អរព្រះគុណ ដ្បិតព្រះអង្គជាព្រះ
ក្នុងចំណោមពាក្យមនោសញ្ចេតនារាប់ពាន់ពាក្យ ដែលគេបានបោះពុម្ភផ្សាយ នៅលើកាតប៉ូស្តាល់ ប្រហែលជាមានពាក្យមួយឃ្លា ស្ថិតក្នុងចំណោមពាក្យដែលធ្វើឲ្យប៉ះពាល់ចិត្តបំផុត។ វាជាពាក្យ ដែលគេសរសេរថា “សូមអរគុណ ដែលអ្នកគឺជាអ្នក”។ បើអ្នកបានទទួលកាតនោះ អ្នកដឹងថា មានគេយកចិត្តទុកដាក់ចំពោះអ្នក មិនមែនដោយសារអ្នកបានធ្វើអ្វីដែលពិសេសសម្រាប់គាត់នោះទេ តែគឺដោយសារតែអ្នកមានតម្លៃសម្រាប់គាត់។
ខ្ញុំក៏បានឆ្ងល់ថា តើពាក្យមនោសញ្ចេតប្រភេទនេះ អាចស្ថិតក្នុងចំណោមពាក្យល្អបំផុត សម្រាប់ឲ្យយើងនិយាយ “អរព្រះគុណ” ដល់ព្រះជាម្ចាស់ឬទេ? ជាការពិតណាស់ មានពេលដែលព្រះទ្រង់បានធ្វើការក្នុងជីវិតយើង តាមរបៀបដែលយើងអាចមើលឃើញ ហើយយើងក៏និយាយថា “ព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការអនុញ្ញាតឲ្យទូលបង្គំមានការងារនេះ”។ ប៉ុន្តែ ភាគច្រើនយើងអាចគ្រាន់តែនិយាយថា “ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលព្រះអង្គគឺជាព្រះ”។
ការអរព្រះគុណ ដូចនេះ គឺបានបង្កប់នៅពីក្រោយ បទគម្ពីរមួយចំនួន ដែលមានដូចជា ១របាក្សត្រ ១៦:៣៤ ជាដើម ដែលបានចែងថា “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ ពីព្រោះសេចក្តីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច”។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គជាព្រះ ដែលល្អ និងមានសេចក្តីស្រឡាញ់។ ហើយបទគម្ពីរទំនុកដំកើង ៧:១៧ បានថ្លែងថា “ខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា តាមសេចក្តីសុចរិតទ្រង់”។ ហើយ “ចូរយើងចូលទៅចំពោះទ្រង់ ដោយអរព្រះគុណ
… ដ្បិតព្រះយេហូវ៉ាទ្រង់ជាព្រះយ៉ាងធំ ហើយជាមហាក្សត្រយ៉ាងខ្ពស់លើអស់ទាំងព្រះ”(ទំនុកដំកើង ៩៥:២-៣)។ ទូលបង្គំ…
ការរំខានដ៏គ្រោះថ្នាក់
វិចិត្រករឈ្មោះ ហ្គែតស៍(Goetze) បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ចក្រភពអង់គ្លេស នៅសម័យក្សត្រីវិចតូរីយ៉ា ដោយសារផ្ទាំងគំនូរមួយផ្ទាំង ដែលមានចំណងជើងថា “ត្រូវមនុស្សស្អប់ខ្ពើម និងបដិសេធន៍”។ ក្នុងរូបគំនូរនេះ គាត់បានបង្ហាញអំពីព្រះយេស៊ូវ ដែលកំពុងទុក្ខវេទនា និងត្រូវគេកាត់ទោស នៅជុំវិញមនុស្ស ដែលកំពុងរស់នៅក្នុងជំនាន់របស់លោកហ្គែតស៍។ ពួកគេមានការងប់ងល់ នឹងចំណង់ចំណូលចិត្តរបស់ពួកគេ ដែលមានដូចជា មុខជំនួញ ស្នេហា និងនយោបាយជាដើម បានជាពួកគេមិនខ្វល់អំពីការលះបង់របស់ព្រះអង្គសង្រ្គោះឡើយ។ ហ្វូងមនុស្សដែលនៅជុំវិញព្រះយេស៊ូវ ក្នុងផ្ទាំងគំនូរនោះ មិនយកចិត្តទុកដាក់ចំពោះទ្រង់ទេ គឺមិនខុសពីហ្វូងមនុស្សនៅសតវត្សរ៍ទីមួយ ដែលមកជុំគ្នានៅជុំវិញឈើឆ្កាងព្រះយេស៊ូវ ដោយមិនដឹងថា ខ្លួនកំពុងមើលរំលងរឿងដ៏សំខាន់ ឬមើលរំលងព្រះមួយអង្គ ដែលកំពុងសុគតដើម្បីពួកគេ។
