Month: March 2017

ភ្ញៀវដែលមិនបានអញ្ជើញ

ថ្មីៗនេះ កូនប្រុស និងកូនប្រសាររបស់ខ្ញុំ បានទូរស័ព្ទមកប្រាប់ខ្ញុំថា កាលពីពេលយប់ មានសត្វប្រជៀវពីរក្បាល ចូលផ្ទះពួកគេ។ ខ្ញុំដឹងថា សត្វប្រជៀវជាផ្នែកមួយដ៏សំខាន់ ក្នុងប្រព័ន្ធអេកូឡូហ្ស៊ី តែពួកវាមិនមែនជាសត្វដែលខ្ញុំចូលចិត្ត ក្នុងចំណោមស្នាព្រះហស្តទាំងឡាយរបស់ព្រះ ជាពិសេស នៅពេលដែលពួកវាហើរចូលក្នុងផ្ទះខ្ញុំ។ ប៉ុន្តែ ខ្ញុំនិងភរិយាខ្ញុំបានអរព្រះគុណព្រះ ដែលយើងអាចទៅផ្ទះកូនយើង ដើម្បីជួយដេញសត្វប្រជៀវ។ ហើយបានជួយបិទប្រហោងតាមជញ្ជាំងផ្ទះ ព្រោះសត្វប្រជៀវ ប្រហែលជាអាចចូលក្នុងផ្ទះពួកគេ តាមប្រហោងនោះ ក្នុងនាមជាភ្ញៀវដែលមិនបានអញ្ជើញ។

សេចក្តីទុក្ខក៏ជាភ្ញៀវដែលមិនបានអញ្ជើញផងដែរ ដែលចេះតែវាយលុកចូលក្នុងជីវិតយើង។ ពេលយើងមានទុក្ខលំបាក យើងងាយនឹងមានចិត្តតក់ស្លត់ ឬអស់សង្ឃឹម។ ប៉ុន្តែ ស្ថានភាពដ៏ពិបាកទាំងនេះ អាចជាឧបករណ៍ ដែលព្រះវរបិតានៃយើង បានប្រើដើម្បីធ្វើឲ្យយើងផ្លាស់ប្រែ ឲ្យមានលក្ខណៈកាន់តែដូចព្រះគ្រីស្ទ។

ហេតុនេះហើយ បានជាសាវ័កយ៉ាកុបបានសរសេរថា “បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្តីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួន ចូរទុកឲ្យសេចក្តីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសំរេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ”(យ៉ាកុប ១:២-៤)។

ពេលយើងមានទុក្ខព្រួយ ឬការឈឺចាប់ យើងមិនត្រេកអរសប្បាយទេ។ ប៉ុន្តែ ពេលដែលទុក្ខព្រួយ ដែលជាភ្ញៀវដែលមិនបានអញ្ជើញទាំងនោះ បានមកដល់ យើងអាចមើលទៅព្រះហស្តព្រះ ដែលកំពុងគ្រប់គ្រង ហើយជឿជាក់ថា ទ្រង់អាចប្រើប្រាស់ទុក្ខលំបាកទាំងនោះ ដើម្បីជួយឲ្យយើងមានលក្ខណៈកាន់តែដូចព្រះរាជបុត្រាទ្រង់។-Bill Crowder

