តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Our Daily Bread Ministries

បម្រើអ្នកតូចបំផុត

គាត់​ឈ្មោះ​ស្ពេនស័រ(Spencer) តែ​គេ​រាល់​គ្នា​ហៅ​គាត់​ថា “ស្ពេន(Spence)”។ គាត់​ជា​ជើង​ឯក​រត់​ប្រណាំង​កំរិត​វិទ្យាល័យ ប្រចំា​រដ្ឋ​របស់​គាត់ ហើយ​បន្ទាប់​មក គាត់​ក៏​បាន​ទៅ​រៀន​នៅ​សកល​វិទ្យាល័យ​ដ៏​ល្បី​ល្បាញ​មួយ ដោយ​មាន​អាហា​រូប​ករណ៍​ពេញ​។ សព្វ​ថ្ងៃ​នេះ គាត់​កំពុង​រស់​នៅ​ក្នុង​ទីក្រុង​មួយ ដែល​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ធំ​បំផុត នៅ​សហ​រដ្ឋ​អាមេរិក ហើយ​បាន​ទទួល​ការ​គោរព​ដ៏​ខ្ពង់​ខ្ពស់ នៅ​ក្នុង​មុខ​ជំនាញ​វិស្វករ​ផ្នែក​គីមី ។ ប៉ុន្តែ បើ​អ្នក​សួរ​លោក​ស្ពេន អំពី​ជោគ​ជ័យ​ដ៏​អស្ចារ្យ​បំផុត​ដែលគាត់​សម្រេច​បាន គាត់​នឹង​មិន​និយាយ​ប្រាប់​អ្នក អំពី​រឿង​ទាំង​អស់​នេះ​ទេ។ គាត់​នឹង​ប្រាប់​អ្នក ដោយ​ចិត្ត​រំភើប​រីករាយ​ អំពី​ការធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នីការខាហ្គ័រ រៀង​រាល់​ពីរបី​ខែ​ម្តង ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​ៗ និង​គ្រូ​បង្រៀន ក្នុង​កម្ម​វិធី​បង្រៀនមួយ ដែល​គាត់​បាន​ជួយ​បង្កើត ក្នុង​តំបន់​ដែល​ក្រីក្រ​បំផុត ក្នុង​ប្រទេស​នេះ។ ហើយ​គាត់​នឹង​ប្រាប់​អ្នក​ថា ជីវិត​គាត់​បាន​ចម្រើនឡើង ប៉ុណ្ណា តាម​រយៈការ​បម្រើ​ពួក​គេ។

មនុស្ស​បាន​ប្រើ​ពាក្យ “អ្នក​តូច​បំផុត” តាម​របៀប​ផ្សេង​ៗ​គ្នា តែ​ព្រះ​យេស៊ូវ​បាន​ប្រើ​ពាក្យ​នេះ ដើម្បី​ពិពណ៌​នា ​អំពី​អ្នក​ដែល​មានលទ្ធ​ភាព​តិច​តួច ឬ​គ្មាន​លទ្ធ​ភាព​ផ្តល់​អ្វី​មួយ​ឲ្យ​យើង ដើម្បី​បង់​ថ្លៃ​សម្រាប់​ការ​បម្រើ​របស់​យើង។ ពួក​គេ​ជា​បុរស​ស្រ្តី និង​កុមារ ដែល​លោកិយ​ច្រើន​តែ​មើល​រំលង  ​ឬ​បំភ្លេច​ចោល​ទាំង​ស្រុង​តែ​ម្តង។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​លើក​កម្ពស់​ជីវិត​ពួក​គេ​ឲ្យ​មាន​ភាព​ស្រស់​ថ្លា​ឡើង គឺ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា “ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ”(ម៉ាថាយ ២៥:៤០)។ ដូចនេះ​ការ​បម្រើ “អ្នក​តូច​បំផុត” ​ជា​ការ​បម្រើ​ព្រះ​យេស៊ូវ​ផង​ដែរ​។ អ្នក​មិន​ចំា​បាច់​ត្រូវ​មាន​សញ្ញា​ប័ត្រ​ពី​សកល​វិទ្យា​ល័យ​ដ៏​ល្បី​ល្បាញ​ណា​មួយ ដើម្បី​យល់​ព្រះ​បន្ទូល​ព្រះ​អង្គ​ត្រង់​ចំណុច​នេះ​ឡើយ។ ដែល​សំខាន់​នោះ…

