សក្តិសមជាកូនរបស់ព្រះ
កាលខ្ញុំរៀន នៅមហាវិទ្យាល័យ មានពេលមួយ ខ្ញុំបានទៅលេងផ្ទះ នៅពេលវិស្សមកាល។ ឪពុកម្តាយខ្ញុំក៏បាននាំខ្ញុំទៅញាំអាហារពេលល្ងាច នៅភោជនីដ្ឋានមួយ។ ខ្ញុំមិនបាននៅផ្ទះមួយរយៈ ដូចនេះ ខ្ញុំមានអារម្មណ៍ចម្លែក ពេលដែលពួកគាត់ប៉ាវខ្ញុំញាំអាហារក្រៅផ្ទះ។ ពេលខ្ញុំញាំអាហាររួច ខ្ញុំក៏បានដាក់កន្សែងជូតមាត់នៅលើតុភោជនីដ្ឋាន ហើយក៏បានអរគុណប៉ាខ្ញុំ សម្រាប់អាហារពេលល្ងាច។ ប៉ាខ្ញុំក៏បានប្រាប់ខ្ញុំថា ខ្ញុំមិនចាំបាច់ត្រូវអរគុណគាត់គ្រប់រឿងនោះទេ។ គាត់ដឹងថា ខ្ញុំបានចេញទៅរស់នៅក្នុងសង្គម ដោយខ្លួនឯង តែខ្ញុំនៅតែជាកូនស្រីរបស់គាត់ និងជាផ្នែកមួយនៃគ្រួសារយើង។ ខ្ញុំក៏បានញញឹម ហើយនិយាយថា “អរគុណ ប៉ា”។
ក្នុងគ្រួសារខ្ញុំ ខ្ញុំមិនបានធ្វើអ្វីមួយ ដើម្បីទទួលសេចក្តីស្រឡាញ់ពីឪពុកម្តាយរបស់ខ្ញុំ ឬដើម្បីឲ្យពួកគាត់ ធ្វើអ្វីមួយសម្រាប់ខ្ញុំនោះទេ។ ប៉ុន្តែ ប្រសាសន៍របស់ប៉ាខ្ញុំ បានរំឭកខ្ញុំថា ខ្ញុំក៏មិនបានធ្វើអ្វីមួយ ដើម្បីឲ្យខ្លួនខ្ញុំសក្តិសមនឹងធ្វើជាផ្នែកមួយនៃមហាគ្រួសាររបស់ព្រះដែរ។
ក្នុងកណ្ឌគម្ពីរអេភេសូរ សាវ័កប៉ុលបានប្រាប់អ្នកអានរបស់គាត់ថា ព្រះជាម្ចាស់បានជ្រើសរើសពួកគេ “ប្រយោជន៍ឲ្យពួកគេបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាន”(១:៤ ៥:២៥-២៧)។ តែការនេះអាចសម្រេចទៅបាន តាមរយៈព្រះយេស៊ូវ ដែលក្នុងទ្រង់ យើងបានសេចក្តីប្រោសលោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យរួច ពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់ (១:៧)។ យើងមិនអាចធ្វើការល្អណាមួយ ដើម្បីឲ្យបានព្រះគុណព្រះ ការអត់ទោសបាប ឬផ្លូវចូលទៅក្នុងមហាគ្រួសាររបស់ព្រះអង្គឡើយ។ តែយើងគ្រាន់តែទទួលយក អំណោយនេះ ដោយឥតគិតថ្លៃ។
ពេលណាយើងថ្វាយជីវិតយើងដល់ព្រះយេស៊ូវ យើងក្លាយជាកូនព្រះ…
នំប៉័ងដែលព្រះអង្គបានប្រទានពរ
ពេលដែលកូនច្បងរបស់ខ្ញុំ ចូលដល់វ័យជំទង់ ខ្ញុំ និងភរិយាខ្ញុំបានប្រគល់សៀវភៅកំណត់ហេតុមួយក្បាលឲ្យនាង ដែលយើងបានសរសេរតាំងពីនាងចាប់កំណើត។ យើងបានកត់ត្រា អំពីអ្វីដែលនាងចូលចិត្ត និងមិនចូលចិត្ត ក៏ដូចជាការអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងគួរឲ្យចងចាំ។ នៅត្រង់ចំណុចខ្លះ សំណេររបស់យើងមានលក្ខណៈដូចសំបុត្រ ដោយវាបានពិពណ៌នា អំពីអ្វីដែលយើងបានមើលឃើញមានក្នុងជីវិតនាង និងឃើញរបៀបដែលព្រះអង្គកំពុងធ្វើការក្នុងជីវិតនាង។ ពេលយើងឲ្យសៀវភៅនោះទៅនាង ពេលនាងមានអាយុ១៣ឆ្នាំ នាងមានការជក់ចិត្តនឹងវាយ៉ាងខ្លាំង។ វាជាអំណោយ ដែលបានជួយឲ្យនាងដឹង អំពីផ្នែកដ៏សំខាន់មួយ នៃដើមកំណើតនៃអត្តសញ្ញាណរបស់នាង។