កេរ្តិ៍ឈ្មោះល្អ

លោកឆាល ផុនហ្ស៊ី(Charles Ponzi) បានខូចឈ្មោះជារៀងរហូត ដោយសារការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ ដែលគាត់បានប្រព្រឹត្តរហូតដល់ក្លាយជាផ្លូវនៃជីវិតគាត់។ បន្ទាប់ពីគាត់បានប្រព្រឹត្តបទឧក្រឹដ្ឋកំរិតស្រាលផ្នែកហិរញ្ញវត្ថុ ហើយជាប់គុកមួយរយៈពេលខ្លី ក្នុងដើមឆ្នាំ ១៩២០ គាត់ក៏បានចាប់ផ្តើមចំណាយពេល៤៥ថ្ងៃ ដើម្បីផ្តល់ឲ្យអ្នកវិនិយោក នូវទឹកប្រាក់៥០ភាគរយ ពីទឹកប្រាក់សរុបដែល គាត់បានគេងប្រវ័ញ្ចពីពួកគេ ហើយក្នុងរយៈពេល៩០ថ្ងៃ គាត់ក៏បានប្រគល់ឲ្យគេវិញ១០០ភាគរយ។ ទោះបីជារឿងនេះ ពិបាកនឹងឲ្យយើងជឿក៏ដោយ ក៏គាត់ពិតជាបានប្រគល់លុយនោះទៅឲ្យគេវិញ។ លោកប៉ុនហ្ស៊ីបានគេងប្រវ័ញ្ចលុយគេ ដោយយកលុយរបស់អ្នកវិនិយោកក្រោយៗ ទៅបង់ឲ្យអ្នកវិនិយោកមុនៗ ហើយចាយវាយសប្បាយ ក្នុងជីវភាពដ៏ហឺហារ។ ក្នុងខែសីហា ឆ្នាំ១៩២០ គេក៏បានរកឃើញថា គាត់បានក្លែងបន្លំយកលុយអ្នកវិនិយោក អស់២០លានដុល្លា ហើយធ្វើឲ្យធនាគាចំនួនប្រាំ ខាតបង់លុយជាច្រើន។

លោកផុនហ្ស៊ីក៏បានជាប់គុកអស់៣ឆ្នាំ។ ក្រោយមក គេក៏បាននិរទេសគាត់ ទៅប្រទេសអ៊ីតាលី ហើយគាត់ក៏បានស្លាប់ ដោយគ្មានលុយមួយកាក់មួយសេនជាប់ខ្លួន ក្នុងឆ្នាំ ១៩៤៩ ក្នុងអាយុ៦៦ឆ្នាំ។

កណ្ឌគម្ពីរសុភាសិតជាកណ្ឌគម្ពីរសញ្ញាចាស់ ដែលច្រើនតែបាននិយាយប្រៀបធៀបកេរ្តិ៍ឈ្មោះមនុស្សមានប្រាជ្ញា និងមនុស្សល្ងង់។ គឺដូចមានសេចក្តីចែងថា “សេចក្តីនឹកចាំពីមនុស្សសុចរិត នោះនាំឲ្យមានពរ តែឈ្មោះរបស់មនុស្សអាក្រក់ រមែងពុករលួយទៅ … អ្នកណាដែលប្រព្រឹត្តដោយទៀតត្រង់ នោះក៏ដើរដោយទុកចិត្ត តែអ្នកណាដែលបង្ខូចផ្លូវខ្លួន នោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរ”(សុភាសិត ១០:៧,៩)។ ម្យ៉ាងទៀត ស្តេចសាឡូម៉ូនក៏បានមានបន្ទូលសង្ខេបថា “នាមឈ្មោះល្អ នោះគួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន…

បេសកកម្មសង្រ្គោះ

ខ្សែ​ភាព​យន្ត​ហូលីវូដ ដែល​មាន​ចំណង​ជើង​ថា បេសកកម្ម​សង្រ្គោះ​ពលទោ​រ៉ាយ​អិន(Ryan) បានពិ​ពណ៌​នា​អំពី​ការ​តាម​រក និង​ជួយ​សង្រ្គោះ​ជីវិត​របស់​ពល​ទាហាន​ឆ័ត្រ​យោង​អាមេរិក​ម្នាក់ ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី២។ បង​ប្អូន​ប្រុស​ៗ​ទាំង​បី​នាក់ របស់​ពលទោ ចេមស៍ រ៉ាយអិន(James Ryan) បាន​ពលី​ជីវិត​ក្នុង​សង្រ្គាម​អស់​ បន្សល់​ទុក​នូវ​ទាហាន​វ័យ​ក្មេង​ម្នាក់​នេះ ឲ្យ​នៅ​បន្ត​វង្ស​ត្រកូល​របស់​គ្រួសារ។​ ក្នុង​បេសក​កម្ម​ជួយ​សង្រ្គោះ​នេះ អនុសេនីយ​ឯក ចន មីល័រ(John Miller) បាន​ដឹក​នាំ​កង​ពល​របស់​គាត់…

