Month: March 2020

មានសត្វរំពេរជាមិត្ត

អស់​រយៈ​ពេល​១២​ឆ្នាំ​ហើយ ដែល​សត្វ​រំពេរ​មួយ​ក្បាល ឈ្មោះ​ឆឺពី​(Chirpy) បាន​មក​លេង​បុរស​ម្នាក់ ជា​រៀង​រាល់​ថ្ងៃ បន្ទាប់​ពី​បុរស​នោះ​បាន​ជួយ​ព្យាបាល​ជើង​របស់​វា ដែល​បាន​បាក់។ កាល​នោះ លោក​ចន(John) បាន​ប្រើ​នំ​របស់​ឆ្កែ ដើម្បី​​ទាក់​ទាញ​ឆឺពី ឲ្យ​ចូល​មក​ក្បែរ​គាត់ ហើយ​បន្ទាប់​មក គាត់​ក៏​បាន​ព្យាបាល​វា ឲ្យ​មាន​សុខ​ភាព​ល្អ​ឡើង​វិញ។ ឆឺពី​រស់​នៅ តែ​ក្នុង​តំបន់​ឆ្នេរ​អ៊ីន​ស្តូ នៅ​ខេត្ត​ដេវ៉ុន ប្រទេស​អស់​គ្លេស​ប៉ុណ្ណោះ ប៉ុន្តែ នៅ​ចន្លោះ​ខែ​កញ្ញា និង​ខែ​មីនា វា និង​លោក​ចន​មិន​ពិបាក​រក​គ្នា​ឡើយ ដោយ​វា​ហើរ​តម្រង់​ទៅ​រក​គាត់​តែ​ម្តង ពេល​ណា​គាត់​មក​ដល់​ឆ្នេរ នៅ​ថ្ងៃនីមួយ​ៗ តែ​វា​មិន​ដែល​ហើរ​ទៅ​រក​អ្នក​ផ្សេង​ឡើយ។ នេះ​ពិត​ជា​ទំនាក់​ទំនង​ដែល​មិន​ធម្មតា។

ចំណង​ទាក់​ទង​រវាង​លោក​ចន និង​ឆឺពី បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ទំនាក់​ទំនង​មិន​ធម្មតា​មួយ​ទៀត រវាង​បុរស​ម្នាក់ និងសត្វ​បក្សី​មួយ​ប្រភេទ។ ពេល​លោក​អេលីយ៉ា ដែល​ជា​ហោរា​របស់​ព្រះ បាន​ទទួល​បង្គាប់​របស់​ព្រះ ឲ្យ​ចូល​ទៅ​ក្នុង​វាល​រហោ​ស្ថាន ដើម្បី “លាក់​ខ្លួន​ក្នុង​ជ្រោះ​កេរីត” ក្នុង​អំឡុង​ពេល​ដែល​មាន​គ្រោះ​រាំង​ស្ងួត។ ព្រះ​ជា​ម្ចាស់​បាន​ប្រាប់គាត់​ឲ្យ​ផឹក​ទឹក​ជ្រោះ ហើយ​ព្រះ​អង្គ​ក៏​បាន​ចាត់​សត្វ​ក្អែក​ឲ្យ​ពាំ​អាហារ​មក​ឲ្យ​គាត់​(១ពង្សាវតាក្សត្រ ១៧:៣-៤)។ ទោះ​គាត់​ស្ថិត​ក្នុង​កាលៈ​ទេសៈ និង​បរិយាកាស​ពិបាក​យ៉ាង​ណា​ក្តី ព្រះ​ជា​ម្ចាស់​មិន​ឲ្យ​គាត់​ខ្វះ​អាហារ និង​ទឹក​បរិភោគ​ឡើយ។ សត្វ​ក្អែក​មិន​សម​ជា​អ្នក​ផ្គត់​ផ្គង់​អាហារ​ដល់​មនុស្ស​ឡើយ  ព្រោះ​តាម​ធម្មតា វា​រក​ចំណី​ដែល​មិន​ល្អសម្រាប់​តែ​ខ្លួន​វា​ប៉ុណ្ណោះ តែ​ពួក​វា​បាន​នាំ​អាហារ​ដ៏​សម​រម្យ ឲ្យ​លោក​អេលីយ៉ា​បរិភោគ។

