ការសម្តែងចេញនូវសិរីល្អរបស់ព្រះ
ខ្ញុំចូលចិត្តកីឡាវាលបាល់បេសប៊ល ហើយខ្ញុំជាអ្នកគាំទ្រកីឡានេះ តាំងពីពេលដែលខ្ញុំនៅជាក្មេងតូច។ ជាពិសេស ខ្ញុំចូលចិត្តតាមដានការប្រកួតរបស់ក្រុមខ្លា ដេត្រយ(Detroit Tigers)។ តែក្នុងអំឡុងពេលរដូវកាលនៃការប្រកួតថ្មីៗនេះ ក្រុមខ្លា ដេត្រយប្រកួតមិនបានល្អ ហើយបានចាញ់ការប្រកួត ធ្វើឲ្យបាត់បង់កំណត់ត្រា ក្នុងពេលដើមដំបូងនៃរដូវកាលនៃការប្រកួត។ ការនេះបានធ្វើឲ្យខ្ញុំមិនសប្បាយចិត្តយ៉ាងខ្លាំង។ ដូចនេះដើម្បីសុខុមាលភាពរបស់ខ្ញុំ ខ្ញុំក៏បានផ្អាកការតាមដានការប្រកួតនោះ។ ខ្ញុំព្យាយាមឈប់ខ្វល់ ពីក្រុមដែលខ្ញុំចូលចិត្តនោះ អស់រយៈពេល៤ថ្ងៃ។ ក្នុងអំឡុងពេល៤ថ្ងៃនោះ ខ្ញុំចាប់ផ្តើមជញ្ជឹងគិតអំពីការពិបាក ដែលមនុស្សយើងមាន ពេលយើងព្យាយាមលះចោលរបស់អ្វីមួយ ដែលយើងធ្លាប់តែស្រឡាញ់។
មានពេល ដែលយើងត្រូវលះចោលអ្វីមួយ តាមបំណងព្រះទ័យព្រះ។ ឧទាហរណ៍ យើងប្រហែលជាបានចូលរួមសកម្មភាពអ្វីមួយ ដែលយើងកំពុងមានការងប់ងល់ខ្លាំង ហើយយើងក៏ដឹងដែរថា យើងត្រូវកាត់បន្ថយការចូលរួមក្នុងសកម្មភាពនោះ (១កូរិនថូស ៦:១២)។ ពុំនោះទេ យើងប្រហែលជាមានទម្លាប់ ឬការអនុវត្តន៍ ដែលយើងដឹងថា វាមិនបានធ្វើឲ្យព្រះសព្វព្រះទ័យឡើយ ហើយយើងដឹងថា យើងចាំបាច់ត្រូវលះចោលទម្លាប់ ឬការអនុវត្តន៍នោះ ព្រោះយើងស្រឡាញ់ទ្រង់ ហើយចង់ឲ្យព្រះនាមទ្រង់ដំកើងឡើង តាមរយៈយើង (១៥:៣៤)។
ពេលយើងរកឃើញថា ការអ្វីមួយដែលយើងចូលចិត្ត បានរារាំងទំនាក់ទំនងដែលយើងមានជាមួយព្រះអម្ចាស់ នោះយើងអាចពឹងផ្អែកលើទ្រង់ ដើម្បីបញ្ឈប់ការនោះ។ ព្រះផ្គត់ផ្គង់យើង តាមតម្រូវការ(១កូរិនថូស ១០:១៣) ហើយព្រះវិញ្ញាណប្រទានអំណាច(រ៉ូម ៨:៥)។
ចូរយើងទូលសូមឲ្យទ្រង់ជួយយើង ដើម្បីកុំឲ្យមានអ្វីមកបាំងពន្លឺនៃសិរីល្អ ដែលបានចែងចាំតាមរយៈយើង។–Dave…
ការធ្វើដំណើរឆ្លងកាត់ព្យុះ
ប្រជាជនសម័យបុរាណ នៅក្នុងនគរអ័ស៊ូម(Axum) ដែលមានទីតាំងនៅជាប់នឹងសមុទ្រក្រហម ដែលសព្វថ្ងៃនៅក្នុងប្រទេសអេធីយ៉ូពី បានរកឃើញថា ខ្យល់ព្យុះមូសុងដែលបក់បោកមកខ្លាំង អាចត្រូវបានគេប្រើជាប្រយោជន៍ ដោយប្រើក្តោងនាវា ដើម្បីឲ្យខ្យល់ព្យុះនោះរុញនាវាឲ្យលឿនទៅមុន។ ពួកគេមិនបានខ្លាចខ្យល់ និងភ្លៀងដែលមានកម្លាំងខ្លាំងនោះឡើយ ផ្ទុយទៅវិញ ពួកគេបានរកឃើញវិធីបើកនាវាកាត់តាមព្យុះនោះទៅវិញ។
