ចូរធ្វើជាអ្នកកាន់គ្រឿងសាស្រ្តាវុធ
សាសន៍អ៊ីស្រាអែល និងសាសន៍ភីលីស្ទីន បានមានសង្រ្គាមនឹងគ្នា ។ នៅពេលស្តេចសូលសម្រាក នៅក្រោមដើមទទឹម ជាមួយនឹងពួកទ័ពទ្រង់ យ៉ូណាថាន និងអ្នកកាន់គ្រឿងសាស្រ្តាវុធរបស់លោក ក៏បានចាកចេញពីបន្ទាយទ័ពស្ងាត់ៗ ទៅមើលបន្ទាយរបស់ខ្មាំង ដើម្បីឲ្យបានឃើញព្រះអម្ចាស់ ច្បាំងជំនួសពួកខ្លួន ដោយលោកជឿថា “គ្មានអ្វីឃាត់ឃាំងដល់ព្រះយេហូវ៉ាដែលទ្រង់នឹងជួយសង្គ្រោះ ដោយសារមនុស្សច្រើន ឬតិចនោះទេ”(១សាំយ៉ូអែល ១៤:៦)។
យ៉ូណាថាន និងអ្នកជំនួយរបស់លោក ហៀបនឹងឆ្លងកាត់ផ្លូវ ដែលនៅចន្លោះជ្រលងភ្នំខ្ពស់ៗពីរ ។ ពួកខ្មាំងសត្រូវដែលប្រដាប់ដោយអាវុធ កំពុងប្រចាំការនៅលើកំពូលនៃជ្រលងភ្នំទាំងសងខាង ។ ពួកគេមានគ្នាតែពីរនាក់ប៉ុណ្ណោះ ក្នុងការប្រឈមមុខនឹងពួកទ័ពសត្រូវជាច្រើនដ៏ ម្ល៉េះ ។ នៅពេលយ៉ូណាថានប្រាប់ថា លោកនឹងឡើងរកពួកសត្រូវ នៅលើជ្រលងភ្នំ អ្នកកាន់គ្រឿងសាស្ត្រាវុធរបស់លោក មិនភ្ញាក់ផ្អើលឡើយ ។ គាត់បានសួរលោកថា “តើនេះជាបំណងចិត្តរបស់លោកឬ? សូមសម្រេចតាមបំណងចិត្តលោកចុះ”(ខ.៧)។ ដូចនេះ អ្នកទាំងពីរក៏ឡើងជ្រលងភ្នំនោះ ហើយព្រះអម្ចាស់ទ្រង់ក៏បានជួយឲ្យពួកគេមានជ័យជម្នះលើពួកខ្មាំងសត្រូវ(ខ.៨-១៤)។ យើងត្រូវតែកោតសរសើរ អ្នកកាន់គ្រឿងសាស្ត្រាវុធវ័យក្មេងម្នាក់នេះ ។ គាត់បានកាន់គ្រឿងសាស្ត្រាវុធឡើងជ្រលងភ្នំ ហើយបាននៅជាប់ជាមួយយ៉ូណាថាន ដោយដើរតាមជាប់ពីក្រោយ ហើយសម្លាប់ពួកទ័ពដែលយ៉ូណាថាន បានវាយឲ្យរបួស ។
ពួកជំនុំត្រូវការអ្នកដឹកនាំដែលរឹងមាំ ដើម្បីឲ្យយើងអាចប្រឈមមុខនឹងខ្មាំងសត្រូវខាងវិញ្ញាណរបស់យើង ប៉ុន្តែ យើងមិនត្រូវឲ្យអ្នកដឹកនាំទាំងនោះ ប្រឈមមុខនឹងពួកខ្មាំងសត្រូវតែឯកឯងឡើយ ។ ពួកគេត្រូវការជំនួយ និងការគាំទ្រពីមនុស្សគ្រប់គ្នា នៅក្នុងពួកជំនុំ…
ការលើកបន្ទុកធ្ងន់
