ការបន្តដើរតាមព្រះគ្រីស្ទ
កាលនៅពីក្មេង ខ្ញុំចូលចិត្តចំណាយពេលឈប់សម្រាកនៅរដូវក្តៅ នៅកន្លែងបោះជំរុំយុវជន។ កាលនោះ ខ្ញុំបានអង្គុយប្រកៀកស្មាគ្នា ជាមួយមិត្តភក្តិ នៅពីមុខភ្នក់ភ្លើង នៅយប់ចុងក្រោយ នៃការបោះជំរុំយុវជន។ យើងក៏បានចែកចាយ អំពីការអ្វីខ្លះដែលយើងទទួលបាន ពីការសិក្សាអំពីព្រះ និងព្រះគម្ពីរកន្លងមក ហើយយើងក៏បានច្រៀងសរសើរដំកើងព្រះ។ មានបទចម្រៀងមួយ ដែលខ្ញុំនៅចាំរហូតមកដល់សព្វថ្ងៃ ដែលបទនោះផ្តោតទៅលើការសម្រេចចិត្តដើរតាមព្រះយេស៊ូវ។ វគ្គបន្ទរមានឃ្លាដ៏សំខាន់មួយ ដែលគេច្រៀងថា “ខ្ញុំមិនបែរក្រោយ”។
ពេលលោកអេលីសេបានសម្រេចចិត្តដើរតាមលោកអេលីយ៉ា លោកអេលីសេបានធ្វើនូវកិច្ចការ ដែលគួរឲ្យភ្ញាក់ផ្អើលជាច្រើន ដែលធ្វើឲ្យគាត់ពិបាក ពោលគឺមិនអាចវិលត្រឡប់ទៅរកអាជីពជាកសិករវិញ។ បន្ទាប់ពីគាត់វិលត្រឡប់ទៅផ្ទះវិញ ហើយធ្វើពិធីជប់លៀងលាផ្ទះ គាត់ក៏បាន “យកគោ១នឹមសំឡាប់ទៅ ហើយស្ងោរដោយគ្រឿងប្រដាប់ទឹមគោ”(១ពង្សាវតាក្សត្រ ១៩:២១)។ គាត់បានយកឧបករណ៍សម្រាប់ធ្វើស្រែរបស់គាត់ ទៅដុតចម្អិនអាហារ ជាសញ្ញាបញ្ជាក់ថា គាត់បានបោះបង់ចោលផ្លូវជីវិតចាស់របស់គាត់ហើយ។ គាត់បានស្ងោរសាច់គោដែលគាត់បានសម្លាប់ថ្មីៗ ពីលើភ្លើងដែលកំពុងឆេះ ហើយចែកគេគ្រប់គ្នាបរិភោគនៅទីនោះ។ បន្ទាប់មក “គាត់ក្រោកឡើងទៅតាមអេលីយ៉ា ដើម្បីបំរើលោក”(ខ.២១)។
ការថ្វាយជីវិតយើងដល់ព្រះ ដែលសក្តិសមនឹងទទួលភក្តីភាពរបស់យើង ច្រើនតែមានការលះបង់។ នៅពេលខ្លះ យើងត្រូវធ្វើការសម្រេចចិត្តដ៏ពិបាក សម្រាប់ទំនាក់ទំនង បញ្ហាហិរញ្ញវត្ថុ និងរបៀបនៃការរស់នៅ។ ទោះជាយ៉ាងណាក៏ដោយ គ្មានការលះបង់ណាដែលធំជាង ព្រះពរដែលយើងនឹងទទួលបាន ពីការបន្តដើរតាមព្រះគ្រីស្ទឡើយ។ គឺដូចដែលព្រះយេស៊ូវបានមានបន្ទូលថា “ព្រោះអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ”(ម៉ាថាយ ១៦:២៥)។-Jennifer…
នរណាជាអ្នកជិតខាងខ្ញុំ?
