ពន្លឺដែលចាំងកាត់ភាពងងឹត
ផ្ទាំងគំនូរ ដែលមានចំណងជើងថា ផ្លូវនៃពន្លឺ ជាស្នាដៃរបស់វិចិត្រករម្នាក់ នៅទីក្រុងខូឡូរ៉ាដូស្ព្រីង ឈ្មោះបប់ ស៊ីមភីច(Bob Simpich)។ ផ្ទាំងគំនូរនេះបានបង្ហាញ អំពីដើមអេស្ពិនដែលដុះផ្តុំគ្នាជាច្រើន ដែលមានស្លិកពណ៌មាស ដោយសារចាំងពន្លឺថ្ងៃ នាសរទរដូវ។ វិចិត្រករបានគូរូបស្លឹក នៅចុងដើមអេស្ពិន យ៉ាងប៉ិនប្រសប់ ឲ្យមានពន្លឺចែងចាំង ហើយបានដាក់ពន្លឺថ្ងៃ លាយជាមួយនឹងស្រមោល នៅលើដីនៅក្រោមដើមឈើរទាំងនោះ។ ជាងគំនូររូបនេះបានមានប្រសាសន៍ថា ការដាក់ពន្លឺ និងស្រមោលឲ្យមានភាពឆ្លុះគ្នាដូចនេះ បានធ្វើឲ្យគេជក់ចិត្តនឹងពន្លឺដែលចាំងចុះពីលើមកកាត់តាមម្លប់ឈើ។
យ៉ាងណាមិញ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅកាន់អ្នកជឿព្រះយេស៊ូវ នៅក្រុងកូរិនថូសថា “ដ្បិតគឺជាព្រះ ដែលមានព្រះបន្ទូលបង្គាប់ ឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រីស្ទ”(២កូរិនថូស ៤:៦)។ បន្ទាប់មក សាវ័កប៉ុលក៏បានបន្តរៀបរាប់អំពីភាពពិតនៃជីវិតមនុស្ស ដែលក្នុងនោះ យើងត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ”(ខ.៨-៩)។
ពេលខ្លះ ការពិបាក ទុក្ខព្រួយ និងការបាត់បង់ ធ្វើឲ្យយើងយល់ថា ពន្លឺនៃព្រះភ័ក្រ្តព្រះ ហាក់ដូចជាខ្សោយទៅៗ។ ប៉ុន្តែ ទោះបីជាយើងស្ថិតក្នុងស្រមោលដ៏ងងឹតនោះក៏ដោយ ក៏យើងនៅតែអាចដឹងថា ព្រះអង្គគង់នៅជាមួយយើងជានិច្ច។
បើសិនជាយើងដើរ ក្នុងពន្លឺរបស់ព្រះអង្គ ដែលចែងចាំងកាត់ភាពងងឹត យើងនឹងបានដឹងជាថ្មីម្តងទៀតថា…
នៅក្នុងខ្យល់ព្យុះ
មានពេលមួយ ខ្យល់ព្យុះកំពុងតែចាប់ផ្តើមបក់បោកមករកទីក្រុងពីចម្ងាយ ប៉ុន្តែ ទន្ទឹមនឹងនោះ មិត្តភក្តិរបស់ខ្ញុំម្នាក់ ក៏កំពុងជួបព្យុះ ក្នុងគ្រួសាររបស់គាត់ផងដែរ។ គាត់បានចែកចាយថា កាលគាត់នៅទីក្រុងហុងកុង ក្រុមព្យាករណ៍ឧតុនិយមបានប្រកាសថា មានខ្យល់ព្យុះដ៏ធំមួយកំពុងបក់បោកមកហើយ។ ប៉ុន្តែ ខ្យល់ព្យុះមិនគ្រាន់តែមាននៅក្រៅផ្ទះរបស់គាត់ឡើយ សូម្បីតែនៅក្នុងផ្ទះគាត់ក៏មានខ្យល់ព្យុះផងដែរ។ ពេលដែលឪពុករបស់គាត់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្រុមគ្រួសាររបស់គាត់ ត្រូវធ្វើដំណើរទៅមន្ទីរពេទ្យជាញឹកញាប់ បានជាពួកគេព្យាយាមថ្លឹងថ្លែងកិច្ចការគ្រួសារ និងការងារឲ្យបានស្មើគ្នា។ ពួកគេមានការអស់កម្លាំងណាស់ បានជាការអត់ធ្មត់ក៏មានការថយចុះ ហើយស្ថានភាពនៅក្នុងគ្រួសារមានភាពតានតឹងកាន់តែខ្លាំង។
