ចូលមកជិតព្រះអង្គ
មានពេលមួយកូនស្រីខ្ញុំបានសួរខ្ញុំថា “ប៉ា អានសៀវភៅរឿងឲ្យកូនស្តាប់បានទេ?” នេះមិនមែនជាសំណួរចម្លែក ដែលក្មេងសួរទៅឪពុកម្តាយ ក្នុងសង្គមបស្ចិមប្រទេសនោះទេ។ តែកូនស្រីខ្ញុំអាយុ១១ឆ្នាំហើយ។ សព្វថ្ងៃនេះ ការស្នើរសុំដូចនេះ មានកាន់តែតិចទៅៗ បើប្រៀបធៀបនឹងកាលដែលនាងនៅក្មេងជាងនេះ។ ខ្ញុំក៏បានឆ្លើយតបយ៉ាងរីករាយថា ខ្ញុំនឹងអានសៀវភៅឲ្យនាងស្តាប់ ហើយនាងក៏បានចូលមកអង្គុយក្បែរខ្ញុំនៅលើសាឡុង។
ពេលដែលខ្ញុំអានសៀវភៅរឿងឲ្យនាងស្តាប់ នាងក៏បានបង្ហាញនូវអារម្មណ៍រីករាយ ចំពោះខ្ញុំណាស់។ ក្នុងនាមជាឪពុកម្តាយ ពេលនោះស្ថិតក្នុងចំណោមពេលដែលរីករាយបំផុត ហើយក៏បាននឹកចាំ អំពីសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះ ដែលព្រះវរបិតា មានចំពោះយើង និងព្រះទ័យដ៏ជ្រាលជ្រៅ ដែលចង់ឲ្យយើង ចូលទៅក្នុងព្រះវត្តមាន និងក្តីស្រឡាញ់ទ្រង់ ដោយភាពស្និទ្ធស្នាល។
នៅពេលនោះ ខ្ញុំក៏បានដឹងថា ខ្ញុំពិតជាដូចកូនស្រីរបស់ខ្ញុំណាស់។ ជាញឹកញាប់ ខ្ញុំបានផ្តោតទៅលើការពឹងផ្អែកខ្លួនឯង។ ដូចនេះ ខ្ញុំពិតជាងាយនឹងភ្លេច អំពីសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានសម្រាប់យើង ជាក្តីស្រឡាញ់ដ៏ស្រទន់ និងការពារយើង គឺដូចដែលបទគម្ពីរទំនុកដំកើង ជំពូក១១៦ បានពិពណ៌នាថា ព្រះអង្គ “ប្រកបដោយសេចក្តីមេត្តាករុណា សេចក្តីសុចរិត… និងសេចក្តីអាណិតអាសូរ”។ គឺជាសេចក្តីស្រឡាញ់ ដែលនាំឲ្យខ្ញុំចូលទៅជិតព្រះអម្ចាស់ ដោយការសព្វព្រះទ័យពីព្រះអង្គ។
បទគម្ពីរទំនុកដំកើង ១១៦:៧ បានលើកឡើងថា យើងចាំបាច់ត្រូវរំឭកខ្លួនឯង ជាទៀងទាត់ អំពីសេចក្តីស្រឡាញ់របស់ព្រះ ហើយចូលទៅជិតព្រះអង្គ ដែលបានស្វាគមន៍យើងថា “ឱព្រលឹងខ្ញុំអើយ ចូរត្រឡប់ទៅឯទីសំរាករបស់ខ្លួនវិញ ដ្បិតព្រះយេហូវ៉ា…
ខ្យល់ព្យុះនៃការភ័យខ្លាច
ក្នុងកម្មវិធីផ្សាយពាណិជ្ជកម្ម នៅលើកញ្ចក់ទូរទស្សន៍ ដែលខ្ញុំបានមើលកាលពីពេលថ្មីៗនេះ ខ្ញុំឃើញស្រ្តីម្នាក់ បានសួរមនុស្សម្នាក់ ក្នុងចំណោមមនុស្សមួយក្រុម ដែលកំពុងទស្សនាទូរទស្សន៍។ គាត់សួរថា “លោកម៉ាក(Mark) តើលោកកំពុងស្វែងរកអ្វី នៅលើកញ្ចក់ទូរទស្សន៍?” គាត់ក៏បានឆ្លើយតប ដោយការគិតដិតដល់ថា គាត់កំពុងស្វែងរកចារិកលក្ខណៈរបស់គាត់ ដែលធ្វើការសម្រេចចិត្ត មិនផ្អែកទៅលើការភ័យខ្លាច។ គាត់ឆ្លើយដូចនេះ ដោយមិនបានដឹងថា តាមពិត នាងកំពុងតែសួរគាត់ថា តើគាត់ចូលចិត្តមើលអ្វី នៅលើកញ្ចក់ទូរទស្សន៍។
