ការនាំផ្លូវខាងវិញ្ញាណ
សៀវភៅដែលមានចំណងជើងថា រយៈបណ្តោយ ជាស្នាដៃនិពន្ធរបស់លោកដាវ៉ា សូប៊ែល(Dava Sobel) ដែលបានទទួលពានរង្វាន់។ សៀវភៅនេះនិយាយអំពីបញ្ហា ដែលពួកនាវិកសម័យដើមជួបប្រទះ។ ពួកគេអាចវាស់ដឹងថា សំពៅរបស់ខ្លួនកំពុងស្ថិតនៅរយៈបណ្តោយខាងជើង ឬខាងត្បូង នៃខ្សែបន្ទាត់អេក្វាទ័រ ដោយសង្កេតមើលថា ថ្ងៃរៈយូរប៉ុណ្ណា ឬដោយមើលកម្ពស់ថ្ងៃ។ ប៉ុន្តែ ការវាស់រយៈបណ្តោយនៃទិសខាងកើត ឬខាងលិច នៅតែមានភាពស្មុគ្រស្មាញ ហើយមិនអាចទុកចិត្តបានឡើយ រហូតដល់ពេលដែលលោកចន ហារីសិន(John Harrison) ដែលជាអ្នកផលិតនាឡិការ បានឆ្នែបង្កើតឧបករណ៍ក្រូណូម៉ែត្រ សម្រាប់វាស់រយៈបណ្តោយក្នុងសមុទ្រ។ វាជា “នាឡិកា ដែលរាប់ពេលវេលាបានត្រឹមត្រូវ ចាប់តាំងពីពេលចេញដំណើរពីកំពុងផែរ … ទៅដល់កន្លែងដាច់ស្រយ៉ាលណាក៏ដោយ ក្នុងពិភពលោក” ដូចនេះ វាបានជួយឲ្យពួកនាវិក អាចកំណត់រយៈបណ្តោយរបស់ខ្លួន។
ពេលដែលយើងធ្វើដំណើរក្នុងសមុទ្រនៃជីវិត យើងក៏ត្រូវពឹងផ្អែកអ្នកនាំផ្លូវដែលយើងអាចទុកចិត្តបាន គឺព្រះគម្ពីរបរិសុទ្ធ។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើងបានមានប្រសាសន៍ថា “ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រឹត្យវិន័យនោះជាដរាបរាល់ថ្ងៃ”(ទំនុកដំកើង ១១៩:៩៧)។ គាត់មិនបានមើលព្រះបន្ទូលព្រះយូរៗម្តងទេ តែបានជញ្ជឹងគិតអំពីព្រះបន្ទូលព្រះអង្គ ជារៀងរាល់ថ្ងៃ ដើម្បីទទួលការដឹកនាំពីព្រះអង្គ បានជាគាត់មានប្រសាសន៍ថា គាត់បានរំពឹងគិតអំពីសេចក្តីបន្ទាល់ទ្រង់ជានិច្ច(ខ.៩៩)។ គាត់បានអនុវត្តដូចនេះ ដោយការប្តេជ្ញាចិត្តថា គាត់បានស្បថហើយ ក៏នឹងសម្រេចតាមថា គាត់នឹងកាន់តាមបញ្ញត្តដ៏សុចរិតរបស់ទ្រង់”(ខ.១០៦)។
ដូចនេះ យើងត្រូវការការនំាផ្លូវជាប់ជានិច្ច ក្នុងដំណើរជីវិតយើង ដើម្បីឲ្យយើងអាចរកឃើញផ្លូវ ហើយទៅតាមទិសដៅដែលត្រឹមត្រូវ គឺមិនខុសពីពួកនាវិកសម័យដើមឡើយ។…
លើសពីការរង់ចំា
នៅក្នុងតំបន់ដែលខ្ញុំរស់នៅ ពេលដែលខ្ញុំទូរស័ព្ទហៅជាង ឲ្យមកជួសជុលឧបករណ៍អ្វីមួយ នៅផ្ទះខ្ញុំ ក្រុមហ៊ុនបានឆ្លើយថា “ជាងនឹងទៅដល់ ក្នុងចន្លោះម៉ោង១រសៀល ដល់ម៉ោង៥ល្ងាច”។ ដោយសារខ្ញុំមិនដឹងច្បាស់ថា ជាងនឹងមកដល់ពេលណា ខ្ញុំគ្មានជម្រើសអ្វី ក្រៅពីបន្តរង់ចាំ រហូតដល់ពេលគាត់មកដល់។
