តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Lisa M. Samra

លោតកញ្ឆេង ដោយសេរីភាព

លោក​ជីម(Jim) ជា​កសិករ​ជំនាន់​ទី​៣ ក្នុង​ត្រកូល​កសិករ។ គាត់​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ពេល​​គាត់​បាន​អាន​ខគម្ពីរ​ដែល​បាន​ចែង​ថា “​ឯង​រាល់​គ្នា​ដែល​កោតខ្លាច​ដល់​ឈ្មោះ​អញ នោះ​ឯង​រាល់​គ្នា​នឹង​ចេញ​ទៅ លោតកព្ឆោង​ដូច​ជា​កូន​គោ ដែល​លែង​ចេញ​ពី​ក្រោល”(ម៉ាឡាគី ៤:២)។ ខគម្ពីរ​នេះ​ក៏​បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​អធិស្ឋាន​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច ដែល​ព្រះ​យេស៊ូវ​បាន​ប្រទាន​មនុស្ស​គ្រប់​រូប។ គាត់​បាន​នឹក​ចាំ​យ៉ាង​ច្បាស់ អំពី​ពេល​ដែល​កូន​គោ​របស់​គាត់​រត់​ចេញ​ពី​ក្រោល​របស់​វា​យ៉ាង​លឿន ហើយ​លោត​ចុះ​ឡើង យ៉ាង​រំភើប​រីក​រាយ ពេល​គាត់​បើក​ទ្វារ​ឲ្យ​ពួក​វា​ចេញ​ក្រៅ។ ទី​បំផុត គាត់​ក៏​បាន​យល់​អំពី​ការ​សន្យា​របស់​ព្រះ អំពី​សេរីភាព​ដ៏​ពិត។​ ​

កូន​ស្រី​របស់​លោក​ជីម​បាន​និយាយ​រឿង​នេះ​ប្រាប់​ខ្ញុំ ព្រោះ​យើង​កំពុង​ជជែក​គ្នា អំពី​ពាក្យ​ប្រៀប​ប្រដូច ក្នុង​បទ​គម្ពីរ​ម៉ាឡាគី ជំពូក៤ ដែល​ក្នុង​នោះ ហោរាម៉ាឡាគី បាន​ញែក​ឲ្យ​ដាច់​ពី​គ្នា រវាង​អ្នក​ដែល​កោត​ខ្លាច​ព្រះ​នាម​ព្រះ ឬ​នៅ​តែ​បន្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់ និង​អ្នក​ដែល​ទុក​ចិត្ត​លើ​ខ្លួន​ឯង​(៤:១-២)។ កាល​នោះ លោក​ហោរា​កំពុង​លើក​ទឹក​ចិត្ត​ពួក​អ៊ីស្រាអែល ឲ្យ​ដើរ​តាម​ព្រះ ស្រប​ពេល​ដែល​មនុស្ស​ជា​ច្រើន ដោយ​រាប់​បញ្ចូល​ទាំង​អ្នក​ដឹក​នាំ​សាសនា មិន​បាន​គោរព​ព្រះ​អង្គ និង​ស្តង់​ដា​ដែល​ព្រះ​អង្គ​បាន​ប្រទាន សម្រាប់​ការ​រស់​នៅ​ដោយ​ចិត្ត​ស្មោះ​ត្រង់​(១:១២-១៤ ​៣:៥-៩)។  លោក​ម៉ាឡាគី​ក៏​បាន​អំពាវ​នាវ​ពួក​បណ្តាជន​ឲ្យ​រស់​នៅ ដោយ​ចិត្ត​ស្មោះ​ត្រង់ ព្រោះ​ព្រះ​ទ្រង់​ជិត​ដល់​ពេល ដែល​ត្រូវ​ធ្វើ​ការ​ញែក​ឲ្យ​ដាច់​រវាង​មនុស្ស​ទាំង​ពីរ​ក្រុម​នេះ។ ក្នុង​បរិបទ​នេះ លោក​ម៉ាឡាគី​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច អំពី​កូនគោ​ដែល​លោត​កញ្ឆេង ដើម្បី​ពិពណ៌នា អំពី​ក្តី​អំណរ​ដែល​មិន​អាច​ពិពណ៌នា​បាន ដែល​ក្រុម​មនុស្ស​ស្មោះ​ត្រង់​ទទួល​បាន ពេល​ដែល “​ព្រះ​អាទិត្យ នៃ​សេចក្តី​សុចរិត​នឹង​រះ​ឡើង មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា នៅ​ក្នុង​ចំអេង​ស្លាប”(៤:២)។

ព្រះ​យេស៊ូវ​បាន​សម្រេច​ព្រះ​បន្ទូល​សន្យា​នេះ ដោយ​ទ្រង់​បាន​នាំ​ដំណឹង​ល្អ​មក​ប្រាប់​យើង​ថា សេរីភាព​ដ៏​ពិត គឺ​មាន​សម្រាប់​មនុស្ស​ទាំង​អស់​(លូកា…

