ការឆ្លើយតបរបស់ព្រះ
ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ(ម៉ាកុស ៦:៣៧) ។ យើងងាយនឹងភ្លេចព្រះបន្ទូលព្រះយេស៊ូវ នៅក្នុងបទគម្ពីរនេះ។ មានមនុស្សមួយហ្វូងធំបានមកជួបជុំគ្នា ដើម្បីស្តាប់ព្រះបន្ទូលទ្រង់ ។ នោះពេលជ្រុលហើយ ពួកសិស្សក៏ចាប់ផ្តើមមានការបារម្ភ ហើយក៏បានជំរុញទ្រង់ ឲ្យមានបន្ទូលប្រាប់ពួកបណ្តាជនទាំងនោះ ឲ្យចេញទៅកន្លែងផ្សេង(ខ.៣៦)។ ព្រះយេស៊ូវទ្រង់ក៏បានតបថា “ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ”(ខ.៣៧)។
ហេតុអ្វីបានជាទ្រង់មានបន្ទូលដូចនេះ? ព្រះគម្ពីរយ៉ូហាន ៦:៦ បានចែងថា តាមពិត ទ្រង់កំពុងល្បងលពួកគេទេ ។ តើទ្រង់ចង់ជ្រាប ថាតើពួកគេនឹងទុកចិត្តថា ទ្រង់នឹងធ្វើការអស្ចារ្យឬ? ទ្រង់ប្រហែលជាចង់ជ្រាបមែន ប៉ុន្តែ ទ្រង់ហាក់ដូចជាសព្វព្រះទ័យឲ្យសិស្សរបស់ទ្រង់ រួមចំណែកក្នុងការមើលថែរមនុស្សមួយហ្វូងនោះជាង ដើម្បីឲ្យពួកគេបានធ្វើការជាមួយទ្រង់ និងសម្រាប់ទ្រង់ ។ បន្ទាប់មក ទ្រង់ក៏បានប្រទានពរដល់នំបុ័ង៥ដុំ និងត្រី២កន្ទុយ ដែលពួកគេបាននាំមកឯទ្រង់ ហើយទ្រង់ធ្វើការអស្ចារ្យ ដោយប្រទានអាហារ ដល់មនុស្សជាង៥ពាន់នាក់នោះ ។
ខ្ញុំជឿថា ព្រះយេស៊ូវទ្រង់ក៏បានមានបន្ទូលនេះ ដល់យើងផងដែរ ។ មនុស្សនៅជុំវិញខ្លួនយើង សុទ្ធតែមានសេចក្តីត្រូវការនៅក្នុងជីវិតរបស់ខ្លួន ដូចនេះ យើងត្រូវទូលដល់ព្រះយេស៊ូវ អំពីសេចក្តីត្រូវការទាំងនោះ ដោយការអធិស្ឋាន ។ ជាញឹកញាប់ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ចូរអ្នករាល់គ្នាធ្វើអ្វីម្យ៉ាងសម្រាប់ពួកគេចុះ”។ យើងបដិសេធថា “ប៉ុន្តែ ព្រះអម្ចាស់អើយ យើងខ្ញុំមិនមានពេលវេលា ប្រាក់ ឬកម្លាំងគ្រប់គ្រាន់ទេ”។…
“ក្បាច់រចនានៅលើផែនដី”
ទឹកជ្រោះណាយអាការ៉ា ហ៊្វលស៍(Niagara Falls) ស្ថិតក្នុងចំណោមទីកន្លែងដ៏អស្ចារ្យបំផុត ដែលព្រះបានបង្កើត នៅក្នុងធម្មជាតិ ហើយនៅជ្រុងម្ខាងនៃទឹកជ្រោះនោះ មានសួនច្បាររុក្ខសាស្រ្តមួយ ដែលមានសោភ័ណ្ឌភាពស្រស់ស្អាតអស្ចារ្យ ។ សួនច្បារនោះមានឈ្មោះដែលមានន័យថា ផ្ទះពិពណ៌ផ្កា ។ សួនច្បារនោះគឺជាផ្ទះពណ៌បែតង ដែលមានដើមផ្កា និងមានរុក្ខជាតិដ៏កម្រជាច្រើនមុខ ។ ម្យ៉ាងវិញទៀត ក្រៅពីពពួកផ្កា ដែលខ្ញុំបានសង្កេតមើលជាមួយភរិយាខ្ញុំ មានការមួយទៀត ដែលយើងចាប់អារម្មណ៍ដែរនោះ គឺពាក្យដែលគេសរសេរអំពីទីកន្លែង ។
នៅទីនោះ គេសរសេរពាក្យមួយឃ្លាថា “សូមប្រិយ៍មិត្តអញ្ជើញចូលទស្សនាស្នាព្រះហស្ថដ៏ស្រស់ស្អាតរបស់ព្រះ ដែលជាក្បាច់រចនា នៅលើផែនដី”។ នេះគឺពិតជាការបកស្រាយដ៏គួរឲ្យស្ងប់ស្ងែង អំពីរបៀបដែលព្រះទ្រង់បានប្រទានពរ ឲ្យពិភពលោកនេះ មានសោភ័ណ្ឌភាពដ៏អស្ចារ្យយ៉ាងនេះ !
