តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Patricia Raybon

ដឹកនាំយើង ដោយព្រះបន្ទូលព្រះអង្គ

កាល​លោក​ប៉ុល អាណុល(Paul Arnold)បាន​ចូល​ធ្វើ​ការ​ក្នុង​វិទ្យុ​ប៊ីប៊ីស៊ី នៅ​ប្រទេស​អង់គ្លេស ការងារ​ទី​មួយ​របស់​គាត់ គឺ​ត្រូវ​ធ្វើ​សម្លេង​ដើរ ដើម្បី​បញ្ចូល​សម្លេង ក្នុង​ល្ខោន​និយាយ តាម​វិទ្យុ។ ខណៈ​ពេល​ដែល​តួ​អង្គ​ទាំង​អស់​បាន​ពោល តាម​នាដកថា ក្នុង​ឈុត​ដែល​តួ​អង្គ​កំពុង​ដើរ ក្នុង​នាម​លោក​ប៉ុល​ជា​អ្នក​គ្រប់​គ្រង​ឆាក គាត់​ក៏​បាន​ធ្វើ​សម្លេង​ដើរ ដោយ​ប្រើ​ជើង​របស់​គាត់ ឲ្យ​ត្រូវ​នឹង​សម្លេង​និយាយ​របស់​តួ​អង្គ យ៉ាង​ប្រុង​ប្រយ័ត្ន។ គាត់​ក៏​បាន​ពន្យល់​ថា គន្លឹះ​ដើម្បី​បញ្ចូល​សម្លេង​ឲ្យ​បាន​ល្អ គឺ​ត្រូវ​ចុះ​ចូល​នឹង​តួ​អង្គ នៅ​ក្នុង​រឿង ដើម្បី​ឲ្យ​យើង​ទាំង​ពីរ​អាច​ធ្វើ​ការ​ជា​មួយ​គ្នា​បាន​ល្អ។

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១១៩ ក៏​បាន​ស្វែង​រក​ការ​ចុះ​ចូល​នឹង​ព្រះ ដើម្បី​ឲ្យ​អាច​ដើរ​ជា​មួយ​ព្រះ​អង្គ​ឲ្យ​បាន​ល្អ។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១១៩ បាន​និយាយ​សង្កត់​ធ្ងន់ អំពី​ការ​រស់​នៅ​តាម​ព្រះ​បន្ទូល​ព្រះ។ គឺ​ដូច​ដែល​ខ.១ បាន​ចែង​ថា “មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្លូវ​ប្រព្រឹត្តរបស់​ខ្លួន​បាន​គ្រប់​លក្ខណ៍ គឺ​ជា​អ្នក​ដែល​ដើរ​តាម​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា”។ កាល​ណា​យើង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ យើង​អាច​រក្សា​ភាព​ស្អាត​ស្អំ (ខ.៩) ជម្នះ​ការ​ប្រមាថ​(ខ.២៣) និង​គេច​ផុត​ពី​ភាព​លោភ​លន់​(ខ.៣៦)។ ព្រះ​អង្គ​នឹង​ជួយ​យើង​ឲ្យ​អាច​ប្រឆាំង​នឹង​អំពើ​បាប​(ខ.៦១) រក​បាន​មិត្ត​ភក្តិ​ដែល​កោត​ខ្លាច​ព្រះ(ខ.៦៣) ហើយ​រស់​នៅ ដោយ​អំណរ​(ខ.១១១)។

ទេវវិទូ ឈ្មោះ ឆាល ប្រ៊ីជ(Charles Bridges) បាន​បក​ស្រាយ​អត្ថ​ន័យ​របស់​ខ.១៣៣​ថា “ពេល​ណា​ខ្ញុំ​បោះ​ជំហាន ចូល​ទៅក្នុង​លោកិយ៍ ខ្ញុំ​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ ស្រប​តាម​ព្រះ​បន្ទូល​ព្រះ ហើយ​នាំ​ឲ្យ​គេ​ដឹង​ថា ខ្ញុំ​កំពុង​តែ​មាន​ព្រះ​គ្រីស្ទ​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ឬ​ទេ?”

កាល​ណា​យើង​ដើរ​តាម​ព្រះ​បន្ទូល​ព្រះ…

ការទូលសូមជំនួយពីព្រះជាម្ចាស់

ពេល​ដែល​ស្វាមី​ខ្ញុំ​ទៅ​ពិនិត្យ​សុខភាព​រក​ឃើញ​ថា មាន​ជម្ងឺ​មហារីក ខ្ញុំ​មិន​ដឹង​ថា ត្រូវ​អធិស្ឋាន​យ៉ាង​ដូច​ម្តេច ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​សូម​ព្រះ​ទ្រង់​ប្រោស​គាត់​ឲ្យ​ជា។ តាម​ទស្សនៈ​របស់​ខ្ញុំ ដែល​មាន​កំណត់ ខ្ញុំ​ដឹង​ថា មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ កំពុង​តែ​ជួប​បញ្ហា​ធ្ងន់​ៗ​ដូច​នេះ​ផង​ដែរ ដែល​មាន​ដូច​ជា សង្រ្គាម ភាព​អត់​ឃ្លាន ភាព​ក្រីក្រ និង​គ្រោះ​ធម្មជាតិ​ជា​ដើម។ ក្រោយ​មក ថ្ងៃ​មួយ ក្នុង​អំឡុង​ពេល​នៃ​ការ​អធិស្ឋាន​នៅ​ពេល​ព្រឹក ខ្ញុំ​បាន​ឮ​ស្វាមី​ខ្ញុំ​ទូល​សូម​ដោយ​ការ​បន្ទាប​ខ្លួន​ថា “​ឱ​ព្រះ​អម្ចាស់ សូម​ប្រោស​ជម្ងឺ​ទូល​បង្គំ​ឲ្យ​ជា”។

