អ្នកថែរបំប៉នខាងវិញ្ញាណ
លោកហ្វ្រានស៊ីស អេឡិន(Francis Allen) បាននាំឲ្យខ្ញុំទទួលជឿព្រះយេស៊ូវ ហើយសព្វថ្ងៃនេះ លោកហ្វ្រានស៊ីសជិតដល់ពេលដែលគាត់ត្រូវទៅជួបព្រះយេស៊ូវមុខទល់នឹងមុខហើយ។ ខ្ញុំក៏បានទៅលេងផ្ទះគាត់ ពេលដែលគាត់កាន់តែជិតដល់ពេលជម្រាបលាយើងរាល់គ្នាទៅនៅនគរស្ថានសួគ៌។ ខ្ញុំចង់និយាយទៅកាន់គាត់ នូវការអ្វីដែលគួរឲ្យចងចាំ និងមានន័យ។
ខ្ញុំបានឈរនៅក្បែរគ្រែគេងរបស់គាត់ អស់រយៈពេលជិត១ម៉ោង។ គាត់បានអស់សំណើច ពេលខ្ញុំនិយាយរឿងរបស់ខ្ញុំឲ្យគាត់ស្តាប់។ បន្ទាប់មក គាត់ក៏អស់កម្លាំង ហើយយើងក៏និយាយសាច់ការណ៍វិញម្តង ដោយគាត់ចំណាយកម្លាំង ដើម្បីនិយាយប្រាប់ខ្ញុំ អំពីចំណុចខ្វះខាតដែលគាត់នៅឃើញមាន ក្នុងជីវិតខ្ញុំ។ ខ្ញុំក៏បានស្តាប់គាត់និយាយ ទាំងខំព្យាយាមនឹករកពាក្យសម្រាប់និយាយលាគាត់ជាលើកចុងក្រោយ។ គាត់ក៏បានកាត់សម្តីខ្ញុំ មុនពេលខ្ញុំមានឱកាសនិយាយលាគាត់។ គាត់ថា “រេនឌី(Randy) អ្នកចាំអ្វីដែលខ្ញុំបានប្រាប់អ្នកទេ? យើងគ្មានអ្វីដែលត្រូវខ្លាច នៅក្នុងរឿងនៃជីវិតរបស់យើងឡើង ព្រោះយើងដឹងថា ជីវិតយើងនឹងបញ្ចប់ដោយរបៀបណា។ ខ្ញុំមិនមានការភ័យខ្លាចទេ។ អ្នកទៅធ្វើអ្វី ដែលខ្ញុំបានប្រាប់អ្នកចុះ”។ ពាក្យជម្រុញចិត្តនេះ បានរំឭកខ្ញុំ អំពីការអ្វីដែលសាវ័កប៉ុលបាននិយាយ ទៅកាន់អ្នកជឿព្រះ នៅក្រុងភីលីពថា “សេចក្តីអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ ហើយឃើញក្នុងខ្ញុំ នោះចូរឲ្យប្រព្រឹត្តតាមសេចក្តីទាំងនោះចុះ”(ភីលីព ៤:៩)។
លោកហ្វ្រង់ស៊ីសមានពន្លឺ នៅក្នុងកែវភ្នែកគាត់ នៅថ្ងៃចុងក្រោយដែលខ្ញុំជួបគាត់ ដូចកាលថ្ងៃទីមួយ ដែលខ្ញុំជួបគាត់។ គាត់គ្មានការភ័យខ្លាចនៅក្នុងចិត្តគាត់ទេ។ ពាក្យពេចន៍ជាច្រើនដែលខ្ញុំបានសរសេរ រឿងដែលខ្ញុំបាននិយាយប្រាប់ និងមនុស្សដែលខ្ញុំបានបម្រើ គឺខ្ញុំបានធ្វើដោយការលើកទឹកចិត្តពីលោកហ្រ្វង់ស៊ីស។ ពេលដែលយើងធ្វើដំណើរឆ្លងកាត់ជីវិតនេះ សូមយើងចងចាំអំពីអ្នកដែលបានផ្តល់ឲ្យយើង នូវការលើកទឹកចិត្តខាងវិញ្ញាណ។-Randy…
ការងាកចេញពីភាពបាត់បង់
