សីល្បៈនៃការអត់ឱនទោស
កាលពីពេលរសៀលថ្ងៃមួយ ខ្ញុំបានចំណាយពេល២ម៉ោង នៅពិធីតាំងពិពណ៌សិល្បៈ ក្រោមចំណងជើងថា ឪពុក និងកូនប្រុសទាំងពីររបស់គាត់ : សិល្បៈនៃការអត់ឱនទោស ។ នៅទីនោះ ស្នាដៃសីល្បៈនីមួយៗផ្តោតទៅលើ រឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ អំពីកូនពៅវង្វេង (មើលលូកា ១៥:១១-៣១)។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះផ្ទាំងគំនូររបស់លោកអេវើត រ៉ូចាស(Edward Rojas) ស្តីអំពីកូនពៅវង្វេង។ ខ្ញុំឃើញផ្ទាំងគំនូរនេះមានអត្ថន័យដ៏មានអំណាច។ ផ្ទាំងគំនូរនេះ ពិពណ៌នា អំពីកូនប្រុសដែលបានដើរផ្លូវខុស វិលត្រឡប់មកផ្ទះវិញ ដោយសម្លៀកបំពាក់កណ្តាច ហើយដើរឈ្ងោកមុខ។ គាត់បានចាកចេញពីទឹកដីនៃសេចក្តីស្លាប់ ហើយបោះជំហានចូលទៅក្នុងផ្លូវមួយ ដែលឪពុករបស់គាត់កំពុងរត់មករកគាត់។ នៅផ្នែកខាងក្រោមនៃផ្ទាំងគំនូរនោះ មានសរសេរព្រះបន្ទូលព្រះយេស៊ូវថា “លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបវា”(ខ.២០)។
គ្រាន់តែបានឃើញផ្ទាំងគំនូរនោះ ខ្ញុំក៏មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ដោយនឹកចាំជាថ្មីម្តងទៀត អំពីរបៀបដែលសេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួលរបស់ព្រះ បានកែរប្រែជីវិតខ្ញុំ។ ពេលខ្ញុំដើរចេញពីទ្រង់ ទ្រង់មិនបានបែរខ្នងដាក់ខ្ញុំវិញទេ ប៉ុន្តែ នៅតែតាមមើល និងរង់ចាំខ្ញុំវិលត្រឡប់មករកទ្រង់វិញ។ ខ្ញុំមិនសក្តិសមនឹងទទួលសេចក្តីស្រឡាញ់របស់ទ្រង់ទេ តែសេចក្តីស្រឡាញ់ទ្រង់មិនចេះប្រែប្រួល។ ខ្ញុំច្រើនតែមិនអើពើរ ចំពោះក្តីស្រឡាញ់ទ្រង់ តែទ្រង់មិនដែលដកសេចក្តីស្រឡាញ់ទ្រង់ចេញពីខ្ញុំឡើយ។
យើងរាល់គ្នាសុទ្ធតែមានបាប តែព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានឈោងព្រះហស្តមកទទួលស្វាគមន៍យើង គឺមិនខុសពីឪពុក នៅក្នុងរឿងកូនពៅវង្វេង ដែលបានឱបកូនប្រុសដែលបានដើរផ្លូវខុស។ បុរសជាឪពុកក៏បានប្រាប់អ្នកបម្រើគាត់ថា “រួចយកកូនគោដែលបំប៉នមកសំឡាប់ចុះ យើងនឹងបរិភោគឲ្យសប្បាយចិត្ត ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ…
កុំទាន់ប្រញាប់
