ពន្លឺដ៏ស្រទន់
អ្នកស្រីវ៉ាង ហ្សាវយីង(Wang Xiaoying) រស់នៅក្នុងតំបន់ដាច់ស្រយ៉ាលមួយ ក្នុងខេត្តយូណាន ប្រទេសចិន។ ស្វាមីរបស់គាត់មានបញ្ហាសុខភាព មិនអាចទៅស៊ីឈ្នួលនៅតាមស្រែចំការបាន ធ្វើឲ្យក្រុមគ្រួសារគាត់មានការពិបាកយ៉ាងខ្លាំង។ ម្តាយក្មេករបស់គាត់ក៏បានបន្ទោសគាត់ថា គាត់មានការពិបាកច្រើនដូចនេះ គឺបណ្តាលមកពីគាត់ជឿព្រះ។ អ្នកស្រីហ្សាវយីងត្រូវម្តាយក្មេកគាត់ធ្វើទុក្ខបៀតបៀនជាច្រើន ហើយបានជំរុញឲ្យគាត់វិលត្រឡប់ទៅរកជំនឿសាសនារបស់ប្រពៃណីជនជាតិចិន ដែលសែនព្រេនដល់បុព្វបុរស។
តែដោយសារស្វាមីរបស់អ្នកស្រីហ្សាវយីង បានសង្កេតឃើញគាត់មានជីវិតផ្លាស់ប្រែ ស្វាមីគាត់ក៏បានប្រាប់ម្តាយខ្លួនថា “ម៉ែ បើគ្រាន់តែឲ្យហ្សាវយីង ជឿព្រះតែម្នាក់ឯង នោះគឺមិនគ្រប់គ្រាន់ទេ។ យើងក៏គួរតែទទួលជឿព្រះអង្គផងដែរ!” ដោយសារគាត់បានឃើញការផ្លាស់ប្រែដ៏គួរឲ្យកត់សំគាល់ នៅក្នុងជីវិតភរិយាគាត់ នោះគាត់ក៏បានបើកចិត្តពិចារណាអំពីដំណឹងល្អនៃព្រះយេស៊ូវ។
តាមធម្មតា មនុស្សចាប់អារម្មណ៍នឹងរបៀបនៃការរស់នៅរបស់យើង ជាជាងស្តាប់យើងនិយាយ។ ការធ្វើបន្ទាល់ដ៏ល្អបំផុត គឺរាប់បញ្ចូលការបញ្ចេញអាកប្បកិរិយ៉ាល្អៗ បូករួមជាមួយពាក្យសម្តីដែលត្រឹមត្រូវ ដែលឆ្លុះបញ្ចាំងឲ្យគេឃើញការផ្លាស់ប្រែ ដែលព្រះគ្រីស្ទបានប្រទានក្នុងជីវិតយើង។ សូមយើងស្វែងយល់អំពីការបង្រៀនរបស់សាវ័កពេត្រុស អំពីរបៀបដែលយើងអាចនាំលោកិយដែលទាស់ប្រឆាំងនឹងព្រះ ឲ្យស្គាល់ព្រះយេស៊ូវ។ គាត់បានលើកទឹកចិត្តគ្រីស្ទបរិស័ទឲ្យ “មានចិត្តឆេះឆួល នៅក្នុងការប្រព្រឹត្តការល្អ”(១ពេត្រុស ៣:១៣) និងឲ្យរស់នៅដោយស្តាប់បង្គាប់ព្រះគ្រីស្ទ មានបញ្ញាចិត្តជ្រះថ្លា និងឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់យើង(ខ.១៥)។ បើយើងបានអនុវត្តដូចនេះ យើងនឹងគ្មានហេតុផល ដែលត្រូវភ័យខ្លាច ពេលអ្នកដទៃធ្វើបាប ឬនិយាយបង្ខូចយើង ដោយសារជំនឿរបស់យើងឡើយ។
ទោះយើងស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ ចូរឲ្យពន្លឺរបស់យើង បានចែងចាំង នៅគ្រប់កន្លែងដែលយើងទៅ។ ទ្រង់អាចប្រទាននូវព្រះគុណដែលយើងត្រូវការ សម្រាប់ឈោងចាប់សូម្បីតែអ្នកដែលប្រឆាំងនឹងយើង។-Poh Fang…
កោះមនុស្សធម៌
កោះឆារីធី ជាកោះធំជាងគេបំផុត ក្នុងតំបន់ឆកសាគីណាវ ក្នុងបឹងហ៊ូរុន របស់រដ្ឋមិឈីហ្គិន។ អស់រយៈពេលជាច្រើនឆ្នំាមកហើយ ដែលកោះមួយនេះ បានផ្តល់ឲ្យនូវប៉មបញ្ចាំងភ្លើង សម្រាប់ជួយនាំផ្លូវនាវាទាំងឡាយ និងបានធ្វើជាកំពង់ផែដ៏មានសុវត្ថិភាព សម្រាប់អ្នកដែលធ្វើដំណើរក្នុងបឹងនេះ។ គេបានដាក់ឈ្មោះឲ្យកោះនេះថា កោះឆារីធី ដែលមានន័យថា មនុស្សធម៌ គឺដោយសារពួកនាវិកទាំងឡាយបានជឿថា ព្រះទ្រង់បានដាក់កោះនេះ នៅក្នុងបឹងនោះ ដោយព្រះទ័យដ៏សប្បុរសរបស់ទ្រង់។
