ប្រភេទ  |  October

ត្រឡប់ជា​មើលមិនឃើញ

នៅតំបន់​ដែល​ខ្ញុំ​រស់​នៅ រដូវ​នេះ​គឺ​ជា​ពេល​ដែល​កូន​រុក្ខ​ជាតិ​តូច​ៗ​ជា​ច្រើន ពុះ​ពារ​ជម្នះ​ការ​ស្លាប់ ដោយ​សង្ងំ​រស់​នៅ​ក្រោម​ដី​សិន ទំរាំ​ដល់​ពេល​​​ដែល​វា​អាច​ចេញ​ពន្លក​សារ​ជា​ថ្មី។ មុន​ពេល​ព្រឹល​ធ្លាក់ ហើយ​ដី​កក​អស់ រុក្ខ​ជាតិ​ទាំង​នោះ​រុះ​រោយ​ផ្កា​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​អស់ ​ហើយ​ដក​ថយ​មក​ទី​កន្លែង​មួយ​ដែល​វា​អាច​សម្រាក ហើយ​សន្សំ​កម្លាំង​ទុក​សម្រាប់​រដូវ​ដែល​វា​អាច​លូត​លាស់។ មើល​ទៅ​ពួក​វា​ដូច​ជា​ងាប់​អស់​ហើយ តែ​ពួក​វា​មិន​ស្លាប់​ទេ តាម​ពិត​ពួក​វា​កំពុង​តែ​ស្ថិត​ក្នុង​ជីវិត​ក្រាំង។ កាល​ណា​ព្រិល​រលាយ​បាត់​អស់​ ហើយ​ដី​ក៏​លែង​កក​ទៀត នោះ​ពួក​វា​នឹង​ងើបក្បាល​ចេញ​ពន្លក​ឡើង​វិញ ដើម្បី​ស្វាគមន៍​ព្រះ​អាទិករ​របស់​ខ្លួន ដោយ​ពណ៌​ដ៏​ស្រស់​ត្រកាល និង​ក្លិន​ប្រអូប​ឈ្ងុយ​ឈ្ងប់​ផង​ដែរ។

ជួន​កាល រដូវ​កាល​នៃ​ជីវិត តម្រូវ​ឲ្យ​យើង​ឈាន​ចូល​ដំណាក់​កាល​នៃ​ជីវិត​ក្រាំង។ យើង​មិន​ស្លាប់​ទេ ប៉ុន្តែ ​យើង​អាច​មាន​អារម្មណ៍​ថា គេ​មើល​យើង​មិន​ឃើញ ឬមិន​អើ​ពើរ​ចំពោះ​យើង។ ក្នុង​អំឡុង​ពេល​ដូច​នេះ យើង​អាច​មាន​អារម្មណ៍​ថា​ខ្លួន​យើង​គ្មាន​ប្រយោជន៍ ហើយ​យើង​អាច​ងឿង​ឆ្ងល់​ថា តើ​ព្រះ​នឹង​ប្រើ​យើង​ម្ដង​ទៀត​ដែរ​ឬ​ទេ។ ប៉ុន្តែ​ ពេល​បែប​នេះ​ គឺ​សម្រាប់ ការពារ និង​រៀប​ចំ​ខ្លួន​យើង​​ប៉ុណ្ណោះ​។ នៅ​ពេល​ដែល​ព្រះ​កំណត់​បាន​មក​ដល់ ហើយ​ក៏​មាន​លក្ខ​ខ័ណ្ឌ​ប្រកប​ល្អ​ផង​ដែរ​នោះ ព្រះ​ទ្រង់​នឹង​ហៅ​យើង​សារ​ជា​ថ្មី​ម្ដង​ទៀត ឲ្យ​មក​បម្រើ​ទ្រង់ និង​ថ្វាយ​បង្គំ​ទ្រង់​វិញ។

លោក​ម៉ូសេ​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​បែប​នេះ អស់​មួយ​រយៈ​ពេល។ ក្រោយ​ពី​បាន​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​ដែល​វាយ​ធ្វើ​បាប​សាសន៍​ហេព្រើរ លោក​ម៉ូសេ​បាន​រត់​គេច​ខ្លួន​ទៅ​ស្រុក​ឆ្ងាយ គឺ​ជា​ស្រុក​ម៉ាឌាន (និក្ខមនំ ២:១១-២២)។ ទីនោះ ព្រះ​បាន​ការពារ​គាត់ ហើយ​បាន​រៀប​ចំ​គាត់ ​សម្រាប់​កិច្ចការ​ធំ​បំផុត​ក្នុង​ជីវិត​របស់​គាត់​(និក្ខមនំ ៣:១០)។

ដូច្នេះ   សូម​មាន​ទឹក​ចិត្ត​ឡើង។  គ្មាន​ពេល​ណា  ដែលព្រះ​ទ្រង់​មើល​យើង​មិន​ឃើញ​នោះ​ឡើយ។-JULIE ACKERMAN LINK

