ព្រះជាម្ចាស់គង់នៅទីនេះ
នៅផ្ទះខ្ញុំ មានផ្លាកមួយ ដែលយើងបានសរសេរពាក្យស្លោកពីលើថា “ទោះយើងដឹង ឬមិនដឹងក្តី ព្រះទ្រង់តែងតែគង់នៅជាមួយជានិច្ច”។
លោកហូសេ គឺជាហោរានៅគ្រាសញ្ញាចាស់ ដែលបានរស់នៅ ក្នុងចុងសតវត្សរ៍ទី៨ មុនគ្រីស្ទសករាជ(ឆ្នាំ៧៥៥ ដល់ ៧១៥ មុនគ្រីស្ទសករាជ)។ គាត់បានសរសេរពាក្យ ដែលស្រដៀងនឹងពាក្យស្លោកនេះ ទៅកាន់សាសន៍ហេព្រើរ ដោយលើកទឹកចិត្តពួកគេឲ្យ “ខំទទួលស្គាល់ទ្រង់”(ហូសេ ៦:៣) ព្រោះពួកគេបានបំភ្លេចទ្រង់(៤:១)។ ខណៈពេលដែលពួកគេភ្លេចព្រះវត្តមានរបស់ព្រះជាម្ចាស់ ពួកគេក៏បានចាប់ផ្តើមងាកចេញពីទ្រង់(ខ.១២) ហើយមិនយូរប៉ុន្មាន ពួកគេក៏លែងមានព្រះអង្គ នៅក្នុងគំនិតរបស់ខ្លួនទៀត(ទំនុកដំកើង ១០:៤)។
ក្នុងរឿងនេះ លោកហូសេបាននាំមកនូវ ការដាស់តឿនដ៏សាមញ្ញ តែសំខាន់ ឲ្យយើងទទួលស្គាល់ព្រះជាម្ចាស់ ដោយនឹកចាំ ថា ទ្រង់គង់នៅក្បែរយើង ហើយកំពុងធ្វើការក្នុងជីវិតយើង ទាំងក្នុងពេលមានអំណរ ក៏ដូចជាពេលមានទុក្ខ។
ការទទួលស្គាល់ព្រះជាម្ចាស់ អាចមានន័យថា ពេលដែលយើងបានឡើងតំណែង នៅកន្លែងធ្វើការ យើងត្រូវទទួលស្គាល់ថា ព្រះទ្រង់ជាអ្នកប្រទានពរ ឲ្យយើងមានប្រាជ្ញា ឲ្យសម្រេចកិច្ចការ ទាន់ពេលវេលា តាមថវិការដែលបានកំណត់ជាដើម។ ម្យ៉ាងទៀត បើសិនជាយើងធ្វើការស្នើសុំអ្វីមួយ ហើយត្រូវគេបដិសេធន៍ នោះយើងអាចទទួលស្គាល់ថាព្រះអង្គ នៅតែគង់នៅជាមួយយើងជានិច្ច ដើម្បីជួយទ្រទ្រង់យើង ខណៈពេលដែលយើងទុកចិត្តថា ទ្រង់កំពុងតែធ្វើការរបស់ទ្រង់ ដើម្បីជាប្រយោជន៍ដល់យើង។
បើសិនជាយើងមិនអាចចូលរៀននៅមហាវិទ្យាល័យបានដូចចិត្ត នោះយើងអាចទទួលស្គាល់ថា ព្រះទ្រង់កំពុងគង់នៅជាមួយយើង…
ការធ្វើបន្ទាល់ដោយភាពស្ងាត់ស្ងៀម
អេមី(Amy) រស់នៅក្នុងប្រទេស ដែលហាមមិនឲ្យផ្សាយដំណឹងល្អ។ គាត់បានទទួលការបណ្តុះបណ្តាល ជាគិលានុបដ្ឋាយិការ។ គាត់កំពុងធ្វើការក្នុងមន្ទីរពេទ្យធំមួយ ដោយមាននាទីជាអ្នកថែទាំទារកដែលទើបកើត។ គាត់មានការប្តូរផ្តាច់នៅក្នុងអាជីពរបស់គាត់ណាស់ បានជាការងារគាត់មានភាពលេចធ្លោ ហើយស្រ្តីជាច្រើនមានការងឿងឆ្ងល់ចំពោះគាត់។ ពួកគេក៏បានទទួលការប៉ះពាល់ចិត្ត ឲ្យទៅសួរគាត់ ជាលក្ខណៈឯកជន។ ចាប់តាំងពីពេលនោះមក អេមីក៏បានចែកចាយអំពីព្រះសង្រ្គោះរបស់គាត់ ដោយបើកចំហរ។
