ផ្លែក្រូចនៃបុណ្យណូអែល
ក្នុងសាធារណៈរដ្ឋឆេក និងក្នុងតំបន់ដទៃទៀត ពេលគេប្រារព្ធធ្វើពិធីបុណ្យណូអែល គេក៏បានរាប់បញ្ចូល ការតុបតែងផ្លែក្រូច ដ៏គួរឲ្យចាប់អារម្មណ៍។ ផ្លែក្រូចនោះជាតំណាងឲ្យពិភពលោក ហើយគេបានដោតទានមួយដើមនៅពីលើផ្លែក្រូចនោះ ជាដំណាងឲ្យព្រះគ្រីស្ទ ដែលជាពន្លឺនៃលោកិយ។ រួចគេយកខ្សែបូក្រហមមកចងព័ទជុំវិញផ្លែក្រូចនោះ ជាតំណាងឲ្យព្រះលោហិតរបស់ព្រះយេស៊ូវ។ បន្ទាប់មកគេយកឈើចាក់ធ្មេញបួនដើម មកដោតដំណាប់ផ្លែឈើក្រៀមធ្វើជាត្រណោត ហើយសៀតវាចូលតាមខ្សែបូនោះនៅសងខាងផ្លែក្រូច ជាដំណាងឲ្យផលផ្លែសម្រាប់លោកិយ។ ជាការពិតណាស់ ការតុបតែងនេះ ជាការបង្ហាញអំពីគោលបំណង ដែលព្រះគ្រីស្ទយាងចុះមក ដើម្បីនាំពន្លឺចូលមកក្នុងភាពងងឹត ដើម្បីប្រោសលោះលោកិយ ដោយខ្ចាយព្រះលោហិតរបស់ព្រះអង្គ។
លោកយ៉ូហានបានកត់ត្រា អំពីដំណើរជីវិតរបស់ព្រះគ្រីស្ទ ក្នុងព្រះគម្ពីរដំណឹងល្អយ៉ូហាន។ គាត់បានពិពណ៌នាថា ព្រះយេស៊ូវជាពន្លឺនៃលោកិយ ហើយព្រះអង្គជា “ពន្លឺដ៏ពិត នោះគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកីយ៍”(យ៉ូហាន ១:៩)។ ជាងនេះទៅទៀត ព្រះគ្រីស្ទមិនគ្រាន់តែជាពន្លឺដែលយាងមកបំភ្លឺលោកិយ ដែលនៅក្នុងភាពងងឹតប៉ុណ្ណោះទេ តែព្រះអង្គថែមទាំងជា “កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក”(ខ.២៩)។
សូមយើងជញ្ជឹងគិតអំពីការនេះចុះ! ព្រះឱរសនៃភូមិបេថ្លេហិម ព្រះអង្គជាព្រះគ្រីស្ទដែលមានព្រះជន្មរស់ និងមានព្រះជន្មរស់ពីសុគតឡើយវិញ។ ព្រះអង្គបានសង្រ្គោះយើង ឲ្យរួចពីបាប។ ហេតុនេះហើយបានជាសាវ័កយ៉ូហានបានបង្រៀនយើង ឲ្យ “ដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ”(១យ៉ូហាន ១:៧)។ សូមឲ្យអស់អ្នកដែលបានពិសោធនឹងការសង្រ្គោះរបស់ព្រះអង្គ រកឃើញសន្តិភាព នៅក្នុងការដើរក្នុងពន្លឺព្រះអង្គ។—Bill Crowder
យប់ដ៏សុខសាន្ត
លោកសាយមិន(Simon) បានផ្លាស់ទីលំនៅ ពីប្រទេសហូឡង់ មកសហរដ្ឋអាមេរិក។ ភរិយារបស់គាត់ គឺអ្នកស្រីខេយ(Kay) និងកូនទាំងបីនាក់ កើតនៅសហរដ្ឋអាមេរិក។ តែក្រោយមក កូនទាំងបីនាក់បានរៀបការជាមួយអ្នកដែលមកពីប្រទេសខុសៗគ្នា ដូចជា ចេនី(Jenny)បានរៀបការជាមួយរ៉ូបឺតូ(Roberto) ដែលមកពីប្រទេសប៉ាណាម៉ា។ រីឯប៊ីល(Bill)វិញ គាត់បានរៀបការជាមួយវ៉ានៀ(Vania) មកពីប្រទេសប៉ទុយហ្កាល់។ ចំណែកឯលូកាស(Lucs)វិញ បានរៀបការជាមួយបូរា(Bora) មកពីប្រទេសកូរេខាងត្បូង។ ដូចនេះ ពេលដែលពួកគេជួបជុំគ្នានៅពេលល្ងាចថ្ងៃបុណ្យណូអែល ពួកគេបានច្រៀងបទ “យប់ដ៏សុខសាន្ត” ព្រមគ្នា ជាភាសាកំណើតរៀងៗខ្លួន បង្កើតបានជាសម្លេងច្រៀងដ៏ផ្អែមពិរោះ ដល់ព្រះកាណ៍ព្រះអម្ចាស់ ខណៈពេលដែលពួកគេអបអរថ្ងៃកំណើតរបស់ព្រះរាជបុត្រាព្រះអង្គ។
កាលពីជាងពីរពាន់ឆ្នាំមុន ពេលដែលពួកគង្វាល កំពុងមើលថែរហ្វូងចៀម ក្នុងយប់ដ៏ស្ងប់ស្ងាត់ ស្រាប់តែទេវតាមួយអង្គបានប្រកាស់ប្រាប់ពួកគេ អំពីការប្រសូត្ររបស់ព្រះយេស៊ូវថា “មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា”(លូកា ២:១០)។ បន្ទាប់មក នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ ពោលសរសើរដល់ព្រះថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(ខ.១៤)។ ព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ជាព្រះសង្រ្គោះនៅលោកិយ បានប្រសូត្រនៅថ្ងៃនោះ។ ព្រះអង្គជាព្រះរាជបុត្រា ដែលទេវតាបានប្រកាស ក្នុងយប់ដ៏សុខសាន្ត កាលពីយូរលង់មកហើយ។ ព្រះអង្គជាអំណោយដែលព្រះប្រទាន ដោយព្រះគុណដ៏អស្ចារ្យ ដល់មនុស្សរាល់គ្នា ក្នុង “គ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ…
ព្រះគង់នៅជាមួយយើង
ពេលខ្ញុំកំពុងអធិប្បាយព្រះបន្ទូល ក្នុងសាលាព្រះគម្ពីរមួយកន្លែង ក្នុងក្រុងប៊ូឆារេស ប្រទេសរ៉ូម៉ានី ខ្ញុំសង្កេតឃើញសិស្សសាលាព្រះគម្ពីរម្នាក់ មានសំលៀកបំពាក់ខុសគេ នៅក្នុងថ្នាក់រៀន។ គេគ្រប់គ្នាបានស្លៀកពាក់ឯកសណ្ឋានយ៉ាងសមសួន ហើយមានតែគាត់ទេ ដែលស្លៀកខោខៅប៊យ និងអាវយឺត និងពាក់មួកខុសគេ។ ការនេះបានធ្វើឲ្យខ្ញុំងាយនឹងកត់សំគាល់អំពីគាត់ បានជាខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគាត់មិនស្លៀកពាក់ឲ្យសមស្រប តាមទំនៀបទំលាប់របស់សាលាព្រះគម្ពីរ។ ដល់ពេលចប់ម៉ោងរៀន គាត់ក៏បានដើរមកណែនាំខ្លួនគាត់។ ពេលខ្ញុំសួរឈ្មោះគាត់ គាត់ប្រាប់ថា គាត់ឈ្មោះ “អេម៉ាញូអែល”។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានឮគាត់ប្រាប់ឈ្មោះដូចនេះ បានជាខ្ញុំសួរគាត់ថា “តើប្អូនដឹងថា ឈ្មោះហ្នឹងមានន័យដូចម្តេចទេ”។ គាត់ក៏ឆ្លើយដោយមិនអឹមអៀនថា “បាទលោកគ្រូ ឈ្មោះហ្នឹងមានន័យថា “ព្រះគង់នៅជាមួយយើង!”
