ការរំខានក្នុងពិធីបុណ្យណូអែល
ខ្ញុំចូលចិត្តពិធីបុណ្យណូអែលណាស់។ ពិធីបុណ្យណូអែល ជាការអបអរកំណើតនៃព្រះគ្រីស្ទ ដែលមានការតុបតែងដ៏ស្រស់ស្អាត និងមានភាពអស្ចារ្យ ក្នុងរដូវកាល ដែលជា “ពេលដ៏អស្ចារ្យបំផុត” សម្រាប់ខ្ញុំ ជារៀងរាល់ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ នៅសហរដ្ឋអាមេរិក មានការផ្លាស់ប្តូរកាន់តែច្រើន នៅក្នុងរដូវកាលនៃបុណ្យណូអែល។ ពីមួយឆ្នាំ ទៅមួយឆ្នាំ គេបានបញ្ចេញ “ផលិតផលសម្រាប់ពិធីបុណ្យណូអែល” កាន់តែឆាប់រហ័សជាងឆ្នាំមុនៗ ហើយមានការផ្សព្វផ្សាយខ្លះ បានចាប់ផ្តើមតាំងពីដើមខែស្លឹកឈើជ្រុះ។
កាលពីមុន គេធ្លាប់តែប្រារព្ធពិធីបុណ្យណូអែល តែនៅខែធ្នូទេ តែសព្វថ្ងៃនេះ យើងឃើញថា នៅអាមេរិក ស្ថានីយវិទ្យុខ្លះបានចាក់ភ្លេងបុណ្យណូអែល តាំងពីដើមខែវិច្ឆិការ។ ហាងលក់ទំនិញបានចាប់ផ្តើម ផ្សាយពាណិជ្ជកម្មលក់ទំនិញ ក្នុងតម្លៃពិសេស សម្រាប់ពិធីបុណ្យណូអែល តាំងពីខែតុលា ហើយគេក៏ចាប់ផ្តើមលក់ស្ករគ្រាប់បុណ្យណូអែល នៅចុងខែកញ្ញា។ បើយើងមិនប្រយ័ត្នទេ ភាពជន់ជោរនៃសកម្មភាពទាំងអស់នេះ អាចធ្វើឲ្យយើងបាត់អំណរ នៅក្នុងពីធីបុណ្យណូអែល ហើយថែមទាំងធ្វើឲ្យយើងភ្លេចថា ពិធីបុណ្យណូអែល ជារដូវកាលនៃការដឹងគុណ និងកោតខ្លាចព្រះ។
ពេលដែលវិញ្ញាណរបស់ខ្ញុំមានការរំខានយ៉ាងដូចនេះ ខ្ញុំបានព្យាយាមរំឭកខ្លួនឯង អំពីអត្ថន័យដ៏ពិតនៃពិធីបុណ្យណូអែល ព្រមទាំងនឹកចាំថា ព្រះយេស៊ូវជានរណា ហើយហេតុអ្វីទ្រង់យាងមកចាប់កំណើតជាមនុស្ស។ ខ្ញុំបាននឹកចាំ អំពីសេចក្តីស្រឡាញ់ និងព្រះគុណនៃព្រះដែលបានអត់ទោសបាប ដែលបានចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យយាងចុះមកសង្រ្គោះយើង។ ខ្ញុំនឹកចាំថា នៅទីបំផុត មានតែអំណោយមួយប៉ុណ្ណោះ ដែលពិតជាសំខាន់ចំពោះយើង…
រូបភាពដ៏ធំដែលបានផ្គុំចូលគ្នាហើយ
នៅប្រទេសអៀរឡង់ខាងជើង គេបានប្រើដីដែលនៅទទេ ទំហុំ៤៥០ហិចតា ក្នុងទីក្រុងបេសហ្វាស ដើម្បីបង្កើតជាផ្ទាំងគំនូររូបមនុស្ស ដែលគេរចនានៅលើផ្ទៃដីធំជាងគេបំផុត ក្នុងដែនដោះអង់គ្លេស។ ផ្ទាំងគំនូរនោះ ជាស្នាដៃរបស់វិចិត្រករឈ្មោះ ចច រ៉ូឌ្រីហ្គេស-ហ្គឺរ៉ាដា(Jorge Rodriguez-Gerada) ដែលបានប្រើឈើបីម៉ឺនកំណាត់ ដី២ពាន់តោន ដីខ្សាច់២ពាន់តោន និងវត្ថុផ្សេងៗទៀត ដែលមានដូចជាស្មៅ ថ្ម និងខ្សែជាដើម។