ក្រោកឈរឡើងវិញ

លោក​រ៉ាយអិន ហ៊ល(Ryan Hall) ជា​កីឡាករ​អាមេរិក ដែល​បាន​បំបែក​ឯកត្តកម្ម​នៅ​ក្នុង​ការ​រត់​ប្រណំាង​ពាក់​កណ្តាល​ម៉ារ៉ាតុន។ គាត់​បាន​បញ្ចប់​ការ​រត់ ក្នុង​រយៈ​ចម្ងាយ​២១​គីឡូម៉ែត្រ ដោយ​ប្រើ​រយៈ​ពេល​៥០នាទី ៤៣​វិនាទី ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​កីឡាករ​អាមេរិក ដែល​បាន​រត់​ប្រណាំង ដោយ​ប្រើ​រយៈ​ពេល​តិច​ជាង​១​ម៉ោង។ លោក​ហ៊ល បាន​អបអរ​ជោគជ័យ ដែល​ជា​ការ​បំបែក​ឯកត្តកម្ម តែ​គាត់​ក៏​ធ្លាប់​ជួប​ការ​ខក​ចិត្ត ដោយសារ​គាត់​មិន​អាច​បញ្ចប់​ការ​ប្រកួត​មួយ។

គាត់​បាន​ស្គាល់​រស់​ជាតិ​ជោគ​ជ័យ ហើយ​ក៏​ធ្លាប់​ស្គាល់​រស់​ជាតិ​បរាជ័យ​ផង​ដែរ តែ​គាត់​បាន​ទទួល​ស្គាល់​ថា ជំនឿ​ដែល​គាត់​មាន​ចំពោះ​ព្រះ​យេស៊ូវ បាន​ទ្រទ្រង់​គាត់។ គាត់​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ខគម្ពីរ​ដែល​គាត់​ចូល​ចិត្ត​ជាង​គេ ដែល​មាន​បទ​គម្ពីរ​សុភាសិត​ជា​ដើម ដែល​ចែង​ថា “ដ្បិត​មនុស្ស​សុចរិត ទោះ​បើ​គេ​ដួល​ដល់​៧​ដង​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​វិញ​បាន”(សុភាសិត ២៤:១៦)។ បទ​គម្ពីរ​សុភាសិត​នេះ​បាន​រំឭក​យើង​ថា មនុស្ស​សុចរិត គឺ​អ្នក​ដែល​មាន​ជំនឿ និង​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ នឹង​នៅ​តែ​ជួប​ការ​លំបាក ហើយ​ទុក្ខ​ព្រួយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខណៈ​ពេល​ដែល​ពួក​គេ​បន្ត​ស្វែង​រក​ព្រះ​អង្គ នៅ​ពេល​មាន​ការ​លំបាក ព្រះ​ទ្រង់​ប្រទាន​កម្លាំង ដោយ​ព្រះ​ទ័យ​ស្មោះ​ត្រង់ ដើម្បី​ឲ្យ​ពួក​គេ​ក្រោក​ឡើង​វិញ។​

ថ្មី​ៗ​នេះ តើ​អ្នក​បាន​ជួប​ការ​ខក​ចិត្ត ឬ​បរាជ័យ​ដ៏​ធ្ងន់​ធ្ងរ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​បាន​ដួល​ចុះ មិន​អាច​ក្រោក​ឈរ​ឬ​ទេ? ព្រះ​គម្ពីរ​ប៊ីប​បាន​លើក​ទឹក​ចិត្ត​យើង មិន​ឲ្យ​ពឹង​ផ្អែក​ទៅ​លើ​កម្លាំង​របស់​យើង តែ​ឲ្យ​បន្ត​ទុក​ចិត្ត​លើ​ព្រះ និង​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ។ ពេល​ណា​យើង​ទុក​ចិត្ត​ព្រះ​អង្គ ព្រះ​វិញ្ញាណ​ទ្រង់​នឹង​ប្រទាន​កម្លាំង​មក​យើង ដើម្បី​ប្រឈម​មុខ​ដាក់​បញ្ហា​ក្នុង​ជីវិត  រាប់​ចាប់​តាំង​ពី​បញ្ហា​​តូច​តាច រហូត​ដល់​បញ្ហា​ធំ​(២កូរិនថូស ១២:៩)។—Lisa M. Samra

ធ្វើដំណើរឆ្លងកាត់ខ្យល់ព្យុះនៃជីវិត

កាល​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ១៩៩៩ យន្ត​ហោះ​តូច​មួយ​គ្រឿង ដែល​បើក​បរ​ដោយ​លោក​ចន អេហ្វ ខេនេឌី ជូនា(John F. Kennedy Jr.) បាន​ធ្លាក់ នៅ​ក្នុង​មហា​សមុទ្រ​អាត្លង់ទិច។ អ្នក​ស៊ើប​អង្កេត​ទាំង​ឡាយ បាន​សន្និដ្ឋាន​ថា គ្រោះ​ថ្នាក់​នេះ គឺ​បណ្តាល​មក​ពី​កំហុស​ដ៏​សាមញ្ញ​មួយ ក្នុង​ការ​បើក​បរ ដែល​គេ​ហៅ​ថា ការ​វង្វេង​ស្មារតី​នៅ​លើ​អាកាស។ បាតុ​ភូតិ​នេះ​កើត​ឡើង ពេល​ដែល​អ្នក​បើក​បរ​មិន​អាច​មើល​ឃើញ​ច្បាស់ ហើយ​ក៏​វង្វេង​ស្មារតី និង​ភ្លេច​ពឹង​ផ្អែក​លើ​ឧបករណ៍​របស់​ខ្លួន ដើម្បី​ស្វែង​រក​គោល​ដៅ​ដោយ​សុវត្ថិ​ភាព។​

