សូមព្រះចម្រើនអ្នកឡើង!
ក្នុងឆ្នាំ ១៩៦២ លោកចន គ្លែន(John Glenn) គឺជាជនជាតិអាមេរិកទីមួយ ក្នុងប្រវត្តិសាស្រ្ត ដែលបានធ្វើដំណើរក្នុងអវកាសជុំវិញផែនដី។ ពេលដែលយានអាវកាសរបស់គាត់ហោះឡើងទៅលើ មេបញ្ជាការនៅលើដី ក៏បានថ្លែងថា “លោកចន គ្លែន សូមព្រះចម្រើនដល់លោក”។ ទោះបីជាយើងមិនសូវឮគេនិយាយពាក្យជូនពរ ដូចនេះក៏ដោយ ក្នុងសំបុត្រទីពីរ ដែលសាវ័កយ៉ូហានបានសរសេរផ្ញើពួកជំនុំ គាត់បាននិយាយអំពីការជម្រាបសួរ ដែលជាការជូនពរដូចនេះផងដែរថា “បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្តីនេះ នោះកុំឲ្យទទួលអ្នកនោះ នៅក្នុងផ្ទះឡើយ កុំឲ្យទាំងជំរាបសួរ(ជូនពរ)ដល់អ្នកនោះផង”(២យ៉ូហាន ១:១០)។
គេបានហៅសាវ័កយ៉ូហានថា “សាវ័កនៃសេចក្តីស្រឡាញ់” ប៉ុន្តែ ហេតុអ្វីបានជាគាត់ដាស់តឿនអ្នកជឿព្រះ មិនឲ្យជួនពរដល់អ្នកដទៃ? អ្នកផ្សាយដំណឹងល្អ ដែលធ្វើដំណើរទៅបម្រើព្រះនៅកន្លែងផ្សេងៗ មានការពឹងផ្អែកទៅលើការទទួលស្វាគមន៍របស់គ្រីស្ទបរិស័ទ ដែលផ្តល់កន្លែងស្នាក់នៅ និងអាហារ។ ដូចនេះ ត្រង់ចំណុចនេះ លោកយ៉ូហានកំពុងតែប្រាប់អ្នកជឿព្រះថា សេចក្តីពិតនៃព្រះគម្ពីរពិតជាសំខាន់ណាស់។ បើសិនជាមានបេសកជនណាចូលមកផ្សាយគោលលទ្ធិ ដែលប្រាសចាកពីសេចក្តីបង្រៀនរបស់ពួកសាវ័ក នោះអ្នកជឿព្រះមិនត្រូវស្វាគមន៍ពួកគេ ដោយផ្តល់កន្លែងស្នាក់នៅ ឬការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុឡើយ។
សេចក្តីបង្រៀនរបស់គាត់ត្រង់ចំណុចនេះ ក៏សម្រាប់ឲ្យអ្នកជឿព្រះសព្វថ្ងៃ អនុវត្តតាមផងដែរ។ យើងត្រូវប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នា ដោយចិត្តសប្បុរស ព្រោះព្រះទ្រង់មានព្រះទ័យសប្បុរសចំពោះយើង។ ប៉ុន្តែ ពេលដែលគេសុំឲ្យយើងឧបត្ថម្ភជាប្រាក់កាស់ សម្រាប់ការងាររបស់គេ នោះយើងចាំបាច់ត្រូវទូលសូមប្រាជ្ញាពីព្រះ។ ព្រះវិញ្ញាណដែលដឹកនាំយើង ចូលទៅក្នុងសេចក្តីពិត(យ៉ូហាន ១៦:១៣) ទ្រង់នឹងបង្ហាញឲ្យយើងដឹងថា យើងគួរតែស្វាគមន៍អ្នកនោះឬក៏អត់។–Dennis…
ស្រែកអំពាវដល់ព្រះ
អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំនៅតែមិនទាន់យល់ទាំងស្រុង អំពីការអធិស្ឋាន។ ការអធិស្ឋានគឺជាការអាថ៌កំបាំងសម្រាប់ខ្ញុំ។ តែការមួយដែលខ្ញុំដឹងនោះគឺ ពេលដែលយើងកំពុងទាល់ច្រកអស់ផ្លូវ នោះការអធិស្ឋានក៏បានឮចេញពីបបូរមាត់យើង យ៉ាងងាយ ហើយក៏ចេញពីជម្រៅចិត្តដ៏ជ្រាលជ្រៅបំផុតទៀតផង។ ពេលដែលយើងមានការភ័យខ្លាចខ្លាំង ពេលដែលយើងអស់សមត្ថភាពហើយនៅពេលដែលយើង ត្រូវបានបង្ខំឲ្យចេញពីកន្លែងស្រណុកស្រួល ពេលដែលសុខុមាលភាពយើងកំពុងតែមានបញ្ហា និងគ្រោះថ្នាក់ នោះយើងក៏រើសយកការអធិស្ឋានជាជម្រើសចុងក្រោយ ដោយមិនដឹងខ្លួន។ តាមធម្មតា នៅពេលនោះ យើងច្រើនតែស្រែកឡើងថា “ព្រះអង្គអើយ សូមជួយកូនផង!”
