ប្រភេទ  |  June

ការដើរដោយប្រុងប្រយ័ត្ន

ខេត្ត​អូឆូ រីអូស ស្ថិត​ក្នុង​ចំណោម​កន្លែ​ង​ដែល​ខ្ញុំចូល​ចិត្ត​ទៅ​លេង​បំផុត ក្នុង​ប្រទេស​ចាម៉ៃកា។ ក្នុង​ខេត្ត​នោះ មាន​ល្បាក់​ទឹក​ទន្លេដាន់ ស៍ រីវើ ហ្វ៊ល ដែល​មាន​ទេស​ភាព​ដ៏​គួរ​ឲ្យ​ពិច​ពិល​រមិ​លមើ​លណា​ស់  បាន​ជា​ខ្ញុំ​នៅ​តែស្ងើ​ច​សរសើរ​ជានិច្ច។ មាន​ទឹក​ធ្លាក់​ចុះ​តាម​ថ្មដា​ធំ​ៗ ​ជា​ច្រើន​ដំណាក់ ឆ្ពោះ​ទៅ​រក​សមុទ្រ​ខារីប៊ីន។​ អ្នក​ធ្វើដំ​ណើរ​ផ្ស​ង​ព្រេង អាច​ឡើង​តាម​ទឹ​ក​ធ្លាក់​នោះ ​ដោយជា​ន់​ថ្ម​ដារ​មូល​ៗ ទាំង​ប្រវេស​ប្រវាស តាម​ផ្លូវ​ទៅ​ដ​ល់កំ​ពូល​នៃ​ល្បាក់ទឹ​ក។ ទឹក​ដែល​ហូរ​ចុះ​មក​ និ​ង​ផ្ទៃ​ថ្មដែល​រអិល​ខ្លាំង ព្រមទាំ​ងចំ​ណោទរ​បស់​ល្បាក់ទឹ​កនេះ​ ធ្វើ​ឲ្យ​ការ​ឡើង​ទៅ​លើ មាន​ដំណើរ​យឺត​ៗ​ ហើយ​គ្រោះថ្នា​ក់។​

ដើម្បី​ឡើង​ទៅដ​ល់​កំពូល ដោយ​សុវត្ថិភា​ព អ្នក​ឡើ​ង​ទឹក​ជ្រោះនោះ​ ត្រូវ​តែមា​នការ​ប្រុង​ប្រយ័ត្ន​គ្រប់​ជំ​ហាន​។ បើ​ពួក​គេ​មិន​បាន​ប្រយ័ត្ន​ទេ  ពួក​គេអា​ច​ធ្លាក់​ចុះម​ក​ក្រោម​។ គន្លឹះ​នៃកា​រ​ឡើង​ល្បាក់​ទឹក​នោះ​ គឺ​ការ​ផ្តោត​អារម្មណ៍ និង​ការ​ប្រុង​ប្រយ័ត្ន។

ទិដ្ឋ​ភាព​នៃ​ការ​ឡើង​ទឹក​ជ្រោះ​នេះ បាន​ធ្វើ​ឲ្យខ្ញុំ​នឹ​ក​ចាំ អំពី​ពាក្យ​សម្តី​របស់​សាវ័​កប៉ុល ក្នុង​បទ​គម្ពី​រ​អេភេសូរ ៥:១៥ ដែល​បាន​ប្រាប់យើ​ង​ឲ្យ “​ប្រយ័ត្ន​​​ដោ​យ​​មធ្យ័ត”។ យើងត្រូវ​​តែ “មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ … នៅ​ក្នុង​ការ​រស់​នៅ”។ ជាកា​រពិ​តណា​ស់ យើង​អាច​ជួប​គ្រោះថ្នា​ក នៅ​តាម​ផ្លូ​វ​នៃជី​វិត​របស់​យើង ខណៈពេ​ល​ដែល​យើង​កំពុង​ធ្វើ​ដំណើរ​ឡើង​លើ។ យើង​ចាំបា​ច់​ត្រូវ​បោះ​ជំហាន​នីមួ​យៗ ជា​មួយ​ព្រះយេ​ស៊ូវ ដោយ​ប្រាជ្ញា​ឈ្លាស​វៃ និង​ដោយ​ប្រុង​ប្រយ័​ត្ន។ បទ​គម្ពីរ​នេះ បាន​ចែង​ថា មនុស្ស​ល្ងង់​រស់​នៅ ដោយ​ខ្វះកា​រ​ប្រុង​ប្រយ័ត្ន ខណៈ​ពេល​ដែល​ម​នុស្ស​មាន​ប្រាជ្ញា ដើរ​ដោយ​ការ​ប្រុង​ប្រយ័ត្ន​គ្រប់​ជំហាន ដើម្បី​កុំ​ឲ្យ​ខ្លួន​រអិល​ដួល​។…

សត្វកងការូ និងសត្វអ៊ីមញូ

ត្វ​កងការូ និង​សត្វ​អ៊ីមញូ ស្ថិត​ក្នុង​ចំ​ណោម​សត្វ​ព្រៃ ប្រចាំ​ប្រទេស​អូស្រាលី​។ សត្វ​ទាំង​​ពីរប្រភេទ​នេះ មាន​លក្ខណៈ​ដូ​ច​គ្នា ដោយ​សារ​​ពួក​វា​កម្រ​ដើរ​ថយ​ក្រោយ​។ ដោយ​សារ​សត្វ​កង​ការូ​មាន​រូប​រាង្គ និង​កន្ទុយ​វែង​ហើយ​រឹង​មាំ នោះ​វា​អាច​លោត​ទៅ​មុខ​បាន​យ៉ាង​រលូន តែ​វា​មិន​អាច​ដើរ​ថយ​ក្រោយបា​ន​ងាយ​ស្រួល​ដូច​សត្វ​ដទៃ​ឡើយ។ រីឯ​សត្វ​អ៊ីមញូ​វិញ វា​អាច​រត់​បា​ន​លឿន ​ដោយ​ប្រើជើង​ដ៏​រឹង​មាំ​ទាំង​គូ​របស់​វា ប៉ុន្តែ សន្លាក់​នៅជ​ង្គង់​របស់​វា ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ការ​ធ្វើ​ចលនា​បញ្រ្ចាស​ថយ​ក្រោយ​មា​ន​ការ​ពិបាក​។ ប្រទេស​អូស្រា្តលីបា​ន​ដាក់​រូប​សត្វ​ទាំង​ពីរ នៅ​​ក្នុង​និមិត្ត​សញ្ញារ​បស់​ជាតិ ដែល​ជា​ការ​បញ្ជាក់​ថា ប្រជាជាតិ​អូស្រាលី​នៅ​តែ​បោះ​ជំហា​ន​ទៅ​មុខ ហើយ​មាន​ការ​​រីក​ចម្រើន​ជា​និច្ច។

