថា ព្រះអម្ចាស់ ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់។ យើងរាល់គ្នាសុទ្ធតែមានបាប។ សូមព្រះអង្គសូនទូលបង្គំ ឲ្យក្លាយជាឧបករណ៍ដ៏ស្រស់ស្អាត សម្រាប់អង្គទ្រង់។
នេះជាអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើង។ ដោយសេចក្តីមេត្តា ព្រះអង្គបានចាត់ព្រះរាជបុត្រាព្រះអង្គ ព្រះនាមយេស៊ូវ ឲ្យមកសុគត ដើម្បីលោះបាបយើង ហើយព្រះអង្គកំពុងតែសូន និងកែប្រែយើង ខណៈពេលដែលយើងដើរតាមការដឹកនាំរបស់ព្រះវិញ្ញាណជារៀងរាល់ថ្ងៃ។ អ្នកផលិតខ្លុយអូការីណាបានផ្លុំខ្យល់ចូលទៅក្នុងខ្លុយនោះ ដើម្បីបង្កើតជាសម្លេងតន្រ្តីដ៏ពីរោះជាយ៉ាងណា នោះព្រះទ្រង់ក៏បានធ្វើការតាមរយៈយើង ជាឧបករណ៍ដែលព្រះអង្គបានសូន ដើម្បីសម្រេចបំណងព្រះទ័យដ៏ល្អរបស់ព្រះអង្គ គឺឲ្យយើងផ្លាស់ប្រែមានលក្ខណៈកាន់តែដូចព្រះយេស៊ូវ(រ៉ូម ៨:២៩)។—Ruth…
នៅក្រៅទីដំឡើងត្រសាល
ថ្ងៃសុក្រ ជាថ្ងៃដើរផ្សា នៅក្នុងក្រុងដាច់ស្រយាលមួយ ក្នុងប្រទេសហ្គាណា ជាកន្លែងដែលខ្ញុំបានចម្រើនវ័យធំឡើង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខ្ញុំនៅតែនឹកចាំអ្នកលក់ដូរតាមចិញ្ចើមផ្លូវម្នាក់។ ម្រាមដៃ និងម្រាមជើងគាត់ត្រូវមេរោគហង្សិន(ជំងឺឃ្លង់) ស៊ី បានជាគាត់តែងលុតជង្គង់នៅលើកន្ទេល ហើយក៏បានដួសបន្លែផ្លែឈើរបស់គាត់នឹងវែកធ្វើពីផ្លែឃ្លោក រួចហុចឲ្យអ្នកទិញ។ អ្នកខ្លះបានដើរជៀសគាត់។ ម្តាយរបស់ខ្ញុំបានតាំងចិត្តថា នឹងទិញពីគាត់ឲ្យបានទៀងទាត់។ ខ្ញុំឃើញគាត់នៅថ្ងៃសុក្រប៉ុណ្ណោះ។ បន្ទាប់មក គាត់ក៏បានចេញទៅក្រៅក្រុងបាត់។
ក្នុងទឹកដីអ៊ីស្រាអែល នៅសម័យបុរាណ អ្នកកើតឃ្លង់ត្រូវរស់នៅក្រៅទីដំឡើងត្រសាល។ បានសេចក្តីថា ពួកគេក៏បានជួបភាពឯកោយ៉ាងកម្សត់ ។ ក្រឹត្យវិន័យរបស់ពួកអ៊ីស្រាអែលបានចែងថា “ពួកគេត្រូវរស់នៅម្នាក់ឯង”(លេវីវិន័យ ១៣:៤៦)។ នៅក្រៅទីដំឡើងត្រសាល ក៏ជាកន្លែងដែលគេយកតួខ្លួនគោសម្រាប់ថ្វាយយញ្ញបូជា មកដុតផងដែរ(៤:១២)។ នៅក្រៅទីដំឡើងត្រសាល មិនមែនជាកន្លែងដែលអ្នកចង់រស់នៅឡើយ។
