តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Anne Cetas

កន្លែងដ៏កក់ក្តៅ

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ បន្ទាប់​ពី​លោក​រូប៊ី បាន​បាត់​បង់​ភរិយា ហើយ​អ្នក​ស្រី​សាប្រ៊ីណា​បាន​បាត់​បង់​ស្វាមី យ៉ាង​សោក​សៅ អ្នក​ទាំង​ពីរ​ក៏​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍  ហើយ​ក៏​បាន​រៀប​ការ។​ គ្រួសារ​ទាំង​ពីរ​ក៏​បាន​ក្លាយ​ជា​គ្រួសារ​តែ​មួយ។ ពួក​គេ​បាន​សង់​ផ្ទះ​ថ្មី​មួយខ្នង ហើយ​បាន​ដាក់​ឈ្មោះ​ឲ្យ​វា​ថា ហាវីឡាហ៍(ពាក្យ​ភាសា​ហេព្រើរ មាន​ន័យ​ថា “លូត​លាស់​ចេញ​ពី​ការ​ឈឺ​ចាប់”)។ វា​បាន​ឆ្លុះ​បញ្ចាំង អំពី​ការ​បង្កើត​អ្វី​ដែល​ស្រស់​ស្អាត ចេញ​ពី​ការ​ឈឺ​ចាប់។ អ្នក​ទាំង​ពីរ​បាន​និយាយ​ថា ពួក​គេ​មិន​បាន​សង់​ផ្ទះ​នោះ ដើម្បី​បំភ្លេច​អតីត​កាល​ឡើយ ប៉ុន្តែ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ងើប​ឡើង​ចេញ​ពី​ផេះ​ផង់ និង​មាន​សង្ឃឹម​ឡើង​វិញ។ សម្រាប់​ពួក​គេ ផ្ទះ​នោះ​ជា​កន្លែង​ដ៏​កក់​ក្តៅ ជា​កន្លែង​អរ​សប្បាយ​នឹង​ជីវិត និង​ជា​កន្លែង​ដែល​នឹង​មាន​អនាគត​ដ៏​ភ្លឺ​ស្វាង។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លក្ខណៈ​នៃ​ជីវិត​របស់​យើង ក្នុង​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​បាន​ជួយ​ឲ្យ​ជីវិត​យើង​ងើប​ឡើង ចេញ​ពី​ផេះ​ផង់ ហើយ​នាំ​យើង​ចូល​ទៅ​ក្នុង​មហា​គ្រួសារ​ដ៏​កក់​ក្តៅ។ ពេល​ណា​យើង​ទទួល​ព្រះ​អង្គ  ព្រះ​អង្គ​នឹង​ចូល​គង់ក្នុង​ចិត្ត​យើង​(អេភេសូរ ៣:១៧)។ ព្រះ​ជា​ម្ចាស់​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​គ្រួសារ​ទ្រង់ តាម​រយៈ​ព្រះយេស៊ូវ ដើម្បី​ឲ្យ​យើង​ក្លាយ​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​អង្គ(១:៥-៦)។ ទោះ​យើង​នឹង​ឆ្លង​កាត់​ពេល​ដ៏​ឈឺ​ចាប់​យ៉ាង​ណា​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​តែ​អាច​ប្រើ​ពេល​ដ៏​ឈឺ​ចាប់​នោះ ដើម្បី​សម្រេច​គោល​បំណង​ដ៏​ល្អ ក្នុង​ជីវិត​យើង។​

ជា​រៀង​រាល់​ថ្ងៃ យើង​មាន​ឱកាស​លូត​លាស់ ក្នុង​ការ​យល់​ដឹង អំពី​ព្រះ ដោយ​ទន្ទឹម​នឹង​នោះ យើង​អាច​អរសប្បាយចំពោះ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​អង្គ​ប្រទានមក​យើង។ ក្នុង​ព្រះ​អង្គ យើង​មាន​ភាព​ពេញ​លេញ ក្នុង​ជីវិត ដែល​យើង​មិន​អាច​រក​បាន​ដោយ​ខ្លួន​ឯង​(៣:១៩)។ ហើយ​យើង​មាន​សេចក្តី​សន្យា ដែល​ថា ទំនាក់​ទំនង​នេះ​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ព្រះ​យេស៊ូវ​ប្រទាន​យើង នូវ​គ្រួសារ​ដ៏​កក់​ក្តៅ និង​មូល​ហេតុ​ដែល​យើង​ត្រូវ​អរ​សប្បាយ ក្នុង​ជីវិត…

ព្រះអង្គជាស្តេចលើអស់ទាំងស្តេច

មាន​ពេល​មួយ អេលដុន(Eldon) ដែល​ជា​ក្មេង​អាយុ​៥​ឆ្នាំ បាន​ស្តាប់​លោក​គ្រូ​គង្វាល​ជជែក​គ្នា អំពី​ព្រះ​យេស៊ូវ ដែល​បានយាង​ចុះ​ពី​ស្ថាន​សួគ៌​មក​ផែន​ដី។ អេដុន​ក៏​បាន​ដក​ដង្ហើម​ធំ ពេល​ដែល​លោក​គ្រូ​គង្វាល​អធិស្ឋាន​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការសុគត ជំនួសយើង​រាល់​គ្នា។ ក្មេង​ប្រុស​ម្នាក់​នេះក៏​បាន​និយាយ ដោយ​ការ​ភ្ញាក់​ផ្អើល​ថា “អូហ៍​ទេ តើ​ព្រះ​អង្គ​សុគត​មែន​ឬ?”

