ភាពសប្បុរស ដែលមិនបានរំពឹងទុក
មានពេលមួយ មិត្តភក្តិរបស់ខ្ញុំម្នាក់ កំពុងតែរង់ចាំបង់ប្រាក់ សម្រាប់គ្រឿងទេសដែលគាត់បានទិញ នៅក្នុងផ្សាទំនើប។ ពេលនោះ មានបុរសម្នាក់ដែលឈរនៅពីមុខនាង បានងាកមកក្រោយ ហើយក៏បានហុចបណ្ណបញ្ចុះតម្លៃ ១៤ដុល្លាឲ្យនាង សម្រាប់ការបង់ថ្លៃទំនិញ។ ដោយសារនាងមានការហត់នឿយ ហើយមិនបានគេងឲ្យគ្រប់គ្រាន់ផងនោះ នាងក៏បានស្រក់ទឹកភ្នែក ដោយសារអំពើសប្បុរសរបស់គាត់។ បន្ទាប់មក នាងក៏បានអស់សំណើច ចំពោះខ្លួនឯង ដែលបានយំនៅពេលនោះ។ ភាពសប្បុរសដែលមិនបានរំពឹងទុកនេះ បានប៉ះពាល់ចិត្តនាងណាស់ ហើយក៏បានផ្តល់ឲ្យនាងនូវសេចក្តីសង្ឃឹម ក្នុងអំឡុងពេលដែលនាងកំពុងតែខ្សោះអស់កម្លាំង។ នាងក៏បានថ្វាយការអរព្រះគុណដល់ព្រះជាម្ចាស់ សម្រាប់សេចក្តីល្អរបស់ទ្រង់ ដែលបានប្រទានមកនាង តាមរយៈមនុស្សម្នាក់ នៅថ្ងៃនោះ។
ការបង្រៀនអំពីការឲ្យ ស្ថិតក្នុងចំណោមប្រធានបទ ដែលសាវ័កប៉ុលបានលើកយកមកសរសេរ នៅក្នុងសំបុត្រ ដែលគាត់បានសរសើរផ្ញើទៅសាសន៍ដទៃ ដែលជាគ្រីស្ទបរិស័ទ នៅទីក្រុងអេភេសូរ។ គាត់បានបង្រៀនពួកគេ ឲ្យលះបង់ជីវិតចាស់ចោល ហើយឱបក្រសោបយក ជីវិតថ្មីវិញ ដ្បិតពួកគេបានទទួលសេចក្តីសង្រ្គោះ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ហើយ។ គាត់ក៏បានបកស្រាយថា ព្រះគុណដែលជួយសង្រ្គោះនេះ បណ្តាលចិត្តយើង ឲ្យចង់ “ធ្វើការល្អ” ដ្បិតព្រះទ្រង់បានបង្កើតយើង ឲ្យមានរូបភាពដូចទ្រង់ ហើយជា “ស្នាព្រះហស្ត”របស់ទ្រង់(២:១០)។ យើងអាចចែកផ្សាយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តាមរយៈការប្រព្រឹត្តរបស់យើងជារៀងរាល់ថ្ងៃ ដូចបុរសដែលនៅផ្សារទំនើបនោះដែរ។
ជាការពិតណាស់ ដើម្បីចែកចាយអំពីព្រះគុណព្រះ យើងមិនចាំបាច់ត្រូវឲ្យអំណោយដល់អ្នកដទៃក៏បាន ប៉ុន្តែ យើងអាចបង្ហាញឲ្យគេស្គាល់សេចក្តីស្រឡាញ់របស់ទ្រង់ តាមរយៈការប្រព្រឹត្តដទៃទៀត។ ឧទាហរណ៍…
តន្ត្រីដ៏ពិរោះរណ្តំ
ឪពុកម្តាយរបស់ខ្ញុំ បានបង្រៀនខ្ញុំឲ្យស្រឡាញ់ដូរតន្ត្រីគ្រប់ប្រភេទ គឺរាប់ចាប់ពីតន្រ្តីជនបទ ដល់តន្រ្តីបុរាណ។ ដូចនេះ បេះដូងខ្ញុំបានលោតយ៉ាងលឿន ខណៈពេលដែលខ្ញុំកំពុងតែដើរ ចូលក្នុងមហោស្រពមូស្គូ ដើម្បីស្តាប់តន្រ្តីជាតិប្រទេសរូស្ស៊ី។ មហោស្រពនេះ ស្ថិតក្នុងចំណោមសាលមហោស្រពដែលធំបំផុតរបស់ប្រទេសនេះ។ ខណៈពេលដែលអ្នកដឹកនាំវង់តន្រ្តីកំពុងតែនាំតន្ត្រីករទាំងឡាយ ឲ្យប្រគុំបទដ៏ល្បីល្បាញរបស់លោកឆាយកូស្គី(Tchaikovsky) ភ្លេងក៏ឡើងសម្លេងបន្តិចម្តងៗ លាន់ឡើង កាន់តែពិរោះរណ្តំ។ ពេលនោះជាពេលដ៏អស្ចារ្យ ហើយទស្សនិកជនក៏បានក្រោកឡើយទះដៃសរសើរ។
