ប្រភេទ  |  July

រឿងនីមួយៗបង្កប់ព្រះនាមទ្រង់

មានពេលមួយ ខ្ញុំបានបើកព្រះគម្ពីររូបភាព សម្រាប់កុមារ ហើយក៏បានចាប់ផ្តើមអានខគម្ពីរនោះឲ្យចៅៗរបស់ខ្ញុំស្តាប់។ ភ្លាមៗនោះ យើងមានការជក់ចិត្តយ៉ាងខ្លាំង ចំពោះរឿងដែលនិយាយអំពីសេចក្តីស្រឡាញ់ និងការផ្គត់ផ្គង់របស់ព្រះ ដែលបានពិពណ៌នាជាពាក្យសម្រាយ។ ខ្ញុំក៏បានគូសចំណាំទំព័រដែលយើងកំពុងតែអាននោះ រួចបិទសៀវភៅនោះ ដើម្បីមើលក្របរបស់វា ឃើញចំណងជើងដែលគេបានដាក់ឲ្យថា : រឿងរបស់ព្រះយេស៊ូវ ក្នុងព្រះគម្ពីរ : រឿងនីមួយៗមានបង្កប់ព្រះនាមទ្រង់។
ជាការពិតណាស់ រឿងនីមួយៗមានបង្កប់ព្រះនាមទ្រង់។

ខ្ញុំសូមនិយាយដោយស្មោះត្រង់ថា ជួនកាល ពេលខ្ញុំអានរឿងក្នុងព្រះគម្ពីរប៊ីប ជាពិសេសក្នុងកណ្ឌគម្ពីរសញ្ញាចាស់ ខ្ញុំក៏ពិបាកយល់ដែរ។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាអ្នកដែលមិនស្គាល់ព្រះ ហាក់ដូចជាមានជ័យជម្នះមកលើរាស្រ្តរបស់ទ្រង់? យើងដឹងថា ចរិកលក្ខណៈរបស់ទ្រង់បរិសុទ្ធ ហើយបំណងព្រះទ័យទ្រង់ក៏ល្អ តែហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យភាពសាហាវព្រៃផ្សៃយ៉ាងនោះ កើតមានចំពោះរាស្រ្តទ្រង់?

បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ទ្រង់បានជួបសិស្សទ្រង់ពីរនាក់ នៅតាមផ្លូវទៅកាន់ភូមិអេម៉ោស។ កាលនោះ ពួកគេមើលទ្រង់មិនស្គាល់ ហើយកំពុងតែមានការខកចិត្ត ចំពោះការសុគតរបស់ព្រះមែស៊ី ដែលពួកគេធ្លាប់តែសង្ឃឹមរង់ចាំនោះ(លូកា ២៩:១៩-២៤)។ គឺសង្ឃឹមថា ទ្រង់នឹងយាងមកប្រោសលោះសាសន៍អ៊ីស្រាអែល(ខ.២១)។ បន្ទាប់មកព្រះយេស៊ូវក៏បាន “ស្រាយន័យសេចក្តី ដែលតម្រូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ និងគម្ពីរពួកហោរារៀងមក”(ខ.២៧)។

រឿងនីមួយៗក្នុងព្រះគម្ពីរប៊ីប សុទ្ធតែបង្កប់ព្រះនាមទ្រង់ សូម្បីតែនៅក្នុងរឿងដែលពិបាកយល់ ព្រោះរឿងទាំងនោះបានបើកបង្ហាញភាពប្រេះបែក ក្នុងពិភពលោករបស់យើង និងបង្ហាញឲ្យយើងដឹងថា យើងត្រូវការព្រះសង្រ្គោះមួយអង្គ។ គ្រប់សកម្មភាព ហេតុការណ៍…

ស្មោះត្រង់ចំពោះព្រះជាម្ចាស់

មានពេលមួយចៅប្រុសរបស់ខ្ញុំដែលមានអាយុ៣ឆ្នាំ មានបញ្ហាទាំងព្រលឹម។ គាត់មិនអាចរកឃើញអាវដែលគាត់ចូលចិត្តពាក់ជាងគេ។ ស្បែកជើងដែលគាត់ចង់ពាក់ មានកម្តៅក្តៅពេក។ គាត់ក៏បានងិកងក់ដាក់ជីដូនរបស់គាត់ រួចអង្គុយយំតែម្នាក់ឯង។

ខ្ញុំក៏បានសួរគាត់ថា “តើចៅមិនសប្បាយចិត្តរឿងអី្វ? យើងក៏បានជជែកគ្នាមួយសន្ទុះ ហើយបន្ទាប់ពីគាត់បានសម្រួលអារម្មណ៍ហើយ ខ្ញុំក៏បានសួរគាត់ដោយសុភាពថា តើគាត់មានអាកប្បកិរិយ៉ាល្អ ចំពោះជីដូនគាត់ទេ? គាត់ក៏បានមើលទៅស្បែកជើងគាត់ ហើយឆ្លើយថា គាត់បានធ្វើខុសហើយ គាត់សូមទោស។

ខ្ញុំក៏មានចិត្តអាណឹតគាត់។ គាត់មិនបានបដិសេធថា គាត់មិនបានធ្វើខុសនោះទេ ផ្ទុយទៅវិញ គាត់បានសារភាព ដោយចិត្តស្មោះត្រង់។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ពេលដែលយើងបានធ្វើអំពើបាប យើងចាំបាច់ត្រូវទូលសូមព្រះយេស៊ូវអត់ទោសបាបឲ្យយើង ហើយសូមទ្រង់ជួយយើងឲ្យធ្វើឲ្យបានល្អឡើង។