យ៉ាងណាមិញ បទគម្ពីរទំនុកដំកើង ១០៧ បានធ្វើឲ្យយើងនឹកស្រមៃឃើញ ការដែលព្រះអនុញ្ញាតឲ្យមានព្យុះភ្លៀង ក្នុងជីវិតយើង ហើយជួយឲ្យយើងអាចធ្វើដំណើរទៅមុខទៀត កាត់តាមព្យុះនោះ។ គឺដូចដែលមានសេចក្តីចែងថា “ទ្រង់បង្គាប់ទៅ នោះក៏កើតមានខ្យល់ព្យុះ ដែលបណ្តាលឲ្យរលកកំរើកឡើង … គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្តីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្តីលំបាកនោះ”(ទំនុកដំកើង ១០៧:២៥,២៨)។
ការដែលយើងទុកចិត្តការដឹកនាំរបស់ព្រះ ពេលយើងមានការពិបាក គឺជាអ្វីដែលព្រះសព្វព្រះទ័យនឹងបង្រៀនយើង ក្នុងព្រះគម្ពីរ។ បទគម្ពីរហេព្រើ ជំពូក ១១ បានរៀបរាប់អំពីមនុស្សជាច្រើន ដែលប្រើបញ្ហារបស់ខ្លួន ជាឱកាសដើម្បីប្រើជំនឿរបស់ខ្លួន និងដើម្បីពិសោធនឹងព្រះគុណ ការផ្គត់ផ្គង់ និងការប្រោសលោះរបស់ព្រះ គឺដូចដែលមានសេចក្តីចែងថា “ដោយសារសេចក្តីជំនឿ នោះគេបានឈ្នះនគរដទៃ បានសំរេចការសុចរិត បានទទួលសេចក្តីសន្យា បានបិទមាត់សិង្ហ បានពន្លត់អំណាចភ្លើង បានរួចពីមុខដាវ បានមានកំឡាំងក្នុងកាលដែលកំពុងតែខ្សោយ ក៏ត្រឡប់ជាពូកែក្នុងចំបាំង”(ខ.៣៣-៣៤)។
ក្នុងការរស់នៅ យើងជៀសមិនផុតពីការលំបាក ដែលប្រៀបដូចជាខ្យល់ព្យុះ។ ជាដំបូង យើងប្រហែលជាចង់រត់គេចចេញពីបញ្ហារបស់យើង តែទោះយ៉ាងណាក៏ដោយ…
អ្នកជំពាក់
កាលនៅជាយុវជន លោករ៉ូបឺត រ៉ូប៊ិនសិន(Robert Robinson ឆ្នាំ ១៧៣៥-១៧៩០) ចូលចិត្តបង្កររឿងជាមួយមិត្តភ័ក្ររបស់គាត់ បានជាមានគេដំណាលរឿងរបស់គាត់ថា ពេលគាត់មានអាយុ១៧ឆ្នាំ គាត់បានស្តាប់លោកចច វ៉ាយហ្វៀល(George Whitefield) អធិប្បាយព្រះបន្ទូល ក្នុងបទគម្ពីរម៉ាថាយ ៣:៧ ហើយគាត់ក៏ដឹងថា គាត់ត្រូវការសេចក្តីសង្រ្គោះនៃព្រះគ្រីស្ទ។ ពេលនោះ ព្រះអម្ចាស់ក៏បានកែប្រែជីវិតរបស់គាត់ ហើយគាត់ក៏បានក្លាយជាអ្នកផ្សាយព្រះបន្ទូល។ គាត់ក៏បាននិពន្ធទំនុកបរិសុទ្ធជាច្រើន ដែលក្នុងនោះ មានបទដ៏ល្បីល្បាញមួយ មានចំណងជើងថា “សូមយាងចូលមក ឱព្រះដ៏មានពរ”។