ព្រះគម្ពីរបរិសុទ្ធទាំងមូល គឺប្រៀបបាននឹងតន្ត្រីដែលបានប្រគំឡើង ដោយភាពពិរោះរណ្តំ ដែលអស្ចារ្យបំផុត ក្នុងប្រវត្តិសាស្រ្ត គឺនៅត្រង់ចំណុច ដែលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ។ បន្ទាប់ពីអ័ដាម និងនាងអេវ៉ាបានធ្លាក់ចូលក្នុងអំពើបាប ក្នុងសួនច្បាអេដែន ព្រះទ្រង់ក៏បានសន្យាថា នឹងប្រទានព្រះដ៏ប្រោសលោះមួយអង្គ(លោកុប្បត្តិ ៣:១៥)។ ហើយខ្លឹមសារមួយនេះ ក៏បានបន្តនៅក្នុងបទគម្ពីរសញ្ញាថ្មីទំាងមូល។ ព្រះបន្ទូលសន្យារបស់ទ្រង់ បានបង្ហាញនៅក្នុងកូនចៀម នៃបទរំលង(និក្ខមនំ ១២:២១) ក្តីសង្ឃឹមរបស់ពួកហោរា(១ពេត្រុស ១:១០) និងការស្រេកឃ្លាននៃរាស្រ្តរបស់ព្រះ។
បទគម្ពីរ១យ៉ូហាន ៤:១៤ បានបញ្ចាក់ថា “យើងបានឃើញ ក៏ធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រាមក ធ្វើជាព្រះអង្គសង្គ្រោះនៃមនុស្សលោក”។ តើយើងបានឃើញ និងធ្វើបន្ទាល់ដោយរបៀបណា? ព្រះទ្រង់បានសម្រេចព្រះបន្ទូល ដែលបានសន្យាថា នឹងសង្រ្គោះលោកិយដែលមានបាប នៅពេលដែលព្រះយេស៊ូវសុគត ហើយមានព្រះជន្មរស់ឡើងវិញ ដើម្បីអត់ទោសបាបឲ្យយើង ហើយផ្សះផ្សាយើងឲ្យជាងនឹងព្រះអាទិកររបស់យើង។ ហើយថ្ងៃណាមួយ ទ្រង់នឹងយាងមកវិញ ហើយស្អាងស្នាព្រះហស្តរបស់ទ្រង់ទំាងមូលឡើងវិញ។…
តើសន្តិភាពនៅឯណា?
កាលពីឆ្នាំ ១៩៨៤ អ្នកការសែតម្នាក់ បានសួរលោក បប់ ឌីលែន(Bob Dylan) ថា “តើលោកនៅតែសង្ឃឹមថា សន្តិភាពនឹងកើតមានដែរឬទេ?” លោកឌីលែនក៏បានឆ្លើយថា “ខ្ញុំមិនសង្ឃឹមថា សន្តិភាពនឹងកើតមានទេ”។ ការឆ្លើយតបរបស់គាត់ បាននាំឲ្យមានការរិះគន់ តែគេមិនអាចបដិសេធន៍បានឡើយថា សន្តិភាព នៅសម័យនោះ គឺគ្រាន់តែជាការស្រមើរស្រមៃប៉ុណ្ណោះ។
ប្រហែល៦០០ឆ្នាំ មុនសម័យព្រះយេស៊ូវយាងមកចាប់កំណើត ពួកហោរាភាគច្រើនកំពុងតែថ្លែងទំនាយថា សន្តិភាពនឹងកើតមាន។ ប៉ុន្តែ ហោរារបស់ព្រះ មិនបានថ្លែងទំនាយដូចនេះឡើយ។ ហោរាយេរេមា បានរំឭកពួកបណ្តាជន អំពីព្រះបន្ទូលព្រះជាម្ចាស់ ដែលបានមានបន្ទូលថា “ចូរស្តាប់តាមពាក្យអញ នោះអញនឹងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងបានជារាស្ត្ររបស់អញ”(យេរេមា ៧:២៣)។ ប៉ុន្តែ ពួកគេនៅតែមិនអើពើចំពោះព្រះរាជបញ្ជារបស់ព្រះអម្ចាស់ ម្តងហើយម្តងទៀត។ ពួកហោរាក្លែងក្លាយរបស់ពួកគេបានប្រកាស់ច្រំដែលថា សុខសន្តិភាព នឹងកើតមាន(៨:១១)។ ប៉ុន្តែ លោកយេរេមាបានថ្លែងទំនាយ អំពីគ្រោះមហន្តរាយ។ ទីក្រុងយេរូសាឡិមក៏បានដួលរលំ ក្នុងឆ្នាំ៥៨៦ មុនគ្រីស្ទសករាជ។
