បរាជ័យមិនធ្វើឲ្យយើងអស់ផ្លូវ
ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២ លោកនាយករដ្ឋមន្ត្រីវីនស្តុន ឈើឈីល(Winston Churchill) បានធ្វើការកំឡាចិត្តជនជាតិអង់គ្លេស ដែលកំពុងមានការភ័យខ្លាច នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៤០ ព្រោះអ៊ីត្លែ ដែលជាសត្រូវរបស់ពួកគេដឹងថា អាឡឺម៉ង់ត្រូវវាយអង់គ្លេសឲ្យបាក់ស្បាត ដើម្បីឈ្នះសង្រ្គាម ពុំនោះទេ អាឡឺមង់នឹងចាញ់សង្រ្គាមមិនខាន ដូចនេះ គាត់ក៏បានប្រាប់ពួកគេឲ្យប្រុងប្រៀបខ្លួន ដើម្បីប្រយុទ្ធដល់ទីបញ្ចប់ ហើយចងចាំថា បើចក្រភពអង់គ្លេសមានអាយុកាល១ពាន់ឆ្នាំ នោះគេនឹងថា ពេលនេះជាពេលដែលល្អបំផុតរបស់ប្រជាជនអង់គ្លេស។
យើងម្នាក់ៗសុទ្ធតែចង់ឲ្យគេនឹកចាំ អំពី “ពេលដែលល្អបំផុត”របស់យើង។ សម្រាប់សាវ័កពេត្រុសវិញ ពេលដែលល្អបំផុតរបស់គាត់ ប្រហែលជាពេលដែលគាត់បានប្រកាសថា “យើងខ្ញុំក៏បានជឿ ហើយដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត”(យ៉ូហាន ៦:៦៩)។ ទោះជាយ៉ាងណាក៏ដោយ ជួនកាល យើងឲ្យតម្លៃខ្លួនឯង ដោយផ្អែកទៅលើកំហុសរបស់យើង។ បន្ទាប់ពីលោកពេត្រុសបានប្រកែកជាច្រើនដងថា គាត់មិនស្គាល់ព្រះយេស៊ូវ គាត់ក៏បានចេញទៅ ហើយក៏ទួញយំ ដោយចិត្តដ៏ល្វីងជូរចត់(ម៉ាថាយ ២៦:៧៥ យ៉ូហាន ១៨)។
យើងម្នាក់ៗសុទ្ធតែមានចំណុចខ្វះខាត ក្នុងទំនាក់ទំនង ក្នុងការតយុទ្ធនឹងអំពើបាប និងក្នុងភាពស្មោះត្រង់ចំពោះព្រះ គឺមិនខុសពីលោកពេត្រុសទេ។ ប៉ុន្តែ ពេលយើងមានកំហុស ឬបរាជ័យ គឺមិនមានន័យថា យើងអស់ផ្លូវកែនោះទេ។ ជាក់ស្តែង ព្រះយេស៊ូវបានអត់ទោសឲ្យលោកពេត្រុស បន្ទាប់ពីគាត់បានប្រែចិត្ត(យ៉ូហាន ២១) ហើយក៏បានប្រើគាត់…
អំណោយនៃទឹកភ្នែក
មានពេលមួយ ខ្ញុំបានទូរស័ព្ទទៅមិត្តភក្តិខ្ញុំម្នាក់ ដែលខ្ញុំបានរាប់អានតាំងពីយូរមកហើយ ពេលម្តាយរបស់គាត់បានលាចាកលោក។ ម្តាយរបស់គាត់ជាមិត្តជិតស្និទ្ធរបស់ម្តាយខ្ញុំ ហើយពេលនេះ អ្នកទាំងពីរបានលាចាកលោកហើយ។ ពេលយើងជជែកគ្នា យើងក៏ច្រើនតែនិយាយដល់ចំណុច ដែលធ្វើឲ្យយើងស្រក់ទឹកភ្នែក ដោយចិត្តសោកសង្រេង ដោយសារអ្នកស្រីបេត បានលាចាកលោកទៅហើយ ហើយយើងក៏បានស្រក់ទឹកភ្នែកលាយសំណើច ពេលដែលយើងនឹកចាំថា គាត់ជាមនុស្សដែលខ្វល់ពីអ្នកដទៃ ហើយចូលចិត្តធ្វើឲ្យគេសប្បាយចិត្ត។