យ៉ាងណាមិញ ព្រះយេស៊ូវបានប្រាប់ពួកសិស្សថា ព្រះអង្គនឹងយាងទៅនគរស្ថានសួគ៌វិញ ហើយពួកគេត្រូវរង់ចាំព្រះអង្គយាងត្រឡប់មកវិញ ក្នុងពេលឆាប់ៗ(យ៉ូហាន ១៦:១៦)។ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកគេក៏បានជួបព្រះអង្គម្តងទៀត ហើយពួកគេសង្ឃឹមថា ព្រះអង្គនឹងតាំងនគរព្រះអង្គ នៅក្នុងលោកិយ ក្នុងពេលនោះតែម្តង។ ប៉ុន្តែ ព្រះអង្គបានប្រាប់ពួកគេថា “មិនត្រូវឲ្យអ្នករាល់គ្នាដឹងពេល ដឹងកំណត់ ដែលព្រះវរបិតាបានទុកនៅក្នុងអំណាចរបស់ទ្រង់នោះឡើយ”(កិច្ចការ ១:៧)។ ដូចនេះ ពួកគេនឹងត្រូវរង់ចំា អស់ពេលយូរទៀត។
ប៉ុន្តែ ពួកគេមិនមែនរង់ចាំ ដោយមិនធ្វើការអ្វីសោះនោះឡើយ។ ព្រះយេស៊ូវបានប្រាប់ពួកគេ ឲ្យ“ធ្វើជាទីបន្ទាល់ពីព្រះអង្គ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(ខ.៨)។ ហើយព្រះអង្គបានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយឲ្យពួកគេបំពេញមហាបេសកកម្មនេះ។
សព្វថ្ងៃនេះ យើងនៅបន្តរង់ចំាព្រះយេស៊ូវយាងមកវិញ។ ហើយខណៈពេលដែលយើងកំពុងរង់ចាំព្រះអង្គ យើងត្រូវពឹងផ្អែកលើអំណាចព្រះវិញ្ញាណ ដើម្បីប្រាប់អ្នកដទៃ ឲ្យស្គាល់ព្រះអង្គជានរណា ហើយឲ្យពួកគេដឹងថា ព្រះអង្គនឹងយាងមកវិញ តាមព្រះបន្ទូលសន្យា។-Anne Cetas
ការបាត់បង់ការចងចាំ
ជួនកាល ពេលដែលយើងកំពុងមានបញ្ហា យើងអាចបាត់បង់ការចងចាំខាងវិញ្ញាណ ដែលធ្វើឲ្យយើងភ្លេចព្រះគុណរបស់ព្រះ។ ប៉ុន្តែ មានវិធីដ៏ល្អមួយ ដើម្បីឲ្យយើងមានចិត្តដែលដឹងគុណព្រះឡើងវិញ គឺយើងរកពេលស្ងាត់ស្ងៀម ដើម្បីអធិស្ឋាន ដោយរំឭកឡើងវិញ នូវការផ្គត់ផ្គង់របស់ព្រះអង្គ ដែលយើងបានទទួលការពីមុន ហើយអរព្រះគុណព្រះអង្គ។
ពេលដែលពួកកូនចៅអ៊ីស្រាអែលបានទៅដល់វាលរហោស្ថាន ដែលក្តៅហួតហែង គ្មានជីជាតិ ពួកគេក៏បានភ្លេចព្រះគុណរបស់ព្រះ។ ពួកគេចង់វិលត្រឡប់ទៅនគរអេស៊ីព្ទវិញ ដើម្បីឲ្យបានបរិភោគអាហារឆ្ងាញ់ៗ ដូចមុន(និក្ខមនំ ១៦:២-៣) ហើយក្រោយមក ពួកគេក៏បានរំអ៊ូរទាំ អំពីការផ្គត់ផ្គង់ទឹក(១៧:២)។ ពេលនោះ ពួកគេបានភ្លេចការអស្ចារ្យ និងទីសំគាល់ដែលព្រះបានធ្វើ ពេលព្រះអង្គបានរំដោះពួកគេ និងបានប្រទានឲ្យពួកគេមានទ្រព្យសម្បត្តិជាច្រើនផង(១២:៣៦)។ ពួកគេរវល់តែខ្វល់ខ្វាយពីជីវិតក្នុងពេលបច្ចុប្បន្ន ហើយបានភ្លេចការផ្គត់ផ្គង់ ដែលព្រះអង្គបានប្រទានដោយព្រះទ័យមេត្តា កាលពីមុន។