លោកគ្រូដាឡាស វីឡាត(Dallas Willard)ធ្លាប់មានប្រសាសន៍ នៅក្នុងសេចក្តីបង្រៀនរបស់គាត់ថា “អ្នកត្រូវតែកំចាត់ភាពប្រញាប់ប្រញាល់ ដោយមិនបន្ធូរដៃ”។ ពេលដែលមិត្តភក្តិរបស់ខ្ញុំពីរនាក់ បានដកស្រង់សម្តីនេះ មកប្រាប់ខ្ញុំ ម្តងហើយម្តងទៀត ខ្ញុំក៏បានដឹងថា ខ្ញុំចាំបាច់ត្រូវយកវាមកពិចារណា។ តើខ្ញុំកំពុងតែខ្ជះខ្ជាយពេលវេលា និងកម្លាំង ត្រង់ចំណុចណាខ្លះ? ដែលសំខាន់ជាងនេះទៀតនោះ តើខ្ញុំកំពុងតែប្រញាប់ប្រញាល់ទៅណា ដោយមិនបានស្វែងរកការដឹកនាំ និងជំនួយមកពីព្រះ? ជាច្រើនសប្តាហ៍ ជាច្រើនខែក្រោយមក ខ្ញុំក៏បាននឹកចាំ អំពីពាក្យសម្តីទាំងនោះ ហើយក៏បានរៀបចំខ្លួន ឲ្យងាកបែរមករកព្រះអម្ចាស់ និងប្រាជ្ញារបស់ទ្រង់វិញ។ ខ្ញុំក៏បានរំឭកខ្លួនឯង ឲ្យទុកចិត្តទ្រង់ ជាជាងពឹងផ្អែកទៅលើគំនិតខ្លួនឯង។
សរុបមក ការប្រញាប់ប្រញាល់ យ៉ាងវឹកវរ ហាក់ដូចជា ផ្ទុយនឹង “សេចក្តីសុខ ឬសន្តិភាពដ៏ពេញខ្នាត” ដែលហោរាអេសាយ បានមានប្រសាសន៍។ ព្រះអម្ចាស់ប្រទានអំណោយនៃសេចក្តីសុខសាន្តដ៏ពេញខ្នាត ដល់ “អ្នកដែលមានគំនិតជាប់តាមទ្រង់” ព្រោះពួកគេបានទុកចិត្តទ្រង់ (ខ.៣)។ ហើយទ្រង់សក្តិសមនឹងឲ្យយើងទុកចិត្ត នៅថ្ងៃនេះ ថ្ងៃស្អែក និងជារៀងរហូត “ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច”(ខ.៤)។ ការទុកចិត្តព្រះ ដោយមានគំនិតជាប់តាមទ្រង់ គឺជាថ្នាំព្យាបាលជីវិតដែលមានភាពប្រញាប់ប្រញាល់។
ចុះចំណែកយើងវិញ? តើយើងមានអារម្មណ៍ថា យើងមានភាពប្រញាប់ប្រញាល់ ឬតក់ក្រហល់ឬទេ? យើងប្រហែលជាមានអារម្មណ៍ថា ខ្លួនមានសេចក្តីសុខសាន្ត ឬសន្តិភាពក្នុងចិត្ត។ ពុំនោះទេ យើងប្រហែលជាស្ថិតនៅចន្លោះកណ្តាល…
បញ្ហានៃដើមកំណើត
ក្នុងវប្បធម៌អឺរ៉ុប តាមធម្មតា គេសួរគ្នាថា “តើអ្នកមកពីណា?” យើងច្រើនតែប្រើសំណួរនេះ ដើម្បីឲ្យបានស្គាល់នរណាម្នាក់ ជាបន្ថែមទៀត។ ប៉ុន្តែ មនុស្សជាច្រើន មានការពិបាក នៅក្នុងការឆ្លើយសំណួរនេះ។ ជួនកាល យើងមិនចង់ផ្តល់ពត៌មានលម្អឹតអំពីខ្លួនយើងទេ។
ក្នុងកណ្ឌគម្ពីរពួកចៅហ្វាយ លោកយែបថា ប្រហែលជាមិនចង់ឆ្លើយសំណួរនេះ ទាល់តែសោះ។ បងប្អួនចុងរបស់គាត់ បានបណ្តេញគាត់ចេញពីស្រុកកំណើតរបស់គាត់ នៅស្រុកកាឡាត ដោយសារគាត់មានដើមកំណើតដ៏គួរឲ្យសង្ស័យ។ ពួកគេបានស្រែកដាក់គាត់ថា “ឯងជាកូនខាងក្រៅ”(ពួកចៅហ្វាយ ១១:២)។ ជាក់ស្តែង បទគម្ពីរបានចែងយ៉ាងច្បាស់ថា ម្តាយរបស់គាត់ គឺជាស្រ្តីរកស៊ីផ្លូវភេទ(ខ.១)។