ជួនកាល នៅក្នុងការរស់នៅ យើងត្រូវធ្វើដំណើរកាត់តាមសមុទ្រនៃការលៈទេសៈពិបាកៗជាច្រើន។ ស្ថិតក្នុងពេលបែបនេះ យើងត្រូវការអ្នកនាំផ្លូវ ទៅរកកន្លែងមានសុវត្ថិភាព មិនខុសពីនាវិកទាំងនោះឡើយ។ យើងប្រហែលជាប្រាថ្នាចង់បានកោះមនុស្សធម៌ សម្រាប់ជួយនាំផ្លូវ និងផ្តល់កន្លែងសុវត្ថិភាព ដូចពួកគេផងដែរ។ អ្នកនិពន្ធទំនុកដំកើងដឹងថា ព្រះទ្រង់ជាអ្នកដែលអាចនាំមកនូវភាពស្ងប់ស្ងៀមដល់ទឹកសមុទ្រដែលកំពុងរំជើបរំជួល ហើយដឹកនាំយើង ទៅរកកំពុងដរដែលមានសុវត្ថិភាព។ គឺដូចដែលមានសេចក្តីចែងថា “ទ្រង់ធ្វើឲ្យព្យុះសង្ឃរាបានស្ងាត់ឈឹងទៅវិញ ហើយឲ្យរលកស្ងប់ស្ងៀមដែរ នោះគេមានសេចក្តីអំណរដោយព្រោះស្ងប់ច្រៀបហើយ ទ្រង់ក៏នាំគេទៅដល់ទ្វារសមុទ្រ ដែលគេប្រាថ្នាចង់ទៅ”(ទំនុកដំកើង ១០៧:២៩-៣០)។
គ្មានមនុស្សណាដែលចង់ជួបព្យុះនៃជីវិតឡើយ។ នៅពេលដែលយើងជួបព្យុះនៃជីវិត យើងអាចពឹងផ្អែកលើការនាំផ្លូវរបស់ព្រះ ហើយស្វែករកការជ្រកកោនក្នុងទ្រង់។ ទ្រង់ជាប៉មបញ្ចាំងពន្លឺ ដែលប្រទានពន្លឺនៃព្រះវិញ្ញាណបរិសុទ្ធ និងព្រះបន្ទូលទ្រង់ ដើម្បីដឹកនាំយើង។ យើងត្រូវការកំពុងផែរដែលមានសុវត្ថិភាពរបស់សេចក្តីស្រឡាញ់ទ្រង់។ ទ្រង់តែមួយជា “កោះមនុស្សធម៌” របស់យើង។ -Dennis Fisher
ការនាំមិត្តភក្តិឲ្យចូលទៅរកព្រះយេស៊ូវ
កាលខ្ញុំនៅក្មេង ជម្ងឺគ្រុនស្វិតដៃជើង ស្ថិតក្នុងចំណោមជម្ងឺដែលគេភ័យខ្លាចបំផុត ដែលកើតមានចំពោះកុមារ។ មុនពេលគេរកឃើញវ៉ាក់សាំងការពារជម្ងឺនេះ ក្នុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៥០ នៅសហរដ្ឋអាមេរិក មានមនុស្សប្រហែល២ម៉ឺននាក់ បានក្លាយជាជនពិការ ដោយសារជម្ងឺគ្រុនស្វិតដៃជើង ហើយមានមនុស្សប្រហែល១ពាន់នាក់ បានស្លាប់ដោយសារជម្ងឺនេះ ជារៀងរាល់ឆ្នាំ។
នៅសម័យបុរាណ គេបានចាត់ទុកភាពពិការ ជាស្ថានភាពដ៏អាក្រក់ ដែលកើតមានចំពោះជនពិការអស់មួយជីវិត ដោយគ្មានក្តីសង្ឃឹម។ តែមានបុរសមួយក្រុមជឿថា ព្រះយេស៊ូវអាចជួយមិត្តសំឡាញ់របស់ពួកគេ ដែលជាជនពិការ។ ខណៈពេលដែលព្រះយេស៊ូវកំពុងបង្រៀន ក្នុងភូមិកាពើណិម មានពួកប្រុសៗបួននាក់ បានសែងបុរសពិការម្នាក់មកឯទ្រង់។ ពេលដែលពួកគេមិនអាចនាំបុរសនោះ ចូលទៅដល់ព្រះយេស៊ូវបាន ដោយសារមានហ្វូងមនុស្សកកកុញនៅជុំវិញទ្រង់ “គេក៏បានបើកដំបូលផ្ទះត្រង់កន្លែងដែលទ្រង់គង់នៅ កាលទំលុះរួចហើយ នោះក៏សំរូតគ្រែដែលមនុស្សស្លាប់ដៃស្លាប់ជើងដេកនោះចុះទៅ”(ម៉ាកុស ២:១-៤)។
“ព្រះយេស៊ូវក៏ឃើញសេចក្តីជំនឿរបស់អ្នកទាំងនោះ ហើយទ្រង់មានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា កូនអើយ បាបរបស់ឯងបានអត់ទោសឲ្យឯងហើយ”(ខ.៥) រួចទ្រង់ក៏បានប្រាប់គាត់ឲ្យក្រោកឈរឡើង ហើយយកគ្រែគាត់ទៅផ្ទះទៅ(ខ.១១។ ពិតជាគួរឲ្យកត់សំគាល់ណាស់ ដែលព្រះយេស៊ូវឆ្លើយតបចំពោះសេចក្តីជំនឿរបស់ពួកគេ ដោយអត់ទោសបាបឲ្យគាត់ ហើយប្រោសជម្ងឺគាត់ ដែលមនុស្សមិនអាចព្យាបាលបាន!
