នៅលើដើមឈើ
មានពេលមួយ ម្តាយខ្ញុំបានឃើញកូនឆ្មារបស់ខ្ញុំ ឈ្មោះវេលវេត(Velvet) នៅលើចង្រ្កានបាយ កំពុងតែស៊ីនំប៉័ងដែលបានផលិតនៅផ្ទះ។ ដោយសារគាត់មានភាពនឿយណាយខ្លំាំង គាត់ក៏បានធ្វើសម្លេងដេញវា ឲ្យចេញតាមទ្វារទៅក្រៅផ្ទះបាត់។ ប៉ុន្មានម៉ោងក្រោយមក យើងក៏បានខំរកមើលវា នៅក្នុងទីធ្លាផ្ទះយើង នៅតែមិនឃើញ។ យើងក៏បានឮសម្លេងវាយំល្វើយៗ តាមខ្យល់ ហើយខ្ញុំក៏បានងើយទៅចុងដើមឈើ ក៏បានឃើញកូនឆ្មាពណ៌ខ្មៅ កំពុងនៅលើមែកឈើ។
ដោយសារវាបានប្រញាប់រត់គេចទំាងប្រញាប់ប្រញាល់ ពីភាពតប់ប្រមល់របស់ម្តាយខ្ញុំ ដោយព្រោះតែវាបានស៊ីនំប៉័ង វាក៏បានជ្រើសរើសកន្លែងដែលកាន់តែពិបាកជាងមុនទៅទៀត។ ជួនកាល យើងក៏អាចធ្វើអ្វីដែលស្រដៀងនឹងសត្វឆ្មាមួយក្បាលនេះផងដែរ ដោយរត់ចេញពីកំហុសរបស់យើង ហើយបែរជាទៅរកកន្លែងដែលគ្រោះថ្នាក់។ ប៉ុន្តែ ព្រះទ្រង់នៅតែសព្វព្រះទ័យនឹងមកជួយសង្រ្គោះយើងទៀត។
ហោរ៉ាយ៉ូណាស បានរត់គេចពីព្រះ ដោយការមិនស្តាប់បង្គាប់ ពេលទ្រង់ត្រាសហៅគាត់ ឲ្យទៅប្រកាសព្រះបន្ទូលទ្រង់ ដល់ក្រុងនីនីវេ ហើយក៏ត្រូវសត្វត្រីធំលេបចូលទៅក្នុងពោះ។ “ក្នុងរវាងនោះ យ៉ូណាសក៏អធិស្ឋានដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ពីក្នុងពោះត្រី។ លោកទូលថា ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះទុក្ខលំបាករបស់ទូលបង្គំ ទ្រង់ក៏បានឆ្លើយមកទូលបង្គំហើយ”(យ៉ូណាស ២:២-៣)។ ព្រះទ្រង់បានឮលោកយ៉ូណាសទូលអង្វរ ហើយក៏បាន “បង្គាប់ដល់ត្រីនោះ វាក៏ក្អែយ៉ូណាសចេញនៅលើដីគោក”(ខ.១១)។ បន្ទាប់មក ព្រះទ្រង់ក៏បានផ្តល់ឱកាសមួយទៀត ឲ្យលោកយ៉ូណាស(៣:១)។
បន្ទាប់ពីយើងបានព្យាយាមលួងលោមវេលវេតឲ្យចុះមកដី អស់ចិត្តហើយ យើងក៏បានហៅភ្នាក់ងារពន្លត់អគ្គីភ័យក្នុងតំបន់ឲ្យមកជួយយើង ព្រោះពួកគេមានជណ្តើរដែលលូតវែងជាងជណ្តើរធម្មតា។ មានបុរសដ៏សប្បុរសម្នាក់បានឡើងតាមជណ្តើរនោះ យកសត្វឆ្មារបស់ខ្ញុំចេញពីមែកឈើ ឲ្យត្រឡប់មករកកន្លែងដ៏សុខសាន្ត នៅក្នុងរង្វង់ដៃខ្ញុំ។
ទោះជាយើងឡើងទៅដល់ណា ឬធ្លាក់ចុះដល់ជម្រៅណាក៏ដោយ…
ការអធិស្ឋានសូមការអត់ទោស