អ្នកនិពន្ធម្នាក់ ឈ្មោះលោកវីលៀម ហ្ស៊ីនស័រ(William Zinsser) បានពិពណ៌នា អំពីការទៅមើលផ្ទះរបស់គាត់ជាលើកចុងក្រោយ។ គាត់បានចម្រើនវ័យធំឡើង ក្នុងផ្ទះនោះ ជាកន្លែងដែលគាត់ស្រឡាញ់យ៉ាងខ្លាំង កាលពីវ័យកុមារ។ ពេលគាត់ និងភរិយាគាត់បានធ្វើដំណើរមកដល់កូនភ្នំមួយ ដែលគេអាចឈរមើលតំបន់ឆកសមុទ្រម៉ានហាសសេត(Manhasset Bay) និងតំបន់ឡង អាយឡិន សោន(Long Island Sound) ពួកគេក៏បានដឹងថា ផ្ទះនោះត្រូវបានគេរុះរើចោលហើយ នៅសល់តែរណ្តៅដ៏ធំមួយប៉ុណ្ណោះ។ ពួកគេក៏ដើរទៅកាន់ជញ្ជាំងការពារទឹកសមុទ្រ ដែលនៅក្បែរនោះ ដោយការបាក់ទឹកចិត្ត។ លោកវីលៀមក៏បានមើលទៅឆ្នេរសមុទ្រ ដែលមានសម្លេង និងទេសភាពដ៏ស្រស់ស្អាត។
ក្រោយមក គាត់ក៏បានសរសេរអំពីបទពិសោធន៍មួយនេះ នៅក្នុងសៀវភៅរបស់គាត់ថា “ខ្ញុំមានអារម្មណ៍ធូរស្បើយ ហើយគ្រាន់តែមិនសប្បាយចិត្តបន្តិច។ ទេសភាពមាត់សមុទ្រនៅតែល្អស្អាតដូចមុន : គឺទេសភាពដី និងសមុទ្រដែលព្រះបានតុបតែងយ៉ាងពិសេស ដែលខ្ញុំនៅតែចងចាំយ៉ាងច្បាស់ បានជាខ្ញុំនៅតែស្រមៃឃើញនៅក្នុងចិត្ត”។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏បានសរសេរនៅក្នុងបទគម្ពីរទំនុកដំកើង អំពីពេលដ៏វេទនា ដែលព្រលឹងគាត់មិនព្រមក្សាន្តទុក្ខ ហើយវិញ្ញាណគាត់ក៏ល្វើយទៀត(ទំនុកដំកើង ៧៧:២-៣)។ ប៉ុន្តែ ក្នុងពេលមានទុក្ខយ៉ាងនេះ គាត់ឈប់ផ្តោតទៅលើសេចក្តីទុក្ខរបស់គាត់ ហើយងាកមកផ្តោតចិត្តទៅលើព្រះសង្រ្គោះរបស់គាត់វិញ ដោយថ្លែងថា “ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា ដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើកាលពីដើម”(ខ.១១)។
ដើម្បីជម្នះការបាក់ទឹកចិត្ត យើងត្រូវផ្តោតទៅលើព្រះ ជាជាងផ្តោតទៅលើការបាត់បង់។ ព្រះអម្ចាស់អញ្ជើញយើងឲ្យក្រឡេកមកមើលទ្រង់ ហើយឃើញទំហំនៃសេចក្តីល្អរបស់ទ្រង់ ព្រះវត្តមានដែលគង់នៅជាមួយយើង…
វាលរហោស្ថានខាងវិញ្ញាណ
តើវាលរហោស្ថានមានអ្វី ក្រៅពីភាពស្ងួតហួតហែង ដីហុយសំពោង ហើយនិងគ្រោះថ្នាក់នោះ។ វាជាកន្លែងដែលមានទឹកតិចតួច ពិបាកនឹងឲ្យមានជីវិតរស់នៅណាស់។ ដូចនេះ គ្មាននរណាចង់រស់នៅក្នុងវាលរហោស្ថានទេ។ ការរស់នៅក្នុងវាលរហោស្ថាន គឺពិបាកណាស់។ មានមនុស្សតិចតួចណាស់ ដែលជ្រើសរើសកន្លែងបែបនេះ។ តែជួនកាល យើងធ្លាក់ខ្លួន ចូលទៅក្នុងវាលរហោស្ថាន ដោយមិនអាចជៀសបាន។
