ប្រភេទ  |  September

ភ្ញៀវមកស្នាក់នៅ ដែលគេមិននឹកស្មានដល់

លោក​សាខេ គឺ​ជា​មនុស្ស​ឯកោ។ ពេល​ដែល​គាត់​ដើរ​តាម​ផ្លូវ​ទីក្រុង គាត់​អាច​មាន​អារម្មណ៍​ដឹង​ថា គេ​កំពុង​តែ​សម្លក់​សម្លឹង​គាត់ ដោយ​ការ​ស្អប់​ខ្ពើម។ ប៉ុន្តែ ក្រោយ​មក ជីវិត​គាត់​មាន​ការ​ផ្លាស់​ប្តូរ។ លោក​ខ្លេមិន នៃ​ទីក្រុង​អ័ឡេចក្សានឌ្រា(Clement of Alexandria) ស្ថិត​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​ពួក​ជំនុំ​ដំបូង បាន​មាន​ប្រសាសន៍​ថា លោក​សាខេ​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​គ្រីស្ទ​បរិស័ទ​ដែល​លេច​ធ្លោ​ខ្លាំង និង​ជា​គ្រូ​គង្វាល​នៃ​ពួក​ជំនុំ នៅ​ទីក្រុង​សេសារា។ ជា​ការ​ពិត​ណាស់ យើង​កំពុង​តែ​និយាយ អំពី​លោក​សាខេ ​ជា​អ្នក​យក​ពន្ធ​ម្នាក់ ដែល​បាន​ឡើង​ដើម​ឈើ​ដើម្បី​មើល​ព្រះ​យេស៊ូវ​(លូកា ១៩:១-១០)។

តើ​មាន​អ្វី​ជំរុញ​ចិត្ត​គាត់ ឲ្យ​ឡើង​ដើម​ឈើ នៅ​ថ្ងៃ​នោះ? គេ​បាន​ចាត់​ទុក​ពួក​អ្នក​យក​ពន្ធ​ជា​ជន​ក្បត់​ជាតិ ព្រោះ​ពួកគេ​បាន​យក​ពន្ធ​ប្រជាជន​ខ្លួន​ឯង ច្រើន​ហួស​ហេតុ ដើម្បី​បម្រើ​ប្រយោជន៍​ចក្រ​ភព​រ៉ូម៉ាំង។ តែ​គេ​បាន​ឮ​ល្បី​ថា ព្រះយេស៊ូវ​បាន​រាប់​រក​ពួក​គេ។ លោក​សាខេ​ប្រហែល​ជា​ឆ្ងល់​ថា ព្រះ​យេស៊ូវ​នឹង​រាប់​រក​គាត់​ផង​ដែរ​ឬ​យ៉ាង​ណា​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ជា​មនុស្ស​មាន​កម្ពស់​ទាប មិន​អាច​មើល​ព្រះ​យេស៊ូវ​ឃើញ ក្នុង​ហ្វូង​មនុស្ស​បាន​ទេ(ខ.៣) បាន​ជា​គាត់​ឡើង​ដើម​ឈើ ដើម្បី​រក​មើល​ព្រះ​អង្គ។​

ហើយ​ព្រះយេស៊ូវ​ក៏​បាន​ស្វែង​រក​លោក​សាខេ​ផង​ដែរ។ ពេល​ដែល​ព្រះ​គ្រីស្ទ​បាន​យាង​ទៅ​ដល់​ដើម​ឈើ ដែល​គាត់​បាន​ឡើង​នោះ ទ្រង់​ងើប​ព្រះនេត្រ​ឡើង​ឃើញ ហើយ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា សាខេ ចូរ​អ្នក​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក(លូកា ១៩:៥)។ ព្រះ​យេស៊ូវ​បាន​ចាត់​ទុក​ការ​ស្នាក់​នៅ ក្នុង​ផ្ទះ​របស់​មនុស្ស​ដែល​គេ​ស្អប់​ខ្ពើម ជា​រឿង​ដ៏​ចាំ​បាច់។ សូម​យើង​ស្រមៃ​អំពី​ព្រះ​អង្គ​សង្រ្គោះ​នៃ​ពិភព​លោក ដែល​សព្វ​ព្រះ​ទ័យ​នឹង​ចំណាយ​ពេល ជា​មួយ​មនុស្ស​ដែល​សង្គម​មិន​រាប់​រក។

ចិត្ត ទំនាក់ទំនង ឬ​ជីវិត​យើង​ប្រហែល​​ត្រូវ​ការ​ការ​ការ​ព្យាបាល…

មិនអាចកាច់បំបាក់បាន ក្នុងព្រះយេស៊ូវ

យន្ត​ហោះ​យោធា​របស់​លោក​ល្វីស ហ្សេមភ័រីនី(Louis Zamperini) បាន​ធ្លាក់​ក្នុង​សមុទ្រ ក្នុង​អំឡុង​សម័យ​សង្រ្គាម បណ្តាល​ឲ្យ​មនុស្ស​៨​នាក់ ក្នុង​ចំណោម​១១​នាក់​បាន​បាត់​បង់​ជីវិត​ក្នុង​យន្ត​ហោះ​នោះ។ លោក“ល្វី” និង​មនុស្ស​ពីរ​នាក់​ទៀត​បាន​ឡើង​ជិះ​ទូក​សុវត្ថិ​ភាព។ ពួក​គេ​បាន​រសាត់​អណ្តែត​នៅ​លើ​សមុទ្រ​អស់​រយៈ​ពេល​២​ខែ ដោយ​ខំ​ការពារ​ខ្លួន​ឲ្យ​រួច​ពី​ត្រី​ឆ្លាម ឆ្លង​កាត់​ខ្យល់​ព្យុះ គេច​គ្រាប់​កាំភ្លើង ដែល​សត្រូវ​បាន​បាញ់​​ពី​យន្ត​ហោះ ហើយ​ចាប់​ត្រី និង​សត្វ​ស្លាប់​បរិភោគ​ទាំង​ឆៅ។ ទី​បំផុត​ពួក​គេ​ក៏​បាន​រសាត់​អណ្តែត​ទៅ​ដល់​កោះ​មួយ ហើយ​ក៏​ត្រូវ​គេ​ចាប់​ខ្លួន​បាន​ភ្លាម​ៗ។ អស់​រយៈ​ពេល​២​ឆ្នាំ លោក​ល្វី​ត្រូវ​គេ​វាយ​ដំ ធ្វើ​ទារុណ​កម្ម និង​ធ្វើ​ការ​ដោយ​គ្មាន​ក្តី​មេត្តា ក្នុង​នាម​ជា​អ្នក​ទោស​សង្រ្គាម។ រឿង​ដ៏​គួរ​ឲ្យ​កត់​សំគាល់​របស់​គាត់ ក៏​ត្រូវ​បាន​គេ​លើក​មក​ពិពណ៌នា នៅ​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា មិន​អាច​កាច់​បំបាក់​បាន