ថ្មីៗនេះ ខ្ញុំបានជញ្ជឹងគិតអំពីព្រះគុណដ៏អស្ចារ្យរបស់ព្រះ ដែលទ្រង់បានប្រទានដល់យើង និងបានជញ្ជឹងគិតអំពីឃ្លាចុងក្រោយនៃទំនុកបរិសុទ្ធនេះ ដែលគាត់បានសរសេរថា “ជារៀងរាល់ថ្ងៃ ខ្ញុំជំពាក់ព្រះគុណដ៏ធ្ងន់របស់ទ្រង់!” ទំនុកបរិសុទ្ធនេះបានធ្វើឲ្យខ្ញុំនឹកចាំអំពីការដែលសាវ័កប៉ុលបង្រៀនថា “សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ … គឺដើម្បីឲ្យពួកអ្នកដែលរស់នៅ មិនរស់សំរាប់តែខ្លួនឯងទៀត គឺរស់សំរាប់ព្រះអង្គ ដែលសុគតជំនួសគេ ហើយបានរស់ឡើងនោះវិញ”(២កូរិនថូស ៥:១៤-១៥)។
យើងមិនអាចធ្វើអ្វីមួយ ដើម្បីឲ្យទទួលបានសេចក្តីស្រឡាញ់ និងព្រះគុណរបស់ព្រះអម្ចាស់ឡើយ។ តែដោយសារទ្រង់បានប្រទានសេចក្តីស្រឡាញ់ និងព្រះគុណមកយើង នោះយើងត្រូវស្រឡាញ់ទ្រង់វិញ ដោយរស់នៅថ្វាយទ្រង់! នៅក្នុងការរស់នៅថ្វាយទ្រង់ យើងមានការសំខាន់ៗជាច្រើនដែលត្រូវធ្វើ ដែលខ្ញុំមិនអាចរៀបរាប់អស់នៅពេលនេះ ដែលមានដូចជា ការចូលទៅជិតទ្រង់ ការស្តាប់ព្រះបន្ទូលទ្រង់ ការបម្រើទ្រង់ និងស្តាប់បង្គាប់ទ្រង់ ដោយការដឹងគុណ និងសេចក្តីស្រឡាញ់។
ក្នុងនាមជាអ្នកជំពាក់ព្រះគុណព្រះ…
ការលះបង់ដ៏ពិត
លោកអេរិក ស្ថិតក្នុងចំណោមបណ្តាបុរសដ៏ល្អ ក្នុងសហគមន៍។ ក្នុងនាមជាមន្រ្តីប៉ូលីសម្នាក់ គាត់បានចាត់ទុកការងាររបស់គាត់ ជាការបម្រើសម្រាប់សហគមន៍របស់គាត់ ហើយមានការប្តេជ្ញាចិត្តចំពោះការបម្រើនោះ ទោះជាត្រូវលះបង់យ៉ាងណាក៏ដោយ។ គេអាចដឹងថា គាត់ពិតជាមានបំណងចិត្តដូចនេះមែន ដោយគ្រាន់តែមើលទៅទូដាក់ឥវ៉ាន់ផ្ទាល់ខ្លួនរបស់គាត់ នៅប៉ុស្ត៍ប៉ូលីស ដែលនៅលើនោះគាត់បានបិទខគម្ពីរ យ៉ូហាន ១៥:១៣។
ក្នុងបទគម្ពីរនេះ ព្រះអម្ចាស់នៃយើង មានបន្ទូលថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ”។ ទោះជាយ៉ាងណាក៏ដោយ ព្រះបន្ទូលទ្រង់ត្រង់ចំណុចនេះ មិនគ្រាន់តែជាគោលការណ៍ដ៏ប្រសើរប៉ុណ្ណោះឡើយ។ បទគម្ពីរនេះ បានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត ដែលលោកអេរិកមានចំពោះភារកិច្ចរបស់គាត់ ក្នុងនាមជាមន្ត្រីប៉ូលីស ដែលនាំឲ្យគាត់មានការលះបង់ដ៏ធំផុត គឺនៅពេលដែលគាត់បានពលីជីវិត ក្នុងការបំពេញភារៈកិច្ចការពារសន្តិសុខសង្គម។