ព្រះទ្រង់បានបង្កើត “ក្បាច់រចនានៅលើផែនដី” ផ្សេងៗជាច្រើនទៀត ដែលរួមមានព្រៃទឹកភ្លៀង ដែលមានរុក្ខជាតិបៃតងជាច្រើន នៅប្រទេសប្រេស៊ីល សម្រស់ដ៏ត្រជាក់នៅផែនទឹកកក នៃរង្វង់តំបន់ប៉ូល វាលស្រែស្រូវសាឡីដ៏ធំល្វឹងល្វើយ នៅវាលទំនាបនៃអាមេរិកខាងជើង និងតំបន់សេរេនកេធី(Ser-engeti) ដែលជាទឹកដីដ៏មានជីជាតិដ៏ធំធេង នៅអាហ្វ្រិក ។ តំបន់ទាំងនេះ គឺដូចជាតំបន់ដែលបានពិពណ៌នា នៅក្នុងព្រះគម្ពីរ អេសាយ ៤១ ដែលបានរំឭក ឲ្យយើងសរសើរតម្កើងព្រះ ដោយព្រោះស្នាព្រះហស្ថដ៏អស្ចារ្យ ។
ព្រះគម្ពីរក៏បានរំឭកឲ្យយើងដឹងផងដែរថា ភាពអស្ចារ្យនៃរុក្ខជាតិនីមួយៗ គឺជាផ្នែកមួយនៃព្រះរាជកិច្ចរបស់ព្រះ…
តើព្រះមានកាតព្វកិច្ចឬ?
មិត្តភ័ក្ររបស់ខ្ញុំម្នាក់បានផ្ញើរូបថត នៃព្រះវិហារដ៏ស្រស់ស្អាត ទាំង២០ នៅទូទាំងពិភពលោក ។ ព្រះវិហារនីមួយៗ មានទីតាំងនៅឆ្ងាយៗ ដូចជានៅប្រទេសអៀឡង់ និងប្រទេសឥណ្ឌាជាដើម ហើយមានលក្ខណៈស្ថាបត្យកម្មពិសេសៗរៀងៗខ្លួន ។
ទីកន្លែងថ្វាយបង្គំ ដែលស្រស់ស្អាតបំផុត ក្នុងសម័យលោកយេរេមា គឺជាព្រះវិហារ នៅក្រុងយេរូសាឡិម ដែលស្តេចយ៉ូសៀស ទើបតែបានជួសជុល និងស្អាងឡើងវិញ នៅសម័យនោះ(២របាក្សត្រ ៣៤-៣៥)។ ពួកបណ្តាជនមានការងុបងល់នឹងសំណងអាគារដ៏អស្ចារ្យនោះណាស់(យេរេមា ៧:៤) ហើយដោយសារភាពល្ងត់ខ្លៅ ពួកគេយល់ថា ការមានព្រះវិហារ នៅទីនោះ គឺមានន័យថា ព្រះនឹងការពារពួកគេ ឲ្យរួចពីខ្មាំងសត្រូវរបស់ខ្លួនជាមិនខានទេ ។
ផ្ទុយទៅវិញ លោកយេរេមាបាននាំឲ្យពួកគេគិតអំពីអំពើបាប ដែលមានក្នុងជីវិតរបស់ពួកគេវិញ(ខ.៣,៩-១០)។ ព្រះទ្រង់មិនកោតស្ងប់ស្ងែង នឹងអាគារស្អាតៗ ដែលគេបានសង់ឡើង ក្នុងព្រះនាមទ្រង់ឡើយ តែទ្រង់សព្វព្រះទ័យចំពោះភាពស្រស់ស្អាតនៅក្នុងចិត្ត នៃអ្នកដែលដើរចូលក្នុងព្រះវិហារ ។ ទ្រង់មិនចាប់អារម្មណ៍នឹងការថ្វាយបង្គំ ដោយការសម្តែងចេញខាងក្រៅ តាមក្រឹត្យវិន័យ ដោយគ្មានភាពបរិសុទ្ធនៅក្នុងផ្នែកខាងក្នុងឡើយ ។ គេមិនត្រូវយល់ថា ព្រះទ្រង់ការពារមនុស្ស ដោយសារតែពួកគេបានអនុវត្តតាមសាសនានោះទេ ។