ថ្ងៃមួយខ្ញុំបានឃើញកូនប្រុសរបស់ខ្ញុំ កំពុងព្យាយាមលើកដុំដែកទម្ងន់២គីឡូក្រាម ឲ្យខ្ពស់ផុតក្បាលរបស់វា ។ នេះជាសេចក្តីប្រាថ្នាដ៏ធំ សម្រាប់ក្មេងដែលមានអាយុពីរបីឆ្នាំ ។ វាអាចលើកដុំដែកនោះផុតពីដី បានកម្ពស់តែពីរបីសង់ទីម៉ែត្រទេ ប៉ុន្តែ កែវភ្នែករបស់វាបញ្ជាក់អំពីការតាំងចិត្ត ហើយមុខរបស់វាក៏ឡើងក្រហម ដោយសារការប្រឹងលើកនោះ ។ ខ្ញុំក៏ជួយលើកវា ហើយយើងក៏រួមគ្នាលើកដុំដែកនោះឡើងលើ ឆ្ពោះទៅរកពិដានផ្ទះ ។ ការលើកដុំដែក មានការពិបាកសម្រាប់វា តែសម្រាប់ខ្ញុំ គឺងាយស្រួលទេ ។
នៅពេលយើងមានកិច្ចការដែលពិបាកៗធ្វើ នោះចូរយើងគិតដល់ព្រះយេស៊ូវចុះ ។ នៅពេលជីវិតរបស់យើងហាក់ដូចជាមាន ទៅដោយទុកលំបាក់ជាច្រើន ដែលកំពុងវិលវល់ នោះព្រះយេស៊ូវទ្រង់អាចជួយយើងយ៉ាងងាយ ទោះនោះជាការឈឺធ្មេញ ឬជាការឈ្មោះប្រកែកគ្នាដ៏ធ្ងន់ធ្ងរ ឬក៏សូម្បីតែការលំបាកទាំងអស់នោះកើតឡើង ក្នុងពេលតែមួយក៏ដោយ ។ ទ្រង់អាចដោះស្រាយអ្វីៗគ្រប់យ៉ាង ហេតុនេះហើយបានជាទ្រង់មានបន្ទូលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។
តើអ្នកនឿយហត់ ដោយសារបញ្ហាដែលកើតមានមិនចេះចប់មិនចេះហើយឬ? តើអ្នកមានទុក្ខលំបាក ដោយភាពតប់ប្រមល់ និងការព្រួយបារម្ភឬ? មានតែព្រះយេស៊ូវទេ ដែលជាដំណោះស្រាយដ៏ពិត ។ ការចូលទៅជិតព្រះអម្ចាស់ ដោយការអធិស្ឋាន នាំឲ្យយើងអាចផ្ទេរបន្ទុកយើង ដល់ទ្រង់ ដើម្បីឲ្យទ្រង់ជួយទ្រទ្រង់យើង(ទំនុកតម្កើង ៥៥:២២)។ នៅថ្ងៃនេះ ចូរទូលសូមឲ្យទ្រង់ជួយអ្នក ក្នុងគ្រប់ការទាំងអស់ចុះ ។…
ការឡើងទៅដល់កំពូល
អ្នកមិនចង់ឃើញគេសរសេរពាក្យ “ខ្វះសេចក្តីប្រាថ្នាធំ” នៅក្នុងក្រដាសវាយតម្លៃការងាររបស់អ្នកឡើយ ។ និយោជិតដែលខ្វះសេចក្តីប្រាថ្នាធំ កម្រនឹងបានឡើងទៅដល់មុខតំណែងខ្ពស់ជាងគេ នៅកន្លែងធ្វើការរបស់ខ្លួនណាស់ ។ បើសិនជាគ្មានសេចក្តីប្រាថ្នាធំ ដើម្បីសម្រេចឲ្យបានកិច្ចការអ្វីមួយទេ នោះគឺមិនអាចសម្រេចការធំបានឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ការមានសេចក្តីប្រាថ្នាធំក៏មានគុណវិប្បត្តិផងដែរ ។ ជាញឹកញាប់ មនុស្សដែលមានសេចក្តីប្រាថ្នាធំ ចង់លើកតម្កើងខ្លួនឯងឲ្យខ្ពស់ឡើង ជាជាងចង់សម្រេចកិច្ចការ ដែលជាប្រយោជន៍ដ៏ប្រសើរដល់អ្នកដទៃ ។
