គ្មានការយល់ច្រឡំ
អាឡិចក្សា(Alexa) ស៊ីរី(Siri) និងអ្នកជំនួយការដោយសម្លេងដទៃទៀត ដែលជាបញ្ញាសប្បនិមិត្ត មានបង្កប់ក្នុងឧបករណ៍ឆ្លាតវ័យមួយចំនួន ក្នុងផ្ទះរបស់ខ្ញុំ ជួនកាល ស្តាប់ច្រឡំអ្វីដែលដែលយើងកំពុងនិយាយ។ ក្មេងអាយុ៦ឆ្នាំម្នាក់ បាននិយាយទៅកាន់ឧបករណ៍ថ្មីនោះ អំពីនំឃុកឃី និងផ្ទះតុក្កតាតូចមួយ។ ក្រោយមក ម្តាយរបស់នាងក៏បានទទួលសារអេឡិចត្រូនិកមួយច្បាប់ ដែលក្នុងនោះបានសរសេរថា នំឃុកឃី៤គីឡូ និងផ្ទះតុក្កតាតម្លៃ១៧០ដុល្លា កំពុងតែត្រូវបានគេដឹកជញ្ជូនមកផ្ទះរបស់នាងហើយ។ នៅទីក្រុងឡុង សូម្បីតែសត្វសេកមួយក្បាល ដែលចេះនិយាយ ក៏បានបញ្ជាទិញអំណោយក្នុងប្រអប់ពណ៌មាស តាមរយៈឧបករណ៍នោះ ដោយម្ចាស់របស់វាមិនបានដឹងអី។ មនុស្សម្នាក់បានប្រាប់ឧបករណ៍ឆ្លាតវ័យរបស់គាត់ឲ្យបើកភ្លើង ក្នុងបន្ទប់ទទួលភ្ញៀវ ហើយវាក៏បានឆ្លើយថា នៅទីនេះមិនមានបន្ទប់ញាំកាហ្វេទេ។
ពេលណាយើងនិយាយទៅកាន់ព្រះ នោះព្រះអង្គមិនដែលយល់ច្រឡំ អំពីអ្វីដែលយើងទូលថ្វាយព្រះអង្គឡើយ។ ព្រះអង្គមិនដែលភ័ន្តច្រឡំ ព្រោះព្រះអង្គជ្រាបអំពីចិត្តយើង ច្បាស់ជាងយើងស្គាល់ចិត្តខ្លួនឯង។ ព្រះវិញ្ញាណពិនិត្យមើលចិត្តយើង ហើយយល់ព្រះទ័យព្រះវរបិតា។ សាវ័កប៉ុលបានប្រាប់ពួកជំនុំនៅទីក្រុងរ៉ូមថា ព្រះទ្រង់បានសន្យាថា ព្រះអង្គនឹងសម្រេចបំណងព្រះទ័យដ៏ល្អរបស់ព្រះអង្គ ដើម្បីឲ្យយើងបានពេញវ័យខាងវិញ្ញាណ និងធ្វើឲ្យយើងមានលក្ខណៈកាន់តែដូចព្រះរាជបុត្រាទ្រង់(រ៉ូម ៨:២៨)។ ដោយសារភាពកម្សោយរបស់យើង នោះយើងមិនទាំងដឹងថា យើងត្រូវការអ្វី ដើម្បីឲ្យអាចលូតលាស់ តែព្រះវិញ្ញាណបរិសុទ្ធបានអធិស្ឋានឲ្យយើង តាមបំណងព្រះទ័យព្រះ(ខ.២៦-២៧)។
តើអ្នកមានការពិបាកនៅក្នុងការបង្ហាញចេញនូវអ្វីក្នុងចិត្តអ្នក ដល់ព្រះអម្ចាស់ឬទេ? តើអ្នកមិនដឹងថា ត្រូវអធិស្ឋានពីអ្វី និងដោយរបៀបណាឬ? ចូរអធិស្ឋានទូលថ្វាយព្រះអង្គ នូវអ្វីដែលមានក្នុងចិត្តអ្នកចុះ។ ព្រះវិញ្ញាណបរិសុទ្ធនឹងយល់ ហើយសម្រេចបំណងព្រះទ័យព្រះ។—Anne Cetas
លក្ខណៈពិតប្រាកដនៃសេចក្តីស្រឡាញ់