ពេលដែលមនុស្សដែលយើងស្គាល់ កំពុងជួបការពិបាកផ្នែករូបកាយធ្ងន់ធ្ងរ ឬជួបវិបត្តខាងវិញ្ញាណ នោះយើងមានអភ័យឯកសិទ្ធិនៅក្នុងការរួមគ្នាអធិស្ឋាន ហើយនាំគាត់ឲ្យចូលទៅរកព្រះយេស៊ូវ ដែលមានតែទ្រង់ប៉ុណ្ណោះ ដែលអាចបំពេញសេចក្តីត្រូវការដែលជ្រាលជ្រៅបំផុតរបស់ពួកគេបាន។-David Maccasland
ការហ៊ាននិយាយអំពីព្រះនាមព្រះយេស៊ូវ
មានពួកជំនុំមួយកន្លែងបានអញ្ជើញគ្រូគង្វាលម្នាក់ ឲ្យមកអធិប្បាយព្រះបន្ទូល ក្នុងកម្មវិធីថ្វាយបង្គំព្រះរបស់ពួកគេ។ អ្នកដឹកនាំពួកជំនុំនោះបានប្រាប់គាត់ថា “សូមលោកគ្រូនិយាយតែអំពីព្រះបានហើយ តែកុំចេញព្រះនាមព្រះយេស៊ូវអី”។ បុរសនោះក៏បានសួរថា “ហេតុអ្វី?” អ្នកដឹកនាំរូបនោះក៏បានពន្យល់ថា “សមាជិកសំខាន់ៗខ្លះ ក្នុងពួកជំនុំយើងមានអារម្មណ៍មិនល្អទេ ពេលពួកគេឮព្រះនាមព្រះយេស៊ូវ។ ដូចនេះ សូមលោកគ្រូ គ្រាន់តែនិយាយអំពីព្រះទៅបានហើយ”។ លោកគ្រូគង្វាលរូបនេះមិនអាចធ្វើតាមការណែនាំនេះបានទេ បានជាបន្ទាប់មក គាត់ក៏បានមានប្រសាសន៍ថា “បើមិនឲ្យខ្ញុំនិយាយចេញព្រះនាមព្រះយេស៊ូវទេ នោះខ្ញុំក៏គ្មានអ្វីត្រូវអធិប្បាយដែរ”។
កាលពីសម័យពួកជំនុំដំបូង ពួកសាវ័ករបស់ព្រះយេស៊ូវ ក៏បានជួបនិងបញ្ហាស្រដៀងនឹងរឿងរបស់លោកគ្រូគង្វាលរូបនោះផងដែរ។ អ្នកដឹកនាំសាសនាក្នុងតំបន់បាននាំគ្នាព្រមានពួកសាវ័កមិនឲ្យនិយាយអំពីព្រះនាមព្រះយេស៊ូវឡើយ(កិច្ចការ ៤:១៧)។ តែពួកសាវ័កបានបដិសេធន៍ថា “យើងខ្ញុំនឹងលែងនិយាយពីការដែលយើងខ្ញុំបានឃើញ ហើយឮ ពុំបានទេ”(ខ.២០)។
ការអៈអាងថា ខ្លួនបានជឿព្រះ តែមិនបានជឿព្រះរាជបុត្រាទ្រង់ ព្រះនាមយេស៊ូវគ្រីស្ទ គឺជាការនិយាយកុហក់ខ្លួនឯងហើយ។ ក្នុងបទគម្ពីរ យ៉ូហាន ១០:៣០ ព្រះយេស៊ូវបានបកស្រាយយ៉ាងច្បាស់ អំពីទំនាក់ទំនងដ៏ពិសេសដែលទ្រង់មានជាមួយព្រះវរបិតាទ្រង់។ គឺដូចដែលទ្រង់មានបន្ទូលថា “ខ្ញុំហើយ និងព្រះវរបិតា គឺតែ១ព្រះអង្គទេ”។ បានសេចក្តីថា ទ្រង់បានប្រកាសថា ទ្រង់ជាព្រះ។ ហេតុនេះហើយបានជាទ្រង់អាចមានបន្ទូលថា “កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ”(យ៉ូហាន ១៤:១)។ សាវ័កប៉ុលដឹងថា ព្រះយេស៊ូវមានលក្ខណៈជាព្រះទាំងស្រុង និងស្មើនឹងព្រះវរបិតាផង ហើយទ្រង់និងព្រះវរបិតាគឺជាព្រះតែមួយ(ភីលីព ២:៦)។
យើងមិនត្រូវខ្លាចនិយាយចេញព្រះនាមព្រះយេស៊ូវឡើយ ដ្បិត “គ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ…