ជីវិតយើងអាចជួបបញ្ហា ដែលធ្វើឲ្យយើងពិបាក ដូចខ្យល់ព្យុះ ដែលបក់បោកយើងចុះឡើង ដោយកម្លាំងខ្យល់នៃទុក្ខលំបាក ការទួញសោក ឬភាពតប់ប្រមល់។ ស្ថិតក្នុងពេលបែបនេះ តើយើងត្រូវងាកទៅរកជំនួយពីណា? មានពេលមួយ ពួកសាវ័ករបស់ព្រះយេស៊ូវ កំពុងជាប់នៅក្នុងខ្យល់ព្យុះដ៏ធំមួយ ហើយឆ្ងល់ថា ព្រះអង្គខ្វល់ពីពួកគេឬទេ ហើយពួកគេដឹងថា ខ្លួនត្រូវងាកទៅរកព្រះអង្គ។ ព្រះអង្គក៏បានបង្ហាញព្រះចេស្តា ឲ្យពួកគេឃើញ ដោយបង្ក្រាបខ្យល់ព្យុះឲ្យស្ងប់(ម៉ាកុស ៤:៣៨-៣៩)។
ប៉ុន្តែ ជាញឹកញាប់ ព្រះអង្គមិនបានបង្គាប់ឲ្យខ្យល់ព្យុះឈប់ភ្លាមៗ នោះទេ។ ហេតុនេះហើយ បានជាយើងប្រហែលជាមានអារម្មណ៍ថា ព្រះអង្គដូចជាមិនពីយើងសោះ គឺមិនខុសពីពួកសាវ័កទេ។ ដើម្បីជម្នះការភ័យខ្លាចរបស់យើង យើងអាចប្រកាន់ខ្ជាប់នូវសេចក្តីជំនឿរបស់យើង ដោយរំឭកខ្លួនឯងថា ព្រះអង្គជានរណា ហើយព្រះអង្គអាចធ្វើអ្វីខ្លះ។ យើងអាចចូលជ្រកក្នុងព្រះអង្គ(ទំនុកដំកើង ៩១:១)។ យើងអាចទទួលជំនួយពីព្រះអង្គ ដើម្បីឲ្យយើងអាចទំនាក់ទំនងជាមួយអ្នកដទៃ…
អំណាចនៃពិធីបុណ្យ
ពេលខ្ញុំកំពុងចម្រើនវ័យធំឡើង គ្រួសាររបស់ខ្ញុំមានច្បាប់គ្រួសារជាច្រើន ដែលក្នុងនោះ យើងមានច្បាប់មួយ ដែលបានហាមមិនឲ្យយើងចូលគេង ទាំងមានកំហឹង(អេភេសូរ ៤:២៦)។ យើងត្រូវដោះស្រាយបញ្ហាទំនាស់ និងការខ្វែងគំនិតគ្នាឲ្យអស់ ជាមុនសិន។ ទន្ទឹមនឹងការអនុវត្តតាមច្បាប់មួយនេះ យើងមានប្រពៃណីមុនចូលគេង ដែលតម្រូវឲ្យឪពុកម្តាយរបស់ខ្ញុំ និយាយមកកាន់ខ្ញុំ និងបងប្រុសខ្ញុំថា “រាត្រីសួស្តី ម៉ាក់និងប៉ាស្រឡាញ់កូនទាំងពីរ”។ ហើយយើងក៏ឆ្លើយតបថា “រាត្រីសួស្តី កូនក៏ស្រឡាញ់ម៉ាក់និងប៉ាដែរ”។
ថ្មីៗនេះខ្ញុំបានយល់ពីតម្លៃនៃប្រពៃណីមួយនេះ។ ពេលដែលម្តាយខ្ញុំកំពុងគេងសម្រាកព្យាបាល នៅលើគ្រែក្នុងមន្ទីរពេទ្យ ជិតដល់ពេលដែលត្រូវលាចាកលោក ដោយសារជម្ងឺមហារីកសួត គាត់មានការឆ្លើយតប កាន់តែតិចទៅៗ។ ប៉ុន្តែ ជារៀងរាល់ពេលយប់ មុនពេលខ្ញុំដើរចេញពីបន្ទប់របស់គាត់ ខ្ញុំប្រាប់គាត់ថា “ខ្ញុំស្រឡាញ់ម៉ាក់”។ ហើយទោះបីជាគាត់មិនអាចនិយាយអ្វីច្រើនក៏ដោយ ក៏គាត់នៅតែឆ្លើយតបថា “ម៉ាក់ក៏ស្រឡាញ់កូនដែរ”។ អស់ពេលជាច្រើនឆ្នាំមកហើយ ដែលខ្ញុំបានចម្រើនវ័យធំឡើង ដោយមិនបានដឹងថា ប្រពៃណីនេះមានតម្លៃប៉ុណ្ណា ចំពោះគ្រួសារខ្ញុំទេ គឺទើបតែនៅពេលថ្មីៗនេះ។