ម៉ារី(Mary) មានអំណរ នៅក្នុងការប្រជុំក្រុម ក្នុងព្រះវិហាររបស់នាង នៅពាក់កណ្តាលសប្តាហ៍ ជាមួយមិត្តភក្តិមួយចំនួន ដើម្បីអធិស្ឋាន ថ្វាយបង្គំ និងពិភាក្សាអំពីសំណួរ ដែលមានក្នុងការអធិប្បាយព្រះបន្ទូល កាលពីសប្តាហ៍មុន។ សប្តាហ៍នេះ ពួកគេនឹងចែកចាយ អំពីភាពខុសគ្នា រវាង “ការទៅ” ព្រះវិហារ និង “ការធ្វើជា” ពួកជំនុំ ក្នុងលោកិយដែលធ្វើទុក្ខបៀតបៀន។ នាងទន្ទឹងរង់ចាំជួបមិត្តភក្តិរបស់នាង ហើយធ្វើការពិភាក្សាគ្នាយ៉ាងរស់រវើក។
ខណៈពេលដែលនាងកំពុងរើសសោរឡាន រៀបចេញទៅក្រៅ សម្លេងកន្តឹងទ្វារផ្ទះក៏បានរោទ៍ឡើង។ អ្នកស្រីស៊ូ(Sue) ដែលជាអ្នកជិតខាងរបស់នាង បានមកសួរនាងថា “សូមទោស ដែលខ្ញុំមករំខានអ្នក។ តើព្រឹកនេះ អ្នកមានពេលទំនេរទេ?” ពេលដែលម៉ារីហៀបនឹងប្រាប់គាត់ថា នាងត្រូវចេញទៅក្រៅ អ្នកស្រីស៊ូក៏បានបន្តទៀតថា “ខ្ញុំបានយកឡានទៅឲ្យគេជួសជុល។ តាមធម្មតា ខ្ញុំអាចដើរ ឬជិះកង់ទៅផ្ទះក៏បាន ប៉ុន្តែ ឥឡូវ ខ្ញុំឈឺចង្កេះ មិនអាចដើរ ឬជិះកង់បានទៀតទេ”។ ម៉ារីមានការស្ទាក់ស្ទើរបន្តិច នាងក៏ឆ្លើយទាំងញញឹមថា “ចាស មិនអីទេ ខ្ញុំនឹងជួនអ្នកស្រីទៅផ្ទះ”។
ម៉ារីគ្រាន់តែឃើញអ្នកជិតខាងម្នាក់នេះ គឺមិនដែលបាននិយាយគ្នាពីមុនមកទេ។ ប៉ុន្តែ ពេលនាងបើកឡានជូនគាត់ទៅផ្ទះ នាងក៏បានដឹងថា ស្វាមីរបស់គាត់មានជម្ងឺវង្វេងវង្វាន់ ហើយគាត់មានការហត់នឿយយ៉ាងខ្លាំង នៅក្នុងការមើលថែរគាត់។ នាងក៏បានស្តាប់គាត់និយាយ ដោយការអាណិត…
ឆ្លុះបញ្ចាំងអំពីសិរីល្អរបស់ព្រះ
លោកលី តាំង(Li Tang) ជាវិចិត្រករជនជាតិចិន នៅសតវត្សរ៍ទី១២ ដែលបានគូររូបទេសភាពដ៏រស់រវើក ដែលមានរូបមនុស្ស សត្វបក្សី និងសត្វក្របីដ៏គួរឲ្យគយគន់។ ដោយសារគាត់មានសមត្ថភាពដ៏អស្ចារ្យ នៅក្នុងការគូរវាសបានយ៉ាងល្អ នៅលើផ្ទាំងក្រណាត់សូត គេក៏បានចាត់ទុកគាត់ជាកំពូលវិចិត្រករ ផ្នែករូបទេសភាពនៃជនជាតិចិន។
អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលសិល្បៈករនៅទូទាំងពិភពលោក បានពិពណ៌នា អំពីអ្វីៗដែលពួកគេបានឃើញ នៅក្នុងស្នាព្រះហស្តបែបសិល្បៈដ៏អស្ចារ្យរបស់ព្រះ។ គឺដូចមានសេចក្តីចែងថា “ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាស ក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ”(ទំនុកដំកើង ១៩:១)។ ព្រះគម្ពីរបានចែងឲ្យយើងដឹងថា ភាពប៉ិនប្រសប់របស់មនុស្ស គឺជាអំណោយទានមកពីព្រះ ដែលបានបង្កើតយើងម្នាក់ៗមកឲ្យមានរូបភាពដូចទ្រង់ ដែលជាព្រះអាទិករ(លោកុប្បត្តិ ១:២៧)។
