តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Jennifer Benson Schuldt

ពន្លឺដែលនាំផ្លូវយើង

មាន​ពេល​មួយ ខ្ញុំ​បាន​ចំណាយ​ពេល​យ៉ាង​យូរ នៅ​ក្បែរ​ការ​តាំង​បង្ហាញ​ចង្កៀង​បុរាណ នៅ​ក្នុង​សារៈ​មន្ទីរ​មួយ។ ពេល​ខ្ញុំ​មើល​ទៅផ្លាក​សញ្ញា​នៅ​ជិត​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា គេ​បាន​យក​ពួក​វា​មក​ពី​ប្រទេស​អ៊ីស្រាអែល។ ចង្កៀង​ទាំង​នោះ​មាន​រាង​មូល​ទ្រវែង ដែល​មាន​ការ​តុប​តែង​ដោយ​ចម្លាក់។ ពួក​វា​មាន​រន្ធ​ពីរ​នៅ​សង្ខាង។ រន្ធ​មួយ​សម្រាប់​ដាក់​ប្រេង និង​មួយ​ទៀត​សម្រាប់​ដាក់​ប្រ​ឆេះ។ តាម​ធម្មតា ជន​ជាតិ​អ៊ីស្រាអែល​បាន​ដាក់​ចង្កៀង​ប្រភេទ​នេះ​នៅ​លើ​ធ្នើ​ជាប់​នឹង​ជញ្ជាំង ហើយ​ពួក​វា​មាន​រូប​រាង​តូច​ល្មម​នឹង​អាច​ដាក់នៅ​ក្នុង​ដៃ​មនុស្ស​ធំ​បាន។

ពន្លឺ​ភ្លើង​ដ៏​តូច​ចេញ​ពី​ចង្កៀង​ប្រភេទ​នេះ ប្រហែល​ជា​បាន​បណ្តាល​ចិត្ត​ស្តេច​ដាវីឌ ឲ្យ​និពន្ធ​បទ​ចម្រៀង​សរសើរ​ដំកើង ដែល​ក្នុង​នោះ​ទ្រង់​បាន​ច្រៀង​ថា “ដ្បិត ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ជា​ចង្កៀង​នៃ​ទូលបង្គំ ព្រះយេហូវ៉ា​ទ្រង់​បំភ្លឺ ក្នុង​ទី​ងងឹត​នៃ​ទូលបង្គំ”(២សាំយ៉ូអែល ២២:២៩)។ ស្តេច​ដាវីឌ​បាន​បន្លឺ​សម្លេង​ច្រៀង​យ៉ាង​ដូច​នេះ បន្ទាប់​ពី​ព្រះ​ជា​ម្ចាស់​ប្រទាន​ជ័យ​ជម្នះ នៅ​ក្នុង​សង្រ្គាម​។ សត្រូវ​របស់​ទ្រង់ ទំាង​ក្នុង និង​ក្រៅ​ប្រទេស បាន​តាម​សម្លាប់​ទ្រង់។ ដោយ​សារ​ទ្រង់​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​ជាម្ចាស់ នោះទ្រង់​មិន​បាន​លាក់​ខ្លួន​នៅ​ក្នុង​ទីងងឹត​ឡើយ។ ទ្រង់​បាន​ចេញ​ទៅ​តទល់​នឹង​ខ្មាំង​សត្រូវ ដោយ​ទំនុក​ចិត្ត ដែល​បាន​មក​ពី​ព្រះ​វត្ត​មាន​របស់​ព្រះ។ ជំនួយ​របស់​ព្រះ​អង្គ គឺ​ជា​ពន្លឺ ដែល​ជួយ​ឲ្យ​ស្តេច​ដាវីឌ​មើល​ឃើញ​អ្វី​ៗ​ច្បាស់ ហើយ​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ សម្រាប់​ខ្លួន​ទ្រង់ កង​ទ័ព និង​ប្រទេស​ជាតិ​របស់​ទ្រង់។

ភាព​ងងឹត​ដែល​ស្តេច​ដាវីឌ​បាន​និយាយ ក្នុង​បទ​ចម្រៀង​ទ្រង់ ទំនង​ជា​សំដៅ​ទៅ​លើ​ភាព​កម្សោយ បរាជ័យ និង​សេចក្តី​ស្លាប់។ មនុស្ស​ជា​ច្រើន​កំពុង​តែ​រស់​នៅ ដោយ​ការ​ព្រួយ​បារម្ភ​ស្រដៀង​នេះ​ដែរ ដែល​នាំ​ឲ្យ​មាន​ការ​ថប់​បារម្ភ និង​ភាព​តាន​តឹង។ ពេល​ដែល​ភាព​ងងឹត​គ្រប​សង្កត់​មក​លើ​យើង យើង​អាច​រក​ឃើញ​សន្តិ​ភាព ព្រោះ​យើង​ដឹង​ថា​ ព្រះជា​ម្ចាស់​ក៏​គង់​នៅ​ជា​មួយ​យើង​ផង​ដែរ។ ភ្លើង​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​បន្ត​ឆេះ​នៅ​ក្នុង​យើង ដើម្បី​បំភ្លឺ​ផ្លូវ​យើង​ ទាល់​តែ​យើង​បាន​ជួប​ព្រះយេស៊ូវ​មុខ​ទល់​នឹង​មុខ​។—JENNIFER…

