ប្រភេទ  |  March

ការជួយយិតយោងគ្នា

ហេតុ​អ្វី​ជា​រៀង​រាល់​ឆ្នាំ មាន​មនុស្ស​៥​លាន​នាក់  បាន​បង់​លុយ​ឲ្យ​គេ ដើម្បី​ឲ្យ​បាន​ចូល​រួម​ការ​រត់​ប្រណាំង ជា​ច្រើន គីឡូ​ម៉ែត្រ ដោយ​ឆ្លង​កាត់​ឧប​ស័គ្គ​ជា​ច្រើន​ដំណាក់ ដែល​មាន​ដូច​ជា ការ​ឡើង​ជញ្ជាំង​ចោទ​ៗ ការ​លុយ​ភក់ និង​ឡើងតាម​បំពង់​បញ្ឈរ​ដ៏​ធំ​មួយ ដែល​មាន​ទឹក​ធ្លាក់​មក​លើ​ពួក​គេ​ជា​ដើម? អ្នក​ខ្លះ​យល់​ថា ការ​ធ្វើ​ដូច​នេះ គឺ​ជា​ការ​តស៊ូ​ផ្ទាល់​ខ្លួន ដើម្បី​ជំរុញ​ខ្លួន​ឯង​ឲ្យ​មាន​ការ​អត់​ធន់​កាន់​តែ​ខ្លាំង ឬ​ដើម្បី​ជម្នះ​ការ​ភ័យ​ខ្លាច​របស់​ខ្លួន​ឯង។ អ្នក​ខ្លះ​ទៀត ចាប់​អារម្មណ៍​នឹង​ការ​រួប​រួម​គ្នា​ជា​ក្រុម ដែល​ក្នុង​នោះ អ្នក​ប្រ​កួត​ទាំង​ឡាយ​ជួយ និង​ទ្រទ្រង់​គ្នា​ទៅ​វិញ​ទៅ​មក។ មាន​មនុស្ស​ម្នាក់​បាន​ហៅ​ការ​ប្រកួត​នោះ​ថា “តំបន់​ដែល​គ្មាន​ការ​កាត់​ទោស” ដែល​ក្នុង​នោះ មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់​គ្នា បាន​ឈោង​ទៅ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​រត់​ទៅ​ឲ្យ​ដល់​ទី​ទាំង​អស់​គ្នា(Stephanie Kanowitz, The Washington Post)។

ព្រះ​គម្ពីរ​បាន​ជំរុញ​យើង ឲ្យ​ខិត​ខំ​ធ្វើ​ការ​ជា​ក្រុម ធ្វើ​ជា​គំរូ​នៃសេច​ក្តី​ជំនឿ ក្នុង​ព្រះ​យេស៊ូវ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង  ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ”(ហេព្រើរ ១០:២៤-២៥)។

គោល​ដៅ​របស់​យើង គឺ​មិន​មែន​ដើម្បី “ទៅ​ដល់​ទី” នៃ​សេចក្តី​ជំនឿ​ឲ្យ​បាន​មុន​គេ​នោះ​ទេ ប៉ុន្តែ គឺ​ត្រូវ​ឈោង​ទៅ​រក​គ្នា ដោយ​ការ​លើក​ទឹក​ចិត្ត​ទៅ​វិញ​ទៅ​មក ធ្វើ​ជា​គំរូ​ដ៏​ល្អ ហើយ​ផ្តល់​ជំនួយ​ដល់​គ្នា នៅ​តាម​ផ្លូវ​នៃ​ការ​រត់​ប្រណាំង​ខាង​វិញ្ញាណ​។

ថ្ងៃ​ណា​មួយ យើង​នឹង​បាន​ដល់​ទី​បញ្ចប់​នៃ​ជីវិត​យើង នៅ​លើ​ផែន​ដី​នេះ។ ទំរាំ​តែ​ដល់​ពេល​នោះ…

