ចិត្តដែលស្រេកឃ្លាន
ពេលខ្ញុំកំពុងធ្វើដំណើរតាមរថយន្ត ជាមួយស្វាមីរបស់ខ្ញុំ ដើម្បីរកទិញឥវ៉ានខ្លះៗ ខ្ញុំក៏បានបើកទូរស័ព្ទមើលអ៊ីមែល ហើយក៏មានការភ្ញាក់ផ្អើល ចំពោះការផ្សាយពាណិជ្ជកម្មរបស់ហាងលក់នំដូណាត់ ក្នុងតំបន់របស់យើង គឺហាង ដែលយើងទើបតែបើកបរហួសបន្តិច ហើយនៅខាងស្ដាំដៃ។ រំពេចនោះ ខ្ញុំក៏បានកូរពោះ ដោយឃ្លានអាហារ។ ខ្ញុំក៏បានសរសើរដល់បច្ចេកវិទ្យាទំនើប ដែលបានជួយឲ្យអ្នកលក់អាចទាក់ទាញចិត្តយើង ឲ្យចាប់អារម្មណ៍ ចំពោះផលិតផលរបស់ពួកគេ។
នៅពេលខ្ញុំបិទអ៊ីមែល ខ្ញុំក៏នឹកឃើញដល់ព្រះជាម្ចាស់ ដែលតែងតែចង់នាំខ្ញុំ ឲ្យចូលជិតទ្រង់ កាន់តែខ្លាំង។ ទ្រង់តែងតែជ្រាបជានិច្ចថា ខ្ញុំកំពុងគិតពីអ្វី ហើយទ្រង់សព្វព្រះទ័យនឹងមានឥទ្ធិពល មកលើការសម្រេចចិត្តរបស់ខ្ញុំ។ ខ្ញុំមានចម្ងល់ថា តើចិត្តរបស់ខ្ញុំបានស្រេករកទ្រង់ ដូចក្រពះរបស់ខ្ញុំ ដែលកូរចង់ញ៉ាំនំដូណាត់ដែរឬទេ?
នៅក្នុងបទគម្ពីរ យ៉ូហាន ៦ បន្ទាប់ពីព្រះយេស៊ូវបានធ្វើការអស្ចារ្យ ដោយប្រទានអហារដល់មនុស្សប្រាំពាន់នាក់រួចមក ពួកសិស្សរបស់ទ្រង់នាំគ្នាទទូចសូមទ្រង់ ឲ្យប្រទានជារៀងរហូត នូវ “នំប៉័ង ដែលឲ្យមនុស្សលោកបានជីវិត” (ខ.៣៣-៣៤)។ ព្រះយេស៊ូវក៏បាបតបទៅវិញថា “ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ" (ខ.៣៥)។ ពិតជាអស្ចារ្យខ្លាំងណាស់ ដែលការប្រកបទាក់ទងជាមួយព្រះយេស៊ូវ អាចនាំមកនូវសារធាតុចញ្ចឹម សម្រាប់ជីវិតរបស់នៅ ប្រចាំថ្ងៃរបស់យើង!