ក្នុងបទគម្ពីរអេសាយ ជំពូក១ ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់រាស្រ្តទ្រង់ អំពីការអាក្រក់ដែលពួកគេបានប្រព្រឹត្ត។ ការស៊ីសំណូក និងភាពអយុត្តិធម៌បានកើតឡើង នៅក្នុងតុលាការ ហើយគេបានកេងប្រវ័ញ្ចក្មេងកំព្រា និងស្រ្តីម៉េម៉ាយ។ តែទោះជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់បានឆ្លើយតបចំពោះពួកគេ ដោយសេចក្តីមេត្តាកុរណា ដោយឲ្យពួកគេសារភាពអំពើបាបដែលពួកគេបានធ្វើ ហើយងាកបែរចេញពីការអាក្រក់ទាំងនោះ។ គឺដូចដែលទ្រង់មានបន្ទូលថា “ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ”(អេសាយ ១:១៨)។

ព្រះជាម្ចាស់សព្វព្រះទ័យឲ្យយើងមានការបើកចំហរចំពោះទ្រង់ ដើម្បីដោះស្រាយបញ្ហានៃអំពើបាបរបស់យើង។ កាលណាយើងប្រែចិត្តចេញពីអំពើបាប ដោយចិត្តស្មោះត្រង់ ទ្រង់នឹងប្រទានការអត់ទោសបាបដល់យើងរាល់គ្នា ដោយសេចក្តីស្រឡាញ់។ គឺដូចមានសេចក្តីចែងថា “បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់…

របៀបស្វែងរកសន្តិភាព

កាលខ្ញុំនៅក្មេង ពេលដែលខ្ញុំកំពុងតែញាំអាហារពេលថ្ងៃត្រង់ ជាមួយមិត្តភក្តិខ្ញុំ គាត់បានសួរខ្ញុំថា “តើអ្នកគិតថា សន្តិភាពគឺជាអ្វី?” ខ្ញុំក៏បានសួរទៅគាត់វិញទាំងឆ្ងល់ថា តើគាត់សួរខ្ញុំធ្វើអ្វី? គាត់ក៏បានឆ្លើយថា កាលយើងកំពុងចូលរួមកម្មវិធីថ្វាយបង្គំព្រះក្នុងព្រះវិហារ គាត់បានឃើញជើងខ្ញុំនៅមិនស្ងៀម ធ្វើឲ្យគាត់ឆ្ងល់ថា ខ្ញុំកំពុងតែមានការមិនសប្បាយចិត្ត ដោយសាររឿងអ្វីមួយឬយ៉ាងណា? គាត់ក៏បានសួរខ្ញុំថា តើខ្ញុំបានគិតដល់សន្តិភាព ឬសេចក្តីសុខសាន្តដែលព្រះប្រទានដល់អ្នកដែលស្រឡាញ់ទ្រង់ឬទេ?

កាលនោះ សំណួររបស់គាត់បានធ្វើឲ្យខ្ញុំមានការឈឺចាប់បន្តិច ប៉ុន្តែ សំណួរនោះបានបណ្តាលចិត្តខ្ញុំ ឲ្យចាប់ផ្តើមការធ្វើដំណើរមួយ នៅក្នុងព្រះ។ ខ្ញុំក៏បានចាប់ផ្តើមបើកមើលព្រះគម្ពីរ ដើម្បីស្វែងយល់អំពីរបៀបដែលរាស្រ្តរបស់ព្រះឱបក្រសោបយកអំណោយនៃសេចក្តីសុខសាន្ត ឬសន្តិភាព សូម្បីតែនៅពេលដែលពួកគេកំពុងទុក្ខលំបាកក៏ដោយ។ ពេលខ្ញុំអានកណ្ឌគម្ពីរសំបុត្រដែលសាវ័កប៉ុលបានសរសេផ្ញើទៅពួកជំនុំ នៅទីក្រុងកូល៉ុស ខ្ញុំក៏បានឃើញការបង្រៀនរបស់គាត់ ដែលបានបង្គាប់គ្រីស្ទបរិស័ទទាំងឡាយ ឲ្យអនុញ្ញាតឲ្យសន្តិភាព ឬសេចក្តីមេត្រីរបស់ព្រះគ្រីស្ទត្រួតត្រានៅក្នុងចិត្ត(កូល៉ុស ៣:១៥)។

កាលនោះ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅពួកជំនុំមួយកន្លែង ដែលគាត់មិនដែលបានទៅសួរសុខទុក្ខ ប៉ុន្តែ គាត់បានទទួលដំណឹង ពីមិត្តភក្តិគាត់ឈ្មោះ អេប៉ាប្រាស។ គាត់មានការបារម្ភពីពួកគេ ខណៈពេលដែលពួកគេកំពុងតែជួបការបង្រៀនក្លែងក្លាយ ដែលធ្វើឲ្យពួកគេបាត់បង់សន្តិភាពនៃព្រះគ្រីស្ទ។ ប៉ុន្តែ គាត់មិនបានស្តីបន្ទោសពួកគេទេ ផ្ទុយទៅវិញ គាត់បានលើកទឹកចិត្តពួកគេ ឲ្យទុកចិត្តព្រះយេស៊ូវ ដែលទ្រង់នឹងប្រទានការធានា និងសេចក្តីសង្ឃឹមដល់ពួកគេ(ខ.១៥)។

យើងត្រូវសម្រេចចិត្តថា យើងនឹងឱបក្រសោបយក ឬបដិសេធសន្តិភាព ឬសេចក្តីមេត្រីរបស់ព្រះគ្រីស្ទ ក្នុងចិត្តយើង។ ពេលណាយើងងាកទៅរកព្រះអង្គ ដោយទូលសូមទ្រង់ឲ្យគង់នៅក្នុងចិត្តយើង ទ្រង់នឹងរំដោះយើងឲ្យរួចពីការថប់បារម្ភ និងទុក្ខព្រួយ…

តើនរណាខ្លះកំពុងតែឃ្លានអាហារ?

