តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Elisa Morgan

សម្រាកឲ្យបានល្អ

ខ្ញុំ​មើល​នាឡិកា ឃើញ​ម៉ោង ១:៥៥ រំលង​អាធ្រាត្រ។ ខ្ញុំ​កំពុង​មាន​បន្ទុក​ក្នុង​ចិត្ត ដោយសារ​ការ​ឆ្លើយ​ឆ្លង​សារ​នៅ​ពេល​យប់​ជ្រៅ ធ្វើ​ឲ្យ​ខ្ញុំ​គេង​មិន​លក់។ ខ្ញុំ​ក៏​បាន​រលា​កម្រាល​ដែល​រមូល ហើយ​ក៏​បាន​គ្រប​ពី​លើ​សាឡុង យ៉ាង​ស្ងាត់​ស្ងៀម។ ខ្ញុំ​ក៏​បាន​បើក​រក​មើល​វិធី​ឆាប់​គេង​លក់ ក្នុងgoogle តែ​ផ្ទុយ​ទៅ​វិញ ខ្ញុំ​ក៏​បាន​រក​ឃើញ ការ​ណែ​នាំ អំពី​ការ​អ្វី​ដែល​យើង​មិន​ត្រូវ​ធ្វើ ដែល​មាន​ដូច​ជា មិន​ត្រូវ​គេង​ថ្ងៃ ឬ​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ឬ​ហាត់​ប្រាណ​នៅ​ពេល​រសៀល​ជា​ដើម។ ខ្ញុំ​ក៏​បាន​អាន​អត្ថបទ​បន្ថែម​ទៀត ក្នុង​ឧបករណ៍​ធែប្លែត​របស់​ខ្ញុំ ឃើញ​គេ​ឲ្យ​យោបល់​ថា ខ្ញុំ​មិន​គួរ​មើល​ឧបករណ៍​មាន​អេក្រង់​នៅ​ពេល​យប់​ជ្រៅ​ទេ។  ការ​ផ្ញើ​សារ​នៅ​ពេល​យប់​ជ្រៅ មិនមែន​ជា​ទម្លាប់​ល្អ​ទេ។ ដើម្បី​ឲ្យ​អាច​សម្រាក​បាន​ល្អ មាន​ការ​ជា​ច្រើន​ដែល​យើង​មិន​ត្រូវ​ធ្វើ។​

នៅ​គ្រា​សញ្ញា​ចាស់ ព្រះ​ទ្រង់​បាន​ប្រទាន​ក្រឹត្យ​វិន័យ អំពី​ការ​អ្វី ដែល​ពួក​អ៊ីស្រាអែល​មិន​ត្រូវ​ធ្វើ នៅ​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ឲ្យ​ពួក​គេ​បាន​សម្រាក។​ នៅ​គ្រា​សញ្ញា​ថ្មី ព្រះ​យេស៊ូវ​បាន​ប្រទាន​ផ្លូវ​ថ្មី​មួយ សម្រាប់​ការ​សម្រាក។ ព្រះ​អង្គ​មិន​បាន​មាន​បន្ទូល​សង្កត់​ធ្ងន់​ទៅ​លើ​ក្រឹត្យ​វិន័យ​នោះ​ទេ​ តែ​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ពួក​សាវ័ក ឲ្យ​ប្រកប​ស្និទ្ធ​ស្នាល​នឹង​ព្រះ​អង្គ ដោយ​មាន​បន្ទូល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ ក្នុង​ខ​មុន ព្រះ​យេស៊ូវ​បាន​ចង្អុល​បង្ហាញ​ទំនាក់​ទំនង​ដ៏​អស់​កល្ប​ជានិច្ច ក្នុង​នាម​ជា​ព្រះ​តែ​មួយ ដែល​ទ្រង់​មាន​ជា​មួយ​ព្រះ​វរបិតា គឺ​ព្រះ​ដែល​ទ្រង់​បាន​បើក​សម្តែង​ដល់​យើង។ ព្រះ​យេស៊ូវ​បាន​ទទួល​ជំនួយ​ពី​ព្រះ​វរបិតា​ជា​និច្ច បាន​ជា​យើង​ក៏​អាច​ទទួល​ជំនួយ​ពី​ព្រះ​អង្គ​ផង​ដែរ។​

ការ​ជៀស​វាង​ការ​គិត​អំពី​ពេល​អតីតកាល ដែល​អាច​រំខាន​ដំណេក​របស់​យើង គឺ​ជា​ទង្វើ​ដ៏​ឆ្លាត​វ័យ ប៉ុន្តែ យើង​អាច​រក​បាន​ការ​សម្រាក​ដ៏​ល្អ ក្នុង​ព្រះ​គ្រីស្ទ ក្នុង​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ទ្រង់…

ប្រាជ្ញាដែលយើងត្រូវការ

មាន​ពេល​មួយ អេលែន(Ellen) បាន​បើក​ប្រអប់​សំបុត្រ​របស់​នាង ហើយ​ក៏​បាន​ឃើញ​ស្រោម​សំបុត្រ​ដែល​មាន​រាង​ប៉ោង ដែល​មាន​អាស័យ​ដ្ឋាន​របស់​មិត្ត​ភក្តិ​របស់​នាង។ កាល​ពីរ​បី​ថ្ងៃ​មុន នាង​បាន​ចែក​ចាយ​អំពី​បញ្ហា​ក្នុង​ទំនាក់​ទំនង ដល់​មិត្ត​ភក្តិ​នោះ។ នាង​ចង់​ដឹង​ថា ក្នុង​ប្រអប់​សំបុត្រ​នោះ​មាន​អ្វី ដូច​នេះ​នាង​ក៏​បាន​បើក​ស្រោម​សំបុត្រ​នោះ​មើល ឃើញ​ខ្សែក​អង្កាំ​មាន​ពណ៌​ចម្រុះ​មួយ​ខ្សែ។ មាន​កាត​មួយ​សន្លឹក​ជាប់​នឹង​ខ្សែ​ក​នោះ​ ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា “ចូរ​ស្វែង​រក​ផ្លូវ​របស់​ព្រះ”។ អេលែន​ក៏​យក​ខ្សែក​នោះ​មក​ពាក់ ដោយ​ទឹក​មុខ​ញញឹម។

