ព្រះទ្រង់ជ្រាប
មានពេលមួយអ្នកស្រី ខាតធី(Kathy) បានបើកមើលគេហទំព័រអាកាសចរណ៍មួយ ដើម្បីឲ្យបានដឹង អំពីដំណើរនៃការហោះហើររបស់យន្តហោះធន់តូច ដែលស្វាមីរបស់នាង គឺលោកឆាក់ (Chuck) កំពុងបើកបរឆ្ពោះទៅកាន់ទីក្រុងឈីកាហ្គោ។ គ្រាន់តែចុចប៊ូតុងតែពីរបីដងប៉ុណ្ណោះ នាងក៏អាចតាមដានយន្តហោះ ចេញដំណើរនៅពេលណា កំពុងហោះហើរដល់ណាហើយ ហើយនឹងចុះចតនៅម៉ោងប៉ុន្មាន។ ប្រមាណជាពីរបីទសវត្សរ៍មុន កាលលោកឆាក់ កំពុងធ្វើការជាអ្នកបើកបរយន្តហោះ នៅតំបន់អាហ្វ្រិក ភាគខាងលិច មធ្យោបាយតែមួយគត់ដែលអ្នកស្រីខេធីអាចទំនងទំនងជាមួយគាត់បាន គឺតាមរយៈវិទ្យុទាក់ទង ដែលមានហ្វ្រេកង់ខ្ពស់។ នាងបានរំឭកអំពីពេលមួយ ដែលនាងមិនអាចទាក់ទងស្វាមីរបស់នាង អស់រយៈពេល៣ថ្ងៃ។ កាលនោះ ស្វាមីរបស់នាងមានសុវត្ថិភាពជាធម្មតាទេ គឺគ្រាន់តែយន្តហោះរបស់គាត់ខូច មិនអាចហោះហើរបាន តែនាងគ្មានមធ្យោបាយផ្សេងដើម្បីទាក់ទង ឲ្យបានដឹងអំពីសុខទុក្ខរបស់គាត់ទេ។
ប៉ុន្តែ ព្រះទ្រង់តែងតែជ្រាបជានិច្ច ថាលោកឆាក់កំពុងនៅទីណា ហើយកំពុងធ្វើអ្វី គឺដូច ដែលព្រះអង្គបានជ្រាបអំពីយើង យ៉ាងដូចនេះផងដែរ(យ៉ូប ៣៤:២១)។ គ្មានអ្វីលាក់កំបាំងពីព្រះនេត្ររបស់ព្រះអង្គបានទេ(ហេព្រើរ ៤:១៣)។ ព្រះអង្គជ្រាបអំពីគំនិត និងពាក្យសម្តីរបស់យើង (១របារក្សត្រ ២៨:៩ ទំនុកដំកើង ១៣៩:៤)។ ហើយព្រះអង្គជ្រាបអំពីអ្វីដែលនឹងកើតឡើង នៅពេលអនាគតផងដែរ(អេសាយ ៤៦:១០)។
ព្រះអង្គជ្រាបគ្រប់ការទាំងអស់ (១យ៉ូហាន ៣:២០) ហើយព្រះអង្គក៏ស្គាល់លោកអ្នក និងខ្ញុំយ៉ាងច្បាស់បំផុត (ទំនុកដំកើង ១៣៩:១-១០)។ ព្រះអង្គជ្រាបរាល់សេចក្តីល្បួង ចិត្តខូចខ្ទេចខ្ទាំ ជម្ងឺ ការខ្វល់ខ្វាយ…
ការប្រាថ្នាចង់បាន ចម្រើនធំឡើង
នៅឆ្នាំ២០១០ មានខ្សែភាពយន្តឯកសារមួយ មានចំណងជើងថា ទារក បានលាតត្រដាងដំណើររឿងរបស់ទារកបួននាក់ ដែលបានកើតមក ក្នុងកាលៈទេសៈខុសគ្នាយ៉ាងខ្លាំង ដូចជា នៅប្រទេស នេមីបៀ ម៉ុងហ្គោ-លី នៅទីក្រុងតូក្យូ និងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ។ ខ្សែភាពយន្តនេះឥតមានសម្លេងអត្ថាធិប្បាយ ឬការសន្ទនារបស់មនុស្សធំទេ គឺមានតែសម្លេងដែលទារកបន្លឺឡើង ខណៈដែលពួកគេចាប់ផ្ដើមស្វែងយល់ អំពីពិភពលោក