នៅសម័យបច្ចុប្បន្ន ក៏មានរឿងអញ្ចឹងដែរ។ អ្នកជឿព្រះ ក៏ដូចជាអ្នកមិនជឿ សុទ្ធតែអាចមានអ្វីមករំខាន មិនឲ្យគិតអំពីភាពអស់កល្បជានិច្ច។ តើធ្វើដូចម្តេច ឲ្យអ្នកដើរតាមព្រះយេស៊ូវ អាចចេញពីអព្ធនៃការរំខាននេះ ដោយសេចក្តីពិត នៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះ? គឺយើងអាចចេញពីការរំខាននោះ ដោយស្រឡាញ់គ្នា ទៅវិញទៅមក ក្នុងនាមជាបងប្អូនរួមជំនឿរបស់ព្រះ។ ព្រះយេស៊ូវមានបន្ទូលថា “គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក”(យ៉ូហាន ១៣:៣៥)។
ប៉ុន្តែ សេចក្តីស្រឡាញ់ដ៏ពិត មិនមែនមានតែប៉ុណ្ណេះទេ។ យើងត្រូវចែករំលែកក្តីស្រឡាញ់នោះ ដល់អ្នកដទៃផងដែរ ដោយផ្សាយដំណឹងល្អ ដើម្បីនាំអ្នកដទៃឲ្យមករកព្រះអង្គសង្រ្គោះ។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា…
ចំណងនៃការលើកទឹកចិត្ត
ការប្រកួតរត់ប្រណាំង ស្ទីវិន ថុមស៊ុន មែម៉ូរាល សែនធីភីត គឺជាការរត់ប្រណាំជាក្រុម ដែលមានការចូលរួម ពីកីឡាករមកពីគ្រប់ទិសទី នៅសហរដ្ឋអាមេរិក។ ក្នុងការប្រកួតនេះ សមាជិកនីមួយៗ ក្នុងក្រុមដែលមានគ្នា៧នាក់ត្រូវរត់ជាក្រុម ដោយកាន់ខ្សែតែមួយ ក្នុងចម្ងាយ៣គីឡូម៉ែត្រដំបូង នៃចម្ងាយសរុបប្រហែល៥គីឡូម៉ែត្រ។ ពេលក្រុមនីមួយៗរត់ដល់គំនូស៣គីឡូម៉ែត្រហើយ ពួកគេក៏បានទម្លាក់ខ្សែចោល ហើយរត់ប្រណាំងជាលក្ខណៈបុគ្គល ឲ្យទៅដល់ទីរៀងៗខ្លួន។ ដូចនេះ ពេលវេលាសរុបដែលកីឡាករម្នាក់ៗ ចំណាយក្នុងការប្រកួតនេះ គឺជាការបូកផ្សំនៃរយៈពេលដែលពួកគេរត់ជាក្រុម ជាមួយនឹងរយៈពេលដែលពួកគេរត់ជាលក្ខណៈបុគ្គល។
ឆ្នាំនេះ ក្រុមរបស់កូនស្រីខ្ញុំបានប្រើយុទ្ធសាស្រ្តមួយ ដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក។ ពួកគេបានដាក់អ្នករត់លឿនជាងគេ នៅខាងមុខ ហើយអ្នករត់យឺតជាងគេនៅពីក្រោយនាង។ នាងក៏បានពន្យល់ថា គោលដៅរបស់ពួកគេ គឺដើម្បីឲ្យអ្នកពូកែរត់ជាងគេស្ថិតនៅចម្ងាយជិតអ្នករត់យឺត ល្មមនឹងអាចនិយាយលើកទឹកចិត្តពួកគេ។
ផែនការរបស់ពួកគេ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរមួយ នៅក្នុងព្រះគម្ពីរហេព្រើរ។ ព្រះគម្ពីរហេព្រើរ បានជំរុញយើង ឲ្យ “កាន់ខ្ជាប់ តាមសេចក្តីបន្ទាល់របស់សេចក្តីសង្ឃឹមនោះ”(ហេព្រើរ ១០:២៣) ហើយ “ពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង”(ខ.២៤)។ មានមធ្យោបាយជាច្រើន ដែលយើងអាចប្រើ ដើម្បីអនុវត្តតាមការបង្រៀននេះ ប៉ុន្តែ អ្នកនិពន្ធបាននិយាយសង្កត់ធ្ងន់ អំពីមធ្យោបាយមួយ គឺ“ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង”(ខ.២៥)។ ការជួបជុំជាមួយអ្នកជឿដទៃទៀត តាមដែលអាចធ្វើទៅបាន…
ចៀមល្ងង់ និងអ្នកគង្វាលល្អ
មិត្តភក្តិរបស់ខ្ញុំម្នាក់ ឈ្មោះឆាដ(Chad) បានធ្វើជាអ្នកគង្វាលចៀម អស់រយៈពេល១ឆ្នាំ ក្នុងរដ្ឋវាយអូមីង។ គាត់ប្រាប់ខ្ញុំថា “សត្វចៀមល្ងង់ខ្លាំងណាស់ ពួកវាស៊ីតែចំណីដែលនៅពីមុខវាប៉ុណ្ណោះ។ ពេលពួកវាបានស៊ីស្មៅដែលនៅពីមុខវាអស់ហើយ ពួកវាមិនបែរទៅរកស្មៅថ្មីៗ នៅកន្លែងផ្សេងទេ ហើយបែរជាស៊ីដី ដែលនៅមុខពួកវាទៅវិញ!”