បងប្អូនក្នុងព្រះគ្រីស្ទ

ការ​ស្រាវ​ជ្រាវ​នៃ​សកល​វិទ្យាល័យ​ហាវើត អំពី​ការ​លូត​លាស់​របស់​មនុស្ស​ពេញ​វ័យ គឺ​ជា​គម្រោង​ដែល​មាន​ដំណើរ​ការ​ជា​ច្រើន​ទសវត្សរ៍ ដែល​នាំ​ឲ្យ​មាន​ការ​យល់​ដឹងកាន់​តែ​ច្បាស់ អំពី​សារៈ​សំខាន់​នៃ​ទំនាក់​ទំនង​ដែល​ល្អ។ ការ​ស្រាវ​ជ្រាវ​នេះ​បាន​ចាប់​ផ្តើម ដោយ​មាន​និស្សិត​ឆ្នាំ​ទីពីរ​មួយ​ក្រុម មាន​គ្នា​៤៥៦​នាក់ នៅ​សកល​វិទ្យាល័យ​ហាវើត ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៣០ ហើយ​ក្រោយមក ក៏​បាន​ពង្រីក ដោយ​មាន​ការ​ចូល​រួម​ជា​បន្ថែម​ទៀត ពី​ប្រជា​ពល​រដ្ឋ​៤៥៦​នាក់ ក្នុង​ទីក្រុង​បូស្តុន។ អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការសម្ភាស​អ្នក​ចូល​រួម ហើយ​ក៏​បាន​ធ្វើ​ការ​សិក្សា​មក​លើ​កំណត់​ត្រា​វេជ្ជសាស្រ្ត​របស់​ពួក​គេ​ រៀង​រាល់​ពីរ​បី​ឆ្នាំ​ម្តង។ ពួក​គេ​ក៏​បាន​រក​ឃើញ​ថា ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ទាំង​នោះ គឺ​ជា​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​មាន​សុភមង្គល និង​សុខ​ភាព​ល្អ។ ដូច​នេះ បើ​យើង​នៅ​ក្បែរ​មនុស្ស​ដែល​ផ្តល់​ឲ្យ​នូវ​ទំនាក់​ទំនង​ល្អ នោះ​យើង​ក៏​ទំនង​ជា​នឹង​មាន​ក្តី​អំណរ​កាន់​តែ​ជ្រាល​ជ្រៅ​ផង​ដែរ។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ការ​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​ពិពណ៌នា ក្នុង​បទ​គម្ពីរ​ភីលីព ជំពូក​១។ កាល​នោះ គាត់​បាន​សរសេរសំបុត្រ​ផ្ញើ​រពី​ក្នុង​ពន្ធ​ធនាគា​មក ដោយ​ប្រាប់​មិត្ត​ភក្តិ​គាត់​ថា រៀង​រាល់​ពេល​ដែល​គាត់​នឹក​ចាំ​អំពី​ពួក​គេ គាត់​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ទំនាក់​ទំនង​ដែល​គាត់​មាន​ជា​មួយ​ពួក​គេ  ហើយ​គាត់​ក៏​បាន​អធិស្ឋាន​ឲ្យ​ពួក​គេ “ដោយ​អំណរ”​(ខ.៤)។ ប៉ុន្តែ ពួក​គេ​មិន​គ្រាន់​តែ​ជា​មិត្ត​ភក្តិ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​បង​ប្អូន​ប្រុស​ស្រី ក្នុង​ព្រះ​យេស៊ូវ ដែល “មាន​សេចក្តី​ប្រកប​ក្នុង​ព្រះ​គុណ​ជា​មួយ​គាត់” និងជា​គូកន​ក្នុង​ដំណឹង​ល្អ ជា​មួយ​គាត់​(ខ.៧)។ ទំនាក់​ទំនង​របស់​ពួក​គេ គឺ​មាន​ការ​ចែក​រំលែក និង​យក​អាសារ​គ្នា​ទៅ​វិញ​ទៅ​មក ជាការ​ប្រកប​ដ៏​ពិត ដែល​បង្កើត​ឡើង ដោយ​សេចក្តី​ស្រឡាញ់ និង​ដំណឹង​ល្អ​របស់​ព្រះ។