ខណៈ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ក្នុង​ជីវិត​នេះ ជា​ញឹក​ញាប់ ពេល​ណា​យើង​មាន​អារម្មណ៍​ថា ការ​រស់​នៅ​ហាក់​ដូច​ជា​ពិបាក​ពេក យើង​ក៏​បាន​វង្វេង​ស្មារតី។ រឿង​ដ៏​សោក​សៅ ដែល​មិន​នឹក​ស្មាន​ដល់ មាន​ដូច​ជា ការ​កើត​ជម្ងឺ​មហារីក​ការ​ស្លាប់​របស់​មនុស្ស​ជាទី​ស្រឡាញ់​ ការ​បាត់​បង់​ការ​ងារ ការ​ក្បត់​របស់​មិត្ត​ភក្តិ​ជា​ដើម គឺ​សុទ្ធ​តែ​ងាយ​នឹង​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​វង្វេង និង​ភ័ន្ត​ភាំង។

ពេល​ណា​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ យើង​អាច​អធិស្ឋាន​តាម​បទ​គម្ពីរ​ទំនុក​ដំកើង​ ជំពូក ៤៣។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ កំពុង​តែ​មាន​អារម្មណ៍​ថា ពិបាក​ពេក ដោយ​ជួប​ការ​បាត់​បង់ ហើយ​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ ការ​អាក្រក់ និង​អំពើ​អយុត្តិធម៌​។ ស្ថិត​ក្នុង​ពេល​ដ៏​អស់​សង្ឃឹម​នោះ គាត់​ក៏​បាន​ទូល​អង្វរ​ដល់​ព្រះ សូម​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ ដើម្បី​ជួយ​ឲ្យ​គាត់​អាច​ឆ្លង​កាត់​ស្ថានភាព​ដ៏​ពិបាក​នោះ ទៅ​ដល់​គោលដៅ​របស់​គាត់ ដែល​ជា​ព្រះ​វត្ត​មាន​ព្រះ​អង្គ​(ខ.៣-៤)។ គាត់​ដឹង​ថា គាត់​នឹង​រក​ឃើញ​ក្តី​សង្ឃឹម និង​ក្តី​អំណរ​ជា​ថ្មី ក្នុង​ព្រះ​វត្ត​មាន​ព្រះ។​

តើ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ទូល​សូម​​ការ​នាំ​ផ្លូវ​ពី​ព្រះ…

ផ្លូវនៃសេចក្តីជំនឿ

ក្នុង​វគ្គ​ជម្រុះ នៃ​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ពិភព​លោក ក្នុង​ឆ្នាំ​២០១៧ ដែល​ក្នុង​នោះ ក្រុម​អាមេរិក ប្រកួត​នឹង​ក្រុប​ទ្រីនីដាត និង​តូបាហ្កូ ក្រុម​អ្ន​ក​ប្រយុទ្ធ​សូកា ក៏​បាន​ធ្វើ​ឲ្យ​ពិភព​លោក​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​បាន​ប្រកួត​ឈ្នះ​ក្រុម​បុរស​ជម្រើស​ជាតិ​របស់​អាមេរិក ជា​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​ក្រុម​ខ្លួន ដល់​ទៅ​៥៦​ចំណាត់​ថ្នាក់។​ ការ​ប្រកួត​ឈ្នះ ដោយ​ពិន្ទុ ២-១ បាន​ធ្វើ​ឲ្យ​ក្រុម​អាមេរិក​ត្រូវ​គេ​ដក​ចេញ​ពី​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ពិភព​លោក ឆ្នាំ​២០១៨។​

គេ​មិន​នឹក​ស្មាន​ថា ក្រុម​ទ្រីនីដាត និង​ថូបាហ្កូ​អាច​ប្រកួត​ឈ្នះ​ក្រុម​អាមេរិក​នោះ​ទេ មូល​ហេតុ គឺ​ដោយ​សារ​គេ​គិត​ថា អាមេរិក​មាន​ប្រជា​ជន និង​ធនធាន​ច្រើន​ជាង​ប្រទេស​ដ៏​តូច​មួយ​នេះ នៅ​តំបន់​ខារីបីន។ ប៉ុន្តែ ការ​ដែល​ក្រុម​អាមេរិក​ហាក់​ដូច​ជា​មាន​ប្រៀប​ជាង​យ៉ាង​ដូច​នេះ គឺ​មិន​គ្រប់​គ្រាន់​ល្មម​នឹង​អាច​ឈ្នះ​ក្រុម​អ្នក​ប្រយុទ្ធ​សូកា​ដ៏​ឆេះ​ឆួល​នោះ​ឡើយ។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​របស់​លោក​គេឌាន និង​សាសន៍​ម៉ាឌាន ដែល​និយាយ​អំពី​ជ័យ​ជម្នះ​ស្រដៀង​នេះ​ផង​ដែរ ដោយ​ក្រុម​តូច ឈ្នះ​ក្រុម​ធំ​ជាង។ តាម​ពិត កង​ទ័ព​អ៊ីស្រាអែល មាន​អ្នក​ប្រយុទ្ធ​៣​ម៉ឺន​នាក់ ប៉ុន្តែ ព្រះ​អម្ចាស់​បាន​កាត់​បន្ថយ​ចំនួន​អ្នក​ដែល​ត្រូវ​ទៅ​ប្រយុទ្ធ ឲ្យ​នៅ​សល់​តែ​៣​រយ​នាក់​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ជាតិ​សាសន៍​នេះ​ដឹង​ថា ជ័យ​ជម្នះ​របស់​ពួក​គេ គឺ​បាន​មក​ពី​ការ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ  មិន​មែន​ដោយសារ​ទំហំ​នៃ​កង​ទ័ព បរិមាណ​ទឹក​ប្រាក់​នៅ​ក្នុង​ឃ្លាំង ឬ​ជំនាញ​របស់​អ្នក​ដឹក​នាំ​របស់​ពួក​គេ​នោះ​ទេ(ពួកចៅហ្វាយ ៧:១-៨)។​