ពេលដែលយើងអនុវត្តច្រំដែលៗ តាមប្រពៃណីដ៏ល្អមួយ អស់រយៈពេលជាច្រើនឆ្នាំ យើងប្រហែលជាមិនបានចាប់អារម្មណ៍ថា ប្រពៃណីនោះមានតម្លៃប៉ុណ្ណាចំពោះយើងទេ។ ប៉ុន្តែ ប្រពៃណីដ៏ល្អខ្លះ បានផ្តល់នូវការក្រើនរំឭកដ៏សំខាន់ អំពីសេចក្តីពិតខាងវិញ្ញាណដ៏វិសេស។ មានគ្រីស្ទបរិស័ទខ្លះ នៅសតវត្សរ៍ទី១ បានប្រារព្ធធ្វើពិធីលៀងព្រះអម្ចាស់ខុសរបៀប បានជាសាវ័កប៉ុលណែនាំពួកគេឲ្យអនុវត្តឲ្យបានត្រឹមត្រូវ។ គឺដូចដែលគាត់បានប្រាប់ពួកគេថា “ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសំដែងពីសេចក្តីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក”(១កូរិនថូស…
ការចាប់ផ្តើមជាថ្មី
ប្រទេសជាច្រើនបានបង្កើតច្បាប់សុខាភិបាល ដែលហាមមិនឲ្យគេយកពូកចាស់ៗ ទៅលក់ ឬប្រើឡើងវិញ ហើយតម្រូវឲ្យបោះចោលដូចសំរាម។ លោកធីម ឃីណាន(Tim Keenan) ក៏បានដោះស្រាយបញ្ហានេះ ហើយសព្វថ្ងៃនេះ មុខជំនួញរបស់គាត់បានជួលមនុស្សជាង១០នាក់ ឲ្យប្រមូលទុកនូវគ្រឿងផ្សំនីមួយៗ របស់ពូកចាស់ៗ ដែលមានដូចជា ដែក ក្រណាត់ និងអេប៉ុង សម្រាប់កែច្នៃឡើងវិញ។ ប៉ុន្តែ រឿងនេះមិនមែនមានតែប៉ុណ្ណេះទេ។ លោកប៊ីល វ៉ូគ្រីន(Bill Vogrin) ដែលជាអ្នកកាសែតបានសរសេរថា “លោកឃីណានយកទៅកែច្នៃគ្រឿងទាំងអស់នោះឡើងវិញ … តែគាត់មានជោគជ័យបំផុត នៅក្នុងការកែច្នៃមនុស្ស”(ដកស្រង់ចេញពីកាសែត ខូឡូរ៉ាដូ ស្ព្រីង)។ លោកឃីណាន បានជួលពួកប្រុសៗ ដែលចេញពីមន្ទីកែប្រែ និងអ្នកដែលរស់នៅតាមជញ្ចើមថ្នល់ ឲ្យពួកគេមានការងារធ្វើ និងមានឱកាសជាលើកទីពីរ។ គាត់មានប្រសាសន៍ថា “យើងបានជួលមនុស្ស ដែលគេមិនចង់រាប់រក ឲ្យធ្វើការជាមួយយើង”។