ខ្ញុំគិតថា នេះជារឿងដែលគួរឲ្យភ្ញាក់ផ្អើលណាស់។ ខ្ញុំមិនបានរំពឹងថា កម្មវិធីផ្សាយពាណិជ្ជកម្មនៅលើកញ្ចក់ទូរទស្សន៍ ធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ខ្លាំងយ៉ាងនេះទេ។ តែខ្ញុំអាចយល់អារម្មណ៍របស់លោកម៉ាក។ ជួនកាល ខ្ញុំក៏មានការអៀនខ្មាស់ផងដែរ នៅពេលដែលការភ័យខ្លាចដឹកនាំជីវិតខ្ញុំ។
ពួកសាវ័ករបស់ព្រះយេស៊ូវ ក៏ធ្លាប់មានការភ័យខ្លាចដ៏ធ្ងន់ធ្ងរផងដែរ។ មានពេលមួយ ពួកគេធ្វើដំណើរឆ្លងកាត់សមុទ្រកាឡីឡេ(ម៉ាកុស ៤:៣៥) នោះកើតមានខ្យល់ព្យុះជាខ្លាំង ហើយរលកបោកចូលក្នុងទូក ដល់ម៉្លេះបានជាទូកពេញហើយ(ខ.៣៧)។ ការភ័យខ្លាចក៏បានគ្របសង្កត់ពួកគេ ហើយពួកគេគិតថា ព្រះយេស៊ូវប្រហែលមិនខ្វល់អំពីពួកគេទេ ព្រោះព្រះអង្គកំពុងផ្ទុំនៅលើកន្សៃទូកយ៉ាងសុខសាន្ត។ ពួកគេក៏បានទូលព្រះអង្គថា “លោកគ្រូអើយ យើងវិនាស ហើយលោកមិនរវល់ទេឬអី?”(ខ.៣៨)។
ការភ័យខ្លាច ធ្វើឲ្យពួកសាវ័កមានការយល់ខុស ដោយធ្វើឲ្យពួកគេមិនអាចមើលឃើញព្រះទ័យដ៏ល្អ ដែលព្រះយេស៊ូវ មានចំពោះពួកគេ។ បន្ទាប់ពីព្រះអង្គកំហែងខ្យល់ និងបង្គាប់ទៅសមុទ្រឲ្យស្ងប់(ខ.៣៩) ព្រះអង្គក៏បានប្រដៅពួកសិស្ស ដោយសួរពួកគេថា “ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម៉្លេះ ម្តេចក៏គ្មានសេចក្តីជំនឿ?”(ខ.៤០)។
ខ្យល់ព្យុះក៏បក់បោកក្នុងជីវិតយើងផងដែរ តើមែនទេ?…
លួសខ្នែងដើម្បីឲ្យមានផ្លែផ្កា
មានពេលមួយ ខ្ញុំបានមើលសត្វឃ្មុំធំមួយក្បាលបានចុះចតយ៉ាងថ្នមៗ នៅលើដើមផ្កាពណ៌ខៀវ របស់ជនជាតិរូស្ស៊ី។ ពេលនោះ ខ្ញុំមានការស្ងើចសរសើរ ចំពោះពណ៌ដ៏ស្រស់ស្អាត ដែលបានលេចចេញនៅលើមែកជាច្រើនស្អេកស្កះ។ ផ្កាដែលរីកពណ៌ខៀវដ៏ស្រស់ស្អាតបានទាក់ទាញទាំងភ្នែកមនុស្ស និងសត្វឃ្មុំ។ ប៉ុន្តែ ចាប់តាំងពីរដូវស្លឹកឈើជ្រុះមក ខ្ញុំក៏បានឆ្ងល់ថា តើវានឹងមានផ្ការីកទៀតទេ។ ពេលដែលខ្ញុំឃើញឪពុកម្តាយក្មេកខ្ញុំកាត់តម្រឹមគុម្ពផ្កានេះ ឲ្យនៅសល់តែគុលមួយដើម ខ្ញុំក៏បានសន្និដ្ឋានថា ពួកគេបានសម្រេចចិត្តកាប់វាចោលហើយ។ ប៉ុន្តែ ពេលនេះ លទ្ធផលនៃការលួសមែកនោះ បានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