នេះជាការបង្ហាញចេញនូវចិត្តដែលមានការលះបង់ដ៏ពិត។ បន្ទាប់ពីព្រះយេស៊ូវបានមានបន្ទូលដ៏មានអំណាច ក្នុងបទគម្ពីរ យ៉ូហាន ១៥:១៣ ជាច្រើនម៉ោងក្រោយមក ទ្រង់ក៏បានលះបង់ព្រះជន្ម ដូចដែលទ្រង់បានមានបន្ទូលនោះមែន។ កាលនោះ ទ្រង់បានមានបន្ទូលអំពីការលះបង់នេះ មកកាន់ពួកសិស្សទ្រង់ ក្នុងបន្ទប់ខាងលើ បន្ទាប់មក ទ្រង់ក៏បានប្រកបជាមួយព្រះវរបិតា នៅសួនច្បារកេតសេម៉ានី គឺនៅមុនពេលគេយកទ្រង់ទៅកាត់ទោសដោយអយុត្តិធម៌ ហើយទ្រង់ក៏ត្រូវគេយកទៅឆ្កាង នៅចំពោះមុខបណ្តាជន ដែលកំពុងចម្អកឲ្យទ្រង់។
ក្នុងនាមជាព្រះរាជបុត្រានៃព្រះ ព្រះយេស៊ូវអាចគេចចេញពីការរងទុក្ខ ការធ្វើទារុណកម្ម និងភាពសាហាវព្រៃផ្សៃនោះ។ ទ្រង់គ្មានបាបសូម្បីតែបន្តិច ហើយមិនសមនឹងសុគតទេ តែដោយសារសេចក្តីស្រឡាញ់ ដែលជាកក្តាជម្រុញឲ្យទ្រង់ធ្វើការលះបង់ដ៏ពិត ទ្រង់ក៏ព្រមឲ្យគេយកទ្រង់ទៅឆ្កាងសម្លាប់។ ដោយសារការសុគតរបស់ទ្រង់…
ស្រុកដែលនៅនគរស្ថានសួគ៌
ក្នុងអំឡុងពេលដែលខ្ញុំកំពុងសិក្សានៅវិទ្យាល័យ ខ្ញុំនិងមិត្តភ័ក្រជិតស្និទ្ធបំផុតរបស់ខ្ញុំម្នាក់ បាននាំគ្នាជិះសេះម្នាក់មួយៗ កម្សាន្ត នៅពេលរសៀលថ្ងៃមួយ។ យើងបានជិះសេះយឺតៗ ដោយគ្មានគោលដៅ កាត់តាមវាលដែលមានផ្កាព្រៃដុះ និងព្រៃដង្គំ។ ពេលដែលយើងទាញបង្ហៀរបញ្ជាសេះពីរក្បាលនោះ ឲ្យដើរទៅរកជង្រុក ដែលនៅក្បែផ្ទះ ពួកវាបោលទៅយ៉ាងលឿន ដូចគ្រាប់រ៉ុកកែត។ សេះរបស់យើង គឺដូចជាមិត្តភ័ក្ររបស់យើងអញ្ចឹង។ ពួកវាដឹងថា ពេលនោះជាពេលញាំអាហារពេលល្ងាច និងជាពេលដែលយើងត្រូវដុសលាងខ្លួនវា បានជាពួកវាដូចជាអន្ទះសារណាស់។
ក្នុងនាមជាគ្រីស្ទបរិស័ទ ផ្ទះដ៏ពិតរបស់យើង គឺនៅនគរស្ថានសួគ៌(ភីលីព ៣:២០)។ តែជួនកាលសេចក្តីប៉ងប្រាថ្នារបស់យើងបាននាំយើង ឲ្យងាកម្តងទៅឆ្វេង ម្តងទៅស្តាំ។ យើងអរសប្បាយនឹងអំណោយទានល្អៗ ដែលព្រះប្រទាន ដូចជា គ្រួសារ កូន ចៅ ការធ្វើដំណើរ អាជីព និងមិត្តភ័ក្រជាដើម។ ទន្ទឹមនឹងនោះ ព្រះគម្ពីរបានលើកទឹកចិត្តយើង ឲ្យផ្តោតទៅលើ “សេចក្តីដែលនៅខាងលើ”វិញ(កូល៉ុស ៣:១-២)។ សេចក្តីដែលនៅខាងលើ អាចរាប់បញ្ចូលផលប្រយោជន៍នៃនគរស្ថានសួគ៌ ដែលយើងមើលមិនឃើញ ដូចជា : ព្រះវត្តមានដ៏ស្ថិតស្ថេររបស់ព្រះ(វិវរណៈ ២២:៣-៥) ការសម្រាកជារៀងរហូត(ហេព្រើ ៤:៩) និងកេរមរតកដ៏អស់កល្បជានិច្ច(១ពេត្រុស ១:៤)។
ថ្មីៗនេះខ្ញុំបានឃើញគេសរសេរថា “អ្នកជឿព្រះចង់បានកេរមរតកនៅស្ថានសួគ៌ ហើយកាលណាពួកគេមានជំនឿកាន់តែខ្លាំង នោះពួកគេក៏ចង់បានកេរមរតកនោះ កាន់តែខ្លាំងផងដែរ”។ អ្នកជឿព្រះ ក្នុងគ្រាសញ្ញាចាស់ ដែលសាវ័កប៉ុលបានលើកឡើង…