នេះ​ជា​ការ​អធិស្ឋាន​ដ៏​សាមញ្ញ តែ​អស់​ពី​ចិត្ត ដែល​បាន​រំឭក​ខ្ញុំ​ថា ខ្ញុំ​ត្រូវ​ឈប់​ធ្វើ​ឲ្យមា​នភាព​ស្មុគ្រ​ស្មាញ នៅ​ក្នុង​ការ​ទូល​សូម​អ្វី​មួយ​ពី​ព្រះ ដ្បិត​ព្រះ​អង្គ​បាន​ស្តាប់​ឮ​ការ​ទូល​សូម​ដ៏​សុចរិត​របស់​យើង។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​ទូល​សូម ដោយ​ពាក្យ​ពេចន៍​ដ៏​សាមញ្ញ​ថា “ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​យាង​មក​វិញ ហើយ​ប្រោស​ព្រលឹង​ទូលបង្គំ​ឲ្យ​រួច សូម​ទ្រង់​ជួយ​សង្គ្រោះ​ទូលបង្គំ ដោយ​យល់​ដល់​សេចក្តី​សប្បុរស​នៃ​ទ្រង់”(ទំនុកដំកើង ៦:៤)។

នោះ​ជា​អ្វី​ដែល​ស្តេច​ដាវីឌ​បាន​ពោល​ឡើង ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​ភ័ន្ត​ភាំង និង​ភាព​អស់​សង្ឃឹម​ខាង​វិញ្ញាណ។ ទ្រង់​មិន​បាន​ពន្យល់​អំពី​ស្ថាន​ភាព​របស់​ទ្រង់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ទូល​អង្វរ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់ បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ដែល​ស្រេក​ឃ្លាន​ជំនួយ និង​ការ​ស្អាង​ឡើង​វិញ ពី​ព្រះ​ជា​ម្ចាស់។ គឺដូច​ដែល​ទ្រង់​បាន​សរសេរ​ថា ទ្រង់​បាន​អស់​កម្លាំង ទាំង​ថ្ងូរ​ផង(ខ.៦)។

តែ​ស្តេច​ដាវីឌ​មិន​បាន​បណ្តោយ​ឲ្យ​បញ្ហា​របស់​ទ្រង់ ជា​ពិសេស​អំពើ​បាប​របស់​ទ្រង់ រារាំង​ទ្រង់​មិន​ឲ្យ​ចូល​ទៅ​រក​ព្រះ ​ទូល​ថ្វាយ អំពី​សេចក្តី​ត្រូវ​ការ​របស់​ទ្រង់​ឡើយ។ ហេតុ​នេះ​ហើយ មុន​ពេល​ដែល​ព្រះ​ទ្រង់​ឆ្លើយ​តប ស្តេច​ដាវីឌ​នៅ​តែ​អាច​បន្លឺ​សម្លេង ដោយ​អំណរ​ថា ព្រះ​អម្ចាស់​ឮ​សម្លេង​ទ្រង់​យំ…

ការស្រឡាញ់អ្នកកាន់សាសនាដទៃ

បន្ទាប់​ពី​សមាជិក​គ្រួសារ​ខ្ញុំ​ម្នាក់ បាន​ផ្លាស់​ប្តូរ​ជំនឿ​ទៅ​រក​សាសនា​ដទៃ មិត្ត​ភក្តិ​របស់​ខ្ញុំ​ដែល​ជា​គ្រីស្ទ​បរិស័ទ ក៏​បាន​ជំរុញ​ខ្ញុំ ឲ្យ ​“លើក​ទឹក​ចិត្ត” នាង​ឲ្យ​វិល​ត្រឡប់​មក​រក​ព្រះ​យេស៊ូវ​វិញ។ ជា​បឋម ខ្ញុំ​ក៏​បាន​ព្យាយាម​ស្រឡាញ់​ក្រុម​គ្រួសារ​ខ្ញុំ ដូច​ដែល​ព្រះយេស៊ូវ​បាន​ស្រឡាញ់​យើង នៅ​កន្លែង​ផ្សេង​ៗ ដោយ​រាប់​បញ្ចូល​ទាំង​កន្លែង​សាធារណៈ ដែល​នៅ​ទីនោះ មាន​អ្នក​ខ្លះ​បាន​ចង​ចិញ្ចើម ពេល​ដែល​ឃើញ​នាង​មាន​សម្លៀក​បំពាក់ “សាសន៍​ដទៃ”។ អ្នក​ខ្លះ​ទៀត​ថែម​ទាំង​និយាយ​ពាក្យ​ទ្រ​គោះ​បោះ​បោក​មក​លើ​នាង។ មាន​បុរស​ម្នាក់​បាន​ស្រែក​ដាក់​នាង​ពី​ក្នុង​ឡាន​របស់​គាត់ ឲ្យ​នាង​ត្រឡប់​ទៅ​ប្រទេស​នាង​វិញ ដោយ​មិន​បាន​ដឹង ឬ​មិនខ្វល់​សោះ​ថា នាង​កំពុង​តែ​នៅ​ក្នុង​ទឹក​ដី​កំណើត​របស់​នាង​នោះ​ទេ។