បទគម្ពីរលូកា ៥:១៧-២៦ បាននិយាយ អំពីការដែលព្រះយេស៊ូវបានប្រោសរូបកាយ និងវិញ្ញាណរបស់ជនពិការម្នាក់។ បន្ទាប់ពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានកើតឡើងហើយ លោកលេវីបានឆ្លើយតបការត្រាសហៅរបស់ព្រះយេស៊ូវ ឲ្យដើរតាមព្រះអង្គ ហើយបន្ទាប់មក គាត់ក៏បានអញ្ជើញមិត្តភ័ក្តិរបស់គាត់ដែលជាពួកយកពន្ធដូចគ្នា និងមិត្តភ័ក្តិដទៃទៀត ឲ្យមកជប់លៀង ដើម្បីជាការគោរពដល់ព្រះអម្ចាស់(ខ.២៧-២៩)។ ពេលដែលអ្នកខ្លះបានចោទព្រះយេស៊ូវថា បានសោយអាហារជាមួយពួកអ្នកយកពន្ធ និងមនុស្សមានបាប(ខ.៣០) ព្រះអង្គក៏បានរំឭកពួកគេថា មនុស្សដែលមានសុខភាពល្អ មិនត្រូវការគ្រូពេទ្យទេ ហើយមានបន្ទូលទៀតថា ព្រះអង្គមិនបានមកហៅពួកមនុស្សសុចរិតទេ…
ការឈឺចាប់នីមួយៗ
ក្រុងអេនធើប្រាយ នៃរដ្ឋអាឡាបាម៉ា មានវិមានដ៏លេចធ្លោមួយ គឺមិនខុសពីក្រុងជាច្រើនទៀត នៅសហរដ្ឋអាមេរិក។ តែវិមានមួយនោះ ខុសពីវិមានដទៃទៀត។ វិមាននោះមានរូបចម្លាក់ ដែលគេមិនបានឆ្លាក់ឲ្យមានមុខ ដូចពលរដ្ឋដ៏ឈានមុខណាម្នាក់ទេ តែគេបានឆ្លាក់រូបសត្វខ្មូតមួយក្បាល ដើម្បីឲ្យតម្លៃចំពោះកិច្ចការរបស់វា។ ក្នុងដើមទសវត្សរ៍ឆ្នាំ១៩០០ សត្វខ្មូតកប្បាសបានផ្លាស់ទីពីប្រទេសម៉ិចស៊ីកូ ចូលតំបន់ខាងត្បូងរបស់អាមេរិក។ ក្នុងរយៈពេលតែពីរបីឆ្នាំ ពួកបានបំផ្លាញដំណាំកប្បាសអស់ទាំងស្រុង ដែលដំណាំនេះជាប្រភពចំណូលមូលដ្ឋានរបស់រដ្ឋមួយនេះ។ ពេលនោះកសិករទាំងឡាយគ្មានជម្រើសអ្វី ក្រៅពីចាប់ផ្តើមនាំគ្នាងាកមកដាំសណ្តែកដីវិញ។ ដំណាំសណ្តែកដីក៏បានធ្វើឲ្យពួកគេមានភាពសម្បូរសប្បាយជាងមុន ហើយពួកគេបានពឹងផ្អែកលើដំណាំនេះ អស់រយៈពេលជាច្រើនឆ្នាំ បានជាពួកគេឲ្យតម្លៃសត្វខ្នូត ដែលបានបង្ខំឲ្យពួកគេងាកមកដាំដំណាំសណ្តែកដី។
សត្វខ្មូតនោះ គឺមិនខុសពីបញ្ហាដែលបានចូលក្នុងជីវិតរបស់យើង ហើយបំផ្លាញកិច្ចការដែលយើងបានខិតខំធ្វើ យ៉ាងលំបាក។ ពេលនោះ លទ្ធផលដែលយើងទទួលគឺភាពហិនហោច ដែលជួនកាលវាជាភាពហិនហោច ផ្នែកហិរញ្ញវត្ថុ ផ្លូវអារម្មណ៍ ឬផ្លូវកាយ ដែលគួរឲ្យខ្លាច។ ទីបញ្ចប់ហាក់ដូចជាមកដល់ហើយ។ ប៉ុន្តែ អ្នកក្រុងអេធើប្រាយរៀនសូត្របានថា ការបាត់បង់របស់ចាស់ ជាឱកាសសម្រាប់រកឃើញរបស់ថ្មី។ ព្រះទ្រង់អាចប្រើទុក្ខលំបាក ដើម្បីឲ្យយើងលះបង់ទំលាប់អាក្រក់ ឬដើម្បីឲ្យប្រែចិត្តជាថ្មី។ ម្យ៉ាងទៀត ព្រះអង្គបានប្រើបន្លាឲ្យធ្វើទុកក្នុងសាច់សាវ័កប៉ុល ដើម្បីបង្រៀនគាត់អំពីព្រះគុណព្រះអង្គ(២កូរិនថូស ១២:៧-៩)។