ពីដំបូងឡើយ មានតែលោកចចទេ ដែលដឹងថា ស្នាដៃសីល្បៈនោះ នឹងលេចចេញជារូបរាង្គដូចម្តេច នៅចុងបញ្ចប់នៃការរចនារូបភាពនេះ។ គាត់បានជួលកម្មករ និងជ្រើសរើសអ្នកស្ម័គ្រចិត្ត ឲ្យជញ្ជូនសម្ភារៈទាំងអស់នោះ យកទៅដាក់ឲ្យត្រូវកន្លែង ដែលគាត់បានប្រាប់។ ខណៈពេលដែលពួកគេកំពុងធ្វើការ ពួកគេក៏បានមើលដឹងខ្លះៗថា មានអ្វីម្យ៉ាងកំពុងតែហៀបនឹងលេចចេញរូបរាង្គមកយ៉ាងអស្ចារ្យ។ ពេលគម្រោងនោះបានបញ្ចប់ហើយ រូបភាពដ៏អស្ចារ្យមួយក៏បានលេចចេញឡើង។ បើគេឈរមើលនៅលើដី គេមិនឃើញមានអ្វីអស្ចារ្យទេ តែពេលគេមើលពីលើអាកាស គេអាចឃើញរូបមនុស្សដ៏ធំមួយ លេចចេញមកនៅលើផ្ទៃដីនោះ គឺជារូបមុខរបស់ក្មេងស្រីម្នាក់កំពុងញញឹម។
ព្រះទ្រង់កំពុងធ្វើកិច្ចការជាច្រើនរបស់ទ្រង់ ក្នុងពិភពលោក ដែលប្រៀបបាននឹងបំណែករូបតូចៗ ផ្គុំគ្នាមកបង្កើតជារូបភាពធំមួយ។ ព្រះអង្គជាសិល្បៈករ ដែលជ្រាបថា រូបភាពទាំងមូល នឹងមានភាពអស្ចារ្យយ៉ាងណា នៅពេលដែលបំណែកនៃរូបតូចៗទាំងអស់ បានផ្គុំចូលគ្នារួចរាល់ហើយ។ យើងជា “អ្នកធ្វើការជាមួយនឹងព្រះ”(១កូរិនថូស ៣:៩) ដែលកំពុងរួមចំណែក នៅក្នុងការធ្វើឲ្យរូបភាពដ៏ធំនោះ លេចចេញជារូបរាង្គឡើង។ ព្រះទ្រង់បានរំឭករាស្រ្តរបស់ព្រះអង្គ តាមរយៈលោកហោរាអេសាយថា ព្រះអង្គជាព្រះដែលគង់ពីលើរង្វង់ផែនដី…
ផ្កាយប៉ូលខាងជើង
មុនសម័យសង្រ្គាមស៊ីវិលអាមេរិក(ពីឆ្នាំ១៨៦១ ដល់១៨៦៥) ពួកទាសកដែលរត់គេចខ្លួន បានស្វែងរកសេរីភាព ដោយធ្វើដំណើរតាមផ្លូវសម្ងាត់ ពីភាគខាងត្បូង ទៅភាគខាងជើងសហរដ្ឋអាមេរិក ដោយមានជំនួយពីអ្នកប្រឆាំងនឹងរបបទាសភាព។ ពួកទាសករទាំងនោះបានធ្វើដំណើរពេលយប់ជាច្រើនគីឡូម៉ែត្រ តាមពន្លឺរបស់ផ្កាយប៉ូលខាងជើង។ អ្នកខ្លះជឿថា ដើម្បីកុំឲ្យវង្វេងផ្លូវពេលធ្វើដំណើរ ពួកទាសករដែលរត់គេចទាំងនោះ ក៏បានប្រើទិសដៅ ដែលបង្កប់ក្នុងបទចម្រៀង ដែលមានចំណងជើងថា “ដើរតាមផ្កាយប៉ូលខាងជើង”។
អ្នកប្រឆាំងនឹងរបបទាសភាព និង “ផ្កាយប៉ូលខាងជើង” បានធ្វើជាពន្លឺដែលនាំផ្លូវពួកទាសករ ទៅរកសេរីភាព។ សាវ័កប៉ុលបានមានប្រសាសន៍ថា គ្រីស្ទបរិស័ទត្រូវបញ្ចេញពន្លឺ ដូចជា “តួពន្លឺនៅក្នុងលោក” ដើម្បីនាំផ្លូវអ្នកដែលស្វែងរកសេចក្តីពិត សេចក្តីសង្រ្គោះ និងសេរីភាពខាងវិញ្ញាណ ដែលមាននៅក្នុងព្រះអម្ចាស់យេស៊ូវ(ភីលីព ២:១៥)។