នៅគ្រាសញ្ញាចាស់ យើងឃើញថា រាស្រ្តរបស់ព្រះបានធ្លាប់ឆ្លងកាត់ការរស់នៅ ក្នុងវាលរហោស្ថាន។ ភាគច្រើននៃទឹកដី នៅតំបន់មជ្ឈិមបូព៌ា រាប់បញ្ចូលទាំងអ៊ីស្រាអែល គឺជាវាលរហោស្ថាន លើកលែងតែតំបន់ជ្រលងភ្នំយ័រដាន់ និងតំបន់នៅជុំវិញសមុទ្រកាលីឡេ។ ព្រះទ្រង់សម្រេចព្រះទ័យ “កសាងមហាគ្រួសាររបស់ទ្រង់” ក្នុងតំបន់ ដែលហ៊ុមព័ទ្ធទៅដោយវាលរហោស្ថាន ជាកន្លែងដែលទ្រង់អាចសម្តែងចេញនូវសេចក្តីល្អ ដល់កូនរបស់ទ្រង់ ពេលដែលពួកគេទុកចិត្តលើការការពារ និងការផ្គត់ផ្គង់ជាប្រចាំថ្ងៃរបស់ទ្រង់(អេសាយ ៤៨:១៧-១៩)។
សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនរស់នៅក្នុងវាលរហោស្ថានខាងសាច់ឈាមទេ តែជាញឹកញាប់ យើងបានឆ្លងកាត់ទុក្ខលំបាកក្នុងជីវិត ដែលប្រៀបបាននឹងការធ្វើដំណើរក្នុងវាលរហោស្ថាន។ ជួនកាល យើងធ្លាក់ខ្លួនចូលក្នុងស្ថានភាពបែបនោះ ដោយសារយើងមិនស្តាប់បង្គាប់ព្រះ។ នៅពេលខ្លះទៀត យើងត្រូវឆ្លងកាត់វាលរហោស្ថានខាងវិញ្ញាណ មិនមែនដោយសារការសម្រេចចិត្ត ឬទង្វើររបស់យើងទេ។ ពេលនរណាម្នាក់បោះបង់យើងចោល ឬមានជម្ងឺចូលលុកលុយក្នុងរាង្គកាយយើង យើងក៏មានអារម្មណ៍ថា ហាក់ដូចជាកំពុងស្ថិតនៅក្នុងវាលហោស្ថាន ដែលខ្វះអាហារ និងពិបាករស់នៅ។
ប៉ុន្តែ ទោះជាយើងស្ថិតនៅក្នុងវាលរហោស្ថានខាងសាច់ឈាម ឬខាងវិញ្ញាណក្តី ចូរយើងនឹកចាំថា យើងត្រូវពឹងផ្អែកលើព្រះ ដើម្បីឲ្យព្រះអង្គទ្រទ្រង់ជីវិតយើង ជាមេរៀនមួយ…
ការជួយសម្រាលបន្ទុក
ការជិះកង់សណ្តោងរឺម៉កដឹកឥវ៉ាន់ធ្ងន់ៗ មិនមែនជាការងាយទេ។ មនុស្សពេញវ័យជាទូទៅ អាចជិះកង់សណ្តោងរឺម៉កដែលផ្ទុកទម្ងន់ប្រហែល១៥០គីឡូក្រាម ដោយល្បឿនប្រហែល ១៦គីឡូម៉ែត្រ ក្នុងមួយម៉ោង។ តែនៅមានបញ្ហាមួយទៀត : ការជិះកង់សណ្តោងរឺម៉កដែលមានបន្ទុកកាន់តែធ្ងន់ គឺមានន័យថា អ្នកត្រូវជិះកង់កាន់តែយឺត ហើយពិបាកជាងមុន។ អ្នកដែលជិះកង់សណ្តោងរឺម៉ក ដែលផ្ទុកឧបករណ៍ជាង ឬរបស់របរ លើស៣០០គីឡូក្រាម អាចធាក់កង់ទៅមុខ ដោយល្បឿនដែលលឿនបំផុត តែ១២ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។
បញ្ហានេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកម៉ូសេ ដែលបានទទួលបន្ទុកដ៏ធ្ងន់ ក្នុងការធ្វើដំណើរក្នុងវាលរហោស្ថាន គឺជាបន្ទុកខាងផ្លូវអារម្មណ៍ ដែលធ្វើឲ្យគាត់ទៅមុខលែងរួច។ កាលនោះ ពួកអ៊ីស្រាអែលស្រេកឃ្លានចង់បរិភោគសាច់ ជាជាងញាំនំម៉ាណារាល់ថ្ងៃ តែជាលទ្ធផលពួកគេមានតែទឹកភ្នែក។ ពេលលោកម៉ូសេឮពួកគេទួញយំមិនចេះឈប់ដូចនេះ គាត់មានការរំខានចិត្តយ៉ាងខ្លាំង បានជាគាត់ទូលដល់ព្រះអម្ចាស់ថា “រូបទូលបង្គំតែម្នាក់ឯង នឹងបីទ្រមនុស្សទាំងនេះមិនបានទេ ដ្បិតគេជាបន្ទុកធ្ងន់ហួសកំឡាំងទូលបង្គំហើយ”(ជនគណនា ១១:១៤)។