លោក​យេរេមា ស្ថិត​ក្នុង​ចំណោម​តួ​អង្គ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប ដែល​គេ​មិន​អាច​កាច់​បំបាក់​បាន។ គាត់​បាន​ស៊ូទ្រាំ ពេល​ដែល​សត្រូវ​រៀប​គម្រោង​ធ្វើ​ទុក្ខ ​(យេរេមា ១១:១៨) គេ​បាន​វាយ​ដំ​គាត់ ហើយ​យក​ទៅ​ដាក់​គុក​ក្នុង​កំផែង(២០:២) រួច​យក​គាត់​ដាក់​គុក​ងងឹត​(៣៧:១៥-១៦) ហើយ​យក​ខ្សែ​ពួរ​មក​ចង​សម្រូត​គាត់​ចុះ​ទៅ​ក្នុង​គុក​ងងឹត ដែល​មាន​សុទ្ធ​តែ​ភក់(៣៨:៦)។ គាត់​បាន​រួច​ជីវិត គឺ​ដោយ​សារ​ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​គាត់ ហើយ​រំដោះ​គាត់​(១:៨)។ ព្រះ​អង្គ​ក៏​បាន​សន្យា​ស្រដៀង​នេះ មក​កាន់​យើង​ផង​ដែរ​ថា ព្រះ​អង្គ​នឹង​មិន​ចាក​ចេញ​ពី​យើង ឬ​បោះ​បង់​យើង​ចោល​ឡើយ​(ហេព្រើរ ១៣:៥)។ ព្រះ​ទ្រង់​មិន​បាន​សន្យា​ថា យើង​នឹង​មិន​ជួប​បញ្ហា​នោះ​ទេ តែ​ព្រះ​អង្គ​បាន​សន្យា​ថា នឹង​បី​យើង ឆ្លង​កាត់ បញ្ហា​ទាំង​ឡាយ។​

លោក​ល្វី​បាន​ទទួល​ស្គាល់​ការ​ការពារ​របស់​ព្រះ ហើយ​បន្ទាប់​ពី​សង្រ្គាម​ចប់ គាត់​ក៏​បាន​ថ្វាយ​ជីវិត​គាត់​ដល់​ព្រះ​យេស៊ូវ។ គាត់​បាន​អត់​ទោស​ឲ្យ​សត្រូវ​ដែល​​ឃុំ​ឃាំង​គាត់ ហើយ​ក៏​បាន​នាំ​អ្នក​ខ្លះ ឲ្យ​ទទួល​ជឿ​ព្រះ​គ្រីស្ទ។ លោក​ល្វី​បានដឹង​ថា…

ក្លិនដ៏ក្រអូបនៃព្រះគ្រីស្ទ

​ខ្ញុំ​ស្គាល់​ម្ចាស់​កសិដ្ឋាន​ម្នាក់ ដែល​កំពុង​រស់​នៅ​ក្បែរ​ក្រុង​ឡូមេតា រដ្ឋ​តិច​សាស់។ ចៅ​ប្រុស​ទាំង​ពីរ​នាក់​របស់​គាត់ ជា​មិត្ត​ល្អ​បំផុត​របស់​ខ្ញុំ។ យើង​បាន​ចូល​ទៅ​ក្នុង​ក្រុង​ជា​មួយ​គាត់ ហើយ​ក៏​បាន​ដើរ​តាម​គាត់ ពេល​ដែល​គាត់​ទៅ​ទិញ​ឥវ៉ាន់ និង​ជជែក​ជា​មួយ​មនុស្ស​ដែល​គាត់​ស្គាល់។​ គាត់​ស្គាល់​ឈ្មោះ​របស់​ពួក​គេ​ម្នាក់​ៗ ហើយ​ក៏​បាន​ដឹង អំពី​រឿង​របស់​ពួក​គេ​ផង​ដែរ។ គាត់​ក៏​បាន​ដើរ​ឈប់​ៗ​ជា​ញឹក​ញាប់ ដើម្បី​សួរ​គេ អំពី​កូន​ដែល​មាន​ជំងឺ ឬ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ដែល​ជួប​ការ​លំបាក ហើយ​គាត់​ក៏​បាន​ផ្តល់​ឲ្យ​នូវ​ពាក្យ​លើក​ទឹក​ចិត្ត​ពីរ​បី​ម៉ាត់ ដល់​គេ។ គាត់​ក៏​បាន​ចែក​ចាយ​ខគម្ពីរ ហើយ​ក៏​បាន​អធិស្ឋាន​ឲ្យ​គេ ពេល​គាត់​មាន​ឱកាស​ល្អ។ ខ្ញុំ​នឹង​មិន​ភ្លេច​បុរស​ម្នាក់​នេះ​ទេ។ គាត់​មាន​លក្ខណៈ​ពិសេស​ខុស​គេ។ គាត់​មិន​បាន​បង្ខំ​ឲ្យ​នរណា​ម្នាក់​ទទួល​យក​ជំនឿ​របស់​គាត់​ តែ​ជានិច្ច​ជា​កាល គាត់​ហាក់​ដូច​ជា​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​ជីវិត​អ្នក​ទាំង​នោះ។