កណ្ឌ​គម្ពីរ​សុភាសិត​ជា​ការ​ប្រមូល​ផ្តុំ​នៃ​ពាក្យ​ពេចន៍​នៃ​ប្រាជ្ញា ដែល​ភាគ​ច្រើន​ត្រូវ​បាន​និពន្ធ ដោយ​ស្តេច​សាឡូម៉ូន ដែល​គេ​បាន​ទទួល​ស្គាល់​ថា ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា​បំផុត ក្នុង​សម័យ​របស់​ទ្រង់​(១ពង្សាវតាក្សត្រ ១០:២៣)។ ជំពូក​ទាំង​៣១​របស់​កណ្ឌ​គម្ពីរ​នេះ បាន​អំពាវ​នាវ​ដល់​​អ្នក​អាន ឲ្យ​ស្តាប់​ពាក្យ​នៃ​ប្រាជ្ញា ហើយ​ជៀស​ចេញ​ពី​ភាព​ល្ងង់​ខ្លៅ គឺ​ដូច​ដែល​បទ​គម្ពីរ​សុភាសិត ១:៧ បាន​ចែង​ថា “សេចក្តី​កោត​ខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​ជា​ដើម​ចម​នៃ​ដំរិះ”។  ប្រាជ្ញា ឬ​តម្រិះ​ គឺ​ជា​ការ​ដឹង​ថា ត្រូវ​ធ្វើ​អ្វី នៅ​ពេល​ណា ដែល​បាន​មក​ពី​ការ​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ ដោយ​ស្វែង​រក​ផ្លូវ​របស់​ទ្រង់។ នៅ​ខ​បន្ទាប់ ដែល​ជា​សេចក្តី​ផ្តើម មាន​សេចក្តី​ចែង​ថា “នែ កូន​អើយ ចូរ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ចុះ កុំ​ឲ្យ​កូន​បោះបង់​ចោល​សេចក្តី​ដំបូន្មាន​របស់​ម្តាយ​ឯង​ឡើយ។ ដ្បិត​សេចក្តី​នោះ​នឹង​បាន​ជា​គុណ​ពាក់​លើ​ក្បាល​ឯង ទុក​ជា​គ្រឿង​លំអ ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​ឯង”(ខ.៨-៩)។

មិត្ត​ភក្តិ​របស់​អេលែន​បាន​នាំ​នាង ឲ្យ​ងាក​ទៅ​រក​ប្រភព​នៃ​ប្រាជ្ញា​ដែល​នាង​ត្រូវ​ការ គឺ​ត្រូវ​ស្វែង​រក​ផ្លូវ​របស់​ព្រះ។ អំណោយ​នោះ​បាន​នាំ​អេលែន​ឲ្យ​ផ្តោត​ចិត្ត​ទៅ​លើ​កន្លែង​ដែល​នាង​អាច​រក​ឃើញ​ជំនួយ ដែល​នាង​ត្រូវ​ការ។​

ពេល​ណា​យើង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​ ហើយ​ស្វែង​រក​ផ្លូវ​ព្រះ​អង្គ យើង​នឹង​ទទួល​បាន​នូវ​ប្រាជ្ញា ដែល​យើង​ត្រូវ​ការ ដើម្បី​ប្រឈម​មុខ​ដាក់​បញ្ហា​នីមួយ​ៗ​ក្នុង​ជីវិត។—Elisa…

ព្រះវរបិតាយកព្រះទ័យទុកដាក់

មាន​ពេល​មួយ​ខ្ញុំ​ឮ​សម្លេង​សត្វ​យំ “ចេប! ចេប!” ខ្ញុំ​ក៏​បាន​ងើយ​ទៅ​លើ ហើយ​ផ្ទៀង​ត្រចៀក​តាម​ស្តាប់​សម្លេង​នោះ។ ខ្ញុំ​ក៏​បាន​ប្រទះ​ឃើញ​សត្វ​តូច​មួយ​នៅ​លើ​ស៊ុម​បង្អួច។ ខ្ញុំ​ក៏​បាន​បើក​បង្អួច ហើយ​ក៏​បាន​ឃើញ​បក្សី​មួយ​ក្បាល ដែល​នៅ​មាន​ជីវិត​នៅ​ឡើយ។ ខ្ញុំ​មាន​ការ​អាណិត​វា ហើយ​ចង់​ជួយ​សត្វ​ស្លាប​ដ៏​ទន់​ខ្សោយ​នេះ​ណាស់។​

ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក ១០ ព្រះ​យេស៊ូវ​បាន​ពិពណ៌នា​ថា ព្រះ​វរបិតា​ទ្រង់​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​សត្វ​ចាប ដើម្បី​កម្សាន្ត​ចិត្ត​ពួក​សាវ័ក ខណៈ​ពេល​ដែល​ព្រះ​អង្គ​ដាស់​តឿន​ពួក​គេ អំពី​គ្រោះ​ថ្នាក់ ដែល​នឹង​មក​ដល់។ ព្រះអង្គ​បាន​មាន​បន្ទូល​ណែនាំ​ដល់​ពួក​សាវ័ក​ទាំង​១២ ខណៈ​ពេល​ដែល​ព្រះ​អង្គ​ “​ប្រទាន​ឲ្យ​គេ​មាន​អំណាច អាច​នឹង​ដេញ​អារក្ស​អសោច ហើយ​និង​មើល​គ្រប់​ទាំង​ជំងឺរោគា និង​ជរា​ពិការ​ទាំង​អស់​ឲ្យ​បាន​ជា​ផង”(ខ.១)។ អំណាច​នៅ​ក្នុង​ការ​ធ្វើ​កិច្ចការ​នោះ ហាក់​ដូច​ជា អស្ចារ្យ​សម្រាប់​ពួក​សាវ័ក តែ​មនុស្ស​ជា​ច្រើន​បាន​ប្រឆាំង​ពួក​គេ ដោយ​បូក​រួម​ទាំង​ពួក​អាជ្ញាធរ ក្រុម​គ្រួសារ​របស់​ពួក​គេ និង​អន្ទាក់​របស់​វិញ្ញាណ​អាក្រក់​(ខ.១៦-២៨)។

បន្ទាប់​មក ក្នុង​ជំពូក ១០:២៩-៣១​ ព្រះ​យេស៊ូវ​ក៏​បាន​ប្រាប់​ពួក​គេ កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច ចំពោះ​ការ​អ្វី​ដែល​ពួក​គេ​ជួប​ប្រទះ ព្រោះ​ព្រះ​វរបិតា​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ពួក​គេ​ជា​និច្ច។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​សួរ​ពួក​គេ​ថា “តើ​គេ​មិន​លក់​ចាប​២​ថ្លៃ​១​លុយ​ទេ​ឬ​អី? តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ យ៉ាង​នោះ​មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន”។

ខ្ញុំ​ក៏​បាន​ត្រឡប់​មក​មើល​សត្វ​បក្សី​នោះ​ជា​ញឹក​ញាប់ ក្នុង​ថ្ងៃ​នោះ ឃើញ​វា​នៅ​មាន​ជីវិត តែ​មិន​កំរើក។ បន្ទាប់​មក នៅ​ពេល​ល្ងាច វា​ក៏​បាន​ហើរ​ទៅ​បាត់។ ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​វា​នៅ​មាន​ជីវិត។ ជា​ការ​ពិត​ណាស់ បើ​ខ្ញុំ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​នេះ…

នាងធ្វើការអ្វីដែលនាងធ្វើបាន

នាង​បាន​ដាក់​នំពង​ទា​តូច​ៗ​មួយ​កញ្ចប់​នៅ​ពី​លើ​តុ​គិត​លុយ ហើយ​បន្ទាប់​មក នាង​ក៏​បាន​ដាក់​កាត​ថ្ងៃ​ខួប​កំណើត និង​ចំណិត​ដំឡូង​បំពង​ប៉ុន្មាន​កញ្ចប់ នៅ​លើ​តុ​នោះ​ទៀត។​ នាង​កំពុង​តែ​ឈឺ​ក្បាល​ស្រាប់​ផង កូន​នាង​ដែល​ចេះ​ដើរ​តេស​តាស់ ក៏​បានស្រែក​រក​ការ​ចាប់​អារម្មណ៍​ពី​នាង។ ពេល​អ្នក​គិត​លុយ​ប្រាប់​នាង អំពី​ថ្លៃ​ទំនិញ​សរុប ស្រ្តី​ជា​ម្តាយ​រូប​នេះ​ក៏​បាន​ឈ្ងោក​មុខ។ គាត់​ដក​ដង្ហើម​ធំ ហើយ​មើល​ទៅ​កូន​គាត់ ដោយ​ការ​សោក​ស្តាយ រួច​និយាយ​ថា “អូហ៍ ខ្ញុំ​ត្រូវ​ដក​របស់​ខ្លះ​ចេញ តែ​របស់​ទាំងអស់​នេះ​សម្រាប់​ពិធី​ខួប​កំណើត​របស់​នាង​ទេ”។

អតិថិជន​ម្នាក់​ទៀត ដែល​កំពុង​ឈរ​ពី​ក្រោយ ​ក៏​បាន​ដឹង អំពី​ការ​ឈឺ​ចាប់​របស់​ស្រ្តី​ជា​ម្តាយ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះ​បន្ទូល ដែល​ព្រះ​យេស៊ូវ​មាន ទៅ​កាន់​នាង​ម៉ារា នៅ​ស្រុក​បេថានី។ បន្ទាប់​ពី​នាង​បាន​ចាក់​ទឹក​អប់​ដ៏​មាន​តម្លៃ​ថ្វាយ​ព្រះ​អង្គ មុន​ពេល​ព្រះ​អង្គ​សុគត និង​បញ្ចុះ​ព្រះ​សព ពួក​សិស្ស​ក៏​បាន​ចំអក​ឲ្យ​នាង។ ព្រះ​អង្គ​ក៏​បាន​កែ​តម្រង់​ពួក​គេ ដោយ​ពោល​សរសើរ ​នាង​ថា “នាង​បាន​ធ្វើ​ការ​អ្វី​ដែល​នាង​ធ្វើ​បាន”(ម៉ាកុស ១៤:៨)។ ត្រង់​ចំណុច​នេះ ព្រះ​អង្គ​មិន​បាន​មាន​បន្ទូល​ថា “នាង​បាន​ធ្វើអ្វី​ៗ​គ្រប់​យ៉ាង ដែល​នាង​អាច​ធ្វើ​បាន​នោះ​ទេ” តែ​ព្រះ​អង្គ​មាន​បន្ទូល​ថា “នាង​បាន​ធ្វើ​ការ​អ្វី ដែល​នាង​ធ្វើ​បាន”។ ព្រះ​អង្គ​មិន​មាន​បន្ទូល​សំដៅ​ទៅ​តម្លៃ​ដ៏​សែន​ថ្លៃ​របស់​ទឹក​អប់​ទេ តែ​ដែល​សំខាន់​នោះ គឺ​នាង​បាន​បង្ហាញ​ចេញ​នូវ​ក្តី​ស្រឡាញ់ ចំពោះ​ព្រះ​អង្គ។