ដោយសារគាត់ធ្វើការងារបានល្អ មិត្តរួមការងារខ្លះ មានការច្រណែននឹងគាត់ ហើយក៏បានចោទគាត់ថា បានលួចថ្នាំពេទ្យ។ ថ្នាក់លើរបស់គាត់មិនជឿពួកគេទេ ហើយទីបំផុត អាជ្ញាធរក៏បានរកឃើញអ្នកបង្ករឿង។ រឿងនេះក៏បាននាំឲ្យពេទ្យដទៃទៀតដែលធ្វើការជាមួយគាត់ ចោទសួរ អំពីសេចក្តីជំនឿរបស់គាត់។ គំរូរបស់គាត់ បានធ្វើឲ្យខ្ញុំ នឹកចាំអំពីពាក្យរបស់សាវ័កពេត្រុស ដែលបានចែងថា “ឱពួកស្ងួនភ្ងាអើយ … ចូរឲ្យអ្នករាល់គ្នាចៀសពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលតយុទ្ធនឹងព្រលឹងវិញ្ញាណចេញ ទាំងប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណា ដែលគេនិយាយដើម ពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ”(១ពេត្រុស ២:១១-១២)។
ទីបន្ទាល់នៃការរស់នៅរបស់យើង នៅផ្ទះ នៅកន្លែងធ្វើការ ឬនៅសាលារៀន អាចជះឥទ្ធិពលមកលើអ្នកដទៃ ពេលដែលយើងអនុញ្ញាតឲ្យព្រះទ្រង់ធ្វើការក្នុងយើង។ នៅជុំវិញខ្លួនយើង គឺមានមនុស្ស ដែលកំពុងតែមើលការនិយាយស្តី និងប្រព្រឹត្តរបស់យើង។ ចូរយើងពឹងផ្អែកលើព្រះជាម្ចាស់ ហើយអនុញ្ញាតឲ្យទ្រង់ដឹកនាំការប្រព្រឹត្ត និងការគិតរបស់យើង។ បន្ទាប់មក ចូរយើងជិះឥទ្ធិពលមកលើអ្នកមិនជឿ…
ជំនួយគ្រប់ពេលវេលា
បន្ទាប់ពីម៉ាធី(Marty) ក្លាយជាជនពិការ ដោយសាររបួសឆ្អឹងកងខ្នង គាត់ក៏បានសម្រេចចិត្តវិលត្រឡប់ទៅបន្តការសិក្សាវិញ ដើម្បីរៀនឲ្យបានសញ្ញាប័ត្រMBA។ អ្នកស្រីយូឌី(Judy) ដែលជាម្តាយរបស់គាត់ បានជួយឲ្យគាត់សម្រេចគោលដៅ។ គាត់បានអង្គុយជាមួយម៉ាធី ក្នុងម៉ោងរៀន និងម៉ោងពិភាក្សាជាក្រុម ដោយជួយកត់ត្រា និងផ្តល់ជំនួយផ្នែកបច្ចេកវិទ្យា។ ម្តាយរបស់គាត់ ថែមទាំងបានជួយនាំគាត់ឡើងវេទិការ ពេលគាត់ទទួលសញ្ញាបត្រផងដែរ។ គាត់ក៏បានទទួលនូវអ្វីដែលគេគិតថា គាត់មិនអាចទទួលបាន ដោយសារជំនួយជាក់ស្តែង និងទៀងទាត់ ដែលគាត់បានទទួលពីម្តាយគាត់។
ព្រះយេស៊ូវជ្រាបថា អ្នកដើរតាមទ្រង់ ក៏ត្រូវការជំនួយស្រដៀងនេះផងដែរ ពេលដែលទ្រង់យាងឡើងនគរស្ថានសួគ៌វិញ។ ពេលដែលទ្រង់ប្រាប់ពួកគេ អំពីការយាងត្រឡប់ទៅនគរស្ថានសួគ៌វិញ ទ្រង់មានបន្ទូលថា ពួកគេនឹងមានការប្រកបទាក់ទងថ្មីមួយទៀតជាមួយព្រះ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធគឺជាអ្នកជំនួយគ្រប់ពេលវេលា ជាគ្រូបង្រៀន និងអ្នកនាំផ្លូវ ដែលមិនគ្រាន់តែគង់នៅជាមួយពួកគេប៉ុណ្ណោះទេ តែថែមទាំងគង់ក្នុងពួកគេផងដែរ(យ៉ូហាន ១៤:១៧,២៦)។
