ប្រភេទ  |  December

ពេលដែលមិនត្រូវអរសប្បាយ

ក្នុង​ប្រពៃណីយ​របស់​ជន​ជាតិ​អ័ខាន(Akan) នៅ​ប្រទេស​ហ្កាណា មាន​សុភាសិត​មួយ​ពោល​ថា “សត្វ​បង្កួយ​ខឹង​នឹង​ក្មេង​ប្រុស ដែល​បាន​ចោល​ថ្ម​ដាក់​វា តែ​វា​ខឹង​កាន់​តែ​ខ្លាំង ចំពោះ​ក្មេង​ប្រុស​ម្នាក់​ទៀត​ដែល​ឈរ​ឱប​ដៃ​មើល ហើយ​អរ​សប្បាយ​នឹង​សេចក្តី​ទុក្ខ​របស់​វា!” ការ​អរសប្បាយ​នឹង​ការ​ដួល​ចុះ​របស់​អ្នក​ដទៃ គឺ​មិន​ខុស​ពី​ការ​ចូល​រួម ជា​មួយ​អ្នក​ដែល​ធ្វើ​ឲ្យ​គាត់​ដួល​ចុះ​នោះ​ឡើយ ឬ​ថែម​ទាំង​មិន​ខុស​ពី​ការ​ប្រាថ្នា​ចង់​ឲ្យ​គាត់​ជួប​ការ​អាក្រក់​កាន់​តែ​ច្រើន។

នោះ​ជា​អាកប្ប​កិរិយ៉ា​របស់​ពួកសាសន៍​អាំម៉ូន ដែល​បាន​សើច​ចម្អក​យ៉ាង​សប្បាយ​រីក​រាយ​ ពេល​ដែល​ព្រះ​វិហារ នៅ​ក្រុង​យេរូសាឡិម “​ត្រូវ​បង្អាប់ ហើយ​ទាស់​នឹង​ស្រុក​អ៊ីស្រាអែល​ក្នុង​កាល ដែល​ត្រូវ​ចោល​ស្ងាត់ ព្រម​ទាំង​ទាស់​នឹង​ពួក​វង្ស​យូដា ក្នុង​កាល​ដែល​គេ​ត្រូវ​ដឹកនាំ​ទៅ​ជា​ឈ្លើយ​ផង”(អេសេគាល ២៥:៣)។ ដោយ​សារ​ពួក​សាសន៍​អាំម៉ូន​បាន​អរ​សប្បាយ​នឹង​សេចក្តី​ទុក្ខ​របស់​ពួក​អ៊ីស្រា​អែល ពួក​គេ​ក៏​បាន​ធ្វើ​ឲ្យ​ព្រះ​មិន​សព្វ​ព្រះ​ទ័យ​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​ត្រូវ​ទទួល​លទ្ធ​ផល​ដ៏​អាក្រក់(ខ.៤-៧)។

តើ​យើង​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​ដែល​អ្នក​ជិត​ខាង​យើង ​ជួប​មហន្ត​រាយ ឬ​បញ្ហា​អ្វី​មួយ? បើ​សិន​ជា​គាត់​ជា​អ្នក​ជិត​ខាង​ដ៏​ល្អ ដែល​រួស​រាយ​រាក់​ទាក់ នោះ​យើង​ប្រាកដ​ជា​អាណិត​គាត់ ហើយ​ទៅ​ជួយ​គាត់​មិន​ខាន។ ចុះ​បើ​សិន​ជា​គាត់​មិន​គួរ​ឲ្យ​រាប់​អាន ហើយ​ចូល​ចិត្ត​បង្ករ​រឿង? និស្ស័យ​របស់​យើងពី​កំណើត គឺ​ប្រហែល​ជា​មិន​ចង់​អើពើរ​ចំពោះ​គាត់ ឬ​ថែម​ទាំង​អរ​សប្បាយ​ស្ងាត់​ៗ ចំពោះ​ការ​ដួល​ចុះ​របស់​គាត់​ទៀត​ផង។

ព្រះ​គម្ពីរ​សុភាសិត​បាន​ដាត់​តឿន​យើង​ថា “កុំ​ឲ្យ​មាន​ចិត្ត​រីករាយ ក្នុង​កាល​ដែល​ខ្មាំងសត្រូវ​ឯង​ដួល​ចុះ​ឡើយ ក៏​កុំ​ឲ្យ​មាន​ចិត្ត​សប្បាយ ក្នុង​កាល​ដែល​គេ​ត្រូវ​ទំលាក់​ទៅ​ដែរ”(២៤:១៧)។ ​ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូវ​បាន​បង្គាប់​យើង ឲ្យ​“ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​យើង ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ដែល​ធ្វើ​ទុក្ខ​បៀត​បៀន​យើង”(ម៉ាថាយ ៥:៤៤)។ កាល​ណា​យើង​ធ្វើ​ដូច​នេះ គឺ​មាន​ន័យ​ថា ​យើង​កំពុង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ឲ្យ​លោកិយ​បាន​ស្គាល់ ហើយ​យើង​កំពុង​តែ​ត្រាប់​តាម សេចក្តី​ស្រឡាញ់​ដ៏​គ្រប់​លក្ខណ៍​របស់​ព្រះ​អម្ចាស់(៥:៤៨)។-Lawrence Darmani