លោក​ម៉ូសេ​បាន​បង្រៀន​ប្រជា​ជន​គាត់ ឲ្យ​ប្រព្រឹត្ត​ដោយ​ចិត្ត​សប្បុរស​ជាង​នេះ ចំពោះ​អ្នក​ដែល​ស្លៀក​ពាក់ ឬ​មាន​ជំនឿ​សាសនា ខុស​ពី​ពួក​គេ។ លោក​ម៉ូសេ​បាន​បង្រៀន​ក្រឹត្យ​វិន័យ​នៃ​ភាព​យុត្តិធម៌ និង​សេចក្តី​មេត្តា​កុរណា​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដោយ​បង្គាប់​ពួក​គេ​ថា “កុំ​ឲ្យ​ធ្វើ​បាប​ដល់​អ្នក​ប្រទេស​ក្រៅ ក៏​កុំ​ឲ្យ​សង្កត់​សង្កិន​គេ​ឡើយ ដ្បិត​ឯង​រាល់​គ្នា​ក៏​បាន​នៅ​ស្រុក​អេស៊ីព្ទ​ជា​អ្នកប្រទេស​ក្រៅ​ដែរ” (និក្ខមនំ ២២:២១)។ ក្រឹត្យ​វិន័យ​នេះ​បាន​បង្ហាញ​ថា ព្រះ​ទ្រង់​មាន​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​អ្នក​ស្រុក​ក្រៅ  ជន​ដែល​ងាយ​រងគ្រោះ ដោយ​សារ​ភាព​លម្អៀង និង​ការ​រំលោភ​សិទ្ធិ ហើយ​បទ​គម្ពីរ​នេះ​មាន​ចែង​សា​ឡើង​វិញ នៅ​ក្នុង​បទ​គម្ពីរ និក្ខមនំ ២២:២១ និង លេវីវិន័យ ១៩:៣៣។

ដូចនេះ ពេល​ណា​ខ្ញុំ​ចំណាយ​ពេល​ជា​មួយ​សមាជិក​គ្រួសារ​ម្នាក់​នេះ ដែល​បាន​ដាច់​ចេញ​ពី​ព្រះ នៅ​ភោជ្ជនីយ​ដ្ឋាន នៅ​សួន​ច្បារ ដោយ​ការ​ដើរ​លេង​ជា​មួយ​គ្នា ឬ​អង្គុយ និង​ជជែក​ជា​មួយ​នាង នៅ​រាន​ហាល​មុខ​ផ្ទះ ខ្ញុំ​ក៏​បាន​ព្យាយាម​បង្ហាញ​សេចក្តី​សប្បុរស និង​ការ​គោរព ដូច​ដែល​ខ្លួន​ខ្ញុំ​ចង់​ទទួល​ពី​គេ​នោះ​ដែរ។…

មានកម្លាំងឡើង ដោយបទចម្រៀង

កាល​សម័យ​សង្រ្គាម​លោក​លើក​ទី​ពីរ មាន​អ្នក​ភូមិ​ជន​ជាតិ​បារំាង​មួយ​ចំនួន បាន​ជួយ​លាក់​បំពួក​ជន​ជាតិ​យូដា ឬ​ជ្វីប ដែល​កំពុង​រត់​គេច​ពី​ពួក​ណាហ្ស៊ី។ ពេល​នោះ មាន​អ្នក​ខ្លះ​បាន​ច្រៀង​ចម្រៀង នៅ​ក្នុង​ព្រៃ​ស្តុក នៅ​ជុំវិញ​ទី​ប្រជុំ​ជនរបស់​ពួក​គេ ដើម្បី​ស៊ីញ៉ូ​ឲ្យ​ជន​ភាស​ខ្លួន​ទាំង​នោះ​ដឹង​ថា ពួក​គេ​អាច​ចេញ​ពី​ការ​លាក់​ខ្លួន ដោយ​សុវត្ថិ​ភាព​ហើយ។ អ្នក​ភូមិ​ដ៏​ក្លាហាន​ទាំង​នេះ នៅ​ភូមិ​ឡឺ ចាំបុង សួលីកនុង បាន​ឆ្លើយ​តប​ការ​អំពាវ​នាវ​របស់​លោក​អនដ្រេ ត្រូកមេ(André Trocmé) ដែល​ជា​គ្រូ​គង្វាល​ប្រចាំ​តំបន់ និង​ភរិយា​របស់​គាត់​ឈ្មោះ មែកដា(Magda) ឲ្យ​ផ្តល់​កន្លែង​ជ្រក​កោន​សម្រាប់​ជន​ជាតិ​យូដា នៅ​សម័យ​សង្រ្គាម នៅ​តំបន់​ខ្ពង់​រាប ដែល​មាន​ឈ្មោះ​ថា​ “ឡា មុងតាញេ ប្រូតេស្តង់”។ ការ​ផ្តល់​សញ្ញា​ដល់​ជន​ភាស​ខ្លួន ដោយ​ប្រើ​បទ​ចម្រៀង​នេះ បាន​ក្លាយ​ជា​លក្ខណៈ​ពិសេស​នៃ​សេចក្តី​ក្លាហាន​របស់​អ្នក​ភូមិ​នោះ ដែល​បាន​ជួយ​សង្រ្គោះ​ជន​ជាតិ​យូដា​ជិត​៣​ពាន់​នាក់ ឲ្យ​រួច​ពី​សេចក្តី​ស្លាប់។