ថូម៉ាសបានកើតក្នុងគ្រួសារក្រីក្រមួយ នៅប្រទេសឥណ្ឌា ហើយក្រោយមក ជនជាតិអាមេរិកក៏បានយកគាត់ទៅចិញ្ចឹម។ ពេលគាត់ធ្វើដំណើរត្រឡប់មកប្រទេសឥណ្ឌាវិញ គាត់បានសង្កេតឃើញក្មេងៗមានការខ្វះខាតដ៏ធ្ងន់ធ្ងរ នៅក្នុងស្រុកកំណើតរបស់គាត់។ ដូចនេះគាត់ដឹងថា គាត់ត្រូវតែជួយពួកគេ។ គាត់ដឹងថា គាត់ត្រូវធ្វើអ្វីម្យ៉ាង។ គាត់ក៏បានចាប់ផ្តើមរៀបគម្រោងត្រឡប់ទៅអាមេរិកវិញ ដើម្បីបញ្ចប់ការសិក្សារបស់គាត់ ហើយសន្សំលុយឲ្យបានច្រើន រួចវិលត្រឡប់មកស្រុកកំណើតគាត់វិញ នៅពេលអនាគត។

មានពេលមួយ គាត់ក៏បានអានបទគម្ពីរយ៉ាកុប ២:១៤-១៨ ដែលក្នុងនោះសាវ័កយ៉ាកុបបានចោទសួរថា “បើអ្នកណាថាខ្លួនមានសេចក្តីជំនឿ តែមិនប្រព្រឹត្តតាម នោះតើមានប្រយោជន៍អ្វី តើសេចក្តីជំនឿអាចនឹងជួយសង្គ្រោះអ្នកនោះបានដែរឬ?” ពេលថូម៉ាសបានត្រឡប់ទៅស្រុកកំណើតគាត់វិញ គាត់ឮក្មេងស្រីតូចម្នាក់ស្រែកប្រាប់ម្តាយរបស់វាថា វាឃ្លានណាស់។ ពេលនោះ គាត់ក៏បាននឹកចាំថា កាលគាត់នៅក្មេង គាត់បានរកមើលអាហារក្នុងធុងសំរាមបរិភោគ ដោយសារឃ្លានអាហារខ្លាំងពេក។ ថូម៉ាសក៏បានដឹងថា គាត់មិនអាចរង់ចំាច្រើនឆ្នាំទៀតបានទេ។ គាត់ក៏បានសម្រេចចិត្តថា គាត់នឹងចាប់ផ្តើមជួយពួកគេនៅពេលនោះតែម្តង។

សព្វថ្ងៃនេះ គាត់មានមជ្ឈមណ្ឌលកុមារកំព្រាមួយកន្លែង ដែលបានទទួលចិញ្ចឹមក្មេងៗ៥០នាក់ ដោយផ្តល់អាហារគ្រប់គ្រាន់ និងថែទាំពួកគេ ដោយនាំពួកគេឲ្យស្គាល់ព្រះយេស៊ូវ ហើយទទួលការអប់រំ។ ទាំងអស់នេះ គឺដោយសារតែបុរសម្នាក់នេះមិនបានពន្យាពេល នៅក្នុងការងារអ្វីដែលព្រះជាម្ចាស់ត្រាសហៅឲ្យគាត់ធ្វើភ្លាមៗ។
ការបង្រៀនរបស់សាវ័កយ៉ាកុបក៏មានន័យសម្រាប់យើងរាល់គ្នាផងដែរ។ ជំនឿដែលយើងមានចំពោះព្រះយេស៊ូវបានផ្តល់ឲ្យយើងនូវទំនាក់ទំនងជាមួយទ្រង់ ជីវិតអស់កល្ប និងក្តីសង្ឃឹមសម្រាប់ពេលអនាគត។ ប៉ុន្តែ តើជំនឿរបស់យើងមានប្រយោជន៍អ្វី បើយើងមិនឈោងទៅរក ហើយជួយអ្នកដែលខ្វះខាត? តើមាននរណាខ្លះ ដែលកំពុងតែស្រេកឃ្លានអាហារ? —DAVE BRANON

មនុស្សមានបាបដូចយើង

ខ្ញុំ​មាន​មិត្ត​ភក្តិ​ម្នាក់ ឈ្មោះ អេឌីត(Edith)។ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ អំពី​ថ្ងៃ​ដែល​គាត់​បាន​សម្រេច​ចិត្ត​ដើរ​តាម​ព្រះយេស៊ូវ យ៉ាង​ដូច​នេះ​ថា:

កាល​ពី​មុន អេឌីត​មិន​ខ្វល់​អំពី​រឿង​ជំនឿ​សាសនា​ឡើយ។ ប៉ុន្តែ នៅ​ពេល​ព្រឹក ថ្ងៃ​អាទិត្យ​មួយ​ គាត់​បាន​ដើរ​ចូល​ព្រះវិហារ នៅ​ក្បែរ​អាផាតមិន​របស់​គាត់ ដើម្បី​ស្វែង​រក​អ្វី​មួយ ដែល​អាច​ធ្វើ​ឲ្យ​វិញ្ញាណ​ស្រេក​ឃ្លាន​របស់​គាត់ មាន​ភាព​ស្កប់​ស្កល់។ នៅ​ថ្ងៃ​នោះ លោក​គ្រូ​គង្វាល​ក៏​បាន​អាន​បទ​គម្ពីរ លូកា ១៥:១-២ ដែល​បាន​ចែង​ដូច​នេះ​ថា “អស់​ទាំង​អ្នក​យក​ពន្ធ និង​អ្នក​មាន​បាប គេ​ក៏​ចូល​មក​ជិត ដើម្បី​ស្តាប់​ទ្រង់។ នោះ​ពួក​ផារិស៊ី និង​ពួក​អាចារ្យ​គេ​ឌុកដាន់​ថា អ្នក​នេះ​ទទួល​មនុស្ស​បាប ហើយ​ក៏​ស៊ី​ជា​មួយ​នឹង​គេ​ផង”។

បទ​គម្ពីរ​នោះ​បាន​ចែង​យ៉ាង​ដូច​នេះ ប៉ុន្តែ ពេល​នោះ នាង​បាន​ស្តាប់​ឮ​លោកគ្រូ​គង្វាល​អាន​ថា “អ្នក​នោះ​ទទួល​មនុស្ស​មាន​បាប ហើយ​អេឌីត​ក៏​នៅ​ជា​មួយ​នឹង​គេ​ផង​ដែរ”។ នាង​ក៏​បាន​ក្រោក​ឈរ​ទាំង​ហួស​ចិត្ត។ ទី​បំផុត នាង​ក៏​បាន​ដឹង​ថា ខ្លួន​មាន​កំហុស ប៉ុន្តែ គំនិត​របស់​នាង នៅ​តែ​គិត អំពី​ការ​ដែល​ព្រះ​យេស៊ូវ​ទទួល​ស្វាគមន៍​មនុស្ស​មាន​បាប ដែល​រាប់​បញ្ចូល​ទាំង​អេឌីត​ផង​ដែរ។ នៅ​ពេល​រសៀល​ថ្ងៃ​នេះ នាង​ក៏​បាន​សម្រេច​ចិត្ត “ចូល​ទៅ​ជិត” ព្រះ​យេស៊ូវ ហើយ​ក៏​បាន​ស្តាប់​ព្រះ​បន្ទូល​ទ្រង់។ នាង​ក៏​បាន​ចាប់​ផ្តើម​អាន​ដំណឹង​ល្អ ហើយ​មិន​យូរ​ប៉ុន្មាន​ នាង​ក៏​បាន​សម្រេច​ចិត្ត​ទទួល​ជឿ ​ហើយ​ដើរ​តាម​ទ្រង់។

ពួក​អ្នក​កាន់​សាសនា​នៅ​សម័យ​ព្រះ​យេស៊ូវ មាន​ការ​មិន​ពេញ​ចិត្ត ពេល​ដែល​ព្រះ​យេស៊ូវ​គង់​សោយ​អាហារ ជា​មួយ​មនុស្ស​មាន​បាប ដែល​គេ​ស្អប់​ខ្ពើម។ ក្រឹត្យ​វិន័យ​របស់​ពួក​គេ​បាន​ហាម​ពួក​គេ មិន​ឲ្យ​ភព​ប្រសព្វ​នឹង​មនុស្ស​ប្រភេទ​នោះ​។…

ការជម្នះឧបស័គ្គ

ខ្ញុំ និង​មិត្ត​ភ័ក្ត​របស់​ខ្ញុំ​បាន​ជួប​ជុំ​គ្នា​ជា​រៀង​រាល់​ខែ​ ដើម្បី​ឲ្យ​គ្នាយើង​ទទួល​ខុស​ត្រូវ ចំពោះ​គោល​ដៅ​របស់​យើង​ផ្ទាល់​ៗ​ខ្លួន​។ ម៉ារី(Mary) មិត្ត​ភក្តិ​របស់​ខ្ញុំ​ ចង់​ផ្លាស់​ប្តូរ​កម្រាល​កៅ​អី នៅ​ក្នុង​ផ្ទះ​បាយ​របស់​នាង មុន​ពេល​ឆ្នាំ​ថ្មី​មក​ដល់។ នៅ​ក្នុង​ការ​ប្រជុំ​របស់​យើង ក្នុង​ខែ​វិច្ឆិការ នាង​ក៏​បាន​ធ្វើ​ការ​រាយ​ការណ៍ យ៉ាង​ឆ្លាត​វ័យ អំពី​ការ​រីក​ចម្រើន​របស់​នាង ចាប់​តាំង​ពី​ខែ​ធ្នូ​មក។ នាង​ប្រាប់​យើង​ថា នាង​បាន​ចំណាយ​ពេល​១០​ខែ និង​ពីរ​ម៉ោង ដើម្បី​ផ្លាស់​ប្តូរ​កម្រាល​កៅ​អី​របស់​នាង​។ នាង​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ ទំរាំ​តែ​រក​បាន​កម្រាល​ដែល​នាង​ត្រូវ​ការ ឬ​រក​បាន​ពេល​ដ៏​ស្ងាត់​ស្ងៀម នៅ​ឆ្ងាយ​ពី​ការ​ទាម​ទា​នៃ​ការងារ​របស់​នាង និង​តម្រូវ​ការ​របស់​កូន​តូច​របស់​នាង ហើយ​បន្ទាប់​ពី​នោះ គម្រោង​ផ្លាស់​ប្តូរ​កម្រាលកៅអី​នេះ​ចំណាយ​ពេល​ធ្វើ​ការ​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ ដើម្បី​សម្រេច​បាន​ជោគ​ជ័យ ដោយ​ការ​ប្តេជ្ញា​ចិត្ត។