ប៉ុន្តែ លោកយែបថា មានលក្ខណៈជាអ្នកដឹកនាំពីកំណើត ហើយនៅពេលដែលពួកសាសន៍ដទៃបានលើកគ្នាមកវាយស្រុកកាឡាត ពួកអ្នកដែលបានឲ្យគាត់វេចបង្វេច ចង់ឲ្យគាត់វិលត្រឡប់មកវិញភ្លាម។ ពួកគេប្រាប់គាត់ថា “សូមមកធ្វើជាមេទ័ព លើយើងរាល់គ្នា”(ខ.៦)។ លោកយែបថា ក៏បានសួរគេថា “តើអ្នករាល់គ្នាមិនបានស្អប់ខ្ញុំ ហើយបណ្តេញចេញពីផ្ទះឪពុកខ្ញុំទេឬអី?”(ខ.៧)។ បន្ទាប់ពីគាត់បានទទួលការធានាថា ពួកគេនឹងមិនប្រព្រឹត្តចំពោះគាត់ដូចមុនទៀតទេ គាត់ក៏បានយល់ព្រមដឹកនាំពួកគេ។ ព្រះគម្ពីរបានចែងថា “ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ទ្រង់ក៏មកសណ្ឋិតលើយែបថា”(ខ.២៩)។ គាត់ក៏បានដឹកនាំពួកគេ ដោយសេចក្តីជំនឿ ឆ្ពោះទៅរកជ័យជម្នះដ៏អស្ចារ្យ។ ព្រះគម្ពីរសញ្ញាថ្មីក៏បានលើកឡើងអំពីគាត់ នៅក្នុងបញ្ជីឈ្មោះវីរៈបុរសនៃសេចក្តីជំនឿផងដែរ(ហេព្រើ ១១:៣២)។
ជាញឹកញាប់ ព្រះទ្រង់បានជ្រើសរើសមនុស្សដែលមិនសមទំនង ឲ្យធ្វើកិច្ចការរបស់ទ្រង់ តើពិតមែនទេ? វាមិនសំខាន់ថា យើងមកពីណា ហើយមកដល់ទីនេះ…
ការរៀនស្គាល់ព្រះ
ខ្ញុំនៅចាំថា កាលពីមុន ខ្ញុំចង់ក្លាយជាម្តាយម្នាក់។ ខ្ញុំបានស្រមៃថា ខ្ញុំនឹងរៀបការ ហើយមានកូនពរនៅក្នុងដៃជាលើកទីមួយ។ ទីបំផុត ពេលខ្ញុំបានរៀបការ ស្វាមីខ្ញុំ ហើយនិងខ្ញុំ មិនដែលគិតថា យើងនឹងរង់ចាំពង្រីកគ្រួសារយើង នៅពេលក្រោយឡើយ។ ប៉ុន្តែ រៀងរាល់លើកដែលខ្ញុំបានធ្វើតេស ដើម្បីឲ្យដឹងថា ខ្ញុំមានផ្ទៃពោះឬអត់ យើងក៏បានទទួលលទ្ធផលអវិជ្ជមាន បានជាយើងដឹងថា យើងកំពុងតែមានបញ្ហាអត់កូន។ អស់រយៈពេលជាច្រើនខែ ដែលយើងបានទៅជួបវេជ្ជបណ្ឌិត រួចក៏បានធ្វើតេស ហើយយើងទទួលបានតែទឹកភ្នែក។ យើងកំពុងស្ថិតនៅក្នុងកណ្តាលខ្យល់ព្យុះ។ ការអត់កូនគឺប្រៀបបាននឹងគ្រាប់ថ្នាំដ៏សែនល្វីង ដែលយើងត្រូវលេប ហើយក៏បានធ្វើឲ្យខ្ញុំឆ្ងល់ អំពីសេចក្តីល្អ និងសេចក្តីស្មោះត្រង់របស់ព្រះ។
ពេលខ្ញុំនិយាយអំពីដំណើរជីវិតដ៏ពិបាកកាលនោះ ខ្ញុំក៏បាននឹកចាំ អំពីរឿងពួកសិស្សរបស់ព្រះយេស៊ូវ ដែលបានជាប់នៅក្នុងខ្យល់ព្យុះ នៅក្នុងសមុទ្រ ក្នុងបទគម្ពីរ យ៉ូហាន ជំពូក ៦។ ខណៈពេលដែលពួកគេជួបទុក្ខធំ ដោយសារទឹករលកធំៗ និងភាពងងឹត នៅក្នុងខ្យល់ព្យុះ ព្រះយេស៊ូវក៏បានយាងមករកពួកគេ ដោយដើរនៅលើទឹករលកដែលកំពុងបក់បោកខ្លាំង ដោយសារខ្យល់ព្យុះ។ ទ្រង់ក៏បានជួយឲ្យពួកគេមានចិត្តស្ងប់ ដោយព្រះវត្តមានទ្រង់ ព្រមទាំងមានបន្ទូលថា “កុំភ័យអី គឺខ្ញុំទេតើ”(ខ.២០)។