ព្រះវិញ្ញាណបរិសុទ្ធនាំឲ្យសិស្សរបស់ព្រះយេស៊ូវ ទទួលជំនួយមកពីព្រះ ដែលជួយឲ្យពួកគេអាចអត់ទ្រាំនឹងការអ្វី ដែលពួកគេមិនអាចអត់ទ្រាំ ដោយខ្លួនឯងបាន ខណៈពេលដែលពួកគេចេញទៅប្រកាសដំណឹងល្អ។ នៅពេលដែលមានទុក្ខលំបាក ព្រះវិញ្ញាណបរិសុទ្ធក៏បានរំឭកពួកគេ អំពីព្រះបន្ទូលព្រះយេស៊ូវ ដែលធ្លាប់បានប្រាប់ពួកគេ (ខ.២៦) កុំឲ្យមានការថប់បារម្ភឡើយ…. ចូរស្រឡាញ់គ្នាទៅវិញទៅមក ….ព្រះអង្គគឺជាសេចក្តីរស់ឡើងវិញ និងជាជីវិត។
តើអ្នកកំពុងតែជួបប្រទះបញ្ហា ដែលពិបាកលើសកម្លាំង និងសមត្ថភាពរបស់អ្នកឬទេ? អ្នកអាចពឹងផ្អែកលើជំនួយដ៏ស្ថិតស្ថេររបស់ព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណនៃព្រះ ដែលកំពុងតែធ្វើការក្នុងយើងរាល់គ្នា នឹងនាំឲ្យយើងថ្វាយសិរីល្អដល់ទ្រង់។—JENNIFER BENSON SCHULDT
សេចក្តីស្រឡាញ់របស់ម្តាយ
ពេលដែលឪពុកម្តាយរបស់អ្នកស្រីស៊ូ(Sue)លែងលះគ្នា កាលគាត់នៅតូច ជម្លោះផ្លូវច្បាប់ទាក់ទងនឹងសិទ្ធិអាណាព្យាបាល និងបញ្ហារបស់គាត់ជាច្រើនទៀត ក៏បានកើតឡើង ហើយគេក៏បានសម្រេចឲ្យគាត់ទៅរស់នៅ ក្នុងមណ្ឌលកុមារកំព្រាមួយរយៈ។ នៅទីនោះ គាត់ត្រូវក្មេងធំជាងធ្វើបាប ធ្វើឲ្យគាត់មានអារម្មណ៍ថា ឯកោ ដូចត្រូវគេបោះបង់ចោល។ ម្តាយរបស់គាត់បានមកមើលគាត់តែមួយខែម្តងប៉ុណ្ណោះ ហើយនាងស្ទើរតែមិនដែលបានឃើញមុខប៉ារបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំក្រោយមក ម្តាយរបស់គាត់ក៏បានប្រាប់គាត់ថា បទបញ្ជារបស់ផ្ទះនោះបានរារាំងមិនឲ្យគាត់ មកលេងគាត់ឲ្យបានញឹកញាប់ តែគាត់បានមកឈរនៅក្បែររបងផ្ទះនោះជារៀងរាល់ថ្ងៃ ដោយសង្ឃឹមថា នឹងបានឃើញកូនស្រីគាត់ តែបន្តិចក៏អស់ចិត្ត។ គាត់និយាយថា ជួនកាល គាត់គ្រាន់តែចង់ឃើញកូនស្រីគាត់លេងនៅក្នុងសួនច្បារ ហើយចង់ដឹងថា នាងសុខសប្បាយឬទេ។
ពេលដែលអ្នកស្រីស៊ូចែកចាយអំពីរឿងនេះដល់ខ្ញុំ ខ្ញុំក៏បាននឹកចាំអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ជួនកាល យើងប្រហែលជាមានអារម្មណ៍ថា ត្រូវគេបោះបង់ចោល និងឯកោ នៅក្នុងពេលដែលមានទុក្ខលំបាក។ យើងមានការកម្សាន្តចិត្តណាស់ ដែលបានដឹងថា តាមពិត ព្រះជាម្ចាស់កំពុងតែថែរក្សាយើងគ្រប់ពេលវេលា(ទំនុកដំកើង ៣៣:១៨)។ ទោះយើងមិនអាចមើលទ្រង់ឃើញក៏ដោយ ក៏ទ្រង់នៅតែគង់ក្បែរយើងជានិច្ច។ ព្រះនេត្រ និងព្រះទ័យរបស់ទ្រង់ តែងតែនៅជាប់នឹងយើងជានិច្ច ទោះយើងទៅទីណាក៏ដោយ គឺមិនខុសពីឪពុកម្តាយដែលស្រឡាញ់កូននោះទេ។ តែដោយសារទ្រង់ជាព្រះ នោះទ្រង់អាចជួយយើងបានគ្រប់ពេល ។