ពាក្យសម្តី និងសារធាតុគ្រោះថ្នាក់

សម្លេង​ស៊ីរ៉ែន​បាន​លាន់​ឮ​កាន់​តែ​ខ្លាំង ស្ទើរ​បែក​ក្រដាស់​ត្រចៀក ខណៈ​ពេល​ដែល​រថយន្ត​សង្រ្គោះ​បន្ទាន់​បាន​បើក​វ៉ា​ឡាន​របស់​ខ្ញុំ​យ៉ាង​លឿន។ ពន្លឺ​ភ្លើង​ពណ៌​ផ្លឹប​ភ្លែត​ៗ​ដែល​បាន​បាញ់​ចេញ​ពី​ឡាន​នោះ បាន​ចាំង​ចូល​កញ្ចក់​ឡាន​របស់​ខ្ញុំ ហើយ​នៅ​ចំហៀង​ឡាន​នោះ ខ្ញុំ​ក៏​បាន​ឃើញ​អក្សរ​ដែល​គេ​បាន​បិទ​ពី​លើ​ថា “សារ​ធាតុ​គ្រោះ​ថ្នាក់”។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា តាម​ពិត ឡាន​សង្រ្គោះ​បន្ទាន់​នោះ​កំពុង​តែ​ប្រញាប់​ទៅ​មន្ទីរ​ពិសោធន៍​វិទ្យាសាស្រ្ត​មួយ ដែល​មាន​អាស៊ីត​ស៊ុលភើរិច​កំពុង​តែ​លិច​ចេញ​តាម​ស៊ីទែន ដែល​មាន​ចំណុះ​ប្រហែល​១៥០០​លីត្រ។ ភ្នាក់​ងារ​សង្រ្គោះ​បន្ទាន់​ត្រូវ​តែ​ប្រញាប់​ទប់​ទឹក​អាស៊ីត​ឲ្យ​ឈប់​លិច ដោយសារ​វាមាន​សមត្ថភាព​បំផ្លាញ​របស់​អ្វី​ក៏​ដោយ​ដែល​ប៉ះ​វា។

ខណៈ​ពេល​ដែល​ខ្ញុំ​គិត​អំពី​ពត៌​មាន​នេះ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​មាន​រឿង​អ្វី​កើត​ឡើង​ បើ​សិន​ជា​សម្លេង​ស៊ីរ៉ែន​បន្លឺ​ឡើង​ រៀង​រាល់​ពេល​ដែល​ពាក្យ​មិន​ត្រូវ​និយាយ​បាន “លេច​ចេញ” ពី​មាត់​របស់​ខ្ញុំ​នោះ? បើ​សិន​ជា​ដូច្នោះ​មែន ផ្ទះ​របស់​ខ្ញុំ​នឹង​មាន​សម្លេង​ស៊ីរ៉ែន​លាន់​ទ្រហឹង​ជា​រៀង​រាល់​ថ្ងៃ​មិន​ខាន។

ហោរាអេសាយ​បាន​ចែក​ចាយ​ថា គាត់​បាន​ដឹង​អំពី​សណ្ឋាន​នៃ​អំពើ​បាប​របស់​គាត់។ ពេល​ដែល​គាត់​បាន​ឃើញ​សិរីល្អ​របស់​ព្រះ នៅ​ក្នុង​ការ​បើក​សម្តែង គាត់​ក៏​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង បាន​ជា​គាត់​គិត​ថា គាត់​មិន​មាន​ភាព​សក្តិ​សម​ទាល់​តែ​សោះ។ គាត់បាន​ទទួល​ស្គាល់​ថា គាត់​ជា​មនុស្ស​មាន “បបូរ​មាត់​មិន​ស្អាត” ដែល​កំពុង​រស់​នៅ​ជា​មួយ​មនុស្ស ដែល​មាន​បញ្ហា​បបូរ​មាត់​មិន​ស្អាត​ដូច​គាត់​ដែរ(អេសាយ ៦:៥)។ តែ​រឿង​បន្ទាប់ ដែល​កើត​ឡើង​ចំពោះ​គាត់ បាន​នាំ​ឲ្យ​ខ្ញុំ​មាន​ក្តី​សង្ឃឹម។ ទេវតា​ក៏​បាន​យក​រងើក​ភ្លើង​មក​ប៉ះ​បបូរ​មាត់​គាត់ ហើយ​មាន​បន្ទូល​ថា “សេចក្តី​ទុច្ចរិត​របស់​អ្នក នោះ​បាន​ដក​ចេញ ហើយ​អំពើ​បាប​របស់​អ្នក​បាន​អត់​ទោស​ឲ្យ​ផង(ខ.៧)។

ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​មាន​សេរីភាព នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​ពាក្យ​សម្តី សម្រាប់​និយាយ ក៏​ដូច​ជា​សរសេរ។ តើ​យើង​នឹង​សម្រេច​ប្រើ​ពាក្យ​សម្តី​មិន​ល្អ ដូច “សារ​ធាតុ​ដែល​គ្រោះ​ថ្នាក់” ឬ​យើង​ថ្វាយ​សិរីល្អ និង​ព្រះ​កិត្តនាម​ដល់​ព្រះ​អង្គ នៅក្នុង​ពាក្យ​សម្តី​ទាំង​អស់ ដែល​យើង​និយាយ ឬ​សរសេរ​ចេញ​មក? —JENNIFER BENSON…

ផ្លូវដែលមិនធ្លាប់ធ្វើដំណើរ

មាន​គេ​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​មាន​ផែន​ការ​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​ទេ? តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​មាន​ផែន​ការ​ប្រាំ​ឆ្នំា ដោយ​ងាយ​ៗ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែល​ខ្ញុំ​មិន​ធ្លាប់​ធ្វើ​ដំណើរ?

ខ្ញុំ​ក៏​បាន​គិត​ដល់​ទសវត្សរ៍​ឆ្នាំ​១៩៦០ ដែល​កាល​នោះ ខ្ញុំ​កំពុង​ធ្វើ​ការ​ឈោង​ចាប់​និស្សិត នៅ​សកល​វិទ្យាល័យ​ស្ទេនហ្វ៊ត​។ កាល​នៅ​រៀន​នៅ​មហា​វិទ្យា​ល័យ ខ្ញុំ​បាន​ជ្រើស​រើស​មុខ​ជំនាញ​ផ្នែក​កាយ​វប្ប​កម្ម ហើយ​មាន​ការ​សប្បាយ​ច្រើន ប៉ុន្តែ ខ្ញុំ​មិន​មាន​ប្រវត្តិ​ជា​អ្នក​រៀន​បាន​ជ្រៅ​ជ្រះ​នោះ​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​ចំណុច​ខ្វះ​ខាត​ទាំង​ស្រុង សម្រាប់​មុខ​តំណែង​ថ្មី​របស់​ខ្ញុំ។​ ភាគ​ច្រើន ខ្ញុំ​ដើរ​ចុះ​ឡើង​ៗ​នៅ​ក្នុង​ទី​ធ្លា​សាលា ដូច​មនុស្ស​ខ្វាក់​ដែល​ដើរ​រាវ នៅ​ក្នុង​ភាព​ងងឹត ហើយ​បាន​ទូល​សូម​ព្រះ​ទ្រង់​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ។ ថ្ងៃ​មួយ មាន​និស្សិត​ម្នាក់​បាន​មក​ជួប​ខ្ញុំ ដោយ​មិន​បាន​ឲ្យ​ដំណឹង​ជា​មុន ហើយ​ក៏​បាន​សុំ​ឲ្យ​ខ្ញុំ​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ នៅ​ក្នុង​សមាគមន៍​បុរស​របស់​គាត់។ ដំណើរ​បេសក​កម្ម​របស់​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម។