សុខសន្តិភាពកម្រកើតមានណាស់។ ប៉ុន្តែ នៅក្នុងកណ្ឌគម្ពីរយេរេមា ដែលជាគម្ពីរបទទំនាយ អំពីទុក្ខវេទនា យើងបានរកឃើញព្រះមួយអង្គ ដែលមានសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ។ ព្រះអម្ចាស់ក៏បានប្រាប់រាស្រ្តរបស់ទ្រង់ ដែលចេះតែបះបោរថា ព្រះអង្គបានស្រឡាញ់ពួកគេ ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហើយព្រះអង្គនឹងសង់ពួកគេឡើងវិញ(៣១:៣-៤)។
ព្រះជាម្ចាស់ ជាព្រះនៃសេចក្តីស្រឡាញ់…
មិនអាចខាំជាប់
ខណៈពេលដែលខេតលីន(Caitlyn) កំពុងហែលទឹក ជាមួយមិត្តភក្តិគាត់ នៅក្នុងឈូងសមុទ្រមិចស៊ីកូ គាត់ក៏ត្រូវត្រីឆ្លាមខាំជើងជាប់ ហើយវាក៏បានព្យាយាមទាញគាត់។ ដើម្បីតទល់នឹងការវាយប្រហារនេះ ខេតលីនក៏បានដាល់ច្រមុះរបស់ត្រីឆ្លាម។ សត្វសាហាវនេះក៏បានបើកមាត់របស់វា ព្រលែងជើងគាត់ ហើយក៏បានហែលទៅឆ្ងាយបាត់ ទាំងបរាជ័យ។ ការខំារបស់ត្រីឆ្លាម បានធ្វើឲ្យជើងគាត់របួសជាច្រើនកន្លែង ដែលត្រូវដេរអស់១០០ថ្នេរ ប៉ុន្តែ អ្វីដែលសំខាន់នោះ គឺត្រីឆ្លាមនោះមិនអាចខំាជើងរបស់គាត់ជាប់ឡើយ។
រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិត ដែលព្រះយេស៊ូវបានឈ្នះសេចក្តីស្លាប់ ដោយធ្វើឲ្យវាលែងមានអំណាចគំរាមកំហែង និងឈ្នះអ្នកដើរតាមទ្រង់ទៀត។ សាវ័កពេត្រុសបានមានប្រសាសន៍ថា “សេចក្តីស្លាប់ គ្មានអំណាចនឹងឃុំឃាំងទ្រង់ទុកបានឡើយ”(កិច្ចការ ២:២៤)។
លោកពេត្រុសបាននិយាយដូចនេះ ទៅកាន់ហ្វូងមនុស្ស នៅទីក្រុងយេរូសាឡិម។ ប្រហែលជាក្នុងចំណោមនោះ មានមនុស្សជាច្រើនដែលធ្លាប់ស្រែកថា “ឆ្កាងវាទៅ! ឆ្កាងវាទៅ!” ដើម្បីទាមទាឲ្យគេកាត់ទោសប្រហារជីវិតព្រះយេស៊ូវ(ម៉ាថាយ ២៧:២២)។ ជាលទ្ធផល ពួកទាហានរ៉ូម៉ាំង ក៏បានយកទ្រង់ទៅឆ្កាង។ សពទ្រង់ក៏ត្រូវគេយកទៅបញ្ចុះនៅក្នុងផ្នូរមួយ ហើយក៏បាននៅក្នុងផ្នូរនោះអស់បីថ្ងៃ រហូតដល់ពេលដែលព្រះបានប្រោសទ្រង់ឲ្យមានព្រះជន្មឡើងវិញ។ បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ លោកពេត្រុស និងពួកសិស្សដទៃទៀត ក៏បាននិយាយ និងបរិភោគអាហារជាមួយទ្រង់ ហើយ៤០ថ្ងៃក្រោយមក ពួកគេក៏បានឃើញទ្រង់យាងឡើង ទៅនគរស្ថានសួគ៌វិញ(កិច្ចការ ១:៩)។