ព្រះ​អម្ចាស់​បាន​ត្រាស​ហៅ​លោក​នេហេមា ឲ្យ​បំពេញ​កិច្ច​ការ ដែល​ធំ​ជាង​កិច្ចការ​នេះ គឺ​នាំ​មក​នូវ​ការ​ជួស​ជុល​ទីក្រុង​យេរូសាឡិម​ឡើង​វិញ បន្ទាប់​ពី​កំផែង​នៃ​ទីក្រុង​នេះ បាន​ខូច​អស់​រយៈ​ពេល​១៥០​ឆ្នាំ​(នេហេមា ២:៣-៥,១២)។ ខណៈ​ពេល​ដែល​គាត់​កំពុង​ដឹក​នាំ​ពួក​បណ្តា​ជន ឲ្យ​ធ្វើ​កិច្ចការ​នេះ ពួក​គេ​ក៏​បាន​ជួប​ការ​សើច​ចម្អក ការ​វាយ​ប្រហារ ការ​រំខាន និង​ការ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​(៤:៣,៨ ៦:១០-១២)។​ ប៉ុន្តែ ព្រះ​ទ្រង់​បាន​បំពាក់​សមត្ថ​ភាព​ពួក​គេ ឲ្យ​ឈរ​យ៉ាង​មាំមួន ដោយ​ការប្តេជ្ញា​ចិត្ត នៅ​ក្នុង​ការ​ប្រឹង​ប្រែង សម្រេច​កិច្ចការ​ដ៏​សំខាន់​នេះ ក្នុង​រយៈ​ពេល​តែ​៥២​ថ្ងៃ។

ដើម្បី​ជម្នះ​ឧបស័គ្គ​ទាំង​អស់​នេះ លោក​នេហេមា​មិន​គ្រាន់​តែ​ចាំ​បាច់​ត្រូវ​មាន​បំណង​ចិត្ត ឬ​គោលដៅ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ឡើយ ប៉ុន្តែ គាត់​ថែម​ទាំង​បាន​ទទួល​ការ​ជម្រុញ​ចិត្ត ដោយ​ដឹង​ថា ព្រះ​ទ្រង់​បាន​ជ្រើស​តាំង​គាត់ ឲ្យ​បំពេញ​កិច្ច​ការ​នេះ។ ការ​ដែល​គាត់​មាន​គោល​បំណង​ច្បាស់​លាស់ គឺ​បាន​ជម្រុញ​ចិត្ត​ពួក​បណ្តា​ជន ឲ្យ​ដើរ​តាម​ការ​ដឹក​នាំ​របស់​គាត់…

សេចក្តីសង្ឃឹម នៅក្នុងការសោកសង្រេង

កាល​ខ្ញុំ​នៅ​ក្នុង​វ័យ​១៩​ឆ្នាំ មិត្ត​ភក្តិ​ជិត​ស្និទ្ធ​របស់​ខ្ញុំ​ម្នាក់ បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍។​ ក្នុង​អំឡុង​ពេល​នៃ​សប្តាហ៍ និង​ខែ​បន្ទាប់​ពី​ហេតុការណ៍​នោះ​កើត​ឡើង ខ្ញុំ​មាន​ការ​ពិបាក​ចិត្ត គឺ​ដូច​ជា​កំពុង​តែ​ដើរ​នៅ​ក្នុង​រូង​នៃ​ការ​សោក​សង្រេង ជា​រៀង​រាល់​ថ្ងៃ។ ការ​ឈឺ​ចាប់​បណ្តាល​មក​ពី​ការ​បាត់​បង់​មនុស្ស​ម្នាក់ ដែល​នៅ​ក្មេង​ខ្ចី​យ៉ាង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​គិត​អ្វី​ឲ្យ​បាន​ស្រឡះ ហើយ​នៅ​ពេល​ខ្លះ ខ្ញុំ​ថែម​ទាំង​ផ្លឹក មិន​ដឹង​ថា មាន​អ្វី​កំពុង​កើត​ឡើង នៅ​ជុំវិញ​ខ្លួន​ឯង​ទៀត​ផង។ ខ្ញុំ​មាន​អារម្មណ៍​ថា​ងងឹត​ងងល់​យ៉ាង​ខ្លាំង ដោយ​សារ​ការ​ឈឺ​ចាប់ និង​ទុក្ខ​សោក បាន​ជា​ខ្ញុំ​មិន​អាច​គិត​ឃើញ​ព្រះ​ជា​ម្ចាស់។