លោកយូជីន ភីធ័រសាន់(Eugene Peterson) ដែលជាអ្នកនិពន្ធដ៏ល្បីល្បាញ បានមានប្រសាសន៍ថា “ភាសានៃសេចក្តីអធិស្ឋាន ត្រូវបានគេបង្កើត ក្នុងពេលដែលមានបញ្ហាដ៏លំបាក។ ពេលដែលយើងមិនអាចជួយខ្លួនឯងបាន ហើយស្រែករកជំនួយ ពេលដែលយើងមិនចង់នៅកន្លែង ដែលយើងកំពុងនៅ ហើយចង់ចាកចេញ ពេលដែលយើងមិនចូលចិត្តលក្ខណៈសម្បត្តិដែលចង់កែប្រែ នោះយើងប្រើភាសាជាមូលដ្ឋានរបស់យើង ហើយភាសានេះក៏ក្លាយជាឫសនៃសេចក្តីអធិស្ឋានរបស់យើង”។
ការអធិស្ឋានចាប់ផ្តើម ក្នុងពេលមានបញ្ហា ហើយការអធិស្ឋាននៅតែមានជាបន្តទៀត ព្រោះយើងតែងតែមានបញ្ហាជានិច្ច ទោះតូចឬធំក្តី។ ការអធិស្ឋានមិនតម្រូវឲ្យយើងមានការរៀបចំខ្លួនជាពិសេស មិនតម្រូវឲ្យយើងប្រើពាក្យបច្ចេកទេសអ្វីឡើយ ហើយក៏មិនតម្រូវថា យើងត្រូវតែឈរ ឬអង្គុយឡើយ។ ការអធិស្ឋានចេញពីខាងក្នុងចិត្តរបស់យើងមក ដោយជៀសមិនរួច ហើយមិនយូរមិនឆាប់ ការអធិស្ឋានក៏បានក្លាយជាទម្លាប់នៃការឆ្លើយតបរបស់យើង ចំពោះរឿងទាំងអស់ ទោះរឿងអាក្រក់ឬល្អ ដែលយើងបានជួបក្នុងជីវិតយើង (ភីលីព ៤:៦)។ យើងពិតជាមានអភ័យឯកសិទ្ធដ៏ពិសេសណាស់ ដែលយើងអាចផ្ទេរបន្ទុកគ្រប់យ៉ាងដល់ព្រះ ដោយការអធិស្ឋាន!–David Roper
តើល្អលេខពីរឬ?
នាងលេអាប្រាកដជាគេងមិនលក់ មួយយប់ទល់ភ្លឺ ដោយសារនាងរង់ចាំមើលលោកយ៉ាកុប ដែលជាស្វាមី ភ្ញាក់ពីដំណេក។ នាងដឹងថា នាងមិនមែនជាមនុស្សដែលលោកយ៉ាកុបចង់ឃើញ ពេលដែលគាត់ភ្ញាក់ឡើងទេ ព្រោះអ្នកដែលគាត់ស្រឡាញ់ គឺនាងរ៉ាជែល។ លោកយ៉ាកុបត្រូវលោកឡាបាន់ ដែលជាឪពុកក្មេកបោកប្រាស់ ហើយពេលដែលគាត់ដឹងថា ឪពុកក្មេកគាត់ “បានដាក់នុយបញ្ឆោត ហើយលួចដូរកូនក្រមុំ” លោកយ៉ាកុបក៏ប្រញាប់រកផ្លូវដោះស្រាយជាមួយនឹងគាត់ ដើម្បីយកស្រ្តីដែលគាត់បានសន្យាថា នឹងលើកឲ្យគាត់នោះ ឲ្យបានដូចចិត្ត(លោកុប្បត្តិ ២៩:២៥-២៧)។
តើអ្នកធ្លាប់មានអារម្មណ៍ថា ខ្លួនជាមនុស្សមិនសំខាន់ ឬជាមនុស្សល្អលេខពីរឬទេ? នេះហើយជាអារម្មណ៍ដែលនាងលេអាមាន នៅពេលនោះ។ យើងអាចដឹងថា នាងមានអារម្មណ៍ពិបាកយ៉ាងនេះ ដោយធ្វើការស្វែងយល់ អំពីការដែលនាងបានដាក់ឈ្មោះ ឲ្យកូនច្បងទាំងបីរនាក់របស់នាង(ខ.