កសិករ​វ័យ​ចំណាស់​នោះ​មាន​លក្ខណៈ​សម្បត្តិ​ម្យ៉ាង ដែល​សាវ័ក​ប៉ុល​បាន​ហៅ​ថា​ “ក្លិន​ក្រអូប​នៃ​ព្រះ​គ្រីស្ទ”(២កូរិនថូស ២:១៥)។ ព្រះ​បាន​ប្រើ​គាត់ ឲ្យ “ចែក​ផ្សាយ​ក្លិន​ក្រអូប នៃ​ការ​ស្គាល់​ព្រះ​គ្រីស្ទ”(ខ.១៤)។ សព្វ​ថ្ងៃ​នេះ គាត់​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​ហើយ ប៉ុន្តែ ក្លិន​ដ៏​ក្រអូប​នៃ​ព្រះ​គ្រីស្ទ ដែល​គាត់​បាន​ផ្សាយ​ដល់​គេ នៅ​បន្ត​មាន​ក្នុង​ក្រុង​ឡូមេតា។​

លោក​ស៊ី អេស លូអ៊ីស(C. S. Lewis) បាន​សរសេរ​ថា “ពិភព​លោក​នេះ គ្មាន​មនុស្ស​សាមញ្ញ​ឡើយ។ មនុស្ស​ដែល​អ្នក​និយាយ​ទៅ​កាន់ មិន​មែន​មាន​ជីវិត​តែ​ប៉ុណ្ណេះ​ឡើយ”។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ការ​ទំនាក់​ទំនង​នីមួយ​ៗ ជា​មួយ​អ្នក​ដទៃ​អាច​នាំ​មក​នូវ​លទ្ធ​ផល​អស់​កល្ប​ជា​និច្ច។ ជា​រៀង​រាល់​ថ្ងៃ យើង​មាន​ឱកាស ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​ជីវិត​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង តាម​រយៈ​ទី​បន្ទាល់​ដ៏​ស្ងាត់​ស្ងៀម នៃ​ការ​រស់​នៅ​ដោយ​ស្មោះ​ត្រង់…

រុះរើរបងរបស់អ្នកចេញ

អ្នក​ដឹក​នាំ​ព្រះ​វិហារ​ម្នាក់​គេង​មិន​លក់។ ខណៈ​ពេល​ដែល​សង្រ្គាម​លោក​លើក​ទី​២​កំពុង​តែ​រាល​ដាល​កាន់​តែ​ខ្លាំង គាត់​ក៏​បាន​ប្រាប់​ទាហាន​អាមេរិក​មួយ​ក្រុម​តូច​ថា ពួក​គេ​មិន​អាច​យក​សព​មិត្ត​រួម​អាវុធ​របស់​ពួក​គេ ទៅ​​បញ្ចុះ​ក្នុង​របង​ទី​បញ្ចុះ​សព​របស់​ព្រះ​វិហា​របស់​គាត់​បាន​ទេ។ ទី​បញ្ចុះ​សព​នោះ​សម្រាប់​តែ​សមាជិក​ព្រះវិហារ​ប៉ុណ្ណោះ។ ដូចនេះ ទាហាន​ទាំង​នោះ​ក៏​បាន​បញ្ចុះ​សព​របស់​មិត្ត​សំឡាញ់​ខ្លួន នៅ​ក្រៅ​របង​ព្រះ​វិហារ។​

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ព្រឹក​ឡើង ទាហាន​ទាំង​នោះ​មិន​អាច​រក​ឃើញ​ផ្នូរ​នោះ។ ទាហាន​ម្នាក់​ក៏​បាន​ទៅ​សួរ​លោក​គ្រូ​គង្វាល​ថា “លោក​គ្រូ តើ​មាន​រឿង​អ្វី​កើត​ឡើង? ផ្នូរ​នោះ​បាត់​ហើយ”។ គាត់​ប្រាប់​ទាហាន​នោះ​ថា “អូហ៍ ផ្នូរ​នោះ​នៅ​កន្លែង​ដដែល​ទេ”។ ទាហាន​នោះ​ក៏​មាន​ការ​ភ័ន្ត​ភាំង ប៉ុន្តែ គាត់​ក៏​បាន​ពន្យល់​ថា​ “កាល​ពី​យប់​មិញ ខ្ញុំ​បាន​ក្រោក​ឡើង ហើយ​ក៏​បាន​រើ​របង​ព្រះ​វិហារ​ចេញ”។

ព្រះ​ទ្រង់​ក៏​អាច​ផ្តល់​ឲ្យ​យើង​នូវ​ទស្សនៈ​ថ្មី​ៗ សម្រាប់​បញ្ហា​ប្រឈម​ក្នុង​ជីវិត​របស់​យើង​ផង​ដែរ បើ​សិន​ជា​យើង​ស្វែង​រក​ប្រាជ្ញា​ពី​ព្រះ​អង្គ។ នេះ​ក៏​ជា​អ្វី​ដែល​ហោរា​អេសាយ បាន​និយាយ​ទៅ​កាន់​រាស្រ្ត​អ៊ីស្រាអែល ដែល​កំពុង​ទទួល​រង​ការ​សង្កត់​សង្កិន។ ពួក​គេ​មិន​ត្រូវ​ងាក​ទៅ​រក​អតីត​កាល​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​បែរ​មក​រក​ព្រះ មើល​ព្រះ​អង្គ​ធ្វើ​ការ​អស្ចារ្យ​ថ្មី​ៗ និង​នាំ​ពួកគេ​ដើរ​តាម​ផ្លូវ​ថ្មី។ ព្រះ​អង្គ​បាន​ជំរុញ​ពួក​គេ​ថា​ “កុំ​ឲ្យ​ឯង​រាល់​គ្នា​នឹង​ចាំ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ …មើល អញ​នឹង​ធ្វើ​ការ​១​ថ្មី​វិញ”(អេសាយ ៤៣:១៨-១៩)។ ព្រះ​អង្គ​ជា​ប្រភព​នៃ​ក្តី​សង្ឃឹម ក្នុង​អំឡុង​ពេល​ដែល​យើង​មាន​ការ​សង្ស័យ និង​សង្រ្គាម។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “​អញ​ឲ្យ​មាន​ទឹក​នៅ​ក្នុង​ទី​រហោស្ថាន និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់ ដើម្បី​ឲ្យ​រាស្ត្រ​អញ គឺ​ជា​ពួក​ជ្រើសរើស​នោះ​បាន​ទឹក​ផឹក”(ខ.២០)។