ក្នុងអំឡុងពេលនៃការបិទខ្ទប់ទីក្រុង ដោយសារជំងឺរាតត្បាត លោកជើរី(Jerry) បានបង្ខំចិត្តបិទកន្លែងហាត់ប្រាណរបស់គាត់ ហើយក៏បាត់បង់ប្រាក់ចំណូលអស់ជាច្រើនខែ។ ថ្ងៃមួយ គាត់បានទទួលសារក្នុងទូរស័ព្ទ ពីមិត្តភក្តិម្នាក់ ដែលសុំជួបគាត់ នៅកន្លែងហាត់ប្រាណរបស់គាត់ នៅម៉ោង៦ល្ងាច។ លោកជើរីមិនបានដឹងអំពីគោលបំណងនៃការជួបនោះទេ តែគាត់ក៏បានសម្រេចចិត្តទៅជួបគេ។ មិនយូរប៉ុន្មាន មានឡានជាច្រើនគ្រឿងបានចាប់ផ្តើមបើកចូលក្នុងចំណតរថយន្ត។ អ្នកបើកបរឡានទីមួយ ក៏បានដាក់កញ្ច្រែងមួយ នៅលើចិញ្ចើមផ្លូវ នៅក្បែរអគារនោះ។ បន្ទាប់មក ឡានក៏បានបើកកាត់តាមនោះម្តងមួយៗ(ប្រហែល៥០គ្រឿង)។ មនុស្សនៅក្នុងរថយន្តទាំងនោះបានគ្រវីដៃដាក់លោកជើរី ឬនិយាយពាក្យសួស្តី ទៅកាន់គាត់ ហើយឈប់ឡាននៅក្បែរកញ្ច្រែងនោះ ដើម្បីទម្លាក់កាត ឬក្រដាសប្រាក់ចូលក្នុងកញ្ច្រែងនោះ។ អ្នកខ្លះបានលះបង់ប្រាក់របស់ខ្លួន តែពួកគេសុទ្ធតែបានចំណាយពេលលើកទឹកចិត្តគាត់។
សេចក្តីស្រឡាញ់ពិតប្រាកដមានការលះបង់ នេះបើយោងតាមការបង្រៀនរបស់សាវ័កប៉ុល។ គាត់បានពន្យល់ពួកជំនុំនៅទីក្រុងកូរិនថូសថា ពួកជំនុំនៅទីក្រុងម៉ាសេដូនបាន “ស្ម័គ្រចិត្តតាមកំឡាំង ហើយហួសកំឡាំងផង” ដើម្បីបំពេញតម្រូវការរបស់ពួកសាវ័ក និងអ្នកដទៃ(២កូរិនថូស ៨:៣)។ ពួកគេថែមទាំងទទូចសុំសាវ័កប៉ុល ឲ្យផ្តល់ឱកាស ឲ្យពួកគេដាក់ដង្វាយដល់ពួកសាវ័ក និងដល់រាស្រ្តរបស់ព្រះ។ ការលះបង់របស់ពួកគេ គឺបានយកគំរូតាមព្រះទ័យរបស់ព្រះយេស៊ូវ ដែលមានការលះបង់។ ព្រះអង្គបានបោះបង់ចោលភាពមានបាន នៅនគរស្ថានសួគ៌ ដើម្បីយាងចុះមកផែនដី ធ្វើជាអ្នកបម្រើ ហើយលះបង់ព្រះជន្មព្រះអង្គ។ “ទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា”(ខ.៩)។
ចូរយើងទូលអង្វរដល់ព្រះផងដែរ ដើម្បីឲ្យយើង “បានធ្វើគុណនេះរឹតតែច្រើនឡើង”(ខ.៧) ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកដទៃ។—Anne Cetas
ស្តាប់ និងរៀនសូត្រ
ថ្ងៃមួយ ខ្ញុំឃើញគេដាក់តាំងរូបតុក្កតាសត្វឥន្ទ្រីធំមួយក្បាល ដែលគេបានផ្លុំខ្យល់ចូលឲ្យប៉ោង នៅក្នុងទីធ្លាមុខផ្ទះ។ នៅលើតុក្កតានោះមានពណ៌សម្បុរដូចទង់ជាតិរបស់សហរដ្ឋអាមេរិក។ មានឡានធំមួយកំពុងតែចតនៅលើផ្លូវចូលផ្ទះគាត់។ បង្អួចទាំងសង្ខាងរបស់ឡានមានរូបទង់ជាតិ ហើយកាងខាងក្រោយមានបិទស្ទីគ័រដែលបង្ហាញពីការស្នេហាជាតិ។ ប៉ុន្តែ ផ្ទះអ្នកជិតខាងដែលនៅទល់មុខផ្ទះគាត់ បានដាក់ផ្លាកដែលមានសរសេរពាក្យស្លោក ស្តីអំពីបញ្ហាអយុត្តិធម៌ក្នុងសង្គម ដែលគេបានផ្សព្វផ្សាយក្នុងសារព័ត៌មាន កាលពីពេលថ្មីៗនេះ។