ជាកន្លែងដែលគេបានចាប់កំណើតមក។ ពួកគេថ្ងូរ ហើយសើច នៅពេលពួកគេសប្បាយចិត្ត ហើយពួកគេយំនៅពេលពួកគេឈឺ ឬឃ្លាន។ ទារកទាំងអស់នោះ សុទ្ធតែចូលចិត្តទឹកដោះ! វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ដែលយើងបានមើលពួកគេចម្រើនវ័យធំឡើង ក្នុងខ្សែភាពយន្តនេះពីដើមដល់ចប់។
យ៉ាងណាមិញ អ្នកដើរតាមព្រះគ្រីស្ទត្រូវសង្វាតចង់បាន “ទឹកដោះសុទ្ធនៃព្រះបន្ទូល” ដែលនាំឲ្យបានចម្រើនធំឡើងខាងព្រលឹងវិញ្ញាណ គឺមិនខុសពីការដែលទារកត្រូវការទឹកដោះ ដើម្បីលូតលាស់ធំឡើយ។ ត្រង់ចំណុចនេះ សាវ័កពេត្រុស មានប្រសាសន៍ថា “នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាបានចំរើនធំឡើង ដរាបដល់បានសង្រ្គោះ” (១ពេត្រុស ២:២)។ កាលនោះ លោកពេត្រុស បានសរសេរសំបុត្រនេះ ដើម្បីលើកទឹកចិត្តគ្រីស្ទបរិស័ទមួយក្រុម ដែលបានខ្ចាត់ខ្ចាយ ដោយសារតែការបៀតបៀន។ គាត់បានជំរុញឲ្យពួកគេលះបង់ចោលអស់ទាំងសេចក្ដីកំហឹង និងចិត្តច្រណែនគ្នា ព្រមទាំងសេចក្ដីពុតមាយាចេញ(ខ.១) ហើយគាត់បានប្រាប់ពួកគេថា “ត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធខាងឯព្រះបន្ទូល ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាចំរើនធំឡើង ដរាបដល់បានសង្រ្គោះ”(ខ.២)។
ព្រះអម្ចាស់បានត្រាសហៅយើង…
ជិតស្កប់ចិត្តមែនទេ?
ពេលដែលខ្ញុំបោះជំហានដើរចូលកន្លែងចតរថយន្ត របស់ភោជនីយដ្ឋាន បន្ទាប់ពីញាំអាហារថ្ងៃត្រង់ហើយ ខ្ញុំក៏បានឃើញរថយន្តភិកអាប់ មួយគ្រឿង កំពុងតែបោះពួយយ៉ាងលឿនកាត់តាមចំណត ដែលរថយន្តជាច្រើនកំពុងចតនៅទីនោះ។ ខណៈពេលដែលខ្ញុំកំពុងសង្កេតមើលអ្នកបើកបរដែលគ្មានការប្រុងប្រយ័ត្ននេះ ខ្ញុំក៏កត់សំគាល់ឃើញថា ពីលើស្លាកលេខខាងមុខរបស់រថយន្តនោះ មានអក្សរសរសេរថា “ជិតស្កប់ចិត្ត”។ ខ្ញុំក៏បានគិតថា តើពាក្យមួយឃ្លានេះ ចង់មានន័យថាដូចម្តេច។ បន្ទាប់មក ខ្ញុំក៏បានសន្និដ្ឋានថា ពាក្យថា “ជិតស្កប់ចិត្ត” ជាពាក្យមិនពិត។ មនុស្សយើងមានពេលដែលស្កប់ចិត្ត ឬមិនស្កប់ចិត្តតែម្ដង តែយើងមិនដែលជិតស្កប់ចិត្តឡើយ។