យ៉ាង​ណា​មិញ សាវ័ក​ប៉ុ​ល​ក៏​បា​ន​បង្រៀន​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព ឲ្យ​មាន​ដំ​ណើរ​​ទៅមុ​ខ​ ក្នុង​​ជីវិ​តខាង​វិញ្ញាណ​របស់​ពួក​គេ​ផង​​ដែរ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “បង​​ប្អូន​​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​សេចក្តី​នេះ​១ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្តី​ខាង​មុខ​ទៀត ទាំង​រត់​តម្រង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(៣:១៣-១៤)។

យើង​គួរ​តែ​រៀន​សូត្រ​ពី​អតីត​កាល​របស់​យើង  ដោយ​ភាព​ឆ្លាត​វ័យ តែ​យើង​មិន​គួរ​រស់​នៅ ​ក្នុង​អតីត​កាល​ឡើយ។ យើងមិ​ន​អាច​ឲ្យ​អតីត​កាល​វិល​ត្រឡប់​មក​វិញ​ម្តង​ទៀត​ឡើយ តែ​ដោយ​សារ​ព្រះគុណ​ព្រះ នោះយើ​ងអាច​​មមុល​ទៅមុ​ខ ហើយ​បម្រើ​ព្រះ​អង្គ ដោយ​ចិត្ត​ស្មោះ​ត្រង់ ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ក្នុ​ង​ពេល​អនា​គត​។ ជីវិ​ត​ខាង​សេចក្តី​ជំនឿ ជា​ការ​ធ្វើ​ដំណើរ​ទៅ​មុខ ខណៈ​ពេល​ដែល​យើង​មាន​ការ​ផ្លាស់​ប្រែ​កាន់​តែ​ដូច​ព្រះគ្រី​ស្ទ។-Bill Crowder

អ្នកមកក្រោយគេបាន ទទួលការស្វាគមន៍

មាន​ពេល​យប់​មួ​យ ខ្ញុំបា​ន​ទៅ​ម​ជ្ឈម​ណ្ឌលថែ​រ​ទាំ​ចាស់​ជរា​មួ​យក​ន្លែង។ ពេល​នោះ លោក​ថម(Tom) បានដើ​រ​ចេ​ញពី​ប​ន្ទប់​ស្នាក់​នៅ​របស់គា​ត់​ស្ងា​ត់​ៗ ដោយស​ង្ឃឹមថា​ នឹង​បា​ន​និ​យា​យលេ​ង​ជា​មួ​យខ្ញុំ ឲ្យ​ទាន់​ពេល​ដែល​ខ្ញុំ​មិ​នទា​ន់​ទៅវិ​ញ​។ បន្ទាប់​ពី​យើង​បាន​ជជែ​កគ្នា​លេងអ​ស់មួ​យ​រយៈ​ គាត់​សួរ​ខ្ញុំ​ថា​ “តើ​ព្រះ​ទ្រង់មិ​ន​ខឹង​នឹង​ខ្ញុំ​ទេឬ​ បើសិ​ន​ជា​ខ្ញុំទើ​ប​តែ​ទ​ទួល​ជឿ​ទ្រ​ង់​នៅ​ពេល​ដែល​មាន​វ័យ​ចាស់​ដូ​ចនេះ”។ សំណួរ​នេះ​មិន​គួ​រ​ឲ្យភ្ញា​ក់​ផ្អើ​ល​ទេ​។ ក្នុង​នាម​ជា​អ្នក​ផ្សា​យដំ​ណឹងល្អ​ ជា​ញឹក​ញាប់ ខ្ញុំ​បាន​ឮ​ពាក្យ​សម្តី​គ្រប់បែ​ប​យ៉ា​ង​ពីអ្ន​ក​ចា​ស់​ទុំ ពីអ្ន​ក​ដែល​មា​ន​បញ្ហា​ញៀន​នឹង​អ្វីមួ​យ និងពី​អ្ន​កដែ​ល​ធ្លាប់​ជា​ប់​ពន្ធ​ធ​នា​គា​រ​ជា​ដើ​ម។​ ពួក​គេ​បាន​គិត​ថា​ ពួក​គេមា​ន​ហេតុ​ផ​លនឹ​ង​ជឿ​ថា ​ខ្លួន​យឺត​ពេល​ហើយ​ គឺ​មិ​ន​អា​ច​ទទួ​ល​ជឿ​ព្រះ​ ឬឲ្យ​ទ្រ​ង់​ប្រើ​ខ្លួន​ឡើយ។

ខ្ញុំ​ក៏​បាន​ចំ​ណាយពេ​ល​ជា​មួយ​លោ​កថ​ម ដើម្បី​ស្វែ​ង​យល់អំ​ពី​បុគ្គល​ទាំង​ឡាយ នៅក្នុ​ង​ព្រះគ​ម្ពីរ ដែ​លអា​ច​គិត​ថា ខ្លួន​យឺត​ពេល​ហើ​យ គឺ​មិន​អា​ច​ទ​ទួ​លជឿ​ព្រះ​បា​ន​ទេ ​ដោយសា​រ​តែ​អ​តីតកា​ល​រ​ប​ស់ពួ​ក​គេ​។ ប៉ុន្តែ នាង​រ៉ាហាប ដែលជាស្រ្តី​ល​ក់​ខ្លួន (យ៉ូស្វេ ២:១២-១៤ ហេព្រើ ១១:៣១) និង​លោ​កសា​ខេ ដែ​លជា​អ្ន​ក​យ​កព​ន្ធ​ (លូកា ១៩:១-៨) បាន​សម្រេច​ចិត្តទ​ទួល​ជឿ​ព្រះ ​ទោះបី​ជា​ខ្លួ​នមា​ន​អតីត​កាល​យ៉ាង​ដូ​ច​ម្តេ​ច​ក៏​​ដោយ។