ព្រះទ្រង់កំពុងស្តាប់

នៅថ្ងៃ មុន​ពេល​លោ​កប៊ីលី ក្រាហាំ(Billy Graham) ធ្វើប​ទ​ស​ម្ភាស ក្នុង​ឆ្នាំ ១៩៨២ ក្នុងកម្ម​វិធី​ទូរទស្សន៍​​មានចំណងជើងថា​ ថ្ងៃ​​នេះ លោក​ឡារី រ៉ូស(Larry Ross) ដែល​ជានាយក​ផ្នែក​ទំនាក់​ទំន​ង​សាធារណៈ បាន​ស្នើ​សុំ​ឲ្យលោ​ក​ក្រាហាំ មាន​បន្ទប់​មួយ​សម្រាប់​អធិ​ស្ឋានម្នាក់ឯ​ង​ មុ​ន​ពេលការ​សម្ភាស​ចាប់​ផ្តើ​ម​។ ប៉ុន្តែ ពេល​លោក​ក្រា​ហាំ បាន​មក​ដ​ល់​ស្ទូឌីយ៉ូ អ្នក​ជំនួយរបស់​គាត់​​​ក៏បា​ន​ឲ្យដំណឹង​លោក​រ៉ូស​ថា លោក​ក្រាហាំ មិន​ត្រូវ​ការ​បន្ទប់​អធិ​ស្ឋាន​ទេ។ គាត់​ថា “លោក​ក្រហាំ​បាន​អ​ធិស្ឋាន ចាប់តាំងពីពេ​ល​គា​ត់​ក្រោក​ពីគេ​ង ពេល​ព្រឹក​នេះ​ គាត់​បាន​អធិស្ឋានពេល​គាត់​ញាំអា​ហារ​ពេល​ព្រឹ​ក គាត់បា​នអធិស្ឋាន​នៅក្នុ​ងឡា​ន ពេល​ធ្វើដំ​ណើរ​មក​ទី​នេះ ហើយ​គាត់​ក៏​ប្រហែល​ជា​នឹងអ​ធិស្ឋានទៀត នៅ​ក្នុង​ប​ទ​សម្ភាស​ទាំង​មូ​ល”។ ក្រោយ​មក លោក​រ៉ូស​ក៏​បា​ន​មាន​ប្រសាស​ន៍​ថា “នេះ​ជាមេ​រៀន​ដ៏​ល្អ សម្រាប់​ឲ្យ​ខ្ញុំ​រៀន​សូត្រ ក្នុងនាម​ខ្ញុំ​ជា​យុវ​ជ​ន”។

ការ​អធិស្ឋាន​ឥ​ត​ឈប់​ឈ​រ មិ​នមែ​នជា​ព្រឹត្តិការណ៍នោះ​ទេ តែជាវិធី​ទំនាក់​ទំន​​ងជា​មួយព្រះ។ ទំនាក់​ទំន​ង​ដ៏ជិត​ស្និ​ទ្ធ​នេះ កើត​មាន ពេល​ដែល​រាស្រ្តរ​បស់ព្រះ​យល់​ថា ការ​អធិ​ស្ឋាន​ឥត​ឈប់​ឈ​រ គឺ​ជា​អ្វីដែល​ពួក​គេ​ត្រូវ​អនុវ​ត្ត​ជា​ប្រ​ចាំ ក្នុង​ជីវិត។ បទ​គម្ពីរទំនុកដំ​កើង បាន​លើក​ទឹក​ចិ​ត្ត​យើ​ង ឲ្យ​ចាប់​ផ្តើម​ថ្ងៃ​នីមួយ​ៗ​ ដោយ​លើក​សម្លេងឡើង អធិស្ឋាន​ដ​ល់​ព្រះ​អ​ម្ចាស់​(​ទំនុកដំកើង ៥:៣) ដើម្បីឲ្យយើងបានស​ន្ទនាជា​មួ​យ​ទ្រង់​  ពេញមួយ​ថ្ងៃ(​៥៥:១៧)  ហើយនៅ​ចំ​ពោះ​មុខ​កា​រ​ចោទប្រ​កា​ន់  និង​មួល​ប​ង្កាច់ យើងត្រូវ​​ផ្ចង់​ចិ​ត្ត​ទាំង​ស្រុ​ង ទៅ​លើកា​រ​អធិស្ឋាន​(១០៩:៤)។ យើង​យក​ការអធិស្ឋាន​ជាផ្លូ​វ​នៃ​ជី​វិត ព្រោះ​យើង​ចង់​នៅ​ជាប់ជា​មួយ​ព្រះ(​៤២:១-៤ ៨៤:១-២ ១៣០:៥-៦)។…