សម្រស់ដែលគួរឲ្យភ្ញាក់ផ្អើល ដែលកើតចេញពីការលួសមែកនោះ អាចជាមូលហេតុ ដែលព្រះយេស៊ូវបានសម្រេចព្រះទ័យ មានបន្ទូលប្រៀបប្រដូច អំពីការលួសខ្នែង ដើម្បីពិពណ៌នា អំពីកិច្ចការដែលព្រះទ្រង់ធ្វើក្នុងចំណោមអ្នកជឿទ្រង់។ ក្នុងបទគម្ពីរ យ៉ូហាន ជំពូក១៥ ព្រះអង្គមានបន្ទូលថា “ខ្ញុំជាដើមទំពាំងបាយជូរដ៏ពិត ហើយព្រះវរបិតាខ្ញុំជាអ្នកដាំ អស់ទាំងខ្នែងណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ នោះទ្រង់កាត់ចោល តែអស់ទាំងខ្នែងណា ដែលបង្កើតផលផ្លែ នោះទ្រង់លួសខ្នែងនោះវិញ ដើម្បីឲ្យបានផលផ្លែជាច្រើនឡើង”(ខ.១-២)។
ព្រះបន្ទូលព្រះយេស៊ូវបានរំឭកយើងថា ព្រះទ្រង់តែងតែធ្វើការក្នុងយើង ទាំងក្នុងពេលល្អ និងពេលអាក្រក់ ដើម្បីឲ្យយើងមានការកែប្រែជាថ្មីខាងវិញ្ញាណ និងបង្កើតផលផ្លែ(ខ.៥)។ ក្នុងអំឡុងរដូវកាលនៃ “ការលួសខ្នែង” ដែលមានទុក្ខលំបាក ឬភាពក្រៀមក្រោះក្នុងផ្លូវអារម្មណ៍ យើងប្រហែលជាឆ្ងល់ថា តើយើងនឹងបានចម្រើនឡើងសារជាថ្មីឬទេ។ ប៉ុន្តែ ព្រះគ្រីស្ទបានលើកទឹកចិត្តយើងឲ្យបន្ត នៅជាប់ព្រះអង្គ ព្រោះគ្មានមែកណាដែលអាចចេញផ្លែផ្កា ដោយខ្លួនឯងឡើយ។…
ល្បឿនរបស់ព្រះយេស៊ូវ
ថ្មីៗនេះ ឡានរបស់ខ្ញុំត្រូវការជួសជុល។ មានយានដ្ឋានជួសជុលរថយន្តមួយ ស្ថិតនៅចម្ងាយប្រហែល១,៦ គីឡូម៉ែត្រពីផ្ទះខ្ញុំ តែយានដ្ឋាននោះមិនបានបើកទ្វារទេថ្ងៃនោះ។ ដូចនេះ ខ្ញុំត្រូវសម្រេចចិត្តដើរទៅផ្ទះ។ ប៉ុន្តែ ពេលដែលខ្ញុំកំពុងតែដើរនៅលើចិញ្ចើមថ្នល់ដែលមានចរាចរណ៍ដ៏មមាញឹក ខ្ញុំសង្កេតឃើញថាម្នាក់ៗបានធ្វើដំណើរលឿនៗណាស់។
គ្មានអ្វីចម្លែកទេ។ ឡានតែងតែធ្វើដំណើរលឿនជាងអ្នកថ្មើរជើងអញ្ចឹងឯង។ ខណៈពេលដែលខ្ញុំកំពុងតែដើរទៅផ្ទះ តាមសម្រួល ខ្ញុំក៏បានគិតឃើញថា សព្វថ្ងៃនេះ យើងមានទម្លាប់ធ្វើដំណើរលឿនៗ ស្ទើរតែគ្រប់ពេលទៅហើយ។ ហើយខ្ញុំក៏បានគិតឃើញថា ជាញឹកញាប់ ខ្ញុំរំពឹងចង់ឲ្យព្រះទ្រង់ធ្វើការលឿន សម្រាប់ខ្ញុំ។ និយាយរួម ខ្ញុំចង់ឲ្យផែនការរបស់ព្រះអង្គ មានដំណើរឆាប់រហ័ស ដូចកាលវិភាគរបស់ខ្ញុំផងដែរ។
