តើសេចក្តីល្បួងមកពីព្រះឬ?
ថ្ងៃទី៥
អាន យ៉ាកុប ១:១៦-១៨
ពីរសប្តាហ៍បន្ទាប់ពីបុណ្យណូអែល ខ្ញុំបានបើកមើលលិខិតមួយច្បាប់ ដោយចិត្តរំភើបរីករាយ ដែលផ្ញើមកពីម្ដាយរបស់ខ្ញុំ ហើយសើចតិចៗម្នាក់ឯង នៅពេលខ្ញុំបានឃើញពាក្យអគុណ ដែលបានសរសេរដោយដៃ នៅលើក្រដាស់តូចមួយសន្លឹកនោះ។ គាត់បានរំឭកខ្ញុំ អំពីសារៈសំខាន់នៃអាកប្បកិរិយាល្អ ហើយខ្ញុំមានអារម្មណ៍ថា សំណេររបស់គាត់ គឺជាការអរគុណពិតមែន ដូចជាការក្រើនរំឭក ឲ្យខ្ញុំផ្ញើសំបុត្រសម្រាប់បុណ្យណូអែលផងដែឬ។…
ធ្វើដូចម្តេច ឲ្យយើងអាចដឹងថា យើងមានជំនឿពិតប្រាកដ?
ថ្ងៃទី៧
អាន យ៉ាកុប ២:១៨-២៦
មានពេលមួយមិត្តភក្តិខ្ញុំម្នាក់បានលាន់មាត់ថា “ខ្ញុំមិននឹកស្មានថា ពួកគេបានធ្វើអញ្ចឹងដាក់អ្នកសោះ។ ពួកគេជាគ្រីស្ទបរិស័ទ ពួកគេគួរតែដឹងច្បាស់ នេះមិនមែនជាទង្វើរត្រឹមត្រូវទេ។
ខ្ញុំបានឮគេនិយាយជាញឹកញាប់ថា ថាគ្រីស្ទបរិស័ទធ្វើឲ្យពួកគេឈឺចាប់ ធ្វើឲ្យពួកគេធ្លាក់ចុះ ឬនិយាយនូវពាក្យអាក្រក់ៗដាក់ពួកគេ។ អ្នកប្រហែលជាធ្លាប់ឮរឿងនេះ ហើយក៏ប្រហែលជាធ្លាប់មានបទពិសោធន៍ខ្លួនឯងផងដែរ។
លោកិយមានពេញទៅដោយមនុស្សដែលមិនទាន់ជឿព្រះ ដូចនេះ គេមានការរំពឹងគិតដ៏ខ្ពស់ថា ថា គ្រីស្ទបរិស័ទគួររស់នៅ…
ហេតុអ្វីបានជាត្រូវស៊ូទ្រាំ?
ថ្ងៃទី៤
ហេតុអ្វីបានជាត្រូវស៊ូទ្រាំ?