យើងប្រហែលជាឆ្ងល់ថា តើម្ចាស់ផ្ទះទាំងពីរនេះ កំពុងតែមានជម្លោះជាមួយគ្នា ឬជាមិត្តភក្តិនឹងគ្នា? តើគ្រួសារទាំងពីរអាចជាអ្នកជឿព្រះយេស៊ូវទេ? ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យអនុវត្តតាមបទគម្ពីរ យ៉ាកុប ១:១៩ ដែលបានចែងថា “បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ”។ មានពេលញឹកញាប់ពេកហើយ ដែលយើងមានការរឹងចចេស មិនព្រមបោះបង់ចោលគំនិតរបស់យើង ហើយមិនព្រមយកគំនិតរបស់អ្នកដទៃមកពិចារណា។ សៀវភៅអត្ថាធិប្បាយរបស់លោកហេនរី មេធ្យូ(Matthew Henry) បានពន្យល់ថា យើងគួរតែឆាប់ស្តាប់គេនិយាយហេតុផល និងការពិត ហើយយឺតនឹងនិយាយ … ហើយ ពេលណាយើងនិយាយ យើងមិនត្រូវនិយាយទាំងកំហឹងឡើយ។
ដើម្បីរៀនសូត្រ យើងចាំបាច់ត្រូវស្តាប់គេ។ យើងអាចអនុវត្តតាមព្រះបន្ទូលព្រះ ក្នុងកណ្ឌគម្ពីរយ៉ាកុបបាន ទាល់តែយើងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយគោរពអ្នកដទៃ ដោយស្ម័គ្រពីចិត្ត។ ព្រះអង្គសព្វព្រះទ័យនឹងជួយយើង ឲ្យមានការផ្លាស់ប្តូរក្នុងចិត្ត និងអត្តចរិតរបស់យើង។ តើយើងបើកចិត្តចំហ ដើម្បីស្តាប់ និងរៀនសូត្រឬទេ?—Anne Cetas
អំណាចចេស្តាព្រះ
វេជ្ជបណ្ឌិតបានប្រាប់អ្នកស្រីរេបិកា(Rebecca) និងលោករូសស៊ែល(Russell)ថា ពួកគេមិនអាចមានកូនឡើយ។ ប៉ុន្តែ ព្រះទ្រង់មានគំនិតខុសពីនេះ ហើយ១០ឆ្នាំក្រោយមក អ្នកស្រីរេបិកាក៏មានផ្ទៃពោះ។ គរ៌របស់នាងមានសុខភាពល្អទេ ហើយពេលដែលស្បូនចាប់ផ្តើមកន្រ្តាក់ ប្តីប្រពន្ធមួយគូនេះក៏បានប្រញាប់ទៅមន្ទីរពេទ្យដោយចិត្តរំភើបរីករាយ។ ប៉ុន្តែ ការឆ្លងទន្លេក៏បានអូសបន្លាយពេលកាន់តែយូរ ហើយកាន់តែមានសភាពធ្ងន់ធ្ងរ ហើយរូបកាយរបស់អ្នកស្រីរេបិកានៅតែមិនអាចសម្រាលបុត្របាន។ ទីបំផុត គ្រូពេទ្យក៏បានប្រាប់គាត់ ឲ្យសម្រាលបុត្រ ដោយការវះកាត់។ ដោយការភ័យខ្លាច អ្នកស្រីរេបិការយំខ្សឹកខ្សួលសម្រាប់កូន និងខ្លួនឯង។ គ្រូពេទ្យក៏បានលើកទឹកចិត្តគាត់ ដោយស្រទន់ថា “ខ្ញុំនឹងខិតខំអស់ពីលទ្ធភាព តែយើងត្រូវតែអធិស្ឋានដល់ព្រះ ព្រោះព្រះអង្គអាចធ្វើលើសខ្ញុំទៀត”។ គ្រូពេទ្យក៏បានអធិស្ឋានជាមួយអ្នកស្រីរេបិកា ហើយ១៥នាទីក្រោយមក ប្រ៊ូស(Bruce) ក៏បានចាប់កំណើតជាទារក ដែលមានសុខភាពល្អ។
គ្រូពេទ្យដឹងថា គាត់ត្រូវពឹងផ្អែកលើអំណាចចេស្តាព្រះ។ គាត់ទទួលស្គាល់ថា ទោះគាត់មានការហ្វឹកហាត់ និងជំនាញក្នុងការវះកាត់ក៏ដោយ ក៏គាត់នៅតែត្រូវការប្រាជ្ញា កម្លាំង និងជំនួយមកពីព្រះ នាំដៃគាត់ឲ្យវះកាត់ដោយជោគជ័យ(ទំនុកដំកើង ១២១:១-២)។