យើងក៏បានអស់សំណើច ហើយខ្ញុំក៏បានគិតដល់ការបង្រៀនក្នុងព្រះគម្ពីរ ដែលបានប្រៀបធៀបមនុស្ស ជាមួយសត្វចៀមជាញឹកញាប់។ ហេតុនេះហើយបានជាយើងរាល់គ្នាត្រូវការអ្នកគង្វាលម្នាក់! ប៉ុន្តែ ដោយសារសត្វចៀមល្ងង់ខ្លាំង នោះមិនមែនអ្នកគង្វាលទាំងអស់សុទ្ធតែអាចថែទាំពួកវាបានឡើយ។ សត្វចៀមត្រូវការអ្នកគង្វាលម្នាក់ ដែលយកចិត្តទុកដាក់ចំពោះពួកវា។ ពេលដែលហោរាអេសេគាលសរសេរសំបុត្រផ្ញើទៅរាស្រ្តរបស់ព្រះ ដែលកំពុងស្ថិតក្នុងការនិរទេស ជាឈ្លើយសង្រ្គាម ក្នុងចក្រភពបាប៊ីឡូន គាត់បានប្រៀបប្រដូចពួកគេ ទៅនឹងសត្វចៀម ដែលពួកអ្នកគង្វាលអាក្រក់បានដឹកនាំ។ អ្នកដឹកនាំរបស់ប្រជាជនអ៊ីស្រាអែលមិនបានថែទាំហ្វូងចៀមទេ ផ្ទុយទៅវិញ បែរជាគេងប្រវ័ញ្ច យកផលចំណេញពីពួកគេ(ខ.៣) ហើយបន្ទាប់មក ក៏បានទុកពួកគេចោល ឲ្យសត្វព្រៃមកហែកស៊ីជាអាហារ(ខ.៥)។
ប៉ុន្តែ ពួកគេមិនមែនគ្មានសង្ឃឹមនោះឡើយ។ ព្រះដែលជាអ្នកគង្វាលល្អ បានសន្យាថា នឹងរំដោះពួកគេ ឲ្យរួចពីអ្នកដឹកនាំដែលគេងប្រវ័ញ្ចពួកគេ។ ព្រះអង្គបានសន្យាថា នឹងនាំពួកគេត្រឡប់ទៅស្រុកកំណើតវិញ នៅកន្លែងមានវាលស្មៅខៀវខ្ចី ហើយឲ្យពួកគេបានសម្រាក។ ព្រះអង្គនឹងប្រោសរបួសរបស់ពួកគេឲ្យជា ហើយតាមរកចៀមដែលបាត់បង់(ខ.១១-១៦)។ ទ្រង់នឹងដេញសត្វព្រៃចេញ ដើម្បីឲ្យហ្វូងចៀមទ្រង់មានភាពសុខសាន្ត(ខ.២៨)។
សមាជិកនៃហ្វូងចៀមរបស់ព្រះជាម្ចាស់ ត្រូវការការថែទាំ និងការដឹកនាំដ៏ស្រទន់។ យើងពិតជាមានពរណាស់ ដែលមានអ្នកគង្វាល ដែលតែងតែដឹកនាំយើង ទៅរកវាលស្មៅខៀវខ្ចីជានិច្ច!(ខ.១៤)។—AMY PETERSON
តើនរណាកំពុងបើកបរ?