កាលពីឆ្នាំ១៩៦០ កុមារ រូប៊ី ប្រ៊ីជ(Ruby Bridges) អាយុ៦ឆ្នាំ បានក្លាយជាក្មេងអាមេរិកស្បែកខ្មៅទីមួយ ដែលត្រូវបានគេដាក់បញ្ចូល នៅក្នុងសាលាបឋមសិក្សារបស់រដ្ឋ ដែលគេបានបើកសម្រាប់តែសាសន៍ស្បែកសរ នៅភាគខាងត្បូងនៃសហរដ្ឋអាមេរិក។ ជារៀងរាល់ថ្ងៃ អស់រយៈពេលជាច្រើនខែ មន្ត្រីប៉ូលីសជូនរូប៊ីទៅសាលា ដោយដើរកាត់ឪពុកម្តាយរបស់សិស្សស្បែកសរ ដែលកំពុងតែផ្តុំគ្នាទាំងកំហឹង ទាំងស្រែកជេរប្រទិច គំរាមកំហែង និងប្រមាថមើលងាយនាង។ នាងក៏បានចូលអង្គុយដោយសុវត្ថិភាព នៅក្នុងថ្នាក់ ដែលបង្រៀនដោយអ្នកគ្រូបាបារ៉ា ហេនរី(Barbara Henry)ដែលបានស្ម័គ្រចិត្តបង្រៀននាង ខណៈពេលដែលឪពុកម្តាយទាំងឡាយបានរារាំងមិនឲ្យកូនខ្លួន ទៅរៀនជាមួយរូប៊ី។
លោករ៉ូបឺត ខូល(Robert Coles) ដែលជាអ្នកចិត្តសាស្រ្តកុមារដ៏ល្បី បានជួបជាមួយរូប៊ីអស់រយៈពេលជាច្រើនខែ ដើម្បីជួយនាង ឲ្យជម្នះការភ័យខ្លាច និងភាពតប់ប្រមល់ ដែលនាងបានជួបប្រទះ ដោយសារការរើសអើងនោះ។ គាត់មានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ខណៈដែលនាងដើរទៅសាលា និងត្រឡប់មកផ្ទះវិញ នាងតែងតែអធិស្ឋានថា “ឱព្រះអង្គអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”(លូកា ២៣:៣៤)។
ការអធិស្ឋានរបស់នាង បានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូល ដែលព្រះយេស៊ូវបានបន្លឺឡើង នៅលើឈើឆ្កាង ដែលខ្លាំងជាងសេចក្តីកំហឹង និងការជេរប្រមាថ ដែលគេបានជះមកលើទ្រង់។ នៅក្នុងពេលដែលឈឺចាប់បំផុត ក្នុងព្រះជន្មទ្រង់ ព្រះអម្ចាស់នៃយើងបានបង្ហាញចេញនូវការឆ្លើយតបខុសពីធម្មតា ដោយបន្លឺឡើងថា “ឱព្រះអង្គអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”។…
សហគមន៍ថ្មី
ម៉ៃចា(Maija)កូនស្រីរបស់លោកខារី(Carries) ដែលជាមិត្តភក្តិរបស់ខ្ញុំ មានអាយុ៥ឆ្នាំ មានរបៀបលេងដែលគួរឲ្យចាប់អារម្មណ៍ នៅពេលលេងកម្សាន្ត។ នាងចូលចិត្តយកតុក្កតាប្រភេទខុសៗគ្នាមកដាក់ចម្រុះគ្នា ដើម្បីបង្កើតជាសហគមន៍ថ្មីមួយ។ នៅក្នុងពិភពនៃក្តីស្រមៃរបស់នាង អ្វីៗស្ថិតនៅរួមគ្នា ក្នុងក្រុមតែមួយ។ តុក្កតារបស់នាង គឺជាប្រជាជនរបស់នាង។ នាងជឿថា ពួកគេមានភាពសប្បាយរីករាយបំផុត ពេលដែលពួកគេនៅជាមួយគ្នា ទោះពួកគេមានទំហំ និងរូបរាង្គខុសគ្នាក៏ដោយ។