យើងមានការលើកទឹកចិត្ត ពេលដែលបានឮ អំពីមនុស្សដែលស្ទាត់ជំនាញ ឬនរណាម្នាក់ ទទួលស្គាល់ថា ពួកគេត្រូវការព្រះអង្គ ព្រោះតាមពិត យើងរាល់គ្នាសុទ្ធតែត្រូវការព្រះអង្គ។ ព្រះអង្គជាព្រះ យើងមិនមែនជាព្រះទេ។ មានតែព្រះអង្គទេ ដែល អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី (អេភេសូរ ៣:២០)។ ចូរយើងមានចិត្តដែលបន្ទាបចុះ ដើម្បីរៀនសូត្រពីព្រះអង្គ…
ការបង្រៀនរបស់ព្រះយេស៊ូវដែលគេមិនចូលចិត្ត
លោកម៉ៃ បឺដឹន(Mike Burden) បានរៀបចំឲ្យមានការប្រជុំដែលពេញដោយសេចក្តីសម្អប់ អស់រយៈពេល១៥ឆ្នាំ ក្នុងហាងលក់វត្ថុអនុស្សាវរីយ៍របស់គាត់ ក្នុងក្រុងតូចមួយ។ ប៉ុន្តែ នៅឆ្នាំ ២០១២ ពេលដែលភរិយាគាត់ ចាប់ផ្តើមសួរគាត់ អំពីការចូលរួមរបស់គាត់ នៅក្នុងការប្រជុំនោះ គាត់ក៏បានបន្ទន់ចិត្តគាត់។ គាត់ក៏បានដឹងថា ទស្សនៈរើសអើងជាតិសាសន៍ដែលគាត់ធ្លាប់មាន ជាទស្សនៈខុសឆ្គង់យ៉ាងណា ហើយមិនចង់រស់នៅជាមនុស្សដែលប្រកាន់ពូជសាសន៍ទៀតទេ។ ក្រុមជ្រុលនិយមនោះ ក៏បានសងសឹកគាត់ ដោយបណ្តេញក្រុមគ្រួសារគាត់ ចេញពីខុនដូ ដែលគាត់បានជួលពីសមាជិកម្នាក់ របស់ក្រុមនោះ។
តើគាត់ងាកទៅរកជំនួយពីនរណា? អ្វីដែលគួរឲ្យភ្ញាក់នោះគឺ គាត់បានទៅរកគ្រូគង្វាលស្បែកខ្មៅម្នាក់ នៅក្នុងតំបន់ដែលគាត់រស់នៅ ដែលកាលពីមុនគាត់ធ្លាប់តែរើសអើង។ គ្រូគង្វាលរូបនោះ និងពួកជំនុំរបស់គាត់ ក៏បានផ្តល់កន្លែងស្នាក់នៅ និងគ្រឿងទេសសម្រាប់ធ្វើម្ហូបអាហារដល់ក្រុមគ្រួសារគាត់ អស់មួយរយៈ។ ពេលដែលគេសួរលោកគ្រូគង្វាលខេនេឌី(Kennedy)ថា ហេតុអ្វីគាត់ព្រមជួយលោកម៉ៃ គាត់ក៏បានពន្យល់ថា “ព្រះយេស៊ូវគ្រីស្ទក៏បានធ្វើនូវរឿងជាច្រើន ដែលគេមិនចូលចិត្ត។ ពេលដែលអ្នកត្រូវជួយគេ អ្នកត្រូវធ្វើអ្វី ដែលព្រះទ្រង់សព្វព្រះទ័យឲ្យអ្នកធ្វើ”។ ក្រោយមក លោកម៉ៃក៏បានឡើងនិយាយ នៅក្នុងព្រះវិហាររបស់លោកគ្រូខេនេឌី ហើយក៏បានសុំទោសសហគមន៍ជនស្បែកខ្មៅ សម្រាប់ការដែលគាត់បានចូលរួមនៅក្នុងការផ្សព្វផ្សាយសេចក្តីសម្អប់។
នៅក្នុងសេចក្តីបង្រៀននៅលើភ្នំ ព្រះយេស៊ូវបានបង្រៀនគេថា “ចូរឲ្យដល់អ្នកណាដែលសូម … ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា”(ម៉ាថាយ ៥:៤២,៤៤)។ ការបង្រៀននេះ គឺផ្ទុយស្រឡះនឹងការគិតរបស់មនុស្សជាទូទៅ តែជាការអ្វីដែលព្រះទ្រង់បានត្រាស់ហៅយើងឲ្យអនុវត្តតាម។ មនុស្សគិតថា ការធ្វើដូចនេះហាក់ដូចជាបង្ហាញភាពកម្សោយ…
ព្រះបន្ទូលសន្យារបស់ព្រះយេស៊ូវសម្រាប់អ្នក