លោកធីម(Tim) គឺជាអ្នកជិតខាងរបស់ខ្ញុំ។ គាត់មានរូបតុក្កតាតូចមួយ នៅពីលើតាបឡូឡានរបស់គាត់។ វាជារូបតុក្កតា “សត្វចម្លែក” ដែលជាតួអង្គក្នុងសៀវភៅរឿងសម្រាប់កុមារ ដែលមានចំណងជើងថា កន្លែងរបស់សត្វចម្លែក។
កាលពីពេលកន្លងទៅ លោកធីមបានបើកឡានតាមពីក្រោយខ្ញុំ ក្នុងចរាចរណ៍ដ៏មមាញឹក ហើយក៏បានបើកឡានស្ទុះទៅមុខយ៉ាងលឿន ដើម្បីឲ្យទាន់ខ្ញុំ។ ពេលយើងទៅដល់ ខ្ញុំក៏បានសួរគាត់ថា “តើមុននេះ អ្នកបានឲ្យសត្វចម្លែកនោះបើកឡានរបស់អ្នកឬ?”
នៅថ្ងៃអាទិត្យបន្ទាប់ ខ្ញុំក៏បានភ្លេចយកក្រដាសអធិប្បាយព្រះបន្ទូលមកព្រះវិហារ។ ខ្ញុំក៏បានប្រញាប់បើកឡានលឿនដូចហោះ ចេញពីព្រះវិហារ ដើម្បីទៅយកក្រដាសនោះ ហើយក៏បានជ្រួសគ្នាជាមួយនឹងលោកធីម ដែលកំពុងតែបើកបរតាមផ្លូវនោះដែរ។ ក្រោយមក ពេលយើងជួបគ្នា គាត់ក៏បាននិយាយលេងថា “តើអ្នកបានឲ្យសត្វចម្លែកនោះ បើកឡានរបស់អ្នកឬ?” យើងក៏បានអស់សំណើច ប៉ុន្តែ គាត់បាននិយាយប៉ះពាល់ចិត្តខ្ញុំ។ តាមពិត ខ្ញុំគួរតែមានការប្រុងប្រយ័ត្ន នៅក្នុងការបើកបរឲ្យត្រូវល្បឿនកំណត់។
ពេលដែលព្រះគម្ពីរពិពណ៌នា អំពីអត្ថន័យនៃការរស់នៅ ដោយមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ គឺព្រះគម្ពីរបានលើកទឹកចិត្តយើង ឲ្យ “ថ្វាយផ្នែកទាំងអស់នៃខ្លួនយើង” ដល់ទ្រង់(រ៉ូម ៦:១៣)។ ខ្ញុំក៏បានចាត់ទុកការឆ្លើយតបរបស់លោកធីមនៅថ្ងៃនោះ ជាការរំឭកដ៏ស្រទន់ មកពីព្រះជាម្ចាស់ ឲ្យថ្វាយ “ជើងរបស់ខ្ញុំដែលជាន់ឈ្នាន់ល្បឿនរបស់ឡាន” ដល់ទ្រង់ ព្រោះខ្ញុំត្រូវថ្វាយគ្រប់ទាំងអស់ ដល់ទ្រង់ ដោយសេចក្តីស្រឡាញ់។
មនុស្សគ្រប់គ្នាសុទ្ធតែអាចសួរខ្លួនឯងថា “តើនរណាជាអ្នកបើកបរ?” តើយើងបានអនុញ្ញាតឲ្យ “សត្វចម្លែក” ដែលជានិស្ស័យសាច់ឈាមនៃអំពើបាបចាស់ ដឹកនាំជីវិតយើង ដោយការព្រួយបារម្ភ ការភ័យខ្លាច…
ក្តីសង្ឃឹមដែលមានទំនុកចិត្ត
លោកបណ្ឌិត វីល្លាម វ៉លេស(William Wallace) បានបម្រើការជាបេសកជន ផ្នែកវះកាត់ ក្នុងខេត្តវូហ្សួ ប្រទេសចិន ក្នុងទសវត្សរ៍ឆ្នាំ១៩៤០ ពេលដែលប្រទេសជប៉ុនបានឈ្លានពានប្រទេសចិន។ លោកវ៉លេសបានគ្រប់គ្រងមន្ទីរពេទ្យស្តោត មេម៉ូរាល នៅសម័យនោះ។ គាត់បានឲ្យមន្ទីរពេទ្យនោះ ដឹកជញ្ជូនឧបករណ៍របស់គាត់ នៅលើកនាវាផ្ទុកទំនិញ ហើយក៏បានបន្តបំពេញតួនាទីជាមន្តីរពេទ្យបណ្តែតទឹក ចុះតាមខ្សែទឹកទន្លេ ដើម្បីជៀសវាងការវាយប្រហារដោយទ័ពជើងគោក របស់ជប៉ុន។