ស្តេច​ដាវីឌ​ក៏​ធ្លាប់​បាន​ច្រៀង​ចម្រៀង ក្នុង​ពេល​ដ៏​គ្រោះ​ថ្នាក់ គឺ​នៅ​ពេល​ដែល​ស្តេច​សូល​បញ្ជូន​ឃាត​ករ ឲ្យ​ចូល​ផ្ទះ​ទ្រង់នៅ​ពេល​យប់។ ទ្រង់​បាន​ប្រើ​បទ​ចម្រៀង មិន​មែន​ដើម្បី​ស៊ីញ៉ូ​នរណា​ម្នាក់​ឡើយ តែ​ដើម្បី​ថ្វាយ​ការ​អរ​ព្រះ​គុណ​ដល់​ព្រះ ដែល​ជា​ទី​ជ្រក​កោន​របស់​ទ្រង់។ ស្តេច​ដាវីឌ​បាន​បន្លឺ​សម្លេង​ដ៏​រីក​រាយ​ថា “ចាប់​តាំង​ពី​ព្រលឹម​ស្រាង នោះ​ទូលបង្គំ​នឹង​បន្លឺ​សំឡេងច្រៀង​ពី​សេចក្តី​សប្បុរស​របស់​ទ្រង់ ដ្បិត​ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ”(ទំនុកដំកើង ៥៩:១៦)។

បទ​ចម្រៀង​ប្រភេទ​នេះ មិន​មែន​ជា​ “ការ​ហួច ក្នុង​ភាព​ងងឹត” ដើម្បី​បន្លប់​ការ​ភ័យ​ខ្លាច ក្នុង​ពេល​ដែល​មាន​គ្រោះ​ថ្នាក់នោះ​ទេ។​ ផ្ទុយ​ទៅ​វិញ ការ​ច្រៀង​របស់​ស្តេច​ដាវីឌ បាន​បង្ហាញ​ចេញ​នូវ​ជំនឿ​ដែល​គាត់​មាន ចំពោះ​ព្រះ​ដ៏​មាន​គ្រប់​ចេស្តា។ “ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ទ្រង់ ដ្បិត​ព្រះ​ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ”(ខ.១៧)។…

ពន្លឺដែលនាំផ្លូវ

មាន​ភោជ្ជនីដ្ឋាន​មួយ​មាន​លក្ខណៈ​គួរ​ឲ្យ​ស្រឡាញ់ តែ​ងងឹត​បន្តិច។ នៅ​ក្នុង​ភោជ្ជនីយ​ដ្ឋាន​នោះ គេ​ឃើញ​មាន​តែ​ទៀន​តូច​មួយ​ដើម ដែល​កំពុង​បញ្ចេញ​ពន្លឺ​ភ្លឹប​ភ្លែត​ៗ នៅ​លើ​តុ​នីមួយ​ៗ។ ភ្ញៀវ​ដែល​មក​ញាំ​អាហារ​នៅ​ទីនោះ​បាន​ប្រើ​ពន្លឺ​ចេញ​ពី​ទូរស័ព្ទ​របស់​ពួក​គេ ដើម្បី​មើល​បញ្ជី​មុខ​ម្ហូប ឬ​មីនុយ និង​មើល​ទៅ​អ្នក​ដែល​កំពុង​អង្គុយ​នៅ​តុ​ជា​មួយ​ខ្លួន ហើយ​ថែម​ទាំង​បាន​ប្រើ​ពន្លឺ​របស់​ទូរស័ព្ទ​នោះ ដើម្បី​មើល​អាហារ​ដែល​ពួក​គេ​កំពុង​បរិភោគ​ផង​ដែរ។

ទី​បំផុត​ភ្ញៀវ​ម្នាក់​បាន​ងើប​ចេញ​ពី​កៅ​អី​របស់​គាត់​យ៉ាង​ស្ងាត់​ស្ងៀម ហើយ​ដើរ​ទៅ​រក​អ្នក​បម្រើ​ម្នាក់ ដោយ​សួរ​សំណួរ​ដ៏​សាមញ្ញ​ថា “តើ​អ្នក​អាច​បើក​ភ្លើង​បាន​ទេ?” មុន​យូរ​ប៉ុន្មាន អំពូល​នៅ​ជាប់​ពិដាន​ក៏​បាន​បញ្ចេញ​ពន្លឺ​ដ៏​កក់​ក្តៅ​ ហើយ​បន្ទប់​ទាំង​មូល​ក៏​បានលាន់​ឮ​សម្លេង​ទះ​ដៃ​អបអរ។ ប៉ុន្តែ​ គេ​ក៏​បាន​ឮ​សម្លេង​សើច និង​សម្លេង​ជជែក​គ្នា​យ៉ាង​រីក​រាយ ហើយ​ក៏​ឮ​ពាក្យ​ថា អរគុណ។ ស្វាមី​របស់​មិត្ត​ភក្តិ​ខ្ញុំ​ក៏​បាន​បិទ​ទូរស័ព្ទ​របស់​គាត់ រួច​ចាប់​កាន់​ស្លាប​ព្រាសម​ ហើយ​និយាយ​ជំនួស​យើង​ទាំង​អស់​គ្នា​ថា “ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង! តោះ យើង​ញាំ​បាយ”។

ពេល​ល្ងាច​ដ៏​ងងឹត​របស់​យើង បាន​ប្រែ​ជា​សប្បាយ​អឹក​ធឹក បន្ទាប់​ពី​គេ​បាន​ចុច​កុង​តាក់​តែ​បន្តិច ដើម្បី​បើក​ភ្លើង។ ការ​បើក​ភ្លើង នៅ​កន្លែង​ញាំ​អាហារ​ដែល​ងងឹត ជា​រឿង​សំខាន់ ប៉ុន្តែ តើ​ការ​ស្គាល់​ប្រភព​ពិត​ប្រាកដ​នៃ​ពន្លឺ​ដ៏​ពិត មាន​សារៈ​សំខាន់​ជាង​អម្បាលម៉្មាន?  ព្រះ​ជា​ម្ចាស់​បាន​មាន​បន្ទូល​ថា “ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង” នៅ​ថ្ងៃ​ទី​មួយ ដែល​ទ្រង់​បង្កើត​ចក្រ​វាល ហើយ “ពន្លឺ​ក៏​មាន​ឡើង”(លោកុប្បត្តិ ១:៣)។ បន្ទាប់មក “ព្រះ​ទ្រង់​ឃើញ​ពន្លឺ​នោះ​ក៏​យល់​ថា​ជា​ល្អ​ហើយ”(ខ.៤)។