យើង​ប្រហែល​ជា​មិន​ភ្ញាក់​ផ្អើល​ទេ ពេល​ដែល​បាន​ដឹង​ថា បុរស​ម្នាក់​បាន​ជួយ​សត្វ​បក្សី​មួយ​ក្បាល ប៉ុន្តែ ពេល​ដែលយើង​ដឹង​ថា សត្វ​ក្អែក​តែង​ពាំ​នំបុ័ង…

យឺត ដោយមានហេតុផល

ប៉ុស្ទិ៍​ទូរទស្សន៍​ប៊ីប៊ីសី បាន​ចាក់​ផ្សាយ​កម្ម​វិធី​ឯក​សារ​សត្វ​មួយ ក្រោម​ចំណង​ជើង​ថា​ជីវិត​របស់​ថានិក​សត្វ ដែល​ក្នុងនោះ លោក​ដេវីឌ អាថេនប៉ូរូក(David Attenborough) ដែល​ជា​ពិធីករ បាន​ឡើង​ដើម​ឈើ​មួយ​ដើម ដើម្បី​ទស្សនា​សត្វ​អាញី​មួយ​ប្រភេទ តាម​របៀប​ដែល​គួរ​ឲ្យ​អស់​សំណើច។ គាត់​បាន​នៅ​ចំពោះ​មុខ​សត្វ​នោះ ដែល​ផ្លាស់​ទី​យឺត​ជាង​គេ នៅ​ក្នុង​ពិភព​លោក ហើយ​ជើង​នី​មួយ​ៗ​មាន​ម្រាម​តែ​បី​ប៉ុណ្ណោះ។ ពេល​នោះ គាត់ក៏​ជំរាប​សួរ​វា ដោយ​និយាយ​ថា “ប៊ូ!” ដោយ​សារ​វា​មិន​ឆ្លើយ​តប​អ្វី​សោះ គាត់​ក៏​បាន​ពន្យល់​ថា​ អ្នក​ក៏​នឹង​ផ្លាស់​ទី​យឺត​ៗ​ផង​ដែរ បើ​សិន​ជាអ្នក​ជា​សត្វ​អាញី​ដែល​មាន​ម្រាម​បី ដែល​រស់​នៅ ដោយ​ស៊ី​ស្លឹក​ឈើ​ជា​អាហា​រូប​ត្ថម្ភ ដែល​ពិបាក​រំលាយ និង​មិន​សូវ​មាន​ជីវ​ជាតិ។​

នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ប្រជា​ជន​អ៊ីស្រាអែល លោក​នេហេមា​បាន​រំឭក​យើង អំពី​គំរូ​មួយ​ទៀត និង​បាន​ពន្យល់​អំពីភាព​យឺត​មួយ​បែប​ទៀត​(៩:៩-២១) តែ​វា​មិន​គួរ​ឲ្យ​អស់​សំណើច​នោះ​ឡើយ។ យោង​តាម​លោក​នេហេមា ព្រះ​ជា​ម្ចាស់​ជា​គំរូ​ដ៏​ល្អ​បំផុត នៅ​ក្នុង​ការ​គ្រប់​គ្រង​កំហឹង ដ្បិត​ព្រះ​អង្គ​តែង​តែ​យឺត​នឹង​ខឹង។ លោក​នេហេមា​បាន​រំឭក អំពី​របៀប​ដែល​ព្រះ​ទ្រង់​ថែរក្សា​រាស្រ្ត​ព្រះ​អង្គ ដោយ​បង្គាប់​ពួក​គេ ឲ្យ​កាន់​តាម​ក្រឹត្យ​វិន័យ​ដែល​នាំ​មក​នូវ​ជីវិត ដោយ​ទ្រ​ទ្រង់​ជីវិត​ពួក​គេ ក្នុង​ដំណើរ​ចេញ​ពី​ទឹក​ដី​អេស៊ីព្ទ ហើយ​ប្រទាន​ទឹក​ដី​សន្យា​ឲ្យ​ពួក​គេ​រស់​នៅ​(ខ.៩-១៥)។ ទោះ​ពួក​អ៊ីស្រាអែល​តែង​តែ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​អង្គ​ក៏​ដោយ​(ខ.១៦) ក៏​ព្រះ​អង្គ​នៅ​តែ​មិន​ឈប់​ស្រឡាញ់​ពួក​គេ។ ត្រង់​ចំណុច​នេះ លោក​នេហេមា​បាន​បក​ស្រាយ​ថា ព្រះ​អាទិករ​របស់​យើង “ទ្រង់​ជា​ព្រះ​ដែល​ប្រុង​នឹង​អត់​ទោស ទ្រង់​ក៏សន្តោស ហើយ​មេត្តា​ករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ” (ខ.១៧)។ តើ​មាន​ហេតុ​ផល​អ្វី​ទៀត ដែល​ព្រះ​អង្គ​មាន​ព្រះ​ទ័យ​អត់​ធ្មត់​យ៉ាង​នេះ ពេល​ដែល​រាស្រ្ត​របស់​ព្រះ​អង្គ​រអ៊ូរទាំ ខ្វះ​ជំនឿ និង​មិន​ទុក​ចិត្ត​ព្រះ​អង្គ​អស់​៤០​ឆ្នាំ? (ខ.២១)។ គឺ​ដោយ​សារ​ព្រះ​ជាម្ចាស់​មាន…