ត្បូងដែលទ្រង់បានច្នៃ

នៅដើម​សតវត្សរ៍​ទី​២០ ប្រជា​ពល​រដ្ឋ ក្រុង​ហ្វ៊ត ប្រាក រដ្ឋ​កាលីហ្វូញ៉ា មាន​ទម្លាប់​ចោល​សំរាម ដោយ​គ្រវែង​ពី​លើ​ជ្រលង​ភ្នំ ចូល​ទៅ​ក្នុង​ឆ្នេរ​សមុទ្រ​ដែល​នៅ​ក្បែរ​នោះ។ គេ​សង្កេត​ឃើញ​មាន​កំប៉ុង ដប គ្រឿង​សម្រាប់​បរិភោគ និង​កាក​សំណល់​ក្នុង​ផ្ទះ គរ​ពី​លើ​គ្នា​ជា​គំនរ​ធំ​ៗ គួរ​ឲ្យ​ខ្ពើម​រអើម។ សូម្បី​តែ​នៅ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​ឈប់​ចោល​សំរាម​នៅ​លើ​ឆ្នេរ​នោះ​ហើយ​ក៏ដោយ ក៏​គំនរ​សំរាម​ទាំង​នោះ​ នៅ​តែ​ជា​ក្តី​អាម៉ាស​សម្រាប់​ពួក​គេ គឺ​ហាក់​ដូច​ជា​មិន​អាច​កែ​ខៃ​បាន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក រលក​សមុទ្រ​ក៏​បាន​ធ្វើ​ឲ្យ​បែក​សំបក​ដប​ កែវ និង​កញ្ចក់ និង​គ្រឿង​ក្អម​ឆ្នាំ​ង​ធ្វើ​ពី​ដី​ឥដ្ឋ ហើយ​ក៏​បាន​បក់​បោក​សំរាម​ទាំង​នេះ​ចូល​ទៅ​ក្នុង​សមុទ្រ។ ទឹក​រលក​ដែល​បក់​បោក​ឥត​ឈប់​ឈរ ​បាន​ប្រមៀល និង​ត្រឡប់​អំបែង​កញ្ចក់​ និង​កែវ​ទាំង​នោះ​ចុះ​ឡើង​ៗ ​នៅ​លើ​ដី​ខ្សាច់​បាត​សមុទ្រ គឺ​មិន​ខុស​ពី​ការ​សំលៀង និង​ដុះ​ខាត់​ផ្ទៃ​អំបែង​កញ្ចក់ និង​កែវ​ទាំង​នោះ​ឲ្យ​មាន​រាង្គ​មូល និង​រលោង​​ស្អាត ​បង្កើត​ជា “កែវ​សមុទ្រ” ដែល​មាន​សម្រស់​ដូច​គ្រាប់​ត្បូង ដែល​ក្រោយ​មក ទឹក​រលក​ក៏​បាន​បក់​នាំ​ពួក​វា​ទៅ​លើ​ឆ្នេរ​វិញ។ ទឹក​រលក​បាន​កែ​ប្រែ​អំបែង​កញ្ចក់ និង​កែវ​ទាំង​នោះ ឲ្យ​មាន​រូប​រាង្គ និង​ពណ៌​ផ្សេង​ៗ ចម្រុះ​គ្នា​យ៉ាង​ស្រស់​ស្អាត ដែល​សព្វ​ថ្ងៃ​នេះ ភ្ញៀវ​ទេសចរណ៍​ទាំង​ឡាយ កំពុង​មក​ទស្សនា​នៅ​លើ​ឆ្នេរ​អំបែង​កញ្ចក់​នេះ ​ដោយ​ការ​ភ្ញាក់​ផ្អើល។

ពេល​ខ្លះ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា ជីវិត​របស់​អ្នក​មាន​ភាព​រញេរ​ញ៉ៃ ដូច​គំនរ​សំរាម ហាក់​ដូច​ជា​គ្មាន​ប្រយោជន៍ និង​ក្តី​សង្ឃឹម​អ្វី​សោះ។ បើ​អ្នក​កំពុង​មាន​អារម្មណ៍​យ៉ាង​ដូច​នេះ​មែន ​នោះ​សូម​ចាំ​ថា មាន​ព្រះ​មួយ​អង្គ​ដែល​ស្រឡាញ់​អ្នក ហើយ​កំពុង​តែ​រង់​ចំា​ប្រោស​លោះ ​ស្រោច​ស្រង់ ​និង​ទទួល​យក​អ្នក​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់។…