បទគម្ពីរទំនុកដំកើង ជំពូក៩១ បានពិពណ៌នា អំពីការដែលព្រះទ្រង់រំដោះ ការពារ និងលើកកូនរបស់ទ្រង់ឡើង។ ព្រះអង្គមិនគ្រាន់តែជាទីជ្រកកោន និងជម្រកប៉ុណ្ណោះឡើយ។ ខណៈពេលដែលយើងដើរកាត់ជ្រលងដ៏ងងឹតនៃជីវិត យើងអាចមានការកម្សាន្តចិត្ត…
អ្វីដែលយើងមាន
ថ្ងៃមួយ មិត្តភក្តិខ្ញុំមានចិត្តអន្ទះសាចង់មានការជួបជុំគ្រួសារ និងមិត្តភក្តិ នៅផ្ទះគាត់ នៅថ្ងៃបុណ្យដ៏សប្បាយរីករាយ។ ភ្ញៀវម្នាក់ៗបានទន្ទឹងរង់ចាំ ការជួបជុំគ្នា នៅជុំវិញតុ ហើយចង់ជួយកាត់បន្ថយចំណាយ ទៅលើម្ហូបសម្រាប់មនុស្សជាច្រើនយ៉ាងនេះ។ អ្នកខ្លះក៏បានយកនំប៉័ងមក ខ្លះយកសាឡាត់ ឬម្ហូបបន្លែមកផ្ទះគាត់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមនោះ មានភ្ញៀវម្នាក់កំពុងជួបការខ្វះខាតខុសពីគេ។ នាងចង់ចំណាយពេលជាមួយអ្នកដែលខ្លួនស្រឡាញ់ តែទោះជាយ៉ាងណាក៏ដោយ នាងមិនមានលទ្ធភាពទិញអាហារអ្វីឡើយ។ ដូចនេះ នាងក៏បានសុំជួយសម្អាតផ្ទះ ដើម្បីធ្វើជាអំណោយដល់ម្ចាស់ផ្ទះ។
គេនៅតែស្វាគមន៍នាង ឲ្យចូលមកអង្គុយនៅតុជាមួយពួកគេ ទោះនាងមកដោយដៃទទេក៏ដោយ។ តែនាងនៅតែមើលឃើញអ្វីដែលនាងពិតជាអាចផ្តល់ឲ្យបាន គឺពេលវេលា និងជំនាញរបស់នាង យកមកកន្លែងជួបជុំគ្នា នៅពេលល្ងាចនោះ ដោយអស់ពីចិត្ត។ រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីអត្ថន័យនៃការបង្រៀនរបស់សាវ័កប៉ុល នៅក្នុងបទគម្ពីរ ២កូរិនថូស ៨។ អ្នកទទួលសំបុត្ររបស់គាត់ មានចិត្តអន្ទះសាចង់ជួយគ្រីស្ទបរិស័ទមួយចំនួន ហើយគាត់ក៏បានជំរុញពួកគេ ឲ្យជួយអ្នកទាំងនោះ តាមដែលអាចធ្វើទៅបាន។ គាត់បានសរសើរទឹកចិត្ត និងការស្ម័គ្រចិត្តរបស់ពួកគេ ដោយមានប្រសាសន៍ថា ព្រះទ្រង់សព្វព្រះទ័យនឹងអំណាយទាំងតូចធំរបស់ពួកគេ គឺដោយសារតែទឹកចិត្តដែលពួកគេមាន នៅក្នុងការឲ្យ(ខ.១២)។
ជាញឹកញាប់ យើងច្រើនតែប្រញាប់ប្រៀបធៀបអំណោយរបស់យើង ជាមួយនឹងអំណោយរបស់អ្នកដទៃ ជាពិសេស នៅពេលដែលធនធានរបស់យើង មិនល្មមនឹងផ្តល់ឲ្យគេ ឲ្យបានច្រើនដូចចិត្ត។ ប៉ុន្តែ ព្រះទ្រង់បានឲ្យតម្លៃ ចំពោះការឲ្យរបស់យើង តាមរបៀបខុសពីនេះ។ សរុបមក…
កិច្ចការនៅទីលាក់កំបាំង