ពេល​នោះ យើង​ក៏បា​ន​ងា​កម​ក​មើ​ល​រឿង​ប្រៀបប្រ​ដូច​រប​ស់ព្រះ​យេ​ស៊ូវ អំពី​ពួក​ជើ​ង​ឈ្នួល​ចំកា​រទំ​ពាំ​ង​បា​យ​ជូរ(ម៉ាថាយ ២០:១-១៦)។ អ្នក​ដែ​លបា​ន​ស៊ី​ឈ្នួ​លក្នុ​ង​ចំ​ការ​បាន​កាន់​តែ​យូរ ​ក៏បាន​ធ្វើ​ការ​កា​ន់​តែ​ច្រើន សម្រាប់​ម្ចាស់​ចំ​កា​រ (ខ.២-៧) ប៉ុន្តែ ក្រោយម​ក អ្ន​ក​ទាំ​ង​នោះ​ក៏បា​ន​ដឹងថា ម្ចាស់​ចំ​ការ​បា​នឲ្យ​ត​ម្លៃ​ពួ​កគេ ស្មើអ្ន​ក​ដែល​ទើ​ប​តែចូ​ល​ធ្វើ​ការ​ក្រោយ​ពួ​ក​គេ (ខ.៨-១៦) ត្រង់ចំ​ណុ​ចនេះ​ ម្ចាស់​ចំការ ​ក៏បា​ន​ស​ម្រេច​ចិ​ត្ត​សម្តែ​ងចេ​ញ​ក្តី​សប្បុរស…

ការស្រឡាញ់ និងការអធិស្ឋាន

មាន​​សៀវ​ភៅរឿ​ងកុ​មារ​ដ៏ល្បី​ល្បាញ​មួយ​ក្បា​ល បានដំណាល អំពី​សត្វ​កូន​ខ្លា​ឃ្មុំឈ្មោះវីនី ដឺភូហ៍(Winnie the Pooh) ដែលបា​ន​ឃើញ​កាងហ្កា(Kanga) ដែល​ជាកូ​ន​សត្វ​ក​ង​គូ​រូលោ​ត​ចេញ​ទៅ​តា​ម​ផ្លូវ​។ វីនី​ក៏​គិត​ថា ​បើសិន​ជា​ខ្ញុំ​អាច​លោ​តដូ​ច​គាត់ នោះមិ​ន​ដឹង​ជា​ប្រសើរ​​យ៉ាងណា​ទេ។​ ទោះ​ជា​យ៉ាង​ណាក៏​ដោ​យ មាន​អ្ន​កខ្លះ​អា​ច​លោត​បាន ហើយ​អ្ន​ក​ខ្លះទៀ​ត​មិ​នអា​ច​លោ​ត ដូច​កូ​នស​ត្វក​ង​​គូរូនោះបា​នទេ​។ នេះ​ជា​ការ​ពិ​ត​មែ​ន។

នៅក្នុ​ង​កា​ររ​ស់​នៅ​ យើងឃើ​ញ​បុរស និង​ស្រ្តីដែ​ល​មាន​វ័យក្មេ​ង​ជាង​យើ​ង ឬមា​ន​សមត្ថភា​ព​ជា​ង​យើង ធ្វើកិ​ច្ច​ការ​ដែល​មិន​ធ​ម្មតា ដែល​យើង​មិ​ន​អា​ច​ធ្វើ​បាន។​ ពួ​ក​គេ​អាច​ធ្វើ​បាន តែ​យើង​មិ​នអាច​​ធ្វើ​កិច្ចការ​នោះ​បាន​។ នោះ​ជា​ការ​ពិត​មែន។ យើងងា​យ​នឹ​ងមា​ន​អារ​ម្ម​ណ៍ថា ខ្លួន​ឯង​ជា​មនុស្ស​គ្មាន​ប្រយោជន៍ ពេល​ដែ​លយើ​ង​មិន​អាច​ធ្វើ​អ្វី ដែល​យើង​ធ្លាប់ធ្វើ​បា​ន កាល​ពី​មុន។

ជា​ការ​ពិ​ត​ណាស់ យើង​ប្រហែល​ជា​មិ​នអា​ច “លោត” ដូចកា​លពី​មុ​នទេ តែយើ​ង​នៅតែ​អា​ច​ស្រឡា​ញ់ និង​អធិ​ស្ឋានកា​ន់​តែច្រើ​ន។ ​ពេ​លវេ​លា និង​បទ​ពិ​សោធន៍​បាន​រៀប​ចំខ្លួ​ន​យើង ឲ្យអា​ច​មា​ន​ក្តី​​ស្រ​ឡាញ់ និង​ការ​អធិស្ឋាន ​កាន់​តែប្រ​សើរ​។

សេចក្តី​ស្រឡាញ់​ជា​អំណោយ​ដ៏​ល្អ ដែល​យើង​ត្រូ​វ​ថ្វាយ​ទៅ​ព្រះ និង​ដល់​អ្ន​កដ​ទៃ​។ សេចក្តី​ស្រឡាញ់​មិ​ន​មែ​នជា​រឿ​ងតូ​ច​ឡើ​យ ព្រោះសេ​ច​ក្តី​ស្រឡាញ់​គឺ​ជា​ផ្លូវ សម្រាប់​ឲ្យ​យើង​បំពេញ​តួ​នាទី​រប​ស់យើ​ង​ទាំ​ងស្រុ​ង ថ្វាយ​ព្រះ និងស​ម្រា​ប់អ្ន​ក​ជិត​ខាង​យើង។ សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំ​ពោះម​នុ​ស្ស​ម្នា​ក់ ប្រហែល​ហា​ក់ដូ​ច​ជា​កិច្ច​ការ​ដ៏​តូ​ច ប៉ុន្តែ សេច​ក្តី​ស្រឡាញ់​ជា​អំណោយ​ដ៏​ប្រសើ​របំ​ផុត (១កូរិនថូស ១៣:១៣)។

យ៉ាង​ណាមិ​ញ យើង​ក៏​អាច​អធិ​ស្ឋាន​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិ​ត្តពួ​កជំ​នុំនៅ​ក្រុងកូ​ល៉ុស ឲ្យ “ព្យា​យាម​​ក្នុ​ង​​សេចក្តី​​អ​ធិស្ឋា​ន…

