តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Anne Cetas

កន្លែងដែលយើងអាចរកបានសេចក្តីសង្ឃឹម

អេលីសាបិត បាន​ខំប្រឹង​តយុទ្ធ នឹង​ការ​ញៀន​ថ្នាំ អស់​រយៈ​ពេល​យ៉ាង​យូរ ហើយ​ពេល​ដែល​នាង​បាន​ជា​សះស្បើយ នាង​ចង់​ជួយ​អ្នក​ឯទៀត​។ ដូច​នេះ នាង​ក៏​បាន​ចាប់​ផ្តើម​សរសេរ​នៅ​លើ​សន្លឹក​ក្រដាស ដោយ​មិន​បញ្ចេញ​ឈ្មោះ យក​ទៅ​បិទ​ផ្សាយ​ទូទាំង​ទីក្រុង​របស់​នាង។ អេលីសាបិត​បាន​យក​ក្រដាស​ដែល​នាង​បាន​សរសេរ ទៅ​ដាក់​គៀប​ពី​ក្រោម​ផ្លឹត​បក់​កញ្ចក់​ឡាន នៅ​តាម​ចំណត ហើយ​ក៏​បាន​យក​វា​ទៅ ដាក់​នៅ​លើ​បង្គោល ក្នុង​សួន​ច្បារ​នានា។ កាល​ពី​មុន នាង​ធ្លាប់​ព្យាយាម​ស្វែង​រក​ទីសំគាល់​នៃ​ក្តី​សង្ឃឹម តែ​ឥឡូវ​នេះ នាង​បាន​ព្យាយាម​ជួយ​អ្នក​ដទៃ ឲ្យ​រក​ឃើញ​ក្តី​សង្ឃឹម​នោះ។ ក្នុង​ចំណោម​ក្រដាស់​ដែល​នាង​បាន​សរសេរ ​មាន​ក្រដាស់​មួយ​សន្លឹក បាន​បញ្ចប់ ដោយ​ពាក្យ​ថា “ខ្ញុំ​សូម​ផ្ញើ​ក្តី​សង្ឃឹម ឲ្យ​អ្នក ដោយ​សេចក្តី​ស្រឡាញ់​ជា​ច្រើន”។

ព្រះ​យេស៊ូវ​បាន​ប្រទាន​យើង​រាល់​គ្នា  នូវ​ក្តី​សង្ឃឹម ដោយ​សេចក្ដី​ស្រឡាញ់។ ទ្រង់​ប្រទាន​ក្តី​ស្រឡាញ់ ដល់​យើង រៀង​រាល់​ថ្ងៃ ហើយ​ក៏​ពង្រឹង​យើង ដោយ​ក្ដី​សង្ឃឹម។ ទ្រង់​មិន​បាន​ប្រទាន​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ម្តង​មួយ​ដំណក់​ៗ​ឡើយ  ប៉ុន្តែ បានបង្ហូរ​ចេញ​ពី​ដួង​ព្រះទ័យ​របស់​ទ្រង់​មក ហើយ​ក៏​ចាក់​បង្ហូរ​ចូល​មក ក្នុង​ចិត្ត​របស់​យើង យ៉ាង​ហូរ​ហៀរ។ “ពី​ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ” (រ៉ូម ៥:៥)។ ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​នឹង​ប្រើ​ពេល​លំបាក ដើម្បី​បង្កើត​ឲ្យ​មាន​ការ​អត់​ធ្មត់ និង​ចរិត​លក្ខណៈ​ល្អ​ៗ ហើយ​នាំ​យើង​ឲ្យ​មាន​ជីវិត ដែល​មាន​ការ​ស្កប់​ចិត្ត និង​ក្តី​សង្ឃឹម(ខ.៣-៤)។ ហើយ​ទ្រង់​នៅ​តែ​ស្រឡាញ់​យើង សូម្បី​តែ​នៅ​ពេល​ដែល​យើង​នៅ​ឆ្ងាយ​ពី​ទ្រង់​ក៏ដោយ​(ខ.៦-៨)។

តើ​អ្នក​កំពុង​ស្វែង​រក​ទី​សម្គាល់​នៃ​ក្តី​សង្ឃឹម​មែន​ទេ? ព្រះ​អម្ចាស់​ប្រទាន​ក្តី​សង្ឃឹម ដោយ​សេចក្ដី​ស្រឡាញ់…

តាមរយៈឈើឆ្កាង

លោក​ថម(Tom) ដែល​ជា​មិត្ត​រួម​ការងារ​របស់​ខ្ញុំ មាន​ឈើ​ឆ្កាង​តូច​មួយ​ធ្វើ​ពី​កញ្ចក់។ គាត់​បាន​ដាក់​ឈើ​ឆ្កាង​នោះ នៅ​លើ​តុ​ការិយ៉ាល័យ​គាត់។ លោកភីល(Phil)  ដែល​ជា​មិត្ត​ភក្តិ​របស់​គាត់ ក៏​ជា​អ្នក​ដែល​បាន​រួច​ជីវិត​ពី​ជម្ងឺ​មហា​រីក​ផង​ដែរ​។ លោក​ភីល​បាន​ឲ្យ​ឈើ​ឆ្កាង​កញ្ចក់​នេះ ទៅ​លោក​ថម ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​អ្វី​ៗ​គ្រប់​យ៉ាង “តាម​រយៈ​ឈើ​ឆ្កាង​នោះ”។ ឈើ​ឆ្កាង​កញ្ចក់​នោះ បាន​ធ្វើ​ជា​ការ​រំឭក អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ និង​បំណង​ព្រះ​ទ័យ​ដ៏​ល្អ ​ដែល​ទ្រង់​មាន​សម្រាប់​គាត់។