អត្ថន័យរបស់ឈ្មោះ

យោង​តាម​អត្ថ​បទ​សារពត៌​មាន ញូ យ៉ក ថែម(New York Times) ជា​ញឹក​ញាប់ ក្មេង​ៗ​នៅ​បណ្តា​ប្រទេស​អាហ្វ្រិក​ជា​ច្រើន ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ តាម​លំនាំ​ឈ្មោះ​របស់​ភ្ញៀវ​ដ៏​ល្បី​ល្បាញ​ដែល​មក​ទស្សនៈ​កិច្ច​នៅ​ប្រទេស​គេ ឬ​តាម​ព្រឹត្តិ​ការណ៍​ពិសេស​ណា​មួយ ឬ​មួយ​តាម​កាលៈ​ទេសៈដែល​មាន​ន័យ​ចំពោះ​ឪពុក​ម្តាយ​របស់​ពួក​គេ។ គ្រួសារ​មួយ​មាន​កូន​តូច​មួយ​ដែល​មាន​ជម្ងឺ​ជា​ទម្ងន់។ គ្រូ​ពេទ្យ​ក៏​បាន​ប្រាប់​ឪពុក​ម្តាយ​ក្មេងនោះ​​ថា ពួក​គេ​មិន​អាច​ព្យា​បាល​ជម្ងឺ​ទារក​នោះ​បាន​ទេ ហើយ​មាន​តែ​ព្រះ​ទេ​ដែល​ជ្រាប​ថា វា​នឹង​រស់​ឬ​អត់ ពេល​នោះ​ឪពុក​ម្តាយ​ក្មេង​ក៏​បាន​ដាក់​ឈ្មោះ​វា​ថា ហ្កតណូ(Godknows) ដែល​ប្រែ​មក​ថា ព្រះ​ទ្រង់​ជ្រាប។ មាន​បុរស​ម្នាក់​ទៀត​បាន​ប្រាប់​ថា គាត់​ឈ្មោះ​គ្រប់​គ្រាន់ ព្រោះ​ម្តាយ​របស់​គាត់​មាន​កូន​ដល់​ទៅ​១៣​នាក់ ហើយ​គាត់​ជា​កូន​ចុង​ក្រោយ។ ភាគ​ច្រើន​គេ​ដាក់​ឈ្មោះ ដោយ​សារ​មូល​ហេតុ​ផ្សេង​ៗ​​ ហើយ​ក្នុង​ករណី​ខ្លះ ឈ្មោះ​នោះ​មាន​បង្កប់​អត្ថ​ន័យ​ពិសេស។

មុន​ពេល​ព្រះ​យេស៊ូវ​ប្រសូត្រ មាន​ទេវ​តា​នៃ​ព្រះ​អម្ចាស់ មួយ​អង្គ​បាន​មក​ប្រាប់​លោក​យ៉ូសែប​ថា “នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា«យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប”(ម៉ាថាយ ១:២១)។ ព្រះ​នាម​ព្រះ​យេស៊ូវ មាន​ន័យ​ថា “ព្រះ​អម្ចាស់សង្រ្គោះ”។​ នៅ​សម័យ​ព្រះ​យេស៊ូវ​បាន​ប្រសូត្រ ក្នុង​វប្ប​ធម៌​ជន​ជាតិ​យូដា ប្រហែល​ជា​មាន​ក្មេង​ប្រុស​ជា​ច្រើន​ដែល​ឪពុក​ម្តាយ​ដាក់​ឈ្មោះ “យេស៊ូវ” តែ​មាន​តែ​បុត្រ​តូច​មួយ​អង្គ​ប៉ុណ្ណោះ ដែល​បាន​យាង​មក​ប្រសូត្រ​ក្នុង​លោកិយ​នេះ ហើយ​បាន​សុគត ដើម្បី​ឲ្យ​អ្នក​ដែល​ទទួល​ជឿ​ទ្រង់ មាន​ជីវិត​អស់​កល្ប​ជា​និច្ច បាន​ទទួល​ការ​អត់​ទោស​បាប ហើយ​រួច​ពី​អំណាច​នៃ​អំពើ​បាប។

ពេល​ជិត​ដល់​ថ្ងៃ​បុណ្យ​ណូអែល នៅ​អាមេរិក គេ​ច្រើន​តែ​ច្រៀង​ទំនុក​បរិសុទ្ធ ដែល​លោក​ឆាល វេសលី(Charles Wesley) បាន​និពន្ធ ដែល​មាន​ខ្លឹម​សារ​ដូច​នេះ​ថា “សូម​ទ្រង់​យាង​មក…

ឈរនៅមាត់ជ្រោះ

មានពេលមួយកូនស្រីដ៏តូចច្រម៉ក់របស់ខ្ញុំ បានទៅរៀនហែលទឹក។ នាងបានឈរដោយការភ័យខ្លាច នៅលើមាត់អាងហែលទឹក។  ដោយសារនាងមិនចេះហែលទឹក នោះនាងគ្រាន់តែរៀនសម្រួលឥរិយ៉ាបថនៅក្នុងទឹកប៉ុណ្ណោះ។ គ្រូបង្វឹករបស់នាងបានលើកដៃទាំងពីរ រង់ចាំទទួលនាង នៅក្នុងទឹក។ កែវភ្នែករបស់នាងបានបង្ហាញពីការស្ទាក់ស្ទើរ។ តាមខ្ញុំស្មាន នាងប្រហែលជាសង្ស័យថា តើអ្នកគ្រូរបស់នាងនឹងចាប់នាងជាប់ទេ ពេលដែលនាងទម្លាក់ខ្លួនចូលទៅក្នុងដៃគាត់? ហើយនាងឆ្ងល់ថា តើនឹងមានរឿងអ្វីកើតឡើង ពេលដែលនាងធ្លាក់ចូលទៅក្នុងទឹកលិចក្បាល?