កាលព្រះយេស៊ូវលើកនំប៉័ងឡើង ដើម្បីប្រទានពរ គឺព្រះអង្គកំពុងតែបង្ហាញអត្តសញ្ញាណរបស់វា។ ព្រះអង្គបានបង្កើតវា និងអ្វីៗទាំងអស់មក ដើម្បីឆ្លុះបញ្ចាំង អំពីសិរីល្អរបស់ព្រះ។ ខ្ញុំជឿថា ព្រះយេស៊ូវក៏កំពុងតែចង្អុលបង្ហាញ អំពីអនាគតនៃពិភពលោកផងដែរ។ ថ្ងៃណាមួយ ស្នាព្រះហស្តទាំងអស់របស់ព្រះជាម្ចាស់ នឹងពេញទៅដោយសិរីល្អរបស់ព្រះ។ ដូចនេះ ពេលព្រះយេស៊ូវប្រទានពរដល់នំប៉័ងនោះ(ម៉ាថាយ ២៦:២៦) គឺព្រះអង្គកំពុងតែចង្អុលបង្ហាញ អំពីដើមកំណើត និងជោគវាសនា នៃស្នាព្រះហស្តព្រះអង្គ(រ៉ូម ៨:២១-២២)។
អ្នកប្រហែលជាមានអារម្មណ៍ថា “ដើមដំបូង”នៃឆាកជីវិតរបស់អ្នក ហាក់ដូចជាមានភាពរញេរញ៉ៃ។ អ្នកប្រហែលគិតថា អ្នកមិនមានអនាគតវែងឆ្ងាយទេ។ ប៉ុន្តែ រឿងនៃជីវិតរបស់អ្នក នៅវែងឆ្ងាយជាងនេះទៀត។ វាជារឿង ដែលនិយាយអំពីព្រះមួយអង្គ ដែលបានបង្កើតអ្នក ដោយមានគោលបំណង និងដើម្បីបំពេញគោលបំណង ហើយព្រះអង្គស្រឡាញ់អ្នក។ វាជារឿងដែលនិយាយអំពីព្រះដែលបានយាងមកសង្រ្គោះអ្នក(ម៉ាថាយ ២៦:២៨) និងបានដាក់វិញ្ញាណព្រះអង្គក្នុងអ្នក ដើម្បីឲ្យអ្នកប្រែជាថ្មីឡើង…
ប្រភពនៃកម្លាំង និងជីវិត
មានពេលមួយ ខ្ញុំបានឃើញគេលក់របស់មួយទឹក ដើម្បីរៃអង្គាសប្រាក់។ ខ្ញុំក៏បានឃើញចង្កៀងអគ្គីសនី ដែលហាក់ដូចជាមានភាពល្អឥតខ្ចោះ សម្រាប់ការិយាល័យក្នុងផ្ទះខ្ញុំ ដោយវាមានពណ៌ ទំហំ និងតម្លៃដែលសមនឹងបន្ទប់នោះណាស់។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំក៏បានយកឌុយវាទៅដោតចូលព្រី តែមិនឃើញមានអ្វីកើតឡើងសោះ។ អំពូលវាមិនភ្លឺ គឺគ្មានភ្លើងចូលវាសោះ។
ស្វាមីរបស់ខ្ញុំក៏បានប្រាប់ខ្ញុំថា គាត់អាចជួសជុលវាបាន គឺមិនពិបាកទេ។ ពេលគាត់បើកមើលគ្រឿងក្នុងរបស់ចង្កៀងនោះ ហើយក៏បានដឹងអំពីមូលហេតុដែលវាមិនភ្លឺ។ ខ្សែរបស់វាមិនបានតភ្ជាប់នឹងអ្វីទេ។ បើចង្កៀងនោះមិនបានតភ្ជាប់នឹងប្រភពថាមពលអគ្គីសនីទេ នោះចង្កៀងដែលហាក់ដូចជាល្អឥតខ្ចោះនេះ គ្មានប្រយោជន៍អ្វីទេ។