ជា​ការ​ពិត​ណាស់ មិត្ត​ភក្តិ មាន​សារៈ​សំខាន់ តែ​បង​ប្អួន​រួម​ជំនឿ​ដែល​មាន​ការ​ប្រកប​ដ៏​ពិត ជា​កត្តា​ដែល​នាំ​មក​នូវ​ក្តី​អំណរ ដ៏​ពិត និង​ជ្រាល​ជ្រៅ។ ព្រះ​គុណ​ព្រះ​អាច​ចងភ្ជាប់​យើង…

កន្លែងដែលមានសុវត្ថិភាពបំផុត

គ្រាប់​បែក​បាន​ផ្ទុះឡើង នៅ​ក្រៅ​ផ្ទះ​មួយ​ខ្នង នៅ​ប្រទេស​ស្រី​លង្កា ខណៈ​ពេល​ដែល​លោក​ស៊ូរី វីល្លាម(Suri Williams) ដែលជា​បេសកជន​វ័យ​ក្មេង និង​ក្រុម​គ្រួសារ កំពុង​តែ​ជ្រក​ក្នុង​បន្ទប់​ដាក់​ឡាន ដើម្បី​សុវត្ថិ​ភាព។ អ្នក​បម្រើ​ព្រះ​ដ៏​ក្មេង​វ័យ​នេះ បានលះ​បង់​ជីវិត​ដ៏​សុខ​ស្រួល ក្នុង​ទីក្រុង​កូឡំបូ ដើម្បី​បម្រើ​ព្រះ ក្នុង​តំបន់​ខាង​ជើង នៃ​ប្រទេស​ស្រី​លង្កា ដែល​កំពុង​តែ​មាន​សង្រ្គាម​ស៊ីវិល​។ អ្នក​ដឹក​នាំ​អង្គការ​របស់​គាត់ បាន​សុំ​ឲ្យ​គាត់​ត្រឡប់​មក​ទីក្រុង​កូឡំបូ​វិញ ដើម្បី​សុវត្ថិ​ភាព តែ​លោក​ស៊ូរី​ឆ្លើយ​តប​ថា “កន្លែងដែល​សុវត្ថិ​ភាព​បំផុត គឺ​ជា​កន្លែង​ដែល​យើង​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ព្រះ”។ នេះ​ជា​ពាក្យ​ដែល​គាត់​បាន​ដក​ស្រង់​ពី​អ្នក​ស្រី ខូរី ធែន ប៊ូន(Corrie Ten Boom) ជា​គ្រីស្ទ​បរិស័ទ​ជន​ជាតិ​ហូឡង់ ដែល​គេ​បាន​ចាប់​ដាក់​គុក ដោយ​សារ​គាត់​បាន​ជួយ​ជន​ជាតិយូដា​រត់​គេច ពី​កង​ទ័ព​អាឡឺម៉ង់ ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី២។

លោក​ស៊ូរី​បាន​ត្រៀម​ខ្លួន ដើម្បី​រង​ទុក្ខ ដោយសារ​ការ​ផ្សាយ​ដំណឹង អំពី​សេចក្តី​សង្រ្គោះ ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ ប្រទាន​ដល់អស់​អ្នក​ដែល​ជឿ ហើយ​គាត់​ក៏​បាន​ស៊ូទ្រាំ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ស្រី​លង្កា អស់​រយៈ​ពេល​១​៥​ឆ្នាំ។ យុវ​ជន​ជា​ច្រើន​នាក់បាន​ក្លាយ​ជា​សិស្ស​គាត់ ហើយ​ក្រោយ​មក ពួក​គេ​ក៏​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ និង​គ្រូ​គង្វាល។ កូន​ស្រី​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ពេលណា​គ្រាប់​បែក​ផ្ទុះ ពួក​គេ​ក៏​បាន​ច្រៀង​សរសើរ​ព្រះ ហើយ​លេង​ល្បែង​កម្សាន្ត នៅ​ក្នុង​បន្ទប់​ដាក់​ឡាន​នោះ។

ក្នុង​បទ​គម្ពីរ ១ពេត្រុស ៣:១៤-១៧ ពួក​សាវ័ក​បាន​ជំរុញ​យើង ឲ្យ​ត្រៀម​ខ្លួន ដើម្បី​រង​ទុក្ខ​ថ្វាយ​ព្រះ​គ្រីស្ទ ដោយ​កត់​សំគាល់​ថា យើង​នឹង​មាន​ពរ…

ធ្វើដូចម្តេច ឲ្យយើងអាចដឹងថា យើងមានជំនឿពិតប្រាកដ?