ពួកអ៊ីស្រាអែលក៏ប្រហែលជាបានឆ្ងល់ផងដែរថា តើនឹងមានរឿងអ្វីកើតឡើង ពេលដែលពួកគេឆ្លងទន្លេរយ័រដាន់។ តើពួកគេអាចទុកចិត្តថា ព្រះទ្រង់ពិតជានឹងញែកទឹកសម្រាប់ឲ្យពួកគេដើរនៅលើដីស្ងួត ទៅត្រើយម្ខាងឬទេ? តើព្រះអង្គពិតជាព្រះដែលបានដឹកនាំលោកយ៉ូស្វេ ដូចកាលព្រះអង្គដឹកនាំលោកម៉ូសេដែរឬទេ? តើព្រះអង្គនឹងជួយឲ្យរាស្រ្តព្រះអង្គ   ប្រយុទ្ធឈ្នះពួកសាសន៍កាណាន ដែលកំពុងរស់នៅឯត្រើយម្ខាងទន្លេឬទេ?

ដើម្បីឲ្យពួកអ៊ីស្រាអែលអាចឆ្លើយសំណួរទាំងនេះបាន ពួកគេត្រូវតែឆ្លងកាត់ការល្បងលរសេចក្តីជំនឿ ពោលគឺពួកគេត្រូវតែអនុវត្តតាមអ្វីដែលព្រះអង្គបានបង្គាប់។ ដូចនេះពួកគេ “បានចេញពីត្រសាលគេ ដើម្បីនឹងឆ្លងទន្លេយ័រដាន់ មានទាំងពួកសង្ឃសែងហឹបនៃសេចក្តីសញ្ញា ទៅខាងមុខផង”(យ៉ូស្វេ ៣:១៤)។ ពេលដែលពួកគេរៀនប្រើសេចក្តីជំនឿ ពួកគេក៏បានដឹងថា ព្រះទ្រង់គង់នៅជាមួយពួកគេ។ ព្រះអង្គបានបន្តដឹកនាំលោកយ៉ូស្វេ ហើយក៏បានជួយឲ្យពួកគេ ចូលតាំងទីលំនៅ ក្នុងទឹកដីកាណាន(ខ.៧,១០,១៧)។

បើអ្នកជួបការល្បងលសេចក្តីជំនឿ នោះអ្នកក៏អាចបោះជំហានទៅមុខ ដោយទុកចិត្តលើបុគ្គលិកលក្ខណៈរបស់ព្រះ  និងផ្អែកទៅលើព្រះបន្ទូលសន្យារបស់ព្រះអង្គ  ដែលមិនចេះអាក់ខានឡើយ។ ពេលយើងពឹងផ្អែកលើព្រះអង្គ យើងអាចបោះជំហាន ទៅដល់កន្លែងដែលព្រះអង្គចង់ឲ្យយើងទៅ។-Jennifer Benson Schuldt

ព្រះអង្គដឹកនាំខ្ញុំ

កាលពីឆ្នាំ ២០០៤ នៅទីក្រុងអ៊ីស្តានប៊ូល ប្រទេសទួរគី មានសត្វចៀមមួយក្បាលបានលោតទម្លាក់ខ្លួនពីលើជ្រលងភ្នំ ហើយមានសត្វចៀមប្រហែល១៥០០ក្បាលទៀត បានលោតតាមវាដែរ។ នៅទីបំផុត មានសត្វចៀម១ភាគ៣  ក្នុងចំណោមចៀមទាំងនោះ  បានបាត់បង់ជីវិត។ ដោយសារសត្វចៀមទាំងនោះមិនដឹងថាត្រូវទៅតាមណា ពួកវាចេះតែទៅតាមគ្នាវា។

ឧទារហណ៍អំពីសត្វចៀមនេះ បានបង្រៀនយើងថា យើងត្រូវការអ្នកដឹកនាំដែលអាចទុកចិត្តបាន។ គឺដូចដែលព្រះគម្ពីរអេសាយបានចែងថា យើងរាល់គ្នាដូចជាសត្វចៀម(អេសាយ ៥៣:៦)។   យើងច្រើនតែទៅតាមផ្លូវរបស់យើង ប៉ុន្តែ ទន្ទឹមនឹងនោះ យើងពិតជាត្រូវការការនំាផ្លូវដ៏ច្បាស់លាស់ ពីអ្នកគង្វាល។ បទគម្ពីរទំនុកដំកើង ជំពូក២៣ បានរៀបរាប់ អំពីអ្នកគង្វាលល្អរបស់យើង ដែលអាចឲ្យយើងទុកចិត្តបាន។ ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើង(ខ.១) ព្រះអង្គបំពេញសេចក្តីត្រូវការខាងសាច់ឈាមរបស់យើង(ខ.២) ព្រះអង្គបង្ហាញ អំពីរបៀបរស់នៅឲ្យបានបរិសុទ្ធ(ខ.៣) ព្រះអង្គស្អាងយើងឡើង កម្សាន្តចិត្ត ប្រោសយើងឲ្យជា និងប្រទានពរយើងជាបរិបូរ(ខ.៣-៥) ហើយព្រះអង្គនឹងមិនដែលបោះបង់យើងចោលឡើយ(ខ.៦)។

