សេចក្តីណាក៏ដោយ
រៀងរាល់ពេលល្ងាចថ្ងៃសុក្រ ព័ត៌មានជាតិ ដែលក្រុមគ្រួសារខ្ញុំទស្សនា បានបញ្ចប់ការផ្សាយ ដោយនិយាយសង្កត់ធ្ងន់ អំពីរឿងដែលធ្វើឲ្យចិត្តរីករាយឡើង។ ខុសពីព័ត៌មានផ្សេងទៀត ព័ត៌មានចុងក្រោយនោះ តែងតែនាំមកនូវភាពស្រស់ស្រាយជានិច្ច។ កាលពីពេលថ្មីៗនេះ រឿងដ៏ល្អ សម្រាប់ថ្ងៃសុក្រ បានផ្តោតទៅលើអ្នកយកព័ត៌មានម្នាក់ ដែលបានកើតជម្ងឺកូវីត១៩ ហើយក៏បានជាសះស្បើយវិញ ហើយបន្ទាប់មក គាត់ក៏បានសម្រេចចិត្តបរិច្ចាគប្លាស្មារបស់គាត់ ដើម្បីជួយអ្នកដទៃ ប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ នៅពេលនោះ គណៈវិនិច្ឆ័យនៅតែមិនទាន់ដឹងថា អង្គការពារខ្លួនមានប្រសិទ្ធិភាពយ៉ាងណាទេ។ ប៉ុន្តែ នៅពេលដែលមនុស្សជាច្រើនមានអារម្មណ៍ថា អស់សង្ឃឹម ហើយការបរិច្ចាគប្លាស្មា(ដោយប្រើម្ជុលចាក់) មានការពិបាក នោះនាងមានអារម្មណ៍ថា “វាជាការលះបង់ដ៏តិចតួចរបស់នាង ដើម្បប្រយោជន៍ដល់មនុស្សជាច្រើន”។
បន្ទាប់ពីបានស្តាប់ការផ្សាយព័ត៌មានថ្ងៃសុក្រនោះហើយ ខ្ញុំ និងក្រុមគ្រួសារខ្ញុំមានការលើកទឹកចិត្ត គឺហ៊ាននិយាយថាយើងមានពេញដោយក្តីសង្ឃឹម។ នេះជាអំណាចនៃពាក្យ “សេចក្តីណាក៏ដោយ” ដែលសាវ័កប៉ុលបានប្រើ ក្នុងបទគម្ពីរភីលីព ជំពូក៤ ដែលបានចែងថា “ឯសេចក្តីណាដែលពិត សេចក្តីណាដែលគួររាប់អាន សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ សេចក្តីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្តីសរសើរណា នោះចូរពិចារណាពីសេចក្តីទាំងនោះចុះ”(ខ.៨)។ តើសាវ័កប៉ុលបានគិតដល់ការបរិច្ចាគប្លាស្មាដែរឬទេ? ជាការពិតណាស់ គាត់មិនបានគិតដល់ទេ។ ប៉ុន្តែ តើគាត់បានគិតដល់ការលះបង់ ដើម្បីអ្នកដទៃ ដែលកំពុងត្រូវការជំនួយ ជាអាកប្បមានលក្ខណៈដូចព្រះគ្រីស្ទឬទេ? ខ្ញុំជឿជាក់ថា ចម្លើយនោះ គឺបាទ។…
មូលហេតុដ៏ល្អដែលត្រូវថែរក្សា
មានស្រ្តីពីរនាក់អង្គុយនៅកៅអីសង្ខាងផ្លូវដើរក្នុងយន្តហោះ។ ការធ្វើដំណើរតាមជើងហោះហើរនេះ មានរយៈពេល២ម៉ោង ដូចនេះ ទោះចង់ឬមិនចង់ ខ្ញុំក៏បានឃើញការទំនាក់ទំនងរវាងអ្នកទាំងពីរ។ ខ្ញុំអាចមើលឃើញច្បាស់ថា ពួកគេស្គាល់គ្នា ហើយអាចជាសាច់ញាតិនឹងគ្នា។ អ្នកដែលក្មេងជាងគេ ក្នុងចំណោមអ្នកទាំងពីរ(ប្រហែលមានអាយុ៦០ឆ្នាំប្លាយ) ចេះតែលូកដៃចូលទៅក្នុងថង់ យកចំណិតផ្លែប៉ោម ចែកឲ្យស្រ្តីដែលមានវ័យចាស់ជាង(ប្រហែល៩០ឆ្នាំប្លាយ) បន្ទាប់មក ក៏បានហុចនំសាំងវិចតូចៗ រួចក៏បានឲ្យក្រដាសសើមសម្រាប់ជូតសម្អាត ហើយទីបំផុត ក៏បានចែកកាសែតញូយ៉កថែម ឲ្យមើលទៀត។ ការហុចឲ្យមួយលើកៗ ត្រូវបានធ្វើឡើង យ៉ាងទន់ភ្លន់ ដោយភាពថ្លៃថ្នូរយ៉ាងខ្លាំង។ ខណៈពេលដែលយើងក្រោកឡើង ដើម្បីចាកចេញពីយន្តហោះ ខ្ញុំក៏បានប្រាប់ស្រ្តីដែលមានវ័យក្មេងជាងថា “ខ្ញុំបានកត់សំគាល់ឃើញ អ្នកយកចិត្តទុកដាក់ចំពោះគាត់។ អ្នកពិតជាចិត្តល្អណាស់”។ នាងក៏បានឆ្លើយតបថា “គាត់ជាមិត្តល្អបំផុតរបស់ខ្ញុំ។ គាត់ជាម្តាយខ្ញុំ”។
តើវាអស្ចារ្យប៉ុណ្ណា បើសិនជាយើងសុទ្ធតែអាចនិយាយដូចគាត់? ឪពុកម្តាយខ្លះ ប្រៀបដូចជាមិត្តល្អបំផុតរបស់យើង។ តែឪពុកម្តាយខ្លះមិនដូច្នោះទេ។ តាមពិត ទំនាក់ទំនងទាំងនោះ ច្រើនតែមានភាពស្មុគស្មាញ។ សំបុត្រដែលសាវ័កប៉ុលសរសេរផ្ញើទៅលោកធីម៉ូថេ មិនបានមិនអើពើ ចំពោះភាពស្មុគស្មាញនេះឡើយ តែបានបង្រៀនយើង ឲ្យថែរក្សាឪពុកម្តាយ និងជីដូនជីតា ឬសាច់ញាតិរបស់យើង និយាយរួមគឺក្រុមគ្រួសារយើង(១ធីម៉ូថេ ៥:៤,៨)។
មានពេលជាញឹកញាប់ពេកហើយ ដែលយើងធ្វើការថែរក្សាដូចនេះ បើសិនជាសមាជិកគ្រួសារយើងធ្វើល្អចំពោះយើង។ ឬអាចនិយាយបានម្យ៉ាងទៀតថា យើងធ្វើដូចនេះ បើសិនជាយើងគិតថា ពួកគាត់សក្តិសមនឹងទទួលវា។ ប៉ុន្តែ សាវ័កប៉ុលបានផ្តល់ឲ្យនូវហេតុផលដ៏ល្អ ដែលយើងត្រូវតបស្នងពួកគេ។…
មិនអធិស្ឋានដោយប្រញាប់ប្រញាល់
អ្នកស្រី អាលីស ខាហូលូស៊ូណា(Alice Kaholusuna) បានដំណាលរឿងមួយ ដែលពិពណ៌នាថា ជនជាតិដើមនៅកោះហាវ៉ៃតែងតែអង្គុយ នៅខាងក្រៅព្រះវិហាររបស់ពួកគេ អស់ពេលយ៉ាងយូរ ដើម្បីរៀបចំខ្លួន មុននឹងចូលក្នុងព្រះវិហាររបស់សាសនាពួកគេ។ សូម្បីតែនៅពេលដែលពួកគេបានចូលក្នុងហើយ ក៏ពួកគេបានដើរយឺតៗទៅរកអាសនារបស់ពួកគេ ដើម្បីធ្វើការបួងសួង។ ក្រោយមក ពួកគេក៏បានអង្គុយនៅខាងក្រៅម្តងទៀត អស់ពេលយ៉ាងយូរ ដើម្បីធ្វើឲ្យការបួងសួងរបស់ពួកគេ “ស័ក្តិសិទ្ធិ”។ ពេលដែលបេសកជនបានមកដល់កោះនេះ ជួនកាល ជនជាតិដើមនៅកោះហាវ៉ៃបានចាត់ទុកការអធិស្ឋានរបស់បេសកជនថា ជាការបួងសួងដ៏ចម្លែក។ ពេលខ្លះ ពួកបេសកជនបានក្រោកឈរ បន្លឺសម្លេងអធិស្ឋានតែពីរបីប្រយោគ ហើយនិយាយថា អាមែន ហើយការអធិស្ឋាននោះក៏បានបញ្ចប់។ ជនជាតិដើមនៅកោះហាវ៉ៃក៏បានពិពណ៌នាថា ការអធិស្ឋានដ៏ខ្លីដូចនេះ មិនស័ក្កសិទ្ធិទេ។