ការផ្សាយពាណិជ្ជកម្មរបស់ហាងលក់នំដូណាត់ មានគោលដៅទាក់ទាញ ការស្រេកឃ្លានខាងរូបកាយរបស់ខ្ញុំ។ ប៉ុន្តែ ព្រះជាម្ចាស់ ដែលស្គាល់អស់ទាំងតម្រូវការនៃចិត្តរបស់ខ្ញុំ ទ្រង់តែងតែដាស់តឿនដល់ខ្ញុំ…
ការជិះទូកតាមល្បាក់ទឹក
មានពេលមួយ យើងបាននាំគ្នាជិះទូកកម្សាន្ត តាមទឹកទន្លេ។ អ្នកនាំជិះទូកបាននាំផ្លូវយើង ទៅរកមាត់ទន្លេ ហើយបានឲ្យយើងទាំងអស់គ្នា ពាក់អាវពោងសុវត្ថិភាព រួចឲ្យចាប់កាន់ចង្វារៀងៗខ្លួន។ ខណៈពេលដែលយើងចូលទៅក្នុងទូក គាត់បានកំណត់កន្លែងឲ្យយើងអង្គុយ ដើម្បីធ្វើឲ្យទូកមានលំនឹង និងមិនឃ្លីងឃ្លោង នៅពេលដែលយើងជិះទៅដល់ខ្សែទឹកដែលហូរលឿននៅត្រង់ល្បាក់ទឹក។ គាត់បានរៀបរាប់ អំពីអារម្មណ៍រំភើបរីករាយ ដែលយើងនឹងទទួលបាន នៅពេលដែលធ្វើដំណើរតាមផ្លូវទឹក ទៅមុខទៀត។ បន្ទាប់មក គាត់ក៏បាននិយាយលម្អិត អំពីការបញ្ជាទិសដៅជាបន្តបន្ទាប់ ដែលយើងត្រូវស្ដាប់ ហើយត្រូវធ្វើតាម ដើម្បីឲ្យទូកអាចបទបានត្រឹមត្រូវ កាត់តាមខ្សែទឹកដែលហូរយ៉ាងគំហុក។ ទីបំផុត គាត់ក៏បានធានាយើងថា ទោះបីជាពេលខ្លះ យើងអាចជួបភាពតានតឹង នៅតាមផ្លូវទឹកដែលយើងធ្វើដំណើរនោះក៏ដោយ ក៏ការធ្វើដំណើររបស់យើង នឹងមានភាពរំភើបរីករាយ ហើយមានសុវត្ថិភាព។
ជួនកាល យើងមានអារម្មណ៍ថា ជីវិតរបស់យើង ប្រៀបដូចជាការធ្វើដំណើរតាមទូក កាត់ផ្លូវទឹកដែលហូរលឿន ដែលត្រូវឆ្លងកាត់ខ្សែទឹកហូរយ៉ាងគំហុក ជាញឹកញាប់ពេក។ ស្ថិតក្នុងពេលបែបនេះ ចូរយើងនឹកចាំ អំពីសេចក្តីសន្យា ដែលព្រះជាម្ចាស់ ប្រទានឲ្យពួកអ៊ីស្រាអែល តាមរយៈហោរាអេសាយ ដែលអាចជួយរម្ងាប់អារម្មណ៍របស់យើង នៅពេលដែលយើងមានអារម្មណ៍ភ័យខ្លាច រឿងកាន់តែការអាក្រក់ជាមុន នឹងកើតឡើង នៅពេលខាងមុខ។ គឺដូចដែលទ្រង់មានបន្ទូលថា “កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចឯងឡើយ” (អេសាយ ៤៣:២)។ នៅសម័យនោះ ពួកកូនចៅអ៊ីស្រាអែលមានការភ័យខ្លាចដ៏ហួសប្រមាណ គឺខ្លាចព្រះទ្រង់បោះបង់ចោលពួកគេ ខណៈពេលដែលពួកគេត្រូវនិទេសខ្លួនចេញពីស្រុកកំណើត…
អំណោយនៃពេលវេលា
មានពេលមួយ ខ្ញុំបានដើរចូលទៅក្នុងការិយាល័យប្រៃសណីយ៍ យ៉ាងប្រញាប់ប្រញាល់។ ខ្ញុំមានកិច្ចការជាច្រើន ដែលត្រូវធ្វើ ប៉ុន្តែ ខណៈពេលដែលខ្ញុំកំពុងតែដើរចូលទៅ ខ្ញុំមានអារម្មណ៍នឿយណាយយ៉ាងខ្លំាង ដោយឃើញមានមនុស្សឈរតម្រង់ជួររង់ចាំ តកន្ទុយគ្នារហូតដល់មាត់ទ្វារចូល។ ខ្ញុំមើលនាឡិការបណ្ដើរ រអ៊ូរទាំបណ្ដើរថា “ប្រញាប់ឡើង មិនអីទេ ខ្ញុំរង់ចាំបន្ដិចសិនចុះ”។