អ្នកគង្វាលដ៏ល្អបំផុត
ក្នុងរដូវផ្ការីក អ្នកគង្វាលចៀមនៅរដ្ឋអ៊ីដាហូ បានបណ្តើរហ្វូងចៀមរបស់ខ្លួន ពីតំបន់ទំនាប ទៅតំបន់ភ្នំ។ ពេលនោះ មានសត្វចៀមរាប់ពាន់ក្បាល បានឆ្លងកាត់ផ្លូវថ្មល់ ចូលទៅតំបន់ខ្ពង់រាប ដែលមានវាលស្មៅនារដូវក្តៅ កំពុងរង់ចាំ។ កាលពីសប្តាហ៍មុន ខ្ញុំបានធ្វើដំណើរជាមួយភរិយារបស់ខ្ញុំ ហើយក៏ឃើញចៀមមួយហ្វូងនៅលើភ្នំ។ សត្វចៀមទាំងនោះក៏កំពុងនៅក្នុងវាលស្មៅ ដែលមានទឹកអូរមួយខ្សែ កំពុងហូរគ្រឿនៗ ទិដ្ឋភាពដ៏ស្រស់ត្រកាលនេះ បានធ្វើឲ្យខ្ញុំនឹងចាំអំពីបទគម្ពីរទំនុកដំកើង ជំពូក២៣។
ប៉ុន្តែ តើអ្នកគង្វាលរបស់ហ្វូងចៀម ដែលខ្ញុំឃើញនោះ កំពុងនៅទីណា? មានចៀមមួយក្បាលហាក់ដូចជា នៅតែឯង ហើយបន្ទាប់ពីយើងធ្វើដំណើរឆ្ងាយពីចៀមនោះបន្តិច យើងក៏ឃើញវាដើរទៅរកទឹកអូរ ដែលនៅឆ្ងាយ។ បន្ទាប់មក យើងក៏បានឮសម្លេងហួចពីលើភ្នំមក។ ពេលយើងមើលទៅលើ យើងក៏ឃើញអ្នកគង្វាលកំពុងអង្គុយនៅលើទួល មើលហ្វូងចៀមរបស់ខ្លួនពីលើមក។ មានឆ្កែភ្នំមួយក្បាល និងឆ្កែគង្វាលពីរក្បាល នៅក្បែរគាត់។ សត្វឆ្កែទាំងនោះក៏បានឆ្លើយតបនឹងសម្លេងស៊ីញូរបស់អ្នកគង្វាល ដោយរត់ចុះមកពីលើមក ហើយគៀងចៀមដែលកំពុងវង្វេងនោះ ឲ្យត្រឡប់មកចូលហ្វូងរបស់វាវិញ។
យ៉ាងណាមិញ ព្រះអម្ចាស់ ដែលជាអ្នកគង្វាលដ៏ល្អ ទ្រង់ក៏កំពុងមើលថែរអ្នកផងដែរ។ ទោះបីជាអ្នកមិនអាចមើលទ្រង់ឃើញ ក៏ទ្រង់នៅតែអាចមើលឃើញអ្នក! ទ្រង់ស្គាល់ឈ្មោះអ្នក ហើយស្គាល់អ្នកគ្មានកន្លែងចន្លោះ។ អ្នកជាសត្វចៀម ដែលនៅវាលស្មៅរបស់ទ្រង់ (អេសេគាល ៣៤:៣១)។ ព្រះបានសន្យាថា ទ្រង់នឹង “ស្វែងរក” ហ្វូងចៀមទ្រង់ “ឲ្យចំណីពួកគេនៅក្នុងវាលស្មៅដ៏ល្អ” ហើយ “អបរំជើងចៀមណា…
អាហារថ្ងៃត្រង់ ដែលមិនបានញាំ
ខ្ញុំយល់ថា អាហារមិនគ្រាន់តែសម្រាប់បំពេញសេចក្តីត្រូវការរបស់យើងប៉ុណ្ណោះឡើយ តែក៏ជាផ្នែកមួយនៃជីវិត ដែលអាចឲ្យយើងអរសប្បាយ យ៉ាងអស្ចារ្យ! ខ្ញុំចូលចិត្តអង្គុយ នៅកន្លែងដែលគេបានរៀបអាហារយ៉ាងរៀបរយ ជាពិសេស នៅពេលដែលខ្ញុំឃ្លាន។ ពេលនោះខ្ញុំស្រមៃឃើញថា ពួកសាវ័កកំពុងឃ្លានអាហារថ្ងៃត្រង់ ពេលដែលពួកគេត្រឡប់មករកព្រះយេស៊ូវ នៅកន្លែងអណ្តូងទឹក ដែលពេលនោះ ទ្រង់កំពុងមានបន្ទូលជាមួយស្រ្តីសាសន៍សាម៉ារីម្នាក់។ ពួកគេទូលទ្រង់ថា “លោកគ្រូ អញ្ជើញពិសា”(យ៉ូហាន ៤:៣១)។ ទ្រង់បានមានបន្ទូលតបថា “ខ្ញុំមានអាហារសំរាប់ទទួលទានហើយ គឺជាអាហារដែលអ្នករាល់គ្នាមិនស្គាល់”(ខ.