ពេលលោកម៉ូសេពឹងផ្អែកកម្លាំងខ្លួនឯង គាត់គ្មានសមត្ថភាព ដើម្បីនឹងដោះស្រាយបញ្ហានេះទេ។ ព្រះទ្រង់ក៏បានឆ្លើយតប ដោយប្រាប់គាត់ឲ្យជ្រើសរើសមនុស្សប្រុស៧០នាក់ ឲ្យធ្វើការជាមួយគាត់ ដើម្បីចែករំលែកបន្ទុករបស់គាត់។ គឺដូចដែលទ្រង់មានបន្ទូលប្រាប់គាត់ថា ទ្រង់នឹងចុះមកនិយាយនឹងគាត់ ហើយនឹងចែកព្រះវិញ្ញាណ ដែលសណ្ឋិតលើគាត់ ទៅដាក់លើគេផង នោះគេនឹងជួយផ្ទុកនូវបន្ទុកបណ្តាជននេះជាមួយនឹងគាត់ ដើម្បីកុំឲ្យគាត់ត្រូវផ្ទុកតែម្នាក់ឯងឡើយ(ខ.១៧)។
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងមិនចាំបាច់ត្រូវទទួលបន្ទុកតែម្នាក់ឯងទេ។ យើងមានព្រះយេស៊ូវ ដែលតែងតែសព្វព្រះទ័យនឹងជួយយើងជានិច្ច។ ហើយទ្រង់ក៏បានប្រទានឲ្យយើងមានបងប្អូនប្រុសស្រី ក្នុងព្រះគ្រីស្ទ សម្រាប់ចែករំលែកបន្ទុកយើង។ ពេលយើងថ្វាយបន្ទុករបស់យើងដល់ទ្រង់…
ការឆែកពិនិត្យពាក្យសម្តី
ពេលដែលខ្ញុំកំពុងបើកបរត្រឡប់មកផ្ទះវិញ ខ្ញុំបានស្តាប់ការផ្សាយពាណិជ្ជកម្មដ៏គួរ ឲ្យចាប់អារម្មណ៍ តាមវិទ្យុ ។ ពេលនោះ គេកំពុងផ្សាយអំពីកម្មវិធីកំព្យូទ័រមួយ ដែលឆែកពិនិត្យសារអេឡិចត្រូនិច ដែលគេសរសេរ ។ ខ្ញុំមានការយល់ដឹងច្រើនអំពីកម្មវិធី “ឆែកមើលការប្រកបពាក្យ” និងកម្មវិធី “ឆែកមើលវេយ្យករណ៍” ដែលគេសរសេរនៅក្នុងកំព្យូទ័រ ប៉ុន្តែ កម្មវិធីថ្មីនេះ គឺមិនដូចនោះទេ ព្រោះវាជា “កម្មវិធី ឆែកមើលពាក្យសម្តី”។ កម្មវិធីនេះ ពិនិត្យមើលពាក្យសម្តី ដែលគេប្រើនៅក្នុងសារអេឡិចត្រូនិច ដើម្បីឲ្យអ្នកសរសេរដឹង ថាតើពាក្យសម្តីដែលខ្លួនបានសរសេរ មានភាពព្រហើន អសុរោះ ឬគ្រោតគ្រាតឬទេ ។
ពេលដែលខ្ញុំបានស្តាប់ អ្នកផ្សាយពាណិជ្ជកម្ម ពិពណ៌នាអំពីលក្ខណះពិសេសៗ នៃកម្មវិធីនេះ ខ្ញុំក៏បានសួរខ្លួនឯងថា បើសិនជាមានកម្មវិធីសម្រាប់ឆែកពិនិត្យពាក្យសម្តី ដែលខ្ញុំនិយាយចេញពីមាត់ខ្ញុំ នោះមិនដឹងជាប្រសើរយ៉ាងណាទេ ។ តើមានប៉ុន្មានដងហើយ ដែលខ្ញុំបានឆ្លើយតបដោយពាក្យមិនពិរោះស្តាប់ ហើយក្រោយមក ក៏មានការសោកស្តាយ ចំពោះពាក្យដែលខ្ញុំបាននិយាយនោះ? ជាការពិតណាស់ បើសិនជាមានកម្មវិធីសម្រាប់ឆែកពិនិត្យពាក្យសម្តី ដែលខ្ញុំនិយាយចេញពីមាត់ខ្ញុំ នោះខ្ញុំមិនបាច់ឆ្លើយតប ដោយភាពល្ងីល្ងើឡើយ ។