យើងមិនត្រូវព្យាយាមរក្សាទុកនូវទំលាប់ចាស់ ដែលមិនមានប្រសិទ្ធិភាពនោះឡើយ ផ្ទុយទៅវិញ យើងអាចចាត់ប្រើទុក្ខលំបាកនីមួយៗ ជាឱកាសសម្រាប់ឲ្យព្រះជួយ ឲ្យយើងមានលក្ខណៈសម្បត្តិថ្មីមួយ។-Julie Ackerman Link
ការជួបជុំនៅគ្រាចុងក្រោយ
ខ្ញុំមិនដែលភ្លេចពេលដែលខ្ញុំនៅអង្គុយកំដរ ក្បែរគ្រែគេងរបស់ឪពុកខ្ញុំ ដែលកាលនោះ គាត់អាចចំណាយពេលជាមួយយើង តែពីរបីថ្ងៃទៀតប៉ុណ្ណោះ មុនពេលគាត់លាចាកលោក ទៅនៅជាមួយព្រះអស់កល្បជានិច្ច។ ការលាចាកលោករបស់គាត់ នៅតែបន្តដក់ជាប់ក្នុងចិត្តខ្ញុំយ៉ាងខ្លាំង រហូតមកដល់សព្វថ្ងៃនេះ។ ឪពុករបស់ខ្ញុំ តែងតែត្រៀមខ្លួនជួយខ្ញុំជានិច្ច។ ខ្ញុំអាចទូរស័ព្ទទៅគាត់ ពេលណាខ្ញុំត្រូវការការប្រឹក្សាយោបល។ ខ្ញុំនៅចាំយ៉ាងច្បាស់ ថ្ងៃដែលយើងបានទៅស្ទូចត្រីជាមួយគ្នាបណ្តើរ ជជែកគ្នាបណ្តើរអំពីព្រះ និងព្រះគម្ពីរ ហើយខ្ញុំបានទទូចឲ្យគាត់និយាយអំពីរឿងដ៏សប្បាយរីករាយរបស់គាត់ កាលពីក្មេង នៅក្នុងកសិដ្ឋាន។
ប៉ុន្តែ ពេលដែលឪពុករបស់ខ្ញុំផុតដង្ហើម ខ្ញុំក៏បានដឹងថា សេចក្តីស្លាប់គឺជាការបញ្ចប់ជីវិតលើផែនដី ហើយយើងមិនអាចធ្វើឲ្យអ្នកស្លាប់ត្រឡប់មកវិញបានឡើយ។ ពេលនោះ ខ្ញុំមានអារ្មណ៍ថា ចិត្តរបស់ខ្ញុំមានចន្លោះប្រហោងដ៏ធំ។
ប៉ុន្តែ សូម្បីតែនៅក្នុងពេលដែលមានការបាត់បង់ និងការសោកសង្រេងដូចនេះក៏ដោយ ក៏ព្រះបន្ទូលព្រះនៅតែលើកទឹកចិត្តខ្ញុំ។ សាវ័កប៉ុលបានបង្រៀនយើងថា ពេលព្រះអម្ចាស់យេស៊ូវយាងមកវិញ អ្នកដែលបានស្លាប់ក្នុងព្រះគ្រីស្ទមុនពេលនោះ នឹងបានរស់ឡើងវិញជាមុនបង្អស់ “រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ”(១ថែស្សាឡូនិច ៤:១៧)។ នោះជាការជួបជុំគ្នា ដែលខ្ញុំកំពុងទន្ទឹងរង់ចាំ! ពេលនោះ ខ្ញុំមិនគ្រាន់តែបានជួបជុំជាមួយឪពុករបស់ខ្ញុំប៉ុណ្ណោះទេ តែថែមទាំងបាននៅជាមួយព្រះអម្ចាស់ជារៀងរហូត។
លោកស៊ីអេស លូអ៊ីស(C. S. Lewis) បានមានប្រសាសន៍ថា “គ្រីស្ទបរិស័ទមិនបែកគ្នាជារៀងរហូតទេ”។ ខ្ញុំកំពុងរង់ចាំការជួបជុំនៅថ្ងៃចុងក្រោយ ដោយចិត្តអន្ទះសារ!-Joe Stowell
សារៈសំខាន់នៃការទុកចិត្ត
មានពត៌មានមួយ បានផ្សាយចេញពីប្រទេសអូស្រា្តលីថា អ្នកស្រីប៉ាស្កាល់ ហូណូរេ(Pascale Honore) ជាស្ត្រីពិការជើង ដែលបានអង្គុយនៅលើកៅអីរុញអស់១៨ឆ្នាំ តែក្រោយមក គាត់ក៏បានជិះស្គីលើទឹករលក។ តើគាត់អាចជិះស្គីលើទឹករលកដោយរបៀបណា?