មនុស្សជាច្រើនធ្លាប់ជួបរឿង ដែលធ្វើឲ្យពួកគេយំ និងធ្វើឲ្យគេសើច។ តែវាជាអំណោយដ៏អស្ចារ្យ ដែលអារម្មណ៍ទុក្ខព្រួយ និងក្តីអំណរ អាចនាំឲ្យមានភាពធូរស្បើយផ្លូវចិត្ត និងផ្លូវកាយយ៉ាងដូចនេះ។
ដោយសារយើងត្រូវបានព្រះទ្រង់បង្កើត ឲ្យមានរូបដូចទ្រង់លោកុប្បត្តិ ១:២៦) ហើយមនោសញ្ចេតនាជាផ្នែកដ៏សំខាន់មួយ សម្រាប់វប្បធម៌ស្ទើរតែទាំងអស់ នោះខ្ញុំក៏បានគិតថា ព្រះយេស៊ូវប្រាកដជាមានមនោសញ្ចេតនាដ៏អស្ចារ្យណាស់។ តែយើងក៏ដឹងផងដែរថា ទ្រង់ក៏ធ្លាប់ជួបការឈឺចាប់នៃការសោកសង្រេងផងដែរ។ ពេលលោកឡាសា ដែលជាមិត្តសំឡាញ់ទ្រង់បានស្លាប់ ទ្រង់ក៏បានឃើញនាងម៉ារាកំពុងយំ ហើយទ្រង់មានការប៉ះពាល់ព្រះទ័យយ៉ាងខ្លាំង បានជាទ្រង់ក៏បានចាប់ផ្តើមព្រះកន្សែងផងដែរ(យ៉ូហាន ១១:៣៣-៣៥)។
សមត្ថភាពដែលយើងមាន នៅក្នុងការបង្ហាញចេញនូវអារម្មណ៍របស់យើង ដោយសម្រក់ទឹកភ្នែក គឺជាអំណោយទាន ហើយព្រះទ្រង់បានកត់ទុកចំនួនដំណក់ទឹកភ្នែករបស់យើងដែលបានស្រក់ផង។ គឺដូចដែលបទគម្ពីរទំនុកដំកើង ៥៦:៨ បានចែងថា “ទ្រង់រាប់អស់ទាំងការសាត់អណ្តែតរបស់ទូលបង្គំ សូមទ្រង់ដាក់អស់ទាំងទឹកភ្នែករបស់ទូលបង្គំ ទុកនៅក្នុងដបនៃទ្រង់ ទឹកភ្នែកទាំងនោះ តើមិនកត់ទុកក្នុងបញ្ជីទ្រង់ទេឬអី”។
តែព្រះទ្រង់បានសន្យាថា ថ្ងៃណាមួយ ទ្រង់“នឹងជូតទឹកភ្នែកអស់ពីថ្ពាល់យើងចេញ”(វិវរណៈ ៧:១៧)។-Cindy Hess Kasper
ព្រះគង់ក្នុងទូកជាមួយ
ពេលដែលនាវាដំណើរកម្សាន្តមួយបានចូលសំចតនៅកំពង់ផែរ គេឃើញអ្នកដំណើរទាំងឡាយចេញមកខាងក្រៅ ទាំងប្រញាប់ប្រ1ញាល់។ ពួកគេអត់ទ្រាំនឹងការលំបាក ក្នុងអំឡុងពេលពីរបីថ្ងៃមុន ដោយសារជម្ងឺរាតត្បាតបានផ្ទុះឡើង នៅក្នុងនាវា ធ្វើឲ្យមនុស្សរាប់រយនាក់មានជម្ងឺ។ អ្នកដំណើរម្នាក់ដែលគេបានសម្ភាស ពេលគាត់កំពុងចេញពីនាវា បាននិយាយថា “ខ្ញុំមិនចង់រអ៊ូរទាំច្រើនពេកទេ។ ព្រោះខ្ញុំដឹងថា យើងទាំងអស់គ្នាកំពុងតែជិះទូកតែមួយ”។
បទគម្ពីរម៉ាថាយ ជំពូក៨ ក៏បានចែងអំពីការធ្វើដំណើរតាមផ្លូវទឹកផងដែរ(ខ.២៣-២៧)។ ព្រះយេស៊ូវបានយាងឡើងទូក ហើយពួកសិស្សទ្រង់ក៏បានឡើងទូកតាមទ្រង់(ខ.២៣)។ បន្ទាប់មក ស្រាប់តែមានខ្យល់ព្យុះដ៏ខ្លាំងមួយបក់មក ហើយពួកសាវ័កមានការភ័យតក់ស្លត់យ៉ាងខ្លាំង។ តែព្រះយេស៊ូវទ្រង់ផ្ទំលក់ បានជាពួកគេតើនទ្រង់ឡើង ដោយគិតថា ទ្រង់មិនបានជ្រាបអំពីគ្រោះមហន្តរាយនេះទេ។
ខណៈពេលដែលព្រះយេស៊ូវកំពុងគង់ នៅក្នុងទូកជាមួយពួកសាវ័ក ទ្រង់មិនបានខ្វល់ខ្វាយអំពីអាកាសធាតុឡើយ។ ក្នុងនាមជាព្រះអាទិករដែលមានគ្រប់អំណាចចេស្តា ទ្រង់មិនមានការភ័យខ្លាច ចំពោះខ្យល់ព្យុះឡើយ។ “ទ្រង់ក្រោកឡើង កំហែងដល់ខ្យល់ និងសមុទ្រ នោះក៏ស្ងប់ឈឹងអស់ទៅ”(ខ.២៦)។
តែយើងមិនមានគ្រប់អំណាចចេស្តាឡើយ ហើយយើងងាយនឹងមានការភ័យខ្លាចណាស់។ ដូចនេះ តើយើងត្រូវធ្វើដូចម្តេច ពេលដែលខ្យល់ព្យុះនៃជីវិតកំពុងបក់បោកមក? ទោះខ្យល់ព្យុះនោះមានរយៈពេលខ្លី ឬយូរក៏ដោយ ក៏យើងនៅតែអាចទុកចិត្តថា “យើងកំពុងនៅក្នុងទូកជាមួយព្រះមួយអង្គ ដែលសូម្បីតែខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់ទ្រង់ដែរ”។-Cindy Hess Kasper
ដើមឈើបង្ហាញផ្លូវ
ក្នុងរយៈពេលពីរបីឆ្នាំនេះ កូនស្រីខ្ញុំមានការជក់ចិត្តនឹងប្រវត្តិសាស្រ្តនៃជនជាតិដើម ដែលរស់នៅប៉ែកខាងជើងនៃរដ្ឋមីឈីហ្គិន ជាតំបន់ដែលនាងរស់នៅ។ នៅពេលរសៀលថ្ងៃមួយ នារដូវក្តៅ ពេលខ្ញុំទៅលេងនាង នាងបានបង្ហាញឲ្យខ្ញុំស្គាល់ផ្លូវមួយ ដែលមានផ្លាកសញ្ញា ដែលគេសរសេរថា “ដើមឈើបង្ហាញផ្លូវ”។ នាងក៏បានពន្យល់ខ្ញុំថា កាលពីយូរមកហើយ គេជឿថា ជនជាតិដើមអាមេរិក បានពត់ដើមឈើឲ្យចង្អុលទៅរកទិសដៅណាមួយ ពេលពួកវានៅតូច បានជាដើមឈើទាំងនោះលូតលាស់ទៅជាមានរូបរាង្គចម្លែកៗ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះគម្ពីរសញ្ញាចាស់ក៏មានតួនាទីនាំផ្លូវមនុស្សផងដែរ។ មានក្រឹត្យវិន័យ និងសេចក្តីបង្រៀនជាច្រើន ក្នុងព្រះគម្ពីរ បានដឹកនាំចិត្តយើង ឲ្យទៅតាមផ្លូវ និងទិសដៅ ដែលព្រះទ្រង់សព្វព្រះទ័យឲ្យយើងរស់នៅ។ ជាក់ស្តែង ក្រឹត្យវិន័យដប់ប្រការ ជាការបង្ហាញផ្លូវដ៏អស្ចារ្យ សម្រាប់ឲ្យគេរស់នៅតាម។ ម្យ៉ាងទៀត ពួកហោរានៅគ្រាសញ្ញាចាស់ បានចង្អុលបង្ហាញផ្លូវ ទៅរកការយាងមកនៃព្រះមែស៊ី។ រយៈពេលរាប់ពាន់ឆ្នាំ មុនពេលព្រះយេស៊ូវយាងមក ពួកហោរាបានថ្លែងទំនាយថា ព្រះយេស៊ូវនឹងយាងមកប្រសូត្រនៅភូមិបេថ្លេហិម(មើលមីកា ៥:២ និងម៉ាថាយ ២:១-៦)។ ពួកគេក៏បានថ្លែងទំនាយ ដោយពិពណ៌នាជាលម្អឹត អំពីការសុគតរបស់ព្រះយេស៊ូវ(មើល ទំនុកដំកើង ២២:១៤-១៨ និងយ៉ូហាន ១៩:២៣-២៤)។ ហើយបទគម្ពីរអេសាយ ៥៣:១-១២ ក៏បានចែងទុកជាមុន អំពីការលះបង់ ដែលព្រះយេស៊ូវទ្រង់នឹងធ្វើ នៅពេលដែលទ្រង់បានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើអង្គទ្រង់(ខ.៦ មើល លូកា ២៣:៣៣)។
អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ដែលអ្នកបម្រើព្រះនៅគ្រាសញ្ញាចាស់…
មិនបានស្គាល់ព្រះពរ
មានពេលមួយស្វាមីរបស់ខ្ញុំបានគាំបេះដូង តែអរព្រះគុណព្រះអម្ចាស់ ដែលគាត់មិនបានស្លាប់។ ក្នុងអំឡុងពេលពីរបីខែបន្ទាប់ គេបានសួរខ្ញុំជាច្រើនដងថា ខ្ញុំសុខសប្បាយជាទេ ហើយខ្ញុំក៏បានឆ្លើយថា “ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានពរណាស់”។ ទោះជាយ៉ាងណាក៏ដោយ ព្រះពរដែលព្រះប្រទានមក មានទំហំ និងសណ្ឋានខុសគ្នា។ តាមពិត ពេលខ្លះយើងមិនដឹងថា ខ្លួនឯងកំពុងទទួលព្រះពរទេ។ សូម្បីតែនៅពេលដែលយើង កំពុងធ្វើការអ្វីដែលព្រះឲ្យយើងធ្វើ ក៏យើងនៅតែមានទុក្ខលំបាក។ ជួនកាល យើងមានការបាក់ទឹកចិត្ត ពេលដែលព្រះទ្រង់មិនឆ្លើយតប ឲ្យត្រូវចិត្តយើង ឬទ្រង់ហាក់ដូចជាពន្យាពេលយូរពេក។
ការច្រណែនរបស់បងប្អួនរបស់លោកយ៉ូសែប បាននាំឲ្យគាត់មានទុក្ខលំបាកជាច្រើន។ តាមទស្សនៈរបស់មនុស្ស គេប្រហែលជាយល់ថា ព្រះទ្រង់បានភ្លេចលោកយ៉ូស្វេហើយ ពេលគាត់បានជួបទុក្ខវេទនាអស់រយៈពេលជាង១០ឆ្នាំ។ គេបានទម្លាក់គាត់ចូលក្នុងរណ្តៅ ត្រូវគេលក់ឲ្យធ្វើជាទាសករ ត្រូវគេចោទប្រកាន់ ហើយចាប់ដាក់គុកដោយអយុត្តិធម៌។ ទោះជាយ៉ាងណាក៏ដោយ ទីបំផុត ព្រះទ្រង់ក៏បានលើកគាត់ ឲ្យក្លាយជាអ្នកដឹកនាំម្នាក់ នៅនគរអេស៊ីព្ទ ហើយក៏បានសង្រ្គោះមនុស្សជាច្រើន ឲ្យរួចពីគ្រោះទុរភិក្ស ដែលការនេះបានបញ្ជាក់ច្បាស់ថា ទ្រង់នៅតែមានភាពស្មោះត្រង់ជានិច្ច(លោកុប្បត្តិ ៣៧-៤៦)។ លោកស៊ី អេស លូអ៊ីស(C.S. Lewis) បានមានប្រសាសន៍ក្នុងសៀវភៅរបស់គាត់ថា “កាលណាយើងបាត់បង់ព្រះពរណាមួយ ព្រះទ្រង់ប្រទាននូវព្រះពរមួយទៀត ជាជំនួស ដែលច្រើនតែលើសពីការរំពឹងគិតរបស់យើង”។
ព្រះទ្រង់តែងតែដាក់ព្រះហស្តនៃព្រះពរ ពីលើលោកយ៉ូសែបជានិច្ច គឺដូចដែលទ្រង់បានដាក់ព្រះហស្ត ពីលើអស់អ្នកដែលទុកចិត្តទ្រង់។ សេចក្តីសប្បុររបស់ទ្រង់ ពិតជាអស្ចារ្យណាស់(ទំនុកដំកើង ៣១:១៩)។-Cindy…