ព្រះទ្រង់បានជ្រើសរើសសិល្បៈករ ដែលជំនាញខាងឈើ មាស ប្រាក់ លង្ហិន និងត្បូង ឲ្យបង្កើតគ្រៀងលម្អរ គ្រឿងប្រដាប់ប្រើប្រាស់ អាសនា និងគ្រឿងក្រណាត់ នៅសម័យដែលពួកអ៊ីស្រាអែលថ្វាយបង្គំទ្រង់ ក្នុងរោងឧបោសថ(និក្ខមនំ ៣១:១-១១)។ សិល្បៈករទាំងនេះបានប្រើអំណោយទានរបស់ខ្លួន ដើម្បីធ្វើកិច្ចការដែលមានប្រយោជន៍ខាងវិញ្ញាណ ដែលជំរុញ និងនាំពួកសង្ឃ និងរាស្រ្តរបស់ព្រះអម្ចាស់ ក្នុងការថ្វាយបង្គំទ្រង់ ដែលបានហៅពួកគេឲ្យធ្វើជារាស្រ្តព្រះអង្គ។
ការបង្ហាញចេញនូវភាពអស្ចារ្យ តាមទម្រង់សិល្បៈផ្សេងៗ បានឆ្លុះបញ្ចាំងអំពីសម្រស់នៃស្នាព្រះហស្ត និងថ្វាយព្រះកិត្តិនាមដល់ព្រះអាទិករ និងព្រះដ៏ប្រោសលោះ នៃពិភពលោកដ៏អស្ចារ្យ។-Dennis Fisher
ស្ថិតនៅក្រោមការឡោមព័ទ្ធ
ក្នុងអំឡុងពេលសង្រ្គាមបូសស្នៀ(ឆ្នាំ១៩៩២ ដល់១៩៩៦) មានជនស៊ីវិល និងទាហានជាង១ម៉ឺននាក់ បានបាត់បង់ជីវិត ក្នុងទីក្រុងសារ៉ាជេវ៉ូ ខណៈពេលដែលមានការបាញ់កំាភ្លើង និងការបាញ់ផ្លោងសន្ធប់ ចេញពីភ្នំដែលនៅតំបន់ជិតខាង។ លោកស្ទីវិនហ្គាឡូវេយ(Steven Galloway) ក៏បាននិពន្ធសៀវភៅរឿងប្រលោមលោក ដែលមានចំណងជើងថា អ្នកលេងវីយូឡុងធំ នៃទីក្រុងសារ៉ាជេវ៉ូ ដែលក្នុងនោះ គាត់បានពិពណ៌នាអំពីសង្រ្គាមនៅតំបន់នោះ ក្នុងអំឡុងពេលនៃការឡោមព័ទ្ធរដ្ឋធានី ដែលមានរយៈពេលយូរបំផុត ក្នុងប្រវត្តិសាស្រ្តនៃសង្រ្គាមសម័យទំនើប។
រឿងប្រលោមលោកនេះ មានតួអង្គប្រឌិតសំខាន់ៗ បីនាក់ ដែលត្រូវសម្រេចចិត្តថា តើត្រូវគិតពីខ្លួនឯងជាទីមួយ ក្នុងការតស៊ូ ដើម្បីឲ្យរួចជីវិតក្នុងសង្រ្គាម ឬត្រូវជម្នះកាលៈទេសៈដ៏គ្រោះថ្នាក់ ដើម្បីគិតពីអ្នកដទៃ ក្នុងអំឡុងគ្រាដ៏វេទនា។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសាវ័កប៉ុល ដែលបានសរសេរសំបុត្រនៅក្នុងមន្ទីរឃុំឃាំង នៅទីក្រុងរ៉ូម ផ្ញើទៅកាន់គ្រីស្ទបរិស័ទនៅក្រុងភីលីព ដោយបង្រៀនពួកគេថា “ចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង”(ភីលីព ២:៣-៤)។ សាវ័កប៉ុលបានលើកឡើង អំពីគំរូដ៏អស្ចារ្យរបស់ព្រះយេស៊ូវ ដែលបានផ្តោតទៅលើអ្នកដទៃ ដោយមិនគិតពីប្រយោជន៍ខ្លួនឯង គឺដូចមានសេចក្តីចែងថា “ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ … ទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ … នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង”(ខ.៥-៨)។
ព្រះយេស៊ូវមិនបានស្វែងរកការអាណិតពីអ្នកដទៃទេ ផ្ទុយទៅវិញ ទ្រង់បានលះបង់អ្វីៗគ្រប់យ៉ាងដែលទ្រង់មាន ដើម្បីរំដោះយើង ឲ្យរួចពីចំណងនៃអំពើបាប។…
ក្របីចម្លងភក់
កាលពីពេលព្រឹកថ្ងៃមួយ លីលៀ(Lilia) បានរៀបចំខ្លួនទៅធ្វើការ ទន្ទឹមនឹងនោះ ជេស(Jess)កូនស្រីរបស់គាត់ដែលមានអាយុ៤ឆ្នាំ ក៏រៀបចំខ្លួនធ្វើកិច្ចការរបស់នាងផងដែរ។ គ្រួសារមួយនេះបានទិញម៉ាស៊ីនអាំងនំប៉័ងស្វ័យប្រវត្តិ ដែលបង្វិលនំប៉័ងពីទម្រខាងលើ ចុះមកទម្រខាងក្រោម ធ្វើឲ្យជេសមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ពីបីនាទីក្រោយមក លីលៀក៏បានឃើញនំប៉័ងមួយដុំដែលមិនទាន់អំាង និងនំប៉័ងកន្លះចំណិត ដែលបានអាំងហើយ នៅលើទម្រខាងក្រោម។ ជេសក៏បាននិយាយឮៗថា “ខ្ញុំពិតជាពូកែដុតនំមែន!”
នេះមិនមែនជាការអស្ចារ្យទេ ដែលក្មេងស្រីដែលចង់ដឹងចង់ឃើញម្នាក់ អាចអាំងនំប៉័ងដោយប្រើមាស៊ីនស្វ័យប្រវត្តិ។ ប៉ុន្តែ ពេលដែលព្រះយេស៊ូវធ្វើឲ្យនំប៉័ង៥ដុំ និងត្រីពីរកន្ទុយ ក្លាយជាអាហារសម្រាប់មនុស្សរាប់ពាន់នាក់ នៅជើងភ្នំ ពួកគេក៏បានទទួលស្គាល់ការអស្ចារ្យ ក្នុងព្រឹត្តិការណ៍នោះ ហើយចង់តាំងទ្រង់ជាស្តេច(យ៉ូហាន ៦:១-១៥)។
ជាការពិតណាស់ នគររបស់ព្រះយេស៊ូវ មិនមែនជា “នគររបស់លោកិយ”ទេ(យ៉ូហាន ១៨:៣៦) ហើយទ្រង់ក៏បានយាងចេញទៅ។ ពេលពួកបណ្តាជនរកឃើញទ្រង់ នៅថ្ងៃបន្ទាប់ ព្រះគ្រីស្ទទ្រង់ក៏បានបង្ហាញថា ពួកគេបានគិតខុសហើយ។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសំគាល់ទេ គឺដោយព្រោះតែបានបរិភោគនំបុ័ងឆ្អែតប៉ុណ្ណោះ”(៦:២៦)។ ពួកគេច្រឡំថា ព្រះយេស៊ូវ នឹងធ្វើជាស្តេច ដែលប្រទានឲ្យពួកគេមានអាហារបរិភោគឆ្អែត និងរំដោះជនជាតិពួកគេពីការគ្រប់គ្រងរបស់បរទេស។ តែព្រះយេស៊ូវទ្រង់ក៏បានលើកទឹកចិត្តពួកគេថា “កុំឲ្យខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ ដរាបដល់ជីវិតអស់កល្បជានិច្ចវិញ”(ខ.២៧)។