អាន យ៉ាកុប ១:១២
កាលពីពីរបីឆ្នាំមុន ខ្ញុំបានជួបនឹងបុរសម្នាក់ ដែលរឿងរ៉ាវរបស់គាត់បានប៉ះពាល់ចិត្ត និងបានបណ្តុះគំនិតខ្ញុំ។
គាត់បានមកពីគ្រួសារអ្នកមានស្តុកស្តុម្ភមួយ ជាគ្រួសារមានឥទ្ធិពលដែលមានជំនឿខុសគ្នា។ នៅពេលដែលគាត់ចាកចេញពីផ្ទះដើម្បីទៅរៀននៅមហាវិទ្យាល័យ គាត់បានស្គាល់ព្រះយេស៊ូវ ហើយបានថ្វាយជីវិតរបស់គាត់ ដល់ព្រះអង្គ។ ឪពុកម្តាយរបស់គាត់បានជំទាស់ដាច់ខាតចំពោះការនេះ ព្រមទាំងទាមទារឲ្យគាត់បោះបង់ជំនឿថ្មីរបស់គាត់ចោល ប៉ុន្តែ គាត់បានបន្តប្រកាន់ខ្ជាប់ ទោះបីជាឪពុកម្តាយរបស់គាត់បានកាត់កាល់គាត់ចេញពីមរតកក៏ដោយ។ គាត់នៅតែមានក្តីសង្ឃឹមសម្រាប់មនុស្សជាទីស្រឡាញ់របស់គាត់…
ក្រ តែមាននៅក្នុងព្រះ
ថ្ងៃទី៣
ក្រ តែមាននៅក្នុងព្រះ
អាន យ៉ាកុប ១:៩-១១
ខ្ញុំបានច្រើនវ័យធំឡើងក្នុងគ្រួសារដែលមានជីវភាពមធ្យម ដូចនេះ មានពេលជាច្រើននៅក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំប្រាថ្នាសូមឲ្យខ្ញុំមានជាងនេះ។ ពេលបច្ចុប្បន្ននេះ ខ្ញុំមានការច្រណែន នៅពេលដែលខ្ញុំឃើញមិត្តភក្តិរបស់ខ្ញុំទិញឡានថ្មី និងញ៉ាំអាហារនៅកន្លែងថ្លៃៗ។ ខ្ញុំដឹងថា មិត្តភក្តិទាំងនោះ ជាគ្រីស្ទបរិស័ទដែលមានជំនឿដ៏ខ្ជាប់ខ្ជួន តែពេលនោះ ខ្ញុំមិនបានគិតដល់រឿងនេះឡើយ(ដូច្នេះ ខ្ញុំចៀសមិនរួច នឹងការចោទប្រកាន់ពួកគេថាមានភាពសម្ភារៈនិយម)។…
ស្វែងរកប្រាជ្ញា សម្រាប់ពេលជួបសេចក្តីល្បួងល្បង
ថ្ងៃទី២
ស្វែងរកប្រាជ្ញា សម្រាប់ពេលជួបសេចក្តីល្បួងល្បង
អាន យ៉ាកុប ១:៥-៨
កាលពីខែតុលា ឆ្នាំមុន ខ្ញុំត្រូវបានគេបញ្ឈប់ពីការងារ ដោយគ្មានការព្រមានទុកមុន បន្ទាប់ពីបានធ្វើការងារនៅទីនោះរយៈពេលប្រហែល២ឆ្នាំ។ នៅខែបន្ទាប់ ឳពុកមិត្តស្រីរបស់ខ្ញុំ ដែលគាត់មានជំងឺប្រព័ន្ធប្រសាទ ត្រូវចូលមន្ទីរពេទ្យ។ រួចពីរខែក្រោយមក គាត់ក៏បានទទួលមរណភាព។
ទោះបីជាខ្ញុំខំរំឭកខ្លួនឯងជានិច្ចថា ខ្ញុំត្រូវតែទុកចិត្តព្រះយ៉ាងណាក៏ដោយ ខ្ញុំនៅតែចង់សារភាពថា រយពេលប៉ុន្មានខែនោះ…
អំណរក្នុងពេលមានទុក្ខលំបាក
ថ្ងៃទី១
អំណរក្នុងពេលមានទុក្ខលំបាក
អាន យ៉ាកុប ១:១-៤