ក្នុងអំឡុងពេលដ៏គ្រោះថ្នាក់នោះ បទគម្ពីរភីលីព ១:២១ ស្ថិតក្នុងចំណោមខគម្ពីរដែលគាត់ចូលចិត្តជាងគេ ដែលបានរំឭកគាត់ថា បើគាត់នៅមានជីវិតរស់ គាត់មានការងារដែលត្រូវធ្វើថ្វាយព្រះអង្គសង្រ្គោះ តែបើគាត់ស្លាប់ គាត់នឹងបានទៅនៅជាមួយព្រះគ្រីស្ទអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យារបស់ទ្រង់។ ខគម្ពីរនេះ ក៏មានអត្ថន័យដ៏ពិសេសសម្រាប់គាត់ ពេលដែលគាត់បានស្លាប់ នៅក្នុងគុក ដោយសារការចោទប្រកាន់ខុស ក្នុងឆ្នាំ១៩៥១។
បទគម្ពីរដែលសាវ័កប៉ុលបាននិពន្ធ បានឆ្លុះបញ្ចាំងអំពីការប្តូរផ្តាច់ដ៏ជ្រាលជ្រៅ ដែលយើងអាចមាន ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ ដោយជួយយើងឲ្យប្រឈមមុខនឹងទុក្ខលំបាក និងគ្រោះថ្នាក់ ដើម្បីព្រះអង្គ។ ការប្តូរផ្តាច់នេះ គឺកើតមាន ដោយសារព្រះវិញ្ញាណបរិសុទ្ធ និងការអធិស្ឋានរបស់អ្នកដែលនៅជិតយើងបំផុត(ខ.១៩)។ បទគម្ពីរនេះ ក៏ជាព្រះបន្ទូលសន្យាផងដែរ។ ពេលដែលយើងបានថ្វាយខ្លួនយើង ដើម្បីបន្តការងារបម្រើ ក្នុងកាលៈទេសៈដ៏ពិបាក ចូរយើងនឹកចាំថា ពេលដែលជីវិត និងការងាររបស់យើងត្រូវបញ្ចប់នៅលើផែនដីនេះ យើងនឹងមានក្តីអំណរ ក្នុងជីវិតអស់កល្បជានិច្ច ជាមួយព្រះយេស៊ូវ។
ក្នុងពេលដែលយើងជួបការលំបាកបំផុត ចូរយើងមានចិត្តដែលប្តូរផ្តាច់នៅក្នុងការដើរតាមព្រះយេស៊ូវ…
ព្រះវត្តមានព្រះអង្គ
ឪពុកដែលមានការថប់បារម្ភ បានអង្គុយជាមួយកូនប្រុសជំទង់របស់ខ្លួន នៅពីមុខគ្រូមន្តអាគមន៍។ គ្រូមន្តអាគមន៍ក៏បានសួរថា “តើកូនប្រុសរបស់លោកនឹងធ្វើដំណើរទៅដល់កន្លែងណា?” បុរសជាឪពុកក៏បានឆ្លើយថា “ទៅដល់ទីក្រុងធំមួយ ហើយវានឹងស្នាក់នៅទីក្រុងនោះមួយរយៈ”។ គ្រូមន្តអាគមន៍ក៏បានហុចវត្ថុស័ក្តិសិទ្ធិមួយ(វត្ថុដែលនាំឲ្យមានសំណាងល្អ) ឲ្យបុរសជាឪពុក ហើយប្រាប់គាត់ថា “របស់នេះនឹងការពារវាគ្រប់ទីកន្លែង”។