ជ័យជម្នះដ៏វេទនា

លោក​ចច មែកដូណាល់(Georg MacDonald, ១៨២៤-១៩០៥) ជា​ជន​ជាតិ​ស្ក​ត់​​ឡិន ជាអ្នកនិ​ព​ន្ធ​រឿង​ប្រ​លោ​ម​លោក និង​កំណាព្យ និងជា​អ្ន​ក​បម្រើព្រះ​។ គាត់​បា​ន​​ស​រ​សេរ​នៅ​ក្នុ​ងសៀ​វ​ភៅ​រ​បស់​គា​ត់​​ថា “ការ​អ្វីក៏​ដោ​យ ដែល​មនុ​ស្សធ្វើ​ ដោយ​គ្មាន​ព្រះ​ ការ​នោះនឹ​ង​ត្រូវ​បរាជ័​យយ៉ា​ង​វេទ​នា ឬ​ជោគ​ជ័​យ​កា​ន់​តែវេ​ទ​នា”។ ជាញឹក​ញាប់ ពាក្យស​ម្តី​ដ៏គួ​រ​ឲ្យ​ចា​ប់អា​រ​ម្ម​ណ៍​នេះ ត្រូវ​បាន​វាទគ្មិន និង​អ្នក​និ​ពន្ធ​ស​ម័​យទំនើ​ប​ដ​កស្រ​ង់ ហើយ​ឃើញ​មាននៅក្នុង​សៀវ​ភៅ​ដែ​លគា​ត់​បាន​និ​ពន្ធ ដែល​មាន​ចំ​ណ​ង​ជើងថា ការ​អធិ​ប្បា​យដោ​យ​មិ​ន​ប្រើ​ពាក្យ​ស​ម្តី។

ពាក្យ​ស​ម្តី​មួ​យ​ឃ្លានេះ​ ​និយាយអំ​ពី​កា​រ​ដែល​គ្រីស្ទ​បរិស័ទ​ត្រូវ​មាន​កា​រ​លះចោ​លអា​ត្មាខ្លួ​ន​ឯ​ង និង​អំពី​របៀប​ដែល​យើង​ត្រូវ​អនុវ​ត្តតាមសេ​ចក្តីប​ង្រៀន ដែល​ព្រះយេ​ស៊ូវ​បាន​មាន​ប​ន្ទូល​ថា “រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​មនុស្ស​ទាំង​អស់​ថា បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ”(លូកា ៩:២៣-២៤)។

លោកមែ​ក​ដូណាល់​បាន​មាន​ប្រ​សា​សន៍​ថា​ កា​រប​ដិសេធន៍​អា​ត្មាខ្លួ​ន​ឯ​ង​ដ៏ពិ​ត​ គឺមា​ន​ន័យ​ថា យើង​មិ​នគ្រា​ន់​តែ​ត្រូ​វព្យា​យាម​ជម្នះ​បំណ​ងប្រា​ថ្នា​ ខា​ង​សាច់​ឈា​ម​រប​ស់​យើ​ង​ប៉ុណ្ណោះ​ឡើ​យ តែថែ​មទាំ​ង​ត្រូវ​​​មា​នទ​ស្សនៈ និង​គំនិ​ត​ដូចព្រះ​គ្រីស្ទ ចំ​ពោះអ្វី​ៗ​ដែ​លយើ​ង​ឃើញ​ ពោលគឺ​យើង​ត្រូវតែ​រា​ប់បំ​ណ​ងព្រះ​ទ័​យព្រះ​ ជាសំ​ខា​ន់ជា​ង​ជី​វិត​យើ​ង​ទៅទៀ​ត​ …យើងត្រូ​វឈ​ប់​គិត​​ថា “តើ​យើ​ងខ្ញុំគួ​រ​ធ្វើអ្វី​​?” តែ​ត្រូវ​គិ​ត​ថា “តើព្រះ​ដ៏​មាន​ព្រះ​ជ​ន្មរ​​ស់ស​ព្វ​ព្រះ​ទ័​យ ឲ្យ​ខ្ញុំ​ធ្វើអ្វី?” ​

ការរ​ក​បាន​តែ​រ​ប​ស់ដែ​ល​យើ​ងច​ង់​បា​នស​ម្រា​ប់​តែ​ខ្លួន​ឯ​ង គឺ​ជាកា​រ​ប​រាជ័​យ​ដ៏វេ​ទ​នា។ ជ័យជ​ម្នះដ៏​ពិត​ គឺមា​ន​នៅ​ក្នុង​កា​រ “​លះប​ង់” ជីវិ​តរ​ប​ស់យើ​ង ថ្វាយព្រះ​គ្រី​ស្ទ ហើយរ​ក​បាន​ជី​វិ​ត​នោះ​យ៉ាងពេ​ញ​លេញ​ម​ក​វិញ​…

ចូរយើងរួបរួមគ្នា

តំប​ន់ជា​​ច្រើ​ន ក្នុង​ពិភ​ព​លោក​នេះ​ មាន​ការ​ជួ​ប​ប្រទះ​​នូវបាតុភូ​ត​ព្រឹល​ធ្លា​ក់​ដ៏អ​ស្ចា​រ្យ ជាញឹ​ក​ញា​ប់។ គ្រាប់​ព្រឹល​មានស​ម្រ​ស់ដ៏​​ស្រស់​ស្អាត​ ជា​បន្ទះ​គ្រីស្ទា​ល់​ទឹកកក ដែល​ត្រូវ​បាន​រ​ចនា​យ៉ា​ងពិ​សេ​ស។ គ្រាប់​ព្រឹល​នី​មួយ​​ៗ សុទ្ធ​តែ​មាន​សភា​ពផុ​យ​ស្រួយ ហើយ​ឆាប់​រ​លាយ ពេលយើ​ង​ដាក់​​វាក្នុង​ដៃយើ​ង។ ប៉ុន្តែ ពេល​ដែល​ពួ​ក​វា​ផ្តុំចូ​ល​គ្នា​ វា​បង្កើត​បាន​ជា​ក​ម្លាំ​ងដ៏​ខ្លាំង។ ពួក​វាអា​ចបិ​ទ​ចរាចរណ៍​នៃ​ទីក្រុ​ង​ធំៗ​​បាន ហើយទ​ន្ទឹ​មនឹ​ង​នោះ ពួកវា​ក៏​ប​ង្កើត​ទេសភាពដ៏​ស្រ​ស់​ស្អាត ដែល​មាន​ដើម​ឈើ​គ្រ​បដ​ណ្ត​ប់​ដោយ​ព្រឹល ដែល​ធ្វើឲ្យ​គេ​ផ្តិ​ត​យក​រូប​ភា​ព​រ​បស់​វា​ ទៅដា​ក់ល​​ម្អក្នុ​ង​ប្រតិទិន និង​ត្រូវ​បាន​គេប្រើ​ប្រាស់ ដើម្បី​បង្កើ​ត​ស្នាដៃ​សិ​ល្បៈផ្សេ​ង​ៗ។ ពួក​វា​បាន​ផ្តល់​ឲ្យនូ​វ​ការ​កម្សា​ន្ត​សប្បា​យ សម្រាប់​អ្នក​ជិះ​ស្គី​ចុះពី​លើចំណោត ហើយ​ក៏​បាន​ធ្វើ​ឲ្យក្មេង​ៗ​អ​រស​ប្បា​យ នៅ​ក្នុង​​ការសូន​រូប​មនុ​ស្សព្រឹល ព្រម​ទាំង​សូន​ធ្វើ​ដុំ​ព្រឹល​គប់​គ្នា​លេង។ ទាំង​អស់​នេះគឺ​សុ​ទ្ធ​តែ​ដោយ​សា​រ​គ្រាប់​ព្រឹល​នីមួ​យៗ​អា​ច​ផ្តំចូ​ល​​គ្នា។