ស្ពានជីវិត

សូមយើងស្រមៃថា យើងកំពុងតែឈរប្រកៀកស្មាគ្នា ជាមួយមនុស្សទាំងអស់ក្នុងសហគមន៍របស់អ្នក នៅជើងភ្នំ។ ពេលនោះ មានផ្គរលាន់ និងផ្លេកបន្ទោរព្រៀកៗ ហើយអ្នកក៏បានលឺសន្ធឹកផ្លំត្រែស្នែងលាន់រំពង។ ព្រះទ្រង់ក៏បានយាងចុះមកពីលើកំពូលភ្នំ កាត់តាមភ្លើង។ កន្លែងជួបជុំគ្នានោះក៏បានគ្រប់ដណ្តប់ដោយផ្សែង ភ្នំទាំងមូលក៏ចាប់ផ្តើមកក្រើក ហើយរង្គើរទាំងខ្លួនអ្នកដែរ(និក្ខមនំ ១៩:១៦-២០)។

ពេលពួកអ៊ីស្រាអែលបានទទួលបទពិសោធន៍ដ៏គួរឲ្យស្ញែងខ្លាច នៅក្បែរភ្នំស៊ីណាយ ពួកគេក៏បានអង្វរលោកម៉ូសេថា “សូមលោកមានប្រសាសន៍មកយើងខ្ញុំរាល់គ្នា  តែខ្លួនលោកបានហើយ  យើងខ្ញុំនឹងស្តាប់លោក   សូមកុំឲ្យព្រះមានព្រះបន្ទូលនឹងយើងខ្ញុំឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់”(២០:១៩)។ កាលនោះ ពួកអ៊ីស្រាអែលកំពុងសូមឲ្យលោកមូសេធ្វើជាបុគ្គលកណ្តាលរវាងពួកគេ ហើយនិងព្រះ។  “ឯជនទាំងឡាយគេក៏ឈរនៅទីឆ្ងាយ តែម៉ូសេបានចូលទៅជិតទីងងឹតយ៉ាងក្រាស់ដែលព្រះគង់នៅនោះ”(ខ.២១)។ បន្ទាប់ពីបានជួបជាមួយព្រះអម្ចាស់ លោកម៉ូសេក៏បាននាំព្រះរាជសារទ្រង់ ចុះពីលើភ្នំមក ហើយប្រកាសឲ្យពួកបណ្តាជនបានស្តាប់។

សព្វថ្ងៃនេះ យើងក៏ថ្វាយបង្គំព្រះ ដែលពួកអ៊ីស្រាអែលធ្លាប់ថ្វាយបង្គំនៅសម័យមុន ដែលទ្រង់បានសម្តែងឫទ្ធានុភាពដ៏អស្ចារ្យ នៅលើភ្នំស៊ីណាយ។ ដោយសារព្រះទ្រង់មានសេចក្តីបរិសុទ្ធដ៏ល្អឥតខ្ចោះ ហើយយើងមានពេញដោយអំពើបាប នោះយើងមិនអាចចូលទៅរកទ្រង់បានទេ។ បើយើងចូលទៅដោយពឹងអាងខ្លួនឯង នោះយើងក៏នឹងមានភាពភ័យញ័រ មិនខុសពីពួកអ៊ីស្រាអែលឡើយ។ ប៉ុន្តែ ព្រះយេស៊ូវបានបើកផ្លូវឲ្យយើងស្គាល់ព្រះ ពេលដែលទ្រង់បានទទួលអំពើបាបយើង ហើយសុគតលើឈើឆ្កាង រួចមានព្រះជន្មរស់ឡើងវិញ(១កូរិនថូស ១៥:៣-៤)។ សូម្បីតែនៅពេលសព្វថ្ងៃនេះ ព្រះយេស៊ូវទ្រង់នៅតែធ្វើជាបុគ្គលកណ្តាលរវាងយើងនឹងព្រះដ៏បរិសុទ្ធ និងល្អឥតខ្ចោះ(រ៉ូម ៨:៣៤ ១ធីម៉ូថេ ២:៥) ដើម្បីឲ្យយើងចូលទៅរកព្រះដោយសេរី។-Jennifer Benson Schuldt

