រស់នៅក្នុងពន្លឺ
ពេលណាខ្ញុំត្រូវធ្វើដំណើរតាមយន្តហោះ ឆ្លងកាត់ទ្វីប ខ្ញុំបានព្យាយាមប្រើវិធីសាស្រ្តផ្សេងៗ ដើម្បីជៀសវាងការពិបាកសម្របខ្លួន នៅក្នុងការគេង និងញាំអាហារ ដោយសារប្រទេសផ្សេងគ្នាមានម៉ោងខុសគ្នា។ ខ្ញុំគិតថា ខ្ញុំបានសាកល្បងវិធីសាស្រ្តទាំងអស់នោះហើយ។ មានពេលមួយនោះ ខ្ញុំបានសម្រេចចិត្តសម្របពេលញាំអាហារក្នុងយន្តហោះ ទៅតាមពេលវេលារបស់ប្រទេសដែលខ្ញុំកំពុងធ្វើដំណើរឆ្ពោះទៅ។ ខ្ញុំមិនបានញាំអាហារពេលល្ងាច ជាមួយអ្នកដទៃទៀតក្នុងយន្តហោះឡើយ តែផ្ទុយទៅវិញ ខ្ញុំបានមើលខ្សែភាពយន្ត ហើយក៏បានព្យាយាមគេងឲ្យលក់។ ការអត់ទ្រាំមិនញំាអាហារអស់ជាច្រើនម៉ោង មានការពិបាក ហើយខ្ញុំក៏ស្តាយមិនបានញាំអាហារពេលព្រឹក ដែលគេបានចែកឲ្យ មុនពេលយន្តហោះចុះចត។ ប៉ុន្តែ ខ្ញុំមានការសប្បាយចិត្ត ដែលខ្ញុំអាចគេង និងញាំអាហារ តាមម៉ោងពេលរបស់ប្រទេសគេ។
សាវ័កប៉ុលដឹងថា បើអ្នកជឿព្រះយេស៊ូវ ចង់រស់នៅ ដោយនាំឲ្យគេស្គាល់ព្រះអង្គ ពួកគេចាំបាច់ត្រូវរស់នៅ ខុសពីលោកិយ។ កាលពីមុន ពួកគេរស់នៅក្នុងភាពងងឹត តែបន្ទាប់ពីបានទទួលជឿព្រះអង្គហើយ ពួកគេត្រូវរស់នៅជា “កូននៃពន្លឺ”(អេភេសូរ ៥:៨)។ ហើយតើការរស់នៅជាកូនពន្លឺ មានលក្ខណៈដូចម្តេចខ្លះ? ត្រង់ចំណុចនេះ សាវ័កប៉ុលបានបកស្រាយថា “ដ្បិតផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្តីសុចរិត និងសេចក្តីពិត”(ខ.៩)។
ការដែលខ្ញុំគេងនៅលើយន្តហោះ ខណៈពេលដែលអ្នកដទៃទៀត នៅលើយន្តហោះ កំពុងញាំអាហារពេលល្ងាច អាចធ្វើឲ្យគេគិតថា ខ្ញុំកំពុងធ្វើរឿងដ៏ល្ងង់ខ្លៅ ប៉ុន្តែ ទោះពិភពលោកកំពុងតែមានភាពងងឹតដូចពេលពាក់កណ្តាលអាធ្រាតក៏ដោយ ក្នុងនាមយើងជាអ្នកជឿ ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យរស់នៅក្នុងពន្លឺ ដូចនៅពេលព្រឹក។ ការនេះអាចនាំឲ្យគេស្អប់ខ្ពើម…
ការបង្ហាញចេញនូវជំនឿ
មានពេលមួយ ខ្ញុំបានដឹកដៃចៅប្រុសខ្ញុំ ដើរកាត់តាមកន្លែងចតឡាន ទៅរកទិញសម្លៀកបំពាក់សិស្សសាលាឲ្យគាត់ មុនពេលគាត់ចូលរៀន។ ឥឡូវនេះគាត់ជាសិស្សសាលាមត្តេយ្យហើយ។ គាត់មានចិត្តរំភើបរីករាយ ចំពោះអ្វីៗគ្រប់យ៉ាង ហើយខ្ញុំបានប្តេជ្ញាចិត្តថា នឹងបញ្ឆេះភាពសប្បាយរីករាយរបស់គាត់ ឲ្យក្លាយជាក្តីអំណរ។ ថ្ងៃនោះ ខ្ញុំក៏បានឃើញកែវកាហ្វេមួយ មានអក្សរឆ្លាក់ពីលើថា “ជីដូនគឺជាម្តាយ ដែលដាក់ស្ករឲ្យកាន់តែផ្អែម”។ នៅសហរដ្ឋអាមេរិក ពាក្យស្ករគឺមានន័យស្មើនឹង ភាពសប្បាយ ពន្លឺព្រិចៗ ឬក្តីអំណរ! ពាក្យនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ក្នុងនាមខ្ញុំជាជីដូន ការងាររបស់ខ្ញុំ គឺត្រូវបន្ថែមក្តីអំណរ និងភាពសប្បាយរីករាយ និងលើសពីនេះទៀត គឺមិនខុសពីស្ករដែលបន្ថែមរស់ជាតិដល់នំនោះឡើយ។