នៅ​ពេល​នោះ មុន​ពេល​ស្រ្តី​ជា​ម្តាយ​ដក​ទំនិញ​ខ្លះ​ចេញ អតិថិជន​ដែល​ឈរ​ពី​ក្រោយ​នាង​ក៏​បាន​ឱន​ទៅ​មុខ ហើយ​ក៏​បាន​យក​កាត​ក្រេឌីត​របស់​គាត់​ដាក់​ចូល​ម៉ាស៊ីន​ស្គែន ហើយ​ក៏​បាន​ចេញ​ថ្លៃ​ទំនិញ​ជំនួស​នាង។ ថ្លៃ​ដែល​គេ​ចេញ​ឲ្យ​នោះ មិន​ច្រើន​ណាស់​ណា​ទេ តែ​នាង​ក៏​បាន​សល់​ប្រាក់​សម្រាប់​ចាយ​ក្នុង​ខែ​នោះ។ ប៉ុន្តែ សម្រាប់​ស្រ្តី​ជា​ម្តាយ​នេះ ទង្វើ​ដ៏​សប្បុរស​មួយ​នេះ មាន​ន័យ​ចំពោះ​នាង​ណាស់។ នេះ​ជា​ទង្វើ​នៃ​ក្តី​ស្រឡាញ់​ពិត…

ការបង្ហាញចេញនូវជំនឿ

មាន​ពេល​មួយ ខ្ញុំ​បាន​ដឹក​ដៃ​ចៅ​ប្រុស​ខ្ញុំ ដើរ​កាត់​តាម​កន្លែង​ចត​ឡាន ទៅ​រក​ទិញ​សម្លៀក​បំពាក់​សិស្ស​សាលា​ឲ្យ​គាត់ មុន​ពេល​គាត់​ចូល​រៀន។ ឥឡូវ​នេះ​គាត់​ជា​សិស្ស​សាលា​មត្តេយ្យ​ហើយ។ គាត់​មាន​ចិត្ត​រំភើប​រីក​រាយ ចំពោះអ្វី​ៗ​គ្រប់​យ៉ាង ហើយ​ខ្ញុំ​បានប្តេជ្ញា​ចិត្ត​ថា នឹង​បញ្ឆេះ​ភាព​សប្បាយ​រីក​រាយ​របស់​គាត់ ឲ្យ​ក្លាយ​ជា​ក្តី​អំណរ។ ថ្ងៃ​នោះ ខ្ញុំ​ក៏​បាន​ឃើញ​កែវ​កាហ្វេ​មួយ មាន​អក្សរឆ្លាក់​ពី​លើ​ថា “ជី​ដូន​គឺ​ជា​ម្តាយ ដែល​ដាក់​ស្ករ​ឲ្យ​កាន់​តែ​ផ្អែម”។ នៅ​សហរដ្ឋ​អាមេរិក ពាក្យ​ស្ករ​គឺ​មាន​ន័យ​ស្មើ​នឹង​ ភាព​សប្បាយ ពន្លឺ​ព្រិច​ៗ ឬ​ក្តី​អំណរ! ពាក្យ​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ក្នុង​នាម​ខ្ញុំ​ជា​ជីដូន ការងារ​របស់​ខ្ញុំ គឺ​ត្រូវ​បន្ថែម​ក្តី​អំណរ និង​ភាព​សប្បាយ​រីក​រាយ និង​លើស​ពី​នេះ​ទៀត គឺ​មិន​ខុស​ពី​ស្ករ​ដែល​បន្ថែម​រស់​ជាតិ​ដល់​នំ​នោះ​ឡើយ។​

ក្នុង​សំបុត្រ​ទី​២ ដែល​សាវ័ក​ប៉ុល​សរសេរ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ ដែល​ជា​កូន​ខាង​វិញ្ញាណ​របស់​គាត់ គាត់​បាន​រំឭក​អំពី​ក្តី​ជំនឿដ៏​​ស្មោះ​ត្រង់​របស់​លោក​ធីម៉ូថេ ហើយ​ក៏​បាន​លើក​ឡើង​ថា ជំនឿ​នោះ​បាន​បន្ត​មក​ពី​ជីដូន​របស់​គាត់​ឈ្មោះ​ឡូអ៊ីស និង​ម្តាយ​របស់គាត់​ឈ្មោះ​អ៊ើនីស(២ធីម៉ូថេ ១:៥)។ ស្រ្តី​ទាំង​ពីរ​បាន​បង្ហាញ​ចេញ​នូវ​ក្តី​ជំនឿ​របស់​ខ្លួន ដោយ​ទី​បន្ទាល់​ដ៏​ល្អ ដែល​នាំ​ឲ្យ​លោក​ធីម៉ូថេ​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ​ផង​ដែរ។ ជា​ការ​ពិត​ណាស់ លោក​យាយ​ឡូអ៊ីស និង​អ្នក​ស្រី​អ៊ើនីស​ស្រឡាញ់​លោក​ធីម៉ូថេ ហើយ​បាន​បំពេញ​តម្រូវ​ការ​របស់​គាត់។ ប៉ុន្តែ ពួក​គេ​បាន​ធ្វើ​លើស​នេះ​ទៀត។ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​ក៏​បាន​ចង្អុល​បង្ហាញថា ជំនឿ​របស់​ពួក​គេ គឺ​ជា​គំរូ ដែល​នាំ​ឲ្យ​លោក​ធីម៉ូថេ​ទទួល​ជឿ​ព្រះ​ផង​ដែរ។​