សម្រាប់បញ្ហាមួយនេះ ខ្ញុំមានព្រះយេស៊ូវ

នៅក្នុង​ជីវិត​របស់​យើង កម្រ​មាន​ពេល​ដែល​យើង​មិន​មាន​បញ្ហា ប៉ុន្តែ ​ជួន​កាល ការ​វាយ​​ប្រហារ​របស់​បញ្ហា​មក​លើ​យើង មាន​លក្ខណៈ​គួរ​ឲ្យ​ខ្លាច​ណាស់។ អ្នក​ស្រី រ៉ូស​(Rose) បាន​មើល​ឃើញ​ក្រុម​គ្រួសារ​របស់​នាង​ទាំង​មូល ​ត្រូវ​គេ​កាប់​សម្លាប់​ លើក​លែង​កូន​ស្រី​តូច​ៗ​ពីរ​នាក់​របស់​នាង​ប៉ុណ្ណោះ នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​របស់​ប្រទេស​រ៉ូវុនដា ​ក្នុង​ឆ្នាំ ១៩៩៤។ ឥឡូវ​នេះ អ្នក​ស្រី​គឺ​ជា​ស្រ្ដី​មេម៉ាយ​ម្នាក់ ​ក្នុង​ចំណោម​ស្រ្តី​មេម៉ាយ​ជា​ច្រើន ដែល​​មាន​ប្រាក់​តិច​តួច។ ប៉ុន្តែ នាង​តាំង​ចិត្ត​មិន​ព្រម​ចុះ​ចាញ់​ឡើយ។ នាង​បាន​យក​ក្មេង​កំព្រា​ពីរ​នាក់​មក​ចិញ្ចឹម ហើយ​ទុក​ចិត្ត​ព្រះ សម្រាប់​ការ​ផ្គត់​ផ្គង់​គ្រួសារ​របស់​នាងទាំង​មូល    ​ដែល​មាន​គ្នា​ប្រាំ​នាក់។ នាង​ធ្វើ​ការ​បក​ប្រែ​សៀវភៅ​គ្រីស្ទ​បរិស័ទ ទៅ​ជា​ភាសា​នៃ​ប្រជា​ជន​នៅ​ក្នុង​តំបន់​នោះ ហើយ​ជួយ​រៀប​ចំ​សន្និ​បាត​ប្រចាំ​ឆ្នាំ​សម្រាប់​ស្រ្តី​មេម៉ាយ​ផ្សេង​ទៀត​។ អ្នក​ស្រី រ៉ូស​បាន​យំ ខណៈ​ពេល​ដែល​នាង​និយាយ​ប្រាប់​ខ្ញុំ អំពី​រឿង​រ៉ាវ​របស់​នាង។ ប៉ុន្តែ រាល់​បញ្ហា​និមួយ​ៗ​នៅ​ក្នុង​ជីវិត​របស់​នាង គឺ​នាង​មាន​ដំណោះ​ស្រាយ​ដ៏​សាមញ្ញ​មួយ។ ដំណោះ​ស្រាយ​នោះ គឺ​នាង​មាន​ព្រះ​យេស៊ូវ។

ព្រះ​ទ្រង់​ជ្រាប​ច្បាស់ អំពី​អ្វី​ដែល​អ្នក​កំពុង​ជួប​ប្រទះ​នៅ​ថ្ងៃ​នេះ។ លោក​អេសាយ​បាន​រំឭក​យើង​ថា ព្រះ​ទ្រង់​ស្គាល់​យើង​យ៉ាង​ជិត​ដឹត​បំផុត ហាក់​ដូច​ជា​ឈ្មោះ​របស់​យើង​បាន​កត់​ទុក​ នៅ​លើ​បាត​នៃ​ព្រះ​ហស្ត​ទ្រង់​​អញ្ចឹង(អេសាយ ៤៩:១៦)។ ពេល​ខ្លះ យើង​ប្រហែល​ជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ចំពោះ​តម្រូវ​ការ​របស់​អ្នក​ឯទៀត​ឡើយ សូម្បី​តែ​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​យើង​បំផុត​ក៏​ដោយ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​ទ្រង់​ជ្រាប​អំពី​ភាព​លម្អិតនៃ​ជីវិត​របស់​យើង គ្មាន​កន្លែង​ចន្លោះ។ ហើយ​ទ្រង់​បាន​ប្រទាន​ព្រះ​វិញ្ញាណ​របស់​ទ្រង់ ដើម្បី​ដឹក​នាំ​ កម្សាន្ត​ចិត្ត​ និង​ចម្រើន​កម្លាំង​យើង។

សូម​គិត​អំពី​បញ្ហា​ទាំង​ប៉ុន្មាន ​ដែល​អ្នក​ជួប​ប្រទះ​នៅ​ខណៈ​ពេល​នេះ ហើយ​បន្ទាប់​មក​ សូម​សរសេរ​អំពីបញ្ហា​ទាំង​នោះ រួច​សរសេរនៅ​ទន្ទឹម​នឹង​បញ្ហា​នីមួយ​ៗ​ថា “សម្រាប់​បញ្ហា​នេះ…

អំណរនៅក្នុងព្រះវត្តមានទ្រង់

ក្នុង​គោល​ជំនឿ​របស់​ពួក​ជំនុំ​វែសមីនស្ទ័រ គេ​ជឿ​ថា “គោល​បំណង​ធំ​បំផុត​ដែល​ព្រះ​បាន​បង្កើតមនុស្ស​មក គឺ​ដើម្បី​ថ្វាយ​សិរី​រុង​រឿង​ដល់​ទ្រង់ ហើយ​មាន​អំណរ​ជា​មួយ​ទ្រង់​ជា​រៀង​រហូត”។ ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ មាន​បទ​គម្ពីរ​ជា​ច្រើន​បាន​លើក​ទឹក​ចិត្ត ​ឲ្យ​យើង​មាន​ភាព​កតញ្ញូ​ពេញ​ដោយ​​សេចក្តី​អំណរ និង​សេចក្តី​ស្រឡាញ់​ពេញ​ចិត្ត ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ។ ពេល​យើង​គោរព​ប្រតិ​បត្តិ​ដល់​ព្រះ នោះ​យើង​ក៏​កំពុង​សរសើរ​ដំកើង​ទ្រង់​ថា ទ្រង់​ជា​ប្រភព​ដែល​បង្ហូរ​ចេញ​នូវ​សេចក្តី​ល្អ​សប្បុរស​គ្រប់​យ៉ាង។