សាវ័កប៉ុលបានដឹងថា អ្នកជឿព្រះត្រូវការឆែកពិនិត្យពាក្យសម្តីរបស់ខ្លួន ជាពិសេសនៅពេលយើងនិយាយ ទៅកាន់អ្នកដែលមិនមែនជាគ្រីស្ទបរិស័ទ ។ គាត់បានមានប្រសាសន៍ថា “ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណា…
មនុស្សសាមញ្ញ
លោកគីឌាន ជាមនុស្សសាមញ្ញម្នាក់។ រឿងរបស់គាត់ ដូចដែលមានចែងក្នុងបទគម្ពីរ ពួកចៅហ្វាយ ៦ បានលើកទឹកចិត្តខ្ញុំយ៉ាងខ្លាំង។ គាត់ជាកសិករម្នាក់ ដែលខ្វះភាពក្លាហាន។ ពេលព្រះត្រាស់ហៅគាត់ ឲ្យរំដោះជនជាតិអ៊ីស្រាអែល ឲ្យរួចពីការគៀបសង្កត់របសសាសន៍មីឌាន គាត់ឆ្លើយតបថា “ឱព្រះអម្ចាស់អើយ ធ្វើដូចម្តេចឲ្យទូលបង្គំជួយសង្គ្រោះ ដល់សាសន៍អ៊ីស្រាអែលបាន មើល ទូលបង្គំជាគ្រួសារក្រជាងគេក្នុងពួកម៉ាន៉ាសេ ហើយទូលបង្គំក៏ជាអ្នកតូចបំផុតក្នុងពួកផ្ទះឪពុកទូលបង្គំផង”(ពួកចៅហ្វាយ ៦:១៥)។ ពេលនោះ ព្រះទ្រង់ក៏បានសន្យាថា ទ្រង់នឹងគង់នៅជាមួយលោកគីឌាន ហើយគាត់នឹងសម្រេចកិច្ចការ ដែលទ្រង់បានត្រាស់បង្គាប់ឲ្យគាត់ធ្វើនោះ(ខ.១៦)។ ការស្តាប់បង្គាប់របស់លោកគីឌានក៏បាននាំឲ្យពួកអ៊ីស្រាអែលមានជ័យជម្នះ ហើយគេក៏បានរាប់បញ្ចូលគាត់ នៅក្នុងចំណោមវីរៈបុរសដ៏អស្ចារ្យនៃសេចក្តីជំនឿ(ហេព្រើ ១១:៣២)។
មានមនុស្សជាច្រើនទៀតក៏មានចំណែកយ៉ាងសំខាន់ នៅក្នុងផែនការជួយសង្រ្គោះប្រជាជនអ៊ីស្រាអែល ឲ្យរួចពីខ្មាំងសត្រូវដ៏ខ្លាំងក្លា។ ព្រះទ្រង់បានប្រទានមនុស្ស៣០០នាក់ ដល់លោកគីឌាន ដែលសុទ្ធសឹងជាវីរបុរសដ៏អង់អាច ដើម្បីឈ្នះសង្រ្គាម។ ព្រះគម្ពីរមិនបានកត់ទុកឈ្មោះរបស់ពួកគេទេ តែព្រះគម្ពីរបានកត់ទុកនូវភាពក្លាហាន និងការស្តាប់បង្គាប់របស់ពួកគេ(ពួកចៅហ្វាយ ៧:៥-២៣)។
សព្វថ្ងៃនេះ ព្រះទ្រង់នៅតែបន្តត្រាស់ហៅ មនុស្សសាមញ្ញៗ ឲ្យធ្វើការថ្វាយទ្រង់ ហើយទ្រង់បានធានាយើងថា ទ្រង់នឹងគង់នៅជាមួយយើងជានិច្ច ពេលដែលយើងបម្រើទ្រង់។ ដោយសារយើងជាមនុស្សសាមញ្ញដែលព្រះទ្រង់ប្រើ នោះការនេះបានបង្ហាញច្បាស់ថា អំណាចដែលនាំឲ្យមានជ័យជម្នះនោះ គឺមានប្រភពមកពីព្រះ មិនមែនមកពីយើងនោះឡើយ។-Poh Fang Chia