៣១-៣៥) ដែលមានដូចជា រូបេន ដែលមានន័យថា “សូមមើលកូនប្រុសនេះ” ហើយ ស៊ីម្មាន មានន័យថា “បានឮ” រីឯឈ្មោះលេវី វិញគឺមានន័យថា “នៅជាប់”។ អត្ថន័យរបស់ឈ្មោះកូនប្រុសទាំងបីរនាក់នេះ សុទ្ធតែបង្ហាញថា នាងកំពុងតែខ្វះសេចក្តីស្រឡាញ់របស់លោកយ៉ាកុប។ ពេលដែលកូនប្រុសនីមួយៗចាប់កំណើតមក នាងបានសង្ឃឹមនឹងបានទទួលការពេញចិត្ត និងសេចក្តីស្រឡាញ់ពីលោកយ៉ាកុប។ ប៉ុន្តែ អាកប្បកិរិយ៉ារបស់នាងលេអាក៏បានផ្លាស់ប្តូរ បន្តិចម្តងៗ ហើយនាងក៏បានដាក់ឈ្មោះកូនទីបួនរបស់នាងថា “យូដា” ដែលមានន័យថា “សរសើរដំកើង”(ខ.៣៥)។ ដូចនេះ ទោះបីជានាងមានអារម្មណ៍ថា ខ្លួនមិនបានទទួលសេចក្តីស្រឡាញ់ពីប្តីរបស់នាងក៏ដោយ ក៏នាងនៅតែដឹងផងដែរថា ព្រះទ្រង់ស្រឡាញ់នាងយ៉ាងខ្លាំង។
យើងមិនអាចធ្វើអ្វី ដើម្បីឲ្យព្រះស្រឡាញ់យើងបានឡើយ ព្រោះសេចក្តីស្រឡាញ់របស់ទ្រង់ មិនអាស្រ័យទៅលើការអ្វីដែលយើងធ្វើឡើយ។…
អំណាចនៃការបង្ហាញឲ្យឃើញ
អស់រយៈពេល២ទសវត្សរ៍ហើយ ដែលលោកម៉ៃឃ៍ ហ៊ែនស៍(Mike Hands) ដែលជាអ្នកបរិស្ថាន បានធ្វើកិច្ចការ ដើម្បីជួយកសិករនៅតំបន់អាមេរិកកណ្តាល ឲ្យប្រើវិធីសាស្រ្តដែលមានប្រសិទ្ធភាពជាងមុន នៅក្នុងការដាំដុះ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមានការពិបាក នៅក្នុងការបោះបង់ចោលប្រពៃណីនៃការធ្វើកសិកម្ម ដែលពួកគេបានអនុវត្តតាម តាំងពីយូរមកហើយ ដោយ “ការកាប់ឆ្កាព្រៃ ហើយដុត” ដើម្បីដាំដំណាំ ទោះបីជាពួកគេបានដឹងហើយថា ប្រពៃណីនេះបានធ្វើឲ្យខូចដី ហើយបំពុលបរិយ៉ាកាសទៀតក៏ដោយ។ ដូចនេះ លោកម៉ៃឃ៍ មិនគ្រាន់តែបាននិយាយប្រាប់ពួកគេឡើយ តែថែមទាំងបានបង្ហាញឲ្យពួកគេឃើញវិធីសាស្រ្តធ្វើចំការ ដែលប្រសើរជាងនេះ។ ក្នុងខ្សែវីដេអូឯកសារ ដែលមានចំណងជើងថា ផ្សែងហុយទ្រលោម គាត់បានមានប្រសាសន៍ថា “អ្នកត្រូវធ្វើការបង្ហាញ ឲ្យគេឃើញ បើគ្រាន់តែនិយាយប្រាប់គេ នោះមិនទាន់គ្រប់គ្រាន់ឡើយ។ អ្នកអាចរៀបរាប់ប្រាប់ពួកគេ តែយើងត្រូវតែធ្វើឲ្យពួកគេមើល”។
យ៉ាងណាមិញ សាវ័កប៉ុលក៏បានប្រើវិធីសាស្រ្តស្រដៀងគ្នា ដើម្បីផ្សាយដំណឹងល្អ អំពីព្រះយេស៊ូវគ្រីស្ទ។ គាត់បានសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅក្រុងកូរិនថូសថា “ឯពាក្យសំដី និងវោហាអធិប្បាយរបស់ខ្ញុំ ក៏មិនមែនដោយពាក្យឧត្តុង្គឧត្តម ដែលពូកែបញ្ចុះបញ្ចូលនោះដែរ គឺដោយការសំដែងចេញជាព្រះវិញ្ញាណ និងព្រះចេស្តាវិញទេតើ ដើម្បីកុំឲ្យសេចក្តីជំនឿរបស់អ្នករាល់គ្នាបានតាំងនៅ ដោយប្រាជ្ញារបស់មនុស្សឡើយ គឺដោយព្រះចេស្តានៃព្រះវិញ”(១កូរិនថូស ២:៤-៥)។ នៅក្នុងសំបុត្រនេះដដែល សាវ័កប៉ុលក៏បានប្រាប់ពួកគេទៀតថា “ដ្បិតនគរព្រះមិនសំរេចនឹងពាក្យសំដីប៉ុណ្ណោះទេ គឺស្រេចនឹងឥទ្ធិឫទ្ធិវិញ”(៤:២០)។