ពេលដែលខ្ញុំគិតអំពីយុវជនម្នាក់នេះ ដែលស្លៀកពាក់ខុសគេ ក្នុងចំណោមហ្វូងមនុស្ស ខ្ញុំក៏បាននឹកចាំ អំពីការដែលព្រះយេស៊ូវបានយាងមក ដើម្បីនាំព្រះវត្តមានព្រះ ចូលគង់នៅជាមួយមនុស្សក្នុងលោកិយនេះ បានជាគេត្រូវហៅព្រះអង្គថា “អេម៉ាញូអែល ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ”(ម៉ាថាយ ១:២៣)។ ដូចនេះ ព្រះអង្គក៏បានត្រាសហៅយើងឲ្យយាងព្រះវត្តមានព្រះអង្គ ចូលក្នុងជីវិតយើង ហើយចេញទៅនាំអ្នកដទៃ ឲ្យទទួលព្រះវត្តមានព្រះអង្គផងដែរ។ គឺដូចដែលព្រះអង្គបានមានបន្ទូលយ៉ាងច្បាស់ថា “ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ឲ្យខ្ញុំមកដែរ”(យ៉ូហាន ២០:២១)។
ក្នុងរដូវកាលនៃពិធីបុណ្យណូអែលនេះ យើងអាចថ្វាយដង្វាយទៅព្រះ ដោយរស់នៅឲ្យមានលក្ខណៈដូចព្រះអង្គ។ ពេលដែលការរស់នៅរបស់យើង ឆ្លុះបញ្ចាំងឲ្យគេស្គាល់ព្រះ ដែលគង់នៅក្នុងយើង នោះយើងនឹងមានលក្ខណៈខុសពីលោកិយ ហើយភាពខុសគ្នានេះ…
ការអស្ចារ្យនៃបុណ្យណូអែល
បន្ទាប់ពីខ្ញុំបានចូលរៀន ក្នុងឆមាសទី១ នៅសាលាព្រះគម្ពីរ ក្រុមគ្រួសាររបស់ខ្ញុំ ក៏បានទទួលសំបុត្រយន្តហោះ សម្រាប់ធ្វើដំណើរត្រឡប់មកផ្ទះវិញ ដើម្បីធ្វើពិធីបុណ្យណូអែលជុំគ្នា។ នៅពេលយប់មុនពេលយើងចេញដំណើរ យើងដឹងថា យើងនៅខ្វះលុយ២០ដុល្លាទៀត សម្រាប់ការធ្វើដំណើរ។ ការចតឡាន ការដឹកជញ្ជូន និងការចំណាយបន្ទាប់បន្សំផ្សេងទៀត ត្រូវចំណាយជាសរុបលើសពី២០ដុល្លា។ យើងក៏បានសម្រេចចិត្តអធិស្ឋាន អំពីបញ្ហានេះ។ ទោះបីជាកូនៗរបស់យើងនៅតូចក៏ដោយ (កូនទី១អាយុ៦ឆ្នាំ និងកូនទី២អាយុ២ឆ្នាំ) ក៏យើងបានឲ្យពួកគេចូលរួមក្នុងការអធិស្ឋានពេលនោះផងដែរ។
ពេលដែលយើងកំពុងអធិស្ឋាន យើងបានឮសម្លេងសម្រឹបជើង តាមផ្លូវដើរនៅខាងក្រៅបន្ទប់របស់យើង ក្នុងអគាអាផាតមិន ហើយបន្ទាប់មក យើងក៏បានឮសម្លេងគេសៀតស្រោមសំបុត្រចូលតាមក្រោមទ្វារ។ ពេលយើងបើកមើលស្រោមសំបុត្រនោះ ក៏ឃើញលុយ៥០ដុល្លា។ កូនស្រីយើងដែលមានអាយុ៦ឆ្នាំ បានបញ្ចេញទឹកមុខងឿងឆ្ងល់ គឺមិនខុសពីខ្ញុំ និងភរិយាខ្ញុំប៉ុន្មានទេ។ ត្រង់ចំណុចនេះ ព្រះដ៏មានចេស្តាបានឆ្លាក់ព្រះនាមព្រះអង្គ ទុកក្នុងចិត្តរបស់ក្មេងស្រីតូចម្នាក់នេះ ខណៈពេលដែលនាងបានឃើញព្រះអង្គឆ្លើយតប ការអធិស្ឋានរបស់យើង យ៉ាងឆាប់រហ័សដូចនេះ។ ហើយពេលនោះ ខ្ញុំក៏អាច “ថ្លែងពីការអស្ចារ្យរបស់ព្រះអង្គ” ដូចស្តេចដាវីឌ ដែលជាអ្នកនិពន្ធបទទំនុកដំកើងនោះផងដែរ(១របាក្សត្រ ១៦:៩)។