យើង​អាច​ជួប​ការ​ល្បួង ដែល​នាំ​ឲ្យ​យើង​ទុក​ចិត្ត​លើ​ការ​អ្វី ដែល​យើង​អាច​មើល​ឃើញ ឬ​អាច​វាស់​ដោយ​ផ្ទាល់ ប៉ុន្តែ ផ្លូវ​នៃ​សេចក្តី​ជំនឿ​មិន​ដូច្នោះ​ឡើយ។ ការ​ពឹង​ផ្អែក​លើ​ព្រះ​ច្រើន​តែ​មាន​ការ​ពិបាក ប៉ុន្តែ ពេល​ណា​យើង​ស្ម័គ្រ​ចិត្ត​ពឹង​ផ្អែក​លើ​ព្រះ​អង្គ ដើម្បី “មាន​ភាព​រឹង​មាំ​ក្នុង​ព្រះ​អម្ចាស់ និង​អំណាច​ចេស្តា​ព្រះ​អង្គ”(អេភេសូរ ៦:១០)…

ការ​រស់​នៅ​ដែល​គួរ​ឲ្យ​កត់​សំគាល់

មាន​ពេល​មួយ ខ្ញុំ​បាន​សិក្សា​អំពី​អ្នក​ស្រី ខាត់ធ័ររីន ហាំលីន (Catherine Hamlin) ដែល​ជា​គ្រូ​ពេទ្យ​វះ​កាត់​សញ្ជាតិ​អូស្រ្តាលី ដ៏​គួរ​ឲ្យ​កត់​សំគាល់ ពេល​ដែល​ខ្ញុំ​បាន​អាន​ដំណឹង​មរណៈ​ភាព​របស់​គាត់ ដែល​បាន​ចុះ​ផ្សា​យ​តាម​សារ​ព័ត៌មាន។ កាល​អ្នក​ស្រី​ខាត់ធ័ររីន និង​ស្វាមី​គាត់ នៅ​ប្រទេស​អេធីយ៉ូពី ពួក​គេ​បាន​បង្កើត​មន្ទីរ​ពេទ្យ​ដំបូង​គេ ដែល​បើក​ព្យាបាល​តែ​ស្រ្តី ដែល​បាន​ទទួល​រង​របួស​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍ ដោយសារ​របួស​ក្រោយ​ពេល​សម្រាល​កូន ដែល​កើត​មាន​ជា​ធម្មតា នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ គេ​បាន​ទទួល​ស្គាល់​ថា អ្នកស្រី​ខាត់ធ័ររីន​បាន​មើល​ការ​ខុស​ត្រូវ មក​លើ​ការ​ព្យាបាល​ស្រ្តី​ជាង​៦​ម៉ឺន​នាក់។​

គាត់​នៅ​តែ​បន្ត​ធ្វើ​ការ​វះ​កាត់​ឲ្យ​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យ ពេល​ដែល​គាត់​មាន​អាយុ​៩២​ឆ្នាំ ហើយ​នៅ​តែ​ចាប់​ផ្តើម​ថ្ងៃ​នីមួយ​ៗ ដោយ​ការ​ញាំ​តែ​មួយ​ពែង និង​រៀន​ព្រះ​គម្ពីរ​ប៊ីប។ កាល​នោះ មាន​មនុស្ស​ជា​ច្រើន​មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​គាត់ ហើយ​គាត់​ក៏​បាន​ឆ្លើយ​សំណួរ​របស់​ពួក​គេ​ថា គាត់​គ្រាន់​តែ​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ​ធម្មតា​ម្នាក់ ដែល​គ្រាន់​តែ​ធ្វើ​កិច្ចការ ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​គាត់​ធ្វើ។

ខ្ញុំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ខ្ញុំ​បាន​រៀន​សូត្រ អំពី​ជីវិត​ដ៏​គួរ​ឲ្យ​កត់​សំគាល់​នេះ ព្រោះ​គាត់​បាន​ធ្វើ​ជា​គំរូ​ដ៏​មាន​អំណាច សម្រាប់​ខ្ញុំ​ គឺ​ដូច​ដែល​ព្រះ​គម្ពីរ​ប៊ីប​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ទាំង​ឡាយ ឲ្យ​រស់​នៅ តាម​របៀប​ដែល​នាំឲ្យ​​អ្នក​មិន​ជឿ ​អាច​មើល​ឃើញ​ការ​ល្អ​របស់​យើង ហើយ​ពោល​សរសើរ​ដល់​ព្រះ​(១ពេត្រុស ២:១២)។

អំណាច​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ ដែល​បាន​ត្រាស់​ហៅ​យើង ចេញ​ពី​ភាព​ងងឹត​ខាង​វិញ្ញាណ ចូល​ទៅ​ក្នុង​ការ​ប្រកប​ជា​មួយ​ព្រះ​អង្គ​(ខ.៩) ក៏​អាច​ធ្វើ​ឲ្យ​ការងារ ឬ​ផ្នែក​ណា​មួយ​នៃ​ការ​បម្រើ​របស់​យើង ក្លាយ​ជា​ទីបន្ទាល់​ដ៏​ល្អ នៃ​ជំនឿ​របស់​យើង។ ទោះ​ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​មាន​បំណង​ចិត្ត ឬ​ជំនាញ សម្រាប់​ធ្វើ​ការ​អ្វី​ក៏​ដោយ ចូរ​យើង​ធ្វើ តាម​របៀប​ដែល​នាំ​ឲ្យ​គេ​ងាក​មក​រក​ព្រះ​អង្គ ហើយ​នាំ​ឲ្យ​កិច្ចការ​ទាំង​នោះ​មាន​ន័យ និង​មាន​គោល​បំណង។—Lisa…