សាកឧបមាថា អ្នកទើបតែបានឆ្លងការការលំបាកមួយហើយមួយទៀត ក្នុងរយៈពេលដ៏យូរកន្លងមកនេះ។
អ្នកឆ្ងល់ថា តើហេតុអ្វីការទាំងនោះ ចេះតែពិបាកឡើងៗអញ្ចឹង។ ហើយបន្ទាប់មក នៅពេលដែលអ្នកបានអង្គុយក្បែរមិត្តល្អម្នាក់ ដើម្បីទទួលការលើកទឹកចិត្ត គាត់ក៏បាននិយាយថា “អស្ចារ្យ! ល្អហើយ! អ្នកគួរតែចាត់ទុកខ្លួនឯងជាមនុស្សមានពរណាស់!” តើការបញ្ចេញមតិបែបនោះសមដែរទេ? តើអ្នកគិតចង់ស្តីឲ្យគាត់ទេ?…
អ្វីៗដែលអ្នកត្រូវការ
នៅក្នុងការជួបជុំគ្រួសារ កាលពីពេលកន្លងមក ខ្ញុំបានអង្គុយនៅតុអាហារ ហើយមើលទៅភាពច្របូកច្របល់ដ៏រីករាយ នៅជុំវិញខ្លួនខ្ញុំ។ ម្តាយមីង ពូ ក្មួយប្រុសស្រី និងបងប្អូនជីដូនមួយរបស់ខ្ញុំ កំពុងតែញាំអាហារ និងជួបជុំគ្នាយ៉ាងរីករាយ។ ខ្ញុំក៏មានអំណរផងដែរ។ ពេលនោះ ខ្ញុំស្រាប់តែនឹកឃើញថា នៅទីនោះ មានតែខ្ញុំទេ ដែលជាស្រ្តីគ្មានកូន និងគ្មានគ្រួសារផ្ទាល់ខ្លួន។
ស្រ្តីនៅលីវជាច្រើន មានបទពិសោធន៍ស្រដៀងនេះផងដែរ។ ក្នុងវប្បធម៌របស់ខ្ញុំ ដែលជាជនជាតិអាស៊ី យើងឲ្យតម្លៃមកលើមង្គលការ និងការមានកូន ដូចនេះ ការមិនមានគ្រួសារផ្ទាល់ខ្លួន អាចនាំឲ្យមានអារម្មណ៍ថា មិនពេញលក្ខណៈ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែខ្វះចំណុចស្នូលមួយ ដែលជាអត្តសញ្ញាណរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំមានភាពពេញលេញ។
ហេតុនេះហើយ សេចក្តីពិត ដែលចែងថា ព្រះទ្រង់ជា “ទីពឹងនៃចិត្តខ្ញុំ” បានកម្សាន្តចិត្តខ្ញុំណាស់(ទំនុកដំកើង ៧៣:២៦)។ ពេលដែលព្រះទ្រង់បែកចែកទឹកដីឲ្យពូជអំបូរទាំងឡាយ របស់សាសន៍អ៊ីស្រាអែល ពូជអំបូរលេវី ដែលជាពូជសង្ឃ មិនបានទទួលចំណែកនឹងគេឡើយ។ ផ្ទុយទៅវិញ ព្រះទ្រង់បានសន្យាថា ព្រះអង្គជាទីពឹងនៃចិត្ត ហើយជាចំណែកមរដកនៃពួកគេ ជារៀងរហូត(ចោទិយកថា ១០:៩)។ ពួកគេអាចរកឃើញភាពស្កប់ចិត្តដ៏ពេញលេញ ក្នុងព្រះអង្គ ហើយទុកចិត្តថា ព្រះអង្គនឹងបំពេញតម្រូវការគ្រប់យ៉ាងរបស់ពួកគេ។
អ្នកខ្លះមានអារម្មណ៍ថា ខ្វះអ្វីមួយ ដែលមិនទាក់ទងនឹងគ្រួសារនោះឡើយ។ យើងប្រហែលជាកំពុងតែស្រេកឃ្លាន ចង់បានការងារដែលល្អជាងមុន ឬរៀនឲ្យបានខ្ពស់ជាងមុន។…