ជីវិតខាងវិញ្ញាណរបស់យើងក៏មានលក្ខណៈដូចនេះផងដែរ។ ព្រះយេស៊ូវបានប្រាប់ពួកសិស្សព្រះអង្គថា “ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន”។ បន្ទាប់មក ព្រះអង្គក៏បានរំឭកថា “បើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ”(យ៉ូហាន ១៥:៥)។
ព្រះអង្គបានប្រទានសេចក្តីបង្រៀននេះ នៅក្នុងតំបន់ដែលគេដាំដុះដំណាំទំពាំងបាយជូរ ដូចនេះ ពួកសិស្សរបស់ព្រះអង្គមិនពិបាកយល់ទេ។ ដើមទំពាំងបាយជូរជាដំណាំដែលធន់ណាស់ ហើយមែករបស់វាអាចទ្រាំទ្រការលួសជាញឹកញាប់។ បើយើងកាត់មែកវាចេញពីដើម ដែលជាប្រភពនៃជីវិតវា នោះមែកនោះនឹងក្លាយជាឈើដែលគ្មានជីវិត គ្មានតម្លៃ។ យើងក៏អញ្ចឹងដែរ។
កាលណាយើងនៅជាប់ក្នុងព្រះយេស៊ូវ ហើយនៅជាប់ក្នុងព្រះបន្ទូលព្រះអង្គ នោះមានន័យថា យើងបានតភ្ជាប់ជីវិតយើង នឹងព្រះយេស៊ូវ ដែលជាប្រភពនៃជីវិត។ ព្រះយេស៊ូវមានបន្ទូលថា “ព្រះវរបិតាខ្ញុំបានដំកើងឡើង ដោយសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាបង្កើតផលជាច្រើន យ៉ាងនោះអ្នករាល់គ្នានឹងធ្វើជាសិស្សខ្ញុំមែន” (ខ.៨)។ ដើម្បីឲ្យយើងបង្កើតផលផ្លែបានច្រើន…
ការបាត់បង់ដ៏តូច
នៅឆ្នាំមួយនោះ កាលខ្ញុំកំពុងរៀននៅមហាវិទ្យាល័យ ខ្ញុំបានទៅកាប់ឈើ ចង់ជាបាច់ ហើយដាក់លក់ និងដឹកឲ្យគេដល់កន្លែង។ វាជាការងារដ៏ពិបាក ហេតុនេះហើយបានជាខ្ញុំអាណឹតអ្នកកាប់ឈើដ៏កំសត់ ក្នុងរឿង ដែលមានចែង ក្នុងបទគម្ពីរ ២ពង្សាវតាក្សត្រ ជំពូក៦។
ក្នុងរឿងនេះ ថ្នាក់បណ្តុះបណ្តាល ដែលលោកអេលីសេបង្កើតសម្រាប់ពួកហោរា មានការរីកចម្រើនកាន់តែខ្លាំង ហើយកន្លែងជួបជុំរបស់ពួកគេក៏កាន់តែចង្អៀត។ ពួកគេម្នាក់ក៏បានឲ្យយោបលថា ពួកគេគួរតែចូលទៅក្នុងព្រៃកាប់ឈើ ដើម្បីពង្រីកទីកន្លែងរបស់ពួកគេ។ លោកអេលីសេក៏បានយល់ព្រម ហើយក៏បានរួមដំណើរជាមួយពួកគេ។ ពេលដែលអ្វីៗកំពុងមានដំណើរការល្អ មានពួកគេម្នាក់បានរបូតផ្លែពូថៅធ្លាក់ចូលទៅក្នុងទឹក(ខ.៥)។ លោកអេលីសេក៏បានបោះមែកឈើ១កំណាត់ ចូលទៅក្នុងទឹក ហើយផ្លែពូថៅក៏បានអណ្តែតឡើងមក។ នេះជាការអស្ចារ្យ ដែលព្រះហស្តទ្រង់បានធ្វើ ដោយធ្វើឲ្យផ្លែពូថៅអណ្តែតឡើង ដើម្បីឲ្យអ្នកនោះអាចលូកដៃចាប់ស្រង់វាពីក្នុងទឹក(ខ.៦-៧)។
ការអស្ចារ្យដ៏សាមញ្ញនេះ បានបង្រៀនយើងថា ព្រះជាម្ចាស់ក៏យកព្រះទ័យទុកដាក់ចំពោះរឿងតូចៗ ក្នុងជីវិតយើង ដែលមានដូចជា ផ្លែពូថៅដែលបានបាត់ កូនសោរដែលរកមិនឃើញ វ៉ែនតាដែលយើងវង្វេងដៃ ឬទូរស័ព្ទដែលបានជ្រុះបាត់ជាដើម ដែលសុទ្ធតែជារឿងតូចៗ ដែលអាចធ្វើឲ្យមានការព្រួយបារម្ភ។ ព្រះអង្គមិនតែងតែឲ្យយើងរកឃើញរបស់ដែលបានបាត់នោះឡើយ ប៉ុន្តែ ព្រះអង្គជ្រាបអំពីបញ្ហារបស់យើង ហើយកម្សាន្តចិត្តយើង ក្នុងពេលដែលពិបាក។