ចេសិន(Jason)បានស្រែកទ្រហោយំ ពេលដែលឪពុកម្តាយគាត់បានប្រគល់គាត់ ឲ្យទៅអេមី(Amy)។ នេះជាលើកទីមួយហើយ ដែលក្មេងអាយុ២ឆ្នាំម្នាក់នេះ បានចូលកន្លែងទទួលមើលក្មេង ខណៈពេលដែលឪពុកម្តាយគាត់ចូលរួមកម្មវិធីថ្វាយបង្គំព្រះ ហើយគាត់មិនសប្បាយចិត្តសោះ។ អេមីបានធានាថា នាងនឹងមើលគាត់ឲ្យបានល្អ។ នាងបានព្យាយាមលួងគាត់ ដោយប្រើរបស់ក្មេងលេង និងសៀវភៅ ដោយដាក់គាត់ក្នុងកៅអីបាស់បើក ដើរចុះឡើង ឈរនៅទ្រឹងមួយកន្លែង និងជជែកជាមួយគាត់ អំពីការកម្សាន្តដែលគាត់ចូលចិត្ត។ ប៉ុន្តែ ដំណោះស្រាយនីមួយៗសុទ្ធតែទទួលបាននូវការស្រែកយំ និងទឹកភ្នែកកាន់តែខ្លាំង។ បន្ទាប់មក នាងក៏បានខ្សិបដាក់ត្រចៀកគាត់ នូវពាក្យដ៏សាមញ្ញ៥ម៉ាត់ថា “ខ្ញុំមិនទៅណាចោលអ្នកទេ”។ សន្តិភាព និងការកម្សាន្តចិត្តក៏បានកើតមានយ៉ាងឆាប់រហ័ស ក្នុងចិត្តគាត់។
ព្រះយេស៊ូវក៏បានប្រទានមិត្តសំឡាញ់ទ្រង់ នូវពាក្យកម្សាន្តចិត្តស្រដៀងនេះផងដែរ ក្នុងអំឡុងសប្តាហ៍ នៃការសុគតរបស់ព្រះអង្គ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ព្រះវរបិតា …ទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ គឺជាព្រះវិញ្ញាណនៃសេចក្តីពិត”(យ៉ូហាន ១៤:១៦-១៧)។ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏បានសន្យាថា “ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប”(ម៉ាថាយ ២៨:២០)។ បន្ទាប់ពីព្រះយេស៊ូវយាងឡើងនគរស្ថានសួគ៌វិញ ព្រះអង្គក៏បានចាត់ព្រះវិញ្ញាណបរិសុទ្ធ ឲ្យគង់នៅក្នុងរាស្រ្តទ្រង់។
យើងអាចពិសោធន៍នឹងការកម្សាន្តចិត្ត និងសន្តិភាពនៃព្រះវិញ្ញាណបរិសុទ្ធ ពេលណាទឹកភ្នែកយើងធ្លាក់ចុះមក។ យើងទទួលការដឹកនាំពីព្រះអង្គ ពេលណាយើងមិនដឹងថាត្រូវធ្វើអ្វី(យ៉ូហាន ១៤:២៦)។ ព្រះអង្គបើកភ្នែកយើង ឲ្យស្គាល់ព្រះកាន់តែច្បាស់(អេភេសូរ ១:១៧-២០) ហើយព្រះអង្គជួយយើង ក្នុងភាពកម្សោយរបស់យើង ហើយអធិស្ឋានឲ្យយើងផងដែរ(រ៉ូម…
សៀវភៅរឿងរបស់ព្រះ
នៅថ្ងៃដ៏ស្រស់ស្រាយ ខ្ញុំបានចេញដើរកម្សាន្ត ហើយមិនយូរប៉ុន្មាន ក៏បានជួបអ្នកជិតខាងម្នាក់ ដែលទើបតែផ្លាស់ទីលំនៅ មកក្នុងតំបន់ដែលខ្ញុំរស់នៅ។ គាត់បានបង្អាក់ដំណើរខ្ញុំ ហើយក៏បានណែនាំខ្លួនថា គាត់ឈ្មោះ លោកុប្បត្តិ មានអាយុ៦ឆ្នាំកន្លះ។
ខ្ញុំក៏បានតបថា “លោកុប្បត្តិ គឺជាឈ្មោះដ៏អស្ចារ្យ! គឺជាកណ្ឌគម្ពីរមួយ នៅក្នុងព្រះគម្ពីរប៊ីប”។
គាត់ក៏បានសួរខ្ញុំថា “ព្រះគម្ពីរប៊ីបជាអ្វី?”