យ៉ាងណាមិញ ពេលដែលព្រះយេស៊ូវយាងមកប្រសូត្រ ក្នុងរាត្រីនៃបុណ្យណូអែលដំបូងបំផុត ព្រះដ៏មានចេស្តា ដ៏សព្វពញូញាណ បានឆ្លាក់ព្រះនាមព្រះអង្គ ទុកក្នុងចិត្តនៃមនុស្សជាតិ ដោយធ្វើឲ្យយើងរំភើបចិត្តរកថ្លែងមិនបាន ពេលដែលបានយល់អំពីសេចក្តីសប្បុរសនៃការអត់ទោសបាប និងទទួលក្តីអំណរនៃសេចក្តីស្រឡាញ់ដ៏ឥតលក្ខខ័ណ្ឌ។ កំណើតរបស់ព្រះគ្រីស្ទ ជាចម្លើយសម្រាប់អស់អ្នកដែលត្រូវការសេចក្តីស្រឡាញ់ និងការអត់ទោសបាប។ តើនេះមិនមែនជាការអស្ចារ្យទេឬ?—Randy Kilgore…
ពន្លឺ និងភាពងងឹត
លោកសេម៉ួរ ស្លាយវ៍(Seymour Slive) ជាប្រវត្តិវិទូផ្នែកសិល្បៈ។ គាត់បានរៀបរាប់ថា លោករេមប្រិន(Rembrandt ឆ្នាំ ១៦០៦ ដល់ ១៦៦៩) ជាវិចិត្រករជនជាតិហូឡង់ដ៏អស្ចារ្យម្នាក់ ដែលពូកែដាក់ពន្លឺ និងស្រម៉ោលនៅក្នុងផ្ទាំងគំនូរ បានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យផ្ទាំងគំនូររបស់ខ្លួន មានភាពរស់រវើកណាស់ ដូចនេះ គាត់ជាអ្នកនិទានរឿងដ៏ជក់ចិត្ត នៅលើផ្ទាំងគំនូរ។ ផ្ទាំងគំនូររបស់លោករេមប្រិន ដែលមានចំណងជើងថា ការថ្វាយបង្គំរបស់ពួកអ្នកគង្វាល បានបង្ហាញអំពីទិដ្ឋភាពនៃក្រោលសត្វនាពេលយប់ងងឹត ក្នុងភូមិបេថ្លេហិម ដែលមានអ្នកគង្វាលពីរនាក់បានលុតជង្គង់ នៅក្បែរស្នូកសត្វដែលព្រះឱរសយេស៊ូវ កំពុងផ្ទំនៅ ខណៈពេលដែលអ្នកគង្វាលដទៃទៀតកំពុងឈរនៅឆ្ងាយពីពួកគេបន្តិច។ ក្នុងចំណោមអ្នកគង្វាលទាំងពីរនាក់នេះ មានម្នាក់កំពុងយួរចង្កៀង នៅក្បែរព្រះឱរស ប៉ុន្តែ ក្នុងផ្ទាំងគំនូរនេះ ពន្លឺដែលភ្លឺបំផុត មិនបានចេញមកពីចង្កៀងរបស់គាត់ឡើយ តែបានចេញពីព្រះឱរសយេស៊ូវ ហើយក៏បានចែងចាំងមកលើអ្នកដែលមកជួបជុំគ្នានៅក្បែរព្រះអង្គ។
លោកហោរាអេសាយធ្លាប់បានមានប្រសាសន៍អំពីពន្លឺ និងភាពងងឹត នៅក្នុងការថ្លែងទំនាយ អំពីការយាងមកនៃព្រះសង្រ្គោះ ក្នុងទឹកដីអ៊ីស្រាអែល ក្នុងរយៈពេល៧សតវត្សរ៍ក្រោយមកទៀត។ គឺដូចដែលមានសេចក្តីចែងមកថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ … ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ” (អេសាយ ៩:២,៦)។ មនុស្សម្នាក់ៗដែលបានមើលផ្ទាំងគំនូររបស់លោករេមប្រិន ប្រហែលជាមើលឃើញសាច់រឿងខុសៗគ្នា ប៉ុន្តែ ក្នុងផ្ទាំងគំនូរនោះ ប្រហែលជាមានរូបភាពអ្វីមួយ ក្នុងក្រោលសត្វនោះ ដែលដំណាងឲ្យយើងម្នាក់ៗ។ តើយើងជារូបអ្នកគង្វាលដែលកំពុងលុតជង្គង់ថ្វាយបង្គំព្រះ…