ខ្ញុំបានទទួលស្គាល់ថា ការស្កប់ចិត្ត មិនមែនជារឿងងាយស្រួលឡើយ។ យើងកំពុងរស់នៅក្នុងលោកីយ៍មួយ ដែលចេះតែបំពេញសេចក្តីប៉ងប្រាថ្នាផ្ទាល់ខ្លួន ថែមហើយថែមទៀត បានជាយើងស្ទើរតែមិនអាចស្កប់ចិត្ត នឹងការអ្វីមួយបានឡើយ។ តែ រឿងនេះមិនមែនទើបតែកើតមានក្នុងសម័យយើងនេះទេ។ កណ្ឌគម្ពីរហេព្រើរបានលើកឡើងអំពីបញ្ហានេះ យ៉ាងដូចនេះថា “ចូរឲ្យកិរិយាដែលអ្នករាល់គ្នាប្រព្រឹត្ត បានឥតលោភឡើយ ឲ្យស្កប់ចិត្តនឹងរបស់ដែលមានហើយប៉ុណ្ណោះចុះ ដ្បិតទ្រង់មានព្រះបន្ទូលថា អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ”(១៣:៥)។
ដើម្បីជម្នះចិត្តដែល “ចេះតែចង់បានអ្វីៗទាំងអស់” យើងត្រូវស្វែងរកការស្កប់ចិត្ត ដែលមាននៅក្នុងព្រះវត្តមាននៃព្រះដ៏មានព្រះជន្មរស់។ ព្រះអង្គអាចបំពេញសេចក្តីត្រូវការ និងការចង់បានរបស់យើង យ៉ាងគ្រប់គ្រាន់ ហើយមានតែព្រះអង្គទេ ដែលអាចឲ្យយើងមានសន្តិភាពក្នុងចិត្ត និងការស្កប់ចិត្ត ដែលយើងមិនអាចរកបាន ក្នុងការដេញតាមអ្វីៗ ក្នុងជីវិតនេះ។
តើយើងជិតស្កប់ចិត្តហើយមែនទេ? ទេ នេះជារឿងដែលមិនដែលកើតមានឡើយ។ នៅក្នុងព្រះគ្រីស្ទ យើងអាចស្គាល់ការស្កប់ចិត្តដ៏ពិតបាន។—Bill Crowder
ថ្ងៃពិសេស
តើថ្ងៃទី៤ ខែកញ្ញា មានអ្វីពិសេស? បើថ្ងៃនេះជាថ្ងៃខួបកំណើត ឬខួបអាពាហ៍ពិពាហ៍របស់អ្នក នោះថ្ងៃនេះអាចជាថ្ងៃពិសេសហើយ។ សម្រាប់អ្នករស់នៅសហរដ្ឋអាមេរិក ថ្ងៃនេះប្រហែលជាថ្ងៃបុណ្យជាតិ ដែលគេចង់រំឭក អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ ឧទាហរណ៍ ក្នុងឆ្នាំ១៧៨១ ទីក្រុងឡូស អែនជិឡេស នៅរដ្ឋកាលីហ្វូញ៉ា ត្រូវបានបង្កើតឡើង ក្នុងថ្ងៃនេះឯង។ ពុំនោះទេ នៅថ្ងៃនេះ ក្នុងឆ្នាំ ១៩៩៣ មានព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ពេលដែលលោក ជីម អេបបត់ (Jim Abbott) ជាអ្នកគប់បាល់បេសប៊លឲ្យក្រុម ញូយ៉ក យែងឃីស៍ បានគប់បាល់ជាច្រើនគ្រាប់ ដោយមិនឲ្យគូប្រកួតវាលត្រូវបាល់សូម្បីតែមួយគ្រាប់ ហើយគាត់ជាជនពិការ ដែលកំបុតដៃស្តាំតាំងពីកំណើត។ ហើយសម្រាប់អ្នកដែលចូលចិត្តមើលទូរទស្សន៍ នៅអាមេរិកវិញ ក្នុងឆ្នាំ ១៩៥១ មានការផ្សាយទូរទស្សន៍បន្តផ្ទាល់លើកដំបូង ជាប្រវត្តិសាស្រ្ត ចេញពីទីក្រុង សាន់ហ្វ្រាន់ ស៊ីស្កូ។
ប៉ុន្តែ បើព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តទាំងអស់នេះ ដែលបានកើតឡើងនៅថ្ងៃទី៤កញ្ញា មិនមានអ្វីពិសេសសម្រាប់អ្នកទេ នោះសូមសាកល្បងពិចារណាអំពីសេចក្តីដែលមានដូចតទៅ :