កាល​ណា​យើង​មាន​ទស្សនៈ​ថ្មី​ពី​ព្រះ នោះ​យើង​ក៏​អាច​មើល​ឃើញ​ទិស​ដៅ​ថ្មី​មក​ពី​ព្រះ​អង្គ ក្នុង​ជីវិត​យើង។ ចូរ​យើង​ប្រើ​ភ្នែក​ថ្មី​របស់​យើង មើល​ផ្លូវ​ថ្មី​របស់​ព្រះ​អង្គ។ បន្ទាប់​មក ចូរ​យើង​បោះ​ជំហាន​ដោយ​ចិត្ត​ក្លាហាន ចូល​ទៅ​ក្នុង​ទឹក​ដី​ថ្មី ដើម្បី​ដើរ​តាម​ព្រះ​អង្គ​។​—Patricia Raybon

កែប្រែភាពរញេរញៃនៃជីវិត

លោក​ឌែរល(Darryl) ជា​កីឡាករ​វាយ​កូន​បាល់​បេសប៊ល​ដ៏​ល្បី​ល្បាញ ​ស្ទើរ​តែ​បាន​បំផ្លាញ​ជីវិត​​ខ្លួន​ឯង ដោយ​សារ​ថ្នាំ​ញៀន។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​រំដោះ​គាត់​ឲ្យ​មាន​សេរីភាព ហើយ​គាត់​ក៏​បាន​ជ្រះ​ស្អាត​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ សព្វ​ថ្ងៃ​នេះ គាត់​កំពុង​ជួយ​អ្នក​ដទៃ ដែល​កំពុង​មាន​បញ្ហា​ញៀន​ថ្នាំ ហើយ​នាំ​ពួក​គេ​ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ។ ពេល​គាត់​ក្រឡេក​មើល​ពេល​អតីត​កាល គាត់​បាន​បញ្ជាក់​ថា ព្រះ​ទ្រង់​បាន​កែ​ប្រែ​ភាព​រញ៉េរញ៉ៃ​របស់​គាត់ ឲ្យ​ក្លាយ​ជា​ឧបករណ៍​នាំ​ព្រះ​រាជ​សារ​របស់​ព្រះ​អង្គ ដល់​អ្នក​ដទៃ។​

គ្មាន​ការ​អ្វី​ដែល​ពិបាក​ពេក សម្រាប់​ព្រះ​នោះ​ឡើយ។ កាល​ព្រះ​យេស៊ូវ​យាង​ឡើង​ច្រាំង នៅ​ក្បែរ​កន្លែង​បញ្ចុះ​សព​មួយ បន្ទាប់​ពី​ព្រះ​អង្គ​ និង​ពួក​សិស្ស​បាន​ជួប​ខ្យល់​ព្យុះ​ នៅ​​សមុទ្រ​កាលីឡេ នោះ​មាន​បុរស​ម្នាក់​ដែល​អារក្ស​ចូល បាន​ស្ទុះ​មក​រក​ព្រះ​អង្គ។ ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​អារក្ស​ដែល​នៅ​ក្នុង​គាត់ ហើយ​ក៏​បាន​បណ្តេញ​វិញ្ញាណ​អាក្រក់​ទាំង​នោះ​ចេញ ហើយ​ក៏​បាន​រំដោះ​គាត់​ឲ្យ​មាន​សេរីភាព។

កាល​ទ្រង់​បាន​យាង​ចុះ​ទូក នោះ​អ្នក​ដែល​អារក្ស​ចូល​ពី​ដើម គាត់​ក៏​សូម​ទៅ​ជា​មួយ​នឹង​ទ្រង់ តែ​ទ្រង់​មិន​អនុញ្ញាត​ទេ ដោយ​ព្រះបន្ទូល​ថា “ចូរ​ទៅ​ផ្ទះ​ទៅ ហើយ​ប្រាប់​បង​ប្អូន​ឯង​ពី​ការ​ធំ​ទាំង​ម៉្លេះ ដែល​ព្រះអម្ចាស់​បាន​មេត្តា​ប្រោស​ដល់​ឯង​វិញ”(ម៉ាកុស ៥:១៩)។

ព្រះ​គម្ពីរ​ក៏​មិន​បាន​និយាយ​អំពី​គាត់​ទៀត​ទេ តែ​បាន​បង្ហាញ​នូវ​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ។ ប្រជាជន​នៅ​តំបន់​នោះ បាន​អង្វរ​ព្រះ​យេស៊ូវ ដោយ​ការ​ភ័យ​ខ្លាច ឲ្យ​ព្រះ​អង្គ​ចាក​ចេញ​ពី​ភូមិ​ពួក​គេ​(ខ.១៧) ប៉ុន្តែ ពេល​ព្រះ​អង្គ​យាង​ត្រឡប់​មក​ភូមិ​នោះ​ម្តង​ទៀត ពួក​បណ្តាជន​មួយ​ហ្វូង​ធំ​បាន​ជួប​ជុំគ្នា​(៨:១)។ តើ​មនុស្ស​មក​ជួប​ជុំ​គ្នា​ច្រើន​យ៉ាង​នេះ ដើម្បី​មក​ស្តាប់​ព្រះ​អង្គ គឺ​ដោយ​សារ​ព្រះ​អង្គ​បាន​ចាត់​បុរស​នោះ​ឲ្យ​ទៅ​ប្រាប់​ពួក​គេ​ឬ? តើ​ដោយ​សារ​គាត់​ដែល​ធ្លាប់​អារក្ស​ចូល បាន​ក្លាយ​ជា​បេសកជន ដែល​នាំ​ដំណឹង​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះយេស៊ូវ ទៅ​ប្រាប់​គេ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ឬ?