តាមពិត លោកថាយ ស្វន(Ty Swan) ដែលជាកីឡាករជិះស្គីលើទឹករលកវ័យក្មេង បានប្រើស្កុតរុំខ្លួនអ្នកស្រីប៉ាស្កាល់ ជាប់ពីក្រោយខ្នងគាត់។ ពេលលោកថាយអាចទប់លំនឹងបានល្អហើយ គាត់ក៏បានអុំបន្ទះក្តាចូលសមុទ្រ ទៅរកទឹករលកធំៗ ហើយអ្នកស្រីប៉ាស្កាល់ក៏បានទទួលបទពិសោធន៍នៃភាពរំភើបរីករាយ នៃការជិះស្គីលើទឹករលក។ ការនេះតម្រូវឲ្យអ្នកស្រីប៉ាស្កាល់ មានការទុកចិត្តលើលោកថាយខ្លាំងណាស់ ព្រោះមានបញ្ហាជាច្រើនអាចកើតឡើង។ តែទំនុកចិត្តដែលនាងមានចំពោះលោកថាយ គឺល្មមនឹងឲ្យគាត់អាចអរសប្បាយនឹងក្តីស្រមៃដែលក្លាយជាការពិត ទោះបីជាមានគ្រោះថ្នាក់ក៏ដោយ។
ការរស់នៅរបស់អ្នកដើរតាមព្រះគ្រីស្ទ មានលក្ខណៈដូចនេះផងដែរ។ យើងកំពុងរស់នៅក្នុងពិភពលោកដ៏គ្រោះថ្នាក់ ដែលមានពេញទៅដោយឧបស័គ្គដែលយើងមិនអាចដឹងមុន និងមានគ្រោះថ្នាក់ដែលមើលមិនឃើញ។ ប៉ុន្តែ យើងមានក្តីអំណរ ព្រោះយើងដឹងថា មានព្រះមួយអង្គ ដែលអាចពរយើង ឆ្លងកាត់រលាកនៃជីវិតដែលបោកបក់ខ្លាំង ហើយគំរាមកំហែងយើង។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើងបានមានប្រសាសន៍ថា “នោះអស់អ្នកដែលពឹងដល់ទ្រង់ គេនឹងរីករាយឡើង គេនឹងច្រៀងដោយអំណរជានិច្ច ពីព្រោះទ្រង់តែងការពារគេ ហើយអស់អ្នកដែលស្រឡាញ់ព្រះនាមទ្រង់ នឹងបានត្រេកអរ ដោយសារទ្រង់”(ទំនុកដំកើង ៥:១១)។
ក្នុងការរស់នៅ ដែលមានគ្រោះថ្នាក់ និងឧបស័គ្គជាច្រើន យើងអាចស្គាល់ក្តីអំណរ ដែលកើតចេញពីការទុកចិត្តលើព្រះ។ ព្រះអង្គមានកម្លាំង មិនគ្រាន់តែអាចជួយយើងប៉ុណ្ណោះឡើយ។-Bill Crowder
ការនិយាយតិច
ជាច្រើនឆ្នាំកន្លងទៅ មានអ្នកនិពន្ធអនាមិកម្នាក់ បាននិពន្ធបទកំណាព្យខ្លីមួយបទ អំពីអត្ថប្រយោជន៍នៃការវាស់វែងពាក្យសម្តីរបស់យើង។ ក្នុងបទកំណាព្យនោះ គាត់បានសរសេរថា “តាមសត្វទីទុយកញ្ចាស់ដ៏ឆ្លាតវ័យមួយក្បាល ទំនៅលើដើមឈើធំមួយដើម។ កាលវាឃើញអ្វីៗនៅជុំវិញវាកាន់តែច្រើន វាក៏និយាយកាន់តែតិច។ ពេលវានិយាយកាន់តែតិច នោះវាក៏ស្តាប់ឮកាន់តែច្រើន។ ហេតុអ្វីបានជាយើងរាល់គ្នា មិនអាចនិយាយឲ្យកាន់តែតិច ដូចសត្វទីទុយកញ្ចាស់ដ៏ឆ្លាតវ័យនោះ?