អ្នកនិពន្ធទំនុកដំកើងបានលើកទឹកចិត្តយើងថា “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប”(ទំនុកដំកើង ១១៨:១)។ ព្រះអង្គមានព្រះទ័យសប្បុរស ដូចនេះព្រះអង្គក៏មាន “សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ” ហើយមានព្រះទ័យស្មោះត្រង់ផង។ ព្រះអង្គបានសន្យាថា នឹងគង់នៅក្បែរជានិច្ច ដើម្បីមើលថែរកូនរបស់ព្រះអង្គ។
ចូរយើងនឹកចាំ អំពីការផ្គត់ផ្គង់ដែលព្រះអង្គមានចំពោះយើង កាលពីមុន ដើម្បីឲ្យយើងអាចកែប្រែទស្សនៈរបស់យើងឲ្យល្អឡើងវិញ។ សេចក្តីស្រឡាញ់របស់ព្រះអង្គស្ថិតស្ថេរជាដរាប!-Dennis Fisher
ការបណ្តេញភាពងងឹត
នៅក្នុងរឿងដឺហូប៊ីត ដែលជាស្នាដៃនិពន្ធរបស់លោកយេ អរ អរ ធូលគិន(J. R. R. Tolkien) លោកហ្គនដល(Gandalf) បានពន្យល់ពីមូលហេតុដែលគាត់បានជ្រើសរើសពួកហូប៊ីតមួយក្រុមតូច ដែលជាពួកមនុស្សតូចល្អិត ដែលមានលោកប៊ីលបូ(Bilbo)ជាដើម ឲ្យរួមដំណើរជាមួយពួកមនុស្សតឿ ដើម្បីទៅប្រយុទ្ធជាមួយពួកសត្រូវ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “លោកសារូមិន(Saruman) ជឿថា មានតែអំណាចដ៏អស្ចារ្យប៉ុណ្ណោះ ដែលអាចគ្រប់គ្រង់ការអាក្រក់បាន ប៉ុន្តែ ខ្ញុំមិនយល់ដូច្នោះទេ។ ខ្ញុំជឿថា អំពើល្អតូចៗដែលមនុស្សសាមញ្ញធ្វើជារៀងរាល់ថ្ងៃ ទើបអាចបណ្តេញសេចក្តីងងឹតបាន។ គឺអំពើតូចៗ ដែលធ្វើដោយចិត្តសប្បុរស និងសេចក្តីស្រឡាញ់”។
ប្រសាសន៍របស់គាត់បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ។ ព្រះអង្គបានដាស់តឿនយើងថា យើងកំពុងរស់នៅក្នុងសម័យងងឹត បានជាព្រះអង្គរំឭកយើងថា ដោយសារព្រះអង្គ នោះយើងបានធ្វើជា “ពន្លឺនៃលោកិយ”(ម៉ាថាយ ៥:១៤) ហើយអំពើល្អរបស់យើង គឺជាអំណាចដែលប្រឆាំងនឹងភាពងងឹត ដើម្បីថ្វាយសិរីល្អដល់ព្រះ(ខ.១៦)។ ពេលដែលលោកពេត្រុសសរសេរសំបុត្រ ផ្ញើទៅពួកជំនុំដែលកំពុងជួបការបៀតបៀនដ៏ធ្ងន់ធ្ងរ គាត់បានប្រាប់ពួកគេឲ្យរស់នៅ ដោយទីបន្ទាល់ល្អ ដើម្បីឲ្យពួកអ្នកចោទប្រកាន់ ងាកមកថ្វាយសិរីល្អដល់ព្រះវិញ ពេលដែលបានសង្កេតឃើញការល្អរបស់ពួកគេ (១ពេត្រុស ២:១២)។
មានអំណាចមួយដែលសេចក្តីងងឹតមិនអាចគ្រប់គ្រងបាន គឺអំណាចនៃសេចក្តីស្រឡាញ់ ដែលមានចិត្តសប្បុរស ក្នុងព្រះនាមព្រះយេស៊ូវ។ បើគេទះកំផ្លៀងម្ខាង រាស្រ្តរបស់ព្រះបែរម្ខាងទៀតឲ្យគេទះ បើគេឲ្យដើរមួយគីឡូ រាស្រ្តរបស់ព្រះដើរជាច្រើនគីឡូបន្ថែមទៀត ហើយក៏អត់ទោស និងស្រឡាញ់ខ្មាំងសត្រូវ ដែលប្រឆាំងនឹងពួកគេផង។ មានតែរាស្រ្តរបស់ព្រះទេ…