ពន្លឺ​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង​រាល់​គ្នា។ ពន្លឺ​របស់​ទ្រង់​បាន​ចង្អុល​បង្ហាញ​យើង​ឲ្យ​ងាក​ទៅ​រក​ព្រះ​យេស៊ូវ ​ជា​ពន្លឺ​នៃ​លោកិយ​(យ៉ូហាន ៨:១២) ដែល​បាន​ដឹក​នាំ​យើង​ចេញ​ពី​ភាព​ងងឹត​នៃ​អំពើ​បាប​។ ពេល​យើង​ដើរ​ក្នុង​ពន្លឺ​ទ្រង់ យើង​រក​ឃើញ​ផ្លូវ​ដែល​មាន​ពន្លឺ​ចែង​ចាំង ឆ្ពោះ​ទៅ​រក​ជីវិត ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ​រាជ​បុត្រា​ទ្រង់​។  ព្រះ​អង្គ​ជា​អំណោយ​ដែល​ភ្លឺ​បំផុត…

ឱកាសមួយទៀត

នៅ​ក្បែរ​តំបន់​ដែល​ខ្ញុំ​រស់​នៅ មាន​ហាង​លក់​កង់​មួយ ដែល​មាន​ផ្លាក​យីហោ​ថា ហាង​លក់​កង់​ឱកាស​ទី​ពីរ។ នៅ​ទីនោះ អ្នក​ស្ម័គ្រចិត្ត​បាន​ជួស​ជុល​កង់​ដែល​គេ​បោះ​បង់​ចោល ហើយ​យក​វា​ទៅ​ចែក​ដល់​ក្មេង​ទាល់​ក្រ។ លោក​អឺនី ក្លក(Ernie Clark) ដែល​ជាស្ថាប​និក​នៃ​ហាង​នេះ ក៏​បាន​បរិច្ចាក​កង់​ជា​ច្រើន​ដល់​មនុស្ស​ធំ​ដែល​ទាល់​ក្រ ដែល​រាប់​បញ្ចូល​ទាំង​ជន​អនាថា ជន​ពិការ និង​អតីត​យុទ្ធ​ជន ដែល​កំពុង​តែ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​រស់​នៅ​ជា​ជន​ស៊ីវិល។ កង់​ទាំង​នោះ​មាន​ឱកាស​ទីពីរ ប៉ុន្តែ ជួន​កាល​ អ្នកទទួល​កង់​ទំាង​នោះ ក៏​មាន​ការ​ចាប់​ផ្តើម​ជា​ថ្មី​ផង​ដែរ។ ឧទាហរណ៍ អតីត​យុទ្ធ​ជន​ម្នាក់​បាន​ប្រើ​កង់​ដែល​គាត់​បាន​ទទួល​ថ្មី​ៗ ដើម្បី​ទៅ​សម្ភាស​ការងារ។

ឱកាស​ទីពីរ​អាច​កែ​ប្រែ​ជីវិត​របស់​មនុស្ស​ម្នាក់ ជា​ពិសេស នៅ​ពេល​ដែល​ឱកាស​ទីពីរ​នោះ ជា​ការ​ប្រទាន​របស់​ព្រះ។ ហោរា​មីកា​បាន​លើក​សរសើរ អំពី​ព្រះ​គុណ​ ដែល​នាំ​មក​នូវ​ឱកាស​ទីពីរ ក្នុង​អំឡុង​ពេល​ដែល​ប្រជា​ជាតិ​អ៊ីស្រាអែល កំពុង​តែ​មាន​ភាព​ពុករលួយ ដោយ​ការ​ស៊ី​សំណូក ការ​កេង​បន្លំ និង​អំពើ​បាប​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដទៃ​ទៀត។ គឺ​ដូច​ដែល​គាត់​បាន​ពោល​ទំនួញ​ថា “មនុស្ស​ដែល​គោរព​តាម​ព្រះ បាន​សូន្យ​បាត់​ពី​ផែនដី​ទៅ គ្មាន​អ្នក​ណា​ដែល​ទៀង​ត្រង់ នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ”(មីកា ៧:២)។

លោក​មីកា​ដឹង​ថា ព្រះ​ជា​ម្ចាស់​នឹង​ជំនុំ​ជម្រះ​ការ​អាក្រក់។ តែ​ដោយ​សារ​ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទ្រង់​នឹង​ប្រទាន​ឱកាស​ទីពីរ​ដល់​អ្នក​ដែល​ប្រែ​ចិត្ត​ចេញ​ពី​បាប។ ដោយ​សារ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ហោរា​មីកា​ក៏​បាន​សួរ​ថា “តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ទ្រង់ ដែល​ទ្រង់​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត ហើយ​ក៏​បំភ្លេច​អំពើ​រំលង​របស់​សំណល់​នៃ​មរដក​ទ្រង់”(ខ.១៨)។