មុនពេលព្រះយេស៊ូវយាងឡើងស្ថានសួគ៌វិញ ពេលខ្លះព្រះអង្គមានដំណើរយឺត ដែលធ្វើឲ្យមិត្តសំឡាញ់ទ្រង់ខ្លះមានការខកចិត្ត។ ក្នុងបទគម្ពីរយ៉ូហាន ជំពូក១១ នាងម៉ារា និងម៉ាថា បានឲ្យគេទៅទូលព្រះអង្គថា លោកឡាសា កំពុងមានជំងឺ។ ពួកគេដឹងថា ព្រះយេស៊ូវអាចជួយគាត់(ខ.១-៣)។ ប៉ុន្តែ បួនថ្ងៃក្រោយមក ព្រះអង្គក៏បានយាងមកដល់(ខ.១៧) គឺបន្ទាប់ពីលោកឡាសាស្លាប់។ នាងម៉ាថា ក៏បានទូលព្រះយេស៊ូវថា “ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ”(ខ.២១)។ ពួកគេមានការខកចិត្ត ព្រោះព្រះអង្គមិនបានប្រញាប់យាងមក តាមការរំពឹងគិតរបស់ពួកគេ។ ប៉ុន្តែ ព្រះអង្គមានផែនការធំជាងការរំពឹងគិតរបស់ពួកគេ គឺផែនការប្រោសលោកឡាសា ឲ្យរស់ពីស្លាប់ឡើងវិញ(ខ.៣៨-៤៤)។
តើអ្នកធ្លាប់មានអារម្មណ៍ដូចនាងម៉ាថាទេ? ជួនកាល ខ្ញុំចង់ឲ្យព្រះយេស៊ូវឆាប់ឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ។ ជួនកាល យើងគិតថា…
អ្វីដែលខ្ញុំរៀនបានពីសត្វមាន់ទើគី
តើអ្នកដឹងទេថា សត្វមាន់ទើគីព្រៃ ចូលចិត្តចេញរកស៊ីជាហ្វូង? ហេតុអ្វីបានជាពេលនេះ ខ្ញុំចង់លើកយកសត្វមាន់ទើគី មកនិយាយ? ព្រោះខ្ញុំទើបតែវិលត្រឡប់មកពីការសម្រាកលំហែរកាយ នៅក្នុងខ្ទមឈើ នៅជើងភ្នំ នៅថ្ងៃចុងសប្តាហ៍។ កាលខ្ញុំនៅទីនោះ ខ្ញុំមានការស្ញប់ស្ញែង ចំពោះសត្វមាន់ទើគីមួយហ្វូងដើរបន្តកន្ទុយគ្នា ដូចរទេះភ្លើង កាត់ពីមុខផ្ទះរបស់យើង រៀងរាល់ថ្ងៃ។
ខ្ញុំមិនដែលអង្គុយមើលសត្វមាន់ទើគី ពីមុនមកទេ។ ពួកវាបានកកាយដី ដោយគ្មានមេត្តា ដោយក្រញាំជើង ដែលគួរឲ្យចាប់អារម្មណ៍។ បន្ទាប់មក ពួកវាក៏បានចឹកចំណីនៅលើដី។(ដោយសារ នេះជាលើកទីមួយ ដែលខ្ញុំបានសង្កេតមើលពួកវា នោះខ្ញុំមិនដឹងច្បាស់១រយភាគរយថា វាកំពុងតែចឹកអ្វីទេ)។ ដើមគុម្ពោតព្រៃដែលដុះ ក្នុងតំបន់នោះ ហាក់ដូចជាមិនគួរឲ្យចាប់អារម្មណ៍ទេ តែសត្វមាន់ទើគីទាំងអស់នោះ គឺប្រហែលជាង១០ក្បាល សុទ្ធតែថ្លោសៗគួរឲ្យទាក់ទាញណាស់។
ការទស្សនាសត្វទើគី ដែលមានចំណីស៊ីគ្រប់គ្រាន់ ធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូលព្រះយេស៊ូវ ក្នុងបទគម្ពីរម៉ាថាយ ៦:២៦ ដែលបានចែងថា “ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី”។ ត្រង់ចំណុចនេះ ព្រះយេស៊ូវបានមានបន្ទូលអំពីការផ្គត់ផ្គង់របស់ព្រះ សម្រាប់សត្វចាបដែលគេមិនឲ្យតម្លៃ ដើម្បីរំឭកយើងថា ព្រះអង្គក៏យកព្រះទ័យទុកដាក់ចំពោះយើងផងដែរ។ បើសត្វចាបនោះមានតម្លៃ តើជីវិតរបស់យើងមានតម្លៃលើសពួកវា ជាងអម្បាលម្មានទៅ? បន្ទាប់មក ព្រះយេស៊ូវក៏បានមានបន្ទូលប្រៀបធៀប…
ចិត្តដែលចូលចិត្តច្រៀងសរសើរព្រះ