ព្រះ​ជា​ម្ចាស់​មិន​ឈរ​នៅ​ផ្លូវ​ប្រសប់ ហើយ​ចង្អុល​បង្ហាញ​ផ្លូវ​នោះ​ឡើយ ព្រោះ​ទ្រង់​ជា​អ្នក​នាំ​ផ្លូវ​យើង មិន​មែន​ជា​ផ្លាក​សញ្ញា​ប្រាប់​ផ្លូវ​នោះ​ទេ។ ទ្រង់​យាង​ទៅ​ជា​មួយ​យើង ដោយ​ដឹក​នាំ​យើង​ទៅ​តាម​ផ្លូវ ដែល​យើង​មិន​ធ្លាប់​ស្គាល់។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​ដើរ​ទន្ទឹម​នឹង​ទ្រង់។

ផ្លូវ​នោះ​មិន​ស្រួល​ធ្វើ​ដំណើរ​ទេ។ វា​នឹង​មាន​ការ​រលាក់។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​កែ​ប្រែ​ភាព​ងងឹត ឲ្យ​ក្លាយ​ជា​ពន្លឺ ហើយ “នឹង​មិន​បោះ​បង់​យើង​ចោល​” ឡើយ(អេសាយ ៤២:១៦)។ ទ្រង់​នឹង​យាង​ទៅ​នៅ​ជា​មួយ​យើង ចាប់​ពី​ដើម​ទី រហូត​ដល់​ចប់។

សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា ព្រះ​ទ្រង់ “អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តី”(អេភេសូរ ៣:២០)។ យើង​អាច​រៀប​ផែន​ការ និង​មាន​ចក្ខុ​វិស័យ ប៉ុន្តែ ការ​រៀប​ចំ​របស់​ព្រះ​អម្ចាស់…

ការរួបរួមជាធ្លុងមួយ

មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ បាន​ឲ្យ​ដើម​ផ្កា​មួយ​ដើម សម្រាប់​ដាំ​លម្អរ​ក្នុង​ផ្ទះ។ គាត់​មាន​ដើម​ផ្កា​នោះ​ជាង​៤០​ឆ្នាំ​មក​ហើយ។ រុក្ខជាតិ​នោះ​មាន​កម្ពស់​ស្មើ​មួយ​ជំហរ​ខ្លួន​ខ្ញុំ ហើយ​វា​មាន​ស្លឹក​ធំ​ៗ នៅ​លើ​មែក​តួច​ៗ​បី​ដើម ដែល​មាន​រាង​មូល​ទ្រវែង។ យូរ​ៗ​ទៅ ទម្ងន់​របស់​ស្លឹក​ទាំង​នោះ ក៏​បាន​ធ្វើ​ឲ្យ​មែក​ទាំង​បី កោង​ចុះ​ក្រោម​ទៅ​រក​កម្រាល​ឥដ្ឋ។ ដើម្បី​តម្រង់​មែក​ទាំង​នោះ ខ្ញុំ​បាន​ដាក់​កំណល់​ពី​ក្រោម​ផើង​ផ្កា​នោះ ហើយ​យក​វា​ទៅ​ដាក់​នៅ​ក្បែរ​បង្អួច ដើម្បី​ឲ្យ​ពន្លឺ​អាច​នាំ​ស្លឹក​បែរ​ទៅ​លើ ហើយ​ជួយ​កែ​តម្រង់​ឥរិយាបថ​ដ៏​អាក្រក់​របស់​វា។

បន្ទាប់​ពី​ខ្ញុំ​បាន​ទទួល​ដើម​ផ្កា​នេះ មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង ខ្ញុំ​ក៏​បាន​ឃើញ​ដើម​ផ្កា​មួយ​ទៀត ដូច​ដើម​ផ្កា​នេះ​ដែរ នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ​របស់​ក្រុម​ហ៊ុន​ក្នុង​តំបន់​មួយ។ វា​បាន​លូត​លាស់ ដោយ​មាន​មែក​តូច​ៗ​វែង​ៗ​បី​ដើម ប៉ុន្តែ គេ​បានចង​ពួក​វា​ផ្អោប​គ្នា ដើម្បី​បង្កើត​ជា​ដើម​មួយ ដែល​ធំ និង​រឹង​មាំ​ជាង​មុន។ ដើម​នេះ​ក៏​បាន​ឈរ​ត្រង់​ទៅ​លើ ដោយ​ខ្លួន​ឯងបាន។

មនុស្ស​ពីរ​នាក់​អាច​រស់​នៅ​ជា​មួយ​គ្នា ក្នុង​ផ្ទះ​តែ​មួយ អស់​ជា​ច្រើន​ឆ្នាំ តែ​ចិត្ត​របស់​ពួក​គេ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​កាន់​តែ​ខ្លាំង ហើយ​ក៏​បាន​ទទួល​ផល​ប្រយោជន៍​កាន់​តែ​តិច​តួច​ពី​ទំនាក់​ទំនង ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​អរសប្បាយ​។ តែ​ពេលដែល​ជីវិត​របស់​ពួក​គេ​បាន​ចង​ភ្ជាប់​គ្នា ជា​មួយ​ព្រះ នោះ​ពួក​គេ​ក៏​មាន​ភាព​នឹង​នរ និង​ជិត​ស្និត​កាន់​តែ​ខ្លាំង។ ទំនាក់​ទំនង​របស់​ពួក​គេ​នឹង​មាន​ភាព​រឹង​មាំ​កាន់​តែ​ខ្លាំង។ ដូច​មាន​សេចក្តី​ចែង​ថា “​ពួរ​៣ធ្លុង​មិន​ងាយ​ដាច់​ទេ”(សាស្តា ៤:១២)។

