អ្វីទាំងអស់ដែលអ្នកត្រូវការ
ពេលខ្ញុំកំពុងអង្គុយ នៅតុអាហារ ខ្ញុំក៏បានមើលទៅភាពច្របូកច្របល់ដ៏រីករាយ នៅជុំវិញខ្លួនខ្ញុំ។ ពូមីង បងប្អូនជីដូនមួយ ក្មួយស្រី និងក្មួយប្រុសរបស់ខ្ញុំ កំពុងតែអរសប្បាយនឹងម្ហូបអាហារ និងការចំណាយពេលជាមួយគ្នា នៅក្នុងការជួបជុំក្រុមគ្រួសាររបស់យើង។ ខ្ញុំក៏អរសប្បាយជាមួយពួកគេផងដែរ។ ប៉ុន្តែ មានគំនិតមួយ ដែលបានចាក់ទំលុះចិត្តរបស់ខ្ញុំ ដោយប្រាប់ខ្លួនឯងថា មានតែខ្ញុំទេដែលជាស្រ្តីគ្មានកូន គ្មានគ្រួសារផ្ទាល់ខ្លួន។
ស្រ្តីនៅលីវជាច្រើន ក៏មានបទពិសោធន៍ស្រដៀងខ្ញុំផងដែរ។ ក្នុងវប្បធម៌របស់ខ្ញុំ ដែលជាជនជាតិអាស៊ី គេឲ្យតម្លៃខ្ពស់មកលើជីវិតអាពាហ៍ពិពាហ៍ និងការមានកូន ដូចនេះ ការមិនមានគ្រួសារផ្ទាល់ខ្លួន អាចនាំឲ្យគេគិតថា យើងអសមត្ថភាព។ បញ្ហានេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកខ្វះអ្វីមួយ ដែលបញ្ជាក់ថា អ្នកជានរណា ហើយធ្វើឲ្យអ្នកមានភាពពេញលេញ។
ហេតុនេះហើយខ្ញុំមានការកម្សាន្តចិត្តយ៉ាងខ្លាំង ពេលដែលសេចក្តីពិតរបស់ព្រះបានចែងថា ព្រះទ្រង់ជាទីពឹងនៃចិត្ត(ទំនុកដំកើង ៧៣:២៦)។ ពេលដែលពូជអំបូរទាំងឡាយ នៃសាសន៍អ៊ីស្រាអែលបានទទួលចំណែកដី ពូជអំបូរលេវី ដែលជាពួកសង្ឃ មិនបានទទួលចំណែកនឹងគេទេ។ ផ្ទុយទៅវិញ ព្រះទ្រង់បានសន្យាថា ព្រះអង្គនឹងធ្វើជាមរដករបស់ពួកគេ(ចោទិយកថា ១០:៩)។ ពួកគេអាចរកឃើញភាពស្កប់ចិត្តក្នុងព្រះអង្គ ហើយទុកចិត្តថា ព្រះអង្គនឹងបំពេញតម្រូវការគ្រប់យ៉ាងរបស់ពួកគេ។
សម្រាប់អ្នកខ្លះ ការមានអារម្មណ៍ថាខ្វះអ្វីមួយ គឺមិនមានអ្វីទាក់ទងនឹងគ្រួសារទេ។ ជួនកាល យើងស្រេកឃ្លានចង់បានការងារល្អជាងមុន ឬចង់រៀនឲ្យបានខ្ពស់ជាងមុន។ ទោះយើងស្ថិតក្នុងកាលៈទេសៈណាក៏ដោយ យើងអាចឱបក្រសោបព្រះ ក្នុងលក្ខណៈទ្រង់ជាទីពឹងនៃចិត្តរបស់យើង។ ព្រះអង្គធ្វើឲ្យយើងមានភាពពេញលេញឡើង។ ក្នុងព្រះអង្គយើងមិនខ្វះអ្វីឡើយ។—Karen…
ការរៀនសូត្រដោយអំណរ
ក្នុងទីក្រុងមីសូ ប្រទេសឥណ្ឌា មានអគារសាលារៀនមួយខ្នង សង់ឡើងពីទូរថភ្លើងពីរ ដែលគេបានជួសជុលតភ្ជាប់គ្នា។ គ្រូបង្រៀនក្នុងតំបន់បានរួបរួមគ្នា ជាមួយក្រុមហ៊ុនអយស្ម័យយាននិរតី ដើម្បីទិញ និងកែលម្អទូរថភ្លើងដែលគេបានឈប់ប្រើប្រាស់នោះ។ ទូរថភ្លើងនោះប្រៀបដូចជាប្រអប់ដែកធំៗ ដែលគេមិនអាចប្រើប្រាស់បាន ទាល់តែពួកជាងបានដំឡើងជណ្តើរ កង្ហារ អំពូលភ្លើង និងតុហើយសិន។ ពួកជាងក៏បានលាបពណ៌ជញ្ជាំង និងបន្ថែមរូបគំនូរ នៅលើជញ្ជាំងខាងក្រៅ និងខាងក្នុង។ សព្វថ្ងៃនេះ មានសិស្ស៦០នាក់បានចូលរៀន ក្នុងថ្នាក់រៀននោះ ដោយសារតែការកែប្រែដ៏អស្ចារ្យ ដែលបានកើតឡើង។