ទុករបស់នោះចោលសិន
នៅឆ្នាំបន្ទាប់ពីកូនប្រុសវ័យជំទង់របស់ខ្ញុំ ទទួលបានប័ណ្ណបើកបរ ហើយចាប់ផ្តើមមានកាបូបលុយជាប់តាមខ្លួន មានមនុស្សរើសបានកាបូបលុយរបស់គាត់ជាញឹកញាប់ ហើយក៏បានទូរស័ព្ទមកយើង។ យើងក៏បានដាស់តឿនគាត់ ឲ្យបង្កើនការប្រុងប្រយ័ត្ន មិនត្រូវទុកកាបូបលុយចោលទៀតទេ។
ទោះជាយ៉ាងណាក៏ដោយ មានពេលខ្លះ ការទុកអ្វីមួយចោល មិនមែនជាការអាក្រក់ទេ។ ក្នុងបទគម្ពីរ យ៉ូហាន ជំពូក៤ មានស្រ្តីម្នាក់មកដងទឹកអណ្តូង។ តែបន្ទាប់ពីនាងបានជួបព្រះយេស៊ូវនៅថ្ងៃនោះហើយ គោលបំណងរបស់នាងក៏បានផ្លាស់ប្តូរភ្លាម។ នាងក៏បានទុកក្អមទឹកនាងចោល ប្រញាប់ត្រឡប់ទៅក្រុងវិញ ដើម្បីប្រាប់គេអំពីការអ្វីដែលព្រះយេស៊ូវបានមានបន្ទូលមកនាង(ខ.២៨-២៩)។
ពីដំបូងនាងមកអណ្តូងទឹក ដោយសារនាងត្រូវការទឹក តែបន្ទាប់មក តម្រូវការខាងសាច់ឈាមនេះ មិនសំខាន់ដូចការទៅប្រាប់អ្នកដទៃអំពីព្រះយេស៊ូវ ដែលនាងបានជួបឡើយ។ លោកពេត្រុស និងអនដ្រេក៏បានធ្វើដូចនេះផងដែរ ពេលដែលព្រះយេស៊ូវបានត្រាស់ហៅពួកគេឲ្យដើរតាមទ្រង់។ ពួកគេបានទុកសំណាញ់ចោល ហើយដើរតាមទ្រង់ (ម៉ាថាយ ៤:១៨-២០)។ ហើយលោកយ៉ាកុប និងលោកយ៉ូហាន ក៏បានទុកចោលសំណាញ់ និងទូករបស់ខ្លួន ហើយលាឪពុករបស់ខ្លួន ពេលដែលព្រះយេស៊ូវត្រាសហៅពួកគេ(ខ.២១-២២)។
កាលណាយើងមានជីវិតថ្មី ដែលដើរតាមព្រះយេស៊ូវគ្រីស្ទហើយ ហើយប្រហែលជាត្រូវទុកចោលនូវអ្វីៗជាច្រើន ដែលរាប់បញ្ចូលទាំងរបស់ដែលមិននាំឲ្យមានការស្កប់ចិត្តស្ថិតស្ថេរផង។ អ្វីៗដែលយើងស្រេកឃ្លានកាលពីមុន មិនអាចប្រៀបផ្ទឹមនឹងជីវិត និង“ទឹកដ៏រស់” ដែលព្រះយេស៊ូវបានប្រទានមកឡើយ។-Cindy Hess Kasper
ការរីកចម្រើន
គេបានចាត់ទុកលោកប៉ាប្លូ ខាសាលស៍(Pablo Casals) ជាអ្នកលេងវីយូឡុងធំដែលល្បីល្បាញជាងគេ ក្នុងអំឡុងពេលពាក់កណ្តាលទីមួយ នៃសតវត្សរ៍ទី២០។ ពេលដែលគាត់កំពុងលេងវីយូឡុងធំរបស់គាត់ ក្នុងវ័យ៩៥ឆ្នាំ មានអ្នកយកពត៌មានវ័យក្មេងម្នាក់ បានសួរគាត់ថា “លោកខាសាលស៍ លោកមានអាយុ៩៥ឆ្នាំ ហើយលោកជាអ្នកលេវវីយូឡុងធំដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្រ្ត។ ប៉ុន្តែ តើហេតុអ្វីបានជាលោកនៅតែអនុវត្តការលេងវីយូឡុងធំ មួយថ្ងៃ៦ម៉ោង?”