ព្រះទ្រង់គ្មានកាតព្វកិច្ចធ្វើការអ្វីមួយសម្រាប់យើង ដោយសារយើងបានអានព្រះគម្ពីរ អធិស្ឋាន ហើយប្រកបគ្នាជាមួយអ្នកជឿដទៃទៀតឡើយ ។ គេមិនអាចប្រើទ្រង់តាមចិត្តបានឡើយ ។ គោលបំណងនៃការធ្វើនូវសកម្មភាពទាំងនោះ គឺដើម្បីជួយឲ្យយើងមានទំនាក់ទំនងកាន់តែល្អជាមួយព្រះអម្ចាស់ ហើយជួយឲ្យយើងរស់នៅ…
សិប្បករដ៏ជំនាញ
ពេលដែលខ្ញុំភ្ជាប់ពាក្យជាមួយភរិយារបស់ខ្ញុំ ឪពុករបស់នាងបានឲ្យអំណោយដ៏ពិសេសមួយ សម្រាប់អាពាហ៍ពិពាហ៍របស់យើង ។ ក្នុងនាមជាអ្នកផលិតនាឡិកា និងគ្រឿងអល្ល័ង្កា គាត់បានធ្វើជញ្ជៀនសម្រាប់មង្គលការរបស់យើង ។ គាត់បានធ្វើជញ្ជៀនសម្រាប់ខ្ញុំ ដោយប្រើកម្ទេចមាស ដែលសល់ពីការកែទំហុំនៃជញ្ជៀនដទៃទៀត និងហាក់ដូចជាមិនសូវមានតម្លៃ ។ ប៉ុន្តែ នៅពេលដែលកម្ទេចមាសទាំងនោះ នៅក្នុងដៃនៃសិប្បករម្នាក់នេះ គាត់បានធ្វើឲ្យកម្ទេចទាំងនោះ ក្លាយទៅជាវត្ថុដ៏ស្រស់ស្អាត ដែលខ្ញុំបានស្រឡាញ់យ៉ាងខ្លាំង រហូតមកដល់ថ្ងៃនេះ ។ គឺពិតជាអស្ចារ្យណាស់ ដែលសិប្បករដ៏ជំនាញម្នាក់ អាចកែច្នៃវត្ថុ ដែលអ្នកដទៃប្រហែលជាយល់ថា គ្មានប្រយោជន៍នោះ ។
ព្រះទ្រង់ក៏បានធ្វើការនៅក្នុងជីវិតរបស់យើង តាមរបៀបនេះផងដែរ ។ ទ្រង់គឺជាសិប្បករដែលមានជំនាញអស្ចារ្យបំផុត ដែលបានប្រមូលកម្ទេចដែលគ្មានប្រយោជន៍ និងបែកបាក់ នៃជីវិតរបស់យើង ដើម្បីស្អាងឡើងវិញ ឲ្យមានតម្លៃ និងមានន័យ ។ លោកហោរាយេរេមា បានបកស្រាយអំពីរឿងនេះ ដោយប្រដូចព្រះរាជកិច្ចរបស់ព្រះ ទៅនឹងការដែជាងស្មូនសូនដីឥដ្ឋ យ៉ាងដូចនេះថា “បើកាលណា ភាជនៈដែលគាត់កំពុងធ្វើពីដីឥដ្ឋបានខូចនៅដៃគាត់ នោះក៏ធ្វើឡើងជាភាជនៈផ្សេងទៀតវិញ តាមដែលគាត់យល់ឃើញថាគួរ(យេរេមា ១៨:៤)។”
ទោះបីជាយើងបានធ្វើឲ្យជីវិតខ្លួនឯង មានភាពរញេរញ៉ៃយ៉ាងណាក៏ដោយ ក៏ព្រះនៅតែអាចសូនយើងឲ្យក្លាយជាភាជនៈ ជាទីគាប់ព្រះទ័យទ្រង់ ។ កាលណាយើងលន់តួបាប ហើយចុះចូល ដោយស្តាប់បង្គាប់តាមព្រះបន្ទូលទ្រង់ នោះគឺមានន័យថា យើងបានអនុញ្ញាតឲ្យព្រះដ៏ជាម្ចាស់ ធ្វើការប្រោសលោះ នៅក្នុងជីវិតរបស់យើង(២ធីម៉ូថេ…