តាមពិត ក្មេងប្រុសនោះ គឺជាខ្ញុំកាលនៅក្មេង។ ទោះជាយ៉ាងណាក៏ដោយ គ្រូមន្តអាគមន៍ និងវត្ថុស័ក្តិសិទ្ធិរបស់គាត់ មិនអាចជួយអ្វីខ្ញុំបានទេ។ ខណៈពេលដែលខ្ញុំកំពុងរស់នៅក្នុងទីក្រុងនោះ ខ្ញុំក៏បានទទួលជឿព្រះយេស៊ូវ។ ខ្ញុំក៏បានយកវត្ថុស័ក្តិសិទ្ធិនោះទៅបោះចោល ហើយក៏បានមានជំនឿដ៏ជាប់លាប់ ចំពោះព្រះយេស៊ូវ។ ការមានព្រះយេស៊ូវ ក្នុងជីវិតខ្ញុំ គឺបានធានាថា ព្រះទ្រង់មានវត្តមានគង់នៅក្នុងខ្ញុំ។
៣០ឆ្នាំក្រោយមក ខណៈពេលដែលខ្ញុំ និងឪពុករបស់ខ្ញុំដែលជាអ្នកជឿថ្មី ប្រញាប់នាំប្អូនប្រុសខ្ញុំទៅមន្ទីរពេទ្យ គាត់និយាយប្រាប់ខ្ញុំថា “ចូរយើងអធិស្ឋានសិន សូមព្រះវិញ្ញាណបរិសុទ្ធយាងទៅជាមួយកូន ហើយគង់នៅជាមួយកូនគ្រប់ទីកន្លែង!” កាលនោះ យើងក៏បានដឹងថា មានតែព្រះវត្តមាន និងអំណាចចេស្តារបស់ព្រះទេ ដែលអាចផ្តល់ក្តីសុខដល់យើងបាន។
លោកម៉ូសេក៏ធ្លាប់រៀនមេរៀនដែលស្រដៀងគ្នាផងដែរ។ ព្រះទ្រង់បានប្រទាននូវកិច្ចការដ៏ពិបាកមួយ ឲ្យគាត់ធ្វើ គឺឲ្យគាត់ដឹកនាំរាស្រ្តរបស់ទ្រង់ ចេញពីភាពជាទាសករ នៅស្រុកអេស៊ីព្ទ ហើយចូលទៅក្នុងទឹកដីសន្យា(និក្ខមនំ ៣:១០)។ តែព្រះទ្រង់បានធានាដល់គាត់ថា ទ្រង់នឹងគង់នៅជាមួយគាត់ជានិច្ច(ខ.១២)។
យ៉ាងណាមិញ ដំណើរជីវិតរបស់យើងក៏ជួបនូវឧបសគ្គជាច្រើនផងដែរ ប៉ុន្តែ មានការធានាថា ព្រះវត្តមានរបស់ព្រះជាម្ចាស់ នឹងគង់នៅជាមួយយើងជានិច្ច។ គឺដូចដែលព្រះជាម្ចាស់បានប្រាប់សិស្សទ្រង់ថា ទ្រង់នឹងគង់នៅជាមួយពួកគេជានិច្ច រហូតដល់បំផុតកល្ប(ម៉ាថាយ…
អ្វីដែលយើងអាចធ្វើបាន
ទោះលោកម៉ូរី ប៊ូហ្កាត(Morrie Boogaart) មានអាយុ៩២ឆ្នាំ ហើយត្រូវជាប់នៅលើគ្រែក៏ដោយ ក៏គាត់នៅតែចាក់មួក សម្រាប់ជនអនាថា នៅរដ្ឋមីឈីហ្កិន។ ព័ត៌មានបានផ្សាយថា គាត់ចាក់បានជាង៨ពាន់មួក ក្នុងរយៈពេល១៥ឆ្នាំ។ គាត់មិនបានផ្តោតទៅលើសុខភាព ឬចំណុចខ្វះខាតរបស់គាត់ឡើយ ផ្ទុយទៅវិញ គាត់បានមើលបង្ហួសខ្លួនគាត់ ហើយបានធ្វើអ្វីដែលគាត់អាចធ្វើ ដើម្បីបំពេញតម្រូវការអ្នកដទៃ ជាសំខាន់ជាងតម្រូវការខ្លួនឯង។ គាត់បានប្រកាសថា កិច្ចការដែលគាត់បានធ្វើ បាននាំឲ្យគាត់មានអារម្មណ៍ល្អ ហើយក៏បានផ្តល់ឲ្យគាត់ នូវគោលបំណង។ គាត់និយាយថា គាត់នឹងបន្តធ្វើដូចនេះ ទាល់តែគាត់បានទៅនៅជាមួយព្រះអម្ចាស់។ គាត់ក៏បានលាចាកលោក នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨។ ទោះបីជាអ្នកដែលបានទទួលមួកពីគាត់ មិនដឹងអំពីរឿងរបស់គាត់ ឬដឹងថា គាត់បានលះបង់ច្រើនប៉ុណ្ណា ដើម្បីចាក់មួកនីមួយៗក៏ដោយ ក៏ទង្វើដ៏សាមញ្ញដែលលោកម៉ូរីបានធ្វើ ដើម្បីបង្ហាញចេញនូវសេចក្តីស្រឡាញ់ បានបណ្តាលចិត្តមនុស្សជាច្រើន នៅទូទាំងពិភពលោក។