ព្រះជន្មរបស់ព្រះយេស៊ូវ នៅលើផែនដីនេះ បានបញ្ចប់ ដោយទុក្ខវេទនាផ្នែករូបកាយ និងការឈឺចាប់ផ្លូវចិត្ត តែអំណាចចេស្តារបស់ព្រះ បានឈ្នះសេចក្តីស្លាប់។ ដោយហេតុនេះហើយ…
ការជ្រើសរើសផ្លូវធ្វើដំណើរ
ខ្ញុំមានរូបថតទេសភាពនៅរដូវស្លឹកឈើជ្រុះ ដ៏ស្រស់ស្អាតមួយ ដែលខ្ញុំបានថតរូបបុរសវ័យក្មេងម្នាក់ ដែលកំពុងជិះសេះ នៅតាមជួរភ្នំខូឡូរ៉ាដូ ខណៈពេលដែលគាត់គិតថា តើគាត់ត្រូវទៅតាមផ្លូវលំ ដែលនៅខាងមុខគាត់ឬអត់។ រឿងនេះបានធ្វើឲ្យខ្ញុំ នឹកចាំ អំពីបទកំណាព្យរបស់លោករ៉ូបឺត ហ្រ្វូស(Robert Frost) ដែលមានចំណងជើងថា “ផ្លូវដែលមិនបានធ្វើដំណើរ”។ នៅក្នុងបទកំណាព្យនេះ លោកហ្វ្រូសបានជញ្ជឹងគិត អំពីផ្លូវពីរខ្សែ ដែលនៅចំពោះមុខគាត់។ មើលទៅផ្លូវទាំងពីរសុទ្ធតែគួរឲ្យចង់ធ្វើដំណើរដូចគ្នា ប៉ុន្តែ គាត់មានការសង្ស័យថា តើគាត់នឹងបានវិលត្រលប់មកកន្លែងនេះវិញទេ បើគាត់ជ្រើសរើសយកផ្លូវណាមួយ។ លោកហ្វ្រូសបានសរសេរ ក្នុងបទកំណាព្យនោះថា “មានផ្លូវបំបែកពីរ នៅក្នុងព្រៃ ហើយខ្ញុំក៏បានសម្រេចចិត្តទៅតាមផ្លូវដែលគេមិនសូវធ្វើដំណើរ ហើយការនេះបាននាំមកនូវការផ្លាស់ប្តូរគ្រប់យ៉ាង”។
ក្នុងសេចក្តីអធិប្បាយរបស់ព្រះយេស៊ូវ នៅលើភ្នំ(ម៉ាថាយ ៥-៧) ព្រះអម្ចាស់បានប្រាប់អ្នកស្តាប់ព្រះបន្ទូលទ្រង់ថា “ចូរឲ្យចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅឯសេចក្តីហិនវិនាស នោះធំ ហើយទូលាយផង ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ។ តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ”(៧:១៣-១៤)។
ក្នុងដំណើរជីវិតរបស់យើង យើងត្រូវធ្វើការសម្រេចចិត្តជ្រើសរើសផ្លូវណាមួយ ដើម្បីធ្វើដំណើរ។ មានផ្លូវជាច្រើន ដែលហាក់ដូចជាល្អ ហើយគួរឲ្យទាក់ទាញ ប៉ុន្តែ មានតែផ្លូវមួយទេ ដែលជាផ្លូវនៃជីវិត។ ព្រះយេស៊ូវបានត្រាសហៅយើង ឲ្យធ្វើដំណើរតាមផ្លូវនៃភាពជាសិស្ស និងការស្តាប់បង្គាប់ព្រះបន្ទូលព្រះ ដោយដើរតាមទ្រង់ ជាជាងដើរតាមមនុស្សភាគច្រើន។
ខណៈពេលដែលយើងជញ្ជឹងគិត អំពីផ្លូវដែលនៅខាងមុខ សូមព្រះទ្រង់ប្រទានយើងនូវប្រាជ្ញា…
ទ្រព្យសម្បត្តិ នៅក្នុងផ្លែល្ពៅ