កាលពីមុន ខ្ញុំមានកិច្ចការសាលាដ៏ធំមួយ ដែលត្រូវធ្វើ។ ពេលនោះ ខ្ញុំមានការព្រួយបារម្ភខ្លាចមិនអាចបញ្ចប់វា ឲ្យទាន់ពេលកំណត់។ ស្ថិតក្នុងពេលដ៏ថប់បារម្ភនោះ ខ្ញុំក៏បានទទួលក្រដាសលើកទឹកចិត្តបីសន្លឹក ពីមិត្តភក្តិខ្ញុំមួយចំនួន។ ពួកគេម្នាក់ៗសុទ្ធតែនិយាយថា “ព្រះអង្គបានធ្វើឲ្យខ្ញុំនឹកចាំអំពីអ្នក ពេលដែលខ្ញុំអធិស្ឋាននៅថ្ងៃនេះ”។ ខ្ញុំមានការលើកទឹកចិត្តណាស់ ពេលដែលមិត្តភិក្តទាំងនោះបានទំនាក់ទំនងមកខ្ញុំ ដោយមិនដឹងថា ខ្ញុំកំពុងតែជួបរឿងអ្វី ហើយខ្ញុំជឿថា ព្រះជាម្ចាស់បានប្រើពួកគេ ជាអ្នកនាំសារនៃសេចក្តីស្រឡាញ់របស់ទ្រង់។
សាវ័កប៉ុលបានស្គាល់អំណាចនៃការអធិស្ឋាន ពេលដែលគាត់សរសេរសំបុត្រ ផ្ញើទៅពួកជំនុំនៅទីក្រុងកូរិនថូស។ គាត់មានប្រសាសន៍ថា គាត់ជឿថា ព្រះទ្រង់នឹងបន្តរំដោះពួកគេ ឲ្យរួចពីទុក្ខលំបាក ដោយសារពួកគេបានជួយអធិស្ឋានឲ្យគាត់(២កូរិនថូស ១:១០-១១)។ ហើយនៅពេលដែលព្រះទ្រង់ឆ្លើយតប ការអធិស្ឋានរបស់ពួកគេ សិរីល្អរបស់ទ្រង់នឹងបានដំកើងឡើង ខណៈពេលដែលរាស្រ្តរបស់ទ្រង់អរព្រះគុណទ្រង់ សម្រាប់ “ការឆ្លើយតប ចំពោះការអធិស្ឋានរបស់មនុស្សជាច្រើន”(ខ.១១)។
មិត្តភក្តិរបស់ខ្ញុំ និងពួកជំនុំដែលជួយអធិស្ឋានឲ្យសាវ័កប៉ុល កំពុងតែចូលរួម នៅក្នុងការងារទូលអង្វរ ដែលលោកអូសវល ឆេមប័រ(Oswald Chambers) បានហៅថា “កិច្ចការនៅទីកំបាំង ដែលនាំមកនូវផលផ្លែ ដែលថ្វាយសិរីល្អដល់ព្រះវរបិតា”។ ខណៈពេលដែលយើងផ្តោតគំនិត និងចិត្តរបស់យើង ទៅលើព្រះយេស៊ូវ យើងបានដឹងថា ទ្រង់កំពុងតែកែច្នៃយើង ដោយរាប់បញ្ចូលរបៀបនៃការអធិស្ឋានរបស់យើងផងដែរ។ ទ្រង់ជួយឲ្យយើងអាចឲ្យអំណោយនៃការទូលអង្វរដ៏ពិត សម្រាប់មិត្តសំឡាញ់ សមាជិកគ្រួសារ និងសូម្បីតែមនុស្សដែលយើងមិនស្គាល់ក៏ដោយ។
តើព្រះជាម្ចាស់បានដាក់នរណាម្នាក់នៅក្នុងចិត្ត និងគំនិតរបស់អ្នក ដើម្បីឲ្យអ្នកអធិស្ឋានឲ្យពួកគេឬទេ? —AMY…
នៅកន្លែងខុស
មានពេលមួយ ស្ពានសម្រាប់ឆ្លងទៅទីក្រុងតេឈិម៉ាន ប្រទេសហ្កាណា ក៏ត្រូវបានទឹកជំនន់កួចនាំយកទៅបាត់ ធ្វើឲ្យប្រជាជននៅតំបន់ក្រូបូថ្មី ដែលនៅត្រើយម្ខាងទៀត នៃទន្លេតាណូ មិនអាចទៅណារួច។ ការថ្វាយបង្គំព្រះនៅព្រះវិហាររបស់លោកគ្រូគង្វាល សាំយ៉ូអែល អាភីយ៉ា(Samuel Appiah) ក៏ជួបបញ្ហាផងដែរ ព្រោះសមាជិកពួកជំនុំជាច្រើនរបស់គាត់ កំពុងតែរស់នៅ ក្នុងតំបន់ក្រូបូថ្មី ដែលស្ថិតនៅត្រើយម្ខាងទន្លេ ពោលគឺពួកគេកំពុងនៅកន្លែងខុស។