ការមានគោលបំណងថ្មី
សណ្ឋាគារមួយ ដែលមានអាយុ៦០ឆ្នាំ កំពុងត្រូវបានគេជួសជុលកែទៅជាផ្ទះល្វែង ។ កប៉ាល់មួយគ្រឿងដែលច្រេះស៊ី ដែលគេបានចតទុកចោលនៅកំពុងផែរ កំពុងតែត្រូវបានគេស្តាឡើងវិញ ហើយអាចក្លាយជាទៅសណ្ឋាគារ ឬសារះមន្ទី ។ អាគារហេងហ្កា៦១(Hangar 61) គឺជាស្ថាបត្យកម្ម ដែលគួរឲ្យកោតសរសើរ នៅអាកាសយាន្តដ្ឋាន នៅរដ្ឋខូឡូរ៉ាដូ នៃសហរដ្ឋអាមេរិក ហើយកំពុងតែត្រូវបានគេកែប្រែឲ្យក្លាយជាព្រះវិហារមួយ ។ សំណង់អាគារនីមួយៗ គឺសុទ្ធតែមានមុខងារដ៏ជាក់លាក់របស់ខ្លួន ហើយក្រោយមក គេក៏មិនអាចប្រើប្រាស់បានតទៅទៀត ។ តែមានអ្នកដែលអាចមើលឃើញ សេចក្តីសន្យា និងគោលបំណងថ្មីមួយ នៅក្នុងសំណង់អាគារនីមួយៗ ។
បើសិនសំណង់អាគារអាចទទួលបានជីវិតថ្មី និងគោលបំណងថ្មី តើមានមូលហេតុអ្វីដែលមនុស្សមិនអាចទទួលបានយ៉ាងដូចនេះដែរ? សូមពិចារណាអំពីពួកបុរស ក្នុងព្រះគម្ពីរ ដែលជីវិតរបស់ពួកគេមានការផ្លាស់ប្តូរទិសដៅ ដោយគ្មានការរំពឹងទុកជាមុន ។ អ្នកទាំងនោះមានដូចជា លោកយ៉ាកុប ដែលបានបោកចំបាប់ជាមួយទេវតានៃព្រះអម្ចាស់(លោកុប្បត្តិ ៣២) លោកម៉ូសេ ដែលបានសន្ទនាជាមួយគុម្ពបន្លាដែលកំពុងឆេះ(និក្ខមនំ ៣) លោកប៉ុល ដែលបានខ្វាក់ភ្នែកអស់មួយរយៈពេល(កិច្ចការ ៩)។ ពួកគេមានដំណើរជីវិតផ្សេងៗពីគ្នា ប៉ុន្តែ ពួកគេទាំងអស់បានផ្លាស់ប្តូរគោលបំណងរបស់ខ្លួន នៅពេលដែលការជួបជាមួយព្រះ បាននាំឲ្យពួកគេដើរតាមផ្លូវថ្មី ។
យើងក៏អាចពិសោធន៍នឹងកាលៈទេសៈ ដែលផ្លាស់ប្តូរគោលបំណងនៃជីវិតរបស់យើងផងដែរ ។ ប៉ុន្តែ ព្រះទ្រង់រំឭកយើងថា ទ្រង់ស្រឡាញ់យើង មុនពេលយើងស្រឡាញ់ទ្រង់…
ចូរប្រើព្រះបន្ទូល ដើម្បីវាយបកទៅសាតាំងវិញ
ក្នុងដើមដំបូងនៃព្រះរាជកិច្ចនៃព្រះយេស៊ូវ អ្វីៗគ្រប់យ៉ាងមានការចាប់ផ្តើមយ៉ាងល្អប្រសើរ ។ ក្នុងព្រះគម្ពីរ ម៉ាថាយ ជំពូក ៣ ទ្រង់បានទទួលបុណ្យជ្រមុជទឹក ហើយបានទទួលព្រះបន្ទូលបញ្ជាក់ពីព្រះរវបិតាទ្រង់ថា “នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់(ខ.១៧)។” បន្ទាប់មក ទ្រង់ជួបការលំបាកកាន់តែខ្លាំងឡើងៗ ។