ពេល​ដែល​យើង​សរសើរ​ព្រះ​ចេញ​ពី​ចិត្ត​របស់​យើង នោះ​យើង​នឹង​បាន​ដឹង​ច្បាស់​ថា ខ្លួន​ឯង​មាន​សេចក្តី​អំណរ​ជាទី​បំផុត ​គឺ​ត្រូវ​តាម​គោល​បំណង​ដែល​ទ្រង់​បាន​បង្កើត​យើង​មក។ ដែល​ថ្ងៃ​រៀប​លិច​ដ៏​ស្រស់​ស្អាត ឬ​ទេស​ភាព​វាល​ស្មៅ​ដ៏​សុខ​សាន្ត​ បាន​បង្ហាញ​អំពី​ព្រះ​តេជា​នុភាព​របស់​ព្រះ​អាទិករ​ ជា​យ៉ាង​ណា នោះ​ការ​ថ្វាយ​បង្គំ​ក៏​បាន​នាំ​យើង​ ឲ្យ​ប្រកប​ស្និទ្ធ​ស្នាល​ខាង​ឯវិញ្ញាណ​ជា​មួយ​ទ្រង់​យ៉ាង​ដូច្នោះ​ដែរ។ បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ពោល​ថា “​ព្រះ​យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ គឺ​គួរ​សរសើរ​យ៉ាង​ក្រៃ​លែង . . . ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក​ដែល​អំពាវ​នាវ​ដល់​ទ្រង់” (ទំនុកដំកើង ១៤៥:៣,១៨)។

ព្រះ​ទ្រង់​មិន​ត្រូវ​ការ​ការ​សរសើរ​របស់​យើង​ទេ ប៉ុន្តែ​ យើង​វិញ​ទេ​ដែល​ចាំ​បាច់​ត្រូវ​សរសើរ​ដំកើង​ទ្រង់។ ពេល​យើង​អរសប្បាយ​នៅ​ក្នុង​ព្រះ​វត្ត​មាន​ទ្រង់ នោះ​យើង​នឹង​បាន​ឆ្អែត​ដោយ​សេចក្តី​អំណរ ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែល​ឥត​ព្រំ​ដែន ព្រម​ទាំង​បាន​អរ​សប្បាយ​ចំពោះ​ព្រះ​អង្គ ​ដែល​បាន​យាង​មក​ដើម្បី​ជួយ​សង្រ្គោះ និង​ស្អាង​យើង​ឡើង។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ក៏​បាន​ថ្លែង​ផង​ដែរ​ថា “ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូល​បង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញ នៅ​ចំពោះ​ទ្រង់​មាន​សេចក្ដី​អំណរ​ដ៏​ពោរ​ពេញ នៅ​ព្រះ​ហស្ត​ស្ដាំ​ទ្រង់​មាន​សេចក្ដី​អរ​សប្បាយ​ជា​ដរាប​ត​ទៅ”(១៦:១១)។-DENNIS FISHER

អំនួត​នៅខាងក្នុង

ពេល​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ធ្វើ​ការ​វាយ​តម្លៃ​មក​លើ​បង​ប្អូន​រួម​ជំនឿ​ម្នាក់ ដែល​យើង​ស្គាល់ គាត់​បាន​ប្រាប់​ខ្ញុំ​ថា “បុរស​ម្នាក់​នោះ​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​អស្ចារ្យ!”។ យើង​គិត​ថា យើង​បាន​ឃើញ​វិញ្ញាណ​នៃ​ភាព​អំនួត​នៅ​ក្នុង​ខ្លួន​គាត់។ យើង​មាន​ការ​សោក​ស្ដាយ​ នៅ​ពេល​ដែល​​បាន​ដឹង​ថា មិន​យូរ​ប៉ុន្មាន គាត់​ក៏​ត្រូវ​បាន​គេ​ចាប់​កំហុស​ ក្នុង​ទង្វើ​ខុស​ឆ្គង​ដ៏​ធ្ងន់​ធ្ងរ​មួយ​ចំនួន។ គាត់​​លើក​ដំកើង​ខ្លួន​ឯង តែ​មិន​បាន​ទទួល​លទ្ធ​ផល​ល្អ​អ្វី​ឡើយ ក្រៅ​ពី​នាំ​រឿង​ឲ្យ​ខ្លួន​ឯង។ យើង​ក៏​ដឹង​ដែរ​ថា បើ​យើង​លើក​ដំកើង​ខ្លួន យើង​ក៏​នឹង​ទទួល​លទ្ធ​ផល​អាក្រក់​ផង​ដែរ។

យើង​ងាយ​នឹង​មើល​ស្រាលអំពើ​បាប​នៃ​អំនួត ​ដែល​មានក្នុង​ចិត្ត​របស់​យើង។ ពេល​ដែល​យើង​បាន​រៀន​សូត្រ​កាន់​តែ​ខ្ពស់ ហើយ​អរ​សប្បាយ​នឹង​ជោគ​ជ័យ​កាន់​តែ​ច្រើន​ នោះ​ក៏​កាន់​តែ​ងាយ​នឹង​គិត​ថា ខ្លួន​ឯង​អស្ចារ្យ។ អំនួត​មាន​នៅ​ក្នុង​ក្រអៅ​បេះដូង នៃ​និស្ស័យ​សាច់​ឈាម​របស់​មនុស្ស​ម្នាក់​ៗ។

ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ មាន​ការ​ពិពណ៌នា​ថា លោក​អែសរ៉ា​គឺ​ជា “ស្មៀន​ស្ទាត់​ជំនាញ​ខាង​ក្រិត្យ​វិន័យ​លោក​ម៉ូសេ” (អែសរ៉ា ៧:៦)។ ស្ដេច​អ័ថាស៊ើកសេស​បាន​តែង​តាំង​គាត់ ​ឲ្យ​ដឹក​នាំ​ពួក​ជន​និរទេស​សាសន៍​ហេព្រើរ ធ្វើ​ដំណើរ​ត្រឡប់​ទៅឯ​ទីក្រុង​យេរូសាឡិម​វិញ។ ពេល​នោះ លោក​អែសរ៉ា​ងាយ​នឹង​ត្រូវ​អារក្ស​ល្បួង ឲ្យ​មាន​សេចក្តី​អំណួត។ ប៉ុន្តែ គាត់​មិន​ដូច្នោះ​ឡើយ។ លោក​អែសរ៉ា​មិន​ត្រឹម​តែ​ចេះ​ក្រិត្យ​វិន័យ​របស់​ព្រះ​ប៉ុណ្ណោះ​ទេ គឺ​គាត់​ក៏​បាន​រស់​តាម​ក្រឹត្យ​វិន័យ​របស់​ទ្រង់​ផង​ដែរ។