សេចក្តីជំនឿដែលបង្ហាញចេញដោយពាក្យបីម៉ាត់

កាល​ពី​មុន ដោយសារ​ខ្ញុំ​ងាយ​នឹង​មាន​គំនិត​អវិជ្ជ​មាន ខ្ញុំ​ប្រញាប់​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា ស្ថាន​ភាព​នៃ​ជីវិត​ខ្ញុំ នឹង​មាន​លទ្ធ​ផល​ជា​អវិជ្ជ​មាន។ បើ​សិន​ជា​ខ្ញុំ​ទទួល​បរា​ជ័យ​ នៅ​ក្នុង​ការ​ងារ​ណា​មួយ ខ្ញុំ​ងាយ​នឹង​ជឿថា​ ការ​ងារ​ដទៃ​ទៀត ក៏​នឹង​មិន​មាន​ជោគ​ជ័យ​ផង​​ដែរ ទោះ​កា​រងា​រ​ទាំ​ងនោះ​មិនជា​ប់​ទាក់​ទ​ង​គ្នា​ទាល់​តែ​សោះ​ក៏​ដោយ។ ហើយ​មិន​យូរ​ប៉ុន្មាន ​ខ្ញុំ​ក៏​បាន​និយាយ​ថា “វេទនា​ហើ​យ​ខ្ញុំ ខ្ញុំ​ជា​ម្តាយ​មិន​ល្អ ធ្វើ​អ្វី​ក៏​មិន​កើត”។ ជា​ការ​ពិត​ណាស់ ខ្ញុំ​មិន​ត្រូវ​បណ្តោ​យ​ឲ្យប​រា​ជ័យ​នៅក្នុង​ផ្នែ​ក​ណា​មួយ មាន​ផល​ប៉ះពាល់​មក​លើ​អារម្មណ៍​របស់​ខ្ញុំ នៅ​ក្នុង​ការ​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ទៀត​នោះ​ឡើយ។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ នឹក​ចាំ អំពី​របៀប​ដែល​ហោរា​ហាបាគុក​ឆ្លើយ​តប ចំពោះ​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ដល់គាត់។ គាត់​មាន​ហេតុ​នឹង​អស់​សង្ឃឹម​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ទទួល​ការ​បើក​សម្តែង​ឲ្យ​ឃើញ ការ​អាក្រក់​ដែល​នឹង​កើតឡើង​ចំពោះ​រាស្រ្ត​របស់​ទ្រង់ នៅ​ក្នុង​រយៈ​ពេល​ដ៏​យូរ និង​មាន​ទុក្ខ​វេទនា នៅ​ពេល​ខាង​មុខ។ អ្វី​ៗ​ពិត​ជា​មាន​សភាព​ក្រៀម​ក្រោះ​ណាស់ គឺ​គ្មាន​ផ្លែ​គ្មាន​ផ្ការ គ្មាន​សាច់​បរិភោគ និង​ការ​អ្វីដែ​លធ្វើ​ឲ្យ​កម្សាន្ត​ចិត្ត​ឡើយ។ ការ​គិត​អំពី​រឿង​ដ៏​ក្រៀម​ក្រំ​នេះ បាន​នាំ​ឲ្យ​ខ្ញុំ​មាន​គំនិត​អវិជ្ជ​មាន​ភ្លាម ដោយ​ការ​អស់​សង្ឃឹម ប៉ុន្តែ ខ្ញុំ​ក៏​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង ពេល​ដែល​លោក​ហាបាគុក​និយាយ ដោយ​ប្រើ​ពាក្យ “គង់​តែ​ខ្ញុំ”។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “គង់​តែ​ខ្ញុំ​នឹង​រីករាយ ដោយសារ​ព្រះយេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ”(ហាបាគុក ៣:១៨)។ ទោះ​លោក​ហាបាគុក​បាន​ដឹង​ថា ទុក្ខ​វេទ​នា​ទាំង​នោះ​នឹង​កើត​មាន​ក៏​ដោយ គង់​តែ​គាត់​នៅ​តែ​មាន​ហេតុ​នឹង​អរសប្បាយ ព្រោះ​គាត់​ដឹង​ថា ព្រះ​ទ្រង់​ជា​នរណា។

ខណៈ​ពេល​ដែល​យើង​ងាយ​នឹង​និយាយ​បំភ្លើស​ថា បញ្ហា​របស់​យើង​មាន​ការ​ពិបាក​ជ្រុល​ពេក យើង​ចាំ​បាច់​ត្រូវ​គិត​ថា លោក​ហាបាគុក​បាន​ជួប​ប្រទះ​បញ្ហា ដែល​ពិត​ជា​ពិបាក​មែន។ បើ​សិន​ជា​គាត់​អាច​ពោល​សរសើរ​ដំកើង​ព្រះ ក្នុង​ពេល​ដ៏​ពិបាក​នោះ យើង​ក៏​អាច​សរសើរ​ដំកើង​ទ្រង់…

ភក្តីភាពដែលគ្មានភាពអាម៉ាស់

អ្នក​គាំ​ទ្រ​ទាំង​ឡាយ ចូ​លចិ​ត្ត​ស​រសើរ​ក្រុម​កីឡាករ​ដែល​ខ្លួន​ចូ​ល​ចិត្ត។ ពួក​គេ​ពាក់​ឡូហ្គោ និង​បង្ហោះ​រូប​ភាព ឬ​សំណេរ​នៅ​ក្នុង​ទំព័​រហ្វេ​ស​ប៊ុក អំពី​ក្រុម​ជា​ទីស្រឡាញ់​រប​ស់ពួ​ក​គេ ឬ​ជជែក​ជាមួ​យ​មិ​ត្តភ​ក្តិ អំពី​ក្រុម​នោះ ដោយ​បង្ហាញ​យ៉ាង​ច្បាស់ អំពី​ភក្តី​ភាព ដែល​ខ្លួន​មា​ន​ចំពោះ​ក្រុម​នោះ។ ពេល​ខ្ញុំ​ពាក់​មួក អាវ​យឺត ដែល​មាន​ឡូហ្គោ​របស់​ក្រុម​ដេត្រយ ថៃហ្គើ និង​សន្ទនា​គ្នា​អំពី​ក្រុម​មួ​យនេះ​ គឺ​ខ្ញុំ​កំ​ពុង​តែ​បង្ហាញ​ថា ខ្ញុំ​ក៏​កំពុង​មាន​ភក្តី​ភាព​ចំពោះ​ក្រុម​នោះ។

ភក្តី​ភាព​ដែល​យើង​មាន​ចំ​ពោះ​ក្រុម​កីឡា​ណា​មួយ អាច​រំឭក​យើង​ថា យើង​ត្រូវ​មាន​ភក្តី​ភាព ដែល​ពិត​ប្រាកដ និង​ប្រសើរ​បំផុត ចំពោះ​ព្រះ​អម្ចាស់​នៃ​យើង។ ភក្តី​ភាព​ដែល​យើង​មាន​ចំពោះ​ព្រះ គឺ​គ្មាន​ភាព​អាម៉ាស់​ឡើយ។ ខ្ញុំ​គិត​អំពី​ភក្តី​ភាព​ចំពោះ​ព្រះ ពេល​ដែល​ខ្ញុំ​អាន​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ៣៤ ដែល​ក្នុង​នោះ ស្តេច​ដាវីឌ​បាន​ផ្តោត​ចិត្ត​ទៅ​លើព្រះ​មួយ​អង្គ ដែល​សំខាន់​លើស​អ្វី​ៗ​ទាំង​អស់ នៅ​លើ​លោក​នេះ។