អ្នក​ជឿ​ព្រះ​ទាំង​អស់​មិន​ងាយ​នឹក​ចាំ អំពី​សេចក្តី​ស្រឡាញ់ និង​បំណង​ព្រះ​ទ័យ​ដ៏​ល្អ​របស់​ទ្រង់​ជា​និច្ច​ឡើយ ជា​ពិសេស នៅ​ពេល​ដែល​មាន​ទុក្ខ​លំបាក។ ស្ថិត​ក្នុង​ពេល​បែប​នោះ យើង​ងាយ​នឹង​ផ្តោត​ទៅ​លើ​បញ្ហា​របស់​យើង ជា​ជាង​ផ្តោត​ទៅ​លើ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់។

យ៉ាង​ណា​មិញ ដំណើរ​ជីវិត​របស់​សាវ័ក​ប៉ុល បាន​ធ្វើ​ជា​គំរូ​នៃ​ការ​មាន​ទស្សនៈ ដោយ​មើល​ឃើញ​តាម​រយៈ​ឈើ​ឆ្កាង។ ក្នុង​ពេល​ដែល​គាត់​ជួប​ទុក្ខ​លំបាក គាត់​បាន​រៀប​រាប់​ថា គាត់ “មាន​គេ​ធ្វើ​ទុក្ខ តែ​មិន​មែន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក តែ​មិន​ស្លាប់​ទេ”(២កូរិនថូស ៤:៩)។ គាត់​ជឿ​ថា ក្នុង​ពេល​ដ៏​លំបាក​លំបិន ព្រះ​ទ្រង់​ក៏​កំពុង​តែ​ធ្វើ​ការ​របស់​ទ្រង់ ដើម្បី“បង្កើត​ឲ្យ​យើង​​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ ដោយ​យើង​​មិន​រាប់​អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់​អាន​តែ​របស់​ដែល​មើល​មិន​ឃើញ​វិញ”(ខ.១៧-១៨)។

ការ “មើល​ផ្តោត ទៅ​រក​របស់​អ្វី​ដែល​មើល​មិន​ឃើញ” គឺ​មិន​មាន​ន័យ​ថា យើង​នឹង​បាន​កាត់​បន្ថយ​បញ្ហា​យើង ឲ្យ​នៅ​តិច​បំផុត​នោះ​ទេ។ លោក​ផល បានេត(Paul Barnett) បាន​បក​ស្រាយ នៅ​ក្នុង​សេចក្តី​អធិប្បាយ​របស់​គាត់​ថា “យើង​ត្រូវ​មាន​ទំនុក​ចិត្ត ដោយ​ផ្អែក​ទៅ​លើ​ការ​ដឹង​ច្បាស់ អំពី​បំណង​ព្រះ​ទ័យ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង ……

ការ​ញែក​ពេល

អ្នក​ស្រី​រីម៉ា(Rima) ជា​ជនជាតិ​ស៊ីរី ដែល​សព្វ​ថ្ងៃ​នេះ បាន​ផ្លាស់​មក​រស់​នៅ ក្នុង​ទឹក​ដី​សហ​រដ្ឋ​អាមេរិក។ នាង​បាន​ធ្វើចលនា​ដៃ និង​និយាយ​ភាសា​អង់​គ្លេស​បន្តិច​បន្តួច ដើម្បី​ពន្យល់​គ្រូ​បង្រៀន​របស់​នាង អំពី​មូល​ហេតុ​ដែល​នាង​មិន​សប្បាយ​ចិត្ត។ ទឹក​ភ្នែក​របស់​នាង​បាន​ធ្លាក់​ចុះ​ពី​លើ​ថ្ពាល់​នាង ខណៈ​ពេល​ដែល​យើង​លើក​នំគាវ​ហ្វាតាយើរ(នំ​ធ្វើ​ពីសាច់ ប្រូម៉ា និង​ស្ពៃ​ខ្មៅ) ដែល​នាង​បាន​ធ្វើ ហើយ​តម្រៀម​យ៉ាង​ស្រស់​ស្អាត​នៅ​លើ​ថាស។ បន្ទាប់​មក នាង​ក៏​បាន​និយាយ​ថា “មាន​បុរស​ម្នាក់” ហើយ​នាង​ក៏​ធ្វើ​សម្លេង​វឺត​ៗ ដោយ​ចង្អុល​ពីទ្វារ​ រហូត​មក​ដល់​បន្ទប់​ទទួលភ្ញៀវ ហើយ​ក៏​ចង្អុល​រហូត​ទៅ​ដល់ ទ្វារ​វិញ។ គ្រូ​បង្រៀន​រូប​នោះ​ក៏​បាន​កាត់​ន័យ​យល់ ហើយ​ក៏​បាន​ដឹង​ថា មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ពួក​ជំនុំ នៅ​តំបន់​ជិត​ខាង គួរ​តែ​មក​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​រីម៉ា ដោយ​នាំ​អំណោយ​ខ្លះ​មក​ជា​មួយ​ផង។ ប៉ុន្តែ មាន​បុរស​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​មក​ផ្ទះ​គាត់។ គាត់​បាន​ចូល​ក្នុង​ផ្ទះ​គាត់​ទាំង​ប្រញាប់​ប្រញាល់ រួច​ដាក់​ប្រអប់​មួយ​ចុះ។ ប្រអប់​នោះ​មាន​របស់​នៅ​ខាង​ក្នុង ហើយ​គាត់​ក៏​ទៅ​វិញ​យ៉ាង​រហ័ស។ បុរស​នោះ​មាន​ការ​រវល់​នឹង​កិច្ច​ការ​ដែល​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ ខណៈ​ពេល​ដែល​អ្នក​ស្រី​រីម៉ា និង​គ្រួសារ​របស់​គាត់ កំពុង​តែ​មាន​ភាព​ឯក​កោ ហើយ​ចង់​បាន​ការ​រស់​នៅ​ជា​សហគមន៍ ហើយ​ចែក​រំលែក​នំគាវ​ហ្វាតាយើរ​ជា​មួយ​មិត្ត​ភក្តិ​ថ្មី​របស់​ពួក​គេ។