មានរឿងអស្ចារ្យជាងនេះទៀត កើតឡើង ពេលដែលយើងអនុវត្តតាមការបង្គាប់របស់សាវ័កប៉ុល ឲ្យ “ផ្លាស់ប្រែ ដោយគំនិតបានកែជាថ្មីឡើង”(រ៉ូម ១២:២)។ ខណៈពេលដែលយើងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធកាត់ផ្តាច់យើងចេញពីលោកិយ និងផ្លូវរបស់វា គំនិត និងអាកប្បកិរិយារបស់យើងក៏ចាប់ផ្តើមផ្លាស់ប្តូរ។ យើងផ្លាស់ប្រែ ទៅជាមនុស្សដែលមានក្តីស្រឡាញ់ ក្តីសង្ឃឹម និងសន្តិភាពក្នុងចិត្តកាន់តែខ្លាំង(៨:៦)។
រឿងផ្សេងទៀតក៏កើតឡើងផងដែរ។ ដំណើរការនៃការផ្លាស់ប្រែនេះនៅតែបន្តទៅមុខទៀត ហើយជាញឹកញាប់ មានការឈប់ និងចាប់ផ្តើមឡើងវិញជាញឹកញាប់ជាងការជិះរថភ្លើងទៀត តែទោះជាយ៉ាងណាក៏ដោយ ដំណើរការនេះ នឹងជួយយើងឲ្យយល់អំពីការអ្វីដែលព្រះទ្រង់សព្វព្រះទ័យ សម្រាប់ជីវិតយើង។ ការផ្លាស់ប្រែនោះនាំយើងទៅកន្លែង ដែលយើង “នឹងរៀនស្គាល់បំណងព្រះទ័យព្រះ” (១២:២)។ ការរៀនស្គាល់បំណងព្រះទ័យព្រះ តែងតែរាប់បញ្ចូលការតម្រង់ខ្លួនយើង ឲ្យស្របនឹងចរិយាសម្បត្តិ និងព្រះរាជកិច្ចដែលទ្រង់មាន ក្នុងលោកិយនេះ។
សាលារៀនដែលកើតឡើងពីការផ្លាស់ប្តូរនោះ មានឈ្មោះថា ណាលី…
សិរីល្អបានវិលត្រឡប់មកវិញ
ក្នុងសៀវភៅរឿង ទីលំហដ៏ងោកងុយ ដែលលោកវ៉ាស៊ីនតុន អាយវីង(Washington Irving)បាននិពន្ធ បានដំណាលអំពីតួអង្គឈ្មោះ អ៊ីកាបូឌ ក្រេន(Ichabod Crane) ជាគ្រូបង្រៀនម្នាក់ ដែលព្យាយាមចែចង់ស្រ្តីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ឈ្មោះ កាទ្រីណា(Katrina) ដើម្បីរៀបការជាមួយនាង។ សាច់រឿងជាគន្លឹះក្នុងរឿងនេះ និយាយអំពីខ្មោចកំបុតក្បាលជិះសេះ ដែលបានលងបន្លាចមនុស្ស នៅទីជនបទ នៅសម័យអាណានិគម ក្នុងទឹកដីអាមេរិក។ នៅយប់មួយ លោកអ៊ីកាបូឌក៏ជួបខ្មោចកំបុតក្បាលជិះសេះនោះ ហើយក៏បានរត់ចោលស្រុក ដោយភាពតក់ស្លុត។ ចុងបញ្ចប់អ្នកនិពន្ធក៏បានបង្ហាញដល់ប្រិយមិត្តអ្នកអានឲ្យបានដឹងច្បាស់ថា តាមពិត “ខ្មោចជិះសេះនោះ” គឺជាគូប្រជែងរបស់លោកអ៊ីកាបូឌ នៅក្នុងការចែចង់កញ្ញាកាទ្រីណា ហើយបន្ទាប់មកក៏បានរៀបការជាមួយនាង។