ប្រាជ្ញាមានទំនាក់ទំនង ជាមួយនឹងការកំណត់ពាក្យសម្តីរបស់យើង។ គឺដូចដែលបទគម្ពីរសុភាសិត ១០:១៩ បានចែងថា “អ្នកណាដែលនិយាយច្រើន នោះមិនខាននឹងមានបាបឡើយ តែអ្នកណាដែលឃាត់ទប់បបូរមាត់វិញ នោះជាមនុស្សប្រព្រឹត្តដោយប្រាជ្ញា”។
មនុស្សមានប្រាជ្ញាមានការប្រុងប្រយ័ត្ន ចំពោះការអ្វីដែលខ្លួននិយាយ និងដឹងថា ខ្លួនត្រូវនិយាយច្រើនប៉ុណ្ណា ក្នុងស្ថានភាពណាមួយ។ យើងត្រូវទប់ពាក្យសម្តីរបស់យើង ពេលដែលយើងមានកំហឹង។ សាវ័កយ៉ាកុបបានលើកទឹកចិត្តបងប្អូនរួមជំនឿរបស់គាត់ថា “បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ”(យ៉ាកុប ១:១៩)។ ការគ្រប់គ្រងពាក្យសម្តីរបស់យើង ក៏អាចបង្ហាញនូវការកោតខ្លាចព្រះផងដែរ។ គឺដូចដែលសេ្តចសាឡូម៉ូនបានមានបន្ទូលថា “កុំឲ្យចិត្តឯងរហ័សពេក ក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះឡើយ ដ្បិតព្រះទ្រង់គង់នៅឯស្ថានសួគ៌ ហើយឯងនៅផែនដីទេ ដូច្នេះ ត្រូវឲ្យឯងមានសំដីតិចវិញ”(សាស្តា ៥:២)។ ពេលដែលអ្នកដទៃកំពុងកាន់ទុក្ខ យើងអាចនៅកំដរពួកគេ ដោយមិននិយាយអ្វីក៏បាន ដែលនោះក៏អាចជាការបង្ហាញចេញនូវការអាណឹតអាសូរចំពោះគេផងដែរ។ ជាក់ស្តែងពេលដែលលោកយ៉ូបកំពុងកាន់ទុក្ខ មិត្តភ័ក្តិរបស់គាត់ បានមកអង្គុយនៅដី ជាមួយនឹងលោកអស់៧យប់៧ថ្ងៃ ឥតមានអ្នកណានិយាយទៅលោក១ម៉ាត់សោះ ដោយឃើញថា លោកមានសេចក្តីទុក្ខជាទម្ងន់ណាស់(យ៉ូប ២:១៣)។
ទោះបីជាមានពេលដែលយើងត្រូវរក្សាភាពស្ងៀមស្ងាត់ និងមានពេលដែលត្រូវនិយាយក៏ដោយ(សាស្តា…
ភាសានៃសម្លេងហួច
កោះអន ឡា ហ្គោមេរ៉ាស្ថិតក្នុងចំណោមកោះដែលតូចជាងគេ ក្នុងប្រជុំកោះខាណារី ដែលឈ្មោះនៃប្រជុំកោះនេះ គឺដូចឈ្មោះរបស់សត្វចាប មានសម្លេងយំយ៉ាងពិរោះ។ កោះអន ឡា ហ្គោមេរ៉ាមានជ្រោះជ្រៅ ហើយចោទ បានជាពេលដែលក្មេងៗដែលជាសិស្សសាលា និងភ្ញៀវទេសចរណ៍ទាំងឡាយបានទៅលេងទីនោះ ពួកគេបានរៀនអំពីការទំនាក់ទំនងចម្ងាយឆ្ងាយពីគ្នាដល់ទៅ៣គីឡូម៉ែត្រ ដោយប្រើសម្លេងហួច។ មានអ្នកគង្វាលចៀមម្នាក់ បានប្រើសម្លេងហួច បែបភាសាបុរាណនេះ ដើម្បីហៅហ្វូងចៀមរបស់គាត់។ គាត់មានប្រសាសន៍ថា “ហ្វូងចៀមខ្ញុំដឹងថា នោះជាសម្លេងហួចរបស់ខ្ញុំ ពេលដែលពួកវាស្គាល់សម្លេងខ្ញុំ”។
ព្រះគម្ពីរក៏បានចែង អំពីការប្រើសម្លេងហួចផងដែរ ដែលក្នុងនោះ មានបទគម្ពីរដែលរៀបរាប់ថា ព្រះទ្រង់ជាអ្នកគង្វាលដែលប្រើសម្លេចហួច ដើម្បីហៅចៀមរបស់ទ្រង់។ បទគម្ពីរនេះបានឆ្លុះបញ្ចាំង អំពីពេលមួយ ដែលព្រះទ្រង់នឹងហួច ដើម្បីហៅរាស្រ្តរបស់ទ្រង់ដែលបានខ្ចាត់ខ្ចាយ ហើយកំពុងដើរវង្វេង ឲ្យវិលត្រឡប់មកឯព្រះអង្គវិញ(សាការី ១០:៨)។