ការងារ​របស់​ខ្ញុំ​ជា​ជីដូន គឺ​រាប់​បញ្ចូល​ការ “បន្ថែម​ភាព​រីក​រាយ” ដោយ​ទិញ​ខោ​អាវ សម្រាប់​ឲ្យ​ចៅ​ប្រុស​ខ្ញុំ​ចូល​រៀន​ជា​ដើម។ ប៉ុន្តែ ជាង​នេះ​ទៅ​ទៀត ខ្ញុំ​ក៏​បាន​នឹក​ចំា​អំពី​ពេល​ដ៏​មាន​អំណរ ដែល​ខ្ញុំ​បាន​បង្ហាញ​ជំនឿ​របស់​ខ្ញុំ​ដល់​គាត់ ដោយ​នាំ​គាត់​អធិស្ឋាន​ មុនពេល​ញាំ​សាច់​មាន់​បំពង…

ការបង្ហាញចេញនូវជំនឿ

មាន​ពេល​មួយ ខ្ញុំ​បាន​ដឹក​ដៃ​ចៅ​ប្រុស​ខ្ញុំ ដើរ​កាត់​តាម​កន្លែង​ចត​ឡាន ទៅ​រក​ទិញ​សម្លៀក​បំពាក់​សិស្ស​សាលា​ឲ្យ​គាត់ មុន​ពេល​គាត់​ចូល​រៀន។ ឥឡូវ​នេះ​គាត់​ជា​សិស្ស​សាលា​មត្តេយ្យ​ហើយ។ គាត់​មាន​ចិត្ត​រំភើប​រីក​រាយ ចំពោះអ្វី​ៗ​គ្រប់​យ៉ាង ហើយ​ខ្ញុំ​បានប្តេជ្ញា​ចិត្ត​ថា នឹង​បញ្ឆេះ​ភាព​សប្បាយ​រីក​រាយ​របស់​គាត់ ឲ្យ​ក្លាយ​ជា​ក្តី​អំណរ។ ថ្ងៃ​នោះ ខ្ញុំ​ក៏​បាន​ឃើញ​កែវ​កាហ្វេ​មួយ មាន​អក្សរឆ្លាក់​ពី​លើ​ថា “ជី​ដូន​គឺ​ជា​ម្តាយ ដែល​ដាក់​ស្ករ​ឲ្យ​កាន់​តែ​ផ្អែម”។ នៅ​សហរដ្ឋ​អាមេរិក ពាក្យ​ស្ករ​គឺ​មាន​ន័យ​ស្មើ​នឹង​ ភាព​សប្បាយ ពន្លឺ​ព្រិច​ៗ ឬ​ក្តី​អំណរ! ពាក្យ​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ក្នុង​នាម​ខ្ញុំ​ជា​ជីដូន ការងារ​របស់​ខ្ញុំ គឺ​ត្រូវ​បន្ថែម​ក្តី​អំណរ និង​ភាព​សប្បាយ​រីក​រាយ និង​លើស​ពី​នេះ​ទៀត គឺ​មិន​ខុស​ពី​ស្ករ​ដែល​បន្ថែម​រស់​ជាតិ​ដល់​នំ​នោះ​ឡើយ។​

ក្នុង​សំបុត្រ​ទី​២ ដែល​សាវ័ក​ប៉ុល​សរសេរ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ ដែល​ជា​កូន​ខាង​វិញ្ញាណ​របស់​គាត់ គាត់​បាន​រំឭក​អំពី​ក្តី​ជំនឿដ៏​​ស្មោះ​ត្រង់​របស់​លោក​ធីម៉ូថេ ហើយ​ក៏​បាន​លើក​ឡើង​ថា ជំនឿ​នោះ​បាន​បន្ត​មក​ពី​ជីដូន​របស់​គាត់​ឈ្មោះ​ឡូអ៊ីស និង​ម្តាយ​របស់គាត់​ឈ្មោះ​អ៊ើនីស(២ធីម៉ូថេ ១:៥)។ ស្រ្តី​ទាំង​ពីរ​បាន​បង្ហាញ​ចេញ​នូវ​ក្តី​ជំនឿ​របស់​ខ្លួន ដោយ​ទី​បន្ទាល់​ដ៏​ល្អ ដែល​នាំ​ឲ្យ​លោក​ធីម៉ូថេ​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ​ផង​ដែរ។ ជា​ការ​ពិត​ណាស់ លោក​យាយ​ឡូអ៊ីស និង​អ្នក​ស្រី​អ៊ើនីស​ស្រឡាញ់​លោក​ធីម៉ូថេ ហើយ​បាន​បំពេញ​តម្រូវ​ការ​របស់​គាត់។ ប៉ុន្តែ ពួក​គេ​បាន​ធ្វើ​លើស​នេះ​ទៀត។ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​ក៏​បាន​ចង្អុល​បង្ហាញថា ជំនឿ​របស់​ពួក​គេ គឺ​ជា​គំរូ ដែល​នាំ​ឲ្យ​លោក​ធីម៉ូថេ​ទទួល​ជឿ​ព្រះ​ផង​ដែរ។​