យើង​ក៏​អាច​អរ​សប្បាយ ដោយ​ដឹង​ថា ព្រះ​ជា​ម្ចាស់​មិន​បោះ​បង់​យើង​ចោល ដោយសារ​អំពើ​បាប​របស់​យើង​ឡើយ ហើយ​យើងត្រូវ​ទូល​សូម​ការ​អត់​ទោស​បាប​ពី​ទ្រង់។ គឺ​ដូច​ដែល​លោក​មីកា​បាន​ប្រកាស់​អំពី​ព្រះ​អង្គ​ថា “ទ្រង់​នឹង​មាន​សេចក្តី​អាណិតអាសូរ ដល់​យើង​រាល់​គ្នា​ទៀត…

ផ្លាស់ប្រែពីសំរាម ទៅជាកំណប់ទ្រព្យ

ក្នុង​តំបន់​ក្រីក្រ​បូកូតា មាន​ផ្លូវ​ចោទ​មួយ​ខ្សែ សម្រាប់​ឲ្យ​គេ​ធ្វើ​ដំណើរ​ឡើង​ទួល​មួយ ដែល​ជា​ទីតាំង​ផ្ទះ របស់​អ្នករើស​សំរាម​ម្នាក់​។ ផ្ទះ​នោះ​គ្មាន​អ្វី​ដែល​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ។ តែ​ក្នុង​រដ្ឋ​ធានី​នៃ​ប្រទេស​កូឡំប៊ី ទី​លំនៅ​ដ៏សាមញ្ញ​នេះ គឺ​ជា​បណ្ណាល័យ ដែល​ផ្ទុក​ទៅ​ដោយ​សៀវភៅ​២៥០០០​ក្បាល ដែល​ជា​សៀវភៅ​រឿង​ដែ​លគេ​បាន​បោះចោល ដែល​លោក​ចូស អាបឺតូ ហ្គូតេរេស(Jose Alberto Gutierrez) បាន​ប្រមូល​ទុក សម្រាប់​ចែក​រំលែក​ជា​មួយ​ក្មេង​ក្រីក្រ ក្នុង​សហគមន៍​របស់​គាត់។

ក្មេង​ៗ​ក្នុង​តំបន់​តែង​តែ​មក​ផ្តុំ​គ្នា នៅ​ក្នុង​ផ្ទះ​នោះ ក្នុង​អំឡុង “ម៉ោង​បណ្ណា​ល័យ” រៀង​រាល់​ចុង​សប្តាហ៍។ ពួក​គេ​បានដើរ​រក​មើល​សៀវភៅ​ក្នុង​បន្ទប់​នីមួយ​ៗ ដែល​មាន​ពេញ​ទៅ​ដោយ​សៀវភៅ​ល្អ​ៗ ធ្វើ​ឲ្យ​ពួក​គេ​ទទួល​ស្គាល់​ថា​ ផ្ទះ​ដ៏​តូចទៀប​នោះ មិន​គ្រាន់​តែ​ជា​ទីលំ​នៅ​របស់​លោក​ចូស​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​កំណប់​ទ្រព្យ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។

អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ ក៏​មាន​លក្ខណៈ​ដូច​ផ្ទះ​របស់​លោក​ចូស​ផង​ដែរ។ ព្រះ​អង្គ​ជា​ជាង​ស្មូន ហើយ​យើង​ជា​ដី​ឥដ្ឋ​ដ៏តូច​ទៀប ដែល​ងាយ​នឹង​ប្រេះ​បែក។ តែ​ព្រះ​អង្គ​បាន​សូន​យើង​ឡើង ធ្វើ​ជា​ផ្ទះ​សម្រាប់​ព្រះ​វិញ្ញាណ​ទ្រង់​គង់​នៅ ដោយទ្រង់​ប្រទាន​អំណាច​យើង​ឲ្យ​អាច​នាំ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ ចូល​ទៅ​ក្នុង​លោកិយ​ដែល​ពេញ​ដោយ​ការ​ឈឺ​ចាប់ និង​បាក់​បែក។ វា​ជា​ការងារ​ដ៏​ធំ សម្រាប់​មនុស្ស​សាមញ្ញ និង​ផុយ​ស្រួយ។

សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​ជំនុំ​របស់​គាត់ នៅ​ទីក្រុង​កូរិនថូស​ថា “យើង​មាន​ទ្រព្យ​សម្បត្តិ​នេះ​នៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិឫទ្ធិ​លើស​លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ”(២កូរិនថូស ៤:៧)។ មាន​ប្រជាជន​ចំរុះ​ជាតិ​សាសន៍ កំពុង​រស់​នៅ​ក្នុង​តំបន់​នោះ បាន​ជា​មាន​មនុស្ស​ជា​ច្រើន​ចង់​ចេញ​ទៅ​បង្រៀន​អំពី​ខ្លួន​ឯង​(ខ.៥)។

ប៉ុន្តែ ផ្ទុយ​ទៅ​វិញ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា យើង​ត្រូវ​ទៅ​ថ្លែង​ប្រាប់​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​គង់​នៅ​ក្នុង​យើង​វិញ​។ គឺ​ដោយ​សារ​ទ្រង់ និង​អំណាច​ដ៏​ខ្ពស់​បំផុត​របស់​ទ្រង់ ដែល​បាន​ធ្វើ​ឲ្យ​ជីវិត​ដ៏​សាមញ្ញ​របស់​យើង…

