លិខិតនៃសេចក្តីស្រឡាញ់
ជារៀងរាល់ពេលព្រឹក ពេលដែលខ្ញុំទៅដល់ការិយាល័យ ខ្ញុំមានទម្លាប់ដ៏សាមញ្ញមួយ គឺខ្ញុំតែងតែបើកមើលក្នុងប្រអប់សំបុត្រអេឡិចត្រូនិច មុនពេលចាប់ផ្តើមធ្វើការ។ ភាគច្រើន ខ្ញុំបើកមើលសំបុត្រទាំងនោះ តាមសម្រួល ដោយគ្មានចិត្តអន្ទះសារទេ។ តែមានសំបុត្រខ្លះ ខ្ញុំចង់បើកមើលភ្លាមៗ ព្រោះវាជាសំបុត្រដែលមនុស្សជាទីស្រឡាញ់របស់ខ្ញុំបានផ្ញើមក។
មានមនុស្សជាច្រើនបាននិយាយថា ព្រះគម្ពីរបរិសុទ្ធ ជាសំបុត្រនៃសេចក្តីស្រឡាញ់ ដែលព្រះទ្រង់បានផ្ញើមកយើងរាល់គ្នា។ ប៉ុន្តែ ប្រហែលជាមានថ្ងៃខ្លះ យើងមិនមានអារម្មណ៍ចង់បើកមើលទេ ហើយចិត្តរបស់យើង ក៏មិនបានស្របតាម ពាក្យសម្តីរបស់បទគម្ពីរទំនុកដំកើង ដែលបានចែងថា “ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រឹត្យវិន័យនោះ ជាដរាបរាល់ថ្ងៃ!”(ទំនុកដំកើង ១១៩:៩៧)។ បទគម្ពីរគឺជា “សេចក្តីបង្គាប់”(ខ.៩៨) ជា “សេចក្តីបន្ទាល់”(ខ.៩៩) ជា “បញ្ញតិ្ត”(ខ.១០០) និងជា “ព្រះបន្ទូលរបស់ព្រះ”(ខ.១០១)។
លោកថូម៉ាស មែនថុន(Thomas Manton, ឆ្នាំ ១៦២០-១៦៧៧) ដែលជាសាស្ត្រាចារ្យ នៅសាលាព្រះគម្ពីរវេសមីនស្ទ័រ អ័បេយ បានចោទជាសំណួរមួយ ដែលនៅតែមានសារៈសំខាន់ សម្រាប់យើងសព្វថ្ងៃ។ គាត់បានសួរថា “នរណាជាអ្នកនិពន្ធព្រះគម្ពីរ? គឺព្រះ… តើអ្វីជាគោលដៅនៃព្រះគម្ពីរ? គឺព្រះ។ ហេតុអ្វីបានជាព្រះគម្ពីរត្រូវបាននិពន្ធឡើង? គឺដើម្បីឲ្យយើងអាចអរសប្បាយនឹងព្រះ ដ៏មានពរ អស់កល្បជានិច្ច?”
គេថា មានមនុស្សខ្លះ ពេលដែលយើងស្គាល់ពួកគេកាន់តែច្បាស់ នោះយើងក៏សរសើរពួកគេកាន់តែតិច។ តែចំពោះព្រះវិញ…
ព្រះពរទាំងមេ
តើសត្វត្រី សត្វកូនក្អុក និងសត្វពីងពាង មានចំណុចណាខ្លះដែលដូចគ្នា? គេធ្លាប់ឃើញពួកសត្វទាំងនេះ ធ្លាក់ពីលើមេឃមក ដូចទឹកភ្លៀង នៅក្នុងតំបន់មួយចំនួន នៅលើផែនដី។ កាលពីពេលកន្លងទៅ មានសត្វត្រីជាច្រើនបានធ្លាក់ពីលើមេឃមក នៅក្នុងទីក្រុងឡាចាម៉ានូ ប្រទេសអូស្ត្រាលី។ ក្រោយមក សត្វកូនក្អុកជាច្រើនក៏បានធ្លាក់ចុះមក ពីលើមេឃ នៅក្នុងតំបន់កណ្តាលនៃប្រទេសជប៉ុនជាច្រើនលើកច្រើនសារ។ នៅតំបន់ជួរភ្នំសង់ បឺណាដូ នៃប្រទេសអាហ្សង់ទីនឯណោះវិញ ក៏ធ្លាប់មានសត្វពីងពាងធ្លាក់ចុះមកដូចទឹកភ្លៀងផងដែរ។ ទាក់ទិននឹងរឿងនេះ អ្នកវិទ្យាសាស្ត្របានសង្ស័យថា សត្វទាំងនេះប្រហែលជាត្រូវខ្យល់កូច និងបក់នាំទៅលើមេឃ ទៅកាន់តំបន់ផ្សេងៗ រួចក៏ធ្លាក់ចុះមកដូចទឹកភ្លៀង។ ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ អាចពន្យល់ឲ្យបានគ្រប់ជ្រុងជ្រោយ អំពីបាតុភូតចម្លែកនេះឡើយ។