ពេល​ស្តេច​ដាវីឌ​មាន​បន្ទូល​ថា “ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ព្រះយេហូវ៉ា​គ្រប់​ពេល​វេលា”(ខ.១) តើ​យើង​ឆ្ងល់​ដែរ​ឬ​ទេ​ថា ការ​រស់​នៅ​របស់​យើង​មាន​ចន្លោះ​ប្រហោង​ច្រើន​ប៉ុណ្ណា ខណៈ​ពេល​ដែល​យើង​បាន​រស់​នៅ តាម​បែប​ដដែល ហាក់​ដូច​ជា​គិត​ថា ព្រះ​ទ្រង់​មិន​មែន​ជា​ប្រភព​នៃ​សេចក្តី​ពិត ពន្លឺ និង​សេចក្តី​សង្រ្គោះ​របស់​យើង​នោះ? ពេល​ស្តេច​ដាវីឌ​មានបន្ទូល​ទៀត​ថា “សេចក្តី​សរសើរ​ពី​ទ្រង់​នឹង​នៅ​ក្នុង​មាត់​ខ្ញុំ​ជានិច្ច”(ខ.១) តើ​យើង​បាន​គិត​ដែរ​ឬទេ​ថា មាន​ពេល​ប៉ុន្មានដង​ហើយ ដែល​យើង​បាន​សរសើរ​អ្វី​ៗ​ក្នុង​លោកិយ​នេះ ច្រើន​ជាង​សរសើរ​ដំកើង​ព្រះ​អម្ចាស់? ហើយ​ពេល​ដែល​ទ្រង់មាន​បន្ទូល​ថា “ព្រលឹង​របស់​ខ្ញុំ​នឹង​អួត​តែ​ពី​ព្រះយេហូវ៉ា”(ខ.២) តើ​យើង​ដឹង​ដែរ​ឬ​ទេ​ថា យើង​បាន​អួត​អំពី​ជោគ​ជ័យ​ដ៏តូច​របស់​យើង ជា​ជាង​អួត​អំពី​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង។

ការ​អរ​សប្បាយ​នឹង​ក្រុម​របស់​យើង អ្វី​ដែល​យើង​ចូល​ចិត្ត និង​ជ័យ​ជម្នះ​របស់​យើង មិន​មែន​ជា​ការ​ខុស​ឆ្គង​ទេ។…

សូមនាំទូលបង្គំទៅរកថ្មដា

ពេល​ខ្ញុំ​កំពុង​ដើរ​ក្នុង​ហាង​ទំនិញ រក​មើល​ម៉ាស៊ីន​ចំហាយ​ទឹក ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​ស្រ្តី​ម្នាក់​មានវ័​យ​ចំណាស់​ជាង​ខ្ញុំ ​កំពុង​ដើរ​ចុះ​ឡើង​ៗ តាម​ច្រក​ដើរ​ នៅ​ចន្លោះ​ធ្នើរ​ដាក់ទំ​និញ។ ខ្ញុំ​ឆ្ងល់​ថា គាត់​កំពុង​តែរ​កមើ​លម៉ាស៊ីន​ចំហាយ​ទឹក ដូ​ច​ខ្ញុំ​ដែរ​ទេដឹ​ង។ ខ្ញុំក៏​ជៀ​សទៅ​ម្ខា​ង ទុក​ផ្លូ​វ​ឲ្យគា​ត់ដើ​រ​ក្បែរ​ខ្ញុំ។ មិន​យូរ​ប៉ុន្មាន យើង​ក៏​បាន​ជ​ជែ​កគ្នា​ អំពី​មេរោគ​ផ្តាសាយ​ធំ​មួយ​ប្រភេទ ដែល​កំពុង​រាត​ត្បាត ក្នុង​តំបន់​ដែល​យើង​រស់​នៅ ដែល​បាន​បណ្តាល​ឲ្យ​គាត់​មាន​អាការៈ​ក្អក និ​ងឈឺ​ក្បាល​មិន​ព្រម​បា​ត់សោះ​។​

ពីរ​បី​នាទី​ក្រោយ​មក គាត់​ក៏​បាន​និយាយទាំ​ងកំ​ហឹង ដោយ​ធ្វើ​ការ​សន្និ​ដ្ឋាន អំពី​ប្រភព​នៃ​មេរោគ​នោះ។ ខ្ញុំ​ក៏​ស្តាប់​គាត់និយាយ ដោយ​មិន​ដឹង​ថា​ ត្រូវ​ធ្វើ​ដូច​ម្តេច។  បន្តិច​ក្រោយ​មក គាត់​ក៏​បាន​ចា​កចេ​ញ​ពីហា​ង​ទំនិ​ញ ដោយ​មិន​ទាន់​បាត់​ខឹង និង​នៅមា​ន​អារម្មណ៍​នឿយ​ណា​យនៅ​ឡើយ។ ទោះ​បី​ជា​គាត់​បាន​បង្ហាញ​ពី​អារម្មណ៍​នឿយ​ណាយ​រប​ស់​គាត់​ក៏ដោយ ក៏​ខ្ញុំ​មិន​ដឹ​ង​ថា ត្រូវ​ធ្វើ​អ្វីដើ​ម្បីដ​ក​យក​ការ​ឈឺចា​ប់ចេ​ញ​ពី​ខ្លួន​គាត់​បាន​​ទេ។

ស្តេច​ដាវីឌ ជា​ស្តេច​ទីពីរ​របស់​នគរ​អ៊ីស្រាអែល ដែលបា​ននិ​ពន្ធ​ទំនុក​ដំកើ​ង ដើម្បីប​ង្ហាញ​ចេញ​នូ​វ​កំហឹង និង​អារម្មណ៍នឿយ​ណាយ​របស់​ទ្រង់ ដល់​ព្រះ។ ប៉ុន្តែ ស្តេច​ដាវី​ឌបា​ន​ជ្រាប​ថា​ ព្រះ​ទ្រង់​មិន​គ្រាន់​តែ​ស្តាប់​ទ្រ​ង់​ប៉ុណ្ណោះ​ឡើយ តែព្រះអង្គ​​​ថែម​ទាំង​អាច​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ដក​ការ​ឈឺ​ចាប់​ចេញ​ពី​ទ្រង់។ ក្នុង​បទ​គម្ពីរ​ទំនុកដំ​កើង ជំពូក​៦១​ ស្តេចដាវីឌ​​បាន​មានបន្ទូល​ថា “កាល​​ណា​​ចិ​ត្ត​ទូ​លបង្គំ​ត្រូវ​បង្គ្រប នោះ​ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផង សូម​នាំ​ទូលបង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូលបង្គំ”(ខ.២)។ ព្រះ​ទ្រង់​ជា “ទី​ជ្រក​កោន”របស់​ស្តេច​ដា​វីឌ (ខ.៣) ជា “ថ្មដា” ដែលទ្រង់​រត់​ទៅ​រក។