ក្នុងសំបុត្រទី២ ដែលសាវ័កប៉ុលសរសេរផ្ញើទៅលោកធីម៉ូថេ ដែលជាកូនខាងវិញ្ញាណរបស់គាត់ គាត់បានរំឭកអំពីក្តីជំនឿដ៏ស្មោះត្រង់របស់លោកធីម៉ូថេ ហើយក៏បានលើកឡើងថា ជំនឿនោះបានបន្តមកពីជីដូនរបស់គាត់ឈ្មោះឡូអ៊ីស និងម្តាយរបស់គាត់ឈ្មោះអ៊ើនីស(២ធីម៉ូថេ ១:៥)។ ស្រ្តីទាំងពីរបានបង្ហាញចេញនូវក្តីជំនឿរបស់ខ្លួន ដោយទីបន្ទាល់ដ៏ល្អ ដែលនាំឲ្យលោកធីម៉ូថេបានទទួលជឿព្រះយេស៊ូវផងដែរ។ ជាការពិតណាស់ លោកយាយឡូអ៊ីស និងអ្នកស្រីអ៊ើនីសស្រឡាញ់លោកធីម៉ូថេ ហើយបានបំពេញតម្រូវការរបស់គាត់។ ប៉ុន្តែ ពួកគេបានធ្វើលើសនេះទៀត។ ហេតុនេះហើយ សាវ័កប៉ុលក៏បានចង្អុលបង្ហាញថា ជំនឿរបស់ពួកគេ គឺជាគំរូ ដែលនាំឲ្យលោកធីម៉ូថេទទួលជឿព្រះផងដែរ។
ការងាររបស់ខ្ញុំជាជីដូន គឺរាប់បញ្ចូលការ “បន្ថែមភាពរីករាយ” ដោយទិញខោអាវ សម្រាប់ឲ្យចៅប្រុសខ្ញុំចូលរៀនជាដើម។ ប៉ុន្តែ ជាងនេះទៅទៀត ខ្ញុំក៏បាននឹកចំាអំពីពេលដ៏មានអំណរ ដែលខ្ញុំបានបង្ហាញជំនឿរបស់ខ្ញុំដល់គាត់ ដោយនាំគាត់អធិស្ឋាន មុនពេលញាំសាច់មាន់បំពង…
ការបង្ហាញចេញនូវជំនឿ
មានពេលមួយ ខ្ញុំបានដឹកដៃចៅប្រុសខ្ញុំ ដើរកាត់តាមកន្លែងចតឡាន ទៅរកទិញសម្លៀកបំពាក់សិស្សសាលាឲ្យគាត់ មុនពេលគាត់ចូលរៀន។ ឥឡូវនេះគាត់ជាសិស្សសាលាមត្តេយ្យហើយ។ គាត់មានចិត្តរំភើបរីករាយ ចំពោះអ្វីៗគ្រប់យ៉ាង ហើយខ្ញុំបានប្តេជ្ញាចិត្តថា នឹងបញ្ឆេះភាពសប្បាយរីករាយរបស់គាត់ ឲ្យក្លាយជាក្តីអំណរ។ ថ្ងៃនោះ ខ្ញុំក៏បានឃើញកែវកាហ្វេមួយ មានអក្សរឆ្លាក់ពីលើថា “ជីដូនគឺជាម្តាយ ដែលដាក់ស្ករឲ្យកាន់តែផ្អែម”។ នៅសហរដ្ឋអាមេរិក ពាក្យស្ករគឺមានន័យស្មើនឹង ភាពសប្បាយ ពន្លឺព្រិចៗ ឬក្តីអំណរ! ពាក្យនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ក្នុងនាមខ្ញុំជាជីដូន ការងាររបស់ខ្ញុំ គឺត្រូវបន្ថែមក្តីអំណរ និងភាពសប្បាយរីករាយ និងលើសពីនេះទៀត គឺមិនខុសពីស្ករដែលបន្ថែមរស់ជាតិដល់នំនោះឡើយ។