ទ្រង់បានបង្រៀនដៃខ្ញុំ
មានពេលមួយលោកដាវីឌ វូឌ(David Wood) ដែលជាអតីតកីឡាករអិនប៊ីអេ បានទៅប្រកួតឲ្យក្រុមទួរក្រេស ដឺ បាស់កូនា ក្នុងវគ្គផ្តាច់ព្រ័ត្តនៃការប្រកួតកីឡាបាល់បោះពានរង្វាន់របស់ប្រទេសអេស្ប៉ាញ។ កាលនោះខ្ញុំមានឱកាសនៅក្បែរគាត់។ មុនពេលការប្រកួតចាប់ផ្តើម គាត់បានអានខគម្ពីរទំនុកដំកើង ១៤៤:១ ដូច្នេះថា “សូមឲ្យព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំ បានប្រកបដោយព្រះពរ ជាព្រះដែលបង្ហាត់បង្វឹកដៃទូលបង្គំឲ្យចេះច្បាំង ហើយម្រាមដៃរបស់ទូលបង្គំឲ្យធ្វើសង្រ្គាម”។ គាត់ក៏បានងាកមកខ្ញុំ ហើយនិយាយថា “អ្នកឃើញទេ? ព្រះទ្រង់ហាក់ដូចជាបានសរសេរខគម្ពីរនេះ សម្រាប់ខ្ញុំចឹង! ទ្រង់បានបង្រៀនដៃខ្ញុំ ឲ្យចេះចាប់បាល់ដែលបានលោតចុះឡើង ហើយបង្រៀនម្រាមដៃខ្ញុំឲ្យចេះបាញ់បាល់ចូលក្នុងកន្ត្រក!” លោកដាវីឌដឹងថា ព្រះបានត្រាសហៅគាត់ឲ្យលេងកីឡាបាល់បោះ ហើយគាត់ក៏បានដឹងថា ព្រះទ្រង់បានទទួលយកយើង ទោះយើងមានសណ្ឋានបែបណាក៏ដោយ ហើយក៏បានប្រទានលទ្ធភាពឲ្យយើងធ្វើការអ្វីដែលទ្រង់បានត្រាសហៅឲ្យយើងធ្វើ។
យើងងាយនឹងគិតថា ខ្លួនឯងមិនសូវមានតម្លៃសម្រាប់ព្រះ គឺនៅពេលដែលយើងមានអារម្មណ៍ថាយើងមិនមានអ្វីសម្រាប់ថ្វាយទ្រង់។ ពេលព្រះទ្រង់បង្ហាញព្រះអង្គទ្រង់ដល់លោកម៉ូសេ ហើយបានចាត់តាំងគាត់ ឲ្យមានភារៈកិច្ចប្រាប់ជនជាតិអ៊ីស្រាអែលថា ទ្រង់នឹងរំដោះពួកគេឲ្យរួចពីការគៀបសង្កត់របស់ជនជាតិអេស៊ីព្ទ(និក្ខមនំ ៣:១៦-១៧) លោកម៉ូសេមានអារម្មណ៍ថា គាត់មិនមានសមត្ថភាពគ្រប់គ្រាន់ទេ។ គាត់ទូលព្រះអម្ចាស់ថា “ទូលបង្គំជាអ្នកមិនសូវមានវោហារទេ … ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្តាតក៏ដំឡាន់ផង”(៤:១០)។ លោកម៉ូសេប្រហែលជាមិនអាចនិយាយច្បាស់ ឬគ្រាន់តែមានការភ័យខ្លាច តែព្រះទ្រង់បានជម្នះភាពខ្វះចន្លោះរបស់គាត់ ដោយភាពគ្រប់គ្រាន់របស់ទ្រង់។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ដូច្នេះចូរឯងទៅឥឡូវចុះ អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្តីដែលឯងត្រូវនិយាយផង”(ខ.១២)។
អ្វីដែលព្រះទ្រង់ចង់បានពីយើងនោះ គឺឲ្យយើងដើរតាមផែនការទ្រង់។ បន្ទាប់ពីយើងដើរតាមផែនការទ្រង់ហើយ ទ្រង់នឹងបំពេញនូវភាពខ្វះចន្លោះរបស់យើង។ ក្នុងព្រះហស្តដ៏មានចេស្តារបស់ទ្រង់ …