ក្នុង​បទ​គម្ពីរ​លូកា ជំពូក ២៤ ពួក​សិស្ស​ពីរ​នាក់ មាន​ការ​ភ័ន្ត​ភាំង និង​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​សុគត បាន​ជា​ពួក​គេ មិន​ដឹង​ថា ខ្លួន​កំពុង​តែ​ដើរ​ជា​មួយ​ព្រះ ដែល​ជា​គ្រូ​របស់​ពួក​គេ ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ទោះ​បី​ជា​ទ្រង់​បាន​ពន្យល់​ពួក​គេ នូវ​បទ​គម្ពីរ ដែល​បាន​ចែង​អំពី​មូល​ហេតុ ដែល​ព្រះ​សង្រ្គោះ ត្រូវ​សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ក៏​ដោយ។ ទាល់​តែ​ដល់​ពេល​ដែល​ទ្រង់​យក​នំប៉័ង​មក​កាច់​ចែក​ពួក​គេ ទើប​ពួក​គេ​មើល​ទ្រង់ស្គាល់​(ខ.៣០-៣១)។ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​បាន​ឃើញ​ព្រះ​យេស៊ូវ​សុគត ក្នុង​សភាព​ក៏​គួរ​ឲ្យ​តក់​ស្លត់ តែ​ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ទ្រង់ បាន​នាំ​ឲ្យ​ពួក​គេ​មាន​សេចក្តី​សង្ឃឹម​ឡើង​វិញ។

មាន​ពេល​ខ្លះ យើង​អាច​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត ដោយ​ការ​ភ័ន្ត​ភាំង ឬ​ការ​សោក​សង្រេង គឺ​មិន​ខុស​ពី​ពួក​សាវ័ក​រប​ស់ទ្រង់​ទេ។ ប៉ុន្តែ យើង​អាច​រក​ឃើញ​សេចក្តី​សង្ឃឹម និង​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​ដ៏​រស់ ហើយ​កំពុង​ធ្វើ​ការ​ទ្រង់ ក្នុង​លោកិយ​នេះ និង​ក្នុង​ជីវិត​យើង​រាល់​គ្នា។ ទោះ​បី​ជា​យើង​នៅ​តែ​ជួប​ការ​ឈឺ​ចាប់​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​យាង​ព្រះ​គ្រីស្ទ…

ឃ្មំ និងពស់

មាន​បញ្ហា​ខ្លះ បុរស​ជា​ឪពុក​ជា​អ្នក​ចេញ​មុខ​ដោះ​ស្រាយ។ ឧទាហរណ៍ ថ្មី​ៗ​នេះ កូន​ៗ​របស់​ខ្ញុំ​បាន​ឃើញ​ឃ្មុំ​ចូល​ទៅ​ធ្វើសំបុក នៅ​ក្នុង​ប្រឡោះ ក្នុង​រាន​ហាន​ខាង​មុខ​ផ្ទះ​យើង។ ខ្ញុំ​ក៏​បាន​យក​ថ្នាំ​បាញ់​ដេញ​សត្វ​ល្អិត​មួយ​កំប៉ុង ចេញ​ទៅ​ប្រយុទ្ធ​នឹង​ពួក​វា។

ខ្ញុំ​ក៏​ត្រូវ​ឃ្មំ​ទិច​៥​មេ។

ខ្ញុំ​មិន​ចូល​ចិត្ត​ឲ្យ​សត្វ​ល្អិត​ទិច​ទេ។ ប៉ុន្តែ ខ្ញុំ​សុខ​ចិត្ត​ឲ្យ​ខ្លួន​ឯង​ឈឺ​សាច់ ជា​ជាង​ឲ្យ​ប្រពន្ធ​កូន​ត្រូវ​សត្វ​ល្អិត​ទិច។ និយាយ​រួម ការ​ថែរក្សា​សុខុមាល​ភាព​របស់​គ្រួសារ​ខ្ញុំ គឺជា​ការងារ​ចម្បង​គេ​របស់​ខ្ញុំ។  កូន​ៗ​របស់​ខ្ញុំ​យល់​អំពី​តម្រូវ​ការ​នេះ ហើយ​ពួក​គេ​ក៏​បាន​រំពឹង​ឲ្យ​ខ្ញុំ​ជួយ​បំពេញ។ ពួក​គេ​ទុក​ចិត្ត​ថា ខ្ញុំ​នឹង​ការពារ​ពួក​គេ ឲ្យ​រួច​ពី​ការ​អ្វី​ដែល​ពួក​គេ​ភ័យ​ខ្លាច។

ក្នុង​បទ​គម្ពីរ ម៉ាថាយ ជំពូក​៧ បាន​បង្រៀន​ថា យើង​ក៏​គួរ​តែ​ទូល​ថ្វាយ​អំពី​តម្រូវ​ការ​របស់​យើង ដល់​ព្រះ​ជា​ម្ចាស់​ផង​ដែរ(ខ.៧) ដោយ​ទុក​ចិត្ត​ថា ទ្រង់​នឹង​ឆ្លើយ​តប​ការ​ទូល​សូម​របស់​យើង។ ដើម្បី​ពន្យល់​អំពី​រឿង​នេះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រៀប​ធៀប​ថា “ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​កូន​សូម​នំបុ័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ដល់​វា។ ឬ​បើ​វា​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ​អី?”(ខ.៩-១០)។ សម្រាប់​ឪពុក​ម្តាយ​ដែល​មាន​ក្តី​ស្រឡាញ់ ប្រាកដ​ជា​ដឹង​ច្បាស់​ថា ត្រូវ​ឆ្លើយ​ដូច​ម្តេច ចំពោះ​សំណួរ​នេះ។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ឆ្លើយ​តែ​ម្តង ដើម្បី​ជំរុញ​ចិត្ត​យើង កុំ​ឲ្យ​អស់​ជំនឿ ចំពោះ​សេចក្តីល្អ​ដ៏​សប្បុរស​របស់​ព្រះ​វរបិតា​នៃ​យើង។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ចុះ​បើ​អ្នក​រាល់​គ្នា​ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង​បើ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាលម៉ាន​ទៅ​ទៀត”(ខ.១១)។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ត្រូវ​ស្រឡាញ់​កូន​ៗ​របស់​ខ្ញុំ កាន់​តែ​ខ្លំាង​ថែម​ទៀត។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ច្បាស់​ថា សូម្បី​តែ​សេចក្តី​ស្រឡាញ់​របស់​ឪពុក​ល្អ​បំផុត​នៅ​ផែន​ដី…