យ៉ាងណាមិញ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីហោរ៉ាអេសេគាល ដែលបានពិពណ៌នា អំពីទឹកភ្លៀងដែលធ្លាក់ចុះ ពីលើមេឃមកកាន់តែអស្ចារ្យជាងនេះទៅទៀត ដែលជាព្រះពរធ្លាក់ចុះមកទាំងមេៗ(អេសេគាល ៣៤:២៦)។ ត្រង់ចំណុចនេះ លោកអេសេគាលកំពុងមានប្រសាសន៍ អំពីពេលដែលព្រះទ្រង់នឹងបង្អុរព្រះពរឲ្យធ្លាក់ចុះមក ដូចទឹកភ្លៀង ដើម្បីឲ្យរាស្ត្រទ្រង់មានចិត្តស្រស់ស្រាយឡើង។ បានសេចក្តីថា ពួកអ៊ីស្រាអែលនឹងបានរួចពីការបៀតបៀនរបស់សាសន៍ដទៃ ដែលជាខ្មាំងសត្រូវ។ ពួកគេនឹងមានអាហារគ្រប់គ្រាន់ និងបានរួចពីភាពជាទាសករ និងភាពអាម៉ាស(ខ.២៧-២៩)។ ព្រះពរទាំងអស់នេះ នឹងនាំឲ្យពួកអ៊ីស្រាអែលមានទំនាក់ទំនងជាថ្មីជាមួយព្រះ។ ពួកគេនឹងបានដឹងថា ព្រះគង់នៅជាមួយពួកគេ ហើយពួកគេជារាស្រ្តរបស់ទ្រង់(ខ.៣០)។
ព្រះទ្រង់ក៏ប្រទានពរដល់អ្នកដើរតាមទ្រង់ ក្នុងពេលបច្ចុប្បន្នផងដែរ(យ៉ាកុប ១:១៧)។ ជួនកាល ព្រះពរធ្លាក់ចុះមកដូចទឹកភ្លៀង…
ឱកាសបម្រើអ្នកដទៃ
ក្នុងរដូវរងាកាលពីឆ្នាំទៅ ទីក្រុងដែលខ្ញុំរស់នៅ បានទទួលរងការវាយប្រហារ ដោយខ្យល់ព្យុះទឹកកក។ មែកឈើធំៗ ដែលមានទម្ងន់ធ្ងន់បានបាក់ធ្លាក់មកលើខ្សែភ្លើង បណ្តាលឲ្យផ្ទះ និងអាជីវកម្មរាប់ពាន់ មិនមានអគ្គីសនីប្រើប្រាស់ ជាច្រើនថ្ងៃ។ ក្រុមគ្រួសាររបស់ខ្ញុំ បានប្រើម៉ាស៊ីនភ្លើងមួយគ្រឿង ដើម្បីផ្គត់ផ្គង់ថាមពលអគ្គីសនីក្នុងផ្ទះយើង តាមដែលចាំបាច់ តែយើងមិនមានភ្លើងគ្រប់គ្រាន់ សម្រាប់ចម្អិនអាហារទេ។ យើងក៏បានចេញទៅរកកន្លែងញាំបាយក្រៅផ្ទះ ដោយបើកបរអស់ជាច្រើនគីឡូម៉ែត្រ កាត់តាមភោជនីយដ្ឋានជាច្រើនកន្លែង ដែលបានបិទទ្វារ។ ទីបំផុត យើងក៏រកឃើញភោជនីយដ្ឋានអាហារពេលព្រឹកមួយកន្លែង ដែលនៅមានអគ្គីសនីប្រើប្រាស់ តែមានពេញទៅដោយភ្ញៀវជាច្រើន ដែលឃ្លានអាហារ កំពុងមានស្ថានភាពដូចយើងដែរ។