រស់នៅ ក្នុងសេចក្តីស្រឡាញ់
ខ្ញុំមានមិត្តភ័ក្តិម្នាក់ឈ្មោះ រុកហ៊ែ្សន(Roxanne) កំពុងរស់នៅក្នុងប្រទេសមួយ នៅទ្វីបអាហ្វ្រិក ដែលនៅទីនោះ ទឹកជាធនធានដែលមានតម្លៃណាស់។ ជាញឹកញាប់ ប្រជាជននៅទីនោះ ត្រូវធ្វើដំណើរទៅយកទឹក តាមប្រឡាយទឹកតូចៗ ដែលមានទឹកកខ្វក់ នៅតំបន់ឆ្ងាយៗ ដែលបណ្តាលឲ្យមានជម្ងឺ និងបាត់បង់ជីវិត។ ការខ្វះខាតទឹក បានធ្វើឲ្យគេមានការពិបាក នៅក្នុងការបង្កើតអង្គការកុមារកំព្រា ឬព្រះវិហារ ដើម្បីបម្រើប្រជាជន។ ប៉ុន្តែ បញ្ហានេះបានចាប់ផ្តើមមានការប្រែប្រួល។ តាមរយៈការដឹកនាំរបស់រ៉ុកហ៊ែ្សន និងអំណោយសប្បុរសធម៌ របស់ពួកជំនុំដែលមានក្តីស្រឡាញ់ នៅតាមបណ្តាព្រះវិហារដែលមានភាពរឹងមាំ ឥឡូវនេះ គេកំពុងតែជីកអណ្តូងទឹក។ យ៉ាងហោចណាស់ មានអណ្តូងទឹក៦ ដែលកំពុងដាក់ឲ្យប្រើប្រាស់ ដោយអនុញ្ញាតឲ្យពួកជំនុំនៅទីនោះ ធ្វើជាមជ្ឈមណ្ឌលនៃក្តីសង្ឃឹម និងការលើកទឹកចិត្ត។ មណ្ឌលសុខភាពមួយកន្លែង និងមណ្ឌលសម្រាប់កុមារកំព្រា៧០០នាក់ ក៏នឹងអាចត្រូវគេបើក ដោយសារមានទឹកសម្រាប់ប្រើប្រាស់។
ការជួយឧបត្ថម្ភនោះ គឺកើតចេញពីសេចក្តីស្រឡាញ់ ដែលបានបង្ហូរចេញពីបងប្អូនរួមជំនឿ ដែលនាំឲ្យយើងបានពិសោធនឹងក្តីស្រឡាញ់ និងភាពសប្បុរសរបស់ព្រះអង្គ។ សាវ័កប៉ុលបានមានប្រសាសន៍ នៅក្នុងបទគម្ពីរ ១កូរិនថូស ជំពូក១៣ថា បើសិនជាយើងមិនមានក្តីស្រឡាញ់ទេ នោះពាក្យសម្តីយើងដូចជាឈឹងដែលឮទ្រហឹង ហើយក្តីជំនឿយើងគ្មានន័យអ្វីទេ។ ហើយសាវ័កប៉ុលបានមានប្រសាសន៍ថា បើសិនជាយើងមានរបស់ទ្រព្យ ហើយជួយអ្នកដែលមានការខ្វះខាត នោះជាភស្តុតាងបញ្ជាក់ថា យើងនៅជាប់ក្នុងសេចក្តីស្រឡាញ់(១យ៉ូហាន ៣:១៦)។
ព្រះទ្រង់សព្វព្រះទ័យឲ្យយើងប្រព្រឹត្ត “ដោយសប្បុរស”(ទំនុកដំកើង ១១២:៥) ជាមួយនឹងអ្នកដែលមានការខ្វះខាត…
ពាក្យលើកទឹកចិត្តសម្រាប់អ្នកមានទុក្ខលំបាក
នៅបច្ចិមប្រទេស មានពាក្យចាស់មួយឃ្លាពោលថា “ចូរកុំខាំចំណីលើសពីលទ្ធភាពដែលខ្លួនអាចទំពារបាន”។ មានន័យថា បើយើងឆ្លាត ចូរយើងកុំទទួលកិច្ចការដែលច្រើន លើសពីលទ្ធភាពដែលយើងអាចទទួលរ៉ាប់រងរួច។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះ យើងមានអារម្មណ៍ថា ខ្លួនកំពុងទទួលបន្ទុកធ្ងន់ពេក ដោយសារទំហំ និងការពិបាកនៃកិច្ចការ ដែលយើងព្រមទទួលខុសត្រូវ។