មូលហេតុ ដែលយើងគួរតែផ្អាកការជួបជុំគ្នា នៅព្រះវិហារមួយរយៈ

ដោយ លោកបណ្ឌិត អ័ឡិច តាំង(Dr Alex Tang)

ហេតុ​អ្វី​បាន​ជា​គ្រីស្ទ​បរិស័ទ​គួរ​តែ​ផ្អាក​ការ​ជួប​ជុំ​គ្នា នៅ​ព្រះ​វិហារ ក្នុង​អំឡុង​ពេល​នៃ​ការ​រាល​ដាល នៃ​មេរោគ COVID-១៩ ទូទាំង​ពិភព​លោក? តើ​ដោយ​សារ​យើង​ខ្វះ​ការ​ទុក​ចិត្ត​លើ​ការ​ការ​ពារ​របស់​ព្រះ​ជាម្ចាស់​ឬ?  ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ៩១:៥-៦ ​តើ​ព្រះ​ជា​ម្ចាស់​មិន​បាន​សន្យា​ទេ​ឬ​ថា ទ្រង់​នឹង​ការ​ពារ​យើង បានជាយើងមិនត្រូវ “​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ ទោះ​ទាំង​សេចក្តី​ស្ញែង​ខ្លាច​នៅ​ពេល​យប់……

មានអំណរ នៅក្នុងការអាន

ស៊ុនដូគូ គឺ​ជា​ពាក្យ​ជា​ភាសា​ជប៉ុន ដែល​ខ្ញុំ​តែង​តែ​ត្រូវ​ការ​ជា​និច្ច។ គេ​ប្រើ​ពាក្យ​នេះ សំដៅ​ទៅ​លើ​សៀវភៅ​មួយ​ជង់នៅ​លើ​តុ នៅ​ចំហៀង​គ្រែ ដែល​កំពុង​រង់​ចាំ​ឲ្យ​គេ​អាន។ សៀវភៅ​ផ្តល់​ឲ្យ​នូវ​សក្តានុ​ពល សម្រាប់​ការ​រៀន​សូត្រ ឬ​គេច​ចេញ ទៅ​រក​ពេល​វេលា ឬ​ទី​កន្លែង​ផ្សេង ហើយ​ខ្ញុំ​ចង់​បាន​ភាព​សប្បាយ​រីក​រាយ និង​ចំណេះ​ដឹង ដែល​មាន​ក្នុង​ទំព័រ​សៀវភៅ​ទាំង​នោះ។ ដូច​នេះ ខ្ញុំ​នៅ​តែ​មាន​សៀវភៅ​មួយ​ជង់​នោះ នៅ​ក្បែរ​គ្រែ​គេង​របស់​ខ្ញុំ​ជា​និច្ច។