យើងកំពុងរស់នៅក្នុងពិភពលោកដ៏ងងឹត ដែលត្រូវការពន្លឺរបស់ព្រះយេស៊ូវយ៉ាងខ្លាំង។ ព្រះអង្គបានត្រាសហៅយើង ឲ្យបញ្ចេញពន្លឺនៃសេចក្តីពិតរបស់ព្រះ ដើម្បីឲ្យអ្នកដទៃអាចទទួលការដឹកនាំ ទៅរកព្រះ ដែលបានប្រោសលោះ និងជាផ្លូវទៅរកសេរីភាព និងជីវិត។ យើងនាំផ្លូវគេ ឲ្យទៅរកព្រះយេស៊ូវ ដែលជាផ្លូវ ជាសេចក្តីពិត និងជាជីវិត(យ៉ូហាន ១៤:៦)។-Dennis Fisher
មានកិត្តិយស ដែលបានដើរតាម
ថ្ងៃមួយ មិត្តភ័ក្តិរបស់ខ្ញុំម្នាក់ បានទៅលេងទីក្រុងយេរូសាឡិម។ គាត់ក៏បានឃើញគ្រូសាសនាយូដាម្នាក់ កំពុងដើរកាត់ពីមុខជញ្ជាំងនៃការទូលអង្វរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ចំពោះគ្រូដែលមានវ័យចាស់រូបនោះ គឺគាត់មានបុរសវ័យក្មេង៥នាក់ ដើរពីក្រោយគាត់។ ពួកគេកំពុងដើរឈ្ងោកមុខ និងដើរអូសជើង ដូចគ្រូរបស់ពួកគេដែរ។ ជនជាតិយូដានិកាយអ័រតូដុក ដែលបានឃើញពួកគេ ប្រាដកជាដឹងថា ពួកគេកំពុងធ្វើត្រាប់គ្រូរបស់ខ្លួន។ ពួកគេជា “សិស្ស ឬអ្នកដើរតាម”គាត់។
ក្នុងប្រវត្តិសាស្រ្តនៃសាសនាយូដា ការមានឯកសិទ្ធិធ្វើជា “អ្នកដើរតាម”គ្រូសាសនាយូដាប្រចាំតំបន់ គឺស្ថិតក្នុងចំណោមមុខនាទីដែលមានកិត្តិយសបំផុត សម្រាប់បុរសជនជាតិយូដា ឬជនជាតិអ៊ីស្រាអែល។ អ្នកដើរតាម តែងអង្គុយនៅទៀបជើងរបស់គ្រូខ្លួន ពេលគាត់បង្រៀន។ ពួកគេសិក្សាពាក្យសម្តីរបស់គាត់ ហើយមើលរបៀបដែលគាត់ប្រព្រឹត្ត និងឆ្លើយតបចំពោះបញ្ហាក្នុងជីវិត និងចំពោះអ្នកដទៃ។ អ្នកដើរតាមរាប់ថា ខ្លួនមានកិត្តិយសខ្ពង់ខ្ពស់បំផុត ដែលបានបម្រើគ្រូរបស់ខ្លួន សូម្បីតែនៅក្នុងកិច្ចការដ៏តូចបំផុតក៏ដោយ។ ហើយដោយសារពួកគេកោតសរសើរគ្រូរបស់ខ្លួន នោះពួកគេប្តេជ្ញាថា នឹងធ្វើឲ្យខ្លួនឯងមានលក្ខណៈដូចគាត់។
ពេលព្រះយេស៊ូវត្រាសហៅសិស្សរបស់ទ្រង់ ឲ្យដើរតាមព្រះអង្គ(ម៉ាថាយ ៤:១៩) ព្រះអង្គបានត្រាសហៅពួកគេ ដើម្បីឲ្យព្រះអង្គកែប្រែជីវិតរបស់ពួកគេ ឲ្យមានលក្ខណៈដូចព្រះអង្គ ហើយចែកផ្សាយអំពីព្រះទ័យស្រឡាញ់របស់ព្រះអង្គ ដល់អស់អ្នកដែលត្រូវការព្រះសង្រ្គោះ។ យើងមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលបានធ្វើជាអ្នកដើរតាមព្រះអង្គ ហើយយើងគួរតែបង្ហាញឲ្យគេដឹងថា យើងមានកិត្តិយសនោះមែន តាមរយៈការរស់នៅរបស់យើង។ យើងក៏បានទទួលការត្រាសហៅ ឲ្យធ្វើជាគំរូល្អដល់លោកិយ ដោយការនិយាយស្តី គិត និងប្រព្រឹត្តតាមព្រះយេស៊ូវ ដែលជាគ្រូ នៃវិញ្ញាណរបស់យើង។-Joe Stowell