ខ្ញុំ និងស្វាមីខ្ញុំមិនដឹងថា មានអ្វីកំពុងតែមករកយើង នៅក្នុងពេលដែលយើងជួបខ្យល់ព្យុះនៃជីវិតឡើយ គឺមិនខុសពីពួកសាវ័ក នៅពេលនោះឡើយ ប៉ុន្តែ យើងបានរកឃើញការកម្សាន្តចិត្ត ខណៈពេលដែលយើងបានរៀនស្គាល់ព្រះ…
គ្រាន់តែ១វិនាទីប៉ុណ្ណោះ
អ្នកវិទ្យាសាស្រ្តមិនសូវជាមានការស្កប់ចិត្តចំពោះពេលវេលាឡើយ។ នៅចុងឆ្នាំ២០១៦ អ្នកវិទ្យាសាស្រ្ត នៅមជ្ឈមណ្ឌលអាវកាសហ្គោដាត នៅរដ្ឋមារីលែន បានរាប់បន្ថែមពេល១វិនាទី ពីលើរយៈពេលសរុបក្នុងមួយឆ្នាំ។ ដូចនេះ បើអ្នកមានអាម្មណ៍ថា ឆ្នាំនោះមានរយៈពេលយូរជាងមុនបន្តិច នោះអ្នកគិតត្រូវហើយ។
ហេតុអ្វីបានជាពួកគេរាប់បន្ថែមរយៈពេល១វិនាទីយ៉ាងដូចនេះ? ដោយសារផែនដីបានវិលយឺតជាងមុនបន្តិច នោះរយៈពេលមួយឆ្នាំក៏បានប្រែជាយូរជាងមុនបន្តិច។ ពេលអ្នកវិទ្យាសាស្រ្តតាមដានវត្ថុដែលមនុស្សបង្កើត បាញ់ឡើងទៅក្នុងអវកាស ពួកគេត្រូវតែផ្ទៀងពេលវេលាឲ្យត្រូវ។ ការធ្វើដូចនេះ គឺដើម្បីឲ្យកម្មវិធីបញ្ជៀសការបុកគ្នា មានភាពត្រឹមត្រូវ នោះបើយោងតាមអ្នកវិទ្យាសាស្រ្ត។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សភាគច្រើន ការកើនឡើង ឬការបាត់បង់រយៈពេលមួយវិនាទី គឺមិនមានអ្វីខុសប្លែកទេ។ តែតាមព្រះគម្ពីរ ពេលវេលារបស់យើង និងរបៀបដែលយើងប្រើពេលវេលា គឺសំខាន់ណាស់។ ឧទាហរណ៍ សាវ័កប៉ុលបានរំឭកយើង ក្នុងបទគម្ពីរ ១កូរិនថូស ៧:២៩ ថា “ពេលវេលាខ្លីណាស់”។ ពេលវេលាសម្រាប់ឲ្យយើងធ្វើការបម្រើព្រះ គឺមានកំណត់ ដូចនេះ យើងត្រូវប្រើវា ដោយភាពឆ្លាតវ័យ។ គាត់បានជំរុញយើង ឲ្យ “លៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់”(អេភេសូរ ៥:១៦)។
ការនេះមិនមានន័យថា យើងត្រូវតែរាប់វិនាទីនីមួយៗ ដូចអ្នកវិទ្យាសាស្រ្តឡើយ តែពេលដែលយើងពិចារណា អំពីភាពរួញខ្លីនៃជីវិត(ទំនុកដំកើង ៣៩:៤) យើងអាចនឹកចាំ អំពីសារៈសំខាន់នៃការប្រើប្រាស់ពេលវេលា ឲ្យបានឆ្លាតវ័យ។—DAVE BRANON
មូលហេតុដែលត្រូវច្រៀង
កាលខ្ញុំមានអាយុ១៣ឆ្នំា សាលារៀនរបស់ខ្ញុំ បានតម្រូវឲ្យសិស្សរៀនមុខវិជ្ជាបួន ដែលមានការរុករក ដូចជាសេដ្ឋកិច្ចក្នុងផ្ទះ សីល្បៈ ចម្រៀងជាក្រុម និងជាងឈើ។ នៅថ្ងៃដំបូង ដែលខ្ញុំរៀនមុខវិជ្ជាចម្រៀងជាក្រុម គ្រូបង្រៀនបានឲ្យសិស្ស ទៅច្រៀងជាមួយព្យាណូម្តងម្នាក់ៗ ដើម្បីស្តាប់សម្លេងច្រៀងរបស់ពួកគេ ហើយក៏បានដាក់ពួកគេនៅក្នុងបន្ទប់ តាមកំរិតនៃសម្លេងរបស់ពួកគេ។ ដល់វេណដែលខ្ញុំត្រូវច្រៀងជាមួយព្យាណូ ខ្ញុំក៏បានច្រៀងតាមណោត ដែលគាត់បានលេងជាច្រើនដង ប៉ុន្តែ ក្រោយមក គាត់មិនបាននាំខ្ញុំចូលក្នុងបន្ទប់នោះជាមួយគេទេ។ ផ្ទុយទៅវិញ បន្ទាប់ពីការព្យាយាមជាច្រើនលើក គាត់ក៏បានបញ្ជូនខ្ញុំឲ្យទៅការិយ៉ាល័យប្រឹក្សាយោបល ដើម្បីឲ្យខ្ញុំទៅរៀនមុខវិជ្ជាផ្សេងវិញ។ ចាប់តាំងពីពេលនោះមក ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនគួរច្រៀងសោះឡើយ ព្រោះសម្លេងខ្ញុំមិនសមនឹងបទចម្រៀងណាមួយទេ។
ខ្ញុំក៏បានបន្តមានគំនិតដូចនេះ ជាង១ទសវត្សរ៍ ទាល់តែខ្ញុំបានអានបទគម្ពីរ ទំនុកដំកើង ជំពូក ៩៨ ក្នុងនាមជាយុវជនដ៏ក្មេងវ័យម្នាក់។ អ្នកនិពន្ធទំនុកដំកើងមួយនេះ បានធ្វើការអញ្ជើញឲ្យយើង “ច្រៀងថ្វាយព្រះអម្ចាស់”(ទំនុកដំកើង ៩៨:១)។ គាត់មិនបានឲ្យយើងច្រៀង ដោយផ្អែកទៅលើគុណភាពនៃសម្លេងរបស់យើងឡើយ។ ព្រះទ្រង់អរសប្បាយ នឹងចម្រៀងអរព្រះគុណ និងសរសើរដំកើងទាំងអស់ របស់កូនទ្រង់ម្នាក់ៗ។ គាត់បានអញ្ជើញយើងឲ្យច្រៀង ដោយសារព្រះទ្រង់ “បានធ្វើការយ៉ាងអស្ចារ្យ”(ខ.១)។
អ្នកនិពន្ធទំនុកដំកើង បានលើកឡើង អំពីមូលហេតុដ៏អស្ចារ្យពីរ ដែលត្រូវសរសើរដំកើងព្រះដោយអរសប្បាយ ដោយបទចម្រៀង និងអាកប្បកិរិយ៉ារបស់យើង។ ទីមួយ គឺដោយសារ ព្រះរាជកិច្ចជួយសង្រ្គោះរបស់ទ្រង់ ក្នុងជីវិតយើង ហើយទីពីរ…
ចូលទៅក្នុងខ្យល់ព្យុះរបស់យើង
ខ្យល់ថ្ងួចថ្ងូរ ផ្លេកបន្ទោរព្រាកៗ ទឹករលកគ្រាំគ្រេង។ ខ្ញុំគិតថា ខ្ញុំមុខជាស្លាប់ហើយ។ ខ្ញុំបានទៅស្ទូចត្រីជាមួយយាយតាខ្ញុំ នៅក្នុងបឹងមួយ ប៉ុន្តែ យើងបាននៅទីនោះជ្រុលម៉ោងហើយ។ ពេលថ្ងៃលិច ខ្យល់កន្ត្រាក់បានបក់មកយ៉ាងលឿន មកលើទូកដ៏តូចរបស់យើង។ ជីតាខ្ញុំក៏បានប្រាប់ខ្ញុំ ឲ្យទៅអង្គុយនៅក្បាលទូក ដើម្បីកុំឲ្យវាក្រឡាប់។ ចិត្តខ្ញុំពេលនោះ មានពេញដោយការភ័យខ្លាច។ ប៉ុន្តែ ខ្ញុំក៏ចាប់ផ្តើមអធិស្ឋាន។ កាលនោះ ខ្ញុំមានអាយុ១៤ឆ្នាំទេ។
ខ្ញុំបានអធិស្ឋាន សូមព្រះទ្រង់ប្រទានការធានា និងការការពារសម្រាប់យើង។ ខ្យល់ព្យុះមិនព្រមថមថយកម្លាំងសោះ ប៉ុន្តែ យើងបានធ្វើដំណើរទៅដល់ច្រាំងដោយសុវត្ថិភាព។ រហូតមកដល់ថ្ងៃនេះ ខ្ញុំមិនដឹងថា មានពេលណា ដែលខ្ញុំបានពិសោធន៍នឹងព្រះវត្តមានព្រះ យ៉ាងច្បាស់លាស់ ដូចកាលយប់ ដែលយើងជួបខ្យល់ព្យុះនោះឡើយ។