ពេលដែលខ្ញុំកំពុងឈរបន្តពីក្រោយគេ នៅមាត់ទ្វារនៅឡើយ ស្រាប់តែមានបុរសចំណាស់ម្នាក់ ដែលខ្ញុំមិនធ្លាប់ស្គាល់ពីមុន បានដើរមករកខ្ញុំ។ គាត់បានចង្អុលទៅកាន់ម៉ាស៊ីនថតចម្លង ដែលនៅពីក្រោយយើង រួចមានប្រាប់ថា គាត់មិនចេះប្រើម៉ាស៊ីនថតចម្លងឯកសារនោះទេ។ គាត់បានដាក់លុយចូលក្នុងម៉ាស៊ីននោះហើយ តែមិនដឹងថា ត្រូវធ្វើដូចម្តេចទៀត។ រំពេចនោះ ខ្ញុំក៏បានដឹងថា ព្រះទ្រង់សព្វព្រះទ័យ ឲ្យខ្ញុំ ធ្វើដូចម្ដេច។ ពេលនោះ ខ្ញុំបានដើរចេញពីជួរសិន ហើយក៏អាចដោះស្រាយបញ្ហាឲ្យគាត់រួចរាល់ តែក្នុងរយៈពេលដប់នាទីប៉ុណ្ណោះ។
បុរសនោះបានអរគុណខ្ញុំ រួចក៏បានចាកចេញទៅ។ ហើយខណៈពេលដែលខ្ញុំត្រឡប់មកតម្រង់ជួរវិញ ស្រាប់តែឃើញគេទៅអស់រលីង។ ដូច្នេះ ខ្ញុំក៏ដើរទៅផ្ញើឥវ៉ាន់ និងបង់ប្រាក់តែម្ដង ដោយមិនបាច់តម្រង់ជួរ។
បទពិសោធន៍ដែលខ្ញុំទទួលបាន នៅថ្ងៃនោះ ធ្វើឲ្យខ្ញុំនឹកចាំ ព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានមានបន្ទូលថា “ចូរឲ្យទៅគេ នោះនឹងបានមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ នឹងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ” (លូកា ៦:៣៨)។
ការរង់ចាំរបស់ខ្ញុំ…
ជំនួយពីស្ថានសួគ៌
និមិត្តសញ្ញាសម្ងាត់ អេស អូ អេស (SOS) ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ ១៩០៥ នៅពេលដែលក្រុមនាវិករិះរកមធ្យោបាយ ដើម្បីបង្ហាញឲ្យគេដឹងថា ខ្លួនកំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់។ និមិត្តសញ្ញាសម្ងាត់នេះ ត្រូវបានគេទទួលស្គាល់ នៅក្នុងឆ្នាំ ១៩១០ នៅពេលដែលនាវាឈ្មោះ ស្ទីមស៊ីព ខិនថាក់គី កំពុងតែលិចចូលទៅក្នុងទឹក ហើយក៏បានប្រើ និមិត្តសញ្ញានេះ ដែលនាំឲ្យគេមកជួយសង្រ្គោះមនុស្ស៤៦នាក់ នៅលើនាវា ទាន់ពេលវេលា។
និមិត្តសញ្ញា អេស អូ អេស ជានិមិត្តសញ្ញាដែលគេទើបតែឆ្នៃបង្កើត ជាង១០០ឆ្នាំមុន ប៉ុន្តែ ការស្រែករកជំនួយ គឺកើតមានតាំងតែពីដើមដំបូងនៃប្រវត្តិសាស្រ្ត របស់មនុស្សជាតិ។ ជាញឹកញាប់ យើងច្រើនតែឃើញការស្រែករកជំនួយ នៅក្នុង រឿងរបស់លោកយ៉ូស្វេ នៅក្នុងព្រះគម្ពីរសញ្ញាចាស់។ នៅសម័យនោះ លោកយ៉ូស្វេ ប្រឈមមុខនឹងការជំទាស់ពីពួកអ៊ីស្រាអែល (យ៉ូស្វេ ៩:១៨) និងការឆ្លងកាត់ទឹកដីដ៏ពិបាក មុននឹងចូលទៅដល់ទឹកដីសន្យា(៣:១៥-១៧) អស់រយៈពេលជាង១៤ឆ្នាំ។ ក្នុងរយៈពេលនោះ ពួកអ៊ីស្រាអែលបានវាយដណ្ដើមយកឈ្នះពួកខ្មាំងសត្រូវជាបណ្ដើរៗ ហើយក៏បានតាំងទីលំនៅ លើទឹកដីដែលព្រះទ្រង់បានសន្យាប្រទានឲ្យពួកគេ។ ក្នុងអំឡុងពេលនៃការតយុទ្ធនោះ “ព្រះអម្ចាស់ទ្រង់បានគង់នៅជាមួយនឹងលោកយ៉ូស្វេ”(៦:២៧)។
បទគម្ពីរយ៉ូស្វេ ជំពូក១០ បានចែងថា ពួកកូនចៅអ៊ីស្រាអែល បានចេញទៅជួយពួកក្រុងគីបៀន ជាសម្ព័ន្ធមិត្តរបស់ខ្លួន ដែលកំពុងរងការវាយប្រហារពីពួកស្ដេចចំនួនប្រាំអង្គ។…
បុរសដែលកំពុងតែញញឹម
តាមធម្មតា ខ្ញុំមិនសូវចូលចិត្តទៅទិញទំនិញ នៅហាងលក់គ្រឿងទេសទេ។ ទោះជាយ៉ាងណាក៏ដោយ វាជាផ្នែកមួយ នៃជីវិតប្រចាំថ្ងៃរបស់ខ្ញុំ ដែលខ្ញុំចាំបាច់ត្រូវធ្វើជាប្រចាំ។
ប៉ុន្តែ កិច្ចការនេះ មានផ្នែកមួយ ដែលខ្ញុំចូលចិត្តធ្វើដោយមិនដឹងខ្លួន។ នោះគឺការឈរចាំគិតលុយ នៅឯបញ្ជរគិតលុយរបស់លោកហ្វ្រេត(Fred)។ ជាញឹកញាប់ ហ្វ្រេតបានបង្វែរការគិតលុយ ទៅជាការសម្តែង។ គាត់ពិតជាមានការរហ័សរហួន ដ៏គួរឲ្យភ្ញាក់ផ្អើល ហើយក៏តែងតែមានទឹកមុខញញឹមស្រស់ ហើយថែមទាំងរាំ (ពេលខ្លះ គាត់ច្រៀងទៀត) ខណៈពេលដែលគាត់បោះទំនិញ(ដែលមិនផុយស្រួយ) ចូលទៅក្នុងថង់ផ្លាស្ទីក។ ប្រាកដណាស់ លោកហ្វ្រេតពិតជាពេញចិត្តនឹងការងារមួយនោះ ដែលគេអាចមើលឃើញថា វាការងារដែលគួរឲ្យធុញទ្រាន់បំផុត។ ហើយ មិនយូរប៉ុន្មាន ភាពក្លៀវក្លារបស់គាត់ បានធ្វើឲ្យមានភាពរីករាយ ដល់មនុស្សជាច្រើន នៅកន្លែងគិតលុយ ក្នុងហាងទំនិញនោះ។
របៀបដែលលោកហ្វ្រេតបំពេញការងាររបស់គាត់ ធ្វើឲ្យខ្ញុំគោរព និងឲ្យតម្លៃណាស់។ គាត់មានអាកប្បកិរិយាដ៏រីករាយ និងមានចិត្តចង់បម្រើ ហើយយកដាក់ទុកដាក់ ចំពោះភាពលម្អិត គឺត្រូវនឹងអ្វីដែលសាវ័កប៉ុលបានពិពណ៌នា នៅក្នុងព្រះគម្ពីរកូល៉ុស ៣:២៣ អំពីរបៀបដែលយើងរាល់គ្នាត្រូវបំពេញការងារ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ហើយការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់”។
នៅពេលដែលយើងមានការប្រកបទាក់ទងជាមួយព្រះយេស៊ូវ ការងារអ្វីក៏ដោយដែលយើងធ្វើ គឺសុទ្ធតែផ្ដល់ឱកាសឲ្យយើងសម្តែងចេញឲ្យអ្នកដទៃឃើញព្រះវត្តមានរបស់ទ្រង់ នៅក្នុងជីវិតរបស់យើង។ គ្មានកិច្ចការណា ដែលតូចតាចពេក . . . ឬធំធេងពេកឡើយ!…