ការងារ​របស់​ខ្ញុំ​ជា​ជីដូន គឺ​រាប់​បញ្ចូល​ការ “បន្ថែម​ភាព​រីក​រាយ” ដោយ​ទិញ​ខោ​អាវ សម្រាប់​ឲ្យ​ចៅ​ប្រុស​ខ្ញុំ​ចូល​រៀន​ជា​ដើម។ ប៉ុន្តែ ជាង​នេះ​ទៅ​ទៀត ខ្ញុំ​ក៏​បាន​នឹក​ចំា​អំពី​ពេល​ដ៏​មាន​អំណរ ដែល​ខ្ញុំ​បាន​បង្ហាញ​ជំនឿ​របស់​ខ្ញុំ​ដល់​គាត់ ដោយ​នាំ​គាត់​អធិស្ឋាន​ មុនពេល​ញាំ​សាច់​មាន់​បំពង…

សំបុត្រនៃការយកព្រះទ័យទុកដាក់

កាល​ប៉ុន្មាន​ទសវត្សរ៍​មុន បណ្ឌិត ជើរី ម៉ូតូ(Jerry Motto) បាន​រក​ឃើញ​អំណាច នៃ “សំបុត្រ ដែល​សរសេរ​ដោយ​ការ​យក​ចិត្តទុក​ដាក់”។ ការ​ស្រាវ​ជ្រាវ​របស់​គាត់​បាន​រក​ឃើញ​ថា ការ​សរសេរ​សំបុត្រ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ ផ្ញើ​ទៅ​អ្នក​ជំងឺ ដែល​ធ្លាប់ប៉ុន​ប៉ង​សម្លាប់​ខ្លួន អាច​កាត់​បន្ថយ​អត្រានៃ​ការ​ព្យាយាម​សម្លាប់​ខ្លួន​ម្តង​ទៀត បាន​៥០​ភាគ​រយ។ ថ្មី​ៗ​នេះ អ្នក​ថែទំា​អ្នក​ជំងឺ​ផ្លូវចិត្ត​បាន​រក​ឃើញ​អំណាច​នៃ​សំបុត្រ​ប្រភេទ​នេះ ពេល​ដែល​ពួក​គេ​ផ្ញើ​សារ កាត​ប៉ុស្តាល់ ឬ​ពាក្យ​ខ្លី​ៗ​ក្នុង​បណ្តាញ​សង្គម ដើម្បី​បន្ត​លើក​ទឹក​ចិត្ត​អ្នក​ជំងឺ ដែល​ធ្លាប់​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ។

ព្រះ​គម្ពីរ​ប៊ីប​ទាំង​មូល មាន​កណ្ឌ​គម្ពីរ​២១​កណ្ឌ ដែល​សុទ្ធ​តែ​ជា​សំបុត្រ​របស់​ពួក​សាវ័ក ដែល​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់ ដល់​អ្នក​ជឿ​នៅ​សតវត្សរ៍​ទី​១ ដែល​កំពុង​តែ​ជួប​ការ​លំបាក​ផ្សេង​ៗ។ សាវ័ក​ប៉ុល យ៉ាកុប និង​យ៉ូហាន បាន​សរសេរ​សំបុត្រ​ទាំង​នោះ ដើម្បី​ពន្យល់ អំពី​មូល​ដ្ឋាន​គ្រឹះនៃ​ជំនឿ ការ​ថ្វាយ​បង្គំ និង​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា​ជម្លោះ និង​បង្កើត​ការ​រួប​រួម។

ចំណែក​ឯ​សាវ័ក​ពេត្រុស​វិញ លោក​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​អ្នក​ជឿ ដែល​កំពុង​ទទួល​រង​ការ​បៀត​បៀន ដោយ​អធិរាជនេរ៉ូ (Nero)នៃ​ចក្រ​ភព​រ៉ូម៉ាំង។  សាវ័ក​ពេត្រុស​បាន​រំឭក​ពួក​គេ អំពី​តម្លៃ​ដែល​ពួក​គេ​មាន​ក្នុង​ព្រះ ដោយ​ពន្យល់​ពួក​គេ នៅ​ក្នុង​បទគម្ពីរ ១ពេត្រុស ២:៩ ថា “អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើសរើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់។ ការ​នេះ​បាន​នាំ​ឲ្យ​ពួក​គេ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​ អំពី​បំណង​ព្រះ​ទ័យ​ ដែល​ព្រះ​ទ្រង់​មានចំពោះ​ពួក​គេ…

ជម្រៅនៃសេចក្តីស្រឡាញ់

ឌីឡាន មែកខូយ(Dylan McCoy) ជា​ក្មេង​អាយុ​៣​ឆ្នាំ ដែល​ទើប​តែ​ចេះ​រៀន​ហែល​ទឹក ពេល​ដែល​គាត់​ធ្លាក់​ចូល​ទៅ​ក្នុង​អណ្តូងទឹក នៅ​ក្រោយ​ផ្ទះ​ជីតា​របស់​គាត់ ដែល​មាន​ជម្រៅ​១២​ម៉ែត្រ ដែល​មាន​ជញ្ជាំង​ធ្វើ​ពី​ថ្ម និង​មាន​គំរប​ធ្វើ​ពី​ឈើ​កុងផ្លាកេ ដែល​ពុកផុយ។​ ឌីឡាន​បាន​ធ្វើ​ឲ្យ​ខ្លួន​គាត់​អណ្តែត​ទឹក ដែល​មាន​ជម្រៅ​បី​ម៉ែត្រ រហូត​ដល់​ពេល​ដែល​ឪពុក​របស់​គាត់​បាន​ចុះ​មក​ជួយសង្រ្គោះ​គាត់។​ ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ក៏​បាន​ទម្លាក់​ខ្សែ​ពួរ ដើម្បី​យោង​ក្មេង​ប្រុស​ម្នាក់​នេះ​ឡើង​មក​លើ ប៉ុន្តែ ឪពុក​គាត់​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង អំពី​សុវត្ថិភាព​របស់​កូន​គាត់ បាន​ជា​គាត់​សុខ​ចិត្ត​ចុះ​ក្នុង​អណ្តូង​តាម​ថ្ម​ដែល​រអិល ដោយ​ខ្លួន​ឯង ដើម្បីធានា​សុវត្ថិ​ភាព​កូន​គាត់។​

នេះ​ជា​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ ដែល​ឪពុក​ម្តាយ​មាន​ចំពោះ​កូន។ ទោះ​នៅ​ឆ្ងាយ​(និង​ជ្រៅ) យ៉ាង​ណា​ក៏​ដោយ ក៏​យើងហ៊ាន​ទៅ ដើម្បី​ជួយ​កូន​របស់​យើង!