ការចូលជ្រក
ក្នុងមជ្ឈិមសម័យ កសិករទាំងឡាយមើលថែរស្រែចំាការរបស់ខ្លួន តែពេលដែលពួកគេឃើញខ្មាំងសត្រូវលើកទ័ពមកឈ្លានពានពីចម្ងាយ ពួកគេក៏ទុកការងារស្រែចំការចោល ដើម្បីនាំក្រុមគ្រួសាររត់គេចចូល ក្នុងទីក្រុងដែលមានកំផែងការពារព័ទជុំវិញ ដើម្បីទទួលការការពារឲ្យរួចផុតពីពួកខ្មាំងសត្រូវ ដ៏គ្រោះថ្នាក់នោះ។ យ៉ាងណាមិញ ក្រុងខាខាសសូនបានធ្វើជាកន្លែងជ្រកកោន ក្នុងពេលសឹកសង្រ្គាម សម្រាប់ប្រជាជនអស់ជាច្រើនជំនាន់មកហើយ។ គេបានសាងសង់វា ក្នុងសតវត្សរ៍ទី៥ មុនគ្រីស្ទសគរាជ ហើយកំផែងរបស់វា ដែលគេបានសង់ពីថ្ម បានផ្តល់ការការពារដល់ជនជាតិរ៉ូម៉ាំង ហ្គួល វីស៊ីហ្គូ ហ្វ្រង់ និងបារាំង។ ដោយសារក្រុងនេះត្រូវបានហ៊ំព័ទ្ធដោយកំផែងដ៏វែង ដែលមានប៉មយាមធំៗ នោះអ្នកដែលជ្រក នៅខាងក្នុងមានទំនុកចិត្តចំពោះកំផែងក្រុងនេះណាស់។
យ៉ាងណាមិញ សម្រាប់យើងដែលជាអ្នកជឿព្រះ យើងអាចជ្រកកោន ក្នុងព្រះវត្តមាននៃព្រះដ៏រស់។ ព្រះគម្ពីរសុភាសិតចែងឲ្យយើងដឹងថា “ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្តីសុខ”(សុភាសិត ១៨:១០)។ ក្នុងបទគម្ពីរនេះ “ព្រះនាមព្រះយេហូវ៉ា” គឺសំដៅទៅលើលក្ខណៈសម្បត្តិរបស់ព្រះ ដែលមានដូចជា ភាពស្មោះត្រង់ មានអំណាចចេស្តា និងមានក្តីមេត្តា។ ចំណែកឯពាក្យសុខសាន្ត វិញ គឺមានន័យថា “ដាក់នៅកន្លែងខ្ពស់រួចផុតពីគ្រោះថ្នាក់”។
ពេលដែលយើងជួបការគំរាមកំហែង នៅពេលណាមួយ យើងចង់រត់ទៅរកកន្លែងការពារខ្លួនឲ្យរួចពីគ្រោះថ្នាក់នោះ។ អ្នកខ្លះស្វែងរកការការពារ នៅក្នុងទ្រព្យសម្បត្តិ ឬក្នុងទំនាក់ទំនង។ ប៉ុន្តែ ក្នុងនាមយើង ជាអ្នកដើរតាមព្រះគ្រីស្ទ យើងមានកន្លែងជ្រកកោនដែលរឹងមាំនិងស្ថិតស្ថេរជាងនេះ។ ដោយសារព្រះទ្រង់ស្មោះត្រង់ មានគ្រប់ចេស្តា ហើយមានពេញដោយសេចក្តីស្រឡាញ់…
ព្រះចាត់ព្រះរាជបុត្រា