ការជញ្ជឹងគិត ថ្ងៃទី១

ពន្លឺក្នុងភាពងងឹត

អាន យ៉ូហាន ១:១-១៤

នៅក្នុងទ្រង់មានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក។-ខ.៤

មានពេលមួយ ខ្ញុំនិងកូនប្រុសរបស់ខ្ញុំ បានទៅមើលរូងភ្នំតូចមួយ នៅលើកោះបូណាយ ដែលស្ថិតនៅក្នុងប្រជុំកោះអានទីលេស របស់ប្រទេសហូឡង់។ យើងបានចូលតាមច្រកចូល ដោយដើរតាមខ្សែដែលបានបន្សល់ទុក ដោយភ្ញៀវទេសចរណ៍មុនៗ។ មុនពេលយើងវិលត្រឡប់ ទៅរកពិភពដែលមានពន្លឺថ្ងៃ នៅក្រៅរូងភ្នំ យើងក៏បានសម្រេចចិត្តពន្លត់ភ្លើងចង្កៀងរបស់យើង ហើយក៏បានដកពិសោធន៍នឹងភាពងងឹតស្លុង នៅក្នុងរូងភ្នំនោះ។ ក្នុងមួយរយៈពេលនោះ យើងត្រូវបានគ្របដណ្តប់…

លះបង់កញ្ចក់ឆ្លុះមុខរបស់យើង

ពេលលោកម៉ូសេបានប្រមូលពួកកូនចៅអ៊ីស្រាអែល ឲ្យចាប់ផ្តើមសាងសង់ត្រសាលជំនុំ(និក្ខមនំ ៣៥-៣៩) គាត់បានហៅលោកបេតសាលាល ដែលជាជាងដ៏ចំណាន ឲ្យមកជួយការងារចម្លាក់លម្អរ។ គេក៏បានឲ្យពួកស្រ្តីប្រគល់កញ្ចក់ឆ្លុះមុខធ្វើពីលង្ហិន ដើម្បីយកទៅផលិតចានក្លាំពីលង្ហិន សម្រាប់ប្រើក្នុងត្រសាលជំនុំ(៣៨:៨)។ ពួកគេក៏បានលះបង់កញ្ចក់ឆ្លុះមុខនោះ ដើម្បីជួយរៀបចំឲ្យមានកន្លែង សម្រាប់ឲ្យព្រះវត្តមានព្រះគង់នៅខាងក្នុង។

ចុះបើសិនជាគេឲ្យយើងលះបង់កញ្ចក់ឆ្លុះមុខរបស់យើងវិញ តើយើងនឹងគិតយ៉ាងណា? មនុស្សភាគច្រើនមុខជាមានការពិបាក បើសិនជាពួកគេត្រូវរស់នៅ  ដោយគ្មានកញ្ចក់ឆ្លុះមុខប្រើ។  គេមិនដែលដកហូតកញ្ចក់ឆ្លុះមុខពីយើងទេ  តែការលះបង់របស់ស្ត្រីជនជាតិយូដា បានបង្រៀនយើងថា ការគិតពីសម្រស់ខ្លួនឯងពេក គឺមិនល្អទេ។ វាអាចធ្វើឲ្យយើងគិតពីខ្លួនឯងខ្លាំងពេក ហើយមិនបានគិតពីអ្នកដទៃឲ្យបានគ្រប់គ្រាន់។