ទំនាក់​ទំនង​ប្តី​ប្រពន្ធ និង​មិត្ត​ភាព​ត្រូវ​ការ​ការ​ថែ​ទាំ គឺ​មិន​ខុស​ពី​ដើម​ផ្កា​សម្រាប់​ដាំ​លម្អ​ក្នុង​ផ្ទះ​នោះ​ទេ។ ការ​ថែ​ទាំ​ទំនាក់ទំនង​ទាំង​នេះ គឺ​រាប់​បញ្ចូល​ការ​រួប​រួម​គ្នា​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​ព្រះ​ទ្រង់​គង់​នៅ​ចំណុច​កណ្តាល នៃ​ចំណង​ទំនាក់​ទំនង​ដ៏​សំខាន់​នីមួយ​ៗ។ ទ្រង់​ជា​ប្រភព​ដែល​មិន​ចេះ​រីង​ស្ងួត​នៃ​សេចក្តី​ស្រឡាញ់ និង​ព្រះ​គុណ ដែល​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​បំផុត ដើម្បី​ឲ្យ​យើង​នៅ​តែ​បន្ត​រួប​រួម ដោយ​អំណរ​ជា​មួយ​គ្នា។​—JENNIFER BENSON SCHULDT

មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅក្នុងព្រះនេត្រព្រះ

មាន​ពេល​មួយ ក្រុម​ហ៊ុន​ប្រឹក្សា​យោបល​ផ្នែក​បច្ចេក​វិទ្យា​មួយ​ បាន​ទទួល​ខ្ញុំ​ឲ្យ​ចូល​ធ្វើ​ការ បន្ទាប់​ពី​ខ្ញុំ​រៀន​ចប់​មហា​វិទ្យាល័យ ទោះ​បី​ជា​ខ្ញុំ​មិន​អាច​សរសេរ​កូដ​កំព្យូទ័រ​សូម្បី​តែ​មួយ​បន្ទាត់ ហើយ​មាន​ចំណេះ​ដឹង​តិច​តួច អំពី​ការ​ធ្វើ​ជំនួញ​ក៏​ដោយ។ ក្នុង​អំឡុង​ពេល​នៃ​ការ​សម្ភាស​ចូល​ធ្វើ​ការ​ ខ្ញុំ​ក៏​បាន​ដឹង​ថា ក្រុម​ហ៊ុន​នេះ មិន​បាន​ឲ្យ​តម្លៃ​ខ្លាំង ​ទៅ​លើ​បទ​ពិសោធន៍​ការងារ​ទេ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​សំខាន់​ជាង សម្រាប់​ពួក​គេ គឺ​លក្ខណៈ​សម្បត្តិ​ផ្ទាល់​ខ្លួន ដែល​មាន​ដូច​ជា សមត្ថ​ភាព​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ដោយ​ភាព​ប៉ិន​ប្រសប់ ការ​វិនិឆ្ឆ័យ​បាន​ល្អ និង​ការ​ធ្វើ​ការ​ងារ​ជា​ក្រុម​បាន​ល្អ។ ក្រុម​ហ៊ុន​នោះ​បាន​សន្និ​ដ្ឋាន​ថា បុគ្គលិក​ថ្មី​អាច​ទទួល​ការ​បង្រៀន​នូវ​ជំនាញ​ដែល​ចាំ​បាច់ ដរាប​ណា ពួក​គេ​ជា​មនុស្ស​ដែល​ក្រុម​ហ៊ុន​កំពុង​ស្វែង​រក។

លោក​ណូអេ​មិន​មាន​ប្រវត្តិ​រូប​ល្អ សម្រាប់​ការងារ​ផ្នែក​សាង​សង់​ទូក​ធំ​នោះ​ទេ និយាយ​ឲ្យ​ខ្លី គាត់​មិន​មែន​ជា​អ្នក​ធ្វើ​ទូក ឬ​ជា​ជាង​ឈើ​ទេ។ លោក​ណូអេ​ជា​កសិករ​ម្នាក់ ដែល​ធ្លាប់​តែ​មាន​ដី​ប្រឡាក់​អាវ​របស់​គាត់ និង​មាន​នង្គ័ល​នៅ​ក្នុង​ដៃ។ តែ​ពេល​ដែល​ព្រះ​ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​កំចាត់​ការ​អាក្រក់​ក្នុង​លោកិយ កាល​សម័យ​នោះ គាត់​ក៏​បាន​សង់​ទូក​ធំ​តាម​បង្គាប់​ទ្រង់ ព្រោះ​គាត់ ​បាន​ដើរ​ដោយ​ស្មោះ​ត្រង់ ជា​មួយ​ព្រះ​អង្គ (លោកុប្បត្តិ ៦:៩)។ ព្រះ​ទ្រង់​ឲ្យ​តម្លៃ ចំពោះ​ចិត្ត​របស់​លោក​ណូអេ ដែល​បើក​ចំហរ​ទទួល​ការ​បង្រៀន ដែល​នេះ​ជា​ចំណុច​ខ្លាំង​របស់​គាត់​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ពុក​រលួយ ដែល​នៅ​ជុំវិញ​ខ្លួន​គាត់ ​ហើយ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។