ចាប់​តាំង​ពី​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ប្រសូត​នៅ​លើ​ផែនដី មាន​មនុស្ស​ដែល​ចង់​ឲ្យ​ព្រះ​អង្គ​សុគត។  ពួក​អ្នក​ប្រាជ្ញ​បាន​មក​ទី​ក្រុង​យេរូសាឡិម ក្នុង​អំឡុង​រាជ​នៃ​ស្តេច​ហេរ៉ូឌ ហើយ​បាន​សួរ​គេ​ថា “តើ​ព្រះអង្គ​ដែល​ប្រសូត​មក ធ្វើ​ជា​ស្តេច​សាសន៍​យូដា ទ្រង់​គង់​នៅ​ឯ​ណា ពី​ព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​ទ្រង់ ពី​ទិស​ខាង​កើត​មក ហើយ​យើង​មក​ថ្វាយ​បង្គំ​ទ្រង់”(ម៉ាថាយ ២:២)។ ពេលស្តេច​ហេរ៉ូឌ​ជ្រាប​អំពី​រឿង​នេះ ទ្រង់​ក៏​មាន​ការ​ភ័យ​ខ្លាច​ថា ថ្ងៃ​មួយ ព្រះ​យេស៊ូវ​នឹង​ដណ្តើម​រាជ​របស់​ទ្រង់​មិន​ខាន។ ហេតុ​នេះ​ហើយ ទ្រង់​ក៏​បាន​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​ក្មេង​ប្រុស​ទាំង​អស់ នៅ​ភូមិ​បេថ្លេហិម ដែល​មាន​អាយុ​ចាប់​ពី​២​ឆ្នាំ​ចុះ​ក្រោម។ ប៉ុន្តែ ព្រះជាម្ចាស់​បាន​ការ​ពារ​ព្រះ​រាជ​បុត្រា​ទ្រង់ ដោយ​ចាត់​ទេវតា​មួយ​អង្គ ឲ្យ​មក​ដាស់​តឿន​ឪពុក​ម្តាយ​ទ្រង់ ឲ្យ​ចាក​ចេញ​ពី​តំបន់​នោះ។ ពួក​គេ​ក៏​បាន​ភាស​ខ្លួន ហើយ​ព្រះ​អង្គ​ក៏​បាន​រួច​ផុត​ពី​ការ​តាម​សម្លាប់​នៅ​ពេល​នោះ​(ខ.១៣-១៨)។

ព្រះ​យេស៊ូវ​ក៏​បាន​បញ្ចប់​ព្រះ​រាជ​កិច្ច​របស់​ព្រះ​អង្គ​ដោយ​ជោគ​ជ័យ ដោយ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​សង្រ្គោះ​មនុស្ស​ឲ្យ​រួច​ពី​បាប​។ គេ​បាន​ចម្អក​ឲ្យ​ទ្រង់ ដោយ​ដាក់​ផ្លាក​ពី​លើ​ឈើ​ឆ្កាង​ទ្រង់ ដោយ​មាន​អក្សរ​សរសេរ​ថា “នេះ​ឈ្មោះ​យេស៊ូវ ជា​ស្តេច​សាសន៍​យូដា”(២៧:៣៧)។ ប៉ុន្តែ ​បី​ឆ្នាំ​ថ្ងៃក្រោយ​មក ព្រះ​អង្គ​ក៏​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដោយ​ជ័យ​ជម្នះ។ បន្ទាប់​ពី​ព្រះ​អង្គ​បាន​យាង​ត្រឡប់​ទៅ​នគរ​ស្ថាន​សួគ៌​វិញ ព្រះ​អង្គ​បាន​គង់​នៅ​លើ​បល្ល័ង្ក ធ្វើ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច​(ភីលីព ២:៨-១១)។

ព្រះ​ដ៏​ជា​ស្តេច​បាន​សុគត ដើម្បី​លោះ​បាប​យើង​រាល់​គ្នា។ ចូរ​យើង​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​សោយ​រាជ​លើ​ចិត្ត​របស់​យើង​ផង​ដែរ។—ANNE…

ដើម្បីបង្កើតផលផ្លែបានល្អ

អ្នក​ស្រី​រេបេកា លេម៉ូស-អូតេរ៉ូ(Rebecca Lemos-Otero) ដែល​ជា​ស្ថាបនិក នៃ​កម្ម​វិធី​ស៊ីធី ប្លូសិម បាន​ឲ្យ​យោបល់​ថា “យើង​គួរ​តែ​អនុញ្ញាត​ឲ្យ​ក្មេង​ៗ​បោះ​គ្រាប់​ពូជ នៅ​កន្លែង​ណា​ដែល​ពួក​គេ​ចង់​បោះ នៅ​ក្នុង​ច្បារ​ដំណាំ ហើយ​យើង​ចាំ​មើល តើ​នឹង​មាន​អ្វី​ដុះ​ចេញ​មក”។ នេះ​មិន​មែន​ជា​គំរូ នៃ​ការ​ដាំ​ដំណាំ ដោយ​ប្រុង​ប្រយ័ត្ន​នោះ​ទេ តែ​វា​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ពិត​ដែល​ថា គ្រាប់​ពូជ​នីមួយ​ៗ មាន​សក្តានុ​ពល នៅ​ក្នុង​ការ​លូត​លាស់​មាន​ជីវិត។ ចាប់​តាំង​ពី​ឆ្នាំ​២០០៤ កម្ម​វិធី​ស៊ីធី ប្លូសិម បាន​បង្កើត​ច្បារ​ដំណាំ​ជាច្រើន សម្រាប់​សាលា​រៀន និង​តំបន់​ដែល​ប្រជាជន​ប្រាក់​ចំណូល​តិច​រស់​នៅ។ ក្មេង​ៗ​នៅ​ទីនោះ​បាន​សិក្សា អំពី​អាហារ​បម្រុង និង​បាន​រៀន​ជំនាញ​ដាំ​ដំណាំ សម្រាប់​ប្រកប​របរ​នៅ​ពេល​អនាគត​ផង​ដែរ។ អ្នក​ស្រី​រេបេកា​បាន​មាន​ប្រសាសន៍​ថា “ការ​មាន​ច្បារ​ដំណាំ នៅ​ក្នុង​ទីប្រជុំ​ជន … បាន​ផ្តល់​ឱកាស​ឲ្យ​ក្មេង​ៗ​បាន​ចេញ​ទៅ​ក្រៅ ដើម្បី​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍ និង​បង្កើត​ឲ្យ​មាន​ភាព​ស្រស់​ស្អាត”។