យ៉ាងណា​មិ​ញ អ្នក​ដើរ​តា​ម​ព្រះគ្រី​ស្ទក៏​ចាំ​បាច់​ត្រូ​វរួ​បរួ​ម​គ្នាជា​ធ្លុង​មួ​យផ​ង​ដែរ។ យើង​ម្នាក់ ៗ​សុទ្ធ​តែមា​ន​អំណោយ​ទាន​ពិសេ​សៗ​រៀ​ងខ្លួ​ន ដែល​អាច​រួម​ចំណែក​នៅ​ក្នុង​ការ​ងារប​ម្រើ​ព្រះ​គ្រីស្ទ​។ ព្រះមិ​ន​ដែល​សព្វ​ព្រះ​ទ័​យ​ឲ្យ​យើង​រ​ស់​នៅ​ដា​ច់ពី​គ្នា​ឡើ​យ តែ​ទ្រង់​ស​ព្វ​ព្រះទ័​យឲ្យ​យើ​ង​ធ្វើការ​រួម​គ្នា ដើម្បី​ក្លាយ​ជា​កម្លាំ​ងដ៏​អ​ស្ចា​រ្យ ថ្វាយ​ព្រះ និង​បំពេញ​បុព្វ​ហេតុ​រ​ប​ស់​ទ្រង់​។ គឺ​ដូច​ដែល​សាវ័​កប៉ុ​ល​បា​ន​រំឭ​ក​យើ​ងថា រូប​កាយ​ព្រះ​គ្រីស្ទ “មិន​មែន​សុទ្ធ​តែ​មាន​អវយវៈ​តែ​១​ទេ គឺ​មាន​ច្រើន​វិញ”(១កូរិនថូស ១២:១៤)។ យើង​ម្នាក់​ៗ​ត្រូវ​តែ​ប្រើ​អំណោ​យ​ទា​ន​រប​ស់​យើ​ង ដើម្បី​បម្រើគ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ឲ្យ​​យើ​ង​អា​ច​រួម​គ្នា​ធ្វើ​ឲ្យ​មា​នកា​រ​ផ្លាស់​ប្រែ​ដ៏សំ​ខាន់ ក្នុង​ពិភព​លោក​របស់​យើ​ង។

សូម​យើង​ប្រើ​អំណោ​យ​ទាន​យើ​ង ដើម្បី​ធ្វើ​កា​រប​ម្រើ​ព្រះ​ ដោយ​សហការណ៍​ជា​មួយ​អំណោយ​ទាន​រ​ប​ស់អ្ន​ក​ដែ​ល​នៅក្បែ​រ​យើ​ង ហើយ​អនុញ្ញាត​ឲ្យ​ខ្យល់​នៃ​ព្រះវិ​ញ្ញាណ​បរិ​សុទ្ធ​ប្រើ​យើង​ ដើ​ម្បី​សិរី​ល្អ​ទ្រង់! – Joe Stowell

ថ្ងៃដែលពិបាកបំផុត

ក្នុងខែឧសភា ឆ្នាំ២០១១ មានស្រ្តីវ័យក្មេងម្នាក់បានចូលពួននៅ​ក្នុង​អាង​ទឹក​ ពេល​ដែល​ខ្យល់​កួច​យក្ស​ថូនេដូ បាន​បំផ្លិច​បំផ្លាញ​ទីក្រុ​ងចូពលីន(Joplin) រដ្ឋ​មីសូរី។ ប្តី​របស់​នាង​បាន​យក​ខ្លួន​គាត់​មក​គ្រប​ពី​លើ​នាង ហើយក៏​បា​ន​ត្រូវ​កម្ទេចកំទី​ប៉ើង​ចំ​រហូត​ដល់​បាត់​បង់​ជី​វិត។ នាង​ក៏បា​ន​រួចជីវិត ដោយសា​រ​ការលៈប​ង់រ​បស់​គាត់​នៅ​ថ្ងៃ​នោះ។ ក្រោយ​មក នាង​ក៏​ចេះតែ​សួរ​ខ្លួ​នឯ​ង​ថា “តើ​ហេតុ​អ្វី?” ប៉ុន្តែ រយៈ​ពេល​មួយ​ឆ្នាំប​ន្ទាប់​ពី​មាន​គ្រោះ​ម​ហន្តរា​យ​ខ្យល់កួ​ច​យក្ស​ថូនេដូ​មក នាង​ក៏​បាន​និ​យាយ​ថា នាង​​រ​កឃើ​ញកា​រកម្សាន្ត​ចិត្ត ដោយ​ដឹង​ថា នឹង​​នៅ​តែបា​នទ​ទួល​សេចក្តី​ស្រឡាញ់ សូម្បី​តែ​ក្នុង​ថ្ងៃដែ​លវេ​ទនា​បំផុត​ក៏​ដោយ។​