មានអ្នករត់តុម្នាក់បានមកសួរនាំ អំពីអាហារដែលយើងចង់ញាំ ហើយក៏បានប្រាប់យើងថា នាងមិនមែនជាបុគ្គលិករបស់ភោជនីដ្ឋាននោះទេ។ ពួកជំនុំរបស់នាងបាននាំគ្នា មកញាំអាហារនៅកន្លែងនោះដែរ ហើយក៏បានឃើញបុគ្គលិកនៅទីនោះ បម្រើភ្ញៀវមិនទាន់។ ពួកនាងក៏បានប្រាប់អ្នកគ្រប់គ្រងភោជនីយដ្ឋានថា ពួកនាងចង់ជួយរត់តុ ដើម្បីបន្ថយបន្ទុក និងជួយឲ្យភ្ញៀវទាំងឡាយឆាប់បានអាហារញាំ។
ការដែលនាងបានស្ម័គ្រចិត្តបម្រើអ្នកដទៃ ក្នុងភោជនីយដ្ឋាននៅថ្ងៃនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីប្រសាសន៍របស់សាវ័កប៉ុល ដែលបានប្រាប់ពួកជំនុំ ឲ្យខិតខំធ្វើការល្អ ដល់មនុស្សទាំងអស់ តាមដែលមានឱកាស(កាឡាទី ៦:១០)។ សព្វថ្ងៃនេះ នៅជុំវិញយើង មានមនុស្សជាច្រើន កំពុងមានតម្រូវការផ្សេងៗ។ បើសិនជាយើងរាល់គ្នាសុទ្ធតែទូលសូមឲ្យព្រះទ្រង់ប្រទាន ឱកាសសម្រាប់បម្រើទ្រង់ និងជួយអ្នកដទៃនៅថ្ងៃនេះ តើនឹងមានរឿងល្អអ្វីខ្លះអាចកើតឡើង?-Dennis Fisher
កែប្រែកំហុសឲ្យក្លាយជាការល្អ
ពេលដែលលោកហឺប៊ី ហ៊ែនខក់(Herbie Hancock) ទើបតែចាប់ផ្តើមអាជីពជាអ្នកលេងតន្រ្តីហ្សាស គេបានអញ្ជើញគាត់ឲ្យទៅចូលរួមលេងភ្លេង ជាមួយលោកម៉ាល ដាវីស(Miles Davis) ដែលជាតន្រ្តីករដ៏ល្បីល្បាញនៅសម័យនោះ។ លោកហ៊ែនខក់ បាននិយាយ នៅក្នុងបទសំភាសថា កាលនោះ គាត់មានអារម្មណ៍ភ័យផងអរផង តែពេលនោះ គាត់បានទទួលនូវបទពិសោធន៍ដ៏អស្ចារ្យ ព្រោះលោកដាវីសបានលើកទឹកចិត្តគាត់ ឲ្យមានការលូតលាស់យ៉ាងខ្លាំង។ ពេលដែលអ្នកទាំងពីរកំពុងប្រគុំតន្រ្តីបានយ៉ាងល្អ លោកហ៊ែនខក់ក៏បានលេងភ្លេងខុសអ័គ័រ។ លោកហ៊ែនខក់មានការខ្មាស់អៀនណាស់ តែលោកដាវីសនៅតែបន្តលេងភ្លេងទៀត ហាក់ដូចគ្មានរឿងអ្វីកើតឡើង។ ហើយលោកដាវីសក៏បានលេងណោត ជួយឲ្យគាត់លេងអ័គ័រត្រូវឡើងវិញ។
ត្រង់ចំណុចនេះ លោកដាវីសពិតជាបានផ្តល់នូវគំរូនៃភាពជាអ្នកដឹកនាំដ៏ល្អ។ លោកដាវីសមិនបានស្តីបន្ទោសលោកហ៊ែនខក់ ឬធ្វើឲ្យគាត់ខ្មាស់គេឡើយ ទោះបីជាគាត់បានធ្វើឲ្យខូចការប្រគុំតន្រ្តីក៏ដោយ។ ផ្ទុយទៅវិញ គាត់គ្រាន់តែកែសម្រួលផែនការរបស់គាត់ ហើយធ្វើឲ្យកំហុសដ៏ធ្ងន់នោះ ក្លាយជាការប្រគំដ៏ពិរោះ។
