ប្រភេទ  |  March

មានតម្លៃចំពោះព្រះ

គាត់​មា​ន​ឈ្មោះដា​វីឌ ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​បាន​ហៅ​ឈ្មោះ​គាត់​ថា “អ្នក​កូត​វីយូឡុង​តាម​ផ្លូវ”។ លោក​ដាវីឌ​ជា​បុរស​វ័យ​ចំណាស់ ដែល​ស្លៀក​ពាក់​ខោ​មិន​ខោ អាវ​មិន​អាវ ដែល​គេ​ហាក់​ដូច​ជា​ឃើញ​គាត់ មាន​វត្ត​មាន​ជា​ទៀត​ទាត់ នៅ​ទី​ប្រជុំ​ជន ក្នុង​ទីកុ្រង​របស់​ខ្ញុំ ដោយ​គាត់​កំដរ​អារម្មណ៍ អ្នក​ដំណើរ​ទាំង​ឡាយ ដោយ​ប្រើ​សមត្ថ​ភាព​មិន​ធម្មតា​របស់​គាត់ នៅ​ក្នុង​ការ​កូត​វីយូ​ឡុង។ ជា​ការ​តប​ស្នង​ចំពោះ​សម្លេង​តន្រ្តី​ដ៏​ពិរោះ​របស់​គាត់ ជួន​កាល អ្នក​ស្តាប់​ខ្លះ​បាន​ដាក់​លុយ​មួយ​ដុល្លា ចូល​ទៅ​ក្នុង​ប្រអប់​ដាក់​វីយ៉ូឡុង ដែល​គាត់​បាន​បើក​ចំហ​រ​នៅ​លើ​ផ្លូវ​ដើរ។ លោក​ដាវីឌ​ក៏​បាន​ញញឹម ហើយ​ងក់​ក្បាល​ដាក់​គេ ដើម្បី​អរ​គុណ ខណៈ​ពេល​ដែល​គាត់​បន្ត​លេង​ភ្លេ​ងទៀត​។

ពេល​លោក​ដាវីឌ​លា​ចាក​លោក កាល​ពី​ពេល​ថ្មី​ៗ​នេះ  ដំណឹង​មរណៈ​ភាព​របស់​គាត់ ក៏​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ នៅ​ក្នុង​កាសែត​ក្នុង​តំបន់​មួយ ដែល​បាន​បង្ហាញ​ថា គាត់​ចេះ​និយាយ​បាន​បួន​ប្រាំ​ភាសា ហើយ​បាន​បញ្ចប់​ការ​សិក្សា នៅ​សកល​វិទ្យាល័យ​ដ៏​ល្បី​មួយ ហើយ​ថែម​ទាំង​បាន​ឈរ​ឈ្មោះ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមា​ជិក​ព្រឹទ្ធ​សភា​ប្រចាំ​រដ្ឋ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ អ្ន​កខ្លះ​បាន​បង្ហាញ​ពី​អារម្មណ៍​ភ្ញាក់​ផ្អើល ចំពោះ​ជោគ​ជ័យ​របស់​គាត់ ព្រោះ​ពី​មុន ពួក​គេ​បាន​វាយ​តម្លៃ​គាត់ តាម​តែ​សម្ប​ក​ក្រៅ។

ព្រះ​គម្ពី​របាន​ចែង​ថា “ព្រះ​ទ្រង់​បាន​បង្កើត​មនុស្ស​មក ឲ្យ​ដូច​រូប​អង្គ​ទ្រង់”(លោកុប្បត្តិ ១:២៧)។ ត្រង់​ចំណុច​នេះ ព្រះ​គម្ពីរ​បាន​បង្ហាញ​អំពី​តម្លៃ​ដែល​យើង​ម្នាក់​ៗ​មាន​ពី​កំណើត ទោះ​ជា​យើង​មាន​រូប​សម្បត្តិ​យ៉ាង​ណា ឬ​បាន​សម្រេចជោគ​ជ័យ ឬ​ក៏​អ្នក​ដទៃ​គិត​យ៉ាង​ដូច​ម្តេច ចំពោះ​យើ​ង​ក៏​ដោយ។ សូម្បី​តែ​នៅ​ពេល​ដែល​យើង​សម្រ​ចចិត្ត ងាក​បែរ​ចេញ​ពី​ព្រះ ដោយ​សារ​អំពើ​បាប​របស់​យើង ក៏​ព្រះ​ទ្រង់​នៅ​តែ​ឲ្យ​តម្លៃ​យើង យ៉ាង​ខ្លាំង បាន​ជា​ទ្រង់​ចាត់​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ទ្រង់ ឲ្យ​បង្ហាញ​ផ្លូវ​យើង ទៅ​រក​សេចក្តី​សង្រ្គោះ និង​ជីវិត​អ​ស់​កល្ប​ជា​និច្ច…