ព្រះ​យេស៊ូវ​ចូល​ចិត្ត​ចំណាយ​ពេល​ជា​មួយ​ជន​ទាំង​ឡាយ ដោយ​មិន​រើស​អើង។ ទ្រង់​បាន​ចូល​រួម​ក្នុង​ពិធី​ញាំ​អាហារ​ពេល​ល្ងាច និង​ចូល​ក្នុង​ហ្វូង​មនុស្ស​ដ៏​ពិបាក ហើយ​ចំណាយ​ពេល​ទំនាក់​ទំនង​ជា​មួយ​បុគ្គល​ម្នាក់​ៗ​ផង​ដែរ។ ទ្រង់​ថែម​ទាំង​បាន​ចូល​ក្នុង​ផ្ទះ​បុរស​ម្នាក់​ ដែល​មនុស្ស​ជា​ច្រើន​ស្អប់។ លោក​សាខេ ដែល​ជា​អ្នក​យក​ពន្ធ បាន​ឡើង​ដើម​ឈើ ដើម្បី​ឲ្យ​បាន​ឃើញ​ទ្រង់ ហើយ​ពេល​ព្រះយេស៊ូវ​ទត​មើល​ទៅ​គាត់ ទ្រង់​ក៏​មាន​បន្ទូល​ថា “ចូរ​អ្នក​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក”(លូកា ១៩:១-៩)។ ហើយ​ជីវិត​របស់​លោក​សាខេ​ក៏​បាន​ផ្លាស់​ប្រែ​ចាប់​តាំង​ពី​ពេល​នោះ​មក។…

ពាក្យដែលនិយាយខ្សិបៗ

យុវ​ជន​ម្នាក់​មាន​ការ​រសាប់​រសល់ ខណៈ​ពេល​ដែល​គាត់​កំពុង​អង្គុយ​ក្នុង​យន្ត​ហោះ ត្រៀម​ចេញ​ដំណើរ។ ភ្នែក​គាត់​មើល​ទៅ​បង្អួច​យន្ត​ហោះ​ចុះ​ឡើង​ៗ។ បន្ទាប់​មក គាត់​ក៏​បាន​បិទ​ភ្នែក ហើយ​ដក​ដង្ហើម​វែង​ៗ ដើម្បី​រម្ងាប់​អារម្មណ៍ ប៉ុន្តែ គាត់​នៅ​តែ​រសាប់​រសល់។ ពេល​ដែល​យន្ត​ហោះ​ឡើង​ផុត​ពី​ដី គាត់​ក៏​បាន​យោល​ខ្លួន​ចុះ​ឡើង​ៗ។ មាន​ស្ត្រី​ម្នាក់​ដែល​មាន​វ័យ​ចំណាស់​ជាង​គាត់ កំពុង​អង្គុយ​នៅ​លើ​កៅ​អី​ក្បែរ​គាត់ រំលង​ផ្លូវ​ដើរ​ក្នុង​យន្ត​ហោះ បាន​ដាក់​ដៃ​ពី​លើ​ដៃ​គាត់ ហើយ​ក៏​បាន​នាំ​គាត់​សន្ទ​នា​គ្នា យ៉ាង​សុភាព ដើម្បី​បង្វែរ​អារម្មណ៍​គាត់​ឲ្យ​ចេញ​ពី​ភាព​តាន​តឹង។ គាត់​ខ្សិប​ដាក់​យុវជន​ម្នាក់​នោះ​ថា “អ្នក​ឈ្មោះ​អី?” “​អ្នក​មក​ពី​ណា?” “យើង​នឹង​មិន​មាន​បញ្ហា​អ្វី​ទេ” ហើយ “អ្នក​សុខ​សប្បាយ​ទេ​តើ”។ គាត់​អាច​មាន​អារម្មណ៍​ទើស​ទាល់ ឬ​ធ្វើ​មិន​ខ្វល់​ពី​យុវជន​នោះ ប៉ុន្តែ គាត់​បាន​ជ្រើស​រើស​ការ​ប៉ះដៃ​ និង​និយាយ​ពាក្យ​ពីរ​បី​ម៉ាត់។ ទាំង​នេះ​សុទ្ធ​តែ​ជា​កិច្ច​ការ​ដ៏​តូច ប៉ុន្តែ បី​ម៉ោង​ក្រោយ​មក ពេល​យន្ត​ហោះ​ចុះ​ចត យុវ​ជន​នោះ​ក៏​បាន​និយាយ​ថា “ខ្ញុំ​សូម​អរគុណ​អ្នក​ខ្លាំង​ណាស់ សម្រាប់​ការ​ជួយ​ខ្ញុំ”។