ព្រះយេស៊ូវក៏ធ្លាប់ជួបខ្យល់ព្យុះផងដែរ។ ក្នុងបទគម្ពីរ ម៉ាកុស ៤:៣៥-៤១ ទ្រង់បានប្រាប់សិស្សទ្រង់ ឲ្យធ្វើដំណើរឆ្លងទឹកបឹង ទៅត្រើយម្ខាង ដែលមិនយូរប៉ុន្មាន ខ្យល់ក៏ចាប់ផ្តើមបក់មកខ្លាំង។ ខ្យល់ព្យុះនៅយប់នោះ បានល្បងលអ្នកនេសាទដ៏មាំទាំទាំងនោះ។ ពួកគេក៏បានគិតថា ពួកគេនឹងស្លាប់មិនខាន។ ប៉ុន្តែ ព្រះយេស៊ូវក៏បានធ្វើឲ្យខ្យល់ព្យុះស្ងប់ ហើយទឹករលកក៏លែងបក់បោកខ្លាំងទៀត ហើយបន្ទាប់មក ទ្រង់ក៏បាននាំពួកសិស្សទ្រង់ ឲ្យមានជំនឿកាន់តែខ្លាំង។
យ៉ាងណាមិញ ព្រះយេស៊ូវបានឲ្យយើងទុកចិត្តទ្រង់ ក្នុងពេលយើងជួបខ្យល់ព្យុះនៃជីវិតផងដែរ។ ជួនកាល ទ្រង់ធ្វើឲ្យខ្យល់ និងទឹករលកស្ងប់ ដោយការអស្ចារ្យ។…
ពេលមនុស្សម្នាក់ឈឺចាប់ ទាំងអស់គ្នាឈឺចាប់
ពេលដែលមិត្តរួមការងារម្នាក់បានទូរស័ព្ទមកសុំច្បាប់ ពេលគាត់មានជម្ងឺ ដោយសារការឈឺចាប់ជាពន់ពេក ម្នាក់ៗនៅការិយ៉ាល័យក៏មានការព្រួយបារម្ភពីគាត់។ បន្ទាប់ពីគាត់បានធ្វើដំណើរទៅមន្ទីរពេទ្យ ហើយសម្រាកនៅលើគ្រែបានមួយថ្ងៃ គាត់ក៏បានវិលត្រឡប់មកធ្វើការវិញ ហើយក៏បានបង្ហាញឲ្យយើងដឹងថា គ្រួសក្នុងតម្រងនោម គឺជាប្រភពនៃការឈឺចាប់របស់គាត់។ ពេលខ្ញុំឃើញរូបថតគ្រួសនោះ ខ្ញុំក៏បានជ្រួញចិញ្ចើម ដោយចិត្តអាណឹត ទាំងនឹកចាំអំពីគ្រួសក្នុងប្រម៉ាត់ ដែលខ្ញុំមានកាលពីប៉ុន្មានឆ្នាំមុន។ កាលនោះ ខ្ញុំក៏មានការឈឺចាប់ជាពន់ពេកផងដែរ។
តើវាគួរឲ្យចាប់អារម្មណ៍ឬទេ ដែលរបស់ដ៏តូចមួយ អាចធ្វើឲ្យរូបកាយទាំងមូលមានការឈឺចាប់យ៉ាងនេះ? ប៉ុន្តែ នេះជាការអ្វីដែលសាវ័កប៉ុលបានរៀបរាប់ក្នុងបទគម្ពីរ១កូរិនថូស ១២:២៦ ថា “បើអវយវៈ១ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា”។ ក្នុងជំពូក១២ ទាំងមូល សាវ័កប៉ុលបានប្រើពាក្យប្រៀបប្រដូច អំពីរូបកាយមួយ ដើម្បីពិពណ៌នា អំពីគ្រីស្ទបរិស័ទ នៅទូទាំងពិភពលោក។ ពេលសាវ័កប៉ុលមានប្រសាសន៍ថា “ព្រះទ្រង់បានផ្សំរូបកាយ”(ខ.២៤) គឺគាត់កំពុងនិយាយសំដៅរូបកាយទាំងមូលនៃព្រះគ្រីស្ទ ដែលរាប់បញ្ចូលគ្រីស្ទបរិស័ទទាំងអស់។ យើងរាល់គ្នាមានអំណោយទាន និងតួនាទីខុសៗគ្នា។ ប៉ុន្តែ ដោយសារយើងរាល់គ្នាសុទ្ធតែជាផ្នែកមួយនៃរូបកាយតែមួយ បើមនុស្សម្នាក់ឈឺចាប់ គឺយើងឈឺចាប់ទាំងអស់គ្នា។ ពេលដែលបងប្អូនរួមជំនឿម្នាក់ទទួលរងការបៀតបៀន មានទុក្ខសោក ឬទុក្ខលំបាក យើងក៏មានអារម្មណ៍ឈឺចាប់ គឺហាក់ដូចជាកំពុងតែឆ្លងកាត់ទុក្ខលំបាកនោះដោយផ្ទាល់ដែរ។