យើងក៏អាចមើលរំលងទុក្ខលំបាករបស់យើង ដោយគិតប្រយោជន៍អ្នកដទៃជាសំខាន់ជាងខ្លួនឯង ហើយយកតម្រាប់តាមព្រះសង្រ្គោះនៃសេចក្តីស្រឡាញ់ និងក្តីអាណិតរបស់យើង ព្រះនាមយេស៊ូវគ្រីស្ទ(ភីលីព ២:១-៥)។ ព្រះទ្រង់យកកំណើតជាមនុស្ស ទ្រង់ជាស្តេចលើអស់ទាំងស្តេច តែបានយក “ភាពជាអ្នកបម្រើ” ដោយការបន្ទាបខ្លួនដ៏ពិត(ខ.៦-៧)។ ព្រះអង្គបានលះបង់ព្រះជន្ម ដែលជាការលះបង់ដ៏ធំបំផុត ដោយសុគតជំនួសយើងនៅលើឈើឆ្កាង(ខ.៨)។ ព្រះយេស៊ូវបានប្រទានអ្វីៗគ្រប់យ៉ាងដល់យើង … សុទ្ធតែដើម្បីថ្វាយសិរីល្អដល់ព្រះវរបិតា (ខ.៩-១១)។
ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ យើងមានឯកសិទ្ធិ ដែលបានបង្ហាញសេចក្តីស្រឡាញ់ និងបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកដទៃ…
ឪពុក និងកូនប្រុស
ប៉ាខ្ញុំជាឪពុកដ៏ល្អ ហើយភាគច្រើន ខ្ញុំបានធ្វើជាកូនប្រុស ដែលស្តាប់បង្គាប់។ ប៉ុន្តែ យើងមានចំណុចខ្វះខាតមួយ នៅក្នុងទំនាក់ទំនងរបស់យើង។ គាត់ជាបុរសដែលស្ងាត់ស្ងៀម ហើយខ្ញុំក៏អញ្ជឹងដែរ។ ជាញឹកញាប់ យើងបានធ្វើកិច្ចការនៅក្បែរគ្នា ដោយស្ទើរតែមិនបាននិយាយគ្នាមួយម៉ាត់។ គាត់មិនដែលសួរនាំ ខ្ញុំក៏មិនដែលប្រាប់គាត់ អំពីបំណងចិត្ត និងក្តីស្រមៃ ដ៏ជ្រាលជ្រៅបំផុត និងក្តីសង្ឃឹម ព្រមទាំងការភ័យខ្លាចរបស់ខ្ញុំឡើយ។
មានពេលមួយ ខ្ញុំក៏បានយល់អំពីភាពមិនសូវមាត់ករបស់ខ្ញុំ។ ការយល់ដឹងនោះ ប្រហែលជាបានចាប់ផ្តើម ពេលដែលកូនប្រុសដំបូងរបស់ខ្ញុំចាប់កំណើត ឬពេលដែលកូនប្រុសរបស់ខ្ញុំទាំងប៉ុន្មាន បានចេញទៅក្នុងលោកិយ។ សព្វថ្ងៃនេះ ខ្ញុំគិតថា បើសិនជាខ្ញុំបានធ្វើជាកូនប្រុសសម្រាប់ប៉ារបស់ខ្ញុំ ឲ្យបានល្អជាងនេះ មិនដឹងជាល្អយ៉ាងណាទេ។
ខ្ញុំក៏បាននឹកគិត អំពីអ្វីដែលខ្ញុំអាចនិយាយប្រាប់គាត់ និងអំពីអ្វីដែលគាត់អាចប្រាប់ខ្ញុំ កាលគាត់នៅរស់។ នៅពិធីបុណ្យសពរបស់គាត់ ខ្ញុំបានឈរនៅក្បែរក្តាមឈូសរបស់គាត់ ដោយពិបាកយល់អំពីអារម្មណ៍ខ្លួនឯង។ ភរិយាខ្ញុំក៏បាននិយាយខ្សិបៗថា “យឺតពេលហើយ!”