កាលខ្ញុំកំពុងរស់នៅជាម្តាយដ៏វ័យក្មេងម្នាក់ ខ្ញុំបានប្តេជ្ញាចិត្តថា នឹងធ្វើកំណត់ហេតុ អំពីរយៈពេល១ឆ្នាំដំបូង នៃជីវិតរបស់កូនស្រីខ្ញុំ។ ជារៀងរាល់ខែ ខ្ញុំបានថតរូបនាងទុក ដើម្បីបង្ហាញអំពីការផ្លាស់ប្តូរ និងការលូតលាស់របស់នាង។ ក្នុងចំណោមរូបថតដែលខ្ញុំចូលចិត្តជាងគេ មានរូបថតមួយ ដែលខ្ញុំបានថត ពេលនាងកំពុងអង្គុយយ៉ាងរីករាយ នៅក្នុងផ្លែល្ពៅដ៏ធំមួយផ្លែ ដែលខ្ញុំបានទិញពីកសិករប្រចំាតំបន់ ហើយបានចោះឲ្យប្រហោងក្នុង។ ខ្ញុំមានចិត្តសប្បាយរីករាយណាស់ ពេលឃើញនាងអង្គុយនៅក្នុងផ្លែល្ពៅនោះ។ ផ្លែល្ពៅបានក្រៀមស្វឹតទៅ នៅសប្តាហ៍បន្ទាប់ ប៉ុន្តែ កូនស្រីខ្ញុំបានបន្តលូតលាស់ ហើយចម្រើនឡើង។
សាវ័កប៉ុលបានពិពណ៌នា អំពីការស្គាល់សេចក្តីពិត ដោយដឹងថា ព្រះយេស៊ូវជានរណា។ ការនេះបានធ្វើឲ្យខ្ញុំគិតដល់រូបថតនោះ។ គាត់បានប្រដូចការស្គាល់ព្រះយេស៊ូវ នៅក្នុងចិត្តយើង ទៅនឹងទ្រព្យសម្បត្តិដែលបានទុកនៅក្នុងក្អម។ ការនឹកចំា អំពីការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង ធ្វើឲ្យយើងមានចិត្តក្លាហាន និងកម្លាំង សម្រាប់អត់ទ្រាំ ក្នុងទុក្ខលំបាក ទោះជាយើងត្រូវគេសង្កក់សង្កិនគ្រប់ជំពូកក៏ដោយ(២កូរិនថូស ៤:៨)។ ពេលគេវាយយើងដេកស្តូក តែមិនស្លាប់ យើងអាចបង្ហាញឲ្យអ្នកដទៃឃើញ ព្រះយេស៊ូវមានព្រះជន្មរស់នៅក្នុងយើង ដោយសារអំណាចចេស្តារបស់ព្រះជាម្ចាស់ នៅក្នុងជីវិតយើង(ខ.៩)។
យើងអាចមានអារម្មណ៍នឿយព្រួយ ដោយសារទុក្ខលំបាករបស់យើង ដូចជាផ្លែល្ពៅដែលក្រៀមស្វិត។ ប៉ុន្តែ ក្តីអំណររបស់យើងអាចចម្រើនឡើង ដោយសារព្រះយេស៊ូវ ទោះមានការប្រឈមមុខទាំងនោះក៏ដោយ។ ការស្គាល់ទ្រង់ ដោយដឹងថា អំណាចទ្រង់កំពុងធ្វើការក្នុងជីវិតយើង គឺជាទ្រព្យសម្បត្តិ ដែលបានរក្សាទុក ក្នុងរូបកាយរបស់យើង ដែលផុយស្រួយដូចដីឥដ្ឋ។ យើងអាចចម្រើនឡើង…
មុខមាត់ពិតរបស់ខ្ញុំ
ការមានអារម្មណ៍ថា ខ្លួនមិនស័ក្តិសម និងអាម៉ាស់ ចំពោះអតីតកាល ដែលខ្វះការគោរពប្រតិបត្តិ ចំពោះព្រះជាម្ចាស់ បាននាំឲ្យមានផលប៉ះពាល់អវិជ្ជមាន មកលើផ្នែកនីមួយៗនៃជីវិតខ្ញុំ អស់រយៈពេលជាច្រើនឆ្នាំ។ តើខ្ញុំត្រូវគិតយ៉ាងណា បើសិនជាអ្នកដទៃបានដឹង អំពីកេរ្តិ៍ឈ្មោះមិនល្អដែលខ្ញុំធ្លាប់មានកាលពីមុន? ទោះព្រះទ្រង់បានជួយខ្ញុំ ឲ្យមានសេចក្តីក្លាហាន នៅក្នុងការអញ្ជើញអ្នកដឹកនាំពួកជំនុំ ឲ្យមកញាំអាហារថ្ងៃត្រង់ជាមួយខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែព្យាយាម ធ្វើខ្លួន ឲ្យហាក់ដូចជាល្អឥតខ្ចោះ។ ខ្ញុំបានបោសសម្អាតផ្ទះខ្ញុំ កុំឲ្យឃើញមានកន្លែងប្រឡាក់ និងរៀបចំអាហារដែលមានបីដំណាក់កាល ហើយក៏បានស្លៀកខោខៅប៊យ និងអាវដែលល្អបំផុត។