ខ្ញុំក៏បានប្រាប់គាត់ថា “ព្រះគម្ពីរប៊ីបជាសៀវភៅរឿងរបស់ព្រះ ដែលនិយាយ អំពីការដែលព្រះអង្គបង្កើតពិភពលោក និងមនុស្ស និងអំពីក្តីស្រឡាញ់ ដែលព្រះអង្គមានចំពោះយើង”។
ខ្ញុំក៏បានញញឹម ពេលដែលគាត់ជជីកសួរថា “ហេតុអ្វីបានជាទ្រង់បង្កើតពិភពលោក និងមនុស្ស ឡាន និងផ្ទះ? តើមានរូបថតខ្ញុំ ក្នុងសៀវភៅរបស់ទ្រង់ទេ?”
ព្រះគម្ពីរប៊ីបមិនមានរូបថត មិត្តភក្តិថ្មីខ្ញុំ ឈ្មោះលោកុប្បត្តិ ឬរូបថតយើងរាល់គ្នានោះឡើយ តែយើងជាចំណែកដ៏សំខាន់ នៅក្នុងព្រះគម្ពីរប៊ីប ដែលជាសៀវភៅរឿងរបស់ព្រះ។ យើងឃើញថា ក្នុងបទគម្ពីរ លោកុប្បត្តិ ជំពូក១ “ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី”(ខ.២៧)។ ព្រះអង្គក៏បានដើរជាមួយពួកគេ នៅក្នុងសួនច្បារ ហើយក៏បានដើរជាមួយពួកគេ នៅក្នុងសួនច្បារអេដែន ហើយបន្ទាប់មកក៏បានព្រមានពួកគេ អំពីគ្រោះថ្នាក់ នៃការល្បួង ដែលនាំឲ្យពួកគេចង់ធ្វើជាព្រះ ដោយខ្លួនឯង(ជំពូក៣)។ ក្រោយមក នៅក្នុងព្រះគម្ពីរ ទ្រង់ក៏បានប្រាប់យើង អំពីព្រះយេស៊ូវ…
ការអបអរ ពេញដោយអំណរ
មិត្តភក្តិរបស់ខ្ញុំម្នាក់ ឈ្មោះសារុន(Sharon) បានលាចាកលោក មុនមែលីសា(Melissa) ១ឆ្នាំ ដែលមែលីសាជាកូនស្រីរបស់លោកដេវ(Dave) ។ អ្នកទាំងពីរសុទ្ធតែបានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។ នៅពេលយប់មួយនោះ ខ្ញុំបានយល់សប្តិឃើញសារុន និងមែលីសា ជជែកគ្នា ដោយសម្លេងសើចក្អឹកៗ ខណៈពេលដែលពួកគេកំពុងតែចងព្យួររំយោល ក្នុងសាលជប់លៀងធំមួយ ដោយមិនបានចាប់អារម្មណ៍នឹងខ្ញុំ ដែលកំពុងតែបោះជំហានចូលទៅក្នុងបន្ទប់នោះ។ ខ្ញុំក៏បានឃើញតុវែងមួយ មានកម្រាលតុពណ៌ស និងមានចាន និងពែងពណ៌មាស តម្រៀបពីលើ។ ខ្ញុំសួរពួកគេ តើខ្ញុំអាចជួយតុបតែងបានទេ តែ ពួកគេហាក់ដូចជាស្តាប់ខ្ញុំមិនឮ ហើយក៏បានបន្តធ្វើការទៀត។
ប៉ុន្តែ បន្ទាប់មកសារ៉ុនក៏បាននិយាយថា “នេះជាពិធីជប់លៀង សម្រាប់មង្គលការរបស់មែលីសា”។
ខ្ញុំក៏សួរថា “តើកូនកំលោះជានរណា?”