ការអ្វីដែលលោកដាវីសបានធ្វើសម្រាប់លោកហ៊ែនខក់ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់លោកពេត្រុស។ ពេលលោកពេត្រុសដកដាវកាត់ដាច់ស្លឹកត្រចៀករបស់មនុស្សម្នាក់ ក្នុងចំណោមហ្វូងមនុស្ស ដែលមកចាប់ព្រះយេស៊ូវ ព្រះយេស៊ូវក៏បានប្រោសត្រចៀកម្នាក់នោះ ឲ្យជាវិញ(លូកា ២២:៥១)។ ការនេះបានបង្ហាញឲ្យគេដឹងថា នគរទ្រង់ជានគរនៃការប្រោសឲ្យជា មិនមែននគរនៃការបង្ករឲ្យមានការឈឺចាប់នោះទេ។ ជាញឹកញាប់ ព្រះយេស៊ូវបានប្រើកំហុសរបស់ពួកសាវ័ក ដើម្បីបង្ហាញឲ្យគេស្គាល់ផ្លូវដ៏ត្រឹមត្រូវ។ ការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់ពួកសាវ័ក ទ្រង់ក៏អាចធ្វើសម្រាប់យើងផងដែរ។ ហើយការអ្វីដែលទ្រង់បានធ្វើសម្រាប់យើង នោះយើងក៏អាចធ្វើសម្រាប់អ្នកដទៃដែរ។ យើងមិនត្រូវពង្រីកកំហុសរបស់គេទេ ផ្ទុយទៅវិញ យើងអាចកែប្រែកំហុសទាំងនោះ ឲ្យក្លាយជាការអត់ឱនទោស ការប្រោសឲ្យជា និងការប្រោសលោះ ឲ្យរួចពីចំណង។-Julie…
ការថ្វាយបន្ទុកដល់ព្រះ
ពេលដែលកូនស្រីរបស់ខ្ញុំ និងគូដណ្តឹងរបស់នាងចាប់ផ្តើមទទួលអំណោយ សម្រាប់អាពាហ៍ពិពាហ៍របស់ពួកគេ ពួកគេមានក្តីសោមនស្សរីករាយណាស់។ ក្នុងចំណោមអំណោយទាំងនោះ ពួកគេទទួលបានកៅអីវែងមួយ ដែលមានថតនៅខាងក្រោមដូចទូរ ហើយខ្ញុំក៏បានស្ម័គ្រចិត្តជួយដំឡើងកៅអីវែងនោះ ឲ្យពួកគេ ព្រោះពួកគេមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ នៅក្នុងការរៀបចំសម្រាប់ពិធីមង្គលការ។ ការដំឡើងនេះមានភាពងាយស្រួល ជាងការរំពឹងទុកទៅទៀត ទោះជាវាបានចំណាយពេលពីរបីម៉ោងក៏ដោយ។ គ្រឿងឈើទាំងអស់សម្រាប់ផ្គុំចូលគ្នា សុទ្ធតែត្រូវបានគេកាត់តម្រឹម និងស្វានឲ្យមានរន្ធរួចជាស្រេច ហើយគ្រឿងសម្រាប់ដំឡើងចូលគ្នាក៏គេបានដាក់មកជាមួយផងដែរ។ ម្យ៉ាងទៀត ការណែនាំអំពីរបៀបដំឡើងកៅអីនោះ ក៏មានភាពងាយស្រួលអនុវត្តតាមផងដែរ។
ប៉ុន្តែ គួរឲ្យស្តាយណាស់ ការរស់នៅរបស់យើង កម្រមានភាពងាយស្រួលដូចនេះណាស់។ យើងមិនបានកើតមក ដោយយកក្បួនដ៏សាមញ្ញមកតាមខ្លួន សម្រាប់រស់នៅឲ្យមានភាពងាយស្រួល ហើយយើងក៏មិនអាចបង្កើតក្បួន សម្រាប់រស់នៅ ដោយខ្លួនឯងបានដែរ។ យើងជួបប្រទះនឹងស្ថានភាព ដោយមិនដឹងច្បាស់ថា ខ្លួនឯងកំពុងជួបបញ្ហាអ្វី ហើយក៏មិនដឹងថា ត្រូវដកខ្លួនចេញឲ្យរួចដោយរបៀបណា។ យើងងាយនឹងទាល់ច្រក ក្នុងពេលដ៏ពិបាកបែបនោះ។
ប៉ុន្តែ យើងមិនចាំបាច់ត្រូវទទួលបន្ទុកនោះ តែម្នាក់ឯងទេ។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងថ្វាយបន្ទុកទាំងនោះ ដល់ទ្រង់។ គឺដូចដែលទ្រង់មានបន្ទូលថា “កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះ សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត ហើយនិងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ(ភីលីព ៤:៦-៧)”។