តំបន់ទូរស័ព្ទ

សព្វ​ថ្ងៃ​នេះ យើង​អាច​មាន​លទ្ធ​ភាព​ទាក់​ទង​ទៅ​អ្នក​ដទៃ ដែល​នៅ​ឆ្ងាយ​ពី​យើង ដោយ​សេរី តាម​រយៈ​ទូរ​ស័ព្ទ​ដៃ។ នេះ​គឺ​ជា​អត្ថ​ប្រយោជន៍​មួយ ក្នុង​ចំណោម​អត្ថ​ប្រយោជន៍​ជា​ច្រើន​របស់​ទូរ​ស័ព្ទ​ដៃ។ ហេតុ​នេះ​ហើយ​ បាន​ជា​មនុស្ស​ជា​ច្រើន ​បាន​និយាយ​តាម​ទូរ​ស័ព្ទ ឬ​ថែម​ទាំង​ផ្ញើ​សារ​ទៅ​អ្នក​ដទៃ ពេល​កំពុ​ងបើ​ក​បរ ហើយ​ជា​ញឹក​ញាប់ ការ​នេះ​បាន​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​សា​ហាវ។ ដើម្ប​ជាស​វាង​មហន្ត​រាយ​ដូច​នេះ មាន​តំបន់​ជា​ច្រើន​ក្នុង​ពិភព​លោក បាន​បង្កើត​ច្បាប់ ហាម​មិ​នឲ្យ​ប្រើ​ទូរស័ព្ទ​ពេល​កំពុង​បើក​បរ។ ​ជា​តួ​យ៉ាង នៅ​សហ​រដ្ឋ​អាមេរិក នៅ​តាម​ផ្លូវ​ហាយ​វេយ មាន​ផ្លាក​​សញ្ញា​ចរាចរណ៍ ដែល​រំឭក​អ្នក​បើក​បរ​ទាំង​ឡាយ​ថា ពួក​គេ​បាន​មក​ដល់​តំបន់​ពិសេស សម្រាប់​ទូរស័​ព្ទ​ដៃ​ហើយ​ ដែ​ល​នៅ​ទីនោះ ពួក​គេ​អាច​បើក​អែប​ខាង​ហើយ​ឈប់​ឡាន ដើម្បី​និយាយ​តាម​ទូរ​ស័ព្ទ ឬ​ផ្ញើសារ ដោយ​សេរី។

ការ​ហាម​មិន​ឲ្យ​ទំនាក់​ទំនង​តាម​ទូរ​ស័ព្ទ ពេល​កំពុង​បើក​បរ គឺ​ជា​គំនិត​ដ៏​ល្អ ប៉ុន្តែ មាន​ទំនាក់​ទំនង​មួយ​ប្រភេទ​ទៀត ​ដែល​គ្មាន​អ្វី​អាច​ហាម​ឃាត់​បាន​ឡើយ គឺ​ការ​អធិ​ស្ឋាន។ ព្រះ​ទ្រង់​បាន​អញ្ជើញ​យើង ឲ្យ​អធិ​ស្ឋាន​ទៅ​​រក​ទ្រង់ ទោះ​ជា​យើ​ង​កំពុង​ធ្វើ​ដំណើរ​ទៅម​ក កំពុ​ង​ជាប់​រវល់​ដៃ ឬ​កំពុង​អង្គុ​យ​នៅ​ស្ងៀម​ក៏​ដោយ។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី សាវ័ក​ប៉ុល​បាន​បង្រៀន​មនុស្ស​ម្នា​ក់​ៗ ដែល​ចង់​ទំនាក់​ទំន​ងជា​មួយ​ព្រះ ឲ្យ “អធិស្ឋាន​ឥត​ឈប់​ឈរ” (១ថែស្សាឡូនិច ៥:១៧)។ នៅ​ក្នុង​ការ​បង្រៀន​ឲ្យ​អធិ​ស្ឋាន សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ “អរ​សប្បាយ​ជា​និច្ច”(ខ.១៦) ហើយ “អរ​ព្រះ​គុណ​ព្រះ គ្រប់​កាលៈ​ទេសៈ”(ខ.១៨)។ ព្រះ​ទ្រង់​បាន​ត្រាស​ហៅ​យើង​ ឲ្យ​មាន​អំណរ និង​អរ​ព្រះ​គុណ​ទ្រង់ ដែល​ជា​ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ…