នៅថ្ងៃនេះ ព្រះប្រទានឲ្យអ្នកមានឱកាសថ្មីមួយទៀត ដើម្បីសរសើរដំកើងព្រះអង្គ។ បទគម្ពីរទំនុកដំកើង ១១៨:២៤ បានចែងថា “ថ្ងៃនេះជាថ្ងៃដែលព្រះយេហូវ៉ាបានកំណត់ទុក នៅថ្ងៃនេះ យើងរាល់គ្នានឹងរីករាយសប្បាយឡើង។”
នៅថ្ងៃនេះ…
មិនចាប់អារម្មណ៍ ចំពោះសាសនា
មានការផ្សាយពាណិជ្ជកម្មរបស់ព្រះវិហារ តាមវិទ្យុ បានទាក់ទាញការចាប់អារម្មណ៍របស់ខ្ញុំ។ គេបានផ្សាយថា “ដោយព្រោះលោកអ្នកបានឮគេនិយាយអំពីជំនឿគ្រីស្ទបរិស័ទហើយ នោះលោកអ្នកប្រហែលជាមិនចាប់អារម្មណ៍នឹងសាសនាទេ។ ជាការពិតណាស់ លោកអ្នកប្រហែលជាមានការភ្ញាក់ផ្អើល ពេលដឹងថា ព្រះយេស៊ូវក៏មិនចាប់អារម្មណ៍នឹងសាសនាដែរ។ ប៉ុន្តែ ព្រះអង្គចាប់អារម្មណ៍ខ្លាំងចំពោះទំនាក់ទំនង និងការបង្រៀនយើងឲ្យស្រឡាញ់គ្នាទៅវិញទៅមក។លោកអ្នកប្រហែលមិនចូលចិត្តព្រះវិហាររបស់យើងខ្ញុំ គ្រប់ចំណុទេ ប៉ុន្តែ យើងផ្ដល់ជូននូវការទំនាក់ទំនងពិតប្រាកដ ហើយយើងខ្ញុំកំពុងរៀនស្រឡាញ់ព្រះ និងស្រឡាញ់គ្នាទៅវិញទៅមក។ យើងខ្ញុំរង់ចាំស្វាគមន៍លោកអ្នកជានិច្ច”។
ព្រះវិហារនេះប្រហែលជាបាននិយាយជ្រុលបន្តិច អំពីព្រះយេស៊ូវ និងសាសនា ព្រោះព្រះគម្ពីរក៏មានចែងអំពី “សាសនាដ៏ពិត” ក្នុងកណ្ឌគម្ពីរ យ៉ាកុប ១:២៧ ដែលជាការប្រព្រឹត្តល្អ ដោយជួយអ្នកដទៃ។ តែ ព្រះយេស៊ូវពិតជាមានការលំបាក ដោយសារពួកអ្នកកាន់សាសនា នៅសម័យនោះ។ ព្រះអង្គមានព្រះបន្ទូលថា ពួកផារិស៊ីដឹកនាំ តាមតែទំនៀមទម្លាប់ និងបញ្ញត្តច្បាប់ទាំងឡាយ មិនមែនដោយសេចក្ដីស្រឡាញ់ដល់ព្រះអម្ចាស់ទេ “ខាងក្រៅមើលទៅដូចជាសុចរិតដល់មនុស្សលោកមែន តែខាងក្នុងមានសុទ្ធតែសេចក្តីកំពុត និងសេចក្តីទទឹងច្បាប់ទទេ” (ម៉ាថាយ ២៣:២៨)។ ពួកគេឥតមានសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងចិត្តរបស់ពួកគេទេ (យ៉ូហាន ៥:៤២)។ ព្រះយេស៊ូវសព្វព្រះទ័យនឹងមានទំនាក់ទំនងជាមួយពួកគេ ប៉ុន្តែ ពួកគេ “មិនសុខចិត្តចូលមកឯទ្រង់ទេ” (ខ.៤០)។
បើសិនជា “ការកាន់តាមសាសនា” មានអត្ថន័យថា ជាការកាន់តាមបញ្ញត្តច្បាប់ទាំងឡាយ ដើម្បីឲ្យខ្លួនល្អតែសម្បកក្រៅ ជាជាងអរសប្បាយនឹងទំនាក់ទំនងជាមួយព្រះអង្គសង្រ្គោះ នោះព្រះយេស៊ូវមិនចាប់អារម្មណ៍នឹងការកាន់តាមសាសនាទេ។ ព្រះអង្គប្រទានមកនូវការអត់ទោសបាប…