ការអធិស្ឋានទាំងកំហឹង
មានពេលមួយ អ្នកជិតខាងខ្ញុំប្រហែលជាមិនយល់អំពីអ្វីដែលខ្ញុំកំពុងធ្វើទេ ខណៈពេលដែលពួកគេកំពុងមើលមកខ្ញុំ តាមមាត់បង្អួច នៅថ្ងៃដែលត្រជាក់ខ្លាំង។ ខ្ញុំកំពុងតែឈរនៅលើផ្លូវចូលផ្ទះ ដោយកាន់ប៉ែលយ៉ាងណែន នៅក្នុងដៃ គ្រវែងគ្រវ៉ាតទំាងកំហឹង ទៅលើដុំទឹកកក ដែលបានបន្ទោកខ្លួនជាប់នៅក្រោមបាតជ្រុងដំបូងផ្ទះ។ រៀងរាល់ពេលដែលខ្ញុំវាយទៅលើទឹកកកនោះ ខ្ញុំក៏បានបន្លឺសម្លេងចេញនូវពាក្យអធិស្ឋានខុសៗគ្នា ដោយខ្លឹមសាររួមមួយថា “ខ្ញុំមិនអាចធ្វើកិច្ចការនេះបានទេ។ ខ្ញុំគ្មានកម្លាំងធ្វើកិច្ចការនេះទេ។ ក្នុងនាមជាអ្នកថែរទាំអ្នកជម្ងឺ ខ្ញុំមានការទទួលខុសត្រូវជាច្រើន។ ឥឡូវនេះ ខ្ញុំត្រូវសម្អាតទឹកកកនេះទៀត។ ខ្ញុំពិបាកគ្រប់គ្រាន់ហើយ!”
កំហឹងរបស់ខ្ញុំត្រូវបានហ៊ុមព័ទដោយការកុហក់ជាច្រើន ដែលនិយាយថា “ខ្ញុំសក្តិសមនឹងទទួលកិច្ចការល្អជាងនេះ” “ព្រះទ្រង់មិនមានភាពគ្រប់គ្រាន់សម្រាប់ខ្ញុំទេ” “គ្មាននរណាខ្វល់ពីខ្ញុំទេ”។ តែ នៅពេលដែលយើងមិនព្រមលះបង់សេចក្តីកំហឹងរបស់យើង នោះយើងក៏បានជាប់នៅក្នុងអន្ទាក់នៃភាពល្វីងជូរចត់ មិនអាចទៅមុខរួច។
ហើយមានតែសេចក្តីពិតប៉ុណ្ណោះ ដែលអាចព្យាបាលសេចក្តីកំហឹង។ គឺសេចក្តីពិតដែលចែងថា ព្រះទ្រង់មិនបានប្រទាននូវអ្វីដែលយើងសមនឹងទទួលទេ តែទ្រង់បានប្រទានសេចក្តីមេត្តាជាជំនួសវិញ។ គឺដូចមានសេចក្តីចែងថា “ដ្បិតឱព្រះអម្ចាស់អើយ ទ្រង់ល្អ ទ្រង់បំរុងតែនឹងអត់ទោស ក៏មានសេចក្តីសប្បុរសជាបរិបូរ ចំពោះអស់អ្នកណាដែលអំពាវនាវដល់ទ្រង់”(ទំនុកដំកើង ៨៦:៥)។ សេចក្តីពិតក៏ចែងផងដែរថា ព្រះទ្រង់លើសពីភាពគ្រប់គ្រាន់ ទោះយើងមើលឃើញទ្រង់យ៉ាងដូចម្តេចក៏ដោយ។ កម្លាំងរបស់ទ្រង់ តែងតែមានភាពគ្រប់គ្រាន់សម្រាប់យើងជានិច្ច(២កូរិនថូស ១២:៩)។ ដូចនេះ យើងត្រូវឈប់ពឹងផ្អែកលើកម្លាំងខ្លួនឯង ហើយតោងព្រះហស្តព្រះយេស៊ូវ ដែលបានប្រទានឲ្យយើងនូវសេចក្តីមេត្តា និងព្រះគុណ។
ព្រះទ្រង់ធំល្មមនឹងស្តាប់ឮយើង ពេលយើងមានសេចក្តីកំហឹង ហើយមានសេចក្តីស្រឡាញ់ល្មមនឹងបង្ហាញយើង នូវផ្លូវខាងមុខ ដែលយើងត្រូវដើរ តាមពេលវេលារបស់ទ្រង់។-Shelly Beach,…
ព្រះទ្រង់មានព្រះទ័យប្រចណ្ឌ