រឿង​នេះ​បាន​ធ្វើ​ខ្ញុំ​នឹក​ចាំ​ថា យើង​អាច​រក​ឃើញ​ក្តី​អំណរ និង​ជំនួយ​ដ៏​ពិត នៅ​ក្នុង​សៀវភៅ​ដែល​ល្អ​បំផុត គឺ​ព្រះ​គម្ពីរ​ប៊ីប​។ ជាក់​ស្តែង ខ្ញុំ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ឲ្យ​មុជ​ខ្លួន​ចូល​ឲ្យ​ជ្រៅ ទៅ​ក្នុង​ព្រះ​គម្ពីរ ពេល​ដែល​ខ្ញុំ​អាន​សេចក្តី​បង្គាប់​របស់​ព្រះ​អម្ចាស់ សម្រាប់​លោក​យ៉ូស្វេ ដែល​ជា​អ្នក​ដឹក​នាំ​ថ្មី​របស់​ពួក​អ៊ីស្រាអែល ដែល​ព្រះអង្គ​បាន​ចាត់​តាំង​ឲ្យដឹក​នាំ​ពួក​គេ ចូល​ក្នុង​ទឹក​ដី​សន្យា​(យ៉ូស្វេ ១:៨)។

ព្រះ​ជា​ម្ចាស់​ជ្រាប​ថា លោក​យ៉ូស្វេ​នឹង​ជួប​ប្រទះ​ការ​លំបាក​នៅ​ពេល​ខាង​មុខ ដូច​នេះ​ ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​ធានា​ចំពោះ​គាត់​ថា ព្រះ​អង្គ​នឹង​គង់​នៅ​ជា​មួយ​គាត់​ជា​និច្ច​(ខ.៥)។ ព្រះ​អង្គ​នឹង​ជួយ​គាត់​តាម​មធ្យោបាយ​ជា​ច្រើន ហើយ​ក៏​តាម​រយៈ​ការ​ស្តាប់​បង្គាប់ ដែល​គាត់​មាន​ចំពោះ​ព្រះ​អង្គ​ផង​ដែរ។ ដូច​នេះ ព្រះ​អង្គ​ក៏​បាន​បង្គាប់​គាត់​ថា “កុំ​ឲ្យ​គម្ពីរក្រឹត្យ​វិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​នឹក​ជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ​វិញ​”(ខ.៨)។​ ទោះ​លោក​យ៉ូស្វេ​មាន​ព្រះ​គម្ពីរ​ក្រឹត្យ​វិន័យ​ក៏​ដោយ ក៏​គាត់​នៅ​តែ​ចាំ​បាច់​ត្រូវ​សិក្សា​ស្វែង​យល់​ព្រះ​គម្ពីរ​នោះ ជា​ទៀង​ទាត់ ដើម្បី​ទទួល​បាន​នូវ​ចំណេះ​ដឹង និង​ដឹង​ថា​ព្រះ​អង្គ​ជា​នរណា ហើយ​មាន​ព្រះ​ទ័យ​យ៉ាង​ណា​សម្រាប់​រាស្រ្ត​ព្រះ​អង្គ។​

តើ​អ្នក​ត្រូវ​ការ​ការ​បង្រៀន សេចក្តី​ពិត ឬ​ការ​លើក​ទឹក​ចិត្ត នៅ​ថ្ងៃ​នេះ​ទេ? សូម​យើង​ចំណាយ​ពេល​អាន​ព្រះ​គម្ពីរ ហើយ​ស្តាប់​បង្គាប់ ព្រម​ទាំង​ចម្រើន​ឡើង ដើម្បី​ឲ្យ​យើង​អាច​យល់​ច្បាស់ និង​ចង​ចាំ…