អ្នកថ្វាយពែងស្ដេច
បទគម្ពីរមួយក្នុងចំណោមបទគម្ពីរទាំងឡាយ ដែលខ្ញុំចូលចិត្ត ដែលនិយាយអំពីការងារគឺ នេហេមា ១-២។ លោកនេហេមា ជាអ្នកបម្រើគំរូម្នាក់របស់សេ្ដចអើថាស៊ើកសេស ទើបបានជាសេ្ដចចង់ប្រទានកិត្តិយសដល់គាត់ ដោយជួយគាត់ នៅពេលទ្រង់ឃើញគាត់មានទឹកមុខព្រួយ ព្រោះតែក្រុងយេរូសាឡិម ស្ថិតនៅក្នុងសភាពបាក់បែកខូចខាតនៅឡើយ។ ស្ដេចបានសួរលោកនេហេមាថា “ហេតុអ្វីបានជាមានទឹកមុខព្រួយដូច្នេះ?...តើអ្នកចង់បានអ្វី?” (នេហេមា ២:២,៤)។ គាត់មិនមែនជាអ្នកបម្រើធម្មតា របស់ស្ដេចទេ ប៉ុន្តែ គាត់ជាអ្នកថ្វាយពែង ដែលត្រូវភ្លក់ស្រារបស់ស្តេច ដើម្បីការពារស្ដេច កុំឲ្យត្រូវថ្នាំបំពុល។ ទំរាំតែទទួលបានតំណែងមួយនេះ គាត់ច្បាស់ជាបានខិតខំធ្វើការងារ និងបានថ្វាយកិត្តិនាមដល់ព្រះ ក្នុងគ្រប់ការទាំងអស់ដែលគាត់ធ្វើ។ ហើយស្ដេចក៏បានប្រទាន តាមការទូលសូមរបស់គាត់។
ព្រះទ្រង់យកព្រះទ័យទុកដាក់ នឹងរបៀបដែលយើងធ្វើការ។ ព្រះគម្ពីរកូល៉ុស ៣:២៣ ប្រាប់យើងថា “ហើយការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ”។ យើងអាចធ្វើតាមគំរូរបស់លោក នេហេមា ដោយធ្វើជាអ្នកបម្រើ ដែលមានសមត្ថភាព និងអាចទុកចិត្តបាន ដែលថ្វាយសិរីល្អដល់ព្រះ(នេហេមា ១:១១-២:៦) ហើយយកចិត្តទុកដាក់ ដោយក្តីអាណិត ចំពោះអ្នកដទៃ និងចំពោះអ្វីៗដែលសំខាន់ចំពោះពួកគេ ព្រមទាំងធ្វើកិច្ចការដ៏ចាំបាច់ ដោយយកព្រះជាទីមួយ ហើយគិតពីប្រយោជន៍របស់គ្រីស្ទបរិស័ទដទៃទៀត ទោះបីជាពេលខ្លះ យើងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ក៏ដោយ(នេហេមា ២:៣-៦)។
នៅពេលដែលយើងថ្វាយកិត្តិនាមដល់ព្រះ ក្នុងពេលធ្វើការងារ នោះចៅហ្វាយរបស់យើងអាចនឹងកត់សំគាល់ អំពីចំណុចល្អរបស់យើង។ តែទោះគេមិនកត់សំគាល់ក៏ដោយ…
ការបន្ថយល្បឿន
នៅពេលអ្នកនិពន្ធម្នាក់ឈ្មោះ ប៊្រូស ហ្វេល័រ (Bruce Feiler) បានទៅធ្វើរោគវិនិច្ឆ័យរកឃើញថា មានជម្ងឺមហារីកឆ្អឹង ក្នុងភ្លៅរបស់គាត់ ពេលនោះគាត់ត្រូវដើរ ដោយប្រើឈើច្រត់ជាជំនួយ អស់រយៈពេលជាងមួយឆ្នាំ។ ការរៀនដើរដោយប្រើឈើច្រត់ បានបណ្តាលចិត្តគាត់ឲ្យយល់អំពីសារៈសំខាន់នៃការបន្ថយល្បឿន ក្នុងដំណើរជីវិតរបស់គាត់។ បានជាគាត់មានប្រសាសន៍ថា “ការបន្ថយល្បឿន បានក្លាយជាមេរៀនមួយសំខាន់បំផុត ដែលខ្ញុំរៀន បាន ពីបទពិសោធន៍របស់ខ្ញុំ។”