ព្រះជាម្ចាស់បានមានបន្ទូលធានា អំពីសេចក្តីសង្រ្គោះរបស់យើង ហើយព្រះអង្គក៏បានធានាផងដែរថា ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើងជានិច្ច។ បើសិនជាគ្មានការធានានោះទេ យើងនឹងមានអារម្មណ៍ឯកោ ក្នុងលោកិយនេះ ដោយមានការព្រួយបារម្ភជាច្រើន។ វាជាការល្អ ដែលយើងដឹងថា ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើង និងក៏អាណឹតយើង…
ការឃ្លាតចេញដ៏វិសេស
កាលពីឆ្នាំ២០១៨ អ្នកស្រីលីហ្ស សេហ្វឺត(Liz Shepherd) ដែលជាជាងចម្លាក់ បានបើកការតាំងពិពណ៌មួយ ក្រោមចំណងជើងថា ការរង់ចាំ ។ អ្នកនាំពាក្យរបស់សារពត៌មានបូស្តុន ក្លូប បានពិពណ៌នាថា ការតាំងពិពណ៌នេះបានធ្វើឲ្យយើងនឹកចាំ អំពីសេចក្តីអ្វីដែលមានតម្លៃ ដែលបានបង្ហាញចេញមក និងលើសពីធម្មតា។ អ្នកស្រីសេហ្វឺត បានទទួលការបណ្តាលចិត្ត ឲ្យធ្វើការតាំងពិពណ៌នេះ នៅពេលដែលគាត់កំពុងតែចំណាយពេលជាមួយឪពុករបស់គាត់ដែលជិតផុតដង្ហើម។ ដូចនេះ ការតាំងពិពណ៌នេះ ត្រូវបានធ្វើឡើង ក្នុងបំណងដើម្បីឆ្លុះបញ្ចាំង អំពីការសោកស្តាយ និងការបាត់បង់ ក៏ដូចជាចិត្តដែលប្រេះស្រាំ ដោយសារមនុស្សជាទីស្រឡាញ់បានឃ្លាតចេញទៅ។
ទោះជាយ៉ាងណាក៏ដោយ ការយល់ឃើញថា សេចក្តីស្លាប់ជាសេចក្តីដែលមានតម្លៃដ៏វិសេស គឺហាក់ដូចជាផ្ទុយនឹងសុភាវគតិរបស់មនុស្សដែលចូលចិត្តគិតផ្ទុយពីនេះ ប៉ុន្តែ បទគម្ពីរទំនុកដំកើងបានប្រកាស់ថា “ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ាជាការវិសេសដល់ព្រះនេត្រទ្រង់”(ទំនុកដំកើង ១១៦:១៥)។ ព្រះជាម្ចាស់ចាត់ទុក សេចក្តីស្លាប់របស់រាស្រ្តទ្រង់ ជាសេចក្តីដែលមានតម្លៃដ៏វិសេស ព្រោះវាជាពេលដែលព្រះអង្គស្វាគមន៍ពួកគេចូលផ្ទះ ដែលព្រះអង្គបានរៀបចំសម្រាប់ពួកគេ នៅនគរស្ថានសួគ៌។
តើពួកអ្នកបរិសុទ្ធ ឬពួកស្មោះត្រង់នោះ ជានរណា? យោងតាមបទគម្ពីរទំនុកដំកើងនេះ ពួកគេគឺជាអ្នកដែលបម្រើព្រះជាម្ចាស់ ដោយចិត្តដែលដឹងគុណព្រះអង្គ សម្រាប់ការរំដោះរបស់ព្រះអង្គ និងជាអ្នកដែលអំពាវនាវដល់ព្រះនាមព្រះអង្គ ហើយគោរពពាក្យសម្តីដែលខ្លួនបាននិយាយ នៅចំពោះព្រះអង្គ(ទំនុកដំកើង ១១៦:១៦-១៨)។ ការប្រព្រឹត្តដូចនេះ គឺបានបង្ហាញថា ពួកគេបានសម្រេចចិត្តដើរជាមួយព្រះ ទទួលយកសេរីភាពដែលព្រះអង្គប្រទាន និងប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ។