ថ្ងៃទី​៧

អាន យ៉ាកុប​​ ២:១៨-២៦

មាន​ពេល​មួយ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​លាន់​មាត់​ថា “ខ្ញុំ​មិន​នឹក​ស្មាន​ថា​ ពួក​គេ​បាន​ធ្វើ​អញ្ចឹ​ងដាក់​អ្នក​សោះ។ ពួក​គេ​ជា​គ្រីស្ទ​បរិស័ទ ​ពួក​គេ​គួរ​តែ​ដឹង​ច្បាស់​ នេះ​មិន​មែន​ជា​ទង្វើរ​ត្រឹម​ត្រូវ​ទេ។

ខ្ញុំ​បាន​ឮ​គេ​និយាយ​ជា​ញឹក​ញាប់​ថា​ ថា​គ្រីស្ទ​បរិស័ទ​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចាប់​ ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ចុះ​ ឬ​និយាយ​នូវ​ពាក្យ​អាក្រក់ៗ​ដាក់​ពួក​គេ។​​ អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​រឿង​នេះ​ ហើយ​ក៏​ប្រហែល​ជា​ធ្លាប់​មាន​បទ​ពិសោធន៍​ខ្លួន​ឯង​ផង​ដែរ។

លោកិយ​មាន​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​មិន​ទាន់​ជឿ​ព្រះ​ ដូចនេះ គេ​មាន​ការ​រំពឹង​គិត​ដ៏​ខ្ពស់​ថា ​ថា គ្រីស្ទ​បរិស័ទ​គួរ​រស់​នៅ​…

ស្វែងរកប្រាជ្ញា សម្រាប់ពេលជួបសេចក្តីល្បួងល្បង

ថ្ងៃទី២

ស្វែង​រក​ប្រា​ជ្ញា សម្រាប់​ពេល​ជួប​សេច​ក្តី​ល្បួង​ល្បង

អាន យ៉ាកុប ១:-

កាល​ពី​ខែ​តុ​លា​ ឆ្នាំមុន ខ្ញុំ​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការ​ងារ ដោយ​គ្មាន​ការ​ព្រ​មាន​ទុក​មុន​ បន្ទាប់​ពី​បាន​ធ្វើ​ការ​ងារ​នៅ​ទីនោះ​រយៈ​ពេល​ប្រ​ហែល​២​ឆ្នាំ។ នៅ​ខែ​បន្ទាប់ ឳ​ពុក​មិត្ត​ស្រីរបស់ខ្ញុំ ដែល​គាត់​មាន​ជំងឺ​ប្រព័ន្ធ​ប្រសាទ ត្រូវ​ចូល​មន្ទីរ​ពេទ្យ។ រួច​ពីរ​ខែ​ក្រោយ​មក គាត់​ក៏​បាន​ទទួល​មរណ​ភាព។

ទោះ​បី​ជា​ខ្ញុំ​ខំ​រំឭក​ខ្លួន​ឯង​ជានិច្ច​ថា​ ខ្ញុំ​ត្រូវ​តែ​ទុក​ចិត្ត​ព្រះ​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នៅ​តែចង់​សារភាព​ថា រយពេល​ប៉ុន្មាន​ខែ​នោះ…

អំណរក្នុងពេលមានទុក្ខលំបាក

ថ្ងៃ​ទី១

អំណរ​ក្នុង​ពេល​មាន​ទុក្ខ​លំបាក

អាន យ៉ាកុប ១:១-៤

សាក​ឧបមា​ថា អ្នក​ទើបតែ​បាន​ឆ្លង​ការ​ការលំបាក​មួយ​ហើយ​មួយទៀត ក្នុង​រយៈ​ពេល​ដ៏​យូរ​កន្លង​មក​នេះ។

អ្នក​ឆ្ងល់​ថា​ តើ​ហេតុ​អ្វី​ការ​ទាំង​នោះ ចេះ​តែ​ពិបាក​ឡើង​ៗ​អញ្ចឹង។ ហើយ​បន្ទាប់​មក នៅ​ពេល​ដែល​អ្នក​បាន​អង្គុយ​ក្បែរ​មិត្ត​ល្អ​ម្នាក់ ដើម្បី​ទទួល​ការ​លើក​ទឹក​ចិត្ត ​ គាត់​ក៏​បាន​និយាយ​ថា “អស្ចារ្យ! ល្អ​ហើយ​! អ្នក​គួរ​តែ​ចាត់ទុក​ខ្លួន​ឯង​ជា​មនុស្ស​មាន​ពរ​ណាស់!” តើ​ការ​បញ្ចេញ​មតិ​បែប​នោះ​សម​ដែរ​ទេ? តើ​អ្នក​គិត​ចង់​ស្តី​ឲ្យ​គាត់​ទេ​?…