កាលពីឆ្នាំ២០១៤ មានអ្នកស្រាវជ្រាវម្នាក់ មកពីសកលវិទ្យាល័យកាលីហ្វូញ៉ា បានប្រើតុក្កតាឆ្កែមួយក្បាល ដែលមានរូបរាង្គដូចសត្វឆ្កែពិតៗ ដើម្បីបង្ហាញថា សត្វក៏ចេះប្រចណ្ឌផងដែរ។ សាស្រ្តាចារ្យ គ្រីស្ទីន ហារីស(Christine Harris) បានឲ្យម្ចាស់ឆ្កែជាច្រើននាក់មកជួបជុំគ្នា ដោយនាំយកឆ្កែរបស់ខ្លួនមកជាមួយ។ គាត់បានសុំឲ្យម្ចាស់ឆ្កែទាំងនោះបង្ហាញសេចក្តីស្រឡាញ់ដល់តុក្កតាឆ្កែ នៅចំពោះមុខសត្វឆ្កែចិញ្ចឹមរបស់ខ្លួន។ គាត់ក៏បានរកឃើញថា ៧៥ភាគរយនៃសត្វឆ្កែទាំងអស់នោះ បានឆ្លើយតប ដោយការប្រចណ្ឌ ដែលគេងាយនឹងមើលដឹង។ សត្វឆ្កែខ្លះបានព្យាយាមធ្វើឲ្យម្ចាស់វា ងាកមកចាប់អារម្មណ៍នឹងខ្លួនវិញ ដោយទៅប៉ះ ឬយកខ្លួនទៅត្រដុសនឹងម្ចាស់វាថ្នមៗ។ ឆ្កែផ្សេងទៀតបានព្យាយាមទៅជ្រែកចំកណ្តាលម្ចាស់វា និងតុក្កតាឆ្កែនោះ។ មានឆ្កែពីរបីក្បាល បានធ្វើជ្រុលហួសហេតុ ដោយត្របាក់គួរប្រជែងរបស់ខ្លួន ដែលតុក្កតាឆ្កែ។
ការប្រចណ្ឌរបស់សត្វឆ្កែ ហាក់ដូចជាអាចធ្វើឲ្យម្ចាស់វាមានអារម្មណ៍កក់ក្តៅណាស់។ តែការប្រចណ្ឌរបស់មនុស្ស អាចនាំឲ្យមានលទ្ធផល ដែលមិនល្អដូចសត្វឆ្កែទេ។ តែលោកម៉ូសេ និងសាវ័កប៉ុលបានរំឭកយើងថា មានការប្រចណ្ឌមួយប្រភេទទៀត ដែលឆ្លុះបញ្ចាំង ឲ្យយើងឃើញព្រះទ័យដ៏ល្អរបស់ព្រះ។ ពេលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅក្រុងកូរិនថូស គាត់បានមានប្រសាសន៍ថា “ខ្ញុំប្រចណ្ឌ ចំពោះអ្នករាល់គ្នា ដោយសេចក្តីប្រចណ្ឌនៃព្រះ”(២កូរិនថូស ១១:២)។ ត្រង់ចំណុចនេះ គាត់មិនចង់ឲ្យពួកគេ “ត្រូវបង្ខូចចេញពីសេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ”(ខ.៣)។ ការប្រចណ្ឌដូចនេះ បានឆ្លុះបញ្ចាំងអំពីបំណងព្រះទ័យព្រះ ដែលបានប្រាប់លោកម៉ូសេ ក្នុងក្រឹត្យវិន័យដប់ប្រការថា ទ្រង់ជាព្រះរបស់គាត់ ទ្រង់មានព្រះទ័យប្រចណ្ឌ(និក្ខមនំ ២០:៥)។
ការប្រចណ្ឌរបស់ព្រះ ខុសពីការប្រចណ្ឌរបស់យើង ដែលគិតប្រយោជន៍ផ្ទាល់ខ្លួន។ ព្រះទ្រង់ប្រចណ្ឌ…
កិច្ចការដែលធ្វើដដែលៗ
សាលាវិទ្យាល័យ ដែលខ្ញុំបានទៅរៀនកាលពីមុន តម្រូវឲ្យសិស្សសិក្សាភាសាឡាតាំង៤ឆ្នាំ។ សព្វថ្ងៃនេះ ខ្ញុំបានយល់ពីតម្លៃនៃការរៀនភាសាមួយនេះ តែកាលពីមុន វាជាការសិក្សាដ៏គួរឲ្យធុញទ្រាន់។ កាលនោះ គ្រូរបស់ខ្ញុំជឿថា ការអនុវត្តន៍ និងការទន្ទេញច្រើនលើកច្រើនសារ មានប្រយោជន៍ណាស់។ បានជាគាត់តែងតែនិយាយឮៗ មកកាន់យើង ជាភាសាឡាតាំង មួយថ្ងៃបីដងថា “ការទន្ទេញ ជាមាតានៃការរៀនសូត្រ”។ យើងក៏បាននិយាយតែក្នុងចិត្តថា “ការទន្ទេញគឺជារឿងដែលគួរឲ្យធុញទ្រាន់”។