បន្ទាប់ពីនោះ ទ្រង់ក៏បានជួបសេចក្តីល្បួង នៅក្នុងវាលរហោស្ថាន ដែលមិនបានកើតឡើងដោយចៃដន្យឡើយ ។ ព្រះវិញ្ញាណបរិសុទ្ធបាននាំទ្រង់ ទៅជួបប្រទះនឹងការប្រឈមមុខគ្នារវាងអំណាចនៃនគរស្ថានសួគ៌ និងស្ថាននរក ។ ជាការប្រសើរណាស់ ដែលជ័យជន្នះដែលព្រះយេស៊ូវទ្រង់មាន នៅពេលជួបសេចក្តីល្បួង បានផ្តល់នូវគំរូដ៏អស្ចារ្យ សម្រាប់ឲ្យយើងយកតម្រាប់តាម នៅពេលយើងដឹងថា ខ្លួនកំពុងស្ថិតនៅក្នុងវាលរហោស្ថាន នៃការល្បួងដ៏គ្រោះថ្នាក់របស់សាតាំង ។
សូមកត់សំគាល់ថា មេល្បួង បានបញ្ឆោតព្រះយេស៊ូវ នៅពេលទ្រង់កំពុងអស់កម្លាំង និងឃ្លាន។ សាតាំងក៏ប្រើវិធីសាស្រ្តនេះ ដើម្បីល្បួងយើងផងដែរ ។ គឺវារង់ចាំពេលដែលយើងងាយនឹងរងគ្រោះ ដើម្បីលួងលោមយើង ដោយប្រើនុយ ដែលបញ្ឆោតឲ្យយើងប្រើផ្លូវកាត់ ដើម្បីឲ្យឆាប់មានភាពធូរស្បើយ និងមានឱកាសធ្វើឲ្យខ្លួនមានភាពរីកចម្រើន ។ នៅពេលយើងជួបនឹងបញ្ហាដូចនេះ យើងចាំបាច់ត្រូវយកគំរូតាមព្រះយេស៊ូវ ដោយប្រើព្រះគម្ពីរ ដើម្បីវាយបកទៅសាតាំងវិញ ! ព្រះយេស៊ូវទ្រង់ឆ្លើយតបចំពោះសេចក្តីល្បួង ដោយដកស្រង់បទគម្ពីរ ដែលចែងថា “មនុស្សមិនមែនរស់ ដោយសារតែនំបុ័ង ប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ”(ម៉ាថាយ…
ការធ្វើឲ្យខ្លួនឯងខ្សោះកម្លាំង
ខ្ញុំមានមិត្តភ័ក្រម្នាក់ ឈ្មោះចេហ្វ(Jeff) ។ ថ្ងៃមួយ កូនស្រីរបស់គាត់បានសុំឲ្យគាត់ចាត់ចែងមង្គលការរបស់នាង ។ ពួកគេមានសេចក្តីអំណរយ៉ាងខ្លាំង ក្នុងការធ្វើដំណើរទៅកាន់កន្លែងរៀបអាពាហ៍ពិពាហ៍ ក្នុងទីតាំងដ៏ស្រស់ស្អាត និងគួរឲ្យរំភើបរីករាយ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេជួបបញ្ហាធំ មួយ ។ ដោយសារមង្គលការនោះ មានពិធីជប់លៀងដ៏តូចមួយ នោះលោកចេហ្វនឹងត្រូវបំពេញតួរនាទីបីផ្សេងពីគ្នា ដែលអាចប៉ះពាល់គ្នា ។ គាត់នឹងបំពេញតួនាទីជាគ្រូផ្សំផ្គុំផង ជាឳពុកនៃកូនក្រមុំផង និងជាជាងថតរូបនៃមង្គលការផង!