ស្ថិតក្នុងពេលដែលមានវិបត្តិនោះ លោកគ្រូសាំយ៉ូអែលក៏បានព្យាយាម ពង្រីកកន្លែងស្នាក់នៅរបស់កុមារ ដើម្បីមើលថែក្មេងកំព្រាបន្ថែមទៀត។ គាត់ក៏បានអធិស្ឋាន។ បន្ទាប់មក ពួកជំនុំរបស់គាត់ក៏បានដាក់ដង្វាយ ដើម្បីបង្កើតកន្លែងថ្វាយបង្គំនៅក្រៅព្រះវិហារ នៅត្រើយម្ខាយទន្លេ ក្នុងតំបន់ក្រូបូថ្មីនោះ។ មិនយូរប៉ុន្មាន ពួកគេក៏បានធ្វើបុណ្យជ្រមុជឲ្យអ្នកជឿថ្មី ក្នុងព្រះនាមព្រះយេស៊ូវ។ ព្រះវិហារថ្មីមួយកន្លែងក៏បានចាក់ឫសនៅទីនោះ។ មិនតែប៉ុណ្ណោះ នៅតំបន់ក្រូបូថ្មី ពួកគេថែមទាំងមានកន្លែងសម្រាប់ក្មេងកំព្រា ដែលកំពុងរង់ចាំកន្លែងស្នាក់នៅ។ ដូចនេះ តាមរយៈពួកជំនុំនេះ ព្រះទ្រង់ក៏បានធ្វើព្រះរាជកិច្ចស្រោចស្រង់ នៅក្នុងពេលដែលមានវិបត្តិ។
ពេលដែលសាវ័កប៉ុលបានធ្លាក់ខ្លួនជាប់ច្រវ៉ាក់ គាត់មិនបានត្អូញត្អែរអំពីស្ថានភាពរបស់គាត់ទេ។ ក្នុងសំបុត្រដ៏មានអំណាច ដែលគាត់បានសរសើរផ្ញើពួកជំនុំ នៅក្រុងភីលីព គាត់បានសរសេរថា “បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ នោះបានប្រែទៅជាចំរើនដល់ដំណឹងល្អវិញ”(ភីលីព ១:១២)។ កាលនោះ សាវ័កប៉ុលបានកត់សំគាល់ឃើញថា ការជាប់ច្រវ៉ាក់របស់គាត់ គឺជាឱកាសនាំ “អ្នកយាមគុក” ឲ្យស្គាល់ព្រះគ្រីស្ទ(ខ.១៣)។ ហើយទន្ទឹមនឹងនោះ ការនេះបានលើកទឹកចិត្តអ្នកដទៃ ឲ្យមានចិត្តក្លាហាននៅក្នុងការផ្សាយដំណឹងល្អនៃព្រះយេស៊ូវផងដែរ(ខ.១៤)។…
ការសន្ទនាដ៏ពិបាក
ថ្ងៃមួយ ខ្ញុំបានបើកឡាន ចម្ងាយប្រហែល៨០គីឡ៉ូម៉ែត្រ ដើម្បីទៅជួបបុគ្គលិកដែលធ្វើការពីចម្ងាយ របស់ក្រុមហ៊ុនរបស់ខ្ញុំ។ ពេលនោះ យើងមានការសន្ទនាដ៏ពិបាក ជាមួយគាត់ ហើយខ្ញុំក៏បានទទួលដំណឹងពីបុគ្គលិកម្នាក់ទៀតថា គាត់បានធ្វើខុសនឹងគោលការណ៍របស់ក្រុមហ៊ុនយើង ហើយខ្ញុំមានការបារម្ភខ្លាចខូចឈ្មោះក្រុមហ៊ុន ដោយសារគាត់។ ខ្ញុំក៏មានអារម្មណ៍ថា ចង់ផ្តល់យោបល់មួយ ដើម្បីឲ្យគាត់ផ្លាស់ប្តូរគំនិត។
ក្នុងបទគម្ពីរ ១សាំយ៉ូអែល ២៥ មានមនុស្សមិនសមទំនងម្នាក់ បានហ៊ានប្រថុយនឹងគ្រោះថ្នាក់ ដើម្បីទៅជួបអនាគតស្តេចរបស់អ៊ីស្រាអែល ដែលហៀបនឹងធ្វើការសម្រេចចិត្ត ដែលនឹងនាំមកនូវភាពហិនវិនាស។ នាងអ័ប៊ីកែលបានរៀបការជាមួយណាបាល ដែលមានអត្តចរិតមិនល្អ សមនឹងអត្ថន័យរបស់ឈ្មោះខ្លួន (ដែលមានន័យថា “មនុស្សឡប់”) (ខ.៣,២៥)។ ណាបាលបានបដិសេធមិនព្រមបង់ថ្លៃឈ្នួលឲ្យដាវីឌ និងកងទ័ពរបស់គាត់ តាមប្រពៃណី សម្រាប់ការការពារហ្វូងសត្វរបស់ខ្លួន(ខ.១០-១១)។ នាងអ័ប៊ីកែលក៏បានដឹងថា ដាវីឌមានផែនការសងសឹង មកលើគាត់ ហើយនាងក៏ដឹងផងដែរថា ប្តីដ៏ល្ងីល្ងើរបស់នាងមិនព្រមស្តាប់នាងឡើង។ នាងក៏បានត្រៀមខ្លួនដើម្បីធ្វើការផ្សះផ្សា ដោយធ្វើដំណើរទៅជួបដាវីឌ ហើយបញ្ចុះបញ្ចូលគាត់ ឲ្យផ្លាស់ប្តូរគំនិត(ខ.១៨-៣១)។