ទស្សនៈបែកលោកិយធ្វើឲ្យយើងចាត់ទុកព្រះយេស៊ូវ ជាក្របីសម្រាប់ចម្លងភក់។ តាមពិត ទ្រង់ជានំប៉័ងជីវិត។-Tim…
អ្នកដែលជួយយើងយ៉ាងស្ងាត់ស្ងៀម
ការរកឃើញថ្នាំពីនីស៊ីលីន(Penicillin) បានធ្វើឲ្យការព្យាបាលជម្ងឺមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ មុនឆ្នាំ ១៩៤០ ការកើតជម្ងឺឆ្លងបាក់តេរី ច្រើនតែនំាឲ្យបាត់បង់ជីវិត។ តែចាប់តាំងពីពេលដែលគេរកឃើញថ្នាំពីនីស៊ីលីនមក អ្នកជម្ងឺជាច្រើនរាប់មិនអស់ បានរួចជីវិត ដោយថ្នាំនេះបានសម្លាប់បាក់តេរីដ៏កាចសាហាវ ក្នុងខ្លួនពួកគេ។ ក្រុមអ្នកស្រាវជ្រាវដែលបានរកឃើញសក្តានុពលនៃថ្នាំនេះ ហើយបានផលិត សម្រាប់ការប្រើប្រាស់ទូទំាងពិភពលោក ក៏បានទទួលពានរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ ១៩៤៥។
អស់រយៈពេលជាច្រើនសតវត្សរ៍ មុនពេលគេរកឃើញថ្នាំពីនីស៊ីលីន មានអ្នកសម្លាប់មេរោគដ៏ស្ងប់ស្ងាត់ដទៃទៀត ដែលកំពុងធ្វើការយ៉ាងសកម្ម ដោយសង្រ្គោះជីវិតមនុស្សដោយបំផ្លាញបាក់តេរីផងដែរ។ អ្នកសម្លាប់មេរោគដ៏ស្ងប់ស្ងាត់នេះ គឺជាកោសិកាឈាមស។ ព្រះទ្រង់បានប្រើពួកវាឲ្យធ្វើការយ៉ាងស្វិតស្វាញ ដើម្បីការពារយើងពីជម្ងឺទាំងឡាយ។ គ្មាននរណាដឹងថា ពួកវាបានបញ្ឈប់ការចូលលុកលុយរបស់ជម្ងឺប៉ុន្មាន ឬបានសង្រ្គោះជីវិតមនុស្សប៉ុន្មាននាក់ទេ។ កាលពីមុន គេមានការទទួលការទទួលស្គាល់ពួកវា តែបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់គ្រប់ការល្អដែលពួកវាបានធ្វើ។
យ៉ាងណាមិញ មនុស្សក៏បានប្រព្រឹត្តចំពោះព្រះអម្ចាស់ ដូចនេះផងដែរ។ គេច្រើនតែស្តីបន្ទោសទ្រង់ ពេលដែលមានបញ្ហាអ្វីកើតឡើង តែគេកម្រសរសើរទ្រង់ សម្រាប់ការល្អដែលបានកើតឡើង។ ជារៀងរាល់ថ្ងៃ មនុស្សជាច្រើនក្រោកពីគេង ងូតទឹកស្លៀកពាក់ ធ្វើដំណើរទៅធ្វើការ ឬសាលារៀន ឬផ្សា ហើយក៏ត្រឡប់ទៅផ្ទះវិញ ដោយសុវត្ថិភាព។ គេមិនដឹងថា ព្រះទ្រង់បានការពារពួកគេមិនឲ្យមានគ្រោះថ្នាក់ ប៉ុន្មានដងហើយទេ។ ប៉ុន្តែ ពេលដែលមានសោកនាដកម្មកើតឡើង យើងសួរថា “តើព្រះនៅទីណា?”