ជាច្រើនឆ្នាំក្រោយមក ព្រះយេស៊ូវក៏បានមានបន្ទូលថា “ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ”(យ៉ូហាន ១០:២៧)។ សត្វចៀមមិនចេះភាសានិយាយរបស់មនុស្សទេ ប៉ុន្តែ ពួកវាអាចស្គាល់សម្លេងរបស់អ្នកគង្វាល ដែលដឹកនាំពួកវា។
សម្លេងបន្លំ និងសម្លេងរំខាន ក្នុងលោកិយនេះ នៅតែព្យាយាមធ្វើឲ្យយើងបែកអារម្មណ៍ចេញពីសម្លេងដ៏ពិតរបស់ព្រះ(សាការី ១០:២)។ តែព្រះទ្រង់តែងតែមានវិធីដឹកនាំយើង ដោយមិនបាច់ប្រើព្រះបន្ទូលក៏បាន។ ព្រះអង្គអាចប្រើព្រឹត្តការណ៍ ដែលដាស់តឿន ឬលើកទឹកចិត្តយើង ដើម្បីរំឭកយើងថា ព្រះអង្គនៅតែដឹកនាំ ការពារ…
ភាពបន្ទាន់នៃវិញ្ញាណ
កាលពីខែមិនា ឆ្នាំ២០១១ មានរលកយក្សស៊ូណាមិ បានវាយប្រហារមកលើប្រទេសជប៉ុន ឆក់យក់ជីវិតមនុស្ស ជិត១ម៉ឺន ៦ពាន់នាក់ ពេលដែលវាបំផ្លិចបំផ្លាញក្រុង និងភូមិទាំងឡាយ នៅតាមមាត់សមុទ្រ។ អ្នកស្រីក្រេតធែល អឺលីជ(Gretel Erlich) ដែលជាអ្នកនិពន្ធ និងកវីកំណាព្យបានធ្វើដំណើរមកកាន់ប្រទេសជប៉ុន ដើម្បីមើល និងកត់ត្រាអំពីវិនាសកម្មនោះ។ នាងបានធ្វើសេចក្តីរាយការណ៍ពត៌មាន អំពីអ្វីដែលនាងបានឃើញហើយ តែនៅតែមានអារម្មណ៍ថាមិនគ្រប់គ្រាន់ បានជានាងនិពន្ធកំណាព្យមួយបទ អំពីរឿងនោះ។ ក្នុងការសម្ភាស ក្នុងការផ្សាយពត៌មានរបស់ទូរទស្សន៍ប៉ុស្ទភីប៊ីអេស គាត់បានមានប្រសាសន៍ថា “លោកវីលាម ស្តាហ្វ៊ត(William Stafford) ជាមិត្តចាស់របស់ខ្ញុំ និងជាកវីកំណាព្យ ដែលបានលាចាកលោកហើយ គាត់បានមានប្រសាសន៍ថា កំណាព្យជាភាពបន្ទាន់នៃវិញ្ញាណ”។
យ៉ាងណាមិញ យើងសង្កេតឃើញថា ព្រះគម្ពីរទាំងមូលបានប្រើបទកំណាព្យជាច្រើន ដើម្បីបង្ហាញអំពីអារម្មណ៍ដ៏ជ្រាលជ្រៅ ដែលរាប់ចាប់ពីការសរសើរដំកើងដ៏មានអំណរ រហូតដល់ការបាត់បង់ដ៏ឈឺចាប់។ ពេលស្តេចសូល និងព្រះបុត្រាទ្រង់សុគត ក្នុងសង្រ្គាម ដាវីឌមានសេចក្តីទុក្ខជាពន់ពេក(២សាំយ៉ូអែល ១:១-១២)។ ស្តេចដាវីឌបានបង្ហាញពីជម្រៅនៃវិញ្ញាណរបស់ទ្រង់ ក្នុងបទកំណាព្យ ដែលទ្រង់បានដាក់ចំណងជើងថា “បទចម្រៀងនៃធ្នូសង្រ្គាម” គឺដូចដែលមានសេចក្តីចែងថា “សូល និងយ៉ូណាថាន ជាទីគួរស្រឡាញ់ គួររីករាយណាស់ពីកាលនៅរស់ ហើយកាលទ្រង់សុគត នោះក៏មិនឃ្លាតពីគ្នាដែរ … ឱះឱពួកខ្លាំងពូកែបានដួលស្លាប់នៅកណ្តាលចំបាំងហើយ យ៉ូណាថានត្រូវគេសំឡាប់នៅលើទីខ្ពស់របស់ឯង … ឱយ៉ូណាថាន…