អ្នកទាំងពីរមិនបានឆ្លើយតបទេ គឺគ្រាន់តែញញឹម ហើយមើលមុខគ្នា។
ពេលដែលខ្ញុំភ្ញាក់ដឹងខ្លួនឡើង ខ្ញុំក៏បាននឹកចាំ អំពីមង្គលការរបស់កូនចៀម និងកូនក្រមុំរបស់ទ្រង់ គឺនៅពេលដែលព្រះអង្គយាងត្រឡប់មកវិញ។ កណ្ឌគម្ពីរវិវរណៈបានបកស្រាយថា ពិធីជប់លៀងនោះ “ជាពិធីភោជនីហារ នៃមង្គលការរបស់កូនចៀម(១៩:៩)។ លោកយ៉ូហានបាទីស្ទ បាននាំពួកបណ្តាជនរៀបចំខ្លួន សម្រាប់ការយាងមកលើកទីមួយនៃព្រះគ្រីស្ទ ដែលគាត់បានហៅព្រះអង្គថា “កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក”(យ៉ូហាន ១:២៩)។ គាត់ក៏បានហៅព្រះយេស៊ូវថា “កូនកំឡោះ” ហើយហៅខ្លួនគាត់ថា “មិត្តសំឡាញ់”របស់ទ្រង់ ដែលកំពុងរង់ចាំទ្រង់(៣:២៩)។
នៅថ្ងៃជប់លៀងដ៏ធំនោះ និងក្នុងពេលដ៏អស់កល្បជានិច្ច…
ជីករំលើងឫសនៃភាពល្វីងជូរចត់
ពេលដែលប្អូនប្រុសរបស់អ្នកស្រីរេបេកា(Rebecca) និងប្អូនថ្លៃស្រីរបស់គាត់ ចាប់ផ្តើមមានបញ្ហាទំនាក់ទំនងប្តីប្រពន្ធ អ្នកស្រីរេបេកាបានអធិស្ឋានអស់ពីចិត្ត សូមឲ្យពួកគេមានការផ្សះផ្សាឡើងវិញ។ ប៉ុន្តែ ពួកគេក៏បានលែងលះគ្នា។ បន្ទាប់មក ប្អូនថ្លៃរបស់គាត់ក៏បាននាំកូនៗទៅរដ្ឋផ្សេង ដោយមិនមានការបដិសេធន៍ពីឪពុករបស់ពួកគេ។ ចាប់តាំងពីពេលនោះមក អ្នកស្រីរេបេកាក៏លែងបានឃើញក្មួយស្រីជាទីស្រឡាញ់របស់គាត់ទៀត។ ប៉ុន្មានឆ្នាំក្រោយមក គាត់និយាយថា ដោយសារគាត់បានព្យាយាមជម្នះភាពសោកសៅនេះ ដោយខ្លួនឯង គាត់ក៏បានបណ្តោយឲ្យភាពល្វីងជូរចត់ចាប់ផ្តើមចាក់ឫសក្នុងចិត្តគាត់ ហើយវាក៏បានចាប់ផ្តើមរាលដាលដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់។
កណ្ឌគម្ពីរនាងរស់បានចែងអំពីស្រ្តីម្នាក់ឈ្មោះណាអូមី ដែលព្យាយាមជម្នះចិត្តសោកសង្រេង ដែលប្រែជាភាពល្វីងជូរចត់។ ស្វាមីគាត់បានស្លាប់នៅប្រទេសក្រៅ ហើយដប់ឆ្នាំក្រោយមក កូនប្រុសរបស់គាត់ទាំងពីរក៏បានស្លាប់ទៀត។ គាត់ក៏ត្រូវរស់នៅយ៉ាងក្រតោកយ៉ាកជាមួយកូនប្រសារស្រី ម្នាក់ឈ្មោះនាងរស់ និងម្នាក់ទៀតឈ្មោះអ័រប៉ា(១:៣-៥)។ ពេលដែលនាងណាអូមី និងនាងរស់វិលត្រឡប់ទៅស្រុកកំណើតរបស់នាងណាអូមីវិញ អ្នកភូមិរបស់នាងមានចិត្តរំភើបរីករាយ ដែលបានឃើញពួកគេ។ ប៉ុន្តែ នាងណាអូមីក៏បានប្រាប់មិត្តភក្តិគាត់ថា “កុំហៅខ្ញុំថាន៉ាអូមីឡើយ ត្រូវហៅថាម៉ារ៉ាវិញ ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ទ្រង់បានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់”(ខ.២០)។ គាត់ថែមទាំងប្រាប់គេឲ្យហៅគាត់ថា “ម៉ារ៉ា”វិញ ព្រោះឈ្មោះនេះមានន័យថា ជូរល្វីង។