បន្ទាប់​ពី​បាន​មក​ដល់​ទីក្រុង​យេរូសាឡិម លោក​អែស​រ៉ា​បាន​ដឹង​ថា ពួក​ប្រុសៗ​សាសន៍​យូដា​ជា​ច្រើន​បាន​រៀប​ការ​ជា​មួយ​ស្រ្តី​សាសន៍​ដទៃ​ ដែល​គោរព​ប្រតិ​បត្តិ​ដល់​ព្រះ​ដទៃ ដែល​បានបង្ខូច​ដល់​ការ​ដឹក​នាំ​របស់​ព្រះ​ដ៏​ពិត (៩:១-២)។ គាត់​បាន​ហែក​សម្លៀក​បំពាក់​របស់​គាត់​ ដោយ​សេចក្តី​សោក​សង្រេង ហើយ​បាន​អធិស្ឋាន​ដោយ​ការ​ប្រែ​ចិត្ត ​អស់​ពី​បេះ​ដូង(ខ.៥-១៥)។ គាត់​ជា​អ្នក​ដឹកនាំ​ មាន​ចំណេះ​ដឹង និង​មុខ​តំណែង​ខ្ពស់ តែ​គាត់​មិន​បាន​លើក​ដំកើង​ខ្លួន​ឯង​ឡើយ ផ្ទុយ​ទៅ​វិញ គាត់​បាន​ប្រើ​អ្វី​ដែល​គាត់​មាន ដោយ​សារ​គាត់​ស្រឡាញ់​ព្រះ និង​រាស្រ្ត​របស់​ទ្រង់…

ទិដ្ឋភាព​ខាង​ក្នុង

លោក អារី វ៉ាន់ រីអេត (Arie van’t Riet) ជា​អ្នក​ជំនាញ​ផ្នែក​រូប​វិទ្យា​ដែល​បាន​ចូល​និវត្ត។ គាត់​បាន​បង្កើត​ស្នា​ដៃ​សីល្បៈ​តាម​របៀប​មិន​ធម្មតា។ គាត់​តម្រៀប​រុក្ខ​ជាតិ ​និង​សាក​សព​សត្វ​ផ្សេង​ៗ​ចម្រុះ​ចូល​គ្នា ហើយ​ក៏​បាន​ឆ្លុះ​មើល​ដោយ​កាំ​រស្មី​អ៊ិច។ គាត់​ក៏​បាន​ស្គែន​រូប​ភាព​ដែល​បាន​ពី​ការ​ថត​កាំរ​ស្មី​អ៊ិច​នោះ បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ ហើយ​បន្ទាប់​មក ក៏​បន្ថែម​ពណ៌​ពីលើ​ផ្នែក​ពិសេស​ៗ​ខ្លះ​ ក្នុង​រូប​ភាព​ទាំង​នោះ។ ការ​នេះ​បាន​ក្លាយ​ជា​ស្នា​ដៃ​សីល្បៈ​ ដែល​បង្ហាញ​ឲ្យឃើញ​រូប​ភាព​ដ៏​សាំ​ញ៉ាំ​នៅ​ផែ្នក​ខាង​ក្នុង​របស់​ផ្កា សត្វ​ត្រី សត្វ​បក្សី សត្វ​ល្មូន និង​សត្វ​ស្វា។

ទិដ្ឋ​ភាព​ខាង​ក្នុង​នៃ​របស់​អ្វី​មួយ ​គឺ​ច្រើន​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និងមាន​សារៈ​សំខាន់​ជាង​ទិដ្ឋ​ភាព​ខាង​ក្រៅ។ ពេល​ប្រ​ជា​ជន​អ៊ីស្រាអែល​ត្រូវ​ការ​ជ្រើស​រើស​មនុស្ស​ឲ្យ​ឡើង​សោយ​រាជ្យ   លោក​សាំយ៉ូអែ​ល​មាន​ការ​ចាប់​អារម្មណ៍  ចំពោះ​លោក​អេលាប។  គ្រាន់​តែ​បាន​សង្គេត​មើល​មួយភ្លែត លោក​សាំយូអែល​បាន​គិត​ថា លោក​អេលាប​មាន​លក្ខណៈ​សម្បត្តិ ដែល​អាច​ធ្វើ​ជា​ស្ដេច​បន្ទាប់​របស់​ពួក​អ៊ីស្រា​អែល(១សាំយូអែល ១៦:៦)។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ប្រាប់​លោក​សាំយូអែល កុំ​ឲ្យ​មើល​តែ​ឫក​ពា​ខាង​ក្រៅ​ឡើយ។ ព្រះ​អង្គ​បាន​ប្រាប់​លោក​សាំយូអែល​ថា “​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ  តែ​ព្រះ​យេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ”  (ខ.៧)។  ព្រះ​អង្គ​ក៏​បាន​ជ្រើស​រើស​លោក​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច​បន្ទាប់​របស់​អ៊ីស្រាអែល​វិញ គឺ​មិន​មែន​លោក​អេលាប​ទេ។

នៅ​ពេល​ព្រះ​ទ្រង់​ទត​មើល​យើង ទ្រង់​ផ្ដោត​សំខាន់​ទៅ​លើ​ចិត្ត​របស់​យើង មិន​មែន​លើ​កម្ពស់របស់​យើង ហើយ​ផ្តោត​ជា​សំខាន់​លើ​ស្ថានភាព​ខាង​ព្រលឹង​វិញ្ញាណ​របស់​យើង ជា​ជាង​ផ្តោត​ទៅ​លើទម្រង់​មុខ​មាត់​របស់​យើង​​។ ព្រះ​អង្គ​មិន​ទត​ឃើញ​យើង​ថា​ចាស់​ពេក ក្មេង​ពេក តូច​ពេក ឬ​ធំ​ពេក​នោះ​ទេ។ ទ្រង់​ផ្ដោត​ជា​សំខាន់​ ទៅ​លើ​ការ​ឆ្លើយ​តប​របស់​យើង​ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង ​ចំពោះ​សុខ​ទុក្ខ​អ្នក​ដទៃ​ទៀត​ជា​ដើម(ម៉ាថាយ ២២:៣៧-៣៩)។​​ បទ​គម្ពីរ​២​របាក្សត្រ ៦:៣០…