អ្វីៗដែលអ្នកត្រូវការ

នៅ​ក្នុង​ការ​ជួប​ជុំ​គ្រួសារ កាល​ពី​ពេល​កន្លង​មក ​ខ្ញុំ​បាន​អង្គុយ​នៅ​តុ​អាហារ ហើយ​មើល​ទៅ​ភាព​ច្របូក​ច្របល់​ដ៏​រីក​រាយ​ នៅ​ជុំវិញ​ខ្លួន​ខ្ញុំ។ ម្តាយ​មីង ពូ ក្មួយ​ប្រុស​ស្រី និង​បង​ប្អូន​ជី​ដូន​មួយ​របស់​ខ្ញុំ កំពុង​តែ​ញាំ​អាហារ និង​ជួប​ជុំ​គ្នា​យ៉ាង​រីក​រាយ។ ខ្ញុំក៏​មានអំណរ​ផង​ដែរ។ ពេល​នោះ ខ្ញុំ​ស្រាប់​តែ​នឹក​ឃើញ​ថា នៅ​ទីនោះ មាន​តែ​ខ្ញុំ​ទេ ដែល​ជា​ស្រ្តី​គ្មាន​កូន និង​គ្មាន​គ្រួសារ​ផ្ទាល់​ខ្លួន​។​

ស្រ្តី​នៅ​លីវ​ជា​ច្រើន មាន​បទ​ពិសោធន៍​ស្រដៀង​នេះ​ផង​ដែរ។ ក្នុង​វប្បធម៌​របស់​ខ្ញុំ  ដែល​ជា​ជន​ជាតិ​អាស៊ី យើង​ឲ្យ​តម្លៃ​មក​លើមង្គល​ការ និង​ការ​មាន​កូន ដូចនេះ ការ​មិន​មាន​គ្រួសារ​ផ្ទាល់​ខ្លួន អាច​នាំ​ឲ្យ​មាន​អារម្មណ៍​ថា មិន​ពេញ​លក្ខណៈ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​តែ​ខ្វះ​ចំណុច​ស្នូល​មួយ ដែល​ជា​អត្ត​សញ្ញាណ​របស់​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​មាន​ភាព​ពេញ​លេញ។

ហេតុ​នេះ​ហើយ សេចក្តី​ពិត ដែល​ចែង​ថា ព្រះ​ទ្រង់​ជា “ទីពឹង​នៃ​ចិត្ត​ខ្ញុំ” បាន​កម្សាន្ត​ចិត្ត​ខ្ញុំ​ណាស់(ទំនុកដំកើង ៧៣:២៦)។ ពេល​ដែល​ព្រះ​ទ្រង់​បែក​ចែក​ទឹក​ដី​ឲ្យ​ពូជ​អំបូរ​ទាំង​ឡាយ​ របស់​សាសន៍​អ៊ីស្រាអែល ពូជ​អំបូរ​លេវី ដែល​ជា​ពូជ​សង្ឃ​ មិន​បានទទួល​ចំណែក​នឹង​គេ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​ទ្រង់​បាន​សន្យា​ថា ព្រះ​អង្គ​ជា​ទីពឹង​នៃ​ចិត្ត ហើយ​ជា​ចំណែក​មរដកនៃ​ពួក​គេ ជារៀង​រហូត​(ចោទិយកថា ១០:៩)។ ពួក​គេ​អាច​រក​ឃើញ​ភាព​ស្កប់​ចិត្ត​ដ៏​ពេញ​លេញ ក្នុង​ព្រះ​អង្គ ហើយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹងបំពេញ​តម្រូវ​ការ​គ្រប់​យ៉ាង​របស់​ពួក​គេ។​

អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​ ខ្វះ​អ្វី​មួយ ដែល​មិន​ទាក់​ទង​នឹង​គ្រួសារ​នោះឡើ​យ។ យើង​ប្រហែល​ជា​កំពុង​តែ​ស្រេក​ឃ្លាន ចង់​បាន​ការងារ​ដែល​ល្អ​ជាង​មុន ឬ​រៀន​ឲ្យ​បាន​ខ្ពស់​ជាង​មុន។…

អនុវត្តតាមសេចក្តីទាំងនេះ

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​បង្រៀន​កូន​ប្រុស​ខ្ញុំ​ធ្វើ​លំហាត់​គណិត​វិទ្យា ជា​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ​នៅ​ផ្ទះ ខ្ញុំ​សង្កេត​ឃើញ​ថា គាត់​ហាក់​ដូច​ជា​មិន​សូវ​ចូល​ចិត្ត​ធ្វើ​លំហាត់ ដែល​ប្រើ​រូប​មន្ត​ដដែល​ៗ។ គាត់​ក៏​និយាយ​ថា​ “ប៉ា កូន​យល់​ហើយ!” គាត់​ចង់​ឲ្យ​ខ្ញុំបណ្តោយ​ឲ្យ​គាត់​ធ្វើ​លំហាត់​ទំាង​អស់ ដោយ​ខ្លួន​ឯង។ បន្ទាប់​មក ​ខ្ញុំ​ក៏​បាន​ពន្យល់​គាត់​ថា រូប​មន្ត គឺ​គ្រាន់​តែ​ជា​រូប​មន្ត​ប៉ុណ្ណោះ បើ​សិន​ជា​យើង​មិន​ចេះ​ប្រើ​វា នៅ​ក្នុង​ការ​អនុវត្តន៍​ជាក់​ស្តែង​ទេ​នោះ។​

ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ ផ្ញើ​ទៅ​កាន់​មិត្ត​សំឡាញ់​គាត់ នៅ​ទីក្រុង​ភីលីព គាត់​បាន​និយាយ​អំពី​ការ​អនុវត្តន៍​តាម យ៉ាង​ដូច​នេះ​ថា “​សេចក្តី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន បាន​ទទួល បាន​ឮ ហើយ​ឃើញ​ក្នុង​ខ្ញុំ នោះ​ចូរ​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នោះ​ចុះ”(ភីលីព ៤:៩)។ គាត់​ក៏​បាន​លើក​ឡើង អំពី​ការ​៥​យ៉ាង ដែល​មាន​ដូច​ជា : ទី១: ការ​ផ្សះ​ផ្សា  គឺ​ដូច​ដែល​គាត់​បាន​ជំរុញឲ្យ “នាង​អ៊ើរ៉ូឌា និង​នាង​ស៊ុនទីច”ផ្សះផ្សាគ្នា(ខ.២-៣)។ ទី២ : ក្តីអំណរ  គឺ​ដូច​ដែល​គាត់​បាន​បង្គាប់​អ្នក​អាន​សំបុត្រ​គាត់ ឲ្យស្វែង​រក​ក្តី​អំណរ(ខ.៤)។ ទី៣ : សេចក្តី​សម្លូត  គឺ​ដូច​ដែល​គាត់​បាន​ជំរុញ​ពួក​គេ ឲ្យ​បង្ហាញ​សេចក្តី​សម្លូត ក្នុង​ទំនាក់​ទំនង​ជា​មួយ​លោកិយ​(ខ.៥)។ ទី៤ : ការអធិស្ឋាន  គឺ​ដូច​ដែល​គាត់​បាន​ធ្វើ​ជា​គំរូ​ពួក​គេ ដោយ​ផ្ទាល់ និង​ក្នុង​ការ​សរសេរ​របស់​គាត់​(ខ.៦-៧) ហើយ​ទី​៥ : ការ​ផ្តោត​ចិត្ត  ​គឺ​ដូច​ដែល​គាត់​បាន​បង្ហាញ​ពួក​គេ ដោយ​ផ្ទាល់(ខ.៨)។ ការ​ផ្សះ​ផ្សា ក្តី​អំណរ ភាព​សម្លូត…