លោកខាសាលស៍ក៏បានឆ្លើយថា “បានជាខ្ញុំនៅតែបន្តអនុវត្តច្រើនម៉ោងដូចនេះ ព្រោះខ្ញុំយល់ថា ការអនុវត្តនេះបានធ្វើឲ្យខ្ញុំមានការរីកចម្រើនថែមទៀត”។
លោកខាសាលស៍ពិតជាមានទស្សនៈត្រឹមត្រូវណាស់។ សម្រាប់យើងដែលជាអ្នកជឿព្រះគ្រីស្ទ យើងមិនគួរគិតថា ខ្លួនបានឈានដល់ចំណុចកំពូលនៃជោគជ័យខាងព្រលឹងវិញ្ញាណ ហើយឈប់ប្រឹងប្រែងតទៅទៀតនោះទេ ប៉ុន្តែ ផ្ទុយទៅវិញ យើងត្រូវបន្ត “ចម្រើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា”(២ពេត្រុស ៣:១៨)។ ព្រះយេស៊ូវបានរំឭកយើង នៅក្នុងបទគម្ពីរយ៉ូហាន ១៥:១៦ ថា ព្រះអង្គបានរើសយើងរាល់គ្នា “ទាំងតាំងឲ្យយើងបង្កើតផលផង”។ ការលូតលាស់បានល្អ គឺជាការបន្តបង្កើតផលផ្លែខាងវិញ្ញាណ អស់មួយជីវិត។ ព្រះអម្ចាស់បានសន្យាថា “ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន”(ខ.៥)។
យើងចាំបាច់ត្រូវបន្តលូតលាស់ឥតឈប់ឈរ ដោយស្មោះត្រង់ ដើម្បីឲ្យមានលក្ខណៈកាន់តែដូចព្រះ ដែលយើងស្រឡាញ់ និងបម្រើ ដោយយើងអាចទុកចិត្តថា “ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ”(ភីលីព ១:៦)។-Cindy Hess Kasper
ខ្មាំងសត្រូវដែលបានចាញ់ហើយ
គេថា សត្វតោដែលគ្រហឹម គឺជា “ស្តេចនៃសត្វព្រៃ” ដ៏អស្ចារ្យ។ ប៉ុន្តែ សត្វតោដែលមនុស្សជាច្រើនបានឃើញផ្ទាល់ភ្នែក គ្រាន់តែជាសត្វតោដ៏ទន់ខ្សោយ ដែលគេដាក់ក្នុងទ្រុង នៅឯសួនសត្វតែប៉ុណ្ណោះ។ ពីមួយថ្ងៃទៅមួយថ្ងៃ ពួកវាមានតែការសម្រាក ហើយគេយកអាហារមកបម្រើពួកវាដល់កន្លែង ដោយពួកវាមិនចាំបាច់នឹងលើកក្រញាំ ទៅចាប់សត្វដទៃជាអាហារទេ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងជម្រកធម្មជាតិ សត្វតោមិនតែងតែមានពេលសម្រាកច្រើន ដូចនៅក្នុងសួនសត្វឡើយ។ ភាពស្រេកឃ្លានរបស់វា បានជម្រុញឲ្យវាចេញទៅប្រម៉ាញ់សត្វម្រឹក ដែលនៅក្មេង ទន់ខ្សោយ មានជម្ងឺ ឬមានរបួស។ វាក្រាបនៅក្នុងគុម្ពស្មៅខ្ពស់ៗ ដោយបោះជំហានទៅមុខយឺតៗ។ បន្ទាប់មក ពេលសត្វម្រឹកណាដើរមកក្បែរនោះ វាក៏លោតសង្រ្គប់ភ្លាមៗ ដោយប្រើក្រញាំចាប់សត្វនោះជាចំណី។
យ៉ាងណាមិញ លោកពេត្រុសបានប្រើពាក្យប្រដូចអារក្សសាតាំង ទៅនឹង “សត្វតោដែលក្រវែល ទាំងគ្រហឹម”(១ពេត្រុស ៥:៨)។ ដើម្បីការពារខ្លួនប្រឆាំងនឹងខ្មាំងសត្រូវមួយនេះ កូនព្រះទាំងឡាយត្រូវសង្វាត នៅក្នុងការ “ពាក់គ្រឿងសឹករបស់ព្រះទាំងមូល” ដែលអាចជួយឲ្យពួកគេ “មានភាពរឹងមាំ ក្នុងព្រះអម្ចាស់ និងក្នុងអំណាចចេស្តាព្រះអង្គ”(អេភេសូរ ៦:១០-១១)។