ភាពប៉ិនប្រសប់របស់នាង បានរំឭកខ្ញុំ អំពីបំណងព្រះទ័យ ដែលព្រះទ្រង់មាន សម្រាប់ពួកជំនុំទ្រង់។ នៅថ្ងៃបុណ្យទី៥០ “នៅក្រុងយេរូសាឡិម មានពួកសាសន៍យូដា ជាអ្នកកោតខ្លាចដល់ព្រះ ដែលមកពីគ្រប់នគរនៅក្រោមមេឃ”(កិច្ចការ ២:៥)។ ទោះពួកគេមកពីកន្លែងដែលមានវប្បធម៌ និងភាសាផ្សេងគ្នាក៏ដោយ ក៏ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមក ធ្វើឲ្យពួកគេក្លាយជាសហគមន៍ថ្មីមួយ ដែលជាពួកជំនុំ។ ចាប់តាំងពីពេលនោះមក ពួកគេក៏ត្រូវបានចាត់ទុកជារូបកាយតែមួយ ដែលបានបង្រួបបង្រួម ដោយការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ។
អ្នកដឹកនាំនៃរូបកាយថ្មីនេះ គឺជាបុរសមួយក្រុម ដែលព្រះយេស៊ូវបានប្រមូលឲ្យដើរតាមទ្រង់ជាមួយគ្នា ក្នុងអំឡុងពេលទ្រង់បំពេញបេសកកម្មនៅលើផែនដី។ ពួកគេជាសាវ័ករបស់ទ្រង់។ ហើយនៅថ្ងៃបុណ្យទី៥០ មានមនុស្សកាន់តែច្រើនថែមទៀត គឺប្រហែល ៣ពាន់នាក់(២:៤១) បានក្លាយជាអ្នកដើរតាមព្រះគ្រីស្ទ។ ដោយសារព្រះវិញ្ញាណបរិសុទ្ធ ក្រុមមនុស្សដែលមិនធ្លាប់រួបរួមគ្នា ក៏បាននៅជាមួយគ្នា ហើយ “មានរបស់ទាំងអស់នៅមូលព្រមគ្នា”(ខ.៤៤)។ ពួកគេស្ម័គ្រចិត្តចែករំលែក អ្វីដែលពួកគេមាន ដល់គ្នាទៅវិញទៅមក។
ព្រះវិញ្ញាណបរិសុទ្ធបានបន្តតភ្ជាប់ចន្លោះ ដែលនៅមានក្នុងចំណោមក្រុមមនុស្សទាំងនោះ។ យើងប្រហែលជាមិនចុះសម្រុងនឹងគ្នា ឬយល់ចិត្តគ្នាជានិច្ចឡើយ។…
បើសិនជាមិនបាន
ជួនកាល ជីវិតយើងទទួលរងការវាយប្រហារដ៏ធ្ងន់ធ្ងរ។ នៅពេលខ្លះទៀត ការអស្ចារ្យបានកើតឡើង ក្នុងជីវិតយើង។
យុវជនបីនាក់ ដែលជាឈ្លើយសឹក នៅទីក្រុងបាប៊ីឡូន បានឈរនៅពីមុខស្តេចដែលគួរឲ្យខ្លាច នៃទឹកដីនោះ ហើយក៏បានប្រកាស់ដោយក្លាហានថា ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ពួកគេមិនព្រមថ្វាយបង្គំរូបព្រះដែលធំដូចយក្ស ដែលធ្វើពីមាស នៅពីលើពួកគេឡើយ។ ពួកគេក៏បានប្រកាស់ព្រមគ្នាថា “បើជាយ៉ាងនោះមែន នោះព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយឲ្យយើងរួចពីព្រះហស្តទ្រង់ដែរ តែបើមិនជួយទេ នោះសូមទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ”(ដានីយ៉ែល ៣:១៦-១៨)។
បុរសទាំងបីនាក់នេះ ដែលមានសាដ្រាក់ មៃសាក់ និងអ័បេឌ-នេកោ ក៏ត្រូវគេបោះចូលទៅក្នុងគុកភ្លើង ហើយព្រះទ្រង់ក៏បានរំដោះពួកគេ ដោយការអស្ចារ្យ បានជាសក់ពួកគេមិនបានឆេះសូម្បីតែមួយសរសៃ ហើយសំលៀកបំពាក់ពួកគេក៏មិនហុយផ្សែងដែរ(ខ.១៩-២៧)។ ពួកគេបានត្រៀមខ្លួនស្លាប់ហើយ ប៉ុន្តែ បើសិនជាទ្រង់មិនជួយសង្រ្គោះពួកគេទេ ជំនឿដែលពួកគេមានចំពោះទ្រង់ ក៏នៅតែមិនរេរាដដែល។