ពេលដែលខ្ញុំពិចារណា អំពីការដ៏អស្ចារ្យ ដែលព្រះបានធ្វើ ដោយសម្ងាត់ សម្រាប់យើងជារៀងរាល់ថ្ងៃ…
ការទទួលស្វាគមន៍ក្នុងព្រះគ្រីស្ទ
នៅចុងទសវត្សរ៍ឆ្នាំ១៨០០ និងដើមទសវត្សរ៍ឆ្នាំ ១៩០០ ពេលនាវាទាំងឡាយចូលសំចត នៅកំពុងផែសាវ៉ាណាហ រដ្ឋចចជា គេតែងតែឃើញរូបចម្លាក់អ្នកស្រីផ្លរិន ម៉ាទូស(Florence Martus) កំពុងឈរស្វាគមន៍។ គេបានហៅរូបចម្លាក់នេះថា “នារីគ្រវីកូនកន្សែង”។ អស់រយៈពេល៤៤ឆ្នាំ រូបចម្លាក់អ្នកស្រីផ្លរិនបានទទួលស្វាគមន៍នាវាធំៗ មកពីគ្រប់ទិសទីក្នុងពិភពលោក ដោយគ្រវីកូនកន្សែងដៃនៅពេលថ្ងៃ ឬកាន់ចង្កៀងនៅពេលយប់។ សព្វថ្ងៃនេះ រូបចម្លាក់អ្នកស្រីផ្លរិន ឈរជាមួយរូបចម្លាក់សត្វឆ្កែដ៏ស្មោះត្រង់របស់គាត់ នៅសួនច្បារម៉ូរែល ក្នុងកំពង់ផែរសាវ៉ាណាហ ដោយទទួលស្វាគមន៍នាវា ដែលចូលសំចត។
ការស្វាគមន៍ដ៏កក់ក្តៅ គឺជាសញ្ញាបញ្ចាក់ពីការទទួលគ្នាឲ្យចូលក្នុងសហគមន៍ ឬក្រុមរបស់ខ្លួន។ ក្នុងបទគម្ពីរ រ៉ូម ១៥:៧ សាវ័កប៉ុលបានជំរុញអ្នកអានរបស់គាត់ ឲ្យ “ទទួលគ្នាទៅវិញទៅមក ដូចជាព្រះគ្រីស្ទបានទទួលយើងដែរ”។ត្រង់ចំនុចនេះ សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យប្រព្រឹត្តល្អចំពោះគ្នាទៅវិញទៅមក ក្នុងនាមជាបងប្អូន ក្នុងព្រះគ្រីស្ទ ដ្បិតក្នុងខ.៥-៦ គាត់បានប្រាប់យើង ឲ្យរស់នៅជាមួយគ្នា ដោយភាពសុខដុម។ មានន័យថា យើងត្រូវ “មានគំនិតតែ១ តាមព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យយើងព្រមព្រៀងមូលមាត់តែមួយនឹងសរសើរដំកើង ដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា”។
ការទទួលស្វាគមន៍បងប្អូនរួមជំនឿក្នុងព្រះគ្រីស្ទ មិនគ្រាន់តែបានបង្ហាញនូវសេចក្តីស្រឡាញ់ ចំពោះគ្នាទៅវិញទៅមកប៉ុណ្ណោះទេ តែថែមទាំងឆ្លុះបញ្ចាំងអំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យ របស់ព្រះ ដែលបានទទួលស្វាគមន៍យើង ឲ្យចូលក្នុងមហារគ្រួសាររបស់ទ្រង់។-BILL CROWDER
ខ្មាំងសត្រូវនៃការទុកចិត្ត
មេបញ្ជាការកងទ័ព តែងតែចង់មានទាហានគ្រប់ចំនួន ដើម្បីបំពេញបេសកកម្មរបស់ខ្លួន។ ពួកគេភាគច្រើនចង់មានទាហានច្រើនលើសលប់ ជាជាងមានចំនួនតិចតួចពេក ប៉ុន្តែ មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែយល់ស្របគ្នាថា កងទ័ពត្រូវមានចំនួនប៉ុន្មាន ទើបគ្រប់គ្រាន់នោះឡើយ។