ព្រះអង្គបំភ្លឺជីវិតទូលបង្គំ

ជន​ជាតិ​ចិន​មាន​ពិធី​បុណ្យ​ដ៏​រ៉ូមិនទិច ក្នុង​អំឡុង​ពេល​យប់​ដែល​មាន​ដួង​ច័ន្ទ​ពេញ​វង់ នៅ​ខែ​ទី​៨ នៃ​ច័ន្ទ​គតិ។  នោះ​ជា​ពេល​ដែល​ដួង​ច័ន្ទ​មាន​សម្រស់​ស្រស់​ស្អាត​បំផុត ហើយ​គេ​ក៏​បាន​អបអរ​ដួង​ច័ន្ទ ដោយ​ញាំ​នំ​លោក​ខែ ឬ​ដើរ​លេង​ពេល​យប់ ដោយ​យួរ​ចង្កៀង​គោម តាម​ផ្លូវ។

ឆ្នាំនេះ យើង​បាន​ដើរ​យួរ​ចង្កៀង​គោម កម្សាន្ត​ជា​មួយ​អែនណា(Ana) ដែល​ជា​កូន​ប្រសារ​ខ្ញុំ ជា​ជន​ជាតិ​ឌូស៊ុន និង​កូន​ប្រុសរបស់​នាង នៅ​តូច​ៗ​នៅ​ឡើយ។(ជន​ជាតិ​ឌូស៊ុន ជា​ជន​ជាតិ​ដើម នៅ​រដ្ឋ​សាបាហ ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​ម៉ាឡេស៊ី)។ កូនប្រុសខ្ញុំ​បាន​ចង​ព្យួរ​ចង្កៀង​គោម​នឹង​ចុង​កំណាត់​ចម្រៀក​ឫស្សី។ បន្ទាប់​មក គាត់​ក៏​បាន​ដុត​ទៀន​តូច​ៗ ក្នុង​ចង្កៀង​គោម​ទាំង​នោះ រួច​យើង​ក៏​បាន​ចាប់​ផ្តើម​ដើរ​ចេញ​ទៅ។ ខណៈ​ពេល​ដែល​យើង​ដើរ​ត្រេត​ត្រត តាម​ផ្លូវ​ងងឹត ខ្ញុំ​ក៏​បាន​ញញឹម ពេល​ដែល​បាន​ឃើញ​ពន្លឺ​ភ្លើង​តូច​ៗ​នៃ​ចង្កៀង​ទាំង​នោះ បាន​បំភ្លឺ​ផ្លូវ​ដើរ​។ ភ្លាម​នោះ ខ្ញុំក៏​បាន​នឹក​ចាំ អំពី​បទ​គម្ពីរ​ទំនុក​ដំកើង ១១៩:១០៥ ដែល​បាន​ចែង​ថា “ព្រះ​បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល​បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូល​បង្គំ​ផង”។

ដែល​ពន្លឺ​បណ្តេញ​ភាព​ងងឹត​ជា​យ៉ាង​ណា នោះ​ព្រះ​បន្ទូល​ព្រះ​ក៏​បំភ្លឺ​ផ្លូវ​របស់​យើង ដោយ​ជួយ​យើង​ឲ្យ​ជៀស​វាង​ក្រឡុក និង​ជង្ហុក ហើយ​ធានា​ថា យើង​នឹង​មិន​វង្វេង​ឡើយ។ ព្រះ​បន្ទូល​ព្រះ​បង្ហាញ​សេចក្តី​ពិត​របស់​ព្រះ ប្រៀន​ប្រដៅ​មនុស្ស​មាន​បាប(ខ.៨) ហើយ​នាំ​ផ្លូវ​មនុស្ស​ដែល​បន្ទាប​ខ្លួន​(ខ.៩)។ យើង​ត្រូវ​ការ​ព្រះ​បន្ទូល​ព្រះ ដើម្បី​នាំ​ផ្លូវ និង​ប្រទាន​សេចក្តី​សង្ឃឹម ពេល​ណាយើង​ជួប​ប្រទះ​នឹង​ភាព​ងងឹត នៅ​ជុំវិញ​ខ្លួន​យើង ដែល​មាន​ដូច​ជា​ទំនាក់​ទំនង​ដែល​បាក់​បែក ជម្លោះ និង​ការ​បោក​បញ្ឆោត​ជា​ដើម​។ យើង​ក៏​ត្រូវ​ការ​ព្រះ​បន្ទូល​ព្រះ ដើម្បី​ជម្នះ​ភាព​ងងឹត នៅ​ក្នុង​យើង ដែល​មាន​ដូច​ជា​អំណួត និង​ចិត្ត​ដែល​ចង់​លើក​ដំកើង​ខ្លួន​ឯង។ ចូរ​យើង​បន្ទាប​ខ្លួន…