រូប​ភាព​ដ៏​ស្រស់​ស្អាត នៃ​ភាព​ស្លូត​បូត និង​ការ​ខ្វល់​ពី​អ្នក​ដទៃ​យ៉ាង​ដូច​នេះ គឺ​មិន​ងាយ​នឹង​រក​បាន​ឡើយ។ ភាព​សប្បុរស​មិន​មក​រក​យើង ដោយ​ឯក​ឯង​ទេ ព្រោះ​មនុស្ស​យើង​ច្រើន​តែ​គិត​អំពី​ខ្លួន​ឯង​ជា​ទី​មួយ។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្តោស”(អេភេសូរ ៤:៣២)។ ត្រង់​ចំណុច​នេះ គាត់​មិន​បាន​និយាយ​ថា ភាព​សប្បុរស និង​ទន់​សន្តោស អា​ស្រ័យ​ទៅ​លើ​យើង​នោះ​ឡើយ។ បន្ទាប់​ពី​យើង​បាន​ទទួល​ជីវិត​ថ្មី ដោយ​សេចក្តី​ជំនឿ​លើ​ព្រះ​យេ​ស៊ូវ ព្រះ​វិញ្ញាណ​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​ឲ្យ​ជីវិត​យើង​ផ្លាស់​ប្រែ។ ភាព​សប្បុរស គឺ​ជា​កិច្ច​ការ​របស់​ព្រះ​វិញ្ញាណ ដែល​កែ​ប្រែ​ចិត្ត…

ការគិតដែលត្រឹមត្រូវ

ថ្ងៃ​មួយ អ្នក​ស្រី​រេជីណា(Regina)បាន​បើក​ឡាន​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ការ​បាក់​ទឹក​ចិត្ត និង​អស់​កម្លាំង។ នៅ​ថ្ងៃនោះ ពី​ដំបូង​នាង​បាន​ទទួល​ដំណឹង​ដ៏​ក្រៀម​ក្រំ ពី​មិត្ត​ភក្តិ​ម្នាក់ ដែល​បាន​ផ្ញើ​សារ  មក​កាន់​ទូរស័ព្ទ​នាង បន្ទាប់​មក នាង​ក៏​បាន​មាន​ការ​ប្រជុំ​ដ៏​តឹង​តែង​ជា​មួយ​មិត្ត​រួម​ការ​ងារ ដែល​បាន​បដិសេធ​មិន​ព្រម​អនុវត្ត​តាម​គំនិត​របស់​នាង។ ពេល​អ្នកស្រី​រេជីណា​កំពុង​អធិស្ឋាន​ទៅ​កាន់​ព្រះ​អម្ចាស់ នាង​ក៏​បាន​គិត​ថា នាង​គួរ​តែ​ទុក​ភាព​តប់​ប្រមល់​របស់​នាង​មួយ​ឡែក​ ទើប​ជា​ការ​ប្រសើរ ហើយ​ទៅ​សួរ​សុខ​ទុក្ខ​មនុស្ស​ចាស់​ម្នាក់ នៅ​មណ្ឌល​ចាស់​ជរា ដោយ​នាំ​ផ្កា​យក​ទៅ​ជា​មួយ​ផង ឲ្យ​គាត់​ភ្ញាក់​ផ្អើល។ វិញ្ញាណ​របស់​នាង​ក៏​មាន​អំណរ​ឡើង​វិញ ពេល​អ្នក​ស្រី​ម៉ារា​បាន​ទទួល​ផ្កា​ដោយ​អំណរ ទំាង​ពោលសរសើរ​ថា ព្រះ​អម្ចាស់​ពិត​ជា​ល្អ​ចំពោះ​គាត់​ណាស់។ គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​មាន​គ្រែ​គេង មាន​កៅ​អី​អង្គុយ មាន​អាហារ​មួយ​ថ្ងៃ​បី​ពេល ហើយ​មាន​គិលានុបដ្ឋាយិកា​មើល​ថែរ។ ហើយ​យូរ​ៗ​ម្តង ព្រះ​បាន​ចាត់​អ្នក​បម្រើ​របស់​ទ្រង់​ម្នាក់​ ឲ្យ​សួរ​សុខ​ទុក្ខ​ស្រ្តី​មេម៉ាយ​ចាស់​ជរា​ដូច​ខ្ញុំ ទ្រង់​ជ្រាប​ថា ខ្ញុំ​ស្រឡាញ់​ពួក​គេ ហើយ​ទ្រង់​ស្រឡាញ់​ខ្ញុំ”។

របៀប​នៃ​ការ​គិត​គឺ​សំខាន់​ណាស់។ គឺ​ដូច​មាន​ពាក្យ​មួយ​ពោល​ថា “១០​ភាគ​រយ​នៃ​ជីវិត​មនុស្ស គឺ​ជា​ការ​អ្វី​ដែល​បានកើត​ឡើង​ចំពោះ​យើង ហើយ​៩០​ភាគ​រយ​ទៀត គឺជា​របៀប​ដែល​យើង​ឆ្លើយ​តប​ចំពោះ​ការ​អ្វី​ដែល​បាន​កើត​ឡើង”។ ពួក​អ្នក​ដែល​សាវ័ក​យ៉ាកុប​បាន​សរសេរ​សំបុត្រ​ផ្ញើ​រទៅ បាន​បែក​ខ្ញែក​គ្នា ដោយ​សារ​ការ​បៀត​បៀន ហើយ​គាត់​ក៏​បានប្រាប់​ពួក​គេ ឲ្យ​រៀប​ចំ​ការ​គិត អំពី​ទុក្ខ​លំបាក​ផ្សេង​ៗ ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ​គឺ​ដូច​ដែល​គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ថា “បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ”(យ៉ាកុប ១:២)។