រង់ចាំការកាត់ទោសប្រហារជីវិត

កាល​ពី​ឆ្នាំ ១៩៨៥ លោក​អាន់ថូនី រេយ ហ៊ីនតុន(Anthony Ray Hinton) ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បានសម្លាប់​អ្នក​គ្រប់​គ្រង​ភោជនីយ​ដ្ឋាន​ពីរ​នាក់។ គេ​បាន​ប្រឌិត​រឿង​នោះ ដើម្បី​ទម្លាក់​កំហុស​មក​លើ​គាត់​ ព្រោះ​គាត់ស្ថិត​នៅ​ចម្ងាយ​ជា​ច្រើន​គីឡូ​ម៉ែត្រ ពី​កន្លែង​កើត​ហេតុ ពេល​ដែល​ឃាត​កម្ម​នោះ​កើត​ឡើង ប៉ុន្តែ គេ​បាន​ចោទ​ថា គាត់​ជា​អ្នក​ប្រព្រឹត្ត ហើយ​ក៏​បាន​កាត់​ទោស​ប្រហារ​ជីវិត​គាត់។ នៅ​ក្នុង​កន្លែង​ជំនុំ​ជម្រះ​ក្តី លោក​រេយ​បាន​អត់​ឱន​ទោស​ឲ្យ​អ្នក​ដែល​បាន​ប្រឌិត​រឿង​នេះ​ឡើង ហើយ​គាត់​និយាយ​ទៀត​ថា​ គាត់​នៅ​តែ​មាន​ក្តី​អំណរ ទោះ​គាត់​ទទួល​រងភាព​អយុត្តិ​ធម៌​យ៉ាង​ណា​ក៏​ដោយ។ គាត់​ប្រាប់​គេ​ថា “ពេល​ខ្ញុំ​ស្លាប់​ទៅ ខ្ញុំ​នឹង​បាន​ទៅ​នៅ​នគរស្ថាន​សួគ៌។ ចុះចំណែក​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​នឹង​ទៅ​ទីណា?

ការ​រស់​នៅ ក្នុង​ការ​រង់​ចាំ​ការ​កាត់​ទោស​ប្រហារ​ជីវិត ​នាំ​ឲ្យ​លោក​រេយ​មាន​ការ​ពិបាក។ ភ្លើង​អំពូល​ក្នុង​ពន្ធ​ធនា​គារ​ញាក់ ពេល​ដែល​គេ​ប្រើ​កៅ​អី​អគ្គី​សនី​ដើម្បី​ប្រហារ​ជីវិត​អ្នក​ទោស​ដទៃ​ទៀត គឺ​ជា​ការ​រំឭក​ដ៏​សោក​សៅ អំពី​រឿងដែល​គាត់​នឹង​ជួប​នៅ​ពេល​ខាង​មុខ។ គេ​ក៏​បាន​ប្រើ​ម៉ាស៊ីន ដើម្បី​ធ្វើ​តេស្ត​ឲ្យ​ដឹង​ថា លោក​រេយ​និយាយកុហក​មែន​ឬ​អត់។​គាត់​ក៏​បាន​ជាប់​តេស្ត​នោះ តែ​គេ​នៅ​តែ​មិន​យក​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​នោះ​ជា​ការ​ដដែល។ រឿង​នេះ​ស្ថិត​ក្នុង​ចំណោម​រឿង​អយុត្តិ​ធម៌​ជា​ច្រើន ដែល​គាត់​បាន​ជួប ពេលកាត់​ក្តី​ឡើង​វិញ។

ទី​បំផុត​ ក្នុង​ឆ្នាំ​២០១៥ នៅ​ថ្ងៃ​សុក្រ​មុន​ថ្ងៃ​បុណ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ តុលាការ​កំពូល​ក៏​បាន​លុប​ចោល​សាល​ក្រម​ដ៏​អយុត្តិធម៌​នោះ។ គាត់​ស្ថិត​ក្នុង​ការ​រង់​ចាំ​ការ​កាត់​ទោស​ប្រហារ​ជីវិត ជិត​៣០​ឆ្នាំ​ហើយ។ ការ​រស់​នៅ​របស់​គាត់ គឺ​ជា​ទី​បន្ទាល់​ដែល​បាន​បង្ហាញ​ថា ព្រះ​ជា​ម្ចាស់​ពិត​ជា​មាន​មែន។ ដោយ​សារ​ជំនឿ​ដែល​គាត់មាន​ចំពោះ​ព្រះ​យេស៊ូវ គាត់​នៅ​តែ​មាន​ក្តី​សង្ឃឹម ទោះ​មាន​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ​(១ពេត្រុស ១:៣-៥) ហើយ​ក៏​បាន​ពិសោធន៍​នឹង​ក្តី​អំណរ​ដ៏​អស្ចារ្យ នៅ​ចំពោះ​មុខ​នៃ​ភាព​អយុត្តិធម៌​(ខ.៨)។ បន្ទាប់​ពី​លោក​រេយ​ត្រូវ​បាន​គេដោះ​លែង​ឲ្យ​មាន​សេរីភាព គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “គេ​មិន​អាច​ដក​ក្តី​អំណរ​របស់​ខ្ញុំ​ចេញ​បាន​ឡើយ…