មានពេលមួយ ខ្ញុំបានឮសម្លេងច្រៀងសរសើរដំកើងព្រះ ពីជាន់លើមក នៅម៉ោង៦:៣៣ ព្រឹក ថ្ងៃសៅរ៍។ ខ្ញុំគិតថា ក្នុងផ្ទះខ្ញុំ មិនទាន់មាននរណាម្នាក់ក្រោកពីដំណេកទេ ប៉ុន្តែ ពេលដែលខ្ញុំបានឮសម្លេងច្រៀងរដិបរដុបរបស់កូនស្រីខ្ញុំ ខ្ញុំក៏បានដឹងថា ខ្ញុំគិតខុសហើយ។ នាងបានបន្លឺសម្លេងច្រៀង ទាំងមិនទាន់ស្វាងនៅឡើយ។
កូនស្រីពៅខ្ញុំ គឺជាអ្នកចម្រៀង។ តាមពិត នាងមិនអាចឈប់ច្រៀងបានឡើយ។ នាងច្រៀង ពេលណានាងក្រោកពីដំណេក។ ពេលនាងទៅសាលា។ ពេលនាងចូលគេង។ នាងបានចាប់កំណើតមក ដោយមានបទចម្រៀង ក្នុងចិត្តនាង ហើយភាគច្រើន បទចម្រៀងរបស់នាងផ្តោតទៅលើព្រះយេស៊ូវ។ នាងសរសើរព្រះ ដោយមិនរើសពេលវេលា និងទីកន្លែង។
ខ្ញុំចូលចិត្តសម្លេងរបស់កូនស្រីខ្ញុំ ដែលមានភាពសាមញ្ញ ភាពប្តូរផ្តាច់ និងភាពស្មោះអស់ពីចិត្ត។ ពេលដែលខ្ញុំបានឃើញនាង បន្លឺសម្លេងច្រៀងចេញពីក្នុងចិត្ត ដោយក្តីអំណរដូចនេះ ខ្ញុំក៏បាននឹកចាំ អំពីការអញ្ជើញឲ្យសរសើរដំកើងព្រះ ដែលមានចែងពេញព្រះគម្ពីរប៊ីប។ គឺដូចដែលបទគម្ពីរ ទំនុកដំកើង ជំពូក៩៥ បានចែងថា “មកចុះ យើងនឹងច្រៀងថ្វាយព្រះយេហូវ៉ា ចូរយើងឡើងសំឡេងដោយអំណរ ដល់ថ្មដានៃសេចក្តីសង្គ្រោះរបស់យើង”(ខ.១)។ ពេលដែលយើងអានខគម្ពីរបន្ទាប់ទៀត យើងក៏បានដឹងថា ការសរសើរដំកើងនេះ បានហូរចេញមក ពេលយើងដឹងថា ព្រះអង្គជានរណា(“ដ្បិតព្រះយេហូវ៉ាទ្រង់ជាព្រះយ៉ាងធំ ហើយជាមហាក្សត្រយ៉ាងខ្ពស់លើអស់ទាំងព្រះ” ខ.៣) និងដឹងថា យើងជានរណា(“ដ្បិតទ្រង់ជាព្រះនៃយើងខ្ញុំហើយ
យើងខ្ញុំក៏ជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់…
ពេលដែលយើងលែងមានបញ្ហា
ពេលដែលខ្ញុំកំពុងតែធ្វើដំណើរជិតដល់ផ្ទះ ខ្ញុំក៏បានសង្កេតឃើញទ្រនិចនាឡិការសីតុណ្ហភាពម៉ាស៊ីនឡានកំពុងតែឡើងកាន់តែខ្លាំង។ ខ្ញុំក៏បានអែបខាង ហើយពន្លត់ម៉ាស៊ីន រួចចេញក្រៅឡាន។ ផ្សែងបានហុយចេញពីគំរបក្បាលឡាន។ ខ្ញុំក៏បានរុញឡានថយក្រោយបានប្រហែលមួយម៉ែត្រ ហើយក៏បានឃើញប្រេងម៉ាស៊ីនមួយថ្លុក នៅលើដី។ ភ្លាមៗនោះ ខ្ញុំក៏បានដឹងថា មានរឿងអ្វីកើតឡើង។ រ៉ងម៉ាស៊ីនបានខូចហើយ។
ខ្ញុំក៏បានត្អូញត្អែរ។ យើងទើបតែបានចំណាយលុយជាច្រើន នៅក្នុងការជួសជុលផ្សេងទៀត។ ហេតុអ្វីវាខូចនេះខូចនោះ មិនចេះចប់សោះ? ខ្ញុំក៏បានរអ៊ូរទាំដោយចិត្តជូរល្វីង។ ហេតុអ្វីឡាននេះមិនឈប់ខូច?