ខ្ញុំបានប្រញាប់រត់ទៅបិទទឹកស្រោចស្មៅនៅទីធ្លាមុខផ្ទះ។ ខ្ញុំបានព្យាយាមមួលក្បាលទុយោរដែលបានលិច ហើយខ្ញុំក៏បានស្រែកឡើង ពេលដែលទឹកបាញ់មកលើខ្ញុំ ធ្វើឲ្យទទឹកខ្លួនជោគ។ ខ្ញុំក៏បានយកកន្សែងពោះគោមកជូតសក់ និងជូតម្សៅនៅលើមុខ។ ខ្ញុំក៏បានផ្លាស់ខោអាវ ដោយស្លៀកខោផ្សេង និងពាក់អាវយឺតវិញ … ពេលនោះ កណ្តឹងទ្វារផ្ទះក៏បានបន្លឺឡើង។ ដោយសារអារម្មណ៍នឿយណាយ ខ្ញុំក៏បានសារភាពប្រាប់អ្នកដឹកនាំដែលជាភ្ញៀវនៅថ្ងៃនោះ អំពីរឿងដ៏គួរឲ្យអស់សំណើចដែលបានកើតឡើងកាលពីព្រឹកមិញ និងអំពីបំណងចិត្តរបស់ខ្ញុំ ដែលចង់ធ្វើឲ្យបានល្អ។ តែមិត្តភក្តិថ្មីម្នាក់នេះ ក៏បានចែករំលែកអំពីការដែលនាងធ្លាប់តយុទ្ធនឹងការភ័យខ្លាច និងការខ្វះទំនុកចិត្ត ដោយសារកំហុសពីអតីតកាល។ បន្ទាប់ពីយើងបានអធិស្ឋានហើយ នាងក៏បានអញ្ជើញខ្ញុំ ឲ្យចូលរួមជាមួយក្រុមរបស់នាង ដែលមានសុទ្ធតែអ្នកបម្រើដែលមិនល្អឥតខ្ចោះ របស់ព្រះជាម្ចាស់។
សាវ័កប៉ុលបានទទួលយកជីវិតថ្មីក្នុងព្រះគ្រីស្ទ ដោយមិនបានបណ្តោយឲ្យអតីតកាល រារាំងគាត់មិនឲ្យបម្រើព្រះអម្ចាស់ឡើយ(១ធីម៉ូថេ ១:១២-១៤)។ ដោយសារសាវ័កប៉ុលដឹងថា ព្រះរាជកិច្ចដែលព្រះយេស៊ូវបានធ្វើនៅលើឈើឆ្កាង បានជួយសង្រ្គោះ និងកែប្រែគាត់ ដែលជាអ្នកមានបាបដែលអាក្រក់បំផុត…
តែងតែស្វាគមន៍ជានិច្ច
បន្ទាប់ពីអែនជី(Angie) បានតស៊ូ នៅក្នុងការរៀនសូត្រឲ្យបានចំណាត់ថ្នាក់ល្អ អស់បីបួនឆ្នាំមក ទីបំផុត គេបានដកនាងចេញពីសាលាបឋមសិក្សាដែលឈានមុខគេ ហើយក៏បានផ្ទេរទៅសាលា “ធម្មតា”។ នៅក្នុងប្រព័ន្ធអប់រំដែលមានការប្រកួតប្រជែងដ៏ខ្លាំងក្លា នៅប្រទេសសឹង្ហបូរី គេសង្ឃឹមថា ការបានទៅរៀននៅសាលា “ល្អ” នឹងនាំឲ្យពួកគេមានអនាគតល្អ ហេតុនេះហើយ មនុស្សជាច្រើនក៏បានគិតថា ការផ្ទេរចេញពីសាលាដ៏ឈានមុខនេះ គឺជាបរាជ័យរបស់អេនជី។
ឪពុកម្តាយរបស់អេនជី មានការខកចិត្ត ហើយអេនជីក៏មានអារម្មណ៍ថា នាងហាក់ដូចជាត្រូវគេទម្លាក់អញ្ចឹង។ ប៉ុន្តែ បន្ទាប់ពីនាងបានចូលរៀននៅសាលាថ្មី មិនទាន់បានយូរប៉ុន្មានផង ក្មេងស្រីអាយុ៩ឆ្នាំម្នាក់នេះ ក៏បានដឹងថា ការទៅរៀនជាមួយសិស្សចំណាត់ថ្នាក់មធ្យម មានន័យយ៉ាងណាចំពោះខ្លួននាង។ នាងក៏បានប្រាប់ម្តាយនាងថា នាងចង់រៀននៅសាលាថ្មីនេះ។ ទីបំផុត នាងមានអារម្មណ៍ថា គេបានទទួលស្វាគមន៍នាងហើយ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកសាខេ ដែលមានអារម្មណ៍រំភើបយ៉ាងខ្លាំង ពេលដែលព្រះយេស៊ូវសព្វព្រះទ័យនឹងយាងចូលផ្ទះរបស់អ្នកយកពន្ធម្នាក់នេះ(លូកា ១៩:៥)។ ព្រះគ្រីស្ទសព្វព្រះទ័យនឹងសោយអាហារជាមួយ អ្នកដែលបានដឹងថាខ្លួនមានចំណុចខ្វះខាត ហើយមិនស័ក្តិសមនឹងទទួលព្រះគុណរបស់ព្រះ(ខ.