នេះគឺជាបញ្ហា ដែលមាននៅក្នុងជីវិត នៃស្តេចជាច្រើនអង្គនៃនគរអ៊ីស្រាអែល ដែលរួមមានស្តេចអង្គទីមួយផងដែរ ។ ពីដើមឡើយ ស្តេចសូលជាមនុស្ស បន្ទាបខ្លួន ប៉ុន្តែ យូរៗទៅ ទ្រង់ក៏បានចាត់ទុកមុខតំណែងរបស់ទ្រង់ ជាកម្មសិទ្ធិផ្តាច់មុខរបស់ទ្រង់តែ ម្តង ។ ទ្រង់បានភ្លេចថា ព្រះបានឲ្យទ្រង់បំពេញនូវកិច្ចការដ៏ពិសេសមួយ ដើម្បីដឹកនាំរាស្រ្តជ្រើសតាំងរបស់ទ្រង់ តាមរបៀប ដែលនឹងនាំឲ្យសាសន៍ដទៃបានស្គាល់ផ្លូវរបស់ព្រះ ។ នៅពេលព្រះទ្រង់ដកហូតមុខតំណែងពីស្តេចសូលចេញ ស្តេចអង្គនេះខ្វល់តែអំពីខ្លួនឯងប៉ុណ្ណោះ(១សាំយ៉ូអែល ១៥:៣០)។
ក្នុងពិភពលោកនេះ សេចក្តីប្រាថ្នាធំ ច្រើនតែជម្រុញមនុស្សឲ្យហ៊ានធ្វើអ្វីក៏ដោយ ឲ្យតែបានមុខតំណែងខ្ពស់ ដើម្បីមានអំណាចគ្រប់គ្រងលើអ្នកដទៃ ប៉ុន្តែ ព្រះបានត្រាសហៅរាស្រ្តរបស់ទ្រង់ ឲ្យរស់នៅតាមផ្លូវថ្មីវិញ ។ យើងមិនត្រូវធ្វើអ្វី តាមសេចក្តីអំណួតឥតប្រយោជន៍ឡើយ(ភីលីព ២:៣) ហើយត្រូវឲ្យយើងចោលអស់ទាំងបន្ទុក និងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ(ហេព្រើ ១២:១)។…
ការភ្លេចលក្ខណៈសម្បត្តិ
យុវជននៅប្រទេសចិន ហាក់ដូចជាកំពុងចាប់ផ្តើមភ្លេចអំពីរបៀបសរសេរតួរអក្សរ ដែលមានទៅដោយអក្សរវិចិត្រសាស្រ្តដ៏ស្រស់ស្អាត របស់ភាសានៃប្រពៃណីរបស់ពួកគេ ។ អ្នកខ្លះបានហៅបាតុភូតនេះថា “ការភ្លេចលក្ខណៈសម្បត្តិ”។ ការពេញនិយមយ៉ាងខ្លាំង នៃការប្រើប្រាស់កំព្យូទ័រ និងទូរស័ព្ទឆ្លាតវ័យ ជាញឹកញាប់ គឺបញ្ជាក់ប្រាប់ថា ការសរសេរអក្សរត្រូវបានគេមិនអើពើ ហើយអ្នកខ្លះមិនចាំតួរអក្សរដែលខ្លួនបានរៀនកាលពីក្មេងឡើយ ។ មានយុរជនម្នាក់បាននិយាយថា “មនុស្សយើងមិនសរសេរអក្សរ ដោយដៃទៀតឡើយ គឺលើកលែងតែនៅពេលដែលពួកគេត្រូវសរសេរឈ្មោះ និងអាស័យដ្ឋានប៉ុណ្ណោះ”។
អ្នកខ្លះហាក់ដូចជាមាន “ការភ្លេចលក្ខណៈសម្បត្តិ” មួយប្រភេទផ្សេង ទៀត។ នៅពេលពួកគេជួបប្រទះស្ថានភាពដ៏លំបាក ពួកគេហាក់ដូចជាភ្លេច អំពីការដ៏ត្រឹមត្រូវដែលត្រូវធ្វើ ហើយផ្ទុយទៅវិញ ពួកគេក៏ជ្រើសរើសផ្លូវកាត់ ។