យើង​ម្នាក់​ៗ សុទ្ធ​តែ​មាន​ការ​ធ្វើ​ដំណើរ នៅ​ក្នុង​ការ​រៀន​ទុក​ចិត្ត​ព្រះ ក្នុង​ស្ថាន​ភាព​ដែល​ពិបាក​ៗ។  យើង​នឹង​មាន​ការ​គិត​ដ៏​ត្រឹម​ត្រូវ ពេញ​ដោយ​អំណរ ពេល​ដែល​យើង​ទទួល​ស្គាល់​ថា…

ព្រឹត្តិការណ៍សំខាន់

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ទស្សនា ការ​បាញ់​កាំ​ជ្រួច​ធំ​ៗ ក្នុង​អំឡុង​ពេល​នៃ​ការ​អប​អរ​ពិធី​បុណ្យ​មួយ ក្នុង​ទីក្រុង​ខ្ញុំ ខ្ញុំ​ក៏​បាន​ជួប​ការ​រំខាន។ នៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង​នៃ​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ មាន​ការ​បាញ់​កាំជ្រួច​តូច​ៗ​ទៅ​លើ​មេឃ យូរ​ៗ​ម្តង។ កាំ​ជ្រួច​តូច​ៗ​ទាំង​នោះ ក៏​ល្អ​មើល​ផង​ដែរ តែ​បើខ្ញុំ​មើល​ពួក​វាច្រើន​ពេក ខ្ញុំ​អាច​ភ្លេច​មើល​ផ្ទាំង​ទស្សនីយ​ភាព ដែល​គួរ​ឲ្យ​ចង់​ទស្សនា​ជាង ​កំពុង​បញ្ចេញ​សម្រស់​នៅ​ខាង​លើ​ស្រាប់។

ជួន​កាល រឿង​ដែល​​ល្អ​ធ្វើ​ឲ្យ​យើង​ងាក​ចេញ​ពី​​រឿង​​ដែល​ល្អ​ជាង។ ការ​នេះ​បាន​កើត​ឡើង ក្នុងដំណើរ​ជីវិត​របស់​នាង​ម៉ាថា ដូច​ដែល​បាន​កត់​ទុក​ក្នុង​បទ​គម្ពីរ​លូកា ១០:៣៨-៤២។ ពេល​ព្រះ​យេស៊ូវ និង​ពួក​សាវ័ក​បាន​ធ្វើ​ដំណើរ​មក​ដល់​ភូមិ​បេថានី នាង​ម៉ាថា​ក៏​បាន​ទទួល​ស្វាគមន៍​ពួក​គេ​ឲ្យ​ចូល​ផ្ទះនាង​យ៉ាង​កក់​ក្តៅ។ ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ល្អ ត្រូវ​មាន​នរណា​ម្នាក់​រៀប​ចំ​ម្ហូប​អាហារ សម្រាប់​ភ្ញៀវ​បរិភោគ។

ពេល​នាង​ម៉ាថា​ត្អូញ​ត្អែ​ថា នាង​ម៉ារា ដែល​ជា​ប្អូន​ស្រី មិន​ជួយ​កិច្ច​ការ​នាង ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ថា ការ​ដែល​នាង​ម៉ារា​សម្រេច​ចិត្ត​អង្គុយ​នៅ​ទៀប​ព្រះ​បាទ​ទ្រង់ ដើម្បី​ស្តាប់​ព្រះ​បន្ទូល ជា​ទង្វើរ​ដ៏​ត្រឹម​ត្រូវ។​ តែ​ត្រង់​ចំណុច​នេះ ព្រះ​អម្ចាស់​មិន​បាន​មាន​បន្ទូល​ថា នាង​ម៉ារា​មាន​ជំនឿ​ខ្លាំង​ជាង​នាង​ម៉ាថា​ឡើយ។ នៅ​ពេល​ខ្លះ ​នាង​ម៉ាថា​ហាក់​ដូច​ជា​បង្ហាញ​ចេញ​នូវ​ជំនឿ​ចំពោះ​ព្រះយេស៊ូវ បាន​ច្រើន​ជាង​នាង​ម៉ារា(យ៉ូហាន ១១:១៩-២០)។ ហើយ​ទ្រង់​ក៏​មិន​បាន​ស្តី​បន្ទោស​នាង​ម៉ាថា ដែល​កំពុង​ខ្នះ​ខ្នែង​នៅ​ក្នុង​ការ​បំពេញ​សេចក្តី​ត្រូវ​ការ​ខាង​សាច់​ឈាម​របស់​គេ​គ្រប់​គ្នា​ ក្នុង​ផ្ទះ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​នាង​ម៉ាថា​ដឹង​ថា ពេល​យើង​កំពុង​ជាប់​រវល់​ក្នុង​ការងារ​បម្រើ​ព្រះ ការ​ស្តាប់​ព្រះ​បន្ទូល​ទ្រង់ គឺ​ជា​ផ្នែក​ដែល​សំខាន់​ជាង​គេ។-Anne Cetas