តើអ្នកធ្លាប់ជួបរឿងបែបនេះទេ? ជួនកាល យើងបានជៀសចេញពីរឿងវិបត្តិមួយ ដោះស្រាយបញ្ហាមួយ ហើយបានបង់ថ្លៃឈ្នួលអ្វីមួយហើយ តែត្រូវជួបរឿងមួយទៀត។ ជួនកាល បញ្ហាទាំងនោះអាចធំជាងរឿងឡានខូចទៅទៀត។ ឧទាហរណ៍ លទ្ធផលនៃការពិនិត្យសុខភាពដែលមិននឹកស្មានដល់ ការស្លាប់ដែលមិនបានព្រៀងទុក ឬការបាត់បង់ដ៏អាក្រក់ណាមួយជាដើម។
ស្ថិតក្នុងពេលនោះ យើងស្រេកឃ្លានចង់បានពិភពលោក ដែលមានការឈឺចាប់ ឬបញ្ហាតិចជាងនេះ។ ព្រះយេស៊ូវបានសន្យាថា អ្នកជឿព្រះអង្គនឹងបានទៅរស់នៅក្នុងផែនដីថ្មី។ ព្រះអង្គបានរំឭកពួកសាវ័ករបស់ព្រះអង្គក្នុងបទគម្ពីរយ៉ូហាន ជំពូក១៦ថា “នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ” (ខ.៣៣)។ ក្នុងជំពូកនេះ ព្រះយេស៊ូវមានបន្ទូល អំពីសេចក្តីវេទនាធ្ងន់ធ្ងរ ដែលមានដូចជាការបៀតបៀន ដោយសារជំនឿរបស់យើងជាដើម។ ប៉ុន្តែ ព្រះអង្គបានបង្រៀនថា អ្នកដែលសង្ឃឹមលើព្រះអង្គ នឹងមិនជួបសេចក្តីវេទនាទាំងនោះ ជារៀងរហូតឡើយ។
បញ្ហាទំាងតូចធំ អាចធ្វើឲ្យការរស់នៅរបស់យើងមានការពិបាក។ ប៉ុន្តែ ព្រះយេស៊ូវបានសន្យាថា…
ការបើកបរខាងវិញ្ញាណ
នៅក្នុងថ្នាក់រៀនបើកបររថយន្ត មានមេរៀនដ៏ជាក់លាក់ជាច្រើន ដែលខ្ញុំមិនបានចាំអស់។ ប៉ុន្តែ ខ្ញុំរៀនសូត្រ តាមអក្សរកាត់មួយ ដែលបានដាក់ជាប់នៅក្នុងខួរក្បាលខ្ញុំ។
អក្សរកាត់នោះ គឺចេញមកពីពាក្យ ពិនិត្យមើល សម្គាល់ ព្យាករណ៍ សម្រេចចិត្ត និងអនុវត្ត។ ពាក្យនីមួយៗគឺជាដំណាក់កាលនៃការបើកបរ ដែលគេបានបង្រៀនយើង ឲ្យអនុវត្តជាប្រចំា ពេលយើងបើកបររថយន្ត។ បានសេចក្តីថា យើងត្រូវតែពិនិត្យមើល ផ្លូវថ្នល់ឲ្យបានច្បាស់។ យើងត្រូវសម្គាល់ ឧបស័គ្គ។ យើងត្រូវ ព្យាករណ៍ អំពីរឿងដែលអាចបណ្តាលមកពីឧបស័គ្គនោះ។ យើងត្រូវ សម្រេចចិត្ត ថា យើងនឹងឆ្លើយតបដូចម្តេច ចំពោះឧបស័គ្គនោះ ហើយបន្ទាប់មក បើសិនជាចាំបាច់ យើង ត្រូវអនុវត្ត តាមការសម្រេចចិត្តនោះ។ នេះជាយុទ្ធសាស្រ្ត ដែលជួយឲ្យយើងតាំងចិត្ត ដើម្បីជៀសវាងគ្រោះថ្នាក់។