តាមរក ដោយក្តីស្រឡាញ់

កវី​អង់គ្លេស ឈ្មោះ ហ្វ្រង់ស៊ីស ថមសុន(Francis Thompson) បាន​និពន្ធ​បទ​កំណាព្យ មាន​ចំណង​ជើង​ថា “អ្នក​ប្រមាញ់​មក​ពី​ស្ថាន​សួគ៌” ដែល​ក្នុង​នោះ នៅ​បន្ទាត់​ដំបូង​គាត់​បាន​សរសេរ​ថា “ខ្ញុំ​បាន​រត់​គេច​ពី​ព្រះ​អង្គ ទាំង​យប់​ថ្ងៃ”។ ត្រង់​ចំណុច​នេះ លោក​ថមសុន បាន​ពិពណ៌នា អំពី​ការ​ដែល​ព្រះ​យេស៊ូវ​បាន​ដេញ​តាម​គាត់​ឥត​ឈប់​ឈរ ទោះ​គាត់​បាន​ព្យាយាម​លាក់​ខ្លួន ឬ​រត់គេច​ពី​ព្រះ​អង្គ​យ៉ាង​ណា​ក៏​ដោយ។ នៅ​ឃ្លា​ចុង​ក្រោយ​គាត់​ក៏​បាន​សរសេរ​ថា “ខ្ញុំ​ជា​មនុស្ស​ដែល​ព្រះ​អង្គ​បាន​តាម​រក”។

ខ្លឹម​សារ​សំខាន់​នៃ​កណ្ឌ​គម្ពីរ​យ៉ូណាស និយាយ​អំពី សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​តាម​រក​មនុស្ស​បាត់​បង់។ ហោរា​រូប​នេះ​បាន​ទទួល​ការ​ចាត់​តាំង​របស់​ព្រះ ឲ្យ​ទៅ​ប្រកាស​ប្រាប់​ប្រជាជន​នៅ​ទីក្រុង​នីនីវេ​(ដែល​ជា​ខ្មាំង​សត្រូវ​របស់​ប្រជាជន​អ៊ីស្រាអែល​) ឲ្យ​ងាក​មក​រក​ព្រះ តែ​ផ្ទុយ​ទៅ​វិញ គាត់​បាន​រត់​គេច​ពី​ព្រះ​អង្គ​(យ៉ូណាស ១:៣)។ គាត់​ក៏​បាន​រក​ឃើញ​ផ្លូវ​រត់​គេច តាម​សំពៅ ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​ដៅ​នៃ​ទីក្រុង​នីនីវេ តែ​មិន​យូរ​ប៉ុន្មាន​នាវា​នោះ​ក៏​ជួប​ខ្យល់​ព្យុះ​ដ៏​កាច​សាហាវ​មួយ។ ដើម្បី​សង្រ្គោះ​មនុស្ស​នៅ​លើ​នាវា​នោះ គេ​ក៏​បាន​បោះ​លោក​យ៉ូណាស​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ ហើយ​គាត់​ក៏​ត្រូវ​សត្វ​ត្រី​ធំ​លេប​ទាំង​រស់​(១:១៥-១៧)។

ក្នុង​បទ​កំណាព្យ​ដ៏​ពីរោះ​របស់​លោក​យ៉ូណាស គាត់​បាន​រំឭក​ថា ទោះ​គាត់​ខំ​រត់​គេច​ពី​ព្រះ​យ៉ាង​ណា​ក៏​ដោយ ព្រះ​អង្គ​នៅ​តែ​តាម​រក​គាត់។​ ពេល​ដែល​លោក​យ៉ូណាស​ចុះ​ចាញ់​ស្ថាន​ភាព​ដ៏​ពិបាក​របស់​គាត់ ហើយ​ត្រូវ​ការ​ការ​សង្រ្គោះ​របស់​ព្រះ នោះ​គាត់​ក៏​បាន​អធិស្ឋាន​ស្រែក​រក​ព្រះ​អង្គ ហើយ​ងាក​បែរ​មក​រក​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ(២:២,៨)។ ព្រះ​ទ្រង់​ឆ្លើយ​តប ហើយ​ប្រទាន​ការ​សង្រ្គោះ​មិន​គ្រាន់​តែ​សម្រាប់​យ៉ូណាស តែ​ក៏​សម្រាប់​សាសន៍​អាសស៊ើរ ដែល​ជា​សត្រូវ​របស់​គាត់​ផង​ដែរ​(៣:១០)។

គឺ​ដូច​ដែល​គាត់​បាន​ពិពណ៌នា​នា ក្នុង​បទ​កំណាព្យ​របស់​គាត់ ​ជីវិត​យើង​ អាច​មាន​រដូវ​កាល ដែល​យើង​ព្យាយាម​រត់​គេច​ពី​ព្រះ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូវ​នៅ​តែ​ស្រឡាញ់​យើង ហើយ​បន្ត​ធ្វើ​ការ​ក្នុង​ចិត្ត​យើង ដើម្បី​ឲ្យ​យើង​វិល​ត្រឡប់​មក​រក​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ​(១យ៉ូហាន ១:៩)។—Lisa M.…