ពេល​យើង​មាន​កា​រ​ឈឺ​ចា​ប់ ឬជួ​បន​រណា​ម្នា​ក់ ដែល​កំពុង​មាន​ការ​ឈឺ​ចា​ប់ សូម​យើង​យក​គំរូ​តាម​ស្តេច​ដាវីឌ​ចុះ។ ពោល​គឺ​យើង​អាច​រ​ត់​ទៅរ​ក…

ការបង្គាប់ដោយផ្ទាល់

កូន​ទីពីរ​រប​ស់ខ្ញុំ​ចេះ​តែច​ង់ទៅ​គេ​ង ក្នុង​គ្រែសម្រាប់​ក្មេង​ធំ ក្នុង​បន្ទប់​គេង​របស់​បង​ស្រី​​នាង។ ជា​រៀង​រា​ល់​យប់ ខ្ញុំ​បាន​យក​ភួយ​ដណ្តប់​ឲ្យ​ព្រីតា(Britta) ដោយ​ផ្តល់​ការ​ណែ​នាំ ដល់​នាង​ដោយ​ផ្ទាល់ កុំ​ឲ្យ​ចេញ​ពី​គ្រែ​របស់​នាង ពុំ​នោះ​ទេ ខ្ញុំ​នឹង​យក​នាង ទៅ​ដាក់​ក្នុង​គ្រែ​សម្រាប់​កូន​ង៉ែត​វិញ។ ជា​រៀង​រាល់​យប់ ខ្ញុំ​បាន​ឃើ​ញនា​ង​ដើរ​ចេញ​ក្រៅ​បន្ទ​ប់​គេង ហើយខ្ញុំ​ត្រូវ​នាំ​កូន​ជា​ទី​ស្រឡាញ់ ដែល​កំពុ​ងអ​ន់ចិ​ត្ត ឲ្យ​ត្រឡប់​ទៅ​គ្រែ​សម្រាប់​កូន​ងា​វិញ។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា បងស្រី​របស់​នាង ដែ​ល​មាន​ភា​ពផ្អែ​ម​ល្ហែម មិន​សប្បាយ​ចិ​ត្ត​នឹង​ឲ្យ​នរណា​ម្នាក់ គេង​ក្នុង​បន្ទប់​រួ​ម​ជា​មួយ​នាង​ទេ ហើយ​ក៏បា​នប្រាប់​ព្រីតា ម្តង​ហើយ​ម្តង​ទៀ​តថា នាង​បាន​ឮ​ខ្ញុំ​ហៅ​ព្រីតា​ឲ្យ​ត្រឡ​ប់​ទៅ​បន្ទប់​គេង​វិញ។ ព្រីតា​ក៏​បាន​ស្តាប់​តាមពាក្យ​សម្តី​រប​ស់ប​ង​ស្រី​នាង។ នាង​បាន​រក​មើ​ល​ខ្ញុំ ហើយ​ក៏​បាន​ឡើង​គេង​នៅ​លើ​គ្រែ​របស់​នាង​វិញ។

ការ​ស្តាប់​តាម​សម្លេង​ខុស អាច​នាំ​ឲ្យ​យើង​ម្នាក់​ៗ​ទទួល​ផល​វិបាក។ ពេល​ព្រះ​អម្ចាស់​ចាត់​បុរស​ម្នាក់ ឲ្យ​ទៅ​ស្រុក​បេតអែល ធ្វើ​ជា​តំណាង​ឲ្យ​ទ្រង់ ទ្រង់​បាន​ប្រទាន​នូវ​ការ​បង្គាប់​ដ៏​ច្បាស់​លាស់ កុំ​ឲ្យ​គាត់​បរិភោគ​អាហារ ឬ​គ្រឿង​ទឹក នៅ​ទីនោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​វិល​ត្រឡប់​មក​វិញ តាម​ផ្លូវ​ដដែល​ដែរ​(១ពង្សាវតាក្សត្រ ១៣:៩)។ ពេល​ស្តាប​យេរ៉ូបោម​អញ្ជើញ​គាត់ ​ឲ្យ​បរិភោ​គអាហារ​ជា​មួយ​ទ្រង់ ហោរា​រូប​នេះ​ក៏បា​ន​បដិសេធ ដើម្បី​ស្តាប់​បង្គា​ប់ព្រះ​រាជ​បញ្ជា​របស់​ព្រះ។ ពេល​ដែល​ហោរា​ដែល​មាន​វ័​យចា​ស់​ជាង​គេ​ អញ្ជើញ​គាត់​ឲ្យ​នៅ​ញាំអា​ហារ ​ពីដំបូង គាត់បា​ន​បដិ​សេធ ប៉ុន្តែ ក្រោយ​មក គាត់​ក៏​ព្រម​នៅ​ញាំ​អា​ហារ ពេ​ល​ដែល​ហោរា​នោះ​បាន​បោក​បញ្ឆោត​គាត់​ថា​ ទេវតា​នៃ​ព្រះ​អម្ចាស់ បាន​ប្រាប់​ថា គាត់​អា​ចញាំ​អាហារ​នោះ​បាន។ ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ ពេល​ដែល​កូន​ស្រី​ពៅរបស់​ខ្ញុំ​ចេះ​តែ​ចូល​បន្ទប់​គេង​របស់​បង​ស្រីនាង។ យ៉ាង​ណាមិ​ញ  ព្រះ​ទ្រង់​ក៏​មិន​សប្បាយ​ព្រះទ័​យដែរ ពេល​ដែល​បុរ​សម្នាក់​នោះ…