ការរង់ចាំចម្លើយ

កាល​កូន​ស្រី​របស់​ខ្ញុំ​មាន​អាយុ​១៥ឆ្នាំ នាង​បាន​រត់​ចេញ​ពី​ផ្ទះ។ នាង​បាត់​ខ្លួន​ អស់​រយៈ​ពេល​​ជាង​៣​សប្តាហ៍។ រយៈ​ពេល​៣​សប្តាហ៍​នោះ ជា​រយៈ​ពេល​ដែល​មាន​ការ​ពិបាក​យូរ​បំផុត​នៅ​ក្នុង​ជីវិត​គ្រួសារ​ខ្ញុំ។ យើង​ខំ​ស្វែង​រក​នាង​គ្រប់​ទី​កន្លែង ហើយ​ក៏​បាន​ស្វែង​រក​ជំនួយ​ ពី​អាជ្ញា​ធរ ​និង​មិត្ត​ភក្ដិ​ផង។ ក្នុង​អំឡុង​ពេល​ដ៏​អស់​សង្ឃឹម​នោះ ខ្ញុំ​និង​ប្រពន្ធ​របស់​ខ្ញុំ បាន​រៀន​អំពី​សារៈ​សំខាន់​​នៃ​ការ​រង់​ចាំ​ព្រះ​ ក្នុង​ការ​អធិ​ស្ឋាន។ ពួក​យើង​បាន​ប្រើ​កម្លាំង និង​ធន​ធាន​អស់​ពី​សមត្ថ​ភាព​ហើយ។ យើង​មាន​តែ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​ប៉ុណ្ណោះ។

ក្នុង​ឱកាស​ទិវា​នៃ​លោក​ឪពុក យើង​ក៏​បាន​រក​ឃើញ​នាង។ កាល​នោះ យើង​នៅ​កន្លែង​ចំណត​រថ​យន្ត​របស់​ភោជនីយ​ដ្ឋាន​មួយ កំពុង​រៀប​ចំ​ខ្លួន​ទៅ​ទទួល​ទាន​អាហារ​ពេល​ល្ងាច ហើយ​យើង​ក៏​បានឮ​ទូរស័ព្ទ​រោទិ៍​ឡើង។ អ្នក​រត់​តុ​ម្នាក់ ក្នុង​ភោជ​នីយ​ដ្ឋាន​ផ្សេង​ទៀត​ បាន​ប្រទះ​ឃើញ​នាង។ កូនស្រី​របស់​យើង​កំពុង​នៅ​ចម្ងាយ ពីរ​បី​ផ្លូវពី​ពួក​យើង​ប៉ុណ្ណោះ។ មិន​យូរ​ប៉ុន្មាន យើង​ក៏​បាន​នាំ​នាង​មក​ដល់​ផ្ទះវិញ​ ដោយ​សុវត្ថិ​ភាព។

យើង​ត្រូវ​តែ​រង់​ចាំ​ព្រះ​ឆ្លើយ​តប      នៅ​ពេល​ដែល​យើង​អធិស្ឋាន។ យើង​ប្រហែល​មិន​ដឹង​ថា ​ព្រះ​អង្គ​នឹង​ឆ្លើយ​តប​ ​ដោយ​របៀប​ណា និង​នៅ​ពេល​ណា​ទេ ប៉ុន្តែ ​យើង​អាច​ដាក់​ចិត្ត​រង់​ចាំ​ទ្រង់​ជា​និច្ច។ ពេល​ខ្លះ យើង​មិន​បាន​ទទួល​ចម្លើយ​ ចំ​ពេល​ដែល​យើង​ចង់​បាន​នោះ​ទេ។ បញ្ហា​អាច​ប្រែ​ជា​ធ្ងន់ទៅ​ៗ​ក៏​មាន។ ប៉ុន្តែ យើង​ត្រូវ​តែ​បន្ត​អត់​ធ្មត់​ទ្រាំ​ទ្រ ហើយ​បន្ត​មាន​ជំនឿ ព្រម​ទាំង​បន្ត​ទូល​អង្វរ​ជា​និច្ច។

ការ​រង់​ចាំ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ប៉ុន្តែ​ លទ្ធ​ផល​ចុង​ក្រោយ គឺ​សក្តិ​សម​នឹង​ឲ្យ​យើង​រង់ចាំ​ ទោះ​លទ្ធ​ផល​នោះ​មាន​លក្ខណៈ​ដូច​ម្តេច​ក៏​ដោយ។ ស្ដេច​ដាវីឌ​មាន​បន្ទូល​យ៉ាង​ដូច្នេះ​ថា “ឯ​អស់​អ្នក​ដែល​ស្គាល់​ព្រះ​នាម​ទ្រង់ គេ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់ ដ្បិត ឱ​ព្រះ​យេហូវ៉ា​អើយ ទ្រង់​មិន​បាន​បោះ​បង់​ចោល​ពួក​អ្នក ដែល​ស្វែង​រក​ទ្រង់​ឡើយ” (ទំនុកដំកើង…