យើងពិតជាមានការកម្សាន្តចិត្តណាស់ ពេលដែលបានដឹងថា ព្រះទ្រង់ដឹកនាំយើង ដោយសុភាព និងដោយភាពរឹងមាំ! ព្រះអង្គដឹកនាំយើង តាមរយៈការបណ្តាលចិត្តពីព្រះវិញ្ញាណ ការអានព្រះបន្ទូលព្រះអង្គ និងតាមរយៈការអធិស្ឋាន។ ព្រះទ្រង់ជាអ្នកដឹកនាំដែលយើងអាចទុកចិត្តបាន ដែលយើងត្រូវការ។

ចូរយើងទទួលស្គាល់ថា  យើងត្រូវការពឹងផ្អែកលើព្រះអម្ចាស់ ហើយយើងអាចពោលតាមអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា “ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ”។-Dave Egner

ការពន្យាពេលមិនមែនជាការ​បដិសេធ​ឡើយ​

កូនប្រុសរបស់ខ្ញុំទាំងពីរនាក់ មានថ្ងៃខួបកំណើត ក្នុងខែធ្នូ។ កាលពួកគេនៅតូច អែនហ្គូស(Angus) ដឹងថា បើសិនជាគាត់មិនទទួលបានរបស់លេងដែលគាត់ចង់បាន សម្រាប់ថ្ងៃខួបកំណើតរបស់គាត់  នៅដើមខែធ្នូទេ  នោះគាត់ប្រហែលជាអាចទទួលបានរបស់លេងនោះ នៅថ្ងៃបុណ្យណូអែលហើយ។ ហើយបើសិនជាដាវីឌ(David) ដែលជាកូនច្បងមិនបានទទួលអំណោយរបស់ខ្លួន នៅថ្ងៃបុណ្យណូអែលទេ នោះគាត់ប្រហែលជាទទួលបានអំណោយនោះ នៅថ្ងៃខួបកំណើតរបស់គាត់ នៅ៤ថ្ងៃទៀត។ ដូចនេះ ការពន្យាពេលឲ្យអំណោយ មិនមានន័យថា ពួកគេនឹងមិនបានទទួលអំណោយនោះឡើយ។

មានពេលមួយនាងម៉ារា និងនាងម៉ាថា បានឲ្យគេទៅយាងព្រះយេស៊ូវមក ពេលដែលលោកឡាសាកំពុងឈឺធ្ងន់(យ៉ូហាន ១១:១-៣)។ ពួកគេប្រហែលជាទន្ទឹងចាំមើលផ្លូវព្រះអង្គ ដោយចិត្តអន្ទះសារ ប៉ុន្តែ មិនឃើញព្រះអង្គយាងមកសោះ។ ពេលដែលពិធីបុណ្យសពបានកន្លងផុតទៅ៤ថ្ងៃហើយ ទីបំផុត ព្រះយេស៊ូវក៏បានយាងមកដល់ភូមិពួកគេ(ខ.១៧)។

នាងម៉ាថាក៏បានទូលព្រះអង្គត្រង់ៗថា “ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ”(ខ.២១)។ ភ្លាមៗនោះ នាងក៏បាននិយាយដោយសេចក្តីជំនឿថា “ប៉ុន្តែ ខ្ញុំម្ចាស់ដឹងថា ទោះទាំងនៅគ្រាឥឡូវនេះ នោះការអ្វីដែលទ្រង់នឹងសូមពីព្រះ គង់តែព្រះនឹងប្រទានមកទ្រង់ជាមិនខាន”(ខ.២២)។ ត្រង់ចំណុចនេះ តើនាងរំពឹងចង់បានអ្វី? លោកឡាសារបានស្លាប់ទៅហើយ ហើយនាងមិនហ៊ានឲ្យគេបើកផ្នូររបស់គាត់ទេ។ ប៉ុន្តែ ពេលដែលព្រះយេស៊ូវមានបន្ទូលតែមួយព្រះឱស វិញ្ញាណរបស់លោកឡាសាក៏បានត្រឡប់មកចូលក្នុងរូបកាយដែលបានរលួយនោះវិញ(ខ.៤១-៤៤)។ ដូចនេះ ព្រះយេស៊ូវបានពន្យាពេលការប្រោសជម្ងឺ របស់មិត្តសំឡាញ់របស់ព្រះអង្គម្នាក់នេះ ដើម្បីឲ្យព្រះអង្គមានឱកាសធ្វើការអស្ចារ្យ ដែលប្រសើរជាងការប្រោសជម្ងឺទៅទៀត គឺការប្រោសឲ្យគាត់រស់ឡើងវិញ។

ការរង់ចាំការឆ្លើយតបរបស់ព្រះ ក៏អាចនាំឲ្យយើងទទួលនូវការអស្ចារ្យ លើសពីការរំពឹងគិតរបស់យើងទៅទៀត។-Marion…

តើ​ព្រះយេ​ស៊ូវគ​ង់​នៅ​ទីនេះ​ឬទេ​?