ក្នុងសំបុត្រទី២ ដែលសាវ័កប៉ុលសរសេរផ្ញើទៅលោកធីម៉ូថេ ដែលជាកូនខាងវិញ្ញាណរបស់គាត់ គាត់បានរំឭកអំពីក្តីជំនឿដ៏ស្មោះត្រង់របស់លោកធីម៉ូថេ ហើយក៏បានលើកឡើងថា ជំនឿនោះបានបន្តមកពីជីដូនរបស់គាត់ឈ្មោះឡូអ៊ីស និងម្តាយរបស់គាត់ឈ្មោះអ៊ើនីស(២ធីម៉ូថេ ១:៥)។ ស្រ្តីទាំងពីរបានបង្ហាញចេញនូវក្តីជំនឿរបស់ខ្លួន ដោយទីបន្ទាល់ដ៏ល្អ ដែលនាំឲ្យលោកធីម៉ូថេបានទទួលជឿព្រះយេស៊ូវផងដែរ។ ជាការពិតណាស់ លោកយាយឡូអ៊ីស និងអ្នកស្រីអ៊ើនីសស្រឡាញ់លោកធីម៉ូថេ ហើយបានបំពេញតម្រូវការរបស់គាត់។ ប៉ុន្តែ ពួកគេបានធ្វើលើសនេះទៀត។ ហេតុនេះហើយ សាវ័កប៉ុលក៏បានចង្អុលបង្ហាញថា ជំនឿរបស់ពួកគេ គឺជាគំរូ ដែលនាំឲ្យលោកធីម៉ូថេទទួលជឿព្រះផងដែរ។
ការងាររបស់ខ្ញុំជាជីដូន គឺរាប់បញ្ចូលការ “បន្ថែមភាពរីករាយ” ដោយទិញខោអាវ សម្រាប់ឲ្យចៅប្រុសខ្ញុំចូលរៀនជាដើម។ ប៉ុន្តែ ជាងនេះទៅទៀត ខ្ញុំក៏បាននឹកចំាអំពីពេលដ៏មានអំណរ ដែលខ្ញុំបានបង្ហាញជំនឿរបស់ខ្ញុំដល់គាត់ ដោយនាំគាត់អធិស្ឋាន មុនពេលញាំសាច់មាន់បំពង…
បម្រើអ្នកតូចបំផុត
គាត់ឈ្មោះស្ពេនស័រ(Spencer) តែគេរាល់គ្នាហៅគាត់ថា “ស្ពេន(Spence)”។ គាត់ជាជើងឯករត់ប្រណាំងកំរិតវិទ្យាល័យ ប្រចំារដ្ឋរបស់គាត់ ហើយបន្ទាប់មក គាត់ក៏បានទៅរៀននៅសកលវិទ្យាល័យដ៏ល្បីល្បាញមួយ ដោយមានអាហារូបករណ៍ពេញ។ សព្វថ្ងៃនេះ គាត់កំពុងរស់នៅក្នុងទីក្រុងមួយ ដែលស្ថិតក្នុងចំណោមទីក្រុងធំបំផុត នៅសហរដ្ឋអាមេរិក ហើយបានទទួលការគោរពដ៏ខ្ពង់ខ្ពស់ នៅក្នុងមុខជំនាញវិស្វករផ្នែកគីមី ។ ប៉ុន្តែ បើអ្នកសួរលោកស្ពេន អំពីជោគជ័យដ៏អស្ចារ្យបំផុតដែលគាត់សម្រេចបាន គាត់នឹងមិននិយាយប្រាប់អ្នក អំពីរឿងទាំងអស់នេះទេ។ គាត់នឹងប្រាប់អ្នក ដោយចិត្តរំភើបរីករាយ អំពីការធ្វើដំណើរទៅកាន់ប្រទេសនីការខាហ្គ័រ រៀងរាល់ពីរបីខែម្តង ដើម្បីទៅសួរសុខទុក្ខក្មេងៗ និងគ្រូបង្រៀន ក្នុងកម្មវិធីបង្រៀនមួយ ដែលគាត់បានជួយបង្កើត ក្នុងតំបន់ដែលក្រីក្របំផុត ក្នុងប្រទេសនេះ។ ហើយគាត់នឹងប្រាប់អ្នកថា ជីវិតគាត់បានចម្រើនឡើង ប៉ុណ្ណា តាមរយៈការបម្រើពួកគេ។
មនុស្សបានប្រើពាក្យ “អ្នកតូចបំផុត” តាមរបៀបផ្សេងៗគ្នា តែព្រះយេស៊ូវបានប្រើពាក្យនេះ ដើម្បីពិពណ៌នា អំពីអ្នកដែលមានលទ្ធភាពតិចតួច ឬគ្មានលទ្ធភាពផ្តល់អ្វីមួយឲ្យយើង ដើម្បីបង់ថ្លៃសម្រាប់ការបម្រើរបស់យើង។ ពួកគេជាបុរសស្រ្តី និងកុមារ ដែលលោកិយច្រើនតែមើលរំលង ឬបំភ្លេចចោលទាំងស្រុងតែម្តង។ ប៉ុន្តែ ព្រះយេស៊ូវបានលើកកម្ពស់ជីវិតពួកគេឲ្យមានភាពស្រស់ថ្លាឡើង គឺដូចដែលព្រះអង្គមានបន្ទូលថា “ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ”(ម៉ាថាយ ២៥:៤០)។ ដូចនេះការបម្រើ “អ្នកតូចបំផុត” ជាការបម្រើព្រះយេស៊ូវផងដែរ។ អ្នកមិនចំាបាច់ត្រូវមានសញ្ញាប័ត្រពីសកលវិទ្យាល័យដ៏ល្បីល្បាញណាមួយ ដើម្បីយល់ព្រះបន្ទូលព្រះអង្គត្រង់ចំណុចនេះឡើយ។ ដែលសំខាន់នោះ…