ពេល​ដែល​ឱកាស​ធ្វើ​ការ​បម្រើ​ព្រះ ចូល​មក​រក​យើង យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា យើង​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​ការងារ​នោះ​ឡើយ។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ទ្រង់​មិន​ខ្វល់​អំពី​ជំនាញ​របស់​យើង ជា​ទី​មួយ​ឡើយ។ ទ្រង់​ឲ្យ​តម្លៃ ចំពោះ​ចរិយា​សម្បត្តិ​របស់​យើង សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ទ្រង់ និង​ការ​ព្រម​ទុក​ចិត្ត​ទ្រង់។…

សេចក្តីស្រឡាញ់ និងទឹកជំនន់

មាន​ពេល​មួយ ខ្ញុំ​បាន​ឃើញ​ទឹក​ហូរ នៅ​ក្នុង​ទីធ្លា​ក្រោយ​ផ្ទះ​ខ្ញុំ​ជា​លើក​ទីមួយ។ វា​គ្រាន់​តែ​ជា​ខ្សែទឹក​តូច​មួយ ដែល​ហូរកាត់​តាម​ដី​ដែល​មាន​ថ្ម​ច្រើន ក្រោម​កម្តៅ​ថ្ងៃ នៅ​រដូវ​ក្តៅ។ យើង​ក៏​បាន​យក​បន្ទះ​ក្តា​ក្រាស​ៗ មក​ធ្វើ​ជា​ស្ពាន ដើម្បី​ឲ្យឆ្លង​ពី​លើ​ទឹក​អូ​នោះ។ ជា​ច្រើន​ខែ​ក្រោយ​មក ភ្លៀង​បាន​បង្អុរ​ធ្លាក់​ចុះ​មក​ជា​ច្រើន​មេ ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ បី​បួនថ្ងៃ​ជាប់​គ្នា។​ អូដ៏តូច​របស់​យើង​ក៏​បាន​ទឹក​លេប​ត្របាក់ ក្លាយ​ជា​ទៅ​ទឹក​អូដ៏​ធំ​មួយ ដែល​មាន​ជម្រៅ​ជិត​១​ម៉ែត្រ​កន្លះ និង​ទទឹង​ប្រហែល​៣​ម៉ែត្រ។ កម្លាំង​ទឹក​បាន​រុញ​ច្រាន​បន្ទះ​ក្តា​ស្ពាន​របស់​ខ្ញុំ​អស់​ពីរ​បី​ម៉ែត្រ។

កម្លាំង​ទឹក​ជំនន់​ដែល​ហូរ​ខ្លាំង មាន​អំណាច​គួច​នាំ​អ្វី​ៗ​ស្ទើរ​តែ​ទាំង​អស់ ដែល​នៅ​ក្នុង​ផ្លូវ​របស់​វា។ មាន​តែ​សេចក្តីស្រឡាញ់​ទេ ដែល​អាច​ធន់​នៅ ពេល​ដែល​មាន​ទឹក​ជំនន់ ឬ​អំណាច​អ្វី​ផ្សេង​ទៀត ដែល​ចង់​បំផ្លាញ​វា។ គ្នាអ្វី​អាច​ ពន្លត់​សេចក្តីស្រឡាញ់​បាន​ឡើយ ទឹក​ជំនន់​នឹង​ពន្លិច​ក៏​មិន​បាន​ដែរ(បទចម្រៀងសាឡូម៉ូន ៨:៧)។ គេ​ច្រើន​តែបង្ហាញ​កម្លាំង និង​កំរិត​នៃ​សេចក្តី​ស្រឡាញ់ នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា ប៉ុន្តែ មាន​តែ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​ប៉ុណ្ណោះ ដែល​បាន​បង្ហាញ​ចេញ​មក​យ៉ាង​ពេញ​លេញ ដល់​មនុស្ស​ជាតិ តាម​រយៈ​ព្រះ​រាជ​បុត្រា​ទ្រង់ ព្រះ​នាម ​ព្រះយេស៊ូវ​គ្រីស្ទ។

ពេល​ដែល​របស់​ដែល​យើង​គិត​ថា រឹង​មាំ និង​អាច​ពឹង​ផ្អែក ត្រូវ​ទឹក ឬ​ខ្យល់​គួរ​នាំ​ទៅ​បាត់ យើង​អាច​មាន​ការ​ខក​ចិត្ត ប៉ុន្តែ យើង​ត្រូវ​ប្រើ​ឱកាស​ពេល​នោះ ដើម្បី​ស្វែង​យល់​ជា​ថ្មី អំពី​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង។ ក្តីស្រឡាញ់​របស់​ទ្រង់ ក៏​ខ្ពស់​ជាង ជ្រៅ​ជាង ខ្លាំង​ជាង និង​ស្ថិត​ស្ថេរ​ជាង អ្វី​ៗ​ទាំង​អស់​នៅ​លើ​ផែន​ដី​នេះ។ ទោះ​យើង​ជួប​ប្រទះ​បញ្ហា​អ្វី​ក៏​ដោយ ចូរ​យើង​ប្រឈម​មុខ​ដាក់​វា ដោយ​មាន​ទ្រង់​នៅ​ក្បែរ​យើង…

ប្រើបញ្ហាជាឱកាស ដើម្បីបម្រើ

អ្នកគ្រប់គ្រងម្នាក់ នៅក្នុងក្រុមហ៊ុនមួយ នៅប្រទេសប្រេស៊ីល បានស្នើសុំរបាយការណ៍ជាលាយលក្ខណ៍អក្សរ ពីអ្នកយាមក្នុងអគារក្រុមហ៊ុន។ ជារៀងរាល់ថ្ងៃ គាត់ចង់ដឹងថា មាននរណាខ្លះសម្អាតបន្ទប់នីមួយៗ ហើយមានបន្ទប់ណា ដែលមិនមានគេប៉ះពាល់ ហើយបុគ្គលិកទាំងឡាយបានចំណាយពេលយូរប៉ុណ្ណា នៅក្នុងបន្ទប់នីមួយៗ។ មួយសប្តាហ៍ក្រោយមក គាត់ក៏បានចាប់ផើ្តមទទួលរបាយការណ៍ប្រចាំថ្ងៃ ដែលគេបានធ្វើហើយ តែនៅក្នុងផ្នែកខ្លះប៉ុណ្ណោះ។