រឿងដែលអ្នកស្រីអាលីសបានដំណាលនេះ បានបង្ហាញថា រាស្រ្តរបស់ព្រះ មិនតែងតែ ឈប់បង្អង់ ក្នុងការអធិស្ឋាននោះទេ(ទំនុកដំកើង ៤៦:១០)។ សូមយើងកុំច្រឡំ ព្រះទ្រង់ស្តាប់ឮពាក្យដែលយើងអធិស្ឋាន ទោះយើងអធិស្ឋានលឿន ឬយឺតៗក្តី ហើយក៏ឆ្លើយតប តាមបំណងព្រះទ័យព្រះអង្គ។ ប៉ុន្តែ យើងត្រូវមានការប្រុងប្រយ័ត្ន ព្រោះជាញឹកញាប់ ល្បឿននៃការរស់នៅរបស់យើង ឆ្លុះបញ្ចាំងអំពីល្បឿនរបស់ចិត្តយើង ដែលចង់បានអ្វីៗភ្លាមៗ ហើយយើងចាំបាច់ត្រូវថ្វាយពេលវេលារបស់យើងដល់ព្រះ ដើម្បីឲ្យទ្រង់មានបន្ទូលចូលក្នុងជីវិតយើង និងជីវិតមនុស្សដែលនៅក្បែរយើងផងដែរ។ តើមានពេលប៉ុន្មានដងហើយ ដែលយើងខកខានមិនបានប្រើពេលដ៏មានតម្លៃជាមួយព្រះ ដោយសារយើងប្រញាប់ប្រញាល់?
ជាញឹកញាប់ យើងខ្វះការអត់ធ្មត់ ចំពោះអ្វីៗទាំងអស់…
ការចំណាយពេលជាមួយព្រះ
រឿងដែលមានចំណងជើងថា ទឹកទន្លេដែលហូរកាត់ ដែលលោកន័រមិន មែកឃ្លីន(Norman Maclean) បាននិពន្ធ និយាយអំពីក្មេងប្រុសពីរនាក់ ដែលកំពុងចម្រើនវ័យធំឡើង ក្នុងភាគខាងលិចនៃរដ្ឋមុនតាណា ជាមួយឪពុករបស់ពួកគេ ដែលជាគ្រូគង្វាលនៃព្រះវិហារសភាភិបាល។ នៅពេលព្រឹកថ្ងៃអាទិត្យ លោកន័រមិន និងប្អូនប្រុសគាត់ ឈ្មោះ ប៉ុល(Paul) បានទៅ ព្រះ វិហារ ហើយពួកគេក៏បានស្តាប់ឪពុករបស់ពួកគេអធិប្បាយព្រះបន្ទូល។ នៅពេលល្ងាច ឪពុករបស់ពួកគេត្រូវអធិប្បាយព្រះបន្ទូល ក្នុងកម្មវិធីថ្វាយបង្គំពេលល្ងាច។ ប៉ុន្តែ មុនពេលនោះមកដល់ ពួកគេអាចដើរកម្សាន្តជាមួយឪពុករបស់ពួកគេ កាត់តាមភ្នំ និងទឹកស្ទឹង ខណៈពេលដែលគាត់កំពុងសម្រាកលំហែ នៅចន្លោះពេល នៃកម្មវិធីថ្វាយបង្គំទាំងពីរលើក។ ឪពុករបស់ពួកគេមានបំណង ចង់ឲ្យវិញ្ញាណគាត់មានពេញដោយកម្លាំងឡើងវិញ សម្រាប់ការអធិប្បាយព្រះបន្ទូលនៅពេលល្ងាចនោះ។
ក្នុងកណ្ឌគម្ពីរដំណឹងល្អទាំងមូល គេបានឃើញព្រះយេស៊ូវបង្រៀនពួកបណ្តាជន នៅតាមជើងភ្នំ និងទីក្រុង និងប្រោសអ្នកមានជំងឺ ដែលគេបាននាំមកឯព្រះអង្គ។ កិច្ចការដែលព្រះអង្គបានធ្វើនេះ គឺស្របទៅតាមបេសកកម្មរបស់កូនមនុស្ស ដែលយាងមក ដើម្បី “ស្វែងរក និងសង្គ្រោះមនុស្សបាត់បង់”(លូកា ១៩:១០)។ ប៉ុន្តែ គេក៏បានកត់សំគាល់ឃើញថា ជាញឹកញាប់ “ព្រះអង្គយាងទៅកន្លែងស្ងាត់ម្នាក់ឯង”(៥:១៦)។ ព្រះអង្គបានចំណាយពេលនៅទីនោះ ដើម្បីប្រកបស្និទ្ធស្នាលជាមួយព្រះវរបិតា ដោយទទួលកម្លាំងជាថ្មី ពេញលេញឡើងវិញ មុននឹងបន្តបេសកកម្មទៀត។