ដើរជាមួយយឺតៗ
មានពេលមួយ ខេលិប(Celeb)មានជម្ងឺជាទម្ងន់។ គ្រូពេទ្យបានពិនិត្យមើលជម្ងឺប្រព័ន្ធប្រសាទរបស់វា ហើយក៏រកឃើញថា ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់នេះ មានជម្ងឺពិការរយៈពេលខ្លី។ ឪពុកម្តាយរបស់វាមានការថប់បារម្ភយ៉ាងខ្លាំង បានជាពួកគេអធិស្ឋាន ទាំងរង់ចាំព្រះទ្រង់ឆ្លើយតប។ ខេលិបក៏បានចាប់ផ្តើមធូស្រាលពីជម្ងឺបន្តិចម្តងៗ។ ជាច្រើនខែក្រោយមក ពេលដែលក្រុមគ្រូពេទ្យអនុញ្ញាតឲ្យខេលិប ចូលរៀន ខេលិបគ្រាន់តែអាចដើរយឺតៗ តែគ្មានលំនឹងទេ។
ថ្ងៃមួយ ឪពុករបស់វាក៏បានទៅមើលវា នៅសាលា។ គាត់បានមើលកូនប្រុសគាត់ ដើរចុះតាមជណ្តើរយឺតៗ ទៅរកកន្លែងក្មេងលេង។ បន្ទាប់មក គាត់ក៏បានឃើញថាយល័រ(Tyler) ដែលជាមិត្តភក្តិរបស់វា បានដើរទន្ទឹមនឹងវា។ ក្នុងពេលចេញលេងនោះ ក្មេងៗដទៃទៀតបានរត់លេងកម្សាន្តយ៉ាងសប្បាយរីករាយ តែថាយល័របានដើរយឺតៗ ជាមួយមិត្តសំឡាញ់ដ៏ទន់ខ្សោយម្នាក់នេះ នៅកន្លែងក្មេងលេង។
ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកយ៉ូប។ គាត់ប្រាកដជាត្រូវការមិត្តសំឡាញ់ដ៏ល្អ ដូចថាយល័រដែរហើយ។ ផ្ទុយទៅវិញ នៅពេលគាត់មានទុក្ខជាទម្ងន់ គាត់មានមិត្តភក្តិបីនាក់ ដែលនិយាយប្រាប់ពីទោសកំហុសរបស់គាតa់ទៅវិញ។ គឺដូចដែលលោកអេលីផាបានសួរគាត់ថា “ចូរអ្នកនឹកចាំចុះ បើអ្នកណាឥតទោស តើដែលវិនាសដែរឬអី តើមានកន្លែងណា ដែលមនុស្សទៀងត្រង់ត្រូវកាត់ចេញនោះ?”(យ៉ូប ៤:៧)។ ការចោទប្រកាន់ ក្នុងពេលមានទុក្ខដូចនេះ បាននាំឲ្យលោកយ៉ូបប្រកាស់ ដោយចិត្តល្វីងជូរចត់ទៅកាន់ពួកគេថា “ខ្ញុំបានឮសេចក្តីយ៉ាងនោះជាច្រើនហើយ អ្នករាល់គ្នាសុទ្ធតែជាអ្នកកំសាន្តចិត្ត ដែលនាំឲ្យល្វើយវិញ!”(១៦:២)
ព្រះយេស៊ូវមិនមានលក្ខណៈដូចនេះទេ។ នៅពេលល្ងាច មុនពេលគេយកទ្រង់ទៅឆ្កាង ទ្រង់បានចំណាយពេលកម្សាន្តចិត្តពួកសាវ័ករបស់ទ្រង់។ ទ្រង់បានសន្យាថា នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ ដែលនឹងយាងមកគង់នៅជាមួយពួកគេ ជារៀងរហូត(យ៉ូហាន…
ភាពងងឹត និងពន្លឺ