៣២) ដូច្នេះ ពួកសិស្សសួរគ្នាទៅវិញទៅមកថា មានអ្នកណាយកអ្វីមកជូនលោកពិសាដែរឬអី (ខ.៣៣)។
ត្រង់ចំណុចនេះ ខ្ញុំឆ្ងល់ ថាតើពួកសិស្សរវល់តែគិតអំពីអាហារពេកឬ បានជាពួកគេមិនអាចមើលឃើញអ្វីក្រៅពីការញាំអាហារ ។ ពួកគេមិនបានយល់អំពីសារសំខាន់ នៃការអ្វីដែលកំពុងកើតឡើង នៅពេលនោះឡើយ។ អ្វីដែលសំខាន់បំផុតសម្រាប់ព្រះយេស៊ូវ “គឺត្រង់ការធ្វើតាមព្រះហឫទ័យនៃព្រះ ដែលចាត់ឲ្យទ្រង់មក ព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯង”(ខ.៣៤)។ ទ្រង់បានផ្តោតទៅលើសេចក្តីត្រូវការខាងវិញ្ញាណរបស់ស្រ្តីម្នាក់នេះ ព្រោះមានតែទ្រង់ទេដែលអាចបំពេញសេចក្តីត្រូវការនោះបាន។
យើងងាយនឹងរវល់តែគិតពីសេចក្តីត្រូវការ ក្នុងពេលបច្ចុប្បន្ន។ តែព្រះយេស៊ូវអញ្ជើញឲ្យយើងចេះគិត តែមិនមែនគិតតែពីប្រយោជន៍របស់យើង ដែលគ្រាន់តែដូចជាអាហារថ្ងៃត្រង់ដ៏តូចតាចនោះឡើយ តែឲ្យបើកភ្នែក មើលទៅវិញ្ញាណដែលកំពុងស្វែងរកចម្លើយ សម្រាប់សេចក្តីត្រូវការដ៏ខ្លាំងបំផុតរបស់ខ្លួន។ ដូចនេះ សូមយើងចូលរួមជាមួយព្រះយេស៊ូវ នៅកន្លែងអណ្តូងទឹកនោះ ហើយអនុញ្ញាតឲ្យទ្រង់ប្រើអ្នក ដើម្បីប្រាប់អ្នកដទៃ អំពីអាហារខាងវិញ្ញាណ ដែលមានតែទ្រង់ប៉ុណ្ណោះ ដែលអាចប្រទានអាហារនោះបាន។–Joe Stowell
មិនត្រូវបានបោះបង់ចោល
ជាច្រើនឆ្នាំកន្លងទៅ ពេលដែលខ្ញុំ និងស្វាមីរបស់ខ្ញុំទៅធ្វើដំណើរកម្សាន្ត នៅសារមន្ទីរខ្យល់ និងអវកាសស្ម៊ីតសូនៀន ក្នុងរដ្ឋវាស៊ីនតុន ឌីស៊ី យើងបានកត់សំគាល់ឃើញថា មានរទេះរុញកូនក្មេងមួយកំពុងរំគិលទៅមុខ ដោយខ្លួនឯង ដោយគ្មាននរណាម្នាក់នៅក្បែរនោះសោះ។ យើងក៏សន្និដ្ឋានថា ប្រាកដជាមានឪពុកម្តាយដែលបានទុករទេះរុញនោះចោលហើយ ដោយសារវាសំពីងសំពោងពេក ហើយពួកគេប្រាកដជាកំពុងពរកូនរបស់ខ្លួនហើយ។ តែ ពេលដែលយើងដើរទៅជិតវា ទើបយើងឃើញមានកូនង៉ាកំពុងដេកនៅក្នុងនោះ។ តើឪពុកម្តាយក្មេង … បងប្អូនរបស់វា …ឬអ្នកមើលថែរក្មេងនោះ នៅឯណា? យើងក៏ខំរកមើលមួយសន្ទុះធំ ហើយក៏បានហៅមន្ត្រីសារមន្ទីមក។ ពេលនោះ មិនឃើញមាននរណាម្នាក់ មកយកក្មេងដ៏ថ្លៃវិសេសនោះសោះ! យើងក៏បានឃើញវាជាលើកចុងក្រោយ នៅពេលដែលគេរុញរទេះនោះ ទៅកន្លែងដែលមានសុវត្តិភាព។