ការបង្ហាញចេញនូវសេចក្តីស្រឡាញ់ដ៏ហូរហៀ

នៅ​ថ្ងៃ​ខួប​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ អ័ឡាន(Alan)ស្វាមី​ខ្ញុំ បាន​ទិញ​ផ្កា​ស្រស់​ៗ​មួយ​បាច់​ធំ ឲ្យ​ខ្ញុំ។ កាល​នោះ​គាត់​បាន​បាត់​បង់​ការងារ ក្នុង​អំឡុង​ពេល​ដែល​ក្រុម​ហ៊ុន​របស់​គាត់​រៀប​ចំ​រចនា​សម្ព័ន្ធ​ឡើង​វិញ  ដូច​នេះ ខ្ញុំ​មិន​បាន​រំពឹង​ថា គាត់​នឹង​នៅ​តែ​បន្ត​បង្ហាញ​ចេញ​នូវ​ភាព​ស្មោះ​ស្ម័គ្រ យ៉ាង​ដូច​នេះ​ទៀត​ឡើយ។ ប៉ុន្តែ នៅ​ថ្ងៃ​ខួបអាពាហ៍​ពិពាហ៍​លើក​ទី​១៩​របស់​យើង ផ្កា​ដែល​បាន​រីក​ឡើង យ៉ាង​ស្រស់​ស្អាត បាន​ស្វាគមន៍​ខ្ញុំ ពី​លើ​ទីតាំង​របស់​វា នៅ​លើ​តុអាហារ​របស់​យើង។ ដោយ​សារ​គាត់​បាន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​បន្ត​ប្រពៃណី​មួយ​នេះ ដែល​យើង​បាន​ធ្វើ​ប្រចាំ​ឆ្នាំ  នោះ​គាត់​ក៏​បាន​សន្សំ​លុយ​ខ្លះ​ៗ​ជា​រៀង​រាល់​ខែ ដើម្បី​ឲ្យ​គាត់​អាច មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ ដើម្បី​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​ពិសេស​ផ្ទាល់​ខ្លួន​នេះ។

ស្វាមី​របស់​ខ្ញុំ​បាន​រៀប​គម្រោង​ធ្វើ​ការ​បង្ហាញ​ចេញ​ នូវ​ភាព​សប្បុរស​ដ៏​ក្លៀវក្លា​នេះ គឺ​ស្រដៀង​ទៅ​នឹង​ការ​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ឲ្យ​គេ​ធ្វើ តាម​រយៈ​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​កូរិនថូស។ លោក​សាវ័ក​បាន​សរសើរ​ពួក​ជំនុំ​មួយ​នេះ សម្រាប់​ការ​ដាក់​ដង្វាយ ដោយ​អស់​ពី​ចិត្ត និង​ដោយ​ចិត្ត​ឆេះ​ឆួល(២កូរិនថូស ៩:២,៥) ដោយ​រំឭក​ពួក​គេ​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​អ្នក​ដែល​ថ្វាយ​ដោយ​ចិត្ត​សប្បុរស និង​អំណរ(ខ.៦-៧)។ សរុប​មក គ្មាន​នរណា​ម្នាក់ ដែល​បាន​ឲ្យ ច្រើន​ជាង​ព្រះ​ដ៏​ផ្គត់​ផ្គង់ ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​នៃ​យើង ដែល​តែង​តែ​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​យើង​(ខ.៨-១០)។

យើង​អាច​មាន​ចិត្ត​សប្បុរស នៅ​ក្នុង​ការ​ឲ្យ ក្នុង​ការ​គ្រប់​យ៉ាង ដោយ​មើល​ថែរ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ព្រះ​អម្ចាស់​បំពេញ​សេចក្តី​ត្រូវ​ការ ទាំង​ខាង​សម្ភារៈ អារម្មណ៍ និង​វិញ្ញាណ​របស់​យើង​(ខ.១១)។ ខណៈ​ពេល​ដែល​យើង​ធ្វើ​អំណោយ ឬ​ធ្វើ​ទាន​ដល់​អ្នក​ដទៃ យើង​អាច​បង្ហាញ​ចេញ​នូវ​ការ​ដឹង​គុណ​ចំពោះ​ព្រះ​ជា​ម្ចាស់ សម្រាប់​អ្វី​ៗ​ដែល​ទ្រង់​បាន​ប្រទាន​យើង។ យើង​ថែម​ទាំង​អាច​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ឲ្យ​សរសើរ​ដំកើង​ព្រះ​អម្ចាស់ ហើយ​ឲ្យ​ធ្វើ​ទាន ឬ​ធ្វើ​អំណោយ ពី​អ្វី​ទាំង​អស់​ដែល​ទ្រង់​បាន​ប្រទាន​ពួក​គេ(ខ.១២-១៣)។