ព្រះទ្រង់បានហៅលោកយ៉ូបថា “អ្នកដែលគ្រប់លក្ខណ៍ ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះ ហើយចៀសចេញពីសេចក្តីអាក្រក់ផង”(យ៉ូប ១:៨)។ ព្រះបានអនុញាតឲ្យសាតាំងដកយកចេញ នូវអ្វីគ្រប់យ៉ាងដែលលោកយ៉ូបមាន ដូចជា កូនៗរបស់គាត់ ទ្រព្យសម្បត្តិ និងសុខភាពរបស់គាត់ ។ តែ ទោះបីជាលោកយ៉ូបបានជួបប្រទះនឹងស្ថានភាពដ៏ឈឺចាប់ក៏ដោយ ក៏គាត់មិនព្រមប្រមាថព្រះឡើយ ។ គឺដូចដែលមានចែងថា “ក្នុងគ្រប់សេចក្តីទាំងនោះយ៉ូបមិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ(ខ.២២)”។ សាតាំងបានព្យាយាមបង្ហាញថា លោកយ៉ូបមិនមែនគ្រប់លក្ខណ៍ ដូចដែលព្រះទ្រង់មានបន្ទូលទេ ប៉ុន្តែ វាត្រូវទទួលបរាជ័យ ។
តើអ្នកភ្លេចលក្ខណៈសម្បត្តិរបស់ខ្លួនឬ ? ទេ លក្ខណៈសម្បត្តិរបស់យើង…
ការធានាដ៏មានពរ
ពេលខ្ញុំកំពុងជជែកគ្នា ជាមួយសុភាពបុរសម្នាក់ ដែលភិរិយារបស់គាត់បានស្លាប់ គាត់បានចែកចាយប្រាប់ខ្ញុំថា មិត្តភ័ក្ររបស់គាត់ម្នាក់បាននិយាយមកកាន់គាត់ថា “ខ្ញុំសូមជួយរំលែកទុក្ខ ចំពោះការបាត់បង់ភរិយារបស់អ្នក”។ គាត់ឆ្លើយថា “អូ ខ្ញុំមិនបានបាត់បង់គាត់ទេ ។ ខ្ញុំដឹងច្បាស់ ថាគាត់នៅទីណា”។
អ្នកខ្លះប្រហែលជាយល់ថា ការឆ្លើយតបដូចនេះ ហាក់ដូចជាក្លាហាន ឬថែមទាំងខ្វះការគួរសម ។ ដោយសារមានទ្រឹស្តីជាច្រើន បានចែងអំពីការអ្វីដែលកើតឡើង បន្ទាប់ពីការស្លាប់របស់មនុស្ស នោះគេអាចឆ្ងល់ ថាតើធ្វើដូចម្តេចឲ្យយើង អាចដឹងច្បាស់ ថាអ្នកជាទីស្រឡាញ់របស់យើងទៅទីណា បន្ទាប់ពីពួកគេស្លាប់ ឬតើយើងនឹងទៅទីណា បន្ទាប់ពីយើងស្លាប់ ។
ប៉ុន្តែ ត្រង់ចំណុចនេះ អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ត្រូវមានទំនុកចិត្ត ។ ព្រះបន្ទូលព្រះបានផ្តល់ការធានាដល់យើងថា នៅពេលយើងស្លាប់ យើងនឹងបានទៅនៅជាមួយព្រះអម្ចាស់នៃយើងភ្លាម(២កូរិនថូស ៥:៨)។ សូមអរព្រះគុណទ្រង់ ព្រោះនេះមិនគ្រាន់តែជាក្តីប្រាថ្នារបស់យើងប៉ុណ្ណោះឡើយ ។ ការធានានេះ គឺមានប្រភពនៅក្នុងប្រវត្តិដ៏ពិតនៃព្រះយេស៊ូវ ដែលបានយាងមក ហើយបានសុគត ដើម្បីលប់ចោលទោសនៃអំពើបាបរបស់យើង ដើម្បីឲ្យយើងទទួលជីវិតអស់កល្បជានិច្ច(រ៉ូម ៦:២៣)។ បន្ទាប់មក ទ្រង់បានបង្ហាញឲ្យយើងដឹងថា បន្ទាប់ពីយើងស្លាប់ទៅ យើងនឹងរស់ឡើងវិញ ព្រោះទ្រង់បានយាងចេញពីផ្នូររបស់ទ្រង់ ហើយបានយាងឡើងទៅនគរស្ថានសួគ៌វិញ គឺយាងទៅកន្លែងដែលយើងនឹងបានទៅ តាមការសន្យារបស់ទ្រង់ ។ ទ្រង់កំពុងរៀបចំកន្លែងសម្រាប់យើង(យ៉ូហាន ១៤:២)។