ពេលដែលអ្នកគ្រប់គ្រងរូបនោះពិនិត្យមើលបញ្ហានេះ គាត់ក៏បានរកឃើញថា អ្នកបោសសម្អាតភាគច្រើន មិនចេះអក្សរទេ។ គាត់អាចដេញពួកគេចោល តែផ្ទុយទៅវិញ គាត់បានរៀបចំឲ្យពួកគេមានឱកាសរៀនអាន និងសរសេរ។ ៥ខែក្រោយមក ពួកគេសុទ្ធតែអាចអានអក្សរក្នុងកំរិតមូលដ្ឋាន ហើយក៏បានបន្តធ្វើការងារទៀត។

ព្រះជាម្ចាស់ច្រើនតែប្រើប្រាស់បញ្ហារបស់យើង ធ្វើជាឱកាស ដើម្បីបំពាក់សមត្ថភាពដល់យើង ដើម្បីបន្តធ្វើការថ្វាយព្រះអង្គ។ ការរស់នៅរបស់លោកពេត្រុសបានប្រឡាក់ទៅដោយកំហុស និងការខ្វះបទពិសោធន៍។ ជំនឿរបស់គាត់មានការរេរា ពេលដែលគាត់ព្យាយាមដើរនៅលើទឹក ទៅរកព្រះយេស៊ូវ។ គាត់មិនដឹងច្បាស់ថា ព្រះយេស៊ូវគួរតែបង់ពន្ធព្រះវិហារឬអត់ទេ(ម៉ាថាយ ១៧:២៤-២៧)។ គាត់ថែមទាំងបានប្រឆាំងនឹងការថ្លែងទំនាយរបស់ព្រះយេស៊ូវ អំពីការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់(១៦:២១-២៣)។ ព្រះយេស៊ូវក៏បានបង្រៀនលោកពេត្រុស ឲ្យស្គាល់ព្រះអង្គកាន់តែច្បាស់ តាមរយៈបញ្ហា ឬកំហុសនីមួយៗដែលគាត់បានប្រព្រឹត្ត(ខ.១៦)។ លោកពេត្រុសក៏បានស្តាប់ និងរៀនសូត្រនូវអ្វីដែលគាត់ចាំបាច់ត្រូវស្គាល់ ដើម្បីរួមចំណែកនៅក្នុងការបង្កើតពួកជំនុំដំបូង(ខ.១៨)។

បើអ្នកមានការបាក់ទឹកចិត្ត ដោយសារកំហុសណាមួយនៅថ្ងៃនេះ សូមចាំថា ព្រះយេស៊ូវអាចប្រើបញ្ហាទាំងនោះ ដើម្បីបង្រៀនអ្នក និងដឹកនាំអ្នកឲ្យដើរទៅមុខទៀត ក្នុងកិច្ចការ ដែលអ្នកធ្វើថ្វាយព្រះអង្គ។ ព្រះអង្គនៅតែបន្តធ្វើការជាមួយលោកពេត្រុស ទោះគាត់មានចំណុចខ្វះខាតយ៉ាងណាក្តី ហើយទ្រង់ក៏អាចប្រើយើង…

ត្រីឆ្លាមដែលមិនខាំ

ក្នុងអំឡុងពេលវិស្សមកាល ក្រុមគ្រួសារខ្ញុំបានទៅលេងអាងចិញ្ចឹមត្រី ដែលនៅទីនោះ គេអាចប៉ះត្រីឆ្លាមតូចៗ ដែលគេបានដាក់ក្នុងអាងពិសេសមួយ។ កូនៗរបស់ខ្ញុំមានចិត្តរំភើបណាស់ដែលបានប៉ះពួកវា តែខ្ញុំមានអារម្មណ៍មិនសូវល្អប៉ុន្មានទេ។ ខ្ញុំក៏បានសួរបុគ្គលិកដែលប្រចាំការនៅទីនោះថា តើត្រីឆ្លាមនោះ ធ្លាប់ត្របាក់ម្រាមដៃគេទេ។ គាត់ក៏បានប្រាប់ខ្ញុំថា មុខនោះបន្តិច គេបានឲ្យចំណីវាស៊ីឲ្យឆ្អែត ហើយបន្ទាប់មក គេក៏បានឲ្យចំណីវាស៊ីបន្ថែមទៀត។ ពួកវានឹងមិនខាំដៃភ្ញៀវទេ ព្រោះពួកវាមិនទាន់ឃ្លានអាហារ។
ពេលដែលខ្ញុំដឹងថា ត្រីឆ្លាមនោះមិនខាំដៃមនុស្ស ដោយសារវាបានស៊ីចំណីឆ្អែត ខ្ញុំក៏បាននឹកចាំ អំពីបទគម្ពីរសុភាសិតដែលបានចែងថា “អ្នកណាដែលឆ្អែតហើយ ទោះទាំងសំណុំឃ្មុំក៏ណាយចិត្តដែរ”(សុភាសិត ២៧:៧)។ ការស្រេកឃ្លាន ដែលមានក្នុងចិត្ត និងវិញ្ញាណយើង អាចធ្វើឲ្យគំនិតយើងមានភាពអន់ខ្សោយ ពេលដែលយើងធ្វើការសម្រេចចិត្ត។ ការស្រេកឃ្លាននោះបាននាំឲ្យយើងជឿថា ការស្វែងរកអ្វីមួយមកចម្អែតខ្លួនឯង គឺមិនមែនជាការទាស់ខុសអ្វីទេ ទោះយើងកេងចំណេញ ឬដើរខ្សែលើនរណាម្នាក់ក៏ដោយ។