ការធ្វើដំណើរខាងវិញ្ញាណ ក៏មានលក្ខណៈស្រដៀងនឹងការរៀនបើកបរផងដែរ។ ក្នុងបទគម្ពីរអេភេសូរ ជំពូក៥ សាវ័កប៉ុលបានប្រាប់ពួកជំនុំនៅក្រុងអេភេសូរថា “ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ”(ខ.១៥)។ ត្រង់ចំណុចនេះ សាវ័កប៉ុលដឹងថា មានឧបស័គ្គមួយចំនួន ដែលអាចធ្វើឲ្យពួកជំនុំនៅក្រុងអេភេសូរ ដើរខុសផ្លូវ ទៅតាមផ្លូវជីវិតចាស់ ក្នុងជីវិតថ្មីក្នុងព្រះយេស៊ូវ(ខ.៨,១០-១១)។ ដូចនេះ គាត់ក៏បានណែនាំពួកជំនុំដែលកំពុងលូតលាស់នេះ ឲ្យមានការប្រុងប្រយ័ត្ន។
នៅក្នុងការដើរនោះ យើងត្រូវមានការពិនិត្យមើល ដោយកត់សម្គាល់ឧបស័គ្គនៅខាងមុខ ហើយជៀសវាងការជំពប់ដួល ដែលមានដូចជាការស្រវឹងស្រា និងរស់នៅតាមចិត្តឯង(ខ.១៨)។ ផ្ទុយទៅវិញ…
ដូចដើមឈើដែលបង្កើតផលផ្លែជាបរិបូរ
ខ្ញុំតែងតែមានចិត្តជាអ្នកសន្សំវត្ថុដែលខ្ញុំចូលចិត្ត។ កាលពីក្មេង ខ្ញុំបានសន្សំតែមសំបុត្រ កាតបេសប៊ល និងសៀវភៅរឿងប្រឌិត។ ឥឡូវនេះ ក្នុងនាមជាឪពុកម្នាក់ ខ្ញុំក៏បានឃើញកូនៗខ្ញុំមានចំណង់ចំណូលចិត្តដូចខ្ញុំផងដែរ។ ជួនកាល ខ្ញុំឆ្ងល់ថា តើក្មេងៗត្រូវការតុក្កតាខ្លាឃ្មំថេឌីបន្ថែមទៀតទេ? ជាការពិតណាស់ ការស្វែងរករបស់បន្ថែម មិនមែនដោយសារយើងត្រូវការវានោះឡើយ តែវាជារបស់ថ្មីនោះមានចំណុចទាក់ទាញអ្វីម្យ៉ាង។ ឬជួនកាល យើងក៏មានការចាប់ចិត្តចំពោះរបស់ចាស់ៗ ឬអ្វីដែលកម្រផងដែរ។ ទោះមានអ្វីជាប់នៅក្នុងក្តីស្រមៃក៏ដោយ យើងត្រូវបានល្បួងឲ្យជឿថា បើយើងមានរបស់ “មួយនេះ ឬមួយនោះ” ជីវិតយើងនឹងល្អជាងមុន យើងនឹងសប្បាយចិត្ត និងស្កប់ចិត្ត។
ប៉ុន្តែ របស់ទាំងនោះមិនដែលធ្វើឲ្យយើងស្កប់ចិត្តឡើយ។ ហេតុអ្វី? ព្រះជាម្ចាស់បានបង្កើតយើងមក ឲ្យស្កប់ចិត្ត តាមរយៈព្រះអង្គ គឺមិនមែនដោយសាររបស់របរ នៅក្នុងលោកិយ ដូចដែលមនុស្សភាគច្រើនគិតនោះឡើយ។
បញ្ហាដ៏តានតឹងនេះ មិនមែនទើបតែកើតមានក្នុងសម័យយើងឡើយ។ ជាក់ស្តែង បទគម្ពីរសុភាសិត បានធ្វើការប្រៀបធៀបជីវិតពីរប្រភេទ : គឺជីវិត ដែលដេញតាមទ្រព្យសម្បត្តិ និងជីវិតដែលស្រឡាញ់ព្រះ និងចែករំលែក ដោយចិត្តសប្បុរស។ តាមបទគម្ពីរ សុភាសិត ១១:២៨ ជីវិតបែបសម្ភារៈនិយម គឺជាជីវិតដែលមិនចេះស្កប់ស្កល់ ហើយនឹងត្រូវដួលចុះ តែជីវិតដែលរស់នៅតាមព្រះទ័យព្រះ នឹងចម្រើនឡើង ដូចដើមឈើដែលមានស្លឹកខៀវខ្ចី។
នេះជាការប្រៀបធៀបដ៏មានន័យ! តើយើងចង់រស់នៅ ក្នុងជីវិតដែលចម្រើនឡើង និងមានផលផ្លែ ឬជីវិតដែលប្រហោងក្នុង…