ពេលលោកគេឌានបានជ្រើសរើសទ័ព ដែលមានគ្នា៣២០០០នាក់ ដើម្បីតតាំងនឹងពួកសាសន៍ដែលសង្កត់សង្កិនពួកអ៊ីស្រាអែល ព្រះអម្ចាស់ទ្រង់ក៏បានមានបន្ទូលទៅគាត់ថា “ចំនួនមនុស្សដែលនៅជាមួយនឹងឯង មានគ្នាច្រើនពេកណាស់ នឹងឲ្យអញប្រគល់ពួកម៉ាឌានមក ក្នុងកណ្តាប់ដៃគេ មិនបានឡើយ ក្រែងពួកអ៊ីស្រាអែលអួតខ្លួន ទាស់នឹងអញវិញ ដោយថា អញបានជួយសង្គ្រោះខ្លួនអញទេ”(ពួកចៅហ្វាយ ៧:២)។
ដូចនេះ ព្រះអម្ចាស់ក៏បានចាប់ផ្តើមបន្ថយចំនួនទ័ពរបស់លោកគេឌាន។ ពេលទ្រង់អនុញ្ញាតឲ្យអ្នកដែលភ័យខ្លាចចាកចេញពីជួរទ័ព នោះមានពួកប្រុសៗ២២០០០នាក់បានត្រឡប់ទៅផ្ទះវិញ(ខ.៣)។ ការកាត់ចំនួនជាលើកទីពីរ បានបន្ថយកងពលដែលនៅសល់១០០០០នាក់ ឲ្យធ្លាក់មកត្រឹមចំនួន៣០០នាក់វិញ ដែលក្នុងនោះព្រះអម្ចាស់បានមានបន្ទូលអំពីអ្នកទាំងនោះថា “អញនឹងជួយសង្គ្រោះឯងរាល់គ្នា ហើយប្រគល់ពួកម៉ាឌានមកក្នុងកណ្តាប់ដៃឯង ដោយសារមនុស្ស៣០០នាក់…”(ខ.៧)។ ហើយការនោះក៏បានកើតឡើងយ៉ាងដូច្នោះមែន(ខ.១៩-២៣)។
នៅក្នុងការរស់នៅដោយជំនឿ ធនធានរបស់យើងអាចក្លាយជាខ្មាំងសត្រូវនៃការទុកចិត្តព្រះ។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងពឹងផ្អែកលើទ្រង់ គឺមិនមែនពឹងផ្អែកទៅលើកម្លាំងរបស់យើងទេ កម្លាំងនោះជាកម្លាំងខាងរូបកាយ ខាងហិរញ្ញវត្ថុ ឬប្រាជ្ញារបស់យើងនោះទេ។
ពេលដែលព្រះអម្ចាស់កាត់បន្ថយធនធានរបស់យើង ពីចំនួន “៣២០០០ ទៅ៣០០” ទ្រង់មិនមែនកំពុងតែដាក់ទោសយើងទេ។ ទ្រង់ធ្វើការនេះ ដើម្បីរៀបចំផ្លូវឲ្យយើងថ្វាយសិរីល្អដល់ទ្រង់ តាមរយៈជីវិតរបស់យើង ពេលដែលយើងទទួលស្គាល់ និងទុកចិត្តអំណាចចេស្តាទ្រង់។-David McCasland
ការជម្នះសេចក្តីកំហឹង
ពេលខ្ញុំកំពុងអានសារដែលគេបានផ្ញើមកទូរស័ព្ទរបស់ខ្ញុំ ខ្ញុំស្រាប់តែមានកំហឹងក្តៅឡើង ស្ទើរស្លឈាម។ ពេលនោះ ខ្ញុំហៀបតែនឹងបាញ់សារវាយប្រហារតបទៅវិញ តែមានសម្លេងមួយនៅក្នុងចិត្តខ្ញុំ បានប្រាប់ខ្ញុំ ឲ្យសម្រួលអារម្មណ៍ ហើយរង់ចាំឆ្លើយតបទៅគេវិញ នៅថ្ងៃស្អែក។ នៅពេលព្រឹក បន្ទាប់ពីបានគេងលក់យ៉ាងស្កប់ស្កល់កាលពីពេលយប់ បញ្ហាដែលបានធ្វើឲ្យខ្ញុំមិនសប្បាយចិត្តយ៉ាងខ្លាំងកាលពីថ្ងៃម្សិលមិញ ហាក់ដូចជាមិនសូវមានឥទ្ធិពលមកលើខ្ញុំទៀតទេ។ ពីដំបូងខ្ញុំបានបំប៉ោងវាឲ្យធំហួសខ្នាត ព្រោះខ្ញុំមិនចង់យកប្រយោជន៍អ្នកដទៃ ជាសំខាន់ជាងប្រយោជន៍ខ្លួនឯង ហើយខ្ញុំមិនព្រមជួយអ្នកដទៃ ដោយទុកឲ្យខ្លួនឯងពិបាកឡើយ។
ខ្ញុំមានការសោកស្តាយណាស់ ដែលខ្ញុំត្រូវបានល្បួងឲ្យឆ្លើយតប ដោយកំហឹង ជាញឹកញាប់។ ប៉ុន្តែ ជានិច្ចជាកាល ខ្ញុំបានដឹងថា ខ្ញុំត្រូវអនុវត្តតាមសេចក្តីពិតនៃព្រះគម្ពីរ ដែលខ្ញុំបានយល់ច្បាស់ ដែលបានចែងថា “ចូរខឹងចុះ តែកុំឲ្យធ្វើបាបឡើយ កុំឲ្យសេចក្តីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ”(អេភេសូរ ៤:២៦) ហើយ “កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង”(ភីលីព ២:៤)។