ក្នុងការរស់នៅប្រចាំថ្ងៃ ចូរយើងទូលសូមឲ្យព្រះជួយយើង ឲ្យមានទីបន្ទាល់ល្អ ដែលគួបផ្សំជាមួយនឹងពាក្យសម្តីដែលយើងថ្លែងប្រាប់គេអំពីទ្រង់។…
ជីវិតដែលល្អបំផុត
កាលពីពីរបីសប្តាហ៍មុន ខ្ញុំបានធ្វើដំណើរទៅរដ្ឋផ្លូរីដា ដើម្បីធ្វើជំនួញ។ ពេលខ្ញុំជិះយន្តហោះត្រឡប់មកវិញ ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលបានឃើញមានកៅអីទំនេរជាច្រើននៅក្បែរកៅអីរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ល្អណាស់ ដោយសារខ្ញុំមិនចាំបាច់ត្រូវអង្គុយនៅកន្លែងចង្អៀតទេ។ ជាងនេះទៅទៀត នៅជាប់កៅអីរបស់ខ្ញុំ មានកៅអីមួយដែលទទេគ្មានមនុស្សអង្គុយទៀត! ដូចនេះ ខ្ញុំអាចគេងមួយស្របក់យ៉ាងស្រួល។ បន្ទាប់មក ខ្ញុំក៏បាននឹកចាំអ្នកដែលអង្គុយនៅកន្លែងជិតខាង ដែលមិនមានកៅអីអង្គុយស្រួលដូចខ្ញុំ។ ខ្ញុំក៏បានអញ្ជើញមនុស្សបីបួននាក់ទៀត ដែលខ្ញុំស្គាល់ ឲ្យមកអង្គុយនៅកន្លែងដែលល្អ ជាងកន្លែងដែលពួកគេកំពុងអង្គុយ តែពួកគេសុទ្ធតែចង់បន្តអង្គុយនៅកន្លែងរបស់ខ្លួនទៀត ដោយសារមូលហេតុផ្សេងៗ។ ពួកគេប្រហែលជាមិនចង់ពិបាកប្តូរកន្លែងអង្គុយ ឬមានអារម្មណ៍ថា កន្លែងដែលពួកគេអង្គុយ មិនមានបញ្ហាអ្វីទេ។
សម្រាប់យើងដែលជាអ្នកជឿព្រះគ្រីស្ទ យើងមានការអញ្ជើញដែលសំខាន់ជាងនេះទៀត ដែលយើងចង់ឲ្យអ្នកដទៃទទួល ព្រោះយើងបានទទួលជីវិតថ្មី ក្នុងសេចក្តីជំនឿលើព្រះយេស៊ូវ ហើយយើងក៏ចង់ឲ្យអ្នកដទៃមានជីវិតថ្មីផងដែរ។ មានអ្នកខ្លះចង់ទទួលការអញ្ជើញនោះ តែអ្នកខ្លះទៀតមិនចង់ទទួលទេ។ ក្នុងបទគម្ពីរយ៉ូហាន ១:៤០ យើងឃើញថា លោកអនឌ្រេបានចាប់ផ្តើមដើរតាមព្រះយេស៊ូវ។ ការទីមួយ ដែលលោកអនឌ្រេបានធើ្វ គឺទៅរកបងប្អូនគាត់ គឺលោកស៊ីម៉ូន ដើម្បីអញ្ជើញគាត់ ឲ្យទៅជួបព្រះយេស៊ូវ ដែលជាព្រះមែស៊ីផងដែរ (ខ.៤១)។ ព្រះយេស៊ូវបានប្រទានឲ្យពួកគេ មានការរស់នៅបែបថ្មី ដោយមានការស្គាល់ទ្រង់ ហើយអរសប្បាយនឹងព្រះបន្ទូលសន្យាដែលនឹងប្រទានការអត់ទោសបាប (រ៉ូម ៣:២៤) ព្រះវត្តមានគង់នៅជាមួយជារៀងរហូត(ហេព្រើ ១៣:៥) សេចក្តីសង្ឃឹម (រ៉ូម ១៥:១៣) សន្តិភាព (យ៉ូហាន ១៤:២៧)…
ចំនួនថ្ងៃដែលបានរាប់