អ៊ីកាបូឌ គឺជាឈ្មោះ ដែលគេបានឃើញមាន ដំបូងបំផុត ក្នុងព្រះគម្ពីរប៊ីប ហើយក៏មានប្រវត្តិដ៏ងងឹតផងដែរ។ ពេលដែលពួកអ៊ីស្រាអែលកំពុងមានសង្រ្គាមជាមួយសាសន៍ភីលីស្ទីន ពួកគេក៏បានដឹកហឹបសញ្ញាចូលក្នុងសមរភូមិ។ នេះជាជម្រើសដ៏អាក្រក់។ កងទ័ពអ៊ីស្រាអែលក៏បានរត់គេចពីសត្រូវ ហើយពួកភីលីស្ទីនក៏ដណ្តើមបានហឹបសញ្ញាពីពួកគេ។ លោកហុបនី និងលោកភីនេហាស ជាកូនរបស់សម្តេចសង្ឃអេលី ក៏ត្រូវគេសម្លាប់(១សាំយ៉ូអែល ៤:១៧)។ បន្ទាប់ពីបានទទួលដំណឹងនេះ លោកអេលីក៏បានធ្លាក់ចុះពីជើងម៉ាស្លាប់ភ្លាមៗផងដែរ (ខ.១៨)។ ពេលដែលប្រពន្ធរបស់លោកភីនេហាស ដែលជាស្រ្តីមានផ្ទៃពោះ បានទទួលដំណឹងនេះ “នោះស្រាប់តែនាងចាប់ឈឺពោះ ហើយឱនខ្លួនសំរាលកូនមកភ្លាម”(ខ.១៩)។ មុននាងផុតដង្ហើម នាងក៏បានដាក់ឈ្មោះឲ្យកូនប្រុសនោះថា អ៊ីកាបូឌ(មានន័យត្រង់ថា “គ្មានសិរីល្អ”)។ នាងនិយាយថា “សិរីល្អបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ ពីព្រោះគេបានចាប់យកហឹបនៃព្រះទៅ”(ខ.២២)។
តែអរព្រះគុណព្រះ…
សមត្ថភាពគ្មានដែនកំណត់
មានពេលមួយ ខ្ញុំកំពុងអង្គុយក្នុងកន្លែងញាំអាហារ ក្នុងផ្សាទំនើប ដោយភាពតានតឹងក្នុងរូបកាយ និងភ័យបុកពោះ ដោយសារការងារ ដែលធ្វើមិនទាន់ហើយ មុនពេលកំណត់។ ខណៈពេលដែលខ្ញុំបើកកញ្ចប់ហ៊ែមបឺហ្គ័ររបស់ខ្ញុំញាំ មនុស្សនៅជុំវិញខ្ញុំ សុទ្ធតែមានការព្រួយបារម្ភ អំពីកិច្ចការផ្ទាល់ខ្លួន។ ខ្ញុំក៏បានគិតម្នាក់ឯងថា ពេលវេលា កម្លាំង និងសមត្ថភាពរបស់យើងសុទ្ធតែមានដែនកំណត់។
ខ្ញុំក៏បានគិតចង់ធ្វើបញ្ជីកិច្ចការដែលត្រូវធ្វើថ្មីមួយ ហើយយកកិច្ចការបន្ទាន់ជាអាទិភាព ប៉ុន្តែ ពេលដែលខ្ញុំដកប៊ិចចេញមក មានគំនិតមួយបានលេចឡើងមក ដោយខ្ញុំបានគិតដល់ព្រះមួយអង្គ ដែលគ្មានដែនកំណត់ និងសម្រេចកិច្ចការទាំងអស់យ៉ាងងាយស្រួល តាមបំណងព្រះទ័យទ្រង់។
ហោរាអេសាយមានប្រសាសន៍ថា ព្រះអង្គ ជាព្រះដែលវាល់ទឹកទាំងប៉ុន្មាន នៅក្នុងទូកដៃហើយវាស់ផ្ទៃមេឃដោយចំអាមដែរ ព្រមទាំងដាក់ធូលីដីទាំងអស់ចុះក្នុងរង្វាល់(អេសាយ ៤០:១២)។ ព្រះអង្គបានដាក់ឈ្មោះឲ្យផ្កាយទាំងអស់នៅលើមេឃ ហើយបានដាក់គន្លងឲ្យពួកវាដើរ(ខ.២៦) ក៏ស្គាល់អ្នកដឹកនាំទាំងអស់ នៅលើពិភពលោក ហើយក៏បានគ្រប់គ្រងពីលើការងាររបស់ពួកគេ(ខ.២៣) ហើយព្រះអង្គក៏បានចាត់ទុកកោះទាំងឡាយ គ្រាន់តែជាល្អងធូលី ហើយប្រជាជាតិទាំងឡាយជាដំណក់ទឹក នៅក្នុងសមុទ្រ(ខ.១៥)។ ព្រះអង្គក៏បានសួរគេថា តើគេចង់ប្រៀបផ្ទឹមព្រះអង្គទៅនឹងនរណា?(ខ.២៥)។ លោកអេសាយក៏បានឆ្លើយតបថា “ព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ទ្រង់មិនដែលល្វើយឡើយ ក៏មិនដែលអស់កំឡាំងផង”(ខ.២៨)។