ព្រះទ្រង់សព្វព្រះទ័យឲ្យយើងនៅតែតោងទ្រង់ឲ្យជាប់ បើសិនជាមនុស្សជាទីស្រឡាញ់របស់យើងមិនបានជាពីជម្ងឺ ឬយើងបាត់បង់ការងារ ឬមួយយើងត្រូវគេធ្វើទុក្ខបៀតបៀនក៏ដោយ។ ជួនកាល ព្រះទ្រង់សង្រ្គោះយើង ឲ្យរួចពីគ្រោះថ្នាក់ក្នុងជីវិតនេះ ហើយជួនកាល ទ្រង់មិនជួយយើង។ ប៉ុន្តែ យើងអាចប្រកាន់ខ្ជាប់នូវសេចក្តីពិត គឺថា “ព្រះដែលយើងបម្រើ ទ្រង់មានសមត្ថភាព” ទ្រង់ស្រឡាញ់យើង ហើយក៏គង់នៅជាមួយយើង នៅក្នុងទុកលំបាកទាំងអស់…
ហូរហៀរ
មានពេលមួយ បង្គន់ផ្ទះខ្ញុំបានស្ទះ។ ដំណោះស្រាយរបស់ខ្ញុំ គឺកាច់ទឹកបន្ថែមទៀត ដើម្បីឲ្យបាត់ស្ទះ តែបែរជាទទួលលិទ្ធផលផ្ទុយទៅការរំពឹងទុក។ ខ្ញុំដឹងថា ខ្ញុំបានធ្វើខុស នៅវិនាទីដែលខ្ញុំបានកាច់ទឹកបង្គន់។ ខ្ញុំក៏ស្រែកឡើងថា “ទេ!ទេ!ទេ!”។ វាគ្មានប្រយោជន៍ទេ។ គឺគ្មានប្រយោជន៍សូម្បីតែបន្តិច។ ខ្ញុំក៏បានឈរមើលទឹកហូរហៀរ ដោយមិនដឹងថា ត្រូវធ្វើយ៉ាងណា។
តើមានពេលប៉ុន្មានដង ដែលក្មេងៗព្យាយាមចាក់ទឹកលេង ដោយការស្មានខុស ធ្វើឲ្យទឹកហូរហៀរ។ ពុំនោះទេ យើងប្រហែលជាធ្លាប់ភ្លេចចាក់សាំងម៉ូតូ ហើយម៉ូតូយើងក៏អស់សាំងពាក់កណ្តាលផ្លូវ។
ការហៀរ ឬកំពប់ទឹកច្រើនតែជារឿងមិនល្អ ស្ទើរតែរាល់ពេល។ ប៉ុន្តែ មានករណីលើកលែងមួយ។ សាវ័កប៉ុលបានប្រើន័យធៀប អំពីការហូរហៀរ ដោយរៀបរាប់អំពីមនុស្ស ដែលពេលដោយព្រះវិញ្ញាណបរិសុទ្ធ គឺពេញយ៉ាងខ្លាំងបានជាសេចក្តីសង្ឃឹម ក៏បានហៀរចេញពីពួកគេ(រ៉ូម ១៥:១៣)។ ខ្ញុំចូលចិត្តគិតអំពីរូបភាពនៃការពេញហៀរ នូវក្តីអំណរ សន្តិភាព និងសេចក្តីជំនឿ ដោយសារព្រះវត្តមានដ៏មានអំណាចរបស់ទ្រង់ ក្នុងជីវិតយើង។ ជាការពិតណាស់ ពេលដែលយើងមានភាពពេញហៀរបែបនេះ ហើយមិនអាចឃាត់ខ្លួនឯង មិនឲ្យបង្ហាញចេញនូវទំនុកចិត្តដឺរឹងមាំ ចំពោះព្រះវរបិតា ដែលគង់នៅស្ថានសួគ៌បានឡើយ។ ពេលនោះ អាចជារដូវកាលដ៏ស្រស់ស្អាត ដែលមានពន្លឺចែងចាំង ក្នុងជីវិតយើង។ ពុំនោះទេ ពែងនៃជីវិតយើងដែលពេញស្រាប់ ក៏ត្រូវរង្គើរ ហើយហៀរចេញមកនូវសេចក្តីសង្ឃឹមដែលមកពីព្រះ ទៅដល់អ្នកដែលនៅក្បែរយើង យ៉ាងជោគជាំ។—ADAM HOLZ
ការសរសើរដំកើងសេចក្តីល្អរបស់ព្រះ