ការនេះក៏អាចកើតឡើង ក្នុងដំណើរជីវិតខាងវិញ្ញាណក្នុងព្រះគ្រីស្ទផងដែរ គឺនៅពេលដែលការប្តេជ្ញាចិត្ត ដែលយើងមានចំពោះព្រះ ហាក់ដូចជាច្រើនពេក មិនអាចទ្រាំទ្របាន។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលលើកទឹកចិត្តសម្រាប់យើង ពេលដែលជំនឿយើងមានការរង្គោះរង្គើ។
អ្នកនិពន្ធព្រះគម្ពីរហេព្រើបានលើកទឹកចិត្តអ្នកអានរបស់គាត់ ឲ្យនឹកចាំអំពីសេចក្តីក្លាហាន ដែលពួកគេបានបង្ហាញចេញមក កាលពីដើម(១០:៣២-៣៣)។ ទោះបីជាមានការជេរប្រមាថ និងការបៀតបៀនក្តី ក៏ពួកគេនៅតែជួយគ្រីស្ទបរិស័ទដែលកំពុងជាប់ឃុំ ហើយពួកគេសុខចិត្តឲ្យគេរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន ដោយអំណរ(ខ.៣៣-៣៤)។ បានជាគាត់មានប្រសាសន៍ថា “កុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នា ដែលមានរង្វាន់ជាធំនោះឡើយ ដ្បិតអ្នករាល់គ្នាត្រូវការនឹងសេចក្តីអត់ធ្មត់ ដើម្បីឲ្យបានទទួលសេចក្តីដែលបានសន្យា ដោយធ្វើតាមព្រះហឫទ័យព្រះ”(ខ.៣៥-៣៦)។
យើងមិនត្រូវទុកចិត្តលើខ្លួនឯងទេ តែត្រូវទុកចិត្តលើព្រះយេស៊ូវ និងព្រះបន្ទូល ដែលព្រះអង្គបានសន្យាថា នឹងយាងមកវិញ តាមពេលដែលព្រះអង្គបានកំណត់(ខ.៣៧)។
អំណាចចេស្តារបស់ព្រះ ជួយឲ្យយើងអាចបន្តដើរដោយជំនឿ។ ការនឹកចាំអំពីភាពស្មោះត្រង់ ដែលព្រះមានចំពោះយើងកាលពីមុន បណ្តាលឲ្យយើងមានទំនុកចិត្តលើព្រះអង្គ នៅក្នុងពេលបច្ចុប្បន្ន។-David McCasland
គ្រឹះរបស់យើង
នៅទីក្រុងបាវ៉ារា(Bavaria) នៃប្រទេសអាឡឺម៉ង់ សង្កាត់ណូតលីងជិនមានលក្ខណៈពិសេសខុសគេ។ វាមានទីតាំង នៅត្រង់ចំណុចកណ្តាលនៃតំបន់រេស ក្រេធ័រ ដែលជាទំនាប ដែលមានសណ្ឋានដីដូចបាតខ្ទះដ៏ធំ ដែលជាស្នាមរណ្តៅអាច់ម៍ផ្កាយយក្ស ដែលបានធ្លាក់តាំងពីយូរណាស់មកហើយ។ កម្លាំងធ្លាក់ដ៏ខ្លាំងមហិមារបស់អាច់ម៍ផ្កាយនោះ បានបណ្តាលឲ្យកើតមានថ្មគ្រីស្តាល់ចម្លែកៗ និងគ្រាប់ពេជ្យតូចល្អិតរាប់លាន។ ក្នុងសតវត្សរ៍ទី១៣ ថ្មដែលចាំងផ្លេកៗទាំងនោះ ត្រូវបានគេប្រើប្រាស់ ក្នុងការសាងសង់ព្រះវិហារសេន ចច។ អ្នកដែលមកទស្សនាព្រះវិហារនោះ អាចឃើញគ្រីស្តាល់ដ៏ស្រស់ស្អាត ដែលបានបង្កប់នៅក្នុងគ្រឹះ និងជញ្ជាំងនៃព្រះវិហារ។ អ្នកខ្លះនិយាយថា ព្រះវិហារនោះមានគ្រឹះស្អាត ដូចនៅស្ថានសួគ៌។