ពេលដែលយើងខិតខំបម្រើ ដោយចិត្តស្មោះត្រង់ យើងចំាបាច់ត្រូវចាំថា ព្រះយេស៊ូវច្រើនតែយាងទៅកន្លែងស្ងប់ស្ងាត់…
ព្រះយេស៊ូវ និងក្មេងៗ
ម្តាយរបស់ខ្ញុំមានការប្ដេជ្ញាចិត្ត ចំពោះរឿងជាច្រើន ពេញមួយជីវិតគាត់ ប៉ុន្តែ គាត់តែងតែចង់ឲ្យក្មេងៗបានស្គាល់ព្រះយេស៊ូវ។ ខ្ញុំធ្លាប់បានឃើញម្តាយខ្ញុំបង្ហាញការមិនគាំទ្រជាសាធារណៈ ពីរបីដង គឺនៅពេលដែលនរណាម្នាក់ចង់កាត់បន្ថយថវិការសម្រាប់ការងារផ្នែកកុមារ ដើម្បីការងារផ្នែកផ្សេង ដែលពួកគេគិតថា មានប្រយោជន៍ជាង។ គាត់ប្រាប់ខ្ញុំថា គាត់បានសុំគេឈប់សម្រាកពេញមួយរដូវក្តៅ ពេលដែលគាត់មានផ្ទៃពោះកំណើតបងប្រុសខ្ញុំ ព្រោះគាត់បានរាប់វាជារឿងសំខាន់។ ខ្ញុំក៏បានធ្វើការបូកសរុប ហើយក៏បានដឹងថា ម្តាយខ្ញុំបានធ្វើការបម្រើព្រះ ក្នុងផ្នែកកុមារ ក្នុងព្រះវិហារគាត់ អស់រយៈពេល៥៥ឆ្នំា។
បទគម្ពីរម៉ាកុស ជំពូក ១០ បានកត់ត្រានូវរឿងដ៏រំភើបចិត្តមួយ ក្នុងកណ្ឌគម្ពីរដំណឹងល្អ ដែលជាទូទៅ គេបានដាក់ចំណងជើងឲ្យរឿងនេះថា “ក្មេងតូចៗ និងព្រះយេស៊ូវ”។ គេបាននាំក្មេងៗមករកព្រះយេស៊ូវ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្តលើពួកគេ ហើយប្រទានពរពួកគេ។ ប៉ុន្តែ ពួកសាវ័កបានព្យាយាមឃាត់ពួកគេ។ កណ្ឌគម្ពីរម៉ាកុសបានចែងថា ព្រះយេស៊ូវមានការឈឺព្រះទ័យ ហើយក៏បានស្តីបន្ទោសឲ្យពួកសិស្សរបស់ព្រះអង្គថា “ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្ស ដូចវារាល់គ្នាដែរ”(ខ.១៤)។
លោកឆាល ឌីខិន(Charles Dickens) បានសរសេរថា “ខ្ញុំស្រឡាញ់ក្មេងៗណាស់ ហើយវាមិនមែនជារឿងតូចតាចឡើយ នៅពេលដែលពួកគេស្រឡាញ់យើង ដោយពួកគេជាស្នាព្រះហស្តដ៏ក្មេងខ្ចីរបស់ព្រះ” ហើយវាក៏មិនមែនជារឿងតូចតាចដែរ នៅពេលដែលយើងជាមនុស្សធំជាងពួកគេ ធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីមិនឲ្យមានអ្វីមករារាំងក្មេងតូចៗ មិនឲ្យទទួលសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដែលតែងតែថ្មីជានិច្ច។—John Blasé