ការស្គាល់ព្រះវរបិតា

គេ​បាន​និយាយ​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា លោក ថូម៉ាស ប៊ីឆាម(Thomas Beecham) ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​តន្រ្តី​ជនជាតិ​អង់​គ្លេស បាន​ឃើញ​ស្រ្តី​ម្នាក់​ដែល​មាន​ការ​តុប​តែង​ខ្លួន​យ៉ាង​ថ្លៃ​ថ្នូ កំពុង​ឈរ​នៅ​កន្លែង​ទទួល​ភ្ញៀវ​ក្នុង​សណ្ឋា​គារ​មួយ។ គាត់​ជឿ​ថា គាត់​ស្គាល់​នាង តែ​មិន​អាច​ចាំ​ឈ្មោះ​នាង ដូច​នេះ គាត់​ក៏​បាន​ឈប់​ដើរ​ទៅ​មុខ​ទៀត ដើម្បី​ជជែក​ជា​មួយ​នាង។ ខណៈ​ពេល​ដែល​អ្នក​ទំាង​ពីរ​កំពុង​ជជែក​គ្នា គាត់​ក៏​បាន​នឹក​ចាំ ដោយ​ស្រពិច​ស្រពិល​ថា នាង​មាន​បង​ប្រុស​ម្នាក់។​ ដើម្បី​ឲ្យ​បានដឹង​ច្បាស់​ថា នាង​ពិត​ជា​មាន​បង​ប្រុស​ម្នាក់​មែន គាត់​ក៏​បាន​សួរ​នាង​ថា បង​ប្រុស​នាង​សុខ​សប្បាយ​ឬ​ទេ? ហើយ​តើ​គាត់​នៅតែ​ធ្វើ​ការ​ងារ​ដដែល​ឬ?  នាង​ក៏​បាន​ឆ្លើយ​ថា “អូហ៍ គាត់​សុខ​សប្បាយ​ណាស់។ ហើយ​គាត់​នៅ​មាន​ការងារ​ជា​មហាក្សត្រ”។

ការ​ច្រឡំ​មនុស្ស អាច​នាំ​ឲ្យ​មាន​ការ​ខ្មាស់​អៀន គឺ​មិន​ខុស​ពី​លោក ប៊ីឆាម​ប៉ុន្មាន​ឡើយ។ តែ​នៅ​ពេល​ផ្សេង​ទៀត ការ​ខ្មាស់​អៀនអាច​មាន​សភាព​ធ្ងន់​ធ្ងរ​ជាង​នេះ គឺ​ដូច​ដែល​លោក​ភីលីព ដែល​ជា​សាវ័ក​របស់​ព្រះ​យេស៊ូវ បាន​ជួប​ផ្ទាល់។ សាវ័ក​ម្នាក់​នេះ ស្គាល់​ព្រះយេស៊ូវ តែ​គាត់​មិន​ទាន់​ដឹង​ច្បាស់​ថា ព្រះ​អង្គ​ជា​នរណា​ទេ​។ គាត់​ចង់​ឲ្យ​ព្រះយេស៊ូវ​បង្ហាញ “ព្រះ​វរបិតា ឲ្យ​ពួក​សាវ័កបាន​ឃើញ”។ ព្រះ​យេស៊ូវ​ក៏​បាន​ឆ្លើយ​តប​ថា “អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ”(យ៉ូហាន ១៤:៨-៩)។ ក្នុង​នាម​ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ ព្រះ​យេស៊ូវ​បាន​បង្ហាញ​ឲ្យ​គេ​ស្គាល់​ព្រះវរបិតា យ៉ាង​ឥត​ខ្ចោះ បាន​ជា​អ្នកដែល​ស្គាល់​ព្រះ​អង្គ ក៏​ស្គាល់​ព្រះ​វរបិតា​ផង​ដែរ​(ខ.១០-១១)។

បើ​យើង​ឆ្ងល់​ថា ព្រះ​មាន​ចារិក​លក្ខណៈ​ដូច​ម្តេច ហើយ​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​មក​លើ​អ្នក​ដទៃ ដូច​ម្តេច​ខ្លះ នោះ​យើង​គ្រាន់​តែ​មើល​ទៅ​ព្រះ​យេស៊ូវ នោះ​យើង​នឹង​បាន​ដឹង​ហើយ។ ចារិក​លក្ខណៈ ភាព​សប្បុរស…