ព្រះយេស៊ូវបានយាងចុះពីស្ថានសួគ៌ មកក្នុងលោកិយនេះ(យ៉ូហាន ៣:១៣)។ ពេលព្រះអង្គយាងត្រឡប់ទៅនគរស្ថានសួគ៌វិញ បន្ទាប់ពីព្រះអង្គសុគត និងមានព្រះជន្មឡើងវិញ ព្រះអង្គបានឲ្យអ្នកដើរតាមព្រះអង្គ ធ្វើជា “ព្រះវិហារដ៏រស់” របស់ព្រះ ដែលមានព្រះអង្គជាគ្រឹះ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ដ្បិតគ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ”(១កូរិនថូស ៣:១១)។
ព្រះវិហារដែលនៅក្រុងបាវ៉ារា ត្រូវបានសាងសង់ឡើង ពីបំណែកនៃថ្មដែលបានធ្លាក់ចុះពីលើមេឃមក។ ប៉ុន្តែ អ្នកជឿព្រះគ្រីស្ទគ្រប់រូប ជាព្រះវិហារខាងវិញ្ញាណ ដែលត្រូវបានសង់ឡើង នៅលើគ្រឹះដែលមកពីស្ថានសួគ៌ គឺអង្គព្រះយេស៊ូវគ្រីស្ទ(អេសាយ ២៨:១៦ ១កូរិនថូស ១០:៣-៤)។ សូមសរសើរដំកើងព្រះ ដែលបានប្រទានសេចក្តីសង្រ្គោះដល់យើងយ៉ាងជាក់ច្បាស់ តាមរយៈការអ្វីដែលព្រះយេស៊ូវបានធ្វើ។-Dennis Fisher
ដើរតាមម្ចាស់
មានពេលមួយ ខ្ញុំបានទស្សនាសត្វឆ្កែ ឈ្មោះត្រេវរ(Trevor) កំពុងសម្តែងនៅលើឆាក នៅក្នុងកម្មវិធីការតាំងបង្ហាញសត្វឆ្កែនៅក្បែរផ្ទះខ្ញុំ។ វាជាពូជឆ្កែតឿរបស់ជនជាតិវេលស៍។ វាបានរត់ជាច្រើនម៉ែត្រ ចេញទៅហើយត្រឡប់មកវិញ តាមបញ្ជារបស់ម្ចាស់វា វាបានលោតរំលងរបង ហើយវាទៅរកវត្ថុផ្សេងៗ ដោយប្រើច្រមុះតាមហិតក្លិន។ បន្ទាប់ពីបញ្ចប់វគ្គនីមួយៗហើយ វាមកអង្គុយនៅក្បែរជើងម្ចាស់វា ហើយរង់ចាំការបញ្ជាបន្ទាប់ទៀត។
ពេលខ្ញុំឃើញសត្វឆ្កែត្រេវរស្តាប់តាមបង្គាប់របស់ម្ចាស់វា យ៉ាងប្រុងប្រយ័ត្នដូចនេះ ខ្ញុំក៏បាននឹកចាំអំពីការដែលព្រះទ្រង់ សព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គមានការប្តេជ្ញាចិត្តចំពោះព្រះអង្គ ក្នុងអំឡុងពេលដែលពួកគេកំពុងដើរតាមព្រះអង្គ កាត់វាលរហោស្ថាន។ ព្រះទ្រង់ដឹកនាំ តាមរបៀបដ៏វិសេស។ ព្រះវត្តមានព្រះអង្គបានបង្ហាញចេញមកជាពពក។ បើសិនជាពពកហោះឡើងលើ គឺមានន័យថា ព្រះអង្គសព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គផ្លាស់ទី ទៅតំបន់ផ្សេងទៀត។ បើពពកចុះមកក្រោម ពួកគេត្រូវនៅមួយកន្លែង។ គឺដូចដែលមានសេចក្តីចែងថា “គឺតាមតែបង្គាប់ព្រះយេហូវ៉ា ដែលគេដំឡើងត្រសាល ហើយក៏តាមបង្គាប់ព្រះយេហូវ៉ា ដែលគេចេញដំណើរទៅ”(ជនគណនា ៩:២៣)។ ពួកអ៊ីស្រាអែលបានអនុវត្តតាមរបៀបនេះ ជារៀងរាល់យប់ថ្ងៃ ទោះបីជាពួកគេត្រូវឈប់សម្រាកនៅកន្លែងណាមួយ យូរប៉ុណ្ណាក៏ដោយ។