១០)។ ព្រះយេស៊ូវបានរកយើង ហើយស្រឡាញ់យើង ទោះយើងមានលក្ខណៈដូចម្តេចក៏ដោយ ហើយទន្ទឹមនឹងនោះ ទ្រង់បានសន្យាថា យើងនឹងបានល្អឥតខ្ចោះ តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ ទ្រង់ធ្វើឲ្យយើងមានភាពល្អឥតខ្ចោះ តាមរយៈព្រះគុណរបស់ទ្រង់តែមួយប៉ុណ្ណោះ។
ជាញឹកញាប់ ខ្ញុំបានសង្កេតឃើញថា ការធ្វើដំណើរខាងវិញ្ញាណរបស់ខ្ញុំ គឺជាការតស៊ូជាប្រចាំ ដោយដឹងថា ជីវិតរបស់ខ្ញុំបានខ្វះមិនដល់សិរីល្អរបស់ព្រះជាម្ចាស់។ តែខ្ញុំមានការកម្សាន្តចិត្តណាស់ ពេលដែលបានដឹងថា…
យកទូករបស់អ្នកមក
ខ្យល់ព្យុះកំបុតត្បូងហាវេយ បាននាំមកនូវទឹកជំនន់ ដែលធ្វើឲ្យមានគ្រោះមហន្តរាយជាច្រើន នៅភាគខាងកើតនៃរដ្ឋតិចសាស់ កាលពីឆ្នាំ២០១៧។ ការវាយប្រហារដ៏ធ្ងន់ធ្ងររបស់ទឹកភ្លៀង បានបណ្តាលឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់ ជាប់នៅក្នុងផ្ទះ មិនអាចគេចចេញពីទឹកជំនន់រួច។ មានជនស៊ីវិលជាច្រើននាក់ បាននាំយកទូកពីផ្នែកដទៃទៀតរបស់រដ្ឋតិចសាស់ និងសហរដ្ឋអាមេរិក ដើម្បីជួយសង្រ្គោះប្រជាជន ដែលបានជាប់នៅក្នុងផ្ទះទាំងនោះ ហើយគេក៏បានហៅក្រុមអ្នកជួយសង្រ្គោះនោះថា “តិចសាស់ នេវី”(កងទ័ពជើងទឹករបស់រដ្ឋតិចសាស់)។
សកម្មភាពដ៏ក្លាហាន និងសប្បុរស របស់បុរស និងស្រ្តីទាំងនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការលើកទឹកចិត្ត ដែលបានចែងក្នុងបទគម្ពីរ សុភាសិត ៣:២៧ ដែលបានបង្រៀនយើង ឲ្យជួយអ្នកដទៃ ពេលណាដែលយើងអាចធ្វើទៅបាន។ ពួកគេមានលទ្ធភាពជួយអ្នកដែលត្រូវការជំនួយ ដោយនាំយកទូករបស់ពួកគេមកតំបន់មានទឹកជំនន់។ ក្រុមអ្នកជួយសង្រ្គោះទាំងនោះបានបង្ហាញចេញនូវការស្ម័គ្រចិត្តប្រើប្រាស់ធនធានអ្វីក៏ដោយ ដែលខ្លួនមាន ជាប្រយោជន៍ដល់អ្នកដទៃ។