ការលូតលាស់របស់ដើមផ្កាឈូករតន៍

ដើមផ្កាឈូករតន៍បានដុះដោយសេរី នៅទូទាំងពិភពលោក។ សត្វឃ្មំបានជួយឲ្យរុក្ខជាតិនេះបង្ករកំណើត។ គេឃើញពួកវាដុះនៅសងខាងផ្លូវជាតិ និងនៅកន្លែងដាក់ចំណីឲ្យសត្វបក្សី ហើយនៅតាមទីវាល វាលស្មៅ និងវាលទំនាប។ ទោះជាយ៉ាងណាក៏ដោយ បើសិនជាគេចង់ដាំដើមផ្កាឈូករតន៍ ដើម្បីប្រមូលផល គេត្រូវដាំវានៅកន្លែងដែលមានដីល្អ។ ទស្សនាវដ្តីកសិករបានចេញផ្សាយថា ដើមផ្កាឈូករតន៍ត្រូវការដីដែលមានសំណើមល្អ មានជាតិអាស៊ីតបន្តិចបន្តួច និងសម្បូរជីវជាតិ ដោយសារជីសរីរាង្គ ឬជីកំប៉ុស ដើម្បីឲ្យគ្រាប់ពួកវាមានរស់ជាតិឆ្ងាញ់ មានប្រេងសុទ្ធល្អ និងជួយដល់ជីវភាពរបស់កសិករដែលបានប្រឹងប្រែងដាំពួកវា ។

យើងក៏ត្រូវការ “ដីល្អ” សម្រាប់ការលូតលាស់ខាងវិញ្ញាណផងដែរ(លូកា ៨:១៥)។ តាមការបង្រៀនរបស់ព្រះយេស៊ូវ ជាពាក្យប្រៀបប្រដូច អំពីកសិករដែលព្រោះគ្រាប់ពូជ ព្រះបន្ទូលព្រះក៏អាចដុះ នៅក្នុងដីដែលមានថ្មច្រើន ឬមានបន្លា(មើលខ.៦-៧)។ ប៉ុន្តែ ព្រះបន្ទូលទ្រង់អាចលូតលាស់បានល្អ តែនៅក្នុងដី ដែល”ដែលមានចិត្តទៀងត្រង់ល្អ ក៏ឮព្រះបន្ទូល ហើយយកចិត្តទុកដាក់ រួចបង្កើតផលដោយសេចក្តីអត់ធន់”(ខ.១៥)។

ដើមផ្កាឈូករតន៍ដែលនៅតូច ក៏មានការអត់ធន់នៅក្នុងការលូតលាស់ផងដែរ។ ពួកវាបានបែរទៅរកទិសដែលមានថ្ងៃរះ ជារៀងរាល់ថ្ងៃ។ ដើមផ្កាឈូករតន៍ដែលពេញវ័យក៏អត់ធន់ក្នុងការលូតលាស់ផងដែរ។ ពួកវាងាកទៅទិសខាងលិចជារៀងរហូត ដើម្បីកម្តៅផ្ទៃមុខផ្ការបស់ពួកវាដែលបានរីក និងដើម្បីទាក់ទាញសត្វឃ្មំកាន់តែច្រើន ឲ្យមកជួយពួកវាបង្ករកំណើត។ ការនេះបានជួយពួកវាបង្កើនទិន្នផលឲ្យកាន់តែច្រើន។

យ៉ាងណាមិញ ព្រះបន្ទូលព្រះក៏អាចលូតលាស់ នៅក្នុងជីវិតយើងបានល្អផងដែរ ពេលដែលយើងតោងព្រះបន្ទូលទ្រង់ឲ្យជាប់ ហើយងាកទៅរកព្រះរាជបុត្រាទ្រង់ជាប់ជានិច្ច ដោយចិត្តដែលស្មោះត្រង់ និងមានចិត្តដ៏ល្អ សម្រាប់ឲ្យព្រះបន្ទូលទ្រង់លូតលាស់ក្នុងយើង។ យើងត្រូវអនុវត្តដូចនេះជារៀងរាល់ថ្ងៃ។ សូមយើងងាកទៅរកព្រះរាជបុត្រាទ្រង់ ហើយលូតលាស់ខាងវិញ្ញាណ។…

បញ្ចប់ការច្រណែន

លោកអេឌហ្គា ដេហ្កាស(Edgar Degas) គឺជាវិចិត្រករបារាំងដ៏ល្បីល្បាញ ដែលគេបាននឹកចាំអំពីគាត់នៅទូទាំងពិភពលោក ដោយសាររូបគំនូរអ្នករបាំបាឡេ ដែលគាត់បានគូរ។ តែកម្រនឹងមានអ្នកដឹង អំពីការច្រណែន ដែលគាត់មានចំពោះមិត្តភក្តិរបស់គាត់ គឺលោកអេដូវ៉ាដ ម៉ានែត(Édouard Manet) ដែលជាកំពូលវិចិត្រម្នាក់ទៀត និងជាគូរប្រជែងរបស់គាត់។ លោកដេហ្កាសបាននិយាយអំពីលោកម៉ានែតថា អ្វីៗដែលលោកម៉ានែតធ្វើ តែងតែមានភាពលេចធ្លោភ្លាមៗតែម្តង ខណៈពេលដែលគាត់បានជួបការឈឺចាប់ឥតឈប់ឈរ ហើយធ្វើមិនដែលត្រូវសោះ។

សាវ័កប៉ុលបានរាប់បញ្ចូលការច្រណែន នៅក្នុងចំណោមលក្ខណៈដែលអាក្រក់បំផុតរបស់មនុស្ស គឺអាក្រក់ដូច “សេចក្តីទុច្ចរិតគ្រប់យ៉ាង គឺសេចក្តីកំផិត សេចក្តីកំណាច សេចក្តីលោភ និងសេចក្តីព្យាបាទ ក៏មានសេចក្តីឈ្នានីស”(រ៉ូម ១:២៩)។ សាវ័កប៉ុលបានបញ្ជាក់ថា ការច្រណែននោះ គឺកើតចេញពីគំនិតចោលម្សៀត និងការថ្វាយបង្គំរូបព្រះ ជាជាងថ្វាយបង្គំព្រះ(ខ.២៨)។