ការទន្ទេញជាការថាដដែលៗញយៗ ឲ្យចាំមាត់ ជាសកម្មភាពច្រំដែល ដែលអាចធ្វើឲ្យយើងមានការនឿយណាយ។ តែសព្វថ្ងៃនេះ ខ្ញុំដឹងថា ភាគច្រើននៃជីវិតយើង គឺគ្រាន់តែជាការធ្វើច្រំដែល នូវការអ្វីដែលគួរឲ្យធុញទ្រាន់ គ្មានការបណ្តាលចិត្ត និងគ្មានភាពក្លៀវក្លា ដែលយើងត្រូវធ្វើម្តងហើយម្តងទៀត។ ទស្សនវិទូដាណឺម៉ាក ឈ្មោះ សូរេន ខឺខេហ្កាត(Søren Kierkegaard) បានមានប្រសាសន៍ថា “ការធ្វើច្រំដែល ជាអ្វីដែលយើងធ្វើជាធម្មតា ហើយមានការចាំបាច់ ដូចជាការញាំនំប៉័ងដែរ”។ តែគាត់ក៏បាននិយាយបន្ថែមទៀតថា “ការធ្វើច្រំដែលអាចជានំប៉័ងដែលធ្វើឲ្យយើងឆ្អែត ដោយព្រះពរ”។
បើសិនជាយើងធ្វើកិច្ចការដដែលៗ ថ្វាយព្រះអស់រយៈពេលជាច្រើនឆ្នាំ នោះចូរយើងបន្តធ្វើកិច្ចការនីមួយៗ កុំឲ្យណាយចិត្ត ទោះកិច្ចការទាំងនោះ មានភាពសាមញ្ញ តូចទៀប ឬហាក់ដូចជាមិនសូវមានតម្លៃក៏ដោយ ហើយត្រូវទូលសូមឲ្យព្រះទ្រង់ប្រទានពរដល់កិច្ចការទាំងនោះ និងសូមឲ្យទ្រង់ជួយឲ្យយើងធ្វើត្រូវតាមគោលបំណងទ្រង់។ កាលណាយើងធ្វើដូចនេះ គឺមានន័យថា យើងស្ម័គ្រចិត្តទទួលយកភាពគួរឲ្យធុញទ្រាន់នៃជីវិត ហើយឲ្យព្រះទ្រង់កែប្រែការទាំងនោះ ទៅជាកិច្ចការដ៏បរិសុទ្ធ…
ពាក្យសម្តីរបស់មនុស្សមានប្រាជ្ញា
កាលពីពេលថ្មីៗនេះ ស្វាមីរបស់ក្មួយស្រីខ្ញុំ បានសរសេរពាក្យមួយឃ្លា បង្ហោះនៅតាមបណ្តាញសង្គមថា “ខ្ញុំប្រហែលជាសរសេរច្រើនជាងនេះទៀត បើសិនជាសម្លេងដ៏តូចមួយនេះ មិនបានជំរុញមិនឲ្យខ្ញុំនិយាយច្រើនទេនោះ។ តាមពិតសម្លេងដ៏តូចនោះ ជាសម្លេងរបស់ហាយឌី(Heidi)ប្រពន្ធខ្ញុំទេ”។
ការផ្តល់ប្រឹក្សា ឬយោបលរបស់មិត្តសំឡាញ់ អាចជាប្រាជ្ញាដែលមកពីព្រះ។ បទគម្ពីរសាស្តា ជំពូក៩ បានចែងថា “ការដែលស្តាប់ពាក្យរបស់មនុស្សមានប្រាជ្ញានៅក្នុងទីស្ងាត់ នោះវិសេសជាងសំរែករបស់អ្នកណាដែល គ្រប់គ្រងលើពួកមនុស្សល្ងីល្ងើ”(ខ.១៧)។
ព្រះគម្ពីរបានដាស់តឿនយើង កុំឲ្យគិតថាខ្លួនមានប្រាជ្ញា ឬមានអំណួត(សុភាសិត ៣:៧ អេសាយ ៥:២១ រ៉ូម ១២:១៦)។ អាចនិយាយបានម្យ៉ាងទៀតថា យើងមិនត្រូវគិតថា យើងអាចឆ្លើយតបចំពោះសំណួរ ឬបញ្ហាគ្រប់យ៉ាងឡើយ។ បទគម្ពីរសុភាសិត ១៩:២០ បានចែងថា “ចូរស្តាប់សេចក្តីដំបូន្មាន ហើយទទួលសេចក្តីប្រៀនប្រដៅចុះ ដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខ”។ ព្រះទ្រង់អាចប្រើអ្នកដទៃ ឲ្យបង្រៀនយើង អំពីប្រាជ្ញារបស់ទ្រង់ឲ្យកាន់តែច្រើន។ បានសេចក្តីថា ទ្រង់អាចប្រើមិត្តសំឡាញ់ ប្តីប្រពន្ធ គ្រូគង្វាល មិត្តរួមការងាររបស់យើងជាដើម។