ផែនការដែលខ្វះចន្លោះ
មានពេលមួយ ខ្ញុំបានដើររកមើលសៀវភៅ នៅក្នុងបណ្ណាល័យមួយ នៅជាន់ផ្ទាល់ដី នៃមជ្ឈមណ្ឌលសហគមន៍ថ្មី។ ពេលនោះ ខ្ញុំក៏បានឮសម្លេងប៉ះទង្គិចដ៏ខ្លាំងមួយ ធ្វើឲ្យញ័របន្ទប់ទំាងមូល។ ពីរបីនាទីក្រោយមក ខ្ញុំក៏បានឮវាម្តងហើយ ម្តងទៀត។ ទីបំផុត បណ្ណារក្សដែលកំពុងតែមិនសប្បាយចិត្ត ក៏បានពន្យល់ថា កន្លែងលើកដុំដែក ស្ថិតនៅជាន់ខាងលើបណ្ណាគារ ហើយសម្លេងរំខាននេះបានកើតឡើង រៀងរាល់ពេលដែលនរណាម្នាក់ទម្លាក់ដុំដែកនៅលើកម្រាលឥដ្ឋ។ ស្ថាបត្យករ និងអ្នករចនាប្លង់ទាំងឡាយបានគូរប្លង់ និងរៀបចំផ្នែកជាច្រើន របស់អគារដ៏ល្អប្រណិតនេះ យ៉ាងប្រុងប្រយ័ត្ន តែគេបានភ្លេចជ្រើសរើសទីតាំងបណ្ណាគារនេះ ឲ្យនៅឆ្ងាយពីកន្លែងលើកសាច់ដុំនេះ។
ក្នុងជីវិតយើងក៏យ៉ាងដូច្នោះដែរ។ ផែនការរបស់យើងច្រើនតែមានភាពខ្វះចន្លោះ។ យើងច្រើនតែមើលរំលងចំណុចល្អជាច្រើន។ យើងមិនបានរៀបចំផែនការ ដោយគិតដល់គ្រោះថ្នាក់ ឬរឿងដ៏ភ្ញាក់ផ្អើលនោះឡើយ។ ការរៀបផែនការជួយឲ្យយើងជៀសវាងការខ្វះខាតផ្នែកហិរញ្ញវត្ថុ ការខាតបង់ពេលវេលា និងបញ្ហាសុខភាពជាដើម តែសូម្បីតែយុទ្ធសាស្រ្តដែលល្អិតល្អន់បំផុត ក៏នៅតែមិនអាចលុបបំបាត់បញ្ហា ក្នុងជីវិតយើងបានឡើយ។ ព្រោះយើងកំពុងរស់នៅក្នុងពិភពលោក ក្រោយសម័យសួនច្បារអេដែន។
តែដោយជំនួយមកពីព្រះ នោះយើងអាចរកឃើញតុល្យភាពរវាង ការធ្វើគម្រោងសម្រាប់ពេលអនាគត(សុភាសិត ៦:៦-៨) និងការឆ្លើយតប ចំពោះទុក្ខលំបាក។ ព្រះទ្រង់ច្រើនតែមានគោលបំណង សម្រាប់បញ្ហាដែលព្រះអង្គអនុញ្ញាតឲ្យកើតឡើង ក្នុងជីវិតយើង។ ព្រះអង្គអាចប្រើវា ដើម្បីនាំឲ្យយើងមានចិត្តអត់ធ្មត់ ដើម្បីបង្កើនជំនឿយើង ឬគ្រាន់តែដើម្បីនាំយើងចូលទៅជិតព្រះអង្គ។ ព្រះគម្ពីរបានរំឭកយើងថា “នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មាននៃព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ”(សុភាសិត ១៩:២១)។ ខណៈពេលដែលយើងថ្វាយគោលដៅ និងក្តីសង្ឃឹមរបស់យើង…
រកឃើញក្តីអំណរក្នុងការសរសើរដំកើង