ឈើឆ្កាង និងមកុដ

ព្រះវិហារ​វែស​មិន​ស្ទ័រ អាបេយ នៅ​ទីក្រុង​ឡុងដ៍ មាន​ប្រវត្តិ​សាស្រ្ត​ដ៏​សម្បូរ​បែប។ នៅ​សតវត្សរ៍​ទី​១០ ពួក​សង្ឃ​បេនេ​ឌីកធីន ​បាន​ចាប់​ផ្ដើម​ទំនៀម​ទម្លាប់​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​ប្រចាំថ្ងៃ ​នៅ​ទី​នោះ ដែល​គេ​នៅ​តែ​បន្ត​រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ។ ព្រះ​វិហារ​អាបេយ ក៏​ជា​ទីកន្លែង​បញ្ចុះ​សព​នៃ​មនុស្ស​ល្បីៗ​ជា​ច្រើ​ន​ផង​ដែរ ហើយ​ស្តេច​នៃ​ប្រទេស​អង់​គ្លេស ​សុទ្ធ​តែ​បាន​ទទួល​ពិធី​អភិសេក​បំពាក់​ម្កុដ​គ្រង​រាជ្យ ​នៅ​ព្រះ​វិហារ​អាបេ​យ​នេះ​គ្រប់​អង្គ ចាប់​តាំង​ពី​ឆ្នាំ ១០៦៦។ តាម​ពិត ​ក្នុង​ចំណោម​ក្សត្រ​ទាំង​អស់​នោះ មាន​ក្សត្រ​ចំនួន​១៧​អង្គ​ក៏​​ត្រូវ​បាន​បញ្ចុះ​សព​នៅ​ទីនោះ​ផង​ដែរ ​មាន​ន័យ​ថា ព្រះ​រាជ​កិច្ច​របស់​ពួក​ទ្រង់​ ត្រូវ​បាន​បញ្ចប់​ នៅ​ត្រង់​កន្លែង​ដែល​ខ្លួន​បាន​ចាប់​ផ្ដើម​នោះ​ដែរ។

ទោះ​ការ​បញ្ចុះ​សព​របស់​ស្តេច​ទំាង​នោះ មាន​ភាព​ធំ​សម្បើមហួស​ហេតុ​យ៉ាង​ណា​ក៏​ដោយ ​ក៏​មេដឹក​នាំ​ក្នុង​ពិភព​លោក មាន​ពេល​ឡើង​កាន់​អំណាច និង​មាន​ពេល​ដែល​ត្រូវ​ចុះ​ចេញ។ ពួក​គេ​បាន​រស់​នៅ ហើយ​ក៏​បាន​ស្លាប់​ទៅ​វិញ ជា​រឿង​ធម្មតា។ ប៉ុន្តែ មាន​ព្រះមហាក្សត្រ​មួយ​អង្គ ព្រះ​នាម យេស៊ូវ​បាន​សុគត​តែ​ម្ដង តែ​ព្រះ​សព​របស់​ទ្រង់​មិន​នៅ​ក្នុង​ផ្នូរ​ទៀត​ទេ។ នៅ​ពេល​ដែល​ទ្រង់​បានយាង​មក​ផែន​ដី​ជា​លើក​ទីមួយ ​គេ​បំពាក់​ផួង​បន្លា​ឲ្យ​ទ្រង់ ធ្វើ​ជា​មកុដ រួច​ត្រូវ​គេ​ធ្វើ​គុត​នៅ​លើ​ឈើ​ឆ្កាង ក្នុង​នាម​ជា “ស្ដេច​សាសន៍​យូដា”(យ៉ូហាន ១៩:៣,១៩)។ ដោយ​ព្រោះ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ ដោយ​ជ័យ​ជម្នះ នោះ​យើង​រាល់​គ្នា​ដែល​ជា​អ្នក​ជឿ​ព្រះ​អង្គ ក៏​មាន​សេចក្តី​សង្ឃឹមថា ​នឹង​មិន​ស្លាប់​ជា​រៀង​រហូត​ឡើយ ហើយ​ក៏​មាន​ការ​ធា​នា​ច្បាស់​ថា យើង​នឹង​បាន​រស់​ឡើង​វិញ​ជា​មួយ​ទ្រង់​ជា​រៀង​រហូត។ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា “ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ។ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ” (យ៉ូហាន…

ផ្លូវដ៏រលាក់

មិត្ត​សំឡាញ់​របស់​ខ្ញុំ​ម្នាក់​ដែល​ចូល​ចិត្ត​ទៅ​ស្ទូច​ត្រី​ជា​មួយ​ខ្ញុំ​ បាន​ប្រាប់​ខ្ញុំ​ថា មាន​បឹង​មួយ​ដែល​​មាន​ដើម​ស្រល់​ដុះ​ជុំ​វិញ មាន​ទីតាំង​នៅ​ជើង​ភ្នំ​ខាង​ជើង របស់​ភ្នំ​ចាក់​ហ៊ែន​ឌល ​រដ្ឋ​អ៊ីដាហូ។ មាន​ពាក្យ​ចចាម​អារ៉ាម​​ថា​ មាន​ត្រីត្រោត​ធំ​ៗ​ណាស់ កំពុង​ពួន​សំងំ ក្នុង​បឹង​នោះ​។ គាត់​ក៏​បាន​យក​ខ្មៅ​ដៃ និង​កូន​កន្សែង​មួយ​សន្លឹក ​ មក​គូរ​ផែន​ទី​មួយ​ឲ្យ​ខ្ញុំ។ បី​បួន​សប្តាហ៍​ក្រោយ​មក ខ្ញុំ​ក៏​បាន​ចាក់សាំង​ឡាន​របស់​ខ្ញុំ​ ហើយ​ចេញ​ដំណើរ​ទៅ​តាម​ទិស​ដៅ​ ដែល​មិត្ត​ភក្តិ​ខ្ញុំ​បាន​គូស​បង្ហាញ​ក្នុង​ផែន​ទីនោះ។