ផ្តួលរំលំជញ្ជាំង
បន្ទាប់ពីសង្រ្គាមលោកលើកទី២បានបញ្ចប់ សង្រ្គាមត្រជាក់ក៏បានចាប់ផ្តើម នៅពេលដែលប្រទេសក្នុងប្លុកសេរី និងប្រទេសក្នុងប្លុកកម្មុយនីស បានធ្វើការគំរាមកំហែងគ្នា និងប្រណាំងប្រជែងគ្នាយកអំណាច។ ជញ្ជាំងក្រុងប៊ែរឡាំង ត្រូវបានគេសាងសង់ឡើង ក្នុងខែសីហា ឆ្នាំ១៩៦១ ហើយបានឈរនៅទីនោះ អស់រយៈពេលជិត៣ទសវត្សរ៍ ជានិមិត្តរូបដ៏មានអំណាចបំផុត ដែលតំណាងឲ្យសេចក្តីសម្អប់ដ៏ក្តៅគគុក ដែលបណ្តាប្រទេសទំាងឡាយមានចំពោះគ្នា នៅសម័យនោះ។ បន្ទាប់មក នៅថ្ងៃទី៩វិច្ឆិការ ឆ្នាំ១៩៨៩ គេបានប្រកាសថា ប្រជាពលរដ្ឋទាំងឡាយ អាចធ្វើដំណើរដោយសេរី ពីភាគខាងកើត ទៅភាគខាងលិចក្រុងប៊ែរឡាំង។ គេក៏បានវាយកំទេចរបងជញ្ជាំងនោះចោល នៅឆ្នាំបន្ទាប់។
រឿងនេះធ្វើឲ្យខ្ញុំនឹកចាំរឿងលោកយ៉ូសែប ក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលគាត់ជាកូនសំណប់របស់ឪពុក។ បងប្អូនរបស់គាត់ក៏បានស្អប់ ហើយធ្វើបាបគាត់(លោកុប្បត្តិ ៣៧-៥០)។ តែយ៉ូសែបមិនបានសង់ជញ្ជាំងនៃសេចក្តីសម្អប់ ដើម្បីចែកខ័ណ្ឌខ្លួនគាត់ និងបងប្អូនរបស់គាត់ ដែលបានលក់គាត់ ឲ្យធ្វើជាទាសករឡើយ។ ពេលដែលមានគ្រោះទុរភិក្ស បងប្អូនរបស់គាត់ក៏បានមកជួបគាត់ ដោយមិនបានមើលគាត់ស្គាល់ទេ តែយ៉ូសែបបានប្រព្រឹត្តចំពោះបងប្អូនគាត់ ដោយចិត្តសប្បុរស ហើយប្រាប់ពួកគេថា “អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សម្រេចជាការល្អវិញ”។ គាត់ក៏កម្សាន្តចិត្តគេ ហើយនិយាយស្រទន់នឹងគេ(៥០:២០-២១) ដោយផ្សៈផ្សាទំនាក់ទំនងឡើងវិញ។
កាលពីជាង២៥ឆ្នាំមុន គេបានផ្តួលរំលំរនាំងនៃការគៀបសង្កត់ ដែលមនុស្សបានបង្កើត ក្នុងប្រទេសអាឡឺម៉ង់ ដែលនាំឲ្យមានសេរីភាព និងការជួបជុំគ្រួសារ និងមិត្តភ័ក្តិឡើងវិញ។ បើសិនជាយើងសង់ជញ្ជាំងនៃកំហឹង និងការបែកបាក់រវាងយើង និងអ្នកដទៃ នោះព្រះអម្ចាស់ស្ម័គ្រព្រះទ័យ នឹងជួយឲ្យយើង…
ផ្លែក្រូច ឬទឹកដោះគោ?