ព្រះយេស៊ូវ​បាន​មាន​បន្ទូល អំពី​ការ​ព្រោះ​គ្រាប់​ពូជ ដែល​មាន​សក្តានុពល នៅ​ក្នុង​ការ​បង្ករ​បង្កើត​ផល “បាន​១ជា​១​រយ​ភាគ​”(លូកា ៨:៨)។ គ្រាប់​ពូជ​នោះ​ជា​ដំណឹង​ល្អ​របស់​ព្រះ ដែល​បាន​បណ្តុះ​នៅ​លើ “​ដី​ល្អ” ដែល​ជា “​ពួក​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ល្អ ក៏​ឮ​ព្រះបន្ទូល ហើយ​យក​ចិត្ត​ទុក​ដាក់ រួច​បង្កើត​ផល​ដោយ​សេចក្តី​អត់ធន់​វិញ”(ខ.១៥)។

ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា វិធី​តែ​មួយ​គត់ ដើម្បី​ឲ្យ​យើង​អាច​បង្កើត​ផល​ផ្លែ គឺ​ត្រូវ​នៅ​ជាប់​នឹង​ព្រះ​អង្គ(យ៉ូហាន ១៥:៤)។ កាល​ណា​យើង​បាន​ទទួល​ការ​បង្រៀន​ពី​ព្រះ​យេស៊ូវ ហើយ​នៅ​ជាប់​នឹង​ព្រះ​អង្គ ព្រះ​វិញ្ញាណ​ព្រះ​អង្គ​ក៏​បាន​បង្កើត​ផល​ផ្លែ​ខាង​វិញ្ញាណ ក្នុង​ជីវិត​យើង ដែល​មាន​ដូច​ជា…

ស្រេចតែលើព្រះជាម្ចាស់

លោក​នេត(Nate) និង​អ្នក​ស្រី​សឺរីលីន(Sherilyn) មាន​ចិត្ត​សប្បាយ​រីក​រាយ ពេល​ដែល​បាន​ឈប់​ឡាន​តាម​ផ្លូវ ដើម្បី​ចូល​ញាំ​អាហារ នៅ​ក្នុង​ភោជនីយដ្ឋាន អូម៉ាកាសេ ក្នុង​ដំណើរ​កំសាន្ត​នៅ​ទីក្រុង​ញូយ៉ក។ អូម៉ាកាសេ ជា​ពាក្យ​មួយ​ក្នុង​ភាសា​ជប៉ុន​ប្រែ​មក​ថា “ស្រេច​តែ​លើ​អ្នក” បាន​សេចក្តី​ថា នៅ​ភោជនីយ​ដ្ឋាន​ប្រភេទ​នេះ ភ្ញៀវ​ឲ្យ​ចុង​ភៅ​ជ្រើស​រើស​មុខ​ម្ហូប​ឲ្យ​ខ្លួន។ នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ពួក​គេ​បាន​សាក​ល្បង​មុខ​ម្ហូប​នោះ ហើយ​ហាក់​ដូច​ជា​ប្រថុយ​បន្តិច ​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​ចូល​ចិត្ត​អាហារ​ដែល​ចុង​ភៅ​បាន​ជ្រើស​រើស និង​ចម្អិន​ឲ្យ​ពួក​គេ។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អាកប្ប​កិរិយា ដែល​យើង​ត្រូវ​មាន ពេល​ដែល​យើង​ចូល​ទៅ​ចំពោះ​ព្រះ ដើម្បី​ទូល​សូម​អ្វី​មួយ។ យើង​ត្រូវ​មាន​ចិត្ត​មួយ ដែល​ចង់​ឲ្យ “ព្រះ​ទ្រង់​សម្រេច តាម​បំណង​ព្រះ​ទ័យ​ទ្រង់”។ ពួក​សាវ័ក​បាន​ឃើញ​ព្រះ​យេស៊ូវ “យាង​ទៅ​ទីស្ងាត់​តែ​ម្នាក់​ឯង ដើម្បី​អធិស្ឋាន”(លូកា ៥:១៦) ហេតុ​នេះ​ហើយ ថ្ងៃ​មួយ ពួក​គេ​ក៏​បាន​សូម​ឲ្យ​ទ្រង់​បង្រៀន​ពួក​គេ​អធិស្ឋាន។ ទ្រង់​ក៏​បាន​ប្រាប់​ពួក​គេ​ឲ្យ​ទូល​សូម​ឲ្យ​ព្រះ​ទ្រង់​បំពេញ​សេចក្តី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​ សូម​ការ​អត់​ទោស​បាប និង​សូម​ផ្លូវ​គេច​ចេញ​ពី​ការ​ល្បួង។ ហើយ​ដែល​សំខាន់​បំផុត​នោះ គឺ​ទ្រង់​បាន​ឲ្យ​ពួក​គេ​មាន​ផ្នត់​គំនិត​មួយ​ដែល​ចុះ​ចូល​នឹង​ព្រះ​ទ័យ​ព្រះ ដោយ​ទូល​ “សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ”(ម៉ាថាយ ៦:១០)។