បទពិសោធន៍ដែលខ្ញុំមាននៅពេលនោះ បានធ្វើឲ្យខ្ញុំគិតអំពីអារម្មណ៍របស់មនុស្សយើង ពេលដែលគេបោះបង់យើងចោល។ ជាការពិតណាស់ យើងមានអារម្មណ៍ដែលពិបាករកថ្លែងមិនបាន ពេលដែលគ្មាននរណាម្នាក់ យកចិត្តទុកដាក់ចំពោះយើង។ វាពិតជាអារម្មណ៍ឈឺចាប់ជាទីបំផុត។ ប៉ុន្តែ ទោះបីជាមនុស្សអាចបោះបង់យើងចោលក៏ដោយ ក៏យើងនៅតែអាចទុកចិត្តថា សេចក្តីស្រឡាញ់ និងព្រះវត្តមានរបស់ព្រះ នៅតែមានសម្រាប់យើងជានិច្ច។ ព្រះអម្ចាស់បានសន្យាថា ទ្រង់នឹងមិនចាកចេញពីយើងឡើយ(ចោទិយកថា ៣១:៨)។ ទ្រង់នឹងគង់នៅជាមួយយើង ទោះយើងទៅដល់ទីណាក៏ដោយ “គឺគង់នៅជាមួយជានិច្ច រហូតដល់បំផុតកល្ប” (ម៉ាថាយ ២៨:២០)។
ព្រះអម្ចាស់ទ្រង់មិនចេះភ្លេចការប្តេជ្ញាចិត្ត ដែលទ្រង់មានចំពោះកូនរបស់ទ្រង់ឡើយ។ ទោះបីជាអ្នកដទៃបោះបង់ចោលយើងក៏ដោយ ក៏យើងនៅតែអាចទុកចិត្ត លើព្រះបន្ទូល ដែលទ្រង់បានសន្យាចំពោះយើងថា…
បដិសណ្ឋារកិច្ចដ៏ពិត
ក្នុងឆ្នាំ ១៩៨៧ ក្រុមគ្រួសាររបស់ខ្ញុំបានផ្លាស់ទៅរស់នៅ ក្នុងរដ្ឋកាលីហ្វូញ៉ា ដើម្បីដឹកនាំពួកជំនុំមួយកន្លែង ក្នុងតំបន់ឡងប៊ិច(Long Beach)។ ថ្ងៃដែលយើងធ្វើដំណើរតាមយន្តហោះ មកដល់ក្រុងនោះ លេខារបស់ខ្ញុំបានមកទទួលយើង នៅអាកាសយាន្តដ្ឋាន ហើយជួនយើងទៅដល់ផ្ទះរបស់យើង។ ពេលដែលយើងធ្វើដំណើរចូលទៅក្នុងផ្លូវដ៏មមាញឹក អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ដំបូងគេ គឺស្ទីកគ័រ ដែលគេបិទនៅលើកាងខាងក្រោយរបស់ឡាន ដែលមានសរសេរថា “រដ្ឋកាលីហ្វូញ៉ា សូមស្វាគមន៍ … ឥឡូវនេះ ចូរទៅផ្ទះ!” នេះមិនមែនជាការស្វាគមន៍ដ៏កក់ក្តៅ និងរួសរាយ ដែលខ្ញុំបានទទួលបានពីរដ្ឋកាលីហ្វូញ៉ា ដែលមានពន្លឺថ្ងៃដ៏ស្រស់ត្រកាលឡើយ!
ការនេះបានធ្វើឲ្យខ្ញុំឆ្ងល់ថា ក្នុងការរស់នៅរបស់យើង ប្រហែលជាមានពេលខ្លះ យើងក៏ធ្វើការស្វាគមន៍របៀបនេះ ចំពោះមនុស្ស ដែលនៅជំវិញខ្លួនយើងផងដែរ។ តើមានពេលខ្លះ យើងខកខានមិនបានធ្វើឲ្យអ្នកដទៃមានអារម្មណ៍កក់ក្តៅ នៅក្នុងពិភពរបស់យើង មិនថា តែនៅពេលដែលយើងនៅព្រះវិហារ នៅក្បែរផ្ទះយើង ឬនៅកន្លែងជួបជុំក្នុងសង្គមឬ?