ការ​ឲ្យ…

ការបម្រើដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន

មាន​មនុស្ស​មួយ​ក្រុម​តូច កំពុង​តែ​ឈរ​ផ្តុំ​គ្នា តែ​មើល​ទៅ នៅ​ឃើញ​តូច បើ​ធៀប​នឹង​ដើម​ឈើ​ដ៏​ធំ​មួយ​ដើម កំពុង​តែដេក​ដួល​នៅ​ក្នុង​ទីធ្លា​ផ្ទះ។ ដូន​ចាស់​ម្នាក់​កំពុង​ឈរ​ទប់​ខ្លួន នឹង​ឈើ​ច្រត់ ក៏​បាន​រៀបរាប់​អំពី​ហេតុ​ការណ៍ ដែល​គាត់​បាន​មើល​ឃើញ​ខ្យល់​ព្យុះ​កាល​ពី​ពេល​យប់​ម្សិល​មិញ បក់​បោក​មក​លើ ដើម​អ៊ែម​ដ៏​ធំ​សម្បើម​របស់​គាត់ ធ្វើ​ឲ្យ​វា​ដួល​រលំ​។ គាត់​ក៏​បាន​និយាយ​បន្ត​ទៀត ដោយ​សម្លេង​អួល​ដើម​ករ​ថា អ្វី​ដែល​អាក្រក់​បំផុត​នោះ គឺ​វា​បាន​បំផ្លាញ​របង​ថ្ម​ដ៏​គួរ​ឲ្យ​ស្រឡាញ​របស់​គាត់​ផង​ដែរ។ ស្វាមី​របស់​គាត់​បាន​សាង​សង់​របង​ថ្ម​នោះ ពេល​ដែល​ពួក​គាត់​ទើប​តែ​រៀប​ការ​ថ្មី​ៗ​។ ស្វាមី​គាត់​ស្រឡាញ់​របង​ថ្ម​នោះ​ណាស់។ គាត់​ក៏​ស្រឡាញ់​របង​ថ្ម​នោះ​ដែរ។ តែ​វា​បាន​ខូច​ហើយ គឺ​មិន​ខុស​ពី​ស្វាមី​គាត់​ទេ។

នៅ​ពេល​ព្រឹក​បន្ទាប់ ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​លប​មើល​កម្មករ​របស់​ក្រុម​ហ៊ុន​ដាំ​ដើម​ឈើ កំពុង​តែ​យក​ដើមឈើ​ដែល​បាន​រំលំ​នោះ​ចេញ​ពី​ទីធ្លា​ផ្ទះ​គាត់ ស្នាម​ញញឹម​ដ៏​ធំ​មួយ ក៏​បាន​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​គាត់។ នៅ​ចន្លោះ​មែក​ឈើ​ទាំង​នោះ គាត់​សង្កេត​ឃើញ​មនុស្ស​ពេញ​វ័យ​ពីរ​នាក់ និង​ក្មេង​ប្រុស​ម្នាក់ បាន​កាត់​ស្មៅ​ឲ្យ​គាត់ ដោយ​ធ្វើ​ការ​វាស់​វែង​យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បី​សាង​សង់​របង​ថ្ម​ដែល​គួរ​ឲ្យ​ស្រឡាញ់​របស់​គាត់​ឡើង​វិញ។

ហោរា​អេសាយ​បាន​ពិពណ៌នា អំពី​ប្រភេទ​នៃ​ការ​បម្រើ ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ គឺ​ការ​ប្រព្រឹត្ត​ដែល​កម្សាន្ត​ចិត្ត​អ្នក​ដែល​នៅ​ក្បែរ​យើង ដែល​មាន​ដូច​ជា​ការ​ជួយ​ជួស​ជុល​របង​ថ្ម ឲ្យ​ដូន​ចាស់​នោះ​ជា​ដើម។ បទ​គម្ពីរ​នេះ​បាន​បង្រៀន​យើង​ថា សម្រាប់​ព្រះ​ជា​ម្ចាស់ ការ​បម្រើ​អ្នក​ដទៃ ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​មាន​តម្លៃ​ជាង​ការ​ធ្វើ​ពីធី​បុណ្យ​ខាង​វិញ្ញាណ។ តាម​ពិត ព្រះ​ទ្រង់​មាន​ព្រះពរ​ពីរ​យ៉ាង សម្រាប់​ការ​បម្រើ​របស់​កូន​ទ្រង់ ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ ទី​មួយ ទ្រង់​ប្រើ​ការ​បម្រើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​របស់​យើង ដើម្បី​ជួយ​ដល់​អ្នក​ដែល​គេ​គាប​សង្កត់ និង​ខ្វះ​ខាត​(អេសាយ ៥៨:៧-១០)។ ទីពីរ ព្រះ​ទ្រង់​ប្រទាន​ពរ​ដល់​អ្នក​ដែល​បាន​បម្រើ​គេ ដោយ​ឲ្យ​ពួក​គេ​មាន​កេរ្តិ័​ឈ្មោះ​ល្អ ធ្វើ​ជា​កម្លាំង​វិជ្ជ​មាន​ដ៏​មាន​អំណាច ក្នុង​នគរ​ទ្រង់​(ខ.១១-១២)។ តើ​អ្នក​នឹង​ផ្តល់​ឲ្យ​អ្នក​ដទៃ…