យើងប្រហែលជាមិនតែងតែមានអារម្មណ៍ថា យើងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការនៅចំពោះមុខនោះទេ។ ជាញឹកញាប់ យើងមានអារម្មណ៍ថា ដូចជាពិការរកធ្វើអ្វីមិនកើត ដោយគិតថា យើងខ្វះជំនាញ បទពិសោធន៍ ធនធាន ឬពេលវេលា ដើម្បីជួយអ្នកដទៃ។ ស្ថិតក្នុងពេលបែបនេះ យើងក៏បានប្រញាប់ដើរចេញ ដោយមិនបានគិតដល់អ្វីដែលខ្លួនពិតជាមាន ដែលអាចជួយអ្នកដទៃបាន។ ក្រុមជួយសង្រ្គោះតិចសាស់នេវី មិនអាចធ្វើឲ្យទឹកជំនន់ឈប់បានទេ ហើយក៏មិនអាចចេញច្បាប់ឲ្យរដ្ឋាភិបាលមកជួយភ្លាមៗបានដែរ។ ប៉ុន្តែ ពួកគេបានប្រើអ្វីដែលពួកគេមាន ដូចជាទូកជាដើម ដើម្បីមកបំពេញតម្រូវការដ៏ជ្រាលជ្រៅ របស់ជនរួមជាតិរបស់ខ្លួន។ ចូរយើងនាំយកអ្វីដែលយើងអាចប្រើបាន ដើម្បីជួយអ្នកដទៃ…
បន្លាដែលចាក់ទំលុះ
មានពេលមួយចង្អុលដៃរបស់ខ្ញុំ បានមុតបន្លា ហើយឈាមក៏បានហូរចេញមក។ ខ្ញុំក៏បានស្រែកថ្ងូរ ហើយប្រញាប់ដកដៃចេញមកវិញ តាមសុភាវគតិរបស់ខ្ញុំ។ ប៉ុន្តែ ខ្ញុំមិនគួរមានការភ្ញាក់ផ្អើលទេ។ វាជារឿងធម្មតាទេ ដែលខ្ញុំមុតដៃ ដោយសារខ្ញុំលួសមែកគុម្ពោតព្រៃដែលមានបន្លាច្រើន ដោយមិនបានប្រើស្រោមដៃ។ ម្រាមដៃខ្ញុំក៏បានចុកខ្ទោកៗ ហើយឈាមក៏បានហូរចេញមក។ ពេលខ្ញុំស្វែងរកបង់រំរបួស ខ្ញុំក៏ស្រាប់តែនឹកគិត អំពីព្រះអង្គសង្រ្គោះរបស់ខ្ញុំ។
មុនពេលគេយកព្រះអង្គទៅឆ្កាង គេបានយកភួងបន្លាមកពាក់ពីលើព្រះកេសទ្រង់(យ៉ូហាន ១៩:១-៣)។ ខ្ញុំក៏បានគិតថា បើបន្លាតែមួយបានធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងយ៉ាងនេះហើយ ចុះទំរាំតែបន្លាជាច្រើន ដែលគេបានក្រងធ្វើមកុដពាក់ពីលើព្រះកេសព្រះយេស៊ូវ តើបានធ្វើឲ្យទ្រង់មានការឈឺចាប់ខ្លាំងប៉ុណ្ណា? នេះគ្រាន់តែជាការឈឺចាប់ខាងរូបកាយមួយផ្នែកតូចប៉ុណ្ណោះ ដែលទ្រង់បានទទួលរង មុនពេលទ្រង់សុគត។ គេបានវាយខ្នងទ្រង់ នឹងរំពាត់ខ្សែទៃ ហើយយកដែកគោលមកដំទំលុះកដៃ និងប្រអប់ជើងទ្រង់ទៀត។ សូម្បីតែពេលដែលទ្រង់បានសុគតហើយ ក៏គេនៅតែយកលំពែងមកចាក់ទំលុះចំហៀងទ្រង់ទៀត។
ប៉ុន្តែ ព្រះយេស៊ូវក៏បានទទួលរងការឈឺចាប់ខាងវិញ្ញាណផងដែរ។ បទគម្ពីរអេសាយ ជំពូក ៥៣ ខ.៥ បានប្រាប់យើងថា “ទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី”។ ត្រង់ចំណុចនេះ លោកអេសាយបាននិយាយអំពីមេត្រីភាព សំដៅទៅលើការអត់ទោសបាប។ ព្រះយេស៊ូវបានអនុញ្ញាតឲ្យគេចាក់ទំលុះព្រះកាយទ្រង់ ដោយបន្លា ដែកគោល និងលំពែង គឺដើម្បីជួយឲ្យយើងមានមេត្រីភាពខាងវិញ្ញាណជាមួយនឹងព្រះជាម្ចាស់។ ការលះបង់របស់ទ្រង់ និងការដែលទ្រង់ស្ម័គ្រព្រះទ័យសុគតជួសយើង គឺបានបើកផ្លូវ ឲ្យយើងអាចមានទំនាក់ទំនងជាមួយនឹងព្រះវរបិតា។ ហើយព្រះគម្ពីរក៏បានប្រាប់យើងថា ទ្រង់ក៏បានធ្វើការផ្សៈផ្សានេះ…