ពេលដែលអ្នកនិពន្ធជនជាតិអង់គ្លេសដ៏ល្បីល្បាញ ឈ្មោះស៊ី អេស លូអ៊ីស(C. S. Lewis) បានថ្វាយជីវិតដល់ព្រះយេស៊ូវ ពីដំបូង គាត់បដិសេធមិនព្រមសរសើរដំកើងព្រះអង្គឡើយ។ តាមពិត គាត់បានហៅរឿងនេះថា “ថ្មដែលធ្វើឲ្យជំពប់ដួល”។ គាត់មានការពិបាកនៅក្នុងការសរសើរដំកើងព្រះ ព្រោះគាត់គិតថា ព្រះទ្រង់ជាអ្នកទាមទាការសរសើរពីយើង។ តែទីបំផុត លោកលូអ៊ីសក៏បានដឹងថា តាមពិត “ព្រះទ្រង់បង្ហាញព្រះវត្តមានទ្រង់ដល់រាស្រ្តព្រះអង្គ នៅក្នុងពេលដែលយើងថ្វាយបង្គំព្រះអង្គ”។ ដូចនេះ យើងដែលបានជាប់ក្នុងសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះរបស់ព្រះ នឹងមានក្តីអំណរដ៏ស្ថិតស្ថេរ គឺដូចជាកញ្ចក់ដែលភ្លឺ ដោយសារពន្លឺដែលបានចាំងមកនោះដែរ។
លោកហោរាហាបាគុកបានធ្វើការសន្និដ្ឋានដូចនេះ កាលពីប៉ុន្មានសតវត្សរ៍មុន។ បន្ទាប់ពីគាត់បានរអ៊ូរទាំដាក់ព្រះ អំពីការអាក្រក់ ដែលទ្រង់បានទម្លាក់មកលើប្រជាជនយូដា គាត់ក៏បានដឹងថា ការសរសើរដំកើងព្រះអង្គ នាំមកនូវក្តីអំណរ គឺមិនមែនក្នុងការអ្វីដែលព្រះទ្រង់ធ្វើនោះទេ តែក្នុងការដឹងថា ទ្រង់ជានរណា។ ដូចនេះ ទោះរឿងវិបត្តិកើតឡើងក្នុងប្រទេស ឬទូទាំងពិភពលោកក្តី ព្រះទ្រង់នៅតែធំប្រសើរ។ គឺដូចដែលលោកហោរាបានប្រកាសថា:
“ទោះបើដើមល្វាមិនមានផ្កា ក៏ឥតមានផ្លែទំពាំងបាយជូរ ហើយផលនៃដើមអូលីវក៏ខានមាន ស្រែចំការឥតបង្កើតបានអាហារ ហ្វូងចៀមត្រូវបាត់ចេញពីក្រោល ហើយគ្មានគោនៅក្នុងឃ្នងក៏ដោយ គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ”(ហាបាគុក ៣:១៧-១៨)។
លោកស៊ី អេស លូអ៊ីសបានដឹងថា ពិភពលោកទាំងមូលសរសើរដំកើងព្រះអង្គ។ លោកហាបាគុកក៏បានស្ម័គ្រចិត្តសរសើរដំកើងព្រះគ្រប់ពេលវេលាផងដែរ ដោយរកឃើញក្តីអំណរ ក្នុងព្រះអង្គ ដែលមានដំណើរតាំងពីដើម រហូតអស់កល្ប(ខ.៦)។—Patricia…
កន្លែងជ្រកកោន សម្រាប់អ្នកដែលគេបដិសេធ
លោកចច វ៉ាយហ្វៀល(ឆ្នាំ១៧១៤-១៧៧០) ស្ថិតក្នុងចំណោមគ្រូអធិប្បាយដែលល្បីល្បាញបំផុត ក្នុងប្រវត្តិសាស្រ្ត ដោយគាត់បាននាំមនុស្សរាប់ពាន់អ្នកឲ្យជឿព្រះយេស៊ូវ។ ប៉ុន្តែ ការរស់នៅរបស់គាត់បានជួបរឿងវិវាទជាច្រើនផងដែរ។ នៅសម័យនោះ គាត់បានអធិប្បាយព្រះបន្ទូល នៅទីសាធារណៈ (ទៅកាន់ហ្វូងមនុស្ស) ហើយជួនកាល គេក៏បានរិះគន់គាត់ ដោយចោទសួរអំពីបំណងរបស់គាត់ ហើយគេយល់ឃើញថា គាត់គួរតែអធិប្បាយព្រះបន្ទូល នៅក្នុងអគារព្រះវិហារប៉ុណ្ណោះ។ នៅក្នុងការឆ្លើយតប