ភាពតានតឹង និងការព្រួយបារម្ភមិនដែលមានប្រយោជន៍សម្រាប់យើងនោះទេ ប៉ុន្តែ ថ្ងៃនេះ យើងអាចទទួលបាននូវមេរៀនដ៏មានអំណាច ពីពួកវា។ ព្រះដែលគ្មានដែនកំណត់ មិនមានលក្ខណៈអន់ខ្សោយដូចខ្ញុំទេ។ ព្រះអង្គសម្រេចអ្វីៗដែលព្រះអង្គប្រាថ្នា។ ថ្ងៃនោះ ខ្ញុំក៏បានញ៉ាំហ៊ែមបឺហ្គ័ររបស់ខ្ញុំឲ្យអស់ ហើយក៏បានឈប់បង្អង់ ដើម្បីថ្វាយបង្គំព្រះ…
សម្រាកឲ្យបានល្អ
ខ្ញុំមើលនាឡិកា ឃើញម៉ោង ១:៥៥ រំលងអាធ្រាត្រ។ ខ្ញុំកំពុងមានបន្ទុកក្នុងចិត្ត ដោយសារការឆ្លើយឆ្លងសារនៅពេលយប់ជ្រៅ ធ្វើឲ្យខ្ញុំគេងមិនលក់។ ខ្ញុំក៏បានរលាកម្រាលដែលរមូល ហើយក៏បានគ្របពីលើសាឡុង យ៉ាងស្ងាត់ស្ងៀម។ ខ្ញុំក៏បានបើករកមើលវិធីឆាប់គេងលក់ ក្នុងgoogle តែផ្ទុយទៅវិញ ខ្ញុំក៏បានរកឃើញ ការណែនាំ អំពីការអ្វីដែលយើងមិនត្រូវធ្វើ ដែលមានដូចជា មិនត្រូវគេងថ្ងៃ ឬផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬហាត់ប្រាណនៅពេលរសៀលជាដើម។ ខ្ញុំក៏បានអានអត្ថបទបន្ថែមទៀត ក្នុងឧបករណ៍ធែប្លែតរបស់ខ្ញុំ ឃើញគេឲ្យយោបល់ថា ខ្ញុំមិនគួរមើលឧបករណ៍មានអេក្រង់នៅពេលយប់ជ្រៅទេ។ ការផ្ញើសារនៅពេលយប់ជ្រៅ មិនមែនជាទម្លាប់ល្អទេ។ ដើម្បីឲ្យអាចសម្រាកបានល្អ មានការជាច្រើនដែលយើងមិនត្រូវធ្វើ។
នៅគ្រាសញ្ញាចាស់ ព្រះទ្រង់បានប្រទានក្រឹត្យវិន័យ អំពីការអ្វី ដែលពួកអ៊ីស្រាអែលមិនត្រូវធ្វើ នៅថ្ងៃឈប់សម្រាក ដើម្បីឲ្យពួកគេបានសម្រាក។ នៅគ្រាសញ្ញាថ្មី ព្រះយេស៊ូវបានប្រទានផ្លូវថ្មីមួយ សម្រាប់ការសម្រាក។ ព្រះអង្គមិនបានមានបន្ទូលសង្កត់ធ្ងន់ទៅលើក្រឹត្យវិន័យនោះទេ តែព្រះអង្គបានត្រាស់ហៅពួកសាវ័ក ឲ្យប្រកបស្និទ្ធស្នាលនឹងព្រះអង្គ ដោយមានបន្ទូលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។ ក្នុងខមុន ព្រះយេស៊ូវបានចង្អុលបង្ហាញទំនាក់ទំនងដ៏អស់កល្បជានិច្ច ក្នុងនាមជាព្រះតែមួយ ដែលទ្រង់មានជាមួយព្រះវរបិតា គឺព្រះដែលទ្រង់បានបើកសម្តែងដល់យើង។ ព្រះយេស៊ូវបានទទួលជំនួយពីព្រះវរបិតាជានិច្ច បានជាយើងក៏អាចទទួលជំនួយពីព្រះអង្គផងដែរ។
ការជៀសវាងការគិតអំពីពេលអតីតកាល ដែលអាចរំខានដំណេករបស់យើង គឺជាទង្វើដ៏ឆ្លាតវ័យ ប៉ុន្តែ យើងអាចរកបានការសម្រាកដ៏ល្អ ក្នុងព្រះគ្រីស្ទ ក្នុងការប្រកបស្និទ្ធស្នាលជាមួយទ្រង់…
ព្រះទ្រង់ជ្រាបអំពីអារម្មណ៍របស់យើង
ដោយមិនអាចស៊ូទ្រាំទៀតបាន អ្នកស្រីស៊ីអេរ៉ា(Sierra) បានទួញសោក ដោយសារកូនប្រុសរបស់គាត់ កំពុងតយុទ្ធនឹងការញៀនថ្នាំ។ គាត់និយាយថា “ខ្ញុំមានអារម្មណ៍មិនល្អទេ។ តើព្រះទ្រង់គិតថា ខ្ញុំគ្មានជំនឿ ដោយសារខ្ញុំតែងតែយំ រៀងរាល់ពេលអធិស្ឋានឬ?”