ព្រះអង្គជ្រាប មុនពេលអ្នកទូលសូម

លោក​រ៉ូបឺត(Robert) និង​អ្នក​ស្រី​ខូលីន(Colleen) បាន​រស់​នៅ​ជា​ប្តី​ប្រពន្ធ យ៉ាង​សុខ​សាន្ត​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​មើល​មិត្ត​ភក្តិ​ទាំង​ពីរ​នាក់​នេះ​ទំនាក់​ទំនង​គ្នា​។ ខ្ញុំ​ឃើញ​ពួកគេ​ហុច​បឺរ​ឲ្យ​គ្នា ក្នុង​ពេល​អាហារ​ពេល​ល្ងាច ទាំង​មុន​ពេល​ដែល​ពួក​គេ​ណា​ម្នាក់​សុំ​បឺរ​នោះ។ ពួក​គេ​ក៏​បាន​ចាក់​ទឹក​ចូល​កែវ​ឲ្យ​គ្នា ចំ​ពេល​ដែលគូរ​ស្នេហ៍​របស់​ខ្លួន​ត្រូវ​ការទឹក។ ពេល​ពួក​គេ​និយាយ​រឿង ពួក​គេ​ក៏​បាន​ជួយ​បញ្ចប់​ឃ្លា​ប្រយោគ​ឲ្យ​គ្នា​ទៀត។ ជួន​កាល ពួក​គេ​ហាក់​ដូច​ជា​ដឹង​ថា ស្វាមី​ឬ​ភរិយា​ខ្លួន​កំពុង​គិត​ពី​អ្វី។​

យើង​អាច​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា​ ព្រះ​ជា​ម្ចាស់​ជ្រាប ហើយ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង លើស​លទ្ធភាព​ដែល​មនុស្ស​អាច​ស្គាល់ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង។ ពេល​ដែល​ហោរា​អេសាយ​ពិពណ៌នា អំពី​ទំនាក់ទំនង​ដែល​ព្រះ​ជា​ម្ចាស់ មាន​ជា​មួយ​រាស្រ្ត​របស់​ព្រះ​អង្គ នៅ​ក្នុង​នគរ​ដែល​ត្រូវ​មក​ដល់ គាត់​បាន​និយាយ​ថា​ ព្រះ​អង្គមាន​ទំនាក់​ទំនង​ដ៏​ទន់​ភ្លន់ និង​ជិត​ស្និទ្ធ​ជា​មួយ​ពួក​គេ។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​មានប​ន្ទូល​អំពី​រាស្រ្ត​របស់​ព្រះ​អង្គ​ថា មុន​ពេល​ដែល​ពួក​គេ​អំពាវ​នាវ​រក​ព្រះ​អង្គ នោះ​ព្រះ​អង្គ​ក៏​បាន​ឆ្លើយ​តប​រួច​ទៅ​ហើយ ហើយ​កាល​ដែល​ពួក​គេ​កំពុង​តែនិយាយ នោះ​ព្រះ​អង្គ​ក៏​ជ្រាប​ថា ពួក​គេ​នឹង​និយាយ​ពី​អ្វី​(អេសាយ ៦៥:២៤)។

ប៉ុន្តែ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​ដឹង​ថា នេះ​ជា​ការ​ពិត​មែន? មាន​ការ​ជា​ច្រើន ដែល​ខ្ញុំ​បាន​អធិស្ឋាន​ទូល​សូម​អស់​ជាច្រើន​ឆ្នាំ តែ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប។ តែ​ខ្ញុំ​ជឿ​ថា​ ពេល​ណា​យើង​មាន​ការ​លូត​លាស់ នៅ​ក្នុង​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ ដោយ​មាន​ចិត្ត​ដែល​ស្រប​នឹង​ព្រះ​ទ័យ​ព្រះ​អង្គ នោះ​យើង​អាច​រៀន​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ឆ្លើយ​តបតាម​ពេល​វេលា និង​ព្រះ​ទ័យ​របស់​ព្រះ​អង្គ។ ពេល​នោះ យើង​អាច​ចាប់​ផ្តើម​មាន​សេចក្តី​ប្រាថ្នា ដែល​ត្រូវ​តាម​បំណង​ព្រះ​ទ័យ​ទ្រង់។ ពេល​យើង​អធិ​ស្ឋាន យើង​អាច​ទូល​សូម​នូវ​សេចក្តី ដែល​បាន​ពិពណ៌នា ក្នុង​បទ​គម្ពីរ​អេសាយ ជំពូក​៦៥ ដែល​មាន​ដូច​ជា : ចុង​បញ្ចប់​នៃ​ការ​សោក​សង្រេង​(ខ.១៩) គ្រួសារ​ដ៏​សុខ​សាន្ត…