យើងមានព្រះសង្រ្គោះមួយអង្គ ដែលយល់ចិត្តយើង…
កូនក្រមុំដ៏ស្រស់ស្អាត
ខ្ញុំបានធ្វើជាអ្នកចាត់ចែង ក្នុងពិធីមង្គលការជាច្រើន។ ជាញឹកញាប់ ខ្ញុំបានរៀបចំពិធីមង្គលការឲ្យពួកគេ តាមក្តីស្រម៉ៃរបស់កូនក្រមុំ ដូចនេះ ពិធីមង្គលការនីមួយៗ ដែលខ្ញុំបានរៀបចំ មានលក្ខណៈពិសេសខុសៗគ្នា។ តែមានលក្ខណៈដូចគ្នា ត្រង់ចំណុច ដែលកូនក្រមុំនីមួយៗ សុទ្ធតែបានតុបតែងសក់ និងមុខយ៉ាងស្រស់ស្អាតណាស់ ធ្វើឲ្យពួកគេក្លាយជាមនុស្សមានសម្រស់ទាក់ទាញជាងគេ ក្នុងកម្មវិធីទាំងមូល។
ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលដែលព្រះទ្រង់បានពិពណ៌នាថា គ្រីស្ទបរិស័ទជាកូនក្រមុំរបស់ទ្រង់។ គឺដូចដែលទ្រង់មានបន្ទូលអំពីពួកជំនុំថា “ចូរឲ្យយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបខ្លួនជាស្រេច”(វិវរណៈ ១៩:៧)។
សម្រាប់អ្នកដែលមានការបាក់ទឹកចិត្ត ដោយសារស្ថានភាពនៃពួកជំនុំ សូមពិចារណាអំពីព្រះបន្ទូលទ្រង់ នៅក្នុងបទគម្ពីរនេះចុះ។ ខ្ញុំបានចម្រើនវ័យធំឡើង ក្នុងនាមជាកូនរបស់គ្រូគង្វាល។ ខ្ញុំក៏បានក្លាយជាគ្រូគង្វាល របស់ព្រះវិហារបីកន្លែង ហើយក៏បានធ្វើដំណើរ ទៅអធិប្បាយ នៅតាមបណ្តាព្រះវិហារជាច្រើន នៅទូទាំងពិភពលោក។ ខ្ញុំបានផ្តល់ការប្រឹក្សាយោបល់ ដល់គ្រូគង្វាល ក៏ដូចជាសមាជិកពួកជំនុំ អំពីបញ្ហាតូចធំ ក្នុងពួកជំនុំ ដែលនាំឲ្យមានក្តីកង្វល់។ ទោះបីជាពួកជំនុំ ច្រើនតែមានលក្ខណៈដែលមិនគួរឲ្យស្រឡាញ់ក៏ដោយ ក៏សេចក្តីស្រឡាញ់ដែលខ្ញុំមានចំពោះពួកជំនុំ មិនដែលប្រែប្រួលឡើយ។
ភាគច្រើន បានជាខ្ញុំស្រឡាញ់ពួកជំនុំ ព្រោះពួកជំនុំគឺជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ និងជាកូនក្រមុំរបស់ទ្រង់។ ដោយសារពួកជំនុំមានតម្លៃបំផុត ចំពោះព្រះគ្រីស្ទ នោះពួកជំនុំក៏មានតម្លៃចំពោះខ្ញុំផងដែរ។ ទោះយើងមិនល្អគ្រប់លក្ខណ៍ក៏ដោយ ក៏សេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះកូនក្រមុំរបស់ទ្រង់ នៅតែជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យជានិច្ច។-Joe Stowell
ខ្ញុំបានទទួលការប្រោសលោះហើយ!
ថ្ងៃមួយ ពេលអ្នកស្រីអាន(Ann) មកមើលស្វាមីរបស់គាត់ នៅមន្ទីរពេទ្យ គាត់ក៏បានជជែកគ្នាលេង ជាមួយអ្នកថែរទាំស្វាមីរបស់គាត់។ អ្នកស្រីអានចូលចិត្តទំនាក់ទំនងជាមួយអ្នកដទៃ ទោះគាត់នៅទីណាក៏ដោយ ហើយគាត់ក៏ស្វែងរកឱកាស និយាយប្រាប់គេអំពីព្រះយេស៊ូវផងដែរ។ អ្នកស្រីអានក៏បានសួរអ្នកមើលថែរអ្នកជម្ងឺនោះថា តើគាត់ចង់ធ្វើការងារអ្វី នៅពេលអនាគត? គាត់ក៏បានឆ្លើយថា គាត់មិនដឹងច្បាស់ទេ។ អ្នកស្រីអានក៏បានលើកទឹកចិត្តគាត់ ឲ្យស្គាល់ព្រះ ដ្បិតទ្រង់អាចជួយឲ្យគាត់ មានការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការងារ។ បន្ទាប់មកគាត់ក៏បានលាត់ដៃអាវរបស់គាត់ ដើម្បីបង្ហាញសាក់នៅលើដើមដៃគាត់ ដែលមានសរសេរអក្សរថា “ខ្ញុំបានទទួលការប្រោសលោះហើយ”។
ពេលនោះ អ្នកទាំងពីរក៏បានដឹងថា ខ្លួនកំពុងតែបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះយេស៊ូវគ្រីស្ទ ដូចគ្នា! ហើយអ្នកទាំងពីរបានរកឃើញវិធីខុសៗគ្នា ដើម្បីបង្ហាញសេចក្តីជំនឿចំពោះព្រះមួយអង្គ ដែលបានសុគតជួសយើង ដើម្បីប្រទានជីវិតដល់យើងរាល់គ្នា។
មនុស្សត្រូវការព្រះអម្ចាស់។ យើងចាំបាច់ត្រូវស្វែងរកឱកាស និងវិធីផ្សាយ “ដំណឹងល្អ” ដល់ពួកគេ(ទំនុកដំកើង ៤០:៩)។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានចិត្តក្លាហាន នៅក្នុងការផ្សាយដំណឹងល្អនោះទេ ហើយក៏គ្មានវិធីសាស្រ្តមួយណា ដែលអាចឲ្យយើងផ្សាយដំណឹងល្អបានគ្រប់ស្ថានភាពនោះដែរ។ តែព្រះទ្រង់នឹងប្រើទីបន្ទាល់ល្អរបស់យើង និងពន្លឺរបស់ព្រះអង្គ ដែលបានចែងចាំងក្នុងជីវិតយើង ដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់របស់ទ្រង់ ឲ្យគេបានស្គាល់។
“ខ្ញុំបានទទួលការប្រោសលោះហើយ!” ចូរយើងអនុញ្ញាតឲ្យព្រះដឹកនាំយើង ឲ្យរកឃើញវិធិ និងឱកាសប្រាប់អ្នកដទៃ អំពីព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះសង្រ្គោះរបស់យើង!-Dave Branon
អ្នកនៅទីណា?
ពេលដែលក្មេងប្រុសជំទង់ពីរនាក់ បានឮសម្លេងឡានឪពុកម្តាយរបស់ពួកគេ បើកមកដល់ផ្ទះ ពួកគេក៏មានការភិតភ័យ ព្រោះពួកគេបានធ្វើឲ្យមានភាពរញេរញ៉ៃពេញផ្ទះ ដោយមិនដឹងថា នឹងត្រូវបកស្រាយយ៉ាងដូចម្តេច ចំពោះពួកគាត់។ មុនពេលឪពុកចាកចេញ ទៅកាន់ទីក្រុងជាមួយម្តាយពួកគេ គាត់បានផ្តាំយ៉ាងច្បាស់ថា មិនឲ្យនាំមិត្តភក្តិដែលគ្មានសណ្តាប់ធ្នាប់ មកលេងក្នុងផ្ទះឡើយ។ តែមិត្តភក្តិដែលគ្មានសណ្តាប់ធ្នាប់ទាំងនោះ ក៏បានមកលេងផ្ទះពួកគេ ហើយក្មេងទាំងពីរក៏បានឲ្យពួកគេនៅលេងជាមួយ ទោះបីជាឪពុករបស់ខ្លួនបានព្រមានហើយក៏ដោយ។ ពេលពួកគាត់មកដល់ ផ្ទះមានភាពរញេរញ៉ៃ ហើយពួកក្មេងជំទង់ទាំងនោះ បានស្រវឹងស្រាតិចៗហើយ ទាំងមានសក់ក្បាលកន្រ្ទីងកន្ទ្រើងផង។ ដោយការភ័យខ្លាច ពួកគេក៏បានលាក់ខ្លួន។