ខ្ញុំក៏បាននិយាយថា “ខ្ញុំមិនដឹងថា ព្រះអង្គគិតយ៉ាងណាទេ”។ “ប៉ុន្តែ ខ្ញុំដឹងថា ព្រះអង្គអាចជួយឲ្យយើងមានអារម្មណ៍ល្អឡើងវិញ ។ គឺមិនមានន័យថា ព្រះអង្គមិនជ្រាបថា យើងកំពុងមានអារម្មណ៍យ៉ាងណានោះទេ”។ ខ្ញុំក៏បានអធិស្ឋាន ហើយយំជាមួយអ្នកស្រីស៊ីអេរ៉ា ខណៈពេលដែលយើងកំពុងតែទូលអង្វរ សូមព្រះអង្គជួយកូនប្រុសគាត់ ឲ្យមានសេរីភាពរួចផុតពីការញៀន។
ព្រះគម្ពីរបានចែង អំពីឧទាហរណ៍ជាច្រើន អំពីមនុស្សដែលកំពុងតយុទ្ធនឹងបញ្ហា។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៤២ បានបង្ហាញចេញនូវជម្រៅចិត្តគាត់ ដែលចង់ពិសោធន៍នឹងសន្តិភាព នៃព្រះវត្តមានដ៏ស្ថិតស្ថេរ និងមានអំណាចរបស់ព្រះ។ គាត់ក៏បានទទួលស្គាល់ទឹកភ្នែក និងការសោកសង្រេង ដែលគាត់មាន ដោយសារបញ្ហារបស់គាត់។ ភាពវឹកវរក្នុងចិត្តគាត់ បានបង្ហាញចេញមក ដោយការសរសើរដំកើង ដោយទំនុកចិត្ត ដោយគាត់បានរំឭកខ្លួនគាត់ អំពីសេចក្តីស្មោះត្រង់របស់ព្រះ។ វិញ្ញាណគាត់ក៏បានទទួលការលើកទឹកចិត្ត ហើយគាត់ក៏បានសរសេរថា “ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរដល់ទ្រង់ទៀត ដែលទ្រង់ជាសេចក្តីជំនួយ ហើយជាព្រះនៃអញ”(ខ.១១)។ គំនិតគាត់មានការប្រទាញប្រទង់រវាងការអ្វីដែលគាត់បានដឹងអំពីព្រះ និងការពិតមិនអាចបដិសេធបាន នៃអារម្មណ៍ដែលគាត់មិនអាចស៊ូទ្រាំបាន។
ព្រះទ្រង់បានរចនាយើងមក ឲ្យមានរូបដូចអង្គទ្រង់ និងឲ្យមានអារម្មណ៍។ ទឹកភ្នែកដែលយើងមានសម្រាប់អ្នកដទៃ បើកបង្ហាញពីក្តីស្រឡាញ់ និងការអាណិត…
សេចក្តីណាក៏ដោយ
រៀងរាល់ពេលល្ងាចថ្ងៃសុក្រ ព័ត៌មានជាតិ ដែលក្រុមគ្រួសារខ្ញុំទស្សនា បានបញ្ចប់ការផ្សាយ ដោយនិយាយសង្កត់ធ្ងន់ អំពីរឿងដែលធ្វើឲ្យចិត្តរីករាយឡើង។ ខុសពីព័ត៌មានផ្សេងទៀត ព័ត៌មានចុងក្រោយនោះ តែងតែនាំមកនូវភាពស្រស់ស្រាយជានិច្ច។ កាលពីពេលថ្មីៗនេះ រឿងដ៏ល្អ សម្រាប់ថ្ងៃសុក្រ បានផ្តោតទៅលើអ្នកយកព័ត៌មានម្នាក់ ដែលបានកើតជម្ងឺកូវីត១៩ ហើយក៏បានជាសះស្បើយវិញ ហើយបន្ទាប់មក គាត់ក៏បានសម្រេចចិត្តបរិច្ចាគប្លាស្មារបស់គាត់ ដើម្បីជួយអ្នកដទៃ ប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ នៅពេលនោះ គណៈវិនិច្ឆ័យនៅតែមិនទាន់ដឹងថា អង្គការពារខ្លួនមានប្រសិទ្ធិភាពយ៉ាងណាទេ។ ប៉ុន្តែ នៅពេលដែលមនុស្សជាច្រើនមានអារម្មណ៍ថា អស់សង្ឃឹម ហើយការបរិច្ចាគប្លាស្មា(ដោយប្រើម្ជុលចាក់) មានការពិបាក នោះនាងមានអារម្មណ៍ថា “វាជាការលះបង់ដ៏តិចតួចរបស់នាង ដើម្បប្រយោជន៍ដល់មនុស្សជាច្រើន”។