មានគ្នាយើងម្នាក់ នៅក្នុងក្រុមសិក្សាព្រះគម្ពីរ បានឲ្យយោបលថា យើងគួរតែនាំគ្នានិពន្ធបទច្រៀងទំនុកដំកើង ដោយខ្លួនឯង។ ពីដំបូង គ្នាយើងខ្លះបានប្រកែកថា ពួកគេមិនមានអំណោយទាននិពន្ធបទចម្រៀងទេ ប៉ុន្តែ បន្ទាប់ពីមានការលើកទឹកចិត្ត ម្នាក់ៗក៏បាននិពន្ធបទចម្រៀងបែបកំណាព្យដែលធ្វើឲ្យប៉ះពាល់ចិត្ត ដែលនិយាយអំពីរបៀបដែលព្រះទ្រង់កំពុងធ្វើការក្នុងជីវិតពួកគេ។ យើងបានធ្វើការនិពន្ធ ចេញពីទុក្ខលំបាក ការការពារ និងផ្គត់ផ្គង់របស់ព្រះ ព្រមទាំងការឈឺចាប់ និងទឹកភ្នែក ធ្វើឲ្យបទចម្រៀងទំនុកដំកើងរបស់យើង មានខ្លឹមសារដ៏គួរឲ្យចាប់ចិត្ត។ បទចម្រៀងទំនុកដំកើងរបស់យើង បានបង្ហាញសេចក្តីពិត គឺថា សេចក្តីស្រឡាញ់របស់ព្រះស្ថិតស្ថេរនៅជាដរាប គឺមិនខុសពីបទគម្ពីរទំនុកដំកើង ១៣៦ឡើយ។
យើងរាល់គ្នា សុទ្ធតែមានរឿង ដើម្បីរៀបរាប់អំពីសេចក្តីស្រឡាញ់របស់ព្រះ មិនថាតែយើងពិពណ៌នា តាមរយៈការនិពន្ធ ឬច្រៀងបទទំនុកដំកើង ឬក៏និយាយប្រាប់គេក៏ដោយ។ សម្រាប់អ្នកខ្លះ បទពិសោធន៍របស់ពួកគេមានលក្ខណៈរំភើបរីករាយ ឬមានភាពធ្ងន់ធ្ងរ ដូចអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក១៣៦ ដែលបាននិយាយរំឭកអំពីការដែលព្រះទ្រង់បានរំដោះរាស្ត្រទ្រង់ ឲ្យរួចពីការជាប់ចំណង ហើយបង្រ្កាបខ្មាំងសត្រូវរបស់ទ្រង់(ខ.១០-១៥)។ អ្នកខ្លះប្រហែលជាគ្រាន់តែពិពណ៌នា អំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ យ៉ាងដូចនេះថា “គឺដល់ទ្រង់ដែលបានបង្កើតផ្ទៃមេឃ ដោយប្រាជ្ញា … ដែលបានក្រាលផែនដីនៅលើទឹក … ដែលបានបង្កើតតួពន្លឺយ៉ាងធំទាំងប៉ុន្មាន … គឺព្រះអាទិត្យ សំរាប់បំភ្លឺនៅពេលថ្ងៃ … និងព្រះចន្ទ ហើយផ្កាយទាំងប៉ុន្មាន សំរាប់បំភ្លឺ នៅពេលយប់”(ខ.៥-៩)។
ការនឹកចាំថា ព្រះទ្រង់ជានរណា…
ការដើរតាម ដែលនាំឲ្យមានសេរីភាព
កាលរៀននៅវិទ្យាល័យ គ្រូបង្វឹកកីឡាថ្នាក់ជាតិរបស់ខ្ញុំ ធ្លាប់បានឲ្យយោបលខ្ញុំ មុនពេលការប្រកួតរត់ប្រណាំងថា “កុំព្យាយាមរត់នាំមុខគេ។ អ្នករត់នាំមុខគេឆាប់អស់កម្លាំង ស្ទើរតែគ្រប់ពេល”។ ផ្ទុយទៅវិញ គាត់បានលើកទឹកចិត្តខ្ញុំ ឲ្យរត់ប្រគិតពីក្រោយអ្នកដែលរត់លឿនជាងគេ។ កាលណាខ្ញុំឲ្យអ្នកនោះ នាំមុខខ្ញុំ ខ្ញុំអាចសន្សំកម្លាំងកាយ និងចិត្ត សម្រាប់រត់ឲ្យដល់ទីមុនគេ ពេលជិតដល់ទី។