តែនេះមិនមែនជាព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ទ្រង់មិនសព្វព្រះទ័យឲ្យយើងរស់នៅ និងធ្វើអ្វីៗ តាមតែការស្រេកឃ្លានរបស់យើងនោះឡើយ។ ទ្រង់សព្វព្រះទ័យឲ្យយើងបានពេញដោយសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដើម្បីឲ្យយើងធ្វើអ្វីៗគ្រប់យ៉ាង ដោយសន្តិភាព និងភាពនឹងនរ ដែលទ្រង់ប្រទាន។ ពេលដែលយើងនឹកចាំថា ទ្រង់បានស្រឡាញ់យើង ដោយឥតលក្ខខ័ណ្ឌ យើងនឹងមានទំនុកចិត្ត នៅក្នុងការរស់នៅ។ ការនេះក៏ជួយឲ្យយើងអាចមានការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយយើងថ្វាយជោគជ័យ របស់ទ្រព្យ និងទំនាក់ទំនងទាំងអស់ដល់ទ្រង់។

មានតែទំនាក់ទំនងជាមួយព្រះយេស៊ូវប៉ុណ្ណោះ ដែលជួយឲ្យយើងមានការស្កប់ចិត្តដ៏ពិត។ សូមយើងស្គាល់សេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលទ្រង់មានចំពោះយើង ដើម្បីឲ្យយើងបាន “ពេញ…

ការរិះគន់ដ៏សប្បុរស

ក្នុង​អំឡុងពេល​នៃ​ថ្នាក់​រៀន​គូរ​គំនូរ​ទេស​ភាព គ្រូ​បង្រៀន​ដែល​ជា​វិចិត្រករ​អាជីព ដែល​មាន​បទ​ពិសោធន៍​ខ្ពស់ បាន​ធ្វើ​ការ​ពិនិត្យ​មើល​កិច្ចការ​ដំបូង​របស់​ខ្ញុំ ដែល​គាត់​បាន​ដាក់​ឲ្យ​ធ្វើ។ គាត់​បាន​ឈរ​មើល​ដោយ​ភាព​ស្ងប់​ស្ងាត់ នៅ​ពី​មុខ​ផ្ទំាង​គំនូរ​របស់​ខ្ញុំ ដោយ​ដៃ​ម្ខាង​គ្រប​ពី​ក្រោម​ចង្ការ​របស់​គាត់។ ពេល​នោះ ខ្ញុំ​ស្មាន​ថា គាត់​នឹង​និយាយ​ថា ផ្ទាំងគំនូរ​របស់​ខ្ញុំ​ពិត​ជា​យ៉ាប់​ណាស់។

តែ​គាត់​មិន​បាន​និយាយ​អញ្ចឹង​ទេ។​

គាត់​និយាយ​ថា គាត់​ចូល​ចិត្ត​ការ​ដាក់​ពណ៌ និង​ការ​បង្ហាញ​ចេញ​អារម្មណ៍​ដ៏​ទូលាយ នៅ​ក្នុង​ផ្ទាំង​គំនូរ​របស់​ខ្ញុំ។​ បន្ទាប់​មក គាត់​ក៏​បាន​លើក​ឡើង​ថា ខ្ញុំ​គួរ​តែ​គូរ​ដើម​ឈើ​ដែល​នៅ​ឆ្ងាយ​ៗ ដោយ​ប្រើ​ពណ៌​ស្រាល​ៗ ហើយ​ខ្ញុំ​ចាំ​បាច់​ត្រូវ​គូរ​កញ្ចុំ​ស្មៅ ឲ្យ​មាន​ចុង​ស្រួច​ៗ​ជាង​នោះ។ គាត់​មាន​សិទ្ធិ​រិះគន់​ស្នាដៃ​គំនូរ​របស់​ខ្ញុំ ផ្អែក​ទៅ​លើ​ក្បួន​ច្បាប់​នៃ​ទស្សនៈ​ និង​ការ​ប្រើ​ពណ៌ តែ​ការ​រិះ​គន់​របស់​គាត់ គឺ​ពិត​ត្រង់ ហើយ​សប្បុរស​។

ព្រះយេស៊ូវ​មាន​សិទ្ធិ​អំណាច​ដ៏​គ្រប់​លក្ខណ៍ ដើម្បី​ថ្កោល​ទោស​មនុស្ស ដោយសារ​អំពើ​បាប​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត តែ​ទ្រង់​មិន​បាន​ប្រើ​ក្រឹត្យវិន័យ​ដប់​ប្រការ ដើម្បី​វាយ​ប្រហារ​មក​លើ​ស្តី្រ​សាសន៍​សាំម៉ារី ដែល​ទ្រង់​បាន​ជួប នៅ​ក្បែរ​អណ្តូង​ទឹក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​រិះ​គន់​នាង តាម​របៀប​ដ៏​សុភាព​ ដោយ​ប្រើ​ព្រះ​បន្ទូល​ដ៏​មាន​ន័យ​របស់​ទ្រង់​។​ ព្រះ​បន្ទូល​ទ្រង់​ក៏​បាន​បង្ហាញ​ឲ្យ​នាង​ដឹង​ថា ការ​ស្វែង​រក​ភាព​ស្កប់​ចិត្ត នៅ​កន្លែង​ខុស បាន​នាំ​ឲ្យ​នាង​ធ្លាក់​ចូល​អំពើបាប​កាន់​តែ​ខ្លាំង។ ដោយសារ​ព្រះ​យេស៊ូវ​ជ្រាប​អំពី​បញ្ហា​នេះ ទ្រង់​ក៏​បាន​បើក​បង្ហាញ​ព្រះ​អង្គ​ទ្រង់ ឲ្យ​នាង​ដឹង​ថា ទ្រង់​ជា​ប្រភព​តែ​មួយ​គត់ នៃ​ភាព​ស្កប់​ស្កល់​ដ៏​អស់​កល្ប​ជា​និច្ច​(យ៉ូហាន ៤:១០-១៣)។

ព្រះយេស៊ូវ​បាន​បង្ហាញ​ចេញ​នូវ​ការ​គួប​ផ្សំ​នៃ​ព្រះ​គុណ និង​សេចក្តី​ពិត ក្នុង​រឿង​នេះ ក៏​ដូច​ជា​ក្នុង​ទំនាក់​ទំនង​ដែលយើង​មាន​ជា​មួយ​ទ្រង់​ផង​ដែរ​(១:១៧)។ សេចក្តី​ពិត​ក៏​បាន​ដាស់​តឿន​យើង កុំ​ឲ្យ​គិត​ថា អំពើ​បាប​របស់​យើង​មិន​មែន​ជា​រឿង​ធំ​ដុំ តែ​ព្រះ​គុណ​ទ្រង់​បាន​ជួយ​ឲ្យ​យើង​រួច​ពីបាប។