មិនអាចបំបាក់យើងបានឡើយ

ដោយ​សារ​ខ្ញុំ​មាន​ដើម​កំណើត​នៅ​រដ្ឋ​កាលី​ហ្វូ​ញ៉ា ហើយ​ជា​អ្នក​ស្រឡាញ់​ពន្លឺ​ថ្ងៃ ខ្ញុំ​ច្រើន​តែ​ជៀស​វាង​ភាព​រងា។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ចូល​ចិត្ត​មើល​រូប​ថត​ព្រឹល​ស្អាត​ៗ។ ដូច​នេះ ខ្ញុំ​មិន​អាច​ឃាត់​ខ្លួន​ឯង មិន​ឲ្យ​ញញឹម ពេល​ដែលមិត្ត​ភក្តិ​ខ្ញុំម្នា​ក់មក​រដ្ឋ​អី​លីណយ ឲ្យ​ខ្ញុំ​មើល​រូប​ថត​រដូវ​រងា ដែល​មាន​ដើម​ឈើ​តូច​មួយ នៅ​ក្រៅ​បង្អួច​ផ្ទះ​របស់​នាង។   ការ​កោត​សរសើរ​ក៏​បាន​ប្រែ​ក្លាយ​ជា​រឿង​មិន​សប្បាយ​ចិត្ត ពេល​ដែល​ខ្ញុំ​កត់​សំគាល់​ឃើញ មែក​របស់​វា​ដែល​រុះ​ស្លឹក​អស់ បាន​កោង​ចុះ​ក្រោម ដោយ​សារ​ទម្ងន់​នៃ​គំនរ​ព្រឹល​ទឹក​កក ដែល​មាន​ពន្លឺ​ភ្លឺ​ផ្លេក។

តើ​មែក​ដែល​កោង​ចុះ​ក្រោម​ទាំង​នោះ អាច​ទ្រំា​ទ្រ​យូរ​ប៉ុណ្ណា ទំរាំ​តែ​វា​បាក់ ដោយ​សារ​ទម្ងន់​នៃ​ព្រឹល​ទឹក​កក​នោះ? ពេល​ដែល​ខ្ញុំ​គិត​អំពី​ទម្ងន់​នៃ​ព្រឹល​ទឹក​កក ដែល​ស្ទើរ​តែ​ធ្វើ​ឲ្យ​មែក​ឈើបា​ក់ ​ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ទម្ង​ន់​នៃ​ការ​ព្រួយ​បារម្ភ ដែល​បាន​សង្កត់ ធ្វើ​ឲ្យ​ស្មា​របស់​ខ្ញុំ​ធ្លាក់​ចុះ។

ព្រះ​យេស៊ូវ​បាន​បញ្ជាក់​ច្បាស់​ថា ទ្រព្យ​សម្បត្តិ​ដែល​ប្រសើរ​បំផុត មិន​មាន​នៅ​ផែន​ដី ហើយ​ក៏​មិន​មែន​មាន​តែ​មួយ​រយៈ​ពេល​នោះ​ដែរ បន្ទាប់​មក ទ្រង់​ក៏​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ឈប់​ព្រួយ​បារម្ភ​ទៀត។ ព្រះ​ដែល​បាន​បង្កើត និង​ទ្រទ្រង់​ចក្រ​វាល ទ្រង់​ស្រឡាញ់ និង​ផ្គត់​ផ្គង់​កូន​របស់​ទ្រង់ ដូច​នេះ យើង​មិន​ចាំ​បាច់​ត្រូវ​បង់​ខាត​ពេល​វេលា ដោយ​សារ​ការព្រួយ​បារម្ភ​ឡើយ។ ព្រះ​ទ្រ​ង់ជ្រាប​អំពី​តម្រូវ​ការ​របស់​យើង ហើយ​ទ្រង់​នឹង​មើល​ថែរ​យើង(ម៉ាថាយ ៦:១៩-៣២)។

ទ្រង់​ក៏​ជ្រាប​ផង​ដែរ​ថា យើង​នឹង​ជួប​ការ​ល្បួង ដែល​នាំ​ឲ្យ​យើង​ព្រួយ​បារម្ភ។ ទ្រង់​បាន​ប្រាប់​យើង ឲ្យ​មក​រក​ទ្រង់ ​ទុក​ចិត្ត​ព្រះ​វត្ត​មាន និង​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់ ក្នុង​ពេល​បច្ចុប្បន្ន ហើយ​រស់​នៅ ដោយ​ជំនឿ​ជា​រៀង​រាល់​ថ្ងៃ​(ខ.៣៣-៣៤)។

ក្នុង​ជីវិត​នេះ យើង​នឹង​ជួប​បញ្ហា  និង​ភាព​មិន​ច្បាស់​លាស់ ជា​ច្រើន​រាប់​មិន​អស់ ដែល​បាន​ធ្វើ​ជា​បន្ទុក…

ពេលគេបោះបង់យើងចោល

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៩១ នាវាដឹកអ្នកដឹកដំណើរខ្នាតធំ MTS Oceanos បានជួបខ្យល់ព្យុះដ៏អាក្រក់ នៅតំបន់ឆ្នេរសមុទ្រនៃប្រទេសអាហ្វ្រិកខាងត្បូង។ ពេលនាវានោះ ចាប់ផ្តើមលិច នាយនាវាក៏បានសម្រេចចិត្តបោះបង់នាវា ហើយចាកចេញជាមួយពួកនាវិករបស់គាត់ ដោយមិនបានប្រកាសអាសន្នដល់អ្នកដំណើរនៅលើនាវា។ មានអ្នកដំណើរម្នាក់ ឈ្មោះ ម៉ូស ហ៊ីល(Moss Hills) ដែលជាតន្រ្តីករជនជាតិអង់គ្លេស បានកត់សំគាល់ដឹងថា មានរឿងអ្វីកំពុងកើតឡើង ហើយក៏បានទាក់ទងទៅកងទ័ពការពារសមុទ្ររបស់ប្រទេសអាហ្វ្រិកខាងត្បូង ឲ្យមកជួយ។ បន្ទាប់មក លោកម៉ូស និងភរិយាឈ្មោះ ត្រេស៊ី(Tracy) ព្រមទាំងសីល្បៈករដទៃទៀត ដែលនៅលើនាវានោះ ក៏បានជួយរៀបចំការជំលាសអ្នកដំណើរទាំងអស់ចេញពីនាវា ដោយជួយនាំពួកគេឡើងឧទ្ធម្ភាចក្រ។

ជួនកាល អ្នកដែលយើងចង់ឲ្យដឹកនាំយើង អាចបោះបង់យើងចោល។ ពេលដែលស្តេចសូល និងមន្ត្រីរបស់ទ្រង់ ទទួលរងនូវការជេរប្រមាថ ពីកូលីយ៉ាតដែលជាយក្សរបស់សាសន៍ភីលីស្ទីន ពួកគេបានឆ្លើយតប ដោយការភ័យខ្លាច និងភាពអាម៉ាស(១សាំយ៉ូអែល ១៧:១១)។ ប៉ុន្តែ មានតន្រ្តីករវ័យក្មេងម្នាក់ ដែលជាក្មេងគង្វាល  ឈ្មោះដាវីឌ  មានជំនឿថា  ព្រះទ្រង់អាចជួយដោះស្រាយបញ្ហានេះបាន។ ដាវីឌក៏បាននិយាយទៅកូលីយ៉ាតថា “ចំណែកឯង បានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនឹងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ”(ខ.៤៥)។ ដាវីឌក៏បានប្រយុទ្ធឈ្នះសត្រូវ ហើយក៏បានធ្វើឲ្យពួកអ៊ីស្រាអែលមានប្រៀបមកលើគូរសត្រូវវិញ(ខ.៥០)។ គាត់មិនបានរំពឹងទៅលើអ្នកដឹកនាំនៅលើផែនដី ដើម្បីឲ្យខ្លួនមានកម្លាំងឈ្នះសត្រូវឡើយ តែគាត់បានពឹងផ្អែកទៅលើព្រះដ៏មានព្រះជន្មរស់វិញ។…

ការចែករំលែកនំបឺរហ្គឺរ

លោកលី ហ្គេយប៊ីគ(Lee Geysbeek) ដែលជាប្រធាននៃអង្គការសេចក្តីអាណិតអន្តរជាតិ បានរៀបរាប់អំពីជីវិតរបស់ស្ត្រីម្នាក់ ដែលមានឱកាសធ្វើដំណើរទៅកាន់ទឹកដីដែលនៅឆ្ងាយ ដើម្បីទៅលេងក្មេងម្នាក់ ដែលនាងបានជួយឧបត្ថម្ភ។ នាងបានសម្រេចចិត្តនាំក្មេងទុរគតម្នាក់នោះ ទៅភោជ្ជនីយដ្ឋានមួយ។

ក្មេងប្រុសនោះក៏បានហៅនំហ៊ែមបឺរហ្គឺរមួយមក ហើយអ្នកឧបត្ថម្ភបានហៅម្ហូបសាឡាត់។ ពេលគេលើកអាហារនោះមកដាក់លើតុ ក្មេងប្រុសម្នាក់នោះ ក៏បានពិនិត្យមើលនំបឺរហ្គឺរនោះ ដោយគេមិនដែលបានញាំអាហារដូចនេះក្នុងជីវិតឡើយ។ វាក៏បានមើលទៅនំបឺរហ្គឺរដ៏ធំរបស់វា ហើយក៏បានមើលទៅម្ហូបសាឡាត់ដ៏តិចតួចរបស់អ្នកឧបត្ថម្ភ។ បន្ទាប់មក វាក៏បានយកកាំបិតមកកាត់នំបឺរហ្គឺរនោះជាពីរ ហើយក៏ចែកឲ្យអ្នកឧបត្ថម្ភនោះពាក់កណ្តាល រួចយកដៃអង្អែលក្បាលពោះខ្លួនឯង ហើយសួរគាត់ថា“អ្នកឃ្លានទេ?”