យើង​មិន​ដឹង​ថា រឿង​នេះ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្តេច​ទេ។ តែ​យើង​អាច​ដឹង​ច្បាស់​ថា ពេល​ណា​ព្រះ​ទ្រង់​រំដោះ​យើង ឲ្យ​មាន​សេរីភាព ដើម្បី​បម្រើ​ព្រះ​អង្គ នោះ​ព្រះ​អង្គ​អាច​កែប្រែ​អតីតកាល​ដ៏​រញ៉េរញ៉ៃ​របស់​យើង…

ឧបករណ៍ដែលព្រះទ្រង់បានឆ្នៃ

វីដេអូ​ហ្គេម​របស់​ក្រុម​ហ៊ុន​ណាញធែនដូ ដែល​មាន​ចំណង​ជើង​ថា រឿង​ព្រេង​របស់​ហ្សេលដា: សម្លេង​ខ្លុយ​អូការីណា​ឆ្លង​សម័យ បាន​លក់​ដាច់​អស់​ជាង​៧​លាន​ឌីស នៅ​ទូទាំង​ពិភព​លោក។  វីដេអូ​ហ្គេម​នេះ ក៏​បាន​នាំ​ឲ្យ​គេ​មាន​ការ​​ពេញ​និយម ​ខ្លុយ​អូការីណា ជា​ខ្លុយ​បុរាណ​តូច​មួយ ធ្វើ​ពី​ដី​ឥដ្ឋ ដែល​មាន​រាង​មូល​សំប៉ែត ដូច​ដំឡូង​បារាំង។

ខ្លុយ​អូការីណា​មិន​មាន​រូប​រាង្គ ដូច​ឧបករណ៍​តន្រ្តី​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ណា​គេ​ផ្លុំ​វា​ចូល​តាម​មាត់​របស់​វា ហើយ​បិទ​បើក​រន្ធ នៅ​ជុំវិញ​តួ​ខ្លួន​រាង​មូល​របស់​វា វា​ក៏​បាន​បង្កើត​សម្លេង​ដ៏​ពីរោះ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​នាំ​ឲ្យ​មាន​អារម្មណ៍​ថា មាន​សង្ឃឹម។​

អ្នក​ផលិត​ខ្លុយ​អូការីណា បាន​យក​ដី​ឥដ្ឋ​មួយ​ដុំ​មក​​ សូន​ចេញ​ជា​រូប​រាង​ខ្លុយ ហើយ​ក៏​បាន​ដុត​វា​ក្នុង​ឡ ដោយ​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ឧបករណ៍​តន្រ្តី​ដ៏​អស្ចារ្យ។ រឿង​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង អំពី​ព្រះ និង​យើង​ផង​ដែរ។ បទ​គម្ពីរ​អេសាយ ៦៤:៦,៨-៩ បាន​ប្រាប់​យើង​ថា “ដ្បិត​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ត្រឡប់​ទៅ​ដូច​ជា​មនុស្ស​ដែល​មិន​ស្អាត… ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ជា​ព្រះវរបិតា​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​រាល់​គ្នា​ជា​ដី​ឥដ្ឋ ហើយ​ទ្រង់​ជា​ជាង​ស្មូន…សូម​ទ្រង់​កុំ​ក្រោធ​ជា​ខ្លាំង​ឡើយ”។ ត្រង់​ចំណុច​នេះ លោក​ហោរា​កំពុង​តែ​និយាយ​ថា ព្រះ​អម្ចាស់ ព្រះ​អង្គ​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់។ យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​បាប។ សូម​ព្រះ​អង្គ​សូន​ទូល​បង្គំ ឲ្យ​ក្លាយ​ជា​ឧបករណ៍​ដ៏​ស្រស់​ស្អាត សម្រាប់​អង្គ​ទ្រង់។​

នេះ​ជា​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ​សម្រាប់​យើង។ ដោយ​សេចក្តី​មេត្តា ព្រះ​អង្គ​បាន​ចាត់​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ ព្រះ​នាម​យេស៊ូវ ឲ្យ​មក​សុគត ដើម្បី​លោះ​បាប​យើង ហើយ​ព្រះ​អង្គ​កំពុង​តែ​សូន ​និង​កែ​ប្រែ​យើង ខណៈ​ពេល​ដែល​យើង​ដើរ​តាម​ការ​ដឹក​នាំ​របស់​ព្រះ​វិញ្ញាណ​ជា​រៀង​រាល់​ថ្ងៃ។ អ្នក​ផលិត​ខ្លុយ​អូការីណា​បាន​ផ្លុំ​ខ្យល់​ចូល​ទៅ​ក្នុង​ខ្លុយ​នោះ ដើម្បី​បង្កើត​ជា​សម្លេង​តន្រ្តី​ដ៏​ពីរោះ​ជា​យ៉ាង​ណា នោះ​ព្រះ​ទ្រង់​ក៏​បាន​ធ្វើ​ការ​តាម​រយៈ​យើង ជា​ឧបករណ៍​ដែល​ព្រះ​អង្គ​បាន​សូន ដើម្បី​សម្រេច​បំណង​ព្រះ​ទ័យ​ដ៏​ល្អ​របស់​ព្រះ​អង្គ គឺ​ឲ្យ​យើង​ផ្លាស់​ប្រែ​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​យេស៊ូវ(រ៉ូម ៨:២៩)។—Ruth…