បន្ទាប់ពីបានស្តាប់ការផ្សាយព័ត៌មានថ្ងៃសុក្រនោះហើយ ខ្ញុំ និងក្រុមគ្រួសារខ្ញុំមានការលើកទឹកចិត្ត គឺហ៊ាននិយាយថាយើងមានពេញដោយក្តីសង្ឃឹម។ នេះជាអំណាចនៃពាក្យ “សេចក្តីណាក៏ដោយ” ដែលសាវ័កប៉ុលបានប្រើ ក្នុងបទគម្ពីរភីលីព ជំពូក៤ ដែលបានចែងថា “ឯសេចក្តីណាដែលពិត សេចក្តីណាដែលគួររាប់អាន សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ សេចក្តីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្តីសរសើរណា នោះចូរពិចារណាពីសេចក្តីទាំងនោះចុះ”(ខ.៨)។ តើសាវ័កប៉ុលបានគិតដល់ការបរិច្ចាគប្លាស្មាដែរឬទេ? ជាការពិតណាស់ គាត់មិនបានគិតដល់ទេ។ ប៉ុន្តែ តើគាត់បានគិតដល់ការលះបង់ ដើម្បីអ្នកដទៃ ដែលកំពុងត្រូវការជំនួយ ជាអាកប្បមានលក្ខណៈដូចព្រះគ្រីស្ទឬទេ? ខ្ញុំជឿជាក់ថា ចម្លើយនោះ គឺបាទ។…
លោតកញ្ឆេង ដោយសេរីភាព
លោកជីម(Jim) ជាកសិករជំនាន់ទី៣ ក្នុងត្រកូលកសិករ។ គាត់មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលគាត់បានអានខគម្ពីរដែលបានចែងថា “ឯងរាល់គ្នាដែលកោតខ្លាចដល់ឈ្មោះអញ នោះឯងរាល់គ្នានឹងចេញទៅ លោតកព្ឆោងដូចជាកូនគោ ដែលលែងចេញពីក្រោល”(ម៉ាឡាគី ៤:២)។ ខគម្ពីរនេះក៏បានបណ្តាលចិត្តគាត់ឲ្យអធិស្ឋានទទួលជីវិតអស់កល្បជានិច្ច ដែលព្រះយេស៊ូវបានប្រទានមនុស្សគ្រប់រូប។ គាត់បាននឹកចាំយ៉ាងច្បាស់ អំពីពេលដែលកូនគោរបស់គាត់រត់ចេញពីក្រោលរបស់វាយ៉ាងលឿន ហើយលោតចុះឡើង យ៉ាងរំភើបរីករាយ ពេលគាត់បើកទ្វារឲ្យពួកវាចេញក្រៅ។ ទីបំផុត គាត់ក៏បានយល់អំពីការសន្យារបស់ព្រះ អំពីសេរីភាពដ៏ពិត។
កូនស្រីរបស់លោកជីមបាននិយាយរឿងនេះប្រាប់ខ្ញុំ ព្រោះយើងកំពុងជជែកគ្នា អំពីពាក្យប្រៀបប្រដូច ក្នុងបទគម្ពីរម៉ាឡាគី ជំពូក៤ ដែលក្នុងនោះ ហោរាម៉ាឡាគី បានញែកឲ្យដាច់ពីគ្នា រវាងអ្នកដែលកោតខ្លាចព្រះនាមព្រះ ឬនៅតែបន្តស្មោះត្រង់ចំពោះទ្រង់ និងអ្នកដែលទុកចិត្តលើខ្លួនឯង(៤:១-២)។ កាលនោះ លោកហោរាកំពុងលើកទឹកចិត្តពួកអ៊ីស្រាអែល ឲ្យដើរតាមព្រះ ស្របពេលដែលមនុស្សជាច្រើន ដោយរាប់បញ្ចូលទាំងអ្នកដឹកនាំសាសនា មិនបានគោរពព្រះអង្គ និងស្តង់ដាដែលព្រះអង្គបានប្រទាន សម្រាប់ការរស់នៅដោយចិត្តស្មោះត្រង់(១:១២-១៤ ៣:៥-៩)។ លោកម៉ាឡាគីក៏បានអំពាវនាវពួកបណ្តាជនឲ្យរស់នៅ ដោយចិត្តស្មោះត្រង់ ព្រោះព្រះទ្រង់ជិតដល់ពេល ដែលត្រូវធ្វើការញែកឲ្យដាច់រវាងមនុស្សទាំងពីរក្រុមនេះ។ ក្នុងបរិបទនេះ លោកម៉ាឡាគីបានប្រើពាក្យប្រៀបប្រដូច អំពីកូនគោដែលលោតកញ្ឆេង ដើម្បីពិពណ៌នា អំពីក្តីអំណរដែលមិនអាចពិពណ៌នាបាន ដែលក្រុមមនុស្សស្មោះត្រង់ទទួលបាន ពេលដែល “ព្រះអាទិត្យ នៃសេចក្តីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជា នៅក្នុងចំអេងស្លាប”(៤:២)។
ព្រះយេស៊ូវបានសម្រេចព្រះបន្ទូលសន្យានេះ ដោយទ្រង់បាននាំដំណឹងល្អមកប្រាប់យើងថា សេរីភាពដ៏ពិត គឺមានសម្រាប់មនុស្សទាំងអស់(លូកា…
គ្មានការយល់ច្រឡំ
អាឡិចក្សា(Alexa) ស៊ីរី(Siri) និងអ្នកជំនួយការដោយសម្លេងដទៃទៀត ដែលជាបញ្ញាសប្បនិមិត្ត មានបង្កប់ក្នុងឧបករណ៍ឆ្លាតវ័យមួយចំនួន ក្នុងផ្ទះរបស់ខ្ញុំ ជួនកាល ស្តាប់ច្រឡំអ្វីដែលដែលយើងកំពុងនិយាយ។ ក្មេងអាយុ៦ឆ្នាំម្នាក់ បាននិយាយទៅកាន់ឧបករណ៍ថ្មីនោះ អំពីនំឃុកឃី និងផ្ទះតុក្កតាតូចមួយ។ ក្រោយមក ម្តាយរបស់នាងក៏បានទទួលសារអេឡិចត្រូនិកមួយច្បាប់ ដែលក្នុងនោះបានសរសេរថា នំឃុកឃី៤គីឡូ និងផ្ទះតុក្កតាតម្លៃ១៧០ដុល្លា កំពុងតែត្រូវបានគេដឹកជញ្ជូនមកផ្ទះរបស់នាងហើយ។ នៅទីក្រុងឡុង សូម្បីតែសត្វសេកមួយក្បាល ដែលចេះនិយាយ ក៏បានបញ្ជាទិញអំណោយក្នុងប្រអប់ពណ៌មាស តាមរយៈឧបករណ៍នោះ ដោយម្ចាស់របស់វាមិនបានដឹងអី។ មនុស្សម្នាក់បានប្រាប់ឧបករណ៍ឆ្លាតវ័យរបស់គាត់ឲ្យបើកភ្លើង ក្នុងបន្ទប់ទទួលភ្ញៀវ ហើយវាក៏បានឆ្លើយថា នៅទីនេះមិនមានបន្ទប់ញាំកាហ្វេទេ។
ពេលណាយើងនិយាយទៅកាន់ព្រះ នោះព្រះអង្គមិនដែលយល់ច្រឡំ អំពីអ្វីដែលយើងទូលថ្វាយព្រះអង្គឡើយ។ ព្រះអង្គមិនដែលភ័ន្តច្រឡំ ព្រោះព្រះអង្គជ្រាបអំពីចិត្តយើង ច្បាស់ជាងយើងស្គាល់ចិត្តខ្លួនឯង។ ព្រះវិញ្ញាណពិនិត្យមើលចិត្តយើង ហើយយល់ព្រះទ័យព្រះវរបិតា។ សាវ័កប៉ុលបានប្រាប់ពួកជំនុំនៅទីក្រុងរ៉ូមថា ព្រះទ្រង់បានសន្យាថា ព្រះអង្គនឹងសម្រេចបំណងព្រះទ័យដ៏ល្អរបស់ព្រះអង្គ ដើម្បីឲ្យយើងបានពេញវ័យខាងវិញ្ញាណ និងធ្វើឲ្យយើងមានលក្ខណៈកាន់តែដូចព្រះរាជបុត្រាទ្រង់(រ៉ូម ៨:២៨)។ ដោយសារភាពកម្សោយរបស់យើង នោះយើងមិនទាំងដឹងថា យើងត្រូវការអ្វី ដើម្បីឲ្យអាចលូតលាស់ តែព្រះវិញ្ញាណបរិសុទ្ធបានអធិស្ឋានឲ្យយើង តាមបំណងព្រះទ័យព្រះ(ខ.២៦-២៧)។