កុមារម្នាក់ដែលស្ទើរតែគ្មានអ្វីសោះក្នុងជីវិត មានចិត្តចង់ចែករំលែករបស់ដែលវាមាន ឲ្យទៅគេពាក់កណ្តាល ដោយគិតថាគេប្រហែលជាត្រូវការចំណែកនោះ។ សូមយើងនឹកចាំអំពីក្មេងប្រុសម្នាក់នេះ ពេលយើងជួបនរណាម្នាក់ ដែលកំពុងមានសេចក្តីត្រូវការផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវវិញ្ញាណ។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ ក្តីជំនឿដែលយើងមានចំពោះទ្រង់ គួរតែបង្ហាញចេញមក តាមរយៈសកម្មភាពរបស់យើង(យ៉ាកុប ២:១៧)។

ជារៀងរាល់ថ្ងៃ យើងប្រហែលជាជួបមនុស្សដែលមានតម្រូវការផ្សេងៗ ទោះពួកគេកំពុងនៅតំបន់ផ្សេងៗ ក្នុងពិភពលោក ឬក៏កំពុងនៅក្បែរផ្ទះយើងក្តី។ អ្នកខ្លះកំពុងត្រូវការអាហារក្តៅៗ ខ្លះទៀតត្រូវការពាក្យសម្តីដ៏ពិរោះ។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ដែលបានស្គាល់សេចក្តីស្រឡាញ់ទ្រង់ តើយើងអាចនាំឲ្យមានការផ្លាស់ប្តូរប៉ុណ្ណា ពេលដែលយើងធ្វើការល្អ ហើយចែករំលែកដល់អ្នកដទៃ(ហេព្រើ ១៣:១៦)។-Dave Branon

ថ្លុកភក់

មានពេលមួយ មិត្តភក្តិខ្ញុំម្នាក់ ឈ្មោះ អេឌ(Ed) បាននិយាយប្រាប់ខ្ញុំ អំពីរឿងកូនប្រុសដ៏តូចច្រម៉ក់របស់គាត់។ វាបានទៅឈរលេងក្នុងទឹកថ្លុក ហើយលោកអេឌក៏បានប្រាប់ឲ្យវាដើរចេញ។ តែកូនប្រុសគាត់មិនស្តាប់គាត់ ផ្ទុយទៅវិញ វាបានរត់ចុះឡើង ក្នុងថ្លុកនោះ។ គាត់ក៏ប្រាប់ឲ្យវាឈប់រត់លេង។ ក្មេងប្រុសនោះក៏បានចាប់ផ្តើមដើរក្នុងថ្លុកនោះម្តង។ ពេលលោកអេឌប្រាប់វា មិនឲ្យដើរ វាក៏ឈរចំទើតជើង ក្នុងថ្លុក ដោយធ្វើមុខឌឺដាក់គាត់ទៀត។ ក្មេងម្នាក់នេះដឹងថា ឪពុកវាចង់ឲ្យវាធ្វើអី តែវាមិនចង់ធ្វើតាមគាត់។

ជួនកាល ខ្ញុំក៏ក្បាលរឹង មិនខុសពីក្មេងប្រុសម្នាក់នេះឡើយ។ ខ្ញុំដឹងថា អ្វីដែលខ្ញុំកំពុងធ្វើ មិនបានធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យទេ តែខ្ញុំនៅតែធ្វើវា។  ព្រះទ្រង់បានប្រាប់ពួកកូនចៅអ៊ីស្រាអែល  ឲ្យស្តាប់បង្គាប់តាមព្រះអម្ចាស់ជាព្រះនៃពួកគេ ដោយប្រុងប្រយ័ត្ន(ចោទិយកថា ២៨:១) តែពួកគេបានធ្វើខុសនឹងទ្រង់ម្តងហើយម្តងទៀត។ ក្នុងទំនុកដំកើង ជំពូក១១៩ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏បានទទួលស្គាល់ការពិត នៅក្នុងការស្តាប់បង្គាប់ព្រះថា “ឱបើសិនណាជាផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ បានរៀបចំទៅអេះ ដើម្បីឲ្យបានកាន់តាមច្បាប់ទ្រង់”(ខ.៥)។

ការច្រណែន ការស្អប់ និងការមិនស្តាប់បង្គាប់ បានកើតមានជាញឹកញាប់ពេកហើយ។ តែព្រះទ្រង់បានប្រទានដល់យើង នូវការប្រោសលោះ តាមរយៈការលះបង់របស់ព្រះរាជបុត្រាទ្រង់ ព្រះនាមយេស៊ូវគ្រីស្ទ។ ព្រះវិញ្ញាណបរិសុទ្ធជួយយើង ពេលដែលយើងត្រូវល្បួង(១កូរិនថូស ១០:១៣) ហើយពេលដែលយើងសារភាពកំហុសរបស់យើង ព្រះទ្រង់បានសន្យាថា នឹងអត់ទោសឲ្យយើង(១យ៉ូហាន ១:៩)។