យ៉ាងណា​មិ​ញ ពេលដែ​ល​ខ្ញុំគិ​ត​អំពី “ថ្ងៃ​ដែល​វេទនា​បំផុត” ខ្ញុំតែ​នឹ​កឃើ​ញ​លោក​យ៉ូប។ គាត់​ជា​បុរ​ស​ដែលស្រឡាញ់​ព្រះ គាត់បា​ន​បាត់​ប​ង់ស​ត្វ​ចិញ្ចឹម​ទាំង​ហ្វូង រួច​ទាំងអ្ន​ក​បម្រើ ហើយថែ​ម​ទាំង​បាត់​បង់​កូនទាំង១​០នាក់ នៅ​ក្នុងរ​យៈ​ពេល​តែ​មួយ​ថ្ងៃ​ (យ៉ូប ១:១៣-១៩)។ លោក​យ៉ូប​ក៏បាន​ទួ​ញសោ​កយ៉ា​ងខ្លាំ​ង ហើយ​គាត់​ក៏​បាន​សួរ​ផង​ដែ​រថា ​“ហេតុអ្វី?” គាត់បា​នស្រែ​កយំ​ថា​ “បើ​ទូលបង្គំ​បាន​ធ្វើ​បាប នោះ​តើ​ទូលបង្គំ​ត្រូវ​ធ្វើ​អ្វី​ដល់​ទ្រង់ ហេតុ​អ្វី​បាន​ជា​ទ្រង់​បាន​ដាក់​ទូលបង្គំ​ទុក​ដូច​ជា​ទី​បាញ់​វង់​របស់​ទ្រង់?”(៧:២០)។ មិត្ត​ភ័ក្ររបស់​លោកយ៉ូ​ប​បាន​ចោទ​ប្រ​កាន់​ថា​ គាត់បា​ន​ធ្វើ​អំពើ​បា​ប ហើយ​គិត​ថា គាត់​សមនឹ​ង​ទទួល​រង​ទុក្ខវេ​ទនា​ទាំ​ងអ​ស់​នេះ ​ប៉ុន្តែ ព្រះបានមា​នប​ន្ទូល​អំពី​មិត្ត​ភ័ក្ររ​ប​ស់គា​ត់​ថា ​“អញ​មាន​សេចក្តី​កំហឹង​ខឹង​នឹង​ឯង​ហើយ ព្រម​ទាំង​គូកន​ឯង​ទាំង​២​នេះ​ផង ដ្បិត​ឯង​រាល់​គ្នា មិន​បាន​និយាយ​សេចក្តី​ដែល​ត្រឹម​ត្រូវ​ពី​អញ ដូច​ជា​យ៉ូប ជា​អ្នក​បំរើ​អញ​ទេ”(៤២:៧)។ ព្រះមិនបានប្រាប់គាត់អំពីមូលហេតុដែលគាត់រងទុក្ខនោះឡើយ។ ប៉ុន្តែ ទ្រង់បានបញ្ជាក់ឲ្យគាត់ដឹងច្បាស់ថា ទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់ ហើយលោកយ៉ូបក៏បានទុកចិត្តទ្រង់ (៤២:១-៦)។

ព្រះ​អម្ចាស់​ប្រហែល​ជាមិ​ន​បាន​ប្រាប់​យើង ពីមូល​ហេតុ​ដែល​យើ​ងរ​ង​ទុក្ខឡើ​យ។ ប៉ុន្តែ ​សូមយើ​ង​អ​រព្រះ​គុ​ណ​ទ្រ​ង់…

គ្រូពេទ្យជនបទ

លោក​ស៊ីន​គ្លែរ លូវីស(Sinclair Lewis) ជា​អ្នក​និពន្ធ​សៀវ​ភៅ​រឿង​ប្រលោម​លោក ដែល​មាន​ចំណ​ង​ជើ​ង​ថា វិថី​សំខាន់ ដែល​និយាយ​អំពី​ដំណើ​រ​ជីវិត​របស់​អ្ន​ក​ស្រីខារ៉ូល(Carol) ដែលជាអ្ន​ក​ទី​​ក្រុង​ដ៏​ទាន់សម័យ​ម្នាក់ ដែល​បាន​រៀប​កា​រ​ជាមួ​យ​វេជ្ជ​បណ្ឌិត​ជន​បទ។ ​នាងមា​ន​អារម្ម​ណ៍ថា​ ខ្លួនមា​ន​ភាព​ខ្ពង់​ខ្ពស់​ជាង​អ្ន​ក​ដទៃ ​នៅក្នុ​ងទី​ក្រុង​ដ៏តូ​ច ដែល​នា​ង​ទើប​តែបា​នផ្លា​ស់​មក​រស់​នៅ។​ ប៉ុន្តែ អាកប្បកិ​រិយ៉ា​ដែល​ស្វាមីរ​បស់​នា​ងមា​ន នៅ​ក្នុង​ការ​ជួយអ្ន​ក​របួស បាន​ធ្វើ​ឲ្យ​នាងគិ​ត​ឡើង​វិញ អំពី​ភាព​វាយ​ឫក​របស់​នាង។ ពេ​លនោះ​មានក​សិករ​អន្តោ​ប្រវេសន្ត ម្នាក់​មាន​របួស​ដៃជា​ទ​ម្ងន់ ដែល​ត្រូ​វកា​ត់ដៃ​នោះ​ចោ​ល។ អ្នក​ស្រី​ខារ៉ូល​ក៏បា​ន​មើល​ទៅ​ស្វាមី​រប​ស់​នាង ដោយ​ចិត្ត​កោត​សរសើរ ​ពេល​ដែល​គាត់​កំពុង​និយា​យក​ម្សាន្ត​ចិត្ត​បុរ​សដែល​​មានរបួស និង​ភរិយារ​បស់​គា​ត់ ដែល​កំពុ​ងពិ​បាក​ចិ​ត្ត។ អាកប្ប​កិរិយ៉ា​ដែល​ចេះ​ឈឺ​ឆ្អាល ដែល​មាន​លក្ខណៈ​ជា​អ្នក​បម្រើ របស់លោ​ក​គ្រូពេ​ទ្យម្នា​ក់​នេះ បាន​ជម្រុញ​ឲ្យ​អ្នក​ស្រីខារ៉ូល​ចង់​កែ​ប្រែ​ផ្នត់​គំនិត​ដែល​ពេញ​ដោយ​អំនួត។