មានពេលមួយ ខ្ញុំបានប្រាប់កូនស្រីតូចរបស់ខ្ញុំថា ផ្ទះយើង នឹងមានកូនង៉ាអាយុ៣ខែម្នាក់ មកលេង។ ពេលនោះ នាងមានការសប្បាយចិត្តណាស់។ នាងជាក្មេងដែលមានការរាក់ទាក់ ដូចនេះ នាងក៏បានឲ្យយោបលថា យើងគួរចែករំលែកអាហាររបស់យើង ជាមួយនឹងក្មេងតូចនោះ។ នាងគិតថា ក្មេងតូចនោះប្រហែលជានឹងចូលចិត្តញាំផ្លែកូ្រចដែលមានទឹកច្រើន នៅក្នុងចានគោមនៅលើតុ ក្នុងផ្ទះបាយរបស់យើង។ ខ្ញុំក៏បានពន្យល់នាងថា កូនង៉ែតអាចញាំបានតែទឹកដោះគោទេ តែពេលធំឡើង វាប្រហែលជាចូលចិត្តញាំផ្លែក្រូចដូចយើងដែរ។
យ៉ាងណាមិញ ព្រះគម្ពីរបានប្រើការបង្រៀនដែលស្រដៀងនឹងសាច់រឿងខាងលើ ដើម្បីរៀបរាប់ អំពីអាហារខាងវិញ្ញាណ ដែលគ្រីស្ទបរិស័ទត្រូវការ។ សេចក្តីពិតជាមូលដ្ឋាននៃព្រះគម្ពីរ គឺដូចជាទឹកដោះគោ ដែលជួយឲ្យអ្នកដែលទើបទទួលជឿព្រះ មានការលូតលាស់ និងចម្រើនឡើង(១ពេត្រុស ២:២-៣)។ ផ្ទុយទៅវិញ “ឯអាហាររឹង នោះសម្រាប់តែមនុស្សធំ ដែលបានបង្ហាត់ឥន្ទ្រីយ ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ”(ហេព្រើ ៥:១៤)។ សម្រាប់គ្រីស្ទបរិស័ទដែលបានចំណាយពេលទទួលទាន និងយល់អំពីទឹកដោះខាងវិញ្ញាណ ដែលជាសេចក្តីពិតជាមូលដ្ឋាន ពួកគេអាចចាប់ផ្តើមស្វែងយល់ អំពីសេចក្តីបង្រៀនក្នុងព្រះគម្ពីរដទៃទៀត ព្រមទាំងចាប់ផ្តើមបង្រៀនអ្នកដទៃ អំពីសេចក្តីពិតទាំងនេះផងដែរ។ អ្នកដែលមានភាពពេញវ័យខាងវិញ្ញាណ ទទួលបាននូវរង្វាន់ ដែលមានដូចជា ការដឹងខុសត្រូវ(ខ.១៤) ប្រាជ្ញាដែលគោរពប្រតិបត្តិព្រះ(១កូរិនថូស ២:៦) និងសមត្ថភាពចែកចាយសេចក្តីពិតរបស់ព្រះ ដល់អ្នកដទៃ(ហេព្រើ ៥:១២)។
ព្រះទ្រង់សព្វព្រះទ័យឲ្យយើងលូតលាស់ខាងវិញ្ញាណ គឺមិនខុសពីឪពុកម្តាយដែលមានសេចក្តីស្រឡាញ់ចំពោះកូន។ ព្រះអង្គជ្រាបថា ការទទួលទានទឹកដោះខាងវិញ្ញាណតែម្យ៉ាង គឺមិនគ្រប់គ្រាន់ទេ។ ព្រះអង្គសព្វព្រះទ័យឲ្យយើងបន្តទៅមុខទៀត ដើម្បីឲ្យយើងអាចអរសប្បាយនឹងរស់ជាតិ…
ល្អលើសជាច្រើនដង
អ្នកស្រីអេមី(Amy) បានតយុទ្ធនឹងជម្ងឺមហារីកអស់រយៈពេល៥ឆ្នាំ។ បន្ទាប់មក វេជ្ជបណ្ឌិតក៏បានប្រាប់គាត់ថា ការព្យាបាលមិនបានទទួលជោគជ័យទេ ហើយគាត់មានពេលតែពីរបីសប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់រស់នៅ។ បន្ទាប់ពីបានទទួលដំណឹងនេះ អ្នកស្រីអេមីចង់ស្វែងយល់ អំពីជីវិតអស់កល្បជានិច្ច ដែលព្រះបានធានាថា នឹងប្រទានដល់អស់អ្នកដែលជឿទ្រង់។ គាត់ក៏បានសួរគ្រូគង្វាលរបស់គាត់ថា “តើនគរស្ថានសួគ៌មានលក្ខណៈដូចម្តេចខ្លះ?”