កាលនោះ ព្រះអង្គមិនគ្រាន់តែកំពុងល្បងលពួកអ៊ីស្រាអែលប៉ុណ្ណោះទេ តែថែមទាំងដឹកនាំពួកគេ ទៅកាន់ទឹកដីសន្យា(១០:២៩)។ ព្រះអង្គសព្វព្រះទ័យនឹងនាំពួកគេ ទៅកន្លែងដែលល្អជាងមុន។ ដូចនេះ ពេលព្រះអង្គឲ្យយើងដើរតាមព្រះអង្គ ព្រះអង្គក៏មានព្រះទ័យដូចនេះផងដែរ។ ព្រះអង្គសព្វព្រះទ័យនឹងនាំយើង ទៅកន្លែងដែលយើងនឹងមានការប្រកបស្និទ្ធស្នាល ជាមួយព្រះអង្គ។ ព្រះបន្ទូលព្រះអង្គបានធានាថា ព្រះអង្គមានក្តីស្រឡាញ់ និងស្មោះត្រង់នៅក្នុងការដឹកនាំអ្នកដែលដើរតាមព្រះអង្គ ដោយបន្ទាបខ្លួន។-Jennifer Benson Schuldt
តើមាននរណាច្រៀងទេ?
មានពេលមួយ លោកគ្រីស ហាដហ្វៀល(Chris Hadfield) ដែលជាអាកាសយានិកជនជាតិកាណាដា និងជាមេបញ្ជាការនៃស្ថានីយអវកាសអន្តរជាតិ បានចូលរួមនៅក្នុងការច្រៀង ជាមួយនឹងសិស្សសាលាមួយក្រុម ដែលកំពុងនៅក្នុងស្ទូឌីយ៉ូមួយ នៅផែនដី ខណៈពេលដែលគាត់កំពុងស្ថិតនៅក្នុងស្ថានីយអវកាស ដែលមានកំពស់៣២១គីឡូម៉ែត្រពីផែនដី។ ពួកគេបានច្រៀងជាមួយគ្នា នូវបទ “តើមាននរណាច្រៀងទេ” ដែលជាស្នាដៃនិពន្ធរួមរបស់លោកហាដហ្វៀល ជាមួយនឹងលោកអេឌ រ៉ូមបឺតសិន(Ed Robertson)។
ក្នុងបទចម្រៀងនោះ ខ្ញុំបានចាប់អារម្មណ៍នឹងឃ្លាមួយ ដែលគេច្រៀងថា “អ្នកមិនអាចដាក់ព្រំប្រទល់ នៅលើទីអវកាសបានឡើយ”។ មនុស្សនៅលើផែនដី បានគូសខ្សែបន្ទាត់ព្រំដែនជាច្រើន ដើម្បីញែកខ្លួនចេញពីគ្នា ដោយមានជាតិសាសន៍ ប្រទេស និងមនោគមវិជ្ជាផ្សេងគ្នា ប៉ុន្តែ បទចម្រៀងនេះបានរំឭកខ្ញុំថា ព្រះអង្គមិនបានសព្វព្រះទ័យឲ្យយើងមានការបែងចែកគ្នាដូចនេះទេ។ អ្វីដែលសំខាន់នោះ គឺព្រះអង្គសព្វព្រះទ័យឲ្យយើងស្រឡាញ់ព្រះអង្គ និងស្រឡាញ់គ្នាទៅវិញទៅមក(ម៉ាកុស ១២:៣០-៣១)។
ព្រះអង្គជាឪពុកដែលមានក្តីស្រឡាញ់ ដូចនេះ ព្រះអង្គសព្វព្រះទ័យឲ្យក្រុមគ្រួសាររបស់ព្រះអង្គ មានការរួបរួមគ្នាតែមួយ។ យើងមិនអាចសម្រេចកិច្ចការដែលព្រះអង្គឲ្យយើងធ្វើបានឡើយ បើសិនជាយើងបដិសេធមិនព្រមផ្សះផ្សាគ្នា។ នៅពេលយប់ មុនពេលគេយកព្រះអង្គទៅឆ្កាង ព្រះអង្គបានទូលអង្វរដល់ព្រះវរបិតា សូមឲ្យអ្នកដើរតាមព្រះអង្គមានការរួបរួមគ្នា។ គឺដូចដែលព្រះអង្គបានអធិស្ឋានថា “ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង”(យ៉ូហាន ១៧:២១)។