ប្រាជ្ញាចាស់បុរាណ

កាល​ពី​ឆ្នាំ ២០១០ មាន​កាសែត​ក្នុង​ស្រុក​មួយ នៅ​ប្រទេស​សឹង្ហ​បូរី បាន​ចុះផ្សា​យអំ​ពី​របាយ​ការណ៍​ពិសេស ដែល​និយាយ​អំពី​មេរៀន​ជីវិត ដែល​ចែក​ចាយ​ដោយ​ពល​រដ្ឋ​វ័យ​ចំណាស់​ប្រាំ​បីនា​ក់។ របាយ​ការណ៍​នោះ​​បាន​ចាប់​ផ្តើម​ដោយ​ពាក្យ​ថា “ការ​មាន​វ័យ​កាន់​តែចាស់ នាំ​ឲ្យ​មាន​ការ​ពុះ​ពារ នៅ​ក្នុង​គំនិត និង​រូប​កាយ តែ​ទន្ទឹម​នឹង​នោះ វា​ក៏​នាំ​ឲ្យ​មា​​ន​ការ​ចម្រើន​ឡើង នៅ​ក្នុង​ផ្នែក​ដទៃ​ទៀត​ផង​ដែរ។ គឺ​ការ​ចម្រើ​នឡើ​ង​នៃ​ចំណេះ​ដឹ​ង​ផ្នែក​អារម្មណ៍ និង​សង្គម ដែល​ជា​លក្ខ​ណៈ​សម្បត្តិ ដែល​អ្នក​វិទ្យា​សាស្រ្ត​កំពុង​តែ​ចា​ប់​ផ្តើម ឲ្យ​និយម​ន័យ​ថា វា​ជា​ប្រាជ្ញា … គឺ​ប្រាជ្ញា​របស់​មនុស្ស​ចាស់”។

ជា​ការ​ពិត​ណាស់ មនុស្ស​ចាស់​ដែល​មា​នប្រា​ជ្ញា មាន​ការ​ជា​ច្រើន​ដែល​អាច​បង្រៀន​យើង អំពី​ជីវិត។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែង​អំពី​ស្តេច​មួយ​អង្គ​ដែល​ទើប​ឡើង​សោយ​រាជ ដែល​មិន​បាន​ទទួល​ស្គាល់​ប្រាជ្ញា​របស់​មនុស្ស​ចាស់។

ស្តេច​សាឡូម៉ូន​ទើប​តែ​សុគត ហើយ​បទ​គម្ពី​រ​១ពង្សាវតាក្សត្រ ១២:៣ បានចែ​ង​ថា “ពួក​ជំនុំ​អ៊ីស្រា​អែល​ទាំង​អស់ ក៏បាន​មក​គាល់​ស្តេច​រេហូ​បោម” ដោយ​ថ្វាយ​ញ្ញតិ​មួយ​ដល់​ទ្រង់។ ពួក​គេ​បាន​សូម​ឲ្យ​ស្តេច​ថ្មី​មួយ​អង្គ​នេះ ឲ្យ​សម្រាល​បន្ទុក​នៃ​កា​រងារ និង​ពន្ត​អាករ​ដ៏​ធ្ងន់ ដែលស្តេច​សាឡូម៉ូន ដែល​ជា​បិតា​ទ្រង់ បាន​តម្រូវ​ដល់ពួកគេ។ ហើយ​ពួក​គេនឹ​ង​តប​ស្នង​ស្តេចរេហូបោម​វិញ ដោយ​បម្រើ​ទ្រង់ ដោយ​ភក្តី​ភាព។

ពី​ដំបូង​ស្តេច​ដ៏​ក្មេង​វ័​យ​អង្គ​នេះ បាន​ស្វែង​រក​ការ​ប្រឹក្សា​ពី​ពួក​ចាស់​ទុំ(ខ.៦)។ ប៉ុន្តែ  ទ្រង់​ក៏​បាន​បដិសេធ​ការ​ប្រឹក្សា​របស់​ពួក​គេ ហើយ​បែរ​ជា​ទទួល​ការ​ប្រឹក្សាដ៏​ល្ងង់​ខ្លៅ ពី​ពួក​យុវ​ជន ដែល​បាន​ធំធាត់​ជា​មួយ​ទ្រង់​វិញ(ខ.៨)។ ទ្រង់​បាន​ដាក់​បន្ទុ​ក​ទៅ​លើ​ប្រជា​រាស្រ្ត​កាន់​តែ​ធ្ងន់​ជាង​មុន។ ភាព​តុក​ក្រហល់​របស់ទ្រ​ង់ បាន​បណ្តាល​ឲ្យ​ទ្រង់​បាត់​បង់​នគរ​របស់​ទ្រង់​អស់​មួយ​ផ្នែក​ធំ។

យើង​រាល់​គ្នា​ត្រូវ​ការ​ការ​ប្រឹក្សា ដែល​មក​ពី​មនុស្ស​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ ជា​ពិសេស គឺ​អ្នក​ដែល​បាន​ដើរ​ជា​មួយ​ព្រះ…