ក្រោយពេលព្រះរំដោះរាស្រ្តរបស់ព្រះអង្គ ចេញពីស្រុកអេស៊ីព្ទ ព្រះអង្គបានប្រទានក្រឹត្យវិន័យទាំង១០ប្រការ ដល់ពួកគេ ដែលក្នុងនោះ មានក្រឹត្យវិន័យទី៤ ដែលបណ្ដាលឲ្យពួកគេបន្ថយល្បឿន ដោយបង្អង់សិន ដើម្បីរំពឹងគិតអំពីព្រះអង្គ និងអំពីពិភពលោកនេះ។ ក្រឹត្យវិន័យទីបួន បានបង្គាប់ពួកអ៊ីស្រាអែលឲ្យមានការឈប់សម្រាក ដែលផ្ទុយគ្នាស្រឡះពីការធ្វើជាទាសករ នៅក្រោមនឹមត្រួតត្រារបស់ស្ដេចផារ៉ោន ដែលកាលនោះ គេបានបង្ខំពួកគេឲ្យធ្វើការដោយគ្មានថ្ងៃឈប់សម្រាក។
ក្រឹត្យវិន័យមួយនេះ បានបង្គាប់រាស្រ្តរបស់ព្រះ ឲ្យញែកពេលមួយថ្ងៃ ក្នុងមួយសប្តាហ៍ចេញ ដើម្បីនឹកចាំអំពីការសំខាន់ៗជាច្រើនដូចជា : ព្រះរាជកិច្ចរបស់ព្រះក្នុងការបង្កើតរបស់សព្វសារពើរ(លោកុប្បត្តិ ២:២) ការរំដោះពួកគេចេញពីភាពជាទាសករ នៅស្រុកអេស៊ីព្ទ(ចោទិយកថា ៥:១២-១៥) ទំនាក់ទំនងរបស់ពួកគេជាមួយព្រះ (ចោទិយកថា ៦:៤-៦) និងការដែលពួកគេត្រូវការការសម្រាកយកកម្លាំងឡើងវិញ ដោយផ្ទាល់ខ្លួន(និក្ខមនំ ៣១:១២-១៨)។ ព្រះមិនបានប្រទានថ្ងៃឈប់សម្រាក សម្រាប់ឲ្យពួកគេមានការខ្ជិលច្រអូសនោះទេ ប៉ុន្តែ គឺដើម្បីឲ្យពួកគេបានទទួលស្គាល់ ថ្វាយបង្គំ និងសម្រាកនៅក្នុងព្រះអង្គ។…
ចំណុចចាប់ផ្តើម
បើអ្នកបានបើកបរ តាមភាគខាងជើងនៃផ្ទះរបស់ខ្ញុំ នៅក្រុងប៊ស(Boise) រដ្ឋអ៊ីដាហូ(Idaho) អ្នកនឹងឃើញកូនភ្នំភ្លើងមួយ ដែលបានបង្ហាញខ្លួននៅកណ្តាលកូនព្រៃ ដែលនៅខាងកើតផ្លូវ។ គេបានប្រើទីតាំងនេះ ជាចំណុចចាប់ផ្តើមនៃការវាស់វែងដី នៅក្នុងរដ្ឋអ៊ីដាហូ។
នៅឆ្នាំ១៨៦៧ ពេលដែលទឹកដីអ៊ីដាហូត្រូវបានគេកាត់បញ្ចូលទៅក្នុងសហរដ្ឋអាមេរិកបានបួនឆ្នាំ លោកឡាហ្វាយេត ខាទី(Lafayette Cartee) ដែលជានាយកផ្នែកវាស់វែងដី នៃសហរដ្ឋអាមេរិក បានចាត់លោកភីទ័រ ប៊ែល(Peter Bell) ឲ្យទៅវាស់វែងទឹកដីថ្មីមួយនេះ។ លោកប៊ែលបានជិះរទេះ ចូលទៅរកកូនភ្នំតូចមួយ ហើយក៏បានឡើងទៅដល់កំពូលកូនភ្នំនោះ ហើយក៏បានកំណត់យក កន្លែងនោះជាចំណុចចាប់ផ្តើម នៃការវាស់វែងដីរបស់គាត់។