ខ្ញុំសូមអរព្រះគុណព្រះ ដែលបានប្រទានព្រះវិញ្ញាណទ្រង់ ដើម្បីជួយយើងក្នុងការប្រយុទ្ធនឹងអំពើបាបរបស់យើង។ ត្រង់ចំណុចនេះ សាវ័កប៉ុល និងសាវ័កពេត្រុសបានហៅព្រះរាជកិច្ចរបស់ព្រះវិញ្ញាណថា “ព្រះរាជកិច្ចនៃការញែកចេញជាបរិសុទ្ធ”(២ថែស្សាឡូនិច ២:១៣ ១ពេត្រុស ១:២)។ បើគ្មានអំណាចទ្រង់ជួយទេ យើងគ្មានសង្ឃឹម ហើយក៏បរាជ័យផង តែយើងអាចមានជ័យជម្នះ ដោយពឹងអំណាចចេស្តាទ្រង់។-Poh Fang Chia
រូបភាពពិតរបស់ព្រះយេស៊ូវ
លោករ៉ូបឺត ហេងស៍(Robert Henkes) ជាអ្នកនិព្ធសៀវភៅដែលមានចំណងជើងថា រូបភាពរបស់ស្រ្តីអាមេរិកដែលល្បីឈ្មោះ ដែលក្នុងនោះគាត់បានសរសេរថា “ការផ្តិតយករូបភាពរបស់មនុស្ស មិនគ្រាន់តែជាការប្រើម៉ាស៊ីនថតរូបនរណាម្នាក់ ឲ្យតែបានរូបថត ឬគូររូបពួកគេដាក់ផ្ទាំងគំនូរប៉ុណ្ណោះឡើយ”។ ការផ្តិតយករូបភាពរបស់មនុស្ស គឺមិនគ្រាន់តែគិតអំពីរូបភាពនៅសម្បកក្រៅប៉ុណ្ណោះទេ តែក៏ត្រូវគិតអំពីអារម្មណ៍ ក្នុងជម្រៅនៃវិញ្ញាណរបស់មនុស្សផងដែរ។ ក្នុងការផ្តិតយករូបភាពរបស់មនុស្ស សិល្បៈករពិតប្រាកដជា ព្យាយាម “ផ្តិតយកលក្ខណៈដ៏ពិតរបស់បុគ្គលដែលគាត់បានថតរូបនោះ”។
អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលគេបានគូររូបព្រះយេស៊ូវ នៅលើផ្ទាំងគំនូរជាច្រើន។ អ្នកប្រហែលជាបានឃើញរូបគំនូររបស់ទ្រង់ នៅតាមព្រះវិហារ ឬសារៈមន្ទីរសិល្បៈ ឬប្រហែលជាមានរូបគំនូរទ្រង់ នៅក្នុងផ្ទះរបស់អ្នកផង។ ជាការពិតណាស់ គ្មានរូបមួយណា ដែលជារូបពិតរបស់ព្រះអង្គឡើយ ព្រោះយើងមិនដែលមានរូបថតរបស់ទ្រង់ ហើយក៏មិនដែលឃើញរូបគំនូររបស់ទ្រង់ ដែលវិចិត្រករបានគូរ ពេលបានឃើញទ្រង់ផ្ទាល់ភ្នែកឡើយ។
ទោះជាយ៉ាងណាក៏ដោយ យើងអាចដឹងថា ទ្រង់មានលក្ខណៈដ៏ពិតដូចម្តេចខ្លះ ក្នុងបទគម្ពីរអេសាយ ជំពូក៥៣។ ការពិពណ៌នាក្នុងបទគម្ពីរនេះ បាននិយាយលម្អិតយ៉ាងច្បាស់លាស់ អំពីរូបពិតរបស់ទ្រង់ថា “ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង … ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ … ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់”(ខ.៤-៥)។
បទគម្ពីរនេះជួយឲ្យយើងមើលឃើញក្តីស្រឡាញ់ ទុក្ខព្រួយ និងការឈឺចាប់ ដែលមាននៅលើព្រះភ័ក្រ្តព្រះយេស៊ូវ។ តែព្រះឱសទ្រង់មិនបានចោទប្រកាន់ ឬថ្កោលទោសយើងឡើយ។ ទ្រង់គ្មានអំពើបាបណាមួយសោះ…