ការលាគ្នានៅលើផែនដី

ខ្ញុំ និងចៅស្រី​​របស់​ខ្ញុំ ឈ្មោះ​អាលីសា(Allyssa) មាន​ទម្លាប់​ម្យ៉ាង ពេល​ដែល​យើង​និយាយ​លាគ្នា​។ យើង​បាន​ឱ​ប​គ្នា ​ហើយ​ក៏​ចាប់​ផ្តើមនិ​យាយ​ឮ​ៗ ដោយ​សម្លេង​យំ​ខ្សឹក​ខ្សួល ប្រហែល​២​០វិ​នាទី។ បន្ទាប់​មក យើង​ក៏​ថយ​ក្រោយ ហើ​យ​ជួន​កាល​យើងនិយាយ​ថា “ជួប​គ្នា​ពេល​ក្រោយ” ហើយ​យើង​ក៏​បែក​គ្នា។ ទោះ​ទម្លា​ប់នេះ មា​ន​ភាព​ឡេះ​ឡោះ​បន្តិ​ច​ក្តី ក៏​យើង​តែង​តែ​រំពឹ​ងថា យើង​នឹង​បាន​ជួប​គ្នា​ម្តង​ទៀ​ត ក្នុង​ពេល​ឆាប់​ៗ។

ប៉ុន្តែ ជួន​កាល ការ​ឈឺចា​ប់​ដែល​បណ្តាល​មក​ពី​ការ​បែក ចេ​ញ​ពី​អ្នក​ដែ​លយើង​ស្រឡាញ់ អាច​មាន​ការ​ពិបាក។ ពេ​លដែ​លសាវ័​ក​ប៉ុល​និយាយ​លា​ពួក​ចាស់​ទុំ​នៅ​ក្រុង​អេភេសូរ “ហើយ​​គ្រប់​​​គ្នា​​ក៏​យំ​ជា​ច្រើន រួច​គេ​ឱប​ក​គាត់…ទាំង​មាន​សេចក្តី​ព្រួយ​ពី​ពាក្យ​នេះ​ជា​ដើម គឺ​ដែល​គាត់​ថា គេ​មិន​ឃើញ​មុខ​គាត់​ទៀត​ឡើយ”(កិច្ចការ ២០:៣៧-៣៨)។

ទោះ​ជា​យ៉ាង​ណាក៏​ដោយ ការ​ឈឺចា​ប់ក៏​កើត​មាន នៅ​ពេល​យើង​ជួប​កា​របែ​ក​គ្នា ដោយ​សារ​ការ​ស្លាប់ ហើយ​ត្រូវ​និយាយ​លា​គ្នា ជា​លើក​ចុង​ក្រោ​យ ក្នុង​ជីវិត​នេះ។ ការ​បែក​គ្នា​បែប​នេះ ​ហាក់ដូ​ច​ជាពិ​បាក​បរិយ៉ាយ​ណាស់។ យើង​កាន់​ទុក្ខ ហើយ​យំ​។ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើ​ងអា​ច​ប្រ​ឈម​​មុខ​នឹង​ការ​ឈឺចា​ប់ ដោយ​សារ​ការ​បែ​ក​ពី​អ្ន​ក​ដែល​យើង​ស្រឡាញ់ ដោយ​មិន​ដឹង​ថា ជួយ​គ្នាពេ​ល​ណា​ទៀត?

ប៉ុន្តែ យើង​មិន​កាន់​ទុក្ខ ដូច​អ្នក​ដែល​គ្មាន​សង្ឃឹម​នោះ​ឡើយ ។ សាវ័ក​ប៉ុល​បាន​មា​ន​ប្រសាសន៍​ នៅ​ក្នុង​សំបុត្រ​របស់​គាត់ អំពី​ការ​ជួប​ជុំ​​គ្នា​ឡើង​វិញ នៅ​ពេល​អនា​គត ដែល​នឹង​កើត​មាន ចំពោះ​អ្នក​ដែល “ជឿ​ថា ព្រះ​យេស៊ូវ​បាន​សុគត ​ហើយ​មា​ន​ព្រះ​ជន្ម​រស់​ឡើង​វិញ”(១ថែស្សាឡូនិច ៤:១៣-១៨)។ គាត់​បាន​ប្រកាស់​ថា…

ដូចក្មេងតូច

មាន​ក្មេង​ស្រី​តូច​ម្នាក់​បាន​ធ្វើ​កាយ​វិការ ដោយ​អំណរ តាម​របៀប​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ តាម​តន្រ្តី​សរសើរ​ដំកើង​ព្រះ។ ពេល​នោះ មាន​តែ​នាង​ម្នាក់​គត់ ដែល​កំពុង​ដើរ​នៅ​ក្នុង​ផ្លូវ នៅ​ចន្លោះ​កន្លែង​អង្គុយ​ ក្នុង​ព្រះ​វិហារ ប៉ុន្តែ នាង​មិន​ព្រម​ឈប់​បង្វិ​លខ្លួ​ន និង​គ្រវី​ដៃ ហើយ​លើក​ជើង​តាម​ចង្វាក់​ភ្លេង។ ម្តាយ​របស់​នាង​ក៏បា​នញ​ញឹម ដោយ​មិន​បាន​ឃាត់​នាង​ឡើយ។

ខ្ញុំ​មាន​ចិត្ត​រី​ករាយ ពេ​ល​បាន​ឃើញ​ក្មេង​ស្រី​ដ៏គួ​រ​ឲ្យស្រឡាញ់​នេះ ហើយ​ក៏​ចង់​ចូល​រួម​ជា​មួយ​នាង​ផង​ដែរ ប៉ុន្តែ មិន​អាច​ធ្វើ​ទៅ​រួច។​ អស់​កាល​ជា​យូ​រ​មក​ហើយ ដែល​ខ្ញុំ​បាន​ឈប់​បង្ហាញ​ចេញ នូ​​វ​ក្តី​អំណរ និង​ការ​ចង់​ដឹង​ច​ង់​យល់ ដោយ​មិន​មាន​ការ​ខ្មាស់​អៀន ក្នុង​វ័យ​កុមា​រ។ ថ្វី​ដ្បិត​តែ​យើង​ត្រូ​វតែ​លូត​លាស់ ហើយ​មាន​ភាព​ពេញ​​វ័យ ហើយ​លះចោ​លអាកប្ប​កិរិយា​បែប​កូន​ក្មេងក្តី ប៉ុន្តែ វា​មិន​មាន​ន័​យ​ថា យើង​ត្រូវ​បាត់​ប​ង់​ក្តី​អំណរ ការ​ចង់​ដឹង​ចង់​យល់​ឡើយ ជា​ពិសេស នៅ​ក្នុង​ទំនាក់​ទំន​ង​ជា​មួយ​ព្រះ។