សាវ័ក​យ៉ូហាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​ដំបូង ដែល​កំពុង​ជួប​ការ​លំបាក នៅ​ក្នុង​ការ​ឈរ​ឲ្យ​មាំ​មួន ខណៈ​ពេល​ដែល​សេចក្តី​បង្រៀន​ខុស​ឆ្គង​កំពុង​តែ​នាំ​ពួក​គេ​ឲ្យ​វង្វេង។ ពេល​នោះ គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ថា “មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ”(១យ៉ូហាន ៣:១)។

គាត់​បាន​ហៅ​អ្នក​ជឿ​ព្រះ​យេស៊ូវ​ថា “កូន” ព្រះ ជា​ការ​ដាក់​ផ្លាក​ឲ្យ​ដ៏​ត្រឹម​ត្រូវ និង​ស្និទ្ធ​ស្នាល ដើម្បី​រំឭក​ពួក​គេ​ថា​ ពួក​គេ​មាន​តម្លៃយ៉ាង​ណា ចំពោះ​ទ្រង់។​

តើ​ការ​លះ​បង់​របស់​ព្រះ សម្រាប់​កូន​ទ្រង់ មាន​ភាព​ជ្រាល​ជ្រៅ​យ៉ាង​ណា?

មាន​ការ​ជា​ច្រើន​ដែល​ឪពុក​ម្តាយ​ហ៊ាន​ធ្វើ ដើម្បី​កូន​របស់​ខ្លួន គឺ​ដូច​ដែល​ឪពុក​របស់​ឌីឡាន​បាន​ហ៊ាន​ចុះ​ក្នុង​អណ្តូង ដើម្បី​ជួយសង្រ្គោះ​គាត់​ជា​ដើម។ ប៉ុន្តែ ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​ទ្រង់​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់ ឲ្យ​យាង​ចុះ​មក ដើម្បី​នាំ​យើងដែល​ជា​កូន​ទ្រង់ ចូល​មក​ជិត​ព្រះ​ទ័យ​ព្រះ​អង្គ ហើយ​ប្រទាន​ជីវិត​ថ្មី​មក​យើង​រាល់​គ្នា​(ខ.៥-៦)។—Elisa…

បណ្តេញការភ័យខ្លាចចេញ

ស្វាមី​ខ្ញុំ​បាន​ក្រោក​ពី​ដំណេក ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ​បាយ នៅ​ពេល​ព្រលឹម​ស្រាង​ៗ។​ ខ្ញុំ​បាន​ឃើញ​ភ្លើង​បិទ​បើក​ៗ ដូច​នេះ​ ខ្ញុំឆ្ងល់​ថា គាត់​កំពុង​ធ្វើ​អ្វី​។ ពេល​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា កាល​ពី​ពេល​ព្រឹក ថ្ងៃ​ម្សិល​មិញ ខ្ញុំ​បាន​ស្រែក​ផ្អើល​ពេញផ្ទះ ពេល​ដែលខ្ញុំ​បាន​ឃើញ សត្វ​ល្អិត​មួយ​ប្រភេទ ដែល​មាន​ជើង​៦ នៅ​លើ​តុ​ដាក់​ចង្រ្កាន។ ស្វាមី​ខ្ញុំដឹងថា ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច គាត់​ក៏​បានប្រញាប់​មក​យក​សត្វ​នោះ​ចេញ​ទៅ​ក្រៅ។ នៅ​​ព្រឹក​នេះ គាត់​បាន​ក្រោក​ពី​ព្រលឹម​ ​ធ្វើ​យ៉ាង​ណា មិន​ឲ្យ​មាន​សត្វ​ល្អិត​ទៀត​ឡើយ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ចូល​ផ្ទះ​បាយ ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​ទៀត។

ស្វាមី​ខ្ញុំ​បាន​ក្រោក​ពី​ដំណេក ពី​ព្រលឹម​ស្រាង​ៗ ដោយ​គិត​ដល់​ខ្ញុំ ពេល​គឺ​បាន​ចាត់​ទុក​តម្រូវ​ការ​ខ្ញុំ ជា​សំខាន់​ជាង​តម្រូវ​ការ​របស់​គាត់។  សម្រាប់​ខ្ញុំ សេចក្តី​ស្រឡាញ់​ដែល​គាត់​បាន​បង្ហាញ​មក គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ស្រឡាញ់ ដែល​សាវ័ក​ប៉ុល​បាន​ពិពណ៌​នា ក្នុង​បទ​គម្ពីរ អេភេសូរ ៥:២៥ យ៉ាង​ដូច​នេះ​ថា “បុរស​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ដូច​ជា​ព្រះគ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ ហើយ​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ផង”។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ទៀត​ថា “ត្រូវ​ឲ្យ​ប្តី​ស្រឡាញ់​ប្រពន្ធ​បែប​យ៉ាង​នោះ​ឯង គឺ​ដូច​ជា​ស្រឡាញ់​រូបកាយ​របស់​ខ្លួន​ដែរ អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លួន នោះ​ក៏​ឈ្មោះ​ថា​ស្រឡាញ់​ដល់​ខ្លួន​ឯង​ហើយ”(ខ.២៨)។ សាវ័ក​ប៉ុល​បាន​បង្រៀន​ស្វាមី ឲ្យ​ស្រឡាញ់​ភរិយា តាម​គំរូ​ព្រះ​គ្រីស្ទ ដោយ​ទ្រង់​បាន​ចាត់​ទុក​តម្រូវ​ការ​របស់​យើង សំខាន់​ជាង​តម្រូវ​ការ​របស់​ទ្រង់។ ស្វាមី​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​ខ្លាច​សត្វ​ល្អិត​មួយ​ចំនួន ហើយ​គាត់​ក៏បាន​យក​ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ ជា​អាទិភាព​របស់​គាត់។​