ចំពោះការរិះគន់ធ្ងន់ៗរបស់អ្នកដទៃ គាត់បានមានប្រសាសន៍ថា “ខ្ញុំមានការស្កប់ចិត្ត នៅក្នុងការរង់ចាំរហូតដល់ថ្ងៃជំនុំជម្រះ ដើម្បីឲ្យព្រះអង្គជាអ្នកវិនិច្ឆ័យថា អ្វីដែលខ្ញុំកំពុងធ្វើនេះត្រឹមត្រូវឬអត់ ហើយបន្ទាប់ពីខ្ញុំបានស្លាប់ទៅ ខ្ញុំចង់ឲ្យគេកត់ចំណាំពាក្យសម្តីរបស់ខ្ញុំតែប៉ុណ្ណេះឯង”។ ពេលដែលគាត់បានស្លាប់ទៅ គេក៏បានឆ្លាក់អក្សរនៅលើថ្ម មុខផ្នូរគាត់ថា “នៅថ្ងៃជំនុំជម្រះ គេនឹងបានដឹងថា លោកចច វ៉ាយហ្វៀល ជាមនុស្សប្រភេទណា”។
នៅគ្រាសញ្ញាចាស់ ពេលដែលស្តេចដាវីឌ ទទួលរងការរិះគន់ធ្ងន់ៗពីអ្នកដទៃ ទ្រង់ក៏បានទុកឲ្យព្រះអម្ចាស់វិនិច្ឆ័យទ្រង់ផងដែរ។ ពេលដែលស្តេចសូលចោទប្រកាន់ដាវីឌថា កំពុងដឹកនាំការបះបោរ ហើយទ្រង់ក៏បានបង្ខំចិត្តលាក់ខ្លួនក្នុងរូងភ្នំ ឲ្យរួចពីកងទ័ព ស្តេចសូល។ ទ្រង់ក៏បានពិពណ៌នាថា ទ្រង់កំពុងតែស្ថិតនៅកណ្តាលហ្វូងសិង្ហ និងដេកនៅកណ្តាលពួកមនុស្សដែលមានធ្មេញទុកជាលំពែង និងព្រួញ ក៏មានអណ្តាតទុកជាដាវយ៉ាងមុត(ទំនុកដំកើង ៥៧:៤)។ តែក្នុងកន្លែងដ៏ពិបាកនោះ ទ្រង់ក៏បានងាកបែរទៅរកព្រះ ហើយក៏បានរកឃើញការកម្សាន្តចិត្ត ក្នុងព្រះអង្គ គឺដូចដែលទ្រង់បានពោលឡើងថា “ដ្បិតសេចក្តីសប្បុរសនៃទ្រង់ខ្ពស់ដល់ស្ថានសួគ៌ ហើយសេចក្តីពិតរបស់ទ្រង់ក៏ខ្ពស់ដល់ផ្ទៃមេឃ”(ខ.១០)។
ពេលណាអ្នកដទៃយល់ច្រឡំ ឬបដិសេធយើង ព្រះទ្រង់ជា “ទីជ្រកកោន”របស់យើង(ខ.១)។…
លះបង់សិទ្ធិ ដោយក្តីស្រឡាញ់
ភាគច្រើនក្មេងប្រុសនៃកុលសម្ព័ន្ធសាម៉ូនត្រូវបានគេចាក់សាក់ឲ្យម្នាក់មួយៗ ជាសញ្ញាបង្ហាញ អំពីការទទួលខុសត្រូវរបស់ពួកគេ ចំពោះកុលសម្ព័ន្ធ និងមេកន្ទ្រាញរបស់ពួកគេ។ តាមធម្មតា គេឃើញមានស្នាមសាក់នៅលើដៃរបស់ក្រុមកីឡាករបាល់ឱប របស់កុលសម្ព័ន្ធសាម៉ូន។ ពេលដែលពួកគេធ្វើដំណើរទៅប្រកួតនៅប្រទេសជប៉ុន ស្នាមសាក់នោះអាចធ្វើឲ្យជនជាតិជប៉ុនមានការយល់ខុស និងនាំឲ្យមានបញ្ហាដល់ប្រទេសដែលជាម្ចាស់ផ្ទះ ដូចនេះ ពួកគេក៏បានបន្ថែមដៃអាវវែង ពណ៌សាច់ ដើម្បីគ្របពីលើស្នាមសាក់នោះ ជាទង្វើរដ៏សប្បុរស ដើម្បីមិត្តភាព។ កាពីទែនក្រុមក៏បានពន្យល់ថា “យើងមានការគោរព និងប្រុងប្រយ័ត្ន ចំពោះវប្បធម៌របស់ជនជាតិជប៉ុន។ យើងខិតខំធ្វើយ៉ាងណា កុំឲ្យគេមានការទើសទាល់ ចំពោះអ្វីដែលយើងបង្ហាញចេញមក”។