មើលមិនច្បាស់

មិត្ត​ភក្ដិ​របស់​ខ្ញុំ​ឈ្មោះ មែហ្គិន(Meaghan) ជា​កីឡាករ​ជិះ​សេះ​ដ៏​ជោគ​ជ័យ​ម្នាក់​ ហើយ​ខ្ញុំ​បាន​រៀន​ពីនាង នូវ​ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន របស់​សត្វ​សេះ​។ ឧទាហរណ៍ ថ្វី​ដ្បិត​តែ​សត្វ​សេះ​មាន​ភ្នែក​ធំ ជាង​អស់​ទាំង​ពពួក​ថានិក​សត្វ​ផ្សេង​ទៀត​ក្ដី ​ភ្នែក​របស់​ពួក​វា​ខ្សោយ​ទេ​ ហើយ​អាច​មើល​ឃើញ​ពណ៌​តិច​ជាង​មនុស្ស​ផង។ ដោយ​ព្រោះ​ហេតុ​នេះ​ហើយ ទើប​ពេល​ខ្លះ​ពួក​វា​​មិន​អាច​ស្គាល់​រត្ថុ​ខ្លះ​នៅ​លើ​ដី​បាន​ទេ។ នៅ​ពេល​ពួក​វា​ឃើញ​បង្គោល​មួយ​ដើម​នៅ​ខាង​មុខ ពួក​វា​មិន​ស្គាល់​ថា​នោះ​ជា​បង្គោល​ទេ អី​ចឹង​ហើយ​បាន​ជា​វា​ងាយ​នឹង​ដើរ​ជាន់​ពី​លើ​​បង្គោល ឬ​ជាន់​សត្វពស់​ធំ​ៗ​ដែល​អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​ពួក​វា​ក៏​ថា​បាន។ ដោយ​សារ​ហេតុ​ផល​នេះ ទើប​គេ​ត្រូវ​បង្វឹក​សត្វ​សេះ​​ឲ្យ​បាន​ត្រឹម​ត្រូវ ពុំ​នោះ​សោត​ ពួក​វា​ងាយ​នឹង​មាន​ការ​ភិត​ភ័យ ហើយ​​​ផ្អើល​រត់​បាត់​។

យើង​ក៏​ទំនង​ជា​ចង់​រត់​គេច ពី​កាលៈ​ទេសៈ​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​ផង​ដែរ។ យើង​អាច​មាន​អារម្មណ៍​ដូច​លោក​យ៉ូប ដែល​បាន​យល់​ខុស​អំពី​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​នៃ​ជីវិត​របស់​គាត់ ហើយ​គិត​ថា បើ​ខ្លួន​មិន​បាន​កើត​មក​សោះ នោះ​ប្រសើរ​ជាង។ ដោយ​សារ​តែ​គាត់​មិន​អាច​មើល​ដឹង​ថា តាម​ពិត​គឺ​ជា​សាតាំង​ទេ ដែល​កំពុង​តែ​ប៉ុន​ប៉ង​វាយ​បំបាក់​គាត់​នោះ បាន​ជា​គាត់​សង្ស័យ​ថា​ ព្រះ​អម្ចាស់​ដែល​គាត់​បាន​ជឿ​ទុក​ចិត្ត ប្រហែល​ជា​កំពុង​តែ​ព្យាយាម​បំផ្លាញ​គាត់​ទៅ​វិញ។ ពេល​គាត់​មាន​ទុក្ខ​ច្រើន ទ្រាំ​ទ្រ​លែង​រួច ​គាត់​បាន​លាន់​មាត់​ថា “គឺ​ព្រះ​ដែល​បាន​ផ្ដួល​ខ្ញុំ ហើយ​បាន​ព័ទ្ធ​ខ្ញុំ​ជុំ​វិញ​ដោយ​មង​របស់​ទ្រង់”(យ៉ូប ១៩:៦)។

ការ​យល់​ដឹង​របស់​យើង​ក៏​មាន​ដែន​កំណត់ គឺ​មិន​ខុស​ពី​លោក​យ៉ូប​ឡើយ​។ យើង​ចង់​រត់​គេច​ពីស្ថាន​ការណ៍​ដ៏​លំបាក​ៗ ដែល​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច។ តែ​បើ​យើង​គិត​ តាម​ទស្សនៈ​របស់​ព្រះ​វិញ ​នោះ​យើង​នឹង​ដឹង​ថា យើង​មិន​មែន​នៅ​តែ​ម្នាក់​ឯង​ឡើយ ពេល​យើង​មាន​ទុក្ខ​លំបាក។ ទ្រង់​ជ្រាប​ថា មាន​អ្វី​ដែល​ធ្វើឲ្យ​យើង​ភាន់​ច្រឡំ និង​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច។ ទ្រង់​ជ្រាប​ថា យើង​មាន​សុវត្ថិ​ភាព ​ពេល​ទ្រង់​គង់​នៅ​ក្បែរ​យើង។ ទុក្ខ​លំបាក​ជា​ឱកាស សម្រាប់​ឲ្យ​យើង​ទុក​ចិត្ត ​ទ្រង់ ជា​ជាង​ទុក​ចិត្ត​ការ​យល់​ដឹង​របស់​ខ្លួន​ឯង។-ANNE…