ក្នុង​ទំនាក់​ទំន​ងរ​ប​ស់យើង ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​អាច​សម្រេច​ចិ​ត្ត​ថា ​តើ​យើង​ត្រូវ​គិត​ថា យើង​មាន​ភាព​ខ្ព​ង់ខ្ព​ស់​ជាង​អ្នក​ដទៃ ឬគិ​ត​ថា យើង​ត្រូវ​បម្រើ​ប្រយោជន៍​អ្នក​ដទៃ​។ សាវ័ក​ប៉ុល​បាន​ប្រាប់​យើង​ថា “កុំ​​ឲ្យ​​​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង”​(ភីលីព ២:៣-៤)។

កាលណា​យើ​ង​ផ្តោត​ទៅ​លើគំរូ​របស់​ព្រះយេ​ស៊ូវ នោះយើ​ងអា​ច​រៀន​គិត​ថា សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ​ មានភា​ព​សំខាន់​ជាង​តម្រូ​វ​ការ​រប​ស់យើ​ង។ ទ្រង់​បាន​យក “រូបភាព​ជា​បាវ​បម្រើ” ហើយបា​នលះ​ប​ង់ព្រះ​ជ​ន្មទ្រ​ង់​ ដើម្បី​យើ​ងរា​ល់គ្នា​ (ខ.៥-៨)។ ពេល​ដែល​យើង​មិ​នបា​នឲ្យ​តម្លៃអ្នក​ដទៃ នោះសូ​មយើ​ង​មើល​ទៅកា​រលះបង់​ដែ​លទ្រ​ង់​មាន​សម្រាប់យើ​ង ដែលបាន​បង្ហាញ​ផ្លូវដែលល្អ​ជា​ង គឺ​ផ្លូវ​នៃកា​រ​បន្ទាប​ខ្លួន។–Dennis Fisher​

ម៉ាស៊ីនហ្វឹកហាត់បើកយន្តហោះ

ពេល​ដែលអ្ន​ក​បើក​យន្ត​ហោះ កំពុង​ស្ថិត​ក្នុង​ការ​ហ្វឹក​ហាត់ ពួក​គេ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង នៅ​ក្នុង​ម៉ាស៊ីន​ហ្វឹក​ហាត់​បើក​យន្ត​ហោះ។ ម៉ាស៊ីន​ហ្វឹក​ហាត់​បើក​យន្តហោះ​ទាំង​នេះ​ បាន​ឲ្យ​សិស្ស​មាន​អារម្មណ៍​ថា ពួក​គេ​កំពុងបើ​កប​រ​ក្នុង​យន្តហោះ​ពិត​ៗ​ ដូច​នេះ ពួកគេ​មាន​ឱកាស​ដក​ពិសោធ​នឹង​ការ​ពិបាក និង​គ្រោះថ្នាក់​នៃ​ការ​បើក​បរ​យន្ត​ហោះ ដោយ​មិន​ចាំបា​ច់ប្រ​ថុយ​នឹ​ង​គ្រោះថ្នា​ក់ ដែល​កើត​មាន​ក្នុង​កា​របើ​ក​បរ​យន្ត​ហោះ​ពិ​ត។ អ្នក​រៀន​​បើ​ក​យន្ត​ហោះ ក្នុង​​ម៉ាស៊ី​ន​នេះ​ មិ​នចាំ​បាច់​ត្រូ​វឡើ​ងទៅ​លើ​អាកាស​ផុតពី​ដី​ ហើយបើ​សិ​នជា​ពួ​ក​គេបើ​កយ​ន្តហោះ​ធ្លា​ក់ នៅ​ក្នុង​ម៉ាស៊ីន​ហ្វឹក​ហាត់​បើ​កយ​ន្ត​ហោះ​ ពួក​គេ​នៅតែ​អា​ច​ដើរ​ចេញ​យ៉ាងស្រួ​ល ដោយ​គ្មាន​គ្រោះ​ថ្នា​ក់​អ្វី​ទាំង​អស់។

ម៉ាស៊ីន​ហ្វឹក​ហាត់​បើ​កយ​ន្ត​ហោះ ពិត​ជាឧ​បករណ៍​ដ៏​មានប្រ​យោជន៍ នៅក្នុ​ងកា​រ​បង្រៀន ពោល​គឺ​វា​បាន​ជួយ​ឲ្យ​អ្នករៀ​ន​បើក​យ​ន្តហោះ​​ត្រៀម​ខ្លួន សម្រាប់​ការ​បញ្ជា​យន្ត​ហោះពិត​។​ ទោះបី​ជា​យ៉ាង​​ណាក៏​ដោ​យ ឧបករណ៍ទាំ​ង​នោះ​មានកា​រ​ខ្វះ​ខាត​ម្យ៉ា​ង។ ឧបករណ៍​ទាំ​ងនេះ​​ធ្វើ​ឲ្យ​អ្នក​រៀន​បើកយ​ន្តហោះ​មា​នអា​រម្មណ៍​ថា ខ្លួន​កំពុង​ស្ថិត​​ក្នុ​ងស្ថា​ន​ភាព​ពិត តែមិ​ន​អាច​ធ្វើ​ឲ្យ​ពួក​គេ​ទទួ​លរ​ង​នូវ​សម្ពាត​ដ៏ពិ​ត ដែលកើ​ត​មាន​នៅ​ក្នុ​ងកា​ប៊ីន​របស់​យន្ត​ហោះពិត​បា​ន​ឡើ​យ។

យ៉ាង​ណាមិ​ញ ជីវិត​ពិ​ត​ក៏មា​ន​លក្ខណៈដូ​ច​នេះផ​ង​ដែរ តើមែ​ន​ទេ? គេ​​មិ​ន​អាច​​បង្កើត​ស្ថានភាព​ស​ប្បនិមិ​ត្ត ដើម្បី​ធ្វើ​ឲ្យម​នុស្សមា​ន​អារ​ម្មណ៍​ថា ខ្លួន​កំពុង​ស្ថិ​ត​នៅ​ក្នុង​ស្ថានភា​ព​ពិត​បានឡើ​យ។​ យើង​មិន​អា​ចទៅ​រ​ក​ក​ន្លែង ដែល​គ្មាន​គ្រោះ​ថ្នា​ក់ និង​គ្មាន​ហនិភ័យ ដើម្បី​ពិសោធន៍​នឹងភា​ព​ឡើង​ចុះ​ៗនៃ​ជីវិ​ត ដោយមិ​ន​ជួប​ការអាក្រក់​បាន​ឡើយ។ យើងមិ​នអា​ចជៀ​ស​ផុត​ពីហនិភ័យ និង​​គ្រោះថ្នា​ក់​​​នៃ​ការ​រស់​នៅ ក្នុ​ងលោកិយដែល​បាន​ធ្លា​ក់​ចូល​ ក្នុង​អំពើ​បាប​បាន​​ឡើយ។ ហេតុ​នេះហើ​យ​បាន​ជា​ព្រះ​យេស៊ូវ​មាន​បន្ទូល​ធានាដ​ល់​យើង​ថា “ខ្ញុំ​​ប្រាប់​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ដោយសារ​ខ្ញុំ នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ”(យ៉ូហាន ១៦:៣៣)។