នៅក្នុងសម័យ ដែលមនុស្សចូលចិត្តសង្កត់ធ្ងន់មកលើការបង្ហាញចេញជាលក្ខណៈបុគ្គល ពេលខ្លះ យើងត្រូវមានការលះបង់ គឺដូចដែលសាវ័កប៉ុលបានបង្រៀននៅក្នុងកណ្ឌគម្ពីររ៉ូម។ គាត់បានប្រាប់យើងថា ជួនកាល សេចក្តីស្រឡាញ់តម្រូវឲ្យយើងលះបង់សិទ្ធិរបស់យើង ដើម្បីអ្នកដទៃ។ យើងមិនត្រូវធ្វើទាំងបង្ខំចិត្ត តែត្រូវធ្វើដោយក្តីស្រឡាញ់។ សាវ័កប៉ុលបានពន្យល់ថា ក្នុងពួកជំនុំមានអ្នកខ្លះជឿថា ពួកគេអាចញាំអ្វីបានតាមចិត្ត តែអ្នកដទៃទៀត ញុំាតែបន្លែទេ(រ៉ូម ១៤:២)។ រឿងនេះហាក់ដូចជាតូចតាចទេ តែនៅសតវត្សរ៍ទី១ មានរឿងវិវាទជាច្រើន បានកើតឡើង នៅក្នុងការកាន់តាមក្រឹត្យវិន័យសញ្ញាចាស់ ទាក់ទងនឹងការបរិភោគអាហារ។ ដូចនេះ សាវ័កប៉ុលក៏បានបង្រៀនគេរាល់គ្នា កុំឲ្យចោទប្រកាន់គ្នា រឿងបរិភោគអាហារនោះឡើយ(ខ.១៣) រួចគាត់ក៏បានបង្រៀនអ្នកដែលចូលចិត្តញុំាដោយសេរីថា “គួរតែកុំឲ្យបរិភោគសាច់ ឬស្រាទំពាំងបាយជូរ ឬអ្វីដែលនាំឲ្យបងប្អូនអ្នកជំពប់ ឬរវាតចិត្ត ឬធ្វើឲ្យខ្សោយនោះឡើយ”(ខ.២១)។
នៅពេលខ្លះ ដើម្បីស្រឡាញ់អ្នកដទៃ យើងចាំបាច់ត្រូវលះបង់សេរីភាពរបស់យើងខ្លះ។…
ទាំងនៅពេលលំបាក និងរីករាយ
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៨៦ យាន្តអវកាសឆាលិនជើរ របស់សហរដ្ឋអាមេរិក បានផ្ទុះនៅលើអាកាស បន្ទាប់ពីបានហោះឡើងបានតែ៧៣វិនាទី។ លោកប្រធានាធិបតី រីហ្គិន(Reagan) ក៏បានឡើងថ្លែងសន្ទរកថា ដើម្បីកម្សាន្តចិត្តប្រជាជន ដោយដកស្រង់បទកំណាព្យ មានចំណងជើងថា “ការហោះហើរដ៏ខ្ពស់” ដែលក្នុងនោះ លោកចន ហ្គីលេសផាយ មេហ្គី(John Gillespie Magee) ដែលជាអ្នកបើកយន្តហោះនៅសម័យសង្រ្គាមលោកលើកទី២ បានសរសេរ អំពី “ភាពបរិសុទ្ធនៃលំហរអាវកាស ដ៏ខ្ពស់ ដែលមិនមនុស្សមិនទាន់ទៅដល់” និងអំពីការស្រមៃថា គាត់ហាក់ដូចជាបានប៉ះ “ព្រះភក្ររបស់ព្រះ”។
យើងមិនអាចប៉ះព្រះភក្រ្តរបស់ព្រះ ប៉ុន្តែ ជួនកាល ពេលណាយើងបានឃើញថ្ងៃលិចដ៏ស្រស់ស្អាតក្រៃលែង ឬបានទៅកន្លែងណាមួយ ក្នុងធម្មជាតិ ដើម្បីចំណាយពេលស្ងាត់ស្ងៀម យើងក៏មានអារម្មណ៍ថា ព្រះអង្គកំពុងតែគង់នៅក្បែរយើង។ រនាំងដែលបានខណ្ឌនៅកណ្តាលស្ថានសួគ៌ និងផែនដី ហាក់ដូចជាកាន់តែស្ដើងជាងមុន។ ពោលគឺ យើងមានអារម្មណ៍ថា ព្រះទ្រង់ហាក់ដូចជានៅជិតជាងមុន។
ប្រជាជនអ៊ីស្រាអែលក៏ធ្លាប់បានពិសោធន៍នឹងព្រះវត្តមានរបស់ព្រះ ដែលគង់នៅក្បែរពួកគេ នៅក្នុងវាលរហោស្ថានផងដែរ។ ព្រះទ្រង់ប្រទានបង្គោលពពកនៅពេលថ្ងៃ និងបង្គោលភ្លើង នៅពេលយប់ ដើម្បីដឹកនាំពួកគេកាត់តាមវាលរហោស្ថាន(និក្ខមនំ ៤០:៣៤-៣៨)។ ពេលដែលពួកគេកំពុងស្នាក់នៅក្នុងជំរុំ “សិរីល្អរបស់ព្រះបានស្ថិតនៅពេញរោងឧបោសថ”(ខ.៣៥)។ ក្នុងការធ្វើដំណើរទាំងមូល គេបានដឹងថា ព្រះអង្គបានគង់នៅជាមួយពួកគេជានិច្ច។