ចូរ​យើង​ទូល​សូម​ឲ្យ​ព្រះយេស៊ូវ​បង្ហាញ​យើង នូវ​ផ្នែក​ណា​ខ្លះ​ក្នុង​ជីវិត​យើង…

ទោសដែលបានលើកលែង

ពេល​ដែល​បុរស​ម្នាក់​បាន​ដំឡើង​កាំមីរ៉ា​សុវត្ថិ​ភាព នៅ​ក្រៅ​ផ្ទះ​របស់​គាត់ គាត់​បាន​ពិនិត្យ​មើល​លក្ខណៈ​របស់​វីដេអូ ដើម្បី​ឲ្យ​ប្រាកដ​ថា ប្រព័ន្ធ​កាំមីរ៉ា​សុវត្ថិ​ភាព​នោះ ពិត​ជា​ដំណើរ​ការ​មែន។ ពេល​នោះ គាត់​ក៏​បាន​ឃើញ​មនុស្ស​ដែលមាន​ស្មាធំ​ដែល​ពាក់​ខោអាវ​ពណ៌​ក្រមៅ កំពុង​តែ​ដើរ​ទៅ​មក​ក្នុង​ទីធ្លា​ក្រៅ​ផ្ទះ​គាត់។ គាត់​ក៏​បាន​តាម​ដាន​មើល តើ​បុរស​នោះ​បំរុង​ធ្វើ​អ្វី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គាត់​ដូច​ជា​ធ្លាប់​ស្គាល់​បុរស​ក្នុង​វីដេអូ​នោះ។ ​ទី​បំផុត គាត់​ក៏​បាន​ដឹង​ថា គាត់​មិន​មែន​កំពុង​តែ​មើល​ជន​ចម្លែក កំពុង​ដើរ​ទៅ​មក​ក្នុង​ទីធ្លា​ផ្ទះ​គាត់​ទេ តែ​តាម​ពិត គាត់​គឺ​ជា​បុរស​ក្នុង​វីដេអូនោះ ដែល​កាំមីរ៉ា​នោះ​បាន​ថត​ទុក​កាល​ពី​ពេល​កន្លង​ទៅ។

តើ​យើង​នឹង​មើល​ឃើញ​អ្វី បើ​សិន​ជា​យើង​អាច​ចេញ​ពី​ក្នុង​ខ្លួន​យើង ហើយ​សង្កេត​មើល​ខ្លួន​ឯង ក្នុង​ស្ថាន​ភាព​ណា​មួយ? ពេល​ដែល​ដាវីឌ​មាន​ការ​បាក់​ទឹក​ចិត្ត ហើយ​ទ្រង់​ត្រូវ​ផ្លាស់​ប្តូរ​ទស្សនៈ​ជា​ថ្មី គឺ​ទស្សនៈ​ដែល​កោត​ខ្លាច​ព្រះ បន្ទាប់​ពី​ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ផឹត​ក្បត់​ជា​មួយ​នាង​បាតសេបា ទ្រង់​ក៏​បាន​ឲ្យ​ណាថាន​ជួយ​(២សាំយ៉ូអែល ១២)។

ណាថាន​ក៏​បាន​និទាន​រឿង​មួយ​ឲ្យ​ដាវីឌ​ស្តាប់។ រឿង​នោះ​និយាយ​អំពី​បុរស​អ្នក​មាន​ម្នាក់ ដែល​បាន​ប្លន់​យក​ចៀម​តែមួយ របស់​បុរស​អ្នក​ក្រ​ម្នាក់។ ទោះ​អ្នក​មាន​នោះ​មាន​ចៀម​ទាំង​ហ្វូង​ក្តី គាត់​នៅ​តែ​យក​ចៀម​តែ​មួយ​របស់​អ្នក​ក្រ​នោះ ទៅ​សម្លាប់​ធ្វើ​ម្ហូប។​ ពេល​ដែល​ណាថាន​បាន​បង្ហាញ​ថា រឿង​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ទង្វើរ​អាក្រក់​របស់​ស្តេច​ដាវីឌ ទ្រង់​ក៏​បាន​នឹក​ចាំ អំពី​អំពើ​ដែល​ទ្រង់​បាន​ធ្វើ​មក​លើ​អ៊ូរី។ ណាថាន​ក៏​បាន​ពន្យល់​អំពី​លទ្ធ​ផល​ដែល​ទ្រង់​ត្រូវ​ទទួល ប៉ុន្តែ ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ គាត់​បាន​ធានា​ដល់​ដាវីឌ​ថា “ព្រះ​អម្ចាស់​លើក​លែង​ទោស​នៃ​អំពើ​បាប​របស់​ទ្រង់​ហើយ”(ខ.១៣)។

បើ​ព្រះ​ជា​ម្ចាស់​បើក​បង្ហាញ​អំពើ​បាប នៅ​ក្នុង​ជីវិត​យើង បំណង​ព្រះ​ទ័យ​របស់​ទ្រង់ គឺ​មិន​មែន​ដើម្បី​ថ្កោល​ទោស​យើង​ឡើយ តែ​ដើម្បី​ស្អាង​យើង​ឡើង​វិញ ហើយ​ជួយ​យើង​ឲ្យ​ផ្សះផ្សា​ជា​មួយ​អ្នក​ដែល​យើង​បាន​ធ្វើ​ឲ្យ​ឈឺ​ចាប់។ ការ​ប្រែចិត្ត​បើក​ផ្លូវ​ឲ្យ​យើង​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​ជា​ម្ចាស់​ឡើង​វិញ តាម​រយៈ​អំណាច​នៃ​ការ​អត់​ទោស​បាប និង​ព្រះគុណ​ទ្រង់។—JENNIFER BENSON SCHULDT