អ្នកនិពន្ធឈ្មោះ គ្រីស្ទីណា ហ្វក់(Christina Fox) បានមានប្រសាសន៍ថា ការច្រណែនកើតមាន ក្នុងចំណោមអ្នកជឿព្រះ គឺដោយសារចិត្តរបស់យើងបានងាកចេញពីសេចក្តីស្រឡាញ់ដ៏ពិត។ គាត់ថា ពេលណាយើងមានការច្រណែន គឺមានន័យថា យើងកំពុងតែដេញតាមការសប្បាយដែលគ្មានតម្លៃ របស់លោកិយនេះ ជាជាងមើលទៅព្រះយេស៊ូវ។ សរុបមក យើងបានភ្លេចថា យើងជាកម្មសិទ្ធិរបស់ព្រះអង្គ។

តែយើងមានដំណោះស្រាយមួយ គឺត្រូវវិលត្រឡប់ទៅព្រះជាម្ចាស់វិញ។ សាវ័កប៉ុលបានបង្គាប់យើង ឲ្យថ្វាយផ្នែកទាំងអស់នៃជីវិតយើង ដាច់ដល់ព្រះជាម្ចាស់(រ៉ូម ៦:១៣)។ ការថ្វាយខ្លួនដល់ព្រះ ក៏រាប់បញ្ចូលការថ្វាយការងារ…

ត្រូវបានបង្កើតឲ្យដូចរូបអង្គទ្រង់

មានស្រ្តីវ័យក្មេងម្នាក់មានការភ័យខ្លាច ពេលដែលស្បែកសម្បុរស្រអែមដ៏ស្រស់ស្អាតរបស់នាង បានចាប់ផ្តើមបាត់បង់សម្រស់។ នាងមានអារម្មណ៍ថា នាងហាក់ដូចជាកំពុងតែរលាយខ្លួន ឬបាត់បង់“ខ្លួនឯង”។ នាងក៏បានលាបគ្រឿងសម្អាងយ៉ាងក្រាស់ពីលើស្បែកនាង ដើម្បីបិទបាំង “ស្នាម” ឃ្លង់ល្ពៅ ដែលបានធ្វើឲ្យស្បែករបស់នាងមានពណ៌សភ្លឺពពាលៗ។

បន្ទាប់មក នៅថ្ងៃមួយ នាងក៏បានសួរខ្លួនឯងថា ហេតុអ្វីបានជានាងចាំបាច់ត្រូវលាក់បាំងវាធ្វើអ្វី? នាងក៏បានទទួលយកខ្លួនរបស់នាង ដោយពឹងផ្អែកលើកម្លាំងរបស់ព្រះជាម្ចាស់ ហើយឈប់លាបគ្រឿងសម្អាង ដើម្បីបិទបាំងស្នាមទាំងនោះទៀត។ មិនយូរប៉ុន្មាន គេក៏មានការចាប់អារម្មណ៍ ចំពោះទំនុកចិត្ត ដែលនាងមានចំពោះព្រះ។ ទីបំផុត នាងក៏បានក្លាយជា តារាម៉ូដែលទីមួយ ដែលមានជម្ងឺឃ្លង់ល្ពៅ ដែលបានធ្វើជាតំណាងឲ្យប្រេនរបស់ក្រុមហ៊ុនគ្រឿងសម្អាងអន្តរជាតិមួយ។
ក្នុងកម្មវិធីទូរទស្សន៍មួយ មានពិធីករក្នុងកម្មវិធីពត៌មាន បានសម្ភាសនាង នាងក៏ប្រាប់គេថា នាងពិតជាមានពរណាស់ ដែលសេចក្តីជំនឿ ក្រុមគ្រួសារ និងមិត្តភក្តិរបស់នាង បាននាំឲ្យនាងរកឃើញការកម្សាន្តចិត្តមកពីព្រះ។

រឿងរបស់នាងបានរំឭកយើងថា យើងម្នាក់ៗត្រូវបានព្រះជាម្ចាស់បង្កើតមក ឲ្យដូចរូបអង្គទ្រង់។ គឺដូចមានសេចក្តីចែងថា “ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី”(លោកុប្បត្តិ ១:២៧)។ ទោះរូបសម្រស់ខាងក្រៅរបស់យើងមានលក្ខណៈដូចម្តេចក៏ដោយ យើងម្នាក់ៗសុទ្ធតែមានរូបអង្គទ្រង់ នៅលើខ្លួនយើង។ ក្នុងនាមយើងជាមនុស្សដែលទ្រង់បានបង្កើត យើងត្រូវបង្ហាញឲ្យគេឃើញសិរីល្អរបស់ទ្រង់ ហើយក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ ទ្រង់កំពុងតែកែប្រែជីវិតយើង ឲ្យធ្វើជាតំណាងរបស់ទ្រង់ ក្នុងលោកិយនេះ។

តើអ្នកមានបញ្ហារូបសម្រស់របស់អ្នកឬទេ? នៅថ្ងៃនេះ សូមឆ្លុះកញ្ចក់ ហើយញញឹមថ្វាយព្រះជាម្ចាស់ចុះ។ ព្រះអង្គបានបង្កើតអ្នកមក ឲ្យដូចរូបអង្គទ្រង់។—PATRICIA…