មេសោរស្នេហា

មេសោរ​ស្នេហា គឺ​ជា​បាតុភូតិ​ដែល​កំពុង​មាន​ការ​រីក​រាល​ដាល​កាន់​តែ​ខ្លាំង។​ មនុស្ស​រាប់​ពាន់​នាក់ ជា​គូរ​ស្នេហ៍ បាន​យក​មេសោរ​របស់​ពួក​គេ​មក​ចាក់​ជាប់​នឹង​ស្ពាន ទ្វាររ​បង និង​នៅ​តាម​របងនានា នៅ​ក្នុង​តំបន់​ជា​ច្រើន ក្នុង​ពិភព​លោក ដែល​រួម​មាន ប្រទេស​បារាំង ចិន អូទ្រីស សាធារណៈ​រដ្ឋ​ចេក សឺបៀ អេស្ពាញ មិចស៊ីចកូ អៀរឡង់​ខាង​ជើង ។ល។ គូ​ស្នេហ៍​ទាំង​ឡាយ​បាន​ឆ្លាក់​ឈ្មោះ​របស់​ខ្លួន នៅ​លើ​មេសោរ រួច​យក​វា​ទៅ​ចាក់​ជាប់​នឹង​កន្លែង​សាធារណៈ ធ្វើ​ជា​និមិត្ត​រូប​តំណាង​ឲ្យ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​របស់​ពួក​គេ។​ អាជ្ញា​ធរ​នៅ​កន្លែង​ខ្លះ​បាន​ហាម​មិន​ឲ្យ​ពួក​គេ​ធ្វើ​ដូច​នេះ ព្រោះ​ខ្លាច​គ្រោះ​ថ្នាក់ ដែល​អាច​បណ្តាល​មក​ពី​សោរ ​ដែល​គេ​បាន​ចាក់​ភ្ជាប់​ច្រើន​ពេក។ អ្នក​ខ្លះ​គិត​ថា ការ​ចាក់​សោរ​ស្នេហា​នៅ​ទីសាធារណៈ ជា​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ តែ​អ្នក​ខ្លះ​ទៀត​បាន​គិត​ថា វា​ជា​សិល្បៈ​ដ៏​ស្រស់​ស្អាត និង​ជា​រូប​ភាព​នៃ​សេចក្តី​ស្រឡាញ់​ដែល​ប្តូរ​ប្តេជ្ញ។

យ៉ាង​ណា​មិញ ព្រះ​អម្ចាស់​បាន​បង្ហាញ​យើង នូវ “សេចក្តី​ស្រឡាញ់​ដ៏​អស់​កល្ប​ជា​និច្ច” ដ៏​ពិត​ប្រាកដ នៅ​ទីសា​ធារណៈ។ ទ្រង់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ នៅ​លើ​ឈើ​ឆ្កាង ពេល​ដែល​ទ្រង់​បាន​លៈ​បង់​ព្រះ​ជន្ម​ទ្រង់ ដើម្បី​ប្រទាន​ការ​អត់​ទោស ចំពោះ​អំពើ​បាប​របស់​មនុស្ស។ ហើយ​សព្វ​ថ្ងៃ​នេះ ទ្រង់​នៅ​តែ​បន្ត​បង្ហាញ​សេចក្តី​ស្រឡាញ់​ទ្រង់ ជា​រៀង​រាល់​ថ្ងៃ។ សេចក្តី​សង្រ្គោះ​មិន​គ្រាន់​តែ​ជា​ការ​សន្យា​ថា យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​អស់​កល្ប​ជា​និច្ច​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​ការ​ពិសោធន៍​ជា​រៀង​រាល់​ថ្ងៃ ជា​មួយ​នឹង​ការ​អត់​ទោស​បាប ការ​ធានា ការ​ផ្គត់​ផ្គង់​របស់​ព្រះ និង​ព្រះ​គុណ នៅ​ក្នុង​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​ទ្រង់។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ បាន​ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ និង​គំរូ ដែល​សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ ឲ្យយក​តម្រាប់​តាម…

ព្រះទ័យដ៏ល្អរបស់ព្រះ

លោក​រ៉ចជើរ(Roger) បាន​ជួប​ទុក្ខ​លំបាក​ជា​ច្រើន។ គាត់​បាន​ឆ្លង​កាត់​ការ​វៈកាត់​បើក​បេះ​ដូង ដើម្បី​ព្យាបាល​វ៉ាល់​ដែល​ខូច។ បន្ទាប់​មក ប្រហែល​ពីរ​បី​សប្តាហ៍​ក្រោយ​មក វេជ្ជ​បណ្ឌិត​ត្រូវ​ធ្វើ​ការ​វៈ​កាត់​ម្តង​ទៀត ដោយ​សារ​បញ្ហា​ដ៏​ស្មុគ្រ​ស្មាញ​នៃ​ជម្ងឺ​បេះដូង​នោះ។ កាល​នោះ គាត់​ទើប​តែ​ចាប់​ផ្តើម​ជា​ពី​ការ​ព្យាបាល​ឆ្អឹង​ដង​កំបិត​ដែល​បាន​បាក់ ក្នុង​គ្រោះ​ថ្នាក់​ដួល​កង់។ ជាង​នេះ​ទៅ​ទៀត លោក​រ៉ចជើរ ក៏​បាន​ជួប​រឿង​ដ៏​ក្រៀម​ក្រំ​ថែម​ទៀត ដោយ​សារ​ម្តាយ​គាត់​បាន​លា​ចាក​លោក ក្នុង​អំឡុង​ពេល​ដ៏​ពិបាក​នោះ​ទៀត។ គាត់​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ បាន​ជា​ពេល​ដែល​មិត្ត​ភក្តិ​គាត់​ម្នាក់ បាន​សួរ​គាត់​ថា តើ​គាត់​បាន​ឃើញ​ព្រះ​ធ្វើ​ការ​ក្នុង​ជីវិត​គាត់ តាម​មធ្យោបាយ​ដ៏​តូច​ណា​មួយ ក្នុង​ពេល​ដ៏​ពិបាក​នោះ​ទេឬ? គាត់​ក៏​បាន​ឆ្លើយ​ថា គាត់​ពិត​ជា​មិន​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​ធ្វើ​ការ​អ្វី​សោះ​ឡើយ។