ផ្ទះរបស់លោកថេដ រ៉ូបឺតសិន(Ted Robertson) ស្ថិតនៅក្នុងចំណោមផ្ទះជាង៥០០ខ្នង ដែលបានទទួលរងការបំផ្លិចបំផ្លាញពីភ្លើងឆេះព្រៃ ក្នុងខែមិថុនា ឆ្នាំ២០១៣។ ពេលដែលគាត់អាចត្រឡប់មកផ្ទះនោះវិញ គាត់បានដើរកកាយផេះ និងកំទេចកំទី ដោយសង្ឃឹមថា នឹងរកឃើញកេរដំណែលប្រចាំគ្រួសាររបស់គាត់ ជាតុក្កតាព្រះឱរសតូចយេស៊ូវ ដែលមានទំហុំប៉ុនតែមប្រៃសណីយ៍ ដែលភរិយាគាត់បានផលិត ពីសេរ៉ាមិក។  ពេលដែលគាត់រកមើល ក្នុងផ្ទះដែលបានឆេះក្លាយជាធ្យូង គាត់ក៏មានការរន្ធត់ចិត្តណាស់ បានជាគាត់សួរខ្លួនឯងថា “តើព្រះយេស៊ូវគង់នៅទីនេះឬទេ?”

ពេលដែលជីវិតយើងរង្គោះរង្គើរដោយសារការខកចិត្ត និងការបាត់បង់ យើងប្រហែលជាឆ្ងល់ថា តើព្រះយេស៊ូវគង់នៅជាមួយយើងដែរឬទេ? ព្រះគម្ពីរបានប្រាប់យើងយ៉ាងច្បាស់ថា ព្រះអង្គគង់នៅជាមួយយើងជានិច្ច “ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី … នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ”(រ៉ូម ៨:៣៨-៣៩)។

ពេលដែលលោកថេដបន្តស្វែងរកតទៅទៀត គាត់ក៏បានរកមើលកន្លែងតម្រៀបរូបភាពកំណើតព្រះយេស៊ូវ នៅកៀនជ្រុងកន្លែងដាក់ឡាន ដែលត្រូវធ្វើភ្លើងឆេះអស់ ក៏បានឃើញរូបតុក្កតាព្រះឱរសយេស៊ូវ មិនមានការខូចខាត ដោយសារភ្លើងទេ។ ក្រោយមក ពេលប៉ុស្តិទូរទស្សន៍សម្ភាសគាត់ គាត់ក៏បានប្រាប់អ្នកយកពត៌មានថា “ពីដំបូងយើងមានការថប់បារម្ភ តែយើងក៏ប្រែជាមានសង្ឃឹមវិញ … គឺសង្ឃឹមថានឹងរកឃើញផ្នែកមួយនៃជីវិតយើង ដែលយើងបានគិតថាបាត់ទៅហើយ”។

តើព្រះយេស៊ូវទ្រង់នៅតែគង់នៅជាមួយយើងឬទេ? ព្រះអង្គពិតជាគង់នៅជាមួយយើងមែន នោះហើយជាភាពអស្ចារ្យនៃពិធីបុណ្យណូអែល។-David McCasland

ចេញពីទឹកដីអេស៊ីព្ទ

កាលពីប៉ុន្មានឆ្នាំមុន ក្រុមគ្រួសារខ្ញុំបានធ្វើដំណើរទៅលេងផ្ទះម្តាយរបស់ខ្ញុំ កាត់តាមរដ្ឋអូហៃយ៉ូ។ ពេលយើងទៅដល់ទីក្រុងកូឡំបឺស យើងក៏បានទទួលពត៌មានដាស់តឿន អំពីខ្យល់កួចថូនេដូ។ ភ្លាមៗនោះ អ្វីៗស្រាប់តែមានការប្រែប្រួល ហើយយើងភ័យខ្លាចកូនៗរបស់យើងមានគ្រោះថ្នាក់។

រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីស្ថានភាពរបស់គ្រួសារលោកយ៉ូសែប ពេលដែលគាត់ និងនាងម៉ារា ព្រមទាំងព្រះឱរសយេស៊ូវត្រូវធ្វើដំណើរភៀសខ្លួនទៅនគរអេស៊ីព្ទ។ ស្តេចហេរ៉ូឌ បានគំរាមកំហែងជីវិតពួកគេ ពេលដែលស្តេចអង្គនេះព្យាយាមតាមសម្លាប់បុត្រតូចរបស់ពួកគេ។ ចូរយើងនឹកស្រមៃថា ពួកគេមានការភ័យខ្លាចប៉ុណ្ណា ពេលដែលបានដឹងថា “ហេរ៉ូឌនឹងរកសម្លាប់បុត្រតូច”(ម៉ាថាយ ២:១៣)។