ពេលដែលអ័ដាម និងនាងអេវ៉ាបានសម្រេចចិត្តធ្វើខុសនឹងបំរាមរបស់ព្រះ ហើយឮសម្លេងព្រះអង្គកំពុងយាងមករកពួកគេ ពួកគេប្រាកដជាមានអារម្មណ៍តក់ស្លុតផងដែរ។ ដោយសារការភ័យខ្លាច ពួកគេក៏បានលាក់ខ្លួន។ ព្រះទ្រង់ក៏បានហៅរកអ័ដាមដោយព្រះបន្ទូលថា “ឯងនៅឯណា?”(លោកុប្បត្តិ ៣:៩)។ គាត់ទូលឆ្លើយថា “ទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារ ក៏រត់ទៅពួន ដោយនឹកភ័យខ្លាច ពីព្រោះនៅខ្លួនទទេ”(ខ.១០)។ អំពើបាបធ្វើឲ្យយើងមានអារម្មណ៍ភ័យខ្លាច ហើយអាម៉ាសចំពោះព្រះ ហើយយើងកាន់តែងាយនឹងជួបការល្បួងថែមទៀត។
ព្រះទ្រង់នៅតែបន្តមានបន្ទូលហៅមនុស្សជាច្រើនថា “ឯងនៅឯណា?” ហើយមនុស្សជាច្រើនបានរត់គេច ដោយព្យាយាមលាក់ខ្លួនពីព្រះភ័ក្ត្រព្រះអង្គ ឬមិនអើពើរនឹងសម្លេងព្រះអង្គ។ តែយើងមិនអាចគេចចេញពីព្រះអង្គបានឡើយ ព្រះអង្គជ្រាបយ៉ាងច្បាស់ថា យើងកំពុងនៅទីណា។ យើងមិនគួរលាក់ខ្លួនដោយការភ័យខ្លាចទេ ផ្ទុយទៅវិញ យើងអាចឆ្លើយតបថា “ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង”(លូកា ១៨:១៣)។-Lawrence Darmani
តើនឹងប្រែជាល្អ ឬអាក្រក់ជាងមុន?
រៀងរាល់ពេលឆ្នាំថ្មីចូលមកដល់ អ្នកឯកទេសទាំងឡាយ បានធ្វើការព្យាករណ៍ អំពីសេដ្ឋកិច្ច នយោបាយ អាកាសធាតុ និងអំពីប្រធានបទជាច្រើនទៀត ដែលនឹងកើតឡើងក្នុងឆ្នាំថ្មី។ និយាយរួម ពួកគេកំពុងតែឆ្លើយសំណួរដែលចោទឡើងថា តើយើងនឹងជួបសង្រ្គាម ឬសន្តិភាព? ភាពក្រីក្រ ឬភាពសម្បូរសប្បាយ? ការរីកចម្រើន ឬភាពអន់ថយ? មនុស្សនៅគ្រប់ទិសទីបានសង្ឃឹមថា ឆ្នំានេះ ពួកគេនឹងជួបរឿងល្អៗច្រើនជាងឆ្នាំមុន តែគ្មាននរណាម្នាក់ដឹងថា នឹងមានរឿងអ្វីខ្លះកើតឡើង ក្នុងឆ្នាំថ្មីឡើយ។
ទោះជាយ៉ាងណាក៏ដោយ មានរឿងមួយ ដែលយើងអាចដឹងច្បាស់។ មានពេលមួយ មានគ្រូគង្វាលម្នាក់ បានមកអធិប្បាយព្រះបន្ទូល នៅព្រះវិហាររបស់ខ្ញុំ។ គាត់បានមានប្រសាសន៍ថា ពេលដែលគេសួរយើងថា ពិភពលោកនឹងប្រែជាល្អ ឬអាក្រក់ជាងមុន? នោះយើងអាចឆ្លើយថា “ពិភពលោកនឹងប្រែជាល្អជាងមុន ហើយទន្ទឹមនឹងនោះ វាក៏នឹងប្រែជាអាក្រក់ជាងមុនផងដែរ”។