នៅក្រៅទីដំឡើងត្រសាល

ថ្ងៃ​សុក្រ ជា​ថ្ងៃ​ដើរ​ផ្សា នៅ​ក្នុង​ក្រុង​ដាច់​ស្រយាល​មួយ ក្នុង​ប្រទេស​ហ្គាណា ជា​កន្លែង​ដែល​ខ្ញុំ​បាន​ចម្រើន​វ័យ​ធំ​ឡើង។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​នៅ​តែ​នឹក​ចាំ​អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​ម្នាក់។ ម្រាម​ដៃ និង​ម្រាម​ជើង​គាត់​ត្រូវ​មេរោគ​ហង្សិន(ជំងឺឃ្លង់) ស៊ី បាន​ជា​គាត់​តែង​លុត​ជង្គង់​នៅ​លើ​កន្ទេល ហើយ​ក៏​បាន​ដួស​បន្លែ​ផ្លែ​ឈើ​របស់​គាត់​នឹង​វែក​ធ្វើ​ពី​ផ្លែ​ឃ្លោក រួច​ហុច​ឲ្យ​អ្នក​ទិញ។ អ្នក​ខ្លះ​បាន​ដើរ​ជៀស​គាត់។ ម្តាយ​របស់​ខ្ញុំ​បាន​តាំង​ចិត្ត​ថា នឹង​ទិញ​ពី​គាត់​ឲ្យ​បាន​ទៀង​ទាត់។ ខ្ញុំ​ឃើញ​គាត់​នៅ​ថ្ងៃ​សុក្រ​ប៉ុណ្ណោះ។ បន្ទាប់​មក គាត់​ក៏​បាន​ចេញ​ទៅ​ក្រៅ​ក្រុង​បាត់។​

ក្នុង​ទឹក​ដី​អ៊ីស្រាអែល នៅ​សម័យ​បុរាណ អ្នក​កើត​ឃ្លង់​ត្រូវ​រស់​នៅ​ក្រៅ​ទី​ដំឡើង​ត្រសាល។ បាន​សេចក្តី​ថា ពួក​គេ​ក៏​បាន​ជួប​ភាព​ឯកោ​យ៉ាង​កម្សត់ ។ ក្រឹត្យ​វិន័យ​របស់​ពួក​អ៊ីស្រាអែល​បាន​ចែង​ថា “ពួក​គេ​ត្រូវ​រស់​នៅ​ម្នាក់​ឯង”(លេវីវិន័យ ១៣:៤៦)។ នៅ​ក្រៅ​ទី​ដំឡើង​ត្រសាល ក៏​ជា​កន្លែង​ដែល​គេ​យក​តួ​ខ្លួន​គោ​សម្រាប់​ថ្វាយ​យញ្ញ​បូជា ​មក​ដុត​ផង​ដែរ(៤:១២)។ នៅ​ក្រៅ​ទីដំឡើង​ត្រសាល មិន​មែន​ជា​កន្លែង​ដែល​អ្នក​ចង់​រស់​នៅ​ឡើយ។

ការ​ពិត​ដ៏​កំសត់​នេះ បាន​ជួយ​ឲ្យ​យើង​យល់​អត្ថ​ន័យ នៃ​បទ​គម្ពីរ​ហេព្រើរ ជំពូក១៣ ដែល​បាន​ចែង​អំពី​ព្រះ​យេស៊ូវ​ថា “ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ចេញ​ទៅ​ឯ​ទ្រង់ នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ដែរ ទាំង​ផ្ទុក​សេចក្តី​ដំនៀល​របស់​ទ្រង់​ចុះ”(ខ.១៣)។​ ព្រះ​យេស៊ូវ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង នៅ​ក្រៅ​ទីក្រុង​យេរូសាឡិម ជា​ចំណុច​ដ៏​សំខាន់ ​នៅ​ពេល​ដែល​យើង​សិក្សា អំពី​ប្រព័ន្ធ​នៃ​ការ​ថ្វាយ​យញ្ញ​បូជា​របស់​សាសន៍​ហេព្រើរ។​

យើង​ចង់​មាន​ប្រជាប្រិយ​ភាព ចង់​បាន​ការ​គោរព ចង់​រស់​នៅ​ក្នុង​ជីវិត​ដែល​ស្រណុក​ស្រួល។ ប៉ុន្តែ ព្រះ​ទ្រង់​ត្រាស់​ហៅ​យើង ឲ្យ​ចេញ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ជា​កន្លែង​នៃ​ភាព​អាប់​ឱន។ ជា​កន្លែង​ដែល​អ្នក​នឹង​ជួប​អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ថ្នល់ ដូច​អ្នក​ជំងឺ​ហង្សិន ដែល​ខ្ញុំ​ធ្លាប់​បាន​ជួប​ជា​ដើម។ គឺ​នៅ​កន្លែង​នោះ​ហើយ ដែល​យើង​នឹង​រក​ឃើញ​មនុស្ស ដែល​លោកិយ​មិន​រាប់​រក។ តែ​ក៏​ជា​កន្លែង​ដែល​យើង​នឹង​រក​ឃើញ​ព្រះ​យេស៊ូវ​ផង​ដែរ។​—Tim…

ក្នុងលក្ខណៈជាឯកសារដ៏រស់

លោក​ភីទ័រ ក្រូហ្វ(Peter Croft) បាន​នឹក​ចាំ អំពី​កិច្ចការ​ដែល​ជីតា​របស់​គាត់​បាន​ធ្វើ បាន​ជា​គាត់​សរសេរ​ថា “សម្រាប់​អ្នក​ដែល​បាន​រើស​យក​ព្រះ​គម្ពីរ​ប៊ីប​របស់​ខ្លួន​មក​អាន ទោះ​ជា​ភាសា​អ្វី​ក៏​ដោយ ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​គាត់​មិន​គ្រាន់​តែ​យល់ តែ​បាន​ពិសោធន៍​នឹង​អត្ថ​បទ​ព្រះ​គម្ពីរ ក្នុង​លក្ខណៈជា​ឯកសារ​ដ៏​រស់  ដែល​នៅ​តែ​សំខាន់ គ្រោះ​ថ្នាក់ និង​រំភើប​រីក​រាយ ដូច​កាល​រាប់​ពាន់​ឆ្នាំ​មុន”។ ជីតា​របស់​លោក​ភីធ័រ គឺ​​លោក ជេ ប៊ី ភីលីព(J.B. Phillips) ជា​អ្នក​បម្រើ​ព្រះ​ក្នុង​ផ្នែក​យុវជន ដែល​បាន​ធ្វើ​ការ​បក​ស្រាយ​ព្រះ​គម្ពីរ​ប៊ីប ជា​ភាសា​អង់​គ្លេស ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២ ដើម្បី​ឲ្យ​សិស្ស​នៅ​ព្រះវិហារ​របស់​គាត់​អាច​យល់។​