តាមធម្មតា ក្នុងពិធីបុណ្យណូអែល យើងច្រើនតែនឹកចាំ អំពីទិដ្ឋភាពដែលមានសត្វគោឱនក្បាល ហើយមានពួកគង្វាលលុតជង្គង់ជុំវិញព្រះឱរសយេស៊ូវ និងនាងម៉ារា ព្រមទាំងលោកយ៉ូសែប ដែលនោះជាទិដ្ឋភាពនៃភាពសុខសាន្ត។ ប៉ុន្តែ បន្ទាប់ពីយប់ដ៏សុខសាន្តនោះ  ក្រុមគ្រួសាររបស់ព្រះយេស៊ូវមិនមានសុវត្ថិភាពឡើយ  ខណៈពេលដែលពួកគេត្រូវគេចចេញពីការតាមសម្លាប់របស់ស្តេចហេរ៉ូឌ។ ពួកគេបានភៀសខ្លួនទៅនគរអេស៊ីព្ទ   រហូតដល់ពេលដែលទេវតាបានប្រាប់ថា  ពួកគេអាចត្រឡប់មកវិញដោយសុវត្ថិភាព ទើបពួកគេបានវិលត្រឡប់មកផ្ទះ នៅភូមិណាសារ៉ែតវិញ(ខ.២០-២៣)។

ដូចនេះ តើយើងគួរតែមានចិត្តស្ញប់ស្ញែងយ៉ាងណា ចំពោះការយាងមកប្រសូត្ររបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវមានអំណាចចេស្តា និងពេញដោយសិរីល្អនៅនគរស្ថានសួគ៌ ជាមួយព្រះវរបិតា តែបានលះចោលភាពធំឧត្តម្ភនោះ ដើម្បីយាងមកប្រសូត្រក្នុងភាពក្រីក្រ ប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ហើយសុគតនៅលើឈើឆ្កាង ដើម្បីយើងរាល់គ្នា។ ការចាកចេញពីទឹកដីអេស៊ីព្ទ ជារឿងដែលគួរឲ្យចាប់អារម្មណ៍ តែអ្វីដែលអស្ចារ្យនោះ  គឺព្រះអង្គបានយាងចុះពីនគរស្ថានសួគ៌ មករកយើងរាល់គ្នា!-Dave Branon

ក្នុងតំបន់ដែលយើងរស់នៅ

មានពេលមួយ មានកីឡាករបាល់ទាត់អាជីពម្នាក់ បានផ្លាស់ទីលំនៅមកក្នុងតំបន់ដែលខ្ញុំរស់នៅ ធ្វើឲ្យទីនោះមានភាពអ៊ូអរ។ ផ្ទះគាត់ស្ថិតនៅរំលងប្រហែលបីផ្ទះ ពីផ្ទះខ្ញុំ។ យើងធ្លាប់តែឃើញគាត់នៅលើកញ្ចក់ទូរទស្សន៍ និងបានអានពត៌មាន ដែលនិយាយអំពីជំនាញដ៏អស្ចារ្យរបស់គាត់នៅទីលានប្រកួត តែយើងមិនដែលគិតថា គាត់នឹងមករស់នៅក្នុងតំបន់របស់យើងទេ។ ដំបូងឡើយ យើងរំពឹងថា យើងនឹងបានទទួលស្វាគមន៍គាត់ ក្នុងតំបន់ដែលយើងរស់នៅ ហើយនឹងបានរាប់អានគ្នាជាមិត្តភ័ក្តិផង។ ប៉ុន្តែ ការរស់នៅរបស់គាត់មាន ភាពមមាញឹកពេក បានជាយើងម្នាក់ៗពិបាកនឹងទំនាក់ទំនងគាត់ឲ្យបានជិតដិត។

ការនេះបានធ្វើឲ្យខ្ញុំនឹកចាំអំពីព្រះអម្ចាស់នៃចក្រវាល និងជាព្រះអាទិករនៃរបស់សព្វសារពើ ដែលបានសម្រេចព្រះទ័យយាងមករស់នៅក្នុងចំណោមយើងរាល់គ្នា។ ព្រះអង្គបានយាងចាកនគរស្ថានសួគ៌ មកក្នុងលោកិយនេះ។ គឺដូចដែលសាវ័កយ៉ូហានបានមានប្រសាសន៍ថា “ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា”(យ៉ូហាន ១:១៤)។ ព្រះយេស៊ូវមិនដែលមានការរវល់ ដែលធ្វើឲ្យយើងមិនអាចចូលទៅជិតព្រះអង្គបាននោះឡើយ។ ព្រះអង្គបានសម្រេចព្រះទ័យមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងអស់អ្នកដែលចូលមកជិតព្រះអង្គ។ ហើយជាពិសេស សម្រាប់អ្នកដែលទទួលសេចក្តីស្រឡាញ់ ដ៏ប្រោសលោះរបស់ព្រះអង្គ  ព្រះវិញ្ញាណយាងមកគង់នៅក្នុងចិត្ត  ដើម្បីកម្សាន្តចិត្ត  ប្រឹក្សាយោបល  ដាស់តឿន ដឹកនាំ និងបង្រៀនយើង។