ពេលដែលយើងមិនខ្វល់ពីរូបរាង្គរបស់ខ្លួនឯង ដែលយើងបានឃើញក្នុងកញ្ចក់ ហើយនឹកចាំថា ព្រះទ្រង់ស្រឡាញ់យើង ទោះយើងភាពខ្វះចន្លោះយ៉ាងណា នោះយើងអាចចាប់ផ្តើម “ស្វែងរកតែប្រយោជន៍ មិនមែនសម្រាប់តែខ្លួនឯងប៉ុណ្ណោះឡើយ តែត្រូវស្វែងរកប្រយោជន៍អ្នកដទៃផងដែរ”(ភីលីព ២:៤)។

យើងងាយនឹងវង្វេង នៅក្នុងការស្រឡាញ់ខ្លួនឯង តែយើងក៏ងាយនឹងរកឃើញអំណរ ក្នុងការស្រឡាញ់អ្នកដទៃ។ ឬអាចនិយាយបានម្យ៉ាងទៀតថា អាថ៌កំបាំងនៃសុភមង្គល មិនស្ថិតនៅត្រង់ការមានរូបសម្រស់ស្អាតនោះទេ តែស្ថិតនៅត្រង់ការរៀបចំចិត្តឲ្យបានត្រឹមត្រូវ ដោយលះបង់ជីវិត និងអាត្មាខ្លួនឯង ដោយក្តីស្រឡាញ់។-David Roper

ការជញ្ជឹងគិត : ថ្ងៃទី២

អ្វីដែលត្រូវធ្វើ បន្ទាប់ពីបានធ្វើអំពើបាបហើយ?

អាន : លូកា ២២:៥៤-៦២

នោះពេត្រុសក៏នឹកឃើញ ពីព្រះបន្ទូលនៃព្រះអម្ចាស់ ដែលមានព្រះបន្ទូលនឹងគាត់ …រួចគាត់ចេញទៅក្រៅដោយយំក្តួល។-ខ.៦១-៦២

នៅពេលយប់ មុនពេលគេយកព្រះយេស៊ូវទៅឆ្កាង មានសិស្សរបស់ទ្រង់ពីរនាក់បានទាស់ប្រឆាំងនឹងទ្រង់។ យូដាសបានក្បត់ព្រះយេស៊ូវ ដោយនាំពួកសត្រូវរបស់ទ្រង់ មកចាប់ទ្រង់នៅក្នុងសួនច្បារ(លូកា ២២:៤៧-៤៨)។ ចំណែកឯពេត្រុសវិញ គាត់បានបដិសេធន៍បីដងថា គាត់មិនស្គាល់ទ្រង់ទេ(ខ.៥៧-៦០)។

តែអ្វីដែលពួកគេធ្វើ បន្ទាប់ពីពួកគេបានដឹងខ្លួនខុស គឺពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់។ ពេលនោះ…

គយគន់មើលមេឃពេលរាត្រី

កាលខ្ញុំរៀននៅសាលាបឋម ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំម្នាក់ ឈ្មោះឃែន(Kent) ច្រើនតែចំណាយពេលគយគន់ផ្កាយ នៅលើមេឃពេលយប់ ដោយប្រើកែវយឺត ផលិតនៅប្រទេសអាឡឺម៉ង់។ យើងមានចិត្តស្ញប់ស្ញែង ចំពោះផ្កាយទាំងឡាយ នៅលើមេឃ ព្រមទាំងភ្នំ នៅលើស្ថានព្រះច័ន្ទផង។ ពេលយប់នោះ យើងបានចែកគ្នាប្រើកែវយឺតនោះម្តងម្នាក់ ដោយនិយាយប្រាប់គ្នាថា “ហុចកែវយឺតឲ្យខ្ញុំ!”