កាលណាយើងបានអនុវត្តដូចនេះហើយ គឺមានន័យថា…
នឹងបានឃើញសេចក្តីសង្រ្គោះ
នៅពេលដែលអ្នកស្រីសុនយ៉ា (Sonia)មានអាយុ៥៣ឆ្នំា គាត់ចង់បោះបង់មុខជំនួញរបស់គាត់ និងទៅរស់នៅប្រទេសក្រៅ។ វាជារឿងចុងក្រោយ ដែលគាត់ចង់ធ្វើ ដើម្បីចូលរួមជាមួយអ្នកស្វែងរកសិទ្ធិជ្រកកោនមួយក្រុម ដែលកំពុងធ្វើដំណើរចូលទឹកដីថ្មី។ បន្ទាប់ពីពួកជនពាលសម្លាប់ក្មួយប្រុសរបស់គាត់ ហើយព្យាយាមបង្ខំកូនប្រុសគាត់ដែលមានអាយុ១៧ឆ្នាំ ឲ្យចូលក្រុមរបស់ពួកគេ អ្នកស្រីសុនយ៉ាជឿថា ការភាសខ្លួន គឺជាជម្រើសតែមួយគត់។ គាត់ថា គាត់បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា គាត់នឹងធ្វើអ្វីក៏ដោយ ដែលចាំបាច់ ដើម្បីកុំឲ្យគាត់ និងកូនប្រុសគាត់ស្លាប់ ដោយសារភាពអត់ឃ្លាន … គាត់សុខចិត្តឲ្យកូនគាត់ពិបាក ក្នុងទឹកដីថ្មី ជាជាងឲ្យគេសម្លាប់ច្រកថង់ ឬបណ្តែតទឹកចោល។
តើព្រះគម្ពីរមានព្រះបន្ទូលលើកទឹកចិត្តអ្វីខ្លះ សម្រាប់អ្នកស្រីសុនយ៉ា និងកូនប្រុសគាត់ ក៏ដូចជាមនុស្សជាច្រើន ដែលបានជួបរឿងអយុត្តិធម៌ និងជីវិតខ្លោចផ្សារ? ពេលដែលលោកយ៉ូហាន បាទីស្ទប្រកាស់អំពីការយាងមកដល់ នៃព្រះយេស៊ូវ គាត់ក៏បានប្រកាស់ដំណឹងល្អ ដល់មនុស្សទាំងអស់ ដែលបូករួមទាំងអ្នកស្រីសុនយ៉ា និងយើងរាល់គ្នាផងដែរ។ គាត់បានប្រកាស់ថា “ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់”(លូកា ៣:៤)។ ត្រង់ចំណុចនេះ គាត់ចង់សង្កត់ធ្ងន់ថា ពេលដែលព្រះយេស៊ូវយាងមកចាប់កំណើត ព្រះជាម្ចាស់នឹងប្រទាននូវសេចក្តីសង្រ្គោះដ៏មានអំណាច ដែលមនុស្សអាចយល់បាន។
សេចក្តីសង្រ្គោះក៏បានរាប់បញ្ចូលការប្រោសឲ្យជា សម្រាប់ចិត្តដែលមានបាប និងការប្រោសឲ្យជា សម្រាប់ការអាក្រក់ទាំងអស់នៃលោកកិយ នៅថ្ងៃណាមួយ។ ព្រះជាម្ចាស់បានប្រទានព្រះរាជកិច្ចនៃការផ្លាស់ប្រែ សម្រាប់គ្រប់រឿង គ្រប់ប្រព័ន្ធរបស់មនុស្ស និងសម្រាប់មនុស្សម្នាក់ៗ។ លោកយ៉ូហានបានមានប្រសាសន៍ថា “គ្រប់ទាំងមនុស្សនឹងឃើញសេចក្តីសង្គ្រោះរបស់ព្រះ”(ខ.៦)។
ទោះយើងកំពុងតែជួបការអាក្រក់អ្វីក៏ដោយ ឈើឆ្កាង…
នេះជាពេលអធិស្ឋានម្តងទៀត