ការច្រៀងរួមគ្នា បង្ហាញអំពីការរួបរួម ដោយមានទំនុកចម្រៀង ទំនុកភ្លេង និងចង្វាក់តែមួយ។ ការច្រៀងក៏អាចលើកកម្ពស់ការរួបរួម …
អ្នកផ្សាយដំណឹង
លោកភីត ភីធ័រសិន(Pete Peterson) បានទៅប្រទេសវៀតណាមជាលើកទី១ ក្នុងសម័យសង្រ្គាមវៀតណាម។ ក្នុងអំឡុងពេលគាត់បើកយន្តហោះទម្លាក់គ្រាប់បែក ក្នុងឆ្នាំ១៩៦៦ យន្តហោះរបស់គាត់ត្រូវគេបាញ់ធ្លាក់ ហើយគាត់ក៏បានក្លាយជាអ្នកទោសសង្រ្គាម និងបានទទួលទារុណកម្មយ៉ាងវេទនា។ ជាង៣០ឆ្នាំក្រោយមក គាត់ក៏បានត្រឡប់មកប្រទេសវៀតណាមវិញ ក្នុងថានៈជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសវៀតណាម។ មានអត្ថបទសារពត៌មានមួយ បានដាក់រហ័សនាមឲ្យគាត់ថា “អ្នកប្រកាសដំណឹង ដែលនាំមកនូវការផ្សះផ្សា”។ គាត់បានដឹងខ្លួនថា ជាច្រើនឆ្នាំកន្លងទៅ ព្រះបានសង្រ្គោះជីវិតគាត់ មិនមែនដើម្បីឲ្យគាត់បន្តរស់នៅ ក្នុងកំហឹងទៀតទេ។ ហេតុនេះហើយ គាត់ក៏បានប្រើជីវិតដែលគាត់នៅសេសសល់ និងមុខតំណែងរបស់គាត់ ដើម្បីធ្វើឲ្យមានការខុសប្លែក ដោយជំរុញឲ្យមានការថែរទាំកុមារនៅប្រទេសវៀតណាម ឲ្យការរស់នៅមានសុវត្ថិភាព តាមស្តង់តាដែលល្អខ្ពស់ជាងមុខ។
យើងនឹងមានការទទួលខុសត្រូវ និងកត្តិយសខ្លាំងណាស់ បើសិនជាបានទទួលការតែងតាំងឲ្យធ្វើជាដំណាងរបស់ប្រទេសយើង នៅប្រទេសដទៃទៀត។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងជា “ទូតរបស់ព្រះគ្រីស្ទ”(២កូរិនថូស ៥:២០)។ ព្រះបានចាត់ព្រះគ្រីស្ទ ឲ្យយាងមកផ្សះផ្សាយើងឲ្យជានឹងព្រះអង្គ(ខ.១៨) ដូចនេះ យើងក៏មានភារៈកិច្ច “ផ្សះផ្សា”ផងដែរ(ខ.១៩)។ យើងត្រូវចេញទៅប្រកាសប្រាប់គេថា មនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលការប្រោសលោះ ក្នុងព្រះគ្រីស្ទ ដ្បិតព្រះអង្គ “ដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង”(ខ.២១)។
ដើម្បីឆ្លើយតបចំពោះសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដែលបានផ្សះផ្សាយើង ឲ្យជានឹងព្រះ យើងត្រូវតែចែករំលែកសេចក្តីស្រឡាញ់របស់ព្រះអង្គដល់អ្នកដទៃ។ ចូរយើងបំពេញតួនាទីរបស់យើង ឲ្យអស់ពីចិត្ត។ ទោះបីជាព្រះទ្រង់ដាក់យើងនៅកន្លែងណាក៏ដោយ ក្នុងលោកិយនេះ ក៏ព្រះអង្គនៅតែអាចប្រើយើង …