យើង​ក៏​ជួប​ឧបសគ្គ​នៅ​ក្នុង​ការ​អាន និង​ពិសោធន៍​នឹង​ព្រះ​បន្ទូល​ព្រះ ក្នុង​ព្រះ​គម្ពីរ​ប៊ីប មិន​ខុស​ពី​សិស្ស​របស់​លោក​ភីលីព​ឡើយ ហើយ​ភាគ​ច្រើន​មិន​មែន​ដោយ​សារ​បញ្ហា​ភាសា​នោះ​ទេ។ យើង​ប្រហែល​ជា​ខ្វះ​ពេល​វេលា ការ​លត់​ដំ ឬ​វិធី​សាស្រ្ត​ត្រឹម​ត្រូវ ដើម្បី​រៀន​ព្រះ​បន្ទូល​ព្រះ។ ប៉ុន្តែ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១ បាន​ចែង​ថា មនុស្ស​ដែល​មាន​ពរ “​នោះ​ត្រេកអរ​តែ​នឹង​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រឹត្យវិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ”(ខ.១-២)។ ការ​ជញ្ជឹង​គិត​អំពី​ព្រះ​បន្ទូល ក្នុង​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ជួយ​ឲ្យ​យើង​ចម្រើន​ឡើង ក្នុង​គ្រប់​រដូវ​កាល ទោះ​យើង​ជួប​ប្រទះ​ទុក្ខ​លំបាក​យ៉ាង​ណា​ក៏​ដោយ។​

តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា ចំពោះ​ព្រះ​គម្ពីរប៊ីប​របស់​អ្នក? ព្រះ​គម្ពីរ​ប៊ីប​នៅ​តែ​សំខាន់ ក្នុង​ការ​ផ្តល់​គំនិត​យោបល​សម្រាប់​ការ​រស់​នៅ​សព្វ​ថ្ងៃ តែ​នៅ​តែ​គ្រោះ​ថ្នាក់ នៅ​ក្នុង​ការ​ត្រាស់​ហៅ​ឲ្យ​មនុស្ស​ជឿ និង​ដើរ​តាម​ព្រះ​យេស៊ូវ ហើយ​នៅ​​តែ​មាន​ភាព​រំភើប​រីក​រាយ នៅ​ក្នុង​ការ​ផ្តល់​ចំណេះ​ដឹង​អំពី​ព្រះ និង​មនុស្ស​ជាតិ។ ព្រះ​គម្ពីរ​ប៊ីប​ប្រៀប​បាន​នឹង​ផ្លូវ​ទឹក​(ខ.៣) ដែល​ផ្តល់​ឲ្យ​នូវ​ការ​ទ្រទ្រង់​ជីវិត…

ទង្វើនៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យ

ព្រៃ​ម៉ាលហ័រ នៅ​រដ្ឋ​អូរីហ្គិន មាន​រុក្ខ​ជាតិ​ផ្សិត​មួយ​ប្រភេទ ដែល​មនុស្ស​ជា​ច្រើន​បាន​ហៅ​ឈ្មោះ​វា​ថា ផ្សិត​ទឹក​ឃ្មុំ។ វា​បាន​រីក​រាល​ដាល​តាម​ឫស​របស់​ដើម​ឈើ ក្នុង​ផ្ទៃ​ដី​៨៩០​ហិច​តា ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រុក្ខជាតិ​មាន​ជីវិត​​ធំ​ជាង​គេ​បំផុត ដែល​គេ​បាន​រក​ឃើញ។ វា​បាន​ចាក់​សំណាញ់​ពណ៌​ខ្មៅ​របស់​វា ពាស​ពេញ​ព្រៃ អស់​រយៈ​ពេល​ជាង​២​ពាន់​ឆ្នាំ​មក​ហើយ ដោយ​ធ្វើ​ឲ្យ​ដើម​ឈើ​ស្លាប់ ពេល​ដែល​វា​លូត​លាស់។​ សំណាញ់​របស់​វា​បាន​ចូល​ទៅ​ក្នុង​ដី ដល់​ជម្រៅ​បី​ម៉ែត្រ ។ ផ្សិត​នេះ​មាន​ទំហំ​អស្ចារ្យ តែ​វា​បាន​​ដុះ​ចេញ​ពី​លម្អង​តូច​ល្អិត​តែ​មួយ​ប៉ុណ្ណោះ។​

ព្រះ​គម្ពីរ​បាន​ចែង អំពី​ទង្វើ​នៃ​ការ​មិន​ស្តាប់​បង្គាប់​តែ​មួយ ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ដាក់​ទោស ដែល​រីក​រាល​ដាល​ដល់​មនុស្ស​ទាំង​អស់ ហើយ​ក៏​បាន​និយាយ អំពី​សកម្មភាព​នៃ​ការ​ស្តាប់​បង្គាប់​តែ​មួយ ដែល​បាន​រំដោះ​ឲ្យ​រួច​ពី​ទោស​នោះ​វិញ។ សាវ័ក​ប៉ុល​បាន​និយាយ​អំពី​ភាព​ខុស​គ្នា​រវាង​បុគ្គល​ពីរ​នាក់ គឺ​លោក​អ័ដាម និង​ព្រះ​យេស៊ូវ(រ៉ូម ៥:១៤-១៥)។ អំពើ​បាប​របស់​អ័ដាម​នាំ​មក​នូវ​ការ​ដាក់​ទោស ដល់​មនុស្ស​ទាំង​អស់(ខ.១២)។