ការឈឺចាប់របស់មិត្តរួមការងាររបស់ខ្ញុំ បាននាំឲ្យគាត់ទទួលជំនួយ ដែលរូបកាយគាត់ត្រូវការ។ ក្នុងរូបកាយនៃព្រះគ្រីស្ទ ការឈឺចាប់របស់នរណាម្នាក់ បញ្ឈះយើងឲ្យមានចិត្តអាណិត ហើយធ្វើអ្វីមួយសម្រាប់គាត់។ យើងអាចអធិស្ឋានឲ្យគាត់ ផ្តល់ឲ្យនូវពាក្យលើកទឹកចិត្ត ឬធ្វើអ្វីមួយ ដែលជួយដល់ដំណើរការនៃការប្រោសឲ្យជា។ នេះហើយជារបៀបដែលរូបកាយព្រះគ្រីស្ទធ្វើការរួមគ្នា។—LINDA…
សេចក្តីជំនឿ ក្តីស្រឡាញ់ និងក្តីសង្ឃឹម
អ៊ំស្រី ខាធី(Kathy) បានមើលថែរឪពុករបស់គាត់(ដែលជាជីតារបស់ខ្ញុំ) នៅផ្ទះរបស់គាត់ អស់រយៈពេល១០ឆ្នាំ។ គាត់បានធ្វើម្ហូប និងបោសសម្អាត ឲ្យជីតាខ្ញុំជាប្រចាំ ពេលដែលជីតាខ្ញុំនៅមានកម្លាំង ហើយពេលសុខភាពជីតារបស់ខ្ញុំ មានភាពអន់ខ្សោយ គាត់ក៏បានជួយថែរទាំសុខភាពគាត់។
ការបម្រើដែលគាត់មានចំពោះឪពុកគាត់ គឺជាគំរូ ដែលសាវ័កប៉ុលបានរៀបរាប់ ក្នុងសំបុត្រដែលគាត់សរសេរផ្ញើទៅកាន់ពួកជំនុំនៅក្រុងថែស្សាឡូនិចថា គាត់បានអរព្រះគុណព្រះ សម្រាប់ការដែលពួកគេធ្វើ ដោយសេចក្តីជំនឿ និងពីការនឿយហត់ ដែលធ្វើដោយសេចក្តីស្រឡាញ់ ហើយដែលពួកគេមានសេចក្តីសង្ឃឹមយ៉ាងមាំមួន ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា (១ថែស្សាឡូនិច ១:៣)។
អ៊ំស្រីរបស់ខ្ញុំបានធ្វើការបម្រើ ដោយជំនឿ និងសេចក្តីស្រឡាញ់។ ការថែរទាំដែលគាត់បានធ្វើជាប្រចាំថ្ងៃ ជាប់ជានិច្ច គឺដោយសារគាត់បានជឿថា ព្រះបានត្រាសហៅគាត់ ឲ្យធ្វើកិច្ចការដ៏សំខាន់នេះ។ កិច្ចការដែលគាត់បានធ្វើ គឺបានកើតចេញពីសេចក្តីស្រឡាញ់ចំពោះព្រះ និងចំពោះឪពុករបស់គាត់។
គាត់ក៏បានអត់ទ្រាំ ដោយក្តីសង្ឃឹម។ ជីតារបស់ខ្ញុំជាមនុស្សដែលមានចិត្តសប្បុរសណាស់ ប៉ុន្តែ អ៊ំស្រីខ្ញុំមិនចង់ឃើញគាត់មានការអន់ថយសុខភាពឡើយ។ គាត់បានលះបង់ពេលវេលា ដែលគាត់ធ្លាប់មានជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ហើយក៏បានកាត់បន្ថយការធ្វើដំណើរ ដើម្បីថែរទាំសុខភាពគាត់។ គាត់អាចអត់ទ្រាំបាន ដោយសារគាត់មានសេចក្តីសង្ឃឹមថា ព្រះទ្រង់នឹងចម្រើនកម្លាំងគាត់ ជារៀងរាល់ថ្ងៃ ហើយគាត់ក៏មានសង្ឃឹមផងដែរថា នគរស្ថានសួគ៌កំពុងរង់ចំជីតារបស់គាត់។
ទោះយើងកំពុងថែទាំសាច់ញាតិ កំពុងតែជួយអ្នកជិតខាង ឬស្ម័គ្រចិត្តលះបង់ពេលវេលាក្តី ចូរយើងមានកម្លំាងឡើង ពេលដែលយើងកំពុងធ្វើការ ដែលព្រះទ្រង់បានត្រាសហៅឲ្យយើងធ្វើ។ ការបម្រើរបស់អ្នក…
តើយូរប៉ុណ្ណា?