ការនាំមុខអាចមានការនឿយហត់ ហើយការតាមពីក្រោយគេ អាចមានសេរីភាពច្រើនជាង។ ការយល់អំពីទ្រឹស្តីនេះ ជួយឲ្យការរត់ប្រណាំរបស់ខ្ញុំ មានភាពល្អប្រសើរជាងមុន។ ប៉ុន្តែ ការបង្កើតសិស្ស តាមទ្រឹស្តីនេះ មានការពិបាកជាងការរត់ប្រណាំង។ ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំងាយនឹងគិតថា ការធ្វើជាអ្នកជឿព្រះយេស៊ូវ គឺមានន័យថា ខ្ញុំត្រូវប្រឹងប្រែងឲ្យបានខ្លាំងមែនទែន ។ ប៉ុន្តែ ការដេញតាមការរំពឹងគិតបែបនេះ បានធ្វើឲ្យខ្ញុំបាត់ឱកាសពិសោធន៍នឹងក្តីអំណរ និងសេរីភាព ដែលខ្ញុំអាចរកបាន នៅក្នុងការដើរតាមទ្រង់(យ៉ូហាន ៨:៣២,៣៦)។
ប៉ុន្តែ ព្រះយេស៊ូវមិនសព្វព្រះទ័យឲ្យយើងដឹកនាំជីវិតខ្លួនឯងឡើយ ហើយទ្រង់ក៏មិនបានបង្កើតកម្មវិធីសម្រាប់ឲ្យយើងជួយខ្លួនឯងឲ្យមានការរីកចម្រើនឡើយ។ ផ្ទុយទៅវិញ ទ្រង់បានសន្យាថា ពេលយើងស្វែងរកទ្រង់ យើងនឹងរកឃើញការសម្រាក ដែលយើងចង់បាន(ម៉ាថាយ ១១:២៥-២៨)។ គ្រូបង្រៀនជាច្រើន របស់សាសនាដទៃ បានសង្កត់ធ្ងន់ទៅលើការសិក្សាគម្ពីរសាសនាឲ្យបានតឹងរ៉ឹង ឬខំកាន់តាមវិន័យសាសនាណាមួយ ប៉ុន្តែ ព្រះយេស៊ូវមិនដូច្នោះទេ។ ទ្រង់បានបង្រៀនថា យើងអាចស្គាល់ព្រះវរបិតា តាមរយៈការស្គាល់ព្រះរាជបុត្រា(ខ.២៧)។ ពេលយើងស្វែងរកបំណងព្រះទ័យទ្រង់ ទ្រង់នឹងលើកបន្ទុកយើងចេញ(ខ.២៨-៣០) ហើយជីវិតយើងក៏នឹងបានផ្លាស់ប្រែផងដែរ។
ការដើរតាមទ្រង់…
ព្រះទ្រង់កំពុងធ្វើការទ្រង់
មានពេលមួយ ខ្ញុំបានសួរមិត្តភក្តិមួយចំនួនថា “តើអ្នកបានឃើញព្រះទ្រង់ធ្វើការយ៉ាងដូចម្តេចខ្លះ នៅពេលថ្មីៗនេះ?” មានម្នាក់ឆ្លើយថា គាត់ឃើញទ្រង់កំពុងធ្វើការរបស់ទ្រង់ ពេលដែលគាត់អានខគម្ពីរ រៀងរាល់ពេលព្រឹក។ គាត់ឃើញទ្រង់កំពុងធ្វើការទ្រង់ ខណៈពេលដែលទ្រង់ជួយគាត់ឲ្យប្រឈមមុខនឹងថ្ងៃថ្មី ។ គាត់ឃើញទ្រង់កំពុងធ្វើការរបស់ទ្រង់ ពេលដែលគាត់ដឹងថា ទ្រង់បានគង់នៅជាមួយគាត់ គ្រប់ជំហាន និយាយរួម គាត់ដឹងពីរបៀបដែលទ្រង់បានជួយគាត់ ឲ្យប្រឈមមុននឹងឧបស័គ្គ ហើយទន្ទឹមនឹងនោះ ទ្រង់ប្រទានឲ្យគាត់មានក្តីអំណរ។ ខ្ញុំពេញចិត្តនឹងចម្លើយមួយនេះ ព្រោះវាបានឆ្លុះបញ្ចាំងឲ្យយើងដឹងថា ព្រះទ្រង់គង់នៅក្បែរ និងធ្វើការនៅក្នុងអ្នកដែលស្រឡាញ់ទ្រង់ តាមរយៈព្រះបន្ទូលទ្រង់ និងព្រះវត្តមាននៃព្រះវិញ្ញាណដែលគង់នៅក្នុងអ្នកនោះ។