មានពេលមួយ ខ្ញុំបានបត់ឡានចូលតាមផ្លូវក្នុងទីធ្លាផ្ទះខ្ញុំ ដោយបោយដៃដាក់អ្នកស្រីម៉ារាម(Mariam) និងកូនស្រីតូចរបស់គាត់ ឈ្មោះអេឡេហ្សាប៊ែត(Elizabeth) ដែលជាអ្នកជិតខាងរបស់ខ្ញុំ។ ខ្ញុំនិងអ្នកស្រីម៉ារាមច្រើនតែជជែកគ្នាលេង ដោយមិនបានព្រៀងទុក ដោយសន្យាថា យើងនឹងជែកគ្នាតែពីរបីនាទីទេ តែជាញឹកញាប់ យើងបានជជែកលើសពីរបីនាទី។ ប៉ុន្មានឆ្នាំកន្លងមកនេះ អេឡេហ្សាប៊ែតបានទម្លាប់ខ្លួននឹងការជជែកគ្នាលេង ដែលមិនបានព្រៀងទុកនេះ ដែលជាញឹកញាប់ វាបានប្រែក្លាយជាការជួបជុំគ្នាអធិស្ឋាន។ នាងឡើងដើមឈើ ដែលបានដុះនៅចំកណ្តាលទីធ្លាមុខផ្ទះរបស់នាង ដោយសំយ៉ុងជើងនៅលើមែកឈើ ហើយរវល់លេងតែម្នាក់ឯង ខណៈពេលដែលខ្ញុំ និងម្តាយនាងជជែកគ្នា។ មួយសន្ទុះក្រោយមក អេលីហ្សាប៊ែតក៏បានលោតចុះពីលើដើមឈើនោះ ហើយរត់មកកន្លែងដែលយើងកំពុងតែឈរ។ នាងក៏បានចាប់ដៃយើង ដោយទឹកមុខញញឹម ហើយបន្លឺសម្លេងដែលស្ទើរតែពិរោះដូចបទចម្រៀងថា “តោះយើងអធិស្ឋានទៀត” ។ អេលីហ្សាប៊ែតនៅក្មេង តែហាក់ដូចជាដឹងថា ការអធិស្ឋានមានសារៈសំខាន់ប៉ុណ្ណា ក្នុងទំនាក់ទំនងរបស់យើង។
សាវ័កប៉ុលបានលើកទឹកចិត្តអ្នកជឿ ឲ្យ “មានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់” (អេភេសូរ ៦:១០) ហើយបន្ទាប់មក គាត់ក៏បានលើកឡើង អំពីតួនាទីដ៏សំខាន់ នៃការអធិស្ឋានជាប់ជានិច្ច។ គាត់បានពិពណ៌នា អំពីភាពចាំបាច់នៃគ្រឿងសឹក ដែលរាស្រ្តរបស់ព្រះត្រូវការ ក្នុងការដើរជាមួយព្រះអម្ចាស់ ដែលទ្រង់ប្រទាននូវការការពារ ការយល់ដឹង និងជំនឿ ក្នុងសេចក្តីពិតរបស់ព្រះអង្គ(ខ.១១-១៧)។ ទោះជាយ៉ាងណាក៏ដោយ គាត់បាននិយាយសង្កត់ធ្ងន់ថា កម្លាំងដែលព្រះអង្គប្រទាន គឺកើតចេញពីការអធិស្ឋាន ជាអំណោយដែលនាំមកនូវជីវិត(ខ.១៨-២០)។
ព្រះជាម្ចាស់ស្តាប់ និងយកព្រះទ័យទុកដាក់…
បរាជ័យដែលមានប្រយោជន៍
តាំងពីក្មេងមក ជែកសិន(Jackson) បានស្រមៃថា គាត់នឹងក្លាយជាកងទ័ពពិសេស នេវិ សៀល របស់អាមេរិក គឺជាក្តីប្រាថ្នាធំមួយ ដែលបាននាំឲ្យគាត់មានការលត់ដុំផ្លូវកាយ និងការលះបង់ផ្ទាល់ខ្លួន អស់ជាច្រើនឆ្នាំ។ ទីបំផុត គាត់ក៏បានឆ្លងកាត់ការប្រឡងកម្លាំង និងការសូទ្រាំ ដែលពិបាក និងហត់នឿយយ៉ាងខ្លាំង បានជាអ្នកហ្វឹកហាត់ទាំងឡាយ បានដាក់រហ័សនាម ឲ្យការប្រឡងនោះថា “សប្តាហ៍នរក”។