ព្រះទ្រង់កំពុងធ្វើការ
ខណៈពេលដែលកូនស្រី អាយុ១០ឆ្នាំ របស់លោក ប៊ីល ហាលេយ(Bill Haley) កំពុងតែឈរក្រោមដំណក់ទឹកភ្លៀង ជាមួយអ្នកជឿព្រះយេស៊ូវ ដែលមានជាតិសាសន៍ចម្រុះ នាងក៏បាននិយាយខ្សិបៗថា “ព្រះកំពុងតែព្រះកន្សែងហើយ”។ កាលនោះ ពួកគេបានមកជ្រលងភ្នំសេណានដូអា នៃរដ្ឋវើជីនា ដើម្បីស្វែងរកបំណងព្រះទ័យព្រះ និងស្វែងយល់អំពីកេរដំណែល នៃជម្លោះជាតិសាសន៍ ក្នុងសហរដ្ឋអាមេរិក។ ខណៈពេលដែលពួកគេកំពុងតែឈរ នៅក្នុងកន្លែង ដែលគេបានបញ្ចុះសពរបស់ពួកទាសករ ពួកគេក៏បានកាន់ដៃគ្នាអធិស្ឋាន។ ភ្លាមៗនោះ ខ្យល់ក៏ចាប់ផ្តើមបក់មក ហើយភ្លៀងក៏បានធ្លាក់។ ខណៈពេលដែលអ្នកដឹកនាំបានអធិស្ឋានសូមការប្រោសឲ្យជា សម្រាប់ជម្លោះជាតិសាសន៍ ភ្លៀងក៏បានធ្លាក់ចុះមកកាន់តែខ្លាំង។ អ្នកដែលឈរនៅទីនោះ ក៏បានជឿថា ព្រះកំពុងតែធ្វើការយ៉ាងសកម្ម ដើម្បីនាំការផ្សះផ្សារ និងការអត់ឱនទោសឲ្យគ្នាទៅវិញទៅមក។
កាលនៅកាល់វ៉ារី ព្រះទ្រង់ក៏កំពុងធ្វើការរបស់ទ្រង់ផងដែរ។ បន្ទាប់ពីព្រះយេស៊ូវបានផុតដង្ហើម នៅលើឈើឆ្កាង “ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា អស់ទាំងផ្នូរខ្មោចក៏របើកឡើង”(ម៉ាថាយ ២៧:៥១-៥២)។ អ្នកខ្លះបានបដិសេធថា ព្រះយេស៊ូវមិនមែនជាព្រះទេ តែមេទ័ពម្នាក់ ដែលគេបានចាត់តាំងឲ្យយាម នៅកន្លែងនោះ បានធ្វើការសន្និដ្ឋានខុសពីគេ។ “ឯមេទ័ព និងពួកអ្នកដែលចាំយាមព្រះយេស៊ូវជាមួយគ្នា កាលបានឃើញកក្រើកដី និងការទាំងប៉ុន្មាន ដែលកើតមកដូច្នោះ នោះក៏ភ័យញ័រជាខ្លាំង គាត់និយាយថា នេះពិតជាព្រះរាជបុត្រានៃព្រះមែន”(ខ.៥៤)។
នៅក្នុងការសុគតរបស់ព្រះយេស៊ូវ ព្រះទ្រង់កំពុងតែធ្វើការរបស់ទ្រង់ ដើម្បីប្រទានការអត់ទោសបាប សម្រាប់អស់អ្នកដែលជឿព្រះអង្គ។ “ព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទ…
ការកែតម្រង់ដោយក្តីស្រឡាញ់