ការយំសោកប្រកបដោយសេចក្តីសង្ឃឹម
ឧទ្យានបិតិកភណ្ឌជាតិ ឃ្លីហ្វថិន ក្នុងទីក្រុងណាសាវ ប្រទេសបាហាម៉ាស ក្នុងតំបន់ប្រជុំកោះខារីប៊ីន គឺជាឧទ្យានរំឭកអំពីសោកនាដកម្ម ក្នុងប្រវត្តិសាស្រ្ត។ ត្រង់ចំណុចកំពង់ទឹក មានជណ្ដើរថ្មឡើងទៅលើជ្រលងភ្នំ។ នៅសតវត្សរ៍ទីដប់ប្រាំបី នាវាដឹកទាសករ មកប្រទេសបាហាម៉ាស ត្រូវឈប់សំចតនៅទីនោះ។ ពួកទាសករដែលមកដល់ ត្រូវឡើងតាមកាំជណ្ដើរទាំងនេះ ភាគច្រើនត្រូវព្រាត់ប្រាស ពីក្រុមគ្រួសាររបស់ពួកគេ ហើយចូលទៅក្នុងជីវិត ដែលអមនុស្សធម៌។ នៅកំពូលភ្នំនោះ មានស្តូបជាទីរំឭកអំពីទាសករទាំងនោះ។ គេបានយកដើមតាត្រាវមកឆ្លាក់ជារូបមនុស្សស្រី ដាក់ឲ្យឈរនៅមាត់សមុទ្រ ហើយសម្លឹងមើលទៅស្រុកកំណើត និងក្រុមគ្រួសារដែលពួកគេបានបាត់បង់។ រូបចម្លាក់នីមួយៗ សុទ្ធតែមានស្នាមសម្លាក ដែលនាយសំពៅបានវាយនឹងរំពាត់។
រូបចម្លាក់មនុស្សស្រីទាំងនោះ ដែលកំពុងសោកសង្រេង ដោយសារការបាត់បង់ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសារៈសំខាន់នៃការទទួលស្គាល់ថា ពិភពលោកនេះ ពិតជាមានប្រព័ន្ធអយុត្តិធម៌ និងបាក់បែក ហើយយើងសោកសង្រេង ដោយសារបញ្ហានេះ។ យើងសោកសង្រេង តែមិនមានន័យថា យើងគ្មានសង្ឃឹមនោះទេ ប៉ុន្តែ ការយំសោកគឺជាមធ្យោបាយមួយ ដើម្បីបង្ហាញភាពស្មោះត្រង់ នៅចំពោះព្រះជាម្ចាស់។ ប្រហែល៤០ភាគរយ នៃបទគម្ពីរទំនុកដំកើង គឺជាបទទំនួញ ហើយក្នុងព្រះគម្ពីរបរិទេវ យើងឃើញថា រាស្រ្តរបស់ព្រះ ស្រែករកទ្រង់ ក្រោយពេលដែលពួកខ្មាំងសត្រូវ បានឈ្លានពាន ហើយបំផ្លិចបំផ្លាញទីក្រុងរបស់ពួកគេ(បរិទេវ ៣:៥៥)។
ការយំសោក គឺជាការឆ្លើយតបដ៏សមរម្យ ទៅកាន់ភាពពិតនៃការឈឺចាប់…
ឪពុកដ៏ល្អ
កាលសាវីយើ(Xavier) កូនប្រុសរបស់ខ្ញុំ នៅពីក្មេង ស្វាមីរបស់ខ្ញុំបានធ្វើដំណើរ ប្រកបមុខជំនួញ នៅឆ្ងាយពីផ្ទះជាញឹកញាប់។ ទោះបីជាប៉ារបស់គាត់បានទូរស័ព្ទមកគាត់ ជាញឹកញាប់ក៏ដោយ ក៏នៅពេលយប់ខ្លះ យើងនៅតែមានការពិបាក ដោយសារការនិយាយតាមទូរស័ព្ទ នៅតែមិនអាចលួងគាត់ឲ្យគេងដដែល។ ដូច្នេះហើយ ខ្ញុំក៏បានទាញយកអាល់ប៊ុមរូបថតរបស់យើង មកឲ្យកូនប្រុសរបស់យើងមើល នៅពេលដែលគាត់រៀបនឹងចូលគេង។ ខ្ញុំក៏បានចង្អុលចំរូបថត ដែលយើងបានថតជាមួយគ្នា ហើយសួរគាត់ថា “តើកូននៅចាំពេលហ្នឹងទេ”?