ដូចនេះ…
សេចក្តីមេត្តាករុណានៃព្រះ
ថ្ងៃនេះគឺជាថ្ងៃរំឭកខួបទី១១ នៃការវាយប្រហារភារវៈកម្ម នៅសហរដ្ឋអាមេរិក នៅថ្ងៃទី ១១ កញ្ញា ២០០១ ។ គេពិបាកនឹងគិតអំពីថ្ងៃនោះ ដោយមិនស្រមៃឃើញរូបភាព នៃការវិនាសហិនហោច ទុក្ខព្រួយ និងការបាត់បង់ ដែលមានផលប៉ះពាល់ដល់សហរដ្ឋអាមេរិក ក៏ដូចជាពិភពលោកទាំងមូល បន្ទាប់ពីព្រឹត្តិការណ៍ដ៏សោកសៅនោះបានកើតឡើង ។ ការបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់ បានរួមផ្សំដោយជម្រៅនៃការបាត់បង់ ដែលមាននៅក្នុងអារម្មណ៍ជារួម ពោលគឺប្រទេសជាតិទាំងមូលមានអារម្មណ៍ថា ខ្លួនបានបាត់បង់សន្តិសុខហើយ ។ ទុក្ខព្រួយដោយសារការបាត់បង់ផ្ទាល់ខ្លួន និងជារួម នឹងនៅតែដក់ជាប់នៅក្នុងការចងចាំ អំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅថ្ងៃនោះ ។
ហេតុការណ៍ដ៏រន្ធត់នោះ គឺមិនមែនគ្រាន់តែបណ្តាលឲ្យមានការចងចាំដ៏ឈឺចាប់ នៃថ្ងៃទី ១១ កញ្ញា ប៉ុណ្ណោះឡើយ ។ វាក៏បានរំឭកខួបនៃការស្លាប់នៃឳពុកក្មេករបស់ខ្ញុំផងដែរ ។ ការបាត់បង់ជីវិតរបស់ជីម(Jim) បានដក់ជាប់យ៉ាងជ្រៅ ក្នុងអារម្មណ៍នៃគ្រួសាររបស់យើង និងក្នុងចំណោមមិត្តភ័ក្ររបស់គាត់ ។
ទោះបីជាយើងជួបប្រទះនឹងទុក្ខព្រួយប្រភេទណាក៏ដោយ ក៏មានតែការកម្សាន្តចិត្តដ៏ពិតតែមួយប៉ុណ្ណោះ គឺការកម្សាន្តចិត្តនៃសេចក្តីមេត្តាករុណានៃព្រះ ។ នៅពេលស្តេចដាវីឌមានការឈឺចិត្ត ទ្រង់អធិស្ឋានដល់ព្រះថា “ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាចំពោះទូលបង្គំ ដ្បិតទូលបង្គំមានសេចក្តីទុក្ខលំបាក ភ្នែកទូលបង្គំកាន់តែខ្សោយទៅ ដោយសេចក្តីសោយសោក ព្រមទាំងចិត្ត និងខ្លួនប្រាណនៃទូលបង្គំផង”(ទំនុកតម្កើង ៣១:៩)។ មានតែក្នុងសេចក្តីមេត្តាករុណានៃព្រះប៉ុណ្ណោះ ដែលយើងអាចរកបានការកម្សាន្តចិត្ត ដល់ការឈឺចាប់ និងរកបានសន្តិភាពសម្រាប់ចិត្តរបស់យើង…