ការវ៉ាសវែងដីនោះ ត្រូវបានគេពិពណ៌នាជាភាសាប្រចាំរដ្នអ៊ីដាហូថា : គេត្រូវរៀបចំឲ្យមានបណ្តាទីក្រុង នៅខាងជើង និងខាងត្បូង នៃចំណុចចាប់ផ្តើមនៃការវាស់វែងដីនេះ ហើយឲ្យមានវាលទំនាប គឺនៅខាងកើត និងខាងលិចនៃចំណុចចាប់ផ្តើមនេះ។ ពេលដែលអ្នកបានមកដល់រដ្ឋនេះ អ្នកអាចដឹងពីទីតាំងពិតប្រាកដរបស់ខ្លួន តាមការពិពណ៌នានេះឯង។
យើងប្រហែលជាបានអានសៀវភៅជាច្រើនក្បាល ប៉ុន្តែ ព្រះបន្ទូលព្រះ គឺជា “ចំណុចចាប់ផ្តើម” របស់យើង ជាចំណុចយោងដែលមិនប្រែប្រួល។ លោកចន វេសលី(John Wesley) បានអានសៀវភៅជាច្រើនក្បាល ប៉ុន្តែ គាត់តែងតែហៅខ្លួនឯងថា “បុរសដែលមានសៀវភៅតែមួយក្បាល”។ គ្មានអ្វីអាចប្រៀបផ្ទឹមនឹងព្រះគម្ពីរ ដែលជាសៀវភៅ លើអស់ទាំងសៀវភៅ និងជាព្រះបន្ទូលព្រះឡើយ។ ពេលដែលយើងអនុញ្ញាតឲ្យព្រះគម្ពីរធ្វើជាអ្នកនាំផ្លូវ ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតយើង…
សេចក្តីពិត ក្នុងឡានតាក់ស៊ី
ថ្ងៃមួយ ពេលដែលខ្ញុំកំពុងនៅទីប្រជុំជន នៅទីក្រុងឈីកាហ្កូ ខ្ញុំបានស្រែកហៅឡានតាក់ស៊ី។ ពេលខ្ញុំបានចូលក្នុងឡានតាក់ស៊ីនោះ ខ្ញុំកត់សំគាល់ឃើញថា នៅខាងមុខកៅអីអង្គុយរបស់ខ្ញុំ មានបិទផ្សាយពាណិជ្ជកម្មមួយចំនួន អំពីគ្រូបង្រៀននៃសាសនាហិណ្ឌូសម័យថ្មី។ អ្នកបើកបរនោះបានអះអាងថា អ្នកដឹកនាំសាសនារូបនោះ គឺជា “អ្នកដែលចុះមកពីស្ថានសួគ៌” សម្រាប់សម័យរបស់យើង។ គាត់ជឿថា ព្រះបានរើសតាំងអ្នកដឹកនាំផ្សេងៗ សម្រាប់សម័យខុសៗគ្នា ហើយទ្រង់បានជ្រើសតាំងព្រះយេស៊ូវ សម្រាប់តែសម័យដែលទ្រង់ប្រសូត្រប៉ុណ្ណោះ។
ប៉ុន្តែ ខ្ញុំមិនយល់ស្របតាមទស្សនៈរបស់គាត់ឡើយ។ ពេលដែលយើងកំពុងជជែកគ្នា ខ្ញុំក៏បានដកស្រង់ព្រះបន្ទូល ដែលព្រះយេស៊ូវបានថ្លែងថា “ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ”(យ៉ូហាន ១៤:៦)។ ព្រះយេស៊ូវមិនមែនជាអ្នកដឹកនាំសាសនា ក្នុងចំណោមអ្នកដឹកនាំសាសនាដែលបានត្រាសដឹង ជាបន្តបន្ទាប់នោះឡើយ តែទ្រង់ជា ផ្លូវតែមួយ ទៅកាន់ព្រះ ហើយមានតែទៅតាមទ្រង់ប៉ុណ្ណោះ ទើបយើងអាចទៅនគរស្ថានសួគ៌បាន គឺមិនដូចជាអ្វីដែលអ្នកបើកបរតាក់ស៊ីរូបនោះបានជឿឡើយ។ ការសុគត និងការមានព្រះជន្មឡើងវិញរបស់ទ្រង់ គឺបានបញ្ជាក់ថា ទ្រង់ពិតជាផ្លូវតែមួយមែន។ ព្រះគ្រីស្ទ “បានថ្វាយយញ្ញបូជាតែ១ ដើម្បីលោះបាបជារៀងរហូត”(ហេព្រើរ ១០:១២)។