ការដែលព្រះទ្រង់ធ្វើការនៅក្នុងអ្នកដើរតាមទ្រង់ គឺជាសេចក្តីអាថ៌កំបំាងដ៏អស្ចារ្យ ដែលអ្នកនិពន្ធព្រះគម្ពីរហេព្រើរបានបកស្រាយ ខណៈពេលដែលគាត់បានបញ្ចប់សំបុត្ររបស់គាត់ ដោយសូមឲ្យ “ទ្រង់ធ្វើការក្នុងពួកគេ ដែលគាប់ដល់ព្រះហឫទ័យនៃទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ(ហេព្រើរ ១៣:២១)។ នៅក្នុងសេចក្តីបញ្ចប់នៃសំបុត្រនេះ អ្នកនិពន្ធបាននិយាយសង្កត់ធ្ងន់ អំពីអត្ថន័យដ៏សំខាន់នៃសំបុត្រនេះថា ព្រះទ្រង់នឹងបំពាក់សមត្ថភាពរាស្រ្តទ្រង់ ដើម្បីឲ្យដើរតាមទ្រង់ ហើយថា ព្រះទ្រង់នឹងធ្វើការក្នុង និងតាមរយៈពួកគេ ដើម្បីជាសិរីល្អដល់ទ្រង់។
ការដែលព្រះទ្រង់ធ្វើការក្នុងយើង គឺជាអំណោយ ដែលអាចធ្វើឲ្យយើងមានការភ្ញាក់ផ្អើល ដូចជា នៅពេលយើងអត់ទោសឲ្យនរណាម្នាក់ ដែលបានធ្វើខុសមកលើយើង ឬនៅពេលដែលយើងបង្ហាញភាពអត់ធ្មត់ ដល់អ្នកដែលធ្វើឲ្យយើងមានការពិបាកជាដើម។ ព្រះនៃយើង “ជាព្រះនៃសេចក្តីសុខសាន្ត”(ខ.២០) ទ្រង់បានបំពេញយើងដោយសេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត នៅក្នុង និងតាមរយៈយើង។ តើអ្នកបានឃើញព្រះទ្រង់ធ្វើការរបស់ទ្រង់ យ៉ាងណាខ្លះ…
ខុសពីការស្មាន
មានពេលមួយ ភរិយាខ្ញុំបានទូរស័ព្ទប្រាប់ខ្ញុំថា មានសត្វស្វាមួយក្បាល នៅក្នុងទីធ្លាផ្ទះយើង! នាងក៏បានបន្តបើកទូរស័ព្ទ ដើម្បីឲ្យខ្ញុំអាចស្តាប់ឮសម្លេងវា។ ជាការពិតណាស់ ស្តាប់មើលទៅ ដូចជាសម្លេងសត្វស្វាមួយក្បាលមែន។ តែវាចម្លែក ព្រោះសត្វស្វាព្រៃ មាននៅតំបន់ ដែលនៅឆ្ងាយពីយើង ប្រហែល៣២០០គឺឡូម៉ែត្រ។
ក្រោយមក ឪពុកក្មេកខ្ញុំក៏បានបំបាត់ចម្ងល់របស់យើង។ គាត់បានពន្យល់ថា តាមពិត វាគឺជាសត្វទីទុយពូជធំ ដែលចូលចិត្តយំ។ ដូចនេះ ការពិត មិនដូចជាអ្វីដែលយើងស្មានឡើយ។
ពេលដែលកងទ័ពរបស់ស្តេចសានហេរីប បានលោមព័ទស្តេចហេសេគានៃនគរយូដា ឲ្យជាប់នៅក្នុងកំផែងក្រុង ពួកសាសន៍អាសស៊ើរគិតថា ខ្លួនមានជ័យជម្នះហើយ។ ប៉ុន្តែ ការពិត មិនដូចជាអ្វីដែលពួកគេស្មានឡើយ។ ទោះបីជាមេទ័ពរបស់សាសន៍អាសស៊ើបានប្រើពាក្យសម្តីយ៉ាងប៉ិនប្រសប់ ហើយតាំងខ្លួនជាអ្នកនាំព្រះរាជសាររបស់ព្រះក៏ដោយ ក៏ព្រះអម្ចាស់ទ្រង់នៅតែឃុំគ្រងរាស្រ្តទ្រង់ ដោយព្រះហស្តទ្រង់។
គឺដូចដែលមេទ័ពនោះបានសួរថា “តើអញបានឡើងមក ដើម្បីច្បាំងបំផ្លាញទីនេះ ដោយឥតព្រះយេហូវ៉ាឬអី គឺព្រះយេហូវ៉ាទេតើ ដែលទ្រង់បានមានព្រះបន្ទូលបង្គាប់អញថា ចូរឡើងទៅច្បាំងបំផ្លាញស្រុកនេះចុះ”(២ពង្សាតាក្សត្រ ១៨:២៥)។ ហើយគាត់ថែមទាំងបានប្រាប់ពួកគេថា គាត់ចង់ឲ្យពួកគេបានរស់នៅ ឥតស្លាប់ឡើយ(ខ.៣២)។