យើង​អាច​ទូល​សូម​ព្រះ​ទ្រង់​បំពេញ​តម្រូវ​ការ​គ្រប់​យ៉ាង​របស់​យើង ព្រោះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ស្តាប់​យើង​អធិស្ឋាន ចេញ​ពី​ចិត្ត​យើង ហើយ​ទ្រង់​ក៏​សប្បាយ​ព្រះ​ទ័យ នៅ​ក្នុង​ការ​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​យើង​ផង​ដែរ។ ប៉ុន្តែ ក្នុង​នាម​យើង​ជា​មនុស្ស ដែលសមត្ថ​ភាព​មាន​កំណត់ យើង​មិន​តែង​តែ​ដឹង​ថា មាន​អ្វី​ខ្លះ​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯង​ ហើយយើង​ក៏​សម្រេច​ចិត្ត​ខុស​ជា​ញឹក​ញាប់ ហេតុ​នេះ​ហើយ បាន​ជា​យើង​ចំាបាច់​ត្រូវ​ទូល​សូម​ដោយ​វិញ្ញាណ​ដែល​បន្ទាប​ខ្លួន ដោយ​ការ​ចុះ​ចូល​នឹង​ព្រះ​អង្គ។ យើង​អាច​សូម​ឲ្យ​ព្រះ​ទ្រង់​ឆ្លើយ​តប…

ព្រះទ្រង់មិនភ្លេចអ្នកឡើយ

មាន​ពេល​មួយ ខ្ញុំ​និង​ក្មួយ​ស្រី​របស់​ខ្ញុំ​អាយុ៤​ឆ្នាំ​ ឈ្មោះ​ខេលីន(Kailyn) បាន​ចំណាយ​ពេល​រសៀល នៅ​ថ្ងៃ​សៅរ៍​ដ៏​រីក​រាយ​ជា​មួយ​គ្នា។ យើង​បាន​អរសប្បាយ​នឹង​ការ​ផ្លុំ​ពពុះ​សាប៊ូ នៅ​ក្រៅ​ផ្ទះ និង​ការ​ផាត់​ពណ៌ពី​លើ​រូប​ភាព នៅ​ក្នុង​សៀវភៅ​ផាត់​រូប​ព្រះ​នាង ហើយ​ញាំ​សាំង​វិច​ដែល​មាន​លាប​បឺរ​សណ្តែក​ដី និង​ចាហួយ។ ពេល​ដែល​ពួក​គេ​ចូល​ទៅ​ក្នុង​ឡាន ដើម្បី​ចាក​ចេញ​ទៅ​វិញ ខេលីន​ក៏​បាន​ស្រែក​ហៅ​តាម​បង្អួច​ឡាន ដោយ​សម្លេង​ដ៏​ផ្អែម​ល្ហែម​ថា “អ៊ំស្រី អ៊ែន(Anne) សូម​កុំ​ភ្លេច​ខ្ញុំ​ណា”។ ខ្ញុំ​ក៏​បាន​ប្រញាប់​ដើរ​ទៅ​រក​ឡាន​របស់​ពួក​គេ ហើយ​ខ្សិប​ថា ខ្ញុំនឹង​មិន​ភ្លេច​នាង​ឡើយ ហើយ​ខ្ញុំ​សន្យា​ថា ខ្ញុំ​នឹង​ទៅ​លេង​នាង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។

ក្នុង​បទ​គម្ពីរ​កិច្ចការ ជំពូក​១ ពួក​សិស្ស​បាន​មើល​ព្រះ​យេស៊ូវ ពេល​ដែល​ទ្រង់​ត្រូវ​បាន​លើក​ឡើង​ទៅ​នគរ​ស្ថាន​សួគ៌ នៅចំពោះ​មុខ​ពួក​គេ​(ខ.៩)។ ខ្ញុំ​ឆ្ងល់​ថា តើ​ពេល​នោះ ពួក​គេ​កំពុង​តែ​គិត​ថា ព្រះ​អម្ចាស់​របស់​ពួក​គេ​នឹង​ភ្លេច​ពួក​គេ​ឬ? ប៉ុន្តែ ទ្រង់​ទើប​តែ​បាន​សន្យា ទ្រង់​នឹង​ចាត់​ព្រះ​វិញ្ញាណ​ទ្រង់ ឲ្យ​យាង​ចុះ​មក​គង់​នៅ​ក្នុង​ពួក​គេ ហើយ​ប្រទាន​កម្លាំង​ពួក​គេ ឲ្យ​អាច​អត់​ទ្រាំ​នឹង​ការ​បៀត​បៀន ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ(ខ.៨)។ ហើយ​ទ្រង់​ក៏​បាន​បង្រៀន​ពួក​គេថា ទ្រង់​នឹង​ទៅ​រៀប​កន្លែង សម្រាប់​ពួក​គេ ហើយ​ទ្រង់​នឹង​យាង​ត្រឡប់​មក​រក​ពួក​គេ ដើម្បី​នំា​ពួក​គេ​ទៅ​នៅ​នគរ​ស្ថានសួគ៌​ជា​មួយ​ទ្រង់(យូហាន ១៤:៣)។ ប៉ុន្តែ ពួក​គេ​ប្រាកដ​ជា​ឆ្ងល់​ថា ពួក​គេ​នឹង​ត្រូវ​រង់​ចាំ​យូរ​ប៉ុណ្ណា។ ពួក​គេ​ប្រហែលជា​ចង់​និយាយ​ថា “ឱ​ព្រះ​យេស៊ូវ សូម​កុំ​ភ្លេច​យើង​ខ្ញុំ”។