បើសិនជាអ្នកចេះតែត្រឡប់មករត់ក្នុងថ្លុកភក់នៃជីវិត ម្តងហើយម្តងទៀត ដូចខ្ញុំដែរ…

ដើមឈើបង្ហាញផ្លូវ

ក្នុងរយៈពេលពីរបីឆ្នាំនេះ កូនស្រីខ្ញុំមានការជក់ចិត្តនឹងប្រវត្តិសាស្រ្តនៃជនជាតិដើម ដែលរស់នៅប៉ែកខាងជើងនៃរដ្ឋមីឈីហ្គិន ជាតំបន់ដែលនាងរស់នៅ។ នៅពេលរសៀលថ្ងៃមួយ នារដូវក្តៅ ពេលខ្ញុំទៅលេងនាង នាងបានបង្ហាញឲ្យខ្ញុំស្គាល់ផ្លូវមួយ ដែលមានផ្លាកសញ្ញា ដែលគេសរសេរថា “ដើមឈើបង្ហាញផ្លូវ”។ នាងក៏បានពន្យល់ខ្ញុំថា កាលពីយូរមកហើយ គេជឿថា ជនជាតិដើមអាមេរិក បានពត់ដើមឈើឲ្យចង្អុលទៅរកទិសដៅណាមួយ ពេលពួកវានៅតូច បានជាដើមឈើទាំងនោះលូតលាស់ទៅជាមានរូបរាង្គចម្លែកៗ។

រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះគម្ពីរសញ្ញាចាស់ក៏មានតួនាទីនាំផ្លូវមនុស្សផងដែរ។ មានក្រឹត្យវិន័យ និងសេចក្តីបង្រៀនជាច្រើន ក្នុងព្រះគម្ពីរ បានដឹកនាំចិត្តយើង ឲ្យទៅតាមផ្លូវ និងទិសដៅ ដែលព្រះទ្រង់សព្វព្រះទ័យឲ្យយើងរស់នៅ។ ជាក់ស្តែង ក្រឹត្យវិន័យដប់ប្រការ ជាការបង្ហាញផ្លូវដ៏អស្ចារ្យ សម្រាប់ឲ្យគេរស់នៅតាម។ ម្យ៉ាងទៀត ពួកហោរានៅគ្រាសញ្ញាចាស់ បានចង្អុលបង្ហាញផ្លូវ ទៅរកការយាងមកនៃព្រះមែស៊ី។ រយៈពេលរាប់ពាន់ឆ្នាំ មុនពេលព្រះយេស៊ូវយាងមក   ពួកហោរាបានថ្លែងទំនាយថា   ព្រះយេស៊ូវនឹងយាងមកប្រសូត្រនៅភូមិបេថ្លេហិម(មើលមីកា ៥:២ និងម៉ាថាយ ២:១-៦)។ ពួកគេក៏បានថ្លែងទំនាយ ដោយពិពណ៌នាជាលម្អឹត អំពីការសុគតរបស់ព្រះយេស៊ូវ(មើល ទំនុកដំកើង ២២:១៤-១៨ និងយ៉ូហាន ១៩:២៣-២៤)។  ហើយបទគម្ពីរអេសាយ ៥៣:១-១២ ក៏បានចែងទុកជាមុន អំពីការលះបង់ ដែលព្រះយេស៊ូវទ្រង់នឹងធ្វើ នៅពេលដែលទ្រង់បានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើអង្គទ្រង់(ខ.៦ មើល លូកា ២៣:៣៣)។

អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ដែលអ្នកបម្រើព្រះនៅគ្រាសញ្ញាចាស់…

ការក្លែងសម្លេង

នៅសម័យដំបូង នៃវិស័យខ្សែភាពយន្ត ក្រុមសីល្បៈករហ្វូលេយ(Foley)បានរកឃើញវិធីបង្កើតសម្លេង ដើម្បីបញ្ចូលក្នុងខ្សែភាពយន្ត។ ពួកគេបានយកថង់ស្បែកច្រកម្សៅពោត ហើយច្របាច់ថង់នោះ បង្កើតជាសម្លេងព្រឹល ដែលលាន់ប្រឹបៗ ហើយពួកគេយកស្រោមដៃមួយគូមករលាស់ ធ្វើជាសម្លេងបក្សីរលាស់ស្លាបហើរ។ ម្យ៉ាងទៀត ពួកគេបានយករំពាត់មកគ្រវាត់ចុះឡើង បង្កើតសម្លេង វូហ វូហ។ ដើម្បីឲ្យខ្សែភាពយន្តមើលទៅមានលក្ខណៈធម្មជាតិពិតៗ សីល្បៈករទាំងនេះបានប្រើបច្ចេកទេសដ៏ប៉ិនប្រសប់ ដើម្បីបង្កើតសម្លេងឲ្យដូចធម្មជាតិ។