សាវ័កប៉ុលបានប្រាប់លោកធីម៉ូថេថា “ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ … ហើយពួកអាក្រក់ និងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្តីអាក្រក់កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង។ តែឯអ្នក ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្តីដែលអ្នកបានរៀន ហើយជឿប្រាកដវិញ ដោយដឹងថា អ្នកបានរៀនសេចក្តីនោះពីអ្នកណា”(២ធីម៉ូថេ ៣:១,១៣-១៤)។
ក្នុងដំណើរជីវិតយើង នៅតាមផ្លូវរបស់ព្រះ យើងត្រូវការព្រះបន្ទូលព្រះបង្រៀន កែតម្រង់ និងលើកទឹកចិត្តយើងជារៀងរាល់ថ្ងៃ(ខ.១៦-១៧)។ លោកចេ ប៊ី…
ការស្តាយក្រោយ
តើអ្នកធ្លាប់ស្តាយក្រោយ បន្ទាប់ពីបានទិញទំនិញអ្វីមួយខុសដែរឬទេ? មុនពេលខ្ញុំទិញរបស់ប្រើប្រាស់ណាមួយ ខ្ញុំមានចិត្តច្រាស់ច្រាល ព្រោះខ្ញុំចង់ប្រើវាជាលើកទីមួយ។ តែបន្ទាប់ពីបានទិញរបស់នោះហើយ ជួនកាលខ្ញុំស្រាប់តែមានអារម្មណ៍ស្តាយក្រោយភ្លាម។ មានសម្លេងមួយបានសួរខ្ញុំថា តើខ្ញុំពិតជាត្រូវការរបស់នេះមែនឬ? តើខ្ញុំគួរតែចំណាយលុយ ទៅលើរបស់នោះឬទេ? ក្នុងបទគម្ពីរលោកុប្បត្តិ ជំពូក៣ យើងឃើញថា មានការស្តាយក្រោយ ជាលើកដំបូងបំផុតបានកើតឡើងចំពោះមនុស្សជាតិ។ រឿងនោះបានកើតមាន នៅពេលដែលសត្វពស់ដែលមានល្បិចកល បានបញ្ចុះបញ្ចូលនាងអេវ៉ា ឲ្យមានការសង្ស័យចំពោះព្រះបន្ទូលព្រះ(ខ.១)។ បន្ទាប់មក ពេលវាឃើញនាងមានការសង្ស័យចំពោះព្រះបន្ទូលព្រះហើយ វាក៏បាននាំឲ្យនាងសង្ស័យចំពោះបុគ្គលិកលក្ខណៈរបស់ព្រះទៀត(ខ.៤-៥)។ វាបានសន្យាថា ភ្នែកនាងនឹង “ភ្លឺឡើង” ហើយនាងនឹងបាន “ដូចជាព្រះ”(ខ.៥)។
ដូចនេះ នាងអេវ៉ាក៏បានបរិភោគផ្លែដឹងខុសត្រូវ ហើយអ័ដាំមក៏បានញាំតាម។ ហើយអំពើបាបក៏បានចូលមកក្នុងលោកិយ។ ប៉ុន្តែ អ្នកទាំងពីរ ដែលជាបុរស និងស្ត្រីដំបូង បានទទួលនូវលទ្ធផលអាក្រក់ លើសពីអ្វីដែលពួកគេចង់បានទៅទៀត។ ភ្នែកពួកគេក៏បានភ្លឺឡើង ប៉ុន្តែ ពួកគេមិនបានដូចព្រះទេ។ តាមពិត បន្ទាប់ពីមានរឿងនេះកើតឡើង អ្វីដែលពួកគេធ្វើមុនគេ គឺរត់ទៅពួន គេចចេញពីព្រះវត្តមានព្រះ(ខ.៧-៨)។
អំពើបាបនាំមកនូវផលវិបាកដ៏អាក្រក់បំផុត។ វាតែងតែព្យាយាមរារាំងមិនឲ្យយើង ទទួលបាននូវរបស់ដ៏ល្អបំផុតពីព្រះ។ ប៉ុន្តែ ព្រះបានដណ្តប់កាយរបស់អ័ដាំម និងនាងអេវ៉ា ដោយស្បែកសត្វ ដោយសេចក្តីមេត្តាករុណា និងព្រះគុណរបស់ព្រះអង្គ(ខ.២១) ដែលជានិមត្តសញ្ញា នៃការដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង ដោយសុគតនៅលើឈើឆ្កាង លោះបាបយើង។…