កាល​ណា​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ ទ្រង់​នឹង​គង់​នៅ​ក្នុង​យើង​រាល់​គ្នា តាម​រយៈ​ព្រះ​វិញ្ញាណ​ទ្រង់។ យើង​នឹង​ឆ្ងល់​ថា ទ្រង់​នឹង​យាង​ត្រឡប់​មក​វិញ​នៅ​ពេល​ណា ហើយ​ស្អាង​យើង និង​ស្នា​ព្រះ​ហស្ត​ទ្រង់​ឡើង​វិញ​ទាំង​ស្រុង។ ប៉ុន្តែ រឿង​នេះ​នឹង​កើត​ឡើង​មែន…

សេចក្តីស្រឡាញ់របស់ទ្រង់នៅជាមួយយើងជានិច្ច

ត្រី​ឆ្លាម​ពណ៌​ស​ដ៏​ធំ​សម្បើម​មួយ​ក្បាល  មាន​ប្រវែង​ជិត​៥​ម៉ែត្រ និង​ទម្ងន់​ប្រហែល ១៥០០​គីឡូ​ក្រាម ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​សមុទ្រ ភ្ជាប់​ផ្លាក​មួយ​ពី​លើ​វា នៅ​ក្បែរ​ឆ្នេរ​ខាង​កើត នៃ​សហ​រដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​២០១២។ គេ​បាន​ដាក់ឈ្មោះ​ឲ្យ​វា​ថា ម៉ារី លី(Mary Lee)។ គេ​បាន​ដាក់​ឧបករណ៍​បញ្ជូន​សញ្ញា នៅ​លើ​ព្រុយ​ខ្នង​របស់​វា ដើម្បី​ឲ្យ​ផ្កាយរណប​អាច​តាម​ដាន​វា ពេល​ណា​វា​ងើប​ឡើង​មក​ផ្ទៃ​ទឹក​ខាង​លើ។  អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ​ក្រោយ​មក ការ​ផ្លាស់​ទី​របស់​ត្រីឆ្លាម​ម៉ារី លី ត្រូវ​បាន​គេ​សង្កេត​មើល នៅ​តាម​បណ្តាញ​អ៊ីនធើណិត ដោយ​មនុស្ស​ជា​ច្រើន រាប់​ចាប់​តាំង​ពី​អ្នក​ស្រាវ​ជ្រាវ រហូត​ដល់​អ្នក​ជិះ​ក្តា​បន្ទះ​នៅ​លើ​ទឹក​រលក ហើយ​ក៏​បាន​ដឹង​ថា​វា​បាន​ធ្វើ​ដំណើរ​ចុះ​ឡើង​ៗ នៅ​តាម​បណ្តោយ​ឆ្នេរ។ គេ​បាន​តាម​ដាន​វា បាន​ចម្ងាយ​ជិត ៦៤០០០ គីឡូ​ម៉ែត្រ រហូត​ដល់​ពេល​ដែល​ឧបករណ៍​បញ្ជូន​សញ្ញា​នោះ​ឈប់​ដំណើរការ​ទៀត អាច​ប្រហែល​មក​ពី​ថ្ម​របស់​វា​លែង​កាន់​ភ្លើង​ទៀត។

ចំណេះ​ដឹង និង​បច្ចេក​វិទ្យា​របស់​មនុស្ស បាន​ឈាន​ទៅ​ដល់​ចម្ងាយ​ដ៏​ឆ្ងាយ​យ៉ាង​នេះ។​ អ្នក​ដែល “តាម​ដាន” ត្រី​ឆ្លាម​ម៉ារី លី បាន​បាត់​ដាន​របស់​វា ប៉ុន្តែ ខ្ញុំ​និង​អ្នក​ស្ថិត​ក្រោម​ការ​ទត​មើល​របស់​ព្រះ​ជា​និច្ច គ្រប់​ពេល​វេលា​ទាំង​អស់ នៃ​ជីវិត​យើង។ ស្តេច​ដាវីឌ​បាន​អធិស្ឋាន​ថា “តើ​ទូលបង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះវិញ្ញាណ​ទ្រង់ តើ​នឹង​រត់​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះភក្ត្រ​ទ្រង់ ទោះ​បើ​ទូលបង្គំ​នឹង​ឡើង​ទៅ​ឯ​ស្ថានសួគ៌ ក៏​មាន​ទ្រង់​សណ្ឋិត​នៅ​ទី​នោះ ទោះ​បើ​ទូលបង្គំ​នឹង​រៀប​ដំណេក​នៅ​ស្ថាន​ឃុំ ព្រលឹង​មនុស្ស​ស្លាប់ នោះ​ក៏​ឃើញ​មាន​ទ្រង់​សណ្ឋិត​នៅ​ដែរ”(ទំនុកដំកើង ១៣៩:៧-៨)។ ស្តេច​ដាវីឌ​ក៏​បាន​បន្លឺ​សម្លេង​ឡើង ដោយ​ការ​ដឹង​គុណ​ព្រះ​ថា “ការ​ដឹង​ច្បាស់​យ៉ាង​នេះ ក៏​អស្ចារ្យ​ហួស​ល្បត់​ទូល​បង្គំ”(ខ.៦)។…

តើយើងនឹងរាប់អានគេទេ?