ក្នុងរឿងនិទានរបស់លោកលូវីស ខារ៉ូល(Lewis Carroll) ដែលមានចំណងជើងថា អាលីស នៅក្នុងទឹកដីអស្ចារ្យ តួរអង្គអាលីសបានសួរថា “តើជារៀងរហូត ជារយៈពេលដែលយូរប៉ុណ្ណា?” សត្វទន្សាយពណ៌សក៏បានឆ្លើយថា “ជួនកាល វាមានរយៈពេលតែ១វិនាទីប៉ុណ្ណោះ”។
ខ្ញុំមានអារម្មណ៍ថា ពេលវេលាមានរយៈពេលយូរយ៉ាងដូចនេះឯង ពេលដែលដាវីឌ ប្អូនប្រុសខ្ញុំបានបាត់បង់ជីវិតក្នុងរយៈពេលដ៏ខ្លី។ ពីធីបុណ្យរំឭកនៃមរណៈភាពរបស់គាត់កំពុងតែខិតចូលមក យើងមានអារម្មណ៍សោកសៅកាន់តែខ្លាំងឡើង ដោយសារការបាត់បង់គាត់។ រយៈពេលមួយវិនាទី ហាក់ដូចជាវែងណាស់។
យ៉ាងណាមិញ ស្តេចដាវីឌបានរៀបរាប់អំពីអារម្មណ៍ដ៏ពិបាកដូចនេះដែរ ដោយបន្លឺសម្លេងច្រៀងថា “ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ ពីទូលបង្គំដល់កាលណា? តើត្រូវឲ្យទូលបង្គំពិគ្រោះនៅតែក្នុងខ្លួនដល់កាលណា ដោយមានចិត្តព្រួយវាល់ព្រឹកវាល់ល្ងាចដូច្នេះ
ខ្មាំងសត្រូវនឹងលើកខ្លួនឡើង ទាស់នឹងទូលបង្គំដល់កាលណាទៅ? (ទំនុកដំកើង ១៣:១-២)។ ទ្រង់បានសួរនូវពាក្យដដែលបួនដងថា “ដល់កាលណាទៀត? ក្នុងខគម្ពីរទាំងពីរនេះ។
ជួនកាល ការឈឺចាប់ក្នុងជីវិត ហាក់ដូចជាមិនចេះចប់មិនចេះហើយ។ ពេលយើងមានការឈឺចាប់ក្នុងចិត្ត ចូលយើងចូលទៅក្នុងព្រះវត្តមាន និងការថែរក្សារបស់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ដូចស្តេចដាវីឌដែរ ដោយដឹងថា ទ្រង់នឹងមិនដែលចាកចេញពីយើង ឬបោះបង់យើងចោលឡើយ(ហេព្រើ ១៣:៥)។ ស្តេចដាវីឌដែលជាអ្នកនិពន្ធបទទំនុកដំកើងនេះ ក៏បានដឹងផងដែរថា ព្រះនឹងមិនបោះបង់ទ្រង់ចោល បានជាទ្រង់ពោលទំនួញរបស់ទ្រង់នៅដើមឃ្លាដំបូង ហើយបន្ទាប់មក ក៏បានប្រកាស់ដោយជ័យជម្នះថា “ទូលបង្គំបានទុកចិត្តនឹងសេចក្តីសប្បុរសរបស់ទ្រង់ ចិត្តទូលបង្គំនឹងរីករាយសប្បាយឡើង ដោយសេចក្តីសង្គ្រោះរបស់ទ្រង់ដែរ”(ទំនុកដំកើង ១៣:៥)។…