តើអ្នកធ្លាប់មានអារម្មណ៍ថា ខ្លួនកំពុងធ្វើការច្រើនមុខពេក ក្នុងពេលតែមួយដែរឬទេ? លោកយេត្រូបានយល់ថា កូនប្រសាររបស់គាត់ គឺលោកម៉ូសេ កំពុងតែមានបញ្ហាមួយនេះឯង(និក្ខមនំ ១៨)។ លោកម៉ូសេបានជួបការលំបាកយ៉ាងខ្លាំង ដោយសារគាត់ត្រូវដឹកនាំពួកអ៊ីស្រាអែលផង ដោះស្រាយរឿងជម្លោះឲ្យពួកគេផង និងធ្វើជាចៅក្រមដោះស្រាយបញ្ហាឲ្យមនុស្សមួយហ្វូងធំផង ។ នៅទីបំផុត លោកយេត្រូក៏បានមកជួបលោកម៉ូសេ ហើយប្រាប់គាត់ថា “ការនេះហួសកំឡាំងឯងហើយ នឹងធ្វើតែម្នាក់ឯងមិនបានទេ”(ខ.១៨)។ គាត់ក៏បានផ្តល់យោបល់ដ៏ឆ្លាតវ័យ ដល់លោកម៉ូសេ គឺឲ្យអ្នកដឹកនាំដទៃទៀតដោះស្រាយរឿងក្តីតូចៗ ហើយទុកឲ្យលោកម៉ូសេដោះស្រាយរឿងក្តីធំៗ(ខ.២២)។
អ្នកអាចរៀនសូត្រតាមគំរូរបស់លោកម៉ូសេបាន ទោះបីអ្នកជាម្តាយម្នាក់ ដែលមានកូនតូចៗច្រើន ឬជានាយកប្រតិបត្តិដែលទទួលបន្ទុកលើសលប់ ក្នុងក្រុមហ៊ុន ឬក៏ជាអ្នកស្ម័គ្រចិត្តដែលទទួលបន្ទុកការងារច្រើនពេក ក្នុងពួកជំនុំក៏ដោយ ។ តើហេតុអ្វីបានជាអ្នកមិនស្វែងយល់ ដោយការអធិស្ឋាន ដើម្បីឲ្យបានដឹងថាតើមានកិច្ចការអ្វី ដែលអ្នកអាចប្រគល់ដល់អ្នកដទៃ ឬត្រូវឈប់ធ្វើ ដើម្បីកុំឲ្យខ្លួនអ្នកមានការខ្សោះកម្លាំង ។…
ដូចជាហ្វូងចៀម
ក្នុងអំឡុងពេលនៃការបង្ហាញអំពីការគង្វាលចៀម ដោយប្រើឆ្កែពូជបរដឺ ខូលី(Border Collie)មួយក្បាល អ្នកបង្វឹកសត្វឆ្កែនោះ បានពន្យល់ថា ដោយសារសត្វចៀមពិតជាងាយនឹងរងគ្រោះដោយសារសត្វព្រៃយ៉ាងខ្លាំង នោះពួកវាការពារខ្លួន តាមរបៀបជាចម្បងមួយ គឺដោយនៅផ្តុំគ្នាជាក្រុមមួយយ៉ាងណែន ។ អ្នកបង្វឹកនោះបានមានប្រសាសន៍ថា “សត្វចៀមដែលនៅតែឯង នឹងត្រូវស្លាប់ជាមិនខាន ។ នៅពេលសត្វឆ្កែបណ្តើរហ្វូងចៀម វាតែងតែកៀងចៀមទាំងអស់នោះ ឲ្យនៅជុំគ្នាជានិច្ច”។