ខណៈពេលដែលយើងអរសប្បាយនឹងសម្រស់នៃស្នាព្រះហស្តរបស់ព្រះ យើងក៏ដឹងកាន់តែច្បាស់ថា ព្រះអង្គគង់នៅគ្រប់ទីកន្លែង។ ពេលណាយើងនិយាយទៅកាន់ព្រះអង្គ…
បងប្អូនក្នុងព្រះគ្រីស្ទ
ការស្រាវជ្រាវនៃសកលវិទ្យាល័យហាវើត អំពីការលូតលាស់របស់មនុស្សពេញវ័យ គឺជាគម្រោងដែលមានដំណើរការជាច្រើនទសវត្សរ៍ ដែលនាំឲ្យមានការយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់នៃទំនាក់ទំនងដែលល្អ។ ការស្រាវជ្រាវនេះបានចាប់ផ្តើម ដោយមាននិស្សិតឆ្នាំទីពីរមួយក្រុម មានគ្នា៤៥៦នាក់ នៅសកលវិទ្យាល័យហាវើត ក្នុងទសវត្សរ៍ឆ្នាំ១៩៣០ ហើយក្រោយមក ក៏បានពង្រីក ដោយមានការចូលរួមជាបន្ថែមទៀត ពីប្រជាពលរដ្ឋ៤៥៦នាក់ ក្នុងទីក្រុងបូស្តុន។ អ្នកស្រាវជ្រាវបានធ្វើការសម្ភាសអ្នកចូលរួម ហើយក៏បានធ្វើការសិក្សាមកលើកំណត់ត្រាវេជ្ជសាស្រ្តរបស់ពួកគេ រៀងរាល់ពីរបីឆ្នាំម្តង។ ពួកគេក៏បានរកឃើញថា ទំនាក់ទំនងដ៏ជិតស្និទ្ធទាំងនោះ គឺជាកត្តាចម្បងដែលនាំឲ្យមានសុភមង្គល និងសុខភាពល្អ។ ដូចនេះ បើយើងនៅក្បែរមនុស្សដែលផ្តល់ឲ្យនូវទំនាក់ទំនងល្អ នោះយើងក៏ទំនងជានឹងមានក្តីអំណរកាន់តែជ្រាលជ្រៅផងដែរ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីការអ្វីដែលសាវ័កប៉ុលបានពិពណ៌នា ក្នុងបទគម្ពីរភីលីព ជំពូក១។ កាលនោះ គាត់បានសរសេរសំបុត្រផ្ញើរពីក្នុងពន្ធធនាគាមក ដោយប្រាប់មិត្តភក្តិគាត់ថា រៀងរាល់ពេលដែលគាត់នឹកចាំអំពីពួកគេ គាត់អរព្រះគុណព្រះ សម្រាប់ទំនាក់ទំនងដែលគាត់មានជាមួយពួកគេ ហើយគាត់ក៏បានអធិស្ឋានឲ្យពួកគេ “ដោយអំណរ”(ខ.៤)។ ប៉ុន្តែ ពួកគេមិនគ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះទេ តែក៏ជាបងប្អូនប្រុសស្រី ក្នុងព្រះយេស៊ូវ ដែល “មានសេចក្តីប្រកបក្នុងព្រះគុណជាមួយគាត់” និងជាគូកនក្នុងដំណឹងល្អ ជាមួយគាត់(ខ.៧)។ ទំនាក់ទំនងរបស់ពួកគេ គឺមានការចែករំលែក និងយកអាសារគ្នាទៅវិញទៅមក ជាការប្រកបដ៏ពិត ដែលបង្កើតឡើង ដោយសេចក្តីស្រឡាញ់ និងដំណឹងល្អរបស់ព្រះ។
ជាការពិតណាស់ មិត្តភក្តិ មានសារៈសំខាន់ តែបងប្អួនរួមជំនឿដែលមានការប្រកបដ៏ពិត ជាកត្តាដែលនាំមកនូវក្តីអំណរ ដ៏ពិត និងជ្រាលជ្រៅ។ ព្រះគុណព្រះអាចចងភ្ជាប់យើង…