ទម្លាប់ទី៧

ការទទួលយកអំណាចនៃព្រះគម្ពីរ

ការ​ចោទ​សួរ​អំពី​អំណាច​នៃ​ព្រះ​គម្ពីរ ស្ថិត​ក្នុង​ចំណោម ការ​ចោទ​សួរ​ដែល​មាន​ការ​ជជែក​វែក​ញែក​ច្រើន​បំផុត និង​មាន​ប្រវត្តិយូរ​លង់​ជាង​គេ របស់​មនុស្ស​ជាតិ។ អំណាច​នៃ​ព្រះ​គម្ពីរ ​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​រឿង​ដ៏​សំខាន់​បំផុត ដែល​យើង​ត្រូវពិចារណា​នៅ​ថ្ងៃ​នេះ។ មនុស្ស​ច្រើន​តែ​បង្ហាញ​ចេញ​នូវ​លក្ខណៈ​ខាង​វិញ្ញាណ​របស់​ខ្លួន តាម​រយៈ​អត្ត​ចរិត​ដែល​ពួក​គេ​មាន ចំពោះ​ព្រះ​គម្ពីរ។

ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​មាន​ឱកាស​ជួប​ជា​មួយ​អ្នក​បម្រើ​ព្រះ​ប្រហែល​១២​នាក់ នៅ​ជិត​ទី​ក្រុង​មួយ​ ដែល​ខ្ញុំ​បាន​ចូល​រួម ​ក្នុង​ការ​ធ្វើ​យុទ្ធនា​ការ​ផ្សាយ​ដំណឹង​ល្អ។ បើ​ខ្ញុំ​និយាយ​ថា ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ការ​​ពិភាក្សា​របស់​ពួក​យើង ​វា​ដូច​ជា​លើស​បន្តិច​…

ទម្លាប់ទី៦

ការប្រកបជាមួយព្រះ

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​ប្រទេស​អង់​គ្លេស មាន​វេជ្ជ​បណ្ឌិត​ម្នាក់ បាន​ជួប​ស្រ្តី​ចំណាស់​ម្នាក់​ដែល​ជា​គ្រីស្ទ​បរិស័ទ។ គាត់​បាន​សួរ​ស្រ្តី​នោះ​ថា “បើ​ខ្ញុំ​ទូល​សូម​ឲ្យ​ព្រះ​ប្រទាន​ខ្ញុំ​លុយ​៥​ផោន តើ​ខ្ញុំ​នឹង​ទទួល​បាន​លុយ​នោះ​ទេ?

ស្រ្តី​នោះ​បាន​ឆ្លើយ ដោយ​សួរ​ទៅ​វិញ​ថា “ប្រសិន​បើ​គេ​ណែ​នាំ​អ្នក​ឲ្យ​ ជួប​ព្រះ​អង្គ​ម្ចាស់​នៃ​ប្រទេស​វែល តើ​អ្នក​នឹង​ទូល​សូម​លុយ​ពី​ទ្រង់ នៅ​ពេល​នោះ ភ្លាម​ៗ​តែ​ម្តង​ទេ?”

វេជ្ជ​បណ្ឌិត​នោះ​ក៏​ឆ្លើយ​ថា “ទេ ខ្ញុំ​មិន​ទាន់​សុំ​ទេ ទាល់​តែ​ស្គាល់​ទ្រង់ ឲ្យ​បាន​ច្បាស់​សិន” ។…