ការពិតដ៏កំសត់នេះ បានជួយឲ្យយើងយល់អត្ថន័យ នៃបទគម្ពីរហេព្រើរ ជំពូក១៣ ដែលបានចែងអំពីព្រះយេស៊ូវថា “ហេតុនោះបានជាត្រូវឲ្យយើងរាល់គ្នាចេញទៅឯទ្រង់ នៅខាងក្រៅទីដំឡើងត្រសាលដែរ ទាំងផ្ទុកសេចក្តីដំនៀលរបស់ទ្រង់ចុះ”(ខ.១៣)។ ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង នៅក្រៅទីក្រុងយេរូសាឡិម ជាចំណុចដ៏សំខាន់ នៅពេលដែលយើងសិក្សា អំពីប្រព័ន្ធនៃការថ្វាយយញ្ញបូជារបស់សាសន៍ហេព្រើរ។
យើងចង់មានប្រជាប្រិយភាព ចង់បានការគោរព ចង់រស់នៅក្នុងជីវិតដែលស្រណុកស្រួល។ ប៉ុន្តែ ព្រះទ្រង់ត្រាស់ហៅយើង ឲ្យចេញទៅខាងក្រៅទីដំឡើងត្រសាល ជាកន្លែងនៃភាពអាប់ឱន។ ជាកន្លែងដែលអ្នកនឹងជួបអ្នកលក់ដូរតាមចិញ្ចើមថ្នល់ ដូចអ្នកជំងឺហង្សិន ដែលខ្ញុំធ្លាប់បានជួបជាដើម។ គឺនៅកន្លែងនោះហើយ ដែលយើងនឹងរកឃើញមនុស្ស ដែលលោកិយមិនរាប់រក។ តែក៏ជាកន្លែងដែលយើងនឹងរកឃើញព្រះយេស៊ូវផងដែរ។—Tim…
ក្នុងលក្ខណៈជាឯកសារដ៏រស់
លោកភីទ័រ ក្រូហ្វ(Peter Croft) បាននឹកចាំ អំពីកិច្ចការដែលជីតារបស់គាត់បានធ្វើ បានជាគាត់សរសេរថា “សម្រាប់អ្នកដែលបានរើសយកព្រះគម្ពីរប៊ីបរបស់ខ្លួនមកអាន ទោះជាភាសាអ្វីក៏ដោយ ក្នុងជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំចង់ឲ្យគាត់មិនគ្រាន់តែយល់ តែបានពិសោធន៍នឹងអត្ថបទព្រះគម្ពីរ ក្នុងលក្ខណៈជាឯកសារដ៏រស់ ដែលនៅតែសំខាន់ គ្រោះថ្នាក់ និងរំភើបរីករាយ ដូចកាលរាប់ពាន់ឆ្នាំមុន”។ ជីតារបស់លោកភីធ័រ គឺលោក ជេ ប៊ី ភីលីព(J.B. Phillips) ជាអ្នកបម្រើព្រះក្នុងផ្នែកយុវជន ដែលបានធ្វើការបកស្រាយព្រះគម្ពីរប៊ីប ជាភាសាអង់គ្លេស ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ ដើម្បីឲ្យសិស្សនៅព្រះវិហាររបស់គាត់អាចយល់។
យើងក៏ជួបឧបសគ្គនៅក្នុងការអាន និងពិសោធន៍នឹងព្រះបន្ទូលព្រះ ក្នុងព្រះគម្ពីរប៊ីប មិនខុសពីសិស្សរបស់លោកភីលីពឡើយ ហើយភាគច្រើនមិនមែនដោយសារបញ្ហាភាសានោះទេ។ យើងប្រហែលជាខ្វះពេលវេលា ការលត់ដំ ឬវិធីសាស្រ្តត្រឹមត្រូវ ដើម្បីរៀនព្រះបន្ទូលព្រះ។ ប៉ុន្តែ បទគម្ពីរទំនុកដំកើង ជំពូក១ បានចែងថា មនុស្សដែលមានពរ “នោះត្រេកអរតែនឹងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រឹត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ”(ខ.១-២)។ ការជញ្ជឹងគិតអំពីព្រះបន្ទូល ក្នុងព្រះគម្ពីរជារៀងរាល់ថ្ងៃ ជួយឲ្យយើងចម្រើនឡើង ក្នុងគ្រប់រដូវកាល ទោះយើងជួបប្រទះទុក្ខលំបាកយ៉ាងណាក៏ដោយ។