ជេកសិនមិនមានសមត្ថភាពផ្លូវកាយគ្រប់គ្រាន់ ដើម្បីបញ្ចប់ការហ្វឹកហាត់ដ៏ហត់នឿយនេះឡើយ ហើយក៏បានចុចកណ្តឹង ដោយការស្ទាក់ស្ទើរ ឲ្យមេបញ្ជាការ និងអ្នកហ្វឹកហាត់ដទៃទៀតដឹងថា គាត់បានសម្រេចចិត្តចាកចេញពីកម្មវិធីនេះហើយ។ មនុស្សភាគច្រើនប្រហែលជាគិតថា នេះជាបរាជ័យរបស់គាត់។ ជែកសិនមានការខកចិត្តយ៉ាងខ្លាំងនៅពេលនោះ តែក្រោយមក គាត់ក៏បានដឹងថា បរាជ័យក្នុងការហ្វឹកហាត់ធ្វើទាហាននេះ បានរៀបចំខ្លួនគាត់ សម្រាប់ការងារប្រចាំជីវិតរបស់គាត់។
សាវ័កពេត្រុសក៏ធ្លាប់ឆ្លងកាត់បរាជ័យផ្ទាល់ខ្លួនផងដែរ។ គាត់បានប្រកាស់ ដោយចិត្តក្លាហានថា គាត់នឹងនៅតែស្មោះត្រង់ចំពោះព្រះយេស៊ូវជានិច្ច ទោះគាត់ត្រូវជាប់គុក ឬស្លាប់ក៏ដោយ(លូកា ២២:៣៣)។ តែក្រោយមក គាត់ក៏បានទួញយំ ដោយចិត្តល្វីងជូរចត់យ៉ាងខ្លាំង បន្ទាប់ពីគាត់បានបដិសេធនៅចំពោះមុខគេថា គាត់មិនស្គាល់ព្រះយេស៊ូវ(ខ.៦០-៦២)។ ប៉ុន្តែ ព្រះជាម្ចាស់មានផែនការសម្រាប់គាត់ គឺមិនគ្រាន់តែបានឲ្យគាត់ឆ្លងកាត់បរាជ័យនេះប៉ុណ្ណោះឡើយ។ មុនពេលលោកពេត្រុសបដិសេធព្រះយេស៊ូវ ព្រះអង្គបានប្រាប់គាត់ថា “អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ”(ម៉ាថាយ ១៦:១៨ និង លូកា ២២:៣១-៣២)។
តើអ្នកកំពុងតែជួបបរាជ័យ…
ការជួបជុំ ទាំងទឹកភ្នែក ដោយអំណរ
មានពេលមួយ ក្មេងប្រុសតូចម្នាក់បានបើកប្រអប់អំណោយធំមួយ ដែលឪពុករបស់គាត់ជាទាហាន បានផ្ញើមក។ គាត់គិតថា ឪពុករបស់គាត់មិនបានត្រឡប់មកផ្ទះវិញ ដើម្បីធ្វើបុណ្យខួបកំណើតឲ្យគាត់ទេ។ ក្នុងប្រអប់នោះ មានប្រអប់អំណោយមួយទៀត ហើយក្នុងប្រអប់នោះ ក៏មានប្រអប់មួយទៀត ដែលនៅខាងក្នុង មានក្រដាស់មួយសន្លឹក មានអក្សរសរសេរពីលើថា “ភ្ញាក់ផ្អើលទេ!” ក្មេងនោះក៏មានការភាន់ភាំង ហើយក៏បានងើយក្បាលឡើង ឃើញឪពុករបស់គាត់ ដើរចូលមកក្នុងបន្ទប់។ កូនប្រុសម្នាក់នេះ ក៏បានលោតឡើង ចូលទៅក្នុងរង្វង់ដៃរបស់ឪពុកគាត់ ហើយនិយាយថា “ប៉ា កូននឹកប៉ា។ កូនស្រឡាញ់ប៉ា”។
ការជួបជុំគ្រួសារនោះ មានការសម្រក់ទឹកភ្នែក ដោយអំណរ ហើយបានធ្វើឲ្យខ្ញុំនឹកចាំ អំពីខ្លឹមសារនៃការពិពណ៌នា ក្នុងបទគម្ពីរវិវរណៈ ជំពូក២១ អំពីពេលដ៏រុងរឿង ដែលក្នុងនោះ កូនៗរបស់ព្រះបានឃើញព្រះអង្គមុខទល់នឹងមុខ គឺបានឃើញព្រះវរបិតាដែលស្រឡាញ់ពួកគេ នៅក្នុងស្នាព្រះហស្តដែលព្រះអង្គបានស្អាង ឲ្យថ្មីឡើងវិញយ៉ាងពេញលេញ។ នៅទីនោះ ព្រះជាម្ចាស់នឹងជូតទឹកភ្នែកពួកគេចេញ។ យើងនឹងមិនមានការឈឺចាប់ ឬទុក្ខព្រួយទៀតឡើយ ព្រោះយើងនឹងបានទៅនៅជាមួយព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌។ បទគម្ពីរវិវរណៈជំពូក២១ បានចែងថា “មានឮសំឡេង១យ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា មើលរោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ” (ខ.៣-៤) ។