អស់រយៈពេលជាង៥០ឆ្នាំកន្លងមកនេះ ឪពុកខ្ញុំបានខិតខំធ្វើការឲ្យបានល្អប្រសើរ ក្នុងផ្នែកកែសម្រួលអត្ថបទ។ គាត់មានចិត្តឆេះឆួល មិនគ្រាន់តែនៅក្នុងការស្វែងរកកំហុសក្នុងការសរសេរប៉ុណ្ណោះទេ តែក៏ចង់ឲ្យអត្ថបទដែលគាត់កែសម្រួល មានភាពច្បាស់លាស់ សមហេតុផល មានភាពស៊ីសង្វាក់គ្នា និងមានវេយ្យករណ៍ត្រឹមត្រូវ។ គាត់បានប្រើប៊ិចពណ៌បៃតង ក្នុងការកែសម្រួល ជាជាងប្រើប៊ិចពណ៌ក្រហម។ គាត់យល់ឃើញថា ប៊ិចពណ៌បៃតង “មានភាពរួសរាយជាង” ខណៈពេលដែលអ្នកនិពន្ធដែលមានបទពិសោធន៍តិច ឬមិនសូវមានទំនុកចិត្ត ប្រហែលមិនចូលចិត្តប៊ិចពណ៌ក្រហម។ គោលបំណងរបស់គាត់ គឺដើម្បីចង្អុលបង្ហាញគេដោយសុភាព ឲ្យជ្រើសរើសផ្លូវល្អជាង។
ពេលដែលព្រះយេស៊ូវកែតម្រង់មនុស្ស ព្រះអង្គកែតម្រង់ ដោយក្តីស្រឡាញ់។ ក្នុងកាលៈទេសៈខ្លះ គឺដូចកាលដែលព្រះអង្គប្រឈមមុខដាក់ភាពមានពុតរបស់ពួកអាចារ្យផារិស៊ី(ម៉ាថាយ ២៣) ព្រះអង្គបានស្តីបន្ទោសពួកគេ ដោយពាក្យធ្ងន់ៗ តែក៏ដើម្បីជាប្រយោជន៍របស់ពួកគេផងដែរ។ តែក្នុងករណីរបស់មិត្តសំឡាញ់ទ្រង់ គឺនាងម៉ាថា ការកែតម្រង់ដ៏សុភាព គឺជាអ្វីដែលនាងត្រូវការ(លូកា ១០:៣៨-៤២)។ ពួកផារិស៊ីមិនបានឆ្លើយតប ដោយវិជ្ជមាន ចំពោះការស្តីបន្ទោសរបស់ព្រះអង្គនោះឡើយ ខណៈពេលដែលនាងម៉ាថា នៅតែជាមិត្តសំឡាញ់របស់ព្រះអង្គ(យ៉ូហាន ១១:៥)។
ការកែតម្រង់អាចធ្វើឲ្យយើងមានអារម្មណ៍មិនល្អ ហើយមនុស្សតិចណាស់ ដែលចូលចិត្តការស្តីបន្ទោស។ ជួនកាល ដោយសារអំណួតរបស់យើង នោះយើងពិបាកនឹងទទួលការកែតម្រង់ ដោយការដឹងគុណ។ កណ្ឌគម្ពីរសុភាសិត បានចែងអំពីប្រាជ្ញា និងបានបង្ហាញថា “ការស្តាប់តាមការកែតម្រង់” គឺជាសញ្ញាបង្ហាញ អំពីប្រាជ្ញា និងការយល់ដឹង(១៥:៣១-៣២)។
ការកែតម្រង់របស់ព្រះ ដោយក្តីស្រឡាញ់ ជួយយើងឲ្យផ្លាស់ប្តូរទិសដៅរបស់យើង ហើយដើរតាមព្រះអង្គកាន់តែស្និទ្ធស្នាល។…
កន្សែងបង់កពណ៌ស្វាយ
ខណៈពេលដែលខ្ញុំកំពុងមើលថែជំងឺម្តាយរបស់ខ្ញុំ នៅមជ្ឈមណ្ឌលជំងឺមហារីក ដែលស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រ ពីផ្ទះខ្ញុំ ខ្ញុំបានសុំឲ្យគេអធិស្ឋានឲ្យពួកយើង។ ប៉ុន្មានខែក្រោយមក ភាពឯកោ និងការនៅដាច់ឆ្ងាយពីគេ បានធ្វើឲ្យខ្ញុំអន់ថយកម្លាំងជាលំដាប់។ តើធ្វើដូចម្តេចឲ្យខ្ញុំអាចមើលថែម្តាយខ្ញុំបាន បើខ្ញុំចុះចាញ់នឹងភាពខ្សោះអស់កម្លាំងផ្នែករូបកាយ ផ្លូវចិត្ត និងអារម្មណ៍?