កាល​ព្រះយេស៊ូវ​កំពុង​បំពេញ​បេសក​កម្ម​របស់​ទ្រង់ នៅ​លើ​ផែន​ដីនេះ​ ទ្រង់​បាន​ស្វាគម​ន៍​ក្មេង​តូច​ៗ ឲ្យ​ចូល​មក​រក​ទ្រង់ ​ហើយ​ច្រើន​តែ​មាន​បន្ទូល​ជា​ញឹក​ញាប់ អំពី​ក្មេង​ៗ នៅ​ក្នុង​ការ​បង្រៀន​របស់​ទ្រង់(ម៉ាថាយ ១១:២៥ ១៨:៣ ២១:១៦)។ មាន​ពេល​មួយ​នោះ ទ្រង់​បាន​ស្តី​បន្ទោស​ពួក​សិស្ស​របស់​ទ្រង់ ពេល​ដែល​ពួ​ក​គេព្យា​យាម​រារាំ​ងឪពុ​កម្តាយ​ទាំង​ឡាយ មិ​ន​ឲ្យ​នាំ​ក្មេង​ៗ​ចូល​មក​រក​ទ្រង់ ដើម្បី​ទទួល​ព្រះ​ពរ។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ទុក​​ឲ្យ​​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស ដូច​វា​រាល់​គ្នា​ដែរ”(ម៉ាកុស ១០:១៤)។  ត្រង់​ចំ​ណុច​នេះ ព្រះ​យេស៊ូវ​កំពុង​មាន​បន្ទូល សំដៅ​ទៅ​លើ​ការ​មាន​ចរិ​យា​ស​ម្បត្តិ​ដូច​ក្មេង​ៗ ដែល​ងាយ​នឹង​ទទួល​ព្រះ​គ្រីស្ទ…

រើសយកស្មៅ ឬព្រះគុណព្រះ

មាន​ពេល​មួយ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ ឈ្មោះ អ័ឃី(Archie) បាន​វិល​ត្រឡប់​មក​ពី​វិស្សម​កាល​វិញ​ ក៏​បាន​ដឹង​ថា អ្នក​ជិត​ខាង​របស់​គាត់​បាន​សាង​សង់​របង​ឈើ ចូល​ក្នុង​ព្រំ​ដី​គាត់ ជាង​មួយ​ម៉ែត្រ​កន្លះ។ លោក​អ័ឃី​ក៏​បាន​ចំណាយ​ពេល បី​បួន​សប្តាហ៍ ដើម្បី​ព្យាយាម​បញ្ចុះ​បញ្ចូល​អ្នក​ជិត​ខាង​គាត់​ឲ្យ​រុះ​រើ​របង​នោះ។ គាត់​បាន​ស្ម័គ្រ​ចិត្ត​ជួយ​រុះ​រើ ហើយ​ចេញ​ថ្លៃ​ចំណាយ​មួយ​ចំណែក ប៉ុន្តែ គ្មាន​បាន​លទ្ធ​ផល​អ្វី​សោះ។ គាត់​អា​ចទៅ​ប្តឹ​ងអាជ្ញា​ធរ​ឲ្យ​ជួយ​រក​ខុស​ត្រូវ ប៉ុន្តែ គាត់​បាន​សម្រេច​ចិត្ត​មិន​ប្រើ​សិទ្ធិ​មួយ​នោះ ហើយ​ក៏​បាន​បណ្តោយ​ឲ្យ​របង​នោះ នៅ​បន្ត​ឈរ​នៅ​ក្នុង​ដី​គាត់ ដើម្បី​បង្ហាញ​អ្នក​ជិត​ខាង​គាត់ ឲ្យ​ស្គាល់​ព្រះ​គុណ​ព្រះ។

លោក​អ័ឃី​មិន​មែន​ជា​មនុស្ស​ទន់​ខ្សោយ ឬ​កំសាក​ឡើយ។ គាត់​ជា​មនុស្ស​ដែល​មាន​កម្លាំង​ពេញ ប៉ុន្តែ គាត់​បាន​ជ្រើស​រើស​យក​ព្រះ​គុណ​ព្រះ ជា​ជាង​រើស​យក​ផ្ទៃ​ដី​ដែល​មាន​ស្មោះ​ដុះ ដែល​គេ​បាន​ដណ្តើម​យក​នោះ។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លោក​អ័ប្រាហាំ និង​លោក​ឡុត ដែល​មាន​ទំនាស់ ដោយ​សារ​ពួក​គេ​មាន​ហ្វូង​សត្វ​ជាច្រើន​ពាស​ពេញ​ដី។ “ពួក​​គង្វា​ល​របស់​អាប់រ៉ាម និង​ពួក​គង្វាល​របស់​ឡុត​ក៏​ចេះ​តែឈ្លោះ​គ្នា នៅ​វេលា​នោះ ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត​បាន​នៅ​ស្រុក​នោះ”(លោកុប្បត្តិ ១៣:៧)។ លោក​ឡុត​បាន​រើស​យក​ដី​ដែល​ល្អបំ​ផុត ហើយ​ក៏​បាន​បាត់​បង់​អ្វី​ៗ​ទាំង​អស់ នៅ​ចុង​បញ្ចប់។ លោក​អ័ប្រាហាំ​ក៏​បាន​រើស​យក​អ្វី​ដែល​នៅ​សល់ ហើយ​ក៏​បាន​ទទួល​ទឹក​ដី​សន្យា​(ខ.១២-១៧)។