គេក៏អាចក្លែងសារ ឲ្យមានលក្ខណៈដូចសារដើមផងដែរ គឺមិនខុសពីការធ្វើសម្លេង សម្រាប់បញ្ចូលក្នុងកុនឡើយ។ វិធីសាស្រ្តមួយ ក្នុងចំណោមវីធីសាស្រ្តដែលសាតាំងបានប្រើញឹកញាប់បំផុត ដើម្បីបោកបញ្ឆោតយើង គឺវាបានក្លែងព្រះរាជសារព្រះ តាមរបៀបដែលនាំឲ្យគ្រោះថ្នាក់ខាងវិញ្ញាណ។ បានជាសាវ័កប៉ុលបានដាស់តឿនពួកជំនុំ ក្នុងបទគម្ពីរ ២កូរិនថូស ១១:១៣-១៤ ថា “ដ្បិតមនុស្សយ៉ាងនោះជាសាវ័កក្លែងក្លាយជាអ្នកឆបោក ដែលក្លែងខ្លួនធ្វើជាសាវ័កនៃព្រះគ្រីស្ទទេ ហើយសេចក្តីនោះមិនជាអស្ចារ្យឡើយ ព្រោះអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ”។ សាវ័កប៉ុលបានដាស់តឿនយើង អំពីពួកគ្រូបង្រៀនក្លែងក្លាយ ដែលនាំឲ្យយើងវង្វេងចេញពីព្រះយេស៊ូវគ្រីស្ទ និងចេញពីព្រះរាជសារនៃព្រះគុណរបស់ទ្រង់។

ព្រះយេស៊ូវបានមានបន្ទូលថា គោលបំណងដែលព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើង គឺដើម្បី “កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត”(យ៉ូហាន ១៦:១៣)។ ដោយមានជំនួយ និងការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចរកឃើញសេចក្តីពិត ក្នុងលោកិយ ដែលមានពេញដោយការក្លែងបន្លំសារ។-Bill Crowder

ការសម្រេចចិត្តច្បាស់លាស់

ពុករបស់ខ្ញុំជាអ្នកធ្លាប់ឲ្យតម្លៃ ចំពោះព្រះរបស់បុព្វបុរសគាត់។ ពេលគាត់មានអាយុ៩០ ជិតដល់ពេលបញ្ចប់នៃជីវិតគាត់ គាត់បានប្រឹងមានប្រសាសន៍ដ៏គួរឲ្យកត់សំគាល់ថា “ពេលខ្ញុំស្លាប់ សូមឲ្យពួកជំនុំជាអ្នកចាត់ចែងពិធីបុណ្យសពខ្ញុំ គឺមិនត្រូវប្រគល់កិច្ចការនេះ ឲ្យអ្នកផ្សេងទៀតធ្វើឡើយ។ កុំរកគ្រូទាយ កុំសែនអីឲ្យខ្ញុំ កុំធ្វើបុណ្យបែបសាសនា។ ជីវិតខ្ញុំនៅក្នុងព្រះហស្តព្រះយេស៊ូវគ្រីស្ទហើយ ដូចនេះ ការស្លាប់របស់ខ្ញុំក៏ស្ថិតក្នុងព្រះហស្តទ្រង់ផងដែរ”។

ឪពុកខ្ញុំបានសម្រេចចិត្តជ្រើសរើសផ្លូវរបស់ព្រះគ្រីស្ទ ក្នុងវ័យចាស់ ដោយយាងព្រះយេស៊ូវឲ្យចូលគង់ក្នុងជីវិតគាត់ ជាព្រះអម្ចាស់ និងជាព្រះសង្រ្គោះ។ ចាស់ៗជំនាន់គាត់បានចំអកឲ្យគាត់ថា “មនុស្សចាស់ដូចឯង មិនគួរទៅព្រះវិហារទេ!” តែឪពុកខ្ញុំបានសម្រេចចិត្តយ៉ាងច្បាស់ថា នឹងដើរតាម និងថ្វាយបង្គំព្រះដ៏ពិត ដូចពួកបណ្តាជន នៅគ្រាសញ្ញាចាស់ នៅពេលដែលយ៉ូស្វេបានលើកទឹកចិត្តពួកគេថា “ចូររើសយកព្រះណា ដែលអ្នករាល់គ្នាចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ តែឯខ្ញុំ និងគ្រួសារខ្ញុំ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះអម្ចាស់តែមួយប៉ុណ្ណោះ”(យ៉ូស្វេ ២៤:១៥)។ ពួកគេក៏បានឆ្លើយតប ដោយការប្តេជ្ញាចិត្តថា នឹងថ្វាយបង្គំព្រះអម្ចាស់តែមួយប៉ុណ្ណោះ។ ទោះបីជាលោកយ៉ូស្វេបានដាស់តឿនពួកគាត់ ឲ្យដឹងអំពីការលៈបង់ ក្នុងការដើរតាមទ្រង់ក៏ដោយ(ខ.១៩-២០) ក៏ពួកគេនៅតែប្តេជ្ញាចិត្តថា នឹងដើរតាមព្រះអម្ចាស់ ដោយនឹកចាំ អំពីពេលដែលទ្រង់បានរំដោះពួកគេឲ្យរួចពីនគរអេស៊ីព្ទ ទ្រង់បានផ្គត់ផ្គង់ ហើយការពារពួកគេ(ខ.១៦-១៧,២១)។

ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តដ៏ច្បាស់លាស់នេះ តម្រូវឲ្យមានការប្រព្រឹត្តតាម ដ៏ច្បាស់លាស់ផងដែរ គឺដូចដែលលោកយ៉ូស្វេបានរំឭកគេ ដោយនិយាយសង្កត់ធ្ងន់ថា “ដូច្នេះចូរឯងរាល់គ្នាលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងពួកឯងចេញទៅ ហើយផ្ចង់ចិត្តដំរង់ទៅឯព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ”(ខ.២៣)។

តើអ្នកបានសម្រេចចិត្តរស់នៅ ថ្វាយព្រះហើយឬនៅ? –Lawrence…

នាឡិការរបស់ព្រះ

ខ្ញុំបានទៅសួរសុខទុក្ខស្រ្តីចំណាស់ពីរនាក់ យូរៗម្តង។ លោកយាយទីមួយមិនមានការព្រួយបារម្ភអំពីរឿងលុយកាក់ទេ ហើយគាត់កំពុងរស់នៅក្នុងផ្ទះខ្លួនឯង។ តែគាត់អាចនិយាយចេញនូវពាក្យសម្តីអវិជ្ជមាន មកកាន់ខ្ញុំជានិច្ច។ លោកយាយម្នាក់ទៀត មិនអាចទៅណារួច ដោយសារមានជម្ងឺសន្លាក់ធ្ងន់ធ្ងរ ហើយក៏ភ្លេចភ្លាំងខ្លាំងផង។ គាត់រស់នៅក្នុងកន្លែងស្នាក់នៅដ៏សាមញ្ញ ហើយគាត់មានក្រដាស់សម្រាប់សរសេរបិទលើជញ្ជាំង       ដើម្បីកុំឲ្យគាត់ភ្លេចការណាត់ជួបជាមួយអ្នកដទៃ។ ប៉ុន្តែ ពេលណាមានគេមកលេងគាត់ គាត់តែងតែចាប់ផ្តើមនិយាយទៅកាន់គេ ដោយពាក្យថា    ព្រះទ្រង់ល្អចំពោះគាត់ណាស់។   ខ្ញុំបានមើលក្រដាសកត់ត្រារបស់គាត់ ឃើញគាត់សរសេរ អំពីការមកសួរសុខទុក្ខរបស់ខ្ញុំថា “ថ្ងៃស្អែក ខ្ញុំនឹងបានចេញទៅញាំអាហារថ្ងៃត្រង់ហើយ! ពិតជាអស្ចារ្យណាស់! ខ្ញុំមានថ្ងៃដ៏សប្បាយរីករាយ មួយថ្ងៃទៀតហើយ”។

អ្នកស្រីអាណ ជាហោរាស្រីម្នាក់ ក្នុងសម័យដែលព្រះយេស៊ូវប្រសូត្រជាមនុស្ស ហើយគាត់កំពុងរស់នៅក្នុងស្ថានភាពដ៏ពិបាក(លូកា ២:៣៦-៣៧)។ គាត់ក្លាយជាស្រ្តីមេមាយ ក្នុងវ័យក្មេង ហើយប្រហែលមិនមានកូនទៀត ដូចនេះ គាត់ប្រហែលជាមានអារម្មណ៍ថា គ្មានគោលដៅ និងក្រតោកយ៉ាកណាស់។ ប៉ុន្តែ គាត់បានផ្តោតទៅលើព្រះ និងផ្តោតទៅលើការបម្រើទ្រង់។ គាត់បានទន្ទឹងរង់ចាំព្រះមែស៊ី តែទន្ទឹមនឹងនោះ គាត់ក៏ជាប់រវល់ធ្វើការបម្រើព្រះ ដោយអធិស្ឋាន តមអត់ និងបង្រៀនអ្នកដទៃ អំពីអ្វីដែលគាត់អាចរៀនពីទ្រង់។

ទីបំផុត ថ្ងៃនោះក៏បានមកដល់ ពេលដែលគាត់មានអាយុជាង៨០ឆ្នាំហើយ គាត់ក៏បានឃើញព្រះឱរស ដែលជាព្រះមែស៊ី នៅក្នុងដៃមាតាទ្រង់។ ការរង់ចាំរបស់គាត់ ដោយចិត្តអត់ធ្មត់ គឺមិនអត់ប្រយោជន៍ទេ។ ចិត្តគាត់ស្រែកច្រៀងដោយអំណរ ខណៈពេលដែលគាត់សរសើរដំកើងព្រះ ហើយក៏បានទៅប្រកាសដំណឹងនៃក្តីអំណរនេះ…