ចូរដើរ កុំរត់
ខ្ញុំតែងតែឃើញនាង ទៅទទួលស្វាគមន៍ថ្ងៃរះ ជារៀងរាល់ពេលព្រឹក។ នាងជាអ្នកហាត់ប្រាណដោយការដើរលឿន ក្នុងតំបន់ដែលខ្ញុំរស់នៅ។ ពេលខ្ញុំបើកឡានជូនកូនទៅរៀន ខ្ញុំតែងតែឃើញនាង ដើរនៅលើចិញ្ចើមផ្លូវ។ នាងបានមានកាស់ធំខុសធម្មតាពាក់នៅលើត្រចៀក និងពាក់ស្រោមជើងវែងដល់ក្បាលជង្គង់។ នាងដើរទៅមុខ ដោយចលនាដៃ និងជើងឆ្លាស់គ្នាយ៉ាងលឿន។ កីឡាប្រភេទនេះ មានភាពខុសប្លែកពីការរត់ហាត់ប្រាណត្រឹកៗ។ ការដើរលឿនគឺរាប់បញ្ចូលការទប់ចិត្ត និងរាងកាយដែលតាមធម្មតា យើងចង់តែរត់ ពេលដែលយើងដើរលឿនដូចនេះ។ ទោះវាមិនដូចការរត់ តែវាមានថាពល ការផ្តោតចិត្ត និងកម្លាំង ដូចការរត់ត្រឹកៗផងដែរ។ ប៉ុន្តែ គេមានការគ្រប់គ្រងវាបានល្អ។
អំណាចដែលស្ថិតក្រោមការគ្រប់គ្រង គឺជាគន្លឹះដ៏សំខាន់។ ការបន្ទាបខ្លួនតាមការបង្រៀនក្នុងព្រះគម្ពីរ គឺមិនខុសពីការដើរលឿននោះឡើយ គឺមនុស្សច្រើនតែគិតថា ការបន្ទាបខ្លួន ជាភាពកម្សោយ។ តាមពិត គឺមិនដូច្នោះទេ។ ការបន្ទាបខ្លួន គឺមិនមែនជាការបន្ថយកម្លាំង ឬសមត្ថភាពរបស់យើងទេ តែផ្ទុយទៅវិញ យើងគ្រប់គ្រងកម្លាំង ឬលទ្ធភាពរបស់យើង គឺដូចដែលដៃ និងជើងយើង ស្ថិតនៅក្រោមការបញ្ជារបស់គំនិត ពេលដែលគេហាត់ប្រាណ ដោយការដើរលឿនយ៉ាងដូច្នោះដែរ។
ពាក្យ “ដើរដោយសុភាពរាបទាប” ក្នុងបទគម្ពីរមីកា គឺបានត្រាស់ហៅយើង ឲ្យគ្រប់គ្រងចំណង់របស់យើង ដែលចេះតែចង់ធ្វើអ្វីលឿន ជាងការដឹកនាំរបស់ព្រះ។ យើងត្រូវ “ប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្តីសប្បុរស” (៦:៨) ហើយការនេះអាចនាំឲ្យយើងមានចិត្តចង់ធ្វើអ្វីម្យ៉ាង ឲ្យបានឆាប់រហ័ស។ នេះជារឿងធម្មតា…
មូលហេតុដែលត្រូវសរសេរ
នៅថ្ងៃទី៧ កញ្ញា ឆ្នាំ ១៩៤៣ អ្នកស្រី អេតធី ហ៊ីលេស៊ូម(Etty Hillesum) បានបោះកាតប៉ុស្តាល់មួយសន្លឹក ចេញពីរថភ្លើង។ នៅលើកាតប៉ូស្តាល់នោះ គាត់បានសរសេរថា “ព្រះអម្ចាស់ជាប៉មដ៏ខ្ពស់របស់ខ្ញុំ … យើងចាកចេញពីបន្ទាយ ដោយសម្លេងច្រៀងសរសើរ”។ នេះជាពាក្យដែលគាត់បានសរសេរ ជាលើកចុងក្រោយ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៤៣ គេបានសម្លាប់គាត់ នៅក្នុងជំរុំប្រមូលផ្តុំអូកឈ្វីត។ ក្រោយមក គេក៏បានបកប្រែ និងបោះពុម្ពផ្សាយសៀវភៅកំណត់ហេតុរបស់អ្នកស្រីហ៊ីលេស៊ូម