ស្តាប់សម្តីរបស់គាត់ទៅ ដូចជាព្រះរាជសារបស់ព្រះ។ ប៉ុន្តែ ហោរាអេសាយក៏បានប្រាប់ព្រះបន្ទូលដ៏ពិតរបស់ព្រះអម្ចាស់ ដល់ពួកអ៊ីស្រាអែលថា ព្រះអម្ចាស់បានមានបន្ទូលថា ស្តេចសានហេរីបនឹងមិនបានចូលក្នុងទីក្រុង ឬបាញ់ព្រួញសូម្បីតែមួយគ្រាប់នៅទីនេះឡើយ ព្រោះព្រះអម្ចាស់ នឹងការពារ ហើយសង្រ្គោះទីក្រុងនេះ(១៩:៣២-៣៤ អេសាយ ៣៧:៣៥)។ នៅពេលយប់នោះ…
ទ្រព្យសម្បត្តិនៅនគរស្ថានសួគ៌
ពេលខ្ញុំកំពុងចម្រើនវ័យធំឡើង ខ្ញុំនិងបងប្អូនស្រីៗទាំងពីរនាក់របស់ខ្ញុំ ចូលចិត្តអង្គុយទន្ទឹមគ្នា នៅលើហិបធំមួយ របស់ម្តាយខ្ញុំ ដែលធ្វើពីឈើសេដា។ ម្តាយខ្ញុំបានទុកអាវរងាធ្វើពីរោមចៀម នៅក្នុងហិបនោះ ជាមួយនឹងគ្រឿងក្រណាត់ ដែលជីដូនខ្ញុំបានប៉ាក់ ឬចាក់នឹងអំបោះ។ គាត់បានឲ្យតម្លៃវត្ថុអ្វីដែលមាននៅក្នុងហិបនោះ ហើយបានពឹងផ្អែកទៅលើក្លិនឈួលរបស់ឈើសេដា ដើម្បីការពារមិនឲ្យសត្វល្អិតកាត់ខោអាវដែលនៅខាងក្នុងហិប។
របស់ទ្រព្យភាគច្រើន នៅលើផែនដីនេះ ងាយនឹងទទួលរងការបំផ្លាញ ដោយសារសត្វល្អិត ឬច្រេះចាប់ ឬអាចត្រូវគេលួច។ បទគម្ពីរម៉ាថាយ ជំពូក៦ បានលើកទឹកចិត្តយើង ឲ្យផ្តោតចិត្តជាពិសេស មិនមែនទៅលើរបស់អ្វី ដែលមិនស្ថិតស្ថេរនោះឡើយ តែឲ្យផ្តោតទៅលើអ្វីដែលមានតម្លៃដ៏អស់កល្បជានិច្ច ។ ពេលម្តាយខ្ញុំលាចាកលោក នៅអាយុ៥៧ឆ្នាំ គាត់មិនបានបង្គរទុកទ្រព្យសម្បត្តិនៅផែនដីច្រើនឡើយ ប៉ុន្តែ ខ្ញុំចូលចិត្តគិតអំពីទ្រព្យសម្បត្តិ ដែលគាត់បានសន្សំនៅនគរស្ថានសួគ៌(ខ.១៩-២០)។
ខ្ញុំនឹកចាំថា គាត់បានស្រឡាញ់ព្រះខ្លាំងប៉ុណ្ណា ហើយបានបម្រើទ្រង់ តាមរបៀបដ៏ស្ងាត់ស្ងៀម ដោយមើលការខុសត្រូវក្រុមគ្រួសាររបស់គាត់ ដោយចិត្តស្មោះត្រង់ និងបង្រៀនក្មេងៗ នៅសាលារៀនថ្ងៃអាទិត្យ ហើយរាប់អានស្រ្តីម្នាក់ ដែលប្តីរបស់នាងបានបោះបង់ចោល ព្រមទាំងកម្សាន្តចិត្តម្តាយដែលមានវ័យក្មេង ដែលបានបាត់បង់កូនតូចរបស់ខ្លួន។ ហើយគាត់បានអធិស្ឋាន … សូម្បីតែនៅពេលដែលភ្នែកគាត់មើលលែងឃើញ ហើយត្រូវអង្គុយនៅលើរទេះរុញក៏ដោយ ក៏គាត់នៅតែបន្តស្រឡាញ់ និងអធិស្ឋានឲ្យអ្នកដទៃ។
ទ្រព្យសម្បត្តិដ៏ពិតរបស់យើង មិនត្រូវបានវាស់ នៅក្នុងអ្វីដែលយើងបានបង្គរទុកនោះឡើយ តែនៅក្នុងការអ្វី ឬនៅក្នុងអ្នក ដែលយើងបានចំណាយពេលវេលា និងកម្លាំងកាយចិត្ត។ តើយើងបានសន្សំ “ទ្រព្យសម្បត្តិ”…