កាលនៅពីក្មេង ខ្ញុំបានយកកាសែតទៅដាក់តាមផ្ទះ ប្រហែល១៤០ផ្ទះ នៅតាមដងផ្លូវពីរខ្សែ ដែលតភ្ជាប់គ្នា ដោយវិមានបញ្ចុះសពមួយកន្លែង។ ដោយសារខ្ញុំត្រូវយកកាសែតសម្រាប់ពត៌មានពេលព្រឹក ទៅដាក់តាមផ្ទះ ដូច្នេះខ្ញុំត្រូវចេញពីផ្ទះ នៅម៉ោង៣ទៀបភ្លឺ ដោយដើរកាត់តាមកន្លែងបញ្ចុះសពនោះ ពេលដែលមេឃនៅងងឹតនៅឡើយ។ ជួនកាល ខ្ញុំមានការភ័យខ្លាចខ្លាំង បានជាខ្ញុំរត់កាត់កន្លែងបញ្ចុះសពនោះយ៉ាងលឿន ទាល់តែខ្ញុំបានទៅឈរនៅក្រោមបង្គោលភ្លើង នៅតាមផ្លូវនៅចុងម្ខាងទៀត ទើបខ្ញុំលែងខ្លាច។ ដូចនេះ ពន្លឺបានបណ្តេញភាពងងឹតដ៏គួរឲ្យខ្លាច ឲ្យចេញឆ្ងាយ។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានយល់អំពីទំនាក់ទំនង រវាងការភ័យខ្លាច និងភាពងងឹត តែគាត់ក៏ដឹងផងដែរថា ព្រះទ្រង់ធំជាងការភ័យខ្លាច។ បានជាគាត់សរសេរថា “ឯងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះទាំងសេចក្តីស្ញែងខ្លាចនៅពេលយប់ ឬព្រួញដែលហើរនៅពេលថ្ងៃ ឬសេចក្តីវេទនាដែលតែងមាននៅក្នុងទីងងឹត”(ទំនុកដំកើង ៩១:៥-៦)។ យើងមិនត្រូវមានការភ័យខ្លាច ដោយសារភាពងងឹតនៅពេលយប់ ឬការអាក្រក់ ក្នុងភាពងងឹតឡើយ។ យើងមានព្រះមួយអង្គ ដែលបានចាត់ព្រះរាជបុត្រាទ្រង់ ដែលជាពន្លឺនៃលោកិយ(យ៉ូហាន ៨:១២)។
ក្នុងពន្លឺនៃសេចក្តីស្រឡាញ់ ព្រះគុណ និងសេចក្តីពិតរបស់ព្រះ យើងអាចរកបាននូវសេចក្តីក្លាហាន ជំនួយ និងកម្លាំង សម្រាប់រស់នៅថ្វាយទ្រង់។-Bill Crowder
ចូរចូលមករកព្រះយេស៊ូវ
កាលព្រះយេស៊ូវកំពុងមានព្រះជន្មគង់នៅ ក្នុងលោកិយនេះ ទ្រង់បានត្រាស់ហៅមនុស្សជាច្រើន ឲ្យចូលមករកទ្រង់ ហើយសព្វថ្ងៃនេះ ទ្រង់នៅតែបន្តត្រាស់ហៅមនុស្សជាច្រើនទៀត(យ៉ូហាន ៦:៣៥)។ តើព្រះយេស៊ូវ និងព្រះវរបិតានៃទ្រង់ដែលគង់នៅស្ថានសួគ៌ មានអ្វីខ្លះដែលយើងត្រូវការ? អ្វីដែលយើងត្រូវការនោះ មានដូចតទៅ
សេចក្តីសង្រ្គោះ : ព្រះយេស៊ូវជាផ្លូវតែមួយ សម្រាប់ឲ្យយើងទទួលការអត់ទោសបាប និងទទួលសេចក្តីសន្យាថា យើងនឹងបានទៅនៅនគរស្ថានសួគ៌។ គឺដូចមានសេចក្តីចែងថា “អស់អ្នកដែលទទួលជឿទ្រង់ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៥)។
គោលបំណង : យើងត្រូវថ្វាយចិត្ត វិញ្ញាណ គំនិត និងកម្លាំងរបស់យើង ដល់ព្រះយេស៊ូវ ដើម្បីដើរតាមទ្រង់។ គឺដូចដែលទ្រង់បានមានបន្ទូលថា “អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ”(ម៉ាកុស ៨:៣៤)។
ការកម្សាន្តចិត្ត : ពេលមានការពិបាក ឬទុក្ខព្រួយ “ព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា”(២កូរិនថូស ១:៣-៤)។