បទចម្រៀងជាភាសាអង់គ្លេស ដែលមានចំណងជើងថា ព្រះមែស៊ី ជាស្នាដៃនិពន្ធរបស់លោកហ៊ែនឌែល(Handel)។ ក្នុងបទចម្រៀងនេះ ខ្ញុំចូលចិត្តជាងគេ នៅត្រង់វគ្គដែលយើងអាចច្រៀងដោយអំណរថា “មានបុត្រ១កើតដល់យើង”។ ជាពិសេស ខ្ញុំចូលចិត្តចំណុចដែលគេច្រៀងបន្ទរ ចូលដល់ឃ្លា “ព្រះទ្រង់ប្រទានបុត្រា១មួយដល់យើងហើយ”។ ជាការពិតណាស់ ពាក្យពេចន៍ទាំងអស់នេះ ត្រូវបានអ្នកនិពន្ធ ដកស្រង់ចេញពីបទគម្ពីរអេសាយ ៩:៦ ដែលចែងថា “មានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ”។ នេះជាបទចម្រៀងដ៏មានន័យរបស់លោកហ៊ែនឌែល ដែលសរសើរដំកើងព្រះរាជបុត្រា ដែលបានយាងមករកយើង ដោយចាប់កំណើតជាមនុស្ស នៅថ្ងៃបុណ្យណូអែលដំបូងបំផុត។ ព្រះគម្ពីរសញ្ញាថ្មីបានបកស្រាយកាន់តែច្បាស់ថែមទៀតថា ព្រះរាជបុត្រាមួយអង្គនេះជានរណា។ ក្នុងបទគម្ពីរលូកា ជំពូក១ ទេវតាបានមកជួបនាងម៉ារា ហើយការនេះបានបង្ហាញអំពីអត្តសញ្ញាណទាំងបួនរបស់ព្រះឱរស ដ៏ជាព្រះគ្រីស្ទ ដែលមានដូចតទៅ : ព្រះអង្គនឹងប្រសូត្រជាបុត្រារបស់នាងម៉ារា ដូចនេះព្រះអង្គជាមនុស្ស(១:៣១)។ ព្រះអង្គជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ដូចនេះព្រះអង្គក៏ជាព្រះមួយរយភាគរយ(១:៣២)។ ព្រះអង្គក៏ជាព្រះរាជបុត្រានៃស្តេចដាវីឌផងដែរ មានន័យថា ព្រះអង្គជាប់ខ្សែស្រឡាយស្តេច(១:៣២)។ ហើយព្រះអង្គជាព្រះរាជបុត្រានៃព្រះទៀតផង(១:៣៥) បានជាព្រះអង្គមានភាពស្មើគ្នានឹងព្រះវរបិតា ក្នុងការគ្រប់យ៉ាង។ ត្រង់ចំណុចនេះ ព្រះមែស៊ី អាចបំពេញតួនាទីរបស់ព្រះអង្គបាន ដោយសារព្រះអង្គជាព្រះរាជបុត្រានៃព្រះ។
ពេលដែលយើងថ្វាយបង្គំព្រះអង្គ ក្នុងរដូវកាលនៃបុណ្យណូអែល សូមព្រះប្រទានក្តីអំណរ និងភាពរំភើបរីករាយ ចំពោះអត្ថន័យដ៏ពេញលេញនៃពិធីបុណ្យដ៏សំខាន់នេះ។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានប្រទានព្រះរាជបុត្រាដ៏ល្អឥតខ្ចោះ និងគ្រប់គ្រាន់ ដល់យើងរាល់គ្នា។ ឱសូមយើងចូលមក សរសើរដំកើងព្រះអង្គ!—Bill Crowder
មិនមានអារម្មណ៍ទទេ
មានពេលមួយ ជូលា ចៅស្រីរបស់ខ្ញុំ បានចំណាយពេលក្នុងរដូវក្តៅ ទៅធ្វើការ ក្នុងមណ្ឌលកុមារកំព្រាមួយកន្លែង ក្នុងក្រុងប៊ូសៃ ប្រទេសយូហ្កាន់ដា។ ក្នុងថ្ងៃចុងក្រោយ នៃការចុះកម្មសិក្សារបស់នាង នៅទីនោះ នាងបានទៅលាក្មេងៗ ក្នុងមណ្ឌលកុមារកំព្រានោះ។ មានក្មេងស្រីតូចម្នាក់ ឈ្មោះស៊ូម៉ាយ៉ា មានទឹកមុខក្រៀមក្រំណាស់ ហើយក៏បាននិយាយប្រាប់នាងថា “ថ្ងៃស្អែក