អ្នកជិតខាងល្អ
ពេលលដែលដែនអាកាសនៃសហរដ្ឋអាមេរិក ត្រូវបានបិទបន្ទាប់ពីការវាយប្រហារ នៅថ្ងៃទី១១ កញ្ញា ឆ្នាំ ២០០១ យន្តហោះទាំងឡាយ ត្រូវចុះចត នៅអាកាសយាន្តដ្ឋានណា ដែលនៅជិតបំផុត ។ មានយន្តហោះជិត៤០គ្រឿង បានចុះចតនៅក្រុងក្រេឌ័រ (Grander) នៅប្រទេសកាណាដា ។ ភ្លាមៗនោះ ក្នុងសហគមន៍ជនជាតិកាណាដាដ៏តូចនេះ មានចំនួនមនុស្សកើនឡើងច្រើនជាងមុនពីរដង ពេលដែលអ្នកដំណើរដែលមានការភ័យខ្លាចរាប់ពាន់នាក់ បានធ្វើដំណើរមកដល់ក្រុងនោះ ។ ប្រជាជនបានបើកចំហរផ្ទះរបស់ខ្លួន និងបើកចំហរសាលារៀនដែលគេបានកែឆ្នៃពីការិយ៉ាល័យ ហើយបើកចំហរផ្ទះសម្រាប់ស្នាក់នៅ និងព្រះវិហារ ព្រមទាំងកន្លែងសាលប្រជុំក៏បានក្លាយជាកន្លែងសម្រាប់ស្នាក់នៅផងដែរ ។ អ្នកដំណើរដែលជាប់គាំងទាំងនោះ មានការរំជួលចិត្តយ៉ាងខ្លាំង ចំពោះចិត្តសប្បុរសរបស់អ្នកជិតខាង នៅក្រុងនោះ ។
ប្រជាជននៅក្រុងក្រេនឌ័របានសម្តែងចេញនូវសេចក្តីស្រឡាញ់ ដែលបានចែងនៅក្នុង ព្រះគម្ពីរហេព្រើ ជំពូក១៣ ថា “កុំឲ្យភ្លេចសេចក្តីចៅរ៉ៅឡើយ ដ្បិតមនុស្សខ្លះបានទទួលទាំងទេវតា ឲ្យសំណាក់នៅឥតដឹងផង ដោយមានសេចក្តីនោះឯង”(ខ.២)។ គេជឿថា បទគម្ពីរនេះនិយាយសំដៅទៅលើលោកអ័ប្រាហាំ គឺនៅពេលគាត់ទទួលស្វាគមន៍បុរសបីនាក់ ដែលបានមកប្រាប់គាត់ថា គាត់នឹងមានកូនប្រុសម្នាក់ ក្នុងពេលឆាប់ៗ(លោកុប្បត្តិ ១៨:១-១៦)។ ក្នុងចំណោមអ្នកទាំងបីនាក់នោះ មានពីរនាក់ជាទេវតា ហើយម្នាក់ទៀត ជាទេវតានៃព្រះអម្ចាស់ ។ លោក អេហ្វ អេហ្វ ប្រ៊ូស(F. F. Bruce)…
អ្នកមិនដឹងអំពីលទ្ធផល នៅពេលខាងមុខឡើយ
ក្នុងអំឡុងពេល នៃការបណ្តុះបណ្តាលផ្នែកទេវវិជ្ជា អស់ជាច្រើនឆ្នាំ ខ្ញុំបានដឹកនាំកម្មវិធីបោះជំរុំនៅរដូវក្តៅ សម្រាប់ពួកយុវជនប្រុសស្រី នៅសមាគមន៍យុវជនគ្រីស្ទបរិស័ទ(YMCA)។ ជារៀងរាល់ពេលព្រឹក ខ្ញុំចាប់ផ្តើមកម្មវិធីប្រចាំថ្ងៃនីមួយៗ ដោយនិយាយរឿងខ្លីមួយ ដែលនៅក្នុងនោះ ខ្ញុំបានព្យាយាមបញ្ចូលដំណឹងល្អផងដែរ ។