ការរំឭកអំពីអនុស្សាវរីយ៍ ជាបន្តបន្ទាប់ បានជួយលើកទឹកចិត្ត ដល់កូនប្រុសរបស់យើង ដែលច្រើនតែនិយាយថា “ខ្ញុំមានប៉ាដ៏ល្អម្នាក់”។
ខ្ញុំយល់ច្បាស់ អំពីតម្រូវការរបស់សាវីយើ។ គាត់ត្រូវការឲ្យយើងរំឭកគាត់ អំពីសេចក្តីស្រឡាញ់របស់ឪពុកគាត់ នៅពេលដែលឪពុកគាត់មិននៅក្បែរ។ គ្រប់ពេលដែលខ្ញុំឆ្លងកាត់ការលំបាក ឬភាពឯកកោ ខ្ញុំក៏ចង់ដឹងផងដែរថា មាននរណាម្នាក់ស្រឡាញ់ខ្ញុំ។ ជាពិសេស គឺចង់ដឹងថា ព្រះវបិតាដែលគង់នៅស្ថានសួគ៌ ទ្រង់ស្រឡាញ់ខ្ញុំ។
ស្តេចដាវីឌបានស្រែករកព្រះជាម្ចាស់ នៅពេលដែលទ្រង់កំពុងលាក់ខ្លួន ពីពួកខ្មាំងសត្រូវ នៅឯទីរហោស្ថាន(ទំនុកដំកើង ៦៣:១)។ ទ្រង់ក៏បាននឹកចាំ អំពីព្រះចេស្ដាដែលគ្មានដែនកំណត់ និងសេចក្តីស្រឡាញ់ដ៏ជួយឲ្យស្កប់ចិត្ត ដែលមកពីព្រះជាម្ចាស់ បានជាទ្រង់ពោលពាក្យសរសើរដំកើង(ខ.២-៥)។ ទោះបីស្ថិតក្នុងរាត្រីដ៏លំបាកបំផុតក្ដី ក៏ស្ដេចដាវីឌ នៅតែអាចអរសប្បាយ ចំពោះការថែររក្សារបស់ព្រះវរបិតា ដោយស្តេចដាវីឌអាចពឹងផ្អែកបាន គឺការមើលថែរ ដោយសេចក្តីស្រឡាញ់(ខ.៦-៨)។
ស្ថិតក្នុងពេលដ៏ងងឹត យើងប្រហែលជាមានអារម្មណ៍ថា ព្រះទ្រង់មិនគង់នៅក្បែរយើង បានជាយើងត្រូវការការរំឭកថា…
ការផ្តល់ឲ្យនូវសេចក្តីស្រឡាញ់
លោកណាប៊ីល គូរេស៊ី (Nabeel Qureshi) បានប្រែចិត្តទទួលជឿព្រះយេស៊ូវ ហើយក្រោយមក គាត់ក៏បាននិពន្ធសៀវភៅជាច្រើន ដើម្បីជួយឲ្យអ្នកអានយល់ដឹង អំពីមនុស្ស នៅក្នុងសាសនា ដែលគាត់ធ្លាប់បានជឿកាលពីមុន។ សំណេររបស់គាត់មានពេញដោយការគោរព ហើយលោក គូរេស៊ី តែងតែបង្ហាញចេញនូវចិត្តដែលពោរពេញដោយក្តីស្រឡាញ់ ចំពោះ ជនរួមជាតិរបស់គាត់។
នៅទំព័រដើម ក្នុងសៀវភៅ ដែលលោក គូរេស៊ីបាននិពន្ធ គាត់បានសរសេរថ្លែងជូនចំពោះ ប្អូនស្រីរបស់គាត់ ដែលមិនទាន់បានបើកចិត្តទទួលជឿព្រះយេស៊ូវនៅឡើយ។ ក្នុងទំព័រនៃការថ្លែងជូនចំពោះនោះ សំណេររបស់គាត់ខ្លីទេ តែមានពេញដោយព្រះចេស្តារបស់ព្រះជាម្ចាស់។ គាត់បានថ្លែងយ៉ាងខ្លីថា “ខ្ញុំ ទូលអង្វរ សូមព្រះជាម្ចាស់ ប្រទានពរឲ្យ យើង មានពេលថ្វាយបង្គំព្រះអង្គទាំងអស់គ្នា នៅថ្ងៃណាមួយ”។