ថ្ងៃមួយ អ្នក​ស្រី​សឺលី(Shirley) បាន​ផ្តេក​ខ្លួន​ពី​លើ​សាឡុង បន្ទាប់​ពី​មាន​ការ​នឿយ​ហត់​ពេញ​មួយ​ថ្ងៃ។ នាង​ក៏​បាន​មើល​តាមបង្អួច​ឃើញ​ប្តី​ប្រពន្ធ​មួយ​គូរ ដែល​មាន​វ័យ​ចំណាស់​ជាង​នាង កំពុង​តែ​ខំ​ប្រឹង​ដក​បង្គោល​ចាស់​ៗ​ចេញ ពី​ផ្នែក​ទី​មួយ​នៃ​របង​ផ្ទះ ក្នុង​ទីធ្លា​ផ្ទះ​របស់​ខ្លួន ដែល​មាន​ផ្លាក​សញ្ញា​ដាក់​ពី​លើ​ថា “មិន​គិត​ថ្លៃ”។ អ្នក​ស្រី​សឺលី​ក៏​បាន​ហៅ​ស្វាមី​របស់​គាត់  រួច​នាំ​គ្នា​ចេញទៅ​ជួយ​ពួក​គេ។ អ្នក​ទាំង​បួន​ក៏​បាន​ប្រឹង​ដក​បង្គោល​ចេញ ហើយ​ប្រមៀល​វា​ទៅ​ដល់​ចិញ្ចើម​ផ្លូវ​ទីក្រុង និង​នៅ​កៀន​ជ្រុង​ផ្ទះ​របស់អ្នក​ទាំង​ពីរ ដោយ​ធ្វើ​បណ្តើរ អស់​សំណើច​បណ្តើរ។ ពេល​ដែល​ពួក​គេ​វិល​មក​រក​ផ្នែក​ទីពីរ​នៃ​របង​ផ្ទះ​នោះ ស្រ្តី​នោះ​ក៏​បាន​សួរ​អ្នកស្រី​សឺលី​ថា “តើ​អ្នក​ចង់​ធ្វើ​ជា​មិត្ត​ភក្តិ​របស់​ខ្ញុំ​ទេ?” នាង​ក៏​បាន​ឆ្លើយ​ថា “ចាស ខ្ញុំ​នឹង​ធ្វើ​ជា​មិត្ត​ភក្តិ​របស់​អ្នក”។ ក្រោយ​មក អ្នកស្រី​សឺលី​ក៏​បាន​ដឹង​ថា មិត្ត​ភក្តី​ថ្មី​របស់​នាង ដែល​ជា​ជន​ជាតិ​វៀត​ណាម​ចេះ​និយាយ​ភាសា​អង់​គ្លេស​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ នៅ​សហ​រដ្ឋ​អាមេរិក ហើយ​នាង​មាន​ភាព​ឯកោ ព្រោះ​កូន​ៗ​របស់​នាង​បាន​ពេញ​វ័យ​អស់​ហើយ ហើយ​ក៏​បាន​ផ្លាស់​ទៅ​រស់​នៅ​តំបន់​ផ្សេង ដែល​ស្ថិត​នៅ​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​ប្រហែល​ពីរ​បី​ម៉ោង។

ក្នុង​បទ​គម្ពីរ​បរិទេវ ព្រះ​ជា​ម្ចាស់​បាន​រំឭក​ជន​ជាតិ​អ៊ីសា្រអែល​ថា ពួក​គេ​ធ្លាប់​រស់​នៅ​ជា​អ្នក​ស្រុក​ក្រៅ(១៩:៣៤) ហើយ​ទ្រង់​ក៏បាន​ប្រាប់​ពួក​គេ​អំពី​របៀប​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ(ខ.៩-១៨)។ ព្រះ​ជា​ម្ចាស់​បាន​ញែក​ពួក​គេ ឲ្យ​ធ្វើ​ជា​រាស្រ្ត​របស់​ទ្រង់ ហើយ​ពួក​គេ​ត្រូវ​ធ្វើ​ជា​ព្រះ​ពរ​សម្រាប់ “អ្នក​ជិត​ខាង”របស់​ខ្លួន ដោយ​ស្រឡាញ់​គេ ដូច​ខ្លួន​ឯង។ ព្រះ​យេស៊ូវ​ជា​ព្រះ​ពរ​ដ៏​ប្រសើរ​បំផុត​មកពី​ព្រះ​ជា​ម្ចាស់ សម្រាប់​ប្រជា​ជាតិ​ទាំង​ឡាយ។ ទ្រង់​បាន​យក​ព្រះ​បន្ទូល​ព្រះ​វរបិតា​ទ្រង់ មក​ថ្លែង​ឡើង​វិញ សម្រាប់​យើង​រាល់​គ្នាថា “ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង … ហើយត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង”(ម៉ាថាយ ២២:៣៧-៣៩)។ ​

តាម​រយៈ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ គង់​នៅ​ក្នុង​យើង​រាល់​គ្នា យើង​អាច​ស្រឡាញ់​ព្រះ​ជា​ម្ចាស់ និង​អ្នក​ដទៃ…