លោកគ្រូគង្វាលក៏បានសួរគាត់ អំពីរបស់អ្វីខ្លះដែលគាត់ចូលចិត្តបំផុត ក្នុងជីវិតនៅលើផែនដីនេះ។ គាត់ក៏បានជម្រាបលោកគ្រូគង្វាលថា គាត់ចូលចិត្តការដើរកម្សាន្ត និងចូលចិត្តឥន្ទធនូ ហើយក៏ចូលចិត្តមិត្តភ័ក្តិដែលចិត្តល្អ និងសម្លេងសើចរបស់ក្មេងៗ។ គាត់ក៏បានសួរលោកគ្រូគង្វាលដោយសេចក្តីស្រឡាញ់ថា “អញ្ចឹង តើលោកគ្រូគិតថា ខ្ញុំនឹងមានរបស់ទាំងអស់នោះ នៅស្ថានសួគ៌ឬទេ?”
លោកគ្រូគង្វាលក៏បានឆ្លើយថា “ខ្ញុំជឿថា ពេលដែលអ្នកបានទៅនៅនគរស្ថានសួគ៌ ជីវិតរបស់អ្នក នឹងមានភាពស្រស់ស្អាត ហើយអស្ចារ្យ លើសពីអ្វីដែលអ្នកធ្លាប់ស្រឡាញ់ ឬបានជួបនៅក្នុងជីវិតនេះ។ សូមគិតអំពីអ្វីដែលល្អបំផុត ក្នុងជីវិតនេះ ហើយសូមគុណការទាំងនោះមួយរយ មួយពាន់ ឬមួយលានដង។ ខ្ញុំយល់ថា នគរស្ថានសួគ៌មានលក្ខណៈល្អដូចនេះឯង”។
ព្រះគម្ពីរមិនបានរៀបរាប់ជាលម្អិតថា ជីវិតនៅស្ថានសួគ៌ដ៏អស់កល្ប មានលក្ខណៈដូចម្តេចខ្លះទេ ប៉ុន្តែ ព្រះគម្ពីរពិតជាបានប្រាប់យើងថា ការបានទៅនៅជាមួយព្រះគ្រីស្ទ នៅនគរស្ថានសួគ៌គឺ “ប្រសើជាង” កាលៈទេសៈនៃជីវិតក្នុងពេលបច្ចុប្បន្ន ជាច្រើនដង(ភីលីព ១:២៣)។ “គ្រានោះនឹងគ្មានសេចក្តីបណ្តាសាទៀតឡើយ ហើយបល្ល័ង្កនៃព្រះ និងកូនចៀម ក៏នឹងនៅក្នុងក្រុងនោះ ឯពួកបាវរបស់ទ្រង់ គេនឹងបម្រើទ្រង់”(វិវរណៈ ២២:៣)។…
កម្លាំងរបស់សត្វសេះ
សូមយើងចំណាយពេលមួយភ្លែត ដើម្បីគិតអំពីកម្លាំង សម្រស់ និងភាពអស្ចារ្យនៃសត្វសេះ ដែលកំពុងបោលទៅមុខ។ ក្បាលរបស់វាងើយទៅលើ សក់របស់វាត្រូវខ្យល់បក់ផាត់ចុះឡើង ហើយជើងរបស់វាសហការគ្នាយ៉ាងល្អ ដើម្បីផ្តល់ឲ្យនូវល្បឿន កម្លាំង និងការបោះពួយទៅមុខ។
នេះជាឧទាហរណ៍ដ៏ប្រសើរ អំពីសត្វសេះ ដែលជាស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។ ព្រះទ្រង់បានបង្កើតវាមក មិនគ្រាន់តែដើម្បីឲ្យយើងស្ងើចសរសើរ និងអរសប្បាយប៉ុណ្ណោះទេ តែក៏សម្រាប់ជាជំនួយដល់មនុស្សជាតិផងដែរ(យ៉ូប ៣៩)។ ពេលដែលគេបង្វឹកវាឲ្យបានល្អ វាអាចធ្វើជាមិត្តភ័ក្តិដ៏ក្លាហាន ដែលអាចរួមដំណើរជាមួយយើង។ គេបានប្រើសត្វសេះដឹកទាហាន ដោយចិត្តស្មោះត្រង់ ចូលទៅក្នុងសង្រ្គាម យ៉ាងឆាប់រហ័ស(ខ.២៤) និងចេះស្តាប់បញ្ជាបានល្អផង(ខ.២៥)។
ក្នុងបទគម្ពីរយ៉ូប ជំពូក ៣៩ ព្រះទ្រង់បានប្រើស្នាព្រះហស្តរបស់ព្រះអង្គ ដើម្បីបង្រៀនលោកយ៉ូប អំពីអំណាចគ្រប់គ្រងរបស់ព្រះអង្គ តែទន្ទឹមនឹងនោះយើងក៏អាចនឹកចំាថា យើងមានតម្លៃប៉ុណ្ណា នៅក្នុងពិភពដែលព្រះបានបង្កើត។ ព្រះមិនគ្រាន់តែបានបង្កើតយើងមក ជាជីវិតដ៏ស្រស់ស្អាត ដែលមានកិច្ចការធ្វើប៉ុណ្ណោះទេ តែយើងក៏ជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតឲ្យមានរូបភាពដូចព្រះអង្គផងដែរ។ កម្លាំងរបស់សត្វសេះ គឺអស្ចារ្យណាស់ តែតម្លៃរបស់មនុស្សម្នាក់ៗ គឺអស្ចារ្យលើសស្នាព្រះហស្តទាំងអស់ដែលព្រះអង្គបានបង្កើត។