គឺដូចដែលបទគម្ពីរសុភាសិតបានចែងថា “មានប្រាជ្ញាស្ថិតនៅក្នុងចិត្តរបស់មនុស្សដែលមានយោបល់”(១៤:៣៣)។ ជួនកាលយើងអាចទទួលប្រាជ្ញាពីព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការស្តាប់ និងរៀនសូត្រពីគ្នាទៅវិញទៅមក។-Cindy Hess Kasper
ទឹក និងជីវិត
ពេលដែលលោកដេវ មូលល័រ(Dave Mueller) បានឈោងចាប់មូលបើកក្បាលរ៉ូប៊ីណេ ទឹកក៏បានចេញពីក្បាលរ៉ូប៊ីណេ ចូលទៅក្នុងធុងទឹកពណ៌ខៀវមួយ។ មនុស្សម្នាដែលឈរនៅជុំវិញគាត់ក៏បានទះដៃឡើង។ ពួកគេបានទះដៃអបអរ ដោយសារពួកគេបានឃើញទឹកស្អាត ហូរចូលទៅក្នុងសហគមន៍របស់ពួកគេ ជាលើកដំបូង។ ប្រភពទឹកស្អាតនេះបានឈានទៅរកការផ្លាស់ប្តូរការរស់នៅ របស់ប្រជាជនមួយក្រុមនេះ ក្នុងប្រទេសកេនយ៉ា។
លោកដេវ និងប្រពន្ធគាត់ឈ្មោះជយ(Joy) បានខិតខំបំពេញសេចក្តីត្រូវការរបស់ប្រជាជនទាំងនោះ ដោយជួយឲ្យពួកគេមានទឹកស្អាតប្រើប្រាស់។ តែពួកគេមិនគ្រាន់តែផ្តល់ឲ្យនូវទឹកប្រើប្រាស់ប៉ុណ្ណោះទេ។ ខណៈពេលដែលពួកគេកំពុងជួយប្រជាជនឲ្យមានទឹកស្អាតប្រើប្រាស់ ពួកគេក៏បានយកឱកាសពេលនោះ ដើម្បីផ្សាយដំណឹងល្អនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ដល់ពួកគេ។
ជាងពីរពាន់ឆ្នាំមុន គេឃើញបុរសម្នាក់ឈ្មោះយេស៊ូវឈរនៅក្បែរអណ្តូងទឹករបស់សាសន៍សាំម៉ារី ហើយក៏បានជជែកជាមួយស្រ្តីម្នាក់ ដែលបានមកដងទឹកស្អាតនៅទីនោះ សម្រាប់សុខភាពខាងរូបកាយរបស់ខ្លួន។ តែព្រះយេស៊ូវបានប្រាប់នាងថា នាងមិនគ្រាន់តែត្រូវការទឹកស្អាតខាងសាច់ឈាមប៉ុណ្ណោះទេ តែនាងក៏ត្រូវការទឹកដ៏រស់ សម្រាប់សុខភាពខាងវិញ្ញាណរបស់នាងផងដែរ។ ប្រវត្តិសាស្រ្តនៅតែបន្តទៅមុខឥតឈប់ ហើយមនុស្សជាតិបានរកឃើញបច្ចេកវិទ្យាកាន់តែជឿនលឿន តែជីវិតទាំងឡាយ នៅតែជៀសមិនផុតពីសេចក្តីពិត ដែលថា : យើងនឹងស្លាប់ បើសិនជាគ្មានទឹកស្អាតប្រើប្រាស់ទេនោះ។ ជាងនេះទៅទៀត បើគ្មានព្រះយេស៊ូវ ដែលជាប្រភពនៃទឹកដ៏រស់ទេ យើងនឹងស្លាប់នៅក្នុងអំពើបាបរបស់យើងមិនខាន។
ទឹកមានសារៈសំខាន់ចំពោះជីវិតយើង គឺទឹកខាងសាច់ឈាម និងទឹកខាងវិញ្ញាណ ដែលជាអង្គព្រះយេស៊ូវ។ តើអ្នកបានភ្លក់រស់ជាតិទឹកដ៏រស់ ដែលព្រះយេស៊ូវ ដ៏ជាព្រះសង្រ្គោះ បានប្រទានហើយឬនៅ?-Dave Branon