ថ្ងៃមួយ មិត្តភក្តិរបស់ខ្ញុំម្នាក់ ឈ្មោះយ៉ូឌី(Jodi) បានផ្ញើរអំណោយដែលខ្ញុំមិននឹកស្មានដល់ ដើម្បីបង្ហាញការយកចិត្តទុកដាក់។យ៉ូឌីបានចាក់កន្សែងបង់កពណ៌ស្វាយមួយ ឲ្យខ្ញុំ ដើម្បីរំឭកខ្ញុំថា មានមនុស្សជាច្រើនកំពុងអធិស្ឋានឲ្យខ្ញុំ។ ពេលណា ខ្ញុំយកកន្សែងនោះមកបង់ក ខ្ញុំមានអារម្មណ៍ថា ព្រះទ្រង់កំពុងតែឱបខ្ញុំ តាមរយៈការអធិស្ឋានរបស់រាស្រ្តរបស់ព្រះអង្គ។ ប៉ុន្មានឆ្នាំក្រោយមក ព្រះអង្គនៅតែបន្តប្រើកន្សែងបង់កពណ៌ស្វាយនោះ ដើម្បីកម្សានចិត្តខ្ញុំ និងជួយឲ្យខ្ញុំមានការប្តេជ្ញាចិត្តកាន់តែរឹងមាំ។
សាវ័កប៉ុលបាននិយាយបញ្ជាក់ អំពីសារៈសំខាន់នៃអំណាចការអធិស្ឋានឲ្យអ្នកដទៃ ដែលនាំឲ្យវិញ្ញាណមានភាពស្រស់ថ្លាឡើង។ តាមរយៈការស្នើសុំដ៏ឆេះឆួលនូវការគាំទ្រ និងលើកទឹកចិត្ត ដោយការអធិស្ឋានពីអ្នកដទៃ ក្នុងអំឡុងពេលនៃដំណើរបេសកកម្មរបស់គាត់ គាត់ក៏បានពិពណ៌នាថា គ្រីស្ទបរិស័ទដែលអធិស្ឋានឲ្យអ្នកដទៃ គឺជាដៃគូរក្នុងការងារបម្រើព្រះ(រ៉ូម ១៥:៣០)។ គាត់បានសំណូមពរអធិស្ឋាន អំពីរឿងដ៏ជាក់លាក់ ហើយក៏បានបង្ហាញថា គាត់មានការពឹងផ្អែកទៅលើជំនួយរបស់បងប្អូនរួមជំនឿ ហើយក៏បានទុកចិត្តថា ព្រះទ្រង់ឆ្លើយតបការអធិស្ឋានរបស់គាត់ ដោយអំណាចចេស្តាទ្រង់(ខ.៣១-៣៣)។
យើងរាល់គ្នាសុទ្ធតែបានឆ្លងកាត់ពេលដ៏ឯកោ។ ប៉ុន្តែ សាវ័កប៉ុលបានបង្ហាញយើង អំពីរបៀបសំណូមពរអធិស្ឋាន និងអធិស្ឋានឲ្យអ្នកដទៃ។ ពេលណាការអធិស្ឋានទូលអង្វរនៃរាស្រ្តរបស់ព្រះ បានហ៊ុមព័ទ្ធយើង នោះយើងអាចពិសោធន៍នឹងកម្លាំង និងការកម្សាន្តចិត្តមកពីព្រះ ទោះជីវិតយើងស្ថិតក្នុងសភាពបែបណាក៏ដោយ។—Xochitl Dixon