យើងអាចយល់អំពីប្រភេទនៃសេចក្តីស្រឡាញ់នេះ នៅពេលដែលយើងអានសំបុត្ររបស់សាវ័កប៉ុល ដែលបានផ្ញើទៅកាន់ពួកជំនុំនៅទីក្រុងរ៉ូម។ លោកបានថ្លែងថា “ខ្ញុំមានសេចក្តីទុក្ខសោកជាខ្លាំង និងសេចក្តីព្រួយលំបាកជានិច្ច។ខ្ញុំស្ទើរតែនឹងសូមឲ្យព្រះគ្រីស្ទ ដាក់បណ្តាសាខ្ញុំវិញ ជំនួសបងប្អូនជាញាត្តិសន្តានខ្ញុំ ខាងឯសាច់ឈាម”(រ៉ូម ៩:២-៣)។
សាវ័កប៉ុលមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ ចំពោះសាសន៍យូដា ដែលជាជនរួមជាតិរបស់គាត់ បានជាគាត់ស្ទើរតែនឹងសូមព្រះជាម្ចាស់ ឲ្យដាក់បណ្តាសាគាត់ ជំនួសពួកគេរាល់គ្នា ឲ្យតែពួកគេទទួលជឿទ្រង់។ គាត់ដឹងថា ការដែលសាសន៍យូដាបដិសេធព្រះយេស៊ូវគ្រីស្ទ នោះស្មើនឹងបដិសេធព្រះដ៏ពិត។ ហេតុដូច្នេះហើយ ទើបជម្រុញចិត្តគាត់ ឲ្យទទូចអង្វរ ដល់អ្នកដែលបានអានសំបុត្ររបស់គាត់ ឲ្យចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ…
ការធ្លាក់ដល់បាត
នៅក្នុងអំឡុងពេលនៃវិបត្តិសេដ្ធកិច្ចនៅអាស៊ី នៅឆ្នាំ១៩៩៧ មានមនុស្សជាច្រើនស្វែងរកការងារធ្វើ លើសចំនួនការងារ ដែលមានស្រាប់។ ហើយខ្ញុំជាម្នាក់ ក្នុងចំណោមពួកគេ។ បន្ទាប់ពីខ្ញុំបានព្យាយាមស្វែងរកការងារ អស់រយៈពេល៩ខែ ដោយចិត្តថប់បារម្ភ ខ្ញុំក៏រកបានការងារមួយ ធ្វើជាអ្នកនិពន្ធ សម្រាប់ការផ្សាយពាណិជ្ជកម្ម។ ប៉ុន្តែ មិនបានប៉ុន្មានផង ក្រុមហ៊ុននោះក៏បានជួបបញ្ហា ហើយខ្ញុំក៏អត់ការងារធ្វើទៀត។
តើអ្នកធ្លាប់ជួបរឿងបែបនេះទេ? ពេលនោះ អ្នកមានអារម្មណ៍ថា រឿងអាក្រក់បំផុតហាក់ដូចជា បានកន្លងផុតហើយ ប៉ុន្តែ អ្នកស្រាប់តែជួបបញ្ហាថ្មីមួយទៀត ធ្វើឲ្យធ្លាក់ដល់បាតតែម្តង។ ស្រ្តីមេម៉ាយនៅក្រុងសារិបតាក៏មានបទពិសោធន៍ដូចនេះដែរ (១ពង្សាវតារក្សត្រ ១៧:១២)។ ក្នុងពេលដែលមានអំណត់ នៅក្នុងស្រុក ស្រ្តីមេម៉ាយនោះបានរៀបចំអាហារ ចុងក្រោយសម្រាប់រូបនាង និងកូនរបស់នាង។ តែនៅពេលនោះ ហោរាអេលីយា ក៏បានសុំទទួលទានអាហារជាមួយដែរ។ ស្រ្តីមេម៉ាយបានព្រមឲ្យនំបុ័ង ដល់ហោរាអេលីយ៉ា ទាំងស្ទាក់ស្ទើរ ហើយព្រះជាម្ចាស់ក៏បានបន្តរផ្គត់ផ្គង់ ម្សៅ និងប្រេងអូលីវរហូត សម្រាប់នាង និងកូនរបស់នាង (ខ.១០-១៦)។