យើង​ពិត​ជា​មាន​សិទ្ធិ​ស្មើ​គ្នា ហើយ​អាច​ប្រើ​សិទ្ធិ​នោះ ជា​ពិសេស នៅ​ពេល​ដែល​យើង​ប្រឈម​មុខ​នឹង​សិទ្ធិ​របស់​អ្នក​ដទៃ​។ ហើយ​ជួន​កាល យើង​គួរ​តែ​ប្រើ​សិទ្ធិ​របស់​យើង។ ជាក់​ស្តែង សា​វ័ក​ប៉ុល​បាន​ប្រើ​សិទ្ធិ​របស់​គាត់ ពេល​ដែល​ពួក​ក្រុម​ជំនុំ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់(មើលកិច្ចការ ២៣:១-៣)។  ប៉ុន្តែ យើង​អាច​សម្រេច​ចិត្ត​មិន​ប្រើ​សិទ្ធិ​របស់​យើង ដើម្បី​បង្ហាញ​លោកិយ​ឲ្យ​ស្គាល់​ផ្លូវ ទៅ​រក​ព្រះ ដែល​ល្អ​ជាង​ផ្លូវ​របស់​លោកិយ។…

ពេលដែលព្រះបំពេញយើង

ខ្ញុំ​ចង់​ឲ្យ​ពេល​នោះ ស្ថិត​ក្នុង​ចំណោម​ពេល​ដែល​រំភើប​រីក​រាយ​បំផុត ក្នុង​ជីវិត​ខ្ញុំ។ តែ​ផ្ទុយ​ទៅ​វិញ វា​ស្ថិត​ក្នុង​ចំណោម​ពេល​ដែល​ខ្ញុំ​មាន​ភាព​ឯក​កោ​បំផុត។ ខ្ញុំ​ទើប​តែ​មាន​ការ​ងារ “ពិត​ប្រាកដ” ជា​លើក​ទី​មួយ បន្ទាប់​ពី​បាន​បញ្ចប់មហា​វិទ្យា​ល័យ នៅ​ក្នុង​ទីក្រុង​មួយ ដែល​មាន​ចម្ងាយ​រាប់​រយ​គីឡូ​ម៉ែត្រ ពី​កន្លែង​ដែល​ខ្ញុំ​ធំ​ធាត់។ ប៉ុន្តែ ភាព​រំភើប​រីក​រាយ នៅ​ក្នុង​ការ​បោះ​ជំហាន​ដ៏​ធំ​នោះ ក៏​បាន​រលាយ​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស។ ខ្ញុំ​មាន​ខុន​ដូ​ដ៏​តូច​មួយ​សម្រាប់​ស្នាក់​នៅ ដោយ​គ្មាន​គ្រឿង​សង្ហា​រឹម​សម្រាប់​ប្រើ​ប្រាស់។ ខ្ញុំ​មិន​ស្គាល់​ទី​ក្រុង​ដែល​ខ្ញុំ​ទើប​ផ្លាស់​មក​រស់​នៅនោះ ហើយ​​ក៏​មិ​ន​ស្គាល់នរណា​ម្នាក់សោះ។ ការ​ងា​រ​ថ្មី​នោះ មាន​លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍ តែ​ភាព​ឯក​កោ​បាន​ធ្វើឲ្យ​ខ្ញុំបាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។

នៅ​ពេល​យប់​ថ្ងៃ​មួយ ខ្ញុំ​បាន​អង្គុយ​នៅ​ផ្ទះ ផ្អែក​ទៅ​លើ​ជញ្ជាំង។ ខ្ញុំ​ក៏​បាន​បើក​ព្រះ​គម្ពីរ​របស់​ខ្ញុំ ហើយ​ក៏​បាន​បើក​ចំ​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​១៦ ដែល​ក្នុង​នោះ ខ.១១ បាន​សន្យា​ថា ព្រះ​ទ្រង់​នឹង​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​យើង។ ខ្ញុំ​ក៏​បាន​អធិ​ស្ឋាន​ថា “ឱ​ព្រះ​អម្ចាស់ ទូល​បង្គំ​គិត​ថា ការ​ងារ​នេះសក្តិ​សម​នឹង​ទូល​បង្គំ តែ​ទូល​បង្គំ​មាន​អារម្មណ៍​ឯ​ក​កោ​ណាស់​។ សូម​ជួយ​ឲ្យ​ទូល​បង្គំ​នឹក​ចាំ​ថា ទ្រង់​គង់​នៅ​ក្បែរ​ទូល​បង្គំ​ជា​និច្ច”។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ទូល​អង្វរ​យ៉ាង​កំសត់ ដូច​នេះ អស់​ជា​ច្រើន​សប្តាហ៍។ នៅ​យប់​ខ្លះ អារម្មណ៍​ឯ​ក​កោ​របស់​ខ្ញុំ​ក៏​បាន​ថម​ថយ ហើយ​ខ្ញុំ​ក៏​បាន​ពិសោធ​នឹង​ព្រះ​វត្ត​មាន​របស់​ព្រះ។ នៅ​យប់​ខ្លះ​ទៀត ខ្ញុំ​មាន​អារម្មណ៍​ថា ឯក​កោ​យ៉ាង​ខ្លាំង។

ប៉ុន្តែ ខ្ញុំ​ក៏​បាន​វិល​ត្រឡប់​មក​រក​ខគម្ពីរ​នោះ​វិញ ដោយ​ការ​នឹក​ចាំ ជា​រៀង​រាល់​យប់ ហើយ​ព្រះទ្រ​ង់​ក៏​បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ជំនឿ​លើ​ទ្រង់​កាន់​តែ​ខ្លាំង បន្តិច​ម្តង​ៗ​។ ខ្ញុំបាន​ពិសោធ​នឹង​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់ តាម​របៀប​ដែល​ខ្ញុំមិ​ន​ធ្លាប់​ពី​មុន​មក។ ហើយ​ខ្ញុំ​ក៏​រៀន​បាន​ថា កិច្ច​ការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នោះ…