គោលការណ៍​នេះ​មិន​មែន​សម្រាប់​តែ​ស្វាមី​នោះ​ឡើយ។ តាម​គំរូ​របស់​ព្រះ​យេស៊ូវ យើង​ម្នាក់​ៗ​អាច​ធ្វើ​ការ​លះ​បង់​ប្រយោជន៍ផ្ទាល់​ខ្លួន ដោយ​ក្តី​ស្រឡាញ់…

តើយើងមានវ័យធំល្មមហើយឬនៅ?

មាន​ពេល​មួយ ​ចៅ​ប្រុស​របស់​ខ្ញុំ​បាន​រត់​ទៅ​រក​រថ​ភ្លើង​វិល ហើយ​ក៏​បាន​ទៅ​ឈរ​ផ្អែក នៅ​លើ​ជញ្ជាំង​វាស់​កម្ពស់ ដើម្បី​ឲ្យ​ដឹង​ថា​ គាត់​មាន​មាឌ​ធំ​ល្មម​នឹង​អាច​ជិះ​រថ​ភ្លើង​វិល​នោះ​បាន​ឬ​អត់។ គាត់​ក៏​បាន​ស្រែក​ហ៊ោឡើង ដោយអំណរ ពេល​ដែល​ក្បាល​របស់​គាត់​ខ្ពស់​ជាង​គំនូរ​កំណត់​កម្ពស់។

ក្នុង​ជីវិត​យើង ជា​ញឹក​ញាប់ យើង​ត្រូវ​មាន​វ័យ​ធំ​ល្មម ដើម្បី​ធ្វើ​កិច្ច​ការ​នេះ ឬ​កិច្ច​ការ​នោះ តើ​មែន​ទេ? ឧទាហរណ៍ ក្មេង​ត្រូវ​មាន​អាយុ​ធំ​ល្មម ដើម្បី​អាច​អង្គុយ​កៅ​អី​ខាង​មុខ នៅ​ក្នុង​រថយន្ត។ យើង​ត្រូវ​មាន​វ័យ​ធំ​ល្មម ដើម្បី​ប្រឡងយក​ប័ណ្ណ​បើក​បរ ដើម្បី​បោះ​ឆ្នោត ដើម្បី​រៀប​ការ ។ល។ យើង​មិន​ចង់​នៅ​ក្មេង​រហូត​ទេ គឺ​មិន​ខុស​ពី​ចៅ​ប្រុស​របស់​ខ្ញុំ​ឡើយ។​

នៅ​សម័យ​សញ្ញា​ចាស់ គេ​ស្រឡាញ់​ក្មេង​ៗ ប៉ុន្តែ គេ​មិន​បាន​ឲ្យ​តម្លៃ​ពួក​គេ ដូច​មនុស្ស​ធំ​ឡើយ ទាល់​តែ​ពួកគេ “ពេញ​វ័យ” និង​អាច​រក​ប្រាក់​ចំណូល​ចូល​ក្នុង​ផ្ទះ ហើយ​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ដោយ​ឯក​សិទ្ធិ​របស់​មនុស្ស​ពេញ​វ័យ។​  ព្រះ​យេស៊ូវ​បាន​ប្រឆំាង​នឹង​ទំនៀម​ទម្លាប់​នៅសម័យ​នោះ ដោយ​ទទួល​ស្វាគមន៍​អ្នក​ក្រីក្រ អ្នក​ជំងឺ និង​ក្មេង​ៗ​ផង​ដែរ។ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​បី​កណ្ឌ​(ម៉ាថាយ ម៉ាកុស និងលូកា) បាន​ចែង​អំពី​ឪពុក​ម្តាយ ដែល​នាំ​កូន​តូច​ៗ ចូល​មក​ព្រះ​យេស៊ូវ ដើម្បី​ឲ្យ​ព្រះ​អង្គ​ដាក់​ព្រះ​ហស្ត អធិស្ឋាន​ឲ្យ​(ម៉ាថាយ ១៩:១៣ ម៉ាកុស ១០:១៦)។

កាល​នោះ ពួក​សាវ័ក​បាន​ស្តី​បន្ទោស​ឲ្យ​មនុស្ស​ធំ ព្រោះ​ពួក​គេ​គិត​ថា ការ​ធ្វើ​ដូច​នេះហាក់​ដូច​ជា​រំខាន។ ត្រង់​ចំណុច​នេះ ព្រះ​យេស៊ូវ “គ្នាន់​ក្នុង​ព្រះ​ទ័យ​”(ម៉ាកុស ១០:១៤) ហើយ​ក៏​បាន​បើក​ព្រះ​ហស្ត​ទទួល​ស្វាគមន៍​ក្មេង​តូច​ៗ​ទាំង​នោះ។…