ប្រាជ្ញា : យើងត្រូវការប្រាជ្ញាមកពីព្រះ ដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ “តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ …នោះទ្រង់នឹងប្រទានឲ្យ”(យ៉ាកុប ១:៥)។
កម្លាំង : ពេលយើងអស់កម្លាំង “ព្រះអម្ចាស់ទ្រង់នឹងចំរើនកំឡាំងដល់រាស្ត្រទ្រង់”(ទំនុកដំកើង ២៩:១១)។
ជីវិតពេញបរិបូរ…
សិលាចារិករបស់ស្តេចស៊ីរូស
ក្នុងឆ្នាំ ១៨៧៩ ក្រុមបុរាណវត្ថុវិទូ បានរកឃើញវត្ថុតូចមួយ ដែលមានលក្ខណៈដ៏គួរឲ្យកត់សម្គាល់ ក្នុងតំបន់មួយ ដែលសព្វថ្ងៃ នេះគេហៅថា ប្រទេសអ៊ីរ៉ាក់(ក្នុងសម័យសញ្ញាចាស់ គេហៅថា ចក្រភពបាប៊ីឡូន)។ គេបានដាក់ឈ្មោះសិលាចារិក ដែលមានប្រវែងប្រហែល ២២សង់ទីម៉ែត្រនោះថា Cyrus Cylinder(ប្រែមកថាស៊ីឡាំង របស់ស្តេចស៊ីរូស)។ សិលាចារិកនោះបានកត់ត្រាអំពីការអ្វី ដែលស្តេចស៊ីរូស នៃចក្រភពពើរស៊ីបានធ្វើកាលពី ២៥០០ឆ្នាំមុន។ សិលាចារិកនោះបានចែងថា ស្តេចស៊ីរូសបានអនុញ្ញាតឲ្យមនុស្សមួយក្រុម វិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួន ដើម្បីកសាង “ទីក្រុងបរិសុទ្ធ”របស់ខ្លួនឡើងវិញ។
រឿងនេះក៏មានចែង នៅក្នុងបទគម្ពីរ អែសរ៉ា ជំពូក១ផងដែរ។ គឺដូចមានសេចក្តីចែងថា “ព្រះយេហូវ៉ាទ្រង់បណ្តាលព្រះទ័យស៊ីរូស ជាស្តេចពើស៊ី ឲ្យទ្រង់បានចេញព្រះរាជឱង្ការ ផ្សាយទៅគ្រប់ក្នុងនគរទ្រង់”(ខ.១)។ ស្តេចស៊ីរូសបានមានបន្ទូលថា ទ្រង់នឹងដោះលែងពួកឈ្លើយសឹក ក្នុងចក្រភពបាប៊ីឡូន ឲ្យវិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីកសាងស្រុកកំណើត និងសង់ព្រះវិហាររបស់ខ្លួនឡើងវិញ(ខ.២-៥)។ ប៉ុន្តែរឿងនេះ មិនទាន់ចប់តែប៉ុណ្ណេះទេ។ ដានីយ៉ែលបានសារភាពអំពើបាបរបស់គាត់ និងអំពើបាបរបស់ប្រជាជនគាត់ ហើយក៏បានទូលអង្វរសូមឲ្យព្រះទ្រង់បញ្ចប់ភាពជាឈ្លើយសឹក ក្នុងចក្រភពបាប៊ីឡូន(ដានីយ៉ែល ៩)។ ព្រះទ្រង់ក៏បានឆ្លើយតប ដោយចាត់ទេវតា ឲ្យយាងចុះមកមានបន្ទូល ទៅកាន់ដានីយ៉ែល(ខ.២១)។ ក្រោយមក ទ្រងក៏បានធ្វើការក្នុងចិត្តស្តេចស៊ីរូស ដើម្បីឲ្យទ្រង់ដោះលែងជនជាតិហេព្រើរ។(មើល យេរមា ២៥:១១-១២ ៣៩:១០)។
សិលាចារិករបស់ស្តេចស៊ីរូស និងព្រះបន្ទូលព្រះសុទ្ធតែបានបង្ហាញយើងថា…