ផែន​ទី​របស់​គាត់​បាន​នាំ​ខ្ញុំ​ធ្វើ​ដំណើរ ​តាម​ផ្លូវ​អាក្រក់​បំផុត​ ​ដែល​ខ្ញុំ​មិន​ដែល​បើ​ក​បរ​ពី​មុន​មក​! វា​​​ជា​ផ្លូវ​ចាស់​មួយ ដែល​គេ​បាន​ឈូស​ឆាយ​កាត់​ព្រៃ​សម្រាប់​ឲ្យ​ឡាន​ធំ​ៗ​ដឹក​ឈើ​ ចេញ​ពី​ព្រៃ ​ហើយ​ក៏​មិន​ដែល​កែ​លម្អ​ម្ដង​ណា​ឡើយ។ ​ផ្លូវ​នោះ​មាន​គ្រលុក​ទឹក​ច្រោះ ដើម​ឈើ​រលំ​កាត់​ផ្លូវ ស្នាម​ខូង​ជ្រៅ​ៗ និង​មាន​ថ្ម​ធំ​ៗ​ដែល​ធ្វើ​ឲ្យ​ព្រឺ​ឆ្អឹង​ខ្នង ហើយ​កល់​បាត​ក្រោម​ឡាន​របស់​ខ្ញុំ។ ខ្ញុំ​ចំណាយ​ពេល​អស់​កន្លះ​ព្រឹក ទំរាំ​ទៅ​ដល់​គោល​ដៅ​របស់​ខ្ញុំ ហើយ​នៅពេល​ខ្ញុំ​បានទៅ​ដល់​ ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា “ហេតុ​អ្វី​មិត្ត​ភក្តិ​ខ្ញុំ ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំបាក​ដូច្នេះ​ទៅ​វិញ?”

ប៉ុន្តែ បឹង​នោះ​ពិត​ជា​អស្ចារ្យ​មែន។ ខ្ញុំ​ក៏​បាន​ឃើញ​មានត្រី​ធំ​ៗ​មែន! តាម​ពិត មិត្ដ​ភក្ដិ​របស់​ខ្ញុំ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ធ្វើដំណើរ​តាម​ផ្លូវ​ត្រូវ​ហើយ គឺ​ជា​ផ្លូវ​ដែល​ខ្ញុំ​ខ្លួន​ឯង​ក៏​អាច​ជ្រើស​រើស​ដែរ ហើយ​អាច​នឹង​អត់​ធ្មត់​ទ្រាំ​ទ្រ​បាន បើ​សិន​ជា​ខ្ញុំ​បាន​ដឹង​ពី​ដំបូង​ថា មាន​អ្វី​កំពុង​រង់​ចាំ​ខ្ញុំ នៅ​ចុង​បញ្ចប់។

បទ​ពិសោធន៍​ថ្ងៃ​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​បទ​គម្ពីរ​ដែល​បាន​ចែង​ថា “អស់​ទាំង​ផ្លូវ​នៃ​ព្រះ​យេហូវ៉ា សុទ្ធ​តែ​ប្រកប​ដោយ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់” (ទំនុកដំកើង ២៥:១០)។ ផ្លូវ​របស់​ព្រះ​សម្រាប់​យើង​ មាន​ខ្លះ​រដិប​រដុប និង​រលាក់ ខ្លះ​ទៀត​គួរ​ឲ្យ​នឿយ​ហត់ និង​គួរ​ឲ្យ​ធុញ​ទ្រាន់…

ទ្រព្យ​សម្បត្តិ​នៅ​ស្ថានសួគ៌

ការ​តប្រព័ន្ធ​ខ្សែ​ភ្លើង​អន់​ពេក បាន​បណ្ដាល​ឲ្យ​មាន​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ខ្ញុំ ដែល​ទើប​តែ​សង់​ថ្មី​អស់​រលីង។ អណ្ដាត​ភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​របស់​ខ្ញុំ​អស់ ​ក្នុង​រយៈ​ពេល​ប្រមាណ​ជា​មួយ​ម៉ោង​ប៉ុណ្ណោះ ដោយ​គ្មាន​បន្សល់​ទុក​អ្វី​សោះ ក្រៅ​ពី​កំទេច​បាក់​បែក។ មាន​ពេល​មួយ​ទៀត ​ពេល​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ពី​ព្រះ​វិហារ ត្រឡប់​មក​ផ្ទះ​វិញ  នៅ​ថ្ងៃ​អាទិត្យ  ស្រាប់​តែ​ឃើញផ្ទះ​រ​បស់​យើង ​ត្រូវ​ចោរ​គាស់​ចូល ហើយ​ក៏​បាន​លួច​យក​ទ្រព្យ​សម្បត្តិ​​យើង​អស់​មួយ​ចំនួន។

នៅ​ក្នុង​ពិភព​លោក​ដែល​មិន​ល្អ​ឥត​ខ្ចោះ​នេះ ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ​ខាង​សាច់​ឈាម បាន​កើត​មាន​ឡើង​ជា​ធម្មតា​ទៅ​ហើយ ឧទាហរណ៍ ​យាន​យន្ត​ត្រូវ​គេ​លួច ឬ​ខូច​ខាត, កប៉ាល់​បាន​លិច, អគារ​ដួល​រំលំ, ផ្ទះ​សម្បែង​ត្រូវ​ទឹក​ជំនន់​លិច និង​របស់​ទ្រព្យ​ផ្ទាល់​ខ្លួន​ត្រូវ​ចោរ​លួច​ប្លន់​ជា​ដើម។ ហេតុ​នេះ​ហើយ​បាន​ជា ព្រះ​យេស៊ូវ​បាន​ទូន្មាន​កុំ​ឲ្យ​យើង​ទុក​ចិត្ត​លើ​ទ្រព្យ​សម្បត្តិ​នៅ​ផែន​ដី(ម៉ាថាយ ៦:១៩)។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល អំពី​រឿង​ប្រៀប​ប្រដូច​ថា  មាន​បុរស​ម្នាក់​បាន​គណនា​ឃើញ​ថា​ ខ្លួន​មាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ រួច​ក៏​បាន​សម្រេច​ចិត្ត​បង្គរ​ទុក​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ សម្រាប់​ខ្លួន​ឯង​ដេក​ស៊ី​សប្បាយ(លូកា ១២:១៦-២១)។ អ្នកនោះ​បានប្រាប់​ខ្លួនឯងថា “ចូរសម្រាកឲ្យ​បានស្រួល ហើយស៊ីផឹក​សប្បាយ​ចុះ” (ខ.១៩)។ ប៉ុន្តែ នៅយប់​នោះឯង គាត់​បានបាត់​បង់​គ្រប់​យ៉ាង រួម​ទាំងជីវិត​របស់​គាត់​ដែរ។ សរុបសេចក្តីមក ព្រះយេស៊ូវ​​ក៏មានបន្ទូល​ថា “អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​បំរុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ” (ខ.២១)។