សេចក្តីបង្រៀនរបស់ព្រះគម្ពីរ អំពីការដែលព្រះទ្រង់ជាអ្នកគង្វាល គឺជាការក្រើនរំឭកដ៏មានអំណាច ដែលឲ្យយើងនឹកចាំ ថាតើយើងត្រូវការគ្នាទៅវិញទៅមកខ្លាំងប៉ុណ្ណា ក្នុងសហគមន៍នៃសេចក្តីជំនឿ ។ អ្នកនិពន្ធទំនុកតម្កើងបានចែងអំពីការភាសខ្លួននៃជនជាតិអ៊ីស្រាអែល ចេញពីនគរអេស៊ីព្ទ ដោយពាក្យថា “ទ្រង់បានកៀងនាំរាស្ត្រទ្រង់ចេញដូចជាចៀម ហើយដឹកនាំគេនៅក្នុងទីរហោស្ថាន ដូចជាហ្វូងសត្វ ទ្រង់ក៏នាំគេទៅដោយសុខសាន្ត មិនឲ្យភ័យខ្លាចឡើយ តែសមុទ្របានគ្របលើពួកខ្មាំងសត្រូវគេវិញ”(ទំនុកតម្កើត ៧៨:៥២-៥៣)។
ក្នុងនាមជាផ្នែកមួយនៃហ្វូងចៀមរបស់ព្រះ យើងជាអ្នកជឿព្រះគ្រីស្ទ ហើយស្ថិតនៅក្រោមការដឹកនាំរបស់ទ្រង់ និងការការពារនៃព្រះហស្ថទ្រង់ ក្នុងខណះពេលដែលយើងស្ថិតក្នុងការហុំព័ទ្ធ ដោយវត្តមាននៃគ្រីស្ទបរិស័ទឯទៀត ដែលជួយបាំងការពារយើង ។ យើងជាផ្នែកមួយ នៃរូបកាយដែលធំជាង ដែលមានទៅដោយអ្នកជឿព្រះ ដែលក្នុងនោះ យើងមានសុវត្ថិភាព និងការទទួលខុសត្រូវ ។
យើងមិនបោះបង់ចោលការទទួលខុសត្រូវផ្ទាល់ខ្លួន ចំពោះការគិត និងការប្រព្រឹត្ត ក្នុងនាមជាសមាជិកនៃហ្វូងចៀមឡើយ ហើយទន្ទឹមនឹងនោះ យើងត្រូវតែឱបក្រសោបយកការគិត ដែលប្រើពាក្យ “យើង” ជាជាងពាក្យ “ខ្ញុំ”…
ការនេសាទនៅកន្លែងគ្មានត្រី
ខ្ញុំមានមិត្តល្អម្នាក់ ដែលខ្ញុំបានទៅស្ទូចត្រីជាមួយ ម្តងម្កាល ។ គាត់គឺជាអ្នកដែលចេះគិតបានល្អិតល្អន់ ។ បន្ទាប់ពីគាត់បានស្លៀកខោសម្រាប់ដើរលុយទឹក និងពាក់ស្បែកជើងកវែង ហើយបានប្រមូលឧបករណ៍របស់ខ្លួនហើយ គាត់ក៏បានអង្គុយនៅលើផ្នែកខាងក្រោយនៃឡានវែនរបស់គាត់ ហើយសម្លឹងមើលទឹកទន្លេចុះឡើងៗ អស់ពេលយ៉ាងហោចណាស់ ក៏១៥នាទីដែរ ដើម្បីរកមើលមាត់ត្រី ។ គាត់ក៏និយាយថា “ការស្ទូចត្រីនៅកន្លែងគ្មានត្រី គឺគ្មានបានប្រយោជន៍អ្វីទេ”។ ការនេះបាននាំឲ្យខ្ញុំគិតដល់សំណួរមួយទៀត គឺ “តើខ្ញុំត្រូវទៅនេសាទវិញ្ញាណមនុស្ស នៅកន្លែងដែលគ្មានមនុស្សឬ?”