ខ្ញុំ​សូម​កោត​សរសើរ​ភាព​ស្មោះ​ត្រង់​របស់​លោក​រ៉ចជើរ។ ការ​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ឬ​មាន​ការ​សង្ស័យ ជា​ផ្នែក​មួយ​នៃ​ជីវិត​ខ្ញុំ​ផង​ដែរ។ ក្នុង​បទ​គម្ពីរ​រ៉ូម សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម”(៥:៣-៤)។

ប៉ុន្តែ ការ​នេះ​មិន​មាន​ន័យ​ថា យើង​តែង​តែ​មាន​អំណរ ពេល​មាន​ទុក្ខ​លំបាក​នោះ​ឡើយ។ ស្ថិត​ក្នុង​ពេល​បែប​នោះ យើង​ប្រហែល​ជា​គ្រាន់​តែ​ត្រូវ​ការ​ឲ្យ​នរណា​ម្នាក់ អង្គុយ​ស្តាប់​យើង​និយាយ​រៀប​រាប់ ​អំពី​ជម្រៅ​ចិត្ត​របស់​យើង និង​អធិស្ឋាន​ទៅ​កាន់​ព្រះ។ ជួន​កាល ទាល់​តែ​ទុក្ខ​លំបាក​នោះ​បាន​កន្លង​ផុត​ហើយ ទើ​ប​យើង​អាច​ក្រឡេច​មក​មើល​ស្ថាន​ភាព​ដ៏​ពិបាក​នោះ​ឡើង​វិញ ហើយ​ក៏​ឃើញ​ថា សេចក្តី​ជំនឿ​របស់​យើង​បាន​លូត​លាស់​ខ្លាំង​ប៉ុណ្ណា ក្នុង​អំឡុង​ពេល​ដ៏​ពិបាក និង​ពេញ​ដោយ​ការ​សង្ស័យ​នោះ។

ពេល​យើង​ដឹង​ថា ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​ប្រើ​ទុក្ខ​លំបាក​យើង ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង យើង​អាច​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​មាន​ព្រះ​ទ័យ​ដ៏​ល្អ​សម្រាប់​យើង។-Anne Cetas

ចូរចូលមករកព្រះយេស៊ូវ

កាល​ព្រះ​យេស៊ូវ​កំពុង​មាន​ព្រះ​ជន្ម​គង់​នៅ ក្នុង​លោកិយ​នេះ ទ្រង់​បាន​ត្រាស់​ហៅ​មនុស្ស​ជាច្រើន ឲ្យ​ចូល​មក​រក​ទ្រង់ ហើយ​សព្វ​ថ្ងៃ​នេះ ទ្រង់​នៅ​តែ​បន្ត​ត្រាស់​ហៅ​មនុស្ស​ជា​ច្រើនទៀត​(យ៉ូហាន ៦:៣៥)។ តើ​ព្រះយេស៊ូវ និង​ព្រះ​វរបិតា​នៃ​ទ្រង់​ដែល​គង់​នៅ​ស្ថាន​សួគ៌ មាន​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ការ? អ្វី​ដែល​យើង​ត្រូវ​ការ​នោះ​ មាន​ដូច​តទៅ

        សេចក្តី​សង្រ្គោះ : ព្រះ​យេស៊ូវ​ជា​ផ្លូវ​តែ​មួយ សម្រាប់​ឲ្យ​យើង​ទទួល​ការ​អត់​ទោស​បាប និងទទួល​សេចក្តី​សន្យា​ថា យើង​នឹង​បាន​ទៅ​នៅ​នគរ​ស្ថាន​សួគ៌។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “អស់​អ្នកដែល​ទទួល​ជឿ​ទ្រង់ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(យ៉ូហាន ៣:១៥)។

        គោល​បំណង : យើង​ត្រូវ​ថ្វាយ​ចិត្ត វិញ្ញាណ គំនិត និង​កម្លាំង​របស់​យើង ដល់​ព្រះ​យេស៊ូវ ដើម្បី​ដើរ​តាម​ទ្រង់។ គឺ​ដូច​ដែល​ទ្រង់បាន​មាន​បន្ទូល​ថា “អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ”(ម៉ាកុស ៨:៣៤)។

ការ​កម្សាន្ត​ចិត្ត : ពេល​មាន​ការ​ពិបាក ឬ​ទុក្ខ​ព្រួយ “​ព្រះវរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា”(២កូរិនថូស ១:៣-៤)។

ប្រាជ្ញា : យើង​ត្រូវ​ការ​ប្រាជ្ញា​មក​ពី​ព្រះ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ។ “តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ …នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ”(យ៉ាកុប ១:៥)។

កម្លាំង  : ពេល​យើង​អស់​កម្លាំង “ព្រះ​អម្ចាស់​ទ្រង់​នឹង​ចំរើន​កំឡាំង​ដល់​រាស្ត្រ​ទ្រង់”(ទំនុកដំកើង ២៩:១១)។

ជីវិត​ពេញ​បរិបូរ…