ចាប់ផ្តើមពីពេលនេះទៅ

កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៧ បងស្រីច្បងរបស់ខ្ញុំ ឈ្មោះខារ៉ូលីន(Carolyn) បានទៅពិនិត្យសុខភាព រកឃើញថា គាត់មានជម្ងឺមហារីក។ ខ្ញុំក៏បានប្រាប់មិត្តភក្តិខ្ញុំថា ខ្ញុំចាំបាច់ត្រូវចំណាយពេលជាមួយគាត់ ឲ្យបានច្រើនបំផុត ចាប់ពីពេលនោះទៅ។ អ្នកខ្លះបានប្រាប់ខ្ញុំថា ខ្ញុំកំពុងតែមានការព្រួយបារម្ភពេក ពេលដែលបានទទួលដំណឹងថា គាត់មានជម្ងឺមហារីក។ ប៉ុន្តែ ១០ខែក្រោយមក គាត់ក៏បានលាចាកលោក។ ហើយទោះខ្ញុំបានចំណាយពេលជាច្រើនម៉ោងជាមួយគាត់ក្តី ខ្ញុំនៅតែយល់ថា ពេលដែលយើងស្រឡាញ់នរណាម្នាក់ យើងមិនដែលមានពេលគ្រប់គ្រាន់ ដើម្បីបង្ហាញសេចក្តីស្រឡាញ់ដល់គាត់ឲ្យបានគ្រប់គ្រាន់ទេ ទោះព្យាយាមយ៉ាងណាក៏ដោយ។

សាវ័កពេត្រុសបានបង្រៀនអ្នកដើរតាមព្រះយេស៊ូវ នៅសម័យពួកជំនុំដំបូង ឲ្យស្រឡាញ់គ្នា អស់ពីចិត្ត(១ពេត្រុស ៤:៨)។ កាលនោះ ពួកគេកំពុងតែទទួលរងការបៀតបៀន ហើយត្រូវការសេចក្តីស្រឡាញ់របស់បងប្អូនរួមជំនឿ ក្នុងសហគមន៍របស់ពួកគេ លើសជាងពេលណាទាំងអស់។ ព្រះជាម្ចាស់បានចាក់បង្ហូរសេចក្តីស្រឡាញ់របស់ទ្រង់ ចូលទៅក្នុងចិត្តរបស់ពួកគេ ធ្វើឲ្យពួកគេមានចិត្តចង់ស្រឡាញ់អ្នកដទៃផងដែរ។ ពួកគេក៏បានបង្ហាញសេចក្តីស្រឡាញ់ តាមរយៈការអធិស្ឋាន ការស្វាគមន៍ដោយចិត្តសប្បុរស និងពាក្យសម្តីដ៏សុភាព និងពិតត្រង់ ដោយពឹងអាងកម្លាំងដែលព្រះជាម្ចាស់ប្រទាន(ខ.៩-១១)។ តាមរយៈព្រះគុណទ្រង់ នោះទ្រង់បានប្រទានអំណោយទានដល់ពួកគេ ឲ្យបម្រើគ្នាទៅវិញទៅមក ដោយការលះបង់ ដើម្បីបំពេញបំណងព្រះទ័យដ៏ល្អរបស់ទ្រង់។ គឺដើម្បីឲ្យព្រះជាម្ចាស់បានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ ដោយសារព្រះយេស៊ូវគ្រីស្ទ(ខ.១១)។ ផែនការដ៏មានអំណាចរបស់ព្រះជាម្ចាស់ នោះគឺដើម្បីសម្រេចបំណងព្រះទ័យទ្រង់ តាមរយៈយើង។

យើងត្រូវការអ្នកដទៃ ហើយពួកគេក៏ត្រូវការយើងផងដែរ។ ចូរយើងប្រើពេលវេលា ឬធនធានដែលយើងបានទទួលពីព្រះជាម្ចាស់ ដើម្បីបង្ហាញសេចក្តីស្រឡាញ់ ចាប់ពីពេលនេះទៅ។—ANNE CETAS

តើយើងអាចសម្រាកទេ?

ពេលដែលដានែល(Darnell) ដើរចូលទៅក្នុងការិយាល័យ របស់គ្រូពេទ្យព្យាបាលដោយចលនា គាត់ដឹងថា គាត់នឹងជួបការឈឺចាប់ជាច្រើន។ គ្រូពេទ្យបានទាញ និងបត់ដៃគាត់ ចំកន្លែងដែលគាត់មិនដែលបានបត់អស់ជាច្រើនខែ បន្ទាប់ពីគាត់មានរបួស។ បន្ទាប់ពីគ្រូពេទ្យបត់ដៃគាត់ទៅខាងហ្នឹង ដែលធ្វើឲ្យគាត់មានអារម្មណ៍មិនស្រួល បានប៉ុន្មានវិនាទី គ្រូពេទ្យក៏បានប្រាប់គាត់ថា “មិនអីទេ អ្នកអាចសម្រាកបន្តិច”។ ក្រោយមក គាត់ក៏បាននិយាយថា នៅក្នុងការព្យាបាលដោយចលនាមួយលើកៗ គាត់បានឮគ្រូពេទ្យប្រាប់គាត់ប្រហែល៥០ដងថា “មិនអីទេ អ្នកអាចសម្រាក”។

ពេលដានែលគិតអំពីពាក្យនេះ គាត់ក៏បានគិតដល់ការសម្រាកខាងវិញ្ញាណ ដែលជាការសម្រាកនៃជីវិតគាត់។ គាត់អាចសម្រាក នៅក្នុងសេចក្តីល្អ និងសេចក្តីស្មោះត្រង់របស់ព្រះជាម្ចាស់ ជាជាងព្រួយបារម្ភ។