តើអ្នកមានទស្សនៈយ៉ាងណា ចំពោះព្រះគម្ពីរប៊ីបរបស់អ្នក? ព្រះគម្ពីរប៊ីបនៅតែសំខាន់ ក្នុងការផ្តល់គំនិតយោបលសម្រាប់ការរស់នៅសព្វថ្ងៃ តែនៅតែគ្រោះថ្នាក់ នៅក្នុងការត្រាស់ហៅឲ្យមនុស្សជឿ និងដើរតាមព្រះយេស៊ូវ ហើយនៅតែមានភាពរំភើបរីករាយ នៅក្នុងការផ្តល់ចំណេះដឹងអំពីព្រះ និងមនុស្សជាតិ។ ព្រះគម្ពីរប៊ីបប្រៀបបាននឹងផ្លូវទឹក(ខ.៣) ដែលផ្តល់ឲ្យនូវការទ្រទ្រង់ជីវិត…
ទង្វើនៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យ
ព្រៃម៉ាលហ័រ នៅរដ្ឋអូរីហ្គិន មានរុក្ខជាតិផ្សិតមួយប្រភេទ ដែលមនុស្សជាច្រើនបានហៅឈ្មោះវាថា ផ្សិតទឹកឃ្មុំ។ វាបានរីករាលដាលតាមឫសរបស់ដើមឈើ ក្នុងផ្ទៃដី៨៩០ហិចតា ធ្វើឲ្យវាក្លាយជារុក្ខជាតិមានជីវិតធំជាងគេបំផុត ដែលគេបានរកឃើញ។ វាបានចាក់សំណាញ់ពណ៌ខ្មៅរបស់វា ពាសពេញព្រៃ អស់រយៈពេលជាង២ពាន់ឆ្នាំមកហើយ ដោយធ្វើឲ្យដើមឈើស្លាប់ ពេលដែលវាលូតលាស់។ សំណាញ់របស់វាបានចូលទៅក្នុងដី ដល់ជម្រៅបីម៉ែត្រ ។ ផ្សិតនេះមានទំហំអស្ចារ្យ តែវាបានដុះចេញពីលម្អងតូចល្អិតតែមួយប៉ុណ្ណោះ។
ព្រះគម្ពីរបានចែង អំពីទង្វើនៃការមិនស្តាប់បង្គាប់តែមួយ ដែលបណ្តាលឲ្យមានការដាក់ទោស ដែលរីករាលដាលដល់មនុស្សទាំងអស់ ហើយក៏បាននិយាយ អំពីសកម្មភាពនៃការស្តាប់បង្គាប់តែមួយ ដែលបានរំដោះឲ្យរួចពីទោសនោះវិញ។ សាវ័កប៉ុលបាននិយាយអំពីភាពខុសគ្នារវាងបុគ្គលពីរនាក់ គឺលោកអ័ដាម និងព្រះយេស៊ូវ(រ៉ូម ៥:១៤-១៥)។ អំពើបាបរបស់អ័ដាមនាំមកនូវការដាក់ទោស ដល់មនុស្សទាំងអស់(ខ.១២)។
ដោយសារការមិនស្តាប់បង្គាប់នេះ មនុស្សទាំងអស់បានក្លាយជាមនុស្សមានបាប ហើយត្រូវរាប់ជាមានទោស នៅចំពោះព្រះ(ខ.១៧)។ តែព្រះអង្គមានដំណោះស្រាយ សម្រាប់បញ្ហានៃអំពើបាបរបស់មនុស្សជាតិ។ តាមរយៈការសុគតដ៏សុចរិតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង ព្រះទ្រង់បានប្រទានជីវិតអស់កល្ប និងអាចឈរដោយគ្មានទោស នៅចំពោះព្រះអង្គ។ ការប្រព្រឹត្តរបស់ព្រះគ្រីស្ទ ដោយក្តីស្រឡាញ់ និងការស្តាប់បង្គាប់មានអំណាចល្មមនឹងឈ្នះការមិនស្តាប់បង្គាប់របស់អ័ដាម ដោយព្រះអង្គប្រទានជីវិតដល់មនុស្សទាំងអស់(ខ.១៨)។
តាមរយៈការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ព្រះយេស៊ូវបានប្រទានជីវិតអស់កល្បដល់អស់អ្នកណា ដែលទទួលជឿព្រះអង្គ។ បើអ្នកមិនទាន់បានទទួលការអត់ទោសបាប និងសេចក្តីសង្រ្គោះពីព្រះអង្គទេ សូមទទួលនៅថ្ងៃនេះចុះ។ បើអ្នកបានក្លាយជាអ្នកជឿហើយ សូមសរសើរដំកើងព្រះអង្គ សម្រាប់ការអ្វីដែលព្រះអង្គបានធ្វើ ដោយសេចក្តីស្រឡាញ់ដ៏អស្ចារ្យ។—Marvin Williams
ផ្លូវនៃប្រាជ្ញានាំទៅរកក្តីអំណរ
សម្លេងទូរស័ព្ទបានរោទ៍ឡើង ហើយខ្ញុំក៏បានលើកទូរស័ព្ទឡើង ដោយគ្មានអល់អែក។ សមាជិកដែលមានវ័យចាស់ជាងគេ ក្នុងគ្រួសារពួកជំនុំរបស់យើង បានទូរស័ព្ទមកខ្ញុំ។ គាត់ជាស្រ្តីដែលមានចិត្តក្លៀវក្លា និងប្រឹងប្រែងធ្វើការ គាត់មានអាយុជាង១០០ឆ្នាំ។ នៅក្នុងការនិពន្ធសៀវភៅចុងក្រោយបំផុតរបស់គាត់ គាត់បានសុំឲ្យខ្ញុំផ្តល់នូវសំណួរមួយចំនួន សម្រាប់ការតែងនិពន្ធរបស់គាត់ ដើម្បីជួយឲ្យគាត់សរសេរបញ្ចប់បន្ទាត់ចុងក្រោយ ក្នុងសៀវភៅរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន ខ្ញុំក៏បានសួរគាត់ អំពីជីវិត ការងារ ក្តីស្រឡាញ់ និងក្រុមគ្រួសារ។ មេរៀនជាច្រើន ដែលគាត់ទទួលបានពីជីវិតដ៏វែងនេះ បាននាំឲ្យគាត់ទទួលបាននូវប្រាជ្ញាជាច្រើន។ គាត់ប្រាប់ខ្ញុំថា “កុំធ្វើអីលឿនៗពេក”។ ហើយមិនយូរប៉ុន្មាន យើងក៏បានអស់សំណើច ដោយនឹកឃើញពេលដែលគាត់ចូលចិត្តធ្វើអ្វីលឿនៗ។ រឿងដ៏អស្ចារ្យរបស់គាត់ សុទ្ធតែបានបង្ហាញចេញនូវក្តីអំណរដ៏ពិតជាច្រើន។
ព្រះគម្ពីរបានបង្រៀនថា ប្រាជ្ញានាំមកនូវក្តីអំណរ។ “សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់”(សុភាសិត ៣:១៣)។ យើងឃើញថា ផ្លូវដែលចេញពីប្រាជ្ញា ឆ្ពោះទៅរកក្តីអំណរនោះ ជាគុណធម៌ក្នុងព្រះគម្ពីរប៊ីប យ៉ាងពិតប្រាកដ។ “ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង”(សុភាសិត ២:១០)។ “ពីព្រោះមនុស្សណាដែលគាប់ព្រះហឫទ័យ នោះទ្រង់ប្រទានឲ្យអ្នកនោះមានប្រាជ្ញា ដំរិះ និងសេចក្តីរីករាយផង”(សាស្តា ២:២៦)។ បទគម្ពីរសុភាសិត ៣:១៧ បានបន្ថែមទៀតថា “អស់ទាំងផ្លូវរបស់ប្រាជ្ញា សុទ្ធតែជាផ្លូវសោមនស្ស”។
នៅក្នុងការជញ្ជឹងគិត អំពីបញ្ហាជីវិត អ្នកនិពន្ធ ឈ្មោះស៊ី…