ដែលគាត់បានកត់ត្រា អំពីជីវិតរបស់គាត់ នៅក្នុងជំរុំប្រមូលផ្តុំនោះ។ សៀវភៅកំណត់ហេតុទាំងនោះបានបង្ហាញទស្សនៈដែលគាត់មាន ចំពោះការគ្រប់គ្រងរបស់ពួកណាហ្ស៊ី និងសម្រស់នៃពិភពលោករបស់ព្រះ។ គេបានបកប្រែសៀវភៅកំណត់ហេតុរបស់គាត់ជា៦៧ភាសា ធ្វើជាអំណោយដល់អ្នកដែលចង់អាន និងជឿថា លោកិយនេះមានការល្អ ក៏ដូចជាការអាក្រក់។
ពេលដែលសាវ័កយ៉ូហានកត់ត្រា អំពីព្រះជន្មរបស់ព្រះយេស៊ូវ នៅលើផែនដីនេះ គាត់មិនបានជៀសវាងការរៀបរាប់អំពីទុក្ខលំបាកដែលទ្រង់បានជួបនោះឡើយ ផ្ទុយទៅវិញ គាត់បានសរសេរអំពីការល្អ ដែលព្រះយេស៊ូវបានធ្វើ និងបញ្ហាប្រឈមដែលទ្រង់បានជួបផងដែរ។ ពាក្យពេចន៍ចុងក្រោយ នៅក្នុងកណ្ឌគម្ពីរដំណឹងល្អរបស់គាត់ បានបង្ហាញអំពីគោលបំណង នៃការនិពន្ធកណ្ឌគម្ពីរនេះ។ ព្រះយេស៊ូវបានធ្វើ “ទីសំគាល់ជាច្រើនទៀត នៅមុខពួកសិស្សទ្រង់ ដែលមិនបានចែងទុក”(២០:៣០) ដោយលោកយ៉ូហាន។ តែគាត់ថា អ្វីដែលបានចែងអំពីទ្រង់នោះ គឺដើម្បីឲ្យយើងរាល់គ្នាបានជឿព្រះអង្គ(ខ.៣១)។ កណ្ឌគម្ពីរកំណត់ហេតុរបស់លោកយ៉ូហាន បានបញ្ចប់ ដោយពាក្យនៃជ័យជម្នះ ដែលបានចែងថា…
ជឿដល់ពន្លឺ
ថ្ងៃមួយ អ្នកព្យាករណ៍ឧតុនិយមបានប្រកាស់អំពីខ្យល់ព្យុះ ដែលនឹងបក់បោកមក។ ខ្យល់ព្យុះរដូវរងាកាន់តែមានភាពធ្ងន់ធ្ងរឡើង យ៉ាងចាប់រហ័ស ខណៈពេលដែលសម្ពាធអាកាសមានការធ្លាក់ចុះ។ នៅពេលយប់ អាកាសធាតុត្រជាក់ខ្លាំង ធ្វើឲ្យអ្នកដំណើរស្ទើរតែមិនអាចមើលឃើញផ្លូវឆ្ពោះទៅរកអាកាសយាន្តដ្ឋាន ដេនវើរ។ ប៉ុន្តែ ពេលដែលកូនស្រីរបស់ខ្ញុំត្រូវជិះយន្តហោះមកលេងខ្ញុំ ខ្ញុំត្រូវតែបើកបរទៅទទួលនាង នៅអាកាសយាន្តដ្ឋាន។ ខ្ញុំក៏ដាក់ខោអាវក្រាស់ៗ និងទឹកក្នុងឡាន ជាបន្ថែមទៀត(ទុកបង្ការ ក្រែងលោ ខ្ញុំត្រូវស្ទះចរាចរណ៍នៅតាមផ្លូវ) រួចក៏បានបើកបរយឺតៗ ទាំងអធិស្ឋានជាប់ជានិច្ច ដោយភ្នែក ខំមើលផ្លូវ ដែលភ្លើងហ្វាឡានរបស់ខ្ញុំបានបញ្ចាំងខាងមុខ។ ហើយខ្ញុំក៏បានទៅដល់អាកាសយាន្តដ្ឋាន ដែលជាអ្វីដែលខ្ញុំស្ទើរតែមិនអាចធ្វើទៅបាន។