កាលព្រះយេស៊ូវជិតដល់ពេលដែលត្រូវសុគត ទ្រង់ជ្រាបថា ពួកសិស្សរបស់ទ្រង់ចាំបាច់ត្រូវរៀនសូត្រ អំពីការសម្រាកខាងវិញ្ញាណ។ ពួកគេនឹងជួបភាពវឹកវរ និងការបៀតបៀនជាច្រើន។ ទ្រង់ក៏បានលើកទឹកចិត្តពួកគេ ដោយមានបន្ទូលថា ទ្រង់នឹងចាត់ព្រះវិញ្ញាណបរិសុទ្ធ ឲ្យគង់នៅជាមួយពួកគេ ហើយក្រើនរំឭកពួកគេ អំពីសេចក្តីអ្វីដែលទ្រង់បានបង្រៀន(យ៉ូហាន ១៤:២៦)។ ហេតុនេះហើយ ទ្រង់អាចមានបន្ទូលថា “ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ”(ខ.២៧)។

ក្នុងការរស់នៅប្រចាំថ្ងៃ មានរឿងជាច្រើន ដែលអាចធ្វើឲ្យយើងមានអារម្មណ៍តានតឹង។ ប៉ុន្តែ យើងអាចលូតលាស់ នៅក្នុងជំនឿលើព្រះជាម្ចាស់ ដោយរំឭកខ្លួនឯងថា ព្រះវិញ្ញាណបរិសុទ្ធ គង់នៅក្នុងយើងរាល់គ្នា ហើយទ្រង់ប្រទានសន្តិភាពរបស់ទ្រង់ ដល់យើងរាល់គ្នា។…

អ្វីដែលខ្ញុំអាចមើលឃើញ

មាន​ពេល​មួយ គ្រីស្តា(Krista)បាន​ឈរ ក្នុង​ភាព​ត្រជាក់​ស្ទើរ​កក នៅ​ថ្ងៃ​មួយ ក្នុង​រដូវ​រងា ដោយ​មើល​ទៅ​ប៉ម​បញ្ចាំង​ពន្លឺ ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រឹល  នៅ​មាត់​បឹង។ ខណៈ​ពេល​ដែល​នាង​ដក​ទូរស័ព្ទ​ចេញ​មក ដើម្បី​ថត​រូប វែន​តា​របស់​នាង​ក៏​បាន​ប្រែ​ជា​ស្រអាប់ មិន​អាច​មើល​អី្វ​ឃើញ​ច្បាស់​ទេ ដូច​នេះ នាង​ក៏​បាន​សម្រេច​ចិត្ត​បង្វែរ​ទូរស័ព្ទ ទៅ​រក​ប៉ម​បញ្ចាំង​ពន្លឺ​នោះ ហើយ​ក៏​បាន​ចុច​ថត​រូប​បី​ប៉ុស្ទ នៅ​ជ្រុង​ផ្សេង​គ្នា។ ក្រោយ​មក នាង​ក៏​បាន​យក​រូប​នោះ​មក​មើល ​ហើយ​ក៏​បាន​ដឹង​ថា តាម​ពិត កាំ​មីរ៉ា​ក្នុង​ទូរស័ព្ទ​នោះ បែរ​ជា​ថត​ស៊ែល​ហ្វ៊ី ជាប់​រូប​នាង​ទៅ​វិញ។ នាង​ក៏​បាន​អស់​សំណើច ហើយ​និយាយ​ថា រូប​ថត​ទាំង​បី​ប៉ុស្ទ​នោះ​សុទ្ធ​តែ​ផ្តោត​ទៅ​លើ​រូប​របស់​នាង។ រូបថត​របស់​គ្រីស្តា បាន​ធ្វើ​ឲ្យ​ខ្ញុំ​ គិត​អំពី​កំហុស​មួយ ដែល​យើង​បាន​ធ្វើ​ស្រដៀង​នឹង​រឿង​របស់​នាង​ដែរ។  យើង​ចង់​មើល​ឃើញ​រូប​ភាព​ដែល​ធំ​ជាង នៅក្នុង​ផែន​ការ​របស់​ព្រះ ប៉ុន្តែ យើង​មាន​ការ​ផ្តោត​ចិត្ត​ទៅ​លើ​ខ្លួន​ឯង​ពេក បាន​ជា​យើង​មើល​មិន​ឃើញ​រូប​ភាព​នៃ​ផែន​ការ​ទ្រង់។

លោក​យ៉ូហាន ដែល​ជា​បង​ប្អូន​ជី​ដូន​មួយ​របស់​ព្រះ​យេស៊ូវ បាន​ដឹង​ច្បាស់​ថា គាត់​មិន​បាន​ផ្តោត​ទៅ​លើ​ខ្លួន​ឯង​ឡើយ។ ចាប់​តាំង​ពី​ដើម​ដំបូង​មក គាត់​ទទួល​ស្គាល់​ថា​ ព្រះ​ជា​ម្ចាស់​ប្រទាន​តួនាទី និង​ត្រាស​ហៅ​គាត់ ឲ្យ​នាំ​អ្នក​ដទៃ ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។  ពេល​គាត់​ឃើញ​ព្រះ​យេស៊ូវ យាង​មក​រក​គាត់ និង​សិស្ស​របស់​គាត់ គាត់​ក៏បាន​ប្រកាស​ឡើង​ថា “នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក” (យ៉ូហាន ១:២៩)។ គាត់​ក៏​បាន​និយាយ​ទៀត​ថា “​ខ្ញុំ​មក​ធ្វើ​បុណ្យ​ជ្រមុជ​នេះ គឺ​ដើម្បី​នឹង​សំដែង ឲ្យ​សាសន៍​អ៊ីស្រាអែល​បាន​ស្គាល់​ទ្រង់​ប៉ុណ្ណោះ”(ខ.៣១)។…