បោះយុថ្កាជាប់ ក្នុងសេចក្តីពិត

ក្រុម​គ្រួសារ​ខ្ញុំ​រស់​នៅ ក្នុង​ផ្ទះ​ចាស់​មួយ​ខ្នង ដែល​មាន​អាយុ​កាល​ជិត​១​រយ​ឆ្នាំ វាមាន​លក្ខណៈ​ជា​ច្រើន ដែល​មាន​ដូច​ជា ជញ្ជាំង​ម្នាង​សិលា ដែល​មាន​ផ្ទៃ​រាប​ដ៏​អស្ចារ្យ។ ជាង​សង់​ផ្ទះ​ម្នាក់​បាន​ប្រាប់​ខ្ញុំ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ពេល​ណា​ខ្ញុំ​ចង់​ព្យួរ​ស៊ុម​រូប​ថត នៅ​លើ​ជញ្ជាំង​ទាំង​នោះ។ គាត់​ថា ខ្ញុំ​ត្រូវ​ស្វាន​វីស ឲ្យ​ចំ​ឆ្អឹង​ឈើ ដែល​បង្កប់​នៅ​ពី​ក្រោយ​បន្ទះ​ម្នាង​សិលា ឬ​ប្រើ​តាក់កេ​សម្រាប់​ម្នាង​សិលា ដើម្បី​ព្យួរ​រូប​ថត​ទាំង​នោះ។ ពុំ​នោះ​ទេ ស៊ុម​រូប​ថត​នោះ​អាច​បាក់​បែក ដោយ​ធ្លាក់​មក​លើ​ដី បន្សល់​ទុក​នូវប្រហោង​ដ៏​អាក្រក់​នៅ​លើ​ជញ្ជាំង។

លោក​ហោរា​អេសាយ​ធ្លាប់​បាន​និយាយ​ប្រៀប​ប្រដូច អំពី​ដែក​គោល ដែល​បាន​ដំជាប់​យ៉ាង​មាំ នៅ​លើ​ជញ្ជាំង​ ដើម្បី​ពិពណ៌​នា អំពី​តួ​អង្គ​តូច​មួយ ក្នុង​ព្រះ​គម្ពីរ ឈ្មោះ អេលាគីម។ លោក​អេលាគីម​ទុក​ចិត្ត​ព្រះ​អម្ចាស់ គឺ​ខុស​ពី​មន្រ្តី​ពុក​រលួយ ឈ្មោះ​សេបនា(អេសាយ ២២:១៥-១៩) ក៏​ដូច​ជា​ជន​ជាតិ​អ៊ីស្រាអែល  ដែល​ពឹង​ផ្អែក​លើ​កម្លាំង​ខ្លួន​ឯង​(ខ.៨-១១)។ លោក​អេសាយ​ក៏​បានថ្លែង​ទំនាយ អំពី​ការ​ដែល​លោក​អេលាគីម នឹង​ក្លាយ​ជា រដ្ឋ​បាល​នៃ​រាជ​វាំង​របស់​ស្តេច​ហេសេគា ហើយ​គាត់​ក៏​បាន​សរសេរ​ថា លោក​អេលាគីម នឹង​ត្រូវ​បាន​ជាប់​នៅ ដូច​ដែក​គោល​ដែល​បាន​បោះ​ភ្ជាប់​នៅ​មួយ​កន្លែង​ដែល​ស្ថិត​ស្ថេរ​(ខ.២៣)។ ដោយ​គាត់ជាប់​នៅ​ក្នុង​សេចក្តី​ពិត និង​ព្រះ​គុណ​របស់​ព្រះ នោះ​លោក​អេលាគីម នឹង​បាន​ទ្រទ្រង់​ក្រុម​គ្រួសារ និង​ប្រជា​ជន​គាត់​(ខ.២២-២៤)។

តែ​លោក​អេសាយ បាន​បញ្ចប់​ការ​ថ្លែង​ទំនាយ​នោះ ដោយ​ការ​រំឭក​ថា គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ជា​ទីពឹង ដល់​មិត្ត​សំឡាញ់ ឬក្រុម​គ្រួសារ​ជា​រៀង​រហូត​ឡើយ យើង​រាល់​គ្នា​សុទ្ធ​តែ​អាច​មាន​កំហុស​(ខ.២៥)។ យុថ្កា​ដែល​យើង​អាច​ទុក​ចិត្ត​បាន​ទាំង​ស្រុង គឺ​ជា​ព្រះ​យេស៊ូវ(ទំនុកដំកើង ៦២:៥-៦ ម៉ាថាយ…

ព្រះយេស៊ូវគង់នៅក្នុងខ្ញុំ!

ក្នុង​វគ្គ​មួយ នៃការ​ប្រកួត​ភាព​ប៉ិន​ប្រសប់ នៅ​សហ​រដ្ឋ​អាមេរិកAmerica’s Got Talent  ក្មេង​ស្រី​អាយុ៥​ឆ្នាំ​ម្នាក់ បាន​បន្លឺ​សម្លេង​ច្រៀង ដោយ​សំនៀង​ដ៏​ពិរោះ​យ៉ាង​ខ្លាំង បាន​ជា​ចៅ​ក្រម​ម្នាក់​បាន​ប្រៀប​ធៀប​គាត់ ទៅ​នឹង​ក្មេង​ម្នាក់​ទៀត ដែល​ជា​អ្នក​ចម្រៀង និង​អ្នក​រាំ​ដ៏​ល្បីល្បាញ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៣០។ គាត់​ក៏​បាន​និយាយ​ថា គាត់​គិត​ថា ក្មេង​ស្រី​ឈ្មោះ សឺលី ធែមភល(Shirley Temple) កំពុង​តែ​រស់​នៅ​ក្នុង​នាង។ នាង​ក៏​បាន​ផ្តល់​ឲ្យ​នូវ​ការ​ឆ្លើយ​តប ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ថា “សឺលី ធែមភល មិនរស់​នៅ​ក្នុង​ខ្ញុំ​ទេ។ គឺ​ព្រះយេស៊ូវ​ទេ​តើ ដែល​គង់​នៅ​ក្នុង​ខ្ញុំ!”

ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ក្មេង​ស្រី​នេះ ដែល​បាន​ដឹង​ច្បាស់​ថា ក្តី​អំណរ​របស់​នាង មាន​ប្រភព​មក​ពី​ព្រះ​យេស៊ូវ ដែល​គង់​នៅក្នុង​នាង។ ព្រះ​គម្ពីរ​ប៊ីប​បាន​ធានា​ដល់​យើង​ថា តាម​ពិត អស់​អ្នក​ដែល​ទុក​ចិត្ត​ព្រះ​អង្គ នឹង​មិន​គ្រាន់​តែ​ទទួល​បាន​ជីវិត​អស់​កល្ប តាម​ព្រះ​បន្ទូល​សន្យា​ប៉ុណ្ណោះ​ឡើយ តែ​ក៏​ទទួល​បាន​នូវ​ព្រះ​វត្ត​មាន​ព្រះ​យេស៊ូវ គង់​នៅ​ក្នុង​ពួក​គេ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដោយ​ព្រះ​អង្គ​គង់​នៅ​ក្នុង​ចិត្ត​យើង​(កូល៉ុស ១:២៧ និង អេភេសូរ ៣:១៧)។

ដោយ​សារ​ព្រះ​យេស៊ូវ មាន​ព្រះ​វត្ត​មាន​ក្នុង​ចិត្ត​យើង នោះ​យើង​មាន​ហេតុផល​រាប់​មិន​អស់ ដែល​ត្រូវ​អរ​ព្រះ​គុណ​ព្រះ​អង្គ​(កូល៉ុស ២:៦-៧)។ ព្រះ​អង្គ​ប្រទាន​យើង​នូវ​សមត្ថ​ភាព ដើម្បី​រស់​នៅ ដោយ​មាន​គោល​បំណង និង​កម្លាំង​(១:២៨-២៩)។ ព្រះ​អង្គ​បង្កើត​ឲ្យ​មាន​ក្តី​អំណរ ក្នុង​ចិត្ត​យើង គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ គឺ​ទាំង​ក្នុង​ពេល​រីក​រាយ ក៏​ដូច​ជា​ពេល​លំបាក​(ភីលីព…

យើងមិនឯកោទេ

អ្នក​ស្រី​មែហ្គី ហ្វឺគូសិន(Maggie Fergusson) បាន​និពន្ធ​អត្ថ​បទ​មួយ ក្នុង​ទស្សនា​វដ្តី អ្នក​សេដ្ឋកិច្ច នៃ​ឆ្នាំ១៨៤៣ ក្រោមប្រធាន​បទ ភាព​ឯកោ។ ក្នុង​អត្ថ​បទ​នោះ គាត់​បាន​សរសេរ​ថា “ភាព​ឯកោ​នាំ​មក​នូវ​គ្រោះ​ថ្នាក់ ជាង​ភាព​គ្មាន​ផ្ទះ​សម្បែង ភាពអត់​ឃ្លាន ឬ​ជម្ងឺ​ទៅ​ទៀត”។ អ្នក​ស្រី​ហ្វឺគូសិន​ក៏​បាន​លើក​ឡើង អំពី​ការ​កើន​ឡើង នៃ​អត្រា​នៃ​ភាព​ឯកោ ដែល​មិន​ប្រកាន់​វណ្ណៈ ឬ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​នោះ​ឡើយ ហើយ​គាត់​ក៏​បាន​លើក​យក​ឧទាហរណ៍ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​ណាស់ ដើម្បី​ឲ្យ​គេ​ដឹង​ថា ភាព​ឯកោ​មាន​ផល​អាក្រក់​យ៉ាង​ណា​ខ្លះ។​

ការ​ឈឺ​ចាប់ ក្នុង​ពេល​ឯកោ គឺ​មិន​មែន​ទើប​តែ​មាន​ក្នុង​សម័យ​យើងនោះ​ឡើយ។ ជា​ការ​ពិត​ណាស់ ការ​ឈឺ​ចាប់​ក្នុង​ពេល​ឯកោ ក៏​មាន​ចែង នៅ​ក្នុង​កណ្ឌ​គម្ពីរ​សាស្តា​ផង​ដែរ។​ ជា​ញឹក​ញាប់ កណ្ឌ​គម្ពីរ​នេះ​បាន​លើក​ឡើង អំពី​ទុក្ខ​ព្រួយ​របស់​អ្នក ដែល​ហាក់ដូច​ជា​ខ្វះ​ទំនាក់​ទំនង​ដ៏​មាន​ន័យ​មួយ​(៤:៧-៨)។ អ្នក​និពន្ធ​នៃ​កណ្ឌ​គម្ពីរ​នេះ​បាន​ពោល​ទំនួញ​ថា មនុស្ស​អាច​រក​បាន​ទ្រព្យ​សម្បត្តិ​ច្រើន តែ​មើល​មិន​ឃើញ​តម្លៃ​របស់​វា ព្រោះ​គ្មាន​មនុស្ស​សម្រាប់​ចែក​រំលែក​ទ្រព្យ​សម្បត្តិ​នោះ​ឲ្យ។