យើងមានដំណឹងល្អមួយ គឺថា សាតាំងជាខ្មាំងសត្រូវដែលព្រះបានវាយឈ្នះហើយ។ វាជាខ្មាំងសត្រូវដ៏មានអំណាច តែអស់អ្នកដែលបានទទួលការការពារ ពីសេចក្តីសង្រ្គោះ ការអធិស្ឋាន និងព្រះបន្ទូលព្រះ មិនចាំបាច់ត្រូវតក់ស្លត់ ចំពោះសត្វតោដែលក្រវែល ទាំងគ្រហឹមនោះទេ។ យើង “បានទទួលការថែររក្សា…
កិច្ចការទីមួយដែលត្រូវធ្វើ
ពេលដែលស្វាមីរបស់ខ្ញុំប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីទទួលការវះកាត់បន្ទាន់ ខ្ញុំក៏បានទូរស័ព្ទក្រុមគ្រួសាររបស់ខ្ញុំ។ ប្អូនស្រីរបស់ខ្ញុំ និងប្តីរបស់នាង ក៏បានទៅមន្ទីរពេទ្យជាមួយខ្ញុំ ហើយយើងក៏បានអធិស្ឋាន ពេលយើងកំពុងរង់ចាំគាត់ នៅក្រៅបន្ទប់វះកាត់។ ពេលប្អូនស្រីរបស់ស្វាមីខ្ញុំបានឮសម្លេងដ៏ថប់បារម្ភរបស់ខ្ញុំ នៅតាមទូរស័ព្ទ ភ្លាមនោះ នាងក៏បានប្រាប់ខ្ញុំថា “បងស៊ីនឌី សូមបងអធិស្ឋានជាមួយខ្ញុំសិន”។ ពេលគ្រូគង្វាលរបស់ខ្ញុំ និងភរិយារបស់គាត់បានមកដល់ គាត់ក៏បានអធិស្ឋានឲ្យយើង(យ៉ាកុប ៥:១៣-១៦)។
លោកអូសវ៉ល ឆេមបឺ(Oswald Chambers) បានសរសេរក្នុងសៀវភៅរបស់គាត់ថា “យើងច្រើនតែប្រើការអធិស្ឋាន ជាជម្រើសចុងក្រោយ ប៉ុន្តែ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងយកការអធិស្ឋាន ជាខ្សែការពារទីមួយ។ យើងអធិស្ឋាន ពេលដែលយើងមិនដឹងថា ត្រូវដោះស្រាយបញ្ហាយ៉ាងដូចម្តេច ប៉ុន្តែ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងអធិស្ឋានមុនពេលយើងធ្វើអ្វីមួយ”។
ការអធិស្ឋាន គឺជាការសន្ទនាជាមួយព្រះ ដែលយើងទូលថ្វាយព្រះអង្គ ដោយចិត្តដែលរំពឹងថា ព្រះទ្រង់នឹងស្តាប់ឮយើងឆ្លើយតប។ យើងមិនត្រូវយកការអធិស្ឋាន ជាជម្រើសចុងក្រោយឡើយ។ ព្រះទ្រង់បានលើកទឹកចិត្តយើង ឲ្យទំនាក់ទំនងជាមួយព្រះអង្គ ដោយការអធិស្ឋាន(ភីលីព ៤:៦)។ ព្រះអង្គក៏បានសន្យាផងដែរថា ពេលដែលមានមនុស្ស ២ឬ៣អ្នក ប្រជុំជាមួយគ្នា ដោយនូវព្រះនាមព្រះអង្គ នោះព្រះអង្គក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ”(ម៉ាថាយ ១៨:២០)។