តើនាងអ័ប៊ីកែលបានសម្រេចការនេះដោយរបៀបណា? បន្ទាប់ពីនាងបានឲ្យគេដឹកអាហារនឹងសត្វលា យកទៅឲ្យដាវីឌ និងពួកប្រុសៗរបស់គាត់ ហើយដោះស្រាយរឿងបំណុលនោះហើយ នាងក៏បានប្រាប់ការពិត ដល់ដាវីឌ។ នាងបានធ្វើការរំឭកប្រកបដោយប្រាជ្ញា ដល់ដាវីឌ ដើម្បីឲ្យគាត់នឹកចាំថា ព្រះទ្រង់បានត្រាស់ហៅគាត់។ បើគាត់នៅតែចចេសចង់សងសឹក នោះពេលដែលព្រះជាម្ចាស់ឲ្យគាត់ឡើងធ្វើស្តេច គាត់នឹង “មានការស្តាយក្រោយ ចំពោះការកម្ចាយឈាម ដែលមិនចាំបាច់នោះ”(ខ.៣១)។
អ្នកក៏ប្រហែលជាដឹងថា…
មិនបញ្ឈប់ការសាងសង់
ពេលដែលលោកសាយម៉ុនមានឱកាសទទួលមុខនាទីថ្មី នៅកន្លែងធ្វើការ គាត់ជឿថា វាជាឱកាស ដែលព្រះទ្រង់ប្រទាន។ បន្ទាប់ពីគាត់បានអធិស្ឋាន សូមព្រះទ្រង់ជួយគាត់ ក្នុងការសម្រេចចិត្ត និងការដឹកនាំ គាត់ក៏បានដឹងថា ព្រះអង្គកំពុងតែប្រទានឲ្យគាត់មានឱកាស ដើម្បីមានការទទួលខុសត្រូវកាន់តែធំជាងមុន។ អ្វីៗក៏មានភាពរលូន ហើយចៅហ្វាយរបស់គាត់ ក៏បានគាំទ្រការសម្រេចចិត្តរបស់គាត់។ ប៉ុន្តែ បន្ទាប់មក អ្វីៗក៏បានចាប់ផ្តើមមានបញ្ហា។ មិត្តរួមការងាររបស់គាត់ខ្លះ មិនពេញចិត្តនឹងការឡើងតំណែងរបស់គាត់ ហើយក៏បានបដិសេធន៍មិនព្រមសហការណ៍ជាមួយគាត់។ គាត់ក៏ចាប់ផ្តើមឆ្ងល់ថា តើគាត់គួរតែបោះបង់ចោលឬអត់?
ពេលដែលពួកអ៊ីស្រាអែលវិលត្រឡប់មកទីក្រុងយេរូសាឡិម ដើម្បីកសាងដំណាក់របស់ព្រះឡើងវិញ ពួកខ្មាំងសត្រូវក៏បានព្យាយាមធ្វើឲ្យពួកគេមានការភ័យខ្លាច និងការបាក់ទឹកចិត្ត(អែសរ៉ា ៤:៤)។ ពួកអ៊ីស្រាអែលក៏បានផ្អាកការសាងសង់ ប៉ុន្តែ ពួកគេក៏បានធ្វើបន្តទៀត ពេលដែលព្រះទ្រង់លើកទឹកចិត្តពួកគេ តាមរយៈហោរាហាកាយ និងហោរាសាការី(៤:២៤-៥:២)។
ពួកខ្មាំងសត្រូវក៏បានមករករឿងពួកគេជាថ្មីម្តងទៀត។ ប៉ុន្តែ លើកនេះ ពួកគេបានអត់ទ្រាំ ដោយដឹងថា “ព្រះនេត្រនៃព្រះរបស់ពួកគេ បានទតមើលពួកគេ”(៥:៥)។ ពួកគេក៏បានប្រកាន់ខ្ជាប់ តាមការណែនាំរបស់ព្រះជាម្ចាស់ ហើយក៏បានទុកចិត្តថា ទ្រង់នឹងចម្លងពួកគេ ឲ្យឆ្លងកាត់ការប្រឆាំង ដែលពួកគេកំពុងជួបប្រទះ។ ជាការពិតណាស់ ព្រះទ្រង់ក៏បានប៉ះពាល់ព្រះទ័យរបស់ស្តេចពើរស៊ី ឲ្យគាំទ្រការសាងសង់ព្រះវិហារ ដល់ចប់សព្វគ្រប់(ខ.១៣-១៤)។