បន្ទាប់ពីហេតុការណ៍ នៃខ្យល់កួចយក្សថូនេដូ ដ៏បង្ហិនបង្ហោចបានបញ្ចប់ មានបុរសម្នាក់បានឈរនៅក្រៅផ្ទះរបស់គាត់ ដែលបានទទួលរងការបំផ្លាញ។ នៅក្នុងផ្ទះនោះ មានរបស់របរជាច្រើនបានរាយប៉ាយ ដែលមានដូចជាគ្រឿងអល្ល័ង្ការបស់ភរិយាគាត់ និងវត្ថុមានតម្លៃដែលគាត់បានប្រមូលទុក។ ប៉ុន្តែ បុរសម្នាក់នេះ មិនមានបំណងចង់ចូលស្វែងរករបស់ទាំងនោះ នៅក្នុងផ្ទះ ដែលហៀបតែនឹងរលំនោះឡើយ។ គាត់មានប្រសាសន៍ថា “ខ្ញុំមិនសមនឹងប្រថុយជីវិត ដើម្បីរបស់ទាំងអស់នោះឡើយ”។
ពេលដែលជីវិតយើងមានវិបត្តិ យើងច្រើនតែផ្តោតទៅលើការអ្វីដែលពិតជាសំខាន់ ចំពោះយើង។ ក្នុងបទគម្ពីរទំនុកដំកើងជំពូក៩០ ដែលជា “សេចក្តីអធិស្ឋានរបស់លោកម៉ូសេ” ក្នុងនាមជាមនុស្សសំណប់របស់ព្រះ លោកម៉ូសេបានពិចារណាអំពីជីវិត ដោយរាប់ចាប់តាំងពីដើមដំបូង ដល់ចុងបញ្ចប់នៃជីវិតមនុស្ស។ គាត់បានដឹងថា ជីវិតគាត់ខ្លីណាស់ (ខ.៤-៦) ហើយសេចក្តីក្រោធរបស់ព្រះក៏បរិសុទ្ធផង (ខ.៧-១១) នោះគាត់បានអធិស្ឋានទូលអង្វរ សូមឲ្យព្រះប្រទាននូវការយល់ដឹងដល់គាត់ បានជាគាត់ទូលទ្រង់ថា “ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុ នៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា”(ខ.១២)។
ក្នុងទំនុកដដែលនេះ លោកម៉ូសេបានទូលអង្វរ សូមសេចក្តីស្រឡាញ់របស់ព្រះ យ៉ាងដូចនេះថា “ឱព្រះយេហូវ៉ាអើយ សូមវិលមកវិញ តើដល់កាលណាទៅ សូមសំរាលព្រះហឫទ័យ ចំពោះពួកអ្នកបំរើទ្រង់ផង ឱសូមចំអែតយើងខ្ញុំ ដោយសេចក្តីសប្បុរសនៃទ្រង់ នៅពេលព្រឹក ដើម្បីឲ្យយើងខ្ញុំបានរីករាយឡើង ហើយមានសេចក្តីអំណររហូតដល់អស់១ជីវិត”(ខ.១៣-១៤) នៅចុងបញ្ចប់ គាត់ក៏បានអធិស្ឋានអំពីពេលអនាគតថា “សូមឲ្យព្រះគុណនៃព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ បានសណ្ឋិតលើយើងខ្ញុំ ហើយតាំងការនៃដៃយើងខ្ញុំ…
ភ្លើងរបស់សាសន៍ក្រិក
ភ្លើងរបស់សាសន៍ក្រិក គឺជាសារធាតុរាវ ដែលផ្សំពីជាតិគីមី ដែលត្រូវបានគេប្រើ ក្នុងសង្រ្គាមសម័យបុរាណ ដោយចក្រភពប៊ីហ្សនទីន ប្រឆាំងនឹងខ្មាំងសត្រូវរបស់ខ្លួន។ ផ្អែកទៅលើប្រភពឯកសារតាមអ៊ីនធើណិត បានឲ្យដឹងថា គេបានផលិតវា ក្នុងរវាងឆ្នាំ៦៧២ នៃគ្រីស្ទសករាជ ហើយត្រូវបានគេប្រើ យ៉ាងមានប្រសិទ្ធភាព ក្នុងការបំផ្លាញសត្រូវឲ្យទទួលរងវិនាសកម្ម ជាពិសេស នៅក្នុងសង្រ្គាមនៅលើផ្ទៃសមុទ្រ ព្រោះវាអាចឆេះនៅលើទឹកបាន។ ដូចនេះ តើភ្លើង សាសន៍ក្រិកគឺជាអ្វី? រហូតមកដល់សព្វថ្ងៃនេះ គ្រឿងផ្សំរបស់វានៅតែជាអាថ៌កំបាំងដដែល។ វាជាអាវុធយុទ្ធភណ្ឌដ៏មានតម្លៃណាស់ បានជាគេរក្សាការសម្ងាត់ដាច់ខាត មិនឲ្យអ្នកដទៃដឹងអំពីរូបមន្តរបស់វា ហើយត្រូវបានកប់ទុកក្នុងទំព័រប្រវត្តិសាស្រ្ត។ សព្វថ្ងៃនេះ អ្នកស្រាវជ្រាវ នៅតែបន្តព្យាយាមបង្កើតរូបមន្តនៃអាវុធសម័យបុរាណនោះ សាជាថ្មី តែនៅតែមិនបានសម្រេច។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសង្រ្គាមខាងវិញ្ញាណរបស់គ្រីស្ទបរិស័ទ ប្រភពនៃសេចក្តីហិនវិនាស ក្នុងចំណោមអ្នកជឿព្រះគ្រីស្ទ មិនមែនជាការសម្ងាត់ ដែលគេមិនអាចដឹងនោះទេ។ សាវ័កយ៉ាកុបបានប្រាប់យើងថា ជាញឹកញាប់ ប្រភពនៃភាពហិនវិនាស ក្នុងទំនាក់ទំនងរបស់យើង គឺជាភ្លើងមួយប្រភេទទៀត។ គាត់បានមានប្រសាសន៍ថា “អណ្តាតក៏ជាភ្លើងដែរ គឺជាលោកីយ៍ដ៏ពេញដោយសេចក្តីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក”(យ៉ាកុប ៣:៦)។ ពាក្យពេចន៍ដ៏មានអំណាចទាំងនេះ បានរំឭកយើងឲ្យនឹកចាំថា ពាក្យសម្តីដែលយើងនិយាយដោយឥតបើគិត អាចមានគ្រោះថ្នាក់ប៉ុណ្ណា ចំពោះអ្នកដែលនៅជុំវិញខ្លួនយើង។
សូមយើងកុំប្រើពាក្យសម្តី ដែលសាហាវដូច “ភ្លើងនៃសាសន៍ក្រិក” ដែលអាចបំផ្លាញទំនាក់ទំនង គ្រួសារ និងពួកជំនុំឡើយ…
ការបង្វែររបស់ព្រះ
ខ្ញុំច្រើនតែងជួបបញ្ហាជាប់គាំង ក្នុងដំណើរនៃការងាររបស់ខ្ញុំ ដូចនេះ ការអ្វីដែលបង្វែរអារម្មណ៍របស់ខ្ញុំ ឲ្យឃ្លាតឆ្ងាយពីការងារប្រចាំថ្ងៃ និងផែនការរបស់ខ្ញុំ អាចជាការរំខានខ្លាំងណាស់។ ដែលកាន់តែអាក្រក់ជាងនេះទៀតនោះ គឺជួនកាល ការបង្វែរអារម្មណ៍ក្នុងជីវិតយើង ធ្វើឲ្យយើងមានការថប់បារម្ភ និងឈឺចាប់ណាស់។ ប៉ុន្តែ ព្រះទ្រង់មានបន្ទូលថា “គំនិតអញ មិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ”(អេសាយ ៥៥:៨)។ បានសេចក្តីថា ព្រះទ្រង់ជ្រាបថា ជាញឹកញាប់ ទ្រង់ចាំបាច់ត្រូវបង្វែរអារម្មណ៍របស់យើង ដើម្បីឲ្យជីវិតយើងកាន់តែមានន័យ ជាងពេលដែលយើងជាប់គាំង នៅក្នុងផែនការដំបូងរបស់យើង។