ទោះ​បី​ជា​យើង​មិន​អាច​ជៀស​ផុត​ពី​គ្រោះថ្នា​ក់ ក្នុង​ការ​រស់​នៅក្នុ​ង​លោ​កិយ​ដែល​ធ្លាក់​ចូល​ក្នុងអំ​ពើបា​ប​ក៏ដោ​យ ក៏​យើង​នៅ​តែ​អាច​មាន​សន្តិ​ភាព​ក្នុង​ចិត្ត តាម​រយៈ​ទំនាក់​ទំន​ង​ជា​មួយ​ព្រះ​យេស៊ូវ​។…

បញ្ហាប្រព័ន្ធទឹក

មាន​ពេល​មួយ ពួក​ជំនុំរ​បស់​ខ្ញុំមាន​ចិត្ត​រំភើប​រីក​រាយ​យ៉ាង​​ខ្លាំង នៅពេ​លបា​ន​ឃើញ​ថា មាន​ការ​សាង​សង់ នៅ​ក្នុង​ព្រះវិហារ​ថ្មីរ​បស់យើ​ង។ ជារៀ​ង​រាល់​ថ្ងៃ​អាទិត្យ ​យើងមា​ន​ចិត្ត​អន្ទះ​សារ ចង់ឃើ​ញ​ទឹក​បាញ់​ចេញ​ពី​ក្នុង​អាង​ទឹក​ដ៏​ធំ ក្នុង​សួន​ច្បារ​ព្រះវិហារ​របស់​យើង​។​ ប៉ុន្តែ ដំណើរ​ការ​នៃ​ការ​សាង​សង់ ហាក់​ដូច​ជា​មាន​ភាព​យឺត​យ៉ាវ។​ បញ្ហា​គឺ​ដោយសា​រ​ការ​រៀប​ចំ​ប្រព័ន្ធ​ទឹក​ក្រោម​ដី​មិន​បាន​ល្អ។ ទឹក​មិន​បានបា​ញ់ចេ​ញ​ខ្លាំង​ពេក តាមរ​ន្ធ​ខ្លះ ធ្វើឲ្យ​រន្ធ​ផ្សេង​ទៀត​ខ្វះទឹក​។ ការ​សាង​សង់​មិន​អាច​ដំណើរ​ការ​បាន​ឡើយ ដរាប​ណា​អ្នក​ត្រួត​ពិនិត្យ មិនឃើ​ញទឹ​ក​បាញ់​ចេញ​បាន​ល្អ​ទេនោះ។ ទន្ទឹម​នឹង​នោះ មន្ត្រី​សាលាក្រុ​ង បាន​ប្រាប់​យើង​ថា ទឹកដែ​ល​ផ្គត់​ផ្គង់​អគារ​ព្រះវិ​ហារ​រប​ស់យើ​ង មិន​មាន​កម្លាំង​ល្មម​​នឹ​ង​អាច​ឲ្យយើ​ងសា​ងស​ង់​ទឹក​បាញ់ ក្នុង​សួន​ច្បារ​នោះ​បានឡើ​យ ដូចនេះ​ គេត្រូ​វតប្រព័ន្ធទឹ​ក​មួយ​ខ្សែទៀ​ត ដើម្បី​ឲ្យមា​នកម្លាំ​ង​ទឹក​កា​ន់​តែ​ខ្លាំង។ យើង​មិន​ចង់​ឲ្យ​គម្រោង​សាង​សង់​នេះ​មាន​ភាព​យឺត​យ៉ាវ ដោយសារ​បទ​បញ្ជា​នេះឡើ​យ ប៉ុន្តែ យើង​ក៏​ដឹង​ផង​ដែរ​ថា បើ​យើង​មិន​ធ្វើ​តាម​ការ​រៀប​ចំនេះ​ទេ នោះយើ​ងនឹ​ង​ជួបប្រ​ទះប​ញ្ហាធ្ង​ន់ធ្ង​រ ក្នុង​ពេល​អនាគត​ជា​មិន​ខាន​​ឡើយ។​

ជួន​កាល​យើង​មាន​ការ​រអ៊ូ​រទាំ ចំពោះ​រដ្ឋា​ភិបាល និង​មន្ត្រី​រាជ​ការ​ដទៃ​ទៀត។ ប៉ុន្តែ ការ​គោរព​រដ្ឋ​អំណាច​ឲ្យ​បាន​ត្រឹម​ត្រូវ គឺ​ជា​ការ​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ព្រះ។ សាវ័​ក​ប៉ុល​ក៏​មាន​បញ្ហា​ជាមួ​យរ​ដ្ឋ​អំណាចផ​ង​ដែរ បាន​ជា​គាត់​មាន​ប្រសាសន៍​ថា “ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​ចុះ​ចូល​នឹង​រាជការ”(រ៉ូម ១៣:១)។ គាត់​បាន​មាន​ប្រសាសន៍​ទៀត​ថា “ចូរ​ប្រព្រឹត្ត​ល្អ​ចុះ នោះ​លោក​(ពួករដ្ឋអំណាច)នឹង​​ពោល​​សរសើរ​​ដ​ល់​​អ្នក​​ហើយ”(ខ.៣)។

កាល​ណា​​ព្រះវិញ្ញាណទ្រង់​​ប​ង្រៀន​យើង នោះ​យើង​អាច​មាន​អាកប្ប​កិរិយ៉ា​ល្អ ចំពោះ​រដ្ឋា​ភិបាល​។ ការ​នេះគឺ​ដើ​ម្បី​ជាប្រ​យោជន៍​យើង និង​ជាប​ន្ទាល់​នៃ​សេចក្តី​ជំនឿ ហើយ​ដែល​សំខាន់​បំផុត​នោះ គឺ​យើង​បាន​ថ្វាយ​ព្រះ​កិត្តិ​នាម​ដ​ល់​ព្រះ។–Dave Branon