គេបានថា ព្រះយេស៊ូវជា “មិត្តសំឡាញ់នឹងអ្នកយកពន្ធ និងមនុស្សមានបាប”(លូកា ៧:៣៤)។ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងមិនត្រូវប្រព្រឹត្តតាមលោកិយឡើយ ប៉ុន្តែ ត្រូវចូលទៅក្នុងលោកិយ ដោយគ្មានការរើសអើង ដូចព្រះយេស៊ូវដែរ ។ ដូចនេះយើងត្រូវសួរខ្លួនឯងថា : តើខ្ញុំមានលក្ខណៈដូចព្រះ យេស៊ូវ នៅត្រង់ចំណុចនៃការរាប់អានមនុស្សមានបាបឬទេ? បើសិនជាខ្ញុំរាប់អានតែគ្រីស្ទបរិស័ទ នោះអាចមានន័យថា ខ្ញុំកំពុងតែនេសាទមនុស្ស “នៅកន្លែងដែលគ្មានមនុស្សសម្រាប់នេសាទហើយ” ។
ការចំណាយពេលជាមួយ អ្នកមិនជឿព្រះ គឺជាជំហានទីមួយ នៃការនេសាទមនុស្ស ។ បន្ទាប់មកយើងបង្ហាញសេចក្តីស្រឡាញ់ ចេញពីចិត្តដ៏សប្បុរស ដែលអាចយល់ចិត្ត នៃអ្នកដែលនិយាយដោយខ្វះការពិចារណា និងស្តាប់ឮសម្លេងទួញយំ ក្នុងជម្រៅនៃវិញ្ញាណរបស់ពួកគេ ។ យើងសួរពួកគេថា “តើអ្នកអាចប្រាប់ ឲ្យខ្ញុំបានដឹងអំពីរឿងនោះ ជាបន្ថែមទៀតបានទេ?”…
ដល់ពេលដែលត្រូវពាក់គ្រឿងសឹក
ក្មេងប្រុសតូចម្នាក់បានដកស្រង់បទគម្ពីរ យកមកអាន ក្នុងសាលារៀនថ្ងៃអាទិត្យ នៅព្រះវិហារ ។ ខ្ញុំអាចដឹងយ៉ាងងាយថា វាមិនសូវចេះព្រះគម្ពីរទេ ។ វាបានដកស្រង់ព្រះគម្ពីរ អេភេសូរ ៦:១៧ ចេញពីការសិក្សារបស់យើងអំពីគ្រឿងសឹកខាងវិញ្ញាណ ដែលបទគម្ពីរនេះចែងថា “ចូរយក … ដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល”។
នៅពេលវាព្យាយាមដកស្រង់ ខគម្ពីរយោង យកមកអាន វាក៏និយាយថា “ខ្ញុំមិនយល់ថា ខ្ញុំចាំបាច់ត្រូវទន្ទេញលេខខម្ពីរឲ្យចាំទេ ព្រោះលេខនោះ គឺគ្រាន់តែជាម៉ោង នៃថ្ងៃនេះប៉ុណ្ណោះ”។ នេះហើយជារបៀបដែលវាយល់ អំពីលេខនៃខគម្ពីរនោះ ព្រោះពេលនោះជិតដល់ម៉ោង ៦:១៧(ឬម៉ោង ៦ ១៧នាទី) ហើយ ។ ខ្ញុំក៏ញញឹម ហើយបើកព្រះគម្ពីរ ដើម្បីពន្យល់ឲ្យវាដឹងថា លេខនោះ គឺសំដៅទៅលើលេខរៀងជំពូក និងលេខខគម្ពីរទេ ។
ការស្គាល់ខគម្ពីរយោង នៅក្នុងព្រះគម្ពីរ គឺមានប្រយោជន៍ណាស់ ហើយទន្ទឹមនឹងនោះ ការកំណត់ចាំព្រះបន្ទូលព្រះនៅក្នុងចិត្តរបស់យើង គឺពិតជាសំខាន់ណាស់ដែរ(ទំនុកតម្កើង ១១៩:១១)។ ការទន្ទេញបទគម្ពីរឲ្យចាំ ជួយឲ្យយើងមានបទគម្ពីរទុកនៅក្នុងចិត្ត ដើម្បីឲ្យយើងអាចទប់ទល់នឹងការវាយប្រហាររបស់សាតាំង(អេភេសូរ ៦:១០-១៨)។ ឧទាហរណ៍ នៅពេលអារក្សល្បួងព្រះយេស៊ូវនៅក្នុងវាលរហោស្ថាន ព្រះយេស៊ូវទ្រង់តតាំងនឹងវា ដោយដកស្រង់បទគម្ពីរ(ម៉ាថាយ ៤:១-១១)។ ដូចនេះ នៅពេលយើងជួបនឹងការល្បួង ដែលនាំឲ្យយើងមិនស្តាប់បង្គាប់ព្រះ…