សូមយើងគិតអំពីលោកយ៉ូសែបចុះ។ ព្រះបានបង្វែរគាត់ ឲ្យទៅនគរអេស៊ីព្ទ ដើម្បីរៀបចំគាត់ សម្រាប់ការជួយសង្រ្គោះរាស្រ្តជ្រើសតាំងរបស់ព្រះ ឲ្យរួចពីការស្លាប់ដោយគ្រោះទុរភិក្ស។ ចំណែកឯលោកម៉ូសេវិញ ព្រះទ្រង់បានបង្វែរអារម្មណ៍គាត់ ឲ្យចេញពីការរស់នៅដ៏ហ៊ឺហារ ក្នុងរាជវាំងស្តេចផារ៉ោន ឲ្យទៅវាលរហោស្ថាន ដើម្បីត្រៀមខ្លួនដឹកនាំរាស្រ្តរបស់ព្រះ ទៅកាន់ទឹកដីសន្យា។ ទន្ទឹមនឹងនោះ យើងក៏អាចពិចារណាអំពីលោកយ៉ូសែប និងនាងម៉ារា ដែលត្រូវបានទេវតាប្រកាស់ប្រាប់ អំពីព្រះរាជសារដែលជាការបង្វែរអារម្មណ៍ដ៏សំខាន់បំផុតថា នាងម៉ារានឹងប្រសូតបុត្រា១ ដែលត្រូវថ្វាយព្រះនាមថា “យេស៊ូវ” ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១)។ លោកយ៉ូសែបបានជឿជាក់លើគោលបំណងដែលធំជាង ដែលព្រះមានចំពោះគាត់ បានជាគាត់ចុះចូលនឹងការបង្វែរអារម្មណ៍នោះ ហើយក៏បានស្តាប់បង្គាប់ព្រះ ដោយថ្វាយព្រះនាមថា “យេស៊ូវ”(ខ.២៥)។ ការនេះបានធ្វើឲ្យរឿងដែលកើតឡើងជាបន្តបន្ទាប់ទៀត ក្លាយជាប្រវត្តិសាស្រ្តដ៏អស្ចារ្យ!
យើងអាចទុកចិត្តលើផែនការរបស់ព្រះ ដែលអស្ចារ្យជាងផែនការយើង ខណៈពេលដែលទ្រង់ធ្វើការ…
សេចក្តីពិតដ៏អាថ៌កំបាំង
ព្រះទ្រង់គ្មានដែនកំណត់ឡើយ។ ជួនកាល ពេលទ្រង់បើកសម្តែងគំនិតរបស់ទ្រង់ ដល់មនុស្សដែលមានដែនកំណត់ នោះគំនិតរបស់ទ្រង់ជាការអាថ៌កំបាំង។ ឧទាហរណ៍ : ក្នុងកណ្ឌទំនុកដំកើង មានខគម្ពីរប្រកបដោយប្រាជ្ញាមួយ ដែលហាកដូចជាធ្វើឲ្យយើងមានសំណួរ ជាជាងទទួលបាននូវចម្លើយ គឺខដែលចែងថា “ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា ជាការវិសេសដល់ព្រះនេត្រទ្រង់”(១១៦:១៥)។ ពេលដែលខ្ញុំបានអានបទគម្ពីរនេះ ខ្ញុំក៏គ្រវីក្បាល ដោយការងឿងឆ្ងល់ថា ហេតុអ្វីបានជាការស្លាប់របស់ពួកបរិសុទ្ធ ជាការវិសេសដល់ព្រះនេត្រទ្រង់។ ខ្ញុំបានមើលឃើញអ្វីៗ ដោយភ្នែកដែលជាប់ចំណងនឹងលោកិយ បានជាខ្ញុំពិបាកយល់អំពីបទគម្ពីរនេះ នៅពេលដែលកូនស្រីរបស់យើងបានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់រថយន្ត ក្នុងអាយុ១៧ឆ្នាំ។ និយាយរួម យើងពិបាកយល់អំពីការនេះ ពេលដែលយើងបាត់បង់មនុស្សជាទីស្រឡាញ់របស់យើង។ ប៉ុន្តែ បទគម្ពីរនេះមិនមែនជាអាថ៌កំបាំងសម្រាប់យើងទៀតឡើយ ពេលដែលយើងត្រឹះរិះពិចារណា ហើយដឹងថា ការអ្វីដែលមានតម្លៃដ៏វិសេស ចំពោះព្រះអម្ចាស់ គឺមិនជាប់ជំពាក់នឹងលោកិយឡើយ។ បទគម្ពីរមួយនេះ តម្រូវឲ្យយើងមានទស្សនៈ បែបនគរស្ថានសួគ៌។ ឧទាហរណ៍ តាមបទគម្ពីរ ទំនុកដំកើង ១៣៩:១៦ ខ្ញុំត្រូវមានទស្សនៈយល់ឃើញថា មែលីស្សា(Melissa) កូនស្រីរបស់ខ្ញុំបានឡើងទៅដល់នគរស្ថានសួគ៌ ដូចការរំពឹងគិតរបស់យើងមែន។ ព្រះបានរង់ចាំទទួលនាង ហើយនោះជាការវិសេសណាស់ នៅក្នុងព្រះនេត្រទ្រង់។ ហើយសូមយើងស្រមៃថា ព្រះវរបិតាមានអំណរយ៉ាងណា ពេលដែលទ្រង់ស្វាគមន៍កូនរបស់ទ្រង់ ចូលផ្ទះនៅស្ថានសួគ៌ ហើយទតឃើញថា ពួកគេមានអំណរជាទីបំផុត ពេលដែលបានជួបព្រះរាជបុត្រាទ្រង់មុខទល់នឹងមុខ(យ៉ូហាន ១៧:២៤)។
