ទម្លាប់ល្អគឺជាកត្តាដ៏សំខាន់ ដែលនាំឲ្យមានការលូតលាស់ និងជោគជ័យក្នុងជីវិត។ ព្រះជាម្ចាស់សព្វព្រះទ័យ ឲ្យយើងរស់នៅ ដោយទម្លាប់ដ៏ល្អខាងវិញ្ញាណ តាមគោលការណ៍ក្នុងព្រះគម្ពីរ។ សូមយើងជំនួសទម្លាប់អាក្រក់ ដោយទម្លាប់ល្អ។ ខាងក្រោមនេះ ជាកម្រងអត្ថបទ ដែលបានដកស្រង់ចេញពីសៀវភៅ ទម្លាប់ល្អ ដើម្បីការលូតលាស់ខាងវិញ្ញាណ ដែលលោកល្វីស ផាឡូ(Luis Palau) ដែលជាអ្នកផ្សាយដំណឹងល្អដ៏ល្បីល្បាញ បាននិពន្ធឡើង ដើម្បីលើកទឹកចិត្តគ្រីស្ទបរិស័ទ ឲ្យបណ្តុះនូវទម្លាប់ល្អទាំង៥២ តាមគោលការណ៍ក្នុងព្រះគម្ពីរ ដែលនាំឲ្យជីវិតផ្លាស់ប្រែ។ ទម្លាប់ទាំង៥២នោះ ត្រូវបានបែងចែកជា៣ប្រភេទ ដែលមានដូចជា : ទម្លាប់នៃការប្រកបជាមួយព្រះ ទម្លាប់នៃការអនុវត្តន៍នូវការស្តាប់បង្គាប់ព្រះ និងទម្លាប់នៃការដេញតាមភាពជោគជ័យក្នុងជីវិត។ យើងខ្ញុំបានដកស្រង់ និងរៀបចំជាអត្ថបទ ចេញពីសៀវភៅនេះ ដើម្បីឲ្យលោកអ្នកអាចអានអំពីទម្លាប់នីមួយៗ មួយថ្ងៃមួយទំព័រ ក្នុងរយៈពេល៧ថ្ងៃដំបូង ដូចដែលមាន ក្នុងបញ្ជីអត្ថបទខាងក្រោមនេះ។ សូមចុចពីលើចំណងជើងអត្ថបទទាំងនោះ ដើម្បីអានអត្ថបទនីមួយៗទាំងមូល។