សម្រាប់អ្នកដែលបានពិសោធនឹងអំណាចនៃព្រះដ៏មានគ្រប់ចេស្តា ពួកគេច្រើនតែងាយនឹងស្រែកអំពាវរកព្រះអង្គ ពេលពួកគេមានបញ្ហា។ លោកអេនឌ្រូ មួររេយ(Andrew Murray) ដែលជាគ្រូគង្វាលនៅសតវត្សរ៍ទី១៩ បានមានប្រសាសន៍ថា “ការអធិស្ឋានជាការបើកផ្លូវ…
បានចាក់ឫស
មានពេលមួយព្រះនាងអ័ថាលា ដែលជាព្រះអយ្យិការបស់យ៉ូអាស បានរៀបគម្រោងបំផ្លាញពូជពង្សហ្លួង ក្នុងវង្សានុវង្សនៃពួកយូដាទាំងអស់ ដែលរាប់បញ្ចូលទាំងយ៉ូអាសផងដែរ។ យ៉ូអាសប្រាកដជាមានការភ័ន្តភាំង ហើយភ័យខ្លាចផង ពេលដែលទ្រង់បានដឹង អំពីការអាក្រក់ដែលព្រះអយ្យិកាទ្រង់បានធ្វើ។ នាងបានធ្វើគុតព្រះរាមទាំងពីរអង្គរបស់ទ្រង់ ដណ្តើមរាជបល្ល័ង្ក នៃនគរយូដា។ ប៉ុន្តែ គេបានយកព្រះឱរសយ៉ូអាស ទៅលាក់ទុកយ៉ាងមានសុវត្ថិភាព អស់រយៈពេល៦ឆ្នាំ(២កូរិនថូស ២២:១០-១២)។ ពេលទ្រង់ចម្រើនវ័យធំឡើង ទ្រង់មានព្រះទ័យអរសប្បាយ ចំពោះក្តីស្រឡាញ់ និងការប្រៀនប្រដៅរបស់អាណាព្យាបាលរបស់ទ្រង់។ ពេលយ៉ូអាសមានព្រះជន្ម៧ឆ្នាំ គេក៏បានលើកទ្រង់ឡើងជាស្តេចដោយសម្ងាត់ ហើយគេក៏បានផ្តួលរំលំព្រះអយិ្យកាទ្រង់(២៣:១២-១៥)។
ស្តេចយ៉ូអាសដ៏ក្មេងវ័យ មានទីប្រឹក្សាដ៏ឆ្លាតវ័យម្នាក់ នៅក្បែរទ្រង់ដែលជាព្រះបិតុលា ព្រះនាមយេហូយ៉ាដា(ជំពូក ២២-២៥)។ ស្តេចយ៉ូអាសស្ថិតក្នុងចំណោម “ស្តេចល្អ” ដែលកម្រមាន ក្នុងនគរយូដា ហើយនៅពេលដែលព្រះបិតុលាទ្រង់នៅមានជីវិត ទ្រង់បានស្តាប់បង្គាប់ព្រះអម្ចាស់ ដោយធ្វើការអ្វីដែលត្រឹមត្រូវ(២៤:២)។ តែពេលដែលឪពុកមារបស់ទ្រង់មិនបាននៅបង្រៀន និងដឹកនាំដោយគំរូល្អតទៅទៀត ស្តេចយ៉ូអាសក៏បានវង្វេងចេញពីព្រះ ហើយព្រះជន្មទ្រង់ក៏បានបញ្ចប់យ៉ាងសោកសៅ(២៤:១៥-២៥)។ ត្រង់ចំណុចនេះ ក្តីជំនឿរបស់ទ្រង់ ហាក់ដូចជាមិនបានចាក់ឫសចូលជ្រៅប៉ុន្មានទេ។ ទ្រង់បានថ្វាយបង្គំរូបព្រះ។ “ជំនឿ” របស់ស្តេចយ៉ូអាសហាក់ដូចមិនមែនជាជំនឿរបស់ខ្លួនឯងទេ គឺចេះតែជឿតាមគេ មិនបានស្ថិតស្ថេរដល់ទីបញ្ចប់ដូចព្រះបិតុលាទ្រង់ទេ។
អ្នកដទៃអាចបង្រៀនយើង អំពីគោលការណ៍នៃសេចក្តីជំនឿ ប៉ុន្តែ យើងម្នាក់ៗក៏ត្រូវមានជំនឿលើព្រះគ្រីស្ទ ឲ្យបានស្ថិតស្ថេរ និងមានលក្ខណៈផ្ទាល់ខ្លួនផងដែរ។ យើងមានជំនឿពិតប្រាកដ ពេលដែលជំនឿនោះជាជំនឿរបស់យើង បានសេចក្តីថា យើងនឹងនៅតែមានជំនឿជានិច្ច ទោះអ្នកដែលបាននាំយើងជឿ មិនបាននៅជួយយើងក៏ដោយ។…