តើអ្នកមានការពិបាកនៅក្នុងការបង្ហាញចេញនូវអ្វីក្នុងចិត្តអ្នក ដល់ព្រះអម្ចាស់ឬទេ? តើអ្នកមិនដឹងថា ត្រូវអធិស្ឋានពីអ្វី និងដោយរបៀបណាឬ? ចូរអធិស្ឋានទូលថ្វាយព្រះអង្គ នូវអ្វីដែលមានក្នុងចិត្តអ្នកចុះ។ ព្រះវិញ្ញាណបរិសុទ្ធនឹងយល់ ហើយសម្រេចបំណងព្រះទ័យព្រះ។—Anne Cetas
ការពិត ការកុហក និងការចង់ជួយគេ
ក្នុងអំឡុងរដូវកាលនៃការប្រកួតកីឡាវាយកូនបាល់បេសប៊ល នៅឆ្នាំ២០១៨ គ្រូបង្វឹករបស់ក្រុមឈីកាហ្កូ ខាប់ ចង់ឲ្យកូនបាល់មួយ ទៅក្មេងប្រុសម្នាក់ ដែលអង្គុយនៅ លើកៅអីសម្រាប់កីឡាករ ក្នុងទីលានប្រកួត។ ប៉ុន្តែ ពេលដែលគ្រូបង្វឹកបោះកូនបាល់មួយ ឲ្យទៅគាត់ មានបុរសម្នាក់បានទៅរើសយកបាល់នោះ។ វីដេអូដែលថតបានហេតុការណ៍នោះ ក៏ត្រូវបានគេចែកចាយតាមបណ្តាញអ៊ីនធឺណិតយ៉ាងឆាប់រហ័ស។ សារព័ត៌មានទាំងឡាយ និងបណ្តាញសង្គមបានលាបពណ៌ឲ្យគាត់ថា ជាមនុស្សដែលគ្មានវិចារណញ្ញាណ។ ប៉ុន្តែ ទស្សនិកជនមិនបានដឹងអំពីរឿងនេះទាំងមូលទេ។ តាមពិត មុននោះ បុរសនោះបានជួយក្មេងប្រុសនោះ រើសកូនបាល់មួយដែលកីឡាករបានបោះចោល ហើយពួកគេក៏បានព្រមព្រៀងគ្នាថា នឹងចែកកូនបាល់ ដែលគេបោះចោលនៅក្បែរពួកគេ។ គួរឲ្យសោកស្តាយណាស់ ដែលរឿងពិតនេះបានលេចចេញមក នៅពេល២៤ម៉ោងក្រោយមកទៀត។ ហ្វូងមនុស្សបានបង្កការខូចខាត មកលើគាត់រួចទៅហើយ ដោយធ្វើឲ្យគេជឿថា ជនស្លូតត្រង់ម្នាក់នេះជាជនកំណាច។
មានពេលជាញឹកញាប់ពេកហើយ ដែលយើងគិតថា យើងបានដឹងពីការពិតគ្រប់ជ្រុងជ្រោយ តែតាមពិត យើងដឹងតែមួយជ្រុងប៉ុណ្ណោះ។ ក្នុងវប្បធម៌សម័យទំនើប ដែលចូលចិត្តចាប់កំហុស ដោយវីដេអូកាត់តបំផ្លើស និងការបង្ហោះសារបរិហារកេរ្តិ៍ យើងងាយនឹងថ្កោលទោសអ្នកដទៃ មុនបានស្តាប់រឿងទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរបានហាមយើង មិនឲ្យ “យកដំណឹងមិនពិតទៅផ្សព្វផ្សាយ”នោះទេ(និក្ខមនំ ២៣:១)។ យើងត្រូវតែពិនិត្យមើលឲ្យអស់លទ្ធភាព ដើម្បីបញ្ជាក់ថា វាជាការពិតឬអត់ មុននឹងធ្វើការចោទប្រកាន់ ដោយប្រាកដថា យើងមិនបានចូលរួមជាមួយការកុហកនោះទេ។ យើងគួរតែមានការប្រុងប្រយ័ត្ន ពេលណាយើងចង់ជួយគេ ពេលណាយើងមានចិត្តឆួលឡើង ហើយចិត្ដដែលចូលចិត្តវិនិច្ឆ័យមកលើអ្នកដទៃ…