ខ្ញុំបានប្រាប់ពួកគេថា ការក្លាយជាគ្រីស្ទបរិស័ទ គឺមានន័យថា ក្លាយជាស្នាព្រះហស្ថថ្មី នៅក្នុងព្រះគ្រីស្ទ ហើយដើម្បីឲ្យពួកគេកាន់តែងាយស្រួលយល់ ខ្ញុំក៏បានចែកចាយអំពីរឿងរបស់សត្វរមាំងមូស៍ ដែលចង់ក្លាយជាសត្វសេះ ។ សត្វរមាំងមូស៍ បានឃើញ សេះព្រៃមួយហ្វូង ហើយវាយល់ថា សេះព្រៃទាំងនោះ គឺជាស្នាព្រះហស្ថដ៏ស្រស់ឆើតឆាយ ហើយវាចង់មានរូបសម្បត្តិដូចនោះផងដែរ ។ ដូចនេះ វាក៏រៀនត្រាប់តាមសេះ ។ ទោះជាយ៉ាងណាក៏ដោយ គេមិនព្រមទទួលស្គាល់ថា វាជាសត្វសេះឡើយ ព្រោះវាគឺជា …សត្វរមាំងមូស៍ទេ ។ តើធ្វើដូចម្តេចឲ្យសត្វរមាំងមូស៍ អាចក្លាយជាសេះបាន? ជាការពិតណាស់ បើមិនបានកើតមកជាសត្វសេះទេ គឺមិនអាចក្លាយជាសត្វសេះបានឡើយ ។ បន្ទាប់មក ខ្ញុំក៏បានពន្យល់ អំពីរបៀបដែលយើងគ្រប់គ្នា សុទ្ធតែអាចកើតជាថ្មីបាន ដោយជឿលើព្រះយេស៊ូវ ។
ក្នុងរដូវក្តៅនៅឆ្នាំមួយ ខ្ញុំមានបុគ្គលិកផ្នែកប្រឹក្សាយោបល់ម្នាក់ ឈ្មោះហេនរី(Henry) ដែលមានការទាស់ប្រឆាំងយ៉ាងខ្លាំងចំពោះជំនឿលើព្រះ ។ ចំពោះគាត់ ខ្ញុំមិនអាចធ្វើអ្វី ក្រៅពីស្រឡាញ់គាត់ និងអធិស្ឋានឲ្យគាត់ឡើយ ហើយគាត់បានចាកចេញ…
នាឡិការបស់ជីតាខ្ញុំ
នៅឆ្នាំ ១៨៧៦ លោកហេនរី ក្លេយ វើក(Henry Clay Work) បាននិពន្ធបទ “នាឡិការរបស់ជីតាខ្ញុំ”។ បទចម្រៀងនេះ បានពិពណ៌នាអំពីនាឡិការរបស់ជីតាម្នាក់ ដែលដើរយ៉ាងស្មោះត្រង់ តាមជីវិតរបស់ម្ចាស់វា ។ គាត់បានបកស្រាយអំពីវ័យកុមារ វ័យជំទង់ និងវ័យចំណាស់ នៅក្នុងបទចម្រៀងដែលនិយាយអំពីពេលវេលានេះ ។ គឺដូចដែលគាត់បានសរសេរថា :
អស់ពេលកៅសិបឆ្នាំ នៃការរស់នៅ
ទីក តក់ ទីក តក់
ជីវិតរបស់បានបន្តរស់ក្នុងវិនាទីបន្ទាប់
ទីក តក់ ទីក តក់
តែជីវិតត្រូវចប់យ៉ាងខ្លី
នៅពេលស្លាប់ក្នុងវ័យជរា ។
ការដើរឥតឈប់ឈរនៃនាឡិការ បានរំឭកឲ្យយើងដឹងថា ពេលវេលានៅលើផែនដីនេះ គឺមានកំណត់ ។ ទោះបីជាជីវិតមានក្តីអំណរ និងការឈឺចាប់ក៏ដោយ ក៏ពេលវេលានៅតែដើរទៅមុខជានិច្ច ។ សម្រាប់យើងដែលជាអ្នកជឿព្រះ ពេលវេលាដែលយើងមាននៅលើផែនដីនេះ គឺជាឱកាសសម្រាប់ទទួលនូវប្រាជ្ញា ។ អ្នកនិពន្ធព្រះគម្ពីរទំនុកតម្កើងបានចែងថា “សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា”(ទំនុកតម្កើង ៩០:១២)។