ក្រោយនោះមក កូនប្រុសរបស់នាង ក៏ចាប់មានជម្ងឺ។ ជំងឺនោះធ្ងន់ណាស់ ដល់ម៉្លេះបានជាគ្មានដង្ហើមក្នុងខ្លួនឡើយ។ ដូច្នេះ នាងក៏និយាយទៅអេលីយ៉ាថា “ឱអ្នកសំណប់របស់ព្រះអើយ តើខ្ញុំ និងលោក មានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំលឹកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសំលាប់កូនខ្ញុំឬ?”(ខ.១៨)។
ប្រហែលជានៅពេលខ្លះ…
អំណរក្នុងការចែកទាន ឬការឲ្យ
មានពេលមួយ ខ្ញុំជួបរឿងក្រៀមក្រំ ពេញមួយសប្ដាហ៍។ ខ្ញុំមានអារម្មណ៍ល្វើយ មិនចង់ធ្វើការងារអ្វីទាំងអស់ ហើយខ្ញុំក៏មិនដឹងថា មកពីមូលហេតុអ្វីដែរ។
ជិតដល់ចុងសប្តាហ៍ ខ្ញុំក៏បានទទួលដំណឹងថា អ៊ុំស្រីរបស់ខ្ញុំម្នាក់ មានជំងឺខូចតម្រងនោម។ ខ្ញុំដឹងថា ខ្ញុំត្រូវតែទៅសួរសុខទុក្ខគាត់ ផ្ទុយទៅវិញ ខ្ញុំបែរជាមានអារម្មណ៍ថា ចង់ពន្យាពេលទៅសួរសុខទុក្ខគាត់ទៅវិញ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំក៏ បានព្យាយាមទៅផ្ទះគាត់ឲ្យខានតែបាន ដែលនៅទីនោះ យើងក៏បានបរិភោគអាហារ ជជែកគ្នាលេង ហើយអធិស្ឋានជាមួយគ្នា។ មួយម៉ោងក្រោយមក ខ្ញុំបានធ្វើដំណើរចេញពីផ្ទះគាត់ ដោយទទួលអាម្មណ៍ស្រស់ស្រាយ ជាលើកដំបូង ក្នុងរយៈពេលមួយសប្តាហ៍នោះ។ តាមពិត ការផ្តោតទៅលើសុខទុក្ខរបស់អ្នកដទៃ ជាជាងផ្តោតទៅលើខ្លួនឯង បានជួយឲ្យខ្ញុំមានអារម្មណ៍ប្រសើរឡើង។
អ្នកជំនាញផ្នែកចិត្តសាស្រ្តបានរកឃើញថា ការធ្វើទាន ឬការឲ្យ អាចបង្កើតឲ្យមានការស្កប់ចិត្ត ពេលដែលអ្នកឲ្យ បានមើលឃើញថា អ្នកទទួលមានការដឹងគុណចំពោះការឲ្យនោះ។ អ្នកជំនាញមួយចំនួន ថែមទាំងបានជឿថា មនុស្សមាន ចិត្តសប្បុរស តាំងពីកំណើតមក!
ប្រហែលមកពីហេតុនេះហើយ នៅពេលដែលសាវ័កប៉ុលលើកទឹកចិត្តដល់ពួកជំនុំ នៅទីក្រុងថែស្សាឡូនីច ឲ្យកសាងសហគមន៍នៃសេចក្តីជំនឿ គាត់ក៏បានលើកទឹកចិត្តពួកគេឲ្យជួយអ្នកដែលទន់ខ្សោយ(១ថែស្សាឡូនីច ៥:១៤)។ មុននោះ គាត់បានដកស្រង់ព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានមានបន្ទូលថា “ដែលឲ្យ នោះបានពរជាជាងទទួល” (កិច្ចការ ២០:៣៥)។ ទោះបីក្នុងបរិបទនេះ សាវ័កប៉ុលកំពុងតែនិយាយសំដៅទៅលើការធ្វើទាន…