ព្រះយេស៊ូវធ្លាប់មានបន្ទូល អំពីខ្យល់ព្យុះ ដែលកំពុងតែបក់បោកមក ដែលក្នុងនោះ ខ្យល់ព្យុះទីមួយ គឺរាប់បញ្ចូលការសុគតរបស់ព្រះអង្គ(យ៉ូហាន ១២:៣១-៣៣) ហើយខ្យល់ព្យុះមួយទៀត គឺបញ្ហាប្រឈមដែលអ្នកជឿទ្រង់ នឹងជួប ដែលនាំឲ្យពួកគេសម្រេចចិត្តថា នឹងនៅតែបន្តមានចិត្តស្មោះត្រង់ និងបម្រើទ្រង់ទៀតឬយ៉ាងណា(ខ.២៦)។ ភាពងងឹតជិតមកដល់ ពួកគេស្ទើរតែមិនអាចមើលយល់អ្វី ដែលនៅចំពោះមុខ។ ដូចនេះ តើព្រះយេស៊ូវបានប្រាប់ពួកគេឲ្យធ្វើអ្វី? គឺព្រះអង្គមានបន្ទូលបង្គាប់ថា “ចូរអ្នករាល់គ្នាជឿដល់ពន្លឺ កំពុងដែលនៅមាននៅឡើយចុះ ដើម្បីឲ្យបានធ្វើជាកូននៃពន្លឺ”(យ៉ូហាន ១២:៣៦)។
គឺមានតែការជឿដល់ពន្លឺទេ ដែលនាំឲ្យពួកគេអាចបន្តដំណើរទៅមុខ ដោយភាពស្មោះត្រង់ទៀត។
ព្រះយេស៊ូវអាចគង់នៅជាមួយពួកគេ តែបន្តិចទៀតប៉ុណ្ណោះ។ ប៉ុន្តែ អ្នកជឿព្រះអង្គមានព្រះវិញ្ញាណព្រះអង្គ ធ្វើជាអ្នកនាំ និងបំភ្លឺផ្លូវយើង។ យើងក៏នឹងជួបពេលដ៏ងងឹត ដែលយើងស្ទើរតែមិនអាចមើលឃើញផ្លូវ…
ពេលដែលទឹកជំនន់មកដល់
ខ្ញុំរស់នៅ ក្នុងរដ្ឋខូឡូរ៉ាដូ ដែលស្ថិតនៅភាពខាងលិចនៃសហរដ្ឋអាមេរិក ដែលសម្បូរដោយភ្នំ ដែលមានផ្ទាំងថ្មធំៗច្រើន និងមានព្រឹលធ្លាក់រៀងរាល់ឆ្នាំ។ ប៉ុន្តែ គ្រោះធម្មជាតិដែលអាក្រក់បំផុត ក្នុងរដ្ឋរបស់ខ្ញុំ មិនជាប់ទាក់ទងអ្វីនឹងព្រិលនោះឡើយ តែបានកើតឡើងដោយសារភ្លៀងធ្លាក់។ ទឹកជំនន់ប៊ីក ថមសិនបានកើតឡើង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៧៦ នៅទីក្រុងអេស្តេ ផាក។ ពេលដែលទឹកស្រកទៅវិញ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ១៤៤នាក់ ដោយមិនរាប់បញ្ចូលការស្លាប់របស់សត្វចិញ្ចិម។ បន្ទាប់ពីគ្រោះធម្មជាតិដ៏អាក្រក់នេះបានបញ្ចប់ គេក៏បានធ្វើការសិក្សាយ៉ាងល្អិតល្អន់ ក្នុងដំបន់នោះ ជាពិសេស ទាក់ទងនឹងគ្រឹះរបស់ផ្លូវថ្នល់ទាំងតូចទាំងធំ។ គេក៏បានសាងសង់ជញ្ជាំងពីបេតុង ដើម្បីទប់ទល់នឹងខ្យល់ព្យុះ។ អាចនិយាយបានថា ផ្លូវថ្នល់ទាំងនោះមានជញ្ជាំងការពារខ្យល់ព្យុះ ដែលមានគ្រឹះដ៏រឹងមាំ។
ក្នុងជីវិតយើង យើងមិនសួរថា តើទឹកជំនន់នឹងកើតឡើងឬទេ តែយើងសួរថា តើទឹកជំនន់នឹងកើតឡើងនៅពេលណា? ជួនកាល យើងបានទទួលដំណឹងជាមុន តែតាមធម្មតា យើងមិនបានដឹងជាមុនថា ទឹកជំនន់មកដល់នៅពេលណាទេ។ ហេតុនេះហើយបានជាព្រះយេស៊ូវបានមានបន្ទូលសង្កត់ធ្ងន់ អំពីគ្រឹះដ៏រឹងមាំ ដើម្បីត្រៀមខ្លួន សម្រាប់ទឹកជំនន់នៃជីវិត គឺគ្រឹះដែលសង់ដោយការស្តាប់ឮព្រះបន្ទូលព្រះអង្គ ហើយធ្វើតាម(លូកា ៦:៤៧)។ ការស្តាប់ ហើយធ្វើតាមព្រះបន្ទូលព្រះអង្គ គឺប្រៀបបាននឹងការចាក់បេតុងដ៏រឹងមាំ ចូលទៅក្នុងគ្រឹះជីវិតយើង។ ពេលដែលទឹកជំនន់មកដល់ យើងអាចឈរយ៉ាងមំាមួន ព្រោះយើងត្រូវបានសង់នៅលើគ្រឹះដ៏រឹងមាំ(ខ.៤៨)។ បើយើងស្តាប់ព្រះបន្ទូលព្រះអង្គ ហើយមិនប្រព្រឹត្តតាម ជីវិតយើងនឹងងាយរងគ្រោះ ហើយដួលរលំ…