កាលពីប៉ុន្មានសតវត្សរ៍មុន មានក្មេងគង្វាលចៀមសាសន៍យូដាម្នាក់ បានមើលទៅមេឃ ពេលយប់ ហើយក៏មានការស្ញប់ស្ញែងផងដែរ។ គាត់មិនមានកែវយឺត ឬកែវឆ្លុះមើលផ្កាយ ជាជំនួយទេ។ តែគាត់មានអ្វីដែលសំខាន់ជាងនោះ គឺទំនាក់ទំនងផ្ទាល់ខ្លួន ជាមួយព្រះដ៏មានព្រះជន្មរស់។ គាត់មានឈ្មោះដាវីឌ។ កាលនោះ សត្វចៀមប្រហែលជាកំពុងស្រែកយ៉ាងស្ងាត់ស្ងៀម ខណៈពេលដែលដាវីឌកំពុងគយគន់មើលមេឃពេលរាត្រី។ ក្រោយមក គាត់ក៏បាននិពន្ធទំនុកបទ ដែលលើកទឹកចិត្តថា “ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត ហើយយប់១ក៏សំដែងចំណេះដល់យប់១ទៀតដែរ”(ទំនុកដំកើង ១៩:១-២)។

ដោយសារយើងមានកាលវិភាគដ៏មមាញឹក នោះយើងងាយនឹងភ្លេចឈរស្ងើចសរសើរ សម្រស់ដ៏ស្រស់ត្រកាលនៃផ្ទៃមេឃ ដែលព្រះអាទិករនៃយើង បានរៀបចំមក សម្រាប់ឲ្យយើងបានអរសប្បាយ និងដើម្បីសិរីល្អរបស់ទ្រង់។ ពេលយើងចំណាយពេល ដើម្បីគយគន់ផ្ទៃមេឃពេលរាត្រី ហើយស្ញប់ស្ញែង ចំពោះរបស់អ្វីៗដែលព្រះទ្រង់បានដាក់ នៅលើមេឃ យើងអាចមានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីព្រះ និងអំណាចចេស្តា និងសិរីល្អដ៏អស់កល្បរបស់ទ្រង់។-Dennis Fisher

ការជញ្ជឹងគិត ថ្ងៃទី ៣

​ជ្រើស​រើស​យក​ឆ្កែ​ចចក ឬ​កូន​ចៀម

អាន : ម៉ាថាយ ២៧:១៥-២៦

ក្នុង​មនុស្ស​២​នាក់​នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​អ្នក​ណា គេ​ឆ្លើយ​ឡើង​ថា សូម​លែង​បារ៉ាបាស​ចុះ។-ខ.២១

ពួក​បណ្តា​ជន​បាន​ជួប​ជុំគ្នា​ ហើយ​ពួក​គេ​ចង់​ឲ្យ​គេ​ដោះ​លែង​មនុស្ស​ម្នាក់។ នៅ​សម័យ​ព្រះ​យេស៊ូវ ក្នុង​អំឡុង​ពេល​បុណ្យ​រំលង គេ​មាន​ប្រពៃណី ដោះ​លែង​អ្នក​ទោស​ម្នាក់ ឲ្យ​មាន​សេរី​ភាព ដើម្បី​ធ្វើ​ជា​ការ​រំឭក​អំពី​ការ​រំដោះ​ជន​ជាតិ​អ៊ីស្រា​អែល ឲ្យ​រួច​ផុត​ពី​ចំណង​នៃ​ទាស​ភាព ក្នុង​នគរ​អេស៊ីព្ទ។

លោក​ពីឡាត់​មិន​មែន​ជា​អ្នក​នយោ​បាយ​ដែល​ខ្វះ​បទ​ពិសោធន៍​ឡើយ។ បាន​ជា​គាត់​ឲ្យ​ហ្វូង​មនុស្ស​ទាំង​នោះ​ធ្វើ​ការ​សម្រេច​ចិត្ត ជ្រើស​រើស​អង្គ​បុគ្គល​ដែល​បាន​ប្រោស​លោក​ឡាសា​ឲ្យ​រស់​ឡើង​វិញ ឬ​ជ្រើស​រើស​មនុស្ស​ម្នាក់​ដែល​បាន​សម្លាប់​មនុស្ស​ជា​ច្រើន។…