ជំនាញដ៏អស្ចារ្យ

អ្នក​ដឹក​នាំ​ក្រុម​ចម្រៀង​មហា​វិទ្យាល័យ​របស់​យើង​បាន​ដឹក​នាំ​ក្រុម និង​បាន​ប្រគុំ​បទ​ចម្រៀង​ជា​មួយ​យើង ដោយ​លេង​ព្យាណូ។ គាត់​បាន​ថ្លឹង​ថ្លែង​ការ​ទទួល​ខុស​ត្រូវ​ទាំង​នេះ យ៉ាង​ប៉ិន​ប្រសប់។ ពេល​ដែល​ការ​ប្រគុំ​តន្រ្តី​មួយ​បាន​បញ្ចប់ មើល​ទៅ​គាត់​ដូច​ជា​មាន​ភាព​ហត់​នឿយ​ណាស់ ដូច​នេះ ខ្ញុំ​ក៏​បាន​សួរ​សុខ​ទុក្ខ​គាត់។ គាត់​ក៏​បាន​ឆ្លើយ​តប​ថា គាត់​មិន​ដែល​បាន​ធ្វើ​ដូច​នេះ​ពី​មុន​មក​ទេ។ បន្ទាប់​មក​គាត់​ក៏​បាន​រៀប​រាប់​ថា​ គាត់​ពិបាក​លេង​ព្យាណូ​នោះ​ឲ្យ​ត្រូវ​តុង ហេតុ​នេះ​ហើយ ក្នុង​ការ​ប្រគុំ​តន្រ្តី​នេះ​ទាំង​មូល គាត់​បាន​លេង​ព្យាណូ​នេះ ដោយ​ប្រើ​ឃី​ពី​ផ្សេង​គ្នា ដោយ​ដៃ​ម្ខាងលេង​ឃី​មួយ ហើយ​ដៃ​ម្ខាង លេង​ឃី​មួយ​ទៀត។ ខ្ញុំ​មាន​ការ​ស្ញើច​សរសើរ ចំពោះ​ជំនាញ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​គាត់ ហើយ​ខ្ញុំ​ក៏​ស្ងប់​ស្ងែង​ចំពោះ​ព្រះ​ជា​ម្ចាស់ ដែល​បាន​បង្កើត​មនុស្ស ឲ្យ​មាន​សមត្ថ​ភាព​ដូច​នេះ។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ស្តេច​ដាវីឌ​ដែល​បាន​បង្ហាញ​ចេញ​នូវ​ព្រះ​ទ័យ​ស្ងប់​ស្ងែង​លើស​នេះ​ទៀត ចំពោះ​ព្រះជា​ម្ចាស់ ដោយ​បន្លើ​សំឡេង​ឡើង​ថា “ទូល​បង្គំ​នឹង​អរ​ព្រះ​គុណ​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូល​បង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ ឯ​ស្នា​ដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូល​បង្គំ​ក៏​ដឹង​ច្បាស់​ហើយ​(ទំនុកដំកើង ១៣៩:១៤)។ ទោះ​យើង​មាន​ភាព​ស្ងប់​ស្ងែង​ចំពោះ​សមត្ថ​ភាព​របស់​មនុស្ស ឬ​ភាព​អស្ចារ្យ​នៃ​ធម្មជាតិ​ក្តី សូម​យើង​ចាំ​ថា​ ភាព​អស្ចារ្យ​នៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ សុទ្ធ​តែ​បាន​នាំ​យើង​ឲ្យ​ងាក​ទៅ​រក​ព្រះ​អង្គ ដែល​ជា​ព្រះ​អាទិករ​របស់​យើង។​

ថ្ងៃ​ណា​មួយ ពេល​ណា​យើង​បាន​ចូល​ក្នុង​ព្រះ​វត្ត​មាន​ព្រះ ក្នុង​នគរ​ស្ថាន​សួគ៌ យើង​នឹង​បាន​ឃើញ​មនុស្ស​គ្រប់​ជំនាន់ថ្វាយ​បង្គំ​ព្រះ​អង្គ ដោយ​ពោល​ឡើង​ថា “ឱ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ ទ្រង់​គួរ​នឹង​ទទួល​សិរីល្អ កិត្តិនាម និង​ព្រះចេស្តា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វ​សារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង”(វិវរណៈ ៤:១១)។ ជំនាញ​ដ៏​អស្ចារ្យ​ដែល​ព្រះ​ជា​ម្ចាស់​ប្រទាន​យើង និងសម្រស់​ដ៏​អស្ចារ្យ​ទាំង​ឡាយ ដែល​ព្រះ​អង្គ​បាន​បង្កើត…