សូម្បីតែអាហារដ៏តូច
លោកអះស្តុន(Ashton) និងអូស្ទីន ស៊ែមញួលសាន់(Austin Samuelson) បានបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យគ្រីស្ទបរិស័ទ ដោយចិត្តឆេះឆួល ចង់បម្រើព្រះយេស៊ូវ។ ទោះជាយ៉ាងណាក៏ដោយ អ្នកទាំងពីរមិនបានគិតថា ព្រះទ្រង់ត្រាស់ហៅពួកគេឲ្យធ្វើការបម្រើព្រះអង្គ ក្នុងពួកជំនុំនោះឡើយ។ ជាការពិតណាស់ ពួកគេបានចេញទៅបម្រើព្រះអង្គ ក្នុងពិភពខាងក្រៅ។ ពួកគេក៏បានប្រើជំនាញធ្វើអាជីវកម្ម រួមផ្សំនឹងចិត្តដែលចង់បញ្ចប់ភាពអត់ឃ្លានរបស់កុមារ ហើយនៅឆ្នាំ២០១៤ ពួកគេក៏បានបើកភោជនីដ្ឋានលក់នំតាកូ។ តែវាខុសពីភោជនីយដ្ឋានដទៃ។ បងប្អូនស៊ែមញួលសាន់ទាំងពីរនាក់ ក៏បានធ្វើអាជីវកម្ម ដោយផ្អែកទៅលើគោលការណ៍ទិញមួយ បរិច្ចាកមួយ។ សម្រាប់នំតាកូដែលពួកគេលក់បានមួយដុំ ពួកគេបានបរិច្ចាកប្រាក់ ដើម្បីផ្តល់អាហារមួយពេល ដែលបានរៀបចំ ដើម្បីបំពេញតម្រូវការនៃជីវជាតិរបស់ក្មេងៗ ដែលខ្វះជីវជាតិ។ សព្វថ្ងៃនេះ ពួកគេបានធ្វើការបរិច្ចាកដល់កុមារក្រីក្រ ក្នុងប្រទេសជាង៦០។ គោលដៅរបស់ពួកគេ គឺដើម្បីធ្វើជាផ្នែកមួយនៃការបញ្ចប់ភាពអត់ឃ្លានរបស់កុមារ តាមរយៈការលក់តាក់កូបានមួយ ជួយបានម្នាក់។
ព្រះបន្ទូលព្រះយេស៊ូវ ក្នុងបទគម្ពីរ ម៉ាថាយ ជំពូក១០ គ្មានអ្វីដែលពិបាកយល់ទេ។ តាមព្រះបន្ទូលព្រះអង្គ យើងអាចដឹងច្បាស់ថា ភាពស្មោះស្ម័គ្រចំពោះព្រះអង្គ គឺមានការប្រព្រឹត្តជាភស្តុតាង គឺមិនផ្អែកទៅលើពាក្យសម្តីនោះទេ(ខ.៣៧-៤២)។ ក្នុងចំណោមការប្រព្រឹត្តនោះ គឺរាប់បញ្ចូលការឲ្យទឹកដល់ “កូនក្មេងតូច”។ សម្រាប់បងប្អូនត្រកូលស៊ែមញួលសាន់ ពួកគេបានផ្តោតទៅលើការជួយដល់កុមារក្រីក្រ។ ប៉ុន្តែ យើងក៏អាចធ្វើការល្អដល់មនុស្សស្ថិតក្នុងវ័យផ្សេងផងដែរ ព្រោះក្នុងបទគម្ពីរនេះ ព្រះយេស៊ូវមិនគ្រាន់តែសំដៅទៅលើ ក្មេងតូចប៉ុណ្ណោះឡើយ។ ព្រះគ្រីស្ទកំពុងតែត្រាស់ហៅយើង ឲ្យបរិច្ចាកដល់អ្នក ដែល…