ទ្រព្យ​សម្បត្តិ​នៅ​លោកិយ​នេះ គឺ​សម្រាប់​ឲ្យ​មនុស្ស​ប្រើ​ជា​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។ គ្មាន​អ្វី​ដែល​នៅ​ស្ថិត​ស្ថេរ​ជា​រហូត​នោះ​ឡើយ គឺ​មាន​តែ​កិច្ចការ​អ្វី​ដែល​ព្រះ​ទ្រង់​ឲ្យ​យើង​ធ្វើ​សម្រាប់​អ្នក​ដទៃ​ប៉ុណ្ណោះ ដែល​នឹង​នាំ​មក​នូវ​លទ្ធ​ផល​ដ៏​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច។ យើង​អាច​សន្សំ​ទ្រព្យ​សម្បត្តិ​ទុក​នៅ​នគរ​ស្ថាន​សួគ៌ តាម​មធ្យោ​បាយ​ជា​ច្រើន ដែល​មាន​ដូច​ជា ការ​លះ​បង់​ពេល​វេលា និង​ធន​ធាន ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ…

ព្រះ​តម្រង់ផ្លូវ​​ឲ្យ​យើង

កាល​ពី​មួយ​សតវត្សរ៍​មុន បុរស​ម្នាក់់ អាយុ​៤១​ឆ្នាំ ឈ្មោះ អូសវល ឆេមបឺ(Oswald Chambers) បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​អេស៊ីព្ទ ដើម្បី​បម្រើ​ការ​ជា​គ្រូ​បង្រៀន​ព្រះ​បន្ទូល​​របស់​អង្គ​ការ YMCA សម្រាប់​កង​ទ័ព​ចក្រ​ភព​អង់​គ្លេស ​ក្នុង​អំឡុង​សង្រ្គាម​លោក​លើក​ទី​១។ គេ​បាន​រៀប​ចំ​ឲ្យ​គាត់​ទៅ​ធ្វើ​ការ​ក្នុង​ជំរំ​មួយ នៅ​តំបន់​ហ្សេទួន ដែល​នៅ​ភាគ​ខាង​ជើង​ទីក្រុង​ខៃរ៉ូ ​ចម្ងាយ​ប្រហែល ៨​គីឡូ​ម៉ែត្រ។ នៅ​ពេល​យប់​ដំបូង​ដែល​គាត់​បាន​នៅ​ទីនោះ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ១៩១៥ លោក​ឆេមបឺ បាន​សរសេរ ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់​ថា “តំបន់​នេះ​ពិត​ជា​ទីរហោ​ស្ថាន​ ​នៅ​ក្នុង​ចិត្ត​របស់​កង​ទ័ព ហើយ​ក៏​ជា​ឱកាស​ដ៏​ត្រចះ​ត្រចង់​សម្រាប់​មនុស្ស​ទាំង​ឡាយ​ផង។ ខ្ញុំ​មិន​ដែល​ធ្លាប់​ជួប​​ប្រទះ​អ្វី​ៗ ដែល​មាន​នៅ​ទីនេះ​ពី​មុន​មក​ទេ ហើយ​ខ្ញុំ​កំពុង​តែ​រង់​ចាំ​មើល ដោយ​យក​ចិត្ត​ទុក​ដាក់ ​ចំពោះ​ការ​ថ្មី​ៗ​ដែល​ព្រះ​ទ្រង់​នឹង​ធ្វើ ​ហើយ​រៀប​ចំ។”

លោកឆេមបឺរ​បាន​ជឿ ហើយ​ក៏​បាន​អនុវត្ត​តាម​ព្រះបន្ទូល​ ដែល​មាន​ចែង​ក្នុង​ សុភាសិត ៣:៥-៦ ថា “ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង”។

បទ​គម្ពីរ​នេះ​មាន​ការ​កម្សាន្ត​ចិត្ត ហើយ​ក៏​មាន​ការ​ដាស់​តឿន​ផង​ដែរ។ យើង​មាន​សន្តិ​ភាព​ក្នុង​ចិត្ត ពេល​ដឹង​ថា​ព្រះ​អម្ចាស់​នឹង​ដឹក​នាំ​ផ្លូវ​យើង ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ប៉ុន្តែ ​យើង​មិន​ត្រូវ​ងប់​ងល់​នឹង​​ផែន​ការ​របស់​យើង​ខ្លាំង​ពេក ដល់​ថ្នាក់​យើង​ប្រឆាំង​នឹង​ការ​នាំ​ផ្លូវ​ ឬ​ការ​រៀប​ចំ​ពេល​វេលា​របស់​ព្រះ​នោះ​ឡើយ។

លោក​ឆេម​បឺរ​បាន​មាន​ប្រសាសន៍​ថា “យើង​គ្មាន​សិទ្ធិ​សម្រេច​ថា ​ព្រះ​ទ្រង់​គួរ​ដាក់​យើង​ឲ្យ​នៅ​កន្លែង​ណា​មួយ​ឡើយ ហើយ​ក៏​គ្មាន​សិទ្ធិ​ដឹង​ជា​មុន​ថា តើ​យើង​សក្ដិ​សម​នៅ​ទីនោះ​ឬ​ក៏​អត់​។ ព្រះ​ទ្រង់​ជា​វិស្វករ​ដែល​រៀប​ចំ​គ្រប់​ការ​ទាំង​អស់​។ ទោះ​ទ្រង់​ដាក់​យើង​ឲ្យ​នៅ​ទីណា​ក៏​ដោយ ក៏​គោល​បំណង​ធំបំផុត​របស់​យើង…