ព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏គង់ក្នុងខ្ញុំ”(យ៉ូហាន ១៤:១១)។ ដូចនេះ យើងមិនចាំបាច់ខំស្វែងរកផ្លូវ “ថ្មី” មួយទៀត ទៅរកសេចក្តីសង្រ្គោះឡើយ។ យកល្អ យើងគួរតែសង្វាតរៀនសូត្រអំពីព្រះគ្រីស្ទ តាមដែលអាចធ្វើទៅបាន។ មានតែទ្រង់ទេ…
ថ្ងៃដែលគេមិនដឹង
នៅឆ្នាំ១៦៦៦ មានមនុស្សជាច្រើននៅទីក្រុងឡុង បានយល់ថា ឆ្នាំនោះជាឆ្នាំដែលព្រះយេស៊ូវនឹងយាងមកវិញ ជាលើកទីពីរ។ អ្នកដែលងប់ចិត្តនឹងការថ្លែងទំនាយ បានបូករយៈពេល១០០០ឆ្នាំ ចាប់តាំងពីពេលដែលព្រះគ្រីស្ទបានប្រសូត្រ បន្ថែមពីលើរយៈពេល៦៦៦ឆ្នាំ (ដែលលេខ៦៦៦ជាលេខរបស់អាទទឹងព្រះគ្រីស្ទ) ហើយពួកគេក៏រកបានលេខឆ្នាំ១៦៦៦ថា ជាឆ្នាំដែលទ្រងនឹងយាងមកវិញម្តងទៀត។
អ្នកនៅទីក្រុងឡុងយល់ថា ពិភពលោកហាក់ដូចជាជិតរលាយមែន ពេលដែលក្នុងឆ្នាំ១៦៦៥ មានជម្ងឺរាតត្បាតមួយ បានលេបត្របាក់ជីវិតមនុស្សមួយសែននាក់ នៅទីក្រុងឡុង។ បន្ទាប់មក នៅខែកញ្ញាឆ្នាំ ១៦៦៦ មានអគ្គីភ័យឆាបឆេះផ្ទះរាប់ម៉ឺនខ្នង។ ពេលនោះ អ្នកខ្លះឆ្ងល់ថា តើពេលនេះ មិនមែនជាពេលចុងបញ្ចប់នៃលោកិយ តាមបទទំនាយនៃព្រះគម្ពីរទេឬ? (មើល ម៉ាថាយ ២៤:១-៨)។ ប៉ុន្តែ ឆ្នាំ១៦៦៦ ក៏បានកន្លងផុតទៅ ហើយមនុស្សក៏បន្តរស់នៅជាធម្មតា នៅលើផែនដីដូចកាលពីមុនទៀត។
សូម្បីតែនៅសម័យយើងនេះ ក៏មានអ្នកដែលថ្លែងទំនាយ អំពីថ្ងៃដែលផែនដីត្រូវបញ្ចប់ផងដែរ។ ពេលដែលគេថ្លែងទំនាយ អំពីកាលបរិច្ឆេទនោះម្តងៗ សារពត៌មានបានផ្សព្វផ្សាយអំពីភាពរំជើបរំជួល ប៉ុន្តែ នៅទីបំផុត កាលបរិច្ឆេទដែលគេបានទាយទុកនោះ ក៏បានកន្លងផុតទៅ។
តាមប្រាជ្ញារបស់ព្រះ ទ្រង់បានលាក់ទុកពេលកំណត់នៃការយាងមកវិញនៃព្រះគ្រីស្ទ មិនឲ្យយើងដឹងឡើយ ព្រោះព្រះយេស៊ូវបានមានបន្ទូលហើយថា “ឯត្រង់ថ្ងៃ និងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ”(ម៉ាថាយ ២៤:៣៦)។ ការទន្ទឹងរង់ចាំការយាងមកវិញនៃព្រះគ្រីស្ទ បានជួយឲ្យគ្រីស្ទបរិស័ទមានចិត្តឆេះឆួល ក្នុងការងារបម្រើព្រះ និងមានការរីកលូតលាស់ខាងវិញ្ញាណ នៅគ្រប់សម័យកាល…