ការកម្សាន្តចិត្តរបស់ខ្ញុំ ស្ថិតនៅលើការពិតដែលថា យើងនឹងលែងមានបញ្ហាអ្វីតទៅទៀត នៅនគរស្ថានសួគ៌ ដ្បិតនៅទីនោះ មិនមានការសម្រក់ទឹកភ្នែកទៀតទេ(វិវរណៈ ២១:៤)។
សម្រាប់អ្នកជឿព្រះយេស៊ូវ ការស្លាប់មិនមែនជាការបញ្ចប់នៃសេចក្តីស្រឡាញ់ឡើយ តែជាការចាប់ផ្តើមនៃវត្តមានដែលគ្មានទីបញ្ចប់ ដែលនឹងលែងមានការយល់ច្រឡំ ទំនាក់ទំនងនឹងត្រូវបានប្រោសឲ្យជា ហើយសេចក្តីស្រឡាញ់នឹងលូតលាស់ជារៀងរហូត។ នៅទីនោះ ចិត្តរបស់កូននឹងបង្វែរមករកឪពុក ហើយចិត្តរបស់ឪពុកនឹងបង្វែរមករកកូន(ម៉ាឡាគី ៤:៦)។—DAVID H. ROPER
ខ្ញុំសុំទោស
កាលពីឆ្នាំ ២០០៥ លោកខូលីន(Collins) បានផ្តល់របាយការណ៍ក្លែងក្លាយ ដែលបណ្តាលឲ្យលោកមែកគីចូលគុកអស់៤ឆ្នាំ ហើយលោកមែកគីបានសច្ចារថា នឹងទៅរកលោកខូលីន ដើម្បីសងសឹក ពេលគាត់ចេញពីគុក។ ទីបំផុត លោកមែកគីក៏បានរួចទោស ហើយគាតក៏បានបាត់បង់អ្វីៗគ្រប់យ៉ាង។ ទន្ទឹមនឹងនោះ គេក៏បានរកឃើញរបាយការណ៍ក្លែងក្លាយជាច្រើនរបស់លោកខូលីន ហើយគាត់ក៏បានបាត់បង់ការងារ ហើយត្រូវចូលគុកផងដែរ។ បុរសទាំងពីរក៏បានទទួលជឿព្រះគ្រីស្ទ ខណៈពេលដែលពួកគេកំពុងជាប់ឃុំខ្លួននៅក្នុងគុក។
នៅឆ្នាំ ២០១៥ អ្នកទាំងពីរក៏បានដឹងថា ពួកគេកំពុងតែធ្វើការ នៅក្នុងក្រុមហ៊ុនតែមួយ ដែលក្រុមហ៊ុននោះដំណើរការ ដោយផ្អែកទៅលើជំនឿគ្រីស្ទបរិស័ទ។ លោកខូលីនក៏បានរំឭកថា គាត់បានប្រាប់លោកមែកគីថា “ខ្ញុំមិនដឹងថា ត្រូវបកស្រាយយ៉ាងដូចម្តេចទេ។ ខ្ញុំគ្រាន់តែចង់សុំទោសប៉ុណ្ណោះ”។ លោកមែកគីក៏បានឆ្លើយថា “នេះជាអ្វីដែលខ្ញុំចង់ឮអ្នកនិយាយ”។ លោកមែកគីក៏បានអត់ទោសឲ្យគាត់។ អ្នកទាំងពីរអាចផ្សះផ្សាឡើងវិញ ព្រោះពួកគេសុទ្ធតែបានពិសោធន៍នឹងសេចក្តីស្រឡាញ់ និងការអត់ទោសដែលគ្មានអ្វីប្រៀបផ្ទឹម របស់ព្រះជាម្ចាស់ ដែលបានជួយយើង ឲ្យអាច “អត់ទោសឲ្យគេ ដូចដែលទ្រង់បានអត់ទោសឲ្យយើង”(កូល៉ុស ៣:១៣)។
សព្វថ្ងៃនេះ អ្នកទាំងពីរក៏បានក្លាយជាមិត្តជិតស្និទ្ធ។ លោកខូលីនក៏បាននិយាយថា“យើងមានបេសកកម្មរួមមួយ … គឺត្រូវធ្វើយ៉ាងណា ឲ្យលោកិយដឹងថា បើអ្នកជំពាក់ការសុំទោស នឹងនរណាម្នាក់ នោះត្រូវជម្រុះភាពអំណួតរបស់អ្នកចោល ហើយទៅសុំទោសគេ។ បើអ្នកមានការប្រកាន់ទោស ចំពោះនរណាម្នាក់ នោះត្រូវជម្រះភាពល្វីងជូរចត់ចេញពីចិត្ត ព្រោះវាមិនខុសអីពីការផឹកថ្នាំពុលខ្លួនឯង ហើយសង្ឃឹមថា គេនឹងពុលថ្នាំនោះ”។
ព្រះទ្រង់បានត្រាសហៅអ្នកជឿទ្រង់ ឲ្យរស់នៅ…