ឆ្លងកាត់ដំណាក់កាលរលាក់បំផុតនៃជីវិត
មានពេលមួយ ខ្ញុំបានចូលរួមការជិះទូកចុះតាមល្បាក់ទឹក ជាមួយមនុស្សមួយក្រុម។ អ្នកនាំផ្លូវក៏បានស្រែកប្រាប់ ក្រុមដែលអង្គុយនៅខាងឆ្វេងគាត់ ឲ្យចែវទូកទៅមុខឲ្យបានបីច្រវ៉ា។ ក្រុមខាងឆ្វេង ក៏ខំចូកចែវ ដោយទាញនាំទូកចេញពីកន្លែងដែលមានទឹកកួចខ្លាំង។ អស់រយៈពេលប៉ុន្មានម៉ោងនោះ យើងបានរៀន អំពីសារៈសំខាន់នៃការស្តាប់តាមការណែនាំ របស់អ្នកនាំផ្លូវរបស់យើង។ សម្លេងដ៏នឹងធឹងរបស់គាត់បានជួយឲ្យគ្នាយើង៦នាក់ ដែលមានបទពិសោធន៍តិចតួច ក្នុងការអុំទូក ឲ្យធ្វើការរួមគ្នា ដើម្បីទាញនាំទូក ទៅរកកន្លែងដែលមានសុវត្ថិភាពបំផុត តាមបណ្តោយខ្សែទឹក ដែលកំពុងហូរធ្លាក់ចុះមកយ៉ាងគំហុក។
ជីវិតខាងវិញ្ញាណយើង ក៏មានដំណើរដូចការជិះទូកចុះតាមល្បាក់ទឹកផងដែរ តើមែនទេ? ពេលខ្លះ ការអុំទូកមានភាពរលូនទៅមុខ។ បន្ទាប់មក មួយរំពេចនោះ យើងក៏បានប្រញាប់ចូកចែវទូកយ៉ាងរហ័ស ដើម្បីជៀសចេញពីកន្លែងទឹកកួច ដែលកើតឡើងភ្លាមៗ។ ពេលដ៏តានតឹងនេះ ធ្វើឲ្យយើងដឹងថា យើងត្រូវការអ្នកនាំផ្លូវដែលមានជំនាញម្នាក់ ដើម្បីផ្តល់ឲ្យនូវការណែនាំដែលអាចទុកចិត្តបាន ដើម្បីជួយនាំយើងឆ្លងកាត់ពេលដ៏រំជើបរំជួល។
ក្នុងបទគម្ពីរទំនុកដំកើង ៣២ ព្រះជាម្ចាស់បានសន្យាថា “អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវ ដែលឯងត្រូវដើរ”(ខ.៨)។ ទន្ទឹមនឹងនោះ ដើម្បីឲ្យយើងស្តាប់តាមព្រះអង្គ យើងក៏ចាំបាច់ត្រូវសារភាពអំពើបាបរបស់យើង(ខ.៥) ហើយអធិស្ឋាន ក្នុងការស្វែងរកព្រះអង្គ(ខ.៦)។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមានការកម្សាន្តចិត្ត នៅក្នុងព្រះបន្ទូល ដែលព្រះជាម្ចាស់បានសន្យាថា ព្រះអង្គនឹងទូន្មានយើង ដោយព្រះនេត្រមើលយើងជានិច្ច(ខ.៨)។ គឺបានរំឭកយើងថា ការដឹកនាំរបស់ព្រះអង្គបានបង្ហូរចេញពីសេចក្តីស្រឡាញ់របស់ព្រះអង្គ។ នៅចុងជំពូកនេះ អ្នកនិពន្ធទំនុកដំកើង ក៏បានសន្និដ្ឋានថា “សេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួលរបស់ព្រះអម្ចាស់ ក៏ហ៊មព័ទ្ធអ្នកដែលទុកចិត្តព្រះអង្គ”(ខ.១០)។ ហើយកាលណាយើងទុកចិត្តព្រះអង្គ…