ព្រះទ្រង់បានបង្កើតយើងមក តាមរបៀបដ៏ពិសេស ដើម្បីឲ្យមានទំនាក់ទំនងជាមួយព្រះអង្គ ហើយរស់នៅជាមួយព្រះអង្គជារៀងរហូត។ ខណៈពេលដែលយើងសរសើរដំកើងព្រះ សម្រាប់ស្នាព្រះហស្តដ៏អស្ចារ្យក្នុងធម្មជាតិ យើងក៏អាចឈរស្ញែងខ្លាចព្រះអង្គ ដ្បិត “ទ្រង់បានបង្កើតយើងមកយ៉ាងគួរកោត គួរអស្ចារ្យ”(ទំនុកដំកើង ១៣៩:១៤)។-Dave Branon
មិនសមនឹងទទួល
មានពេលមួយ យ៉ាកុបបានដឹងថា គាត់បានអាប់ឱន ដោយសារអំពើបាប គឺខុសពីអ្នកដែលចូលចិត្តលើកដំកើងខ្លួនឯង(លោកុប្បត្តិ ៣២:១០)។ គាត់ដឹងថា គាត់មិនសក្តិសមនឹងទទួលព្រះគុណព្រះទេ។ គាត់បានបោកប្រាស់អេសាវ ដែលជាបងប្រុសគាត់ ឲ្យប្រគល់សិទ្ធិជាបងច្បងពីកំណើតមកគាត់(ជំពូក ២៧) ហើយអេសាវក៏បានស្អប់គាត់ ដោយសារការបោកប្រាស់នេះ។ ជាច្រើនឆ្នាំក្រោយមក យ៉ាកុបត្រូវទៅជួបអេសាវម្តងទៀត។
គាត់ក៏បានអធិស្ឋានថា “ទូលបង្គំមិនគួរឲ្យបានអស់ទាំងសេចក្តីសប្បុរស និងអស់ទាំងសេចក្តីស្មោះត្រង់ដែលទ្រង់បានផ្តល់មកទូលបង្គំជាអ្នកបម្រើទ្រង់ទេ… សូមទ្រង់ប្រោសឲ្យទូលបង្គំរួចពីកណ្តាប់ដៃនៃអេសាវជាបង”(៣២:១០-១១)។
ត្រង់ចំណុចនេះ គាត់បានទទួលស្គាល់ថា គាត់មិនសមនឹងទទួលសេចក្តីសប្បុរសរបស់ព្រះទេ តែគាត់នៅតែអធិស្ឋានសូមឲ្យព្រះអង្គប្រោសគាត់ ឲ្យរួចពីកណ្តាប់ដៃបងរបស់គាត់ ព្រោះសេចក្តីសង្ឃឹមរបស់គាត់ មិនមែនអាស្រ័យទៅលើតម្លៃរបស់គាត់នោះទេ តែផ្អែកទៅលើសេចក្តីសន្យារបស់ព្រះ ដែលព្រះអង្គបានសន្យាថា ព្រះអង្គនឹងជួយដល់អ្នក ដែលក្រាបនៅចំពោះព្រះបាទព្រះអង្គ។
ការបន្ទាបខ្លួន និងការប្រែចិត្តចេញពីអំពើបាប គឺជាគន្លឹះដែលបើកចំហរព្រះទ័យរបស់ព្រះ។ ការអធិស្ឋានដ៏អស់ពីចិត្ត ដែលធ្វើបានល្អបំផុត ជាការអធិស្ឋានដែលយើងលះចោលអ្វីៗគ្រប់យ៉ាង។ វាជាការទួញយំចេញពីជម្រៅចិត្តយើង ហើយក៏ចេញពីវិញ្ញាណ ដែលដឹងថា ខ្លួនមានបាបយ៉ាងធ្ងន់។
ការអធិស្ឋានដូចនេះ ត្រូវបានធ្វើឡើង ដោយអ្នកដែលដឹងថា ខ្លួនមានអំពើបាប និងភាពអាម៉ាស ប៉ុន្តែ ទន្ទឹមនឹងនោះ គាត់ក៏ដឹងថា ព្រះទ្រង់មានព្រះគុណសម្រាប់អស់មនុស្សមានបាប ដែលមិនសក្តិសមនឹងទទួលសេចក្តីមេត្តា។ ព្រះទ្រង់ស្តាប់ឮច្បាស់បំផុត ពេលដែលគេអធិស្ឋានថា “ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង!”(លូកា ១៨:១៣)
-David Roper
ការបានឃើញជាក់ស្តែង ឬការពិត?