ពេលដែលសេចក្តីស្លាប់បានចូលមករកអ្នកដើរតាមព្រះគ្រីស្ទ នោះព្រះទ្រង់ស្វាគមន៍ពួកគេ ដោយព្រះហស្តទ្រង់ផ្ទាល់…
ទៅណាមិនរួច
ការធ្វើដំណើរដោយឡានក្រុង ពីក្រុងមេមភីស រដ្ឋថេនេស៊ី ទៅក្រុងសេន លូវីស រដ្ឋមីសសូរី តាមធម្មតា ចំណាយពេលប្រហែល៦ម៉ោង បើសិនជាអ្នកបើកបរឡានក្រុង មិនបានទុកអ្នកចោល នៅស្ថានីយប្រេងឥន្ធនៈទេនោះ។ ការនេះបានកើតឡើង ចំពោះអ្នកដំណើរ៤៥នាក់ ដែលបានធ្វើដំណើរតាមឡានក្រុងមួយគ្រឿង ហើយត្រូវអ្នកបើកបរឡានក្រុងនោះ ទុកពួកគេចោល បានជាពួកគេត្រូវរង់ចាំពេញមួយយប់ អស់ពេល៨ម៉ោង ទំរាំតែមានអ្នកបើកបរម្នាក់ទៀតមកជំនួសអ្នកបើកបរចាស់។ ពេលនោះ ពួកគេប្រាកដជាមានអារម្មណ៍ធុញថប់ ដោយសារការពន្យាពេលធ្វើដំណើរ និងថប់បារម្ភអំពីលទ្ធផល ដែលនឹងចេញមក ហើយក៏មានចិត្តអន្ទះសារក្នុងការរង់ចាំជំនួយផងដែរ។
លោកយ៉ូសែប ប្រហែលជាមានអារម្មណ៍ដូចនេះផងដែរ ពេលដែលគេយកគាត់ទៅដាក់គុក ដោយសារបទឧក្រឹដ្ឋដែលគាត់មិនបានប្រព្រឹត្ត (លោកុប្បត្តិ ៣៩)។ គាត់ត្រូវគេបោះបង់ចោល ហើយលែងនឹកនា ដូចនេះគាត់ត្រូវគាំងដំណើរក្នុងគុក មិនអាចទៅណារួចឡើយ។ ប៉ុន្តែ “ព្រះអម្ចាស់ទ្រង់គង់ជាមួយនឹងយ៉ូសែប ហើយក៏ផ្តល់សេចក្តីសប្បុរសដល់គាត់ ព្រមទាំងធ្វើឲ្យមេភូឃុំអាណិតមេត្តាដល់គាត់ផង”(ខ.២១)។
ក្រោយមក មេភូឃុំនោះក៏ប្រគល់ពួកអ្នកទោសដែលនៅក្នុងគុក ទៅក្នុងអំណាចរបស់យ៉ូសែបទាំងអស់ ហើយការអ្វីដែលគាត់ធ្វើ “នោះទ្រង់ធ្វើឲ្យចំរើនឡើងគ្រប់ជំពូក”(ខ.២៣)។ ប៉ុន្តែ ទោះបីជាព្រះអម្ចាស់បានគង់នៅជាមួយ ហើយប្រទានពរគាត់ក្តី ក៏គាត់នៅតែជាប់គុកអស់ជាច្រើនឆ្នាំ។ អ្នកប្រហែលជាកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ ទៅណាមិនរួច នៅក្នុងមន្ទីឃុំឃាំង ឬនៅក្នុងប្រទេសដែលឆ្ងាយពីផ្ទះរបស់អ្នក ឬមួយជាប់ឃុំនៅក្នុងគុកដែលមានក្នុងចិត្តរបស់ខ្លួនឯងជាដើម។ តែទោះបីជាអ្នកកំពុងនៅទីណា ឬជាប់នៅទីនោះមានរយៈពេលយូរប៉ុណ្ណាហើយក៏ដោយ ក៏សេចក្តីមេត្តា និងក្តីសប្បុរសរបស់ព្រះ នៅតែអាចឈោងមកដល់អ្នក។ ដោយសារទ្រង់ជាព្រះដ៏មានចេស្តា…