អ្នកដើរតាមព្រះយេស៊ូវ អាចស្គាល់សេចក្តីស្រឡាញ់ និងក្តីអំណរដ៏ប្រសើរ ជាមួយនឹងព្រះជាម្ចាស់ ក្នុងការរស់នៅលើផែនដី។ គឺដូចដែលបទគម្ពីរ…
រូបភាពនៃភាពអស់សង្ឃឹម
នៅសម័យវិបត្តិសេដ្ឋកិច្ច ក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ នៅអាមេរិក អ្នកស្រីដូរ៉ូធា លេង(Dorothea Lange) ដែលជាជាងថតរូបដ៏ល្បីល្បាញ បានថតរូបអ្នកស្រីផ្លូរិន អូវិន ថមសិន(Florence Owens Thompson) ជាមួយកូនៗរបស់គាត់។ រូបថតមួយសន្លឹកនេះក៏បានមានភាពល្បីល្បាញ ហើយគេបានដាក់ចំណងជើងឲ្យថា ម្តាយអន្តោប្រវេសន៍ ។ រូបថតនេះ គឺជារូបភាពរបស់ស្រ្តីជាម្តាយម្នាក់ ដែលស្ថិតក្នុងភាពអស់សង្ឃឹម បន្ទាប់ពីការប្រមូលផលសណ្តែកខៀវបានទទួលបរាជ័យ។ អ្នកស្រីលេងក៏បានយករូបថតនោះ ទៅទីក្រុងនីប៉ូម៉ូ រដ្ឋកាលីហ្វូញ៉ា ខណៈពេលដែលគាត់កំពុងតែធ្វើការ ឲ្យរដ្ឋបាលសុវត្ថិភាពកសិដ្ឋាន ដោយសង្ឃឹមថា គេនឹងមានការយល់ដឹង អំពីតម្រូវការរបស់កសិករដែលធ្វើស្រែចម្កាតាមរដូវ ដែលកំពុងតែស្ថិតក្នុងភាពទាល់ច្រក។
កណ្ឌគម្ពីរបរិទេវបានឆ្លុះបញ្ចាំង អំពីភាពអស់សង្ឃឹមមួយបែបទៀត ដែលនគរយូដាបានជួបប្រទះ បន្ទាប់ពីទីក្រុងយេរូសាឡិមត្រូវបានគេបំផ្លិចបំផ្លាញ។ មុនពេលកងទ័ពរបស់ស្តេចនេប៊ូក្នេសាសម្រុកចូល ហើយបំផ្លិចបំផ្លាញទីក្រុងនេះ ប្រជាជនក្នុងទីក្រុងនេះបានជួបភាពអត់ឃ្លានរួចជាស្រេចហើយ ដោយសារការឡោមព័ទ្ធរបស់សត្រូវ(២ពង្សាតាក្សត្រ ២៤:១០-១១)។ ពួកគេបានជួបទុក្ខវេទនានេះ គឺដោយសារតែការមិនស្តាប់បង្គាប់ព្រះអស់ជាច្រើនឆ្នាំមកហើយ តែលោកយេរេមា ដែលជាអ្នកនិពន្ធកណ្ឌគម្ពីរបរិទេវបានស្រែកអំពាវនាវដល់ព្រះជាម្ចាស់ ជំនួសពួកគេ(បរិទេវ ២:១១-១២)។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក១០៧ ក៏បានពិពណ៌នា អំពីគ្រាអាសន្នអន្ធក្រ ក្នុងប្រវត្តិសាស្រ្តអ៊ីស្រាអែលផងដែរ(គឺក្នុងអំឡុងពេលដែលពួកអ៊ីស្រាអែលរស់នៅវិលវល់ ក្នុងវាលរហោស្ថាន, ខ.៤៥) ប៉ុន្តែ គាត់បានងាកមកផ្តោតទៅលើដំណោះស្រាយជាជំហានៗ សម្រាប់ពេលដ៏ពិបាកនោះ ដែលក្នុងនោះ ពួកគេ “បានស្រែកអំពាវនាវដល់ព្រះអម្ចាស់ ក្នុងពេលមានទុក្ខ”(ខ.៦)។ ហើយពួកគេក៏បានទទួលលទ្ធផលដ៏អស្ចារ្យ…