តើមាននរណាខ្លះដែលមិនធ្លាប់ជួបការខកចិត្ត ដែលនាំឆ្ពោះទៅរកភាពល្វីងជូរចត់? អ្នកប្រហែលជាធ្លាប់ឈឺចាប់ ដោយសារសម្តីរបស់នរណាម្នាក់ ឬមិនបានអ្វីមួយដូចបំណង ឬក៏នរណាម្នាក់ធ្វើការទាមទារមកលើយើង ដែលធ្វើឲ្យយើងអាក់អន់ចិត្តយ៉ាងខ្លាំង។ តែពេលណាយើងទូលថ្វាយព្រះ អំពីភាពល្វីងជូរចត់ឬការឈឺចាប់ ក្នុងជម្រៅចិត្តយើង នោះទ្រង់អាចជួយជីករំលើងឫសនៃភាពល្វីងជូរចត់នោះ ទោះវានៅតូច ឬបានចាក់ចូលជ្រៅ អស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ ហើយព្រះអង្គអាចជំនួសមកវិញ ដោយវិញ្ញាណដែលផ្អែមល្ហែម និងមានពេញដោយអំណរ។—Anne Cetas
តើអ្នកជានរណា?
លោកឌីនយ៉ាន(Dnyan) បានចាត់ទុកខ្លួនឯង ជាសិស្សរបស់ពិភពលោក។ គាត់ថា ទីក្រុង និងទីប្រជុំជន ដែលគាត់បានធ្វើដំណើរកាត់តាម សុទ្ធតែជា “សាលារៀនដ៏ធំសម្បើម”។ គាត់បានចាប់ផ្តើមកាធ្វើដំណើររយៈពេល៤ឆ្នាំ ដោយការជិះកង់ ក្នុងឆ្នាំ២០១៦ ដើម្បីជួប និងរៀនពីមនុស្សដែលគាត់បានជួប។ ពេលណាគាត់ជួបរនាំងនៃភាសា គាត់ក៏បានរកឃើញថា ជួនកាលមនុស្សអាចយល់ថា ដៃគូសន្ទនារបស់ខ្លួនគិតអំពីអ្វី ដោយគ្រាន់តែមើលមុខគ្នាទៅវិញទៅមក។ គាត់មិនបានវាស់ចម្ងាយដែលគាត់បានធ្វើដំណើរ ជាគីឡូម៉ែត្រ ឬដោយប្រើអ្វីដែលគាត់បានឃើញនោះឡើយ។ ផ្ទុយទៅវិញ គាត់បានវាស់ចម្ងាយ ដោយផ្អែកទៅលើមនុស្សដែលបានបន្សល់ទុកនូវស្នាមផ្តិតជាប់ក្នុងចិត្តគាត់។ គាត់ថា “ខ្ញុំប្រហែលមិនចេះភាសារបស់អ្នកទេ តែខ្ញុំចង់ដឹងថា អ្នកជានរណា”។
ពិភពលោកនេះធំណាស់ តែព្រះទ្រង់ជ្រាបអំពីវា ហើយក៏ស្គាល់មនុស្សទាំងអស់ នៅក្នុងផែនដី ទាំងស្រុង គ្មានកន្លែងចន្លោះ។ ស្តេចដាវីឌ ដែលជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង មានការស្ងប់ស្ងែងចំពោះព្រះ ពេលដែលទ្រង់បានពិចារណា អំពីកិច្ចការដែលព្រះហស្តព្រះអង្គបានធ្វើ ដូចជាការបង្កើតផ្ទៃមេឃ ព្រះច័ន្ទ និងផ្កាយ(ទំនុកដំកើង ៨:៣)។ ទ្រង់ឆ្ងល់ថា “តើមនុស្សជាអ្វី ដែលព្រះទ្រង់នឹករឭកដល់គេ ហើយកូនមនុស្សផង ដែលទ្រង់ប្រោសដូច្នេះ”(ខ.៤)។
ព្រះទ្រង់ស្គាល់អ្នកច្បាស់ជាងនរណាទាំងអស់ ហើយព្រះអង្គយកព្រះទ័យទុកដាក់ចំពោះអ្នក។ យើងគ្រាន់តែអាចឆ្លើយតបថា “ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមទ្រង់ប្រសើរគ្រប់លើផែនដី”(ខ.១,៩)។—Anne Cetas