អ្នកមីងទៅចោលពួកខ្ញុំហើយ ហើយអាទិត្យក្រោយ អ្នកមីងផ្សេងទៀត(ដែលមកចុះកម្មសិក្សា) ក៏ទៅចោលពួកខ្ញុំដែរ”។ ពេលនោះ ជូលាក៏បានតបថា នាងពិតជាត្រូវចាកចេញមែន។ ស៊ូម៉ាយ៉ាក៏បានឈរគិតមួយសន្ទុះ ហើយក៏លាន់ម៉ាត់ថា “ប៉ុន្តែ អ្នកមីងក៏ទៅ អ្នកមីងផ្សេងទៀតក៏ទៅ ចឹងទៅចោលពួកខ្ញុំអស់ហើយ”។ ជូលាក៏បានតបថា នេះជាការពិតមែន។ ប៉ុន្តែ ក្មេងស្រីតូចម្នាក់នេះក៏បានគិតមួយសន្ទុះ ហើយនិយាយទៀតថា “តែព្រះអង្គនឹងនៅតែគង់នៅជាមួយយើងជានិច្ច ដូចនេះ យើងមិនមានអារម្មណ៍ទទេឡើយ”។
ត្រង់ចំណុចនេះ យើងរាល់គ្នាសុទ្ធតែអាចយល់អំពីអារម្មណ៍ទទេ។ ទោះបីជាមនុស្សមានទំនាក់ទំនង មានស្នេហា ទំនាក់ទំនងផ្លូវភេទ លុយ អំណាច ប្រជាប្រិយភាព ឬមានជ័យជម្នះច្រើនយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជម្នះអារម្មណ៍ទទេនេះបានឡើយ ព្រោះវាជាសេចក្តីប៉ងប្រាថ្នាចង់បានរបស់អ្វីមួយដែលយើងគិតថា មានតម្លៃ ដែលមិនអាចបរិយ៉ាយ និងកាត់ថ្លៃបាន ប៉ុន្តែ របស់នោះមិនស្ថិតស្ថេរសោះឡើយ។ ពេលណាយើងបានរបស់ល្អហើយ យើងកាន់តែមានចិត្តចង់បានរបស់ដែលល្អជាងនោះទៀត។ យើងប្រហែលជារកបានរបស់ដែលល្អជាងនោះ ឬអាចគ្រាន់តែស្រម៉ៃថា បានរបស់នោះនៅក្នុងដៃ…
សេចក្តីស្រឡាញ់ និងការឧបត្ថម្ភ
ខ្ញុំបានទទួលសារដ៏ខ្លីមួយច្បាប់ មកពីមិត្តភ័ក្ររបស់ខ្ញុំម្នាក់ ដែលកំពុងធ្វើការបម្រើព្រះ នៅឯមណ្ឌលកុមារកំព្រាមួយកន្លែង ក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយ ដែលក្នុងសារនោះ គាត់បានសរសេរថា “កាលពីថ្ងៃម្សិលមិញ ពេលដែលខ្ញុំកំពុងអង្គុយធ្វើកិច្ចការនៅតុការិយ៉ាល័យ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានឃើញសត្វស្រម៉ោចរាប់ពាន់ កំពុងតែវាពាសពេញ លើផ្ទៃជញ្ជាំងអគារការិយ៉ាល័យរបស់យើង ទាំងខាងក្នុង និងខាងក្រៅ។ ពួកវាបានរោមរបស់របរ នៅក្នុងបន្ទប់។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែបន្តធ្វើការជាធម្មតា។ ប្រហែលជាជិតកន្លះម៉ោងក្រោយមក សត្វស្រម៉ោចក៏បានចេញទៅវិញអស់”។ បន្ទាប់ពីមិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ បានរៀបរាប់អំពីរឿងសត្វស្រម៉ោចចប់ហើយ គាត់ក៏បានសរសេរទៀតថា“ចំណែកឯអ្នកវិញ តើអ្នកមានសុខទុក្ខយ៉ាងណាដែរ នៅកន្លែងធ្វើការ?”