ក្នុងបទគម្ពីរ រ៉ូម ១២:១៣ សាវ័កប៉ុលបានបង្រៀនអ្នកអានបទគម្ពីរនេះ ឲ្យ “មានសេចក្តីចៅរ៉ៅ”។ កណ្ឌគម្ពីរហេព្រើក៏បានបង្រៀនផងដែរថា “កុំឲ្យភ្លេចសេចក្តីចៅរ៉ៅឡើយ ដ្បិតមនុស្សខ្លះបានទទួលទាំងទេវតា ឲ្យសំណាក់នៅឥតដឹងផង ដោយមានសេចក្តីនោះឯង”(១៣:២)។ កាលណាយើងបង្ហាញនូវភាពសប្បុរសប្រកបដោយព្រះគុណ ដល់អ្នកដែលយើងជួប នោះយើងក៏កំពុងតែបង្ហាញពួកគេ នូវការអញ្ជើញរបស់ព្រះសង្រ្គោះ ឲ្យទទួលសេចក្តីសង្រ្គោះ គឺដូចដែលទ្រង់បានប្រកាស់ថា “អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ…
នៅមានបន្ត
ព្រះគម្ពីរកិច្ចការ ជាសៀវភៅទី៥ នៃព្រះគម្ពីរសញ្ញាថ្មី ដែលបានកត់ត្រា អំពីការចាប់ផ្តើមនៃពួកជំនុំ ក្រោមការដឹកនាំរបស់មនុស្ស ដែលព្រះយេស៊ូវបានជ្រើសតាំង។ អ្នកប្រាជ្ញខ្លះបានយល់ថា គេក៏អាចហៅកណ្ឌមួយនេះថា ព្រះគម្ពីរកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ ព្រោះកាលនោះ អំណាចនៃព្រះវិញ្ញាណបរិសុទ្ធបានជួយពួកសាវ័កឲ្យមានសេចក្តីក្លាហាន នៅក្នុងការឆ្លងកាត់ការលំបាកគ្រប់យ៉ាង។ មុនពេលដែលព្រះយេស៊ូវយាងឡើងនគរស្ថានសួគ៌វិញ ទ្រង់បានប្រាប់អ្នកដែលទ្រង់បានជ្រើសតាំងថា “ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធ បានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(កិច្ចការ ១:៨)។ ព្រះបន្ទូលរបស់ទ្រង់ ត្រង់ចំណុចនេះ បានបិទជំពូកមួយ នៅក្នុងរឿងដែលស្តីអំពីព្រះរាជកិច្ចរបស់ព្រះ លើផែនដីនេះ ហើយក៏បានបើកជំពូកថ្មីមួយទៀត នៃសាច់រឿងដែលបន្តមកដល់សព្វថ្ងៃ។ យើងក៏មានចំណែកនៅក្នុងរឿងនោះផងដែរ។
កណ្ឌគម្ពីរកិច្ចការពិពណ៌នាអំពីស្មរបន្ទាល់ដ៏ស្មោះត្រង់របស់លោកពេត្រុស យ៉ូហាន បាណាបាស ប៉ុល ព្រមទាំងនាងតេប៊ីថា នាងលីឌា និងមនុស្សជាច្រើនទៀត ក្នុងអំឡុងពេលដើមដំបូងនៃប្រវត្តិសាស្រ្តពួកជំនុំ។ ពួកគេជាមនុស្សសាមញ្ច ដែលបានពឹងផ្អែកលើកម្លាំងរបស់ព្រះ ពេលដែលពួកគេផ្សាយព្រះបន្ទូលទ្រង់ និងបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់។ ដំណើររឿងនេះ បានបន្តតាមរយៈយើងរាល់គ្នា ដែលជាអ្នកបម្រើព្រះ។ ពេលដែលយើងទុកចិត្តព្រះ ហើយស្តាប់បង្គាប់តាមការដឹកនាំរបស់ទ្រង់ ដើម្បីនាំឲ្យគេស្គាល់ព្រះយេស៊ូវ នោះទ្រង់ចារអំពីយើង នៅក្នុងទំព័រថ្មី នៃរឿងនៃការប្រោសលោះរបស់ទ្រង់។–David McCasland