មនុស្សយើងច្រើនតែគិតថា រឿងជាក់ស្តែងដែលមនុស្សបានដឹង គឺជាការពិត។ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៦០ មានការជជែកតទល់រវាងបេកជនប្រធានាធិបតីអាមេរិកពីររូប ដែលមានការចាក់ផ្សាយផ្ទាល់តាមទូរទស្សន៍។ ពេលនោះ លោកចន ខេនេឌី(John Kennedy)បានបង្ហាញនូវទឹកមុខដែលហាក់ដូចជានឹងធឹង ខណៈពេលដែលលោករីឆាត និចសិន(Richard Nixon) បានបង្ហាញនូវទឹកមុខភ័យរអើល។ ប្រជាជនជាច្រើនក៏បានឃើញរឿងនេះកើតឡើងជាក់ស្តែង ហើយក៏យល់ថា លោកខេនេឌី នឹងធ្វើជាអ្នកដឹកនាំ ដែលរឹងមាំជាងលោកនិចសិន។ ការជជែកតទុលនេះ មិនគ្រាន់តែមានឥទ្ធិពលខ្លាំងមកលើការបោះឆ្នោតនៅសម័យនោះប៉ុណ្ណោះទេ តែថែមទាំងបានកែប្រែរបៀបនៃការធ្វើនយោបាយនៅសហរដ្ឋអាមេរិកផងដែរ។
ជួនកាល រឿងជាក់ស្តែងដែលមនុស្សបានដឹង គឺជាការពិត តែមិនមែនពិតគ្រប់ពេលវេលាឡើយ ជាពិសេស ការអ្វីដែលគេបានឃើញព្រះយេស៊ូវធ្វើជាក់ស្តែង អាចជាការយល់ច្រឡំ។ ពេលដែលព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គ កំពុងជិះទូកនេសាទដ៏តូចមួយ ឆ្លងសមុទ្រកាលីឡេ ស្រាប់តែមានខ្យល់ព្យុះបក់បោកមក ធ្វើឲ្យទូកនោះហៀបនឹងលិច។ តែពេលនោះព្រះយេស៊ូវទ្រង់ផ្ទំលក់នៅកន្សៃទូក យ៉ាងសុខសាន្ត តែពួកសាវ័កកំពុងមានការតក់ស្លត់ បានជាពួកគេដាស់ព្រះអង្គឡើង ហើយទូលថា “លោកគ្រូអើយ យើងវិនាសហើយ លោកមិនរវល់ទេឬអី?”(ម៉ាកុស ៤:៣៨)
សំណួររបស់ពួកគេ គឺស្រដៀងនឹងសំណួរដែលខ្ញុំធ្លាប់សួរព្រះអង្គ កាលពីមុន។ មានពេលខ្លះ ខ្ញុំមិនឃើញព្រះអង្គធ្វើអ្វីមួយ ដើម្បីជួយដោះស្រាយបញ្ហាឲ្យទាន់ចិត្តខ្ញុំ ខ្ញុំក៏បានយល់ថា ព្រះអង្គមិនខ្វល់ពីខ្ញុំសោះ។ តែតាមពិត ព្រះអង្គនៅតែយកព្រះទ័យទុកដាក់ លើសពីអ្វីដែលខ្ញុំអាចឃើញជាក់ស្តែង ឬអាចវាស់ស្ទង់។ ព្រះអង្គបានជំរុញយើង ឲ្យផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់យើងរាល់គ្នាទៅលើទ្រង់ “ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងយើងរាល់គ្នា”(១ពេត្រុស…