ដោយសារ​ការ​មិន​ស្តាប់​បង្គាប់​នេះ មនុស្ស​ទាំង​អស់​បាន​ក្លាយ​ជា​មនុស្ស​មាន​បាប ហើយ​ត្រូវ​រាប់​ជា​មាន​ទោស នៅ​ចំពោះ​ព្រះ​(ខ.១៧)។ តែ​ព្រះ​អង្គ​មាន​ដំណោះ​ស្រាយ សម្រាប់​បញ្ហា​នៃ​អំពើ​បាប​របស់​មនុស្ស​ជាតិ។ តាម​រយៈ​ការ​សុគត​ដ៏​សុចរិត​របស់​ព្រះ​យេស៊ូវ នៅ​លើ​ឈើ​ឆ្កាង ព្រះ​ទ្រង់​បាន​ប្រទាន​ជីវិត​អស់​កល្ប និង​អាច​ឈរ​ដោយ​គ្មាន​ទោស នៅ​ចំពោះ​ព្រះ​អង្គ។ ការ​ប្រព្រឹត្ត​របស់​ព្រះ​គ្រីស្ទ ដោយ​ក្តី​ស្រឡាញ់ និង​ការ​ស្តាប់​បង្គាប់​មាន​អំណាច​ល្មម​នឹង​ឈ្នះ​ការ​មិន​ស្តាប់​បង្គាប់​របស់​អ័ដាម ដោយ​ព្រះ​អង្គ​ប្រទាន​ជីវិត​ដល់​មនុស្ស​ទាំង​អស់​(ខ.១៨)។

តាម​រយៈ​ការ​សុគត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង ព្រះ​យេស៊ូវ​បាន​ប្រទាន​ជីវិត​អស់​កល្ប​ដល់​អស់​អ្នក​ណា ដែល​ទទួល​ជឿ​ព្រះ​អង្គ។ បើ​អ្នក​មិន​ទាន់​បាន​ទទួល​ការ​អត់​ទោស​បាប និង​សេចក្តី​សង្រ្គោះ​ពី​ព្រះ​អង្គ​ទេ សូម​ទទួល​នៅ​ថ្ងៃ​នេះ​ចុះ។ បើ​អ្នក​បាន​ក្លាយ​ជា​អ្នក​ជឿ​ហើយ ​សូម​សរសើរ​ដំកើង​ព្រះ​អង្គ សម្រាប់​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ ដោយ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ។—Marvin Williams

ផ្លូវនៃប្រាជ្ញានាំទៅរកក្តីអំណរ

សម្លេង​ទូរស័ព្ទ​​បាន​រោទ៍​ឡើង ហើយ​ខ្ញុំ​ក៏​បាន​លើក​ទូរស័ព្ទ​ឡើង ដោយ​គ្មាន​អល់អែក។ សមាជិក​ដែល​មាន​វ័យ​ចាស់​ជាង​គេ ក្នុង​គ្រួសារ​ពួក​ជំនុំ​របស់​យើង បាន​ទូរស័ព្ទ​មក​ខ្ញុំ។​ គាត់​ជា​ស្រ្តី​ដែល​មាន​ចិត្ត​ក្លៀវក្លា និង​ប្រឹង​ប្រែង​ធ្វើ​ការ គាត់​​មាន​អាយុ​ជាង​១០០​ឆ្នាំ។​ នៅ​ក្នុង​ការ​និពន្ធ​សៀវភៅ​ចុង​ក្រោយ​បំផុត​របស់​គាត់ គាត់​បាន​សុំ​ឲ្យ​ខ្ញុំ​ផ្តល់​​​នូវ​សំណួរ​មួយ​ចំនួន សម្រាប់​ការ​តែង​និពន្ធ​របស់​គាត់ ដើម្បី​ជួយ​ឲ្យ​គាត់​សរសេរ​បញ្ចប់​បន្ទាត់​ចុង​ក្រោយ ក្នុង​សៀវភៅ​របស់​គាត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​សួរ​គាត់ អំពី​ជីវិត ការងារ ក្តី​ស្រឡាញ់ និង​ក្រុម​គ្រួសារ។ មេរៀន​ជា​ច្រើន ដែល​គាត់​ទទួល​បាន​ពី​ជីវិត​ដ៏​វែង​នេះ បាន​នាំ​ឲ្យ​គាត់​ទទួល​បាន​នូវ​ប្រាជ្ញា​ជា​ច្រើន។ គាត់​ប្រាប់​ខ្ញុំ​ថា “កុំ​ធ្វើ​អី​លឿន​ៗ​ពេក”។ ហើយ​មិន​យូរ​ប៉ុន្មាន យើង​ក៏​បាន​អស់​សំណើច ដោយ​នឹក​ឃើញ​ពេល​ដែល​គាត់​ចូល​ចិត្ត​ធ្វើ​អ្វី​លឿន​ៗ។ រឿង​ដ៏​អស្ចារ្យ​របស់​គាត់ សុទ្ធ​តែ​បាន​បង្ហាញ​ចេញ​នូវ​ក្តី​អំណរ​ដ៏​ពិត​ជា​ច្រើន។

ព្រះ​គម្ពីរ​បាន​បង្រៀន​ថា ប្រាជ្ញា​នាំ​មក​នូវ​ក្តី​អំណរ។ “សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់”(សុភាសិត ៣:១៣)។ យើង​ឃើញ​ថា ផ្លូវ​ដែល​ចេញ​ពី​ប្រាជ្ញា ឆ្ពោះ​ទៅ​រក​ក្តី​អំណរ​នោះ ជា​គុណ​ធម៌​ក្នុង​ព្រះ​គម្ពីរ​ប៊ីប យ៉ាង​ពិត​ប្រាកដ។ “ដ្បិត​ប្រាជ្ញា​នឹង​ចូល​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​ឯង ហើយ​ការ​ចេះ​ដឹង​នឹង​គាប់​ចិត្ត​ដល់​ឯង”(សុភាសិត ២:១០)។ “ពី​ព្រោះ​មនុស្ស​ណា​ដែល​គាប់​ព្រះហឫទ័យ នោះ​ទ្រង់​ប្រទាន​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា ដំរិះ និង​សេចក្តី​រីករាយ​ផង”(សាស្តា ២:២៦)។ បទ​គម្ពីរ​សុភាសិត ៣:១៧ បាន​បន្ថែម​ទៀត​ថា “អស់​ទាំង​ផ្លូវ​របស់​ប្រាជ្ញា សុទ្ធ​តែ​ជា​ផ្លូវ​សោមនស្ស”។

នៅ​ក្នុង​ការ​ជញ្ជឹង​គិត អំពី​បញ្ហា​ជីវិត អ្នក​និពន្ធ ឈ្មោះ​ស៊ី…