ជួនកាល យើងត្រូវការការក្រើនរំឭក អំពីសេចក្តីត្រូវការរបស់អ្នក ដែលបានលះចោលភាពស្រណុកស្រួល ទៅបម្រើព្រះនៅប្រទេសក្រីក្រ។ ព្រះត្រាសហៅមនុស្សម្នាក់ៗ ឲ្យទៅតាមផ្លូវខុសៗគ្នា ហើយក្នុងនោះ អ្នកខ្លះត្រូវទៅតាមផ្លូវដែលរលាក់ខ្លាំង ពិបាកធ្វើដំណើរ។ គ្មាននរណាម្នាក់ចង់ធ្វើការ ក្នុងការិយ៉ាល័យ ដែលមានសត្វស្រម៉ោចរោមពេញបន្ទប់ឡើយ ប៉ុន្តែ មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ មិនបានធ្វើការនៅកន្លែងនោះ ដើម្បីរកផលកម្រៃឡើយ។ គាត់ និងគ្រីស្ទបរិស័ទដទៃទៀត បានថ្វាយចិត្តដាច់ដល់ព្រះគ្រីស្ទ ហើយបានគិតថា ការលះបង់ភាពស្រណុកស្រួល “ដ៏សំខាន់” ដើម្បីចេញទៅធ្វើការបម្រើព្រះអង្គ គឺគ្រាន់តែជាការលះបង់ដ៏តូច ដើម្បីថ្វាយសិរីល្អដល់ព្រះ ដែលបានស្រឡាញ់យើងរាល់គ្នា ជាមុន។
ពួកគេត្រូវការការគាំទ្រពីយើង គឺមិនខុសពីការដែលសាវ័កប៉ុលពឹងផ្អែកលើជំនួយរបស់មិត្តភ័ក្រគាត់ ក្នុងក្រុងភីលីព សម្រាប់ការងារដំណឹងល្អ(ភីលីព ១:៥) សម្រាប់បំពេញការខ្វះខាត(៤:១៦)…
ដំណើរជីវិតដែលថយក្រោយ
ទន្លេឈិកាហ្គោ មានភាពមិនប្រក្រតី ដោយសារវាហូរបញ្ច្រាសទិស។ ក្រុមវិស្វករបានបង្វែរទិសដៅរបស់វា ឲ្យហូរបញ្រ្ចាសយ៉ាងដូចនេះ អស់ជាងមួយសតវត្សរ៍ហើយ ដោយសារប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីក្រុងឈីកាហ្គោបានបំពល់ទឹកទន្លេនេះ។ គេបានបង្ហូរទឹកលាងចាន ទឹកលូ និងកាកសំណង់រោងចក្រ ចូលទៅក្នុងទន្លេនេះ ហើយទន្លេនេះហូរចូលបឹងមីឈីហ្គិន។ ដោយសារបឹងនេះជាប្រភពទឹកប្រើប្រាស់សម្រាប់ទីក្រុង មានប្រជាពលរដ្ឋរាប់ពាន់នាក់មានជម្ងឺ និងបាត់បង់ជីវិត ដោយសារទឹកកក្វក់នោះ ហេតុនេះហើយ អាជ្ញាធរក្រុងក៏បានសម្រេចចិត្ត ផ្លាស់ប្តូរទិសដៅទឹកទន្លេ ឲ្យហូរបញ្រ្ចាស ចេញពីបឹងនោះវិញ។
យ៉ាងណាមិញ ពេលយើងក្រឡេចមកមើលដំណើរជីវិតរបស់ព្រះយេស៊ូវ ក្នុងលោកិយនេះ យើងប្រហែលជាគិតថា ព្រះអង្គហាក់ដូចជាមានដំណើរជីវិតដែលបញ្រ្ចាសថយក្រោយ ខុសពីការរំពឹងគិតរបស់យើង។ ព្រះអង្គជាព្រះដ៏មានសិរីល្អ តែព្រះអង្គបានយាងចុះមកផែនដី ដើម្បីប្រសូត្រជាទារក ដែលងាយនឹងរងគ្រោះ។ ព្រះអង្គជាព្រះដែលយាងមកយកកំណើតជាមនុស្ស ដូចនេះ ពេលដែលព្រះអង្គប្រកាស់ថា ព្រះអង្គជាព្រះ គេបានចោទព្រះអង្គ ថាបានពោលពាក្យប្រមាថព្រះ។ ព្រះអង្គប្រសូត្រមកជាមនុស្សដែលគ្មានបាប ឬគ្មានកំហុសអ្វីទាល់តែសោះ តែគេបានឆ្កាងព្រះអង្គ ដូចឧក្រឹដ្ឋជន។ ប៉ុន្តែ ព្រះអង្គបានរស់នៅក្នុងលោកិយ តាមបំណងព្រះទ័យព្រះ(យ៉ូហាន ៦:៣៨)។ ពេលដែលយើង យកតម្រាប់តាមព្រះយេស៊ូវ ក្នុងនាមជាអ្នកដើរតាមព្រះអង្គ លោកិយគេអាចគិតថា យើង“កំពុងមានដំណើរថយក្រោយ”។ ការឲ្យពរដល់ខ្មាំងសត្រូវរបស់យើង(រ៉ូម ១២:១៤) ឲ្យតម្លៃការគោរពប្រតិបត្តិព្រះ ឲ្យបានខ្លាំងជាងទ្រព្យសម្បត្តិ(១ធីមូថេ ៦:៦-៩) និងការមានអំណរ ក្នុងពេលរងទុក្ខលំបាក(យ៉ាកុប ១:២) ហាក់ដូចជាផ្ទុយពីទស្សនៈរបស់លោកិយ។…