ពេលដែលអ្នកគិតអំពីទារកតូចនៅក្នុងស្នូកសត្វ នោះសូមចាំថា យើងម្នាក់ៗពិតជាពិសេសយ៉ាងណា ដែលព្រះអង្គមិនគ្រាន់តែបានយាងមកនៅក្នុងកណ្តាលចំណោមយើងប៉ុណ្ណោះទេ តែថែមទាំងបានគង់នៅក្នុងចិត្តយើងទៀតផង។-Joe Stowell

ក្លិននៅក្នុងក្រោលសត្វ

តើព្រះយេស៊ូវពិតជាបានប្រសូត្រនៅក្នុងក្រោលសត្វមែនឬ? ហេតុអ្វីបានជាព្រះមែស៊ីយាងមកប្រសូត្រ នៅកន្លែងកខ្វក់បែបនេះ? បន្ទាប់ពីព្រះសង្រ្គោះបានប្រសូត្រជាទារកនៅទីនោះ ក្លិននឹងសម្លេង ដែលព្រះអង្គបានជួបដំបូងបំផុតនោះ  គឺជាក្លិន និងសម្លេងដ៏រំខាន នៅក្នុងក្រោលសត្វ។ ព្រះអង្គប្រហែលជាបានឮសម្លេងសត្វ និងសម្លេងមនុស្សដែលដើរនៅក្បែរស្នូកសត្វដែលព្រះអង្គកំពុងផ្ទំនោះ គឺមិនខុសពីទារកដទៃទៀតទេ។

ព្រះអង្គប្រហែលជាបានសម្រក់ទឹកភ្នែកជាលើកទីមួយ នៅពេលនោះឯង។ ព្រះអង្គបានយាងមកទទួលរងការបាត់បង់ និងទុក្ខព្រួយដូចមនុស្សជាទូទៅ ព្រះអង្គជ្រាបអំពីការសង្ស័យ ដែលប្អូនៗ និងក្រុមគ្រួសារព្រះអង្គ មានចំពោះព្រះអង្គ  ហើយក៏បានជ្រាបអំពីការឈឺចាប់  ដែលមាតាព្រះអង្គទទួលរង ពេលដែលគាត់បានឃើញព្រះអង្គទទួលរងទារុណកម្ម និងត្រូវគេឆ្កាងសម្លាប់។

ការឈឺចាប់ទាំងនេះ និងការឈឺចាប់ជាច្រើនទៀត បានរង់ចាំព្រះឱរសយេស៊ូវ ដែលកំពុងផ្ទំលក់ នៅពេលយប់ដំបូង បន្ទាប់ពីព្រះអង្គមានកំណើតជាមនុស្ស។ ប៉ុន្តែ ព្រះយេស៊ូវជា “ព្រះដែលគង់នៅជាមួយយើង”(ម៉ាថាយ ១:២៣) តាំងពីពេលដែលព្រះអង្គយាងមកចាប់កំណើតជាមនុស្ស ហើយព្រះអង្គជ្រាបថា ការរស់នៅជាមនុស្សមានការពិបាកប៉ុណ្ណា។ ព្រះអង្គបានជួបការលំបាកសព្វបែបយ៉ាង ក្នុងសាច់ឈាមជាមនុស្ស អស់រយៈពេលបីទសវត្សរ៍ រហូតដល់ពេលដែលព្រះអង្គសុគតនៅលើឈើឆ្កាង។

ដោយសារសេចក្តីស្រឡាញ់ដែលព្រះអង្គមាន ចំពោះអ្នកនិងខ្ញុំ នោះព្រះអង្គបានយាងមកប្រសូត្រជាមនុស្ស១រយភាគរយ។ ហើយដោយសារព្រះអង្គធ្លាប់រស់នៅជាមនុស្សដូចយើងដែរ នោះព្រះអង្គយល់ពីទុក្ខលំបាករបស់យើង។ ដូចនេះ យើងមិនអាចនិយាយថា ក្នុងលោកនេះ គ្មាននរណាយល់ពីទុក្ខលំបាករបស់យើងនោះឡើយ។ ព្រះយេស៊ូវពិតជាយល់ពីទុក្ខលំបាករបស់យើង។ សូមឲ្យព្រះអង្គ ដែលជាពន្លឺ ដែលបានចុះមកក្នុងលោកិយ នៅពេលយប់នោះ បានចែងចាំងរស្មី ចូលទៅក្នុងទីជម្រៅនៃវិញ្ញាណរបស់យើង ក្នុងរដូវកាលនៃបុណ្យណូអែល ដោយនាំឲ្យយើងមានសន្តិភាព នៅលើផែនដី…