ប៉ុន្តែ អ្នក​និពន្ធ​ក៏​បាន​ទទួល​ស្គាល់​សារៈ​សំខាន់​នៃ​មិត្ត​ភាព ដោយ​គាត់​បាន​សរសេរ​ថា មិត្ត​ភក្តិ​ជួយ​អ្នក​ឲ្យ​សម្រេច ការ​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​តែ​ម្នាក់​ឯង​(ខ.៩) មិត្ត​ភក្តិ​ជួយ​ជ្រោង​យើង​ឡើង ពេល​ណា​យើង​ដួល​(ខ.១០) ដៃ​គូរ​នាំ​មក​នូវ​ការ​កម្សាន្ត​ចិត្ត​(ខ.១១) ហើយ​មិត្ត​ភក្តិ​អាច​ផ្តល់​ឲ្យ​នូវ​ការ​ការពារ ក្នុង​ពេល​ដ៏​ពិបាក(ខ.១២)។

ភាព​ឯកោ ពិត​ជា​នាំ​មក​នូវ​ការ​ពិបាក​ច្រើន​ណាស់ បាន​ជា​ព្រះ​ទ្រង់​បង្កើត​យើង​មក ដើម្បី​ផ្តល់​ឲ្យ​ និង​ទទួល​ផល​ប្រយោជន៍​នៃមិត្ត​ភាព និង​សហគមន៍។​ បើ​អ្នក​មាន​អារម្មណ៍​ឯកោ នោះ​ចូរ​អធិស្ឋាន​សូម​ព្រះ​ទ្រង់​ជួយ​អ្នក ឲ្យ​បង្កើត​ទំនាក់​ទំនង​ដ៏​មាន​ន័យ ជា​មួយ​អ្នក​ដទៃ។ ទន្ទឹម​នឹង​នោះ ចូរ​ស្វែង​រក​ការ​លើក​ទឹក​ចិត្ត…

សម្លេងត្រែនៃការរំឭក

កង​ទ័ព​អាមេរិក​មាន​ប្រពៃណី​ផ្លំ​ត្រែ បទ “Taps” នៅ​ពេល​ថ្ងៃ​លិច និង​នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​ទាហាន ដែល​បាន​ពលី​ជីវិត។ ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ណាស់ ពេល​ដែល​បាន​អានទំនុក​ច្រៀង​ របស់​បទ​នេះ ហើយក៏​បាន​រក​ឃើញ​ថា​ បទ​នេះ​មាន​ល្បះ​ជាច្រើន ដែល​បញ្ចប់​ដោយ​ពាក្យ​ថា “ព្រះ​ទ្រង់​គង់​នៅ​ក្បែរ”។ ដូច​នេះ មុន​ពេល​យប់​មក​ដល់ ឬ​ក្នុង​ពេល​សោក​សង្រេង ដោយ​សារការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ទំនុក​ច្រៀងនៃ​បទ​នេះ​បាន​ធានា​ពួក​ទាហាន​អាមេរិក​ទំាង​ឡាយ​ថា​ព្រះ​គង់​នៅ​ក្បែរ​ជា​និច្ច។

នៅ​គ្រា​សញ្ញា​ចាស់ គេ​ក៏​បាន​ផ្លុំ​ត្រែ​ដើម្បី​រំឭក​ពួក​អ៊ីស្រាអែល​ថា ព្រះ​ទ្រង់​គង់​នៅ​ក្បែរ​ពួក​គេ។ ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​តែ “ផ្លុំត្រែ” នៅ​ក្នុង​ពេល​ធ្វើ​ពិធី​បុណ្យ​សំខាន់​ៗ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​តាំង​សញ្ញា​រវាង​ព្រះ និង​ប្រជា​ជាតិ​អ៊ីស្រាអែល​ (ជន​គណនា ១០:១០)។ ការ​ផ្លុំ​ត្រែ​ជា​ការ​រំឭក​ថា ព្រះ​ទ្រង់​មិន​គ្រាន់​តែ​មាន​វត្ត​មាន​គង់​នៅ​ក្បែរ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ជួយ​ពួក​គេ ព្រោះ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ជួយ​ពួក​គេ។​

សព្វ​ថ្ងៃ​នេះ យើង​នៅ​តែ​ត្រូវ​ការ​ការ​រំឭក​ថា ព្រះ​ទ្រង់​គង់​នៅ​ក្បែរ​យើង។ ហើយ​ក្នុង​ការ​ថ្វាយ​បង្គំ​របស់​យើង យើង​ក៏​អាច​ស្រែកអំពាវ​រក​ព្រះ​អង្គ ដោយ​ការ​អធិ​ស្ឋាន និង​បទ​ចម្រៀង​ផង​ដែរ។ យើង​អាច​ចាត់​ទុក​ថា ការ​អធិស្ឋាន​របស់​យើង គឺ​ប្រៀប​ដូច​ជា​សម្លេង​ត្រែ ដែល​សុំ​ឲ្យ​ព្រះ​ទ្រង់​ជួយ​យើង។ ហើយ​យើង​ក៏​មាន​ការ​កម្សាន្ត​ចិត្ត ពេល​ដែល​បាន​ដឹង​ថា ព្រះ​អង្គ​តែង​តែ​ស្តាប់​ឮ អ្នកដែល​ស្រែក​រក​ព្រះ​អង្គ​(១ពេត្រុស ៣:១២)។ ព្រះ​អង្គ​ឆ្លើយ​តប​ការ​ទូល​អង្វរ​របស់​យើង ដោយ​ការ​ធានា អំពី​ព្រះ​វត្ត​មាន​ ដែល​ចម្រើន​កម្លាំង និង​កម្សាន្ត​ចិត្ត​យើង ក្នុង​ពេល​ដ៏​ពិបាក និង​ពេល​សោក​សង្រេង ក្នុង​ជីវិត។​—Lisa M. Samra