ដើម្បីរាប់ចំនួនថ្ងៃនៃជីវិតរបស់យើង យើងត្រូវសួរខ្លួនឯងនូវសំណួរដូចនេះថា : តើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីឲ្យមានលក្ខណៈដូចព្រះគ្រីស្ទ? តើខ្ញុំបានអានព្រះបន្ទូលព្រះជាទៀងទាត់ឬទេ? តើខ្ញុំបានលះបង់ពេលវេលា ដើម្បីអធិស្ឋានឬទេ?…
ការផ្តោតទៅលើភាពយុត្តិធម៌
អស់រយៈពេល ១៣៥ឆ្នាំ មកហើយ ដែលកីឡាបេសប៊ល មាននៅក្នុងសហរដ្ឋអាមេរិក តែមានអ្នកចោលកូនបាល់តែ២០នាក់ប៉ុណ្ណោះ ដែលបានប្រកួតបានយ៉ាងល្អឥតខ្ចោះ ។ នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១០ លោកអាមែនដូ កាឡារ៉ាហ្កា(Armando Galarraga) ហៀបនឹងក្លាយទៅជាកីឡាករទី២១ទៅហើយ ប៉ុន្តែ កំហុសរបស់អជ្ញាកណ្តាល បានរារាំងមិនឲ្យគាត់សម្រេចក្តីស្រម៉ៃ ដែលអ្នកចោលកូនបាល់គ្រប់រូបសុទ្ធតែប្រាថ្នាចង់បានផងដែរនោះ ។ ការចាក់បង្ហាញរូបភាពយឺតៗឡើងវិញ បានបង្ហាញអំពីការពិត ។ ទោះបីជាក្រោយមក អាជ្ញាកណ្តាលបានទទួលស្គាល់កំហុសរបស់ខ្លួន ហើយសុំការអភ័យទោសពីលោកឡារ៉ាហ្កាក៏ដោយ ក៏គេនៅតែមិនអាចកែប្រែសេចក្តីសម្រេច ក្នុងការប្រកួតបានឡើយ ។
ទោះជាយ៉ាងណាក៏ដោយ ក៏លោកកាឡារ៉ាហ្កា នៅតែមានទឹកមុខស្ងប់រំងាប់ ហើយបង្ហាញនូវការអាណិត ដល់អាជ្ញាកណ្តាល ហើយមិនដែលរិះគន់គាត់ឡើយ ។ អ្នកគាំទ្រ កីឡាករដទៃទៀត និងអ្នកនិពន្ធអំពីកីឡា បានមានការភ្ញាក់ផ្អើល នៅពេលដឹងថា លោកអាមែនដូមិនបានសងសឹកឡើយ ។
បើសិនជាយើងទទូចចង់ឲ្យគេ មានភាពយុត្តិធម៌ចំពោះខ្លួនយើង នោះយើងនឹងអាចក្លាយទៅជាខឹង ហើយនឿយណាយ ។ ប៉ុន្តែ នៅពេលយើងឱបក្រសោបយកប្រាជ្ញាក្នុងព្រះគម្ពីរ នោះយើងនឹងស្វែងរកភាពសុខសាន្តឲ្យអ្នកដទៃវិញ ។ ព្រះគម្ពីរសុភាសិតបានត្រាសហៅឲ្យយើង “ស្គាល់ប្រាជ្ញា និងសេចក្តីប្រៀនប្រដៅ ក៏សំរាប់ឲ្យទទួលសេចក្តីបង្រៀននៃគំនិតត្រឹមត្រូវនៃសេចក្តីសុចរិត សេចក្តីយុត្តិធម៌ និងសេចក្តីទៀងត្រង់”(១:២-៣)។ លោកអូសវ៉លដ៏…