យ៉ាងណាមិញ លោកសាយមុនក៏បានស្វែងរកប្រាជ្ញាពីព្រះជាម្ចាស់ ក្នុងសម្រេចចិត្តថា តើគាត់គួរតែបន្តការងាររបស់គាត់ ឬត្រូវស្វែងរកមុននាទីថ្មី។ ពេលគាត់ដឹងថា ព្រះទ្រង់កំពុងត្រាសហៅគាត់ ឲ្យបន្តនៅធ្វើការ គាត់ក៏បានពឹងផ្អែកលើកម្លាំងរបស់ទ្រង់…
អំណាចនៃការប៉ះ
វេជ្ជបណ្ឌិត ប៉ុល ប្រ៊ែន(Paul Brand) គឺជាបេសកជនពេទ្យដំបូង ដែលបានទៅបំពេញបេសកកម្មនៅប្រទេសឥណ្ឌា នៅសតវត្សរ៍ទី២០។ គាត់បានឃើញស្លាកស្នាមនៃជម្ងឺឃ្លង់ ដោយផ្ទាល់ភ្នែក។ ក្នុងអំឡុងពេលនៃការណាត់ជួបអ្នកជម្ងឺ គាត់ក៏បានប៉ះអ្នកជម្ងឺ ដើម្បីពិនិត្យមើលលទ្ធភាពនៃការព្យាបាល។ បុរសដែលជាអ្នកជម្ងឺក៏បានចាប់ផ្តើមស្រក់ទឹកភ្នែក។ អ្នកជំនួយរបស់គាត់ ក៏បានពន្យល់វេជ្ជបណ្ឌិត ប្រ៊ែនថា “អ្នកបានប៉ះគាត់។មិនដែលមាននរណាប៉ះគាត់ អស់ជាច្រើនឆ្នាំហើយ។ ទឹកភ្នែកនោះ ជាទឹកភ្នែកនៃក្តីអំណរ”។
ក្នុងដំណាក់កាលដំបូងនៃព្រះរាជកិច្ចរបស់ព្រះយេស៊ូវ មានបុរសកើតឃ្លង់ម្នាក់បានចូលមកក្បែរទ្រង់ ដែលពីដើមគេប្រើពាក្យជម្ងឺឃ្លង់ សំដៅទៅលើប្រភេទជម្ងឺសើរស្បែក ដែលឆ្លង។ ដោយសារគាត់មានរោគឃ្លង់ នោះក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់ បានតម្រូវឲ្យគាត់នៅក្រៅសហគមន៍របស់គាត់។ បើសិនជាអ្នកកើតឃ្លង់ ឃើញថា ខ្លួនឯងនៅជិតមនុស្សមានសុខភាពល្អ ដោយចៃដន្យ នោះគាត់ត្រូវស្រែកឡើងថា “ខ្ញុំស្មោកគ្រោកៗ” ដើម្បីឲ្យគេនៅឲ្យឆ្ងាយពីគាត់(លេវីវិន័យ ១៣:៤៥-៤៦)។ ហេតុនេះហើយ បុរសនោះប្រហែលជាបានរស់នៅជាច្រើនខែ ឬឆ្នាំ ដោយគ្មានការទំនាក់ទំនងជាមួយអ្នកដទៃ។
ព្រះយេស៊ូវមានពេញដោយព្រះទ័យអាណិតចំពោះគាត់ ហើយក៏បានលូកព្រះហស្តទៅពាល់គាត់។ ព្រះយេស៊ូវមានអំណាចចេស្តា ដែលអាចប្រោសជម្ងឺឲ្យគេជា ដោយគ្រាន់តែមានបន្ទូលមួយព្រះឱស(ម៉ាកុស ២:១១-១២)។ ប៉ុន្តែ ពេលដែលទ្រង់បានជួបបុរសម្នាក់នេះ ដែលមានភាពឯកកោ និងត្រូវគេបដិសេធន៍ ដោយសារជម្ងឺនៅលើរូបកាយគាត់ ទ្រង់ក៏បានប៉ះគាត់ ដើម្បីបញ្ជាក់ដល់គាត់ថា គាត់មិននៅតែម្នាក់ឯងទេ ហើយទ្រង់ក៏បានទទួលគាត់ផងដែរ។
ខណៈពេលដែលព្រះទ្រង់ប្រទានឲ្យយើងមានឱកាស យើងអាចចែកផ្សាយព្រះគុណ និងបង្ហាញសេចក្តីអាណិត ដោយការប៉ះដ៏ស្រទន់ ដែលបង្ហាញចេញនូវភាពថ្លៃថ្នូរ…